សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
សម្ដេចធិបតី៖ យុទ្ធនាការកម្ចាត់ Online Scams ប៉ុន្មានខែចុងក្រោយនេះ បានស្ដារមុខមាត់កម្ពុជាមកវិញ
សម្ដេចធិបតី៖ កម្ពុជាជាសមាជិក WTO មិនអាចហាមឃាត់ការនាំចូលទំនិញពីប្រទេសដទៃបានទេ
សម្ដេចធិបតី៖ ឆ្នាំ២០២៩ កម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចបន្តដំណើរទៅកាន់ប្រទេសអភិវឌ្ឍន៍

ព័ត៌មានសំខាន់ៗ

ហ្វាំ​ង​ឡង់​ជាប់​ឈ្មោះ​ជា​ប្រទេស​សប្បាយរីករាយ​ជាងគេ​បំផុត​របស់​ពិភពលោក​រយៈពេល ៦​ឆ្នាំ​ជាប់ៗ​គ្នា​

2023/03/21 12:13:04 pm        553
ហ្វាំ​ង​ឡង់​៖ ហ្វាំ​ង​ឡង់​នៅតែ​រក្សា​បាន​តំណែង​របស់​ពួកគេ​ ជា​ប្រទេស​ដែល​មាន​ប្រជាពលរដ្ឋ​មាន​សុភមង្គល សប្បាយ​រីករាយ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក សម្រាប់​រយៈពេល ៦​ឆ្នាំ​ជាប់ៗ​គ្នា។ នេះ​បើ​យោង​តាម​របាយការណ៍ World Happiness Report បាន​បញ្ចេញ​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ។​ របាយការណ៍​ដែល​បាន​ចងក្រង​ឡើង​ដោយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​សហរដ្ឋអាមេរិក និង​ផ្អែកលើ​ការ​ស្ទង់មតិ​ដោយ​វិទ្យាស្ថាន Gallup ដែល​បាន​សាកសួរ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ ពី​ការ​ពេញ​ចិត្ត​នឹង​ជីវិត​រស់នៅ​របស់​ពួកគេ។​ ជា​មួយ​នឹង​ហ្វាំ​ង​ឡង់ ប្រទេស​ដា​ណឺ​ម៉ាក និង​អ៊ី​សឡង់​ស្ថិត​ក្នុង​ចំណោម​ប្រទេស​កំពូល​ទាំង ៣​ ដែល​មាន​ប្រជាពលរដ្ឋ​សប្បាយរីករាយ​ជាងគេ​បំផុត​នៅ​លើ​ពិភព​លោក។​ ​ចំណែក​ឯ​អ៊ីស្រាអែល​បាន​ហក់​ពី​ចំណាត់ថ្នាក់​លេខ ៥​ មក​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ ៤ ​វិញ ក្នុង​នោះ​ប្រទេស​ហូ​ឡង់​ជាប់​ចំណាត់ថ្នាក់​លេខ ៥។ ប្រទេស​ផ្សេងទៀត​ដែល​ស្ថិត​ក្នុងចំណោម​ប្រទេស​កំពូល​ទាំង ១០ ​ដែរ​នោះ​រួមមាន​ប្រទេស​ស៊ុយអែត ន័​រ​វ៉េ​ស ស្វី​ស លុច​សំបួរ និង​ប្រទេស​នូ​វែ​ល​សេ​ឡង់​។ ​​ទោះបីជា​យ៉ាងណាក៏ដោយអាល្លឺម៉ង់​បាន​ធ្លាក់ ២​ចំណាក់​ថ្នាក់​កាលពី​ឆ្នាំមុន​មក​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ ១៦​វិញ។ ដោយឡែក​សហរដ្ឋអាមេរិក​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ ១៥, ចក្រភព​អង់គ្លេស​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ ១៩ និង​បារាំង​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ ២១។​ ​ស្រប​ពេល​នោះ​ដែរ អា​ហ្វ​ហ្គា​នី​ស្ថាន និង​លី​បង់​នៅតែ​បន្ត​ក្លាយ​ជា​ប្រទេស​ដែល​គ្មាន​សុភមង្គល​ជាងគេ​បំផុត​នៅ​លើ​ពិភព​លោក៕ អត្ថបទ៖ សារ៉ាត់

លោក ​Xi និង​លោក ​Putin​ ជួបគ្នា​នៅ​ក្រុង​មូ​ស្គូ​ ខណៈ​រុស្ស៊ី​ស្វាគមន៍​ផែនការ​សន្តិភាព​នៅ​អ៊ុយ​ក្រែ​ន​របស់​ចិន​

2023/03/21 11:34:19 am        357
​រុស្ស៊ី៖ ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​ជួប​ជាមួយ​មិត្ត​ជាទី​ស្រឡាញ់​លោក Vladimir Putin នៅ​ទីក្រុង​មូ​ស្គូកាលពី​ថ្ងៃ​ចន្ទ ទី​២០ ​ខែមីនា ដោយ​ជំរុញ​ចំណងមិត្តភាព​សេដ្ឋកិច្ច​ជាមួយ​សម្ព័ន្ធមិត្ត​ ដែល​លោក​មើលឃើញថា​ជា​ឥទ្ធិពល​ដ៏​ខ្លាំង​ក្នុងការ​ទប់​នឹង​ប្រទេស​លោកខាងលិច​ផង ជំរុញ​តួនាទី​របស់​ទីក្រុង​ប៉េកាំង​ជា​អ្នក​កសាង​សន្តិភាព​ដ៏​មាន​សក្តានុពល​នៅ​អ៊ុយ​ក្រែ​ន​ផង​។​ ​លោក Putin និយាយថា លោក​ស្វាគមន៍​ផែនការ​របស់​ទីក្រុង​ប៉េកាំង​ក្នុងការ​ដោះស្រាយ «​វិបត្តិ​ធ្ងន់ធ្ងរ​» នៅ​អ៊ុយ​ក្រែ​ន នៅពេល​ចាប់ផ្តើម​កិច្ចពិភាក្សា​ជាមួយ​លោក Xi នៅ​វិមាន​ក្រឹម​ឡាំង​។ លោក Putin បាន​ប្រា​ប់លោក Xi ដែល​បានមក​ដល់ទី​ក្រុង​មូ​ស្គូ​កាលពី​ថ្ងៃ​ចន្ទ ក្នុងការ​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​រយៈពេល​ ៣​ថ្ងៃ​ថា ដែល​លោក​បាន​ត្រៀមខ្លួន​រួចជាស្រេច​ ដើម្បី​ពិភាក្សា​អំពី​សំណើ​សន្តិភាព​នៅ​អ៊ុយ​ក្រែ​ន​របស់​ប្រទេស​ចិន​។ លោក Putin បាន​ប្រា​ប់លោក Xi ថា យើង​តែងតែ​បើកចំហ​សម្រាប់​ការចរចា​។ យើង​ពិតជា​នឹង​ពិភាក្សា​អំពី​បញ្ហា​ទាំងអស់នេះ រួមទាំង​គំនិត​ផ្តួចផ្តើម​របស់លោក ដែល​យើង​អនុវត្ត​ដោយ​ការគោរព​។ ទីក្រុង​វ៉ាស៊ីនតោន​បាន​រិះគន់​ដំណើរ​ទស្សនកិច្ច​របស់​លោក Xi ដោយ​និយាយថា ពេលវេលា​បង្ហាញថា​ ទីក្រុង​ប៉េកាំង​កំពុង​ផ្តល់ឱ្យ​ទីក្រុង​មូ​ស្គូ​នូវ «​ការគាំទ្រ​ផ្នែក​ការទូត​» ដើម្បី​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​បន្ថែមទៀត​។ លោក Xi ជា​មេដឹកនាំ​ដំបូង​គេ​ដែល​បាន​ជួប​ប្រធានាធិបតី​រុស្ស៊ី ចាប់តាំងពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) បានចេញ​ដីកាចាប់ខ្លួន​លោក​កាលពី​ថ្ងៃ​សុក្រ​ ជុំវិញ​ការ​និរទេស​កុមារ​អ៊ុយ​ក្រែ​ន​ទៅកាន់​ប្រទេស​រុស្ស៊ី​ ក្នុងអំឡុង​ពេលដែល​ខ្លួន​បាន​វាយលុក​លើ​អ៊ុយ​ក្រែ​ន​ពេញ​មួយឆ្នាំ​។ ទីក្រុង​មូ​ស្គូនិយាយថា បទចោទប្រកាន់​នេះ​គឺជា​ផ្នែក​មួយ​នៃ «​ការបង្ហាញ​អរិភាព​យ៉ាងច្បាស់​លាស់​» ហើយ​បាន​បើក​សំណុំរឿង​ព្រហ្មទណ្ឌ​ប្រឆាំង​រដ្ឋអាជ្ញា និង​ចៅក្រម​របស់​តុលាការ ICC ។ រុស្ស៊ី​កំពុង​បង្ហាញ​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក Xi ជា​លើកដំបូង​របស់លោក​ចាប់តាំងពី​ទទួលបាន​អាណត្តិ​ទី៣ មិន​ធ្លាប់មាន​ពីមុនមក​ក្នុង​ខែ​នេះ ដែលជា​ភស្តុតាង​បង្ហាញថា ​ខ្លួន​មាន​មិត្ត​ដ៏​មាន​ឥទ្ធិពល​ក្នុងការ​ប្រឈម​ជាមួយ​ប្រទេស​លោកខាងលិច​ក្នុង​អរិភាព​។ ទីក្រុង​មូ​ស្គូបាន​បដិសេធ​ការ​និរទេស​កុមារ​ដោយ​ខុសច្បាប់​ពី​អ៊ុយ​ក្រែ​ន ​ដោយ​និយាយថា ខ្លួន​បាន​នាំយក​កុមារកំព្រា​ដើម្បី​ការពារ​ពួកគេ​៕អត្ថបទ៖ ប៊ុនថន

អាមេរិក រុស្ស៊ី និង​ចិន​ប៉ះទង្គិច​គ្នា​នៅ​មហាសន្និបាត​អង្គការសហប្រជាជាតិរឿង​មី​ស៊ី​ល​កូរ៉េខាងជើង​

2023/03/21 11:14:11 am        461
​UN៖ កាលពី​ថ្ងៃ​ចន្ទ​សហរដ្ឋអាមេរិក​បាន​ចោទ​ប្រទេស​ចិន និង​រុស្ស៊ី​ថា​ បាន​លើកទឹកចិត្ត​ឲ្យ​កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល ដោយ​រារាំង​ការ​ឆ្លើយ​តប​ជា​រួម​ពី​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​លើ​បញ្ហា​នេះ​។ ​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​លោកស្រី Linda Thomas-Greenfield បាន​រិះគន់​ទីក្រុង​ប៉េកាំង និង​ទីក្រុងមូស្គូ​ ចំពោះ​ការ​បដិសេធ​ក្នុង​ការ​ចូលរួម​ផ្នែក​ការទូត​ប្រកបដោយ​ឆន្ទៈ​ស្មោះត្រង់ និង​បាន​ចោទ​ប្រកាន់​ថា ការរារាំង​របស់​ប្រទេស​ទាំង​២ ​ក្នុង​ក្រុមប្រឹក្សា​នេះ​បាន​ជំរុញ​ឲ្យ​កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក​ ដែល​ត្រូវ​បាន​ហាមប្រាម​។ ​កាលពី​ខែ​ឧសភា​ឆ្នាំទៅ ប្រទេស​ចិន និង​រុស្ស៊ី​បាន​បោះឆ្នោត​វ៉េតូ​លើ​សេចក្ដី​សម្រេច​ដាក់ទណ្ឌកម្ម​ថ្មី​លើ​ទីក្រុងព្យុងយ៉ាង​។ ​ក្រុមប្រឹក្សាសន្តិសុខ​នេះ​ពុំ​បាន​ចេញ​សេចក្ដី​សម្រេច​ណាមួយ​ឡើយ​លើ​បញ្ហា​នេះ ទោះបី​ជា​មាន​មី​ស៊ី​ល​ជាច្រើន​គ្រាប់​ត្រូវ​បាន​បាញ់​ដោយ​ប្រទេស​កូរ៉េខាងជើង ដែល​បាន​កើតឡើង​ចុងក្រោយ​កាលពី​ចុង​សប្ដាហ៍​នេះ​ក៏​ដោយ​៕​អត្ថបទ៖ សុខមាន

រដ្ឋអាជ្ញា​ជាន់ខ្ពស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​៖​ ដីកាចាប់ខ្លួន​លោក Putin បាន​ក្លាយ​ជា​ពេលវេលា​សោកសៅ​

2023/03/21 10:10:33 am        738
អង់គ្លេស៖ ​រដ្ឋអាជ្ញា​ជាន់ខ្ពស់​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC)​ បាន​និយាយ​ថា ដីកាចាប់ខ្លួន​របស់​ស្ថាប័ន​នេះ​សម្រាប់​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin គឺជា​ពេលវេលា​ដ៏​សោកសៅ​ជាជាង​ពេលវេលា​នៃ​ជ័យជម្នះ​។ ​លោក Karim Khan អំពាវនាវ​ដល់​មេដឹកនាំ​ពិភពលោក​ជួយ​បង្កើន​ការ​ផ្ដល់​មូលនិធិ ​សម្រាប់​ការ​ស៊ើបអង្កេត​របស់ ICC ដោយ​ព្រមាន​ថា ទ្វារ​នៃ​ឱកាស​ការស្វែងរក​យុត្តិធម៌​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​កំពុង​បិទ​។ រដ្ឋអាជ្ញា​អង់គ្លេស​រូប​នេះ​បាន​ប្រើ​សុន្ទរកថា​នៅ​ព្រឹត្តិការណ៍​ប្រមូលផ្ដុំ​ក្នុង​ទីក្រុង​ឡុង​ដ៍ ​នៃ​បណ្ដា​រដ្ឋមន្ត្រី​យុត្តិធម៌​មកពី​ប្រទេស​ជាង​៤០ ដើម្បី​បង្កើន​ការ​គាំទ្រ​សម្រាប់​កិច្ច​ខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុម​ចៅក្រម ក្នុង​ការ​កាត់ទោស​លោក Putin ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បាន​ចេញ​ដីកាចាប់ខ្លួន​លោក Putin និង​ស្នងការ​របស់​លោក​ទទួល​បន្ទុក​សិទ្ធិ​កុមារ​ ជុំវិញ​ការ​និរទេស​កុមារ​អ៊ុយ​ក្រែ​ន​ដោយ​ខុសច្បាប់​ទៅកាន់​រុស្ស៊ី​។ ​ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃ​ចន្ទ​បាន​ឆ្លើយតប​ទៅ​នឹង​ចំណាត់​ការ​នេះ ដោយ​បាន​ប្រកាស​ពី​ការ​បើក​ការ​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​ទៅលើ​លោក Khan វិញ​ដោយ​និយាយ​ថា ​លោក​បាន​ចោទប្រកាន់​មនុស្ស​ម្នាក់​ដែល​គេ​ដឹង​ថា ​គ្មាន​កំហុស និង​កំពុង​រៀបចំ​ផែនការ​ការវាយប្រហារ​លើ​តំណាង​នៃ​រដ្ឋ​បរទេស​ ដែល​ទទួល​បានការ​គាំពារ​ជា​អន្តរជាតិ​៕អត្ថបទ៖ សុខមាន

សមត្ថកិច្ច​បារាំង​បាន​ប្រឈម​ជាមួយ​ក្រុមអ្នកតវ៉ា​ទៅលើ​កំណែទម្រង់​សោធន​និវត្តន៍​

2023/03/21 09:30:58 am        570
​បារាំង៖ អ្នក​តវ៉ា​លើ​កំណែទម្រង់​ប្រាក់​សោធន​និវត្តន៍​នៅ​ក្រុង​រេ​ន​នេស ភាគ​ខាងលិច​ប្រទេស​បារាំង​កាល​ពី​ថ្ងៃ​ចន្ទ​បាន​ប្រតាយប្រតប់​ជាមួយ​នគរបាល ខណៈ​ពួកគេ​បាន​ដុត​របាំង​រាំងផ្លូវ​ដែល​ធ្វើ​ឲ្យ​កក​ស្ទះ​ចរាចរ​នៅ​លើ​ផ្លូវជាតិ​។​ ​នគរបាល​បាន​បាញ់​ឧស្ម័ន​បង្ហៀរ​ទឹកភ្នែក និង​បាន​រុញ​ក្រុម​អ្នក​តវ៉ាឲ្យ​ដកថយ​ចេញពី​ផ្លូវ និង​នៅ​ទីវាល​ក្បែរ​ៗ​នោះ​។​ ប្រទេស​បារាំង​ត្រូវ​គេ​មើល​ឃើញ​មាន​រលក​តវ៉ា​ជាច្រើន​ក្នុង​ប៉ុន្មាន​ស​ប្ដា​ហ៍​ថ្មីៗ​នេះ ខណៈ​រដ្ឋាភិបាល​របស់​ប្រធានាធិបតី ​អេ​ម៉ា​ណូអែល ម៉ា​ក្រុង បាន​បញ្ជូន​រំលង​ការបោះឆ្នោត​នៅ​សភាជាតិ​ សម្រាប់​ប្រព័ន្ធ​សោធន​និវត្ដន៍ ដែល​មិន​សូវមាន​ការ​គាំទ្រ​ក្នុង​ការ​ដំឡើង​អាយុ​ចូល​និវត្ដន៍​ចាប់ពី​ ៦២​ឆ្នាំ​ដល់​អាយុ​ ៦៤​ឆ្នាំ​។​ ​ភាព​រំជើបរំជួល​ដោយ​ហិង្សា​បាន​ផ្ទុះឡើង​នៅ​ក្នុង​ទីក្រុង​ជាច្រើន ក្នុង​នោះ​រួមមាន​រដ្ឋធានី​ប៉ារីស ហើយ​ក្រុម​សហជីព​បាន​ប្ដេជ្ញា​ថា​នឹង​បង្កើន​ចលនា​កូដកម្ម ដែល​ធ្វើ​អោយ​លោក ​ម៉ា​ក្រុង ​ប្រឈម​មុខ​នឹង​បញ្ហា​ប្រឈម​ដ៏​គ្រោះថ្នាក់​ ចំពោះ​រដ្ឋអំណាច​របស់​លោក តាំងពី​មានការ​បះបោរ​របស់​ក្រុម ​"​អាវ​កាក់​ពណ៌​លឿង​"​ កន្លងមក​៕អត្ថបទ៖ ម៉ៅ មករា

លោក ពូទីន៖ រុស្ស៊ីនឹងផ្ដល់គ្រាប់ធញ្ញជាតិទៅអាហ្វ្រិកដោយមិនគិតថ្លៃ បើកិច្ចព្រមព្រៀងសមុទ្រខ្មៅត្រូវបានបន្ថែមរយៈពេល

2023/03/21 09:08:37 am        570
រុស្ស៊ី៖ ប្រទេស​រុស្ស៊ី​កាល​ពី​ថ្ងៃ​ចន្ទ​បាន​ដាក់​ចេញ​លក្ខខណ្ឌ​ សំរាប់​ការ​យល់​ព្រម​ឲ្យ​សុពលភាព​បន្ដ​កិច្ច​ព្រមព្រៀង​នាំចេញ​គ្រាប់​ធញ្ញជាតិ​តាម​សមុទ្រ​ខ្មៅ ហើយ​លោក​ប្រធានាធិបតី ​វ្ល៉ា​ឌី​មៀ ពូ​ទីន ​បាន​និយាយ​ថា ក្រុង​ម៉ូស្គូ​អាច​បញ្ជូន​គ្រាប់​ធញ្ញជាតិ​ទៅ​បណ្ដា​ប្រទេស​នៅ​អាហ្វ្រិក​ដោយ​មិន​គិត​ថ្លៃ ប្រសិនបើ​លក្ខខណ្ឌ​ខាងលើ​មិន​មាន​ឧបសគ្គ​។​ ​កិច្ចព្រមព្រៀង​ដែល​អនុញ្ញាត​ឲ្យ​នាំចេញ​គ្រាប់​ធញ្ញជាតិ ​ដោយ​សុវត្ថិភាព​ពី​ប្រទេស​អ៊ុយ​ក្រែ​ន និង​កំពង់ផែ​សមុទ្រ​ខ្មៅ​របស់​រុស្ស៊ី​ត្រូវ​បាន​ចាប់ផ្ដើម​ជាថ្មី​កាលពី​ថ្ង​សៅរ៍​សំរាប់​រយៈពេល ​៦០​ថ្ងៃ ដែល​ត្រឹមតែ​ពាក់កណ្តាល​នៃ​រយៈពេល​ទាមទារ​ឲ្យ​បន្ថែម បន្ទាប់ពី​ក្រុង​ម៉ូស្គូ​បាន​និយាយថា ការ​បន្ដ​កិច្ច​ព្រមព្រៀង​ណាមួយ​ហួស​ពីថ្ងៃ​ទី​១៨ ខែ​ឧសភា នឹង​អាស្រ័យ​ទៅ​លើ​ការ​ដក​ទណ្ឌកម្ម​ចេញ​ខ្លះ​របស់​បស្ចិម​ប្រទេស​។​​ក្រសួង​ការបរទេស​រុស្ស៊ី​ក្នុង​ការ​បង្ហោះ​សេចក្ដីថ្លែងការណ៍​ នៅ​លើ​គេហទំព័រ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ចន្ទ​​បាន​សម្រេច​ថា ក្រុង​ម៉ូស្គូ​បាន​សំរេច​ដាក់​កម្រិត​ទៅលើ​ការ​បន្ដ​កិច្ចព្រមព្រៀង​ ៦០​ថ្ងៃ​ជុំវិញ​បញ្ហា​ដែល​ខ្លួន​ហៅថា កង្វះ​ភាព​រីក​ចំរើន​នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រក្រតីភាព​ឡើងវិញ នៃ​ការនាំចេញ​កសិផល​ក្នុង​ស្រុក​។​ ដោយឡែក​អ៊ុយ​ក្រែ​ន​រួម​ជាមួយ​ទួរគី និង​អង្គការសហប្រជាជាតិ​ចង់​ឲ្យ​បន្ដ​កិច្ចព្រមព្រៀង​នេះ​រយៈពេល​ ១២០​ថ្ងៃ​៕អត្ថបទ៖ ម៉ៅ មករា

ទីក្រុង Kyiv និយាយថា ចិន​គួរតែ​ដាក់​សម្ពាធ​លើ​រុស្ស៊ី ដើម្បី​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​

2023/03/21 08:52:37 am        540
​អ៊ុយក្រែន៖ អ្នកនាំពាក្យ​ក្រសួងការបរទេស​អ៊ុយ​ក្រែ​ន​លោក Oleg Nikolenko បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ទីក្រុង Kyiv រំពឹង​ថា​ ប្រទេស​ចិន​នឹង​ប្រើ​ឥទ្ធិពល​របស់​ខ្លួន​លើ​រុស្ស៊ី ដើម្បី​បញ្ចប់​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន។ ​​លោក Nikolenko បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ផ្ញើ​ទៅកាន់​សារព័ត៌មាន Reuters ភ្លាម​ៗ បន្ទាប់ពី​ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​ទៅដល់​ទីក្រុង Moscow សម្រាប់​ជំនួប​ជាមួយ​សម​ភាគី​រុស្ស៊ី​លោក Vladimir Putin​។ ​គេ​រំពឹង​ទុក​ថា ​លោក Xi នឹង​ជំរុញ​តួនាទី​របស់​ទីក្រុង​ប៉េកាំង ជា​អ្នក​សម្របសម្រួល​សន្តិភាព​ដ៏​សំខាន់​ក្នុង​ជម្លោះ ​ក្រោយ​ការ​បញ្ចេញ​ផែនការ​សន្តិភាព ​១២​ចំណុច​។ ទីក្រុង Kyiv និយាយ​ថា ​សកម្មភាព​ឈាន​ទៅ​រក​សន្តិភាព​ណាមួយ ត្រូវតែ​ទាក់ទង​នឹង​ការដក​កងទ័ព​រុស្ស៊ី​ទាំងស្រុង និង​គោរព​អធិបតេយ្យភាព​របស់​អ៊ុយ​ក្រែ​ន​។ ​អ្នកនាំពាក្យ​រូប​នេះ​និយាយ​ថា អ៊ុយ​ក្រែ​ន​ត្រៀមខ្លួន​ជានិច្ច​ក្នុង​ការ​ចូល​រួមការ​សន្ទនា​យ៉ាង​ជិតស្និទ្ធ​បំផុត​ជាមួយ​ចិន ដើម្បី​ស្ដារ​សន្តិភាព​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ស្របតាម​គោលការណ៍​ដែល​បាន​ចែង​នៅ​ក្នុង​ធម្មនុញ្ញ​របស់​អង្គការសហប្រជាជាតិ និង​សេចក្ដីសម្រេច​ចុងក្រោយ​លើ​បញ្ហា​នេះ​របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ​៕​អត្ថបទ៖ សុខមាន

ក្រុមអ្នកតវ៉ាអំពាវនាវឲ្យប្រទេសបារាំងដកខ្លួនចេញពីសម្ព័ន្ធយោធាណាតូ

2023/03/20 01:36:11 pm        369
បារាំង៖ ក្រុមបាតុកររាប់ពាន់នាក់ បានអំពាវនាវកាលពីចុងសប្ដាហ៍នេះឲ្យប្រទេសបារាំងដកខ្លួនចេញពីអង្គការសន្ធិសញ្ញាអាតាល្លង់ទិកខាងជើង កាត់ថា NATO និងបញ្ឈប់ការដឹកជញ្ជូនអាវុធឲ្យអ៊ុយក្រែនជាបន្ទាន់។ យោងតាមសារព័ត៌មាន RIA Novosti យុទ្ធនាការក្បួនតវ៉ាសម្រាប់សន្តិភាព "March for Peace" បានចាប់ផ្ដើមជិតព្រឹទ្ធសភាបារាំង ។ក្រុមបាតុករបានក្រវីផ្ទាំងបដាសរសេរថាបញ្ឈប់សង្គ្រាមដែលត្រូវបានបង្កឡើងដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធណាតូ និងពាក្យថាសេរីភាព ការពិត និងការតស៊ូ ។

មេដឹកនាំ​ចិន​ធ្វើដំណើរ​ទៅកាន់​ប្រទេស​រុស្ស៊ី​ក្នុង​ដំណើរ​ទស្សនកិច្ច​ដើម្បី​សន្តិភាព​

2023/03/20 12:11:24 pm        367
​រុស្ស៊ី៖ ប្រធានាធិបតី​ចិនលោក Xi Jinping ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​ទៅកាន់​ប្រទេស​រុស្ស៊ីនៅ​ថ្ងៃ​ចន្ទ ទី​២០ ខែមីនា​នេះ ជា​ដំណើរ​ទស្សនកិច្ច​ដែល​ទីក្រុង​ប៉េកាំង​ចាត់ទុកថា​ ជា​ដំណើរ​ទស្សនកិច្ច​ដើម្បី​សន្តិភាព ខណៈ​ខ្លួន​ព្យាយាម​ដើរតួ​ជា​អ្នកសម្របសម្រួល​ក្នុង​សង្គ្រាម​របស់លោក Vladimir Putin នៅ​អ៊ុយ​ក្រែ​ន​។​ ​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​បី​ថ្ងៃ​របស់លោក Xi ជា​ដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់លោក​ទៅ​រុស្ស៊ី ដែលជា​សម្ព័ន្ធមិត្ត​ចិន​ដ៏​សំខាន់​មួយសម្រាប់​រយៈពេល​ជិត​បួន​ឆ្នាំ​មកនេះ ហើយ​ត្រូវបាន​ទីក្រុង​មូ​ស្គូ​ចាត់ទុកថា​ បាន​ឈាន​ជើង​ចូលក្នុង​យុគសម័យ​ថ្មី​នៃ​ទំនាក់ទំនង​។ ដំណើរ​ទស្សនកិច្ច​នេះ​ក៏​កើតឡើង​ក្នុង​រយៈពេល​ជាង​មួយឆ្នាំ បន្ទាប់ពី​ការវាយលុក​របស់​រុស្ស៊ី​លើ​ប្រទេសជិតខាង​អឺរ៉ុប ដែល​បានធ្វើ​ឲ្យ​ទីក្រុង​មូ​ស្គូ​មាន​ភាព​ឯកោ​នៅលើ​ឆាក​អន្តរជាតិ​។ ដំណើរ​ទស្សនកិច្ច​នេះ​ក៏​នឹង​ត្រូវបាន​តាមដាន​យ៉ាង​ដិតដល់ ​ក្នុង​រដ្ឋធានី​របស់​ប្រទេស​លោកខាងលិច​ផងដែរ សម្រាប់​សញ្ញា​ដែលថា​លោក Xi អាច​នឹង​ជំរុញ​ឲ្យ​មាន​កិច្ចចរចា​សន្តិភាពរ​វា​ង​ទីក្រុង​មូ​ស្គូ និង​ទីក្រុង Kyiv​។ សារព័ត៌មាន Wall Street Journal បាន​រាយការណ៍​ថា លោក Xi ក៏​អាចមាន​ផែនការ​សន្ទនា​តាម​ទូរស័ព្ទ​លើកដំបូង​ ជាមួយ​ប្រធានាធិបតី​អ៊ុយ​ក្រែ​នលោក Volodymyr Zelenskyy ចាប់តាំងពី​សង្គ្រាម​បានចាប់ផ្តើម​។​ ​ទីប្រឹក្សា​គោលនយោបាយ​ការបរទេស​ជាន់ខ្ពស់​របស់​លោកពូ​ទីន លោក Yuri Ushakov បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រុស្ស៊ី​ថា លោក Xi និង​លោក Putin នឹងមាន​ជំនួប​ទល់មុខ​ក្រៅផ្លូវការ និង​ពិសារ​អាហារ​ពេល​ល្ងាច​នៅ​ថ្ងៃ​ចន្ទ​នេះ មុនពេល​កិច្ច​ពិ​ភាក្សា​នៅ​ថ្ងៃ​អង្គារ​។ វិមាន​ក្រឹម​ឡាំងនិយាយថា មេដឹកនាំ​ទាំងពីរ​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ ស្តីពី​ការពង្រឹង​ភាពជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ​របស់​ប្រទេស​ទាំងពីរ និង​ទំនាក់​ទំនងជា​យុទ្ធសាស្ត្រ​ដែល​ឈានចូល​ក្នុង​យុគសម័យ​ថ្មី ព្រមទាំង​សេចក្តីប្រកាស​រួមស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​រុស្ស៊ី​-​ចិនរហូតដល់​ឆ្នាំ​២០៣០​៕អត្ថបទ៖ ប៊ុនថន

ក្រុម​ធនាគារ​កណ្ដាល​ព្យាយាម​រក្សា​ភាព​ស្ងៀមស្ងាត់​នៅ​លើ​ទីផ្សារ ​ក្រោយ​ធនាគារ​ស្វី​ស ​UBS គ្រោង​ទិញធនាគារ Credit Suisse

2023/03/20 10:49:00 am        397
អឺរ៉ុប៖ ​ធនាគារ​ខ្នាត​យក្ស UBS នឹង​ទិញ​ធនាគារ​គូប្រជែង Credit Suisse ដែល​កំពុង​ជួប​បញ្ហា​ក្នុង​តម្លៃ​ជិត​ ៣.២៥​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​កិច្ច​ព្រមព្រៀង​មួយ​ធ្វើឡើង​ដោយ​ក្រុម​និយ័ត​ករ ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​បញ្ចៀស​ភាព​រំជើបរំជួល​បន្ថែម​នៅ​លើ​ទីផ្សារ​ក្នុង​ប្រព័ន្ធ​ធនាគារ​សកល​។ ​ក្រុម​អាជ្ញាធរ​ស្វី​ស​បាន​ជំរុញ​ឲ្យ​ធន​គារ UBS ទិញ​គូប្រជែង​របស់​ខ្លួន ក្រោយ​ផែនការ​មួយ​សម្រាប់​ធនាគារ Credit Suisse ក្នុង​ការ​ខ្ចី​ប្រាក់​ចំនួន​ ៥០​ពាន់​លាន​ប្រង់​ស្មើ​នឹង ​៥៤​ពាន់​លាន​ដុល្លារ​អាមេរិកបាន​បរាជ័យ​ក្នុង​ការ​ជួយ​សង្គ្រោះ​ក្រុម​វិនិយោគិន និង​អតិថិជន​ធនា​គារ​។ ភាគហ៊ុន​ធនាគារ Credit Suisse និង​ធនាគារ​ផ្សេងទៀត​បាន​ដាំ​ក្បាល​ចុះ​នៅ​សប្ដាហ៍​នេះ ក្រោយ​ការ​ដួល​រលំ​ធនាគារ​ចំនួន​២​ នៅ​សហរដ្ឋអាមេរិក បាន​បង្ក​ក្ដី​បារម្ភ​ចំពោះ​ភាព​រង្គោះរង្គើ​ស្ថាប័ន​ធំៗ​នៅ​ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សកល។ ​ធនាគារ Credit Suisse ស្ថិត​ក្នុងចំណោម​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ជាង​ ៣០ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ប្រព័ន្ធ​សេវា​ធនាគារ​សកល​ដ៏​សំខាន់ ហើយ​ក្រុម​អាជ្ញាធរ​មានការ​ព្រួយបារម្ភ​អំពី​ការ​ដួល​រលំ ប្រសិន​បើ​ធនាគារ​នេះ​បរាជ័យ​។ ខណៈ​ប្រកាស​​កាលពី​យប់​ថ្ងៃអាទិត្យ​ថា ការ​ដួល​រលំ​មិន​អាច​គ្រប់គ្រង​បាន​នៃ​ធនាគារ Credit Suisse នឹង​បង្ក​ឲ្យ​មាន​ផលវិបាក​មិន​អាច​គណនា​បាន​សម្រាប់​ប្រទេស​នេះ និង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ ប្រធាន​ធនាគារ​ស្វី​ស​លោក Alain Berset បាន​និយាយថា នេះ​គឺជា​កិច្ច​ព្រម​ព្រៀង​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ស្ថិរភាព​នៃ​ហិរញ្ញវត្ថុ​អន្តរជាតិ៕​អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Putin ទទួលស្គាល់ពីកង្វះប្រេងឥន្ធនៈ បន្ទាប់ពីការវាយប្រហាររបស់អ៊ុយក្រែន
06/29/2026 08:06 AM
WHO៖ រលកកម្ដៅនៅអឺរ៉ុប ជាប់ពាក់ព័ន្ធនឹងការស្លាប់មនុស្ស១.៣០០នាក់ខណៈអាល្លឺម៉ង់ឡើងដល់កំណត់ត្រា ៤១.៧ អង្សាសេ
06/29/2026 08:06 AM
មន្ត្រីអាមេរិកនិយាយថា អ៊ីរ៉ង់ និងអាមេរិក បានយល់ព្រមបញ្ឈប់ការវាយប្រហារ និងបន្តការចរចា
06/29/2026 08:06 AM
មន្ត្រីជំនាញកិច្ចការព្រំដែន៖ ទោះបីថៃប្រើផែនទីណាក៏ដោយក៏មិនអាចបញ្ជាក់ថា ប្រាសាទខ្នារជារបស់ថៃដែរ
06/29/2026 08:06 AM
ក្រសួងពាណិជ្ជកម្ម ចុះបញ្ជីជាផ្លូវការផលិតផល “ទុរេនបែកអន្លូង” ជាម៉ាកសមូហភាព (Collective Mark) លើកកម្ពស់អត្តសញ្ញាណផលិតផលខ្មែរ និងពង្រឹងការការពារកម្មសិទ្ធិបញ្ញា
06/29/2026 07:06 AM
សមត្ថកិច្ចចុះត្រួតពិនិត្យពីរទីតាំងនៅក្រុងប៉ោយប៉ែតរកឃើញជនជាតិឥណ្ឌូនេស៊ីចំនូន៨១នាក់រស់នៅប្រមូលផ្តុំ
06/28/2026 07:06 PM
សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី យាងបើកកម្មវិធីការពារនិក្ខេបបទ និងប្រឡងបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា
06/28/2026 05:06 PM
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ
06/28/2026 04:06 PM
សម្ដេចធិបតី អញ្ជើញត្រួតពិនិត្យ និងសួរសុខទុក្ខយោធិនក្នុងអង្គភាពបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម
06/28/2026 04:06 PM
មូលនិធិគន្ធបុប្ផាកម្ពុជា រៀបចំស្ដង់ទទួលថវិកាបរិច្ចាគ ក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ នៅផ្លូវថ្មើរជើងចតុមុខ
06/28/2026 03:06 PM