សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
សម្ដេចធិបតី៖ យុទ្ធនាការកម្ចាត់ Online Scams ប៉ុន្មានខែចុងក្រោយនេះ បានស្ដារមុខមាត់កម្ពុជាមកវិញ
សម្ដេចធិបតី៖ កម្ពុជាជាសមាជិក WTO មិនអាចហាមឃាត់ការនាំចូលទំនិញពីប្រទេសដទៃបានទេ
សម្ដេចធិបតី៖ ឆ្នាំ២០២៩ កម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចបន្តដំណើរទៅកាន់ប្រទេសអភិវឌ្ឍន៍

ព័ត៌មានសំខាន់ៗ

សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងត្រួតពិនិត្យការដ្ឋានសាងសង់ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ នៅព្រឹកស្អែកនេះ

2023/03/13 09:34:11 pm        400
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ស្អែកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដែលបានផ្លាស់ប្តូរទីលំនៅទៅទីតាំងថ្មី និងត្រួតពិនិត្យការដ្ឋានសាងសង់ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ដែលមានអនុភាព ៨០មេហ្គាវ៉ាត់ (MW) មានទីតាំងស្ថិតនៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ពោធិ៍សាត់។ វារីអគ្គិសនីនេះ គ្រោងនឹងដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០២៦ នាពេលខាងមុខនេះ ដោយបច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងដំណើរការសាងសង់ទំនប់។គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ គឺជាគម្រោងវារីអគ្គិសនីទី២ របស់ខេត្តពោធិ៍សាត់ បន្ទាប់ពីគម្រោងវារីអគ្គិសនីទី១ គឺវារីអគ្គិសនីស្ទឹងអាតៃ ស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង មានអនុភាព១២០មេហ្គាវ៉ាត់(MW) កំពុងដំណើរការ៕

ប្រធានាធិបតី​ចិន​បញ្ជាក់​ពី​តម្រូវ​ការពង្រឹង​សន្តិសុខ​ជាតិ​នៅក្នុង​សុន្ទរកថា​បិទ​កិច្ចប្រជុំ​

2023/03/13 02:42:11 pm        445
​ចិន៖ ប្រធានាធិបតី​ចិន​លោក Xi Jinping នៅ​ថ្ងៃ​ចន្ទ​នេះ​បាន​បញ្ជាក់​លើ​តម្រូវការ​ ក្នុង​ការ​ពង្រឹង​សន្តិសុខ​ជាតិ​នៅ​ក្នុង​សុន្ទរកថា​ដំបូង​របស់​លោក ចាប់​តាំងពី​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា​ប្រធានាធិបតី​របស់​ប្រទេស ​សម្រាប់​អាណត្តិ​ទី៣ ​ជា​ប្រវត្តិសាស្ត្រ​។​ ​លោក Xi បាន​ក្លាយ​ជា​មេដឹកនាំ​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​ប្រទេស​ចិន​កាលពី​សប្តាហ៍​មុន ខណៈ​លោក​ត្រូវ​បាន​ជាប់ឆ្នោត​ជា​ថ្មី​ទៀត​សម្រាប់​រយៈពេល​ ៥​ឆ្នាំ​ក្នុង​ការ​គ្រប់គ្រង​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​ជាង​គេ​លើ​ពិភពលោក​។ លោក Xi ដែលមាន​អាយុ ៦៩​ឆ្នាំ​នៅ​ថ្ងៃ​ចន្ទ​នេះ​បាន​ថ្លែង​អំណរគុណ​ដល់​គណៈប្រតិភូ​រាប់​ពាន់​នាក់ ​នៅក្នុង​មហា​សាល​ប្រជាជន​ក្នុង​ទីក្រុង​ប៉េកាំង​ ដែល​បាន​បោះឆ្នោត​ឲ្យ​លោក​សម្រាប់​អាណត្តិ​ទី​បី​ដោយ​ប្តេជ្ញា​ថា យក​តម្រូវការ​របស់​ប្រទេស​ជា​បេសកកម្ម​របស់​លោក និង​ផលប្រយោជន៍​របស់​ប្រជាជន​ជា​វិធានការ​របស់​លោក​។​ ​លោក Xi បាន​ថ្លែង​ទៅកាន់​គណៈប្រតិភូ​ថា សន្តិសុខ​គឺជា​មូលដ្ឋាន​នៃ​ការអភិវឌ្ឍន៍ ខណៈ​ស្ថិរភាព​គឺជា​តម្រូវការ​ជាមុន​សម្រាប់​ភាព​រី​ចម្រើន​។ យើង​ត្រូវតែ​ជំរុញ​ពេញលេញ​នូវ​ទំនើប​ភាវូបនីយកម្ម​នៃ​វិស័យ​ការពារ​ជាតិ និង​កងកម្លាំងប្រដាប់អាវុធ ហើយ​កសាង​កងកម្លាំង​ប្រដាប់​អាវុធ​របស់​ប្រជាជន​ទៅជា​មហា​កំផែង​ដែក ដែល​ការពារ​ប្រកប​ដោយ​ប្រសិទ្ធភាព​នូវ​អធិបតេយ្យភាព​ជាតិ សន្តិសុខ និង​ផលប្រយោជន៍​អភិវឌ្ឍន៍​។ លោក Xi ក៏បាន​អំពាវនាវ​ឱ្យ​មាន​ស្ថិរភាព​បង្រួបបង្រួម​នៅ​ក្នុង​ទីក្រុង​ហុងកុង និង​ការ​បង្រួបបង្រួម​ជាមួយ​កោះ​តៃវ៉ាន់​ជា​កោះ​ស្វ័យ​ការពារ ដែល​ទីក្រុង​ប៉េកាំង​ចាត់ទុកថា​ជា​ផ្នែក​នៃ​ទឹកដី​របស់​ខ្លួន៕អត្ថបទ៖ ប៊ុនថន

លោក Zelenskiy​ និយាយថា ទាហាន​រុស្ស៊ី​ជាង ១,១០០​នាក់​ស្លាប់​ក្នុង​រយៈពេល​មិន​ដល់ ​១​សប្តាហ៍​នៅ Bakhmut

2023/03/13 02:16:32 pm        425
​​អ៊ុយ​ក្រែ​ន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​នលោក Volodymyr Zelenskiy បាន​និយាយ​កាលពី​ថ្ងៃអាទិត្យថា កងកម្លាំង​រុស្ស៊ីបាន​ស្លាប់​ជាង ១.១០០នាក់ក្នុង​រយៈពេល​មិន​ដល់ ​១​សប្តាហ៍​ក្នុងការ​ប្រយុទ្ធ​គ្នា​នៅ​ជិត​ទីក្រុង Bakhmut ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​។ លោក Zelenskiy និយាយថា ក្នុង​រយៈពេល​មិន​ដល់​ ១​សប្តាហ៍​ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី៦ ខែមីនា យើង​អាច​សម្លាប់​ទាហាន​សត្រូវ​ជាង ១,១០០នាក់​នៅ​ក្នុង​តំបន់​ទីក្រុង Bakhmut តែមួយ ដែល​ជា​ការ​បាត់បង់​ទាហាន​របស់​រុស្ស៊ី​ដ៏​ច្រើន​នៅ​ទីក្រុង Bakhmut ហើយសម្ភារសត្រូវ​រាប់សិប​គ្រឿង​ត្រូវបាន​បំផ្លាញ​ ដូចជា​ឃ្លាំង​ផ្ទុក​គ្រាប់រំសេវ​របស់​រុស្សី​ច្រើនជាង ១០​កន្លែង​។ លោក Zelenskyy បាន​សម្តែង​ទំនុកចិត្ត​ថា កងកម្លាំង​របស់លោក​នឹង​​ការពារ​បាន​យ៉ាង​ជោគជ័យនូវ​ទីក្រុង Bakhmut ជាទី​ក្រុង​យុទ្ធសាស្ត្រ​ពី​ការឈ្លានពាន​របស់​រុស្ស៊ី ដែល​ទីក្រុង​នេះជា​បន្ទាយ​របស់​អ៊ុយ​ក្រែ​ន​នៅ​តំបន់ Donetsk ភាគ​ខាងកើត​ប្រទេស​។​ ​ទន្ទឹមនឹងនេះ សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់​ប្រធានាធិបតី​រុស្ស៊ីលោក វ្ល៉ា​ឌី​មៀ ពូ​ទីន និង​ជា​ប្រធាន​ក្រុម​ទាហាន​ស៊ីឈ្នួល​រុស្ស៊ី Wagner លោក Yevgeny Prigozhin បាន​និយាយ​កាលពី​ថ្ងៃអាទិត្យថា ស្ថានភាព​នៅទីក្រុង Bakhmut មាន​សភាព​តឹងតែង​ខ្លាំង​។ នៅក្នុង​សេចក្តីថ្លែងការណ៍ដែល​ចេញ​ផ្សាយ​ដោយ​អង្គភាព​សារព័ត៌មានលោក Prigozhin បាន​និយាយថា ខណៈ​អ្នក​ប្រយុទ្ធ​របស់លោក​កាន់តែ​ខិត​ទៅ​កណ្តាល​ទីក្រុងការប្រយុទ្ធ​កាន់តែ​ពិបាក ហើយ​កាំភ្លើង​ធំ និង​រថក្រោះ​កាន់តែច្រើន​តម្រង់​មកលើ​ទាហាន​របស់លោក​។ លោក Progozhin និយាយថា ​យើង​កំពុង​រុលចូល​ទៅមុខ ហើយ​យើង​នឹង​នៅតែ​រុលទៅមុខ​ទៀត។ លោក Progozhin បាន​អះអាងថា ​សមាជិក​កងទ័ព​រុស្ស៊ី​បាន​ជួយ​កងទ័ព​របស់លោក​​ដោយ​ការ​ផ្តល់​គ្រាប់រំសេវ៕អត្ថបទ៖ ប៊ុនថន

អាមេរិក និង​កូរ៉េខាងត្បូង​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​នៅ​ថ្ងៃ​ចន្ទ​នេះ ដែល​ការបង្ក​ហេតុ​របស់​កូរ៉េខាងជើង​អាចធ្វើ​ទៅបាន

2023/03/13 12:30:52 pm        326
​កូរ៉េខាងត្បូង៖ សហរដ្ឋអាមេរិក និង​ប្រទេស​កូរ៉េខាងត្បូង​បាន​ចាប់ផ្តើម​សមយុទ្ធ​យោធា​រួមគ្នា ​ជា​ទៀង​ទាត់​របស់​ប្រទេស​ទាំងពីរ​នៅ​ថ្ងៃ​ចន្ទ​នេះ ដោយ​ការ​ហ្វឹកហ្វឺន​ក្នុង​ទ្រង់ទ្រាយ​ធំ​នឹង​បន្ត​ឡើងវិញ​។ ប៉ុន្តែ​សមយុទ្ធ​នេះ​អាច​ជំរុញ​ឱ្យ​ប្រទេស​កូរ៉េខាងជើង​ធ្វើ​សកម្មភាព​បង្កហេតុ​។​ ​សមយុទ្ធ Freedom Shield រយៈពេល ១១​ថ្ងៃ​នឹង​ក្លាយ​ជា​សមយុទ្ធ​និទាឃរដូវ​លើកដំបូង ​ចាប់តាំងពី​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក Yoon Suk-yeol ចូលកាន់​តំណែង​កាលពី​ខែ​ឧសភា​ឆ្នាំមុន​។ សម​យុទ្ធ​នេះ​នឹង​មើល​ឃើញ​ការ​ហ្វឹក​ហ្វឺន​លើ​ទីលាន​ធំ​ឡើងវិញ ​ជា​លើកដំបូង​ក្នុង​រយៈពេល ៥​ឆ្នាំ​មកនេះ​។ សម​យុទ្ធ​នេះ​ត្រូវ​បាន​ផ្អាក​ក្រោម​រដ្ឋបាល​របស់​អតីត​ប្រធានាធិបតី​លោក Moon Jae-in​។ ទីភ្នាក់ងារ​សារព័ត៌មាន​ Yonhap News របស់​​កូរ៉េខាងត្បូង​បាន​រាយការណ៍​ថា សមយុទ្ធ​នេះ​នឹងមាន​ការ​ហ្វឹកហាត់​ប្រហែល ២០​ប្រភេទ រួមមាន​ទាំង​ការ​ចូល​ចត​ទាំង​លើ​ដី​គោក និង​លើទឹក​។ សម​យុទ្ធ​នេះ​អាច​ដំណើរការ​ក្នុង​ពេល​ដំណាលគ្នា​ ជាមួយ​ការ​ដាក់​ពង្រាយ​នាវា​ផ្ទុក​យន្តហោះ និង​នាវាមុជទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​របស់​សហរដ្ឋអាមេរិក​ ទៅកាន់​ដែនទឹក​ក្បែរ​ឧបទ្វីប​កូរ៉េ​។ យោធា​កូរ៉េខាងត្បូង​និយាយថា ខ្លួន​នឹង​ពង្រឹង​សមត្ថភាព​ឆ្លើយតប​បន្ថែម​ទៀត តាមរយៈ​សម​យុទ្ធ​ដែល​នឹង​បង្ហាញ​ពី​ការអភិវឌ្ឍន៍​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​ទំនើប​របស់​ប្រទេស​កូរ៉េខាងជើង ព្រមទាំង​ការ​ផ្លាស់ប្តូរ​ស្ថានភាព​សន្តិសុខ​។ ប្រទេស​កូរ៉េខាងជើង​បាន​តវ៉ា​យ៉ាង​ខ្លាំង​ចំពោះ​សម​យុទ្ធ​នេះ ហើយ​បាន​និយាយ​ថា ​ខ្លួន​អាច​នឹង​ឆ្លើយតប​ជា​ការ​បង្ក​ហេតុ​ ប្រសិនបើ​សមយុទ្ធ​នេះ​បន្តទៅទៀត​។​ ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​កូរ៉េខាងត្បូង​បាន​និយាយ​​ថា ប្រទេស​កូរ៉េខាងជើង​ត្រូវ​បាន​គេ​រំពឹងថា ​នឹង​ធ្វើ​សម​យុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​ខែ​មីនា និង​ខែ​មេសា​។ ទីភ្នាក់ងារ​នេះ​និយាយ​ថា សម​យុទ្ធ​អាច​នាំមក​នូវ​ការ​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក​អន្តរទ្វីប ​ប្រើ​ឥន្ធនៈ​រឹង​ជា​លើក​ដំបូង​របស់​ក្រុង​ព្យុងយ៉ាង​។ ឥន្ធនៈ​រឹង​អាច​បាញ់​មី​ស៊ី​ល​បាន​កាន់តែ​លឿន បើ​ប្រៀបធៀប​ទៅ​នឹង​ឥន្ធនៈ​រាវ​ធម្មតា៕អត្ថបទ៖ ប៊ុនថន

ប្រធាន​ក្រុមហ៊ុន​ទាហាន​ស៊ីឈ្នួល​រុស្ស៊ី​និយាយថា ​ស្ថានភាព​នៅក្នុង​ទីក្រុង Bakhmut យ៉ាប់យ៉ឺន​ខ្លាំងណាស់

2023/03/13 11:31:14 am        452
​អ៊ុយក្រែន៖ សម្ព័ន្ធមិត្ត​មួយរូប​របស់លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin និង​ជា​ប្រធាន​ក្រុមហ៊ុន​ទាហាន​ស៊ីឈ្នួល​របស់​រុស្ស៊ី​វ៉េ​កណា ក្រុប (Wagner group) លោក Yevgeny Prigozhin បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ស្ថានភាព​នៅ​ក្នុង​ទីក្រុង Bakhmut របស់​ប្រទេស​អ៊ុយ​ក្រែ​ន​យ៉ាប់យ៉ឺន​ខ្លាំង​ណាស់។ ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ជា​សំឡេង​ដែល​បាន​បញ្ចេញ​ដោយសារ​ព័ត៌មាន​របស់​លោក លោក Prigozhin បាន​និយាយ​ថា ​ក្រុម​អ្នក​ប្រយុទ្ធ​របស់​លោក​ដែល​ចូល​ទៅ​កាន់​ជិត​ដល់​កណ្ដាល​ទីក្រុង​នេះ ជួប​ការ​លំបាក​កាន់​តែ​ខ្លាំង ហើយ​ការ​បាញ់​ផ្លោង​ដោយ​គ្រាប់កាំភ្លើង​ធំ ​និង​រថក្រោះ​បាន​ដាក់​គោល​ដៅ​លើ​ទាហាន​របស់​លោក​។ ​លោក​បាន​បន្ថែម​ថា អ៊ុយ​ក្រែ​ន​បាន​បញ្ជូន​ទាហាន​បម្រុង​ជា​បន្តបន្ទាប់ ប៉ុន្តែ​យើង​កំពុង​វាយ​រុល​ទៅ​មុខ ហើយ​យើង​នឹង​រុល​ទៅ​មុខ​បន្ថែម​ទៀត។ ​លោក Progozhin បាន​ពន្យល់​ថា ​សមាជិក​នៃ​កងទ័ព​របស់​រុស្ស៊ី​បាន​ជួយ​ផ្ដល់​គ្រាប់រំសេវ​ឲ្យ​ទាហាន​របស់​លោក​។ លោក​ថា កាលពី​ម្សិលមិញ​យើង​បាន​ទទួល​រថយន្ត​ដឹកទំនិញ​ចំនួន​ ១៥​គ្រឿង ថ្ងៃនេះ​យើង​ទទួល​បាន ​១២​គ្រឿង ហើយ​ខ្ញុំ​គិត​ថា​ យើង​នឹង​បន្ត​ទទួល​បាន​ថែមទៀត លោក​បាន​បន្ថែម​ថា គ្មាន​ការ​ផ្ទុះ​ជម្លោះ​ណាមួយ​រវាង​ក្រុម​អ្នក​ប្រយុទ្ធ​វ៉េ​កណា និង​កង​ទ័ព​រុស្ស៊ី​នោះ​ទេ​៕អត្ថបទ៖ សុខមាន

ចិន​រិះគន់​ទីក្រុង​ម៉ានីល​ជុំវិញ​ទំនាក់ទំនង​យោធា​កាន់តែ​ជិតស្និទ្ធ​ជាមួយ​អាមេរិក​ ដោយ​ព្រមាន​ទល់នឹង​ការ​នាំ​ចចក​ចូល​ផ្ទះ

2023/03/13 10:45:51 am        381
​ចិន៖ ទីក្រុង​ប៉េកាំង​បាន​បង្កើន​ការរិះគន់​លើ​ការសម្រេចចិត្ត​របស់​ប្រទេស​ហ្វីលីពីន ​ក្នុង​ការ​ស្វែងរក​ទំនាក់​ទំនង​យោធា​កាន់តែ​ជិតស្និទ្ធ​ជាមួយ​សហរដ្ឋអាមេរិក ខណៈ​ចោទប្រកាន់​ទីក្រុង​វ៉ាស៊ីនតោន​អូស​ទាញ​ប្រទេស​នេះ​ប្រឆាំង​ចិន និង​ឈាន​ទៅ​រក​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​។ ​​ស្ថានទូត​ចិន​នៅ​ក្នុង​ទីក្រុង​ម៉ានីល​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ប្រទេស​ហ្វីលីពីន​ត្រូវតែ​បញ្ឈប់​ដំណើរ​ឈាន​ចូល​ទៅក្នុង​ផ្លូវ​អាក្រក់​នៃ​ការ​នាំ​ចចក​ចូល​ផ្ទះ ដោយ​ចេញ​ការព្រមាន​ដាច់​ណាត់​ចំពោះ​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី Ferdinand Marcos Jnr នូវ​អ្វី​ដែល​ជា​សេចក្ដីថ្លែងការណ៍​ទី​២​ របស់​ខ្លួន​លើ​បញ្ហា​នេះ​ក្នុង​រយៈពេល​ ៣​ថ្ងៃ​។ ​ទោះបីជា​មានការ​ប្ដេជ្ញា​ពង្រឹង​ទំនាក់ទំនង​អំឡុង​ដំណើរ​របស់​លោក Marcos ទៅកាន់​ទីក្រុង​ប៉េកាំង​កាលពី​ខែ​មករា ទំនាក់ទំនង​ទ្វេភាគី​ត្រូវ​បាន​អាប់អួរ​នៅ​ពេល​ថ្មីៗ ក្រោយ​ទីក្រុង​ម៉ានីល​បានសម្រេច​ងាក​ទៅ​រក​សហរដ្ឋអាមេរិក ដើម្បី​ប្រឆាំង​ការ​អះអាង​សិទ្ធិ​លើ​ដែនទឹក​របស់​ចិន ខណៈ​ភាព​តានតឹង​រីក​កាន់តែ​ធំ​ជុំវិញ​ជម្លោះ​ដែនទឹក​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ ​សេចក្ដីថ្លែងការណ៍​ចុងក្រោយ​របស់​ស្ថានទូត​ចិន​កើតឡើង បន្ទាប់ពី​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ទីក្រុង​ម៉ានីល​លោក MaryKay Carlson បាន​និយាយ​ថា ការសម្រេចចិត្ត​របស់​លោក Marcos ក្នុង​ការ​បើក​ចំហ​តំបន់​ចំនួន៤​ បន្ថែម​ទៀត​ដល់​កងកម្លាំង​អាមេរិក ក្រោម​កិច្ចព្រមព្រៀង​សហប្រតិបត្តិ​ការ​ការពា​រ​ដ៏​ល្អ​ប្រសើរ ​នឹង​ជួយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្នុង​តំបន់​៕អត្ថបទ៖ សុខមាន

ក្រសួងព្រះបរមរាជវាំង៖ អគ្គិភ័យឆេះអគារព្រះរាជដំណាក់តូច នៃព្រះរាជដំណាក់ខេត្តសៀមរាប បណ្តាលមកពីឆ្លងចរន្តអគ្គិសនី

2023/03/13 10:15:29 am        396
ភ្នំពេញ៖ ក្រសួងព្រះបរមរាជវាំង សម្តែងការសោកស្តាយពន់ពេកចំពោះព្រឹត្តិការណ៍ឆេះអគារព្រះរាជដំណាក់តូច នៃព្រះរាជដំណាក់ខេត្តសៀមរាប បណ្តាលមកពីឆ្លងចរន្តអគ្គិសនី(ទុស្សេខ្សែភ្លើង)។

មនុស្ស​រាប់ពាន់​នាក់​ចេញ​តវ៉ា​ជាថ្មី​នៅ​កណ្ដាល​ទីក្រុង​អា​តែ​ន ក្រោយ​គ្រោះថ្នាក់​រថភ្លើង​សម្លាប់​មនុស្ស​ ៥៧​នាក់

2023/03/13 09:52:59 am        346
​ក្រិក៖ មនុស្ស​រាប់ពាន់​នាក់​បាន​ប្រមូល​ផ្ដុំគ្នា​ជាថ្មី​ទៀត​កាលពី​ថ្ងៃអាទិត្យ​ នៅ​កណ្ដាល​រដ្ឋធានី​អា​តែ​ន ប្រទេស​ក្រិ​ក ជុំវិញ​គ្រោះ​មហន្តរាយ​រថភ្លើង​បុក​គ្នា​ដ៏​សាហាវ​សម្លាប់​មនុស្ស​ ៥៧​នាក់​កាលពី​ខែ​មុន​នៅ​ក្នុង​ប្រទេស​ក្រិ​ក​។ ​ក្រុម​អ្នកតវ៉ា​បាន​បង្ហាញ​កំហឹង​ជុំវិញ​ការ​ធ្វេស​ប្រហែល​សុវត្ថិភាព ​នៅ​ក្នុង​បណ្ដាញ​ផ្លូវ​រថភ្លើង​របស់​ប្រទេស​ក្រិ​ក និង​បាន​ទាមទារ​ឲ្យ​ដាក់ទោស​លើ​អ្នកទទួលខុសត្រូវដែល​បង្ក​ឲ្យ​រថភ្លើង​ដឹក​អ្នកដំណើរ និង​រថភ្លើង​ដឹកទំនិញ​បុក​គ្នា​ឆក់​យក​ជីវិត​មនុស្ស​ ៥៧​នាក់​កាលពី​ថ្ងៃ​ទី​២៨​ ខែ​កុម្ភៈ​។ នគរបាល​បាន​និយាយ​ថា ​មនុស្ស​ជាង​ ៨​ពាន់​នាក់​បាន​ប្រមូល​ផ្ដុំគ្នា​នៅ​ក្នុង​ទីក្រុង​អា​តែ​ន​ នៅ​ខាងក្រៅ​អគារ​រដ្ឋសភា​ដើម្បី​តវ៉ា​ជាថ្មី​កាលពី​ថ្ងៃអាទិត្យ​ ទី​១២​មីនា​។ ​ក្រុម​អ្នក​តវ៉ា​បាន​សម្រុក​ទៅកាន់​ទីលាន​ចតុរង្គ Syntagma របស់​រដ្ឋធានី​អា​តែ​នដោយ​ក្រវីផ្ទាំង​បដា​អាន​ថា យើង​នឹង​មិន​ភ្លេច​ឡើយ យើង​នឹង​មិន​លើកទោស​ឲ្យ​ឡើយ និង​ឃ្លា​ថា យើង​នឹង​ក្លាយ​ជា​សំឡេង​របស់​អ្នក​ស្លាប់​ទាំងអស់​។​ ​អ្នកក្រុង​អា​តែ​ន​ម្នាក់​ដែល​ចូលរួម​ការតវ៉ាឈ្មោះ Markella វ័យ​ ៦៥​ឆ្នាំបាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា កំហឹង និង​ការមិន​ពេញ​ចិត្តបាន​នាំ​ខ្ញុំ​មកកាន់​ទីនេះ ។ អ្នក​តវ៉ា​ម្នាក់ទៀត​ឈ្មោះ Alexandros វ័យ ​២៦​ឆ្នាំបាន​និយាយថា យើង​អស់សង្ឃឹម យើងទាំងអស់គ្នា​មិនដឹងថា​ត្រូវ​និយាយថា​ម៉េច ហើយ​ត្រូវធ្វើ​អ្វីក្រៅពី​ការ​មក​ប្រមូលផ្ដុំ​គ្នា​តវ៉ា​នេះ៕អត្ថបទ៖ សុខមាន

អូស្ត្រាលីនឹងបន្តគាំទ្រជួយដល់កម្ពុជា លើវិស័យជាច្រើន ជាពិសេសជួយកម្ពុជា ជាប្រទេសគ្មានមីននៅឆ្នាំ២០២៥

2023/03/13 09:51:38 am        379
ភ្នំពេញ៖ អូស្ត្រាលីបានអះអាងថានឹងបន្តគាំទ្រជួយកម្ពុជាលើវិស័យជាច្រើន ដូចជាសេដ្ឋកិច្ច វិនិយោគ កសិកម្ម ជាពិសេសជួយឱ្យកម្ពុជាជាប្រទេសគ្មានមីននៅឆ្នាំ២០២៥ តាមការគ្រោងទុករបស់រដ្ឋាភិបាលកម្ពុជា ។ការបញ្ជាក់អះអាងរបស់ភាគីអូស្ត្រាលីបែបនេះ ខណៈសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជាបានអនុញ្ញាតឲ្យឯកឧត្ដម ចាស្ទីន ខេវិន វ៉ាយអេត(Justin Kevin Wayatt) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣នេះ។ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រីបានឱ្យដឹងថា បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តមពិតជាមានសេចក្តីរីករាយណាស់ដែលបានវិល​ត្រឡប់​មកបំពេញការងារនៅព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីរយៈពេលជាង២០ឆ្នាំកន្លងមក។ឯកឧត្តមបានជម្រាបជូនសម្ដេចតេជោថា នៅពេលនេះកម្ពុជាមានការរីកលូតលាស់​និងអភិវឌ្ឍន៍​យ៉ាងឆាប់រហ័ស ហើយឯកឧត្តមក៏សូមសំដែងនូវការគោរពចំពោះការដឹកនាំដ៏វៃឆ្លាត​របស់​សម្ដេចតេជោក្នុងការទប់ស្កាត់ការរីករាលដាលជំងឺ កូវីដ-១៩ កន្លងមក ការរៀបចំនិងដឹកនាំ​កិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូល​ពាក់ព័ន្ធនៅព្រះរាជាណាចក្រកម្ពុជា កាលពីឆ្នាំទៅ​ដែលនាំមកជូនកម្ពុជានូវកិត្តិនាម កិត្តិសព្ទដ៏ល្អរន្ទីរ ក៏ដូចជាបានគោរពជម្រាបជូនសម្ដេចតេជោថា ក្នុងអាណត្តិជាឯកអគ្គរដ្ឋទូតនៅព្រះរាជាណាចក្រកម្ពុជា​ឯកឧត្តម​និងប្រឹងប្រែងធ្វើយ៉ាងណាពង្រឹង​ទំនាក់ទំនងរវាងប្រទេសទាំងពីរនិងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពខ្ពស់និងក្នុងភាពជាដៃគូលើវិស័យមួយចំនួន ដូចជាការ ជំរុញពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ទំនាក់ទំនងរវាងអ្នកវិនិយោគនិងអ្នកវិនិយោគ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម លើវិស័យសុខាភិបាល លើវិស័យដោះមីនធ្វើយ៉ាងណាជួយគាំទ្រកម្ពុជា​ឲ្យបានសម្រេចនូវគោលដៅ​ប្រទេសគ្មានមីននៅឆ្នាំ២០២៥ កិច្ចសហប្រតិបត្តិការលើវិស័យសង្គមកិច្ច វិស័យលទ្ធិប្រជាធិបតេយ្យ​និងសិទ្ធិមនុស្ស វិស័យការពារជាតិនិងវិស័យទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន​ការជួញ​ដូរគ្រឿងញៀនជួញដូរមនុស្សនិងឧក្រិដ្ឋកម្មផ្សេងៗទៀត។ជាការឆ្លើយតប សម្ដេចតេជោ បានសំដែងនូវការស្វាគមន៍និងអបអរសាទរជូនចំពោះ​ឯកឧត្តមវ៉ាយអេត ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់អូស្ត្រាលីប្រចាំកម្ពុជា។សម្ដេចក៏បានសំដែងនូវការរីករាយចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរជាពិសេសលើវិស័យកសិកម្មដែលអូស្ត្រាលីបានជួយកម្ពុជាបង្កើតជាវិទ្យាស្ថានកាឌី សម្រាប់ការស្រាវជ្រាវ ហើយការស្រាវជ្រាវនេះសោតទៀតក៏បាននាំកម្ពុជាទៅដល់ការស្រាវជ្រាវបានពូជស្រូវដ៏ល្អជាប់ចំណាត់ថ្នាក់លេខមួយនិងពូជស្រូវដទៃទៀត។សម្ដេចតេជោក៏បានថ្លែងអំណរគុណផងដែរជូនចំពោះរដ្ឋាភិបាលនិងប្រជាជនអូស្ត្រាលីដែលកន្លងមកបានជួយកម្ពុជាក្នុងការផ្ដល់វ៉ាក់សាំងសម្រាប់ទប់ស្កាត់ការីរាលជំងឺ កូវីដ-១៩។សម្ដេចបានមានប្រសាសន៍ថាជោគជ័យរបស់កម្ពុជាលើការទប់ស្កាត់ជំងឺកូវីដ-១៩ គឺមិនអាចកាត់ផ្ដាច់បានពីការគាំទ្រនិងជួយពីប្រទេសអូស្ត្រាលីទេ។សម្ដេចតេជោក៏បានថ្លែងអំណរគុណផងដែរជូនដល់រដ្ឋាភិបាលនិងប្រជាជនអូស្ត្រាលីដែលបានជួយដល់កម្ពុជាលើបញ្ហាដោះមីននិងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម វិនិយោគ រួមនឹងវិស័យដទៃទៀត។គួរបញ្ជាក់ថា ឯកឧត្តម ចាស្ទីន វ៉ាយអេត ត្ត្រូវបានរដ្ឋាភិបាលអូស្ត្រាលីតែងតាំងជាឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និងពេញសមត្ថភាពប្រចាំកម្ពុជា ជំនួសឯកឧត្តម បាប្លូ កាង។បើតាមស្ថានទូតអូស្ត្រាលី​ប្រចាំកម្ពុជា បានឱ្យដឹងថា នេះគឺជាលើកទីពីរហើយ ដែលឯកឧត្តម ចាស្ទីន វ៉ាយអេត បានមកបម្រើការងារនៅប្រទេសកម្ពុជា បន្ទាប់ពីបានមកធ្វើការងារការទូត​ដំបូង​បង្អស់ របស់លោកនៅកម្ពុជាកាលពីជាង២០ឆ្នាំមុន៕

ឯកឧត្តម ហ៊ុន ម៉ានី មានក្តីរន្ធត់ និងសោកស្តាយពន់ពេក ចំពោះអគ្គីភ័យឆាបឆេះព្រះរាជដំណាក់ខេត្តសៀមរាប

2023/03/13 09:24:34 am        420
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពពសហព័ន្ធយុវជនកម្ពុជា(សសយក) នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣នេះ បានសរសេរលើបណ្តាញសង្គមFacebook ដោយសម្តែងក្តីរន្ធត់ និងសោកស្តាយពន់ពេក ចំពោះអគ្គីភ័យឆាបឆេះព្រះរាជដំណាក់ខេត្តសៀមរាប។សារឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា «ទូលព្រះបង្គំពិតជាមានសេចក្តីរន្ធត់ និងសោកស្តាយពន់ពេក ដោយបានទទួលដំណឹងអំពីអគ្គិភ័យដែលបានឆាបឆេះ ព្រះរាជដំណាក់ខេត្តសៀមរាបកាលពីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នេះ។ គិតត្រឹមព្រឹកនេះ ស្ថានការណ៍នៃអគ្គិភ័យនេះ ត្រូវបានគ្រប់គ្រងយ៉ាងពេញលេញហើយ»។ឯកឧត្តមបញ្ជាក់ថា «ចេញពីព្រឹត្តិការណ៍ដ៏អាក្រក់នេះ ទូលព្រះបង្គំសូមលើកហត្ថបួងសួងដល់វត្ថុសក្តសិទ្ធក្នុងលោក ទេវតាថែរក្សាទឹកដីព្រះរាជាណាចក្រកម្ពុជា ទេវតាថែរក្សាប្រាង្គប្រាសាទអង្គរ យាងប្រោះព្រុំស័ព្ទសាធុការពរជ័យថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចម៉ែ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទាំងទ្វេមានព្រះរាជសុខភាពបរិបូរណ៍ ព្រះរាជកាយពលមាំមួន។ សូមព្រះអង្គទាំងទ្វេទុកព្រះទ័យលើកូនចៅទាំងអស់គ្នាចុះ»។ឆ្លៀតឱកាសនេះដែរ ឯកឧត្តម ហ៊ុន ម៉ានីក៏សូមថ្លែងអំណរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋាន និងមានសមត្ថកិច្ច ជាពិសេសកម្លាំងអគ្គិភ័យ ដែលបានប្រឹងប្រែងអស់ពីលទ្ធភាពដើម្បីគ្រប់គ្រងស្ថានការណ៍៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងធម្មការ និងសាសនា បន្តផ្សព្វផ្សាយ «នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម» លើកទី៣៣០
06/29/2026 03:06 PM
អ៊ីរ៉ាក់ចាប់ខ្លួនមន្ត្រី ៤៧នាក់ ពីបទពុករលួយ មុនពេល​នាយករដ្ឋមន្ត្រីទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក
06/29/2026 03:06 PM
រុស្ស៊ី៖ គ្មានសញ្ញាណាមួយនៃហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរ ត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសហ្វាំងឡង់ទេ
06/29/2026 03:06 PM
ការស្តារឡើងវិញនូវការធ្វើនាវាចរណ៍នៅច្រកសមុទ្រហ័រមូស នឹងចំណាយពេលច្រើនខែ ដោយសារគ្រាប់ មីន
06/29/2026 03:06 PM
ស៊ីរីថ្កោលទោសការឈ្លានពានរបស់អ៊ីស្រាអែល និងអំពានាវឲ្យមានវិធានការរបស់អង្គការសហប្រជាជាតិ
06/29/2026 03:06 PM
លោក PUTIN និយាយថា រុស្ស៊ីត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តការចរចាជាមួយអាមេរិក
06/29/2026 03:06 PM
ស្នងការរាជធានី អំពាវនាវដល់យុវជនជៀសឆ្ងាយពីសកម្មភាពក្មេងទំនើង បើប្រព្រឹត្ត​ល្មើស​មានតែ​ការអនុវត្តផ្លូវច្បាប់ប៉ុណ្ណោះ
06/29/2026 03:06 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ អាមេរិកលែងចាត់ទុកអ៊ីស្រាអែលជាសម្ព័ន្ធមិត្តពិសេសទៀតហើយ
06/29/2026 02:06 PM
ក្រុមហេសបូឡានិយាយថា ខ្លួននឹងធ្វើការប្រឆាំងកិច្ចព្រមព្រៀងក្របខណ្ឌលីបង់-អ៊ីស្រាអែល
06/29/2026 02:06 PM
អនុប្រធានទី១ គ.ជ.គ.ម អញ្ជើញដឹកនាំកិច្ចប្រជុំលើរបាយការណ៍លទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយខែមិថុនា និងលើកទិសដៅការងារអនុវត្តបន្តខែកក្កដា
06/29/2026 02:06 PM