សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
សម្ដេចធិបតី៖ យុទ្ធនាការកម្ចាត់ Online Scams ប៉ុន្មានខែចុងក្រោយនេះ បានស្ដារមុខមាត់កម្ពុជាមកវិញ
សម្ដេចធិបតី៖ កម្ពុជាជាសមាជិក WTO មិនអាចហាមឃាត់ការនាំចូលទំនិញពីប្រទេសដទៃបានទេ
សម្ដេចធិបតី៖ ឆ្នាំ២០២៩ កម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចបន្តដំណើរទៅកាន់ប្រទេសអភិវឌ្ឍន៍

ព័ត៌មានសំខាន់ៗ

ស្ពានបេតុងខ្សែកាបឫស្សីកែវឆ្លងកាត់ទន្លេសាបចាប់ផ្តើមតភ្ជាប់តួស្ពានហើយនៅព្រឹកនេះ

2023/01/16 09:17:28 am        985
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ ការដ្ឋានសាងសង់ស្ពានខ្សែកាបឫស្សីកែវ ឆ្លងកាត់ទន្លេសាប សម្រេចលទ្ឋផលដល់ដំណាក់កាលនៃការតភ្ជាប់តួស្ពានទាំងមូលហើយ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអ្នកឧកញ៉ា ពុង ឃាវសែ។តាមផែនការ គម្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុង នៅក្នុងខែមេសា ឆ្នាំ២០២៣ ខាងមុខ ។ ស្ពានបេតុងខ្សែកាបថ្មីនេះ ឆ្លងកាត់ទន្លេសាបពីក្រុងរណបជ្រោយចង្វារ និងផ្លូវជាតិលេខ៦ មកកាន់ផ្លូវជាតិលេខ ៥ ។ ស្ពានថ្មីនេះនឹងជួយសម្រួលឱ្យការដឹកជញ្ជូនទំនិញ និងការធ្វើដំណើរផ្សេងៗចេញពីខេត្តនានាមកកាន់រាជធានីភ្នំពេញ និងពីរាជធានីភ្នំពេញទៅកាន់ខេត្តនានា ដែលកំពុងមានកំណើនការធ្វើចរាចរណ៍ជាប្រចាំ។គម្រោងស្ពានខ្សែកាបឫស្សីកែវនេះ មានរចនាបទទំនើប ដែលមានសរសរធំចំនួន ៤បង្គោល មានកម្ពស់រហូតដល់ ៤០ម៉ែត្រ សម្រាប់ព្យួរខ្សែកាប។ ស្ពានបេតុងនេះ ស្ថាបនានៅអមជាមួយស្ពានបេឡេ មានប្រវែង ៩២២ ម៉ែត្រ មានទទឹង ២០,៥ ម៉ែត្រ។ ដោយឡែក ចិញ្ចើមស្ពានសម្រាប់ថ្មើរជើង មានទទឹង ១,២៥ ម៉ែត្រសងខាង។កម្ពស់សរសរស្ពានសម្រាប់ព្យួរខ្សែកាបធៀបនឹងកម្រាលស្ពាន ៣៤ ម៉ែត្រ។ គន្លងខ្សែយានយន្តមានទទឹង៣.៧៥ ម៉ែត្រ។ គន្លងធ្វើចរាចរណ៍ ២ខ្សែទៅ ២ខ្សែមក។កម្ពស់នាវាចរក្រោមស្ពានអតិបរមានៅរដូវវស្សា ១០.៥ ម៉ែត្រ។ កម្ពស់នាវាចរក្រោមស្ពានអប្បរមានៅរដូវប្រាំង ២០,៥ ម៉ែត្រ ដោយមានបំពាក់បង្គោលភ្លើងបំភ្លឺ និងដាក់ស្លាកសញ្ញាចរាចរណ៍។ ស្ពាននេះចំណាយថវិកាសាងសង់ប្រមាណ ៣៥លានដុល្លារសហរដ្ឋអាមេរិក៕ (ដោយ៖ ប្រាក់ វ៉ាន់ដា / ថត ៖ ប៉ាន់ បូនី)

ទឹកជន់លិចផ្ទះប្រជាពលរដ្ឋនៅសង្កាត់គងនយបានស្រកចុះបណ្តើរៗហើយ

2023/01/16 09:12:10 am        456
ភ្នំពេញ៖ លោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញបានឱ្យដឹងថា ទឹកលិចជន់ចូលផ្ទះប្រជាពលរដ្ឋនៅសង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានស្រកចុះបណ្តើរៗហើយ មកទល់ព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ ហើយប្រជាពលរដ្ឋអាចទៅកាន់លំនៅឋានវិញបានខ្លះៗហើយដែរ។

លោក Putin និយាយថា ប្រតិបត្តិការសឹករបស់រុស្ស៊ីប្រព្រឹត្តទៅយ៉ាងល្អនៅក្នុងប្រទេសអ៊ុយក្រែន

2023/01/16 08:42:38 am        818
រុស្ស៊ី៖ លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​និយាយ​ថា ប្រតិបត្តិការ​សឹក​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ទទួល​បាន​សន្ទុះ​រីកចម្រើន​ជា​វិជ្ជមាន ហើយ​ថា​លោក​សង្ឃឹមថា​កង​ទ័ពរ​បស់​លោក​នឹង​ដណ្ដើម​បាន​ជ័យជម្នះ​កាន់​តែច្រើន​ថែមទៀត បន្ទាប់ពី​រុស្ស៊ី​ប្រកាស​ពី​ការគ្រប់គ្រង​បាន​ទីក្រុង​ផលិត​អំបិល Soledar​ ភាគ​ខាងកើត​របស់​អ៊ុយ​ក្រែ​ន​។​ការ​វាយ​លុក​ចូល​អ៊ុយ​ក្រែ​ន​ពី​សំណាក់​រុស្ស៊ី​កាលពី​ថ្ងៃទី​២៤ ​ខែកុម្ភៈ បាន​បណ្ដាល​ឲ្យ​ក្លាយ​ជា​ជម្លោះ​ដ៏​ធ្ងន់ធ្ងរ​បំផុត​នៅ​អឺរ៉ុប​ចាប់​តាំង​ពី​សង្គ្រាមលោកលើកទី​២​ មក និង​ជា​ការ​ប្រឈម​ដាក់គ្នា​ដ៏​ធំ​បំផុត​រវាង​ទីក្រុង Moscow និង​លោក​ខាង​លិច​ចាប់​តាំង​ពី​វិបត្តិ​មី​ស៊ី​ល​របស់​គុយបា​ឆ្នាំ​១៩៦២ ​មក​។ ​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា កងកម្លាំង​របស់​ខ្លួន​បាន​គ្រប់គ្រង​ទីក្រុង Soledar ជា​ជោគជ័យ​ដ៏​កម្រ​មួយ​សម្រាប់​ទីក្រុង Moscow បន្ទាប់ពី​ការ​ចាញ់​ប្រៀប​នៅ​សមរភូមិ​ប៉ុន្មាន​ខែ​មកនេះ​។​លោក Putin បាន​ប្រាប់​ទូរទស្សន៍​រដ្ឋ​រ៉ូ​ស៊ី​យ៉ា ១ (Rossiya 1) នៅ​ពេល​សួរ​អំពី​ការ​វាយ​ដណ្ដើម​បាន​ទីក្រុង​ផលិត​អំបិល Soledar ថា ដំណើរការ​វិវត្តន៍​នៃ​សង្គ្រាម​គឺ​វិជ្ជមាន។ ​អ្វីៗ​កំពុង​បោះជំហាន​ទៅមុខ​តាម​ផែនការ​របស់​ក្រសួងការពារជាតិ និង​នាយអគ្គសេនាធិការ​។ ​ខ្ញុំ​សង្ឃឹមថា ​ក្រុម​អ្នក​ប្រយុទ្ធ​របស់​យើង​នឹង​នាំ​លទ្ធផល​កាន់តែ​ល្អ​ប្រសើរ​ថែមទៀត ​នៃ​ការ​ប្រយុទ្ធ​របស់​ពួកគេ​មក​ឲ្យ​យើង​៕ អត្ថបទ៖ ក្រូច សុខមាន

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបជាមួយអ្នកសារព័ត៌មានលើកទី៥ ជិត៥ពាន់នាក់

2023/01/14 04:54:42 pm        651
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីអញ្ជើញផ្តល់កិត្តិយសជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយបងប្អូនអ្នកសារព័ត៌មានប៉ុន្មានជិត ៥.០០០នាក់ នៅសាលពិព័ណ៌កោះពេជ្រ នៅល្ងាចថ្ងៃសៅរ៍ទី១៤ ខែមករា ឆ្នាំ២០២៣ នេះបន្ទាប់ពីមានការអាក់ខានរយៈពេលបីឆ្នាំដោយសារជំងឺកូវីដ-១៩។ជំនួបអាហារសាមគ្គីនៅឆ្នាំនេះ ធ្វើឡើងក៏ចំពេលខួប៣៨ឆ្នាំនៃការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់សម្ដេចតេជោ ហ៊ុន សែន ផងដែរ។ក្រៅពីអ្នកព័ត៌មានហើយនោះ ថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល អភិបាលរាជធានី ខេត្ត មន្ត្រីអ្នកនាំពាក្យ និងមន្ត្រីរបស់រាជរដ្ឋាភិបាលដែលពាក់ព័ន្ធលើវិស័យសារព័ត៌មាន ត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងពិធីនេះផងដែរ។ជំនួបនេះធ្វើឡើងដោយ បើកទូលាយ ពោលអ្នកព័ត៌មានកំពុងបម្រើការងារនៅក្នុងប្រទេស កម្ពុជាទាំងជាតិ និងអន្តរជាតិ សុទ្ធតែត្រូវបាន អនុញ្ញាតឱ្យចូលរួម ដោយមិនមានប្រកាន់អ្នកសារព័ត៌មានមកពីស្ថាប័នគាំទ្រ ឬមិនគាំទ្ររាជរដ្ឋាភិបាលនោះឡើយ៕

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបអតីតឧបនាយករដ្ឋមន្ត្រី និងប្រតិភូឧស្សាហកម្មកូរ៉េ

2023/01/14 11:31:29 am        66
ភ្នំពេញ ៖ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តម បណ្ឌិត អូ មីយុង (OU MYUNG) អតីតឧបនាយករដ្ឋមន្ត្រី និងប្រតិភូ​ឧស្សាហកម្មកូរ៉េ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ បានឱ្យដឹងនៅក្រោយជំនួបថា ឯកឧត្តម បណ្ឌិត អូ មីយុង បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តម បានមកព្រះរាជាណាចក្រកម្ពុជា កាលពី ១០ឆ្នាំមុន ហើយនៅពេលនេះ ឯកឧត្តម បានសង្កេតឃើញថា កម្ពុជា មានការអភិវឌ្ឍយ៉ាងឆាប់រហ័សជាទីបំផុត ។ ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត អូ មីយុង ក៏បានជម្រាបជូនសម្ដេចតេជោ ថា ឯកឧត្តម បានសង្កេតឃើញថា កម្ពុជា មានភាពអនុគ្រោះខ្លាំង​ណាស់​សម្រាប់ការ​វិនិយោគ​មកពីប្រទេសកូរ៉េ នោះគឺកម្ពុជា និងកូរ៉េ មានកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី, កម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងកម្ពុជា មិនមានគ្រោះមហន្តរាយដោយគ្រោះធម្មជាតិនោះទេ ។ អ្វីដែលកម្ពុជាខ្វះខាតនោះ គឺអ្នកវិនិយោគកូរ៉េមិនទាន់មានការយល់ដឹងច្បាស់ អំពីស្ថានភាពវិនិយោគនៅកម្ពុជា។ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ ឯកឧត្តមបណ្ឌិត អូ មីយុង ដែលបានវាយតម្លៃអំពី​ស្ថានភាពនៅ​កម្ពុជា ។ សម្ដេចតេជោបានជម្រាបជូន ឯកឧត្តម និងប្រតិភូទាំងមូលថា ជាការពិតណាស់ កម្ពុជា មានសុខសន្តិភាព ស្ថិរភាពនយោបាយ និងមិនមានគ្រោះធម្មជាតិ ដូចជាគ្រោះរញ្ជួយដី ផ្ទុះភ្នំភ្លើង ឬខ្យល់ព្យុះនោះទេ ។ អ្វីដែលឯកឧត្តម អូ បានលើកឡើង គឺជាការពិត កម្ពុជា មានស្ថានភាពអំណោយផល។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្នើសុំឲ្យឯកឧត្តម និងប្រតិភូទាំងមូល ជួយធ្វើការផ្សព្វផ្សាយ សូមឱ្យអ្នកវិនិយោគកូរ៉េ សម្លឹងមកកម្ពុជាបន្ថែម លើកត្តាអំណោយផល ដូចបានជម្រាបជូនខាងលើនោះ កម្ពុជា និងកូរ៉េ មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) កម្ពុជាអនុញ្ញាតឲ្យក្រុមហ៊ុនកូរ៉េ ជាម្ចាស់ភាគហ៊ុន ១០០% ដោយមិនតម្រូវឲ្យមាន​ភាគហ៊ុនក្នុងស្រុកនោះទេ, កម្ពុជា អនុញ្ញាតឲ្យក្រុមហ៊ុនទាំងអស់ ប្រើប្រាស់រូបិយប័ណ្ណបរទេស នោះគឺអនុញ្ញាតឱ្យប្រើប្រាស់ដុល្លារ សម្រាប់បើកប្រាក់ខែឲ្យពលករដោយមិនតម្រូវឱ្យមានការទៅប្ដូរប្រាក់នៅធនាគារឡើយ។ជាមួយគ្នានោះដែរ កម្ពុជា ក៏មានវត្ថុធាតុដើមដូចជា៖ ស្វាយចន្ទី ស្រូវ កៅស៊ូ ដំឡូង និងកម្លាំងពលកម្មវ័យក្មេងជាច្រើនផងដែរ។ ក្នុងន័យនេះសម្ដេចតេជោ ហ៊ុន សែន បានស្នើសុំឯកឧត្តម និងប្រតិភូទាំងមូល ជួយជំរុញការវិនិយោគលើវិស័យឧស្សាហកម្មកែច្នៃ និងវិស័យឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់មកកម្ពុជាផងដែរ ៕

អបអរសាទរខួបទី៣៨ឆ្នាំ នៃការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់សម្ដេចតេជោ ហ៊ុន សែន

2023/01/14 08:28:58 am        137
ភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២៣ នេះ គឺជាខួបទី៣៨ឆ្នាំ នៃការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (១៤ មករា ១៩៨៥-១៤ មករា ២០២៣) ដែលពេលនោះ សម្ដេចជានាយករដ្ឋមន្រ្តីដែលមានវ័យក្មេងជាងគេបំផុតនៅក្នុងពិភពលោក។ មកដល់ថ្ងៃនេះ សម្តេច ហ៊ុន សែន គឺជានាយករដ្ឋមន្រ្តីដែលពលរដ្ឋគោរពស្រឡាញ់ និងគាំទ្រខ្លាំងបំផុត ហើយដែលរក្សាតំណែងជានាយករដ្ឋមន្រ្តីបានយូរជាងគេបំផុតនៅក្នុងពិភពលោក។៣៨ឆ្នាំកន្លងទៅនេះ កម្ពុជាបានឆ្លងកាត់មហាឧបសគ្គធំៗរាប់មិនអស់ ប៉ុន្តែប្រមុខដឹកនាំដ៏វៃឆ្លាត និងមានបទពិសោធន៍បំផុតរបស់កម្ពុជាបានដឹកនាំកសាងអភិវឌ្ឍន៍ប្រទេសជាតិអោយមានការរីកចម្រើនលើគ្រប់វិស័យ និងមានមុខមាត់លើឆាកអន្តរជាតិមកទល់សព្វថ្ងៃ។នៅក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស សូមគោរពជូនពរ សម្ដេចតេជោនាយករដ្ឋមន្រ្តី មានសុខភាពល្អ ដើម្បីបន្តដឹកនាំកម្ពុជាអោយកាន់តែរីកចម្រើនរុងរឿង និងដើម្បីផ្តល់ជាម្លប់ដ៏កក់ក្តៅបំផុតសម្រាប់ប្រទេសជាតិទាំងមូល៕

លោក Zelenskyy​ និយាយថា កងកម្លាំង​អ៊ុយ​ក្រែ​ន​កំពុង​គ្រប់គ្រង​ទីតាំង​ជាច្រើន​នៅ​ក្រុង Soledar

2023/01/13 11:45:54 am        855
​​អ៊ុយ​ក្រែ​ន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​និយាយ​នៅក្នុង​សុន្ទរកថា​តាម​វីដេអូកាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា កងកម្លាំង​អ៊ុយ​ក្រែ​ន​នៅក្នុង​ទីក្រុង Soledar ភាគ​ខាងកើត​កំពុង​គ្រប់គ្រង​ទីតាំង​ជាច្រើន និង​ធ្វើឱ្យ​កងទ័ព​រុស្ស៊ី​ជាច្រើន​បាត់បង់​។ មន្ត្រី​ដែល​បាន​លើក​បន្តុប​ដោយ​រុស្ស៊ី​នៅក្នុង​តំបន់ Donetsk របស់​អ៊ុយ​ក្រែ​ន​បាន​និយាយថា ការតស៊ូ​នៅតែមាន​នៅក្នុង​ទីក្រុង Soledar ដោយបានអះអាងថា ​ទីក្រុង​នេះ​ត្រូវបាន​ដណ្តើមយក​។ ​លោក Zelenskiy បាន​អរគុណ​ដល់​អង្គភាព​អ៊ុយ​ក្រែ​ន​ចំនួន​ពីរ​នៅ​ទីក្រុង Soledar ដែល​លោក​បាន​និយាយថា កំពុង​គ្រប់គ្រង​ទីតាំង​ជាច្រើន​របស់​ពួកគេ និង​ធ្វើឱ្យមាន​សត្រូវ​បាត់បង់​ជីវិត​ជាច្រើន។​ ​លោក Zelenskiy និយាយថា លោក​បាន​ជួប​មេបញ្ជាការ​ជាន់ខ្ពស់​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ហើយ​បាន​វិភាគ​លម្អិត​អំពី​អ្វីដែល​ត្រូវការ​ការពង្រឹង​បន្ថែមទៀត​នៅក្នុង​ការប្រយុទ្ធ​សម្រាប់​ទីក្រុង Soledar និង​ទីក្រុង​នៅក្បែរនោះ និង​អ្វីដែល​នឹងត្រូវ​ធ្វើ​នៅក្នុង​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ទៀត​។​ យើង​បាន​ពិភាក្សា​អំពី​ស្ថាន​ភាពទាក់ទង​នឹង​ការផ្គត់ផ្គង់​អាវុធ និង​គ្រាប់រំសេវ​ដល់​កងទ័ព និង​កិច្ចសហប្រតិបត្តិការ​ពាក់​ព័ន្ធ​ជាមួយ​ដៃគូ​៕អត្ថបទ៖ ប៊ុនថន

ដីដែលលោក គង់ គាំ ប្រគល់ជូនក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងប្រគល់ជូន គ.ជ.ប ចាត់ចែង ប្រើប្រាស់

2023/01/13 11:34:56 am        815
ភ្នំពេញ៖ ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលបានប្រាប់BTVថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី  បានសម្រេចប្រគល់ដីដែលលោក គង់ គាំ ប្រគល់ជូនក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជូនទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីប្រើប្រាស់ និងជាសម្បត្តិរបស់ គ.ជ.ប វិញ។ការសម្រេចនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។

ជន​ស៊ីវិល​រាប់​រយ​នាក់​បាន​ជាប់​ក្នុង​ទីក្រុង Soledar ស្រប​ពេល​សមរភូមិ​ប្រយុទ្ធ​នៅតែ​ក្ដៅគគុក​

2023/01/13 11:17:59 am        610
​អ៊ុយក្រែន៖ អ៊ុយ​ក្រែ​ន​និយាយ​ថា ជន​ស៊ីវិល​រាប់រយ​នាក់​នៅតែ​ជាប់​ក្នុង​ទីក្រុង Soledar ខណៈ​ការ​វាយ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំងក្លា​នៅតែ​បន្ត​ ដើម្បី​ដណ្ដើម​គ្រប់គ្រង​ទីក្រុង​ផលិត​អំបិល​ដែល​រង​ការ​បំផ្លិចបំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ភាគ​ខាងកើត​។ ​លោក Pavlo Kyrylenko អភិបាល​តំបន់ Donetsk បាន​ប្រាប់​ទូរទស្សន៍​រដ្ឋ​អ៊ុយ​ក្រែ​ន​ថា ជន​ស៊ីវិល​ចំនួន ​៥៥៩​នាក់​រួម​ទាំង​កុមារ​ ១៥​នាក់​នៅតែ​ជាប់​ក្នុង​ទីក្រុង ​Soledar នៅ​ឡើយ​ និង​មិន​អាច​ជម្លៀស​ចេញ​បាន​ទេ​។ អ៊ុយ​ក្រែ​ន​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ទាហាន​របស់​ខ្លួន​កំពុង​ទប់ទល់​បាន ខណៈ​ការ​វាយ​ប្រយុទ្ធ​គ្នា​នៅ​យ៉ាង​ក្ដៅ​គគុក​នៅតែ​បន្ត​ក្នុង​ទីក្រុង Soledar ដោយ​ច្រានចោល​ការ​អះអាង​ដោយ​ក្រុម​ទាហាន​ស៊ីឈ្នួល​ Wagner របស់​រុស្ស៊ី​ដែល​ថា​ កងកម្លាំង​រប​ស់​ខ្លួន​បាន​ដណ្ដើម​គ្រប់គ្រង​ទីក្រុង​នេះ​ហើយ​។​​មន្ត្រី​ជាន់ខ្ពស់​ការពារ​ជាតិ​អ៊ុយ​ក្រែ​ន​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​រុស្ស៊ី​កំពុង​បញ្ជូន​កង​ទ័ព​បន្ថែម​ទៀត​ទៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ភាគ​ខាងកើត ខណៈ​កងកម្លាំង​របស់​ទីក្រុង Moscow ព្យាយាម​វាយ​ដណ្ដើមយក​ទីក្រុង​ផលិត​អំបិល​តូច​មួយ​នេះ​៕អត្ថបទ៖ សុខមាន

ប្រទេស​អាស៊ី​ជាប់​ចំណាត់ថ្នាក់​លេខ​១ ​នៃ​លិខិតឆ្លងដែន​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​ពិភពលោក​ក្នុង​ឆ្នាំ​២០២៣

2023/01/13 10:53:44 am        653
​ជប៉ុន៖ ប្រទេស​ជប៉ុន​នៅតែ​ឈរ​នៅ​លើ​កំពូល​តារាង ​នៃ​ចំណាត់ថ្នាក់​លិខិតឆ្លងដែន​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​ពិភព​លោក​នាពេល​ថ្មីៗ​នេះ ដោយ​សិង្ហ​បុរី និង​កូរ៉េខាងត្បូង​ជាប់​ចំណាត់ថ្នាក់​លេខ២។ Henley and Partners ដែល​ជា​ក្រុមហ៊ុន​តាមដាន​ចំណាត់ថ្នាក់​នេះ​ បាន​និយាយ​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​អង្គា​រថា នៅ​ក្នុង​ចំណាត់ថ្នាក់​សន្ទស្សន៍​លិខិតឆ្លងដែន​ចុងក្រោយ​របស់ Henley ប្រទេស​ជប៉ុន​ទទួល​បាន​ពិន្ទុ​សម្រាប់​ការ​ធ្វើដំណើរ​ដោយ​គ្មាន​ទិដ្ឋាការ​ចំនួន ១៩៣គោលដៅ ដែល​មានន័យថា ​អ្នក​កាន់​លិខិតឆ្លងដែន​ជប៉ុន​អាច​ធ្វើ​ដំណើរ​ទៅកាន់គោលដៅ​ ១៩៣ ក្នុងចំណោម ២២៧គោលដៅ​ដោយ​មិន​ចាំ​បាច់​មាន​ទិដ្ឋាការ​។ ចំនួន​នេះ​គឺ​ប្រហែល ៨៥% នៃ​ពិភពលោក​ទាំងមូល។ ​ក្រុមហ៊ុន​បាន​ពន្យល់​ថា សន្ទស្សន៍​លិខិតឆ្លងដែន​របស់ខ្លួនគឺជា​ប្រភេទ​តែមួយគត់​របស់ខ្លួន ​ដោយ​ផ្អែកលើ​ទិន្នន័យ​ផ្តាច់មុខ​ពី​អាជ្ញាធរ​ដឹកជញ្ជូន​ផ្លូវ​អាកាស​អន្តរជាតិ ដែលជា​សមាគម​ពាណិជ្ជកម្ម​សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​ជាង ២៩០ ជុំវិញ​ពិភពលោក​។ ​ប្រទេស​សិង្ហ​បុរី​ដែល​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១ ​ជាមួយ​ប្រទេស​ជប៉ុន​កាលពី​ឆ្នាំមុន​បាន​ធ្លាក់​មក​នៅ​លេខ២ ​វិញ​នៅ​ឆ្នាំ​២០២៣​ នេះ​។ ​ទាំង​សិង្ហ​បុរី និង​កូរ៉េខាងត្បូងទទួលបាន​ពិន្ទុ​ការធ្វើដំណើរ​ដោយ​គ្មាន​ទិដ្ឋាការ​ទៅកាន់ ១៩២គោលដៅ ខណៈ​អាល្លឺម៉ង់ និង​អេ​ស្ប៉ា​ញ​ឈរ​នៅ​លេខ​រៀង​ទី​៣ ដោយ​មាន​ពិន្ទុ​សម្រាប់​ការ​ធ្វើដំណើរ​ដោយ​គ្មាន​ទិដ្ឋាការ​ទៅកាន់​គោលដៅ​ចំនួន ១៩០​។ ​ឈរ​នៅ​លេខ​រៀង​ទី​៤ គឺ​ហ្វាំ​ង​ឡង់ អ៊ីតាលី និង​លុចហ្សំបួរ​ទទួលបាន​ពិន្ទុ ១៩៨​។ អូទ្រីស ដា​ណឺ​ម៉ាក ហូ​ឡង់ និង​ស៊ុយអែត​ទទួលបាន​ពិន្ទុ ១៨៨ ដោយ​ដាក់​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​នៅ​លេខ៥។ បារាំង អៀរ​ឡង់ ព័រ​ទុយ​ហ្គា​ល់ និង​ចក្រភព​អង់គ្លេស​ឈរ​នៅ​លេខ​រៀង​ទី​៦ បាន​ស្មើ​ដោយមាន​ពិន្ទុ ១៨៧។ ​ទន្ទឹម​នឹង​នេះ​ដែរសហរដ្ឋអាមេរិក​ឈរ​នៅ​លេខ៧ រួម​ជាមួយ​នឹង​ប្រទេស​នូ​វែ​ល​សេ​ឡង់ និង​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ដូចជា បែលហ្ស៊ិក សាធារណរដ្ឋ​ឆែក ន័រវេស និង​ស្វី​ស​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Zelenskyy៖ មីស៊ីល Flamingo បានវាយប្រហារដោយជោគជ័យ​ លើ​រោងចក្រយោធាដ៏​សំខាន់របស់រុស្ស៊ី
06/27/2026 04:06 PM
អ៊ីរ៉ង់ថ្កោលទោសការវាយប្រហាររបស់​អាមេរិក ដោយចោទប្រកាន់ថា រំលោភលើកិច្ចព្រមព្រៀងសន្តិភាព
06/27/2026 04:06 PM
មនុស្សយ៉ាងតិច ២នាក់ស្លាប់ ខណៈកោះ​តៃវ៉ាន់ជូនដំណឹងថ្មី អំពីភ្លៀងធ្លាក់ខ្លាំង ក្រោយ​មាន​ទឹកជំនន់គ្រប់ទីកន្លែង​
06/27/2026 03:06 PM
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
06/27/2026 03:06 PM
ទីក្រុងសេអ៊ូល បញ្ជាក់​ថា យន្តហោះយោធាចិន និងរុស្ស៊ី ចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួន
06/27/2026 03:06 PM
អ្នកគាំទ្រក្រុម​ហេសបូឡា ចេញមក​តាមដងផ្លូវទីក្រុងបេរូត ដើម្បីតវ៉ា​កិច្ចព្រមព្រៀងជាមួយ​អ៊ីស្រាអែល
06/27/2026 03:06 PM
អ្នកការទូតជាន់ខ្ពស់​ប៉ាគីស្ថាន និងអ៊ីរ៉ង់ បញ្ជាក់ពី​ការប្តេជ្ញាចិត្ត ចំពោះសន្តិភាពក្នុងតំបន់ ក្រោយ​មាន​ការវាយប្រហារថ្មី
06/27/2026 03:06 PM
លោក Trump បង្ហាញលិខិតឆ្លងដែនសហរដ្ឋ​អាមេរិកថ្មីដែល​មាន​រូបភាពរបស់លោក​
06/27/2026 03:06 PM
មន្ត្រីសុខាភិបាល៖ ជំងឺគ្រុនឈាម នៅស្រីលង្កា ឈានដល់កម្រិតរាតត្បាត ខណៈការ​ឆ្លងលើស ៥០.០០០ករណី
06/27/2026 02:06 PM
សមាជិកសភាអ៊ីរ៉ង់៖ ការវាយប្រហាររបស់អាមេរិក អំឡុង​ការ​ចរចា នឹងនាំឱ្យមាន «ការថយក្រោយ​​ និងការសោកស្តាយ»
06/27/2026 02:06 PM