សម្តេចធិបតី ណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធត្រៀមឆ្លើយតបជាមួយបាតុភូតធម្មជាតិ El Niño ដែលកម្ពុជា​កំពុងទទួលរងឥទ្ធិពល
សម្ដេច​ធិបតីណែនាំអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រួតពិនិត្យ និងគ្រប់គ្រងឱ្យបានចំពោះទំនិញគេចពន្ធ និងខូចគុណភាព ហើយត្រូវសហការគ្នាចាត់វិធានការឱ្យបានច្បាស់លាស់
សម្ដេច​ធិបតីក្រើនរំឭកអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវបន្តបង្ក្រាប Online Scams មិនត្រូវបន្ធូរដៃឡើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន

ព័ត៌មានសំខាន់ៗ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ លេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ

2022/12/22 07:43:03 am        915
ព្រះសីហនុ​៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវលេខ ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ។ផ្លូវដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់នៅពេលនេះ តភ្ជាប់រវាងស្រុកព្រៃនប់ ទៅក្រុងព្រះសីហនុ មានប្រវែងសរុបជាង ៤៣គីឡូម៉ែត្រ ត្រូវបានស្ថាបនា និងកែលំអរឡើងវិញរួចរាល់ជាស្ថាពរ ក្រោមកញ្ចប់ថវិកាជាតិប្រមាណ ៧៦លានដុល្លារអាមេរិក។ផ្លូវជាចំណងដៃថ្មីរបស់រាជរដ្ឋាភិបាលជូនពលរដ្ឋខេត្តព្រះសីហនុ មានពីរខ្សែតភ្ជាប់គ្នា ដែល១ខ្សែមានឈ្មោះថាផ្លូវលេខ១៤៦B ឬហៅថា វិថីសុវត្ថិភាពសម្តេចព្រះសង្ឃរាជ ទេព វង្ស ចាប់ពីចំណុចបំបែកផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៧៨+១៦៥ ស្ថិតនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ទៅដល់រង្វង់មូលស្ទឹងហាវ ស្ថិតនៅភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ។១ខ្សែទៀតមានឈ្មោះផ្លូវលេខ១៤៨ ឬហៅថា តីរវិថីសម្តេចតេជោ ហ៊ុន សែន (តីរវិថី គឺវិថីស្ថិតនៅបណ្តោយតាមឆ្នេរ) បន្តពីរង្វង់មូលស្ទឹងហាវ ដល់ចំណុចប្រសព្វផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ២២៥+៥៥០ កំពង់ផែស្វយ័តក្រុងព្រះសីហនុ។ផ្លូវទាំងពីរខ្សែនេះ គឺជាខ្សែផ្លូវវាងក្រុងតភ្ជាប់គ្នា ដ៏មានសក្តានុពល ដោយតភ្ជាប់ពីទីប្រជុំជនទៅជាយក្រុង ទៅកាន់តំបន់ទេសចរណ៍ និងឆ្នេរធម្មជាតិ ព្រមទាំងតភ្ជាប់ជាមួយផ្លូវជាតិលេខ៤ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងផ្លូវទាំង ៣៧ខ្សែ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុផងដែរ។ ផ្លូវនេះគឺដើរតួនាទីយ៉ាងសំខាន់ដល់ការដឹកជញ្ជូន ការធ្វើដំណើរ និងបម្រើវិស័យទេសចរណ៍ផងដែរ៕

ប្រមុខ​សហភាព​អឺរ៉ុប​ព្រមព្រៀង​ដាក់ទណ្ឌកម្ម​បន្ថែមទៀត​លើ​រុស្ស៊ី និង​ផ្តល់​មូលនិធិ​ដល់​អ៊ុយ​ក្រែ​ន​

2022/12/21 02:55:37 pm        517
​អឺរ៉ុប៖ បណ្តា​មេដឹកនាំ​សហភាព​អឺរ៉ុបបានបញ្ចប់​កិច្ចប្រជុំ​កំពូល​ចុងក្រោយ​នៃ​ឆ្នាំ២០២២ កាលពី​សប្តាហ៍​កន្លងទៅ​នេះ ដោយមាន​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​ចំនួន ១៨ពាន់​លាន​អឺរ៉ូ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន​នៅ​ឆ្នាំក្រោយ និង​ដាក់ទណ្ឌកម្ម​បន្ថែម​ទៀត​លើ​ប្រទេស​រុស្ស៊ី ខណៈ​សហភាព​អឺរ៉ុប​ក៏បាន​រៀបចំ​ដើម្បី​ទប់​តម្លៃ​ឧស្ម័ន​ធម្មជាតិ និង​ជំរុញ​ការ​ទប់ទល់​ឧស្សហកម្ម​របស់​ខ្លួន​។ ប្រទេស​ប៉ូឡូញ​បាន​ដក​ការជំទាស់​ចុងក្រោយ ​ចំពោះ​ពន្ធ​សាជីវកម្ម​អប្បបរមា​ជាស​កល ដោយ​បាន​ដាក់​ចេញ​កញ្ចប់​នៃ​កិច្ចព្រមព្រៀង​ដែល​ពាក់ព័ន្ធ ​រួមមាន​ប្រាក់កម្ចី​ដល់​អ៊ុយ​ក្រែ​ន​ដែល​ត្រូវ​បាន​ឈ្លាន​ពាន​ដោយ​រុស្ស៊ី​ រយៈពេល​ឈាន​ចូល​ ១០ខែ​មកនេះ​។​ មេដឹកនាំ​សហភាព​អឺរ៉ុប​បាន​ព្រមព្រៀង​លើ​កញ្ចប់​ទណ្ឌកម្ម​ទី​៩ ដាក់​លើ​ទីក្រុង​មូ​ស្គូ ​សម្រាប់​ការ​ធ្វើ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ចូល​ទៅ​ក្នុង​បញ្ជី​ខ្មៅ​នូវ​បុគ្គល​ជិត ២០០​នាក់​បន្ថែម​ទៀត និង​រារាំង​ការ​វិនិយោគ​នៅ​ក្នុង​ឧស្សាហកម្ម​រុករក​រ៉ែ​របស់​រុស្ស៊ី​ក្នុង​ចំណោម​ទណ្ឌកម្ម​ដទៃ​ទៀត​។​​សេចក្តី​សម្រេច​ដែល​តម្រូវ​ឱ្យ​មានការ​ឯកភាព​គ្នាត្រូវ​បាន​ធ្វើឡើង​ បន្ទាប់ពី​ប្រទេស​ប៉ូឡូញ និង​ប្រទេស​លី​ទុយ​អា​នី​បាន​ព្រមាន​ថា ការលើកលែង​ដែល​បាន​ស្នើសុំ​សម្រាប់​សន្តិសុខ​ស្បៀង តាមពិត​អាច​ផ្តល់​ផលប្រយោជន៍​ដល់​ក្រុម​អ្នកមាន​របស់​រុស្ស៊ី​នៅ​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ជី​។​ ​ដោយ​ការ​កាត់​បន្ថយ​ថាមពល​កម្តៅ​នៅ​ក្នុង​អគារ​សហភាព​អឺរ៉ុប ជា​ផ្នែក​មួយ​នៃ​វិធានការ​ដើម្បី​សន្សំ​ថាមពល មេដឹកនាំ​មួយ​ចំនួន​ត្រូវបាន​គេ​មើល​ឃើញ​ញ័រ​ខ្លួន​ដណ្តប់​ដោយ​អាវធំ​ ខណៈ​មេដឹកនាំ​ជួប​ប្រជុំ​ដើម្បី​ពិភាក្សា​អំពី​ការ​ឆ្លើយ​តប ​ចំពោះ​ច្បាប់​កាត់បន្ថយ​អតិផរណា​របស់​សហរ​ដ្ឋ​អាមេរិក​៕អត្ថបទ៖ ប៊ុនថន

UN ថ្កោលទោស​ការផ្អាក​និស្សិត​ស្រី​នៅ​សាកលវិទ្យាល័យ​របស់​ក្រុម​តា​លី​បង់​

2022/12/21 02:14:13 pm        477
​អាហ្វហ្គានីស្ថាន៖ ក្រសួង​អប់រំ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​ដែល​គ្រប់គ្រង ​ដោយ​ក្រុម​តា​លី​បង់​របស់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន កាល​ពី​ថ្ងៃ​អង្គារបាន​ផ្អាក​ការចូល​រៀន​របស់​និស្សិត​ស្រី​នៅ​សកលវិទ្យាល័យ រហូត​ដល់​មានការ​ជូនដំណឹង​បន្ថែម ដែល​បណ្តាល​ឲ្យ​មានការ​ថ្កោលទោស​យ៉ាងខ្លាំង​ពី​សហរដ្ឋអាមេរិក អង់គ្លេស និង​អង្គការសហប្រជាជាតិ​។​ ​លិខិត​មួយច្បាប់ដែល​ត្រូវបាន​បញ្ជា​ក់ ដោយ​អ្នកនាំពាក្យ​របស់​ក្រសួង​អប់រំ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា បាន​ណែនាំ​ដល់​សាកលវិទ្យាល័យ​រដ្ឋ និង​ឯកជន​នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ឱ្យ​ផ្អាក​ការចូល​រៀន​របស់​និស្សិត​ស្រី​ជាបន្ទាន់ ស្របតាម​សេចក្តីសម្រេច​របស់​គណៈ​រដ្ឋមន្ត្រី​។​ សេចក្តីប្រកាស​របស់រ​ដ្ឋ​បាល​ក្រុម​តា​លី​បង់ ដែល​ពុំ​ត្រូវបាន​ទទួលស្គាល់​ជា​អន្តរជាតិ​នោះបានធ្វើ​ឡើង ខណៈ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ បាន​ជួបប្រជុំគ្នា​នៅ​ទីក្រុង​ញូវយ៉កស្តីពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។ រដ្ឋាភិបាល​បរទេស រួមមាន​ទាំង​សហរដ្ឋអាមេរិកបាន​និយាយថា ការផ្លាស់ប្តូរ​គោលនយោបាយ​ស្តីពី​ការអប់រំ​របស់​ស្ត្រី​គឺ​ចាំបាច់ មុនពេល​ដែល​អាច​ត្រូវ​ពិចារណា​ទទួលស្គាល់​ជា​ផ្លូវការ ​នូវ​រដ្ឋបាល​គ្រប់គ្រង​ដោយ​ក្រុម​តា​លី​បង់ដែលជា​ទិសដៅ​ត្រូវដាក់​ទណ្ឌកម្ម​យ៉ាងធ្ងន់ធ្ង​រ​។​ ​ឯកអគ្គរដ្ឋទូត​រង​ប្រចាំ​អង្គការសហប្រជាជាតិរ​បស់​សហរដ្ឋអាមេរិក​លោក Robert Wood ដែល​បាន​ចាត់ទុក​ចំណាត់ការ​នេះ​ថា ​ជាការ​មិនអាច​ជឿទុកចិត្ត​បាន បាន​និយាយថា សហរដ្ឋអាមេរិក​បាន​និយាយ​ម្តង​ហើយ​ម្តង​ទៀតថា ភាពស្របច្បាប់ និង​ការគាំទ្រ​ដែល​ក្រុម​តា​លី​បង់​ស្វែងរក​ពី​សហគមន៍​អន្តរជាតិ ចាប់ផ្តើម​ជាមួយនឹង​ភាពស្របច្បាប់​ដែល​ពួកគេ​ទទួលបាន​ពី​ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន តាមរយៈ​សកម្មភាពរ​បស់​ក្រុម​នេះ​។ លោក Barbara Woodward ឯកអគ្គរដ្ឋទូត​ប្រចាំ​អង្គការ​សហប្រជាជាតិរ​បស់​ចក្រភព​អង់គ្លេស​បាន​មាន​និយាយថា បើ​គ្មាន​ប្រព័ន្ធយុត្តិធម៌ ភាពត្រឹមត្រូវ និង​សិទ្ធិ​ទទួលបាន​ការអប់រំ​នោះទេ ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន​ពុំ​អាច​ពឹង​ផ្អែកលើ​ខ្លួនឯង និង​ធ្វើ​ឲ្យ​រីក​ចម្រើន​បានឡើយ​៕អត្ថបទ៖ ប៊ុនថន

ថៃ​ព្យាយាម​ស្វែងរក​ទាហាន​ម៉ា​រី​ន​បាត់​ខ្លួន​ពី​នាវា​ដែល​លិច ​ខណៈ​រកឃើញ​សាកសព ​៦​នាក់​

2022/12/21 12:33:55 pm        338
​ថៃ៖ កងទ័ពជើងទឹក​របស់​ប្រទេស​ថៃបាន​រកឃើញ​សាកសព​ទាហាន​ម៉ា​រី​ន ៦​នាក់កាលពី​ថ្ងៃ​អង្គារ បន្ទាប់ពី​នាវាចម្បាំង​ធន់​តូច​មួយគ្រឿង​បាន​លិច​កាលពី​ចុង​សប្តាហ៍​។ ក្រុម​យោធា​បាន​ព្យាយាម​ស្វែងរកអ្នក​នៅរស់ដោយបាន​បញ្ជូន​ឧទ្ធម្ភាគចក្រ នាវាចម្បាំង និង​យាន​ដ្រូ​នដើម្បី​ស្វែងរក​នៅ​ជិត​ឆ្នេរសមុទ្រ​ភាគ​កណ្តាល​របស់ខ្លួន​។ ទាហាន​ម៉ា​រី​នជាង​ ១០​នាក់​នៅតែ​ពុំទាន់​បាន​រកឃើញ​នៅឡើយ​ ដោយ​អ្នក​បាត់​ខ្លួន​ទាំងនេះ​មួយចំនួន​គ្មាន​អាវ​ពោង​ការពារ​ជីវិត​ឡើយ​។​ ​ជុំវិញ​ឧបទ្ទវ​ហេតុនេះ នាវា​ដែល​បាន​លិច​មាន​អាវ​ពោង​ការពារ​មិន​គ្រប់គ្រាន់​ សម្រាប់​ទាហាន​ម៉ា​រី​នជិះ​លើ​នាវា​ដើម្បី​ចូលរួម​បេសកកម្ម​នៅ​ឆ្នេរ Sairee ដែល​បញ្ហា​ទាំងអស់នេះ​នឹងត្រូវ​ស៊ើបអង្កេត​។ មនុស្ស​រាប់សិប​នាក់​ត្រូវបាន​បង្ខំ​ឱ្យ​បោះបង់ចោល​នាវា HTMS Sukhothai កាលពី​ល្ងាច​ថ្ងៃអាទិត្យ បន្ទាប់ពី​នាវា​ត្រូវបាន​បោកបក់​ដោយ​រលក​ធំៗ និង​មាន​ខ្យល់​បក់​ខ្លាំង​។​​នាវាចម្បាំង​ដែល​ផលិត​ដោយ​សហរដ្ឋអាមេរិកបាន​ប្រើប្រាស់​ចាប់តាំងពី​ឆ្នាំ១៩៨៧ បាន​ដឹក​បុគ្គលិក​យោធា​ចំនួន ១០៥នាក់ដែល​ភាគច្រើន​ត្រូវបាន​ជួយសង្គ្រោះ​មុនពេល​នាវា​លិច​។ ប៉ុន្តែ​មនុស្ស​ច្រើន​នាក់​បាន​បោះបង់ចោល​នាវា​ដោយ​ការ​បណ្តែត​ខ្លួន និង​មួយចំនួន​មាន​អាវ​ពោង​ការពារ​ជីវិត​។ នាវា​នេះ​មាន​បញ្ហា​ម៉ាស៊ីន មុនពេល​នាវា​បាន​លិចចម្ងាយ​ប្រហែល ២០ម៉ា​យ​ក្នុង​សមុទ្រពី​ខេត្ត Prachuap Khiri Khan៕អត្ថបទ៖ ប៊ុនថន

លោក Zelensky នឹងធ្វើ​ទស្សនកិច្ច​នៅ​អាមេរិក ជាការ​ធ្វើដំណើរ​ដំបូង​ទៅ​បរទេស​ចាប់តាំងពី​សង្គ្រាម​ចាប់ផ្តើម

2022/12/21 12:08:25 pm        371
​អ៊ុយក្រែន៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​សហរដ្ឋអាមេរិក​បាន​រាយការណ៍​ថា ប្រធានាធិបតី​អ៊ុយ​ក្រែ​នលោក Volodymyr Zelensky នឹងធ្វើ​ទស្សនកិច្ច​មកកាន់​ទីក្រុង​វ៉ាស៊ីនតោននៅ​ថ្ងៃ​ពុធ​នេះ ​សម្រាប់​ជំនួប​ដែល​អាចធ្វើ​ទៅបាន​ជាមួយ​ប្រធានាធិបតី​លោក Joe Biden និង​ថ្លែង​សុន្ទរកថា​ទៅកាន់​សភា​។ នេះ​គឺជាដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់លោក Zelenskyy ទៅ​បរទេស​ចាប់តាំងពី​ប្រទេស​រុស្ស៊ី​បាន​វាយលុក​លើ​អ៊ុយ​ក្រែ​ន​ក្នុង​ខែកុម្ភៈ​។ យោងតាម​សេចក្តី​ការណ៍​បានឱ្យដឹងថា ជំនួប​នៅ​សេត​វិមាន​ដ៏​មាន​សក្តានុពល​អាច​បង្ហា​ញ​ពី​សេចក្តីប្រកាស​ដែល​រំពឹងទុក​ពី​លោក ​Joe Biden អំពី​កញ្ចប់​ជំនួយ​សព្វាវុធ​ថ្មី​សម្រាប់​ទីក្រុង Kyiv រួមទាំង​មី​ស៊ី​ល​ផាត​ទ្រី​យ៉ូ​ត ​(Patriot) ផងដែរ​។ ប្រធានសភាលោកស្រី Nancy Pelosi បាន​ប្រាប់​សមាជិកសភា​នៅក្នុង​លិខិត​មួយច្បាប់កាលពី​ថ្ងៃ​អង្គា​រថា សមាជិកសភា​គួរតែ​ចូលរួម​។ លោកស្រី​បាន​សរសេរ​ដោយ​គ្មាន​ការ​ពន្យល់ថា សូម​មាន​វត្តមាន​សម្រាប់​ការផ្តោត​ជាពិសេស​លើ​លទ្ធិប្រជាធិបតេយ្យនៅ​យប់​ថ្ងៃ​ពុធ​។ លោក Zelensky ដែល​បាន​ដឹកនាំ​ដោយ​គ្មាន​ការ​សម្រាក​រយៈពេល ១០​ខែ​នៃ​សង្គ្រាម​ដ៏​ឃោរឃៅ​ជាមួយ​កងកម្លាំង​រុស្ស៊ី បាន​និយាយ​ជា​ញឹកញាប់​ទៅកាន់​មេដឹកនាំ និង​អ្នកគាំទ្រ​ជុំវិញ​ពិភពលោក ប៉ុន្តែ​គ្រាន់តែ​សន្ទនា​តាម​ទូរស័ព្ទ និងសន្និសីទ​វីដេអូ​ប៉ុណ្ណោះ​។ ការធ្វើដំណើរ​ដែល​បាន​គ្រោងទុក​របស់លោក​ទទួលស្គាល់ថា សហរដ្ឋអាមេរិក​គឺជា​អ្នកគាំទ្រ​ដ៏​សំខាន់បំផុត​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​សង្គ្រាម ដោយបាន​ផ្តល់ជំនួយ​ស​រុ​បប្រមាណ ៥០ពាន់​លាន​ដុល្លារ​រួចហើយ រួមទាំង​ជំនួយ​ផ្នែក​សន្តិសុខ​ចំនួន ២០ពាន់​លាន​ដុល្លារ​។ កាលពី​ថ្ងៃ​អង្គារលោក Zelensky បាន​ចុះទៅ​សួរសុខទុក្ខ​កងទ័ព​អ៊ុយ​ក្រែ​ន​នៅ​ទីក្រុង Bakhmut ដែល​ពេលនេះ​ជា​ចំណុចកណ្តាល​នៃ​ការប្រយុទ្ធ​គ្នា ជា​កន្លែង​ដែល​លោក​បានចាត់ទុក​ទីក្រុង​ដែល​រង​ការវាយលុក​ដោយ​សង្គ្រាម​នេះ​ថា​ជាសមរភូមិ​មុខ​។ ដំណើរ​ទស្សនកិច្ច​ដោយ​មិនបាន​ប្រកាស​ជាមុន​នេះ ធ្វើឡើង​ខណៈ​វិមាន​ក្រឹម​ឡាំង​បានប្រកាសថា លោក Vladimir Putin នឹង​ជួប​មន្ត្រី​យោធា​ជាន់ខ្ពស់​នៅ​ថ្ងៃ​ពុធ​នេះ ដើម្បី​ថ្លឹងថ្លែង​ការវាយលុក​ពេញលេញ​របស់​រុស្ស៊ី​ មកលើ​អ៊ុយ​ក្រែ​ន​រហូតមក​ដល់ពេលនេះ និង​កំណត់​គោលដៅ​សម្រាប់​ឆ្នាំក្រោយ​ បន្ទាប់ពី​បរាជ័យ​នៅក្នុង​សមរភូមិ​ជា​បន្តបន្ទាប់៕អត្ថបទ៖ ប៊ុនថន

ប្រធានាធិបតី​អាមេរិក​លោក Joe Biden អះអាងថា កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ស្លាប់​ហើយ​

2022/12/21 11:22:36 am        358
​អាមេរិក៖ លោក​ប្រធានាធិបតី​អាមេរិក Joe Biden បាន​និយាយ​នៅក្នុង​វីដេអូ​ដែល​ត្រូវបាន​ផ្សព្វផ្សាយ ​យ៉ាង​ទូលំទូលាយ​នៅលើ​បណ្ដាញ​សង្គម​ថា កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ស្លាប់​ហើយ​។ ​សេត​វិមាន​មិនបាន​បញ្ជាក់​ពី​ភាព​ភាពត្រឹមត្រូវ​នៃ​វីដេអូ​នោះ ដែល​បាន​បង្ក​ឲ្យ​មាន​មន្ទិល​ពី​អនាគត​នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ ​ដែល​ត្រូវបាន​គេ​ស្គាល់​ថាជា​កិច្ចព្រមព្រៀង​ផែនការ​សកម្មភាព​ចម្រុះ​គ្រប់​ជ្រុង​ជ្រាយ​។ កិច្ចព្រមព្រៀង​ដែល​បាន​ជាប់គាំង​ក្នុង​ឆ្នាំ​២០១៥ រវាង​អ៊ីរ៉ង់ ចិន បារាំង អាល្លឺម៉ង់ រុស្ស៊ី អង់គ្លេស អាមេរិក និង​សហភាព​អឺរ៉ុប ជា​កិច្ចព្រមព្រៀង​ដ៏​សំខាន់លើកលែង​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​សេដ្ឋកិច្ច​របស់​អ៊ីរ៉ង់ ជា​ថ្នូរ​នឹង​កម្មវិធី​នុយក្លេអ៊ែរ​របស់​ទីក្រុង​តេ​អេ​រ៉ង់។ ​វីដេអូដែល​ត្រូវបាន​ចែករំលែក​មិនបាន​បញ្ជាក់​ពី​កាលបរិច្ឆេទ ឬ​ទីតាំង​ច្បាស់លាស់​ទេ​។ ​សារព័ត៌មាន AFP បាន​រាយការណ៍​ពី​រូបភាព​ឆ្លើយឆ្លង​ ទៅកាន់​ការជួបជុំ​មួយ​ធ្វើឡើង​ដោយ​លោក Biden ដែល​បាន​បង្កើតឡើង​កាលពីដើម​ខែវិច្ឆិកា​ក្នុង​រដ្ឋ California​។ ​សេត​វិមាន​បានបញ្ជាក់​កាលពី​ថ្ងៃ​អង្គា​រថា ​ការ​ស្រោចស្រង់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់មិនមែនជា​បញ្ហាសំខាន់​ ដែល​យើង​ត្រូវផ្ដោត​ការយកចិត្តទុកដាក់​នៅ​ពេលនេះ​ទេ ក្រោយ​លោក​ប្រធានាធិបតី​ Joe Biden បាន​ហៅ​កិច្ចព្រមព្រៀង​ផែនការ​សកម្មភាព​ចម្រុះ​គ្រប់​ជ្រុង​ជ្រាយ​ថា បាន​ស្លាប់បាត់​ហើយ​នៅតាម​បណ្ដាញ​សង្គម​៕អត្ថបទ៖ សុខមាន

លោក Emmanuel Macron បញ្ជាក់​ពី​ការផ្ដល់​ការធានា​សន្តិសុខ​ជាថ្មី​ដល់​រុស្ស៊ី​ ដើម្បី​បញ្ចប់​ជម្លោះ​ជាមួយ​អ៊ុយ​ក្រែ​ន

2022/12/21 10:54:44 am        471
​បារាំង៖ លោក​ប្រធានាធិបតី​បារាំង Emmanuel Macron បានបញ្ជាក់​ជាថ្មី​ពី​ជំនឿ​ចិត្ត​របស់លោក​ថា ​ជម្លោះ​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​នឹង​ត្រូវ​បាន​ដោះស្រាយ​ តាមរយៈ​ការចរចា​ដោយ​ជៀស​មិន​ផុត ហើយ​ថា ពិសេស​លោកខាងលិច និង​សម្ព័ន្ធ​យោធា​ណា​តូ នឹង​ត្រូវតែផ្ដល់​ការធានា​សន្តិសុខ​មិនមែន​សម្រាប់តែ​ទីក្រុង Kiev ប៉ុណ្ណោះ​ទេគឺ​ទីក្រុង Moscow ផងដែរដើម្បី​ធានាបាន​សន្តិភាព​យូរអង្វែង​។ ​កាលពី​ថ្ងៃ​អង្គារ ​ទី​២០ ខែ​ធ្នូ​សប្ដាហ៍​នេះលោក Macron បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ TF1 និង LCI ថា​ ថ្ងៃ​នៃ​សន្តិភាព​នឹង​ត្រូវបាន​ដោះស្រាយ​តាមរយៈ​ការពិភាក្សា​។ ជា​លើកដំបូង និង​អាទិភាព​មុនគេ​បង្អស់​សម្រាប់​ការធានា​ដល់​អ៊ុយ​ក្រែ​នសម្រាប់​បូរណភាព​ទឹកដី​របស់ខ្លួន និង​សម្រាប់​សន្តិសុខ​ស្ថិត​ឋេ​រ​របស់ខ្លួន។ ប៉ុន្តែ​ក៏ត្រូវ​តែមាន​សម្រាប់​រុស្ស៊ី​ផងដែរ ជា​យន្ត​ការដែល​នឹង​នាំទៅរក​បទ​ឈប់​បាញ់ និង​សន្ធិសញ្ញា​សន្តិភាព។​​មេដឹកនាំ​បារាំង​រូបនេះបាន​បញ្ចេញ​ទស្សនៈ​ជា​លើកដំបូង ​នៃ​ការផ្ដល់​ការ​ធាន​សន្តិសុខ​ឲ្យ​រុស្ស៊ីកាលពី​ដើមខែ​នេះ ដោយ​លើកឡើងថា​ មួយ​ក្នុងចំណោម​ចំណុច​សំខាន់ៗ​ជាច្រើន​ ដែល​សម្ព័ន្ធ​យោធា​ណា​តូត្រូវតែ​ដោះស្រាយគឺក្ដីកង្វល់​របស់​រុស្ស៊ី ដែលថា ប្លុក​យោធា​នេះ​បាន​រំកិល​ខ្លួន​ចូលទៅ​ជិត​មាត់​ទ្វារផ្ទះរ​បស់​ខ្លួន និង​ការដាក់​ពង្រាយ​អាវុធ​ដែល​អាច​គំរាមកំហែង​ដល់​រុស្ស៊ី។ ​ការអត្ថាធិប្បាយ​របស់​លោក​បាន​បង្ក​ឲ្យ​មានការ​រិះគន់​ជាច្រើន មិន​ត្រឹមតែ​ពី​ទីក្រុង Kiev ប៉ុណ្ណោះ​ទេ ថែមទាំង​ពី​បណ្ដា​មេដឹកនាំ​សហភាព​អឺរ៉ុប​ដូចជាប៉ូឡូញ ស្លូ​វ៉ា​គី និង​រដ្ឋ​នៅ​តំបន់​បាល់​ទិ​កផងដែរ​៕អត្ថបទ៖ សុខមាន

ពិភពលោក​បារម្ភ​ពី​រលក​ថ្មី​នៃ​ការ​ផ្ទុះ​វីរុស COVID-19 របស់​ចិន និង​រក​មធ្យោបាយ​ជួយ​លោក Xi Jinping

2022/12/21 10:31:32 am        468
​ចិន៖ ក្រុមមន្ត្រី និង​អ្នកជំនាញ​សុខភាព​សកល​នៅ​ខាងក្រៅ​ប្រទេស​ចិន កំពុង​តាមដាន​យ៉ាង​អន្ទះសារ​អំពី​ការឆ្លង​រាលដាល​វីរុស ​COVID-19 ​ដែល​កំពុង​កើនឡើង​នៅក្នុង​ប្រទេស​នេះ ដោយ​បារម្ភ​ថា​ប្រជាជន ​១.៤​ពាន់​លាន​នាក់​ពុំ​ត្រូវបាន​ចាក់​វ៉ាក់សាំង​គ្រប់គ្រាន់ និង​អាច​ថា ​ពុំមាន​សម្ភារៈ​សុខាភិបាល​ដើម្បី​ព្យាបាល​រលក​នៃ​អ្នកជំងឺ ដែល​គេ​រំពឹងថា​នឹងមាន​មនុស្ស​ជាង ​១​លាន​នាក់​ស្លាប់​រហូតដល់​ឆ្នាំ​២០២៣​។ ​ប្រទេស​ចិន​ត្រូវបាន​រាយការណ៍​អ្នកស្លាប់​ដោយសារ​វីរុស​នេះ​ចំនួន ​៥​នាក់​ផ្សេងទៀត​កាលពី​ថ្ងៃ​អង្គារ ក្រោយ​មានអ្នកស្លាប់ ​២​នាក់កាលពី​ថ្មីៗ​នេះ​ ដែលមាន​អ្នកស្លាប់​ដំបូង​ត្រូវបាន​រាយការណ៍​ក្នុងពេល​ប៉ុន្មាន​សប្ដាហ៍​នេះ​។​ ​ក្រុមមន្ត្រី​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុបកំពុង​ព្យាយាម​រកមធ្យោ​បាយ​ថា ​តើពួកគេ​អាចជួយ​សម្រាល​វិបត្តិ​ដែល​ពួកគេ​បារម្ភ​ថា​នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​សកល និង​ការរអាក់រអួល​ខ្សែរ​សង្វាក់​ផ្គត់ផ្គង់​សាជីវកម្ម ដែល​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​ដោយសារតែ​ការផ្ទុះ​ឡើង​ថ្មីៗ​នៃ​វីរុស​ម្លែ​ង​ខ្លួនដោយ​របៀប​ណា។ ​កាលពី​ថ្ងៃ​អង្គារ សហរដ្ឋអាមេរិកបានស្នើ​សុំ​ផ្ដល់​វ៉ាក់សាំង​ឲ្យ​ប្រទេស​ចិន ដើម្បី​ទប់ស្កាត់​ការ​ហក់​ឡើង​នៃ​វីរុស COVID-19 ដោយ​និយាយថា ការទប់ស្កាត់​ការផ្ទុះ​រាលដាល​វីរុស​នេះ គឺជា​ផលប្រយោជន៍​របស់​ពិភពលោក​។ ​អ្នកជំនាញ​ផ្នែក​សុខភាព​មកពី​ប្រទេស​ក្រៅប្រទេស​ចិន ដែល​បាន​ព្យាយាម​តាមរយៈ​រលក​របស់ខ្លួននិយាយថា ការរៀបចំ​ប្រព័ន្ធ​ថែទាំ​សុខភាព​ជាមុន ការប្រមូល​ទិន្នន័យ​ត្រឹមត្រូវ និង​ចែករំលែក និង​ការទំនាក់ទំនង​បើកចំហ សុទ្ធ​តែមាន​សារៈសំខាន់​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការឆ្លង​វីរុស COVID-19។ ពួកគេ​និយាយថា ធាតុ​ទាំងនោះ​ទំនង​ដូចជា​ខ្វះខាត​ក្នុងប្រទេស​ចិន​៕អត្ថបទ៖ សុខមាន

មេដឹកនាំ​អឺរ៉ុប​ខាងជើង​សន្យា​បន្ត​គាំទ្រ​ដល់​អ៊ុយ​ក្រែ​ន​

2022/12/20 03:11:39 pm        434
​អឺរ៉ុប​ខាង​ជើង៖ មេដឹកនាំ​នៃ​បណ្តា​ប្រទេស​អឺរ៉ុប​ខាងជើង​ចំនួន ១០​ប្រទេស​បាន​និយាយថា ពួកគេ​នឹង​បន្ត​ការ​គាំទ្រ​ដល់​អ៊ុយ​ក្រែ​ន​ប្រឆាំង​ការឈ្លានពាន​របស់​រុស្ស៊ី ខណៈ​មេដឹកនាំ​ទាំងនេះ​បានចាប់ផ្តើម​កិច្ចប្រជុំ​នៃ​កងកម្លាំង​បេសកកម្ម​រួម​ ដឹកនាំ​ដោយ​ចក្រភព​អង់គ្លេស (JEF) នៅ​ទីក្រុង​ Riga​។ ​​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskiy បាន​ស្នើឱ្យ​មេដឹកនាំ​នៅក្នុង​សុន្ទរកថា​តាមវីដេអូ​មួយ ​ឲ្យ​ផ្គត់ផ្គង់​ប្រព័ន្ធ​សព្វាវុធ​ឲ្យ​បាន​ច្រើន​ដើម្បី​ជួយ​បញ្ចប់​ជម្លោះ​ដ៏​ឃោរឃៅ​របស់​អឺរ៉ុប​ ចាប់​តាំង​ពី​សង្គ្រាម​លោក​លើក​ទី​២ ឱ្យ​បាន​ឆាប់​។​ នាយករដ្ឋមន្ត្រី​អង់គ្លេសលោក Rishi Sunak បាន​ស្វាគមន៍​លោក Zelenskiy សម្រាប់​ការដាក់ចេញ​នូវ​ជំនួយ​បន្ថែមទៀតដែល​ដោយ​អ៊ុយ​ក្រែ​ន​ត្រូវការ ហើយ​បាន​និយាយថា មេដឹកនាំ​នឹង​ពិភាក្សា​អំពី​វិធី​ដើម្បី​ផ្តល់ជំនួយ​។ ថ្លែង​នៅមុន​ពេល​កិច្ចប្រជុំ រដ្ឋមន្ត្រី​ការពារជាតិ​ហូ​ឡង់លោក Kajsa Ollongren បាន​និយាយថា ការគាំទ្រ​ពី​ប្រទេស​ទាំង ១០ នឹង​មាន​ជា​ដរាបណា​សម្រាប់​តម្រូវ​ការ​របស់​អ៊ុយ​ក្រែ​ន​។​ ​កិច្ចប្រជុំ​នៃ​កងកម្លាំង​បេសកកម្ម​រួម​ដឹកនាំ​ដោយ​ចក្រភព​អង់គ្លេស ត្រូវបាន​រៀបចំ​ដើម្បី​ឆ្លើយតប​យ៉ាង​ឆាប់រហ័ស​ចំពោះ​វិបត្តិ​នៅ​អឺរ៉ុប​ខាងជើង ហើយ​ត្រូវបាន​បង្កើតឡើង​ដោយ​ប្រទេស​ដា​ណឺ​ម៉ាក អេ​ស្តូ​នី ហ្វាំ​ង​ឡង់ អ៊ី​ស្លង់ ឡា​ត​វី លី​ទុយ​អា​នី ហូ​ឡង់ ន័​រវេ​ស ស៊ុយអែត និង​ចក្រភព​អង់គ្លេស​៕អត្ថបទ៖ ប៊ុនថន

ក្រសួងការបរទេស​អាមេរិក​និយាយថា ចំនួន​អ្នកស្លាប់​ដោយ​ជំងឺ COVID-19 នៅ​ចិន​គឺជា​ក្តីបារម្ភ​សម្រាប់​ពិភពលោក

2022/12/20 02:27:34 pm        287
​អាមេរិក៖ អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​លោក Ned Price បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា សហរដ្ឋអាមេរិក​សង្ឃឹម​ថា ប្រទេស​ចិន​អាច​ដោះស្រាយ​ការផ្ទុះ​ឡើង​ជំងឺ COVID-19 នាពេល​បច្ចុប្បន្ន​នេះ ខណៈ​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​នេះគឺជា​ក្តីបារម្ភ​សម្រាប់​ពិភពលោក​ទាំងមូល ដោយ​សារតែ​ទំហំ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​។​ ​ក្នុង​អំឡុង​សន្និសីទ​សារព័ត៌មានលោក Price បាន​និយាយ​ថា ភាព​ខ្លាំង​របស់​ប្រទេស​ចិន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ COVID-19 គឺ​ល្អប្រសើរ​សម្រាប់​ពិភពលោក​ទាំងមូល​។ ប្រទេស​ចិន​បាន​រាយ​ការណ៍​ពី​ចំនួន​អ្នក​ស្លាប់​ដែល​ទាក់ទង​នឹង​ជំងឺ COVID-19 លើកដំបូង​របស់​ខ្លួន​កាលពី​ថ្ងៃ​ចន្ទ ក្នុង​ពេល​មានការ​កើន​ឡើង​ការសង្ស័យ​លើ​ចំនួន​ផ្លូវ​ការ ដែល​កំពុង​ប្រមូល​ចំនួន​អ្នក​ឆ្លង​ជំងឺ​នៅក្នុង​ទីក្រុង បន្ទាប់ពី​រដ្ឋាភិបាល​បាន​បន្ធូរបន្ថយ​ការគ្រប់គ្រង​ប្រឆាំង​វីរុស​នេះ​យ៉ាង​តឹងរ៉ឹង​។​​ចំនួន​អ្នក​ស្លាប់​ ២នាក់​កាលពី​ថ្ងៃ​ចន្ទ​គឺជា​ករណី​ដំបូង​ ដែល​ត្រូវបាន​រាយការណ៍​ដោយ​គណៈកម្មការ​សុខភាព​ជាតិ ចាប់​តាំង​ពី​ថ្ងៃទី​៣ ខែធ្នូ មាន​រយៈពេល​ជាច្រើន​ថ្ងៃ​មុនពេល​ទីក្រុង​ប៉េកាំង​បាន​ប្រកាស​ថា​ ខ្លួន​កំពុង​ដកចេញ​វិធានការ​ទប់ស្កាត់​ ដែល​បាន​ទប់ស្កាត់​ករណី​ឆ្លង​វីរុស​យ៉ាង​ទូលំទូលាយ​ក្នុង​រយៈពេល ៣​ឆ្នាំ​មកនេះ ប៉ុន្តែ​បាន​បណ្តាលឱ្យមាន​ការតវ៉ា​លើ​វិធាន​ការបិទ​ខ្ទប់​រីក​រាលដាល​កាលពី​ខែ​មុន៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រុស្ស៊ីនឹងពង្រីកការនាំចេញបច្ចេកវិទ្យាថាមពលទៅកាន់ប្រទេស BRICS
06/26/2026 06:06 PM
ក្រុមជំនួយពិភពលោកចូលរួមប្រតិបត្តិការសង្រ្គោះនៅវេណេស៊ុយអេឡា ក្រោយការរញ្ជួយដីសម្លាប់មនុស្ស ២៣៥នាក់
06/26/2026 06:06 PM
ផ្លូវជនបទជាសរសៃឈាមជំរុញដល់ដំណើរអន្តរកម្មសេដ្ឋកិច្ចនៅមូលដ្ឋាន
06/26/2026 06:06 PM
មេដឹកនាំអាមេរិកឡាទីន រួបរួមគ្នាគាំទ្រប្រទេសវ៉េណេស៊ុយអេឡា ក្រោយការរញ្ជួយដីដ៏មហន្តរាយ
06/26/2026 06:06 PM
អូស្ត្រាលី ពិចារណាលើការអនុវត្តបម្រាមបណ្តាញផ្សព្វផ្សាយសង្គមសម្រាប់ក្មេងជំទង់កាន់តែតឹងរ៉ឹង
06/26/2026 06:06 PM
ក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
06/26/2026 06:06 PM
អង្គការលើកលែងទោសអន្តរជាតិ ជំរុញឱ្យសហគមន៍អន្តរជាតិប្រមូលជំនួយបន្ទាន់សម្រាប់វ៉េណេស៊ុយអេឡា
06/26/2026 06:06 PM
អារ៉ាប៊ីសាអ៊ូឌីត ផ្អាកការធ្វើដំណើរទៅប្រទេសអាហ្វ្រិកចំនួន៣ ដោយសារក្តីបារម្ភពីជំងឺអេបូឡា
06/26/2026 06:06 PM
សម្តេចធិបតី ណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធត្រៀមឆ្លើយតបជាមួយបាតុភូតធម្មជាតិ El Niño ដែលកម្ពុជា​កំពុងទទួលរងឥទ្ធិពល
06/26/2026 06:06 PM
គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀច ស្ថិតនៅផ្នែកខាងលើនៃស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ អាចស្តុកទឹកបានប្រមាណ ១១៥​លាន​ម៉ែត្រ​គូប ជួយធានាសន្តិសុខទឹក និងកាត់បន្ថយគ្រោះទឹកជំនន់
06/26/2026 06:06 PM