សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
សម្ដេចធិបតី៖ យុទ្ធនាការកម្ចាត់ Online Scams ប៉ុន្មានខែចុងក្រោយនេះ បានស្ដារមុខមាត់កម្ពុជាមកវិញ
សម្ដេចធិបតី៖ កម្ពុជាជាសមាជិក WTO មិនអាចហាមឃាត់ការនាំចូលទំនិញពីប្រទេសដទៃបានទេ
សម្ដេចធិបតី៖ ឆ្នាំ២០២៩ កម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចបន្តដំណើរទៅកាន់ប្រទេសអភិវឌ្ឍន៍

ព័ត៌មានសំខាន់ៗ

ព្រឹកស្អែក សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញប្រកាសដាក់ឲ្យអនុវត្តចក្ខុវិស័យ និងយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤

2023/03/19 10:24:32 pm        649
នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ស្អែកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តចក្ខុវិស័យ និងយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ (២០២៣-២០២៧) ។កម្មវិធីប្រកាសដាក់ឱ្យអនុវត្តនេះ នឹងមានការអញ្ជើញចូលរួមពីសមាជិក និងសមាជិកា នៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងតំណាងដៃគូអភិវឌ្ឍពាក់ព័ន្ធ និងអង្គការក្រៅរដ្ឋាភិបាលផងដែរ។

សម្ដេចតេជោ ហ៊ុន សែន៖ រឿង "កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី" នឹងត្រូវចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍បាយ័ន ចាប់ពីថ្ងៃស្អែកនេះតទៅ

2023/03/19 05:21:38 pm        607
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីបានប្រកាសជាថ្មីថា រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មីនឹងត្រូវចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍បាយ័នចាប់ពីថ្ងៃស្អែកនេះតទៅ។តាមរយៈតេឡេក្រាមនៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសជូនបងប្អូនជនរួមជាតិថា រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មីនឹងត្រូវចាក់ផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ស្អែកនេះ តាមកញ្ចក់ទូរទស្សន៍បាយ័ន។សម្ដេចតេជោបន្តថា កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ សម្ដេចបាននិយាយថាឆាណែលតេលេក្រាមរបស់សម្ដេចនឹងចាក់ផ្សាយក្រោយទូរទស្សន៍បាយ័នក្នុងរង្វង់២ ឬ៣ម៉ោង។ អាស្រ័យដោយទូរទស្សន៍បាយ័នត្រូវចាក់ផ្សាយបន្ទាប់មកត្រូវចាក់ផ្សាយឡើងវិញ ដូចនេះឆាណែលតេឡេក្រាមរបស់សម្ដេចនឹងចាក់ផ្សាយរយៈពេល ១០ម៉ោងយ៉ាងតិចក្រោយការផ្សាយរបស់ទូរទស្សន៍បាយ័ន។សម្ដេចតេជោបញ្ជាក់ថា សម្ដេចនឹងបង្ហោះចេញម្តងមួយភាគជាមួយគ្នាតែម្តង៕

លោក Vladimir Putin ធ្វើដំណើរគួរឲ្យភ្ញាក់ផ្អើលទៅកាន់ទីក្រុង Mariupol ជាដំណើរលើកដំបូងរបស់លោកទៅកាន់តំបន់ Donbas ក្នុងប្រទេសអ៊ុយក្រែន

2023/03/19 02:28:13 pm        738
សារព័ត៌មានរដ្ឋរុស្ស៊ី បានរាយការណ៍នៅថ្ងៃអាទិត្យនេះថា លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានធ្វើដំណើរគួរឲ្យភ្ញាក់ផ្អើលទៅកាន់ទីក្រុង Mariupol ជាដំណើរលើកដំបូងរបស់មេដឹកនាំវិមានក្រឹមឡាំងទៅកាន់ដែនដីរបស់អ៊ុយក្រែនដែលរុស្ស៊ី បានគ្រប់គ្រង ចាប់តាំងពីសង្រ្គាមចាប់ផ្ដើម។

ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនទៅកាន់រុស្ស៊ី ក្នុងក្ដីរំពឹងថានឹងដើរតួនាទីជាអ្នកសម្របសម្រួលសន្តិភាពបញ្ចប់សង្រ្គាមអ៊ុយក្រែន

2023/03/19 02:21:00 pm        475
លោកប្រធានាធិបតីចិន Xi Jinping នឹងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីនៅថ្ងៃចន្ទស្អែកនេះ ក្នុងក្ដីរំពឹងថានឹងទម្លាយភាពទាល់ច្រកលើសង្រ្គាមអ៊ុយក្រែន ខណៈដែលប្រទេសចិនព្យាយាមប្រកាន់ជំហរក្នុងនាមជាអ្នកសម្របសម្រួលសន្តិភាព។ ក្រោយលោកត្រូវបានជ្រើសរើសឲ្យបន្តតំណែងអាណត្តិទី៣ ថ្មីៗនេះ លោក Xi កំពុងជំរុញតួនាទីកាន់តែខ្លាំងថែមទៀតសម្រាប់ប្រទេសចិននៅលើឆាកអន្តរជាតិ និងជាប្រទេសសំខាន់ដែលជួយសម្របសម្រួលទំនាក់ទំនងគួរឲ្យភ្ញាក់ផ្អើលរវាងគូប្រជែងនៅតំបន់មជ្ឈិមបូព៌ាគឺ អ៊ីរ៉ង់ និងអារ៉ាប៊ីសាអ៊ូឌីត។

កូរ៉េខាងជើងបាញ់មីស៊ីលបាលីស្ទីករយៈចម្ងាយខ្លី ខណៈអាមេរិក និងកូរ៉េខាងត្បូងបន្តសមយុទ្ធយោធារួមគ្នា

2023/03/19 02:08:49 pm        442
យោធាទីក្រុងសេអ៊ូលនិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទីករយៈចម្ងាយខ្លី មួយគ្រាប់នៅថ្ងៃអាទិត្យនេះ ជាការបង្ហាញកម្លាំងលើកទី៤ ក្នុងរយៈពេលមួយសប្ដាហ៍នេះ ស្របពេលដែលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បន្តសមយុទ្ធយោធាដ៏ធំ។

ក្រុមនគរបាលបារាំង ប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុមបាតុករនៅទីក្រុងបារីស

2023/03/19 10:14:20 am        221
ក្រុមនគរបាលបារាំង បានប៉ះទង្គិចគ្នាជាមួយក្រុមបាតុករនៅយប់ទី ៣ជាប់ៗគ្នា កាលពីថ្ងៃសៅរ៍ ស្របពេលដែលមនុស្សរាប់ម៉ឺននាក់ បានដង្ហែក្បួននៅទូទាំងប្រទេស ដើម្បីតវ៉ានឹងការអនុម័តសេចក្តីព្រាងច្បាប់សោធន៍និវត្ត៍ដោយគ្មានការបោះឆ្នោតនៅសភា ។ ភាពរំជើបរំជួល និងបាតុកម្មកើនលើង បានធ្វើឲ្យលោកប្រធានាធិបតី Emmanuel Macron ប្រឈមនឹងការលំបាកបំផុត ចាប់តាំងពីបាតុកម្មអាវលឿង កាលពីរយៈពេល ៤ឆ្នាំមុន ។ នៅក្នុងទីក្រុងប៉ារីស ក្រុមនគរបាលបង្រ្កាបកុបកម្ម បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងចាប់ខ្លួនក្រុមបាតុករជាច្រើននាក់ ។ សូមបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ នាយករដ្ឋមន្រ្តីបារាំងលោកស្រី Elisabeth Borne បាននិយាយប្រាប់សភាថា លោកស្រីពុំចាំបាច់ឲ្យមានការបោះឆ្នោតលើសេចក្តីព្រាងច្បាប់សោធននិវត្តន៍នោះទេ ហើយនិងសម្រេចឲ្យវាឆ្លងផុតតែម្តង ។ យោងតាមការស្ទង់មតិបង្ហាញថា កំណែទម្រង់ការចូលនិវត្តន៍របស់រដ្ឋាភិបាលលោកប្រធានាធិបតី Emmanuel Macron មិនពេញនិយមនោះទេនៅក្នុងចំណោមប្រជាពលរដ្ឋបារាំង ៕

ការរញ្ជួយដីកម្រិត៦.៨រ៉ិចទ័រ នៅអេក្វាឌ័របានសម្លាប់មនុស្ស ១៤នាក់ ខណៈប្រតិបត្តិការជួយសង្រ្គោះនៅតែបន្ត

2023/03/19 09:42:32 am        210
មនុស្សយ៉ាងហោច ១៤នាក់ បានស្លាប់ក្នុងការរញ្ជួយដីដីកម្រិត៦.៨រ៉ីចទ័រ ដែលបានអង្រួនតំបន់ឆ្នេរភាគខាងត្បូងប្រទេសអេក្វាឌ័រ និងតំបន់ភាគខាងជើងប្រទេសប៉េរូ កាលពីថ្ងៃសៅរ៍ ហើយនិងបណ្តាលឲ្យខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋ សាលារៀន និងមន្ទីរពេទ្យ ។ រូបភាពវីដេអូឃ្លីបពីខេត្ត El Oro ដែលរងផលប៉ះពាល់ខ្លាំងជាងគេដោយសារការរញ្ជួយដី ឃើញសាកសពជនរងគ្រោះនៅលើដី ក្រោយក្រុមជួយសង្រ្គោះទាញចេញពីគំនរបាក់បែកអគារ ។ ប្រធានាធិបតីអេក្វាឌ័រ លោក Guillermo Lasso បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រសួងទាំងអស់បានត្រៀមខ្លួន ដើម្បីឆ្លើយតបការសង្រ្គោះបន្ទាន់ ប៉ុន្តែគ្មានហានិភ័យនៃរលកស៊ូណាមិនោះទេនៅក្នុងប្រទេសអាមេរិកឡាទីនមួយនេះ ។ មន្ទីរភូគព្ភសាស្រ្តសហរដ្ឋអាមេរិក រាយការណ៍ថា ការរញ្ជួយដីនេះ កើតឡើងក្នុងជម្រៅដី ៦៦.៤ គ.ម ស្ថិតនៅចម្ងាយប្រហែល ១០ គ.មពីទីក្រុង Balao ខេត្ត Guayas ។ ទីភ្នាក់ងារទំនាក់ទំនងប្រធានាធិបតី និយាយថា ការរញ្ជួយដីនេះ បណ្តាលឲ្យមនុសស ១២នាក់ស្លាប់នៅខេត្ត El Oro និង ២នាក់ស្លាប់នៅខេត្ត ហើយនិងបណ្តាលឲ្យមនុស្សជាង ១២០នាក់ រងរបួស ។ ដោយឡែក ក្រុមអាជ្ញាធរប៉េរូ និយាយថា ការរញ្ជួយដី បានអង្រួនតំបន់ភាគខាងជើងប្រទេសមួយនេះ ប៉ុន្តែពុំទាន់មានសេចក្តីរាយការណ៍ពីផលប៉ះពាល់ដល់មនុស្ស និងហេដ្ឋរចនាសម្ព័ន្ធនោះទេ ៕

Breaking News ៖ លោក ស៊ី ជីនពីង នឹងជួបជាមួយលោក វ្លា ឌីមៀពូទីន នៅសប្តាហ៍ក្រោយ

2023/03/17 03:26:52 pm        113
ចិន ៖ មេដឹកនាំចិន លោក ស៊ី ជីនពីង នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីនៅសប្តាហ៍ក្រោយ តបតាមការ​អញ្ជើញ​របស់លោក ប្រធានាធិបតី វ្លាឌីមៀ ពូទីន។ វានឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ទីក្រុងមូស្គូ ចាប់តាំងពីលោកពូទីន ចាប់ផ្តើមការវាយលុកលើអ៊ុយក្រែនរយៈពេលជាង១ឆ្នាំមកនេះ។ អំឡុងដំណើរទស្សនកិច្ច លោក ស៊ី និងលោកពូទីន នឹងពិភាក្សា អំពីកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ រវាងប្រទេសទាំងពីរ។ លោក ស៊ី ជីន ពីង​ និង លោកពូទីន បានប្រកាសពីមិត្តភាព«គ្មានដែនកំណត់» កាលពីខែកុម្ភៈឆ្នាំមុន នៅពេលមេដឹកនាំរុស្ស៊ី បានមកធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំងក្នុងពិធីបើកកីឡាអូឡាំពិករដូវរងារ។

វិបត្តិ​ធនាគារ Credit Suisse និង SVB របស់​អាមេរិកមិន​ដូច​វិបត្តិ​ហិរញ្ញវត្ថុ​សកល​ឆ្នាំ​២០០៨ ទេ​

2023/03/17 02:21:23 pm        488
​អាមេរិក៖ ត្រឹមតែ​រយៈពេល​ប៉ុន្មាន​ថ្ងៃបន្ទាប់ពី​ការ​ដួល​រលំ​ធនាគារ Silicon Valley Bank របស់​សហរដ្ឋ​អាមេរិក ស្រប​ពេល​អស់​ប្រាក់​បញ្ញើ​ក្នុង​ធនាគារ​បាន​បង្ក​ក្ដី​បារម្ភ​នៃ​វិបត្តិ​ធនាគារ​នៅ​សហរដ្ឋអាមេរិក តម្លៃ​ភាគហ៊ុន​បាន​ដាំ​ក្បាល​ចុះ​ភ្លាមៗ​សម្រាប់​ធនាគារ​វិនិយោគ​ខ្នាត​យក្ស Credit Suisse របស់​សហ​ភាព​អឺរ៉ុប បាន​បង្កើន​ក្ដី​បារម្ភ​កាន់​តែ​ខ្លាំង​ថែមទៀត​ថា ​អាច​នឹង​ជួប​គ្រាអាសន្ន​ផ្នែក​ហិរញ្ញវត្ថុ​កាន់តែ​ធ្ងន់ធ្ងរ​។ ​ទោះ​យ៉ាង​ណា​ក៏ដោយ ស្ថាប័ន​២ ​នេះ​បាន​ដោះស្រាយ​បញ្ហា​នេះ​តាម​មធ្យោបាយ​ផ្សេងៗ ហើយ​ក្រុម​និយ័ត​ករ​របស់​ខ្លួន​បាន​ប្រញាប់ប្រញាល់​ពង្រឹង​វិធានការ ​និង​ស្ដារ​ទំនុក​ចិត្ត​សម្រាប់​អតិថិជន​ឡើងវិញ​។​ បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​ជំនាញ​ជាច្រើន​ សូម្បីតែ​ក្រុម​អ្នក​ទុទិដ្ឋិនិយម​ល្បីៗ​លើ​បញ្ហា​នេះ​ជឿ​ថា ស្ថានភាព​នេះ​ទំនងជា​នឹង​រួបរឹត​ដល់​ធនាគារ​មួយ​ចំនួន​តូច យ៉ាងហោចណាស់​ក៏​សម្រាប់​ពេល​បច្ចុប្បន្ន​នេះ​ដែរ។ លោក Michael Every អ្នក​យុទ្ធសាស្ត្រ​សាកល​របស់​ធនាគារ Rabobank ​របស់​ហូ​ឡង់​ពុំបាន​បញ្ជាក់​ពី​សុទិដ្ឋិនិយម​របស់​លោក​ទេ ប៉ុន្តែ​លោក​មើល​មិន​ឃើញ​ថា ​វា​នឹង​បង្ក​ឲ្យ​មាន​វិបត្តិ​ហិរញ្ញវត្ថុ​សកល​ជា​ថ្មី​ទៀត​នោះ​ទេ​។ ​លោក​ថា ការ​ដួល​រលំ​នេះ​មិន​ជាន់​ដាន​កាលពី​ឆ្នាំ​២០០៨ ដោយសារតែ​ហេតុផល​ច្បាស់លាស់​មួយដែល​ធនាគារ​ភាគច្រើន​មាន​ប្រាក់​ទុន​កាន់​តែ​ច្រើន ហើយ​គុណភាព​នៃ​ការ​វិនិយោគ​ក៏​ខុសគ្នា​ដែរ​។ ​សាស្ត្រាចារ្យ​ផ្នែក​សេដ្ឋកិច្ច​នៅ​សាកលវិទ្យាល័យ Michigan លោក Betsey Stevenson ដែល​ធ្លាប់​ធ្វើជា​ទីប្រឹក្សា​របស់​អតីត​ប្រធានាធិបតី​អាមេរិក​លោក Barack Obama ក៏បាន​យល់ស្រប​ដែរ​៕អត្ថបទ៖ សុខមាន

ការតវ៉ា​នៅ​ក្រុងប៉ារីស បន្ទាប់ពី​រដ្ឋាភិបាល​ជំរុញ​ការផ្លាស់ប្តូរ​អាយុ​ចូលនិវត្តន៍​ដោយ​គ្មាន​ការបោះឆ្នោត

2023/03/17 11:33:58 am        548
​បារាំង៖ ក្រុមអ្នកតវ៉ា​ជាង ២,០០០​នាក់​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ទីលាន Place de la Concorde ក្នុង​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​បន្ទាប់ពី​នាយករដ្ឋមន្ត្រី​បារាំងលោកស្រី Elisabeth Borne បាន​ប្រើ​នីតិវិធី​ពិសេស​មួយ ​ដើម្បី​ជំរុញ​ច្បាប់​ចូលនិវត្តន៍​ដែល​មិន​ទូលំទូលាយ​តាមរយៈ​រដ្ឋសភា ​ដោយ​គ្មាន​ការបោះឆ្នោត​។ ​វិធានការ​នេះ​នឹង​ធានាបាន​នូវ​ច្បាប់​បង្កើន​អាយុ​ចូលនិវត្តន៍ ២ឆ្នាំពី​អាយុ​ ៦២ឆ្នាំរហូតដល់​អាយុ ៦៤​ឆ្នាំ ដែល​រដ្ឋាភិបាល​និយាយថា មាន​សារៈសំខាន់​ដើម្បី​ធានាបាន​ថា ​ប្រព័ន្ធ​ប្រាក់​សោធន​និវត្តន៍​នឹងមិន​ខ្វះដែល​ត្រូវ​បានអនុម័ត​ បន្ទាប់ពី​ការតវ៉ា​ជាច្រើន​សប្តាហ៍​ និង​ការជជែក​ដេញដោល​។ ​ប៉ុន្តែ​វា​បង្ហាញថា ប្រធានាធិបតីលោក Emmanuel Macron និង​រដ្ឋាភិបាល​របស់​លោកមិន​ទទួលបាន​សំឡេង​ភាគច្រើន​នៅក្នុង​សភា​នោះទេ និង​សមត្ថភាព​របស់លោកក្នុង​ការទទួល​បានការ​គាំទ្រ​ពី​គណបក្ស​ផ្សេងទៀត​ សម្រាប់​កំណែទម្រង់​បន្ថែម​។​ ​ការស្ទង់មតិ​បង្ហាញថា ​អ្នកបោះឆ្នោត​ភាគច្រើន​ប្រឆាំង​កំណែទម្រង់​សោធន​និវត្តន៍ ខណៈ​សហជីព​ព​ណិ​ជ្ជ​កម្មបាន​និយាយថា មាន​វិធី​ផ្សេងទៀត​ដើម្បី​ធ្វើឱ្យមាន​តុល្យភាព​ក្នុង​រឿងនេះ រួមមាន​ទាំង​ការយកពន្ធ​។ ​ការ​ងាក​ទៅរក​វិធានការ​នេះទំនងជា​ធ្វើឱ្យ​សហជីព អ្នក​តវ៉ា និង​គណបក្សប្រឆាំង​ឆ្វេងនិយមខឹងសម្បា​បន្ថែមទៀត ​ដែល​បាន​និយាយថា ​ការដំឡើង​អាយុ​ចូលនិវត្តន៍​គឺ​អយុត្តិធម៌ និង​មិនចាំបាច់៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមាគមអតីតយុទ្ធជន បើកវគ្គបណ្តុះបណ្តាលស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្គ្រោះ ជូន អ.ន.ក.ខេត្ត កំពង់ចាម
06/29/2026 10:06 AM
ប្រធាន NOCC ជំរុញចលនា «ហាត់ប្រាណ និងលេងកីឡាអស់មួយជីវិត» ដើម្បីអភិវឌ្ឍមូលធនមនុស្សជួយសេដ្ឋកិច្ច និងសង្គមជាតិ
06/29/2026 10:06 AM
ជប៉ុនត្រៀមខ្លួនរួចរាល់ និងចង់ឈ្នះប្រេស៊ីលលើកដំបូង មុនពេលជួបគ្នានៅវគ្គ៣២ ក្រុមចុងក្រោយ
06/29/2026 10:06 AM
ហាវ សុខនេត្រ សម្រេចប្ដូរទ្រនំថ្មី មុនផែនការ ជាមួយការប្ដេជ្ញាខ្ពស់ ដើម្បីមានឱកាសលេង
06/29/2026 10:06 AM
អ្នកគាំទ្ររាប់ពាន់នាក់សម្រុកទស្សនាពានរង្វាន់ FIFA World Cup នៅទីក្រុង Miami
06/29/2026 09:06 AM
អាចទេ! វិសាខា ឡើងជួបបញ្ជាការដ្ឋានអង្គរក្ស នៅវគ្គផ្ដាច់ព្រ័ត្រតេជោលីគ តបការចង់បានអ្នកគាំទ្រ?
06/29/2026 09:06 AM
អ៊ីស្រាអែល បំផ្លាញហេដ្ឋារចនាសម្ព័ន្ធក្រោមដីរបស់ក្រុមហេសបូឡានៅប្រទេសលីបង់ភាគខាងត្បូង
06/29/2026 09:06 AM
លោក Putin និយាយថា រុស្ស៊ីនឹងបន្តយុទ្ធនាការនៅតាមសមរភូមិ ដោយមិនខ្វល់ពីសំណើរបស់អ៊ុយក្រែន
06/29/2026 09:06 AM
អ៊ីរ៉ង់ ព្រមាននាវាកុំឱ្យឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលខ្លួនពេញចិត្តជ្រើសរើសផ្លូវនេះ
06/29/2026 09:06 AM
លោក Putin ទទួលស្គាល់ពីកង្វះប្រេងឥន្ធនៈ បន្ទាប់ពីការវាយប្រហាររបស់អ៊ុយក្រែន
06/29/2026 08:06 AM