សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
សម្ដេចធិបតី៖ យុទ្ធនាការកម្ចាត់ Online Scams ប៉ុន្មានខែចុងក្រោយនេះ បានស្ដារមុខមាត់កម្ពុជាមកវិញ
សម្ដេចធិបតី៖ កម្ពុជាជាសមាជិក WTO មិនអាចហាមឃាត់ការនាំចូលទំនិញពីប្រទេសដទៃបានទេ
សម្ដេចធិបតី៖ ឆ្នាំ២០២៩ កម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចបន្តដំណើរទៅកាន់ប្រទេសអភិវឌ្ឍន៍

ព័ត៌មានសំខាន់ៗ

លោក Macron ប្រកាន់​ជំហរ​រឹងមាំ ខណៈ​ការតវ៉ា​កំណែទម្រង់​សោធន​និវត្តន៍​ឡើងក​ម្តៅ​ខ្លាំង

2023/03/23 09:40:50 am        325
​បារាំង៖ ប្រធានាធិបតី​បារាំង​លោក Emmanuel Macron បានធ្វើ​ឲ្យ​មានការ​ឆ្លើយតប​ទាំង​កំហឹង​ពី​សហជីព និង​គណបក្សប្រឆាំង​កាលពី​ថ្ងៃ​ពុធ នៅពេលដែល​លោក​បាន​និយាយថា លោក​នឹង​បន្ត​ផែនការ​ដំឡើង​អាយុ​ចូលនិវត្តន៍ ទោះបីជា​មានការ​ខឹងសម្បា​រ​ក្នុងចំណោម​ប្រជាជន​បារាំង​ជាច្រើន​ក៏ដោយ​។​ ​នៅក្នុង​ការអត្ថាធិប្បាយ​ជា​សាធារណៈ​លើកដំបូង​របស់លោក ចាប់តាំងពី​ការជំរុញ​តាមរយៈ​សេចក្តីស្នើច្បាប់​មក លោក Macron បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​តាម​ទូរទស្សន៍​ថា ​លោក​មិន​ត្រូវបាន​គេ​បង្អាក់​នោះទេ​។ កំណែទម្រង់​នេះ​គឺ​ចាំបាច់ ហើយ​លោក​និយាយ​បែបនេះ​ទៅកាន់​ប្រជាជន​បារាំង​ថា លោក​មិន​សប្បាយ​ចិត្តនឹង​ការធ្វើ​បែបនេះ​ទេ ប៉ុន្តែ​វា​ក៏​ដោយសារតែ​គំនិត​នៃ​ការទទួលខុសត្រូវ​ ដែល​លោក​បានបង្ហាញ​ការប្ដេជ្ញាចិត្ត​ក្នុងការ​ធ្វើបែបនេះ​នៅ​ចំពោះមុខ​អ្នក​គ្រប់គ្នា​។​ ​ការធ្វើ​អត្ថាធិប្បាយ​នានាជួយ​បាន​បន្តិចបន្តួច​ដើម្បី​ធ្វើឱ្យ​រឿងនេះ​រលូន​ទៅមុខ​។ កាលពី​ថ្ងៃ​ពុធ ក្រុមបាតុករ​បាន​បិទ​ស្ថានីយ​រថភ្លើង ហើយ​នៅ​ទីក្រុង Nice រូបសំណាក​របស់លោក Macron ត្រូវបាន​គេ​ដាក់​នៅលើ​ផ្លូវ​រថភ្លើង និង​បោះ​ឡើង​ទៅលើ​អាកាស​។ ការស្ទង់មតិ​បង្ហាញថា ជនជាតិ​បារាំង​ភាគច្រើន​ប្រឆាំង​ទៅនឹង​ច្បាប់សោធន​​និវត្តន៍ ហើយ​រយៈពេល​ប្រាំមួយ​យប់​កន្លងទៅនេះ ឃើញ​មាន​បាតុកម្ម​កាន់តែ​មាន​សន្ទុះ​ខ្លាំងក្លា​នៅ​ទូទាំងប្រទេស​បារាំង ដោយ​មានការ​ធុងសំរាម និង​ការប៉ះទង្គិច​ជាមួយ​នគរបាល​។ លោក Macron បាន​ទទូចថា កំណែទម្រង់​គឺ​ចាំបាច់ដើម្បី​ធានាបាន​ថា ​ប្រព័ន្ធ​សោធន​និវត្តន៍​មិន​ដួលរលំ​។ ប៉ុន្តែ​មេដឹកនាំ​សហជីពបាន​និយាយថា ច្បាប់​ថ្មី​ត្រូវបាន​រុញ​ហួស​សភា​ដោយ​គ្មាន​ការបោះឆ្នោតកាលពី​សប្តាហ៍​មុន ហើយ​បាន​ដំឡើង​អាយុ​សោធន​និវត្តន៍​ពីរ​ឆ្នាំ​បន្ថែមទៀត​រហូតដល់​អាយុ ៦៤​ឆ្នាំ។​ ​សមាជិកសភា​គណបក្ស​សង្គមនិយម លោក Olivier Faure បាន​និយាយថា លោក Macon កំពុង​បង្កើត​ភាពចលាចល​។ លោក Emmanuel Macron គឺជា​អ្នក​បង្កបញ្ហា លោក​កំពុង​ដុតបំផ្លាញ​ប្រទេស​នេះ លោក​ជំរុញ​មនុស្ស​ឱ្យ​ឆ្ពោះទៅរក​ការបែកបាក់ លោក​បង្កើត​កំហឹង លោក​គឺជា​អ្នក​ចាក់​ប្រេង​ដុត​ភ្លើង​នៅពេល​បច្ចុប្បន្ននេះ៕​អត្ថបទ៖ ប៊ុនថន

ថ្នាក់រៀន​បិទទ្វារ​សម្រាប់​សិស្ស​ជិត​កន្លះ​លាន​នាក់​នៅ​ទីក្រុង​ឡូ​សអាន់​ជឺ​ឡេស ស្របពេល​គ្រូបង្រៀន​ធ្វើ​កូដកម្ម​ទាមទារ​ដំឡើង​ប្រាក់បៀវត្សរ៍

2023/03/22 02:10:29 pm        331
​អាមេរិក៖ ថ្នាក់រៀន​សម្រាប់​សិស្ស​ជិត​កន្លះ​លាន​នាក់​បាន​បិទទ្វារ​ នៅ​ទូទាំង​ទីក្រុង​ឡូ​សអាន​ជឺ​ឡេស សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​អង្គារ ក្រោយ​ក្រុម​គ្រូបង្រៀន​ធ្វើ​កូដកម្ម​រយៈពេល ៣​ថ្ងៃ ដោយមាន​ការ​គាំទ្រ​ពី​ក្រុម​សហជីព​គ្រូបង្រៀន​ដែល​បដិសេធ​ពុំ​ព្រម​ចូល​ធ្វើការ។​សមាជិក​សហជីព​សេវាកម្ម​និយោជិក​អន្តរជាតិ Local 99 ​ដែល​តំណាង​ឲ្យ​អ្នក​បើករថយន្ត​សាលា អ្នក​ថែទាំ បុគ្គលិក​ហាង​កាហ្វេ និង​គ្រូ​បន្ទុក​ថ្នាក់រៀន​បាន​ឈរ​ជា​ជួរ និង​ដង្ហែ​ក្បួន​នៅ​ក្រៅ​អគារសាលារៀន​នៅ​ទូទាំង​សង្កាត់​សាលា​រដ្ឋ Los Angeles Unified School District(LAUSD) ដើម្បី​ទាមទារ​ដំឡើង​ប្រាក់បៀវត្សរ៍​ខ្ពស់​ជាង​នេះ និង​ទំហំ​ថ្នាក់រៀន​តូច​ជាង​មុន។ ​លោក Findley Bunting ដែល​ជា​គ្រូ​បង្រៀន​នៅ​វិទ្យាល័យ Lincoln និយាយ​ថា ក្នុងនាម​ជា​គ្រូបង្រៀន ពួក​យើង​ចំណាយ​ពេល​ច្រើន​ជាមួយ​បុគ្គលិក​បណ្ដែត។ ពួកគេ​អស្ចារ្យ​ខ្លាំង​ណាស់ ពួកគេ​ប្រឹងប្រែង​ធ្វើការ​ខ្លាំង​ណាស់ ហើយ​ពួក​គេ​អត់ឃ្លាន​ទៀត​ផង។ ពួកគេ​មិន​ទទួល​បាន​ប្រាក់បៀវត្សរ៍​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ។ការចរចា​ចំណាយ​ពេល ១​ឆ្នាំ ប៉ុន្តែ​មិន​ទៅមុខ​ទាល់តែសោះ។ វា​គឺជា​រឿង​របស់​សង្កាត់​សលារ​ដ្ឋ LAUSD។ ពួកគេ​មិន​អាច​ចាប់ផ្តើម​ធ្វើការ​បាន​ទៀត​ទេ ហើយ​ការចរចា​ត្រូវតែ​សម្រេច​ឲ្យ​បាន។ ​ខណៈ​ពេល​នោះ​ដែរ នាយក​សង្កាត់​សាលា​រដ្ឋ​ធំ​បំផុត​ទី ២​នៅ​សហរដ្ឋអាមេរិក​បាន​ទទួល​ស្គាល់​ថា បុគ្គលិក​បណ្តែត​ពុំបាន​បើកប្រាក់​បៀវត្សរ៍​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​លោក​និយាយ​ថា លោក​បាន​ប្តេជ្ញា​ចិត្ត​ដើម្បី​ឈាន​ដល់​កិច្ចព្រមព្រៀង។ កូដកម្ម​ដែល​គេ​រំពឹង​ថា​នឹង​បន្ត​រហូតដល់​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ បាន​ចាប់ផ្តើម​ក្រោយពេល​បរាជ័យ​កិច្ចចរចា​ចុងក្រោយ​កាលពី​ថ្ងៃ​ចន្ទ បង្ខំ​ឲ្យ​គ្រូបង្រៀន​លុបចោល​ការ​បង្រៀន​សិស្ស ៤២​ម៉ឺន​នាក់៕​អត្ថបទ៖ សារ៉ាត់

វីដេអូ​បង្ហាញ​ពី​នគរបាល​ចោមរោម​សង្កត់​បុរស​ស្បែក​ខ្មៅ​អាមេរិក Irvo Otieno មុនពេល​ស្លាប់​ក្នុងការ​ឃុំខ្លួន

2023/03/22 12:02:43 pm        210
​អាមេរិក៖ ក្រុម​រដ្ឋអាជ្ញា​នៅក្នុង​រដ្ឋ Virginia សហរដ្ឋអាមេរិក បាន​បញ្ចេញ​វីដេអូ​ដែល​បង្ហាញ​ពី​ពេល​វេលា​ចុងក្រោយ​របស់​អ្នកជំងឺ​ ដែល​បាន​ស្លាប់​នៅ​ក្នុង​ការ​ឃុំខ្លួន​ក្នុង​មន្ទីរពេទ្យ​វិកល​ចរិត​។ ឃ្លី​ប​វីដេអូបង្ហាញ​ថា លោក Irvo Otieno ត្រូវ​បាន​ផ្ដួល​លើ​កម្រាល​ឥដ្ឋ​ដោយ​នគរបាល និង​បុគ្គលិក​មន្ទីរពេទ្យ​កាលពី​ថ្ងៃ​ទី​៦​មីនា ខណៈ​បញ្ជូន​រូបគេ​ពី​ពន្ធនាគារ​ទៅ​មន្ទីរពេទ្យ​វិកល​ចរិត​។ ​សមត្ថកិច្ច​ចំនួន ​៧​នាក់ និង​បុគ្គលិក​ពេទ្យ​ ៣​នាក់​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ឃាតកម្ម​កម្រិត​២​ ក្នុង​ករណី​ស្លាប់​របស់​បុរស​ស្បែក​ខ្មៅ​រូប​នេះ​។ ​គណៈវិនិច្ឆ័យ​កាលពី​ថ្ងៃ​អង្គារ​បាន​បង្ហាញ​ថា ​មនុស្ស ​១០​នាក់​ត្រូវ​បាន​ចោទប្រកាន់​ក្នុង​ករណី​នេះ​។ ​រដ្ឋអាជ្ញា​លោកស្រី Ann Cabell Baskervill បាន​បញ្ចេញ​រូបភាព​វីដេអូ​នៃ​ឧបទ្ទវ​ហេតុនេះ​កាលពី​ថ្ងៃ​អង្គារ​។ រូបភាព​នេះ​ត្រូវ​បាន​យក​ពី​កាមេរ៉ា​សុវត្ថិភាព​នៅ​មន្ទីរពេទ្យ Central State Hospital ក្នុង​ទីក្រុង Petersburg, រដ្ឋ Virginia​។ សេចក្ដីប្រកាស​ព័ត៌មាន​របស់​នគរបាល​បាន​និយាយ​ថា ជនរងគ្រោះ​លោក Otieno ត្រូវ​បាន​ចាប់ខ្លួន​ដំបូង​កាលពី​ថ្ងៃទី​៣ ​ខែមីនា ដោយ​សង្ស័យ​ថា​អាច​ជា​ជន​លួច​ចូល​គាស់​ផ្ទះ​។ ​រូបគេ​ត្រូវ​បាន​ដាក់​ក្រោម​បញ្ជា​ឃុំខ្លួន​គ្រាអាសន្ន ដែល​បាន​ត្រូវ​ប្រើប្រាស់​នៅ​ពេល​ជឿ​ថា ​បុគ្គល​ម្នាក់​អាច​បង្ក​បញ្ហា​ដាក់​ខ្លួនឯង ឬ​អ្នកដទៃ​ដោយសារតែ​ជំងឺ​ផ្លូវចិត្ត​។ ​ឃ្លី​ប​វីដេអូ​គ្មាន​សំឡេង បង្ហាញ​ពី​បុរស​ស្បែក​ខ្មៅ​វ័យ​ ២៨ឆ្នាំ​លោក Otieno ដែល​បាន​ភៀសខ្លួន​ទៅ​កាន់​សហរដ្ឋអាមេរិក​ពី​ប្រទេស​កេ​ន​យ៉ា នៅ​ពេល​គេ​មាន​អាយុ​ ៤​ឆ្នាំ​ត្រូវ​បាន​អូស​ចូល​បន្ទប់​ការិយាល័យ ទាំង​ដៃ និង​ជើង​ត្រូវ​បាន​មន្ត្រី​មួយ​ចំនួន​ដាក់​ខ្នោះ ហើយ​បុគ្គលិក​ពេទ្យ​មួយ​ចំនួន​ដើរ​តាម​ពីក្រោយ​៕​អត្ថបទ៖ សុខមាន

មនុស្ស​ ៩​នាក់​ស្លាប់ ក្រោយ​ការ​រញ្ជួយ​ដី​ដ៏​ខ្លាំងក្លា​អង្រួន​ប្រទេស​ប៉ា​គី​ស្ថាន ​និង​អា​ហ្វ​ហ្គា​នី​ស្ថាន​

2023/03/22 10:19:19 am        317
​ប៉ាគីស្ថាន៖ ការ​រញ្ជួយ​ដី​កម្រិត​ ៦.៥​រ៉ិ​ច​ទ័​រ​បាន​អង្រួន​យ៉ាង​ខ្លាំង​នៅ​ប្រទេស​ប៉ា​គី​ស្ថាន និង​អា​ហ្វ​ហ្គា​នី​ស្ថាន​កាលពី​ថ្ងៃ​អង្គារ ដោយ​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​ភ័យ​ស្លន់ស្លោ​រត់ចេញ​ពី​លំនៅឋាន ​និង​ការិយាល័យ និង​បង្ក​ការភ័យខ្លាច​រហូតដល់​ភូមិ​ដាច់ស្រយាល​មួយ​ចំនួន។ មនុស្ស​យ៉ាងហោចណាស់ ​៩​នាក់​បាន​ស្លាប់​។ ​លោក Bilal Faizi អ្នកនាំពាក្យ​មន្ទីរ​ផ្ដល់​សេវា​សង្គ្រោះ​បន្ទាន់​របស់​ប៉ា​គី​ស្ថាន​បាន​ប្រាប់​សារព័ត៌មាន AP ថា​ មនុស្ស​ជាង​ ១០០​នាក់​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ក្នុង​តំបន់​ជ្រលង​ភ្នំ​ស្វាត​ (Swat valley)​នៃ​ខេត្ត Khyber Pakhtunkhwa ភាគ​ពាយ័ព្យ​របស់​ប្រទេស​ប៉ា​គី​ស្ថាន​ដែល​មាន​ការ​រញ្ជួយ​។​ ​លោក​ថា មនុស្ស​ដែល​បាន​ភ័យខ្លាច​ទាំងនោះ​បាន​ដួល ហើយ​ពួកគេ​មួយ​ចំនួន​បាន​ដួល​ដោយសារតែ​រលក​នៃ​ការ​រញ្ជួយ។ លោក​បន្ថែម​ថា មិនយូរប៉ុន្មាន​ភាគច្រើន​នៃ​ពួកគេ​បាន​ចេញពី​មន្ទីរពេទ្យ​។ ​លោក Faizi និង​ក្រុម​មន្ត្រី​ផ្សេងទៀត​បាន​និយាយ​ថា ​មនុស្ស ​៩​នាក់​បាន​ស្លាប់​នៅ​ពេល​ដែល​ដំបូល​ផ្ទះ​បាន​ធ្លាក់​ នៅ​ក្នុង​តំបន់​ផ្សេងៗ​នៃ​ភាគ​ពាយ័ព្យ​របស់​ប៉ា​គី​ស្ថាន​។ មនុស្ស​រាប់​សិប​នាក់​ផ្សេងទៀត បាន​រង​របួស​ក្នុង​គ្រោះ​រញ្ជួយ​ដី​នេះ ដែល​មាន​ចំនុចកណ្ដាល​នៅ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន និង​បាន​ញ័រ​រញ្ជួយ​ដល់​ព្រំដែន​ជាមួយ​ប្រទេស​តាជី​គី​ស្ថាន​ផង​ដែរ​។​ ការ​រញ្ជួយ​ដី​នេះ​បាន​បង្ក​ឲ្យ​មាន​បំណាក់​ដី​មួយ​ចំនួន​នៅ​តំបន់​ភ្នំ​ដែល​រំខាន​ដល់​ការធ្វើ​ចរាចរណ៍​៕​អត្ថបទ៖ សុខមាន

រថយន្ត​ច្រើន​គ្រឿង និង​ផ្លូវ​ត្រូវ​ជន់​លិច​ក្នុង​រដ្ឋ​កាលីហ្វ័រ​នីញ៉ា​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​

2023/03/22 10:00:17 am        317
​អាមេរិក៖ វីដេអូ​ថត​ដោយ​យាន​ដ្រូ​ន​ (Drone) ពី​រដ្ឋ​កាលីហ្វ័រ​នីញ៉ា​បានបង្ហាញ​ឲ្យ​ឃើញ​រថយន្ត​ច្រើន​គ្រឿងត្រូវ​បាន​ជន់​លិច​កាលពី​ថ្ងៃ​អង្គារ ទី​២១ ខែមីនា ដែល​បណ្តាល​មក​ពី​អាកាសធាតុ​រដូវរងា​ដ៏​អាក្រក់​។ រដ្ឋ​កាលីហ្វ័រ​នីញ៉ា​ភាគខាងត្បូង និង​ភាគ​កណ្តាល ព្រមទាំង​ទីប្រជុំជន​នៅតាម​បណ្តោយ​ឆ្នេរសមុទ្រ​ប៉ាស៊ីហ្វិក ភាគខាងត្បូង​ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ​នៅ​តែ​មាន​ទឹកជំនន់ បណ្តាល​មក​ពី​ព្យុះ​ដែល​បាន​បោកបក់​មក​លើ​ឆ្នេរ​មួយ​លើកៗ​ចាប់​តាំង​ពី​ចុងខែ​ធ្នូ ដែល​ត្រូវបាន​គេ​រំពឹងថា​នឹង​រង​ការវាយប្រហារ​ខ្លាំង​បំផុត ​ដោយ​អាកាសធាតុ​ត្រជាក់​ថ្មី​ចូល​វាយ​លុក​។ ​ការព្រមាន និង​ការណែនាំ​អំពី​ខ្យល់​បក់​ខ្លាំង ត្រូវ​បាន​ប្រកាស​យ៉ាង​ទូលំទូលាយ​នៅ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា ដែល​លាតសន្ធឹង​ពី​ព្រំដែន​ប្រទេស​ម៉ិ​ក​ស៊ិ​កឆ្លងកាត់​ទីក្រុង Los Angeles ទៅកាន់​តំបន់ San Francisco Bay។ ការព្រមាន​អំពី​ព្យុះ​រដូវរងា​បាន​ចូល​ជា​ធរមាន​សម្រាប់​ភ្នំ​ខ្ពស់​ៗ ដែល​អាច​មាន​ការ​ធ្លាក់​ព្រិល​មាន​កម្ពស់​ច្រើន​ហ្វី​ត​។​ ​ព្យុះ​កាលពី​ថ្ងៃ​អង្គារ​ត្រូវ​បាន​គេ​រំពឹងថា ​នឹង​រាលដាល​ហួស​ពី​រដ្ឋ​កាលីហ្វ័រ​នីញ៉ា​ឆ្លងកាត់​ភាគ​និរតី និង​ចូល​ទៅក្នុង​អាង​ធំ​ភាគ​កណ្តាល Great Basin និង Rockies នៅ​ល្ងាច​ថ្ងៃ​អង្គារដោយ​នាំមក​ជាមួយ​នូវ​ទឹកភ្លៀង ព្រិល និង​ខ្យល់​បក់​ខ្លាំង​។ ព្យុះ​នេះបាន​ត្រូវ​បានកំណត់​ជា​ព្យុះ​ទី១២ ដែល​បាន​វាយប្រហារ​មកលើ​ឆ្នេរសមុទ្រ​ភាគ​ខាងលិច​សហរដ្ឋអាមេរិកចាប់តាំងពី​ខែធ្នូ ជា​លទ្ធផល​នៃ​ចរន្ត​ខ្យល់​ធំ​នៃ​ចំហាយ​ទឹក​ដ៏​ក្រាស់​មកពី​មហាសមុទ្រ ហើយ​បាន​ប្រមូលផ្តុំ​មកលើ​ដីគោក ក្នុងពេល​មាន​ភ្លៀង និង​ព្រិល​ធ្លាក់​ខ្លាំង​។​ ព្យុះ​នេះ​ត្រូវបាន​ជំរុញ​ដោយ​ព្យុះ​ស៊ីក្លូន​ប៉ាស៊ីហ្វិក ដែល​បក់បោក​ជុំវិញ​ប្រព័ន្ធ​សម្ពាធ​ទាប​ដ៏​ខ្លាំងដោយ​បង្កើត​បរិមាណ​សំណើម​ច្រើន ហើយ​នាំមក​កាន់​ឆ្នេរសមុទ្រ៕​អត្ថបទ៖ ប៊ុនថន

នាយករដ្ឋមន្ត្រី​ជប៉ុន​ផ្ដល់​ការគាំទ្រ​ដល់​អ៊ុយ​ក្រែ​ន​អំឡុង​ដំណើរ​ទស្សនកិច្ច ខណៈ​ប្រធានាធិបតី​ចិន​គាំទ្រ​រុស្ស៊ី

2023/03/22 09:15:43 am        366
​អ៊ុយក្រែន៖ លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន Fumio Kishida បានធ្វើ​ដំណើរ​ទស្សនកិច្ច​គួរ​ឲ្យ​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​អង្គារ​ទៅកាន់​ទីក្រុង Kyiv ដោយ​បាន​ទាញ​ការចាប់អារម្មណ៍​ខ្លះ​ជាស​កល​ ពី​ប្រធានាធិបតី​ចិន​ជា​គូប្រជែង​នៅ​អាស៊ីដែល​បាន​ជួប​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin នៅ​ក្នុង​ទីក្រុង Moscow ដើម្បី​ពិភាក្សា​ពី​សំណើ​ផែនការ​សន្តិភាព​របស់​ទីក្រុង​ប៉េកាំង ​សម្រាប់​បញ្ចប់​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន ដែល​បណ្ដា​ប្រទេស​លោក​ខាង​លិច​បាន​រិះគន់​រួច​ទៅ​ហើយ​នោះ​។ ​ដំណើរ​ទស្សន​កិច្ច​របស់​នាយករដ្ឋមន្ត្រី​ជប៉ុន​ទៅ​អ៊ុយ​ក្រែ​ន គឺជា​ការ​បង្ហាញ​ពី​សាមគ្គីភាព​ចុងក្រោយ​បំផុត​នៃ​សម័យ​សង្គ្រាម​។ ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ​Volodymyr Zelensky និយាយ​ថា ​លោក​បាន​រៀប​ចំ​កិច្ចពិភាក្សា​ប្រកបដោយ​ផ្លែផ្កា​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន​។ ដំណើរ​ទស្សនកិច្ច​រប​ស់​នាយក​រដ្ឋមន្ត្រី​ជប៉ុន​កើតឡើង ​ស្រប​ពេល​លោក​ប្រធានាធិបតី​ចិន Xi Jinping បាន​ជួប​លោក​ប្រធានាធិបតី Vladimir Putin នៅ​ថ្ងៃ​ទី​២ ​សម្រាប់​ជំនួប​ជា​បន្តបន្ទាប់​ក្នុង​ទីក្រុង Moscow​។ ​ដំណើរ​ទស្សនកិច្ច​របស់​មេ​ដឹកនាំ​ទាំង​២ ស្ថិតនៅ​ចម្ងាយ​ពី​គ្នា​ប្រហែល ៨០០​គីឡូម៉ែត្រ បាន​បង្ហាញ​ពី​ផល​ប៉ះពាល់​នៃ​សង្គ្រាម​ជិត ​១៣​ខែ​សម្រាប់​ការទូត​អន្តរជាតិ ខណៈ​ប្រទេស​ជាច្រើន​ឈរ​នៅ​ពី​ក្រោយ​ទីក្រុង Moscow ឬ​ទីក្រុង Kyiv​។ ​ក្រុម​មន្ត្រី​សហរដ្ឋអាមេរិក​បាន​និយាយ​ថា ផែនការ​សន្តិភាព​ណាមួយ​កើត​ចេញពី​ជំនួប​រវាង​លោក Putin ​និង​លោក Xi នឹង​មិន​អាច​ទទួលយក​បាន​ឡើយ សម្រាប់​ទីក្រុង​វ៉ាស៊ីនតោន ព្រោះ​វា​នឹង​ជា​ការ​ផ្ដល់​សច្ចាប័ន​ផ្ដល់​ការ​ដណ្តើម​យក​ដែនដី​របស់​ទីក្រុង Moscow និង​ផ្ដល់​ពេលវេលា​ឲ្យ​រុស្ស៊ី​រៀប​ផែនការ​វាយលុក​ជាថ្មី​តែប៉ុណ្ណោះ​៕អត្ថបទ៖ សុខមាន

មេដឹកនាំចិននិយាយថា ចិនជំរុញកិច្ចចរចាសន្តិភាពយ៉ាងសកម្ម ដើម្បីដោះស្រាយវិបត្តិនៅអ៊ុយក្រែន

2023/03/22 08:50:12 am        372
ប្រធានាធិបតីចិន លោក Xi Jinping បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមជាមួយសមភាគីរុស្ស៊ី លោក Vladimir Putin នៅវិមានក្រឹមឡាំង ក្នុងទីក្រុងមូស្គូ កាលពីថ្ងៃអង្គារថា ប្រទេសចិនតែងតែជំរុញយ៉ាងសកម្មដល់កិច្ចចរចាសន្តិភាព ដើម្បីដោះស្រាយវិបត្តិនៅអ៊ុយក្រែន។សន្និសីទសារព័ត៌មានបានធ្វើឡើង បន្ទាប់ពីប្រធានាធិបតីទាំងពីរបានពិភាក្សាគ្នាយ៉ាងទូលំទូលាយ ហើយបានចុះហត្ថលេខា និងចេញសេចក្តីថ្លែងការណ៍រួម ដែលបញ្ជាក់តម្រូវការក្នុងការដោះស្រាយបញ្ហាអ៊ុយក្រែន តាមរយៈការសន្ទនា និងកិច្ចចរចាសន្តិភាព។ កាលពីខែមុន ប្រទេសចិនបានចេញផ្សាយឯកសារមួយមានចំណងជើងថា «ជំហររបស់ចិនលើដំណោះស្រាយនយោបាយ នៃវិបត្តិនៅអ៊ុយក្រែន» ។ លោកស៊ីនិយាយថា លោកចង់បញ្ជាក់ថា ចំពោះវិបត្តិនៅអ៊ុយក្រែន ប្រទេសចិនបានគោរពតាមគោលបំណង និងគោលការណ៍ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ អនុវត្តតាមគោលបំណង និងជំហរមិនលំអៀង ជំរុញយ៉ាងសកម្មកិច្ចចរចាសន្តិភាព។ លោក Xi បានមកដល់ទីក្រុងមូស្គូកាលពីរសៀលថ្ងៃច័ន្ទ សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេលបីថ្ងៃមកកាន់ប្រទេសរុស្ស៊ី តបតាមការអញ្ជើញរបស់លោកPutin។ លោក Xi Jinping បាននិយាយកាលពីថ្ងៃអង្គារថា ទំនាក់ទំនងរវាងចិន និងរុស្ស៊ី ដើរហួសពីវិសាលភាពទ្វេភាគី ហើយមានសារៈសំខាន់ជាក់ស្តែងចំពោះទិដ្ឋភាពពិភពលោក។ មេដឹកនាំទាំងពីរ ក៏បានស្នើឱ្យមានការប្តេជ្ញាចិត្តចំពោះ «ការអភិវឌ្ឍន៍ទំនាក់ទំនងរុស្ស៊ី-ចិន និងភាពជាដៃគូយុទ្ធសាស្ត្រក្នុងយុគសម័យថ្មី»។ លោក Xi និយាយថា ដើម្បីភាពរុងរឿង ការអភិវឌ្ឍន៍ និងសុភមង្គលរបស់ប្រជាជនយើង រហូតដល់មិត្តភាពរវាងប្រជាជនពីមួយជំនាន់ទៅមួយជំនាន់។ លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងបន្ទាប់ពីកិច្ចពិភាក្សាជាមួយមេដឹកនាំចិន លោក ស៊ី ជីនពីងថា សំណើរបស់ចិន អាចត្រូវបានប្រើជាមូលដ្ឋាន នៃដំណោះស្រាយសន្តិភាពនៅអ៊ុយក្រែន ប៉ុន្តែប្រទេសលោកខាងលិច និងទីក្រុងគីវ មិនទាន់បានត្រៀមខ្លួននៅឡើយ។ លោកពូទីន បានចោទប្រកាន់មហាអំណាចលោកខាងលិច ពីការប្រយុទ្ធគ្នារហូតដល់អ៊ុយក្រែនចុងក្រោយ បន្ទាប់ពីកិច្ចពិភាក្សាជាមួយលោកស៊ី នៅ វិមានក្រឹមឡាំង ដែលលោកពូទីនបាននិយាយថា បង្ហាញពីការកើនឡើង នៃទំនាក់ទំនងពាណិជ្ជកម្ម ថាមពល និងនយោបាយរវាងចិន និងរុស្ស៊ី៕ អត្ថបទ៖ ប៊ុនថន

ក្រុមបាតុករដុតទោចក្រយានយន្ត និងធុងសំរាម ក្នុងពេលតវ៉ាប្រឆាំងកំណែទម្រង់សោធននិវត្តន៍នៅទីក្រុងប៉ារីស

2023/03/22 08:42:04 am        333
ទោចក្រយានយន្តជាច្រើនគ្រឿង ត្រូវបានដុតជាមួយគំនរធុងសំរាម នៅក្នុងទីក្រុងប៉ារីស កាលពីថ្ងៃអង្គារ ទី២១មីនា អំឡុងការតវ៉ាយប់ទី៦ជាប់គ្នា ជុំវិញច្បាប់ធ្វើកំណែទម្រង់ដ៏ចម្រូងចម្រាស។ ជាការឆ្លើយតបទៅនឹងក្រុមបាតុករដែលកំពុងដុតធុងសំរាម និងទោចក្រយានយន្ត នគរបាល បានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែក ដើម្បីបំបែកពួកគេ។ ធុងសំរាមជាច្រើន ត្រូវបានដុតនៅក្នុងទីលានចតុរង្គ Place de la Republique នៅកណ្ដាលទីក្រុងប៉ារីស ហើយក្រុមអ្នកតវ៉ាបានដុតកាំជ្រួច។ រថយន្តពន្លត់អគ្គិភ័យ បានទៅដល់ ដើម្បីពន្លត់អណ្ដាតភ្លើង ហើយនគរបាល បានប៉ះទង្គិច និងបាញ់ឧស្ម័នបង្ហៀរទឹកភ្នែក ដើម្បីបំបែកក្រុមអ្នកតវ៉ា។ នៅក្បែរទីលានចតុរង្គ Place de la Bastille ផ្លូវនានា ត្រូវបានរាយប៉ាយដោយសំរាម ដែលបានដុត ស្របពេលទោចក្រយានយន្ត និងទោចក្រយានអគ្គិសនីមួយចំនួនរងការឆាបឆេះសន្ធោសន្ធៅ។  អ្នកមួយចំនួននៅក្នុងក្រុមអ្នកគាំទ្ររបស់លោក Macron បានព្រមានលោកទល់នឹងបន្តដំណើរការធុរកិច្ចដូចធម្មតា ខណៈការតវ៉ាដោយហិង្សា និងការធ្វើកូដកម្មជាបន្តបន្ទាប់ដែលបង្ហាញពីការប្រឈមធ្ងន់ធ្ងរបំផុត ចំពោះអំណាចរបស់ប្រធានាធិបតីនិយមកណ្ដាលរូបនេះ ចាប់តាំងពីបដិវត្តន៍អាវកាក់លឿងកាលពី៤ឆ្នាំមុន៕ អត្ថបទ៖ សុខមាន

និស្សិតបញ្ចប់ការសិក្សាជាង ៤០០០ នាក់ នឹងទទួលសញ្ញាបត្រពីសម្ដេចតេជោនៅព្រឹកស្អែក

2023/03/21 08:32:20 pm        608
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃវិទ្យាស្ថានវ៉ាន់ដា ចំនួន ៤.៧០៥ នាក់ ក្នុងនោះមានកម្រិតបរិញ្ញាបត្ររង និង កម្រិតបរិញ្ញាបត្រ។ ពិធីនេះត្រូវប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍កោះពេជ្រ។តាមការឱ្យដឹងពីឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថាន វ៉ាន់ដា បានឱ្យដឹងថានិស្សិត​ជ័យលាភីនាថ្ងៃនេះមានកម្រិត បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ចំនួន ៤.៧០៥ នាក់ ដែលបានបញ្ចប់ការសិក្សា ក្នុងឆ្នាំសិក្សា២០២១-២០២២ កន្លងមកនេះ នៅទីតាំងគោលរាជធានីភ្នំពេញ និងសាខាខេត្តសៀមរាប ក្នុងនោះ​ក៏មាននិស្សិតបរិញ្ញាបត្រ ផ្នែកអាហារូបករណ៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ៥០ នាក់ ផងដែរ។ វិទ្យាស្ថាន វ៉ាន់ដា គឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជនមួយ ដែលបច្ចុប្បន្ននេះ មានទីតាំងចំនួន ៣កន្លែង កំពុងដំណើរ​ការ ក្នុងនោះ ១កន្លែងនៅរាជធានីភ្នំពេញ និង ២កន្លែងទៀតនៅខេត្តសៀមរាប និងខេត្តបាត់ដំបង។ ក្នុងឆ្នាំសិក្សា២០២២-២០២៣ នេះ វិទ្យាស្ថាន វ៉ាន់ដា មានក្រុមប្រឹក្សាភិបាលគណៈគ្រប់គ្រងបុគ្គលិក និង សាស្ត្រាចារ្យ សរុបចំនួន ៩៧១ នាក់ និងនិស្សិតកំពុងសិក្សាចំនួន ១០.៨៧៦នាក់។ គិតចាប់ពីឆ្នាំសិក្សា២០០២-២០០៣ ដល់ឆ្នាំសិក្សា២០២១-២០២២ កន្លងមកនេះ និស្សិតបានបញ្ចប់ការសិក្សា គិតទាំងនិស្សិតជ័យលាភីនេះផង សរុប​ចំនួន ៤៦.៨៨៦ នាក់។ ដោយឡែក ចំពោះនិស្សិតជ័យលាភី ត្រូវទទួលសញ្ញាបត្រនាឱកាសនេះវិញ យោង​តាម​ការធ្វើអង្កេតបានបង្ហាញថា និស្សិតចំនួន ៤.៧០៥ នាក់ នេះ អ្នកមានការងារធ្វើចំនួន ៤.៤២៥ នាក់ ស្មើនឹង ៩៤,០៥%។ ឈរលើមូលដ្ឋាននេះ ដើម្បីពង្រឹងនិរន្តរភាព ប្រសិទ្ធភាព និងការផ្តល់សេវាអប់រំ ប្រកបដោយគុណភាពនោះ វិទ្យាស្ថាន វ៉ាន់ដា បានអនុវត្ត និងមានចក្ខុវិស័យច្បាស់លាស់ ក្នុងការបន្តពង្រឹង គុណភាពប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង, ពង្រឹងគុណភាពសាស្ត្រាចារ្យ ពង្រឹងវិន័យរបស់និស្សិត ក្នុងគោល បំណងអនុវត្តឱ្យបានល្អប្រសើរ ស្របតាម​កម្រិតបទដ្ឋាននៃការបណ្តុះបណ្តាល និង ទីផ្សារការងារ បច្ចុប្បន្ន។ ក្រៅពីនេះ ជាមួយការពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្តដែលមានស្រាប់ វិទ្យាស្ថានក៏បានរៀបចំ ពង្រីកទីតាំងបន្ថែមទៀត ពិសេស អគារសិក្សា បណ្ណាល័យ អ៊ិនធឺណិត ដោយបំពាក់សម្ភារឧបទេសសិក្សាទំនើបៗសម្រាប់អ្នកសិក្សាទូទៅ ដើម្បីពង្រីកការទំនាក់ទំនងឲ្យបានល្អ ជាមួយវិស័យអប់រំ និងដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិជាច្រើន ដូចជា ក្រសួងអប់រំ យុវជន និងកីឡា, គណៈកម្មាធិការ ទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា, សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា, អគ្គនាយកដ្ឋានពន្ធដារ និង ស្ថាប័នពាក់ព័ន្ធ, ស មាគមគណនេយ្យករ ចក្រភពអង់គ្លេស, សាកលវិទ្យាល័យមួយចំនួនក្នុង ព្រះរាជាណាចក្រថៃ និង សាធារណៈរដ្ឋប្រជាមានិតចិន ជាដើម៕ ​ដោយ៖ គង់ ឌិន

ព្រះអគ្គិជ័យកីឡាត្រូវបានដង្ហែមកតម្កល់ទុកនៅវត្តរាជបូរណ៍ ដើម្បីដង្ហែបន្តឆ្ពោះទៅកាន់ប្រទេសអាស៊ានទាំង១០នៅថ្ងៃស្អែក

2023/03/21 12:13:56 pm        548
សៀមរាប៖ ព្រះអគ្គិជ័យកីឡាត្រូវបានដង្ហែមកតម្កល់ទុកនៅវត្តរាជបូរណ៍នៅវេលាម៉ោង១២ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ បន្ទាប់ពីព្រះករុណា ព្រះមហាក្សត្រ ប្រោសព្រះរាជទាន ។ព្រះអគ្គិជ័យកីឡានេះ នឹងត្រូវដង្ហែទៅកាន់ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ស្អែកនេះ ដើម្បីដង្ហែបន្តឆ្ពោះទៅកាន់ប្រទេសអាស៊ានទាំង១០។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងពាណិជ្ជកម្ម ចុះបញ្ជីជាផ្លូវការផលិតផល “ទុរេនបែកអន្លូង” ជាម៉ាកសមូហភាព (Collective Mark) លើកកម្ពស់អត្តសញ្ញាណផលិតផលខ្មែរ និងពង្រឹងការការពារកម្មសិទ្ធិបញ្ញា
06/29/2026 07:06 AM
សមត្ថកិច្ចចុះត្រួតពិនិត្យពីរទីតាំងនៅក្រុងប៉ោយប៉ែតរកឃើញជនជាតិឥណ្ឌូនេស៊ីចំនូន៨១នាក់រស់នៅប្រមូលផ្តុំ
06/28/2026 07:06 PM
សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី យាងបើកកម្មវិធីការពារនិក្ខេបបទ និងប្រឡងបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា
06/28/2026 05:06 PM
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ
06/28/2026 04:06 PM
សម្ដេចធិបតី អញ្ជើញត្រួតពិនិត្យ និងសួរសុខទុក្ខយោធិនក្នុងអង្គភាពបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម
06/28/2026 04:06 PM
មូលនិធិគន្ធបុប្ផាកម្ពុជា រៀបចំស្ដង់ទទួលថវិកាបរិច្ចាគ ក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ នៅផ្លូវថ្មើរជើងចតុមុខ
06/28/2026 03:06 PM
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញជាអធិបតីប្រកាសសមាជិកថ្មី របស់គណបក្សប្រជាជនកម្ពុជាប្រចាំខេត្តត្បូងឃ្មុំចំនួនជាង២ពាន់នាក់
06/28/2026 03:06 PM
ជនជាតិចិន១៧០នាក់ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវបានបណ្ដេញចេញពីកម្ពុជា
06/28/2026 02:06 PM
អ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត
06/28/2026 02:06 PM
មេបញ្ជាការកងទ័ពជើងទឹក៖ កងទ័ពជើងទឹកបន្តអនុវត្តជាប់ជានិច្ចនូវការងារហ្វឹកហ្វឺន បំប៉នជំនាញដើម្បីលើក កម្ពស់សមត្ថភាពរបស់យោធិន
06/28/2026 01:06 PM