សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
សម្ដេចធិបតី៖ យុទ្ធនាការកម្ចាត់ Online Scams ប៉ុន្មានខែចុងក្រោយនេះ បានស្ដារមុខមាត់កម្ពុជាមកវិញ
សម្ដេចធិបតី៖ កម្ពុជាជាសមាជិក WTO មិនអាចហាមឃាត់ការនាំចូលទំនិញពីប្រទេសដទៃបានទេ
សម្ដេចធិបតី៖ ឆ្នាំ២០២៩ កម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចបន្តដំណើរទៅកាន់ប្រទេសអភិវឌ្ឍន៍

ព័ត៌មានសំខាន់ៗ

លោកតាអាយុជាង៨០ឆ្នាំ សម្រេចក្តីបំណងប្រាថ្នាចង់ជួបសម្តេច និងប្រគល់វត្ថុបុរាណអាយុជិត៣០០ឆ្នាំ ជូនសម្តេចតេជោ ហ៊ុន សែន ជាវត្ថុអនុស្សារវីយ៍

2023/02/08 11:39:50 am        618
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ញាតឱ្យកុងទ្រី និងក្រុមគ្រួសារជួបសម្តែងការគួរសម តាមបំណងប្រាថ្នារបស់លោកតា ដែលចង់ជួបសម្តេចដោយផ្ទាល់ និងប្រគល់វត្ថុបុរាណ(ប៉ាន់តែ)អាយុជិត៣០០ឆ្នាំ ជូនសម្តេចតេជោ ហ៊ុន សែន ជាវត្ថុអនុស្សាវរីយ៍។លោកតាកុងទ្រី ដែលមានអាយុ ៨២ឆ្នាំ រស់នៅសង្កាត់ចោមចៅ រាជធានីភ្នំពេញ ក៏មានបំណងអរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលបានលះបង់កម្លាំងកាយចិត្ត ដើម្បីបុព្វហេតុជាតិតាំងពីបាតដៃទទេ រហូតមានការរីកចម្រើន មានសុខសន្តិភាពក្នុងប្រទេសកន្លងជាង ៤០ឆ្នាំមកនេះ។សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់លោកតា និងក្រុមគ្រួសារ ដែលបានជូនវត្ថុអនុស្សាវរីយ៍ដ៏មានតម្លៃមិនអាចកាត់ថ្លៃបានដល់សម្តេច។ សម្តេចតេជោបានប្រគល់វត្ថុបុរាណ(ប៉ាន់តែ) ដែលមានអាយុកាលជិត៣០០ឆ្នាំនោះ ជូនទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីអភិរក្ស និងជាមូលដ្ឋានសម្រាប់សិក្សាស្រាវជ្រាវនាពេលក្រោយ៕

អ្នក​រស់រានមានជីវិត​ស្នាក់នៅ​ក្នុង​តង់​មនុស្សធម៌ បន្ទាប់ពី​រញ្ជួយ​ដី​នៅ​ទួរគី​

2023/02/08 11:26:24 am        258
​ទួរគី៖ អាជ្ញាធរ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​គ្រាអាសន្ន​របស់​ប្រទេស​ទួរគី (AFAD) បាន​បង្កើត​តង់​មនុស្សធម៌​នៅក្នុង​ខេត្ត Malatya ដើម្បី​ផ្តល់​ទីជម្រក​ដល់​អ្នក​ដែល​បាន​បាត់បង់​លំនៅឋាន​របស់​ពួកគេ បន្ទាប់ពី​រញ្ជួយ​ដី​ដ៏​មាន​ឥ​ទ្ធិ​ពលកាលពី​ថ្ងៃ​ចន្ទ បណ្តាល​ឲ្យ​មនុស្ស​រាប់ពាន់នាក់​ស្លាប់​នៅ​ភាគខាងត្បូងប្រទេសទួរគី និង​ប្រទេសជិតខាង​ស៊ី​រី​។ ​ភាព​អស់សង្ឃឹម និង​ភាព​ត្រជាក់​ដោយសារ​ព្រិល​ធ្លាក់​ក្រាស់នៅលើ​ដី អ្នក​រស់រានមានជីវិត​ពី​រញ្ជួយ​ដី​នៅ​ខេត្ត Malatya ប្រទេស​ទួរគី បានបង្ហាញ​ការខកចិត្ត​របស់​ពួកគេ​ចំពោះ​អ្វីដែល​ពួកគេ​បាន​និយាយថា កង្វះ​ទីជម្រក​គ្រប់គ្រាន់ និង​ជំនួយ​ពី​អាជ្ញាធរ​។​ ​វីដេអូ​បង្ហាញ​ពី​បុរស ស្ត្រី និង​កុមារ​រាប់ពាន់នាក់កំពុងស្នាក់នៅ​បណ្តោះអាសន្ន​ក្នុង​តង់​ពណ៌​ស ខណៈអ្នក​ផ្សេងទៀត​អង្គុយ​នៅ​ជិត​ភ្នក់ភ្លើង​ ដើម្បី​ទទួលបាន​កម្តៅ​ក្នុង​អាកាសធាតុ​រដូវរងា​ត្រជាក់​ខ្លាំង​។ អាជ្ញាធរ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​គ្រាអាសន្ន​របស់​ប្រទេស​ទួរគីនិយាយថា អគារ​ចំនួន ៥,៧៧៥ខ្នង​ត្រូវបាន​បំផ្លាញ​នៅក្នុង​ការរញ្ជួយ​ដី​កាលពី​ថ្ងៃ​ចន្ទ ហើយ​មនុស្ស ២០,៤២៦នាក់​បាន​រងរបួស​។ មួយថ្ងៃ​បន្ទាប់ពី​ការរញ្ជួយ​ដី​បាន​វាយប្រហារ ក្រុម​អ្នក​ជួយសង្គ្រោះ​ដែល​កំពុងធ្វើការ​ក្នុងស្ថានភាព​លំបាក​ បាន​កំពុង​តស៊ូ​ដើម្បី​ជីក​ស្វែងរក​មនុស្ស​ចេញពី​គំនរ​បាក់បែក​នៃ​អគារ​ដែល​បាក់​រលំ​។ ​ខណៈ​ទំហំ​នៃ​គ្រោះមហន្តរាយ​កាន់តែ​បង្ហាញ​ច្បាស់ ចំនួន​អ្នកស្លាប់​មើលទៅ​ទំនងជា​កើនឡើង​ច្រើន​។ ​ប្រធានាធិបតី​ទួរគីលោក Tayyip Erdogan កាលពី​ថ្ងៃ​អង្គារ​បានប្រកាស​ដាក់រ​ដ្ឋ​ក្នុង​គ្រាអាសន្ន​នៅក្នុង​ខេត្ត​ចំនួន ១០ ដែល​ត្រូវបាន​បំផ្លាញ​ដោយ​ការរញ្ជួយ​ដី​។ រញ្ជួយ​ដី​ដែល​បាន​កើតឡើង​មាន​ចំណុចកណ្តាល​នៅក្នុង​ប្រទេស​ទួរគី និង​បាន​កើតឡើង​នៅក្នុង​ប្រទេស​ស៊ី​រីបណ្តាល​ឲ្យ​មនុស្ស​ជាង ​៧,៨០០​នាក់ស្លាប់ និង​រាប់ពាន់នាក់​រងរបួស ដែល​ទិន្នន័យ​ចុងក្រោយ​បង្ហាញថា ​អ្នកស្លាប់​សរុប​នៅ​ទួរគី​ឡើងដល់ ​៥.៨៩៤​នាក់ និង​នៅ​ស៊ី​រី​មាន​ចំនួន ​១.៩៣២​នាក់៕អត្ថបទ៖ ប៊ុនថន

ជប៉ុនបន្តជួយជំរុញការវិនិយោគទេសចរណ៍ និងគាំទ្រកម្ពុជាដែលទទួលជាម្ចាស់ផ្ទះស៊ីហ្គេម ២០២៣

2023/02/08 11:25:40 am        263
ភ្នំពេញ៖ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតថ្មីរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា បានបានអះអាងថា នឹងបន្តគាំទ្រជួយដល់កម្ពុជា ក្នុងការជំរុញវិនិយោគទេសចរណ៍ ជាពិសេសនៅក្នុងព្រឹត្តិការណ៍ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការប្រកួតស៊ីហ្គេមលើកទី៣២និងប៉ារ៉ាហ្គេមលើកទី១២ តាមរយៈការជួយឱ្យមានអ្នកទេសចរណ៍ជប៉ុនមកទស្សនានៅកម្ពុជា និងកិច្ចការចំពោះមុខមួយចំនួនទៀត។នៅក្នុងជំនួបសំដែងការគួរសម រវាងទូតថ្មីជប៉ុនប្រចាំកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៨កុម្ភៈនេះ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានបញ្ជាក់ឱ្យដឹងថា ជាមួយនឹងការចូលរួមសំដែងនូវការគោរពរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ចំពោះការបាត់បង់ប្អូនស្រីរបស់សម្ដេច និងសូមឱ្យវិញ្ញាណក្ខន្ធរបស់គាត់បានទៅកាន់សុគតិភព។ឯកឧត្តម អាត់ ស៊ូស៊ី បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តមបានមកកាន់កម្ពុជាកាលពីឆ្នាំ១៩៩២ហើយនៅពេលនេះកម្ពុជាមានការអភិវឌ្ឍយ៉ាងខ្លាំងមានស្ថិរភាព និងមានសន្តិភាព។ក្នុងន័យនេះ ឯកឧត្តមសូមសំដែងនូវការគោរពជូនចំពោះសម្ដេចតេជោចំពោះភាពដឹកនាំជាទីគោរព ហើយក៏បានសាទរចំពោះសម្ដេចដែលបានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានាក្នុងភាពជាប្រធានអាស៊ានទទួលបានជោគជ័យ។ជាការឆ្លើយតបសម្ដេចតេជោបានសំដែងនូវការស្វាគមន៍ និងអបអរសាទរជូនចំពោះឯកឧត្តមដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ជប៉ុនមកកាន់កម្ពុជា និងបានថ្លែងអំណរគុណជូនចំពោះឯកឧត្តម អាត់ស៊ូស៊ី ចំពោះការចូលរួមរំលែកមរណទុក្ខហើយសម្ដេចក៏បានថ្លែងអំណរគុណ និងយល់ស្របជាមួយការលើកឡើងរបស់ឯកឧត្តម អាត់ស៊ូស៊ីអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាមួយនឹងការប្ដេជ្ញាចិត្តរបស់ឯកឧត្តមក្នុងការអំអាងជួយដល់កម្ពុជា។សម្ដេចតេជោបានមានប្រសាសន៍ថា ជប៉ុនអាចជួយគាំទ្រដំណើរការ sea games របស់កម្ពុជាតាមរយៈឲ្យមានអ្នកមកទស្សនានិងរៀបចំឲ្យមានការហោះហើរត្រង់មកកាន់កម្ពុជា ។ដោយឡែកលើវិស័យសេដ្ឋកិច្ចនិងវិនិយោគសម្ដេចបានសុំឲ្យឯកអគ្គរាជទូតជប៉ុនជួយជំរុញកំណើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងជួយជំរុញឲ្យអ្នកវិនិយោគមកកាន់កម្ពុជាកាន់តែច្រើនឡើងថែមទៀត៕(ដោយ៖ មុត សុទ្ធ)

ចំនួន​អ្នក​ឆ្លងកាត់​ព្រំដែន​ប្រចាំថ្ងៃ​នៅ​ចិន​កើនឡើង​ខ្ពស់បំផុត ចាប់តាំងពី​ការផ្ទុះ​ជំងឺ​រាតត្បាត​សកល​

2023/02/08 10:28:28 am        223
​ចិន៖ យោងតាម​ទិន្នន័យ​បញ្ចេញ​ដោយ​រដ្ឋបាល​ទេសន្តរប្រវេសន៍ ​ដែល​បាន​បញ្ចេញ​កាលពី​ថ្ងៃ​អង្គារ ចំនួន​អ្នកធ្វើដំណើរ​​ចេញ និង​ចូល​ប្រចាំថ្ងៃ​ទាំង​ទៅ​ និង​មកពី​ប្រទេស​ចិន​បាន​ឡើង​ដល់ ​៦៧៦.០០០​នាក់​ដែល​ជា​ចំនួន​ខ្ពស់​បំផុត​នៃ​អ្នក​ធ្វើ​ដំណើរ​ ចាប់​តាំងពី​មានការ​ផ្ទុះ​រាលដាល​វីរុស COVID-19។ ​ការ​កើន​ឡើង​នៃ​ចំនួន​អ្នក​ធ្វើដំណើរ​ឆ្លងកាត់​ព្រំដែន មួយ​ចំណែក​ធំ​ដោយសារ​ការ​អនុវត្តន៍​គោល​នយោបាយ​រដ្ឋបាល​អន្តោប្រវេសន៍​កាន់តែ​ប្រសើរ ក្រោយ​ការលុបចោល​វិធានការ​ឆ្លើយតប​វីរុស COVID-19 និង​ការ​ចាប់ផ្ដើម​ឡើងវិញ​ទាំងស្រុង​នៃ​ការ​ធ្វើ​ដំណើរ​ជាធម្មតា​រវាង​ចិនដីគោក និង​ទីក្រុង​ហុងកុង ព្រមទាំង​តំបន់​រដ្ឋបាល​ពិសេស​ម៉ា​កាវ​កាលពី​ថ្ងៃ​ចន្ទ​។ ​ចំនួន​អ្នក​ធ្វើដំណើរ​កាលពី​ថ្ងៃ​ចន្ទ​ស្មើនឹង ​៣២.៨% ខ្ពស់​ជាង​កាលពី​កន្លងទៅ​។ ប្រទេស​ចិន​បាន​ទម្លាក់​ការគ្រប់គ្រង​នៃ​វីរុស COVID-19 ពី​កម្រិត A ទៅ​កម្រិត B សម្រាប់​ជំងឺឆ្លង​នេះ​កាលពី​ថ្ងៃ​ទី​៨​ ខែ​មករា ដោយ​បន្ធូរបន្ថយ​ការ​រឹតត្បិត​ការ​ធ្វើដំណើរ​ និង​បោះបង់ចោល​ការ​តម្រូវ​ឲ្យ​នៅ​ដាច់​ដោយឡែក សម្រាប់​អ្នកដំណើរ​ចូលទៅ​ដល់​ប្រទេស​ចិន៕ អត្ថបទ៖ សុខមាន

ចិនច្រានចោល​ការសន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​ប្រមុខ​ការពារជាតិ​អាមេរិក ក្រោយ​ការបាញ់​ទម្លាក់​បា​ឡុង​

2023/02/08 09:59:11 am        203
​អាមេរិក៖ មន្ទីរ​បញ្ច​កោណ​បាន​និយាយ​នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​អង្គារ​​ថា ប្រទេស​ចិន​បាន​ច្រានចោល​ការសន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លោក Lloyd Austin ក្រោយ​ការបាញ់​ទម្លាក់​បា​ឡុង​របស់​ចិន ​ដែល​ទីក្រុង​វ៉ាស៊ីនតោន​សង្ស័យថា​ជា​បា​ឡុង​ចារកម្ម។ ​យោង​តាម​មន្ទីរ​បញ្ច​កោណ ក្រសួងការពារជាតិ​អាមេរិក​បាន​ដាក់​សំណើ​ សម្រាប់​ការសន្ទនា​តាម​ទូរស័ព្ទ​រវាង​លោក Austin និង​ប្រមុខ​ការពារ​ជាតិ​ចិន​លោក Wei Fenghe ភ្លាមៗ ក្រោយ​យន្តហោះ​ចម្បាំង​អាមេរិក​បាញ់​ទម្លាក់​បា​ឡុង​កាលពី​រសៀល​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​កន្លងទៅ​។ ប៉ុន្តែ​ចិន​បាន​ច្រានចោល​សំណើ​នេះ​។ ឧ​ត្ត​ម​សេនីយ៍​ទោ និង​អ្នកនាំពាក្យ​មន្ទីរ​បញ្ចកោណ​លោក ​Pat Ryder បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ថា យើង​ជឿ​ថា​ ការ​បើក​ចំហរ​ខ្សែបន្ទាត់​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក​ និង​ចិន​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​គ្រប់គ្រង​ទំនាក់ទំនង​ប្រកបដោយ​ការទទួលខុសត្រូវ​។ ទីក្រុង​ប៉េកាំង​បាន​និយាយ​ថា បា​ឡុង​នេះ​គឺជា​បា​ឡុង​ស៊ីវិល​ប្រើ​សម្រាប់​ឧតុនិយម​ និង​គោលបំណង​វិទ្យាសាស្ត្រ ហើយ​ថា​ ការសម្រេចចិត្ត​បាញ់​ទម្លាក់​នេះ​គឺជា​ការ​បញ្ចេញ​ប្រតិកម្ម​ហួសហេតុ​៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យទូតថ្មីរបស់ជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

2023/02/08 09:52:00 am        279
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន តែងតាំងថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រី។

អ្នកស្លាប់​ដោយសារ​ការរញ្ជួយ​ដី​នៅ​ទួរគី​ និង​ស៊ី​រី​កើនឡើង​ជិត ​៨​ពាន់​នាក់ ​ខណៈ​ក្រុម​អុ្នក​សង្គ្រោះ​ប្រឈម​អាកាសធាតុ​ត្រជាក់

2023/02/08 08:05:30 am        339
ស៊ីរី៖ ក្រុម​អ្នក​សង្គ្រោះ​នៅក្នុង​ប្រទេស​ទួរគី និង​ស៊ី​រី​បាន​តស៊ូ​ទប់ទល់​អាកាសធាតុ​ត្រជាក់​ខ្លាំង​កាល​ពី​ថ្ងៃ​អង្គារ ប្រជែង​ពេលវេលា​ដើម្បី​ស្វែងរក​អ្នក​នៅ​រស់​រាន​មាន​ជីវិត ​ក្រោម​អគារ​ដែល​បាក់​រលំ​រាប​ដល់​ដី​ដោយសារតែ​ការ​រញ្ជួយ​ដី ​ដែល​បាន​សម្លាប់​មនុស្ស​ជាង ​៧.៨០០​នាក់​។​ការរញ្ជួយ​ដែល​បាន​បង្ក​ការ​រង​ទុក្ខ​កាន់​តែខ្លាំង​លើ​តំបន់​ព្រំដែន ដែល​ត្រូវ​បាន​ញាំញី​ដោយ​ជម្លោះ​រួច​ទៅ​ហើយ​ បាន​បណ្ដាល​ឲ្យ​មនុស្ស​ចេញទៅ​អាំងភ្លើង​នៅ​លើ​គំនរ​ថ្ម​ដែល​កំពុង​ឆេះ ដើម្បី​ព្យាយាម​កំដៅ​ខ្លួន​ក្នុង​ពេល​រងា​ខ្លាំង ខណៈ​ជំនួយ​អន្តរជាតិ​បាន​ចាប់ផ្ដើម​ទៅដល់​បណ្ដើរៗ​។ ​អ្នក​នៅ​រស់​រាន​មានជីវិត​ត្រូវ​បាន​រកឃើញ​ជា​បន្តបន្ទាប់ រួមទាំង​ទារិកា​ទើប​កើត​ម្នាក់​ត្រូវបាន​យកចេញ​ពី​គំនរ​ថ្ម​ ទាំង​នៅមាន​ជីវិត​នៅក្នុង​ប្រទេស​ស៊ី​រី ចំណែកឯ​ម្ដាយ និង​ក្រុម​គ្រួសារ​ទាំងអស់​របស់​គេ​បាន​ស្លាប់​ក្នុងការ​រញ្ជួយ​ដី​ក្នុង​ទីក្រុង Jindayris ​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ឧទ្ទាម​កាលពី​ថ្ងៃ​ចន្ទ​។​ការ​រញ្ជួយ​ដី​កម្រិត ៧.៨​រ៉ិ​ច​ទ័​រ​ដែល​បាន​វាយប្រហារ​កាលពី​ថ្ងៃ​ចន្ទ​ ស្រប​ពេល​មនុស្ស​កំពុង​លង់លក់​ក្នុង​ដំណេក បាន​ផ្ដួលរំលំ​សំណង់​អគារ​រាប់ពាន់​បាក់​រាប​ដល់​ដី និង​មនុស្ស​ជាច្រើន​ដែល​គេ​ពុំ​បាន​ដឹង​ច្បាស់​កំពុង​ជាប់​ក្នុង​គំនរ​កម្ទេច​ថ្ម និង​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​មនុស្ស​រាប់​លាន​នាក់​។ ​ការ​បំផ្លិច​បំផ្លាញ​ដ៏​មហាសាល​នេះ​កាលពី​ថ្ងៃ​អង្គារ ​បាន​ជំរុញ​ឲ្យ​លោក​ប្រធានាធិបតី​ទួរគី Recep Tayyip Erdogan ប្រកាស​ដាក់​រដ្ឋ​ក្នុង​គ្រាអាសន្ន​រយៈពេល​ ៣​ខែ​នៅ​ក្នុង​ខេត្ត​ចំនួន​១០​ នៅ​ភាគ​អាគ្នេយ៍​។ ​ទិន្នន័យ​ចុងក្រោយ​បង្ហាញ​ថា ​អ្នក​ស្លាប់​សរុប​នៅ​ទួរគី​ឡើង​ដល់ ​៥.៨៩៤​នាក់ និង​នៅ​ស៊ី​រី​មាន​ចំនួន ១.៩៣២​នាក់​ ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ស្លាប់​សរុប​ក្នុង​ប្រទេស​ទាំង​២​ ឡើង​ដល់ ​៧.៨២៦​នាក់​៕ អត្ថបទ៖ សុខមាន

«កម្ពុជា ចិន នឹងធ្វើឱ្យកាន់តែស៊ីជម្រៅនូវការកសាងសហគមន៍វាសនារួម»

2023/02/07 03:44:35 pm        49
ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជានាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។​បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស អញ្ជើញអមដំណើរ សម្តេចតេជោនាយករដ្ឋមន្រ្តី រួមមានរដ្ឋមន្រ្តី ឥស្សរៈជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំធុរកិច្ច។ ក្រសួងបញ្ជាក់ថា ក្នុងឱកាសទស្សនកិច្ចនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងជួបសម្តែងការគួរសមដាច់ដោយឡែក​ជាមួយ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន និងឯកឧត្តម លី ជានស៊ូ ប្រធានសភាតំណាងប្រជាជនចិន ហើយក៏នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តម លី ខឺឈាងនាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីផ្លាស់ប្តូរទស្សនៈ និងពិភាក្សាអំពីចំណង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបញ្ហាដែលជាប្រយោជន៍ និងកង្វល់រួម ក្នុងតំបន់ និងអន្តរជាតិ។ នាយករដ្ឋមន្រ្តីទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួនផងដែរ។ក្រសួងការបរទេសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់​សាធារណរដ្ឋប្រជាមានិតចិននាពេលខាងមុខ នឹងផ្តល់កាលានុវត្តភាពដល់រដ្ឋាភិបាលទាំងពីរ ដើម្បី​ជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងធ្វើឱ្យកាន់តែ​ស៊ីជម្រៅនូវការ​កសាង​សហគមន៍វាសនារួមកម្ពុជា-ចិន ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជន និងប្រជាជាតិទាំងពីរ៕

បំណាក់​ដី​នៅ​ប៉េ​រូ​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់ ៨​នាក់​ស្លាប់​

2023/02/07 03:13:53 pm        389
​ប៉េរូ៖ មជ្ឈមណ្ឌល​ប្រតិបត្តិការ​សង្គ្រោះ​បន្ទាន់​ជាតិ (COEN) របស់​ប្រទេស​ប៉េ​រូ​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​ចន្ទ​ថា មនុស្ស​យ៉ាង​ហោចណាស់ ៨​នាក់​បាន​ស្លាប់ និង​ ៥​នាក់​បាន​បាត់​ខ្លួន​ដោយសារ​បំណាក់​ដី​។ ​​នៅ​តំបន់ Secocha ផ្លូវ​ជាច្រើន​កន្លែង​ត្រូវបាន​គ្របដណ្តប់​ដោយ​កម្ទេចកម្ទី​ថ្ម ខណៈ​លំនៅឋាន​ជា​ច្រើន​ខ្នង​ត្រូវបាន​កប់​នៅក្រោម​កម្ទេច​ថ្ម និង​ដី​។ អភិបាលក្រុង Mariano Nicolas Valcarcel លោក William Alvarado និយាយថា គ្រួសារ​ជាង ១,០០០​គ្រួសារ​បាន​រង​ផល​ប៉ះពាល់​ដោយ​បំណាក់​ដី​នៅ​តំបន់ Secocha។​ មជ្ឈមណ្ឌល​ប្រតិបត្តិការ​សង្គ្រោះ​បន្ទាន់​ជាតិ បាន​ប្រកាស​អាសន្ន​សម្រាប់​បំណាក់​ដី និង​ទឹកជំនន់​នៅ​ក្នុង​តំបន់​ចំនួន​ ២៦៨​កន្លែង​ផ្សេងទៀត៕អត្ថបទ៖ ប៊ុនថន

ប្រទេស​ឈី​លី​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ​ខ្លាំង​បំផុត​ក្នុង​កំណត់ត្រា ខណៈ​អ្នកស្លាប់​កើន​ដល់ ​២៦​នាក់​

2023/02/07 02:25:10 pm        592
​ឈីលី៖ ក្រុម​អ្នក​ពន្លត់អគ្គិភ័យ​ប្រទេស​ឈី​លី​កំពុង​ប្រយុទ្ធ ​ដើម្បី​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ ខណៈ​អ្នក​ស្ម័គ្រចិត្ត​ក្នុង​ប្រទេស​ និង​អន្តរជាតិ​ធ្វើការ ​ដើម្បី​យកចេញ​កម្ទេចកម្ទី​ដែល​បន្សល់ទុក​ដោយ​អគ្គិភ័យ​។ ភ្លើង​ឆេះ​ព្រៃ​បាន​លេប​ត្របាក់​ផ្ទៃដី​ចំនួន ២៧០,០០០ហិកតា បណ្តាល​ឲ្យ​មនុស្ស ២៦នាក់​ស្លាប់​រហូត​មក​ដល់​ពេល​នេះ​នៅ​ភាគខាងត្បូង​ប្រទេស​ឈី​លី ហើយ​បាន​ធ្វើឱ្យ​ឆ្នាំ​២០២៣​ នេះ​ជា​ឆ្នាំ​ដ៏​អាក្រក់​បំផុត​លើក​ទី២ នៃ​អគ្គិភ័យ​ឆាបឆេះ​លើ​ផ្ទៃ​ច្រើន​ហិកតា​ បន្ទាប់ពី​អ្វីដែល​គេ​ហៅថា «​ព្យុះ​អគ្គិភ័យ​» ដែល​បាន​កើតឡើង​នៅ​ប្រទេស​នេះ​ក្នុង​ឆ្នាំ​២០១៧។ សាជីវកម្ម​ព្រៃឈើ​ជាតិ​របស់​រដ្ឋ​បាន​រាយការណ៍​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ចន្ទមាន​ភ្លើង​ឆេះ​ដ៏​សកម្ម​ចំនួន ២៧៥​កន្លែង ដែល​ក្នុង​នោះ ៦៩​កន្លែង​កំពុង​ទប់​ស្កាត់​ក្នុង​ស្ថានភាព​ពិបាក​ខ្លាំង ខណៈ​អាជ្ញាធរ​និយាយ​ថា អាកាសធាតុ​ក្តៅ​ស្ងួត​នឹង​បន្ត​នៅ​សប្តាហ៍​នេះ ដែល​កាន់តែ​ធ្វើ​ឲ្យ​ភ្លើង​ឆេះ​កាន់​តែ​ខ្លាំង​ឡើង​អាក្រក់​បំផុត ​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​។​ ​ប្រទេស​ឈី​លី​ស្ថិត​នៅ​ក្នុង​រយៈពេល​ជាង​ ១​ទសវត្សរ៍​នៃ​អាកាសធាតុ​ក្តៅ​ស្ងួត ដែល​អង្គការ​ឧតុនិយម​ពិភពលោក​ហៅថា​ជា «​គ្រោះ​រាំងស្ងួត​» កាលពី​ឆ្នាំមុន ដោយ​បាន​និយាយ​ថា វា​ជា​រយៈពេល​វែង​បំផុត និង​បាន​កត់សម្គាល់​ពី​វិបត្តិ​ទឹក​ដ៏​ធំ​មួយ​។ រលក​កម្តៅ និង​ខ្យល់​បក់​ខ្លាំង​បាន​បណ្តាល​ឱ្យ​អណ្តាត​ភ្លើង​រាលដាល​យ៉ាង​ឆាប់រហ័ស ក្នុងអំឡុងពេល​រដូវ​ក្តៅ​នៅ​អឌ្ឍគោល​ភាគ​ខាង​ត្បូង៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

«យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» នៅតំបន់ផ្លូវថ្មើរជើងចតុមុខ ទាក់ទាញ​មនុស្ស​ជា​ច្រើន​ចូល​រួម​បរិច្ចាគ ដើម្បីកុមារកម្ពុជា
06/29/2026 11:06 AM
ប៉ាគីស្ថាន៖ កងកម្លាំងសន្តិសុខរបស់ខ្លួនបានសម្លាប់អ្នកប្រយុទ្ធ២៩នាក់តាមបណ្តោយព្រំដែនអាហ្វហ្គានីស្ថាន
06/29/2026 11:06 AM
កូរ៉េខាងជើង រិះគន់សមយុទ្ធយោធាជប៉ុន-អាមេរិក ថាជា ការហាត់សមសង្គ្រាម
06/29/2026 11:06 AM
ក្ដីសង្ឃឹមរកឃើញអ្នកនៅរស់បន្ថែមទៀត ពីគ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានរសាត់ឆ្ងាយ ខណៈការសង្គ្រោះនៅតែបន្ត
06/29/2026 10:06 AM
សមាគម CWEA លើកទឹកចិត្តសហគ្រិនស្ត្រីឱ្យមានភាពក្លាហាន និងការធ្វើអាជីវកម្មប្រកបដោយវិជ្ជាជីវ:
06/29/2026 10:06 AM
កាណាដាឈ្នះអាហ្វ្រិកខាងត្បូងចុងម៉ោង ឡើងវគ្គ ១៦ ក្រុមបាល់ទាត់ពិភពលោក ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ
06/29/2026 10:06 AM
ជម្រើសជាតិនារីកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំត្រៀមជើងឯកអាស៊ាន ខណៈលីគនារី ត្រូវសម្រាកជាង ១ខែ
06/29/2026 10:06 AM
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា
06/29/2026 10:06 AM
Cody Gakpo ស្នើសុំឯកជនភាព ក្រោយបាត់បង់កូនក្នុងផ្ទៃ ខណៈកំពុងបំពេញភារកិច្ចនៅ World Cup
06/29/2026 10:06 AM
សមាគមអតីតយុទ្ធជន បើកវគ្គបណ្តុះបណ្តាលស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្គ្រោះ ជូន អ.ន.ក.ខេត្ត កំពង់ចាម
06/29/2026 10:06 AM