សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
សម្ដេចធិបតី៖ យុទ្ធនាការកម្ចាត់ Online Scams ប៉ុន្មានខែចុងក្រោយនេះ បានស្ដារមុខមាត់កម្ពុជាមកវិញ
សម្ដេចធិបតី៖ កម្ពុជាជាសមាជិក WTO មិនអាចហាមឃាត់ការនាំចូលទំនិញពីប្រទេសដទៃបានទេ
សម្ដេចធិបតី៖ ឆ្នាំ២០២៩ កម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចបន្តដំណើរទៅកាន់ប្រទេសអភិវឌ្ឍន៍

ព័ត៌មានសំខាន់ៗ

អូស្ត្រាលី​និយាយថា ទីក្រុង Canberra ត្រូវការ​នាវាមុជទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​ ដើម្បី​ទប់​ឥទ្ធិពល​យោធាចិន​

2023/03/15 09:52:31 am        414
​អូស្ត្រាលី៖ យោង​តាម​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​អូស្ត្រាលី​លោក Richard Marles​ កិច្ចព្រមព្រៀង​ដែល​មាន​តម្លៃ​ ២៤៥​ពាន់​លាន​ដុល្លារ​អាមេរិក​របស់​ប្រទេស​អូស្ត្រាលី ក្នុង​ការទិញ​នាវាមុជទឹក​ជំនាន់​ថ្មី​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​ចំនួន ​៥​គ្រឿង ​ចាំបាច់​ក្នុង​ការ​ទប់ទល់​ការ​កើន​ឡើង​ឥទ្ធិពល​យោធា​ក្នុង​តំបន់​ដែល​ចេះតែ​រីក​ធំ​របស់​ចិន​។​ ​លោក ​Marles ​បាន​និយាយ​មុន​ពេល​ដែល​អះអាង​ថា​ បាន​ប្រាប់​ប្រទេស​ចិន​ថា​កិច្ចព្រមព្រៀង​រយៈ​ពេល ៣០​ឆ្នាំនេះ ដែល​នឹង​បង្កើត​ការងារ​ចំនួន ២០.០០០​កន្លែង​សម្រាប់​ប្រជាជន​អូស្ត្រាលី​ថា ការ​បរាជ័យ​ក្នុង​ការ​ធ្វើ​ ដូច្នេះ​នឹង​មើល​ឃើញ​យើង​ត្រូវ​បាន​ថ្កោលទោស​ដោយ​ប្រវត្តិសាស្ត្រ។ ​ជា​ការ​ឆ្លើយតប ទីក្រុង​ប៉េកាំង​បាន​ជំរុញ​ឲ្យ​អាមេរិក ចក្រភព​អង់គ្លេស និង​អូស្ត្រាលី​បោះបង់ចោល​ផ្នត់គំនិត​សង្គ្រាម​ត្រជាក់ និង​ល្បែង​ដែល​គ្មាន​លទ្ធផល ងាក​ទៅ​រក​ការ​បំពេញ​កាតព្វកិច្ច​អន្តរជាតិ​របស់​ខ្លួន​ដោយ​ភាព​ស្មោះត្រង់ និង​ធ្វើ​កិច្ចការ​កាន់​តែ​ច្រើន​ថែមទៀត​ជួយ​ដល់​សន្តិភាព​ និង​ស្ថិរភាព​តំបន់​។ ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អូស្ត្រាលី​លោក ​Richard Marles បាន​និយាយ​ថា ខ្លួន​បាន​ខិតខំ​ប្រឹងប្រែង​ផ្នែក​ការ​ទូត​យ៉ាង​ទូលំទូលាយ​អស់​រយៈពេល​ជាច្រើន​ខែ ​មុន​ការប្រកាស​កាលពី​ថ្ងៃ​ចន្ទ​អំពី​កិច្ចព្រមព្រៀង​នេះ រួម​ទាំង​ការ​ហៅ​ទូរស័ព្ទ​ជាង ​៦០​លើក​ទៅកាន់​មេដឹកនាំ​ក្នុង​តំបន់ និង​ពិភពលោក​។ លោក​បាន​បន្ត​ថា ប្រទេស​អូស្ត្រាលី​ថែមទាំង​បាន​ស្នើ​ផ្ដល់​ព័ត៌មាន​វិវត្តន៍​នៅ​ក្នុង​តំបន់​ឲ្យ​ចិន៕អត្ថបទ៖ សុខមាន

ចិន​ព្រមាន​ពី​វិថី​ដ៏​គ្រោះថ្នាក់ ក្រោយ​កិច្ចព្រមព្រៀង​ទិញ​នាវាមុជទឹក AUKUS

2023/03/15 09:25:24 am        391
​ចិន៖ ប្រទេស​ចិន​បាន​បង្ហាញ​ក្ដី​បារម្ភ​លើ​វិធានការ​បង្កើត​ឡើង​ ដោយ​សម្ព័ន្ធមិត្ត​សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស និង​អូស្ត្រាលី​ហៅថា AUKUS ដើម្បី​បង្កើន​វត្តមាន​យោធា​ប្រមូលផ្ដុំ​របស់​ខ្លួន​នៅ​ក្នុង​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក ក្រោយ​ការសម្រេចចិត្ត​របស់​ទីក្រុង​វ៉ាស៊ីនតោន ក្នុង​ការ​លក់​នាវាមុជទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​ចំនួន ​៥​គ្រឿង​ឲ្យ​ទៅ​ទីក្រុង​កង់​ប៊ើ​រ៉ា (Canberra)​។ ​លោក Wang Wenbin អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិនបាន​និយាយ ​នៅឯ​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​អង្គារ ខណៈ​កំពុង​ធ្វើ​អត្ថាធិប្បាយ​លើ​ការសម្រេចចិត្ត​របស់​ប្រធានាធិបតី​អាមេរិក​លោក​ Joe Biden ចំពោះ​ការ​ផ្គត់ផ្គង់​ហាត​វ៉ែ (hardware) យោធា​ឲ្យ​ទៅ​ប្រទេស​អូស្ត្រាលី​ថា ប្លុក​ត្រីភាគី​នេះ​បាន​ដើរ​លើ​ផ្លូវ​ខុស និង​គ្រោះថ្នាក់​កាន់​តែ​ខ្លាំង​។ ​ការសម្រេចចិត្ត​លក់​នា​វា​មុជទឹក​ដែល​ត្រូវ​បាន​ដំណើរការ​ ដោយសារ​ធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​ក្នុង​កម្រិត​ដែល​អាច​ប្រើ​ផលិត​អាវុធ​បាន​ត្រូវ​បាន​ប្រកាស​នៅ​សប្ដាហ៍​នេះ ក្រោយ​ជំនួប​រវាង​លោក Bide នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក Rishi Sunak​ និង​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​លោក ​Anthony Albanese ​នៅ​មូលដ្ឋាន​ទ័ព​ជើង​ទឹក​ក្នុង​រដ្ឋ California សហរដ្ឋ​អាមេរិក​។ ​លោក Wang បាន​ព្រមាន​ថា​ កិច្ចព្រមព្រៀង​នេះ​នឹង​បង្ក​ការ​ប៉ះពាល់​កាន់តែ​ធំ​ដល់​សន្តិភាពនៅ​ក្នុង​តំបន់​ឥណ្ឌូ-​ប៉ាស៊ីហ្វិក និង​អាច​ឈាន​ទៅ​រក​ការ​រត់​ប្រណាំង​គ្រឿង​សព្វាវុធ ប៉ះពាល់​ដល់​ប្រព័ន្ធ​មិន​រីកសាយ​អាវុធ​នុយក្លេអ៊ែរ​អន្តរជាតិ និង​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់​។ នៅ​ពេល​ត្រូវ​បាន​សួរ​កាលពី​ថ្ងៃ​ចន្ទ​ថា​ តើ​ទីក្រុង​ប៉េកាំង​ត្រូវ​បាន​បញ្ជាក់​ក្នុង​ការ​ពិចារណា​កិច្ច​ព្រមព្រៀង​ទិញ​នាវាមុជទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​ថា​ ជា​ការ​គំរាមកំហែង​សន្តិសុខ ឬ​ជា​ទង្វើ​ឈ្លានពាន​ដែរ​ឬទេ លោក Biden បាន​ឆ្លើយ​ថា “​ទេ​”៕អត្ថបទ៖ សុខមាន

បំណាក់​ដី​បណ្តាល​ឲ្យ​មនុស្ស ៨នាក់​ស្លាប់​នៅ​តំបន់​អា​ម៉ា​ហ្សូ​ន​ប្រទេស​ប្រេ​ស៊ី​ល​

2023/03/14 02:06:35 pm        282
​ប្រេស៊ីល៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​ថា គ្រាអាសន្ន​រដ្ឋ​ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​នៅ​ក្នុង​ទីក្រុង Manaus របស់​ប្រទេស​ប្រេ​ស៊ី​ល បន្ទាប់ពី​បំណាក់​ដី​បង្កឡើង​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់ ៨នាក់​ស្លាប់​។ ​​រូបភាព​ពី​យាន​ដ្រូ​ននៃ​មហន្តរាយ​បំណាក់​ដីបានបង្ហាញ​ពី​ការបំផ្លាញ​ នៅក្នុង​តំបន់​លំនៅឋាន​ស្ថិតនៅក្នុង​តំបន់​មាន​ហានិភ័យ​ខ្ពស់​នៅ​រដ្ឋធានី​នៃ​រដ្ឋ Amazonas ក្នុង​តំបន់ Amazon របស់​ប្រទេស​ប្រេ​ស៊ី​ល​។​ ក្នុងអំឡុង​ពេលព្រឹក​ព្រលឹម​ថ្ងៃ​ចន្ទ ពលរដ្ឋ និង​ក្រុម​អ្នក​ជួយសង្គ្រោះបានធ្វើការ​រួមគ្នា ​ដើម្បី​ស្វែងរក​អ្នក​នៅ​រស់រានមានជីវិត​នៅក្នុង​គំនរ​កម្ទេចកម្ទីរ​។ យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​ថា ជនរងគ្រោះ​ចំនួន​ ៤​នាក់​ជា​មនុស្សពេញវ័យ និង​ ៤នាក់​ផ្សេងទៀត​ជា​កុមារ ហើយ​អ្នក​នៅរស់​ជីវិត​ពី​គ្រោះថ្នាក់ ៣នាក់​ត្រូវបាន​គេ​ជួយសង្គ្រោះ៕អត្ថបទ៖ ប៊ុនថន

សមរភូមិ​ដណ្ដើម​ក្រុង Bakhmut កាន់តែ​ក្ដៅគគុក ខណៈ​តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរជាតិ​ស្វែងរក​ដីកា​ចាប់ខ្លួន​មន្ត្រី​រុស្ស៊ី​

2023/03/14 12:23:01 pm        303
​អ៊ុយក្រែន៖ លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskiy បាន​និយាយថា អនាគត​របស់​អ៊ុយ​ក្រែ​ន​អាស្រ័យ​លើ​ការប្រយុទ្ធ​គ្នា​ជាមួយ​រុស្ស៊ី​ទាំង​ក្នុង​ និង​ជុំវិញ​ទីក្រុង ​Bakhmut ដោយ​ភាគី​ទាំង​២​ បាន​ពិពណ៌នា​ពី​សមរភូមិ​ប្រយុទ្ធ​ឥត​ឈប់ ខណៈ​ទីក្រុង Moscow បង្កើន​យុទ្ធនាការ​រដូវរងា​ដើម្បី​ដណ្ដើមយក​ទីក្រុង​តូច​ភាគ​ខាងកើត​មួយ​នេះ​។ ​ប្រភព​មួយ​បាន​ប្រាប់​សារព័ត៌មាន Reuters ថា ក្នុង​អ្វីដែល​នឹង​ក្លាយជា​ករណី​ឧក្រិដ្ឋ​កម្ម​អន្តរជាតិ​ ដំបូង​កើត​ចេញពី​ការ​វាយ​លុក​របស់​រុស្ស៊ី តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរជាតិ (ICC) ត្រូវគេ​រំពឹងថា​នឹង​ស្វែង​រក​ការ​ចាប់ខ្លួន​មន្ត្រី​មួយ​ចំនួន​របស់​រុស្ស៊ី​ ពី​បទ​និរទេស​កុមារ​ដោយ​បង្ខំ​ចេញពី​អ៊ុយ​ក្រែ​ន និង​ដាក់​គោល​ដៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល។ ទីក្រុង Moscow ប្រាកដជា​នឹង​ច្រានចោល​ដីកា​ចាប់ខ្លួន​ក្រុម​មន្ត្រី​របស់​ខ្លួន ប៉ុន្តែ​តុលាការ​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​អាច​ធ្វើ​ឲ្យ​ទំនាក់ទំនង​ការទូត​របស់​ទីក្រុង​ Moscow ឯកា​កាន់​តែ​ខ្លាំង ដោយសារតែ​យុទ្ធនា​ការដែល​បាន​សម្លាប់​មនុស្ស​រាប់ពាន់​នាក់ និង​បង្ក​ឲ្យ​មាន​ការ​ប្រយុទ្ធ​គ្នា​ដ៏​ធ្ងន់ធ្ងរ​បំផុត​របស់​អឺរ៉ុប​ចាប់​តាំង​ពី​សង្គ្រាម​លោក​លើកទី​២ ​មក​។ ​ទីក្រុង Bakhmut បាន​ក្លាយ​ជា​ចំណុច​សំខាន់​នៃ​ការវាយប្រហារ​របស់​រុស្ស៊ី ដែល​កាលពី​ចុង​សប្ដាហ៍​នេះ​ភាគី​ទាំង​២​ ត្រូវ​គេ​រាយការណ៍​ថា​បាន​រង​ការបាត់បង់​កម្លាំង​កង​ទ័ព​ធ្ងន់ធ្ងរ​។ ​កងកម្លាំង​រុស្ស៊ី​ដែល​ដឹកនាំ​ដោយ​ទាហាន​ស៊ីឈ្នួល​វ៉េ​កណា (Wagner) ​ដណ្ដើម​យក​បាន​ភាគ​ខាងកើត​របស់​ទីក្រុង​នេះ ប៉ុន្តែ​ពុំ​អាច​ឡោមព័ទ្ធ​ទីក្រុង​នេះ​បាន​ទាំងស្រុង​៕អត្ថបទ៖ សុខមាន

កំណើន​អ្នកស្លាប់​ដោយសារ​ព្យុះ​ស៊ីក្លូន Freddy នៅ​ប្រទេស​ម៉ាឡាវី​កើនឡើង​ដល់​ជិត ​១០០​នាក់

2023/03/14 11:39:43 am        259
​ម៉ាឡាវី៖ ទីភ្នាក់ងារ​គ្រោះ​មហន្តរាយ​របស់​ប្រទេស​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា មនុស្ស​ជិត ​១០០​នាក់​បាន​ស្លាប់​នៅ​ក្នុង​សង្កាត់​ភាគខាងត្បូង​ប្រទេស​ម៉ាឡាវី បន្ទាប់ពី​ព្យុះ​ស៊ីក្លូន Freddy បាន​ត្រលប់​មក​កាន់​ប្រទេស​អាហ្វ្រិក​ខាងត្បូង​មួយ​នេះ​ដ៏​កម្រ ដោយ​នាំមក​នូវ​ទឹកភ្លៀង​ធ្លាក់​ខ្លាំង​បណ្តាល​ឲ្យ​មាន​ទឹកជំនន់​។ ​​លោក Charles Kalemba ស្នងការ​នៃ​នាយកដ្ឋាន​គ្រប់គ្រង​កិច្ចការ​គ្រោះ​មហន្តរាយ​បាន​និយាយ​ថា ចំនួន​អ្នកស្លាប់​បាន​កើន​ឡើង​ដល់ ៩៩​នាក់ ប៉ុន្តែ​តួលេខ​នេះ​ត្រូវគេ​រំពឹងថា​ ចំនួន​អ្នក​ស្លាប់​នឹង​កើន​ឡើង​បន្ថែម​ទៀត​។​ ​មនុស្ស ១៣៤​នាក់​ផ្សេងទៀត​បាន​រង​របួស ហើយ​មនុស្ស ​១៦​នាក់​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​បាត់​ខ្លួន ​បន្ទាប់ពី​ព្យុះ​ស៊ីក្លូន Freddy ជា​ព្យុះ​មាន​រយៈពេល​យូរ​បំផុត​ក្នុង​កំណត់ត្រា បាន​រំខាន​ដល់​ការ​ឆ្លង​កាត់​ទ្វីប​អាហ្វ្រិក​ខាងត្បូង​កាលពី​ចុង​សប្តាហ៍​ជា​លើក​ទី​ពីរ ដែល​បាន​ត្រលប់​មកវិញ​បន្ទាប់ពី​ព្យុះ​នេះ​កើតឡើង​លើក​ទី​១ កាលពី​ចុងខែ​កុម្ភៈ​។​ ​រដ្ឋធានី​ពាណិជ្ជកម្ម Blantyre របស់​ប្រទេស​ម៉ាឡាវី​បាន​កត់ត្រា​ចំនួន​អ្នក​ស្លាប់ ​៨៥​នាក់​។ លោក Kalemba បាន​និយាយ​ថា ​មនុស្ស​ច្រើនជាង ១០,០០០​នាក់​បាន​រង​ផល​ប៉ះពាល់​ដោយសារ​ព្យុះ​នេះ​។ ​តំបន់​លំនៅឋាន​ក្នុង​រដ្ឋធានី Blantyre ត្រូវ​បាន​គ្របដណ្ដប់​ដោយ​ទឹក​ល្បាប់ ខណៈ​ប្រតិបត្តិ​ការរុករក និង​ជួយ​សង្គ្រោះ​បាន​ជីក​កកាយ​ថ្ម​ដើម្បី​ស្វែងរក​សាកសព​ដែល​ជាប់​។ ឥទ្ធិពល​នៃ​ព្យុះ​ស៊ីក្លូន​បាន​បង្ក​បញ្ហា​កាន់​តែ​ច្រើន​ឡើង​លើ​ប្រទេស​មួយ​នេះ​ ដែល​កំពុង​ប្រឈម​ការ​ផ្ទុះឡើង​ជំងឺ​អាសន្នរោគ​ដ៏​កាច​សាហាវ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន ដែល​បាន​សម្លាប់​មនុស្ស​ច្រើនជាង ១,៦០០​នាក់​ចាប់​តាំង​ពី​ឆ្នាំមុន៕អត្ថបទ៖ ប៊ុនថន

យោធា​មី​យ៉ាន់​ម៉ា និង​ក្រុមអ្នកតវ៉ា​ប្រឆាំង​របប​សឹក​ចោទ​ដាក់គ្នា ​ជុំវិញ​ការវាយប្រហារ​សម្លាប់​ម​នុស្ស​ប្រហែល​ ៣០​នាក់​

2023/03/14 11:03:24 am        261
​មីយ៉ាន់ម៉ា៖ របប​សឹក​សហភាព​មី​យ៉ាន់​ម៉ា និង​ក្រុម​អ្នកតវ៉ា​ប្រឆាំង​យោធា​បាន​ចោទ​ដាក់គ្នា​កាលពី​ថ្ងៃ​ចន្ទ ទាក់ទង​នឹង​ការវាយប្រហារ​សម្លាប់​មនុស្ស​ប្រហែល​ ៣០​នាក់​ដែល​កំពុង​ស្នាក់​នៅ​ក្នុង​វត្ត​អារាម​មួយ​កន្លែង​នៅ​ក្នុង​រដ្ឋ Shan ភាគខាងត្បូង​ប្រទេស​នេះ​។​យោង​តាម​កងកម្លាំង​ការពារ​ជាតិ​កា​រ៉ែ​ន ទាហាន​បាន​បាញ់សម្លាប់​មនុស្ស ​៣៣​នាក់​រួម​ទាំង​ព្រះសង្ឃ​ពុទ្ធសាសនា ៣​អង្គ ក្រោយ​បញ្ជា​ឲ្យ​ជន​ស៊ីវិល​ដែល​កំពុង​រស់​នៅ​ក្នុង​វត្ត​អារាម​មួយ​ចេញ​មក​ក្រៅ​ទាំង​អស់​។ ក្រុម​ឧទ្ទាម​ចំនួន​២​ ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅ​ជុំវិញ​រដ្ឋ Shan ​គឺ​ក្រុម​កងកម្លាំង​ការពារ​ជាតិ​កា​រ៉ែ​ន ​(KNDF) និង​ក្រុម​កងកម្លាំង​ការពារ​ជាតិ Pa-O ​និយាយ​ថា ទាហាន​បាន​ចូល​ទៅ​ក្នុង​ភូមិ Nam Neint កាលពី​ថ្ងៃ​សៅរ៍​។ ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​មួយ​នេះ​បាន​ធ្លាក់​ក្នុង​ភាព​វឹកវរ ​ចាប់​តាំង​ពី​រដ្ឋប្រហារ​ដោយ​យោធា​រយៈពេល​ ២​ឆ្នាំ​កន្លង​មក​នេះ ដោយ​កង​កម្លាំងយោធា​កំពុង​វាយ​បង្ក្រាប​កង​កម្លាំង​ការពារ​ប្រជាជន​ (PDFs) រាប់​សិប​ទីតាំងនៅ​ទូទាំង​ប្រទេស​នេះ​។​​ក្រុម​អ្នកភូមិ ​និង​សារព័ត៌មាន​នានា​បាន​រាយការណ៍​ពី​ការ​សម្លាប់ និង​ដុត​បំផ្លាញ​លំនៅឋាន​កើន​ឡើងពី​សំណាក់​កងកម្លាំង​យោធា​ នៅ​ក្នុង​តំបន់​ជាច្រើន​របស់​ប្រទេស​នេះ ខណៈ​ពួកគេ​ព្យាយាម​ក្រោក​ប្រឆាំង​រដ្ឋប្រហារ​ដែល​បាន​ទម្លាក់​រដ្ឋាភិបាល​ជាប់ឆ្នោត​លោកស្រី Aung San Suu Kyi​។ អ្នកនាំពាក្យ​របប​ដឹក​លោក Zaw Min Tun បាន​បញ្ជាក់​ថា ​មានការ​ប៉ះទង្គិច​គ្នា​នៅ​ក្នុង​ភូមិ Nam Neint កាលពី​ថ្ងៃ​សៅរ៍ ហើយ​ក្រុម​អ្នក​ប្រយុទ្ធ​ប្រឆាំង​រដ្ឋប្រហារ​មួយ​ចំនួន​ត្រូវ​បាន​សម្លាប់​។ លោក​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា ជន​ស៊ីវិល​មួយ​ចំនួន​បាន​ស្លាប់​នៅ​ក្នុង​ភូមិ​នេះ ប៉ុន្តែ​បាន​ដាក់​ការ​ស្ដីបន្ទោស​ការ​ស្លាប់​ទាំងនោះទៅ​លើ​ក្រុម​អ្នក​ប្រយុទ្ធ​កងកម្លាំង​ការពារ​ប្រជាជន​៕អត្ថបទ៖ សុខមាន

ប្រធានាធិបតី​ចិន​នឹង​និយាយ​ជាមួយ​លោក ​Zelenskyy​ បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​ទៅ​រុស្ស៊ី​សប្ដាហ៍​ក្រោយ

2023/03/14 10:21:14 am        374
​ចិន៖ សារព័ត៌មាន Wall Street Journal បាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​១៣​មីនា ដោយ​សំអាង​ប្រភព​ពី​មនុស្ស​ដែល​បាន​ដឹង​បញ្ហា​នេះ​ថា លោក​ប្រធានាធិបតី​ចិន Xi Jinping គ្រោង​និយាយ​ជាមួយ​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskyy បន្ទាប់ពី​លោក​ជួប​មេដឹកនាំ​រុស្ស៊ី​លោក Vladimir Putin នៅ​ក្នុង​ទីក្រុង Moscow នៅ​សប្ដាហ៍​ក្រោយ។​ ​សារព័ត៌មាន​ខាង​លើនេះ​បាន​សរសេរ​ថា ការសន្ទនា​ដំបូង​រវាង​មេដឹកនាំ​ចិន និង​អ៊ុយ​ក្រែ​ន​ ចាប់​តាំង​ពី​ការ​វាយ​លុក​ពេញ​បន្ទុក​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន ត្រូវគេ​រំពឹងថា​នឹងធ្វើ​ឡើង​តាម online​។ ​យោង​តាម​ការចុះផ្សាយ​ដំណើរ​របស់លោក Xi ទៅកាន់​រុស្ស៊ី និង​ជា​ការ​ពិភាក្សា​ដ៏​សំខាន់​ជាមួយ​លោក Zelensky នឹង​ឆ្លុះបញ្ចាំង​ពី​បំណង​ប្រាថ្នា​របស់​ទីក្រុង​ប៉េកាំង ក្នុង​ការ​ក្លាយជា​អ្នក​ពាក់ព័ន្ធ​កាន់តែ​ពេញ​លេញ​បន្ថែម​ទៀត ក្នុង​ការ​ជួយ​សម្របសម្រួល​បញ្ចប់​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​។ ​ប្រភព​មួយ​ចំនួន​ក៏បាន​ប្រាប់​សារព័ត៌មាន WSJ ផង​ដែរ​ថា ​ប្រធានាធិបតី​ចិន​កំពុង​ពិចារណា​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​នៅ​អឺរ៉ុប​ផ្សេងទៀត ​ជា​ផ្នែក​មួយ​នៃ​ដំណើរ​របស់​លោក​ទៅកាន់​ប្រទេស​រុស្ស៊ី ទោះបីជា​គម្រោង​របស់​លោក​ពុំ​ទាន់​បានសម្រេច​ថា​យ៉ាងណាក៏ដោយ​។ ​នៅ​ក្នុង​ថ្ងៃជា​មួយ​នោះសារ​ព័ត៌មាន Reuters ក៏បាន​រាយការណ៍​ផង​ដែរ​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក Xi ​ទៅកាន់​ទីក្រុង Moscow អាច​កើតឡើង​នៅ​ដើម​សប្ដាហ៍​ក្រោយ​៕អត្ថបទ៖ សុខមាន

អាមេរិក អង់គ្លេស និង​អូស្ត្រាលីព្រមព្រៀង​លើ​គម្រោង​ទិញ​នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​

2023/03/14 09:41:28 am        232
​អាមេរិក៖ មេដឹកនាំ​សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស និង​អូស្ត្រាលី​បាន​បង្ហាញ​ផែនការ​លម្អិត​ថ្មី​របស់​ខ្លួន​ ក្នុង​ការ​បង្កើត​កង​នាវា​ជើង​ទឹក​នៃ​នាវាមុជទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​ជំនាន់​ថ្មី​។ ​ក្រោម​កិច្ចព្រមព្រៀង​អា​គូស ​(Aukus agreement) ប្រទេស​អូស្ត្រាលី​នឹង​ទទួលបាន​នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​យ៉ាង​ហោចណាស់​ ៣​គ្រឿង​ពី​សហរដ្ឋអាមេរិក​។​សម្ព័ន្ធមិត្ត​ទាំងនេះ​ក៏​នឹង​ធ្វើការ​រួមគ្នា​ផង​ដែរ​ ដើម្បី​បង្កើត​កង​នាវា​ជើង​ទឹក​ថ្មី​ដោយ​ប្រើ​បច្ចេកវិទ្យា​ទំនើប រួម​ទាំង​ម៉ាស៊ីន​រ៉េ​អា​ក់ទ័រ​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប Rolls-Royce នៅ​អង់គ្លេស​។ ​សន្ធិសញ្ញា​នេះ​មាន​គោល​បំណង​ទប់​ឥទ្ធិពល​នៃ​ការ​រីក​ចម្រើន​ខ្លាំង​របស់​ប្រទេស​ចិន ​នៅ​ក្នុង​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​។ ​ថ្លែង​ជាមួយ​បណ្ដា​មេដឹកនាំ​ផ្សេងទៀត​នៅ​ក្នុង​ទីក្រុង San Diego រដ្ឋ California ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​សង្កត់​ធ្ងន់​ថា នាវា​ទាំងនោះ​នឹង​មិន​មាន​ផ្ទុក​អាវុធ​នុយក្លេអ៊ែរ​ទេ ហើយ​នឹង​មិន​បង្ក​គ្រោះថ្នាក់​ដល់​ការ​ប្ដេជ្ញាចិត្ត​របស់​អូស្ត្រាលី​ ក្នុងនាម​ជា​ប្រទេស​គ្មាន​នុយក្លេអ៊ែរ​នោះ​ដែរ។ ​ក្រោម​កិច្ចព្រមព្រៀង​ដែល​បាន​គូស​បញ្ជាក់​កាលពី​ថ្ងៃ​ចន្ទ សមាជិក​នៃ​កង​នាវា​ចរ​អូស្ត្រាលី (RAN) នឹង​ត្រូវ​បាន​ស្នាក់នៅ​មូលដ្ឋាន​នាវាមុជទឹក​របស់​សហ​រដ្ឋ​អាមេរិក និង​ចក្រភព​អង់គ្លេស​ចាប់ពី​ឆ្នាំ​នេះ ដើម្បី​ទទួល​បាន​ជំនាញ​ចាំបាច់​ក្នុង​ការ​ប្រើប្រាស់​នាវាមុជទឹក​ទាំងនោះ​។​ ​ចាប់ពី​ឆ្នាំ​២០២៧ សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស​នឹង​ដាក់​មូលដ្ឋាន​នុយ​ក្លេអ៊ែរ​មួយ​ចំនួន​តូច​នៅ​ឯ​មូលដ្ឋាន RAN នៅ​ទីក្រុង Perth ភាគ​ខាងលិច​ប្រទេស​អូស្ត្រាលី មុន​ពេល​អូស្ត្រាលី​ទិញ​នាវា​​មុជទឹក Virginia-class របស់​សហរដ្ឋអាមេរិក​ចំនួន ៣​គ្រឿង​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ២០៣០ ជាមួយ​នឹង​ជម្រើស​ក្នុង​ការទិញ​ពីរ​បន្ថែម​ទៀត​៕អត្ថបទ៖ សុខមាន

កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក​រយៈ​ចម្ងាយ​ខ្លី​ ២​គ្រាប់ប្រឆាំង​សមយុទ្ធ​រួមគ្នា​រវាង​អាមេរិក​-​កូរ៉េខាងត្បូង​

2023/03/14 09:13:58 am        211
​កូរ៉េខាងជើង៖ យោធា​កូរ៉េខាងត្បូង​បាន​និយាយថា កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក​រយៈ​ចម្ងាយ​ខ្លី​ចំនួន​ ២​គ្រាប់​ទៅ​ក្បែរ​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​របស់​ខ្លួន​នៅ​ថ្ងៃ​អង្គារ​នេះ ជា​ការ​សាកល្បង​អាវុធ​ចុងក្រោយ​បំផុត ​ខណៈ​កូរ៉េខាងត្បូង​ និង​សហរដ្ឋអាមេរិក​បន្ត​សម​យុទ្ធ​យោធា​រួមគ្នា​ទ្រង់ទ្រាយ​ធំ​បំផុត ​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ​។ ​នាយសេនាធិការ​សម្រុះ​កូរ៉េខាងត្បូង​បាន​និយាយថា មី​ស៊ី​ល​ទាំង ​២​គ្រាប់​នោះ​ត្រូវបាន​បាញ់​នៅ​ម៉ោង​ប្រហែល​ 7.40​នាទី​ព្រឹក​ម៉ោង​ក្នុងស្រុក​ចេញពី​ខេត្ត Hwanghae ខាងត្បូង ជិត​តំបន់​ឆ្នេរ​ភាគ​ខាង​លិច​របស់​ប្រទេស​នេះ​។ នាយសេនាធិការ​សម្រុះ​កូរ៉េខាងត្បូង​បាន​បន្ថែម​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា យោធា​កូរ៉េខាងត្បូង​បាន​ដាក់​ឲ្យ​ស្ថិត​ក្នុង​ការប្រុងប្រយ័ត្ន​ខ្ពស់ និង​ត្រៀមលក្ខណៈ​ពេញ​លេញ ​ក្រោម​ការ​សម្រប​សម្រួល​ដ៏​ជិតស្និទ្ធ​ជាមួយ​សហរដ្ឋអាមេរិក។ លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ​Fumio Kishida និយាយ​ថា ​ប្រទេស​ជប៉ុន​កំពុង​ប្រមូល​ព័ត៌មាន​ពី​មី​ស៊ី​ល​ដែល​បាន​បាញ់​នោះ ហើយ​ពុំ​មាន​ការ​បញ្ជាក់​ទេ​ថា ​មី​ស៊ី​ល​ទាំងនោះ​បាន​បង្ក​ការខូចខាត​នៅ​ក្នុង​ប្រទេស​ជប៉ុន​។ ​ការ​បាញ់​នេះ​កើតឡើង ២​ថ្ងៃ បន្ទាប់ពី​កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​អាវុធ​ដែល​គេ​ហៅថា​ ជា​មី​ស៊ី​ល​តម្រង់​គោល​ដៅ​យុទ្ធសាស្ត្រ​ចំនួន ​២​គ្រាប់​ចេញពី​នាវាមុជទឹក និង​តិច​ជាង​មួយ​សប្ដាហ៍​ បន្ទាប់ពី​មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un បញ្ជា​ឲ្យ​បង្កើន​សកម្មភាព​សម​យុទ្ធ​យោធា​ដើម្បី​រារាំង និង​ឆ្លើយតប​សង្គ្រាម​ពិតប្រាកដ​មួយ​ក្នុង​ករណី​ចាំបាច់​។ សូម​បញ្ជាក់​ថា​ កងកម្លាំង​កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក​បាន​ចាប់ផ្ដើម​សម​យុទ្ធ​យោធា​រួមគ្នា​រយៈពេល​ ១១​ថ្ងៃ ដែល​មាន​ឈ្មោះ​ថា​ "Freedom Shield 23" កាលពី​ថ្ងៃ​ចន្ទ ​ទី​១៣​មីនា ដែល​មាន​ទ្រង់ទ្រាយ​ធំ​បំផុត​មិន​ធ្លាប់​ចាប់​តាំង​ពី​ឆ្នាំ​២០១៧​ មក ដើម្បី​ប្រឆាំង​នឹង​ការ​គំរាម​កំហែង​ដែល​ចេះតែ​កើន​ឡើង​របស់​កូរ៉េខាងជើង​៕អត្ថបទ៖ សុខមាន

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងត្រួតពិនិត្យការដ្ឋានសាងសង់ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១

2023/03/14 07:25:19 am        270
ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដែលបានផ្លាស់ប្តូរទីលំនៅទៅទីតាំងថ្មី និងត្រួតពិនិត្យការដ្ឋានសាងសង់ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ដែលមានអនុភាព ៨០មេហ្គាវ៉ាត់ (MW) មានទីតាំងស្ថិតនៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ពោធិ៍សាត់។វារីអគ្គិសនីនេះ គ្រោងនឹងដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០២៦ នាពេលខាងមុខនេះ ដោយបច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងដំណើរការសាងសង់ទំនប់។គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ គឺជាគម្រោងវារីអគ្គិសនីទី២ របស់ខេត្តពោធិ៍សាត់ បន្ទាប់ពីគម្រោងវារីអគ្គិសនីទី១ គឺវារីអគ្គិសនីស្ទឹងអាតៃស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង មានអនុភាព១២០មេហ្គាវ៉ាត់(MW) កំពុងដំណើរការ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អនុប្រធានទី១ គ.ជ.គ.ម អញ្ជើញដឹកនាំកិច្ចប្រជុំលើរបាយការណ៍លទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយខែមិថុនា និងលើកទិសដៅការងារអនុវត្តបន្តខែកក្កដា
06/29/2026 02:06 PM
កម្ពុជានឹងរៀបចំពិព័រណ៍អាហារខ្មែរ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក និងពង្រីកទីផ្សារដល់សហគ្រិន
06/29/2026 01:06 PM
មន្ត្រីជំនាញ៖ Online Scams នៅកម្ពុជា កំពុងត្រូវបានបង្ក្រាប​យ៉ាងសកម្ម​ទោះ​មាន​លក្ខណៈ​ស្មុគ​ស្មាញ
06/29/2026 01:06 PM
ក្រសួងបរិស្ថានរៀបចំកូនឈើ៥លានដើម សម្រាប់ចែកជូនពលរដ្ឋក្នុងពិព័រណ៍ «ពន្លកបៃតង» នៅខែក្រោយ
06/29/2026 01:06 PM
ក្រសួងមុខងារសាធារណៈ៖ «វិស័យអប់រំ» ជាវិស័យអាទិភាពលំដាប់ទីមួយរបស់រាជរដ្ឋាភិបាល ដើម្បីកសាង និងអភិវឌ្ឍមូលធនមនុស្ស ប្រកបដោយគុណភាពខ្ពស់ និងសុខភាពល្អ ដែលជាទ្រព្យសកម្មជាតិដ៏រឹងមាំ
06/29/2026 01:06 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីហ៊ុនម៉ាណែត អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ដំណើរ​ការ​សារមន្ទីរ​ព្រះវិហារ​អដ្ឋរស្ស និងពុទ្ធាភិសេកព្រះបដិមាព្រះសម្មាសម្ពុទ្ធអង្គធំ ក្នុង​រមណីយ​ដ្ឋាន​ភ្នំ​ព្រះរាជ​ទ្រព្យ (ឧដុង្គ)
06/29/2026 01:06 PM
អ្នកនាំពាក្យក្រសួងការងារ៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រនៅកម្ពុជា​មាន​ចំនួន ៤៧ ២៩៩ សហគ្រាស កើនឡើង​ចំនួន ៦៥០ស​ហគ្រា​ស
06/29/2026 01:06 PM
អាជ្ញាធរខេត្តកំពង់ស្ពឺ សម្ពោធផ្លូវបេតុងក្រាលកៅស៊ូលើខ្នងភ្នំឧទ្យានជាតិសុរាម្រិតកុសមៈគីរីរម្យ ដើម្បីលើកកម្ពស់វិស័យទេសចណ៍
06/29/2026 12:06 PM
ក្រុមប្រឹក្សាធម្មនុញ្ញប្រគល់ស្តម្ភរដ្ឋធម្មនុញ្ញចម្លង ដើម្បីតម្កល់នៅសាលារាជធានី-ខេត្ត សម្រាប់​ប្រារព្ធ​ពិធីគោរពរដ្ឋធម្មនុញ្ញ
06/29/2026 12:06 PM
មន្រ្ដីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅបន្ត របស់មន្ទីរអភិវឌ្ឃន៍ជនបទខេត្តកំពត
06/29/2026 12:06 PM