សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
សម្ដេចធិបតី៖ យុទ្ធនាការកម្ចាត់ Online Scams ប៉ុន្មានខែចុងក្រោយនេះ បានស្ដារមុខមាត់កម្ពុជាមកវិញ
សម្ដេចធិបតី៖ កម្ពុជាជាសមាជិក WTO មិនអាចហាមឃាត់ការនាំចូលទំនិញពីប្រទេសដទៃបានទេ
សម្ដេចធិបតី៖ ឆ្នាំ២០២៩ កម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចបន្តដំណើរទៅកាន់ប្រទេសអភិវឌ្ឍន៍

ព័ត៌មានសំខាន់ៗ

ការធ្លាក់ចុះ​ភាគហ៊ុន​ធនាគារ Credit Suisse បង្ក​ក្ដីបារម្ភ​ជាថ្មី​ពី​វិបត្តិ​សេវា​ធនាគារ​សកល

2023/03/16 10:37:24 am        369
​អឺរ៉ុប៖ ភាគហ៊ុន​នៅ​ក្នុង​ធនាគារ Credit Suisse បាន​ដាំ​ក្បាល​ចុះ និង​បាន​ទាញ​ទម្លាក់​ធនាគារផ្ដល់​ប្រាក់​កម្ចី​សំខាន់ៗ​ផ្សេង​ទៀត​របស់​សហភាព​អឺរ៉ុប ខណៈ​ក្ដីបារម្ភ​អំពី​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​នៅ​ក្នុង​ប្រព័ន្ធ​ធនាគារ​ពិភពលោក​បាន​រាលដាល ក្រោយ​ការ​ដួល​រលំ​ធនាគារ​អាមេរិក​។​ ​ភាគហ៊ុន​ធនាគារ Credit Suisse បាន​ធ្លា​ក់​ជាង ​១​ភាគ​៤ នៃ​តម្លៃ​ជួញដូរ​របស់​ខ្លួន​កាលពី​ថ្ងៃ​ពុធដែល​ធ្លាក់​ចុះ​កាន់​តែ​ខ្លាំង​ បន្ទាប់ពី​ម្ចាស់​ភាគហ៊ុន​ធំ​បំផុត​របស់​ធនាគារ​ស្វី​ស គឺ​ធនាគារ​ជាតិ​អារ៉ាប៊ីសាអ៊ូឌីតបាន​ប្រាប់​សារព័ត៌មាន​នានា​ថា ខ្លួន​នឹង​មិន​បោះ​ទុន​ប្រាក់​បន្ថែម​ទៀត​ចូល​ក្នុង​ធនាគារ​នេះ​ទេ​ ដែល​បង្កឡើង​ដោយ​បញ្ហា​ជាច្រើន​ជា​យូរ​មក​ហើយ មុន​ធនាគារ​អាមេរិក​ដួល​រ​លំ​ទៅទៀត​។ ​ភាព​រំជើប​រំជួល​នេះ​បណ្ដាល​ឲ្យ​ផ្អាក​ដោយ​ស្វ័យប្រវត្តិ​ ក្នុង​ការ​ជួញ​ដូរ​ភាគហ៊ុន​របស់​ធនាគារ Credit Suisse នៅ​ទីផ្សារ​ក្នុង​ប្រទេស​ស្វី​ស និង​ធ្វើ​ឲ្យ​រង្គោះរង្គើ​ដល់​ធនាគារ​អឺរ៉ុប​ដទៃ​ទៀត ខ្លះ​ធ្វើ​ឲ្យ​ធ្លាក់​ចុះ​ដល់​តួលេខ​ ២​ខ្ទង់​។ ​ភាព​ចលាចល​នេះ​បាន​បង្ក​ឲ្យ​មាន​ក្ដី​បារម្ភ​ថ្មីអំពី​សុខភាព​របស់​ស្ថាប័ន​ហិរញ្ញវត្ថុ ​ក្រោយ​ការ​ដួល​រលំ​ធនាគារ Silicon Valley Bank និង​ធនាគារ Signature Bank នៅ​ក្នុង​សហរដ្ឋអាមេរិក។ ធនាគារ Credit Suisse បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ខ្លួន​នឹង​ខ្ចីប្រាក់ចំនួន ៥៤ពាន់លាន​ដុល្លារអាមេរិក​ពី​ធនាគារ​កណ្ដាល​ស្វីស ដើម្បី​បង្កើន​ទុន និង​ស្ដារ​ទំនុក​ចិត្ត​របស់​ក្រុម​វិនិយោគិន ក្រោយ​ធ្លាក់​ចុះ​ភាគហ៊ុន​ដែល​នាំ​ឲ្យ​មាន​ក្ដីបារម្ភ​ពី​វិបត្តិ​ហិរញ្ញវត្ថុ​សកល៕​អត្ថបទ៖ សុខមាន

ប្រធានាធិបតី​ស៊ី​រី​បង្ហាញ​ការគាំទ្រ​ដល់​លោក Putin សម្រាប់​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​

2023/03/16 09:43:58 am        373
រុស្ស៊ី៖ លោក​ប្រធានាធិបតី​ស៊ី​រី Bashar al-Assad កាលពី​ថ្ងៃ​ពុធ​បានផ្ដល់​ការគាំទ្រ​របស់លោក​ចំពោះ​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ក្នុង​ជម្លោះ​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​។ ​យោងតាម​ការបកប្រែ​ជា​ភាសា​រុស្ស៊ីនៅ​ឯ​ជំនួប​ផ្សាយ​តាម​ទូរទស្សន៍​ជាមួយ​លោក Putin នៅក្នុង​វិមាន​ក្រឹម​ឡាំង លោក Assad បាន​និយាយ​ថា ប្រទេស​រុស្ស៊ី​បាន​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​របប​ណា​ស៊ី​សបែប​ថ្មី និង​ណា​ស៊ី​ស​ចាស់។​ដោយ​ពុំបាន​ផ្ដល់​ភស្តុតាង លោក Assad ​បាន​និយាយ​ថា លោក​ខាង​លិច​បាន​សាប​ព្រួស​របប​ណា​ស៊ី​ស​ចាស់ ​ហើយ​ពេលនេះ​កំពុង​គាំទ្រ​របប​មួយ​នេះ​។ ទីក្រុង Kyiv និង​លោកខាងលិច​និយាយ​ថា ការចោទប្រកាន់​របស់​រុស្ស៊ី​ដែល​ថា ប្រទេស​អ៊ុយ​ក្រែ​ន​បាន​ក្លាយជា​កន្លែង​ដ៏​កក់ក្ដៅ​នៃ​របប​ណា​ស៊ី​និយម និង​ជំងឺ​ខ្លាច​រុស្ស៊ី​គឺជា​លេស​គ្មាន​មូលដ្ឋាន សម្រាប់​ការ​បង្ក​សង្គ្រាម​ឈ្លានពាន​នៅ​អ៊ុយ​ក្រែ​ន។​លោក Assad បាន​ថ្លែងអំណរគុណ​ដល់​លោក Putin សម្រាប់​ការគាំទ្រ​អធិបតេយ្យភាព​ និង​បូរណភាព​ទឹកដី​របស់​ប្រទេស​ស៊ី​រី ដោយ​គូស​បញ្ជាក់​ថា ការ​គាំទ្រ​របស់​វិមាន​ក្រឹម​ឡាំង​លើ​ស៊ី​រី​នៅ​តែ​រឹងមាំ ​ទោះ​កំពុង​ជាប់ដៃ​វាយ​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ក៏ដោយ​។ ជំនួប​រវាង​លោក Assad និង​លោក ​Putin ​នៅ​ទីក្រុង Moscow បាន​កើត​ឡើង ខណៈ​ដែល​ស៊ី​រី​ប្រារព្ធ​ខួប ​១២​ឆ្នាំ​ចាប់​តាំង​ពី​ផ្ទុះ​ការ​បះបោរ​ប្រឆាំង​របប​របស់​លោក Assad ​ចាប់​តាំង​ពី​ឆ្នាំ​២០១១៕អត្ថបទ៖ សុខមាន

កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​លើក​ទី​៣​ នៅ​សប្ដាហ៍​នេះ មុន​ជំនួប​រវាង​មេដឹកនាំ​កូរ៉េខាងត្បូង និង​ជប៉ុន​

2023/03/16 09:16:00 am        310
​កូរ៉េខាងជើង៖ កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក ១​គ្រាប់​ចូល​ក្នុង​ដែនទឹក​ភាគ​ខាងកើត​របស់​ខ្លួន ដែល​ជា​ការ​បាញ់​លើក​ទី​៣ ​ក្នុង​សប្ដាហ៍​នេះ ប៉ុន្មាន​ម៉ោង​មុន​ប្រធានាធិបតី​កូរ៉េខាងត្បូង​គ្រោង​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ជប៉ុន​ សម្រាប់​ជំនួប​កំពូល​ទ្វេភាគី​លើកដំបូង​រវាង​ប្រទេស​ទាំង​២ ​ក្នុង​រយៈ​ពេល​ ១២​ឆ្នាំ​មកនេះ ស្រប​ពេល​ដែល​ស្ថានភាព​នៅក្នុង​ប្រទេស​មាន​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​គឺជា​ក្ដីបារម្ភ​ដ៏​ធំ​។ ​នាយសេនាធិការ​ចម្រុះ​កូរ៉េខាងត្បូង​បាន​និយាយ​ថា ​ទីក្រុង​ព្យុងយ៉ាង​បាន​បាញ់​នូវ​អ្វី​ដែល​ទំនងជា​មី​ស៊ី​ល​បាលី​ស្ទីក​អន្តរទ្វីប​ ដែល​ត្រូវ​បាន​ហាមប្រាម​ចូល​ទៅ​ក្បែរ​ដែនទឹក​ភាគ​ខាងកើត​របស់​ខ្លួន​។​ ​សារព័ត៌មាន​នានា​បាន​រាយការណ៍​ថា ​កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក​រយៈ​ចម្ងាយ​ឆ្ងាយ​ ១​គ្រាប់​ចូល​ទៅ​សមុទ្រ​រវាង​ឧបទ្វីប​កូរ៉េ និង​ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​១៦​មីនា​នេះ​។ ​ប្រទេស​ជប៉ុន​ក៏បាន​តាមដាន​មី​ស៊ី​ល​នេះ​ផង​ដែរ ហើយ​ឆ្មាំ​សមុទ្រ​បាន​ចេញ​ការព្រមាន​ដល់​នាវា​ទាំងឡាយឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន​នៃ​ការ​ធ្លាក់​វត្ថុ​ណាមួយ​។ ទីភ្នាក់ងារសារព័ត៌មាន Kyodo របស់​ជប៉ុន​បាន​រាយការណ៍​ថា មី​ស៊ី​ល​នោះ​បាន​ហោះ​ចម្ងាយ​ប្រហែល ១​ពាន់​គីឡូម៉ែត្រ និង​ឡើង​ដល់​រយៈកម្ពស់​អតិបរមា ៦​ពាន់​គីឡូម៉ែត្រ​រយៈពេល​ជាង​ ៧០​នាទី នេះ​បើ​យោង​តាម​ក្រសួងការពារជាតិ​។ ​គួរ​ឲ្យ​ដឹង​ថា កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ចំនួន ​៣​លើក​ក្នុង​សប្ដាហ៍​នេះ ស្រប​ពេល​សម​យុទ្ធ​យោធា​ទ្រង់​ទ្រាយ​​ធំ​នៅតែ​បន្ត​រវាង​កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក ដែល​ទីក្រុង​ព្យុងយ៉ាងចាត់ទុកថា​ជា​ទង្វើ​អរិភាព និង​ការ​សម​ទុក​ត្រៀម​សម្រាប់​ការ​ឈ្លាន​ពាន​៕អត្ថបទ៖ សុខមាន

ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត​សាកលវិទ្យាល័យបៀលប្រាយជាង ៤ពាន់នាក់

2023/03/15 07:14:36 pm        482
ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣ ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត​សាកលវិទ្យាល័យបៀលប្រាយសរុបប្រមាណ ៤,៥៦៦នាក់ នារី ២,០៣២នាក់។ ពិធីប្រគល់សញ្ញាបត្រនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។និស្សិតទទួលសញ្ញាបត្រនេះ មានកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់​បណ្ឌិត។ ពួកគេបានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០១៩-២០២០, ឆ្នាំសិក្សា​២០២០-២០២១, និង ឆ្នាំសិក្សា២០២១-២០២២ មកពីទីតាំងគោលរាជធានីភ្នំពេញ, សាខាខេត្តតាកែវ, សាខាខេត្តស្ទឹងត្រែង, និងសាខាខេត្តរតនគិរី។ និស្សិត​ទទួល​សញ្ញា​បត្រ​ទាំងនេះ ក៏មាននិស្សិតជនជាតិដើមភាគតិចចំនួន ៤៦នាក់ នារី ១៨នាក់ផងដែរ។ យោងតាមការស្ទង់មតិ លោកបណ្ឌិត ឌៀប សីហា បានឱ្យដឹងថា និស្សិតត្រូវទទួលសញ្ញាបត្រនេះ អ្នកមានការងារធ្វើ ស្មើនឹង ៩៥.៨៨ភាគរយ ក្នុងនោះ ការងារត្រូវជំនាញសិក្សា ស្មើ ៧៦.៣៦ភាគរយ, ការងារមិនត្រូវជំនាញសិក្សា ស្មើ ១២.៨៤ភាគរយ និងការងារជាអាជីវកម្មផ្ទាល់ខ្លួន ស្មើ ១០.៨១ភាគរយ។

មនុស្ស​ច្រើន​នាក់​រង​របួស​ក្នុង​ការ​ប៉ះទង្គិច​គ្នា ខណៈ​នគរបាល​ប៉ា​គី​ស្ថាន​ព្យាយាម​ចាប់ខ្លួន​អតីត​នាយករដ្ឋមន្ត្រី

2023/03/15 02:30:02 pm        406
​​ប៉ា​គី​ស្ថាន​៖ អ្នកនាំពាក្យ​រដ្ឋាភិបាល​ប៉ា​គី​ស្ថាន និង​សាក្សី​បាន​និយាយថា នគរបាល​ប៉ា​គី​ស្ថាន និង​អ្នកគាំទ្រ​លោក Imran Khan បាន​ប៉ះទង្គិច​គ្នា​នៅ​ខាងក្រៅ​លំនៅឋាន​របស់​អតីត​នាយករដ្ឋមន្ត្រី​នៅ​ក្នុង​ទីក្រុង Lahore កាលពី​ថ្ងៃ​អង្គារ ដោយបាន​បណ្តាលឱ្យ​ភាគី​ទាំងសងខាង​រងរបួស​ជាច្រើន​នាក់ មុនពេល​ការចាប់ខ្លួន​លោក​ក្នុងការ​រំពឹងទុក​។​ ​រូបភាព​វីដេអូ​ពី​ស្ថានីយទូរទស្សន៍​ក្នុងស្រុកបានបង្ហាញ​អ្នកគាំទ្រលោក Imran Khan ប្រឈមមុខ​ដាក់គ្នា​ជាមួយ​មន្ត្រីនគរបាល ហើយ​ការបង្ក​អគ្គិភ័យ​ត្រូវបាន​គេ​ឃើញ​ឆេះ​នៅ​ពី​ចម្ងាយ​។ នគរបាល​បាន​វាយ​អ្នកគាំទ្រលោក Khan ដោយ​ដំបង និង​បាន​គប់​​ឧស្ម័ន​បង្ហូរទឹកភ្នែក ដែល​មួយចំនួន​បាន​ធ្លា​ក់លើ​ទីធ្លា​ស្មៅ​នៅ​លំនៅឋាន​របស់លោក Khan​។ ​ជំនួយការ​របស់លោក​ Khan បាន​និយាយថា តុលាការ​កាត់ក្តី​នៅក្នុង​រដ្ឋធានី Islamabad បានចេញ​ដីកាចាប់ខ្លួន​លោក Iram Khan ពីបទ​លក់​អំណោយ​រដ្ឋ​ដោយ​ខុសច្បាប់ ខណៈ​កំពុង​កាន់អំណាច​ចាប់ពី​ឆ្នាំ២០១៨ ដល់​ឆ្នាំ២០២២​។ ​លោក Khan បាន​នឹង​កំពុង​ទាមទារ​ឱ្យមាន​ការបោះឆ្នោត​ភ្លាមៗ​ នៅក្នុង​ការជួបជុំ​តវ៉ា​នៅ​ទូទាំងប្រទេស​ ចាប់តាំងពី​ការបណ្តេញ​លោក​ចេញពី​តំណែង​នៅក្នុង​ការបោះឆ្នោត​សភា​កាលពីដើម​ឆ្នាំមុន​។ ការទាមទារ​នេះ​ត្រូវបាន​ច្រាន​ចោល​ដោយ​អ្នក​បន្ត​តំណែង​ពី​លោក​គឺលោក Shehbaz Sharif ដែល​បាន​និយាយថា ​ការបោះឆ្នោត​នឹងត្រូវ​ធ្វើឡើង​តាម​ការគ្រោងទុក​នៅ​ចុងឆ្នាំ​នេះ​៕អត្ថបទ៖ ប៊ុនថន

ព្យុះ​ព្រិល​វាយប្រហារ​ភាគ​ឦសាន​សហរដ្ឋអាមេរិក

2023/03/15 02:14:54 pm        346
​អាមេរិក៖ រដ្ឋ​ភាគ​ឦសាន​សហរដ្ឋអាមេរិក​ដូចជា​រដ្ឋ New York, Vermont និង Massachusetts បានទទួល​ឥទ្ធិពល​ចុងក្រោយ​នៃ​ព្យុះ​រដូវរងា​ដែល​កំពុង​វាយប្រហារ​មកលើ​សហរ​ដ្ឋ​អាមេរិក​។​ ​នៅ​ភាគ​ឦសាន និង​តំបន់ New England ព្យុះ Nor'easter មាន​គំនរ​ព្រិល​រហូតដល់​ ២០​អ៊ី​ញ​រួចហើយ និង​ព្រិល​មាន​កម្រាស់​ ៨​អ៊ី​ញ​បាន​ធ្លាក់​នៅ​រដ្ឋធានី Albany រដ្ឋ​ញូវយ៉ក​។ ​យោងតាម​ទិន្នន័យ​ទីភ្នាក់ងារ PowerOutage.us បាន​ឲ្យ​ដឹងថា ​លំនៅឋាន​ និង​អាជីវកម្ម​ច្រើនជាង ២៦៧,០០០​កន្លែងគ្មាន​ថាមពល​អគ្គិសនី​ប្រើប្រាស់​។​ ​នៅ​រដ្ឋ​ញូវយ៉ក អភិបាលរដ្ឋ​លោកស្រី Kathy Hochul បានប្រកាស​ដាក់​រដ្ឋ​ក្នុង​គ្រាអាសន្ន​កាលពី​យប់​ថ្ងៃ​ចន្ទ​សម្រាប់ ៣៧តំបន់​។ អង្គភាព​សេវា​អាកាសធាតុ​ជាតិ (NWS) និយាយថា ព្រិល​ធ្លាក់​ខ្លាំង​អាច​ធ្លាក់ចុះ​ក្នុង​អត្រា ២អ៊ី​ញ​ក្នុង​មួយ​ម៉ោង​នៅក្នុង​តំបន់​មួយចំនួន​នៃ​រដ្ឋ​ញូវយ៉ក ​ដោយមាន​ខ្យល់​បក់​ខ្លាំងបណ្តាល​ឲ្យ​ការធ្វើដំណើរ​មិនអាច​ដំណើរការ​ទៅបាន​៕អត្ថបទ៖ ប៊ុនថន

ឯកឧត្តម ជិន ម៉ាលីន បញ្ជាក់ ៣ចំណុចផ្នែកច្បាប់ ឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់មេធាវី លោក កឹម សុខា

2023/03/15 01:02:12 pm        472
ភ្នំពេញ៖ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងយុត្តិធម៌ បានបញ្ជាក់ ៣ ចំណុច ជាយោបល់ផ្នែកច្បាប់ខ្លះ ឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់មេធាវី លោក កឹម សុខា ដែលបានចេញផ្សាយកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ម្សិលមិញ។តាមរយៈ Facebook នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្ដម ជិន ម៉ាលីន បានសរសេរថា "សូមផ្ដល់ជាយោបល់ផ្នែកច្បាប់ខ្លះឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់មេធាវី លោក កឹម សុខា"។ឯកឧត្តម ជិន ម៉ាលីន បានបញ្ជាក់ចំណុចទី១ថា បើគ្រាន់តែសុំការអនុញ្ញាតពីព្រះរាជអាជ្ញាបន្តិចទៅ ដូចជាមិនទាស់ខុសអីទេ ព្រោះវាតម្រូវដោយលក្ខខណ្ឌកំណត់ក្នុងសាលក្រមតុលាការ ដែលមានអំណាចតាមផ្លូវច្បាប់។ ប្រសិនបើព្រះរាជអាជ្ញាមិនអនុញ្ញាត នោះទើបជាការរំលោភបំពានសិទ្ធិមេធាវីក្នុងការជួបជាមួយកូនក្តី។ ចំណុចទី២ ឯកឧត្តមបញ្ជាក់ថា សូម្បីតែចូលជួបកូនក្តីខ្លួនក្នុងពន្ធធនាគារ ក៏ត្រូវតែសុំការអនុញ្ញាតពីអ្នកគ្រប់គ្រងពន្ធនាគារដែរ។ ចំណែកចំណុចទី៣ ឯកឧត្តមបន្តថា ដូច្នេះ ប្រសិនបើមានចេតនាជួបជាមួយកូនក្តីពិតប្រាកដមែន គ្រាន់តែស្នើសុំបន្តិចទៅ ដូចជាមិនអីទេ លើកលែងតែមានចេតនាផ្សេងពីនេះ៕

ប្រទេស​ម៉ាឡាវី​ប្រកាស​ស្ថានភាព​គ្រោះ​មហន្តរាយ ខណៈ​មនុស្ស​ជាង ២០០​នាក់​ស្លាប់​ដោយសារ​ព្យុះ​

2023/03/15 12:19:20 pm        344
​​ម៉ាឡាវី៖ មនុស្ស​ច្រើនជាង ២០០​នាក់​ពេលនេះ​ត្រូវបាន​បញ្ជាក់ថា​បាន​ស្លាប់​នៅក្នុង​ប្រទេស​ម៉ាឡាវី បន្ទាប់ពី​ព្យុះ​ត្រូពិក Freddy បាន​វាយ​បក់​ឆ្លងកាត់​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ជា​លើក​ទី២ ក្នុង​រយៈពេល​មួយ​ខែ​នេះ​។​ ​ទឹកបាន​ហូរ​នាំ​យក​ដីល្បាប់​ឆ្លងកាត់​សង្កាត់​នានា និង​បាន​ហូរ​នាំ​ទាំង​លំនៅឋាន​។ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​របស់​ប្រទេស​ម៉ាឡាវី ទីក្រុង Blantyre បាន​កត់ត្រា​ចំនួន​អ្នក​ស្លាប់​ភាគច្រើនរួមមាន​ទាំង​កុមារ​រាប់​សិប​នាក់​។ រដ្ឋាភិបាល​បាន​ប្រកាស​ពី​ស្ថានភាព​គ្រោះ​មហន្តរាយ​នៅ​ក្នុង​ស្រុក​ចំនួន ១០ នៅ​ភាគ​ខាង​ត្បូង​ដែល​ទទួលរង​ការវាយប្រហារ​ខ្លាំង​បំផុត​ដោយ​ព្យុះ​។ បុគ្គលិក​ជួយសង្គ្រោះ​កំពុង​ប្រើ​ប៉ែលដើម្បី​ជីក​ស្វែងរក​អ្នក​នៅ​រស់​ដែល​កប់​ក្នុង​ដីល្បាប់​។ អ្នកនាំពាក្យ​នគរបាល​លោក Peter Kalaya បាន​ប្រាប់​សារព័ត៌មាន BBC ថា ទន្លេ​របស់​យើង​បាន​ពេញ​ហៀរ មនុស្ស​មួយ​ចំនួន​ត្រូវ​បាន​ហូរ​នាំទៅ​តាម​ទឹក ហើយ​អគារ​បាន​បាក់​រលំ​។ មន្ត្រី​នៅ​មន្ទីរពេទ្យ​ក្នុង​ទីក្រុង​បាន​និយាយ​ថា ពួកគេ​មិន​អាច​ទប់​ទល់​នឹង​ចំនួន​សាកសព​ដែល​ពួកគេ​កំពុង​ទទួល​នោះ​ទេ​។ អង្គការ​សប្បុរសធម៌​គ្រូពេទ្យ​គ្មាន​ព្រំដែន​បាន​និយាយ​ថា កុមារ​ជាង ​៤០​នាក់​ត្រូវ​បាន​ប្រកា​សថា​បាន​ស្លាប់​ពេល​មក​ដល់​មន្ទីរពេទ្យ​។ មន្ត្រី​បាន​អំពាវនាវ​ដល់​ក្រុម​គ្រួសារ​សព​មក​ទទួល​យក​សព​ទៅ​បញ្ចុះ​ ព្រោះ​កន្លែង​តម្កល់​សាកសព​នៅ​មន្ទីរពេទ្យ​អស់​កន្លែង​សម្រាប់​តម្កល់​។ ទីភ្នាក់ងារ​សង្គ្រោះ​គ្រោះ​មហន្តរាយ​របស់​រដ្ឋាភិបាល​បាន​និយាយ​ថា មនុស្ស​ជាង ២០,០០០​នាក់​បាន​ភៀសខ្លួន​ចេញពី​លំនៅឋាន ហើយ​ចំនួន​អ្នក​ស្លាប់​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កើន​ឡើង ខណៈ​តំបន់​មួយ​ចំនួន​នៅតែ​ត្រូវ​បាន​កាត់​ផ្តាច់​ដោយសារ​តែ​ភ្លៀង​ធ្លាក់​ឥត​ឈប់ឈរ​ និង​ខ្យល់​បក់​បោក​ខ្លាំង​។ ព្យុះ​នេះ​បាន​ធ្វើ​ឱ្យ​ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​របស់​ប្រទេស​ម៉ាឡាវី​ត្រូវ​កាត់​ផ្តាច់ ខណៈ​ផ្នែក​ភាគច្រើន​របស់​ប្រទេស​ជួបប្រទះ​ការ​ដាច់​ចរន្តអគ្គិសនី​រយៈពេល​យូរ​។ ក្រុមហ៊ុន​អគ្គិសនី​ជាតិ​បាន​និយាយ​ថា ក្រុមហ៊ុន​មិន​អាច​ឲ្យ​រោងចក្រ​វា​រី​អគ្គិសនី​ដំណើរការ​បានទេ ដោយសារ​វា​ពេញ​ទៅ​ដោយ​កម្ទេច​កម្ទី​។ ការខូចខាត​ផ្លូវ និង​ស្ពាន​បាន​រារាំង​ដល់​ប្រតិបត្តិការ​ជួយ​សង្គ្រោះ ខណៈ​ឧទ្ធម្ភាគចក្រ​មិន​អាច​ប្រើប្រាស់​បាន​ដោយសារតែ​ភ្លៀង​ធ្លាក់ និង​ខ្យល់​បក់​ខ្លាំង៕អត្ថបទ៖ ប៊ុនថន

កងទ័ព​អាមេរិក និង​កូរ៉េខាងត្បូង​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា ខណៈកូ​រ៉េ​ខាងជើង​បាញ់​សាកល្បង​មី​ស៊ី​ល​

2023/03/15 11:35:10 am        355
​កូរ៉េខាងត្បូង៖ ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​បាន​និយាយនៅក្នុង​ទីក្រុង​សេ​អ៊ូ​ល​នៅ​ថ្ងៃ​ពុធ​ ទី​១៥​មីនា​នេះ​ថា កងទ័ព​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង​បាន​ធ្វើ​សម​យុទ្ធ​យោធា​រួមគ្នា និង​បាន​អនុវត្តន៍​ការសាងសង់​ស្ពាន​ធុង​អណ្ដែត​ទឹក​ដើម្បី​ចម្លង​រថយន្ត​យោធា ព្រមទាំង​គ្រឿងយុទ្ធោបករណ៍​ផ្សេង​ទៀត​ឆ្លងកាត់​ទន្លេ​។ ​​ក្រសួង​នេះ​និយាយ​ថា ទាហាន​ប្រហែល​ ៤០០​នាក់ និង​គ្រឿងយុទ្ធោបករណ៍ ​៥០​គ្រឿង និង​ឧទ្ធម្ភាគចក្រ Apache ចំនួន ​២​គ្រឿង​ត្រូវ​បាន​ចល័ត​សម្រាប់​សម​យុទ្ធ​យោធា​រួមគ្នា​កាលពី​ថ្ងៃ​ចន្ទ ទី១៣​ នៅ​ក្នុង​តំបន់ Yeoncheon ស្ថិតនៅ​ចម្ងាយ​ប្រហែល ​៦៥​គីឡូម៉ែត្រ​ភាគ​ខាងជើង​រដ្ឋធានី​សេ​អ៊ូ​ល​។ សម្ព័ន្ធមិត្ត​ទាំង​២ ​នេះ​បាន​និយាយ​ថា​ សមយុទ្ធ​នេះ​ជា​រឿង​ចាំបាច់​ក្នុង​ការ​រារាំង​កូរ៉េខាងជើង ដែល​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ដ៏​ច្រើន​លើស​ពី​ឆ្នាំមុន ដោយ​បង្កើន​ក្ដី​បារម្ភ​ពី​ការ​បាញ់​គ្រាប់​នុយក្លេអ៊ែរ​ថ្មី​ជា​លើកដំបូង​ចាប់​តាំង​ពី​ឆ្នាំ​២០២៧ ​មក​។ ​កូរ៉េខាងជើង​បាន​ថ្កោលទោស​សមយុទ្ធ​យោធា​រួមគ្នា​នេះ​ថា ​ជា​ការ​ហាត់​សម​ត្រៀម​ឈ្លានពាន និង​ភស្តុតាង​នៃ​គោលនយោបាយ​អរិភាព​ពី​ទីក្រុង​សេ​អ៊ូ​ល និង​វ៉ាស៊ីនតោន​។ ​សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KRT បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា កូរ៉េខាងជើង​បាន​សាកល្បង​មី​ស៊ី​ល​តម្រង់​គោល​ដៅ​យុទ្ធសាស្ត្រ​ ២​គ្រាប់​ចេញពី​នាវាមុជទឹក​ មួយថ្ងៃ​មុន​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង​ចាប់ផ្ដើម​សម​យុទ្ធ​របស់​ខ្លួន​៕អត្ថបទ៖ សុខមាន

ចិន​បើក​ព្រំដែន​ឡើងវិញ​ទាំងស្រុង​ទទួល​ភ្ញៀវ​ទេសចរ​លើក​ដំបូង​ចាប់ពី​ថ្ងៃ​ទី​១៥​មីនា​នេះ ក្រោយ​ផ្ទុះ COVID-19

2023/03/15 10:30:26 am        407
​ចិន៖ យោង​តាម​សារព័ត៌មាន Reuters ចាប់ពី​ថ្ងៃ​ទី​១៥ ខែ​មីនា ស្ថានទូត​ចិន​ជុំវិញ​ពិភពលោក​នឹង​ចាប់ផ្តើម​ដំណើរការ​ទិដ្ឋាការ​ទេសចរណ៍​ឡើងវិញ​។​ នេះ​មានន័យថា ​អ្នក​ធ្វើដំណើរ​នា​ពេល​អនាគត​អាច​ស្នើសុំ​ម្តង​ទៀត​ដើម្បី​ទៅ​ទស្សនា​ឧទ្យាន Shanghai Disneyland និង Universal Beijing Resort ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា​បាន​ពិនិត្យ​ជាមួយ​ស្ថានទូត ឬ​ស្ថាន​កុងស៊ុល​ក្នុង​តំបន់​របស់​អ្នក​សម្រាប់​តម្រូវការ​ជាក់​លាក់​។​ សម្រាប់​ពលរដ្ឋ​អាមេរិក ទិដ្ឋាការ​គឺ​ត្រូវ​បាន​តម្រូវ​ដែល​មាន​តម្លៃ​ប្រហែល​ ១៤០ដុល្លារ​អាមេរិក ទោះ​បីជា​ភ្ញៀវ​ដដែលៗ​ដែល​អាច​ស្នើសុំ​ទិដ្ឋាការ​ចូល​លើស​ពី​ឆ្នាំ ៥ឆ្នាំ ឬ ១០ឆ្នាំ​ក្នុង​តម្លៃ​ដូចគ្នា​ក៏​ដោយ​។ បើក​ការ​ព្រំដែន​ឡើងវិញ​នេះ​ក៏​នឹង​ក្លាយ​ជា​ឱកាស​ដំបូង​ផង​ដែរ ​សម្រាប់​ភ្ញៀវ​ទេសចរ​បរទេស​ទៅ​លេង​កម្សាន្ត Universal Beijing Resort ដែល​បាន​បើក​លើកដំបូង​កាលពី​ខែ​កញ្ញា ​ឆ្នាំ​២០២១​។ ​ព្រំដែន​នានា​របស់​ប្រទេស​ចិន​បាន​បិទ​សម្រាប់​ភ្ញៀវ​បរទេស​កាលពី​ខែ​មីនា ​ឆ្នាំ​២០២២ ស្រប​ពេល​អនុវត្តន៍​វិធានការ​ដ៏​តឹងរ៉ឹង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​វីរុស COVID ឬ zero-COVID ដែល​បាន​ដក​ចេញ​កាលពី​ចុង​ឆ្នាំ​មុន​។ ភ្ញៀវ​ទេសចរ​អន្តរជាតិ​រាប់​សិប​លាន​នាក់​បាន​មក​កាន់​ប្រទេស​ចិន​ក្នុង​មួយឆ្នាំៗ មុន​ការ​ឆ្លង​រាលដាល​វីរុស​រាតត្បាត​សកល ហើយ​ឧស្សាហកម្ម​ទេសចរណ៍​របស់​ខ្លួន​ត្រូវ​បាន​រង​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ ​ដោយសារ​វិធានការ​ទប់ស្កាត់​វីរុស COVID-19៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាជ្ញាធរខេត្តកំពង់ស្ពឺ សម្ពោធផ្លូវបេតុងក្រាលកៅស៊ូលើខ្នងភ្នំឧទ្យានជាតិសុរាម្រិតកុសមៈគីរីរម្យ ដើម្បីលើកកម្ពស់វិស័យទេសចណ៍
06/29/2026 12:06 PM
ក្រុមប្រឹក្សាធម្មនុញ្ញប្រគល់ស្តម្ភរដ្ឋធម្មនុញ្ញចម្លង ដើម្បីតម្កល់នៅសាលារាជធានី-ខេត្ត សម្រាប់​ប្រារព្ធ​ពិធីគោរពរដ្ឋធម្មនុញ្ញ
06/29/2026 12:06 PM
មន្រ្ដីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅបន្ត របស់មន្ទីរអភិវឌ្ឃន៍ជនបទខេត្តកំពត
06/29/2026 12:06 PM
រដ្ឋាភិបាល​កម្ពុជា​​បង្កើត​ក្រុម​ការងារ​អន្តរក្រសួង​ ដើម្បី​ទាក់ទាញភ្ញៀវទេសចរ​អន្តរជាតិមកទស្សនាកម្ពុជា
06/29/2026 12:06 PM
ក្រសួងផែនការ សាងសង់អគារវិទ្យាស្ថានជាតិស្ថិតិថ្មី ដែល​ជា​ការ​វិនិយោគ​លើ​អនាគត​ប្រព័ន្ធ​ស្ថិតិ​ជាតិ
06/29/2026 12:06 PM
អ៊ីស្រាអែល សម្លាប់ពលរដ្ឋប៉ាឡេស្ទីនច្រើននាក់នៅហ្កាហ្សា ខណៈការវាយប្រហារលើជំរំតង់នៅតែបន្ត
06/29/2026 12:06 PM
ក្រសួងបរិស្ថាន៖ កម្ពុជានៅតែបន្តហាមឃាត់ការនាំចូលសំណល់អេឡិចត្រូនិក (e-waste) ដើម្បីការពារបរិស្ថាន ធនធានធម្មជាតិ និងសុខភាពសាធារណៈ
06/29/2026 12:06 PM
មេដឹកនាំរុស្ស៊ី និងបេឡារុស តាមសេចក្តីរាយការណ៍ថា ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសន្តិសុខ
06/29/2026 12:06 PM
អ៊ីរ៉ង់ ចេញការព្រមានខ្លាំងៗទៅកាន់ប្រទេសបារ៉ែនថានឹងវាយប្រហារប្រទេសនេះប្រសិនបើបង្កហេតុ
06/29/2026 12:06 PM
មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាហ្វ្រិក និងអង្គការ WHO ដាក់ឱ្យដំណើរការវេទិការរួមមួយគាំទ្រដល់ការឆ្លើយតបជំងឺអេបូឡានៅអាហ្វ្រិក
06/29/2026 12:06 PM