សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន
ប្រធានាធិបតីចិន ស៊ី ជីនពីង បានហៅសម្ដេចតេជោថាជាមិត្តចាស់ ខណៈទំនាក់ទំនងកម្ពុជា-ចិន​មាន​ភាព​រឹងមាំដូចផ្ទាំងសិលា
សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលក្រាបថ្វាយបង្គុំគាល់ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី

ព័ត៌មានសំខាន់ៗ

បណ្តា​ប្រទេស​សហភាព​អឺរ៉ុប​ឯកភាព​លើ​ការ​ទប់​តម្លៃ​ឧស្ម័ន ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​វិបត្តិ​ថាមពល​

2022/12/20 10:07:40 am        364
​អឺរ៉ុប៖ បណ្ដា​រដ្ឋមន្ត្រី​ថាមពល​របស់​សហភាព​អឺរ៉ុប​កាលពី​ថ្ងៃ​ចន្ទ បាន​ឯកភាព​លើ​ការ​ទប់​តម្លៃ​ឧស្ម័ន បន្ទាប់ពី​ការជជែក​ពិភាក្សា​ជាច្រើន​សប្ដាហ៍​លើ​វិធានការ​បន្ទាន់​ ដែល​បាន​ផ្ទុះ​ភាពចម្រូងចម្រាស​ទូទាំង​ប្លុក​នេះ ខណៈ​ព្យាយាម​ប្រយុទ្ធ​ប្រឆាំងនឹង​វិបត្តិ​ថាមពល​។ ​ការកំណត់​តម្លៃ​នេះគឺជា​ការប៉ុនប៉ង​ចុងក្រោយ​បំផុត​របស់​សហភាព​អឺរ៉ុប ​ក្នុងការ​បន្ទាប​តម្លៃ​ឧស្ម័ន​ដែល​បាន​រុញ​ដោល​ឲ្យ​មានការ​ចំណាយ​ខ្ពស់ជាង​មុខ​លើ​ថាមពល និង​រុញ​ឲ្យ​មាន​អតិផរណា​ខ្ពស់បំផុត​នៅ​ឆ្នាំនេះ បន្ទាប់ពី​ប្រទេស​រុស្ស៊ីកាត់ផ្ដាច់​ការបញ្ជូន​ឧស្ម័ន​របស់ខ្លួន​ភាគច្រើន​ទៅ​ឲ្យ​អឺរ៉ុប​។ ​រដ្ឋមន្ត្រី​បាន​ព្រមព្រៀងគ្នា​ទប់​តម្លៃ ប្រសិនបើ​តម្លៃ​លើសពី ១៨០អឺរ៉ូ (២៨៥ដុល្លារ​) ក្នុង​មួយ​មេ​ហ្គា​វ៉ា​ត់​ម៉ោង​សម្រាប់​រយៈពេល 3ថ្ងៃ​នៅលើ​កិច្ចសន្យា​ទើប​ផុតកំណត់​នៃ​មជ្ឈមណ្ឌល​ឧស្ម័ន​ហូ​ឡង់ (TTF) ដែល​បម្រើ​ជា​ស្តង់ដារ​អឺរ៉ុប​។​ ​តម្លៃ​របស់​មជ្ឈមណ្ឌល​ឧស្ម័ន​ហូ​ឡង់ក៏មាន​តម្លៃ ​៣៥អឺរ៉ូ​ក្នុង​មួយ​មេ​ហ្គា​វ៉ា​ត់​ម៉ោង​ផងដែរ​ខ្ពស់ជាង​តម្លៃ យោង​ដោយ​ផ្អែកលើ​ការវាយតម្លៃ​តម្លៃ​ឧស្ម័ន​ធម្មជាតិ​រាវ (LNG) ដែលមាន​ស្រាប់​សម្រាប់​រយៈពេល​បី​ថ្ងៃ​។​​លោក Jozef Sikela រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​សាធារណរដ្ឋ​ឆែក ដែល​កាន់តំណែង​ជា​ប្រធាន​ប្ដូរ​វេណ​សហភាព​អឺរ៉ុបបាន​និយាយថា យើង​ទទួលបាន​ជោគជ័យ​ក្នុងការ​ស្វែងរក​កិច្ចព្រមព្រៀង​ ដែល​នឹង​ធ្វើជា​របាំង​ជួយ​ពលរដ្ឋ​គេចចេញ​ពីការ​ហក់​ឡើង​ខ្ពស់កប់ពពក​នៃ​តម្លៃ​ថាមពល​។​ ​ការកំណត់​តម្លៃ​នេះអាច​ចាប់ផ្ដើម​ពី​ថ្ង​ទី​១៥ ​ខែកុម្ភៈ ឆ្នាំ២០២៣។ កិច្ចព្រមព្រៀង​នេះនឹងត្រូវ​បានអនុម័ត​ជា​ផ្លូវការ​ ដោយ​ប្រទេស​ទាំងនោះជា​លាយលក្ខណ៍អក្ស ក្រោយ​ចូល​ជា​ធរមាន​៕អត្ថបទ៖ សុខមាន

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យអគ្គនាយកសហព័ន្ធសន្តិភាពសកល​ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

2022/12/20 09:31:46 am        291
នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោកបណ្ឌិត យ៉ុន យ៉ុងហូ អគ្គនាយកសហព័ន្ធសន្តិភាពសកល ចូលសម្ដែងការគួរសម និងពិភាក្សាការងារ ។

ការកើនឡើង​ជំងឺ Covid-19 នៅ​ប្រទេស​ចិន​បណ្តាល​ឲ្យ​សាលារៀន​មួយចំនួន​ត្រឡប់​ទៅ​រៀន​តាម ​Online វិញ​

2022/12/19 03:04:15 pm        607
​ចិន៖ សាលារៀន​ជាច្រើននៅក្នុង​ទីក្រុង​សៀង​ហៃ​ប្រទេស​ចិន និង​តំបន់​ផ្សេងៗ​ទៀត​កំពុង​ប្តូរ​ត្រឡប់​ទៅ​ការបង្រៀន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​វិញ ក្នុងពេល​មានការ​កើនឡើង​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​។​ ​សាលារៀន​ជាច្រើនបាននឹងកំពុង​បន្ត​ថ្នាក់រៀន​ដោយផ្ទាល់ បន្ទាប់ពី​រដ្ឋាភិបាល​ចិន​បាន​បន្ធូរបន្ថយ​វិធានការ​ប្រយុទ្ធប្រឆាំង​ក​រ​ណី​ឆ្លង​ដ៏​តឹងរ៉ឹង​របស់ខ្លួន​កាលពី​ថ្ងៃទី៧ ខែធ្នូ​។ ប៉ុន្តែ​មន្ត្រី​ទីក្រុង​សៀង​ហៃ​បាន​និយាយថា សាលារៀន​ទាំងអស់​នៅក្នុង​ទីក្រុង​គួរតែ​ត្រលប់មក​បង្រៀន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​វិញ​ចាប់ពី​ថ្ងៃ​ចន្ទ​នេះ​តទៅ ដើម្បី​សុខុមាលភាព​របស់​សិស្ស និង​គ្រូបង្រៀន​របស់​ពួកគេ​។ សាលា​អនុវិទ្យាល័យ និង​វិទ្យាល័យជា​ករណី​លើកលែង​។​​សាលាបង្រៀន​ភាសា​ជប៉ុន​ក្នុង​ទីក្រុង​សៀង​ហៃ បាន​ដំណើរការ​ត្រលប់​ទៅ​បង្រៀន​តាម​ប្រព័ន្ធ Online វិញ​ហើយកាល​ពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន បន្ទាប់ពី​កុមារ និង​គ្រូបង្រៀន​មួយចំនួន​បានធ្វើ​តេស្ត​វិជ្ជមាន​វីរុស​កូ​រ៉ូ​ណា​។​ ​សាលារៀន​នៅ​ទីក្រុង Nanjing ខេត្ត​Jiangsu ក៏​នឹង​ត្រលប់​ទៅ​បង្រៀន​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​វិញ​ចាប់ពី​ថ្ងៃ​ច័ន្ទ​នេះដែរ ដោយ​លើកលែងតែ​សិស្ស​វិទ្យាល័យ​៕អត្ថបទ៖ ប៊ុនថន

ប្រតិបត្តិ​ការស្វែងរក​បន្ត​នៅ​ថ្ងៃ​ចន្ទ​នេះ ខណៈ​អាជ្ញាធរ​កំណត់​អត្តសញ្ញាណ​ជនរងគ្រោះ ​២៤​នាក់​ស្លាប់​ក្នុង​បំណាក់​ដី​នៅ​ម៉ាឡេស៊ី​

2022/12/19 02:35:35 pm        598
​​ម៉ាឡេស៊ី៖ ការស្វែងរក​ជនរងគ្រោះ​ចំនួន ​៩​នាក់​ដែល​នៅ​បាត់​ខ្លួន​ពី​សោកនាដកម្ម​បំណាក់​ដី ​នៅ​ទីតាំង​បោះជំរំ​នៅ​កសិដ្ឋាន​តំបន់ Batang Kali បន្ត​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​បណ្តាល​ឲ្យ​ផ្អាក​ប្រតិបត្តិ​ការស្វែងរក​។​ ​គ្មាន​សាកសព​ត្រូវបាន​រកឃើញ​នោះទេ​កាលពី​ថ្ងៃអាទិត្យ ហើយ​ស្នងការ​នគរបាល​ទីក្រុង Hulu Selangor លោក Suffian Abdullah បាន​និយាយថា កិច្ចខិតខំ​ប្រឹងប្រែង​ជួយសង្គ្រោះ​នឹង​បន្ត​នៅ​ម៉ោង ៨ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ម៉ោង​ក្នុង​តំបន់ ដោយ​ផ្អែកលើ​លក្ខខណ្ឌ​អាកាសធាតុ​។ លោក​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​កន្លែង​គ្រោះមហន្តរាយ​ថា ប្រតិបត្តិ​ការស្វែងរក​ជនរងគ្រោះ​ដោយ​បំណាក់​ដី ៩នាក់​ទៀត​ដែល​ត្រូវបាន​ពន្យារពេល​កាលពី​យប់​ថ្ងៃអាទិត្យ ​បន្ទាប់ពី​លក្ខខណ្ឌ​អាកាសធាតុ​មិន​អំណោយផល នឹង​បន្ត​នៅ​ម៉ោង ៨ព្រឹក​ថ្ងៃ​ចន្ទនេះ។​ ​អាជ្ញាធរ​ម៉ាឡេស៊ី​កាលពី​ថ្ងៃអាទិត្យបានកំណត់​អត្តសញ្ញាណ​ជនរងគ្រោះ ២១នាក់​ក្នុងចំណោម ២៤នាក់​ដោយ​បំណាក់​ដី​កាលពី​ថ្ងៃ​សុក្រ នៅ​ទីតាំង​ជំរុំ​ដែល​គ្មាន​អាជ្ញាប័ណ្ណ​នៅ​ក្រុង Batang Kali ជា​តំបន់​កូនភ្នំ​ដ៏​ពេញនិយម​នៅ​ជិត​តំបន់ Genting Highlands មាន​ចម្ងាយ​ប្រហែល ៥០គីឡូម៉ែត្រ​ភាគ​ខាងជើង​រដ្ឋធានី Kuala Lumpur ។នាយកដ្ឋាន​ពន្លត់អគ្គិភ័យ និង​ជួយសង្គ្រោះ​រដ្ឋ Selangor បាន​និយាយថា ក្នុងចំណោម​មនុស្ស ៩៤នាក់​ដែល​បាន​ជាប់​នៅក្នុង​បំណាក់​ដី​នៅ​កសិដ្ឋាន ​ជាទី​តាំង​បោះជំរំ ៦១​នាក់​មាន​សុវត្ថិភាព ហើយ ៩នាក់​នៅ​បាត់​ខ្លួន​។ ​ប្រតិបត្តិ​ការស្វែងរក​អ្នក​បោះជំរំ​ដែល​បាត់​ខ្លួនជាប់​នៅក្នុង​បំណាក់​ដី​បាន​បន្ត​អស់​រយៈពេល 3ថ្ងៃ ដោយ​នាយកដ្ឋាន​ពន្លត់អគ្គិភ័យបាន​និយាយថា ​ឱកាស​នៃ​ការស្វែងរក​អ្នក​នៅ​រស់រានមានជីវិត​មាន​តិចតួច​៕អត្ថបទ៖ ប៊ុនថន

កងទ័ពជើងទឹក​ថៃ​ស្វែងរក​ទាហានជើងទឹក ​៣៣​នាក់​ដែល​បាត់​ខ្លួន ​បន្ទាប់ពី​នាវាចម្បាំង​លិច​

2022/12/19 12:40:23 pm        546
​ថៃ៖ យោធា​របស់​ប្រទេស​ថៃបានដាក់​ពង្រាយ​នាវាចម្បាំង និង​ឧទ្ធម្ភាគចក្រ​នៅ​ថ្ងៃ​ចន្ទ​នេះ ដើម្បី​ព្យាយាម​ស្វែងរកទាហានជើងទឹក​ចំនួន ៣៣នាក់ដែល​កំពុង​បាត់​ខ្លួន បន្ទាប់ពី​នាវាចម្បាំង​មួយគ្រឿង​បាន​លិច​កាលពី​ពេលយប់​នៅ​ឈូង​សមុទ្រ​ប្រទេស​ថៃ​។​ ​នាវា​កងទ័ពជើងទឹក​ចំនួន ៣​គ្រឿង និង​ឧទ្ធម្ភាគចក្រ ​២​គ្រឿងត្រូវបាន​បញ្ជូនទៅ​ស្វែងរក​អ្នក​បាត់​ខ្លួន​នៅ​ជិត​ខេត្ត Prachuap Khiri Khan ភាគខាងត្បូង​ទីក្រុង​បាងកក បន្ទាប់ពី​នាវាចម្បាំង HTMS Sukhothai មាន​បញ្ហា​ម៉ាស៊ីន ហើយ​បាន​លិច​នៅមុន​ពាក់កណ្តាល​អាធ្រាត្រ​ចម្ងាយ​ប្រហែល ២០ម៉ា​យ​ពី​ឆ្នេរសមុទ្រ​។​ ​កងទ័ពជើងទឹក​បាន​និយាយថា បេសកកម្ម​ជួយសង្គ្រោះ​ពេញ​មួយ​យប់​ក្នុង​អាកាសធាតុ​មិន​អំណោយផល​ បាន​ជួយសង្គ្រោះ​មនុស្ស ៧៣នាក់​ក្នុងចំណោម​មនុស្ស ១០៦នាក់​នៅលើ​នាវា​ ខណៈ ៣៣នាក់​ដែល​នៅសល់ត្រូវ​បង្ខំចិត្ត​បោះបង់ចោល​នាវា​។​​ឧ​ត្ត​មនា​វី​ឯកលោក Pogkrong Monthardpalin អ្នកនាំពាក្យ​កងទ័ពជើងទឹក​បាន​និយាយថា នាវា Sukhothai ជា​នាវាចម្បាំង​ផលិត​នៅ​សហរដ្ឋអាមេរិកប្រើប្រាស់​តាំងពី​ឆ្នាំ1987 ត្រូវបាន​វាយប្រហារ​ដោយ​រលក​ខ្លាំង​កាលពី​ថ្ងៃអាទិត្យ ដោយ​បណ្តាលឱ្យ​នាវា​ផ្អៀង​ទៅ​ម្ខាង មុនពេល​លិច​ក្នុង​ទឹកសមុទ្រ​៕អត្ថបទ៖ ប៊ុនថន

អ៊ុយ​ក្រែ​ន​បង្កើន​ការ​ប្រុងប្រយ័ត្ន​តាម​ព្រំដែន ខណៈ​លោក Putin គ្រោងទៅ​បេឡារុស​

2022/12/19 12:02:45 pm        447
​អ៊ុយក្រែន៖ លោក​ប្រធានាធិបតី Volodymyr Zelenskyy បាន​និយាយថា ការការពារ​ព្រំដែន​នានា​របស់​អ៊ុយ​ក្រែ​ន​ជាប់​រុស្ស៊ី និង​បេឡា​រុស​គឺជា​ចំណុច​អាទិភាព​បំផុត ហើយ​ប្រទេស​របស់​លោក​បាន​ត្រៀម​រួចរាល់​ សម្រាប់​គ្រប់​ប្រភេទ​សេណា​រី​យ៉ោ​ទាំងអស់​ដែល​អាច​កើតឡើង​ជាមួយ​រុស្ស៊ី និង​សម្ព័ន្ធមិត្ត​គឺ​បេឡា​រុស ដែល​ទីក្រុង Kyiv បាន​ព្រមាន​ថា សម្ព័ន្ធមិត្ត​លោក​ Putin រូប​នេះ​អាច​ធ្លាក់​ចូល​ក្នុង​ជម្លោះ​ដែល​មាន​រយៈពេល ​១០​ខែ​មកនេះ​។ ​ក្នុង​សុន្ទរកថា​តាម​វីដេអូ​ពេលយប់របស់លោក លោក Zelenskyy ក៏បាន​ចេញ​ការអំពាវនាវ​ថ្មី​មួយ​ផងដែរ​ ដល់​បណ្ដា​ប្រទេស​លោកខាងលិច​ឲ្យ​ផ្ដល់​ទីក្រុង Kyiv នូវ​ប្រព័ន្ធ​ការពារ​ដែនអាកាស​ទំនើ​បៗ​ជាង​មុន ជា​ជំហាន​ដ៏​មាន​ឥទ្ធិពល​បំផុត​ដើម្បី​បញ្ឈប់​ការវាយលុក​របស់​រុស្ស៊ី​។ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ស៊ី​រ៉ែ​ន​ព្រមាន​ពី​ការវាយប្រហារ​តាម​អាកា​សបាន​រោទិ៍​ឡើង​ជាថ្មីទៀត​ទូទាំង​ទីក្រុង Kyiv និង​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ព្រមទាំង​មាន​វីដេអូ​នៃ​ការ​ផ្ទុះ និង​ប្រព័ន្ធ​ខែល​ការពារ​ដែនអាកាស​ត្រូវ​បាន​ចែករំលែក​នៅ​លើ​បណ្ដាញ​សង្គម​។ ​ការ​ថ្លែង​របស់​លោក Zelenskyy ធ្វើឡើង​នៅមុន​ការ​ដំណើរ​របស់​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ទៅកាន់​ប្រទេស​បេឡា​រុស ស្របពេល​ការពិភាក្សា​ពី​ការវាយលុក​ថ្មី​របស់​រុស្ស៊ី និង​ការ​លើក​ឡើង​ថា ​អាច​ចេញពី​ក្នុងប្រទេស​បេឡា​រុស​៕អត្ថបទ៖ សុខមាន

ក្រុមមន្ត្រី​អាមេរិក​ព្យាយាម​ឃាត់​អ៊ុយ​ក្រែ​ន​មិន​ឲ្យ​តាម​សម្លាប់​ឧត្ដមសេនីយ៍​ជាន់ខ្ពស់​រុស្ស៊ី​នៅ​សមរភូមិ​មុខ​

2022/12/19 11:19:45 am        523
​អាមេរិក៖ យោងតាម​ការស៊ើបអង្កេត​ដែល​បាន​បញ្ចេញ​ កាលពី​ចុង​សប្ដាហ៍​នេះដោយសារ​ព័ត៌មាន New York Times សហរដ្ឋអាមេរិក​បាន​ព្យាយាម​ហាមឃាត់​អ៊ុយ​ក្រែ​ន មិន​ឲ្យ​សម្លាប់​មន្ត្រី​យោធា​កំពូល​មួយ​រូប​របស់​រុស្ស៊ី នៅ​ពេល​ចាប់ផ្ដើម​សង្គ្រាម​របស់​រុស្ស៊ី​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ ​យោង​តាម​សារព័ត៌មាន The Times កាលពី​ខែមេសា ឧត្ដមសេនីយ៍​រុស្ស៊ី​លោក Valery Gerasimov បាន​គ្រោង​ធ្វើដំណើរ​​ទៅកាន់​សមរភូមិ​ជួរមុខ​នានា​របស់​រុស្ស៊ី។​ ក្រុម​មន្ត្រី​អាមេរិក​បាន​ដឹង​ពី​ផែនការ​របស់​លោក Gerasimov ប៉ុន្តែ​បានសម្រេច​ចិត្ត​លាក់​ព័ត៌មាន​មិន​ឲ្យ​អ៊ុយ​ក្រែ​ន​ដឹង​។ សារព័ត៌មាន New York Times បាន​រាយការណ៍​ថា ខណៈ​ការ​វាយ​លុក​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​បាន​ចាប់ផ្ដើម​កាល​ពីដើម​ឆ្នាំ​២០២២ ក្រុម​មន្ត្រី​អាមេរិក​បាន​ចាប់ផ្ដើម​ដឹង​ថា ​ពួកគេ​បាន​មើលស្រាល​ខ្លាំង​ពេក​លើ​កម្លាំង​របស់​យោធា​រុស្ស៊ី​។ ​យោងតាម​សារព័ត៌មាន The Times កងទ័ព​រុស្ស៊ី​ត្រូវបាន​ផ្ដល់​គ្រឿង​សព្វាវុធ​អន់ៗ​។ ទាហាន​ម្នា​ក់បាន​ត្អូញត្អែរ​ពី​ការប្រើ​មួកសុវត្ថិភាព​តាំងពី​ទសវត្សរ៍​ឆ្នាំ1940 ទាហាន​ម្នាក់ទៀត​បាន​សួរ​គេ​ពី​របៀប​ប្តូរ​កាំភ្លើង​របស់ខ្លួន​ ទៅជា​ស្វ័យប្រវត្តិ​ទាំង​ស្រុង​មុនពេល​រត់​ចូល​សមរភូមិ ហើយ​អ្នកខ្លះ​ត្រូវបាន​គេ​ប្រាប់ថា ​ពួកគេ​នឹង​មិនឃើញ​ការប្រយុទ្ធ​គ្នា​ទេ នៅពេលដែល​ពួកគេ​ត្រូវបាន​កែ​ណ្ឌ​ចូលក្នុង​យោធា​រុស្ស៊ីនោះ​៕អត្ថបទ៖ សុខមាន

យោធា​កូរ៉េខាងត្បូង​៖ កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក​ ២​គ្រាប់ ក្រោយ​សាកល្បង​ម៉ាស៊ីន​ឥន្ធនៈ​រឹង​

2022/12/19 10:46:58 am        395
​កូរ៉េខាងត្បូង៖ យោធា​ក្រុង​សេ​អ៊ូ​ល​និយាយថា កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក​រយៈ​ចម្ងាយ​មធ្យម​ចំនួន ​២​គ្រាប់​កាលពី​ថ្ងៃអាទិត្យ ទី​១៩​ ខែធ្នូ មួយថ្ងៃ​ក្រោយ​ទីក្រុង​ព្យុងយ៉ាង​ប្រកាស​ការ​សាក​ល្បង​ជោគជ័យ ​នៃ​ម៉ាស៊ីន​ឥន្ធនៈ​រឹង​សម្រាប់​ប្រព័ន្ធ​អាវុធ​ថ្មី​។ ​​ភាព​តានតឹង​ខាង​យោធា​នៅ​ឧបទ្វីប​កូរ៉េបាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​នៅ​ឆ្នាំនេះ ខណៈ​ទីក្រុង​ព្យុងយ៉ាង​បាន​បាញ់​សាកល្បង​អាវុធ​ដ៏​ច្រើន​មិន​ធ្លាប់មាន ​រួមទាំង​ការបាញ់​មី​ស៊ី​ល​អន្តរទ្វីប​បាលី​ស្ទីក​ដ៏​ទំនើប​បំផុត​របស់ខ្លួន​ កាលពី​ខែ​មុន​។ ​ក្រុម​ប្រធាន​នាយសេនាធិការ​ចម្រុះ​កូរ៉េខាងត្បូង​បាន​និយាយថា​ ខ្លួន​បាន​តាមដាន​ការបាញ់​មី​ស៊ី​ល​បាលី​ស្ទីក​រយៈ​ចម្ងាយ​មធ្យម​ចំនួន ​២​គ្រាប់​ដែល​ត្រូវបាន​បាញ់​ចេញពី​តំបន់ ​Tongchang-ri ក្នុង​ខេត្ត Pyongan ​ខាងជើង​។ ​ប្រភព​ខាងលើ​បាន​និយាយ​ដោយ​សំដៅ​ដល់​ដែនទឹក​ ដែល​ត្រូវបាន​គេ​ស្គាល់​ផងដែរ​ថា​សមុទ្រ​ជប៉ុន ថា មី​ស៊ី​ល​ទាំង ​២​គ្រាប់​នោះត្រូវបាន​បាញ់​ពី​ម៉ោង ​11.13​នាទី​ព្រឹកដល់​ម៉ោង​ 12:05​នាទី​ល្ងាច​ចូលទៅ​សមុទ្រ​ខាងកើត​។ ​ក្រុម​ប្រធាន​នាយសេនាធិការ​ចម្រុះ​កូរ៉េខាងត្បូង​បាន​និយាយ​នៅក្នុង​សេចក្ដីថ្លែងការណ៍​ថា មី​ស៊ី​ល​ទាំងនោះ​ត្រូវបាន​បាញ់​លើ​គន្លង និង​ហោះ​ចម្ងាយ​ប្រហែល ​៥០០​គីឡូម៉ែត្រ ដោយ​បន្ថែមថា ទីភ្នាក់ងារ​ចារកម្ម​កូរ៉េខាងត្បូង ​និង​សហរដ្ឋ​អាមេរិកកំពុង​វិភាគ​ការបាញ់​នេះ​ថា ​ជាការ​បង្ហាញ​ពី​ទំនោរ​ថ្មី​ពី​ការអភិវឌ្ឍន៍​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​។ ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង​បាន​និយាយថា ខ្លួន​បាន​សាកល្បង​ដំណាក់កាល​ចុងក្រោយ​ដ៏​សំខាន់​មួយ សម្រាប់​ការអភិវឌ្ឍន៍ផ្កាយរណប​ឈ្លបយកការណ៍នៅ​ទីលាន​បាញ់​បង្ហោះ​ផ្កាយរណប Sohae ស្ថិតនៅ​តំបន់ Tongchang-ri៕អត្ថបទ៖ សុខមាន

អ៊ីរ៉ង់​ឈានដល់​ការ​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​អត្រា​ខ្ពស់បំផុត​

2022/12/19 10:31:50 am        545
​អ៊ីរ៉ង់៖ លោក Mohammad Eslami ប្រធាន​អង្គការ​ថាមពល​អា​តូ​មិ​ក​អ៊ីរ៉ង់បានប្រកាស​កាលពី​ចុង​សប្ដាហ៍​នេះ​ថា ទីក្រុង​តេ​អេ​រ៉ង់​បាន​បង្កើន​សមត្ថភាព​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​ទ្វេដង​របស់ខ្លួន​។​​ដោយ​សំអាង​ប្រភពពី​ទីភ្នាក់ងារសារព័ត៌មាន Tasnim លោក Eslami បាន​ប្រាប់​ក្រុម​អ្នកតំណាងរាស្ត្រ​ក្នុង​ទីក្រុង​តេ​អេ​រ៉ង់​ថា ពេលនេះខ្លួន​បាន​ឈានដល់​កម្រិត​ខ្ពស់បំផុត​ ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ឧស្សាហកម្ម​នុយក្លេអ៊ែរ​របស់​សាធារណរដ្ឋ​អ៊ីស្លាម​មួយ​នេះ ដែលជា​អត្រា​ខ្ពស់ជាង​មុនៗ​ដល់​ទៅ​ជាង ​២​ដង​។ លោក​បាន​បន្ថែមថា ​ជំនាន់​នៃ​ថាមពល​ដោយ​ប្រើ​រោងចក្រ​នុយក្លេអ៊ែរ​ បានផ្ដល់​គុណសម្បត្តិ​ផ្នែក​សេដ្ឋកិច្ច​គួរ​ឲ្យ​កត់សម្គាល់​សម្រាប់​អ៊ីរ៉ង់ ដោយបាន​កាត់បន្ថយ​ការប្រើប្រាស់​ឥន្ធនៈ​ហ្វូ​ស៊ី​ល និង​ទប់ស្កាត់​ការបំផ្លិចបំផ្លាញបរិស្ថាន​។​ សេចក្ដីប្រកាស​នេះ​មាន​ឡើង មុន​ការបំពេញ​ទស្សនកិច្ច​ពី​សំណាក់​ក្រុម​អ្នកជំនាញ​ មកពី​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ IAEA ទៅកាន់​សាធារណរដ្ឋ​មួយ​នេះ​។ ដំណើរ​នេះនឹង​ផ្ដោតលើ​ភាគល្អិត​របស់​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​ដ៏​ច្រើន​នៃ​ប្រភព​ជីវសាស្ត្រ ដែល​បាន​រាយការណ៍​ក្នុង​ទីតាំង​ ៣​កន្លែងកាលពី​ឆ្នាំ​២០១៩ ដែល​បាន​ចោទប្រកាន់ថា ​ធ្លាប់ជា​ទីតាំង​នុយក្លេអ៊ែរ​មិនបាន​ប្រកាស​ដល់ទី​ភ្នាក់ងា​រ IAEA៕អត្ថបទ៖ សុខមាន

សុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីទទួលពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម

2022/12/19 08:30:08 am        609
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទទួលពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម» ដែលពិធីប្រគល់ និងទទួលពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមនេះ នៅវិមានសន្តិភាព។ខាងក្រោមនេះ ជាសុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ៖

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកការទូតជាន់ខ្ពស់អាមេរិក៖ ការលក់អាវុធឲ្យ​កោះ​តៃវ៉ាន់ មិនអាស្រ័យលើប្រទេសចិនទេ
06/26/2026 05:06 PM
លោក Xi ជួបជាមួយ​នាយករដ្ឋមន្ត្រីបង់ក្លាដែស ដោយ​សន្យាធ្វើ​ឲ្យ​ទំនាក់ទំនង​កាន់តែ​ស៊ីជម្រៅ​
06/26/2026 05:06 PM
អង្គការឃ្លាំមើលរបស់UN៖ ការប្រើប្រាស់គ្រឿងញៀននៅជុំវិញពិភពលោក កំពុងកើនឡើងគួរឲ្យព្រួយបារម្ភ
06/26/2026 04:06 PM
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន
06/26/2026 04:06 PM
រដ្ឋផ្តល់ការ​លើកទឹកចិត្តពិសេស ដល់គម្រោងវិនិយោគថ្មី​ចំនួន ៦ នៅភូមិភាគឦសាន ក្រោមទុនវិនិយោគប្រមាណ ៨៣ លានដុល្លារអាម៉េរិក
06/26/2026 04:06 PM
ចិនថ្កោលទោសការរំលោភបំពានពន្ធ ក្រោមលេសការ​ប្រើប្រាស់​ «កម្លាំងពលកម្មដោយបង្ខំ»
06/26/2026 04:06 PM
អ៊ីស្រាអែល​បន្ត​កាន់​កាប់​កាន់​តែ​ខ្លាំង​ នៅ​​​លីបង់ ខណៈ​ទីក្រុង​បេរូត​ពិចារណា​​តំបន់​គ្មាន​ក្រុម​ហេសបូឡា
06/26/2026 04:06 PM
សំឡេងស្រែកលាន់​រំពង​ឡើង​ ខណៈការ​ស្វែង​រក​កំពុង​បន្ត​ ក្រោយមាន​​រញ្ជួយ​ដី​សម្លាប់មនុស្សជាង ២០០នាក់​
06/26/2026 04:06 PM
ប្រទេសកោះស៊ីបបារម្ភថា ខ្លួននឹងមិនត្រូវបានអញ្ជើញឲ្យចូលរួមសន្និសីទអាកាសធាតុរបស់ UN នៅទួរគី
06/26/2026 04:06 PM
ប្រទេសឆាដឃើញលំហូរចូលមកនូវជនរងគ្រោះពីការវាយប្រហារដោយយានដ្រូន ពីស៊ូដង់
06/26/2026 04:06 PM