សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
សម្ដេចធិបតី៖ យុទ្ធនាការកម្ចាត់ Online Scams ប៉ុន្មានខែចុងក្រោយនេះ បានស្ដារមុខមាត់កម្ពុជាមកវិញ
សម្ដេចធិបតី៖ កម្ពុជាជាសមាជិក WTO មិនអាចហាមឃាត់ការនាំចូលទំនិញពីប្រទេសដទៃបានទេ
សម្ដេចធិបតី៖ ឆ្នាំ២០២៩ កម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចបន្តដំណើរទៅកាន់ប្រទេសអភិវឌ្ឍន៍

ព័ត៌មានសំខាន់ៗ

សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឲ្យពលរដ្ឋប្រុងប្រយ័ត្ន ចំពោះការឆបោក តាមរយៈ​ប្រព័ន្ធTelegram

2023/03/13 12:03:00 am        557
ភ្នំពេញ៖ នៅយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រី តាមរយៈសារជាសំឡេងបានអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ដោយ​មាន​ជនឆបោក​តាម​រយៈប្រព័ន្ធTelegram ខណៈមានជនបោកប្រាស់បានប្រើប្រាស់លេខក្រៅ​ប្រទេស បង្កើតតេឡេក្រាម ដាក់ឈ្មោះលោក​ឧកញ៉ា ឃុន សៀ ហើយផ្ញើសារជាភាសាអង់គ្លេស​ឲ្យសម្ដេចផ្ទេរប្រាក់តាមរយៈABA ទៅឲ្យពួកគេ។ សូមស្ដាប់សារសំឡេងរបស់សម្ដេចតេជោតាមរយៈ Link: https://t.me/btvnewscambodia/80366

សម្ដេចតេជោ៖ ជំនួបសីហនុ-ហ៊ុន សែន និងសេចក្ដីថ្លែងការណ៍រួមបង្កើតបាននូវមូលដ្ឋាន ឈានដល់កិច្ចព្រមព្រៀងប៉ារីស

2023/03/12 10:39:46 pm        553
ភ្នំពេញ៖ តាមរយៈTelegram នាយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងអំណរគុណបងប្អូនដែលបានបង្ហោះវីដេអូមួយដោយបង្ហាញពីជំនួបដំបូងរវាងសម្ដេច និងសម្ដេចព្រះបីតាជាតិដែលគេនិយមហៅថា ជំនួបសីហនុ ហ៊ុន សែន ហ្វែ អង់តាដឺណ័រប្រទេសបារាំងថ្ងៃទី២ ខែឆ្នូ ឆ្នាំ១៩៨៧។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ”ជំនួបដំបូងនេះភាគីម្ខាងៗមាន៣រូបដែលភាគី ព្រះករុណា មានព្រះអង្គផ្ទាល់អមដោយសម្តេចម៉ែ និងសម្តេចក្រុមព្រះ។ ឯភាគីភ្នំពេញមានសម្ដេចតេជោ អមដោយឯកឧត្តម ឌិច មន្ទី និង ឯកឧត្ដម ចម ប្រសិទ្ធ។” ការចរចាធ្វើពេញមួយថ្ងៃ (ថ្ងៃទី២ធ្នូ) បន្តមកថ្ងៃទី៣ធ្នូ សម្រេចបានសេចក្តីប្រកាសរួមមួយមកចុះហត្ថលេខាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ១៩៨៧។” សម្ដេចតេជោបានសង្គត់ធ្ងន់ថា ជំនួប និងសេចក្តីថ្លែងការណ៍នេះហើយដែលបង្កើតបាននូវមូលដ្ឋាន សម្រាប់ការចរចា នៃភាគីពាក់ព័ន្ធទាំងជាតិ និងអន្តរជាតិ និងឈានដល់កិច្ចព្រមព្រៀងប៉ារីស។សម្ដេចតេជោបន្តថា មុនចរចានាំគ្នាអង្គុយឲ្យសារព័ត៌មានចូលថតបន្ទាប់មកទើបចាប់ផ្តើមចូលតុចរចា គង់ និងអង្គុយទល់មុខគ្នា។ សម្ដេចតេជោ ជឿជាក់ថា តាមរយៈការពន្យល់ និងវីដេអូដែលបានផ្សព្វផ្សាយនេះនឹងជួយឲ្យបងប្អូនប្រជាជនយើងអាចយល់បានពីដំណើររឿងប្រវត្តិសាស្ត្រកម្ពុជាដែលអាចជៀសវាងបានពីការយល់ខុសតាមការកុហករបស់មនុស្សខ្លះ៕

ក្រុមបាតុករ​អ៊ី​ស្រា​អ៊ែល​ដើរ​ពេញ​ដងផ្លូវ​ក្នុងការ​តវ៉ា​ដ៏​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ប្រឆាំង​កំណែទម្រង់​ប្រព័ន្ធតុលាការ​

2023/03/12 09:27:50 am        366
​អ៊ី​ស្រា​អ៊ែល៖ ប្រជាជន​អ៊ីស្រាអែល​រាប់​សែន​នាក់​ បាន​ចូលរួម​ក្នុង​អ្វីដែល​អ្នកមួយ​ចំនួន​ហៅថា ​ការ​តវ៉ា​ដ៏​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​នេះ​។​ ការតវ៉ា​ប្រឆាំងនឹង​ផែនការ​របស់​រដ្ឋាភិបាល ​សម្រាប់​ការ​ផ្លាស់ប្តូរ​ប្រព័ន្ធ​តុលាការ​បាន​ដំណើរការ​អស់​រយៈពេល ​១០​សប្តាហ៍​មក​ហើយ​។ ​​ចំនួន​បាតុករ​បាន​ធ្លាក់​ចុះ​ក្នុង​ទីក្រុង​នានា​ដូចជា​ទីក្រុង Haifa ខណៈ​ដែល​មាន​មនុស្ស​ប្រមាណ ២០០.០០០​នាក់​ត្រូវ​គេ​ជឿ​ថា​បាន​ដើរ​តាម​ដង​ផ្លូវ​ក្នុង​ទីក្រុង Tel Aviv​។ ​ក្រុម​អ្នក​រិះគន់​និយាយ​ថា កំណែទម្រង់​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធិប្រជាធិបតេយ្យ​។​ ប៉ុន្តែ​រដ្ឋាភិបាល​របស់​លោក Benjamin Netanyahu និយាយ​ថា ​ការ​ផ្លាស់ប្តូរ​ដែល​បាន​គ្រោង​ទុក​គឺ​ប្រសើរ​ជាង​សម្រាប់​ម្ចាស់​ឆ្នោត​។​ ​ក្រុម​អ្នក​រៀប​ចំ​បាន​និយាយ​ថា បាតុករ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ចំនួន ៥០០,០០០​នាក់​បាន​ដើរ​តាម​ផ្លូវ​ទូទាំង​ប្រទេស​កាលពី​ថ្ងៃ​សៅរ៍​ ជា​អ្វី​ដែល​កាសែត​អ៊ីស្រាអែល Haaretz ហៅថា ជា​បាតុកម្ម​ដ៏​ធំ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស។​ ​មេដឹកនាំ​ប្រឆាំង​លោក Yair Lapid បាន​ប្រាប់​ហ្វូង​មនុស្ស​នៅ​ក្នុង​ទីក្រុង Be'er Sheva ភាគខាងត្បូង​ថា ប្រទេស​នេះ​កំពុង​ប្រឈម​នឹង​វិបត្តិ​ដ៏​ធំ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​។​ ​លោក​បាន​និយាយ​ថា រលក​នៃ​អំពើ​ភេរវកម្ម​កំពុង​វាយលុក​យើង សេដ្ឋកិច្ច​របស់​យើង​កំពុង​គាំង លុយ​កំពុង​រត់គេច​ពី​ប្រទេស​។ អ៊ីរ៉ង់​ទើបតែ​បាន​ចុះហត្ថលេខា​កាលពី​ម្សិលមិញ​ នូវ​កិច្ចព្រមព្រៀង​ថ្មី​មួយ​ជាមួយ​អា​រ៉ា​ប៊ី​សា​អូឌីត​។ ​ប៉ុន្តែ​រឿង​តែមួយគត់​ដែល​រដ្ឋាភិបាល​នេះ​យកចិត្តទុកដាក់ ​គឺ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​របស់​អ៊ីស្រាអែល៕​អត្ថបទ៖ សុខមាន

លោក ស៊ីម សំណាង ជាអតីតស្ថាបនិកអង្គការមាតាធម្មជាតិម្នាក់ទៀតចូលរួមគាំទ្ររាជរដ្ឋាភិបាល

2023/03/11 11:58:28 pm        223
កោះកុង៖អតីតស្ថាបនិកអង្គការមាតាធម្មជាតិម្នាក់ទៀត លោក ស៊ីម សំណាង នៅយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣នេះ បានប្រកាសស្ម័គ្រចិត្តចូលរួមគាំទ្រធ្វើសកម្មការពារ​ធនធានធម្មជាតិជាមួយ​រាជរដ្ឋាភិបាល​ឡើងវិញ​ក្រោយពីលោកធ្លាប់បានធ្វើសកម្មភាព​ខុសច្បាប់ជា​មួយ​ក្រុមអង្គការមាតាធម្មជាតិរបស់លោក អាឡេច រហូតឈានដល់​ជាប់​ពន្ធនាគារ​រយៈពេល​ជាង ១០ ខែ បណ្ដាលឱ្យគ្រួសារ​មាន​ទុក្ខ​លំបាក​គ្រប់​យ៉ាង​ប៉ុន្ដែ​គ្មាន​បរទេស​ណា​ម្នាក់​បាន​ជួយ​ដល់គ្រួសារពួកគាត់នោះទេ ។

BREAKING NEWS! សម្ដេចតេជោ ហ៊ុន សែន វីដេអូខលមកក្រុមយុវជនអតីតសកម្មជនអង្គការមាតាធម្មជាតិ

2023/03/11 11:43:23 pm        699
កោះកុង៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា នាយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ នេះ បានវីដេអូខល តាមរយៈប្រព័ន្ធតេឡេក្រាមជួបមន្រ្ដីបរិស្ថាន និងក្រុមយុវជនអតីតស្ថាបនិក និងសមាជិកអង្គការមាតាធម្មជាតិ ៣៤ នាក់។ក្នុងជំនួបប្រមាណជាង ៣០នាទី សម្ដេចតេជោ ហ៊ុន សែន បានណែនាំឱ្យមន្រ្ដី និងក្រុមយុវជនអង្គការសង្គមស៊ីវិល រួមគ្នាធ្វើការងារការពារធនធានធម្មជាតិ និងអភិវឌ្ឍន៍តំបន់ទេសចរណ៍នៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅតំបន់អេកូទេសចរណ៍ជីផាត នៃខេត្តកោះកុងដែលជាតំបន់ទេសចរណ៍ធម្មជាតិដ៏សំខាន់នៅកម្ពុជា៕

ថាមពល​ត្រូវបាន​កាត់ផ្តាច់​នៅ​ទីក្រុង Kharkiv របស់​អ៊ុយ​ក្រែ​ន ​បន្ទាប់​ពី​ការបាញ់​មី​ស៊ី​ល​របស់​រុស្ស៊ី​

2023/03/10 02:26:39 pm        678
អ៊ុយក្រែន៖ អាជ្ញាធរ​ក្នុង​តំបន់​បាន​និយាយថា ការវាយប្រហារ​ដោយ​មី​ស៊ី​ល​របស់​រុស្សី​បាន​កាត់ផ្តាច់​ថាមពល​នៅ​ក្នុង​ទីក្រុង​ធំ​ទី​២ ​របស់​អ៊ុយ​ក្រែ​ន​គឺ​ទីក្រុង Kharkiv កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី៩ ខែ​មីនា​។​​អភិបាល​តំបន់ Kharkiv លោក Oleh Synehubov បាន​និយាយថា ទីក្រុង​របស់​លោក​នៅ​ភាគ​ឦសាន​ប្រទេស​អ៊ុយ​ក្រែ​ន ត្រូវ​បាន​វាយប្រហារ​ដោយ​មី​ស៊ី​ល​បាលី​ស្ទីក S-300 ប្រហែល ១៥គ្រាប់ដែល​អ៊ុយ​ក្រែ​ន​មិន​អាច​ស្ទាក់​ចាប់​បាន​។ លោក​និយាយ​នៅ​លើ​បណ្តាញ Telegram ថា សត្រូវ​បាន​វាយប្រហារ​មក​លើ​ទីក្រុង ​និង​តំបន់ ដែល​ហេដ្ឋារចនាសម្ព័ន្ធ​ស្ថិត​ក្នុង​ចំណោម​គោលដៅ​វាយប្រហារ​។ ភ្លើង​សញ្ញា​ចរាចរណ៍​លែង​ដំណើរការ ហើយ​សំឡេង​រំខាន​ដោយ​ម៉ាស៊ីនភ្លើង​ត្រូវ​បាន​ឮ​នៅ​តាម​ដង​ផ្លូវ​នៃ​ទីក្រុង Kharkiv។ ពលរដ្ឋ​បាន​មក​ប្រមូលផ្តុំ​គ្នា​ ដើម្បី​សាក​ថ្ម​ទូរសព្ទ​ដៃ​ដោយ​ប្រើ​ម៉ា​ស៊ីនភ្លើង​។ រុស្ស៊ី​បាន​បាញ់​មី​ស៊ី​ល​ច្រើន​គ្រាប់​ជា​បន្តបន្ទាប់ ​នៅ​ទូទាំង​ប្រទេស​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ខណៈ​មនុ​ស្ស​បាន​ដេកលក់ ដោយ​បាន​បណ្តាល​ឲ្យ​ជន​ស៊ីវិល​យ៉ាងតិច ​៦​នាក់​ស្លាប់ និង​កាត់ផ្តាច់​ថាមពល​អគ្គិសនី​ក្នុង​ការ​វាយប្រហារ​នៅ​ក្រុង​គី​វ​ ដែល​រួមមាន​មី​ស៊ី​ល​ស៊ី​ប​គោលដៅ Kinzhal ដែល​មាន​ល្បឿន​លឿន​ជាង​សំឡេង​ចំនួន​ ៦គ្រាប់ជា​អាវុធ​ដ៏​មានតម្លៃ​បំផុត​របស់​ទីក្រុង​មូ​ស្គូ។​ ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskiy បាន​និយាយ​ថា ការប៉ុនប៉ង​មួយ​ផ្សេង​ទៀត​របស់​រដ្ឋ​ភេរវ​ករ​ដើម្បី​ធ្វើសង្គ្រាម​ប្រឆាំង​សង្គម​ស៊ីវិល បាន​បណ្តាល​ឱ្យ​មានការ​ដាច់​ចរន្តអគ្គិសនី​ ថាម​ពល​កម្តៅ និង​ទឹក​នៅ​ក្នុង​តំបន់ និង​ទីក្រុង​មួយ​ចំនួន​របស់​យើង ដែល​ក្រុម​អ្នក​ជំនាញ​កំពុង​ធ្វើការ​ ដើម្បី​ស្ដារ​ប្រតិបត្តិការ​នៅ​ទីតាំង​ថាមពល​ឡើងវិញ​។ ជន​ស៊ីវិល​ ៣នាក់​ត្រូវ​បាន​រាយការណ៍​ថា​បាន​ស្លាប់​ដោយ​កាំភ្លើង​ធំ​នៅក្នុង​ទីក្រុង Kherson ភាគខាងត្បូង​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​៕អត្ថបទ៖ ប៊ុនថន

នគរបាល​អ៊ីស្រាអែល​ប៉ះទង្គិច​ជាមួយ​បាតុករ​នៅ​ក្រុង Tel Aviv តវ៉ា​កំណែទម្រង់​ប្រព័ន្ធតុលាការ​

2023/03/10 02:06:04 pm        467
​​អ៊ីស្រាអែល​៖ ប្រជាជន​អ៊ីស្រាអែល​ដែល​តវ៉ា​កំណែទម្រង់​ប្រព័ន្ធតុលាការ បាន​ប៉ះទង្គិច​ជាមួយ​នគរបាល​ជិះ​លើ​ខ្នង​សេះ​ក្នុង​ទីក្រុង Tel Aviv កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៩ ខែមីនា​។​ ​អ្នករៀបចំ​ការតវ៉ាបាន​អំពាវនាវ​ឱ្យមាន​ការរំខាន​កាន់តែខ្លាំង​នៅ​ទូទាំងប្រទេស ជា​អ្វីដែល​ពួកគេ​ហៅថា «​ថ្ងៃ​នៃ​ការតស៊ូ​» ប្រឆាំង​កំណែទម្រង់​ដែល​ពលរដ្ឋ​អ៊ីស្រាអែល​ព្រួយបារម្ភ​ថា ​នឹង​រុញ​ឲ្យ​តុលាការ​កំពូល​របស់​អ៊ីស្រាអែល​ក្លាយជា​អង្គ​ប្រតិបត្តិ និង​បំប៉ន​អំពើពុករលួយ​។​ ​ដោយ​បំពាន​លើ​ការដាក់​ពង្រាយ​របស់​ន​គ​របាល​ដ៏​ច្រើន ក្បួន​រថយន្ត​ដែលមាន​ទង់ជាតិ​ពណ៌​ខៀវ​ និង​សបាន​ស្ថិតនៅ​លើផ្លូវ ​Highway ក្នុង​ទីក្រុង Tel Aviv និង​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម ហើយ​បានធ្វើ​ដំណើរ​ឆ្ពោះទៅកាន់​ចំណត​អាកាសយានដ្ឋាន Ben Gurion។ ​នៅ​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម ក្រុមអ្នកតវ៉ា​មួយក្រុម​បាន​ប្រើ​បាវ​ខ្សាច់ និង​បន្លា​លួស​ដើម្បី​រារាំង​វេទិកា​គោលនយោបាយ Kohelet ដែលជា​ក្រុមគាំទ្រ​កំណែទម្រង់​រដ្ឋាភិបាល​។ បាតុករ​អ៊ីស្រាអែល​បានចាប់ផ្តើម «​ថ្ងៃ​តស៊ូ​ជាតិ​» កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​បង្កើន​ការប្រយុទ្ធប្រឆាំង​ផែនការ​របស់​រដ្ឋាភិបាល ​ក្នុងការ​រុះរើ​ប្រព័ន្ធតុលាការ​នៅ​ទូទាំងប្រទេស​។ ក្រុមបាតុករ​បាន​បិទ​ផ្លូវធំៗ​នៅ​ទូទាំងប្រទេស និង​បាន​និយាយថា ពួកគេ​នឹង​ព្យាយាម​បង្អាក់​ចរាចរណ៍​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ Ben Gurion របស់​ប្រទេស​នេះ ក្នុង​គោលបំណង​បង្អាក់​ជើងហោះហើរ​របស់​នាយករដ្ឋមន្ត្រីលោក Benjamin Netanyahu ពី​ទីក្រុង Tel Aviv ទៅកាន់​ទីក្រុង​រ៉ូម ជា​កន្លែង​ដែល​លោក​ត្រូវបាន​គេ​រំពឹងថា​នឹងធ្វើ​ទស្សនកិច្ច​ផ្លូវរដ្ឋ៕អត្ថបទ៖ ប៊ុនថន

លោក ស៊ី ជីន​ពីង ត្រូវបាន​ប្រកាស​ជា​ប្រធានាធិបតី​ចិនសម្រាប់​អាណត្តិ​ទី​៣ ជាប់ៗ​គ្នាជា​ប្រវត្តិសាស្ត្រ​

2023/03/10 12:20:15 pm        445
​ចិន៖ លោក ស៊ី ជីន​ពីង នៅ​ថ្ងៃ​សុក្រ​នេះ​បាន​ជាប់ឆ្នោត​ជា​ផ្លូវការ​សម្រាប់​អាណត្តិ​ទី​៣ ជា​ប្រធានាធិបតី​ចិន ខណៈ​សភា​បាន​បោះឆ្នោត​តួនាទី​កំពូល​ៗ​ជាច្រើន​។ ​អាណត្តិ​ថ្មី​រយៈពេល​ ៥​ឆ្នាំ​របស់​លោក​បាន​ធ្វើឡើង ​បន្ទាប់ពី​ការផ្លាស់ប្តូរ​រដ្ឋធម្មនុញ្ញ​ក្នុង​ឆ្នាំ​២០១៨ ដែល​បាន​លុបចោល​ការកំណត់​អាណត្តិ​។ ការបោះឆ្នោត​នៅ​ថ្ងៃ​សុក្រ​នេះ​បាន​ធ្វើ​ឡើង​នៅ​មហា​សាល​ប្រជាជន​។ ​លោក Xi ដែល​មាន​អាយុ ៦៩​ឆ្នាំ​បាន​ចូលកាន់​តំណែង​អាណត្តិ​ទី​៣ ជា​ប្រវត្តិសាស្ត្រ​រួចហើយជា​អគ្គលេខាធិការ​បក្សកុម្មុយនិស្ត​ចិន នៅក្នុង​សមាជ​បក្ស​ដ៏​ធំ​កាលពី​ខែតុលាឆ្នាំមុន ដោយបាន​ក្លាយ​ជា​អ្នកគ្រប់គ្រង​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​ប្រទេស​ចិន​ចាប់​តាំងពី​លោក ម៉ៅ សេទុង​។​ គណៈប្រតិភូ​នៅ​ថ្ងៃ​សុក្រ​នេះក៏បាន​បោះឆ្នោត​ជ្រើសរើស​លោក Xi ជា​ប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិម​របស់​ប្រទេស​ចិនក្នុងការ​បោះឆ្នោត​ជា​ឯកច្ឆន្ទ ហើយ​លោក Han Zheng ត្រូវបាន​ជ្រើសរើស​ជា​អនុ​ប្រធានាធិបតី​របស់​ប្រទេស​ចិន​។ រីឯលោក Li Qiang នឹងត្រូវ​បានកំណត់​កាលបរិច្ឆេទ​តែងតាំង​ជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ប្រទេស​ចិន​នៅ​ថ្ងៃ​សៅរ៍ ហើយ​លោក​ Zhao Leji អាយុ​ ៦៦​ឆ្នាំ​ត្រូវបាន​ជ្រើសរើស​ជា​ប្រធាន​សភា​ថ្មី​។ ​ការផ្លាស់ប្តូរ​មេដឹកនាំ​ប្រទេស​ធ្វើឡើង​រៀងរាល់​ប្រាំ​ឆ្នាំ​ម្តង ហើយ​ជាធម្មតា​បង្ហាញ​ការរុះរើ​ដែល​ត្រូវបាន​ប្រកាស​នៅក្នុង​សមាជ​បក្ស​។ ប៉ុន្តែសមាជិក​ក្រុមប្រឹក្សារដ្ឋ ឬគណៈរដ្ឋមន្ត្រីត្រូវបាន​ប្រកាសនៅពេលដែល​សភាជាតិ​ចូលប្រជុំ​៕អត្ថបទ៖ ប៊ុនថន

មេដឹកនាំ​កំពូល​ចិន​ទាមទារ​ឲ្យ​បង្កើន​សមត្ថភាព​យោធា​ឲ្យ​ឆាប់រហ័ស​ដល់​ស្តង់ដារ​ចំណាត់ថ្នាក់​ពិភពលោក​

2023/03/10 11:34:06 am        359
​ចិន៖ លោក​ប្រធានាធិបតី​ចិន Xi Jinping បាន​អំពាវនាវ​ដល់​យោធា​ប្រទេស​របស់​លោក​ ឲ្យ​បង្កើន​កម្លាំង​របស់​ខ្លួន​ឲ្យ​ដល់​កម្រិតស្តង់ដារ​ចំណាត់ថ្នាក់​ពិភពលោក​។ លោក Xi បាន​ធ្វើ​អត្ថាធិប្បាយ​បែបនេះ​កាលពី​ថ្ងៃ​ពុធ ​ទី​៨​មីនា​ក្នុង​សុន្ទរកថា​មួយ មុន​សមាជជាតិ​ដែល​ជា​ស្ថាប័ន​ច្បាប់​កំពូល​របស់​ប្រទេស​ចិន​។ ​លោក Xi បាន​ប្រាប់​សមាជិក​សមាជ​បក្ស​កុំម្មុយនីស្ត​ចិន​ថា ប្រទេស​នេះ​ត្រូវតែ​បង្កើន​សមត្ថភាព​យុទ្ធសាស្ត្រ​ជាតិ ដើម្បី​កែ​លម្អ​កម្លាំង​រួម​ជា​ប្រព័ន្ធ​របស់​ប្រទេស​នេះទប់ទល់​នឹង​ការ​ប្រឈម​ជា​យុទ្ធសាស្ត្រ ការពារ​ផលប្រយោជន៍​ជា​យុទ្ធសាស្ត្រ និង​ធ្វើ​ឲ្យ​យុទ្ធសាស្ត្រ​នេះ​ក្លាយ​ជា​ការ​អនុវត្តន៍​ជាក់ស្ដែង​។ ការ​អត្ថាធិប្បាយ​នេះ​ឆ្លុះបញ្ចាំង​ពី​ក្ដី​បារម្ភ​ដែល​ចេះតែ​កើន​ឡើង​នៅ​ក្នុង​រដ្ឋាភិបាល​ចិន ដែល​ថា​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​សហរដ្ឋអាមេរិកអាច​ឈាន​ដល់​ការ​ប្រឈម​ដាក់គ្នា​។ ​រដ្ឋាភិបាល​ចិន​នឹង​បង្កើន​ការ​ចំណាយ​ខាង​យោធា​របស់​ខ្លួន​ត្រឹម ៧.២% នៅ​ឆ្នាំនេះ ដែល​ថវិកា​សរុប​កើន​ឡើង​ដល់ ​១.៥៦​កោដិ​យ័ន​។ ប្រមុខ​ការបរទេស​ចិន​លោក Qin Gang បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ​ថា ប្រទេស​របស់​លោក និង​សហរដ្ឋអាមេរិក​កំពុង​ឈាន​ទៅ​រក​ការ​ប្រឈម​ដាក់គ្នា និង​ជម្លោះ​ដោយសារតែ​គោលនយោបាយ​របស់​សហ​រដ្ឋ​អាមេរិក​៕អត្ថបទ៖ សុខមាន

ប្រមុខ​ថាមពលនុយក្លេអ៊ែរ​ព្រមាន​ពី​គ្រោះថ្នាក់​នៃ​ការ​ដាច់​ចរន្តអគ្គិសនី​នៅ​រោងចក្រ​ថាមពល​នៅ​អ៊ុយ​ក្រែ​ន​

2023/03/10 10:54:19 am        463
​អ៊ុយក្រែន៖ បន្ទាប់ពី​ការ​ដាច់​ចរន្តអគ្គិសនី​មួយទៀត​នៅ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ Zaporizhzhia (ZNPP) ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ប្រធាន​អង្គការ​ឃ្លាំមើល​នុយក្លេអ៊ែរ​របស់​អង្គការសហប្រជាជាតិ​ បាន​អំពាវនាវ​ឲ្យ​មាន​តំបន់​ការពារ​ដោយ​និយាយ​ថា ​លោក​មានការ​ភ្ញាក់ផ្អើល​ចំពោះ​ភាព​មិន​សប្បាយចិត្ត ​របស់​អង្គការ​ដែល​លោក​ដឹកនាំ​គឺ​ទីភ្នាក់ងារ​ថាមពល​អាតូ​មិ​ក​អន្តរជាតិ (IAEA)។​ ​កងកម្លាំង​រុស្ស៊ី​បាន​បាញ់​ស្រោច​ដោយ​មី​ស៊ី​ល​ជាង​ ៨០​គ្រាប់​ រួម​ទាំង​មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សំឡេង​ដ៏​កម្រ​ទៅលើ​ទីក្រុង​នានា​របស់​អ៊ុយ​ក្រែ​ន ខណៈ​មនុស្ស​កំពុង​លង់លក់​ក្នុង​ដំណេក​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់​ ៩​នាក់ និង​បាន​កាត់ផ្ដាច់​ចរន្ត​អគ្គិសនី និង​បង្ខំ​ឲ្យ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ធំ​បំផុត​របស់​អឺរ៉ុប​មួយ​នេះដាច់​ភ្លើង​ជា​លើក​ទី​៦ ចាប់​តាំង​ពី​ទីក្រុង Moscow បាន​បើក​ការ​វាយលុក​កាលពី​ថ្ងៃ​ទី​២៤ ​ខែ​កុម្ភៈ ​ឆ្នាំ​២០២២​មក​។ ​មក​ទល់​នឹង​ពេលនេះ រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Zaporizhzhia ត្រូវ​បាន​ត​ភ្ជាប់​ចរន្តអគ្គិសនី​ឡើង​វិញ ខណៈ​អង្គការសហប្រជាជាតិ​ព្រមាន​ថា ​ថ្ងៃ​សំណាង​របស់​យើង​នឹង​ត្រូវ​រលាយ​បាត់​។ ​លោក Rafael Grossi បាន​ប្រាប់​ក្រុម​ប្រឹក្សានាយក​ទីភ្នាក់ងារ IAEA នៅ​ក្នុង​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ពេលវេលា​ចុងក្រោយ​ដែល​ថាមពល​អគ្គិសនី​ទាំងអស់​បាន​ដាច់​នៅ​រោងចក្រ​នោះគឺ​កាលពី​ថ្ងៃ​ទី​២៣​ ខែ​វិច្ឆិកា ​ឆ្នាំ​២០២២​។ លោក​ថា ​តើ​អ្វី​ដែល​យើង​កំពុង​ធ្វើ​គឺ​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​បញ្ហា​នេះ​កើតឡើង​? យើង​គឺជា​ទីភ្នាក់ងារ​ឃ្លាំមើល​នុយក្លេអ៊ែរ IAEA យើង​មាន​តួនាទី​ត្រូវ​ថែរក្សា​សុវត្ថិភាព​នុយក្លេអ៊ែរ​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីស្រាអែល វាយប្រហារអ្វីដែលខ្លួននិយាយថាជាមូលដ្ឋានក្រុមហេសបូឡានៅភាគខាងត្បូងប្រទេសលីបង់
06/29/2026 04:06 PM
សហភាពអឺរ៉ុបកំពុងពិភាក្សាអំពីប្រាក់កម្ចីថ្មីចំនួន ៣០-៤៥ ពាន់លានអឺរ៉ូបដល់អ៊ុយក្រែន បន្ទាប់ពីឆ្នាំ ២០២៧
06/29/2026 04:06 PM
កងទ័ពអ៊ីស្រាអែលវាយប្រហារមជ្ឈមណ្ឌលបញ្ជាការហេសបូឡាចំនួនបី ដើម្បីឆ្លើយតបទៅនឹងការរំលោភលើបទឈប់បាញ់
06/29/2026 04:06 PM
ប៉ូឡូញ៖ ការចរចាលើមូលដ្ឋានយោធាអចិន្ត្រៃយ៍របស់សហរដ្ឋអាមេរិក ចូលដល់ «ដំណាក់កាលបន្ទាប់»
06/29/2026 04:06 PM
កូរ៉េខាងត្បូងសហការយ៉ាងជិតស្និទ្ធជាមួយអាមេរិក ក្រោយ​បង្ហាញព័ត៌មានយឺត អំពីការបាញ់មីស៊ីលរបស់កូរ៉េខាងជើង
06/29/2026 04:06 PM
ភាគហ៊ុនប្រែប្រួល​ ​ ហើយ​ប្រេងឡើងថ្លៃ ខណៈអាមេរិក និងអ៊ីរ៉ង់ បញ្ឈប់ការវាយប្រហារថ្មី
06/29/2026 04:06 PM
ក្រសួងបរិស្ថាន៖រលកកំដៅនៅអឺរ៉ុប គឺជាការព្រមាននៃការប្រែប្រួលអាកាសធាតុ ហើយកម្ពុជាត្រូវតែត្រៀមលក្ខណៈចាប់ពីថ្ងៃនេះដើម្បីប្រឈមនឹងបាតុភូត El Niño នាពេលខាងមុខ
06/29/2026 04:06 PM
រដ្ឋាភិបាលអាហ្វហ្គានីស្ថាន៖ការវាយប្រហាររបស់ប៉ាគីស្ថាន បានសម្លាប់ជនស៊ីវិល ៣៦នាក់ និងរបួស ១៦៣ នាក់
06/29/2026 04:06 PM
ប្រធានាធិបតីបេឡារុស លោក Lukashenko ជួបពិភាក្សា​ជាមួយមេដឹកនាំ​ចិន ​លោក Xi នៅក្រុងប៉េកាំង
06/29/2026 04:06 PM
ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន
06/29/2026 04:06 PM