សម្តេចធិបតី ណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធត្រៀមឆ្លើយតបជាមួយបាតុភូតធម្មជាតិ El Niño ដែលកម្ពុជា​កំពុងទទួលរងឥទ្ធិពល
សម្ដេច​ធិបតីណែនាំអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រួតពិនិត្យ និងគ្រប់គ្រងឱ្យបានចំពោះទំនិញគេចពន្ធ និងខូចគុណភាព ហើយត្រូវសហការគ្នាចាត់វិធានការឱ្យបានច្បាស់លាស់
សម្ដេច​ធិបតីក្រើនរំឭកអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវបន្តបង្ក្រាប Online Scams មិនត្រូវបន្ធូរដៃឡើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន

ព័ត៌មានសំខាន់ៗ

រុស្ស៊ី​បង្កើន​ការវាយប្រហារ​ដោយ​កាំភ្លើង​ធំ​ទៅលើ​តំបន់ Kherson និង​ភាគ​ខាងកើត​របស់​អ៊ុយ​ក្រែ​ន​

2022/12/29 10:51:17 am        814
​អ៊ុយក្រែន៖ យោធា​អ៊ុយ​ក្រែ​ន​និយាយ​ថា ​កងកម្លាំង​រុស្ស៊ី​បាន​បង្កើន​ការវាយប្រហារ​ដោយ​កាំភ្លើង​ត្បាល់ និង​កាំភ្លើង​ធំ​ទៅលើ​ទីក្រុង Kherson​ ដែល​ទើប​រំដោះ​បាន​ថ្មីៗ​នៅ​ក្នុង​ភាគ​ខាង​ត្បូង​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ពុធ ​ទី​២៨ ខែ​ធ្នូ ខណៈ​ដែល​ក៏​កំពុង​បង្កើន​សម្ពាធ​ផង​ដែរ​នៅ​តាម​សមរភូមិ​ជួរមុខ​នានា​នៅ​ភាគ​ខាងកើត​។ ​មេបញ្ជាការ​កងកម្លាំងប្រដាប់អាវុធ​អ៊ុយ​ក្រែ​ន បាន​និយាយ​នៅក្នុង​របាយការណ៍​ពេលព្រឹក​របស់​ខ្លួន​ថា រុស្ស៊ី​បាន​បាញ់​មី​ស៊ី​ល​ចំនួន ​៣៣​គ្រាប់​ចេញពី​ជើង​ទម្រ​បាញ់​រ៉ូ​កែ​ត​ពហុ​ជំនាញ ​ទៅលើ​គោលដៅ​ជន​ស៊ីវិល​នៅ​ក្នុង​តំបន់ Kherson ក្នុង​រយៈពេល ​២៤​ម៉ោង​កាលពី​ព្រឹក​ថ្ងៃ​ពុធ តែ​រុស្ស៊ី​បាន​ច្រានចោល​ការ​ចោទ​ប្រកាន់​ដែល​ថា ​ខ្លួន​បាន​ដាក់​គោលដៅ​លើ​ជន​ស៊ីវិល​នោះ​។ ​ការ​វាយ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំងក្លា​ក៏បាន​បន្ត​ផង​ដែរ​នៅ​ជុំវិញ​ទីក្រុង Bakhmut គ្រប់គ្រង​ដោយ​អ៊ុយ​ក្រែ​ន ដែល​ពេលនេះ​រង​ការ​បំផ្លិចបំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ក្នុង​ខេត្ត Donetsk ភាគ​ខាងកើត និង​រហូតដល់​ភាគ​ខាងជើង​ជុំវិញ​ទីក្រុង Svatove និង​ទីក្រុង Kreminna ក្នុង​ខេត្ត Luhansk ជាទី​ដែល​កងកម្លាំង​អ៊ុយ​ក្រែ​នកំពុង​ព្យាយាម​វាយ​បំបែក​ខ្សែត្រៀម​របស់​រុស្ស៊ី​។ ​ពន្លឺ​នៃ​ការចរចា​បញ្ចប់​សង្គ្រាម​នៅតែ​មិន​ទាន់​មាន​រហូតមកដល់​ខែ​ទី​១១ ​ទៅ​ហើយ​នោះ​។ ​វិមាន​ក្រឹម​ឡាំង​កាលពី​ថ្ងៃ​ពុធ​បាន​ទាត់ចោល​ផែនការ​សន្តិភាព ​១០​ចំណុច​របស់​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskiy ដោយ​និយាយ​ថា សំណើ​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ត្រូវតែ​រាប់​បញ្ចូល​ នូវ​អ្វី​ដែល​ខ្លួន​ហៅថា​ការពិត​របស់​បច្ចុប្បន្ន​នៃ​តំបន់​ទាំង​៤ របស់​អ៊ុយ​ក្រែ​ន​ដែល​បាន​ដាក់​បញ្ចូល​ជា​ឧប​សម្ព័ន្ធ​របស់​រុស្ស៊ី​៕ អត្ថបទ៖ សុខមាន

មន្ទីរពេទ្យ​នានា​ទូទាំងប្រទេស​ចិនរង​សម្ពាធ​ខ្លាំង ខណៈ​វីរុស COVID-19 ឆ្លង​រាលដាល​ខ្លាំង​ខ្វះ​ការគ្រប់គ្រង​

2022/12/29 10:22:15 am        727
​ចិន៖ មន្ទីរពេទ្យ​ជាច្រើន​របស់​ប្រទេស​ចិន​ស្ថិតក្រោម​សម្ពាធ​ខ្លាំង​កាលពី​ថ្ងៃ​ពុធ ទី​២៨ ខែ​ធ្នូ ខណៈ​រលក​នៃ​ការ​ឆ្លង​រាលដាល​វីរុស COVID-19 កំពុង​ហក់​ឡើង​ខ្លាំង បាន​ប៉ះពាល់​ដល់​ធនធាន​នានា​នៅ​ក្នុង​ប្រទេស​ដ៏​ធំ​ចុងក្រោយ​មួយ​នេះ ក្នុង​ការ​ចាត់​ទុក​វីរុស​នេះ​ថា​ជា​ការ​ឆ្លង​តែ​ក្នុង​តំបន់ ឬ​ក្នុង​ប្រទេស​មួយ​ប៉ុណ្ណោះ​។ ​នៅ​ក្នុង​ការផ្លាស់ប្ដូរ​គោល​នយោបាយ​ដ៏​តក់ក្រហល់​ ប្រទេស​ចិន​កាលពី​ដើមខែ​នេះ​បាន​ចាប់ផ្ដើម​រំលាយ​ចោល​ ពេលវេលា​រឹតត្បិត​ដ៏​តឹងរ៉ឹង​បំផុត​នៃ​ការ​បិទ​ខ្ទប់ ​និង​ការពង្រីក​ការធ្វើ​តេស្ត ដើម្បី​បញ្ចៀស​ការ​ប៉ះពាល់​សេដ្ឋកិច្ច​ដ៏​ធំ​របស់​ខ្លួន សម្រាប់​ការ​បើក​ប្រទេស​ឡើងវិញ​ទាំងស្រុង​នៅ​ឆ្នាំ​ក្រោយ​។ ​យោង​តាម​ក្រុម​អ្នកជំនាញ​សុខភាព​អន្តរជាតិ វិធានការ​ដែល​មាន​ឡើង ក្រោយ​ការ​តវ៉ា​ដ៏​ធំ​នានា​ជាច្រើន​ថ្ងៃ​ប្រឆាំង​ការ​រឹតត្បិត​ទាំងឡាយ មានន័យថា​វីរុស COVID-19 កំពុង​ឆ្លង​រាលដាល​ខ្លាំង​ខ្វះ​ការគ្រប់គ្រង និង​ទំនងជា​កំពុង​ឆ្លង​ដល់​មនុស្ស​រាប់​លាន​នាក់​ក្នុង​មួយថ្ងៃ​។ ​ការឆ្លង​ខ្លាំង​នៅ​រដូវរងា​មុន​ការចូល​មកដល់​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​នៅ​ខែក្រោយ ដែល​ពលរដ្ឋ​ចិន​រាប់​លាន​នាក់​សង្ឃឹម​ថា នឹង​ធ្វើ​ដំណើ​រ​ទៅកាន់​ស្រុកកំណើត​របស់​ពួកគេ​ដើម្បី​ជួបជុំ​សាច់ញាតិ​។ ​ក្រុម​អាជ្ញាធរ​ចិន​បាន​ទទួល​ស្គាល់​ពី​ការ​ផ្ទុះ​រាលដាល​ខ្លាំង​មិន​អាច​តាមដាន​បាន​នៅពេលនេះ និង​ពិបាក​ក្នុងការ​កំណត់​ចំនួន​អ្នក​ស្លាប់​ដោយសារ​វីរុស COVID-19៕អត្ថបទ៖ សុខមាន

ប្រទេស​មួយចំនួនបានដាក់​ការ​រឹតត្បិត​លើ​អ្នកដំណើរ​មកពី​ប្រទេស​ចិន​ដោយ​តម្រូវ​ឲ្យ​ធ្វើតេស្តរ​កវី​រុស COVID-19

2022/12/29 10:07:30 am        712
​ចិន៖ សហរដ្ឋអាមេរិកក្លាយជា​ប្រទេស​ចុងក្រោយ ដែល​បានកំណត់​ឲ្យ​មានការ​ធ្វើតេស្តរ​កវី​រុស Covid-19 ជា​កាតា​ព្វ​កិច្ចលើ​អ្នកដំណើរ​មកពី​ប្រទេស​ចិន បន្ទាប់ពី​ទីក្រុង​ប៉េកាំង​បានប្រកាស​បើក​ព្រំដែន​ឡើងវិញ​នៅ​សប្ដាហ៍​ក្រោយ​។ ​វិធានការ​កាន់តែ​តឹងរ៉ឹងទាំងនេះក៏​ត្រូវបាន​អនុវត្តន៍​ផងដែរ​នៅក្នុងប្រទេស​អ៊ីតាលី ជប៉ុន ម៉ាឡេស៊ី កោះ​តៃវ៉ាន់ និងប្រទេស​ឥណ្ឌា​។ ​បន្ទាប់ពី​ការ​រឹតត្បិត​ជិត ​៣​ឆ្នាំ ប្រទេស​ចិននឹង​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​របស់ខ្លួន​ធ្វើដំណើរ​កាន់តែ​ងាយស្រួល​ ចេញពីប្រទេស​ទៅកាន់​បរទេស​ចាប់ពី​ថ្ងៃ​ទី​៨ ​ខែមករា ​ឆ្នាំ​២០២៣​ ខាងមុខនេះ​។ ​ក្នុងពេល​ជាមួយគ្នានេះដែរ ប្រទេស​នេះ កំពុង​ប្រឈម​ករណី​ឆ្លង​វីរុស Covid ខ្លាំង ដែល​នាំ​ឲ្យ​មាន​ក្ដីបារម្ភ​ខ្លាំង​ក្នុងចំណោម​ប្រទេសមួយ​ចំនួន​។ ​ទោះយ៉ាងណា​ក៏ដោយ ទីក្រុង​ប៉េកាំង​បាន​និយាយ​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស​កូ​រ៉ូ​ណា គួរតែ​ត្រូវបាន​ផ្ដោតលើ​មូលដ្ឋាន​វិទ្យាសាស្ត្រ និង​បាន​ចោទប្រកាន់​ប្រទេស និង​សារព័ត៌មាន​មួយចំនួន​ពីបទ​បំប៉ោង​ស្ថានភាព​លើសពី​ការពិត​។​ ​យ៉ាង​ណាក្ដី រដ្ឋាភិបាល​ចក្រភព​អង់គ្លេសបាន​និយាយថា​ ខ្លួន​ពុំមាន​ផែនការ​ណែនាំ​ឲ្យ​មានការ​ធ្វើតេស្ត​ជាថ្មី ឬតម្រូវការ​ផ្សេងៗ​ក្នុង​ការចូល​មកកាន់​ប្រទេស​នេះពី​អ្នកដំណើរ​ទាំងឡាយ​នោះទេ​៕អត្ថបទ៖ សុខមាន

នាវាទេសចរណ៍ខ្នាតយក្សមួយ ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ទស្សនកិច្ចវឌ្ឍនភាពខេត្ដព្រះសីហនុ

2022/12/29 10:03:35 am        1026
ព្រះសីហនុ៖ នាយប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ បានឱ្យដឹងថា នាវាទេសចរណ៍មួយគ្រឿង ឈ្មោះ SEABOURN ENCORE សញ្ជាតិ BAHAMAS ដែលមាននាវិកសរុបចំនួន ៤៣២នាក់ (ស្រី៩៣) ដឹកភ្ញៀវទេសចរចម្រុះ ជាតិសាសន៍ (៥០សញ្ជាតិ) និងមានភ្ញៀវសរុបចំនួន ៣៩៥នាក់ (ស្រី២០០) បានធ្វើដំណើរពីប្រទេសថៃ ចូលមកសុំចត នៅកំពង់ផែស្វយ័តអន្ដរជាតិក្រុងព្រះសីហនុ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ដើម្បីធ្វើទសនកិច្ចនៅក្រុងព្រះសីហនុ  ហើយនាវានេះ នឹងចាកចេញទៅវិញបន្ដឆ្ពោះទៅប្រទេសវៀតណាម នៅថ្ងៃដដែលនេះ៕

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទទួលទីតាំងអតីតសាលាក្តីខ្មែរក្រហម មកក្រោមការគ្រប់គ្រងរបស់បញ្ជាការដ្ឋានកងទ័ពជើងគោកវិញ

2022/12/29 09:52:33 am        960
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អញ្ជេីញចូលរួមក្នុងពិធីផ្ទេរ-ទទួលទីតាំងអតីតសាលាក្តីខ្មែរក្រហម មកក្រោមការគ្រប់គ្រងរបស់បញ្ជាការដ្ឋានកងទ័ពជើងគោក កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថា ព្រឹត្តិការណ៍ក្នុងថ្ងៃនេះ មិនមានអត្ថន័យត្រឹមតែជាការផ្ទេរ-ទទួលអគារប៉ុណ្ណោះទេ ប៉ុន្តែគឺជាសក្ខីភាពនៃការបិទបញ្ចប់ទាំងស្រុងនៃដំណើរការរបស់សាលាក្តីខ្មែរក្រហម ដោយប្រែក្លាយពីទីកន្លែងផ្តល់យុត្តិធម៌ទៅជាទីកន្លែងសម្រាប់បន្តការងារការពារជាតិវិញ បន្ទាប់ពីរាជរដ្ឋាភិបាលបានប្រគល់មួយផ្នែកនៃទីតាំងយោធានេះ សម្រាប់បម្រើឱ្យដំណើរការកាត់ក្តីខ្មែរក្រហមចាប់តាំងពីឆ្នាំ២០០៦មក៕

លោក អ៊ុំ រាត្រី៖ មកទល់ម៉ោងនេះអគ្គិភ័យនៅតែបន្តឆាបឆេះ ហើយទំហំនៃការខូចខាតនៅមិនទាន់ប៉ាន់ប្រមាណនៅឡើយទេ

2022/12/29 09:03:47 am        312
បន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ហេតុការណ៍អគ្គិភ័យឆាបឆេះអគារក្រុមហ៊ុនក្រេនដាយមេនរីសត Royal G Club ទីតាំងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តាំងពីកណ្តាលអាធ្រាតយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ រហូតមកដល់ពេលនេះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបន្ទាយមានជ័យ ប្រើប្រាស់កម្លាំងសរុបកំពុងដុតដៃជើងធ្វើការសង្គ្រោះ និងគ្រប់គ្រងស្ថានការ។លោកបន្តថា មកដល់ម៉ោងនេះ អគ្គិភ័យនៅតែបន្តឆាបឆេះ ហើយទំហំនៃការខូចខាតនៅមិនទាន់ប៉ាន់ប្រមាណបាននៅឡើយ៕

សម្តេចតេជោ ហ៊ុន​សែន ផ្ញើសារអបអរសាទរខួប២៤ឆ្នាំ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជាក្រោមនយោបាយ ឈ្នះ-ឈ្នះ

2022/12/29 08:50:57 am        775
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន​សែន នាយរដ្ឋមន្ត្រី នៃកម្ពុជា បានផ្ញើសារអបអរសាទរខួប២៤ឆ្នាំ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជាក្រោមនយោបាយ ឈ្នះ-ឈ្នះ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ គឺជាខួប២៤ឆ្នាំហើយ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជា ក្រោមនយោបាយ ឈ្នះ-ឈ្នះ (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២២) ដែលកម្ពុជារកបាននូវសុខសន្តិភាពពេញលេញ និងមានការឯកភាពជាតិទាំងស្រុងជាប្រវត្តិសាស្ត្រ។ការបិទបញ្ចប់សង្គ្រាមហែកហួរ និងការបែកបាក់ជាតិនេះ បានកើតមានឡើងតាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិក។នយោបាយ ឈ្នះ-ឈ្នះ គឺជាយុទ្ធសាស្ត្រគោលការណ៍ទាំងឡាយណា ដែលបាននាំមកនូវការធានា ដល់សន្តិសុខសង្គម ការបង្រួបបង្រួមជាតិ ឯកភាពជាតិ សនិ្តភាព ការធានាដល់បូរណភាពដែនដី អធិបតេយ្យ និងការអភិវឌ្ឍសេដ្ឋកិច្ច នយោបាយសង្គមប្រកបដោយចីរភាព៕

កម្ពុជាអបនអរសាទរខួប២៤ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងខួប៤ឆ្នាំនៃការសាងសង់វិមានឈ្នះឈ្នះ

2022/12/29 07:40:41 am        682
ភ្នំ​ពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ​ឆ្នាំ២០២២នេះ កម្ពុជាបានប្រារព្ធពិធីអបអរសាទរខួប២៤ ឆ្នាំនៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន និងខួប៤ឆ្នាំនៃការសាងសង់វិមានឈ្នះ ឈ្នះ។យោងតាមសារសម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ គឺជាខួប២៤ឆ្នាំហើយ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជា ក្រោមនយោបាយ ឈ្នះ-ឈ្នះ (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២២) ដែលកម្ពុជារកបាននូវសុខសន្តិភាពពេញលេញ និងមានការឯកភាពជាតិទាំងស្រុងជាប្រវត្តិសាស្ត្រ។ការបិទបញ្ចប់សង្គ្រាមហែកហួរ និងការបែកបាក់ជាតិនេះ បានកើតមានឡើងតាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិក។នយោបាយ ឈ្នះ-ឈ្នះ គឺជាយុទ្ធសាស្ត្រគោលការណ៍ទាំងឡាយណា ដែលបាននាំមកនូវការធានា ដល់សន្តិសុខសង្គម ការបង្រួបបង្រួមជាតិ ឯកភាពជាតិ សនិ្តភាព ការធានាដល់បូរណភាពដែនដី អធិបតេយ្យ និងការអភិវឌ្ឍសេដ្ឋកិច្ច នយោបាយសង្គមប្រកបដោយចីរភាព៕

លោក Putin ដាក់​បម្រាម​ការនាំចេញ​ប្រេង​រុស្ស៊ី​ទៅកាន់​ប្រទេស​ដែល​ដាក់​ការ​ទប់​តម្លៃ​ប្រេង​

2022/12/28 03:06:45 pm        778
​រុស្ស៊ី៖ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin កាលពី​ថ្ងៃ​អង្គារបាន​ឆ្លើយតប​នូវ​ការទន្ទឹងរង់ចាំ​ជា​យូរ​មកហើយ​របស់​រុស្ស៊ី​ ចំពោះ​ការ​ទប់​តម្លៃ​ប្រេង​របស់​ប្រទេស​លោកខាងលិច ដោយបាន​ចុះហត្ថលេខា​លើ​ក្រឹត្យ​ដាក់​បម្រាម​លើ​ការផ្គត់ផ្គង់​ប្រេង​ឆៅ និង​ផលិតផល​ប្រេង​ចាប់ពី​ថ្ងៃទី១ ខែកុម្ភៈ សម្រាប់​រយៈពេល​ ៥​ខែចំពោះ​ប្រទេស​ដែល​បានដាក់​ការ​ទប់​តម្លៃ​ប្រេង​រុស្ស៊ី​។​ ​ក្រុម​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​រីកលូតលាស់​ទាំង​ប្រាំពីរ សហភាព​អឺរ៉ុប និង​ប្រទេស​អូស្ត្រាលីបាន​ព្រមព្រៀងគ្នា​ក្នុង​ខែ​នេះ​ដាក់​ការ​ទប់​តម្លៃ​ប្រេង​រុស្ស៊ី​នៅត្រឹម ៦០ដុល្លារ​ក្នុង​មួយ​បារ៉ែល​លើ​តម្លៃ​ប្រេង​ឆៅ​ពី​សមុទ្រ​រុស្ស៊ី​ ដែល​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃទី៥ ខែធ្នូជុំវិញ «​ប្រតិបត្តិការ​សឹក​ពិសេស​» របស់​ទីក្រុង​មូ​ស្គូ​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​។ ក្រឹត្យ​នេះ​ត្រូវបាន​ចេញផ្សាយ​នៅលើ​គេហទំព័រ​របស់​វិមាន​ក្រឹម​ឡាំង ដែល​ត្រូវ​បានបង្ហាញ​ជាការ​ឆ្លើយតប​ដោយផ្ទាល់​ចំពោះ​សកម្មភាព​អមិត្ត និង​ផ្ទុយ​ពី​ច្បាប់​អន្តរជាតិ​ធ្វើឡើង​ដោយ​សហរដ្ឋអាមេរិក រដ្ឋ​បរទេស និង​អង្គការ​អន្តរជាតិ​ដែល​បាន​ចូលរួម​។​​ការបញ្ជូន​ប្រេង និង​ផលិតផល​ប្រេង​របស់​រុស្ស៊ី​ទៅកាន់​អង្គភាព និង​បុគ្គល​បរទេស​ត្រូវបាន​ហាមឃាត់ក្នុង​លក្ខខណ្ឌ​ថា នៅក្នុង​កិច្ចសន្យា​សម្រាប់​ការផ្គត់ផ្គង់​ទាំងនេះ ការប្រើប្រាស់​យន្តការ​កំណត់​តម្លៃ​អតិបរមា​គឺ​ត្រូវ​បានគិត​ទុកជាមុន​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល​។ ការនាំចេញ​ប្រេង​ឆៅ​នឹង​ត្រូវបាន​ហាមឃាត់​ចាប់ពី​ថ្ងៃទី១ ខែកុម្ភៈ ប៉ុន្តែ​កាលបរិច្ឆេទ​សម្រាប់​ការហាមឃាត់​ផលិតផល​ប្រេង​នឹងត្រូវ​បានកំណត់​ដោយរ​ដ្ឋា​ភិ​បាល​រុស្ស៊ី ហើយ​អាច​ធ្វើឡើង​ក្រោយពី​ថ្ងៃទី១ ខែកុម្ភៈ​៕អត្ថបទ៖ ប៊ុនថន

អាមេរិក​កំពុង​ពិចារណា​លើ​ការ​រឹតបន្តឹង​វីរុស COVID-19 សម្រាប់​អ្នកដំណើរ​មកដល់​ពី​ប្រទេស​ចិន​

2022/12/28 02:36:26 pm        698
​អាមេរិក៖ មន្ត្រី​រដ្ឋាភិបាល​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា សហរដ្ឋអាមេរិក​កំពុង​ពិចារណា​លើ​ការ​ដាក់​វិធានការ​រឹត​បន្តឹង​ថ្មី​លើ​វីរុស COVID-19 ចំពោះ​អ្នកដំណើរ​មកដល់​ពី​ប្រទេស​ចិន​។ មន្ត្រី​ម្នាក់​បាន​និយាយ​ថា សហរដ្ឋអាមេរិក​កំពុង​អនុវត្តតាម​វិទ្យាសាស្ត្រ និង​កា​ណែនាំ​របស់​អ្នក​ជំនាញ​សុខភាព​សាធារ​ណៈ ដែល​កំពុង​ពិគ្រោះ​យោបល់​ជាមួយ​ដៃគូ និង​ពិចារ​ណា​ចាត់វិធានការ​ដើម្បី​ការពារ​ប្រជាជន​អាមេរិក​។​ ​ប្រទេស​ចិនកំពុង​កើនឡើង​ដែល​មិន​ធ្លាប់មាន​ពីមុនមក​នូវ​ករណី​ឆ្លង​វីរុស Covid-19 ហើយ​ក្នុងពេល​ឆាប់ៗ​នេះ​ទីក្រុង​ប៉េកាំង​នឹង​អនុញ្ញាតឱ្យ​ពលរដ្ឋ​របស់ខ្លួន​ចាក​ចេញពី​ប្រទេស​ម្ដងទៀត​។​ ​ប៉ុន្តែ​ក្រុម​អ្នកសង្កេតការណ៍​បាន​និយាយថា ស្ថិតិ​ផ្លូវការ​បាន​លាក់បាំង​ទំហំ​ពិតប្រាកដ​នៃ​រលក​ឆ្លង​រាលដាល​វីរុស​។ មន្ត្រី​និយាយថា មានការ​ព្រួយបារម្ភ​កាន់តែខ្លាំង​ឡើង​នៅក្នុង​សហគមន៍​អន្តរជាតិ​ចំពោះ​ការកើនឡើង​វីរុស COVID-19 ដែល​កំពុង​កើតមាន​នៅក្នុង​ប្រទេស​ចិន និង​កង្វះ​តម្លាភាព​នៃ​ទិន្នន័យ​។ ​ការបោះបង់ចោល​គោលនយោបាយ​គ្មាន Covid-19 (COVID-zero) របស់​ប្រទេស​ចិន បានធ្វើឱ្យ​កើន​ឡើងវិញ​សក្តានុពល​នៃ​វិស័យ​ទេសចរណ៍​ក្រៅប្រទេស​ ជា​លើកដំបូង​ចាប់តាំងពី​ដើមឆ្នាំ២០២០ ​មក៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលេខាទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តចិនចុះអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការជាមួយគ្នា
06/26/2026 08:06 PM
កសិដ្ឋានចិញ្ចឹមសត្វគោ និងជ្រូកនៅប្រទេសបែលហ្ស៊ិក កំពុងជួបការលំបាក ដោយសាររលកកម្តៅ
06/26/2026 08:06 PM
នយោបាយឈ្នះ-ឈ្នះនាំឱ្យកម្ពុជាសម្រេចបានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ
06/26/2026 08:06 PM
អ៊ីរ៉ង់៖ ការឆ្លងកាត់ច្រកសមុទ្រ Hormuz មិនត្រូវបានធានាទេ បើគ្មាន​ការសម្របសម្រួលជាមួយ​ទីក្រុងតេអេរ៉ង់
06/26/2026 08:06 PM
ប្រធានាធិបតីជិតឡើងកាន់អំណាចកូឡុំប៊ី ចេញឱសានវាទដល់ក្រុមឧក្រិដ្ឋកម្មប្រដាប់អាវុធ
06/26/2026 08:06 PM
មន្ត្រីជាន់ខ្ពស់៖ លីបង់ទាមទារឲ្យ​អ៊ីស្រាអែលដកទ័ពទាំងស្រុង ក្នុងកិច្ចព្រមព្រៀងណាមួយ នៅទីក្រុងវ៉ាស៊ីនតោន
06/26/2026 08:06 PM
កម្ពុជា ប្តេជ្ញាធ្វើការងារជិតស្និទ្ធជាមួយចិន ដើម្បីពង្រីកបន្ថែមទាំងវិសាលភាព និងភាពស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគី
06/26/2026 08:06 PM
រញ្ជួយដីកម្រិត ៦,៥រ៉ិចទ័រ វាយប្រហារកោះ នៅ​ភាគខាងត្បូងនៃ​ប្រទេស​ហ្វីលីពីន
06/26/2026 08:06 PM
UN ជំរុញឲ្យមានសេចក្តីថ្លៃថ្នូរសម្រាប់ជនអន្តោប្រវេសន៍ ក្រោយតុលាការអាមេរិកសម្រេចលើជនអន្តោប្រវេសន៍ហៃទី និងស៊ីរី
06/26/2026 08:06 PM
អ៊ីស្រាអែលទម្លាក់ខិត្តប័ណ្ណ នៅ​ទីក្រុងរបស់​លីបង់ ដោយបញ្ជាឲ្យ​ប្រជាជនចាកចេញ
06/26/2026 08:06 PM