សម្តេចធិបតី ណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធត្រៀមឆ្លើយតបជាមួយបាតុភូតធម្មជាតិ El Niño ដែលកម្ពុជា​កំពុងទទួលរងឥទ្ធិពល
សម្ដេច​ធិបតីណែនាំអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រួតពិនិត្យ និងគ្រប់គ្រងឱ្យបានចំពោះទំនិញគេចពន្ធ និងខូចគុណភាព ហើយត្រូវសហការគ្នាចាត់វិធានការឱ្យបានច្បាស់លាស់
សម្ដេច​ធិបតីក្រើនរំឭកអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវបន្តបង្ក្រាប Online Scams មិនត្រូវបន្ធូរដៃឡើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន

ព័ត៌មានសំខាន់ៗ

ករណី​ឆ្លង​វីរុស Covid-19 ក្នុង​រយៈពេល​តែមួយ​ថ្ងៃ​ក្នុងប្រទេស​ចិន​កើន​ដល់ ៣៧​លាន​នាក់​

2022/12/24 11:44:51 am        956
​ចិន៖ ទីភ្នាក់ងារសារព័ត៌មាន Bloomberg ដែល​ដកស្រង់​កំណត់ហេតុ​ពី​កិច្ចប្រជុំ​ផ្ទៃក្នុង​ របស់​គណៈកម្មកា​រ​សុខា​ភិបា​ល​ជាតិ​របស់​ប្រទេស​បាន​ឲ្យ​ដឹងថា ​មនុស្ស​ជិត ៣៧លាន​នាក់​នៅក្នុង​ប្រទេស​ចិនប្រហែលជា​បាន​ឆ្លង​វីរុស COVID-19 ក្នុង​រយៈពេល​តែមួយ​ថ្ងៃ​ក្នុង​សប្តាហ៍​នេះ​។ ជា​សរុបរបាយការណ៍​ដែល​ត្រូវបាន​ចេញផ្សាយ​កាលពី​ថ្ងៃ​សុក្រ​បាន​និយាយថា ប្រហែល ១៨ភាគរយ​នៃ​ចំនួន​ប្រជា​ជន​របស់​ប្រទេស ២៤៨​លាន​នាក់ទំនងជា​បាន​ឆ្លង​វីរុស​ Covid-19 ក្នុង​រយៈពេល ២០ថ្ងៃ​ដំបូង​ក្នុង​ខែធ្នូ​នេះ​។ ក្រោម​គោលនយោបាយ​គ្មាន​កូ​វីដ អាជ្ញាធរ​របស់​ប្រទេស​បានដាក់​ទីក្រុង និង​ទីប្រជុំជន​នានា​ឱ្យ​ស្ថិតក្រោម​វិធាន​ការបិទ​ខ្ទប់ ប្រសិនបើ​ត្រូវបាន​រាយការណ៍​ករណី​ឆ្លង​មួយចំនួន​។ បច្ចុប្បន្ននេះដោយ​វិធានការ​រឹតត្បិត​ភាគច្រើន​ត្រូវបាន​ដកចេញ ប្រទេស​ចិន​បាន​បញ្ឈប់​គោលនយោបាយ​ធ្វើតេស្ត​ទ្រង់ទ្រាយ​ធំ និង​លែង​រាយការណ៍​ករណី​ដែល​គ្មាន​រោគសញ្ញា​ទៀតហើយ​។ នេះ​បាន​បណ្តាលឱ្យមាន​ការព្រួយបារម្ភអំពី​ការឆ្លង​រាលដាល​ ក្នុងចំណោម​ប្រជាជនដែល​ភាគច្រើន​មិនបាន​បង្ហាញ​វីរុស​ពិតប្រាកដ​។ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទិន្នន័យ​សុខភាព​របស់​ក្រុមហ៊ុន Airfinity បាន​និយាយថា ការវិភាគ​ហានិភ័យ​នៃ​ករណី​ស្លាប់​របស់​ក្រុមហ៊ុន​បាន​ឲ្យ​ដឹងថា មនុស្ស​ចន្លោះ​ពី ១.៣លាន​នាក់​ទៅ ២.១លាន​នាក់​អាច​ស្លាប់​នៅក្នុង​ការផ្ទុះ​ឡើង​វីរុស COVID-19 បច្ចុប្បន្ននេះ​នៅ​ប្រទេស​ចិន​។ ទោះជា​យ៉ាងណានៅ​ថ្ងៃ​ដដែល​នោះ ប្រទេស​ចិន​បាន​រាយការណ៍​ជា​ផ្លូវការ​ថា ​មាន​តិចជាង ៤,០០០ករណី​ថ្មីនៃ​ករណី​ឆ្លង​វីរុស Covid-19 ដែលមាន​រោគសញ្ញានៅ​ទូទាំងប្រទេស ហើយ​ពុំមាន​អ្នកស្លាប់​ដោយសារ​វីរុស​នេះ​ទេ​។ ទិន្នន័យ​ចម្រូងចម្រាស់​នេះបាន​បង្កើន​ការព្រួយបារម្ភ​នៅក្នុង​សហគមន៍​អន្តរជាតិ និង​បាន​ជំ​រុញឱ្យ​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken ស្នើ​សុំឱ្យ​ប្រទេស​ចិន​មាន​តម្លាភាព​លើ​បញ្ហា​នេះ​ ក្នុងអំឡុងពេល​ទូរស័ព្ទ​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ចិន​លោក Wang Yi កាលពី​ថ្ងៃ​សុក្រ​។ អង្គការ​សុខភាព​ពិភពលោក (WHO) មិន​បានទទួល​ទិន្នន័យ​ពី​ប្រទេស​ចិន​ ស្តីពី​ការចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដោយសារ​វីរុស COVID-19 នោះទេ ចាប់តាំងពី​ទីក្រុង​ប៉េកាំង​បាន​ដកចេញ​វិធានការ​ការ​រឹតត្បិត​។ អង្គការ​សុខភាព​ពិភពលោកនិយាយថា ​ស្ថាប័ន​នេះ​មានការ​ព្រួយបារម្ភ​ខ្លាំង​ជាមួយនឹង​យុទ្ធសាស្ត្រ​វីរុស COVID-19 របស់​ប្រទេស​ចិន ហើយ​បាន​ជំ​រុញឱ្យ​ទីក្រុង​ប៉េកាំងបង្កើន​កម្មវិធី​ចាក់​វ៉ាក់សាំង​របស់ខ្លួន៕អត្ថបទ៖ ប៊ុនថន

ត្រឡប់​មកពី​សហរដ្ឋ​អាមេរិក​លោក Zelenskyy និយាយ​ថា ​ដំណើរ​ទស្សនកិច្ច​ទទួល​បាន​លទ្ធផល​ល្អ

2022/12/23 02:57:42 pm        414
​អ៊ុយក្រែន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា លោក​ត្រលប់​មកពី​ទីក្រុង​វ៉ាស៊ីនតោន​វិញ​ដោយ​ទទួល​បាន​លទ្ធផល​ល្អ​។ លោក Zelenskiy បាន​និយាយ​នៅ​ក្នុង​វីដេអូ​ថា យើង​បាន​នាំ​យក​មក​កាន់​អ៊ុយ​ក្រែ​ន​ទៅកាន់​តំបន់ Donbas ទៅកាន់​ទីក្រុង Bakhmut និង​ទៅកាន់​ភាគ​ខាង​ត្បូង​ ដែល​កងកម្លាំង​ការពារ​ប្រទេស​របស់​យើង​កំពុង​រង់ចាំ​។ ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​លោក Zelenskyy បាន​និយាយ​ទៅកាន់​សភា​អាមេរិក​កាល​ពី​ថ្ងៃ​ពុធ​ថា ​ជំនួយ​ដល់​អ៊ុយ​ក្រែ​ន​គឺជា​ការ​វិនិយោគ​ក្នុង​លទ្ធិប្រជាធិបតេយ្យ ពុំ​មែន​ជា​សប្បុរស​ធម៌​នោះ​ទេ​។ ​លោក Zelenskyy ក្នុង​ដំណើរ​ទស្សនកិច្ច​ក្នុង​ពេល​សង្គ្រាម​នៅ​បរទេស​ជា​លើក​ដំបូង​របស់​លោក បាន​ជួប​ជាមួយ​ប្រធានាធិបតី​លោក Joe Biden ដែល​បាន​ជំរុញ​ឱ្យ​មាន​ការ​គាំទ្រ​បន្ត​នៅ​ឆ្នាំ​២០២៣​៕អត្ថបទ៖ ប៊ុនថន

លោក Zelenskyy ទៅកាន់​ប៉ូឡូញ ក្រោយ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក​

2022/12/23 02:32:57 pm        323
​ប៉ូឡូញ៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskiy បាន​និយាយ​កាលពី​ព្រហស្បតិ៍​ថា លោក​បាន​ជួប​សម​ភាគី​ប៉ូឡូញ​គឺ​លោក Andrzej Duda អំឡុង​ដំណើរ​របស់លោក ​បន្ទាប់​ពី​ដំណើរ​ទស្សន​កិច្ច​ជា​ប្រវត្តិសាស្ត្រ​ទៅកាន់​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ​។​ ​លោក​Zelenskyy បាន​និយាយថា នៅ​ឆ្នាំនេះ​ជា​ឆ្នាំ​ដែល​បាន​នាំមក​នូវ​ការ​ប្រឈម​ជា​ប្រវត្តិសាស្ត្រ​ ដោយសារតែ​សង្គ្រាម​ពេញបន្ទុក​។ យើង​ក៏បាន​ពិភាក្សា​ផងដែរ​ពី​ផែនការ​ជា​យុទ្ធសាស្ត្រ​នានា​សម្រាប់​ថ្ងៃ​អនាគត ទំនាក់ទំនង​ទ្វេភាគី និង​អន្តរ​កម្ម​លើ​ការធ្វើដំណើរ​ជា​អន្តរជាតិ​ក្នុង​ឆ្នាំ​២០២៣។ អរគុណ​សម្រាប់​ការគាំទ្រ​ដ៏​ពេញទំហឹង​ឥត​ងាករេ​។ ​យោងតាម​ការិយាល័យ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ជំនួប​នេះ​បានធ្វើ​ឡើង​នៅ​ទីក្រុង Rzeszów របស់​ប្រទេស​ប៉ូឡូញ​។​ ប្រធានាធិបតី​ទាំង​២ ​បាន​ពិភាក្សា​ពី​សមត្ថភាព​ការពារជាតិ​របស់​អ៊ុយ​ក្រែ​ន និង​បញ្ហា​មនុស្សធម៌ រួមទាំង​បញ្ហា​នានាពាក់ព័ន្ធ​នឹង​ជនភៀសខ្លួន​អ៊ុយ​ក្រែ​ន​។ គួររម្លឹកថា ប្រធានាធិបតីប៉ូឡូញ​លោក Duda បាន​ទៅ​ទស្សនកិច្ច​នៅ​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃទី​២៣​ ខែសីហា ចំ​ថ្ងៃ​ឯករាជ្យ​ជាតិ​របស់​អ៊ុយ​ក្រែ​ន​៕អត្ថបទ៖ សុខមាន

កិច្ចពិគ្រោះយោបល់ក្រៅផ្លូវការថ្នាក់រដ្ឋមន្ត្រីស្តីពីស្ថានការណ៍នៅមីយ៉ាន់ម៉ា កោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា និងការងាររបស់ប្រេសិតពិសេស នៃប្រធានអាស៊ាន

2022/12/23 12:30:03 pm        370
ភ្នំពេញ៖ កិច្ចពិគ្រោះយោបល់ក្រៅផ្លូវការថ្នាក់រដ្ឋមន្ត្រីស្តីពីស្ថានការណ៍នៅមីយ៉ាន់ម៉ា បានកោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា និងការងាររបស់ប្រេសិតពិសេស នៃប្រធានអាស៊ាន ក្នុងការសម្របសម្រួលការអនុវត្ត 5pc ជាពិសេសផ្តោតលើការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនដែលត្រូវការជំនួយបំផុត។គួរបញ្ជាក់ថា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអញ្ជើញចូលរួមកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការថ្នាក់រដ្ឋមន្ត្រី ស្តីពីស្ថានការណ៍នៅមីយ៉ាន់ម៉ា កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។ កិច្ចពិគ្រោះយោបល់ក្រៅផ្លូវការថ្នាក់រដ្ឋមន្ត្រី ស្តីពីស្ថានការណ៍នៅមីយ៉ាន់ម៉ា រៀបចំឡើងតាមសំណុcទី១៤ នៃការត្រួតពិនិត្យ និងសេចក្តីសម្រេចរបស់ថ្នាក់ដឹកនាំអាស៊ានលើការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆ័ន ៥ចំណុច(5PC)។ កិច្ចពិគ្រោះយោបល់ក្រៅផ្លូវការជាលក្ខណៈបើកចំហនេះ បានផ្តល់ឱកាសដ៏ល្អសម្រាប់រដ្ឋមន្ត្រី ក៏ដូចជាតំណាងដែលបានចូលរួមទាំងអស់ ធ្វើការត្រួតពិនិត្យ ដោយបើកចំហ ស្មោះត្រង់ និងប្រកបដោយអត្ថន័យ ព្រមទាំងទទួលបាននូវព័ត៌មានថ្មីៗពីមីយ៉ាន់ម៉ា។

វិបត្តិ COVID-19 នៅ​ប្រទេស​ចិន ក្រុង​ប៉េកាំង​ហៅ​វេជ្ជបណ្ឌិត​ពី​តាម​ខេត្ត​ជួយ​សម្រាល​នៅតាម​មន្ទីរពេទ្យ

2022/12/23 11:58:13 am        364
​ចិន៖ ការកើនឡើង​ករណី​ឆ្លង​វីរុស​ Covid-19 កំពុង​រាលដាល​ទូទាំងប្រទេស​ចិន​។ ការកើនឡើង​នេះ​កើតមាន​ បន្ទាប់ពី​រដ្ឋាភិបាល​ចិន​បាន​បន្ធូរបន្ថយ​វិធានការ​ប្រឆាំង​ការឆ្លង​ដ៏​តឹងរ៉ឹង​របស់ខ្លួន​កាលពី​ថ្ងៃទី៧ ខែធ្នូ​។ ចំនួន​ករណី​បាន​កើនឡើង​ចាប់តាំងពី​សប្តាហ៍​មុន​នៅ​ទីក្រុង​សៀង​ហៃ ដែល​កង្វះ​បុគ្គលិក​កំពុង​បណ្តាលឱ្យមាន​ការពន្យារ​ពេល​ក្នុង​សេវាកម្ម​ដឹកជញ្ជូន​។ ក្រុម​វេជ្ជបណ្ឌិត និង​គិលាន​នុប​ដ្ឋា​យិ​កាយ៉ាងហោចណាស់​ ៥០០​នាក់មកពី​ខេត្ត​ភាគ​ខាងកើត​ប្រទេស​ចិន ត្រូវបាន​អំពាវនាវ​ឲ្យ​មកជួយ​សម្រាល​បន្ទុក​ការងារ​នៅ​រដ្ឋធានី​ប៉េកាំង ខណៈ​មន្ទី​ពេទ្យ​ជាច្រើនកំពុង​ព្យាយាម​ព្យាបាល ​និង​ទប់ស្កាត់​ការកើនឡើង​ករណី​ឆ្លង​វីរុស​។ ​ទីក្រុង​សៀង​ហៃមាន​ប្រជាជន​ជប៉ុន​ច្រើនជាងគេ​ក្នុងចំណោម​ទីក្រុង​នានា​នៅ​ប្រទេស​ចិន​។ អគ្គ​កុងស៊ុល​ជប៉ុន​នៅ​ទីក្រុង​នេះនិយាយថា វីរុស​កំពុង​រីក​រាល​ដាល​ក្នុងចំណោម​បុគ្គលិក​ជប៉ុន និង​ផ្នែក​ពាណិជ្ជកម្ម​។​ ​ប៉ុន្តែ​មន្ត្រី​បំពេញបេសកកម្ម​បាន​និយាយថា ពុំមាន​របាយការណ៍​ណាមួយ​ដែល​បង្ហាញថា​ ខ្សែ​ផលិតកម្ម ឬ​ការ​ចែកចាយបាន​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ ដោយសារ​ការកើនឡើង​ក​រ​ណី​ឆ្លង​នេះ​ទេ​។ នេះ​ជា​ផ្នែក​មួយ​ដោយសារតែ​លែងមាន​វិធានការ​រឹតត្បិត​លើ​ការធ្វើដំណើរ​របស់​មនុស្ស​។ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​រាយការណ៍​ថា ករណី​ឆ្លង​កំពុង​រាលដាល​ក្នុងចំណោម​មន្ត្រីរាជការ​នៅក្នុង​ខេត្ត​មួយចំនួន រួមទាំង​ខេត្ត Henan និង Shandong​។ ពួកគេ​និយាយថា អាជ្ញាធរ​ក្នុង​តំបន់​បាន​បិទ​ការិយាល័យ ហើយ​កំពុង​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ប្រើប្រាស់​សេវាកម្ម ​Online ជំនួស​វិញ​។ ​មន្ត្រី​ទីក្រុង Chengdu ក្នុង​ខេត្ត Sichuan បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ពួកគេ​បាន​បង្កើត​គ្លីនិក ​B ​ព្យាបាល​ជំងឺ​គ្រុនក្តៅ​ចំនួន ៣០០​កន្លែងនៅ​ទូទាំង​ទីក្រុង ហើយ​មាន​មនុស្ស​រហូតដល់ ៤២,០០០នាក់​ក្នុង​មួយថ្ងៃ​កំពុង​មកកាន់​ទីតាំង​ទាំងនេះ​៕អត្ថបទ៖ ប៊ុនថន

អាមេរិក​និយាយថា កូរ៉េខាងជើង​បាន​លក់​អាវុធ​ឲ្យ​ក្រុម​ទាហាន​ស៊ីឈ្នួល​ឯកជន Wagner របស់​រុស្ស៊ី​

2022/12/23 11:26:09 am        378
​អាមេរិក៖ សេត​វិមាន​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា កូរ៉េខាងជើង​បាន​បញ្ជូន​អាវុធ​ឲ្យ​ទៅ​ក្រុម​យោធា​ឯកជន​របស់​រុស្ស៊ី ដោយ​ហៅ​ក្រុម​នេះ​ថា​ជា​គូប្រជែង​សម្រាប់​ឥទ្ធិពល​ក្នុងការ​ការពារជាតិ និង​មន្ត្រី​ផ្សេងទៀត​ក្នុង​វិមាន​ក្រឹម​ឡាំង​។ ​អ្នកនាំពាក្យ​សន្តិសុខ​ជាតិ​របស់​សេត​វិមាន​លោក John Kirby បាន​និយាយថា សហរដ្ឋអាមេរិក​នឹង​បង្កើន​ការដាក់ទណ្ឌកម្ម​លើ​ក្រុម​ទាហាន​ស៊ីឈ្នួល​ឯកជន​របស់​រុស្ស៊ី Wagner group ក្រោយ​ការលក់រ៉ូ​កែ​តបាញ់​លើ​ស្មា និង​មី​ស៊ី​ល របស់​កូរ៉េខាងជើង​ទៅ​ឲ្យ​ក្រុម​នេះកាលពី​ខែ​មុន ដែលជា​ការរំលោភ​លើ​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សា​អង្គការសហប្រជាជាតិ​។ ​លោក Kirby បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ក្រុម​ទាហាន​ស៊ី​ឈ្នូ​រ​ឯកជន​របស់​រុស្ស៊ីកំពុង​ស្វែងរក​ជុំវិញ​ពិភពលោក​ សម្រាប់​ការផ្គត់ផ្គង់​អាវុធ​ដើម្បី​គាំទ្រ​ប្រតិបត្តិការ​យោធា​របស់ខ្លួន​ នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ លោក​ថា យើង​អាច​បញ្ជាក់បាន​ថា កូរ៉េខាងជើងបានបញ្ចប់​ការផ្គត់ផ្គង់​អាវុធ​ដំណាក់កាល​ដំបូងទៅ​ឲ្យ​ក្រុម​នេះ ដែល​ត្រូវបាន​ចំណាយ​សម្រាប់​គ្រឿងយុទ្ធោបករណ៍​នេះ​។​ ​លោក Kirby​ និយាយថា​ ក្រុម​ទាហាន​ស៊ីឈ្នួល Wagner ដែលជា​ក្រុម​ឯករាជ្យ​នៃ​ក្រុមហ៊ុន​ការពារជាតិ​រុស្ស៊ី និង​កំពុង​ដឹកនាំ​ការឡោមព័ទ្ធ​ទីក្រុង Bakhmut របស់​អ៊ុយ​ក្រែ​នកំពុង​ចំណាយ​ប្រា​ក់ជាង ​១០០​លាន​ដុល្លារ​អាមេរិកជា​រៀងរាល់​ខែ​ក្នុង​ប្រតិបត្តិការ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។​ ប៉ុន្តែ​កូរ៉េខាងជើង​នៅ​សប្ដាហ៍​នេះបាន​ច្រានចោល​ ការចោទប្រកាន់រ​បស់​សហរដ្ឋអាមេរិក​ដែលថា ​ខ្លួន​បាន​ផ្គត់ផ្គង់​អាវុធ​ឲ្យ​រុស្ស៊ីថា​ជា​របាយការណ៍​គ្មាន​មូលដ្ឋាន​៕អត្ថបទ៖ សុខមាន

រុស្ស៊ីរិះគន់ដំណើរ​ទស្សនកិច្ច​រប​ស់លោក Zelenskyy ថា​ ទាំង​អ៊ុយ​ក្រែ​ន​ ទាំង​អាមេរិក​មិន​ចង់បាន​សន្តិភាព​ទេ​

2022/12/23 10:51:44 am        352
​រុស្ស៊ី៖ រុស្ស៊ី​បាន​រិះគន់​យ៉ាងខ្លាំង​លើ​ដំណើរ​ទស្សនកិច្ច​ របស់​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelensky ដោយ​ចោទប្រកាន់​សហរដ្ឋអាមេរិក​ ពី​បទ​កំពុង​ប្រយុទ្ធ​ដោយ​ផ្ទាល់​ទៅ​នឹង​សង្គ្រាម​ប្រឆាំង​រុស្ស៊ី​។ ​លោក​ប្រធានាធិបតី​អាមេរិក Joe Biden បាន​សន្យា​ផ្ដល់​ជំនួយ​ខាង​យោធា​ទំហំ​ទឹកប្រាក់ ​១.៨៥​ពាន់​លាន​ដុល្លារ​អាមេរិក​សម្រាប់​អ៊ុយ​ក្រែ​ន រួមមាន​ប្រព័ន្ធ​ខែល​ការពារ​មី​ស៊ី​ល​ដ៏​ទំនើប Patriot ដើម្បី​ជួយ​ទប់ទល់​ការវាយប្រហារ​ពី​រុស្ស៊ី​ដ៏​សន្ធាប់ ​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​របស់​អ៊ុយ​ក្រែ​ន​។ ​នៅ​ក្នុង​សុន្ទរកថា​ទៅកាន់​ក្រុមតំណាងរាស្ត្រ​អាមេរិក លោក Zelensky បាន​ស្វាគមន៍​ចំពោះ​ការផ្ដល់​ជំនួយ​នេះ​។ ​ប៉ុន្តែ​ឯកអគ្គរដ្ឋទូត​របស់​រុស្ស៊ី​ប្រចាំ​សហរដ្ឋ​អាមេ​រិក​បាន​និយាយ​ថា ​សកម្មភាព​បង្កហេតុ​ទាំងនេះ​នឹង​រុញ​ដោល​ឲ្យ​ជម្លោះ​រីក​កាន់តែ​ធំ​ និង​ជួប​ការ​លំបាក​ធ្ងន់ធ្ងរ​ជាច្រើន​។ ​លោក Anatoly Antonov បាន​ប្រាប់​សារព័ត៌មាន​រដ្ឋ​រុស្ស៊ី​ថា​ ទីក្រុង Moscow កំពុង​ព្យាយាម​ឲ្យ​មាន​សុភ​វិនិច្ឆ័យ​គ្រប់​កម្រិត ប៉ុន្តែ​ការ​ពិភាក្សា​ពី​ការ​បញ្ជូន​ប្រព័ន្ធ​ខែល​ការពារ​មី​ស៊ី​ល Patriot ដល់​ទី​ក្រុង Kyiv កំពុង​ជួប​ការ​រំខាន​យ៉ាង​ខ្លាំង​។ ​ទីក្រុង Moscow បាន​ត្អូញត្អែរ​ថា ​គ្មាន​ការ​អំពាវនាវ​សម្រាប់​សន្តិភាព​ត្រូវ​បាន​លើកឡើង​ទេ អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក Zelensky ទៅកាន់​ទីក្រុង Washington ខណៈ​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំងលោក ​Dmitry Peskov បាន​ហៅ​ជំនួប​នេះ​ថា​ជា​ភស្តុតាង​បង្ហាញ​ថា អាមេរិក​កំពុង​ប្រយុទ្ធ​សង្គ្រាម​តំណាង​ជាមួយ​រុស្ស៊ី​។​ វិមាន​ក្រឹម​ឡាំង​និយាយ​ថា លោក Biden និង​លោក Zelenskyy មិន​យកចិត្តទុកដាក់​ចំពោះ​ក្ដី​បារម្ភ​របស់​រុស្ស៊ី​ទេ​៕អត្ថបទ៖ សុខមាន

ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក​លុបចោល​ជើងហោះហើរ​រាប់ពាន់​ ខណៈ​ព្យុះ​រដូវរងា​រំខាន​ដល់​ដំណើរ​រដូវ​ឈប់សម្រាក​

2022/12/23 10:36:33 am        321
​អាមេរិក៖ ជើងហោះហើរ​ជាង ​៤.៤០០ ​ត្រូវ​បាន​លុបចោល​រយៈពេល​ជាង ​២​ថ្ងៃ ខណៈ​ព្យុះ​រដូវរងា​ដ៏​ខ្លាំងក្លា​វាយប្រហារ​សហរដ្ឋអាមេរិក ស្រប​ពេល​រដូវ​ឈប់សម្រាក​ដែល​ខ្លះ​បាន​ព្យាករណ៍​ថា​ អាច​នឹង​ជា​ពេលវេលា​ដ៏​មមាញឹក​បំផុត​មិន​ធ្លាប់​មាន​។ ​យោង​តាម​គេហទំព័រ FlightAware ជើងហោះហើរ​ជាង ២.៣៥០ របស់​សហរដ្ឋអាមេរិក​ត្រូវ​បាន​លុប​ចោល​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់ពី​ការ​ពន្យារពេល​ហោះហើរ ចំណែក​ឯ​រថភ្លើង Amtrak បាន​លុប​ចោល​ការ​ធ្វើ​ដំណើរ​តាម​រថភ្លើង​រាប់​សិប​រហូតដល់​ថ្ងៃបុណ្យ​ណូអែល ដែល​អាក់ខាន​ដល់​ការ​ធ្វើ​ដំណើរ​រដូវ​កាល​ឈប់​សម្រាក​ សម្រាប់​ម​នុស្ស​រាប់ម៉ឺន​នាក់​។ ​ជើងហោះហើរ​ចំនួន ៨.៤៥០ ផ្សេងទៀតត្រូវបាន​ពន្យារពេល​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នោះដែរ រួមទាំង​ជាង ​១​ភាគ​៣ ​នៃ​ជើងហោះហើរដែល​ត្រូវបានធ្វើ​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍ American Airlines, United Airlines និង​Southwest Airlines​។ ​ក្រុមហ៊ុន​អាកាសចរណ៍ Southwest បាន​លុបចោល​ជើងហោះហើរ​ចំនួន​ ៨៦៥ កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះដែរ ក្នុងនោះ​ប្រហែល​ ១​ភាគ​៥ នៃ​ជើងហោះហើរ​ដែល​បានគ្រោង​ធ្វើដំណើរ និង​បាន​ផ្អាក​ជើងហោះហើរ​ចំនួន​ ៥៥០ ​រួចទៅហើយ​សម្រាប់​ថ្ងៃ​សុក្រ​នេះ​៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរដល់សិស្សប្រឡងជាប់បាក់ឌុប

2022/12/22 05:24:50 pm        1303
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្ញើសារចូលរួមអបអរសាទរជាមួយឪពុកម្តាយ អាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ ដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅទូទាំងប្រទេស ។គួរបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា ទើបប្រកាសលទ្ធផលប្រឡងបាក់ឌុបឆ្នាំ២០២២នេះ ដោយមានសិស្សប្រឡងជាប់ចំនួន ៩០.៩៥០នាក់ ក្នងនោះនិទ្ទេស A (១.០៤៩ នាក់) B (៧.២៣២ នាក់) C (១៩.០៥៣ នាក់) D (៣១.១៦៦ នាក់) និង E (៣២.៤៥០ នាក់)។សម្តេចតេជោ ហ៊ុន សែន សូមអរគុណលោកគ្រូអ្នកគ្រូដែលបានខិតខំយកចិត្តទុកដាក់បង្រៀនសិស្សអោយទទួលបាននូវលទ្ធផលល្អ និងសូមអរគុណដល់គណៈកម្មការរៀបចំការប្រឡង សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាននៅ​ទូទាំងប្រទេស​ដែលបាន​យកចិត្តទុកដាក់​ខិតខំរៀបចំការប្រឡងប្រកបដោយជោគជ័យ៕

សម្តេចតេជោ ហ៊ុន សែន ចូលរួមអបអរសាទរបេក្ខជនប្រឡងបាក់ឌុប គីមហុង ដែលប្រឡងជាប់និទ្ទេស “C”

2022/12/22 05:17:17 pm        271
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានចូលរួមអបអរសាទរបេក្ខជនប្រឡងបាក់ឌុប គីមហុង ដែលប្រឡងជាប់និទ្ទេស “C”។ ”តាសប្បាយរីករាយនិងមានមោទនភាពចំពោះការខិតខំប្រឹងប្រែងរបស់ចៅ”។សម្តេចតេជោបានរៀបរាប់ប្រវត្តិកុមារា ហ៊ឺ ទៀងគីមហុង ដោយសង្ខេប។ គីម ហុង កើតនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០០៩ នៅភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។ សព្វថ្ងៃមានអាយុ ១៣ឆ្នាំ ឪពុកឈ្មោះ ហ៊ឺ ចាន់ជួង អាយុ ៥៦ឆ្នាំ មុខរបរជា បុគ្គលិកធនាគារចូលនិវត្តន៍ និងម្តាយឈ្មោះ នៅ សុភួង អាយុ៥៤ឆ្នាំ មុខរបរជា គ្រូបង្រៀននៅនាយកដ្ឋានបណ្តុះបណ្តាលវិក្រឹតការភ្នំពេញ។ គីមហុង មានបងប្អូនប្រុស ០២នាក់ គឺឈ្មោះ អ៊ូ ស៊ាវហ្វុង អាយុ ២៨ឆ្នាំ មុខរបរជាគ្រូបង្រៀននៅវិទ្យាល័យជាស៊ីមសន្ធរម៉ុក ភ្នំពេញ និងចៅ គីមហុង អាយុ ១៣ឆ្នាំ។ បច្ចុប្បន្ន គីមហុង រស់នៅផ្ទះ២៤អា ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។តាមការបញ្ជាក់ពីក្រុមគ្រួសារគឺនៅពេលដែល គីមហុង បានចាប់បដិសន្ធិឡើង គឺបានធ្វើអោយគ្រួសារសប្បាយរីករាយ​និង​មានភាពចម្រុងចម្រើន។ នៅពេល គីមហុង ដឹងក្តីគឺចេះរៀបអក្សរក្រមទាំងខ្មែរ និងអង់គ្លេស ចេះអានអក្សរ ពាក្យរាជសព្ទ បាលី សំស្រឹ្តត នៅអាយុ ២ឆ្នាំ និងចេះអានសារជូនពរខ្ញុំ និងសារចូលរួមរំលែកទុក្ខអតីតព្រះមហាក្សត្រសម្តេចព្រះ នរោត្តម សីហនុ នៅអាយុ ៣ឆ្នាំ ដោយគ្មានអ្នកណាបង្ហាត់បង្រៀនឡើយ គឺ គីមហុង ចេះអានដោយខ្លួនឯង។នៅអាយុ ៧ឆ្នាំ គីមហុង បានចូលរៀនថ្នាក់ទី ៦ នៅសាលាបឋមសិក្សា ហ៊ុន សែន អនុវត្ត ខេត្តតាកែវ។ នៅទីនោះ គីមហុង ចេះអាន ចេះសរសេរ និយាយភាសាអង់គ្លេសបានល្អ និងចេះធ្វើលំហាត់គណិតវិទ្យាថ្នាក់ទី៤ដល់ថ្នាក់ទី៧ ព្រមទាំងចេះស្រាវជ្រាវ និង​ពិសោធន៍ដោយមើលតាម Internet និងYoutube ។នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ ២០១៧ ជំនួយការខ្ញុំលោក ដួង តារា បានជួប គីមហុង នៅភ្នំពេញ ដោយបានធ្វើតេស្ត​សមត្ថភាព​ដូចជាការ​អានសារជូនពរខ្ញុំ អានភាសាអង់គ្លេស និងធ្វើតេស្តលំហាត់គណិតវិទ្យាថ្នាក់ទី៤-ទី៧ និងប្រើប្រាស់កុំព្យូទ័រ​ស្រាវជ្រាវ​ឯកសារតាម​បណ្តាញអ៊ីនធឺណែត Google។ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ ជំនួយការខ្ញុំបានចុះទៅជួប គីមហុង ផ្ទាល់មួយលើកទៀត​នៅ​ឯនិវេសនដ្ឋានគ្រូបង្រៀន សាលាគរុកោសល្យវិក្រឹតិការ ខេត្តតាកែវ ដោយបានធ្វើតេស្តសមត្ថភាព គីម ហុង លើគណិតវិទ្យា​ថ្នាក់ទី១០-ថ្នាក់ទី១២ ដែលនៅពេលនោះ គីមហុង មានអាយុត្រឹមតែ ៧ឆ្នាំប៉ុណ្ណោះអាចធ្វើលំហាត់បាន។នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ ខ្ញុំបានជួប គីមហុង និងក្រុមគ្រួសារនៅផ្ទះខ្ញុំ ដោយបានអោយធ្វើតេស្ត គណិតវិទ្យា និងវិធីស្រាវជ្រាវវាស់ទីតាំងភូមិសាស្រ្តផែនទីនៅលើ Google map និង ឲ្យនិយាយ អង់គ្លេសជាមួយចៅស្រីខ្ញុំ។ ដោយមើលឃើញពីសមត្ថភាពខ្ពស់របស់ គីមហុង នៅខែសីហា ឆ្នាំ២០១៧ ខ្ញុំនិងក្រុមគ្រួសារបានធ្វើ​អំណោយ​ផ្ទះមួយខ្នងនៅ​ស្ទឹងមានជ័យ​ដើម្បី គីមហុង មានឱកាសបន្តការសិក្សានៅភ្នំពេញ រួមទាំងប្រាក់ឧបត្ថម្ភប្រចាំឆ្នាំមួយចំនួនផងដែរ។នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ គីមហុង បានទទួលអាហារូបករណ៍ចូលរៀនថ្នាក់ទី៨ នៅសាលា ប៊ែលធី អន្តរជាតិ សាខាទី៩ (ស្ទឹងមានជ័យ) រាជធានីភ្នំពេញនៅអាយុ ០៨ឆ្នាំ និងបានបន្តសិក្សាថ្នាក់ចំណេះទូទៅរហូតដល់ថ្នាក់ទី១២ ព្រមទាំងបានប្រឡង​បាក់ឌុបកាលពីថ្ងៃទី០៥-០៦ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ។ គីមហុង ក៏បានទទួលអាហារូបករណ៍សិក្សាថ្នាក់ភាសាអង់គ្លេសទូទៅ ចាប់ពីកម្រិតទី១ (Level 1) ដល់កម្រិតទី១២ (Level 12) ដែលមានការយកចិត្តទុកដាក់ពី លោកបណ្ឌិត លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងលោកនាយកសាខា ព្រមទាំងលោកគ្រូ អ្នកគ្រូ នៃសាលា ប៊ែលធី អន្តរជាតិ ទី៩ (ស្ទឹងមានជ័យ)។ ចំពោះការសិក្សាថ្នាក់ចំណេះទូទៅ នៅក្នុងថ្នាក់រៀន គីម ហុង ត្រូវបានដាក់អោយសិក្សាជាមួយសិស្សដែលរៀនចប់ថ្នាក់ទី៧ ដែលមានចំណាត់ថ្នាក់ ពីលេខ១ ដល់លេខ៣ ហើយត្រូវឡើងថ្នាក់ទី៨ ដែលមានសិស្សសរុបចំនួន ២០នាក់។ ក្នុងការសិក្សា គីមហុង ទទួលបានចំណាត់ថ្នាក់ប្រចាំខែ ល្អប្រសើរលើគ្រប់មុខវិជ្ជា ជាពិសេស គណិតវិទ្យា រូបវិទ្យា និងគីមីវិទ្យា។ដោយឡែក ផ្នែកភាសាអង់គ្លេស ចៅ គីមហុង ក៏បានធ្វើតេស្តជាប់ និងចូលរៀនថ្នាក់ភាសាអង់គ្លេសទូទៅចាប់ពីកម្រិតទី១ (Level 1) ដល់កម្រិតទី១២ (Level 12) ដោយសិក្សារយៈពេល ៦ឆ្នាំ។ បច្ចុប្បន្ន គីមហុង កំពុងសិក្សាកម្រិតទី១១ (Level 11) ដោយ​ទទួល​បាន​ចំណាត់ថ្នាក់លេខ១ នៅគ្រប់វគ្គ ក្នុងចំណោមសិស្ស ៣០នាក់ និងបន្តទៅបញ្ចប់កម្រិតទី១២ (Level 12) នៃកម្មវិធីភាសា​អង់គ្លេស​ទូទៅ​របស់សាលា ប៊ែលធី អន្តរជាតិ ផងដែរ។តាមការជួបធ្វើតេស្តដោយផ្ទាល់ជាមួយ គីមហុង រហូតបានប្រឡងជាប់បាក់ឌុបនៅអាយុ១៣ឆ្នាំ ៣ខែ ៦ថ្ងៃ ខ្ញុំអាចនិយាយបានថា ចៅគីម ហុង ជាមនុស្សទេព។ លើលោកនេះប្រហែលមិនមានមនុស្សពិសេសបែបនេះច្រើននាក់ទេ។ គីម ហុង មានសមត្ថភាព​ច្រើនជាងខ្ញុំលើការប្រើកុំព្យួទ័រ និងភាសាអង់គ្លេស នេះជាការពិតមួយដែលខ្ញុំត្រូវតែទទួលយក។ លើសមត្ថភាពពិសេសនេះ យើងអាចធ្វើការប៉ាន់ស្មានវាយតម្លៃថាបើ គីមហុង ចូលសាកលវិទ្យាល័យនៅអាយុ ១៣ ឆ្នាំ គឺបញ្ចប់បរិញ្ញាបត្រនៅអាយុ ១៧ឆ្នាំ។ បើ គីម ហុង បន្តទៅអនុបណ្ឌិតគឺអាចបញ្ចប់នៅអាយុ ១៩ឆ្នាំ ហើយបើបន្តទៅថ្នាក់បណ្ឌិតគឺអាចបញ្ចប់នៅអាយុ ២៣ឆ្នាំ។ ប៉ុន្តែប្រសិនបើ គីម ហុង ជ្រើសរើមុខវិជ្ជាដែលខ្លួនពេញចិត្តរៀន ឬរៀនផ្លោះយកក្រេឌិត (Credit) គីម ហុង អាចបញ្ចប់ថ្នាក់បណ្ឌិត​នៅអាយុតិច​ជាងនេះ។ ដូចសម្តេចបានបញ្ជាក់កាលពីឆ្នាំ ២០១៧ គឺតាទទួលរ៉ាប់រងទាំងអស់លើការឈានឡើងរបស់ចៅ គីម ហុង ហើយតាក៏សូម​ជូនពរចៅ​ទទួលបានជោគជ័យក្នុងការសិក្សានិងនៅក្នុងជីវិត។ ទន្ទឹមនឹងនេះដែរ សម្តេចសូមចូលអបអរសាទរជាមួយឪពុកម្តាយ អាណាព្យាបាល និងចៅៗទាំងអស់ដែលទើបប្រឡង​ជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅទូទាំងប្រទេស ហើយខ្ញុំក៏សូម​អរគុណ​លោកគ្រូអ្នកគ្រូដែល​បាន​ខិតខំយក​ចិត្ត​ទុក​ដាក់បង្រៀនសិស្សអោយទទួលបាននូវលទ្ធផលល្អ និងសូមអរគុណដល់គណៈកម្មការរៀបចំការប្រឡង សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​នៅទូទាំងប្រទេសដែលបានយកចិត្តទុកដាក់ខិតខំរៀបចំការប្រឡងប្រកបដោយជោគជ័យ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលេខាទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តចិនចុះអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការជាមួយគ្នា
06/26/2026 08:06 PM
កសិដ្ឋានចិញ្ចឹមសត្វគោ និងជ្រូកនៅប្រទេសបែលហ្ស៊ិក កំពុងជួបការលំបាក ដោយសាររលកកម្តៅ
06/26/2026 08:06 PM
នយោបាយឈ្នះ-ឈ្នះនាំឱ្យកម្ពុជាសម្រេចបានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ
06/26/2026 08:06 PM
អ៊ីរ៉ង់៖ ការឆ្លងកាត់ច្រកសមុទ្រ Hormuz មិនត្រូវបានធានាទេ បើគ្មាន​ការសម្របសម្រួលជាមួយ​ទីក្រុងតេអេរ៉ង់
06/26/2026 08:06 PM
ប្រធានាធិបតីជិតឡើងកាន់អំណាចកូឡុំប៊ី ចេញឱសានវាទដល់ក្រុមឧក្រិដ្ឋកម្មប្រដាប់អាវុធ
06/26/2026 08:06 PM
មន្ត្រីជាន់ខ្ពស់៖ លីបង់ទាមទារឲ្យ​អ៊ីស្រាអែលដកទ័ពទាំងស្រុង ក្នុងកិច្ចព្រមព្រៀងណាមួយ នៅទីក្រុងវ៉ាស៊ីនតោន
06/26/2026 08:06 PM
កម្ពុជា ប្តេជ្ញាធ្វើការងារជិតស្និទ្ធជាមួយចិន ដើម្បីពង្រីកបន្ថែមទាំងវិសាលភាព និងភាពស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគី
06/26/2026 08:06 PM
រញ្ជួយដីកម្រិត ៦,៥រ៉ិចទ័រ វាយប្រហារកោះ នៅ​ភាគខាងត្បូងនៃ​ប្រទេស​ហ្វីលីពីន
06/26/2026 08:06 PM
UN ជំរុញឲ្យមានសេចក្តីថ្លៃថ្នូរសម្រាប់ជនអន្តោប្រវេសន៍ ក្រោយតុលាការអាមេរិកសម្រេចលើជនអន្តោប្រវេសន៍ហៃទី និងស៊ីរី
06/26/2026 08:06 PM
អ៊ីស្រាអែលទម្លាក់ខិត្តប័ណ្ណ នៅ​ទីក្រុងរបស់​លីបង់ ដោយបញ្ជាឲ្យ​ប្រជាជនចាកចេញ
06/26/2026 08:06 PM