សម្តេចធិបតី ណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធត្រៀមឆ្លើយតបជាមួយបាតុភូតធម្មជាតិ El Niño ដែលកម្ពុជា​កំពុងទទួលរងឥទ្ធិពល
សម្ដេច​ធិបតីណែនាំអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រួតពិនិត្យ និងគ្រប់គ្រងឱ្យបានចំពោះទំនិញគេចពន្ធ និងខូចគុណភាព ហើយត្រូវសហការគ្នាចាត់វិធានការឱ្យបានច្បាស់លាស់
សម្ដេច​ធិបតីក្រើនរំឭកអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវបន្តបង្ក្រាប Online Scams មិនត្រូវបន្ធូរដៃឡើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន

ព័ត៌មានសំខាន់ៗ

ក្រសួងសុខាភិបាលប្រកាសចាក់វ៉ាក់សាំងដូសទី៤-៥ ដល់កុមារ និងដូសទី៦ ដល់មន្រ្តីជួរមុខ អាជ្ញាធរ និងប្រជាជនទូទៅ

2022/12/30 11:47:23 am        304
ភ្នំពេញ៖ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នៃក្រសួងសុខាភិបាលប្រកាសពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ ដល់កុមារអាយុ ៣ឆ្នាំ ដល់ក្រោម ៥ឆ្នាំ ការចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី៥ ដល់កុមារអាយុ ៥ឆ្នាំ ដល់ក្រោម ១២ឆ្នាំ និងដូសទី៦ ដល់មន្រ្តីជួរមុខ អាជ្ញាធរ និងប្រជាជនទូទៅ តាមគោលការណ៍ស្ម័គ្រចិត្ត៕

ក្រុមរុករក និងសង្គ្រោះករណីឆាបឆេះអគារកាស៊ីណូនៅប៉ោយប៉ែតរកឃើញសាកសព ១១នាក់បន្ថែមទៀតនៅព្រឹកនេះ

2022/12/30 11:33:51 am        271
Update៖ គិតត្រឹមម៉ោងជាង ១០ព្រឹក ថ្ងៃទី៣០ ខែធ្នូនេះ ក្រុមអ្នករុករក កម្ពុជា-ថៃ បានរកឃើញសាកសពជនរងគ្រោះក្នុងករណីឆាបឆេះអគារកាស៊ីណូ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យចំនួន ១១នាក់ទៀត ។ ដូចនេះសាកសពកើនដល់ជាង ២០នាក់ហើយ ។ ក្រុមអ្នករុករក នៅតែបន្តប្រតិបត្តិការដោយភាពសស្រាក់សស្រាំបំផុត។

តំបន់​ជាច្រើន​របស់​អ៊ុយ​ក្រែ​ន​គ្មាន​អគ្គិសនី​ប្រើប្រាស់ ក្រោយ​រុស្ស៊ី​បាញ់​ស្រោច​មី​ស៊ី​ល​ជាង ​១២០​គ្រាប់​

2022/12/30 11:15:20 am        311
​អ៊ុយក្រែន៖ មួយថ្ងៃ​ក្រោយ​ការបាញ់​ស្រោច​ដោយ​មី​ស៊ី​ល​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន ប្រធានាធិបតី​អ៊ុយ​ក្រែ​នលោក Volodymyr Zelenskyy បាន​ទទួលស្គាល់ថា តំបន់​ភាគច្រើន​កំពុង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដោយ​គ្មាន​អគ្គិសនី​ប្រើប្រាស់ ប៉ុន្តែ​លោក​ថា ការខូចខាត​នឹងមាន​វិសាលភាព​ធំធេង បើ​គ្មាន​ប្រព័ន្ធ​ការពារ​ដែនអាកាស​ទេនោះ​។​ ​ក្នុង​សុន្ទរកថា​តាម​វីដេអូ​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ លោក Zelenskyy បាន​និយាយ​ថា ទីបញ្ជាការ​ទ័ពអាកាស​នៅ​ភាគ​កណ្ដាល ភាគខាងត្បូង ភាគ​ខាងកើត និង​ខាងលិច​របស់​អ៊ុយ​ក្រែ​នបាន​កម្ទេច​មី​ស៊ី​លចំនួន ៥៤គ្រាប់ និង​យាន​ដ្រូ​ន​ ១១​គ្រឿង​របស់​រុស្ស៊ីអំឡុង​ការវាយប្រហារ​មួយ ​ក្នុងចំណោម​ការវាយប្រហា​រ​តាម​អាកាស​ធំ​បំផុត​របស់​រុស្ស៊ី ចាប់តាំងពី​សង្គ្រាម​ចាប់ផ្ដើម​កាលពី​ថ្ងៃទី​២៤ ​ខែកុម្ភៈ​។ ​លោក Zelenskyy និយាយថា តំបន់​នានា​ដែល​ដាច់​ចរន្ត​ថាមពល​ធ្ងន់ធ្ងរ​បំផុតរួមមាន​រដ្ឋធានី Kyiv, ទីក្រុង Odesa និង​ទីក្រុង Kherson នៅ​ភាគខាងត្បូង និង​តំបន់​ជុំវិញ​ជាច្រើន​ទៀត ក៏ដូចជា​តំបន់​ជុំវិញ​ទីក្រុង Lviv ជិត​ព្រំដែន​ភាគ​ខាង​លិច​ប្រទេស​ប៉ូឡូញ។ ​ស៊ី​រ៉ែ​ន​ប្រកាសអាសន្ន​ការវាយប្រហារ​តាម​អាកាស​ ត្រូវបាន​រោទ៍ទូទាំងប្រទេស​អ៊ុយ​ក្រែ​នរយៈពេល​ ៥​ម៉ោងនៅក្នុង​រដ្ឋធានី​ Kyiv​។ ​ក្រុមមន្ត្រី​អ៊ុយ​ក្រែ​ន​និយាយថា ​រុស្ស៊ី​បាន​បាញ់​មី​ស៊ី​ល​ជាង ​១២០​គ្រាប់​កាលពី​ថ្ងៃ​ព្រហស្បតិ៍៕ អត្ថបទ៖ សុខមាន

សហភាព​អឺរ៉ុប​រៀបចំ​កិច្ចប្រជុំ​យុទ្ធសាស្ត្រ ខណៈ​ក្ដីបារម្ភ​កើនឡើង​ខ្លាំង​ជុំវិញ​ករណី​ឆ្លង COVID-19 ហក់​ឡើង​ខ្ពស់​របស់​ចិន​

2022/12/30 09:58:07 am        309
​អឺរ៉ុប៖ គណៈកម្មការ​អឺរ៉ុប​បាន​ជួបប្រជុំគ្នា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ដើម្បី​ពិភាក្សា​ពី​យុទ្ធសាស្ត្រ​របស់​ប្លុក​ដ៏​ធំ​មួយ​នេះ​ ដែល​បាន​ប្រឈម​នឹង​ករណី​ឆ្លង​វីរុស​រាតត្បាត​សកល Covid-19 របស់​ប្រទេស​ចិន។ ខណៈ​ប្រទេស​បារាំង​និយាយ​ថា ​ខ្លួន​គ្មាន​ផែនការ​ដាក់​ចេញ​ការ​ត្រួតពិនិត្យ​សុខភាព​ លើ​អ្នកដំណើរ​របស់​ចិន​នៅ​ពេល​បច្ចុប្បន្ន​នេះ​ទេ រដ្ឋាភិបាល​នេះ​បាន​ណែនាំ​ដល់​អាកាសយានដ្ឋាន ​និង​ក្រុមហ៊ុន​អាកាសចរណ៍​ទាំងឡាយ​រៀបចំ​ការ​ធ្វើ​តេស្ត​។ ​ក្រុម​អ្នកតំណាង​ថ្នាក់​រដ្ឋមន្ត្រី​សុខភាព​ទាំង​ ២៧​ប្រទេស​របស់​សហភាព​អឺរ៉ុបបាន​មាន​ជំនួប​កាលពី​ថ្ងៃ​ព្រហស្បតិ៍នៅក្នុង​ទីក្រុង​ព្រុ​ច​សែ​ល ដើម្បី​ពិភាក្សា​ពី​វិធានការ​នានា​ដែល​អាចធ្វើ​ទៅបាន សម្រាប់​យុទ្ធសាស្ត្រ​ដែល​ត្រូវបាន​សម្របសម្រួល ដោយ​មើលឃើញ​ពី​ស្ថានភាព​នៃ​ជំងឺ​រាតត្បាត​សកល​នៅក្នុង​ប្រទេស​ចិន​។ ​មន្ទីរពេទ្យ​នានា​ទូទាំងប្រទេស​ចិនត្រូវបាន​រាយការណ៍​ថា ​បាន​ផ្ទុក​អ្នកជំងឺ​ច្រើន​លើស​ចំណុះ​ដោយសារតែ​ការកើនឡើង​ករណី​ឆ្លង​ដ៏​ច្រើន​បំផុត ក្រោយ​ការសម្រេចចិត្ត​របស់​ទីក្រុង​ប៉េកាំង​ក្នុងការ​បន្ធូរបន្ថយ​ គោលនយោបាយ​គ្មាន​វីរុស Covid របស់ខ្លួន​នៅ​ខែ​នេះ រួមទាំង​ការដកចេញ​បម្រាម​ធ្វើដំណើរ​ចេញទៅ​បរទេស​។ ​នៅ​សប្ដាហ៍​នេះទីក្រុង​ប៉េកាំង​បាន​និយាយថា​ ខ្លួន​នឹង​បញ្ចប់​ការដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​ជា​កាតព្វកិច្ច ​លើ​ការមកដល់​របស់​អ្នកដំណើរ ដែល​ជំរុញ​ឲ្យ​មនុស្ស​ជាច្រើន​នៅក្នុង​ប្រទេស​ចិន រៀប​គម្រោង​ធ្វើដំណើរ​ទៅ​ក្រៅប្រទេស​៕អត្ថបទ៖ សុខមាន

ប្រសាសន៍សំខាន់ៗសម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីបើកការដ្ឋានស្តារ និង​លើក​កម្រិត​គុណភាព​ផ្លូវជាតិលេខ៣១ និងលេខ៣៣

2022/12/30 09:42:13 am        632
នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន​ប្រចាំ​កម្ពុជា បានអញ្ជើញធ្វើជាសហធិបតីក្នុងពិធីបើកការដ្ឋានស្តារ និងលើក​កម្រិត​គុណភាព​ផ្លូវ​ពីរ​ខ្សែ​គឺ​ផ្លូវ​ជាតិលេខ៣១ និង៣៣ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប។ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ៖-សម្តេចតេជោ ហ៊ុន សែន ប្រកាសពីជោគជ័យ នៃការគាំទ្ររបស់ប្រជាពលរដ្ឋខេត្តកែប និង​ខេត្ត​កំពត បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងពេលបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២។-សម្ដេចតេជោ សង្ឃឹមជឿជាក់ថា ប្រជាពលរដ្ឋនៅខេត្តទាំងពីរនេះ នៅតែបន្ត​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជនកម្ពុជានាពេលបន្តបន្ទាប់។- សម្តេចតេជោ​ហ៊ុន សែន បានបញ្ជាក់ថា ការស្តារ និងលើក​កម្ពស់​គុណភាព​ផ្លូវ​ជាតិ​ទាំង​ពីរ​ខ្សែនេះ​ នឹងក្លាយជាវឌ្ឍនភាពថ្មីមួយបន្ថែមទៀត សម្រាប់ប្រជាពលរដ្ឋខេត្តកែប និងកំពត និង​ការ​ធ្វើដំណើរ​របស់ប្រជាពលរដ្ឋ ក្នុងក្របខណ្ឌទូទាំងប្រទេស។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា មិនត្រឹមតែផ្លូវជាតិទាំងពីខ្សែនេះទេ កម្ពុជា​នៅ​មាន​គម្រោង និងបានសម្ពោធគម្រោងស្តារ និងលើកម្ពស់គុណភាពផ្លូវជាច្រើនខ្សែ ដែល​មាន​ប្រវែង​រាប់​ពាន់​គីឡូម៉ែត្រ​រួចមកហើយ ដែលនេះបានបង្ហាញពីចូលរួមរបស់មិត្តចិន ក្នុងការជួយ​ដល់​វិស័យ​ហេដ្ឋា​រចនាសម្ព័ន្ធតភ្ជាប់នៅកម្ពុជា។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសច្រានចោលឥណទានពីដៃគូអភិវឌ្ឍន៍មួយ ដោយសារ​តែ​ម្ចាស់​លុយ​នោះផ្តល់ជូនកម្ពុជាក្នុងគម្រោងផ្សេង ខណៈដែលកម្ពុជាត្រូវការគម្រោងផ្សេង និង​ចាំបាច់​។- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា នៅលើពិភពលោកនេះ គ្មានប្រទេសណាមួយអាច​បញ្ចប់​សង្គ្រាម​តាម​បែប​កម្ពុជាបានឡើយទេ គឺបញ្ចប់សង្គ្រាមតាម​«នយោបាយឈ្នះ ឈ្នះ» ដែល​គ្រប់​ភាគី​ទាំង​អស់ នៃជម្លោះប្រដាប់អាវុធ «ឈ្នះទាំងអស់គ្នា»។- សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីប្រវត្តិជូរចត់ នៃដំណើរបញ្ចប់ជម្លោះប្រដាប់អាវុធនៅកម្ពុជា ដែល​កាលណោះ មានបរទេសខ្លះ បានរិះគន់ និងគាំទ្រខ្មែរ​ក្រហម​ប្រឆាំង​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ។-សម្តេចតេជោថា ដោយស្មារតីខ្មែរតែមួយ កម្ពុជា បានបញ្ចប់សង្គ្រាម​ជម្លោះប្រ​ដាប់​អាវុធ​ទាំង​ស្រុង​នៅ​ឆ្នាំ១៩៩៨ តាមរយៈនយោបាយឈ្នះ ឈ្នះ។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «កត្តាសុខសន្តិភាព» គឺជា​មរកត​ដ៏​មាន​សារៈ​សំខាន់​បំផុត​ សម្រាប់កម្ពុជា ដែលមរកតដ៏សំខាន់នេះ ត្រូវរួមគ្នាថែរក្សាឱ្យបានជានិច្ចនិរន្ត។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីការទម្លុះទម្លាយ ក្នុងពេលវត្តមានជំនាញការ និង​កង​ទ័ព​វៀតណាម​នៅ​កម្ពុជា ដើម្បីឯកភាពផ្ទៃក្នុង និងសេដ្ឋកិច្ចឯកជនកម្ពុជា ក្នុងនោះជំនាញ​ការ​វៀតណាម​បាន​ដកចេញពីកម្ពុជានៅឆ្នាំ១៩៨៨ ហើយកងទ័ពវៀតណាម​ដកចេញ​នៅ​ឆ្នាំ​១៩៨៩។- សម្តេចតេជោ ហ៊ុន សែន ប្រកាស​សុំ​ការ​អធ្យាស្រ័យ​ពី​ប្រជាពលរដ្ឋ​រស់​នៅ​តាម​សង​ខាង​ផ្លូវ​ជាតិ​លេខ​៣១-៣៣ និងប្រជាពលរដ្ឋធ្វើដំណើរពេលការដ្ឋានបានចាប់ផ្តើម ដែលនឹង​មាន​ផល​ប៉ះពាល់​ខ្លះ​ជៀសមិនរួច តែនៅពេលរួចរាល់ផ្លូវនេះ នឹងផ្តល់អត្ថ​ប្រយោជន៍​រាប់​មិន​អស់​ដល់​ប្រជាពលរដ្ឋ និងសង្គមជាតិ។- សម្តេចតេជោ ហ៊ុន​ សែន បានប្រកាសចូលរួមសោកស្តាយ និងរំលែកមរណទុក្ខ ដល់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ដែលបានស្លាប់ និងរបួស ក្នុងហេតុការណ៍ឆេះអគារកាស៊ីណូ នៅក្រុងប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាលពីរាត្រីថ្ងៃទី២៨ឈានចូលព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។- សម្តេចតេជោ ហ៊ុន សែន ប្រកាសដាក់ចេញវិធានការ និងសម្ភារៈឧបករណ៍ ដើម្បី​ត្រៀម​បង្ការ​បម្រើ​ឱ្យ​ការអន្តរាគមន៍ និងពន្លត់អគ្គិភ័យ តាមអគារដែលកំពស់ខ្ពស់ៗពិបាកក្នុងការជួយសង្គ្រោះ និង​អន្តរាគមន៍។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋ និង​ដាក់​ចេញ​វិធាន​ការ​ចាក់​វ៉ាក់​សាំង​បង្ការជំងឺកូវីដ-១៩ និងវិធានការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។-សម្តេច​តេជោ ហ៊ុន សែន បញ្ជាក់ថា «វ៉ាក់សាំងកូវីដ-១៩ គឺជាជម្រើសដ៏ល្អបំផុត ដែល​នឹង​ជួយ​យើង កាត់បន្ថយការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ឬការឆ្លងហើយ តែមិននាំដល់ករណីធ្ងន់ធ្ងរ ឬ​ស្លាប់​»​។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសចាក់វ៉ាក់សាំងដល់កុមារ និងប្រជាពលរដ្ឋទូទៅ ដោយ៖ ទី១​- ការចាក់វ៉ាក់សាំង ដូសទី៤ ដល់កុមារចាប់ពីអាយុ៣ ដល់ក្រោម ៥ឆ្នាំ ទី២-ចាក់​វ៉ាក់​សាំង​ដូស​ទី៥ ដល់កុមារអាយុ ៥ដល់ក្រោម ១២ឆ្នាំ និងទី៣-ចាក់ដូសទី៦ ដល់មន្ត្រីរាជការជួរមុខ អាជ្ញាធរ និងប្រជាពលរដ្ឋទូទៅ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសដាក់ចេញគោលការណ៍ចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កុមារ និង​ប្រជាពលរ​ដ្ឋ​ទូទៅ គឺត្រូវធ្វើឡើងរយៈពេល ៦ខែម្តង បន្ទាប់ពីដំណើរការចាក់ដូសចុងក្រោយ ដើម្បី​សហគមនាគមន៍កម្ពុជារឹងមាំ ទប់នឹងករណីឆ្លងកូវីដ-១៩ជាថ្មី។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅសល់តែប៉ុន្មានម៉ោងទៀតតែប៉ុណ្ណោះ នឹង​ដាច់​ឆ្នាំ​២០២២ ហើយឆ្នាំ២០២៣ គឺជាឆ្នាំដែលមន្ត្រីរាជការ កងកម្លាំងអាដាប់អាវុធគ្រប់លំដាប់ ត្រូវ​ឡើង​ប្រាក់​ខែ​ហើយ។- សម្តេចតេជោ ហ៊ុន​ សែន បានប្រកាសថា លោកបណ្ឌិត សុខ ទូច គ្រប់គ្រងមន្ត្រីរាជការ និង​បុគ្គលិក នៃរាជបណ្ឌិត្យសភាកម្ពុជាខ្លួនឯងមិនបាន មកស្នើ​ឱ្យ​រាជ​រដ្ឋាភិបាល​កុំ​បើក​ប្រាក់​បៀវត្សរ៍​តាម​ប្រព័ន្ធ​ធនាគារ ទៅជាបើកតាមគោលការណ៍ចាស់(ប្រាក់សុទ្ធដោយផ្ទាល់)។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់ប្រជាពលរដ្ឋ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ថា រាជ​រដ្ឋាភិបាល​កម្ពុជា​មានកំណែទម្រង់ធំណាស់រឿងបើកប្រាក់បៀវត្សរ៍តាមប្រព័ន្ធធនាគារនេះ ហើយ​បាន​ចំណេញ​ធំ​ណាស់ដល់ជាតិ និងពេលវេលាសម្រាប់អ្នកប្រើប្រាស់សេវារដ្ឋ។- សម្តេចតេជោ ហ៊ុន សែន កោតសរសើរដល់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដែល​បាន​ប្រឹង​ប្រែង​ដោះស្រាយវិវាទដីធ្លី និងវិវាទផ្សេងៗ​របស់​ប្រជាពលរដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ដោយ​ការ​សម្របសម្រួលក្រៅប្រព័ន្ធតុលាការ ហើយសម្តេច​បាន​លើក​ទឹក​ចិត្ត​ដល់​អភិបាល​ខេត្ត​កំពត​បន្ត​សកម្មភាពនោះជានិច្ចដរាប។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាឱឡារិកថា គណបក្សប្រជាជនកម្ពុជា មិន​ធ្វើ​ឱ្យ​ប្រជាជន​កម្ពុជា ខលបំណង ដោយសារភាពគ្មានទំនួលខុសត្រូវនោះទេ។-សង្កថា​សម្ដេចតេជោ ហ៊ុន សែន ចប់នៅវេលាម៉ោង៩ និង៣២ នាទី 

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាព ផ្លូវជាតិលេខ៣១ និង៣៣

2022/12/30 07:29:47 am        611
កំពត៖ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានអញ្ជើញធ្វើជាសហធិបតីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវពីរខ្សែទៀតស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប។ផ្លូវដែលត្រូវបើកការដ្ឋានស្តារ និងលើកកម្ពស់គុណភាពជាថ្មីនេះ រួមមាន៖ ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៣៣។ ផ្លូវជាតិលេខ៣១ មានប្រវែងសរុបជិត ៥៤គីឡូម៉ែត្រ ចាប់ពីបែកគុស (ចំណុច ប្រសព្វផ្លូវជាតិលេខ៣) ទៅដល់ទីរួមស្រុកកំពង់ត្រាច (ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣)។ ផ្លូវនេះត្រូវស្ដារ និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) មានកម្រាស់ ៧សង់ទីម៉ែត្រ និងពង្រីកទទឹងតួផ្លូវរហូតដល់ ១២ម៉ែត្រ។ គម្រោងនេះ នឹងរួមបញ្ចូលនូវការសាងសង់ស្ពានថ្មី ចំនួន ១កន្លែង ទទឹង ១២ម៉ែត្រ និងជួសជុលស្ពានដែលមានស្រាប់ចំនួន ២កន្លែង ប្រវែងសរុប ៤០ម៉ែត្រ និងដាក់លូគ្រប់ប្រភេទចំនួន ១៤៤កន្លែង ផងដែរ។ដោយឡែកផ្លូវជាតិលេខ៣៣ មានប្រវែងសរុបជិត ៥៣គីឡូម៉ែត្រ ចាប់ពីក្រុងកំពត (ចំណុចប្រសព្វផ្លូវជាតិលេខ៣) ដល់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) រួមទាំងផ្លូវតភ្ជាប់ ក្នុងក្រុងកំពត (ផ្លូវក្រុងលេខ ៧០៩)។ ផ្លូវនេះ នឹងត្រូវស្ដារ និងលើកកម្រិតគុណភាពជាប្រភេទផ្លូវ ក្រាលបេតុងកៅស៊ូ (AC) មានកម្រាស់ ៥សង់ទីម៉ែត្រ និងកម្រាស់ ៧សង់ទីម៉ែត្រ ព្រមទាំងពង្រីកទទឹងតួផ្លូវរហូតដល់ ១២ម៉ែត្រ និងមានកំណាត់ផ្លូវចំនួន ៤ទីតាំង នឹងត្រូវពង្រីកជា ៤គន្លង (២គន្លងទៅ ២គន្លងមក) ប្រវែងសរុប ១,៤៣១ម៉ែត្រ និង ១ទីតាំងទៀត នឹងត្រូវពង្រីកជា ៦គន្លង (៣គន្លងទៅ ៣គន្លងមក) ប្រវែង ៤៨០ម៉ែត្រ។ គម្រោងនេះ នឹងរួមបញ្ចូលនូវការសាងសង់ស្ពានថ្មីចំនួន ១កន្លែង ប្រវែង ៩០ម៉ែត្រ ទទឹង ១២ម៉ែត្រ ស្របជាមួយនឹងស្ពានចាស់ និងជួសជុលកែលម្អស្ពាន ដែលមានស្រាប់ចំនួន ២កន្លែង ប្រវែងសរុប ៦៥ម៉ែត្រ ព្រមទាំងដាក់លូគ្រប់ប្រភេទចំនួន ១៣៤កន្លែង៕

សម្តេចតេជោ ហ៊ុន សែន ប្រកាសយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤-៥ដល់កុមារ និងដូសទី៦ ដល់មន្ត្រីរាជការជួរមុខ អាជ្ញាធរ និងប្រជាពលរដ្ឋទូទៅ

2022/12/29 09:16:20 pm        465
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសចេញវិធានការជាក់លាក់លើយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងវិធានការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ខណៈដែលករណីឆ្លងប្រចាំថ្ងៃ នៃជំងឺកូវីដ-១៩ មានការកើនឡើង។យោងតាមសារពិសេសសម្តេចតេជោ ហ៊ុន សែន នៅរាត្រីថ្ងៃទី២៩ ខែធ្នូនេះ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា វ៉ាក់សាំងកូវីដ-១៩ គឺជាជម្រើសដ៏ល្អបំផុត ដែលនឹងជួយយើង កាត់បន្ថយការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ឬការឆ្លងហើយ តែមិននាំដល់ករណីធ្ងន់ធ្ងរ ឬស្លាប់។សម្តេចបានប្រកាសសម្រេច ៖ ទី១- ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ ដល់កុមារចាប់ពីអាយុ៣ ដល់ក្រោម ៥ឆ្នាំ ទី២-ដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី៥ ដល់កុមារអាយុ ៥ដល់ក្រោម ១២ឆ្នាំ និងទី៣-ការចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី៦ ជូនមន្ត្រីរាជការជួរមុខ អាជ្ញាធរ និងប្រជាពលរដ្ឋទូទៅ។សម្តេចតេជោ ហ៊ុន សែន បានប្រកាសឯកភាពលើគោលការណ៍ការស្នើឡើងពីរបៀបចាក់វ៉ាក់សាំងកូវីដ-១៩ គឺត្រូវធ្វើឡើងរយៈពេល ៦ខែម្តង បន្ទាប់ពីដំណើរការចាក់ដូសចុងក្រោយ ដែលត្រូវបានទទួល ដើម្បីសហគមនាគមន៍កម្ពុជាបានរឹងមាំទប់នឹងករណីឆ្លងកូវីដ-១៩ជាថ្មី។សម្តេចប្រកាសអំពាវនាវសារជាថ្មីឡើងវិញដល់ប្រជាពលរដ្ឋ ដែលមិនទាន់ទទួលបានវ៉ាក់សាំងកូវីដ-១៩ដូសជំរុញទី៣ សូមមេត្តារួសរាន់ទៅចាក់ ហើយអ្នកដែលទទួលបានដូសទី៣ហើយ សូមបន្តទៅចាក់ដូសទី៤ និងដូសបន្តបន្ទាប់តាមពេលវេលា និងទីកន្លែងដែលបានត្រៀមទុក។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កង្វល់ធំរបស់យើងនាពេលនេះ មិនមែនយើងខ្វះវ៉ាក់សាំងកូវីដ-១៩ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនោះទេ បញ្ហាស្ថិតនៅត្រង់ថា “ប្រជាពលរដ្ឋមួយចំនួន មិនមកទទួលវ៉ាក់សាំងទៅវិញទេ”។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ពេលនេះវ៉ាក់សាំងកូវីដ-១៩ ប្រមាណ៧លានដូស កំពុងស្តុកទុកក្នុងឃ្លាំងរក្សាវ៉ាក់សាំង នេះមិនរាប់បញ្ចូលវ៉ាក់សាំងជាង ២០លានដូសដែលកម្ពុជាបញ្ជាទិញ នឹងដឹកជាបន្តបន្ទាប់មកកម្ពុជានោះឡើយ។ “ដូច្នេះយើងមានវ៉ាក់សាំងគ្រប់គ្រាន់ចាក់ជូនប្រជាពលរដ្ឋ”៕

អាមេរិក អឺរ៉ុប និង ​NATO ជំរុញឱ្យមាន​ការអត់ធ្មត់ ខណៈ​ច្រកព្រំដែន​ប្រទេស​ស៊ែ​ប៊ី​-​កូ​សូ​វ៉ូ​បិទ​

2022/12/29 02:35:17 pm        769
កូ​សូ​វ៉ូ៖ សហរដ្ឋអាមេរិក សម្ព័ន្ធ​យោធា​ណា​តូ និង​សហភាព​អឺរ៉ុបបាន​ជំរុញឱ្យមាន​ការអត់ធ្មត់​ខ្លាំង​នៅ​ភាគ​ខាងជើង​សាធារណៈរដ្ឋ​កូ​សូ​វ៉ូ ខណៈ​អាជ្ញាធរ​បាន​បិទ​ច្រក​ឆ្លងកាត់​នៅ​ព្រំដែន​ទី​បី​កាលពី​ថ្ងៃ​ពុធ ហើយ​ភាព​តានតឹង​បាន​កើនឡើង​ជាមួយ​ប្រជាជន​ស៊ែ​ប៊ី​ក្នុង​តំបន់​ជុំវិញ​ឯករាជ្យភាព​ឆ្នាំ២០០៨​។​​អស់​រយៈពេល​ជាង ២០ឆ្នាំ​មកហើយ ប្រទេស​កូ​សូ​វ៉ូគឺជា​ប្រភព​នៃ​ភាព​តានតឹង​រវាង​ប្រទេស​លោកខាងលិច​ ដែល​គាំទ្រ​ឯករាជ្យភាព​របស់​ប្រទេស​នេះ ហើយ​រុស្ស៊ី​បាន​គាំទ្រ​ប្រទេស​ស៊ែ​ប៊ី​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន​ ដើម្បី​រារាំង​សមាជិកភាព​របស់​កូ​សូ​វ៉ូពី​អង្គការ​អន្តរជាតិ រួមទាំង​អង្គការសហប្រជាជាតិ​។ សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិកបាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​ថា យើង​អំពាវនាវ​ឱ្យ​អ្នក​គ្រប់គ្នា​អនុវត្ត​ការអត់ធ្មត់​ខ្លាំង មាន​ចំណាត់ការ​បន្ទាន់ ដើម្បី​កាត់បន្ថយ​ស្ថានការណ៍​ដោយ​គ្មាន​លក្ខខណ្ឌ និង​ជៀសវាង​ពី​ការ​បង្កហេតុ ការគំរាមកំហែង ឬ​ការបំភិតបំភ័យ​។​​បេសកកម្ម​របស់​សម្ព័ន្ធ​យោធា​ណា​តូ​នៅ​កូ​សូ​វ៉ូបាន​និយាយថា ខ្លួន​គាំទ្រ​ការសន្ទនា​រវាង​ភាគី​ទាំងអស់​ដើម្បី​កាត់បន្ថយ​ភាព​តានតឹង ដែល​រួមមាន​ទាំង​ការបិទផ្លូវ​របស់​ប្រទេស​ស៊ែ​ប៊ី​ដោយ​រថយន្ត​ដឹកទំនិញ និង​រថយន្ត​ធុន​ធ្ងន់​ផ្សេងទៀត និង​ការប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​ជាមួយ​នគរបាល​។ ប្រទេស​ស៊ែ​ប៊ីបានដាក់​កងទ័ព​រប​ស់​ខ្លួន​លើ​ការប្រុងប្រយ័ត្ន​ខ្ពស់បំផុត​កាលពី​ថ្ងៃ​ចន្ទ​។ ចំណែក​វិមាន​ក្រឹម​ឡាំង​វិញបាន​បដិសេធ​ការអះអាង​របស់​ប្រទេស​កូ​សូ​វ៉ូថា រុស្ស៊ី​កំពុងផ្តល់​ឥទ្ធិពល​ដល់​ប្រទេស​ស៊ែ​ប៊ីដើម្បី​ធ្វើឱ្យមាន​អស្ថិរភាព​ប្រទេស​កូ​សូ​វ៉ូ ដោយ​និយាយថា ស៊ែ​ប៊ី​កំពុង​ការពារ​សិទ្ធិ​ជន​ជាតិ​ភាគតិច​ស៊ែ​ប៊ី​៕អត្ថបទ៖ ប៊ុនថន

ការវាយប្រហារ​របស់​រុស្សី​ធ្វើ​ឲ្យ​បុគ្គលិក​មន្ទីរពេទ្យ​សម្ភព​ទីក្រុង ​Kherson និង​ម្តាយ​តក់ស្លុត

2022/12/29 12:39:47 pm        666
​អ៊ុយក្រែន៖ ម្តាយ​ទើប​សម្រាលកូន និង​បុគ្គលិក​នៃ​មន្ទីរពេទ្យ​សម្ភព​នៅ​ទីក្រុង Kherson តក់ស្លុត​កាល​ពី​ថ្ងៃ​ពុធ បន្ទាប់​ពី​អ្វីដែល​នាយសេនាធិការរង​រប​ស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​នបាន​ចាត់ទុកថា ​ជាការ​បាញ់​ផ្លោង​របស់​រុស្ស៊ី​មកលើ​អគារ​សម្ភព​មន្ទីរពេទ្យ​។ លោក Kyrylo Tymoshenko នាយ​សេនាធិការ​រងរ​បស់លោក Zelenskiy បាន​និយាយ​នៅលើ​បណ្តាញ Telegram ថា គ្មាន​នរណាម្នាក់​រងរ​បួស​នោះ​ទេ ហើយ​បុគ្គលិក និង​អ្នកជំងឺ​ត្រូវបាន​ផ្លាស់ប្តូរ​ទៅកាន់​ទីជម្រក​បណ្តោះអាសន្ន​។ ប្រធាន​មន្ទីរពេទ្យ​សម្ភព​បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​រ៉​យ​ទ័​រថា ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវបាន​គេ​នាំ​ទៅកាន់​ទីជម្រក​គេច​ពី​គ្រាប់​បែក​។ លោកស្រី Leonid Remyha និយាយថា បន្ទាប់ពី​ការវាយប្រហារ ការផ្ទុះ​ជាច្រើន​បាន​ចាប់ផ្តើម យើង​ក៏បាន​ផ្លាស់ប្តូរ​ស្ត្រី​មាន​ផ្ទៃពោះ​ភ្លាមៗ​ទៅកាន់​ជាន់​ក្រោម​ដី​។​ ​ផ្នែក​មួយចំនួន​នៃ​អគារ​មើលទៅ​រង​ការបំផ្លាញ​ខ្លាំង​ ដោយ​ទ្វារ និង​បង្អួច​បាន​បាក់បែក​។ លោកស្រី Tymoshenko បានឱ្យដឹងថា នៅពេល​ផ្ទុះ​នោះ​មាន​ស្ត្រី​ ៥​នាក់​ដែល​ទើប​សម្រាលកូន និង​បុគ្គលិក​ច្រើន​នាក់​នៅ​ក្នុង​មន្ទីរពេទ្យ​។ ស្ត្រី​ម្នាក់​ក្នុងចំណោម​ស្ត្រី​ទាំង​ ៥​នាក់​បានទទួល​ការវះកាត់​កន្លះ​ម៉ោង​មុន​ពេល​ការវាយប្រហារ​។ ​យោធា​អ៊ុយ​ក្រែ​ន​និយាយ​ថា កងកម្លាំង​រុស្ស៊ី​បាន​បង្កើន​ការវាយប្រហារ​ដោយ​កាំភ្លើងត្បាល់ និង​កាំភ្លើង​ធំទៅលើ​ទីក្រុង Kherson ដែល​ទើប​រំដោះ​បាន​នៅ​ភាគខាងត្បូង​ប្រទេស​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ពុធ ខណៈដែល​កំពុង​ដាក់​សម្ពាធ​ឥតឈប់ឈរ​នៅ​សមរភូមិ​ក្នុង​តំបន់​ភាគ​ខាងកើត​ប្រទេស​។ នាយសេនាធិការ​កងក​ម្លាំ​ង​ប្រដាប់អាវុធ​អ៊ុយ​ក្រែ​ន និយាយ​នៅក្នុង​របាយការណ៍​រប​ស់​ខ្លួន​ថា ប្រទេស​រុស្ស៊ី​បាន​បាញ់​មី​ស៊ី​ល​ចំនួន ៣៣​គ្រាប់​ទៅកាន់​គោលដៅ​ស៊ីវិល​ក្នុង​ទីក្រុង Kherson ក្នុង​រយៈពេល ២៤​ម៉ោង​រហូតដល់​ថ្ងៃ​ពុធ​។​ ​កងកម្លាំង​រុស្ស៊ី​បាន​បោះបង់ចោល​ទីក្រុង Kherson កាល​ពី​ខែ​មុន ដែល​ទីក្រុង​នេះ​មាន​ទីតាំង​នៅតាម​ដង​ទន្លេ Dnipro និង​បម្រើ​ជា​ច្រកចូល​ទៅកាន់​តំបន់​គ្រី​មៀ​ភ្ជាប់​ឧបសម្ព័ន្ធ​របស់​រុស្ស៊ី ដែល​មាន​សារៈ​សំខាន់​ជា​យុទ្ធសាស្ត្រ​។ អ៊ុយ​ក្រែ​ន​និយាយ​ថា ការវាយប្រហារ​របស់​រុស្ស៊ី​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់ ១០​នាក់​ស្លាប់ និង​របួស ៥៨​នាក់​នៅក្នុង​ទីក្រុង Kherson កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន៕អត្ថបទ៖ ប៊ុនថន

រដ្ឋបាល​លោក Joe Biden គំរាម​ក្រុមហ៊ុន​អាកាសចរណ៍​ដោយសារ​ការលុបចោល​ជើង​ហោះហើរ ខណៈ​មាន​ព្យុះ​ព្រិល​

2022/12/29 11:48:32 am        503
​អាមេរិក៖ ប្រធានាធិបតី​អាមេរិក​លោក Joe Biden បាន​គំរាម​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​នានា​ចេញ​មុខ​ទទួលខុសត្រូវ ជុំវិញ​ការ​ពន្យារពេល និង​លុបចោល​ជើងហោះហើរ ស្របពេល​រដ្ឋមន្ត្រី​ដឹកជញ្ជូនលោក Pete Buttigieg បាន​លើក​ឡើង​ចំ​ឈ្មោះ​ក្រុមហ៊ុន Southwest Airlines។ ទោះជា​យ៉ាង​ណាក៏​ដោយ​រដ្ឋបាល​របស់លោក ​Biden ត្រូវបាន​ចោទប្រកាន់ថា​បាន​រួម​ចំណែក​ដល់​បញ្ហា​នេះ​។ ​​ដោយមាន​ជាង​ពាក់កណ្តាល​នៃ​ទ្វីបអាមេរិក​ដែល​រង​ផលប៉ះពាល់​ ដោយ​ព្យុះ​ស៊ីក្លូន​រដូវរងា​ដ៏​ធ្ងន់ធ្ងរ យ៉ាងហោចណាស់​​ជើងហោះហើរ​ចំនួន ៣.១០០ ត្រូវបាន​លុបចោល​នៅ​ទូទាំងប្រទេស​កាលពី​ថ្ងៃអាទិត្យ និង​ជើងហោះហើរ ចំនួន ៦ .៨០០បន្ថែមទៀតត្រូវបាន​ពន្យារពេល។ ការពន្យារពេល និង​ការលុបចោល​ជើងហោះហើរ​នៅតែមាន​ចំនួន​រាប់ពាន់​កាលពី​ថ្ងៃ​ចន្ទ ប៉ុន្តែ​គិត​ត្រឹម​ថ្ងៃ​ពុធ ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នៅតែ​តស៊ូ ជាពិសេស​ក្នុង​ការបន្ត​សេវាកម្ម​ធម្មតានោះ​គឺ​ក្រុមហ៊ុន Southwest ដែលជា​ក្រុមហ៊ុន​អាកាសចរណ៍​មានតម្លៃ​ទាប​។ ​យោងតាម​ក្រុមហ៊ុន FlightAware ដែលជា​គេហទំព័រ​តាមដាន​ជើងហោះហើរ ជើងហោះហើរ​របស់​ក្រុមហ៊ុន​អាកាស​ចរណ៍ Southwest ប្រមាណ ២.៥០៩ជើង ឬ ៦២ % នៃ​សេវាកម្ម​ដែល​បាន​គ្រោងទុក​របស់​ក្រុមហ៊ុន​អាកាសចរណ៍ ត្រូវបាន​លុបចោល​កាលពី​រសៀល​ថ្ងៃ​ពុធ​។ ក្រុមហ៊ុន​អាកាសចរណ៍​នេះ​បាន​លុបចោល​ជើងហោះហើរ​ជាង ១៤.៥០០ជើងចាប់​តាំងពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​មក​។ ​គិត​មកដល់​ថ្ងៃ​ព្រហស្បតិ៍​នេះ ចំនួន​អ្នកស្លាប់​ដោយសារ​ព្យុះ​ព្រិល​នៅក្នុង​រដ្ឋ​ចំនួន​៨ របស់​សហរដ្ឋអាមេរិក​បាន​កើន​ឡើងដល់ ៦២​នាក់​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលេខាទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តចិនចុះអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការជាមួយគ្នា
06/26/2026 08:06 PM
កសិដ្ឋានចិញ្ចឹមសត្វគោ និងជ្រូកនៅប្រទេសបែលហ្ស៊ិក កំពុងជួបការលំបាក ដោយសាររលកកម្តៅ
06/26/2026 08:06 PM
នយោបាយឈ្នះ-ឈ្នះនាំឱ្យកម្ពុជាសម្រេចបានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ
06/26/2026 08:06 PM
អ៊ីរ៉ង់៖ ការឆ្លងកាត់ច្រកសមុទ្រ Hormuz មិនត្រូវបានធានាទេ បើគ្មាន​ការសម្របសម្រួលជាមួយ​ទីក្រុងតេអេរ៉ង់
06/26/2026 08:06 PM
ប្រធានាធិបតីជិតឡើងកាន់អំណាចកូឡុំប៊ី ចេញឱសានវាទដល់ក្រុមឧក្រិដ្ឋកម្មប្រដាប់អាវុធ
06/26/2026 08:06 PM
មន្ត្រីជាន់ខ្ពស់៖ លីបង់ទាមទារឲ្យ​អ៊ីស្រាអែលដកទ័ពទាំងស្រុង ក្នុងកិច្ចព្រមព្រៀងណាមួយ នៅទីក្រុងវ៉ាស៊ីនតោន
06/26/2026 08:06 PM
កម្ពុជា ប្តេជ្ញាធ្វើការងារជិតស្និទ្ធជាមួយចិន ដើម្បីពង្រីកបន្ថែមទាំងវិសាលភាព និងភាពស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគី
06/26/2026 08:06 PM
រញ្ជួយដីកម្រិត ៦,៥រ៉ិចទ័រ វាយប្រហារកោះ នៅ​ភាគខាងត្បូងនៃ​ប្រទេស​ហ្វីលីពីន
06/26/2026 08:06 PM
UN ជំរុញឲ្យមានសេចក្តីថ្លៃថ្នូរសម្រាប់ជនអន្តោប្រវេសន៍ ក្រោយតុលាការអាមេរិកសម្រេចលើជនអន្តោប្រវេសន៍ហៃទី និងស៊ីរី
06/26/2026 08:06 PM
អ៊ីស្រាអែលទម្លាក់ខិត្តប័ណ្ណ នៅ​ទីក្រុងរបស់​លីបង់ ដោយបញ្ជាឲ្យ​ប្រជាជនចាកចេញ
06/26/2026 08:06 PM