សម្តេចធិបតី ណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធត្រៀមឆ្លើយតបជាមួយបាតុភូតធម្មជាតិ El Niño ដែលកម្ពុជា​កំពុងទទួលរងឥទ្ធិពល
សម្ដេច​ធិបតីណែនាំអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រួតពិនិត្យ និងគ្រប់គ្រងឱ្យបានចំពោះទំនិញគេចពន្ធ និងខូចគុណភាព ហើយត្រូវសហការគ្នាចាត់វិធានការឱ្យបានច្បាស់លាស់
សម្ដេច​ធិបតីក្រើនរំឭកអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវបន្តបង្ក្រាប Online Scams មិនត្រូវបន្ធូរដៃឡើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន

ព័ត៌មានសំខាន់ៗ

អាស៊ី​-​អាគ្នេយ៍​នឹង​ក្លាយជា​អ្នកទទួលផល​ដ៏​ច្រើន​បំផុត​ពី​ការទទួលយក​អ្នកដំណើរ​ចេញពី​ប្រទេស​ចិន

2023/01/06 11:22:26 am        323
​ចិន៖ ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ពឹងផ្អែក​លើ​វិស័យ​ទេសចរណ៍​នៅ​អាស៊ី​-​អាគ្នេយ៍​នឹង​ក្លាយ​ជា​អ្នក​ទទួល​ផល​នាំ​មុខ​គេ​ ដោយសារ​ការ​លុប​បម្រាម​ធ្វើដំណើរ​របស់​ប្រទេស​ចិន ខណៈ​ពួកគេ​ពុំបាន​តម្រូវ​ឲ្យ​មានការ​ធ្វើ​តេស្តរ​កវី​រុស COVID-19 មុន​ពេល​ចូល​ក្នុង​ប្រទេស​របស់​ខ្លួន ខុស​ពី​តំបន់​អឺរ៉ុប ជប៉ុន និង​សហរដ្ឋអាមេរិក​ដែល​បាន​ដាក់​លើ​ភ្ញៀវ​ទេសចរ​ចិន​។ ​​ស្រប​ពេល​វីរុស​បាន​ឆ្លង​រាលដាល​ពេញ​ទូទាំង​ប្រទេស​ដែល​មាន​ប្រជាជន ​១.៤​ពាន់​លាន​នាក់ ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​បំផុត​ទី​២ ​របស់​ពិភពលោក​មួយ​នេះនឹង​បើក​ព្រំដែន​របស់​ខ្លួន​នៅ​ថ្ងៃអាទិត្យ​ ទី​៨​ ខែ​មករា ជា​វិធានការ​មួយ​ដែល​នឹង​បញ្ចេញ​រលក​នៃ​អ្នកដំណើរ​ទៅ​ក្រៅ​ប្រទេស​សម្រាប់​ដំណើរ​កម្សាន្ត ក្រោយ​ការ​រឹតត្បិត​មិន​ឲ្យ​ពលរដ្ឋ​ចិនចេញ​ក្រៅ​ប្រទេស​រយៈពេល​ ៣​ឆ្នាំ​។ ​ខណៈ​ប្រទេស​អូស្ត្រាលី ចក្រភព​អង់គ្លេស ឥណ្ឌា ជប៉ុន និង​សហរដ្ឋអាមេរិក​ស្ថិត​ក្នុង​ចំណោមបណ្ដា​ប្រទេស​ដែល​តម្រូវ​មាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស COVID-19​ ចេញ​មកពី​ប្រទេស​ចិន បណ្ដា​ប្រទេស​នៅ​អាស៊ី​-​អាគ្នេយ៍​ចាប់ពី​ប្រទេស​កម្ពុជារហូតដល់​ឥណ្ឌូនេស៊ី និង​សិង្ហ​បុរី​បាន​ច្រាន​ចោល​វិធានការ​ទាំងនោះ​។​ ​តំបន់​នេះ​គឺជា​ជង្រុក​នៃ​សេដ្ឋកិច្ច​ដែល​ពឹង​ផ្អែកលើ​វិស័យ​ទេសចរណ៍​ជាច្រើន ​ក្នុង​អំឡុង​ពេល​ដែល​ជនជាតិ​ចិន​ធ្លាប់​បង្កើត​ថ្ងៃ​ឈប់សម្រាក​ភាគច្រើន​ទៅកាន់​ឋានសួគ៌​មាត់សមុទ្រ ផ្សារ​ទំនើប និង​កាស៊ីណូ ដែល​បាន​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដោយសារ​អវត្តមាន​របស់​ពួកគេ​ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​៕អត្ថបទ៖ សុខមាន

លោក Biden និយាយថា លោក Putin កំពុង​ព្យាយាម​បញ្ចូល​អុកស៊ីហ្សែន​ដោយ​ប្រើ​សំណើ​បទ​ឈប់​បាញ់

2023/01/06 11:02:48 am        325
​អាមេរិក៖ លោក​ប្រធានាធិបតី​អាមេរិក Joe Biden បាន​លើកឡើងថា ការប្រឹងប្រែង​របស់លោក Vladimir Putin នៅ​អ៊ុយ​ក្រែ​នបន្ទាប់ពី​សង្គ្រាម​រយៈពេល ​១០​ខែ និង​ការ​បាត់​បង់ជីវិត​មនុស្ស​រាប់​ពាន់​នាក់​ បាន​ជំរុញ​ឲ្យ​ប្រធានាធិបតី​រុស្ស៊ី​ផ្ដល់​បទ​ឈប់​បាញ់​រយៈពេល​ ៣៦​ម៉ោង ដោយ​និយាយ​ថា មេដឹកនាំ​រុស្ស៊ី​កំពុង​ព្យាយាម​ស្វែងរក​​អុកស៊ីហ្សែន​ជំនួយ​ដង្ហើម​។ ​អ៊ុយ​ក្រែ​ន​បាន​ច្រានចោល​បទ​ឈប់​បាញ់​ដែល​ផ្ដល់​ដោយ​រុស្ស៊ី នៅ​ថ្ងៃបុណ្យ​ណូអែល​តាម​និកាយ​អ៊ុ​តូ​ដុកដោយ​និយាយ​ថា ​គ្មាន​បទ​ឈប់​បាញ់​ណាមួយ​កើតឡើង​ ល្គឹក​ណា​រុស្ស៊ី​ដក​កងទ័ព​ចេញពី​ទឹកដី​អ៊ុយ​ក្រែ​ន​។ ​ពេល​ត្រូវបាន​សួរ​អំពី​សំណើ​បទ​ឈប់​បាញ់ លោក Biden បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​សេត​វិមាន​ថា ខ្ញុំ​ស្ទាក់ស្ទើរ​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​សម្ដី​របស់​លោក Putin​។​ ខ្ញុំ​ដឹង​ថា វា​ជា​រឿង​គួរ​ឲ្យ​ចាប់អារម្មណ៍ ដែល​លោក​មានបំណង​ទម្លាក់​គ្រាប់បែក​លើ​មន្ទីរពេទ្យ មណ្ឌល​ថែទាំ​ង​កុមារ និង​ព្រះវិហារ​នៅ​ថ្ងៃ​ទី​២៥ និង​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​។ ខ្ញុំ​ចង់​បាន​ន័យ​ថា ខ្ញុំ​គិត​ថា លោក​ Putin កំពុង​ព្យាយាម​ស្វែងរក​អុក​ស៊ី​ហ្សែន និង​ដកឃ្លា​នៅ​ក្នុង​សមរភូមិ​ប្រយុទ្ធ​៕ អត្ថបទ៖ សុខមាន

លោកជំទាវ ឱ វណ្ណឌីន អំពាវនាវឲ្យបញ្ឈប់ការផ្សព្វផ្សាយ ចែករំលែកព័ត៌មាន គ្មានប្រភព និងគ្មានការបញ្ជាក់ច្បាស់លាស់ពាក់ព័ន្ធការរីករាលដាលមេរោគ

2023/01/06 08:50:26 am        779
ភ្នំពេញ៖ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលប្រកាសឲ្យបញ្ឈប់ការផ្សាយព័ត៌មានដែលមិនទាន់មានការពន្យល់ណាមួយ ពីមន្ត្រីជំនាញ ឬប្រភពច្បាស់លាស់ កុំអោយមានការភាន់ច្រឡំ។លោកជំទាវបញ្ជាក់តាមសារ Telegram​ថា XBB variant មានរោគសញ្ញាប្រហាក់ប្រហែលនឹងជំងឺផ្តាសាយធំដូចយេីងបានដឹងរួចមកហេីយ​ៗគ្រប់តែប្រភេទវីរុស​ ទោះជាអូមីក្រុងក្តី​ ដែលតាក្តី​ ឫប្រភេទផ្សេងៗទៀតក្តី​ បេីខ្វះនូវការការពារ​ វាអាចឆ្លងគ្រប់ពេលវេលា​ គ្រប់កាល:ទេស:​ និងគ្រប់ទីកន្លែង​ ហេីយក៏អាចវិវត្តន៍ទៅធ្ងន់ធ្ងរបានដែរ​ ជាពិសេសអ្នកមានជំងឺប្រចាំកា​យ​ និងមនុស្សវ័យចាស់ជាដេីម។លោកជំទាវបន្តថា “វាមានលទ្ធភាពឆ្លងលឿនជាងប្រភេទមុនៗ​ ក៏ប៉ុន្តែវ៉ាក់សាំងកូវីដ-១៩​ ដូសជំរុញ​បន្តបន្ទាប់​ នៅតែជួយកាត់បន្ថយបានច្រើនលើអត្រាឈឺធ្ងន់ធ្ងរ​ អត្រាស្លាប់​ និងអត្រាចូលសម្រាកពេទ្យ។ ដូច្នេះ​ សូមចូលរួមចាក់វ៉ាក់សាំងកូវីដ-១៩​ ដូសជំរុញបន្តបន្ទាប់ទៀត​ និងបន្តប្រុងប្រយ័ត្នដោយអនុវត្តន៍វិធានការ​ ៣ការពារ​ ៣កុំ”៕

អ៊ុយ​ក្រែ​ន​និយាយថា រុស្ស៊ី​មាន​គម្រោង​កេណ្ឌ​កម្លាំង​ថ្មី​ដើម្បី​ពន្យារពេល​បរាជ័យ

2023/01/05 03:06:29 pm        345
​អ៊ុយក្រែន៖ លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskyy បាន​និយាយថា រុស្ស៊ី​កំពុងមាន​គម្រោង​ប្រមូល​ទាហាន​បន្ថែម​ទៀត​សម្រាប់​ការវាយលុក​ថ្មី ទាំង​ដែល​ទីក្រុង Moscow នៅពេលនេះ​កំពុង​ប្រឈម​ការរិះគន់​យ៉ាង​ខ្លាំង​បំផុត​នៅ​ក្នុង​ប្រទេស​លើ​សង្គ្រាម ក្នុង​ការ​វាយប្រហារ​កាល​ពី​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​ដែល​បាន​សម្លាប់​ទាហាន​កេណ្ឌ​ថ្មី​ជិត ​៩០​នាក់​។ ​ទីក្រុង Kyiv បាន​និយាយ​ជាច្រើន​សប្ដាហ៍​មក​ហើយ​ថា លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin មាន​ផែន​ការ​បញ្ជា​ឲ្យ​កេណ្ឌ​កម្លាំង​ដ៏​ច្រើន​បន្ថែម​ទៀត​ និង​បិទ​ព្រំដែន​ដើម្បី​រារាំង​ក្រុម​បុរស​ៗ​កុំ​ឲ្យ​គេច​ចេញពី​ការ​កេណ្ឌ​ទ័ព​។ លោក Zelenskyy បាន​និយាយ​នៅក្នុង​សុន្ទរកថា​តាម​វីដេអូ​ពេលយប់​កាល​ពី​ថ្ងៃ​អង្គា​រថា យើង​ប្រាកដ​ក្នុង​ចិត្ត​ណាស់​ថា មេដឹកនាំ​រុស្ស៊ី​បច្ចុប្បន្ន​នឹង​ប្រើ​អ្វី​គ្រប់យ៉ាង​ដែល​ពួកគេ​នៅ​សេស​សល់ និង​អ្នក​ទាំង​អស់​គ្នា​ដែល​គេ​អាច​ប្រមូល​មក​បាន​ដើម្បី​បង្វែរ​ទិស​ដៅ​សង្គ្រាម យ៉ាង​ហោច​ណាស់​ក៏​ពន្យារពេល​ដល់​ការ​បរាជ័យ​របស់​ពួកគេ​ដែរ​។​ យើង​ត្រូវតែ​បង្អាក់​សេណា​រី​យ៉ូ​មួយ​នេះ​របស់​រុស្ស៊ី ហើយ​រាល់​ការប៉ុនប៉ង​បើក​ការវាយប្រហារ​ថ្មីៗ​ ណាមួយ​របស់​ពួកគេ​ត្រូវតែ​បរាជ័យ​៕អត្ថបទ៖ សុខមាន

លោក Putin បញ្ជូន​ចេញ​នាវាចម្បាំង​បំពាក់​ដោយ​មី​ស៊ី​ល​តម្រង់​គោលដៅ​ល្បឿន​លឿន​ជាង​សំឡេង​ថ្មី

2023/01/05 02:12:21 pm        339
​រុស្ស៊ី៖ នាវាចម្បាំង​បំពាក់​ដោយ​មី​ស៊ី​ល Zircon ល្បឿន​លឿន​ជាង​សំឡេង​ បាន​ចាក​ចេញពី​មូលដ្ឋាន​កងទ័ព​ជើងទឹក​ប្រទេស​រុស្ស៊ី​។ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin កាលពី​ថ្ងៃ​ពុធ​បាន​បញ្ជូន​នាវា​ចម្បាំង​មួយគ្រឿង ទៅកាន់​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​បំពាក់​មី​ស៊ី​ល Zircon ដែលមាន​ល្បឿន​លឿន​ជាង​សំឡេង​។ នៅក្នុង​សន្និសីទ​វីដេអូ​មួយ​ជាមួយ​រដ្ឋមន្ត្រី​ការពារជាតិ​លោក Sergei Shoigu និង​លោក Igor Krokhmal មេបញ្ជាការ​នាវាចម្បាំង​ លោក Putin បាន​និយាយថា នាវា​នេះ​ត្រូវ​បាន​បំពាក់​ដោយ​អាវុធ​ល្បឿន​លឿន​ជាង​សំឡេង Zircon​។ នាវាចម្បាំង​នេះ​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មហាសមុទ្រ​អា​ត្ល​ង់ទិ​ក ជា​សញ្ញា​មួយ​ទៅកាន់​ប្រទេស​លោក​ខាងលិច​ថា រុស្ស៊ី​នឹងមិន​ចុះចាញ់​ចំពោះ​អ្វីដែល​ទីក្រុង​មូ​ស្គូ​បានចាត់ទុក​ថា​ជា «​ប្រតិបត្តិការ​សឹក​ពិសេស​» របស់ខ្លួន​នៅ​អ៊ុយ​ក្រែ​ន​ឡើយ​។ ក្រសួងការពារជាតិ​រុស្ស៊ី ក្រោយ​មក​បាន​បញ្ចេញ​វីដេអូ​ដែល​ខ្លួន​និយាយថា ជា​នាវាចម្បាំង​បំពាក់​ដោយ​មី​ស៊ី​ល Zircon មាន​ល្បឿន​លឿន​ជាង​សំឡេង ចាក​ចេញពី​មូលដ្ឋាន​ទ័ពជើងទឹក​រុស្ស៊ីនៅ​ទីក្រុង Severomorsk ភាគ​ខាងជើង​ក្នុង​តំបន់ Murmansk។ ប្រទេស​រុស្ស៊ី ចិន និង​សហរដ្ឋអាមេរិក​កំពុងស្ថិត​ក្នុងការ​ប្រជែង​គ្នា ​ដើម្បី​ផលិត​អាវុធ​ល្បឿន​លឿន​ជាង​សំឡេង ដែល​ត្រូវបាន​គេ​មើលឃើញថា ​ជា​មធ្យោបាយ​មួយ​ដើម្បី​ដណ្តើម​យក​ប្រៀប​លើស​ត្រូវ​ណាមួយ ដោយសារតែ​ល្បឿន​របស់​អាវុធលើសពី​ល្បឿន​សំឡេង​ប្រាំ​ដង និង​អាច​បត់បែន​ក្នុង​សមយុទ្ធ​បាន​។ លោក Putin និយាយថា លើក​នេះនាវាចម្បាំង​ត្រូវបាន​បំពាក់​ដោយ​ ប្រព័ន្ធ​មី​ស៊ី​ល​លឿន​ជាង​សំឡេង​ចុងក្រោយបង្អស់​គឺមី​ស៊ី​ល Zircon​។ លោក​ប្រាកដថា សព្វាវុធ​ដ៏​មាន​ឥទ្ធិពល​បែបនេះនឹង​ការពារ​រុស្ស៊ី​យ៉ាង​មាន​ទំនុកចិត្ត ​ពី​ការគំរាមកំហែង​ពី​ខាងក្រៅ​ដ៏​មាន​សក្តានុពល​។ លោក Putin និយាយថា សព្វាវុធ​ទាំងនោះ​គ្មាន​គូ​ប្រៀប​​។ រយៈពេល​ជាង ១០ខែចាប់តាំងពី​លោក ​Putin បាន​បញ្ជូន​កងទ័ព​ចូលទៅ​កាន់​ប្រទេស​អ៊ុយ​ក្រែ​ន នៅ​ពុំទាន់​មើល​ឃើញ​ទីបញ្ចប់​ចំពោះ «​ប្រតិបត្តិការ​សឹក​ពិសេស​» ដែល​បាន​ធ្លាក់ចូល​ទៅក្នុង​សមរភូមិ​កាំភ្លើង​ធំ​រដូវរងា ​ដែល​បាន​បណ្តាល​ឲ្យ​ជន​ស៊ីវិល​ស្លាប់​ និង​ធ្វើឱ្យ​ទាហាន​រាប់ម៉ឺន​នាក់​ស្លាប់ និង​រងរបួស​ទាំង​សង​ខាង៕អត្ថបទ៖ ប៊ុនថន

WHO៖ ទិន្នន័យ COVID-19 របស់​ប្រទេស​ចិន​បង្ហាញ​ករណី​កើនឡើង និង​អ្នកស្លាប់​តិច

2023/01/05 12:34:23 pm        349
​ចិន៖ មន្ត្រីជាន់ខ្ពស់​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ទិន្នន័យ​វីរុស COVID-19 របស់​ប្រទេស​ចិន​មិនបាន​ផ្តល់​រូបភាព​ត្រឹមត្រូវ​នៃ​ស្ថានភាព​នៅ​ទី​នោះទេ ហើយ​បង្ហាញ​ចំនួន​អ្នក​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​អ្នកស្លាប់​ដោយសារ​ជំងឺ​នេះ​តិច​។ ការអត្ថាធិប្បាយ​នេះបានធ្វើ​ឡើង ខណៈ​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ត្រៀម​ជួប​ ជាមួយ​អ្នកវិទ្យាសាស្ត្រ​ចិន​ម្តងទៀត​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ ជា​ផ្នែក​មួយ​នៃ​ការពិភាក្សា​កាន់តែ​ទូលំទូលាយ​ក្នុងចំណោម​រដ្ឋ​ជា​សមាជិក​ ស្តីពី​ស្ថានភាព​ជំងឺ​ Covid-19 សកល​។​ លោក Mike Ryan នាយក​ផ្នែក​សង្គ្រោះបន្ទាន់​របស់​អង្គការ​សុខភាព​ពិភពលោក បាន​និយា​យ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថា យើង​ជឿថា ​ចំនួន​បច្ចុប្បន្ន​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ពី​ប្រទេស​ចិន​បង្ហាញ​ពីផល​ប៉ះពាល់​ពិត​តិច​បំផុត​នៃ​ជំងឺ​នេះ​ ទាក់ទង​នឹង​ការចូល​សម្រាក​នៅ​មន្ទីរពេទ្យ ស្ថានភាព​នៃ​ការចូល​ព្យាបាល​នៅ​ផ្នែក​សង្គ្រោះ​បន្ទាន់ ជាពិសេស​ទាក់ទង​នឹង​ចំនួន​អ្នកស្លាប់​។ អគ្គនាយក​អង្គការ​សុខភាព​ពិភពលោកលោក Tedros Adhanom Ghebreyesus បាន​ថ្លែង​សារជាថ្មី​ថា អង្គការ​សុខភាព​ពិភពលោកមានការ​ព្រួយបារម្ភអំពី​ការកើនឡើង​ករណី​ឆ្លង​វីរុស COVID-19 នៅក្នុង​ប្រទេស​ចិន ហើយ​បាន​ជំរុញ​ទីក្រុង​ប៉េកាំង​ជាថ្មី​ម្តងទៀត​ឱ្យ​ផ្តល់​ទិន្នន័យ​យ៉ាង​ឆាប់រហ័ស និង​ទៀងទាត់ស្តីពី​ការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​ចំនួន​អ្នកស្លាប់​នៅ​ទីនោះ​។ លោកនិយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថា យើង​បន្ត​ស្នើសុំ​ប្រទេស​ចិន​សម្រាប់​ទិន្នន័យ​រហ័ស ទៀងទាត់ និង​គួរឱ្យ​ទុកចិត្ត​បន្ថែមទៀត​លើ​ការចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​ចំនួន​អ្នកស្លាប់​។​ ​អង្គការ​សុខភាព​ពិភពលោកមានការ​ព្រួយបារម្ភ​អំពី​ហានិភ័យ​ដល់​អាយុជីវិត​នៅក្នុង​ប្រទេស​ចិន ហើយ​បានបញ្ជាក់​សារជាថ្មី​អំពី​សារៈសំខាន់​នៃ​ការចាក់​វ៉ាក់សាំង រួមទាំង​វ៉ាក់សាំង​ដូ​ស​ជំរុញ ដើម្បី​ការពារ​ប្រឆាំង​ការចូល​សម្រាក​នៅ​មន្ទីរពេទ្យ ជំងឺ​ធ្ងន់ធ្ងរ និង​ការស្លាប់៕អត្ថបទ៖ ប៊ុនថន

មេដឹកនាំ​កូរ៉េខាងត្បូង​ព្រមាន​បញ្ចប់​សន្ធិសញ្ញា​យោធា​ ក្រោយ​កូរ៉េខាងជើង​បង្ហោះ​យាន​ដ្រូ​ន​ចូល​ទឹកដី​ខ្លួន​

2023/01/05 11:45:17 am        459
​កូរ៉េខាងត្បូង៖ សារព័ត៌មាន Reuters បាន​រាយការណ៍​ដោយ​សំអាង​ប្រភពពី​អ្នកនាំពាក្យ​ប្រធានាធិបតីកូរ៉េខាងត្បូង​ថា ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក Yoon Suk-yeol បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា លោក​នឹង​ពិចារណា​ផ្អាក​សន្ធិសញ្ញា​យោធា​អន្តរ​កូរ៉េ​ឆ្នាំ​២០១៨ បើ​កូរ៉េខាងជើង​បំពាន​ដែនអាកាស​របស់​ខ្លួន​ទៀត។ ​​សារព័ត៌មាន Reuters បាន​ដកស្រង់​សម្ដី​របស់លោក Kim Eun-hye អ្នកនាំពាក្យ​របស់លោក​ប្រធានាធិបតី Yoon Suk-yeol ដោយ​និយាយថា លោក Yoon បានធ្វើ​អត្ថាធិប្បាយ​បែបនេះ ក្រោយ​ថ្លែង​ពី​វិធានការ​តប​លើ​យាន​ដ្រូ​ន​របស់​កូរ៉េខាងជើង ដែល​បាន​ហោះ​ឆ្លង​ចូល​កូរ៉េខាងត្បូង​កាលពី​សប្ដាហ៍​មុន ដោយ​អំពាវនាវ​ឲ្យ​ចាត់វិធានការ​តប​ឲ្យ​បាន​ច្រើនតាម​លទ្ធភាពដែល​ហួស​ពី​កម្រិត​សមាមាត្រ​។ លោក Kim បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា អំឡុង​ជំនួប​នោះ​លោក​បាន​ណែនាំ​ការិយាល័យ​សន្តិសុខ​ជាតិ ឲ្យ​ពិចារណា​ផ្អាក​សុពលភាព​នៃ​កិច្ចព្រមព្រៀង​យោធា ប្រសិន​កូរ៉េខាងជើង​បង្កើត​សកម្មភាព​បង្ករឿង​ផ្សេងទៀតដោយ​ឈ្លានពាន​ចូល​ទឹកដី​របស់​យើង។ ​កិច្ចព្រមព្រៀង​ឆ្នាំ​២០១៨ បាន​ធ្វើឡើង​នៅក្រៅ​ជំនួប​កំពូល​រវាង​លោក Kim Jong Un និង​អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូងលោក ​Moon Jae-in ដោយ​អំពា​នាវ​ឲ្យ​មាន​បទ​ឈប់​បាញ់ និង​បញ្ឈប់​ទង្វើ​អរិភាព​ទាំងអស់ បង្កើត​តំបន់​គ្មាន​ការ​ហោះហើរ​ជុំវិញ​ព្រំដែន ​និង​ការ​បោសសម្អាត​គ្រាប់មីន និង​ប៉ុស្តិ៍​យាមកាម​នៅក្នុង​តំបន់​គ្មាន​យោធាដែល​មានការ​រឹតបន្តឹង​យ៉ាងខ្លាំង​។ ​រដ្ឋាភិបាល​ពុំបាន​បញ្ជាក់​ទេ​ថា​ មាន​មីន​ប៉ុន្មាន​គ្រាប់ និង​ប៉ុស្តិ៍​យាមកាមប៉ុន្មាន​កន្លែងត្រូវបាន​ដោះ​ និង​រុះ​រើចេញ៕អត្ថបទ៖ សុខមាន

សហភាព​អឺរ៉ុប​ជំរុញ​យ៉ាងទទូច​ឲ្យ​ធ្វើតេស្តរ​កវី​រុស COVID-19 លើ​អ្នកដំណើរ​ជនជាតិ​ចិន

2023/01/05 10:30:03 am        310
​អឺរ៉ុប៖ ក្រុមមន្ត្រី​សហភាព​អឺរ៉ុប​បាន​ជំរុញ​យ៉ាង​ទទូច​ថា គ្រប់​រដ្ឋ​ជា​សមាជិក​ទាំងអស់​ត្រូវ​តែ​តម្រូវ​ឲ្យ​មាន​លទ្ធផល​តេស្ត​អវិជ្ជមាន​នៃ​វីរុស Covid-19 ពី​គ្រប់​អ្នកដំណើរ​ជនជាតិ​ចិន មុនពេល​អនុញ្ញាត​ឲ្យ​ពួកគេ​ធ្វើដំណើរ​ចូល​ទឹក​នេះ​។ ​ការធ្វើដំណើរ​ទាំង​ចេញ និង​ចូល​របស់​ប្រទេស​ចិន​កាន់តែ​ងាយស្រួល​កាលពី​ថ្ងៃអាទិត្យ ជា​ផ្នែក​មួយ​នៃ​ការ​លុប​បំបាត់​ចោល​គោលនយោបាយ​គ្មាន​វីរុស Covid ឬ "zero-Covid"។ បច្ចុប្បន្ន​ប្រទេស​ចិន​កំពុង​មើល​ឃើញ​ករណី​ឆ្លង​វីរុស Covid ហក់​ឡើង​ខ្ពស់ ស្រប​ពេល​មាន​របាយការណ៍​នានា​ ស្ដីពី​ការ​ផ្ទុក​អ្នកជំងឺ​នៅ​មន្ទីរពេទ្យ​លើស​ចំនួន​កំណត់ និង​ការ​បូជា​សព​កាន់​តែច្រើន​។ ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​មួយ​ចំនួន ​បាន​ដាក់​ចេញ​វិធានការ​ធ្វើតេស្ត​រួច​ទៅ​ហើយ ទោះបីជា​មានការ​ណែនាំ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ការ​ធ្វើ​តេស្ត​នេះ​មិនអាច​យកជា​ការ​បាន​ក៏ដោយ​។ ​​អនុសាសន៍​កាលពី​ថ្ងៃ​ពុធ​ស្តីពី​លទ្ធផល​តេស្ត​អវិជ្ជមាន ​បាន​មកពី​ក្រុម​ឆ្លើយតប​វិបត្តិ​នយោបាយ​សមាហរណកម្ម​របស់​សហភាព​អឺរ៉ុប (IPCR) ដែលជា​ស្ថាប័ន​ដែល​បង្កើតឡើង​ដោយ​មន្ត្រី​មកពី​រដ្ឋាភិបាល​ទាំង 27 របស់​សហភាព​អឺរ៉ុប​។​ ការជំរុញ​នេះ​កើតឡើង​មួយថ្ងៃ​បន្ទាប់ពី​គណៈកម្មការ​អឺរ៉ុប ដែលជា​ស្ថាប័ន​ប្រតិបត្តិ​នៃ​សហភាព​អឺរ៉ុបបាន​និយាយថា ភាគច្រើន​នៃ​រដ្ឋ​ជា​សមាជិក​ចំនួនបាន​អនុគ្រោះ​ ដល់​ការ​រឹតបន្តឹង​លើ​ការមកដល់​របស់​ជន​ជាតិចិន​។ ការ​រឹតត្បិត​លើ​ការធ្វើដំណើរ​ទៅដល់​របស់​ជនជាតិ​ចិន ក្នុង​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស ​COVID-19 បានធ្វើ​ឲ្យ​ចិន​ផ្ទុះកំហឹង ​និង​ប្ដេជ្ញា​ឆ្លើយតប​លើ​បណ្ដា​ប្រទេស​ទាំងនោះ​វិញ៕អត្ថបទ៖ សុខមាន

សភា​សហរដ្ឋអាមេរិក​ស្ថិត​ក្នុង​ភាព​វឹកវរ ក្រោយ​លោក Kevin McCarthy​ ចាញ់​ការបោះឆ្នោត​ប្រធាន​សភា

2023/01/04 03:08:03 pm        476
​អាមេរិក៖ មេដឹកនាំ​ក្រុម​សាធារណរដ្ឋ​លោក Kevin McCarthy ទទួលរង​បរាជ័យ​ម្តង​ហើយ​ម្តង​ទៀត ក្នុង​ការ​ប៉ុនប៉ង​រប​ស់​លោក​ក្លាយ​ជា​ប្រធាន​សភា​តំណាងរាស្ត្រ​សហរដ្ឋអាមេរិក។ សភា​លើក​វារកាល​ដោយ​គ្មាន​ប្រធាន​កាលពី​យប់​ថ្ងៃ​អង្គារ គឺជា​លើកដំបូង​ចាប់​តាំង​ពី​ឆ្នាំ​១៩២៣ ដែល​ពួកគេ​មិន​អាច​ជ្រើស​រើស​មេដឹកនាំ​បាន ក្រោយ​ការបោះឆ្នោត​ជុំ​ដំបូង។ ​ការ​ចាប់ផ្តើម​សភា​ថ្មី​ត្រូវ​បាន​គេ​សន្មត​ថា​ ជា​ជ័យជំនះ​មួយ​សម្រាប់​គណបក្ស​សាធារណរដ្ឋ ខណៈ​ដែល​ពួកគេ​គ្រប់គ្រង​សភា បន្ទាប់ពី​ការបោះឆ្នោត​កាលពី​ខែ​វិច្ឆិកា​កន្លងទៅ តែ​ផ្ទុយទៅវិញ​លោក McCarthy ប្រឈម​នឹង​ការបះបោរ​ពី​ជួរ​គណបក្ស​ខ្លួនឯង​ទៅវិញ ហើយ​នឹង​បង្កើត​ប្រវត្តិសាស្ត្រ​សម្រាប់​ហេតុផល​ខុស។ ​​សមាជិកសភា​មកពី​រដ្ឋ California រូប​នេះ​បាន​ចាញ់​ការបោះឆ្នោត ៣​លើក​ជាប់ៗ​គ្នា​សម្រាប់​តំណែង​ប្រធាន​សភា​មក​ទល់​នឹង​ពេលនេះ ហើយ​គេ​នៅ​ពុំទាន់​ដឹង​ច្បាស់​នោះ​ទេ​ថា ​តើ​អ្វី​ទៅជា​ផ្លូវ​អាច​ឆ្ពោះ​ទៅ​រក​ជ័យជំនះ​របស់​លោក ពេល​ដែល​សភា​វិលត្រឡប់​មក​ជួបជុំ​គ្នា​វិញ​នៅ​ថ្ងៃ​ពុធ​នេះ ដើម្បី​ព្យាយាម​សាកល្បង​ម្តង​ទៀត។ ពួកគេ​នៅតែ​បន្ត​បោះឆ្នោត​បែបនេះ​រហូតដល់​នរណា​ម្នាក់​ឈ្នះ​សំឡេង​ភាគច្រើន៕អត្ថបទ៖ សារ៉ាត់

យ៉ាង​ហោច ៧០​ភាគរយ​នៃ​ពលរដ្ឋ ២៥​លាន​នាក់​នៅ​ទីក្រុង​សៀង​ហៃ​អាច​បាន​ឆ្លង​ជំងឺ COVID-19

2023/01/04 12:31:30 pm        711
​សៀងហៃ៖ ​គ្រូពេទ្យ​ម្នា​ក់​នៅ​មន្ទីរពេទ្យ​ក្រុង​សៀង​ហៃ បង្ហើប​ឲ្យ​ដឹង​ពី​គ្រោះអាសន្ន​នៃ​ការ​ហក់​ឡើង​ខ្ពស់​ករណី​ឆ្លង​ជំងឺ COVID-19 នៅ​ក្នុង​ប្រទេស​ចិន ខណៈ​ដែល​លោក​ប៉ាន់ប្រមាណ​ថា យ៉ាង​ហោច ៧០​ភាគរយ​នៃ​ពលរដ្ឋ​ក្នុង​ទីក្រុង​មួយ​នេះ​បាន​ឆ្លង​វីរុស។ ​​​លោក ​Chen Erzhen ​គឺជា​អនុប្រធាន​មន្ទីរពេទ្យ Ruijin និង​ជា​សមាជិក​គណៈ​ក្រុមប្រឹក្សា​យោបល់​អ្នក​ជំនាញ​ជំងឺ COVID-19 ​របស់​ទីក្រុង​សៀង​ហៃ​បាន​ប៉ាន់ប្រមាណ​ថា យ៉ាង​ហោច ៧០​ភាគរយ​នៃ​ប្រជា​ពលរដ្ឋ ២៥​លាន​នាក់​រស់​នៅ​ក្នុង​ទីក្រុង​មួយ​នេះ​បាន​ឆ្លង​វីរុស បន្ទាប់ពី​ដកចេញ​គោលនយោបាយ​ជំងឺ COVID-19​ កម្រិត​សូន្យ​នៅ​ប្រទេស​ចិន។ ​លោក​បាន​និយាយ​ប្រាប់​កាសែត​រដ្ឋ​ចិន People’s Daily ថា បច្ចុប្បន្ន​ការ​រីក​រាលដាល​ឆ្លង​វីរុស​នៅ​ក្នុង​ទីក្រុង​សៀង​ហៃ​មាន​ទំហំ​ធំធេង​ខ្លាំង​ណាស់ ហើយ​វា​អាច​នឹង​ឈាន​ដល់​ចំនួន ៧០​ភាគរយ​នៃ​ពលរដ្ឋ ពោល​គឺជា​ចំនួន​ច្រើនជាង ២០ ទៅ ៣០​ដង​នៃ​ករណី​ឆ្លង​កាលពី​ខែ​មេសា និង​ខែ​ឧសភា។​ ​​លោក​បន្ត​ថា មន្ទីរពេទ្យ​របស់​លោក​ទទួល​អ្នក​សង្គ្រោះ​បន្ទាន់​រហូតដល់ ១.៦០០​នាក់​ក្នុង ​១​ថ្ងៃ​ៗ ពោល​គឺ​កើន​ឡើង​ទ្វេដង​ច្រើនជាង​មុន​ពេល​ដកចេញ​វិធានការ​រឹតត្បិត ហើយ​រថយន្ត​គិលានសង្គ្រោះ​ជាង ១០០​គ្រឿង​ធ្វើដំណើរ​មកដល់​មន្ទីរ​ពេទ្យ​ជា​រៀងរាល់ថ្ងៃ ខណៈ​ដែល​ពាក់កណ្ដាល​នៃ​អ្នកជំងឺ​រង​ហានិភ័យ​ខ្ពស់​មាន​វ័យ​លើស​ពី ៦៥​ឆ្នាំ៕អត្ថបទ៖ សារ៉ាត់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ចំនួនអ្នកស្លាប់កើនឡើងដល់ជាង៩0០នាក់ក្នុងរញ្ជួយដីនៅវ៉េណេស៊ុយអេឡា ខណៈគ្រួសារជាច្រើនអន្ទះសាររង់ចាំព័ត៌មាន
06/27/2026 08:06 AM
ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលេខាទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តចិនចុះអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការជាមួយគ្នា
06/26/2026 08:06 PM
កសិដ្ឋានចិញ្ចឹមសត្វគោ និងជ្រូកនៅប្រទេសបែលហ្ស៊ិក កំពុងជួបការលំបាក ដោយសាររលកកម្តៅ
06/26/2026 08:06 PM
នយោបាយឈ្នះ-ឈ្នះនាំឱ្យកម្ពុជាសម្រេចបានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ
06/26/2026 08:06 PM
អ៊ីរ៉ង់៖ ការឆ្លងកាត់ច្រកសមុទ្រ Hormuz មិនត្រូវបានធានាទេ បើគ្មាន​ការសម្របសម្រួលជាមួយ​ទីក្រុងតេអេរ៉ង់
06/26/2026 08:06 PM
ប្រធានាធិបតីជិតឡើងកាន់អំណាចកូឡុំប៊ី ចេញឱសានវាទដល់ក្រុមឧក្រិដ្ឋកម្មប្រដាប់អាវុធ
06/26/2026 08:06 PM
មន្ត្រីជាន់ខ្ពស់៖ លីបង់ទាមទារឲ្យ​អ៊ីស្រាអែលដកទ័ពទាំងស្រុង ក្នុងកិច្ចព្រមព្រៀងណាមួយ នៅទីក្រុងវ៉ាស៊ីនតោន
06/26/2026 08:06 PM
កម្ពុជា ប្តេជ្ញាធ្វើការងារជិតស្និទ្ធជាមួយចិន ដើម្បីពង្រីកបន្ថែមទាំងវិសាលភាព និងភាពស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគី
06/26/2026 08:06 PM
រញ្ជួយដីកម្រិត ៦,៥រ៉ិចទ័រ វាយប្រហារកោះ នៅ​ភាគខាងត្បូងនៃ​ប្រទេស​ហ្វីលីពីន
06/26/2026 08:06 PM
UN ជំរុញឲ្យមានសេចក្តីថ្លៃថ្នូរសម្រាប់ជនអន្តោប្រវេសន៍ ក្រោយតុលាការអាមេរិកសម្រេចលើជនអន្តោប្រវេសន៍ហៃទី និងស៊ីរី
06/26/2026 08:06 PM