សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
សម្ដេចធិបតី៖ យុទ្ធនាការកម្ចាត់ Online Scams ប៉ុន្មានខែចុងក្រោយនេះ បានស្ដារមុខមាត់កម្ពុជាមកវិញ
សម្ដេចធិបតី៖ កម្ពុជាជាសមាជិក WTO មិនអាចហាមឃាត់ការនាំចូលទំនិញពីប្រទេសដទៃបានទេ
សម្ដេចធិបតី៖ ឆ្នាំ២០២៩ កម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចបន្តដំណើរទៅកាន់ប្រទេសអភិវឌ្ឍន៍

ព័ត៌មានសំខាន់ៗ

អាមេរិក NATO និង​សហភាពអឺរ៉ុប​ប្តេជ្ញា​ជួយ​ប្រទេស​ទួរគី​ និង​ស៊ី​រី បន្ទាប់ពី​ការរញ្ជួយ​ដី​

2023/02/09 02:13:02 pm        583
​អាមេរិក៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden បាន​ប្តេជ្ញា​គាំទ្រ​យ៉ាង​ពេញលេញ​ពី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិកក្នុង​ការជួយ​ប្រទេស​ទួរគី និង​ស៊ី​រី បន្ទាប់ពី​រញ្ជួយ​ដី​ដែល​បាន​វាយប្រហារ​ប្រទេស​ទាំងពីរកាលពី​ថ្ងៃ​ចន្ទ​។ ខណៈ​ធ្វើដំណើរ​ទៅសួរសុខទុក្ខ​កម្មករ​នៅ​រដ្ឋ Wisconsin កាលពី​ថ្ងៃ​ពុធ លោក Biden បាន​និយាយថា​ លោក​បានសន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​ទួរគីលោក Tayyip Erdogan ដើម្បី​ផ្តល់​កិច្ចខិតខំ​ជួយសង្គ្រោះ ​និង​ផ្តល់ជំនួយ​បន្ទាន់ រួមជាមួយ​សម្ព័ន្ធ​យោធា​ណា​តូ​។ ​សម្រាប់​ប្រទេស​ស៊ី​រី លោក Biden បាន​និយាយថា ជំនួយ​កំពុង​ត្រូវបាន​បញ្ជូនទៅ​គ្រប់​តំបន់​ដោយ​មិន​គិតថា ​អ្នកណា​គ្រប់គ្រង​ទឹកដី​នោះទេ​។ ការរញ្ជួយ​ដី​ដ៏​មាន​ឥទ្ធិពល​បានធ្វើ​ឲ្យ​រញ្ជួយ​ប្រទេស​ទួរគី និង​ស៊ី​រីកាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ចន្ទ ដោយ​អគារ​រាប់រយ​បាន​បាក់​រលំ ហើយ​ចំនួន​អ្នកស្លាប់​រួមបញ្ចូល​គ្នា​នៅ​ទូទាំងប្រទេស​ទាំង២ បាន​កើនឡើង​លើសពី ១៥,០០០​នាក់។​ ​ប្រធានាធិបតី​ទួរគីលោក Tayyip Erdogan កាលពី​ថ្ងៃ​ពុធ​បាន​សារភាពថា ​មាន​បញ្ហា​មួយចំនួន​ក្នុងការ​ឆ្លើយតប​ដំបូង​របស់​រដ្ឋាភិបាល​របស់លោក​ ចំពោះ​ការរញ្ជួយ​ដី​ដ៏​ខ្លាំងក្លា​នៅ​ភាគខាងត្បូង​ប្រទេស​ទួរគី ក្នុងពេល​មានការ​ខឹងសម្បារ​ពី​អ្នក​ដែល​បាត់បង់​លំនៅឋាន និង​មានការ​ខកចិត្ត​ចំពោះ​ជំនួយ​មកដល់​យឺត​ពី​ក្រុម​ជួយសង្គ្រោះ​។ ​គណៈកម្មការ​អឺរ៉ុបបាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ​ប្រទេស​ស៊ី​រី​បានស្នើ​សុំ​ជំនួយ​ពី​សហភាព​អឺរ៉ុប​ ២​ថ្ងៃ​បន្ទាប់ពី​ការរញ្ជួយ​ដី​។ សហភាពអឺរ៉ុបនិយាយថា ខ្លួន​នឹង​ផ្តល់ជំនួយ​សង្គ្រោះបន្ទាន់​បន្ថែម​ដល់​ប្រទេស​ទាំងពីរ និង​ជំនួយ​មនុស្សធម៌​សង្គ្រោះបន្ទាន់​ដែលមាន​តម្លៃ ៦.៥លាន​អឺរ៉ូ ឬ 7លាន​ដុល្លារនៅក្នុង​ប្រតិបត្តិ​ការស្វែងរក និង​ជួយសង្គ្រោះ​ដ៏​ធំ​បំផុត​មិន​ធ្លាប់មាន​តាម រយៈ​យន្តការ​ការពារ​ជន​ស៊ីវិល​របស់ខ្លួន៕អត្ថបទ៖ ប៊ុនថន

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូទៅដល់ប្រទេសចិនប្រកបដោយសុវត្ថិភាព

2023/02/09 01:01:21 pm        132
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវេលាម៉ោង១៣ និង២០នាទី ម៉ោងនៅប្រទេសចិន ត្រូវនឹងម៉ោង១២និង២០នាទី ម៉ោងនៅកម្ពុជា ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅដល់ប្រទេសចិនប្រកបដោយសុវត្ថិភាពហើយ ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋប្រជាមានិតចិន ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។វត្តមាននៃការអញ្ជើញដល់របស់ សម្ដេចតេជោនាយករដ្ឋមន្ត្រីត្រូវបានទទួលការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតពីសំណាក់ថ្នាក់ដឹកនាំនៃសាធារណរដ្ឋប្រជាមានិតចិន ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅសាធារណរដ្ឋប្រជាមានិតចិន និងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត។ តាមកម្មវិធីដែលបានគ្រោងទុក ក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិននាពេលនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន និង ឯកឧត្តម លី ជាន ស៊ូ ប្រធានសភាតំណាងប្រជាជនចិន។ សម្តេចតេជោ ក៏នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ដើម្បីផ្លាស់ប្តូរទស្សនៈ និងពិភាក្សាអំពីចំណង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបញ្ហាដែលជាប្រយោជន៍ និងកង្វល់រួមក្នុងតំបន់ និងអន្តរជាតិផងដែរ។ ក្រោយជំនួបសម្តេចតេជោ និងលោក លី ខឺឈាង នឹងអញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួនផងដែរ។ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសចិននាពេលនេះ នឹងផ្តល់កាលានុវត្តភាពដល់រដ្ឋាភិបាលទាំងពីរ ដើម្បីជំរុញកិច្ចសហ ប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងធ្វើឱ្យកាន់តែស៊ីជម្រៅ នូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជន និងប្រជាជាតិទាំងពីរ៕

បងស្រី​ការពារ​ប្អូនប្រុស​ពី​ធូលី​អំឡុង​រង់ចាំ​ការជួយ​សង្គ្រោះ​រយៈពេល ៣៦​ម៉ោង​ក្រោយ​ការរញ្ជួយ​ដី​នៅ​ភាគ​ខាងជើង​ស៊ី​រី

2023/02/09 12:14:36 pm        585
ស៊ីរី៖ ក្មេង ២​នាក់​ដែល​ជាប់​នៅ​ចន្លោះ​បេតុង​ក្នុង​ផ្ទះ​របស់​ពួកគេ​ នៅ​ភាគ​ខាងជើង​ស៊ី​រីត្រូវ​បាន​ជួយ​សង្គ្រោះ​ រយៈពេល​ជាង ៣៦​ម៉ោង​ក្រោយ​ការ​រញ្ជួយ​ដី​កាលពី​ថ្ងៃ​ចន្ទ​ ដែល​បាន​ធ្វើ​ឲ្យ​គ្រួសារ​របស់​ពួកគេ​ជាប់​ខ្លួន​ក្រោម​គំនរ​បាក់បែក។​នៅ​ក្នុង​វីដេអូ​ដែល​ថត​បាន​ ឃើញ​បងស្រី​និយាយ​ខ្សាវៗ​ប្រាប់​ក្រុម​អ្នក​ជួយសង្គ្រោះ​ថា យក​ខ្ញុំ​ចេញពី​ទីនេះ ខ្ញុំ​នឹង​ធ្វើ​គ្រប់យ៉ាង​ដើម្បី​អ្នក។ នាង​បន្ត​ថា ខ្ញុំ​នឹង​ធ្វើជា​អ្នកបម្រើ​របស់​អ្នក ខណៈ​អ្នក​ជួយ​សង្គ្រោះ​ម្នាក់​ឆ្លើយ​ថា ទេ ទេ។​ ក្មេងស្រី​ម្នាក់នេះ​មានឈ្មោះ Mariam ហើយ​នាង​ច្បូត​សក់​របស់​នាង​គ្រប​លើ​ក្បាល​ប្អូនប្រុស ពេល​ដែល​ពួកគេ​ជាប់​ក្រោម​គំនរ​បាក់បែក។ នាង​អាច​កម្រើក​ដៃ​ម្ខាង​បាន​ដើម្បី​គ្រប​មុខ​ប្អូនប្រុស​ការពារ​ធូលី​ហុយ​ចូល។​ ក្មេង​ទាំង ២​បាន​ជាប់​ខ្លួន​ក្រោម​គំនរ​បាក់បែក​ផ្ទះ​របស់​ពួកគេ​ក្នុង​ភូមិ Besnaya-Bseineh ស្ថិតនៅ​ទីក្រុង Haram ភាគ​ខាងជើង​ប្រទេស​ស៊ី​រី។លោក Mustafa Zuhir Al-Sayed​ ដែល​ជា​ឪពុក​របស់​ក្មេង​ទាំង ២​ និយាយ​ថា កូនប្រុស​ប្អូន​មានឈ្មោះ Ilaaf គឺជា​ឈ្មោះ​អ៊ីស្លាម មានន័យថា ការពារ។​ លោក Al-Sayed​ និយាយ​ថា ភរិយា​របស់​លោក និង​កូន ៣​នាក់​កំពុង​លង់លក់​នៅ​ព្រឹក​ថ្ងៃ​ចន្ទពេល​ដែល​កើតមាន​ការ​រញ្ជួយ​កម្រិត ៧.៨​រ៉ិ​ច​ទ័​រ ដែល​ជា​ការ​រញ្ជួយ​ដី​ខ្លាំងក្លា​បំផុត​អង្រួន​តំបន់​មួយ​នេះ ក្នុង​រយៈពេល​ជាង ១​សតវត្សរ៍។​ លោក​បន្ត​ថា ផែនដី​ចាប់ផ្ដើម​រញ្ជួយ ហើយ​គំនរ​បាក់បែក​ចាប់ផ្តើម​ធ្លា​ក់​លើ​ក្បាល​របស់​ពួក​យើង ហើយ​ពួក​យើង​បាន​ជាប់​ក្រោម​គំនរ​បាក់បែក​អស់​រយៈពេល ២​ថ្ងៃ៕អត្ថបទ៖ សារ៉ាត់

កុមារ​ពីរ​នាក់​ស្លាប់ និង ៦​នាក់​របួស ​បន្ទាប់ពី​រថយន្ត​ក្រុង​បុក​ចូល​មណ្ឌល​ថែទាំ​កុមារ​ពេល​ថ្ងៃ​នៅ​កាណាដា​

2023/02/09 11:42:48 am        550
​កាណាដា៖ នគរបាល​និយាយថា កុមារ​ពីរ​នាក់​បាន​ស្លាប់ និង ៦​នាក់​ផ្សេងទៀត​បាន​រង​របួស បន្ទាប់ពី​រថយន្តក្រុង​មួយ​គ្រឿង​បាន​បើក​បុក​ចូល ​ទៅក្នុង​មជ្ឈមណ្ឌល​ថែទាំ​កុមារ​ពេល​ថ្ងៃមួយ​កន្លែង​នៅ​ជាយក្រុង Laval ទីក្រុង​ Montreal កាលពី​ថ្ងៃ​ពុធ​។​ ​អ្នកនាំពាក្យ​នគរបាល​បាន​បញ្ជាក់​ថា អ្នកបើកបរ​រថយន្ត​ក្រុង​អាយុ ៥១​ឆ្នាំ ជា​បុគ្គលិក​ប្រព័ន្ធ​ដឹក​ជញ្ជូន​សាធារណៈ​របស់​ក្រុង Laval ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​មនុស្សឃាត និង​ការ​បើកបរ​មិន​ប្រុង​ប្រយ័ត្ន​។ ​នគរបាល​បាន​បដិសេធ​មិន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​នោះ​ទេ ខណៈ​កំពុង​ស៊ើបអង្កេត និង​សាកសួរ​អ្នកបើកបរ ​ដែល​នគរ​បាល​និយាយ​ថា ​អ្នកបើកបរ​បាន​បម្រើការ​ឲ្យ​ប្រព័ន្ធ​ដឹកជញ្ជូន​សាធារណៈ​រយៈពេល ១០​ឆ្នាំ ហើយ​ពុំ​មាន​កំណត់ត្រា​ឧក្រិដ្ឋកម្ម​នោះ​ទេ​។ ​ឧបទ្ទវហេតុ​នេះ​បាន​កើត​ឡើង​នៅ​ម៉ោង​ប្រហែល ៨:៣០​នាទី​ព្រឹកម៉ោង​ក្នុង​តំបន់​ នៅ​ពេល​ដែល​ក្មេងៗ​ជា​ធម្មតា​ត្រូវ​បាន​ឪពុក​ម្តាយ​របស់​ពួកគេ​ នាំ​យក​មក​ដាក់​នៅ​មជ្ឈមណ្ឌល​ថែទាំ​កុមារ​ពេល​ថ្ងៃ​។​ ​យោង​តាម​ក្រុមហ៊ុន​សាជីវកម្ម​ផ្សព្វផ្សាយ​កាណាដា ​(Canadian Broadcasting Corp) បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រហែល ៨០​នាក់​មាន​អាយុ​ក្រោម ​៥​ឆ្នាំ​ស្ថិតនៅ​មជ្ឈមណ្ឌល​ថែទាំ​កុមារ​នេះ​។​ នាយករដ្ឋមន្ត្រី​កាណាដា​លោក Justin Trudeau បាន​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​កុមារ​ស្លាប់ ​បន្ទាប់ពី​ឧបទ្ទវហេតុ​នេះ៕អត្ថបទ៖ ប៊ុនថន

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ប្រាប់​មេដឹកនាំ​បារាំង​ និង​អាល្លឺម៉ង់​ឲ្យ​ផ្តល់​សព្វាវុធ​ដែល​អាច​ផ្លាស់ប្តូរ​ទិស​ដៅ​សង្គ្រាម​

2023/02/09 10:26:11 am        471
​បារាំង៖ លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskyy បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ ទី​៨​កុម្ភៈ អំឡុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង ក្រោយ​ចាក​ចេញពី​អង់គ្លេស​ថា ប្រទេស​បារាំង និង​អាល្លឺម៉ង់​មានឱកាស​ក្លាយ​ជា​អ្នក​ផ្លាស់ប្ដូរ​ទិសដៅ​សង្គ្រាម​នៅ​ក្នុង​សង្គ្រាម​ប្រឆាំង​រុស្ស៊ី ដោយ​កុំ​ស្ទាក់ស្ទើរ​ក្នុង​ការ​ផ្ដល់​អាវុធ​ធុន​ធ្ងន់​ និង​យន្តហោះ​ចម្បាំង​ទំនើបៗ​ឲ្យ​ទៅ​អ៊ុយ​ក្រែ​ន​ឲ្យ​សោះ​។ ​លោក Zelenskyy បាន​ទៅដល់​ទីក្រុង​ប៉ារីស សម្រាប់​ការ​ពិសា​អាហារ​ការងារ​ជាមួយ​លោក​ប្រធានាធិបតី​បារាំង Emmanuel Macron និង​អធិការបតី​អាល្លឺម៉ង់​លោក Olaf Scholz ក្រោយ​ការ​ពិភាក្សា​នៅ​ក្នុង​ចក្រភព​អង់គ្លេស​កាលពី​ព្រឹក​ថ្ងៃ​ពុធ ជាទី​ដែល​លោក​បាន​ជំរុញ​ដល់​ក្រុម​សម្ព័ន្ធមិត្ត​លោក​ខាង​លិច ​ឲ្យ​ផ្ដល់​ស្លាប​នៃ​សេរីភាព​ឲ្យ​អ៊ុយ​ក្រែ​ន ដោយ​ការ​បញ្ជូន​យន្តហោះ​ចម្បាំង​ដើម្បី​ជួយ​ប្រឆាំង​នឹង​រុស្ស៊ី​។ ​លោក​ត្រូវ​បន្ត​ដំណើរ​ទៅកាន់​ទីក្រុង Brussels នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ជាទី​ដែល​លោក​ត្រូវ​ចូលរួម​កិច្ចប្រជុំ​កំពូល​ជាមួយ​ដឹកនាំ​អឺរ៉ុប​។ ​លោក​ Zelenskyy ​និយាយ​ថា ​យើង​មាន​ពេលវេលា​តិចតួច​ណាស់​។​ នៅ​ពេល​នេះ​ខ្ញុំ​កំពុង​និយាយ​ពី​អាវុធ​ដែល​ចាំបាច់​សម្រាប់​សន្តិភាព​ និង​បញ្ឈប់​សង្គ្រាម​ដែល​បង្កឡើង​ដោយ​រុស្ស៊ី​។ ​បារាំង ​និង​អាល្លឺម៉ង់​មាន​ឥទ្ធិពល​ក្លាយ​ជា​អ្នក​ផ្លាស់ប្ដូរ​ទិសដៅ​សង្គ្រាម ​ហើយ​នេះ​ជា​អ្វី​ដែល​ខ្ញុំ​មើល​ឃើញ​ការ​ពិភាក្សា​របស់​យើង​នៅ​ថ្ងៃ​នេះ​។ មិន​យូរ​ទៀត​ទេ យើង​នឹង​ទទួល​បាន​អាវុធ​ធុន​ធ្ងន់​រយៈ​ចម្ងាយ​ឆ្ងាយ ហើយ​អ្នកបើកបរ​យន្តហោះ​របស់​យើង​នឹង​ទទួល​បាន​យន្តហោះ​ទំនើប​ ដែល​នឹង​បញ្ចប់​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​កាន់តែ​ឆាប់រហ័ស​៕អត្ថបទ៖ សុខមាន

ឯកឧត្តម ហ៊ុន ម៉ានី សោកស្ដាយចំពោះជនអាក្រក់គ្មានសាសនានៅក្រៅប្រទេស ឆ្លៀតឱកាសគ្រួសារឯកឧត្តមកំពុងមានទុក្ខមកប្រមាថដើម្បីកេងចំណេញនយោបាយ

2023/02/09 09:24:23 am        625
ភ្នំពេញ៖ ៖ឯកឧត្តម ហ៊ុន ម៉ានី បង្ហាញការហួសចិត្ត និងសោកស្ដាយ ចំពោះក្រុមជនអាក្រក់នៅក្រៅប្រទេស ដែលគ្មានសីលធម៌ វប្បធម៌ និងសាសនា នៅក្នុងខ្លួន ឆ្លៀតឱកាសដែលគ្រួសារឯកឧត្ដមកំពុងមានទុក្ខធ្វើពិធីបុណ្យសព មកធ្វើការប្រមាថ និងកេងចំណេញនយោបាយទៅវិញ។ ឯកឧត្ដម ហ៊ុន ម៉ានី បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការនាថ្ងៃទី៩ ខែកុម្ភៈនេះថា កាលដែលគ្រួសាររបស់ជនអាក្រក់នៅក្រៅប្រទេសមានទុក្ខ ឯកឧត្ដម បានតំណងឱ្យក្រុមគ្រួសារ ទៅចូលរួមគោរពវិញ្ញាណខន្ធ និងរំលែកទុក្ខ។ ប៉ុន្ដែក្នុងអំឡុពេលគ្រួសារឯកឧត្ដមមានទុក្ខ បែរជាក្រុមជនអាក្រក់នៅក្រៅប្រទេសបានយកឱកាសនេះប្រមាថដើម្បីតែកេញចំណេញនយោបាយទៅវិញ។  ឯកឧត្ដមបានសរសេរថា៖«ពេលគ្រួសារគេមានទុក្ខ ខ្ញុំតំណាងអោយក្រុមគ្រួសារខ្ញុំ ចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខ។ តែពេលក្រុមគ្រួសារខ្ញុំមានទុក្ខ គេប្រមាថ និងយកចំណេញនយោបាយ។ វប្បធម៌ សីលធម៌ សាសនា និងទំនៀមទម្លាប់ប្រពៃណី ជាអ្វីដែលក្រុមគ្រួសារខ្ញុំប្រកាន់ខ្ជាប់ មិនមែនអ្វីៗសុទ្ធតែនយោបាយនោះទេ»។ទាក់ទងនឹងការប្រមាថ និងការឆ្លៀតឱកាសដោយគ្មានសីលធម៌របស់ជនអាក្រក់ នៅក្រៅប្រទេសនេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ក៏បានសរសេរលើហ្វេសប៊ុក ប្រាប់ទៅក្រុមជនអាក្រក់ទាំងនោះឱ្យរក្សាខ្លួនជាមនុស្ស និងខិតខំរក្សាសុខភាពជាជាងមករករឿងគ្រួសាររបស់សម្ដេច។ សម្ដេចតេជោបានសរសេរថា៖ខ្ញុំចង់ប្រាប់ទៅជនអាក្រក់ថា បើមេរបស់អ្នកអាក្រក់សូមអ្នករក្សាខ្លួនជាមនុស្សនិង ខិតខំរក្សាសុខភាពរបស់អ្នកជាជាងមករករឿងគ្រួសារខ្ញុំ»។   សម្ដេចតេជោ ចាត់ទុកការប្រមាថ និងឆ្លៀតឱកាសរបស់ក្រុមជនអាក្រក់ក្រៅប្រទេសនេះ ពិតជាអាក្រក់កែមិនបានទាំងមេទាំងកូនដែលគ្មានសារជាតិជាមនុស្សសោះឡើយ៕

អាមេរិក​ផ្តោតលើ​ការផ្តល់​ជំនួយ​សង្គ្រោះ​គ្រោះ​រញ្ជួយ​ដី​នៅ​ទួរគី និង​ស៊ី​រី ខណៈ USAID កំពុង​ផ្គត់ផ្គង់​

2023/02/08 03:16:25 pm        556
​អាមេរិក៖ រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​លោក Antony Blinken កាលពី​ថ្ងៃ​អង្គារ​បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​ផ្តោត​លើ​ការផ្តល់​ជំនួយ ​និង​កិច្ច​ខិតខំ​ប្រឹងប្រែង​ជួយសង្គ្រោះ​នៅ​ក្នុង​ប្រទេស​ទួរគី បន្ទាប់ពី​គ្រោះ​រញ្ជួយ​ដី​ដ៏​មាន​ឥទ្ធិពល​បណ្តាល​ឲ្យ​មនុស្ស​រាប់ពាន់​នាក់​ស្លាប់នៅ​ទូទាំង​តំបន់​ប្រទេស​ទួរគី និង​ប្រទេសជិតខាង​ស៊ី​រី​។ លោក Blinken អ្នកការទូត​កំពូល​របស់​រដ្ឋបាល​លោក Joe Biden បាន​សន្ទនា​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ទួរគី​លោក Mevlut Cavusoglu តាម​ទូរស័ព្ទ​ដើម្បី​ផ្តល់ជំនួយ​ក្នុង​ប្រតិបត្តិ​ការសង្គ្រោះ និង​សា្តរ​ឡើងវិញ​។ ​នៅ​ពេល​ដែល​ទំហំ​នៃ​គ្រោះ​មហន្តរាយ​កាន់តែ​ច្បាស់លាស់ ចំនួន​អ្នក​ស្លាប់​ទំនងជា​កើន​ឡើង ខណៈ​មន្ត្រី​អង្គការសហប្រជាជាតិ​ម្នាក់​បាន​និយាយ​ថា កុមារ​រាប់​ពាន់​នាក់​អាច​ស្ថិត​ក្នុង​ចំណោម​អ្នក​ស្លាប់​។​ ក្រុម​ឆ្លើយតប​ជំនួយ​គ្រោះ​មហន្តរាយ​របស់​ទីភ្នាក់ងារ​សម្រាប់​ការអភិវឌ្ឍន៍​អន្តរជាតិ​សហរដ្ឋអាមេរិក (USAID) បាន​ឡើងលើ​យន្តហោះ C-17 Globemaster III ឆ្ពោះ​ទៅ​កាន់​ប្រទេស​ទួរគី​ដើម្បី​ជួយ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​សង្គ្រោះ បន្ទាប់ពី​រញ្ជួយ​ដី​ដ៏​ខ្លាំង​វាយប្រហារ​ប្រទេស​ទួរគី និង​ស៊ី​រី​។ សមាជិក​កង​ទ័ព​អាកាស​មកពី​កងពលធំ​ទី​៤៣៦ បាន​ជួយ​ទុកដាក់​គ្រឿង​ផ្គត់ផ្គង់​ជាច្រើន​នៅ​លើ​យន្តហោះ​ របស់​កង​ទ័ព​អាកាស​សហរដ្ឋអាមេរិក​ដើម្បី​ជួយ​ក្នុង​ប្រតិបត្តិ​ការសង្គ្រោះ​។​ អ្នកគ្រប់គ្រង​ទីភ្នាក់ងារ​អង្គការ USAID លោកស្រី Samantha Power បាន​ចូលរួម​រំលែក​ទុក្ខ​ដល់​ប្រជាជន​ស៊ី​រី និង​ទួរគី និង​បាន​និយាយ​ថា សហរដ្ឋអាមេរិក​បាន​ប្តេជ្ញា​ចិត្ត​គាំទ្រ​កិច្ច​ខិតខំ​ប្រឹងប្រែង​សង្គ្រោះ​ពី​ការ​រញ្ជួយ​ដី​នេះ​ក្នុង​ស្ថានភាព​បន្ទាន់៕អត្ថបទ៖ ប៊ុនថន

អ៊ុយ​ក្រែ​ន​និយាយថា រុស្ស៊ី​ស៊ូទ្រាំ​នឹង​ថ្ងៃ​មាន​មនុស្ស​ស្លាប់​ច្រើន​បំផុត ​ខណៈ​ការប្រយុទ្ធ​កាន់តែខ្លាំង​ឡើង​

2023/02/08 02:16:22 pm        452
​អ៊ុយក្រែន៖ យោធា​​អ៊ុយ​ក្រែ​ន​និយាយថា រយៈពេល ២៤​ម៉ោង​មុន​គឺជា​សង្គ្រាម​ដែល​មាន​មនុស្ស​ស្លាប់​ច្រើន​បំផុត​សម្រាប់​កងទ័ព​រុស្ស៊ី ចាប់​តាំងពី​ទីក្រុង​មូ​ស្គូ​បាន​បើក​ការ​វាយ​លុក​របស់​ខ្លួន ដែល​នឹង​ឈាន​ចូល​ដល់​ខួប ​១​ឆ្នាំ​នៅ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ​ខាងមុខនេះ​។ អ៊ុយ​ក្រែ​ន​បាន​បង្កើន​ចំនួន​ទាហាន​រុស្ស៊ី​ដែល​បាន​ស្លាប់​រហូតដល់ ១,០៣០​នាក់​ពេញ​មួយ​យប់​។ ​សារព័ត៌មាន​រ៉​យ​ទ័​រ​ពុំ​អាច​ផ្ទៀងផ្ទាត់​របាយការណ៍​នោះ​បាន​ទេ ហើយ​រុស្ស៊ី​ក៏បាន​អះអាងថា​បាន​សម្លាប់​ទាហាន​អ៊ុយ​ក្រែ​ន​យ៉ាង​ច្រើន​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​។ ចំនួន​នៃ​ការ​បាត់​បង់ជីវិត​ពី​ភាគី​ណាមួយ​ត្រូវបាន​គេ​មើលឃើញថា​ ជាការ​រាយការណ៍​មិន​គួរឱ្យ​ទុកចិត្តបាន​។ ប៉ុន្តែ​ការ​អះអាង​របស់​ក្រុង​គី​វ​ដែល​ថា ​ការប្រយុទ្ធ​គ្នា​មាន​មនុស្ស​ស្លាប់​ច្រើន​បំផុត​រ​ហូត​មក​ដល់​ពេល​នេះ គឺ​សមស្រប​ទៅនឹង​ការរៀបរាប់​ពី​ភាគី​ទាំងសងខាង​នៃ​យុទ្ធនា​ការ ដែល​កំពុង​កើនឡើង​សង្គ្រាម​ដ៏​ខ្លាំង​។​ ​នៅទីនេះ ទាហាន​អ៊ុយ​ក្រែ​ន​នៅក្នុង​តំបន់ Donetsk ត្រូវបាន​គេ​មើលឃើញថា​ កំពុងដំណើរការ​ប្រព័ន្ធ​រ៉ុក្កែត Grad សម័យ​សូ​វៀត​។ ការប្រយុទ្ធ​គ្នា​នៅ​ភាគ​ខាងកើតកើតមានឡើង ​ក្នុងពេល​មាន​សេចក្តីរាយការណ៍​ពី​ភាព​គ្មាន​របៀបរៀបរយ​ក្នុង​ទីក្រុង Kyiv​។ ​ប្រធានាធិបតី​លោក Volodymyr Zelenskyy ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះបាន​បណ្តេញចេញ​មន្ត្រីជាន់ខ្ពស់​មួយចំនួន ​នៅក្នុង​វិធាន​ការដែល​ត្រូវបាន​គេ​មើលឃើញថា​ ជា​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​បង្ហាញ​សម្ព័ន្ធមិត្ត​ប្រទេស​លោកខាងលិច​ថា ​លោក​នឹង​បំបាត់​អំពើពុករលួយ ហើយ​បង្ហាញ​ខ្លួនឯង​ថា ​ជា​អ្នកទទួល​ការងារ​ដែល​អាច​ទុកចិត្តបាន​សម្រាប់​ជំនួយ​យោធា​ជាច្រើន​ពាន់​លាន​ដុល្លារ​៕អត្ថបទ៖ ប៊ុនថន

កម្ពុជាផ្តល់ជំនួយមនុស្សធម៌មួយសែនដុល្លារអាមេរិកដល់តួកគី ដើម្បីប្រតិបត្តិការសង្គ្រោះករណីរញ្ជួយដីដ៏កំណាច បណ្តាលឱ្យមានអ្នកស្លាប់រាប់ពាន់នាក់ និងរបួសរាប់ម៉ឺននាក់

2023/02/08 12:31:35 pm        224
ភ្នំពេញ៖ កម្ពុជាប្រកាសផ្តល់ជំនួយមនុស្សធម៌ចំនួនមួយសែនដុល្លារអាមេរិក ដល់តួកគី បន្ទាប់ពីប្រទេសនេះរងនូវសោកនាថកម្មដោយគ្រោះរញ្ជួយដីដ៏កំណាច បណ្តាលឱ្យមានអ្នកស្លាប់រាប់ពាន់នាក់ និងរបួសរាប់ម៉ឺននាក់។

នគរបាល​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​លើ​ក្រុមអ្នកតវ៉ា​កំណែទម្រង់​អាយុ​ចូលនិវត្តន៍​នៅ​ក្រុងប៉ារីស

2023/02/08 12:20:38 pm        257
​បារាំង៖ បាតុករ​រាប់ពាន់នាក់​បានចេញ​ដើរ​ធ្វើបាតុកម្ម ​ក្នុង​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​កាលពី​ថ្ងៃ​អង្គារ ដើម្បី​អំពាវនាវ​ឱ្យ​មាន​ការដកចេញ​កំណែទម្រង់​អាយុ​ចូលនិវត្តន៍​របស់​រដ្ឋា​ភិ​បាល ដែល​នឹង​បង្កើន​អាយុ​ចូលនិវត្តន៍​សម្រាប់​បុគ្គលិក​នៅ​ប្រទេស​បារាំង​។ ​ការ​ចេញ​ដើរ​ធ្វើបាតុកម្ម​ពី​ពហុ​វិស័យ​កាលពី​ថ្ងៃ​អង្គារ បាន​កើតឡើង​មួយថ្ងៃ​បន្ទាប់ពី​ច្បាប់​កំណែ​ទម្រង់​អាយុ​ចូលនិវត្តន៍​ បានចាប់ផ្តើម​ការអនុម័ត​ដ៏​ចម្រូងចម្រាស់​របស់ខ្លួន​តាមរយៈ​សភា និង​ជាការ​សាកល្បង​សមត្ថភាព​របស់​លោក Macron ក្នុងការ​អនុម័ត​ការ​ផ្លាស់ប្តូរ​ដោយ​គ្មាន​សំឡេង​ភាគច្រើន​នៅ​ក្នុង​រដ្ឋសភា​។​ ​នៅក្នុង​ទីក្រុង​ប៉ារីស សហជីព និង​អ្នកគាំទ្រ​ផ្សេងទៀត​រាប់​ម៉ឺន​នាក់​បាន​មក​ប្រមូល​ផ្តុំគ្នា ​នៅមុខ​សាល​ល្ខោន​អូ​ប៉េ​រ៉ា​ដ៏​ល្បីល្បាញ​ក្នុង​រដ្ឋធានី បន្ទាប់មក​បាន​ចេញ​ដើរ​ដង្ហែ និង​ស្រែក​ពាក្យ​ផ្សេងៗ​។ រដ្ឋា​ភិបាល​និយាយ​ថា ពលរដ្ឋ​ត្រូវតែ​ធ្វើការ​រយៈពេល​ពីរ​ឆ្នាំ​បន្ថែម​ទៀត ដែល​មាន​ន័យ​ថា​ត្រូវ​ធ្វើការ​រហូតដល់​អាយុ ៦៤​ឆ្នាំ​ពី​អាយុ​ ៦២​ឆ្នាំ​នៃ​អាយុ​ចូលនិវត្តន៍​ពី​ពេលមុន ដើម្បី​រក្សា​ថវិកា​នៃ​ប្រព័ន្ធ​សោធន​និវត្តន៍​ដ៏​សប្បុរស​បំផុត​របស់​ពិភពលោក​។​ ​ការស្ទង់មតិ​បង្ហាញ​ថា ប្រជាជន​បារាំង​ចំណាយ​ពេល​ច្រើន​ឆ្នាំ​ក្នុង​ការ​ចូលនិវត្តន៍​ ក្នុងចំណោម​ប្រទេសអង្គការ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​ (OECD) ដែល​ជា​អត្ថប្រយោជន៍​ដ៏​គួរ​ឱ្យ​ពេញចិត្ត​ដែល​ភាគច្រើន​ស្ទាក់ស្ទើរ​ក្នុង​ការ​បោះបង់​។ ​ទិន្នន័យ​បាន​បង្ហាញ​ថា ការចូលរួម​ធ្វើបាតុកម្ម​កាលពី​ថ្ងៃ​អង្គារ​បាន​ថយ​ចុះ​កាល​ពីមួយ​សប្តាហ៍​មុន ប៉ុន្តែ​រដ្ឋាភិបាល​នឹង​បន្ត​ឃ្លាំមើល​ការតវ៉ា​តាម​ដងផ្លូវដើម្បី​វាយតម្លៃ​ថា ​តើ​ការ​ប្រឆាំង​ជា​សាធារណៈ​នៅ​តែ​មាន​ភាព​ខ្លាំង​ប៉ុណ្ណា​។ នគរបាល​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ នៅ​ក្នុង​ការ​ប៉ះទង្គិច​គ្នា​មួយ​ចំនួន​រវាង​ក្រុម​បាតុករ និង​មន្ត្រី​នៅ​ក្នុង​ការ​តវ៉ា​កំណែទម្រង់​នៅ​ទីក្រុង​ប៉ារីស៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាជ្ញាធរខេត្តកំពង់ស្ពឺ សម្ពោធផ្លូវបេតុងក្រាលកៅស៊ូលើខ្នងភ្នំឧទ្យានជាតិសុរាម្រិតកុសមៈគីរីរម្យ ដើម្បីលើកកម្ពស់វិស័យទេសចណ៍
06/29/2026 12:06 PM
ក្រុមប្រឹក្សាធម្មនុញ្ញប្រគល់ស្តម្ភរដ្ឋធម្មនុញ្ញចម្លង ដើម្បីតម្កល់នៅសាលារាជធានី-ខេត្ត សម្រាប់​ប្រារព្ធ​ពិធីគោរពរដ្ឋធម្មនុញ្ញ
06/29/2026 12:06 PM
មន្រ្ដីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅបន្ត របស់មន្ទីរអភិវឌ្ឃន៍ជនបទខេត្តកំពត
06/29/2026 12:06 PM
រដ្ឋាភិបាល​កម្ពុជា​​បង្កើត​ក្រុម​ការងារ​អន្តរក្រសួង​ ដើម្បី​ទាក់ទាញភ្ញៀវទេសចរ​អន្តរជាតិមកទស្សនាកម្ពុជា
06/29/2026 12:06 PM
ក្រសួងផែនការ សាងសង់អគារវិទ្យាស្ថានជាតិស្ថិតិថ្មី ដែល​ជា​ការ​វិនិយោគ​លើ​អនាគត​ប្រព័ន្ធ​ស្ថិតិ​ជាតិ
06/29/2026 12:06 PM
អ៊ីស្រាអែល សម្លាប់ពលរដ្ឋប៉ាឡេស្ទីនច្រើននាក់នៅហ្កាហ្សា ខណៈការវាយប្រហារលើជំរំតង់នៅតែបន្ត
06/29/2026 12:06 PM
ក្រសួងបរិស្ថាន៖ កម្ពុជានៅតែបន្តហាមឃាត់ការនាំចូលសំណល់អេឡិចត្រូនិក (e-waste) ដើម្បីការពារបរិស្ថាន ធនធានធម្មជាតិ និងសុខភាពសាធារណៈ
06/29/2026 12:06 PM
មេដឹកនាំរុស្ស៊ី និងបេឡារុស តាមសេចក្តីរាយការណ៍ថា ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសន្តិសុខ
06/29/2026 12:06 PM
អ៊ីរ៉ង់ ចេញការព្រមានខ្លាំងៗទៅកាន់ប្រទេសបារ៉ែនថានឹងវាយប្រហារប្រទេសនេះប្រសិនបើបង្កហេតុ
06/29/2026 12:06 PM
មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាហ្វ្រិក និងអង្គការ WHO ដាក់ឱ្យដំណើរការវេទិការរួមមួយគាំទ្រដល់ការឆ្លើយតបជំងឺអេបូឡានៅអាហ្វ្រិក
06/29/2026 12:06 PM