ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីនឹងយាងនិវត្តន៍មកកាន់មាតុប្រទេសវិញក្នុងពេលឆាប់ៗក្រោយព្រះរាជសុខភាពមានភាពប្រសើរឡើងវិញ
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
សម្ដេចធិបតី៖ យុទ្ធនាការកម្ចាត់ Online Scams ប៉ុន្មានខែចុងក្រោយនេះ បានស្ដារមុខមាត់កម្ពុជាមកវិញ
សម្ដេចធិបតី៖ កម្ពុជាជាសមាជិក WTO មិនអាចហាមឃាត់ការនាំចូលទំនិញពីប្រទេសដទៃបានទេ

ព័ត៌មានសំខាន់ៗ

ប្រមុខ​ថាមពលនុយក្លេអ៊ែរ​ព្រមាន​ពី​គ្រោះថ្នាក់​នៃ​ការ​ដាច់​ចរន្តអគ្គិសនី​នៅ​រោងចក្រ​ថាមពល​នៅ​អ៊ុយ​ក្រែ​ន​

2023/03/10 10:54:19 am        463
​អ៊ុយក្រែន៖ បន្ទាប់ពី​ការ​ដាច់​ចរន្តអគ្គិសនី​មួយទៀត​នៅ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ Zaporizhzhia (ZNPP) ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ប្រធាន​អង្គការ​ឃ្លាំមើល​នុយក្លេអ៊ែរ​របស់​អង្គការសហប្រជាជាតិ​ បាន​អំពាវនាវ​ឲ្យ​មាន​តំបន់​ការពារ​ដោយ​និយាយ​ថា ​លោក​មានការ​ភ្ញាក់ផ្អើល​ចំពោះ​ភាព​មិន​សប្បាយចិត្ត ​របស់​អង្គការ​ដែល​លោក​ដឹកនាំ​គឺ​ទីភ្នាក់ងារ​ថាមពល​អាតូ​មិ​ក​អន្តរជាតិ (IAEA)។​ ​កងកម្លាំង​រុស្ស៊ី​បាន​បាញ់​ស្រោច​ដោយ​មី​ស៊ី​ល​ជាង​ ៨០​គ្រាប់​ រួម​ទាំង​មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សំឡេង​ដ៏​កម្រ​ទៅលើ​ទីក្រុង​នានា​របស់​អ៊ុយ​ក្រែ​ន ខណៈ​មនុស្ស​កំពុង​លង់លក់​ក្នុង​ដំណេក​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់​ ៩​នាក់ និង​បាន​កាត់ផ្ដាច់​ចរន្ត​អគ្គិសនី និង​បង្ខំ​ឲ្យ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ធំ​បំផុត​របស់​អឺរ៉ុប​មួយ​នេះដាច់​ភ្លើង​ជា​លើក​ទី​៦ ចាប់​តាំង​ពី​ទីក្រុង Moscow បាន​បើក​ការ​វាយលុក​កាលពី​ថ្ងៃ​ទី​២៤ ​ខែ​កុម្ភៈ ​ឆ្នាំ​២០២២​មក​។ ​មក​ទល់​នឹង​ពេលនេះ រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Zaporizhzhia ត្រូវ​បាន​ត​ភ្ជាប់​ចរន្តអគ្គិសនី​ឡើង​វិញ ខណៈ​អង្គការសហប្រជាជាតិ​ព្រមាន​ថា ​ថ្ងៃ​សំណាង​របស់​យើង​នឹង​ត្រូវ​រលាយ​បាត់​។ ​លោក Rafael Grossi បាន​ប្រាប់​ក្រុម​ប្រឹក្សានាយក​ទីភ្នាក់ងារ IAEA នៅ​ក្នុង​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ពេលវេលា​ចុងក្រោយ​ដែល​ថាមពល​អគ្គិសនី​ទាំងអស់​បាន​ដាច់​នៅ​រោងចក្រ​នោះគឺ​កាលពី​ថ្ងៃ​ទី​២៣​ ខែ​វិច្ឆិកា ​ឆ្នាំ​២០២២​។ លោក​ថា ​តើ​អ្វី​ដែល​យើង​កំពុង​ធ្វើ​គឺ​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​បញ្ហា​នេះ​កើតឡើង​? យើង​គឺជា​ទីភ្នាក់ងារ​ឃ្លាំមើល​នុយក្លេអ៊ែរ IAEA យើង​មាន​តួនាទី​ត្រូវ​ថែរក្សា​សុវត្ថិភាព​នុយក្លេអ៊ែរ​៕អត្ថបទ៖ សុខមាន

កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​ជាការ​បញ្ចេញ​កំហឹង​លើ​ល្បែង​សង្គ្រាម​របស់​អាមេរិក និង​កូរ៉េខាងត្បូង

2023/03/10 10:18:30 am        370
​កូរ៉េខាងជើង៖ មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un បាន​ពិនិត្យមើល​សម​យុទ្ធ​គ្រាប់​ពិត​ដោយ​ផ្ទាល់ ជាទី​ដែល​យោធា​របស់​លោក​បាន​បាញ់​មី​ស៊ី​ល​ ដែល​គេ​សង្ស័យ​ថា​ជា​មី​ស៊ី​ល​បាលី​ស្ទីក​រយៈ​ចម្ងាយ​ខ្លី ក្រោយ​ប្អូនស្រី​របស់​លោក​គំរាម​អាមេរិក​ពី​ផលវិបាក​ធ្ងន់ធ្ងរ បើ​នៅតែ​ដំណើរការ​សម​យុទ្ធ​រួមគ្នា​ជាមួយ​កូរ៉េខាងត្បូង​។ ​ទីភ្នាក់ងារសារព័ត៌មាន​កណ្ដាល​ផ្លូវការ​កូរ៉េខាងជើង KCNA បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ការ​បាញ់​មី​ស៊ី​ល​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដែល​ហៅថា ​ជា​សម​យុទ្ធ​វាយប្រហារ​នេះ​គឺ​ក្នុង​គោលបំណង​ទប់ទល់​ការវាយប្រហារ និង​វាយបក​រាល់​ការវាយប្រហារ​ណាមួយ​ម​ក​លើ​ប្រទេស​របស់ខ្លួន​។ ​លោក​ Kim​ និយាយ​ថា សមយុទ្ធ​ទាំងនេះ​គឺជា​ការ​រម្លឹក​ថា ទាហាន​របស់​លោក​ត្រូវតែ​ត្រៀមលក្ខណៈ​ជានិច្ច​ ក្នុង​ករណី​មានការ​ផ្ទុះ​សង្គ្រាម​ដ៏​ពិតប្រាកដ​ភ្លាមៗ​ពី​ស​ត្រូវ​។ ​យោធា​កូរ៉េខាងត្បូង​អះអាង​ថា ទីក្រុង​ព្យុងយ៉ាង​បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក​រយៈ​ចម្ងាយ​ខ្លី​ ១​គ្រាប់​ចូល​ទៅ​ដែនទឹក​ភាគ​ខាង​លិច​របស់​ខ្លួន ស្រប​ពេល​ដែល​កងកម្លាំង​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង​ត្រៀម​សម្រាប់​សម​យុទ្ធ​យោធា​រួមគ្នា​ធំ​បំផុត​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​។ ​នាយសេនាធិការ​ចម្រុះ​កូរ៉េខាងត្បូង​បាន​អះអាង​ថា ​មី​ស៊ី​ល​នោះ​បាន​ហោះ​ចេញពី​តំបន់​មួយ​ក្បែរ​ទីក្រុង​ឆ្នេរសមុទ្រ Nampo និង​មិន​ទាន់​មាន​ការវាយតម្លៃ​ភ្លាមៗ​នៅឡើយ​ទេ​ថា ​តើ​មី​ស៊ី​ល​នោះ​ហោះ​បាន​ឆ្ងាយ​ប៉ុណ្ណា ឬ​ជាក់លាក់​យ៉ាងណា​ជាទី​ដែល​គ្រាប់​នោះ​បាន​ធ្លាក់​៕អត្ថបទ៖ សុខមាន

ទស្សនារូបភាព សម្តេចតេជោ ហ៊ុន សែន អញ្ជើញទស្សនាតាមស្តង់ពិព័រណ៍ក្នុងពិធីបុណ្យទន្លេលើកទី៧

2023/03/09 07:16:47 pm        601
កំពង់ធំ៖ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកបុណ្យទន្លេលើកទី៧ ធ្វើឡើងក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលមានរយៈពេល ៣ថ្ងៃពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣។ ពិធីបុណ្យទន្លេលើកទី៧ នាឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ «ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត»។ ពិព័រណ៍បុណ្យទន្លេលើកទី៧ មានការតាំងពិព័រណ៍សមិទ្ធផល មហោស្រពម្ហូបអាហារ និងភេសជ្ជៈ ពិព័រណ៍កសិទេសចរណ៍ ផលិតផលសហគ្រាសធុនតូច និងមធ្យម ផលិតផលខ្មែរ ផលិតផលកសិកម្ម និងផលិតផលរបស់សហគមន៍ សរុបចំនួន ៣០០ស្តង់។ ការរៀបចំពិព័រណ៍នេះ គឺជាការរួមចំណែកមួយក្នុងការប្រើប្រាស់ឱ្យអស់លទ្ធភាព នៃវិស័យទេសចរណ៍ ដែលត្រូវបាន​ចាត់ទុកថាជាការនាំចេញនៅនឹងកន្លែង ក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្ម ពិសេសបង្កើតឱកាសការងារសម្រាប់កសិករ សិប្បករ និងអ្នកផលិតតាមរយៈទីផ្សារទេសចរណ៍៕ អត្ថបទ៖ ឧត្ដម

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកជាផ្លូវការពិធីបុណ្យទន្លេលើកទី៧ នៅកំពង់ធំ

2023/03/09 05:30:00 pm        133
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ​ជាអធិបតីបើក​ជាផ្លូវការ​ពិធីបុណ្យ​ទន្លេលើកទី៧ ដែលប្រារព្ធធ្វើនៅចំណុចសួនច្បារស្ទឹងសែន​ខេត្តកំពង់ធំ​ក្រោមប្រធានបទ “ទន្លេរបស់យើងដើម្បី បច្ចុប្បន្ន និងអនាគត” នៅល្ងាចថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣នេះ។ការប្រារព្ធពិធីបុណ្យទន្លេជាប្រចាំឆ្នាំនេះ គឺមានគោលបំណងជំរុញលើកតម្លៃ និងផ្សព្វផ្សាយសក្កានុពលទេសចរណ៍ខេត្ត​តាមដងទន្លេ ជាពិសេសលើកទឹក​ចិត្តដល់ប្រជាជននៅតាម​បណ្តាខេត្តទាំងអស់ដែលនៅតាម​ដងទន្លេឱ្យ​ចូលរួមយ៉ាង​សកម្មក្នុងការងារអភិវឌ្ឍន៍ទេសចរណ៍សហគមន៍ ។ពិធីបុណ្យទន្លេ បានផ្តល់ជូនសកម្មភាពសំខាន់ៗដូចជាផ្សព្វផ្សាយផ្ទាល់នូវការសម្តែងទស្សនីយភាព សិល្បៈ ព្រមទាំង​បង្ហាញនូវផលិតផលទេសចរណ៍ គម្រោងអភិវឌ្ឍន៍ទេសចរណ៍ខេត្តតាមដងទន្លេ និងការតាំងពិពរណ៍ផលិតផល​ទេសចរណ៍ក្នុងស្រុក, សកម្មភាពកីឡាដោយមានការចូលរួមពីសំណាក់ កីឡាករ និងកីឡាការនី​ជាតិអន្តរជាតិ​ផងដែរ។៕

ប្រមុខ​ចារកម្ម​អាមេរិកនិយាយថា ​ទំនាក់ទំនង​ចិន​-​រុស្ស៊ី​បន្ត​កាន់តែ​ស៊ីជម្រៅ

2023/03/09 03:08:41 pm        693
​អាមេរិក៖ ប្រមុខ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​ស​ហ​រដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​ពុធ​បាន​អះអាង​ថា ប្រទេស​ចិន​នឹង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​របស់​ខ្លួន​ជាមួយ​ប្រទេស​រុស្ស៊ី ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ប្រកួតប្រជែង​ជាមួយ​សហរដ្ឋ​អាមេរិក ទោះបីជា​មានការ​ថ្កោលទោស​ជា​អន្តរជាតិ ​ចំពោះ​សង្គ្រាម​របស់​ទីក្រុង​មូ​ស្គូ​នៅ​អ៊ុយ​ក្រែ​ន​ក៏ដោយ​។ នាយក​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ជាតិ​លោក​ស្រី Avril Haines និយាយ​ថា យើង​ពុំបាន​មើល​ឃើញ​ពួកគេ​ក្លាយ​ជា​សម្ព័ន្ធមិត្ត​ តាមរបៀប​ដែល​យើង​ស្ថិត​នៅ​ក្នុង​សម្ព័ន្ធ​យោធា NATO នោះ​ទេ ប៉ុន្តែ​យើង​មើល​ឃើញ​ថា​មានការ​កើន​ឡើង​នៅ​គ្រប់​វិស័យ​ទាំងអស់​។ ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ សហរដ្ឋអាមេរិក​បាន​ព្រមាន​ចិន​ជា​សាធារណៈ​ប្រឆាំង​​ការ​ផ្តល់​សព្វាវុធ​ដល់​ប្រទេស​រុស្ស៊ី ខណៈ​កងកម្លាំង​របស់​រុស្ស៊ី​បាន​បង្កើន​ការ​វាយ​លុក​នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន​។ ប៉ុន្តែ​ទីក្រុង​ប៉េកាំង​បាន​បដិសេធ​ថា ​ពុំបាន​ពិចារណា​លើ​ការ​បញ្ជូន​ជំនួយ​ទៅ​កាន់​ទីក្រុង​មូ​ស្គូ​នោះទេ​។ លោក​ស្រី Haines និយាយ​ទៅកាន់​គណៈកម្មាធិការ​ស៊ើបការណ៍​របស់​ព្រឹទ្ធសភា​ថា​ អង្គភាព​សេវា​ចារកម្ម​របស់​សហ​រដ្ឋ​អាមេរិក​កំពុង​តាមដាន​យ៉ាង​ដិតដល់ ​ចំពោះ​សញ្ញា​ដែល​ប្រទេស​ចិន​អាច​ផ្តល់​ឲ្យ​ដោយ​ផ្ទាល់ ប៉ុន្តែ​ពុំ​មែន​ជា​សាធារ​ណៈ​​ដែល​កំពុងតែ​គាំទ្រ​រុស្ស៊ី​។ យើង​ឃើញ​ពួកគេ​ផ្តល់​ជំនួយ​ដល់​រុស្ស៊ី​ក្នុង​បរិបទ​នៃ​ជម្លោះ ប៉ុន្តែ​ពុំបាន​ធ្វើ​វា​ជា​សាធារណៈ​ឡើយ ​ខណៈ​ដែល​អាច​នឹង​កើតឡើង​។ លោកស្រី Haines បាន​និយាយ​ថា​ ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​ចាត់​ទុក​សហរដ្ឋ​អាមេរិក​ជា​គូប្រជែង ក្នុង​ការ​សម្រេច​បាន​នូវ​គោលបំណង​ក្នុង​តំបន់​របស់​លោក​។ លោក Xi Jinping បាន​ដាក់​កំហុស​លើ​ប្រទេស​លោក​ខាង​លិច​ ចំពោះ​ផលវិបាក​ផ្នែក​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​នៅ​ក្នុង​សុន្ទរកថា​កាលពី​ថ្ងៃ​ចន្ទ​ ដែល​ក្នុង​នោះ​លោក​បាន​ចោទប្រកាន់​សហរដ្ឋ​អាមេរិក​ថា ​បាន​ដឹកនាំ​កិច្ច​ខិតខំ​ប្រឹងប្រែង​ជា​អន្តរជាតិ​ដើម្បី​ទប់ស្កាត់​ប្រទេស​ចិន​។ ទោះបីជា​កាល​ពី​ពេល​ថ្មីៗ​នេះ​លោក Xi បាន​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​សហរដ្ឋអាមេរិក​ក៏ដោយ លោក​ស្រី​ Haines បាន​និយាយ​ថា ចារកម្ម​របស់​សហរ​ដ្ឋ​អាមេរិក​នៅ​តែ​អះអាង​ថា ​ទីក្រុង​ប៉េកាំង​ជឿ​ថា ​ខ្លួន​ទទួល​បាន​ផល​ប្រយោជន៍​ពី​ទំនាក់ទំនង​ស្ថិរភាព​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន​៕អត្ថបទ៖ ប៊ុនថន

​អ៊ុយ​ក្រែ​ន​បង្កើន​ការ​វាយបក​លើ​ទីក្រុង Bakhmut ខណៈ​រុស្ស៊ី​អះអាង​គ្រប់គ្រង​ទីក្រុង​នេះ​ដោយ​ផ្នែក​

2023/03/09 02:31:17 pm        713
​អ៊ុយក្រែន៖ យោធា​អ៊ុយ​ក្រែ​ន​បាន​និយាយ​ថា​ ខ្លួន​បាន​ត្រៀម​វាយបក​ទប់ទល់​ការវាយប្រហារ​របស់​រុស្ស៊ី​លើ​ទីក្រុង Bakhmut ទោះបី​ជា​រុស្ស៊ី​បាន​អះអាង​គ្រប់គ្រង​លើ​ដែនដី​ទីក្រុង​នេះ​ពាក់កណ្ដាល​ហើយក៏​ដោយ​។ ​មួយ​ក្នុងចំណោម​សមរភូមិ​ដ៏​ក្ដៅគគុក​ជាច្រើន​ រយៈពេល​ជាង​មួយឆ្នាំ​មកនេះក្រុម​អ្នកស្នេហាជាតិ​អ៊ុយ​ក្រែ​ន ​ដែល​កាលពី​សប្ដាហ៍​មុន​ទំនងជា​បាន​ត្រៀម​ចាក​ចេញពី​ទីក្រុង Bakhmut នៅតែ​បន្ត​វាយ​បក​វិញ​នៅឡើយ​កាលពី​ថ្ងៃ​ពុធ​ ទី​៨ មីនា​។ ​មេបញ្ជាការ​កង​ប្រដាប់​អាវុធ​អ៊ុយ​ក្រែ​ន​បាន​និយាយ​នៅ​លើ​បណ្ដាញ​សង្គម Facebook ថា សត្រូវ​នៅតែ​បន្ត​ការវាយប្រហារ និង​ពុំ​មាន​សញ្ញា​ផ្អាក​ការ​វាយ​សម្រុក​លើ​ទីក្រុង Bakhmut​ ទេ។​ ក្រុម​អ្នក​ស្នេហាជាតិ​​របស់​យើង​បាន​វាយប្រហារ​បក​វិញ​លើ​ទីក្រុង​នេះ និង​កំពុង​ឡោមព័ទ្ធ​សហគមន៍​មួយ​ចំនួន​។ ​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskiy បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​តាម​វីដេអូ​ពេល​យប់ ទាក់ទង​នឹង​សមរភូមិ​ដណ្ដើម​ទីក្រុង Bakhmut និង​ការ​ឡោមព័ទ្ធ​តំបន់ Donbas ថា នេះ​គឺជា​អាទិភាព​ដំបូង​របស់​យើង​។ ​ទីក្រុង Kyiv និយាយថា ការ​បរាជ័យ​របស់​រុស្ស៊ី​អាច​កំណត់​ពី​ស្ថានភាព​នៃ​សង្គ្រាម ខណៈ​អ៊ុយ​ក្រែ​ន​បាន​រំពឹង​ទុក​ថា ​នឹង​បើក​ការ​វាយបក​វិញនៅ​ពេល​អាកាសធាតុ​ប្រសើរ​ជាង​នេះ និង​នៅ​ពេល​ដែល​ខ្លួន​ទទួល​បាន​ជំនួយ​យោធា​បន្ថែម​ទៀត​ពី​លោក​ខាង​លិច ​រួម​ទាំង​រថ​ក្រោះ​ប្រយុទ្ធ​ធុន​ធ្ងន់​។​ មន្ត្រី​អ៊ុយ​ក្រែ​ន​និយាយ​ថា រុស្ស៊ី​បាន​បើក​ការវាយប្រហារ​ជា​បន្តបន្ទាប់​ដោយ​មី​ស៊ី​ល​នៅ​ទូទាំង​ប្រទេស​អ៊ុយ​ក្រែ​ន ដែល​បាន​ប៉ះចំ​អគារ​លំនៅឋាន ​និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​នៅ​ក្នុង​ទីក្រុង Kharkiv ​និង​ទីក្រុង Odesa៕អត្ថបទ៖ សុខមាន

បាតុកម្ម​នៅ​ថ្ងៃ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ស្វែងរក​សិទ្ធិ​ស្មើគ្នា​នៅ​ទូទាំង​ពិភពលោក​

2023/03/09 01:40:23 pm        535
​ពិភពលោក៖ ការប្រមូល​ផ្តុំគ្នា​ប្រារព្ធ​ទិវា​សិទ្ធិនារី​អន្តរជាតិ បានធ្វើ​ឡើង​នៅ​ជុំវិញ​ពិភពលោក​កាលពី​ថ្ងៃ​ពុធ​។ បន្ទាប់ពី​មួយឆ្នាំ​ដែល​ក្មេងស្រី​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ត្រូវបាន​ហាមឃាត់​មិនឱ្យ​ទទួល​បាន​ការអប់រំ ការតវ៉ា​សិទ្ធិ​ស្ត្រី​ទ្រង់ទ្រាយ​ធំ​បាន​ផ្ទុះឡើង​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​។ បាតុកម្ម​ក៏ត្រូវ​បានធ្វើ​ឡើង​នៅ​ទីក្រុង​ប៉ារីស ទីក្រុង​ប៊ែ​រ​ឡាំង បេ​រូត ហ្សា​កាតា សិង្ហ​បុរី និង​ទីក្រុង​ផ្សេង​ទៀត​។ នៅ​សហរដ្ឋអាមេរិក​ការ​រំលូត​កូន និង​សិទ្ធិ​បន្ត​ពូជ​គឺ​ស្ថិត​នៅក្នុង​របៀបវារៈ​ ស​ម្រា​ប់​ការ​ប្រមូល​ផ្តុំគ្នា​ជា​អន្តរជាតិ​កាលពី​ថ្ងៃ​ពុធ​ ដែល​មាន​រយៈពេល​ ៩ខែ​បន្ទាប់ពី​តុលាការ​កំពូល​របស់​ស​ហ​រដ្ឋ​អាមេរិក​បាន​លុបចោល​សេចក្តីសម្រេច ដោយ​បាន​ទទួលស្គាល់​សិទ្ធិ​តាម​រដ្ឋធម្មនុញ្ញ​របស់​ស្ត្រី​ក្នុង​ការ​រំលូត​កូន​។ ​ទន្ទឹមនឹងនេះ ស្ត្រី​បានចេញ​ដើរ​ធ្វើបាតុកម្ម​នៅតាម​ដងផ្លូវ​ដែលមាន​នៅក្នុង​ទីក្រុង​កា​ប៊ុល រហូតដល់​ទីក្រុង​ម៉ា​ឌ្រី​ដ ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិនារី​អន្តរជាតិ និង​ក្រោកឈរឡើង​ដើម្បី​ទាមទារ​សិទ្ធិ​ដែល​កំពុង​មាន​ការរំលោភ​បំពាន​កាន់តែខ្លាំង​។ ​នៅ​រដ្ឋធានី​ប្រទេស​អាមេរិក​ឡាទីន មនុស្ស​រាប់ពាន់នាក់​ស្លៀកពាក់​ពណ៌​ស្វាយ​បានចេញ​ធ្វើ​បាតុកម្ម​ហែក្បួន​តាម​ដងផ្លូវ ដើម្បី​ប្រារព្ធ​ទិវា​នារី​អន្តរជាតិ ដោយ​រិះគន់​អំពើហិង្សា​លើ​ស្ត្រី ការ​ធ្វើ​អត្តឃាត គម្លាត​ប្រាក់ខែ ព្រមទាំង​ការរើសអើង​ជាតិ​សាសន៍​។ នៅ​ទីក្រុង​ប្រទេស​ម៉ិ​ក​ស៊ិ​ក ស្ត្រី​បាន​បើកបរ​រថយន្ត​ដង្ហែ​តាម​ដងផ្លូវ​ធ្វើបាតុកម្ម​ទៅកាន់​ទីលាន Zocalo​។ រីឯ​នៅក្នុង​ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា ដែល​រងគ្រោះ​ដោយ​អតិផរណា ស្ត្រី​បានទាមទារ​ប្រាក់​បៀវត្ស​រ៍​ប្រសើរ​ជាង​មុន​។ នៅក្នុង​ប្រទេស​ប៉េ​រូ ស្ត្រី​ជនជាតិដើម​ភាគតិច​បានចេញ​ធ្វើបាតុកម្ម​ដង្ហែ​ក្បួន​ក្នុង​រដ្ឋធានី Lima ទាមទារ​ឱ្យ​បញ្ចប់​ការ​រើស​អើង​ជាតិ​សាសន៍ និង​ការ​បណ្តេញ​ប្រធានាធិបតី​លោកស្រី Dina Boluarte បន្ទាប់ពី​មានការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​អស់​រយៈពេល​ជាង​បី​ខែ ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ច្រើន​នាក់​ស្លាប់៕អត្ថបទ៖ ប៊ុនថន

អង្គការសហប្រជាជាតិ​ព្រមាន​កាត់​ជំនួយ​ជុំវិញ​ការបង្ក្រាប​លើ​សិទ្ធិ​ស្ត្រី​របស់​ក្រុម​តា​លី​បង់​

2023/03/09 12:18:30 pm        387
​អាហ្វហ្គានីស្ថាន៖ បេសកជន​ពិសេស​របស់​អង្គការសហប្រជាជាតិ​ប្រចាំ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន បាន​ព្រមាន​កាលពី​ថ្ងៃ​ពុធ ទី​៨ ខែមីនា​ថា ការបង្ក្រាប​របស់​រដ្ឋ​បាល​ក្រុម​តា​លី​បង់​លើ​សិទ្ធិ​ស្ត្រី ទំនងជា​នាំឱ្យ​មានការ​កាត់​ជំនួយ និង​មូល​និធិ​អភិវឌ្ឍន៍​នៅក្នុង​ប្រទេស​នេះ ជា​កន្លែង​ដែល​ស្ត្រី​ព្រួយបារម្ភ​ថា​នឹង​ត្រូវបាន​កាត់​ផ្តាច់ចេញ​ពី​ជីវិត​សាធារណៈ ដូចជា​ការស្លាប់​ដោយ​អំពើហិង្សា​ជាដើម​។​ ​លោកស្រី Roza Otunbayeva និយាយថា អង្គការសហប្រជាជាតិ​បានធ្វើការ​អំពាវនាវរ​ក​ជំនួយ​ច្រើន​បំផុត ​សម្រាប់​ប្រទេស​នេះ​តែមួយគត់​ដែល​ពុំ​ធ្លាប់មាន​ពីមុនមក ដោយ​ស្នើសុំ​ជំនួយ ៤.៦ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ២០២៣ ដើម្បី​ផ្តល់ជំនួយ​ទៅ​ឲ្យ​អា​ហ្វ​ហ្គា​នី​ស្ថាន ជា​ប្រទេស​ដែល​ប្រជាជន​ពីរភាគបីប្រហែល ​២៨​លាន​នាក់ត្រូវការ​ជំនួយ​ដើម្បី​រស់​។ ប៉ុន្តែ​លោកស្រីបាន​និយាយ​ទៅកាន់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ថា ការផ្តល់​ជំនួយ​នេះ​ត្រូវ​ប្រឈម​នឹង​ហានិភ័យ​របស់​រដ្ឋបាល​ក្រុម​តា​លី​បង់ ហាមឃាត់​ស្ត្រី​មិនឱ្យ​ចូលរៀន​នៅ​វិទ្យាល័យ និង​សាកលវិទ្យាល័យ មិន​ឲ្យ​ទៅលេង​កំសាន្ត​នៅ​សួនឧទ្យាន និង​មិន​ឲ្យ​ប្រើការ​នៅក្នុង​ក្រុម​អង្គការ​ផ្តល់ជំនួយ​។ ស្ត្រី​ក៏​មិន​ត្រូវបាន​អនុញ្ញាតឱ្យ​ចាក​ចេញពី​លំនៅឋាន​ដោយ​គ្មាន​សាច់ញាតិ​ជា​បុរស​ដែរ ហើយ​ត្រូវ​បិទបាំង​មុខ​។ លោកស្រី Otunbayeva និយាយថា ខណៈ​ស្ត្រី​អា​ហ្វ​ហ្គា​នី​ស្ថាន​មួយចំនួន​បាន​និយាយថា ដំបូង​ឡើយ​ពួកគេ​ស្វាគមន៍​ក្រុម​តា​លី​បង់​ដែល​ឡើងកាន់​អំណាច ព្រោះ​វា​បានបញ្ចប់​សង្គ្រាម ប៉ុន្តែ​ពួកគេ​បានចាប់ផ្តើម​បាត់បង់​ក្តីសង្ឃឹម​យ៉ាង​ឆាប់រហ័ស​។​ ​លោកស្រី Lana Nusseibeh ឯកអគ្គរដ្ឋទូត​ប្រទេស​អារ៉ាប់​រួមនិយាយថា ក្រុម​តា​លី​បង់​បាន​ដកហូត​សិទ្ធ​ស្ត្រី និង​ក្មេងស្រី​ជា​ប្រព័ន្ធ​នូវ​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន​។ ការសម្រេច​ទាំងនេះ​ពុំមាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​សាសនា​ឥស្លាម ឬ​វប្បធម៌​អា​ហ្វ​ហ្គា​នី​ស្ថាន​នោះទេ ហើយ​ប្រឈម​នឹង​ការបន្ថែម​ភាព​ឯកោ​ពី​អន្តរជាតិ​របស់​ប្រទេស​នេះ​បន្ថែមទៀត៕អត្ថបទ៖ ប៊ុនថន

ចិន​ព្រមាន​ថា ​ខ្លួន​នឹង​ចាត់វិធានការ​កាន់តែ​ក្ដៅ បើ​មេដឹកនាំកោះ​តៃវ៉ាន់​ទៅ​ជួប​ប្រធាន​សភា​អាមេរិក​

2023/03/09 11:32:57 am        560
​ចិន៖ ប្រទេស​ចិន​បាន​ព្រមាន​កោះ​តៃវ៉ាន់​ថា ខ្លួន​នឹង​ចាត់វិធានការ​ឆ្លើយតប​កាន់តែ​ក្ដៅ​ថែមទៀត​ ជាង​សម​យុទ្ធ​យោធាដ៏​ធំ​បំផុត​មិន​ធ្លាប់​មាន​កាលពី​រដូវក្ដៅ​ឆ្នាំមុន ប្រសិនបើ​មេដឹកនាំ​របស់​កោះ​នេះ​ជួប​អ្នក​នយោបាយ​ជាន់ខ្ពស់​អាមេរិក ​តាម​គម្រោង​នៅ​ខែក្រោយ​មែន​នោះ​។ ​ប្រធាន​សភា​អាមេរិក​លោក Kevin McCarthy គ្រោង​នឹង​ជួបពិភាក្សា​ជាមួយ​លោកស្រី Tsai Ing-wen មេដឹកនាំ​កោះ​តៃវ៉ាន់​នៅ​ក្នុង​រដ្ឋ California នៅ​ខែ​មេសា នៅ​ពេល​ដែល​លោកស្រី​គ្រោង​ថ្លែង​នៅ​បណ្ណាល័យ​ប្រធានាធិបតី Ronald Reagan ខណៈ​ធ្វើដំណើរ​ទៅកាន់​អាមេរិក​កណ្ដាល​សម្រាប់​ដំណើរ​ផ្លូវ​ការ​។ ​ការ​មន្ទិល​ជុំវិញ​លទ្ធភាព​ដំណើរ​ទស្សនកិច្ច​របស់​លោក McCarthy ទៅកាន់​កោះ​តៃវ៉ាន់ បាន​ធ្វើ​ឲ្យ​ទីក្រុង​ប៉េកាំង​ដែល​បាន​អះអាង​សិទ្ធិ​លើ​កោះ​មួយ​នេះ​ថា​ ជា​ដែនដី​របស​ខ្លួន​ផ្ទុះ​កំហឹង​។ យ៉ាងណា​ជំនួប​នេះទំនងជា​ត្រូវ​បាន​រៀប​ចំ​នៅ​ក្នុង​សហរដ្ឋអាមេរិក​វិញ ដែល​មាន​សេចក្ដីរាយការណ៍​ថា ដើម្បី​បញ្ចៀស​ភាព​តានតឹង​បន្ថែម​ទៀត​ជាមួយ​ប្រទេស​ចិន​។ ​ប៉ុន្តែ​លោក McCarthy ពុំបាន​ច្រានចោល​ដំណើរ​ទៅកាន់​កោះ​តៃវ៉ាន់​នៅ​ឆ្នាំនេះ​ទេ។ ​នៅ​ពេល​ត្រូវ​បាន​អ្នកសារព័ត៌មាន​សួរ​កាលពី​ថ្ងៃ​អង្គារ​ថា ​តើ​នៅ​ពេល​ណា លោ​កថា​ ប្រទេស​ចិន​មិន​អាច​ប្រាប់​លោក​ថា ​លោក​ត្រូវ​ទៅ​ពេលណា និង​កន្លែង​ណា​បាន​ឡើយ​។ ​សារព័ត៌មាន​រដ្ឋ​ចិន​បាន​ព្រមាន​កាលពី​ថ្ង​ពុធ​ថា ជំនួប​បែបនេះ​មិន​ថា​កើតឡើង​នៅ​ទីណា នឹង​ត្រូវ​បាន​ចាត់​ទុក​ជា​ការ​ប្រឈម​ដាក់គ្នា​ធ្ងន់ធ្ងរ​ពី​ទីក្រុង​ប៉េកាំង​។​ ​សារព័ត៌មាន​រដ្ឋ​ចិន​ដដែល​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ​ទង្វើ​របស់ McCarthy នឹង​បង្ក​ឲ្យ​មាន​ភាព​តានតឹង​ថ្មី​ដោយ​ជៀស​មិន​ផុត​នៅ​ទូទាំង​ច្រក​សមុទ្រ​តៃវ៉ាន់ ហើយ​វិធាន​ការ​ឆ្លើយ​អាច​ធ្ងន់ធ្ងរ​ជាង​កាល​ពី​មុន អំឡុង​អតីត​ប្រធាន​សភា​អាមេរិក​លោកស្រី Nancy Pelosi ទៅកាន់​កោះ​នេះ​កាល​ពី​ឆ្នាំមុន​៕អត្ថបទ៖ សុខមាន

ក្រុមបាតុករ​ប៉ះទង្គិច​ជាមួយ​នគរបាលនៅ​ហ្ស​ក​ហ្ស៊ីនៅ​ថ្ងៃទី​២ ជុំវិញ​ច្បាប់​ភ្នាក់ងារ​បរទេស​ថ្មី​

2023/03/09 10:06:55 am        568
​ហ្សកហ្ស៊ី៖ មនុស្ស​រាប់ពាន់នាក់​បាន​តវ៉ា​ឈានដល់​ថ្ងៃទី​២ ជាប់​គ្នា​នៅក្នុង​រដ្ឋធានី​ទូ​ប៊ូ​លី​ហ្ស៊ី (Tbilisi) របស់​ប្រទេស​ហ្ស​ក​ហ្ស៊ី​កាលពី​ថ្ងៃ​ពុធ ដោយបាន​ប្រមូល​ផ្ដុំគ្នា​នៅ​ខាងក្រៅ​សភា​ប្រឆាំង​ទៅនឹង​ច្បាប់​ភ្នាក់ងារ​ថ្មី ដែល​ក្រុម​អ្នក​រិះគន់​និយាយ​ថា ផ្ដល់​សញ្ញា​ឲ្យ​មានការ​ផ្លាស់ប្ដូរ​ទៅជា​របប​ផ្ដាច់ការ។ ​ខណៈ​ដែល​ពេលយប់​ចូល​មក​ដល់ នគរបាល​បាន​ប្រើ​កាណុង​បាញ់​ទឹក និង​គ្រាប់​បែកផ្សែង​ដើម្បី​រុញ​មនុស្ស​ជាច្រើន​ឲ្យ​ត្រឡប់​ក្រោយ បន្ទាប់ពី​ពួកគេ​បាន​ទម្លាយ​រនាំង​ដែក​នៅ​ខាង​មុខ​អគារ​រដ្ឋសភា​។ ​ក្រុម​តំណាងរាស្ត្រ​កាលពី​ថ្ងៃ​អង្គារ​បាន​អនុម័ត​អំណាន​ដំបូង​នៃ​សេចក្ដី​ស្នើ​ច្បាប់ ដែល​តម្រូវ​ឲ្យ​អង្គការ​នានា​ដែល​ទទួល​បាន​មូលនិធិ​ជាង ​២០%​ ពី​បរទេស​ត្រូវ​ចុះបញ្ជី​ជា​ភ្នាក់ងារ​ច្បាប់ បើ​ពុំនោះ​នឹង​ត្រូវ​ផាក​ពិន័យ​ធ្ងន់ធ្ងរ​។ ​ក្រសួងមហាផ្ទៃ​បាន​និយាយ​ថា ​មនុស្ស​ចំនួន ​៧៧​នាក់​ត្រូវ​បាន​ឃុំខ្លួនក្រោយ​ការ​តវ៉ា​ដែល​បាន​ចាប់ផ្ដើម​កាលពី​ថ្ងៃ​អង្គារ នៅ​ពេល​ដែល​ក្រុម​តំណាងរាស្ត្រ​បាន​អនុម័ត​អំណាន​ដំបូង​នៃ​ច្បាប់​នោះ​។ ​នគរបាល​រាប់ពាន់​នាក់​ភាគច្រើន​ប្រដាប់​ដោយ​ខែ​ការពារ​កុប្បកម្ម ​បាន​ឡោមព័ទ្ធ​តាម​ដង​ផ្លូវជុំវិញ​អគារ​រដ្ឋសភា​ដើម្បី​បំបែក​ក្រុម​អ្នកតវ៉ា​។​ ក្រុម​អ្នកតវ៉ា​បាន​ចាប់ផ្ដើម​បាតុកម្ម​កាលពី​រសៀល​ថ្ងៃ​ពុធ ដោយ​ដើរ​ក្បួន​នៅ​កណ្ដាល​រដ្ឋធានី​ដើម្បី​អបអរ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ដែល​ជា​ថ្ងៃ​ឈប់សម្រាក​ជា​សាធារណរបស់​ប្រទេស​នេះ និង​ពិភពលោក​ទាំងមូល​។ ​​គណបក្ស Georgian Dream ដែល​ជា​គណបក្ស​កាន់អំណាច​បាន​និយាយ​ថា វា​ត្រូវ​បាន​យក​គំរូ​តាម​ច្បាប់​របស់​សហរដ្ឋ​អាមេរិក​ដែល​មាន​តាំងពី​ទសវត្សរ៍​ឆ្នាំ១៩៣០។ ក្រុម​អ្នក​រិះគន់ រួម​ទាំង​លោក​ប្រធានាធិបតី Salome Zourabichvili និយាយ​ថា វា​ជា​ការ​រំលឹក​ដល់​ច្បាប់​របស់​រុស្ស៊ី ដែល​វិមាន​ក្រឹម​ឡាំង​បាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ ដើម្បី​បង្ក្រាប​លើ​ក្រុម​ប្រឆាំង និង​អាច​ប៉ះពាល់​ដល់​ឱកាស​របស់​ហ្ស​ក​ហ្ស៊ី​នៃ​សមាជិកភាព​របស់​សហ​ភាព​អឺរ៉ុប​៕ អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីនឹងយាងនិវត្តន៍មកកាន់មាតុប្រទេសវិញក្នុងពេលឆាប់ៗក្រោយព្រះរាជសុខភាពមានភាពប្រសើរឡើងវិញ
06/29/2026 05:06 PM
លោក PUTIN កោះប្រជុំមន្ត្រីរដ្ឋាភិបាល និងក្រុមហ៊ុនប្រេងធំៗរបស់រុស្ស៊ីស្តីពីស្ថានភាពប្រេងឥន្ធនៈ
06/29/2026 04:06 PM
ចិនបន្ថែមអង្គភាពជប៉ុនចំនួន ២០ ទៅក្នុងបញ្ជីខ្មៅ សម្រាប់​ការ​នាំចេញ
06/29/2026 04:06 PM
អូស្ត្រាលីនឹងបង្កើនការផាកពិន័យទ្វេដងសម្រាប់Facebook និង Instagram ជុំវិញគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់កុមារ
06/29/2026 04:06 PM
អ៊ីស្រាអែល វាយប្រហារអ្វីដែលខ្លួននិយាយថាជាមូលដ្ឋានក្រុមហេសបូឡានៅភាគខាងត្បូងប្រទេសលីបង់
06/29/2026 04:06 PM
សហភាពអឺរ៉ុបកំពុងពិភាក្សាអំពីប្រាក់កម្ចីថ្មីចំនួន ៣០-៤៥ ពាន់លានអឺរ៉ូបដល់អ៊ុយក្រែន បន្ទាប់ពីឆ្នាំ ២០២៧
06/29/2026 04:06 PM
កងទ័ពអ៊ីស្រាអែលវាយប្រហារមជ្ឈមណ្ឌលបញ្ជាការហេសបូឡាចំនួនបី ដើម្បីឆ្លើយតបទៅនឹងការរំលោភលើបទឈប់បាញ់
06/29/2026 04:06 PM
ប៉ូឡូញ៖ ការចរចាលើមូលដ្ឋានយោធាអចិន្ត្រៃយ៍របស់សហរដ្ឋអាមេរិក ចូលដល់ «ដំណាក់កាលបន្ទាប់»
06/29/2026 04:06 PM
កូរ៉េខាងត្បូងសហការយ៉ាងជិតស្និទ្ធជាមួយអាមេរិក ក្រោយ​បង្ហាញព័ត៌មានយឺត អំពីការបាញ់មីស៊ីលរបស់កូរ៉េខាងជើង
06/29/2026 04:06 PM
ភាគហ៊ុនប្រែប្រួល​ ​ ហើយ​ប្រេងឡើងថ្លៃ ខណៈអាមេរិក និងអ៊ីរ៉ង់ បញ្ឈប់ការវាយប្រហារថ្មី
06/29/2026 04:06 PM