សម្តេចធិបតី ណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធត្រៀមឆ្លើយតបជាមួយបាតុភូតធម្មជាតិ El Niño ដែលកម្ពុជា​កំពុងទទួលរងឥទ្ធិពល
សម្ដេច​ធិបតីណែនាំអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រួតពិនិត្យ និងគ្រប់គ្រងឱ្យបានចំពោះទំនិញគេចពន្ធ និងខូចគុណភាព ហើយត្រូវសហការគ្នាចាត់វិធានការឱ្យបានច្បាស់លាស់
សម្ដេច​ធិបតីក្រើនរំឭកអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវបន្តបង្ក្រាប Online Scams មិនត្រូវបន្ធូរដៃឡើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន

ព័ត៌មានសំខាន់ៗ

ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញអបអរសាទរខួបលើកទី៤៤ នៃថ្ងៃជ័យជម្នះ ៧មករា

2023/01/07 06:43:28 am        458
ភ្នំពេញ៖ នៅព្រឹក ថ្ងៃសៅរ៍ ១រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នឹងអញ្ជើញចូលរួមអបអរសាទរថ្ងៃជ័យជម្នះ៧មករា លើកទី៤៤ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០២៣)យ៉ាងមហោឡារិក នៅមជ្ឈមណ្ឌលកោះពេជ្រ។ ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជម្នះ ៧មករា នេះ នឹងមានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់ជាច្រើនរូបរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ ស្ថាប័នតាមក្រសួងនានា ភ្ញៀវជាតិ អន្តរជាតិ មន្ត្រីអង្គទូត សិស្សានុសិស្ស និងប្រជាពលរដ្ឋរាប់ម៉ឺននាក់ផងដែរ។ គួររំលឹកដែរថា កាលពី៤៤មុន ប្រជាពលរដ្ឋខ្មែរគ្រប់រូប រួមទាំងកុមារតូចៗត្រូវរស់នៅក្រោមការបង្ខិតបង្ខំអោយធ្វើការលើសកម្លាំង គ្មានថ្ងៃឈប់សម្រាក អាហារមិនគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យ គ្មានសាលារៀន គ្មានវត្តអារាម ហើយសិទ្ធិសេរីភាពទាំងអស់របស់ពលរដ្ឋមិនមានឡើយ។ ប៉ុន្តែក្រោយពីប្រទេសជាតិត្រូវបានរំដោះ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញឡើងវិញ ហើយប្រទេសជាតិទាំងមូលមានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យមកទល់សព្វថ្ងៃនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា៕

សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ នៃថ្ងៃជ័យជំនះ៧ មករា

2023/01/07 06:39:42 am        561
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២៣នេះ តាមរយៈសារតាមបណ្តាញសង្គមFacebook សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ នេះ គឺជាខួបលេីកទី​៤៤ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០២៣) ដែលកម្ពុជាត្រូវបានសង្គ្រោះ​ និងរំដោះចេញផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ឬ ហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានធ្វើអោយកម្ពុជាក្លាយជាវាលពិឃាតដ៏ខ្មៅងងឹតអស់រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ។ គួររំលឹកដែរថា កាលពី៤៤មុន ប្រជាពលរដ្ឋខ្មែរគ្រប់រូប រួមទាំងកុមារតូចៗត្រូវរស់នៅក្រោមការបង្ខិតបង្ខំអោយធ្វើការលើសកម្លាំង គ្មានថ្ងៃឈប់សម្រាក អាហារមិនគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យ គ្មានសាលារៀន គ្មានវត្តអារាម ហើយសិទ្ធិសេរីភាពទាំងអស់របស់ពលរដ្ឋមិនមានឡើយ។ ប៉ុន្តែក្រោយពីប្រទេសជាតិត្រូវបានរំដោះ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញឡើងវិញ ហើយប្រទេសជាតិទាំងមូលមានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យមកទល់សព្វថ្ងៃនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។សូមឱ្យស្មារតី៧មករា ស្ថិតនៅក្នុងក្រអៅបេះដូងប្រជាពលរដ្ឋគ្រប់ៗរូប​ និងជានិមិត្តរូបនៃសាមគ្គីជាតិ និងមហាគ្រួសារខ្មែរជាអមតៈ ក្រោមម្លប់សុខសន្តិភាពជានិច្ចនិរន្ត៍៕

កម្ពុជាប្រារព្ធខួបលើកទី៤៤ ទិវាជ័យជំនះ ៧មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៣)

2023/01/07 06:33:14 am        651
ភ្នំពេញ៖ នៅព្រឹកថ្ងៃតី០៧ ខែមករា ឆ្នាំ២០២៣នេះ កម្ពុជា ប្រារព្ធខួបលើកទី៤៤ ទិវាជ័យជំនះ ៧មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៣)។នៅព្រឹកនេះផងដែរ BTV កំពុងផ្សាយព្រឹត្តិការណ៍ដ៏សំខាន់នេះhttps://fb.watch/hUq21noC6z/

ប្រទេស​ចិន​ច្រាន​ចោល​ការ​ខ្វះ​តម្លាភាព​ក្នុង​ការ​រាយការណ៍​ទិន្នន័យ​អំពី​វីរុស COVID-19

2023/01/06 02:50:24 pm        654
​ចិន៖ ប្រទេស​ចិន​បាន​ច្រានចោល​ការព្រួយបារម្ភ ​អំពី​របៀប​ដែល​ខ្លួន​រាយការណ៍​អំពី​ចំនួន​ករណី​ឆ្លង​វីរុស​ Covid-19 បច្ចុប្បន្ន​ដែល​កំពុង​កើត​ឡើងលើ​ប្រជាជន​របស់ខ្លួន​។ ការច្រានចោល​នេះ​ធ្វើឡើង ​បន្ទាប់ពី​អង្គការ​សុខភាព​ពិភព​លោក​បាន​និយាយថា​ ទីក្រុង​ប៉េកាំង​បាន​បន្ទាប​ផល​ប៉ះពាល់​ នៃ​ការកើនឡើង​ករណី​ឆ្លង​វីរុស​កាលពីពេល​ថ្មីៗ​នេះ​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោកស្រី Mao Ning បាន​និយាយថា ប្រទេស​ចិន​តែងតែ​រក្សា​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក ហើយ​បាន​ចែករំលែក​ព័ត៌មាន និង​ទិន្នន័យ​ដែល​ពាក់ព័ន្ធ ស្របតាម​គោលការណ៍​បាន​ទាន់ពេលវេលា ការបើកចំហ និង​មាន​តម្លាភាព​។ ប៉ុន្តែ​មន្ត្រី​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ទីក្រុង​ប៉េកាំង​ពុំបាន​ផ្តល់​ភាព​ត្រឹម​ត្រូវ​នោះ​ទេ​ ជុំវិញ​ចំនួន​អ្នក​ចូល​សម្រាក​នៅ​មន្ទីរពេទ្យ និង​ចំនួន​អ្នក​ស្លាប់​។ មន្ត្រី​អង្គការ​សហប្រជាជាតិ​និយាយ​ថា ​ការកំណត់​ចំនួន​របស់​ទីក្រុង​ប៉េកាំង​នៃ​អ្នក​ស្លាប់​ដែល​ទាក់ទង​នឹង​ជំងឺ COVID-19 គឺ​តិច​ពេក។​​អគ្គនាយក​លោក Tedros Adhanom Ghebreyesus បាន​និយាយថា យើង​បន្ត​ស្នើសុំ​ប្រទេស​ចិន​សម្រាប់​ទិន្នន័យ​រហ័ស ទៀងទាត់ និង​គួរឱ្យ​ទុកចិត្ត​បន្ថែមទៀត​លើ​ការចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ខណៈ​អង្គការ​សុខភាព​ពិភពលោក​(WHO) មានការ​ព្រួយបារម្ភ​អំពី​ហានិភ័យ​ដល់​អាយុជីវិត​នៅក្នុង​ប្រទេស​ចិន​។​ ​កាលពី​ថ្ងៃ​ពុធ ប្រទេស​ចិន​បាន​រាយការណ៍​ករណី​ថ្មី​ជាង ៩០០០​ករណី ប៉ុន្តែ​ចំនួន​ជាក់ស្តែង​ត្រូវបាន​គេ​ជឿ​ថា​មាន​ចំនួន​ខ្ពស់​ជាង​នេះ​។ ប្រទេស​នេះ​បានបញ្ចប់​ការធ្វើ​តេស្ត PCR ទ្រង់ទ្រាយ​ធំ​កាលពី​ខែ​មុន នៅ​ពេល​ដែល​ប្រទេស​នេះ​បាន​កែប្រែ​គោលនយោបាយ «​គ្មាន​-COVID» របស់​ខ្លួន​៕អត្ថបទ៖ ប៊ុនថន

ប្រមុខ​អង្គការសហប្រជាជាតិ​និយាយ​ថា​ ការចរចា​សន្តិភាព​អ៊ុយ​ក្រែ​ន​-​រុស្ស៊ី​នៅ​វែងឆ្ងាយ​ទៀត

2023/01/06 02:25:49 pm        598
​UN៖ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​សន្តិភាព​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ដែល​ហែកហួរ​ដោយ​សង្គ្រាម​នៅតែ​មិនទាន់​មក​ដល់​នោះ​ទេ ហើយ​ការពិភាក្សា​រវាង​ទីក្រុង​មូ​ស្គូ​ និង​ទីក្រុង Kyiv ដើម្បី​នាំយក​ជម្លោះ​ឲ្យ​ឈានដល់​ទី​បញ្ចប់​នៅ​មិនទាន់​អាចធ្វើ​ទៅបាន​នៅឡើយ​ទេ​។ ថ្លែង​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅក្នុង​ព្រឹត្តិការណ៍​មួយ​ក្នុងប្រទេស​ព័រ​ទុយ​ហ្គា​ល់ ដែល​លោក​បានទទួល​រង្វាន់​ពី​សាក​លវិទ្យាល័យ​មួយ លោក Guterres និយាយថា ការសំខាន់​នាពេល​បច្ចុប្បន្ន​គឺ​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​នៃ​សង្គ្រាម​។​ ​ការអត្ថាធិប្បាយ​របស់​លោក Guterres បាន​ធ្វើឡើង​បន្ទាប់ពី​ប្រធានាធិបតី​ទួរគីលោក Tayyip Erdogan បាន​ប្រាប់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ទីក្រុង​អង់កា​រ៉ា បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​ទទួលយក​ភារកិច្ច​សម្របសម្រួល ដើម្បី​ទទួលបាន​សន្តិភាពរ​វា​ង​ប្រទេស​ទាំងពីរ​។​ ​នៅពេល​ត្រូវបាន​សួរ​ដោយសារ​ព័ត៌មាន Reuters អំពី​ការផ្តល់​ឲ្យ​របស់លោក Erdogan លោក Guterres បាន​និយាយ​ថា លោក​ជឿថា​ ពេលវេលា​សម្រាប់​ការចរចា​សន្តិភាព​ពិតប្រាកដគឺ​នៅ​វែងឆ្ងាយ​នៅឡើយ​។ ប៉ុន្តែ​លោក​បាន​និយាយថា សន្តិភាព​ត្រូវតែ​មកដល់​នៅ​ថ្ងៃ​ណាមួយ ហើយនឹង​ត្រូវ​ផ្អែកលើ​ធម្មនុញ្ញ​របស់​អង្គការសហប្រជាជាតិ និង​ច្បាប់​អន្តរជាតិ​។ ប្រធានាធិបតី​អ៊ុយ​ក្រែ​នលោក Volodymyr Zelenskyy បាន​និយាយថា រុស្ស៊ី​កំពុង​ស្វែងរក​បទ​ឈប់​បាញ់ដើម្បី​ប្រើ​ជាការ​បិទបាំង ដើម្បី​បញ្ឈប់​ការ​រុលទៅមុខ​របស់​អ៊ុយ​ក្រែ​ននៅក្នុង​តំបន់ Donbas ភាគ​ខាងកើត និង​នាំយក​មនុស្ស និង​យុទ្ធោបករណ៍​មក​បន្ថែមទៀត​។ ​ប្រធានាធិបតី​រុស្ស៊ីលោក វ្ល៉ា​ឌី​មៀ ពូ​ទីន បានអំពាវ​នាវ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សម្រាប់​បទ​ឈប់​បាញ់​រយៈពេល ៣៦ម៉ោង​ក្នុងប្រទេស​អ៊ុយ​ក្រែ​នដើម្បី​ប្រារព្ធ​ពិធីបុណ្យ​ណូអែល ជា​ចំណាត់ការ​មួយ​ដែល​ត្រូវបាន​ច្រានចោល​ដោយ​ទីក្រុង Kyiv ដែល​បាន​និយាយថា មិនអាច​មាន​បទ​ឈប់​បាញ់​នោះទេ​ រហូតដល់​រុស្ស៊ី​ដក​កងទ័ព​ចេញពី​ទឹកដី​ដែល​ខ្លួន​ចូល​គ្រប់គ្រង​៕​អត្ថបទ៖ ប៊ុនថន

អ៊ុយ​ក្រែ​ន​ទាត់ចោល​បទ​ឈប់​បាញ់​ក្នុងឱកាស​បុណ្យ​ណូអែល​រយៈពេល​ខ្លី​ ៣៦​ម៉ោង​របស់​រុស្ស៊ី​ថា​ជា​ពុតត្បុត​

2023/01/06 12:50:39 pm        351
​រុស្ស៊ី៖ លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​៥ ​ខែមករា បាន​បញ្ជា​ឲ្យ​មាន​បទ​ឈប់​បាញ់​រយៈពេល ​៣៦​ម៉ោង​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​អំឡុង​ឱកាស​បុណ្យ​ណូអែល ជា​សកម្មភាព​មួយ​ដែល​ត្រូវ​បាន​ទាត់​ចោល​ភ្លាមៗ​ដោយ​ទីក្រុង Kyiv និង​សម្ព័ន្ធមិត្ត ដោយ​លើក​ឡើង​ថា លោក Putin គ្មាន​បំណង​ស្វែងរក​សន្តិភាព​បញ្ចប់​សង្គ្រាម​ទេ គ្រាន់តែ​ចង់​មាន​ពេលវេលា​សម្រាក និង​មានបំណង​បញ្ឈប់​ការ​វាយ​លុក​របស់​អ៊ុយ​ក្រែ​ន​ប៉ុណ្ណោះ​។ ​ការណែនាំ​របស់លោក ​Putin​ ដល់​ទាហាន​របស់​លោក​ត្រូវ​បាន​ប្រកាស​ឡើង​ប៉ុន្មាន​ថ្ងៃ បន្ទាប់ពី​ទីក្រុង Moscow​ បាន​រង​ការវាយប្រហារ​ដ៏​ធ្ងន់ធ្ងរ​ដែល​បាន​បាត់​បង់ជីវិត​ទាហាន​កេណ្ឌ​ថ្មី​ជិត ​៩០​នាក់​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ខណៈ​ក្រុម​អ្នកគាំទ្រ​របស់​អ៊ុយ​ក្រែ​ន​ប្ដេជ្ញា​បញ្ជូន​រថយន្តយោធា និង​ប្រព័ន្ធ​ការពារ​ដែនអាកាស​ប៉ា​ទ្រី​យ៉ូ​ត​លើក​ទី​២ ​ជា​ជំនួយ​ទៅកាន់​ទីក្រុង Kyiv​។ ​ប្រទេស​ទាំង​២ នឹង​ប្រារព្ធ​ពិធីបុណ្យ​អ៊ុ​តូ​ដុក​ណូអែល (Orthodox Christmas) ហើយ​បទបញ្ជា​របស់​មេដឹកនាំ​រុស្ស៊ី​មាន​ឡើង ក្រោយ​ការអំពាវនាវ​ឲ្យ​មាន​បទ​ឈប់​បាញ់​ពី​ប្រធានាធិបតី​ទួរគី Recep Tayyip Erdogan និង​ប្រមុខ​ព្រះវិហារ​និកាយ​អ៊ុ​តូ​ដុក​លោក Patriarch Kirill ដែលជា​អ្នកគាំទ្រ​ដ៏​រឹងមាំ​របស់លោក​ Putin​។ ​វិមាន​ក្រឹម​ឡាំង​បាន​និយាយ​នៅក្នុង​សេចក្ដីថ្លែងការណ៍​ថា ដោយ​គោរព​ដល់​ការ​អំពាវនាវ​របស់​ប្រមុខ​និកាយ​អ៊ុ​តូ​ដុក​លោក Patriarch Kirill ខ្ញុំ​បាន​ណែនាំ​ដល់​រដ្ឋមន្ត្រី​ការពារ​ជាតិ​សហព័ន្ធ​រុស្ស៊ី ឲ្យ​អនុវត្តន៍​បទ​ឈប់​បាញ់​នៅ​ទូទាំង​ខ្សែបន្ទាត់​ទំនាក់ទំនង​រវាង​ភាគី​ទាំង​២​ នៅ​អ៊ុយ​ក្រែ​ន​។ វិមាន​ក្រឹម​ឡាំង​បាន​និយាយ​ថា បុណ្យ​ណូអែល​នឹង​ចាប់ផ្ដើម​នៅ​ពេលថ្ងៃត្រង់​ថ្ងៃ​សុក្រ​ ទី​៦ ​មករា​ និង​បញ្ចប់​នៅ​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ៕អត្ថបទ៖ សុខមាន

បន្ទប់សង្គ្រោះបន្ទាន់​នៅ​ក្រុង​សៀង​ហៃ​ពេញ​ហៀរ ខណៈ​អ្នកជំនាញ​និយាយថា អាចមាន​អ្នកស្លាប់​មួយ​លាន​នាក់

2023/01/06 12:30:43 pm        854
​សៀង​ហៃ​៖ នៅ​មន្ទីរពេទ្យ​មួយកន្លែង​នៅ​ជាយក្រុង​សៀង​ហៃ អ្នកជំងឺ​នៅលើ​គ្រែ​ត្រូវ​បានដាក់​តម្រៀបជួរ​តាម​ច្រករបៀង​នៅ​កន្លែង​ព្យាបាល​សង្គ្រោះបន្ទាន់ និង​នៅ​កន្លែង​រងចាំ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដែល​ភាគច្រើន​នៃ​អ្នកជំងឺ​ជា​មនុស្ស​ចាស់ជរា ហើយ​អ្នកជំងឺ​មួយចំនួន​ដកដង្ហើម​ដោយមាន​ជំនួយ​អុកស៊ីហ្សែន​។ សេចក្តីជូនដំណឹង​នៅលើ​ក្តារ​ប្រកាស​មួយបាន​ណែនាំ​ថា​ អ្នកជំងឺ​នឹងត្រូវ​រង់ចាំ​ជា​មធ្យម ៥ម៉ោង​ដើម្បី​ទទួលបាន​ការពិនិត្យ​។ នេះ​បាន​ក្លាយជា​ទិដ្ឋភាព​ទូទៅ​មួយ​នៅ​ទូទាំង​មន្ទីរពេទ្យ​របស់​ប្រទេស​ចិន ដែល​បន្ទប់សង្គ្រោះបន្ទាន់​បាន​ពេញ​ហៀរ​រហូតដល់​ក្រៅ ហើយ​អ្នកជំងឺ​កំពុង​តម្រង់​ជួរ​ជាច្រើន​ម៉ោង​ដើម្បី​ទទួល​ការព្យាបាល​។ នាយក​ផ្នែក​សង្គ្រោះបន្ទាន់​អង្គការ​សុខភាព​ពិភពលោកលោក Mike Ryan បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ចំនួន​ករណី​នៅ​ប្រទេស​ចិន​បានបង្ហាញ​ចំនួន​តិច​បំផុត​នៃ​អ្នកជំងឺ​ចូល​សម្រាក​នៅ​មន្ទីរពេទ្យ អ្នកជំងឺ​នៅក្នុង​ផ្នែក​សង្គ្រោះបន្ទាន់ និង​ចំនួន​អ្នកស្លាប់​។ ប្រទេស​ចិន​បាន​ការពារ​វិធានការ​ដោះស្រាយ​ជំងឺ COVID-19 របស់ខ្លួន និង​បាន​និយាយថា ស្ថានភាព​ជំងឺ​រាតត្បាត​របស់​ប្រទេស​នេះ​គឺអាច​គ្រប់គ្រង​បាន​។​ ​មន្ត្រី​សុខាភិបាល​ប្រទេស​ចិនបាន​និយាយថា មានតែ​អ្នកស្លាប់​ដោយសារតែ​ជំងឺ​រលាក​សួត និង​ជំងឺ​ផ្លូវដង្ហើម​សម្រាប់​អ្នកជំងឺ​ដែលមាន​វីរុស​នេះ​ប៉ុណ្ណោះ ខណៈ​ការកំណត់​របស់​អង្គការ​សុខភាព​ពិភពលោក​(WHO) និយាយថា «​តិចពេក​»​។ លោក Benjamin Cowling អ្នកឯកទេស​ជំងឺឆ្លង​នៃ​សាកលវិទ្យាល័យ​ក្រុង​ហុងកុងបាន​និយាយថា ការព្យាករណ៍ដោយ​អ្នកជំនាញ​ជំងឺ​អន្តរជាតិ​នៃ​អ្នកស្លាប់ទាក់ទង​នឹង​ជំងឺ COVID-19 នៅក្នុង​ប្រទេស​ចិន​មាន​យ៉ាងហោចណាស់ ១លាន​នាក់​ក្នុងឆ្នាំនេះ​គឺអាច​កើតមានឡើង​បាន ហើយ​ការស្លាប់​អាច​ត្រូវបាន​បញ្ចៀស​ប្រសិនបើ​មានការ​ត្រៀម​រៀបចំ​បាន​ប្រសើរ​។​ ​លោក Cowling និយាយថា កម្រិត​ខ្ពស់បំផុត​នៃ​ជំងឺ COVID-19 អាច​នឹង​ឆ្លងកាត់​ផុតនៅក្នុង​ទីក្រុង​ធំៗរបស់​ប្រទេស​ចិន ប៉ុន្តែ​មានការ​ព្រួយបារម្ភ​អំពី​ផលប៉ះពាល់​ដែល​អាច​កើតមាន​នៅក្នុង​តំបន់​ជនបទ នៅពេលដែល​ថ្ងៃ​ឈប់សម្រាក​នៃ​ពិធីបុណ្យ​និ​ទាឃ​រដូវ​ឈានចូល​នៅ​ចុងខែ​នេះ​៕អត្ថបទ៖ ប៊ុនថន

ស.ស.យ.ក រៀបចំពិធីគោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះក្នុងរបបខ្មែរក្រហម

2023/01/06 12:12:10 pm        295
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅ​ព្រឹក​ថ្ងៃ​ទី៦ ខែមករា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមគ្រួសារ ស.ស.យ.ក រួមទាំងសិស្សានុសិស្ស និង​អ្នក​ពាក់​ព័ន្ធ​មួយ​ចំនួនទៀត ប្រមាណជា២០០នាក់ អញ្ចើញ​ចូល​រួម​គោរព​វិញ្ញាណក្ខន្ធ​ដល់​ជន​រង​គ្រោះ និងអតីតយុទ្ធជន យុទ្ធនារី ដែលបានបាត់បង់ជីវិត នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឫ​ហៅ​ថា របបប្រល័យពូជសាសន៍ ដែលដឹកនាំដោយពួកខ្មែរក្រហម  ស្ថិត​នៅ​មជ្ឈ​មណ្ឌល​ប្រល័យ​ពូជសាសន៍​ជើង​ឯក រាជធានីភ្នំពេញ។នៅក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា ថ្ងៃនេះ ក៏ដូចជារៀងរាល់ឆ្នាំ ក្រុមគ្រួសារ​សហភាព​សហព័ន្ធ​យុវជនកម្ពុជា តែងមកជួបជុំគ្នានៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ដើម្បី​រៀប​ចំពិ​ធីគោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះ ដែលបានបាត់បង់ជីវិតក្នុងរបបយង់ឃ្នង ៣ ឆ្នាំ ៨ខែ ២០ថ្ងៃ។ ទោះបីពួកយើងបានរស់នៅសុខសាន្តក្នុងសន្តិភាព ភាព​សំបូរ​សប្បាយ​នា​ពេល​បច្ចុប្បន្ន តែយើងមិនបានភ្លេច ហើយនឹងមិនបំភ្លេចអ្វី ដែលជាសោកនាដកម្ម និង​ដែល​ប្រទេស​ជាតិ​ដ៏​កំសត់ របស់យើងបានឆ្លងកាត់នោះដែរ។ ស្មារតីនៃការចងចាំ និងភាព​ឈឺ​ចាប់​ក្នុង​អតីត​កាល បានបង្រៀនយើងអំពីប្រវត្តិសាស្រ្តដែលត្រូវធ្វើការកត់សម្គាល់ ដើម្បី​មិន​ឱ្យ​កើត​ឡើង​សារ​ជា​ថ្មី​។ មេរៀននេះក៏បានឆ្លុះបញ្ចាំងពីស្មារតីនៃក្តីសង្ឃឹមមួយ ដែល​បាន​ប្រែ​ក្លាយ​ទៅ​ជា​កម្លាំង​ដ៏​មហិមា​ក្នុង​ការផ្តួលរំលំរបបប្រល័យពូជសាសន៍ រហូតបានជ័យជម្នះក្នុងថ្ងៃ ៧ មករា ១៩៧៩។ជាមួយ​គ្នានេះ លោកតាលោកយាយ ដែលធ្លាប់ឆ្លងកាត់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ លើក​ឡើង​ថា កាលពីសម័យនោះ រស់នៅដូចសត្វធាតុប្រើកំលាំងធ្វើពលកម្ម ហូបចុកមិនគ្រប់គ្រាន់ និង​ការ​ធ្វើ​ទារុណកម្មជាដើម។ ក្រៅពីនេះ ពួកគាត់បន្តថា បច្ចុប្បន្ន​ប្រទេស​ជាតិ​មា​ន​សុខស​ន្តិភាព​ពេញ​បូរិណ៍ រស់នៅមានភាពសុខស្រួល មិនពិបាកដូចសម័យប៉ុលពតនោះទេ ទាំងនេះគឺដោយ​សារ​មាន​គណបក្ស​ប្រជាជកម្ពុជា ជាអ្នករំដោះប្រជាពលខ្មែរពីសម័យកាលដ៏ខ្មៅងងឹត។សម្រាប់យុវជន បានលើកឡើងដែរថា ក្នុងនាមជាយុវជនជំនាន់ក្រោយ ប្តេជ្ញា​ចិត្ត​ចូល​ថែ​រក្សា​សន្តិភាព​ដែល​កម្ពុជានាពេលបច្ចុប្បន្ន និងទៅអនាគត ហើយដាច់ខាតមិន​ឱ្យ​ក្រុម​អគិត​ណាមួ​យ​មក​បំភ្លេច​ជាដាច់ខាត។ លើសពីនេះ ពួកគាត់បានបង្ហាញអារម្មណ៍ក្តុកក្តួល ពេលមក​គោរព​វិញ្ញាណក្ខន្ធ​ដល់​ជនរងគ្រោះក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ស្ថិតនៅ​មជ្ឈ​មណ្ឌល​ប្រល័យ​ពូជ​សាសន៍​ជើង​ឯក​ផងដែរ។ការគោរពវិញ្ញាណក្ខន្ធ ជនរងគ្រោះដែលបានបាត់បង់ជីវិត នៅម​ជ្ឈ​មណ្ឌល​ប្រល័យ​ពូជ​សាសន៍​ជើង​ឯក ដែលរៀបចំដោយ ស.ស.យ.ក ធ្វើឡើងក្នុងគោលបំណងបណ្ដុះស្មារតី យុវជ​ន​ខ្មែរ​ជំនាន់​ក្រោយ ឱ្យចេះស្រឡាញ់ជាតិ មាតុភូមិ ស្រឡាញ់សន្តិភាព និងចេះសាមគ្គីគ្នាជាធ្លុងមួយ នៅគ្រប់​កាលៈ​ទេសៈ ជាពិសេសស្គាល់ច្បាស់ ពីប្រវត្តិសាស្ត្រដ៏ជូរចត់ ដែលបានកើតឡើង ចំពោះ​ប្រជាជន​កម្ពុជា​នៅក្នុង​របប​ប្រល័យពូជសាសន៍៕ អត្ថបទ៖ទូច សោភ័ណ

ស្វី​ស​រង់ចាំ​យ៉ាង​អន្ទះសា​ចង់​ឲ្យ​ក្រុម​អ្នកទេសចរ​ចិន​វិល​ត្រឡប់​មក​ប្រទេស​ខ្លួន​វិញ ខណៈ​ថៃ​គ្មាន​ផែនការ​រឹតត្បិត​លើ​អ្នកដំណើរ​ចិន

2023/01/06 12:04:47 pm        248
​ស្វីស៖ ប្រទេស​ស្វី​ស​កំពុង​រង់ចាំ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ ចំពោះ​ភ្ញៀវទេសចរ​មកពី​ប្រទេស​ចិន បន្ទាប់​ពី​ប្រទេស​នេះបង្កើន​គោលនយោបាយ​ទប់ស្កាត់​វីរុស COVID-19 របស់ខ្លួនកាន់​តែមាន​ប្រសិទ្ធភាព​បន្ថែម​ទៀត។ ​យោងតាម​គោលនយោបាយ​ទប់ស្កាត់​វីរុស COVID-19 ដែល​ត្រូវបាន​កែសម្រួល​ថ្មីៗ ពលរដ្ឋ​ចិនត្រូវបាន​អនុញ្ញាត​ឲ្យ​ធ្វើដំណើរ​ចេញទៅ​បរទេស​។ ទោះបីជា​បណ្ដា​ប្រទេស​ជាង ​១០ កំពុង​អនុវត្ត​វិធានការ​ចាំបាច់​មុន​ចូលក្នុង​ប្រ​ទេស​របស់ខ្លួន ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស COVID-19 លើ​អ្នកដំណើរ​ជនជាតិចិន ប្រទេស​ស្វី​សបាន​និយាយថា ខ្លួន​ពុំមាន​ផែនការ​បែប​នោះទេ​។ ​ក្រុម​អាជ្ញាធរ​សុខភាព​សាធារណៈ​ស្វី​សបាន​សង្កត់ធ្ងន់ថា ស្ថានភាព​បច្ចុប្បន្ន​នៃ​វីរុស COVID-19 នៅក្នុង​ប្រទេស​ចិនពុំបាន​គំរាមកំហែង​ដល់​ប្រព័ន្ធ​សុខភាព​ស្វី​ស​ទេ ទោះបីជា​ប្រទេស​ស្វី​ស​នៅតែកំពុង​តាមដាន​សម្រាប់​ការសម្រេចចិត្ត​នៅ​កម្រិត​អឺរ៉ុប។​ ​ប្រធាន​ក្រុមហ៊ុន​ទេសចរ Greater China of Switzerland Tourism លោកស្រី Daniela Chiani បាន​និយាយថា យើង​ត្រូវតែ​ស្វាគមន៍​ចំពោះ​ការវិល​ត្រឡប់មកវិញ​របស់​អ្នកដំណើរ​ទេសចរ​ចិន។ ​ដោយយោង​ទៅលើ​ភាព​ធូរស្រាល​នៃទីផ្សារ​សេដ្ឋកិច្ច​ចិន Greater China យើងគិតថា យើង​នៅតែ​ត្រូវ​រក្សា​ភាព​អត់ធ្មត់​បន្តិច​។ ​យើង​រំពឹងថា​នឹង​ទទួលបាន​កំណើន​ភ្ញៀវទេសចរ​ចិន​ ៤៣%​ នៅ​ឆ្នាំ​២០២៣​ នេះ ហើយ​នៅ​ឆ្នាំ​២០២៤ អាចនឹងទទួល​បាន​ប្រមាណ ៨០%។​ ​ចំណែក​ប្រទេស​ថៃ​វិញក៏បាន​និយាយ​ផងដែរ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ប្រទេស​នេះនឹង​ពុំ​ចាំបាច់​អនុវត្តន៍​វិធានការ​រឹតត្បិត​នៃ​វីរុស COVID-19 ដូចជា​ការធ្វើ​តេស្ត​ពេលមកដល់ ឬដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​លើ​ការមកដល់​របស់​អ្នកដំណើរ​មកពី​ចិន​ទេ​៕អត្ថបទ៖ សុខមាន

ភាពជាប់គាំង​នៅ​សភា​សហរដ្ឋអាមេរិក​នៅតែ​បន្ត​ បន្ទាប់ពី​ការបោះឆ្នោត​លើក​ទី​១១ ​បាន​បរាជ័យ

2023/01/06 11:40:20 am        461
​អាមេរិក៖ សមាជិកសភា​លោក Kevin McCarthy តំណាងរាស្ត្រ​មកពី​រដ្ឋ California​ នៃ​គណបក្ស​សាធារណរដ្ឋ​មិន​អាច​យកឈ្នះ​លើ​ក្រុម​ប្រឆាំង​ដែល​មាន​សមាជិក ២០​នាក់​ ឬ​ច្រើនជាង​នេះ​នៃ​គណបក្ស​របស់​លោក​ខ្លួនឯង ​ដើម្បី​ក្លាយ​ជា​ប្រធាន​សភា​សហរដ្ឋអាមេរិក​នោះ​ទេ​។ សូម្បីតែ​បន្ទាប់ពី​ការ​កោះហៅ​ជុំ​ទី​១១ ក្នុង​រយៈពេល​ ៣​ថ្ងៃ​ក៏ដោយ​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ​លោក​នៅតែ​ខ្វះ​សំឡេង​ភាគច្រើន ២១៨ ដែល​ត្រូវការ​សម្រាប់​ការ​កាន់​តំណែង​នេះ​។​ ​លោក Kevin McCarthy បាន​បរាជ័យ​ក្នុង​ការ​បោះឆ្នោត​ជុំ​ទី​១១ ដើម្បី​ជំនួស​តំណែង​ប្រធាន​សភា​អាមេរិក​លោកស្រី Nancy Pelosi មកពី​គណបក្ស​ប្រជាធិបតេយ្យ​។ ​ដោយ​ប្រឈម​នឹង​ការបះបោរ​ពី​ក្នុង​បក្ស​របស់​លោក ​ក្នុង​ទម្រង់​នៃ​ការ​ជ្រើសរើស​ដោយ​សេរី​ទៅលើ​សមាជិកសភា​គាំទ្រ​លោក Trump លោក McCarthy អាច​ទទួល​បាន​សំឡេង​គាំទ្រ​ត្រឹមតែ ២០០​នាក់​ប៉ុណ្ណោះ​នៅ​ក្នុង​ការប្រកួតប្រជែង​ចុង​ក្រោយ​នេះ ទោះបីជា​បាន​ធ្វើ​សម្បទាន​បន្ថែម​ដល់​ក្រុម​អ្នកប្រឆាំង​ ចាប់​តាំង​ពី​ការបោះឆ្នោត​បរាជ័យ​ជាច្រើនលើក​កាលពី​ថ្ងៃ​ពុធ​ក៏ដោយ​។ ​បន្ថែម​ពីលើ​ការ​សន្យា​ថា ​សមាជិក​ជាច្រើន​ទៀត​នៃ​របៀប​ជ្រើសរើស​ទៅតាម​ការសម្រេចចិត្ត​រៀង​ៗ​ខ្លួន នឹង​អាច​បម្រើ​ក្នុង​គណៈកម្មាធិការ​ច្បាប់ លោក​បាន​យល់ព្រម​ក្នុង​ការ​បោះឆ្នោត​លើ​ការកំណត់​អាណត្តិ​របស់​សភា ដែល​ជា​ការ​ផ្លាស់ប្តូរ​ដ៏​ធំ​នៅ​ក្នុង​សភា​ចាស់​ជាងគេ​ទី​៣ ​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក ហើយ​បាន​សន្យាថា​នឹង​បង្ក​លក្ខណៈ​កាន់តែ​ងាយស្រួល​ សម្រាប់​អ្នកតំណាង​ក្នុង​ការ​ដក​ប្រធាន​សភា​ចេញ អ្នកណា​ក៏ដោយ​ដែល​ទី​បញ្ចប់​អាច​តម្រូវ​ទៅតាម​លក្ខខណ្ឌ​នោះ​៕ អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អឺរ៉ុប ស្ថិតក្នុងការព្រមានខ្ពស់ ខណៈរលកកម្ដៅខ្លាំង នឹងរំកិលទៅទិសខាងកើត និងខាងត្បូង
06/27/2026 10:06 AM
សហរដ្ឋអាមេរិក វាយប្រហារលើអ៊ីរ៉ង់ក្នុងការឆ្លើយតបទៅនឹងការវាយប្រហារលើនាវាដឹកទំនិញ
06/27/2026 09:06 AM
ប្រទេសវ៉េណេស៊ុយអេឡា ជួបប្រទះរញ្ជួយដីថ្មីមួយកម្រិត ៤.៩ រ៉ិចទ័រ ប៉ុន្មានថ្ងៃបន្ទាប់ពីការរញ្ជួយដីធំៗ២លើក
06/27/2026 09:06 AM
ចំនួនអ្នកស្លាប់កើនឡើងដល់ជាង៩0០នាក់ក្នុងរញ្ជួយដីនៅវ៉េណេស៊ុយអេឡា ខណៈគ្រួសារជាច្រើនអន្ទះសាររង់ចាំព័ត៌មាន
06/27/2026 08:06 AM
ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលេខាទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តចិនចុះអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការជាមួយគ្នា
06/26/2026 08:06 PM
កសិដ្ឋានចិញ្ចឹមសត្វគោ និងជ្រូកនៅប្រទេសបែលហ្ស៊ិក កំពុងជួបការលំបាក ដោយសាររលកកម្តៅ
06/26/2026 08:06 PM
នយោបាយឈ្នះ-ឈ្នះនាំឱ្យកម្ពុជាសម្រេចបានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ
06/26/2026 08:06 PM
អ៊ីរ៉ង់៖ ការឆ្លងកាត់ច្រកសមុទ្រ Hormuz មិនត្រូវបានធានាទេ បើគ្មាន​ការសម្របសម្រួលជាមួយ​ទីក្រុងតេអេរ៉ង់
06/26/2026 08:06 PM
ប្រធានាធិបតីជិតឡើងកាន់អំណាចកូឡុំប៊ី ចេញឱសានវាទដល់ក្រុមឧក្រិដ្ឋកម្មប្រដាប់អាវុធ
06/26/2026 08:06 PM
មន្ត្រីជាន់ខ្ពស់៖ លីបង់ទាមទារឲ្យ​អ៊ីស្រាអែលដកទ័ពទាំងស្រុង ក្នុងកិច្ចព្រមព្រៀងណាមួយ នៅទីក្រុងវ៉ាស៊ីនតោន
06/26/2026 08:06 PM