សម្ដេចតេជោ បង្ហាញការចាប់អារម្មណ៍ចំពោះលិខិតចំហររបស់លោក Surachart Bamungsuk អ្នកជំនាញផ្នែកសន្តិសុខ និងភូមិសាស្ត្រនយោបាយរបស់ថៃ និងចែករំលែកជូនប្រជាជន កម្ពុជា និងថៃបានជ្រាបបន្ថែម
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
សម្ដេចតេជោ ហ៊ុន សែន ប្រកាស​ត្រៀម​បញ្ជូនចៅៗ​របស់​សម្តេច​ដែល​គ្រប់​អាយុ​ទៅ​បំពេញ​កាតព្វកិច្ច​កង​ទ័ព​ អនុវត្តច្បាប់ «កាតព្វកិច្ចយោធា»
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី

ព័ត៌មានសំខាន់ៗ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ​ដើម្បី​ពិនិត្យ​​សម្រេចលើរបៀបវារៈចំនួន៣

2025/10/16 08:47:41 am        281
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ៨:០០នាទី គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានីតិកាលទី៥ បានរៀបចំកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន៣ មានដូចខាងក្រោម៖១-ពិនិត្យ និងសម្រេចលើរបាយការណ៍សង្ខេបស្ដីពីសកម្មភាពនិងលទ្ធផលការងាររបស់ព្រឹទ្ធសភានៅចន្លោះសម័យប្រជុំលើកទី៣ និងលើកទី៤ នីតិកាលទី៥។២-កំណត់កាលបរិច្ឆេទ របៀបវារៈ និងសមាសភាពលេខាធិការសម័យប្រជុំលើកទី៤ ព្រឹទ្ធសភានីតិកាលទី៥។៣-ផ្សេងៗ។បន្ទាប់ពីបានពិនិត្យនិងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានកំណត់យកថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ៨:៣០នាទីព្រឹក ដើម្បីបើកសម័យប្រជុំ លើកទី៤ ព្រឹទ្ធសភានីតិកាលទី៥ ដោយមានរបៀបវារៈតែមួយគឺស្ដាប់របាយការណ៍សង្ខេបរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ស្ដីពី សកម្មភាពនិងលទ្ធផលការងាររបស់ព្រឹទ្ធសភានៅចន្លោះសម័យប្រជុំលើកទី៣ និងលើកទី៤ នីតិកាលទី៥។

សម្ដេចតេជោ ហ៊ុន ​សែន មិន​បាន​​បន្ទន់​ជំហរ​ទៅ​អង្វរ​ថៃ​ឱ្យ​​បើក​ព្រំដែន​ជាមួយ​ថៃ​នៅថ្ងៃទី២០ តុលា​ ដូច​ការ​ចុះ​ផ្សាយ​ឡើយ

2025/10/15 08:38:21 pm        118
អ្នក​នាំពាក្យ​ព្រឹទ្ធសភា លោក ជា ធីរិទ្ធ បាន​ច្រាន​ចោល​ការ​លើក​ឡើង​របស់​លោក Surasan Kongsiri អ្នក​នាំ​ពាក្យ​ក្រសួង​ការពារជាតិថៃ ដែល​បាន​ថ្លែង​​នៅ​ថ្ងៃ​នេះ​ថា សម្ដេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃព្រះរាជាណាចក្រ​កម្ពុជា បាន​ដាក់​សម្ពាធ​ឱ្យ​ប្រទេស​ថៃ​បើក​ច្រក​ព្រំដែន​នៅ​ថ្ងៃទី២០ តុលា ខាង​មុខ​នេះ។​សូមបញ្ជាក់ ផងដែរថា កន្លងទៅ សម្ដេចតេជោ ធ្លាប់បានបញ្ជាក់ពីជំហររបស់សម្ដេច ជាបន្តបន្ទាប់ និងបានផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេច កាលពីថ្ងៃទី២៣ កញ្ញា ២០២៥ កន្លងទៅថ្មីៗនេះទៀតថា “ ចាប់តាំងពីយោធាថៃបិទព្រំដែនជាឯកតោភាគីមក កម្ពុជាមិនដែលបានសុំភាគីថៃបើកច្រកវិញទេ គ្រាន់តែប្រាប់ទៅភាគីថៃថា (ថៃជាអ្នកបិទ ថៃគឺជាអ្នកបើក មិនបាច់ចរចាជាមួយកម្ពុជាទេ ហើយកម្ពុជានឹងបើកតាមក្រោយយ៉ាងយូរ៥ម៉ោង ) “ ។ ជំហរកម្ពុជានេះ នឹងមិនផ្លាស់ប្តូរទេ ហើយកម្ពុជាក៏មិនធ្វើថោកទៅសុំឱ្យបើកច្រកព្រំដែននោះដែរ។ ថៃអាចបន្តបិទសូម្បី១០០ឆ្នាំទៀតក៏កម្ពុជាមិនស្លាប់ ដែរ “ ៕

សម្ដេចតេជោ៖ ខ្ញុំអរគុណថៃ ដែលបិទព្រំដែន និងបានធ្វើឱ្យទំនិញផលិតនៅកម្ពុជា មានការរីកចម្រើន

2025/10/15 07:13:31 pm        725
សម្តេចតេជោ ហ៊ុន សែន៖ តាមពិតខ្ញុំមិនចង់និយាយអ្វីទេនៅចំពោះមុខជម្លោះកម្ពុជា-ថៃ ដែលកំពុងត្រូវបានសម្របសម្រួលក្រោមបទឈប់បាញ់ ដើម្បីធានាថាជិវិតកងទ័ព និងប្រជាជនមិនត្រូវស្លាប់ និងរបួសទ្រព្យសម្បត្តិទាំងរដ្ឋ ទាំងឯកជនក៏ដូចជា ហេដ្ឋារចនាសម្ព័នមិនត្រូវបានបំផ្លាញដោយសារសង្គ្រាមផ្ទុះឡើងវិញនោះឡើយ។ប៉ុន្តែអ្វីដែលខ្ញុំចង់និយាយគឺការបើកច្រកព្រំដែនកម្ពុជា-ថៃ ដែលកន្លងមកនេះមានការនិយាយច្រើន ដែលខាងកម្ពុជាភាគច្រើនចេញពីបងប្អូនអ្នកលេងបណ្តាញសង្គម ឯសម្រាប់អ្នកនយោបាយ ឬអ្នកដឹកនាំកងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៉ីវិល មិនមានអ្នកណាចេញមកនិយាយទេ។ ក្រឡេកមើលទៅប្រទេសថៃ មានគ្រប់មជ្ឈដ្ឋានចេញមកនិយាយយ៉ាងច្រើនដែលតាំងពីលើដល់ក្រោមនិយាយតែពីបន្តបិទ។ចាប់តាំងពីយោធាថៃបិទព្រំដែនជាឯកតោភាគីមក កម្ពុជាមិនដែលបានសុំភាគីថៃបើកច្រកវិញទេ គ្រាន់តែប្រាប់ទៅភាគីថៃថា (ថៃជាអ្នកបិទ ថៃគឺជាអ្នកបើកមិនបាច់ចរចាជាមួយកម្ពុជាទេ ហើយកម្ពុជានិងបើកតាមក្រោយយ៉ាងយូរ៥ម៉ោង)។ជំហរកម្ពុជានេះ និងមិនផ្លាស់ប្តូរទេ ហើយកម្ពុជាក៏មិនធ្វើថោកទៅសុំថៃបើកច្រកព្រំដែននោះដែរ។ ថៃអាចបន្តបិទសូម្បី១០០ឆ្នាំទៀតក៏កម្ពុជាមិនស្លាប់ដែរ។ខ្ញុំគួរតែអរគុណថៃ ដែលតាមរយៈការបិទព្រំដែនជាឯកតោភាគីនេះទំនិញថៃនាំចូលមិនបាន ធ្វើឲ្យទំនិញកម្ពុជាដែលផលិតក្នុងស្រុកមានការរីកចម្រើនយ៉ាងខ្លាំង។ ប្រជាជនកម្ពុជាដែលស្រឡាញ់ជាតិនាំគ្នាគាំទ្រប្រើប្រាស់ទំនិញក្នុងស្រុក ដែលនេះនិងគាំទ្រដល់ការរីកចម្រើនខាងសេដ្ឋកិច្ចសម្រាប់រយៈពេលវែង។ជាង៣ខែអត់ទំនិញថៃទីផ្សារកម្ពុជាមានស្ថេរភាព មានទំនិញប្រើប្រាស់គ្រប់គ្រាន់ និងអតិផរណាទាបនិយាយដោយឡែក និងនិយាយជារួមម៉ាក្រូសេដ្ឋកិច្ចគ្រប់គ្រងបានល្អ។សម្រាប់សំណូមពរជប៉ុនដែលវិយោគនៅថៃផងនៅកម្ពុជាផង ដែលត្រូវការដឹកទំនិញឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ សូមជប៉ុនធ្វើទំនាក់ទំនងជាមួយភាគីថៃព្រោះភាគីកម្ពុជាបានផ្តល់ការយល់ព្រមរួចហើយ។ ខ្ញុំសូមបងប្អូនជនរួមជាតិ មេត្តាអត់ធ្មត់ និងទុកលទ្ធភាពឲ្យរាជរដ្ឋាភិបាលបន្តដោះស្រាយដោយសន្តិវិធី។ យើងមិនអាចយកសង្រ្គាមដើម្បីបញ្ចប់សង្គ្រាមបានទេ៕

សម្តេចធិបតីថ្លែងអំណរគុណនាយករដ្ឋមន្ត្រីម៉ាឡេស៊ីជួយសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា និងថៃ

2025/10/14 04:52:07 pm        199
ភ្នំពេញ ៖ សម្តេចធិបតី ថ្លែងអំណរគុណ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលបានសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា និងថៃ ព្រមទាំង ថ្លែងអំណរគុណជូនចំពោះអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ដែលបានដើរតួនាទីយ៉ាងសកម្មក្នុងការសម្របសម្រួលការតាមដានការអនុវត្តបទឈប់បាញ់ ក៏ដូចជាជូនចំពោះប្រធានក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) នៅកម្ពុជា ដែលបានចុះតាមដានការអនុវត្តបទឈប់បាញ់ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។  ​សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានថ្លែងបែបនេះក្នុងជំនួបជាមួយ ឯកឧត្តម Dato’ Sri Dr. Ahmad Zahid Hamidi ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងតំបន់ នៃប្រទេសម៉ាឡេស៊ី នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥នេះ។កម្ពុជាបានគូសបញ្ជាក់ម្ដងហើយម្ដងទៀតអំពីសារៈសំខាន់នៃការធានាការអនុវត្តឱ្យបានពេញលេញ និងមានប្រសិទ្ធភាព លើលក្ខខណ្ឌបទឈប់បាញ់ និងកិច្ចព្រមព្រៀងទាំងអស់  ដែលសម្រេចបានក្រោមក្របខ័ណ្ឌនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) និងគណៈកម្មាការចម្រុះព្រំដែន (JBC)  ដោយបានសង្កត់ធ្ងន់ថា ភាពសុទ្ធចិត្ត ត្រូវតែបង្ហាញតាមរយៈសកម្មភាពពិតប្រាកដនៅទីកន្លែង។ កម្ពុជា ក្នុងនាមជាប្រទេសដែលមានស្លាកស្នាមបង្កដោយជម្លោះជាច្រើនទសវត្សរ៍ ឬអាចថារាប់សតវត្ស ប្រទេសកម្ពុជាដឹងយ៉ាងច្បាស់អំពីផលវិបាកដ៏អាក្រក់នៃសង្គ្រាម ការណ៍នេះបង្ហាញយ៉ាងច្បាស់ថាហេតុអ្វីបានជាកម្ពុជាតែងតែចាត់ទុកសន្តិភាពជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់យើង។

សម្ដេចតេជោជំរុញឱ្យរដ្ឋាភិបាលកម្ពុជា និងម៉ាឡេស៊ី ពង្រីក​ទំហំ​ពាណិជ្ជក​ម្ម​បន្ថែម​ទៀត​ជា​ពិសេស​វិស័យ​ទេសចរណ៍ សុខាភិបាល និងកសិកម្ម

2025/10/14 12:47:28 pm        236
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាន​ជំរុញ​ឱ្យ​រាជរដ្ឋាភិបាលកម្ពុជា និងប្រទេសម៉ាឡេស៊ី​ធ្វើ​ការ​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​បន្ថែម​ទៀត​ជាពិសេសទៅលើ វិស័យទេសចរណ៍ សុខាភិបាល និងកសិកម្ម។សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម Dato Seri’ Ahmad Zahid bin Hamidi ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍តំបន់ និង​ជន​បទ នៃសហព័ន្ធ ម៉ាឡេស៊ី ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នៅ​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ២០២៥។ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភាកម្ពុជា បានឱ្យដឹងនៅក្រោយជំនួបនេះថា ក្នុង​ឱកាស​ជំនួប​នេះ ​សម្ដេចតេជោ បានសម្ដែងនូវការស្វាគមន៍ចំពោះឯកឧត្តម ឧបនាយករដ្ឋមន្រ្ដី និង​សហការី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោបានចាត់ទុកវត្តមានរបស់ឯកឧត្តមនាពេលនេះជាផ្នែកដ៏សំខាន់ក្នុងការញ៉ាំងទំនាក់ទំនង​រវាងកម្ពុជា និងម៉ាឡេស៊ីឱ្យកាន់តែមានភាពជិតស្និទ្ធ និងមានភាពរីកចម្រើនបន្ថែមទៀត។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍តំបន់ និងជនបទ នៃសហព័ន្ធ ម៉ាឡេស៊ី បានសម្ដែងការអរគុណចំពោះសម្ដេចតេជោ ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ ដែលបានអនុញ្ញាតឱ្យឯកឧត្តម និងសហការី​បាន​ជួប​សម្ដែង​ការ​គួរ​សម​នៅ​ក្នុង​ឱកាស​នេះ។​ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងកម្ពុជា និងម៉ាឡេស៊ី មានភាពរឹងមាំ ហើយ​ទំនាក់ទំនងនេះមិនត្រឹមតែជាទំនាក់ទំនងការទូត ឬនយោបាយទេ ក៏ប៉ុន្ដែ​ទំនាក់​ទំនង​រវាង​ប្រជាជន និងប្រជាជនរវាងប្រទេសទាំងពីរក៏មានភាពរីកចម្រើនរឹងមាំផងដែរ។ ឯកឧត្តម ក៏បានរំលេចឡើងអំពីការអភិវឌ្ឍវិស័យម្ហូបអាហារហាឡាល នៅកម្ពុជាផងដែរ ដោយ​ឯកឧត្តមបានជំរុញឱ្យវិស័យនេះកើតចេញជារូបរាង មានភាពរីកចម្រើននៅកម្ពុជា ដោយឯកឧត្តម សង្ឃឹម​ថា នឹងមានគណៈកម្មការមួយដើម្បីសិក្សា និងធ្វើ​ទៅ​លើ​កិច្ច​ការងារ ដើម្បី​ជំរុញ​ទៅ​ដល់​វិស័យ​ម្ហូបអាហារហាឡាលនេះនៅកម្ពុជា។ ឯកឧត្តម ក៏បានរំលេចនូវការពង្រីកទំនាក់ទំនងលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ដោយ​ឯកឧត្តម​ចង់​ជំរុញ​ឱ្យ​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ពីរ​មាន​ភាព​រីក​ចម្រើន​ហើយ​ម៉ាឡេស៊ី​ក៏​បាន​ត្រៀម​ខ្លួន​ទទួលទេសេចរកម្ពុជា ជាពិសេសទេសចរ​ផ្នែក​សុខាភិបាល​ដែល​អញ្ជើញ​ទៅ​ទទួល​សេវា​ពិនិត្យសុខភាពនៅប្រទេសម៉ាឡេស៊ី។ ឯកឧត្តមក៏បានជម្រាបសម្ដេចតេជោថា ម៉ាឡេស៊ី​ក៏​កំពុង​ពិនិត្យ​លទ្ធភាពដើម្បីធ្វើយ៉ាងណាអាចបង្កើតមន្ទីរពេទ្យរបស់ម៉ាឡេស៊ីនៅកម្ពុជាផងដែរ។ ជា​ការឆ្លើយតបសម្ដេចតេជោ បានសម្ដែងការឯកភាពចំពោះការរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី និង​ជារដ្ឋមន្រ្ដី ចំពោះការលើកឡើងអំពីការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងម៉ាឡេស៊ី​ឱ្យ​កាន់​តែ​រីក​ចម្រើន ហើយសម្ដេចតេជោ​បាន​គត់​សម្គាល់​ថា​ដើម្បី​ឱ្យទំ​នា​ក់​ទំនង​ប្រទេស​ទាំង​ពីរ​បាន​ដើរ​ទៅ​ស្រប​គ្នា​ទាំងសេដ្ឋកិច្ច និងនយោបាយ ការពង្រីកនូវទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម ការ​វិនិយោគ ទេសចរណ៍រវាងកម្ពុជា និងម៉ា​ឡេស៊ីត្រូ​វ​តែ​ធ្វើ​យ៉ាង​ណា​ឱ្យ​មាន​ភាព​រីក​ចម្រើន​ដូច​គ្នា​ដែរ​។ ​សម្ដេចតេជោក៏បានគត់សម្គាល់ឃើញថា ពាណិជ្ជកម្មរវាងកម្ពុជា និងម៉ាឡេស៊ី​មាន​ការ​កើន​ឡើង​ ប៉ុន្ដែ​សម្ដេច​ចង់​ជំរុញ​ឱ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​ធ្វើ​យ៉ាង​ណាឱ្យ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​មាន​ការកើន​ឡើង​បន្ថែមទៀត។ សម្ដេចតេជោ ក៏បានអរគុណចំពោះ​ប្រទេសម៉ាឡេស៊ី ដែលនាពេលកន្លងមកបានជួយទិញអង្ករ​ពី​កម្ពុជា​ ដែលប្រទេសម៉ាស៊ី គឺជាប្រទេសធំទី១ដែលនាំអង្ករពីកម្ពុជាច្រើនជាងគេ ដោយមាន​ចំនួន​រហូត​ដល់​ ៧ ម៉ឺនតោនកាលពីឆ្នាំ ២០២៤ ហើយសម្ដេចសង្ឃឹមថា ម៉ាឡេស៊ីនឹង​ជួយ​ទិញនូ​វ​ផលិត​ផល​កសិកម្មកម្ពុជាបន្ថែមទៀតពីកម្ពុជា។ ទាក់ទងទៅនឹងវិស័យទេសចរណ៍សុខាភិបាល សម្ដេចតេជោ ក៏បានឯកភាព​ទៅ​នឹង​ការ​លើក​ឡើង​របស់​ឯកឧត្តមឧបនាយករដ្ឋមន្រ្ដីដែរ ដោយសម្ដេចតេជោ បានផ្ដល់យោបល់ថា ម៉ាឡេស៊ីគួរ​តែ​បង្កើត​នូវ​មជ្ឈ​មណ្ឌល​ផ្ដល់​ព័ត៌មាន​មួយ​អំពី​ការ​ផ្ដល់​សេវា​សុខាភិបាល​នៅ​កម្ពុជា​អំពី​ការ​ទៅ​ព្យាបាល​នៅ​ម៉ាឡេស៊ី ដើម្បីអាចឱ្យពលរដ្ឋកម្ពុជាដែលចង់ទៅព្យាបាលនៅម៉ាឡេស៊ី អាច​ឈ្វេង​យល់​បន្ថែម​ទៀតលើជម្រើសទៅព្យាបាលនៅម៉ាឡេស៊ី។ ចំណែកវិស័យម្ហូបអាហារហាឡាល សម្ដេចតេជោ បានបញ្ជាក់ថា វិស័យនេះជាបញ្ហាមួយដែលបានលើកឡើងយូរហើយ សម្ដេច​សង្ឃឹម​ថាវានឹងលេចចេញជា​រូបរាង​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​ដែល​ប្រទេស​ទាំង​ពីរ​អាច​ធ្វើ​បាន​តាម​រយៈ​កិច្ច​សហការជាមួយគ្នា៕

សម្តេចតេជោ ប្រាប់ប្រធាន JICA ថា ជំហររបស់កម្ពុជាគឺធ្វើយ៉ាងណាចង់ឱ្យដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី និងវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ

2025/10/13 07:23:06 pm        157
នៅវិមានព្រឹទ្ធសភា នារសៀល ថ្ងៃចន្ទ ៦រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម TANAKA Akihiko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ យោងតាម ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ចំពោះឯកឧត្តម TANAKA Akihiko និងសហការី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្ដេចបានបង្ហាញនូវក្តីរីករាយដែលបានជួបឯកឧត្តមជាថ្មីម្ដងទៀតបន្ទាប់ពីបានជួបគ្នាកាលពី១០ឆ្នាំមុន នៅពេលដែលឯកឧត្តមបានអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្ពោធស្ពានមិត្តភាព កម្ពុជា-ជប៉ុន អ្នកលឿង កាលពីឆ្នាំ២០១៥។ សម្ដេចតេជោសង្ឃឹមថា វត្តមានរបស់ឯកឧត្តមមកកាន់កម្ពុជាសារជាថ្មីនេះ នឹងបានឃើញពីការអភិវឌ្ឍ និងភាពរីកចម្រើនរបស់កម្ពុជា ជាពិសេសតាមរយៈការជួយជ្រោមជ្រែងរបស់ជប៉ុនក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ នៅក្នុងឱកាសនោះឯកឧត្តម TANAKA Akihiko បានសម្ដែងនូវក្តីរីករាយដែលបានជួបសម្ដេចតេជោសារជាថ្មី ហើយឯកឧត្តមបានលើកឡើងថា ១០ឆ្នាំមុន និងមកដល់ពេលបច្ចុប្បន្ននេះ ហាក់បីដូចជាលឿនណាស់។ ឯកឧត្តមក៏បានមើលឃើញពីការប្រែប្រួលរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ ហើយឯកឧត្តមបានសរសើរអំពីការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា។ ឯកឧត្តមបានបញ្ជាក់អំពីតួនាទីរបស់កម្ពុជាក្នុងការចូលរួមចំណែក ជាពិសេសការសហការជាមួយស៊ីម៉ាក់ក្នុងសកម្មភាពដោះមីននៅក្រៅប្រទេស រួមទាំងតួនាទីរបស់ JICA ក្នុងការជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដូចជាការសាងសង់ស្ពានមិត្តភាព កម្ពុជា-ជប៉ុន ជ្រោយចង្វារ, ស្ពានគីសូណា, ស្ពានអ្នកលឿង, ការជួយកំពង់ផែស្វយ័តព្រះសីហនុ រួមទាំងផ្លូវជាតិមួយចំនួនដូចជាផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៥ ជាដើម។ល។ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីរីករាយ ចំពោះការចាប់អារម្មណ៍របស់ឯកឧត្តម នូវតួនាទីរបស់សម្ដេចកាលនៅជានាយករដ្ឋមន្ត្រី។ សម្ដេចតេជោក៏បានមានប្រសាសន៍ អំពីតួនាទីរបស់ JICA ដែលបានចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍នៅព្រះរាជាណាចក្រកម្ពុជា និយាយជារួមតួនាទីរបស់ជប៉ុនក្នុងការជួយដល់ប្រទេសកម្ពុជានាពេលកន្លងមក។ សម្ដេចតេជោបានបញ្ជាក់ថាភាពរីកចម្រើននៅកម្ពុជាមិនអាចកាត់ផ្ដាច់បានឡើយនូវតួនាទីរបស់ជប៉ុន រាប់ទាំងការចូលរួមចំណែករកសន្តិភាពនៅកម្ពុជា រួមទាំងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ។ សម្ដេចតេជោបានចែករំលែកនូវទស្សនៈទានមួយចំនួនដែលជាចក្ខុវិស័យ និងរំលឹកអំពីស្ថានភាពប្រវត្តិសាស្ត្រ និងការតស៊ូរបស់សម្ដេចក្នុងការរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ រួមទាំងការនាំកម្ពុជាមករកសន្តិភាពនៅចុងឆ្នាំ១៩៩៨ និងការអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។ ជាមួយគ្នានេះផងដែរសម្ដេចតេជោក៏បានជម្រាបជូនប្រធានJICA ពីស្ថានភាពព្រំដែន កម្ពុជា-ថៃ ដែលជំហររបស់កម្ពុជា គឺធ្វើយ៉ាងណាចង់ឱ្យដោះស្រាយបញ្ហាដោយសន្តិវិធី និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។ សម្ដេចតេជោក៏បានមានប្រសាសន៍លើកឡើងអំពីទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ដែលប្រទេសទាំងពីរគួរតែជំរុញបន្ថែមទៀត ក្នុងតួនាទីរបស់JICA ក្នុងការរួមចំណែកពង្រីកទំនាក់ទំនង នឹងទៅលើវិស័យសំខាន់ៗជាច្រើនទៀត រវាងកម្ពុជា និងជប៉ុន។ឯកឧត្តម TANAKA Akihiko បានសម្ដែងនូវក្តីរីករាយ និងអរគុណចំពោះសម្ដេចតេជោដែលបានមានប្រសាសន៍អំពីប្រវត្តិនៃការតស៊ូ នាំប្រទេសកម្ពុជាមករកសុខសន្តិភាព និងការរីកចម្រើន។ ឯកឧត្តមក៏បានរំលេចអំពីការពង្រីកកិច្ចសហប្រតិបត្តិការ ដែល JICA នឹងធ្វើបន្ថែមទៀត ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ហើយពាក់ព័ន្ធទៅនឹងបញ្ហាព្រំដែន ឯកឧត្តមសង្ឃឹមថា ភាគីទាំងពីរ នឹងអាចឈានទៅរកការដោះស្រាយបញ្ហាដោយសន្តិវិធីនៅពេលខាងមុខ ហើយស្ថានភាពទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងវិលមករកប្រក្រតីភាពឡើងវិញ ។ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានជូនពរឯកឧត្តម TANAKA Akihiko និងសហការី ឱ្យបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាប្រកបដោយភាពជោគជ័យ៕

ព្រះមហាក្សត្រ និង​​សម្ដេច​ព្រះ​មហាក្សត្រី ​យាង​និវត្តន៍មកដល់កម្ពុជាវិញ​ហើយ​នៅ​រសៀល​ថ្ងៃទី​១២​តុលានេះ

2025/10/12 04:54:00 pm        386
នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេច​យាង​និវត្តន៍​មកដល់ព្រះរាជាណាចក្រកម្ពុជា​វិញហើយ ប្រកបដោយសុវត្ថិភាព បន្ទាប់​ពី​បាន​ពិនិត្យ​ព្រះរា​ជ​សុខ​ភាព ​នៅទីក្រុងប៉េកាំង សាធារណ​រដ្ឋប្រជាមានិតចិន រយៈពេលជិត២ខែកន្លងមក។ព្រះទីនាំង​យន្តហោះ​ពិសេស ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ​បាន​ថ្វាយ​ដំណើរ​ព្រះ​មហាក្សត្រចុះ​ចតនៅ​អាកាសយានដ្ឋាន​អន្តរជាតិតេជោ​នៅរសៀលនេះ ​ដោយ​មាន​វត្តមាន​មន្ត្រី​ជាន់​ខ្ពស់​រាជរដ្ឋាភិបាល​ជា​​ច្រើន​រូប​បាន​មក​ទទួល​ស្វាគមន៍ព្រះរាជដំណើររបស់​ព្រះករុណា ព្រះមហាក្សត្រ និង​សម្ដេច​ព្រះមហា​ក្សត្រី​។ 

នាយករដ្ឋមន្ត្រីនៃ កុំមិនវែលដូមីនីក បានសរសើរ សម្តេចតេជោ ថា ជាស្ថាបត្យកររបស់កម្ពុជា

2025/10/10 06:57:13 pm        216
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តមបណ្ឌិត Roosevelt Skerrit នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែតុលា នេះ ។ ក្នុងឱកាសនោះ នាយករដ្ឋមន្ត្រីនៃ កុំមិនវែលដូមីនីក បានហៅ សម្តេចតេជោថា ជាស្ថាបត្យកររបស់កម្ពុជា។នៅក្នុងជំនួបនេះ សម្តេចតេជោបានចាត់ទុកវត្តមានឯកឧត្តមនាយករដ្ឋមន្ត្រីមកកាន់ ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនេះ គឺជាច្រកដ៏សំខាន់ក្នុងការពង្រីកទំនាក់ទំនង រវាងកម្ពុជា និងកុំមិនវែលដូមីនីក ដើម្បីឲ្យមានភាពរីកចម្រើនបន្ថែមទៀត រវាងប្រទេសទាំងពីរ។នៅក្នុងឱកាសនោះ ឯកឧត្តមនាយករដ្ឋមន្ត្រី បានលើកឡើងថា កាលពេលឯកឧត្តមនៅជានិស្សិត ឯកឧត្តមបានសិក្សាអំពីប្រវត្តិរបស់សម្តេចតេជោ ដែលបានតស៊ូជាច្រើនក្នុងការ រំដោះប្រទេសកម្ពុជា ក៏ដូចជាការដឹកនាំប្រទេសឲ្យមានការរីកចម្រើន។ ឯកឧត្តមបានកោតសរសើរសម្តេចតេជោយ៉ាងខ្លាំង ចំពោះភាពជាអ្នកដឹកនាំ ដែលឯកឧត្តមបានហៅសម្តេចតេជោថា ជាស្ថាបត្យកររបស់កម្ពុជា ដែលនាំកម្ពុជាឲ្យមានសន្តិភាព និងមានភាពរីកចម្រើន។នៅក្នុងឱកាសនោះ សម្តេចតេជោ បានអរគុណឯកឧត្តមនាយករដ្ឋមន្ត្រី ដែលបានចាប់អារម្មណ៍ពីប្រវត្តិរបស់សម្ដេច។ សម្តេចតេជោ បានមានប្រសាសន៍រៀបរាប់បន្ថែមអំពីការតស៊ូរបស់សម្ដេច ក្នុងបុព្វហេតុនៃការរំដោះប្រទេសជាតិ តាំងពីការរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ និងការនាំប្រទេសជាតិមករកសុខសន្តិភាព ឯកភាពទឹកដី ក្រោមនយោបាយឈ្នះឈ្នះ នាំមកនូវសុខសន្តិភាពពេញលេញនៅចុងឆ្នាំ១៩៩៨។ សម្តេចតេជោ ក៏បានចែករំលែកជាច្រើនទៀតទាក់ទងទៅនឹងបទពិសោធទាំងអស់នោះក្នុងការស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។ សម្តេចតេជោ បានលើកឡើងអំពីសក្ដានុពលនៃទំនាក់ទំនងរវាងកម្ពុជា និង កុំមិនវែលដូមីនីក។ សម្តេចតេជោបានបញ្ជាក់ថា ប្រទេសទាំងពីរត្រូវតែពង្រីកនូវចំណងមិត្តភាព តាមរយៈវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ជាមួយគ្នាឲ្យកាន់តែទូលំទូលាយបន្ថែមទៀត។ សម្តេចតេជោបានមានប្រសាសន៍ថា ដើម្បីឲ្យទំនាក់ទំនងរដ្ឋ ក៏ដូចជាប្រជាជននៃប្រទេសទាំងពីរកាន់តែមានភាពល្អប្រសើរ ភាគីទាំងពីរគួរតែមានកិច្ចសហប្រតិបត្តិការរវាងគណបក្សនយោបាយឱ្យមានភាពស្អិតរមួតនឹងគ្នា ដើម្បីជាកត្តាជំរុញដល់វិស័យផ្សេងៗទៀត។ ឯកឧត្តមនាយករដ្ឋមន្ត្រី ក៏បានអរគុណចំពោះសម្តេចតេជោ ដែលបានចែករំលែកនូវបទពិសោធន៍យ៉ាងពិស្តារ ជាពិសេសការតស៊ូ ការរំដោះប្រទេសជាតិ និងការស្វែងរកសន្តិភាព ដោយឯកឧត្តមបានចាត់ទុកសម្តេចតេជោជា វចនានុក្រមអត្ថាធិប្បាយមួយរបស់ពិភពលោក ហើយជាមេដឹកនាំមួយដែលធ្វើឲ្យកម្ពុជាមានសុខសន្តិភាព និងជាផ្នែកមួយធ្វើឲ្យពិភពលោកមានសុខសន្តិភាពផងដែរ។ ឯកឧត្តមបានចាត់ទុកសម្តេចតេជោ គឺជាមេដឹកនាំដែលបានចូលរួមចំណែក នៅក្នុងការដោះស្រាយបញ្ហាពិភពលោកជាច្រើនក្នុងពេលដែលសម្ដេចនៅជានាយករដ្ឋមន្ត្រី៕

សម្តេចតេជោស្នើឲ្យរាជរដ្ឋាភិបាល​កម្ចាត់ចោលរាល់មន្រ្តី និងឈ្មួញណានៅបន្តនាំទំនិញមកពីថៃខណៈកំ ពុងបិទព្រំដែន

2025/10/08 06:50:56 pm        1020
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានស្នើទៅរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់កម្ចាត់ចោលមន្ត្រី និងឈ្នួញណាដែលនៅបន្តនាំទិញមកពីប្រទេសថៃ ចូលក្នុងពេលព្រំដែននៅបិទ ដែលធ្វើឲ្យអ្នកជិតខាងមើលងាយដល់កម្ពុជាថា អត់ទំនិញគេមិនបាននោះ។ តាមរយៈបណ្តាញសង្គមហ្វេសបុក និងឆាណែលតេលេក្រាម នាយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ នេះសម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា«ខ្ញុំសូមស្នើរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់កម្ចាត់ចោលមន្ត្រី និងឈ្នួញដែលនៅបន្តលួចនាំទំនិញថៃ ចូលក្នុងពេលព្រំដែននៅបិទ ដែលធ្វើឲ្យអ្នកជិតខាងយើងមើលងាយយើងថា អត់ទំនិញគេមិនបាន។ ប្រសិនបើខ្ញុំនៅធ្វើនាយករដ្ឋមន្ត្រីដូចពេលមុនខ្ញុំមិនបាច់និយាយភាសានេះទេ គឺចេញបញ្ជាចាប់ខ្លួន ឬដកចេញពីមន្ត្រីតែម្តង ប៉ុន្តែសូមកុំគិតថា (ឆ្មាមិននៅកណ្តុរឡើងរាជ្យឲ្យសោះ)» តាមរយៈបណ្តាញសង្គមនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរ អំពីបងប្អូនប្រ ជាពលរដ្ឋខ្មែរ ដែលបាននាំគ្នាដូរប្រាក់បាតថៃ មកជាប្រាក់យ៉ាងភ្លូកទឹកភ្លូកដី ក្រោយសម្តេចអំពាវនាវកាល ពីប៉ុន្មានថ្ងៃកន្លងទៅនេះ។ ដោយសម្តេចតេជោ បានលើកឡើងថា សម្តេចបានទទួលដំណឹងថា ប្រជាជនយើងនៅតាមព្រំដែនពិសេសនៅប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ ដែលមានប្រាក់បាតថៃ នាំគ្នាដូរយកប្រាក់រៀលតាំងពីសម្តេចបង្ហោះសារបានប្រមាណ២ម៉ោងកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥កន្លងទៅ។ សម្តេចតេជោ ប្រមុខរដ្ឋស្តីទី បានបញ្ជាក់ថា« វាជារឿងល្អដែលប្រជាជនកម្ពុជាប្រើប្រាស់ប្រាក់រៀលលើទឹកដីរបស់ខ្លួន ដើម្បីជៀសវាងការខាតបង់ និងក្លាយជាចំណុចខ្សោយសម្រាប់ជាតិ នៅពេលដែលគេប្រើជាអាវុធនយោបាយ។ ខ្ញុំក្តាប់បានថា បងប្អូនខ្មែរយើងមួយចំនួនដែលធ្វើការ និងរកស៊ីនៅថៃមិនអាចដកប្រាក់ពីធនាគារនៅថៃបានទេ»។ សម្តេចបានបន្ថែមទៀតថា នេះបានបង្ហាញថា ប្រាក់បាតថៃកំពុងសម្លាប់ប្រជាជនខ្មែរដែលធ្វើការ និងរកស៊ីនៅក្នុងប្រទេសថៃ និងនាពេលខាងមុខប្រាក់បាតថៃ និងសម្លាប់ប្រជាជនខ្មែរលើទឹកដីកម្ពុជាចំពោះតែប្រជាជនខ្មែរណាដែលបន្តចាយ និងទុកប្រាក់បាតថៃ។ ទោះជាយ៉ាងណាក្តី សម្តេចតេជោ ហ៊ុន សែន ក៏អំពាវនាវសូមបងប្អូនដែលរកស៊ីប្តូរប្រាក់ សូមមេត្តាប្តូរប្រាក់តាមតម្លៃទីផ្សារកុំស្វែងរកប្រាក់ចំណេញហួសហេតុតាមរយៈបញ្ចុះតម្លៃប្រាក់បាត ដំឡើងថ្លៃប្រាក់រៀល ដែលធ្វើឲ្យអ្នកត្រូវការប្តូរប្រាក់ត្រូវខាតបង់។ ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់បងប្អូនជនរួមជាតិថា ចាប់ពីពេលនេះតទៅឈប់កំណត់ប្រាក់ឈ្នួលធ្វើការ ឬតម្លៃទំនិញ ឬតម្លៃសេវាជាប្រាក់បាតថៃ ហើយមកកំណត់ជាប្រាក់រៀល ឬប្រាក់ដុល្លារវិញ និងកាន់តែល្អគឺកំណត់ជាប្រាក់រៀលដើម្បីពង្រឹងរូបិយវត្ថុជាតិ។ សម្តេចបានបន្ថែមទៀតថា«ប្រសិនស្រឡាញ់ជាតិត្រូវទុកក្រដាសប្រាក់ ដែលមានព្រះឆាយាល័ក្ខ ព្រះបិតាជាតិ ព្រះមាតាជាតិ និងព្រះមហាក្សត្រយើងក្នុងទូ ក្នុងកាបូប ឬក្នុងហោប៉ៅយើង ជាជាងទុកព្រះឆាយាល័ក្ខ ព្រះមហាក្សត្រប្រទេសមួយ ដែលចាត់ទុកយើងជាសត្រូវ និងប្រមាថមើលងាយយើងនោះទេ»៕អត្ថបទ បានចក់

TOP STORY | សម្ដេចតេជោ ហ៊ុន ​សែន​ ហៅទង្វើរបស់ជនជាតិថៃ​ដាក់តាំង​រូប​សម្ដេច​បាញ់​យក​រង្វាន់​ជា​ទង្វើ​អ​មនុស្ស ​និងអន់ជាងសត្វ

2025/10/06 12:13:42 pm        983
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានព្រឹទ្ធសភា នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជាតាមរយៈបណ្ដាញាសង្គមនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥នេះ បានថ្លែងដោយភ្ជាប់​ជា​មួ​យ​នឹងវីដេអូមួយដែល​ជនជាតិថៃ​បានដាក់​តាំងរូបសម្ដេចដើម្បីបាញ់យករង្វាន់នោះថា​ គឺ​ជា​ទង្វើ​អមនុស្ស និងអន់ជាងសត្វ និងសូមកុំឲ្យជនរួមជាតិកម្ពុជាកុំធ្វើ​ទង្វើអាក្រក់បែបនេះ​។ តាមរយៈបណ្ដាញសង្គមសម្ដេចតេជោ បានសរសេរថា «នេះឬជាជនជាតិស៊ី​វិល័យមានគុណធម៌ សីលធម៌ និងអរិយធម៌ខ្ពស់? សូមជនរួមជាតិកម្ពុជា កុំធ្វើទង្វើអាក្រក់បែបនេះដែល​ជា​ទង្វើ​អ​មនុស្ស ​និង​អន់ជាងសត្វ។ មិនថាវីដេអូនេះធ្វើដោយមនុស្សផ្ទាល់ ឬដោយ AI គឺ​សុទ្ធ​តែ​បង្ហាញ​នូវ​អំពើអាក្រក់ទាំងអស់មិនថាជនជាតិណា ឬក្រុមណានោះទេ។ » សម្ដេចតេជោ ហ៊ុន សែន​បានបន្តថា កន្លង​មក​នេះបងប្អូនយើងមួយចំនួនបាន សុំ​មក​សម្ដេច​ដើម្បី​ធ្វើ​ការ​តប​តតាមរយៈយករូបថត ឬព្រះឆាយាលក្ខព្រះមហាក្សត្រថៃ យកមកដាក់ ហើយ​បាញ់​យក​រង្វាន់ដូ​ចជនជាតិថៃមួយចំនួនបាននិងកំពុងធ្វើ។ សម្ដេចក៏​បានប្រាប់ទៅវិញថា បើ​យល់​ថា​គេ​ធ្វើ​បែប​នេះជា​ការខុស សូមកុំប្រឡងយកខុសជាមួយគេធ្វើអី ព្រោះអំពើបែបនេះជាអំពើអមនុស្ស និង​អន់​ជាងសត្វទៅទៀត។ សម្ដេចតេជោបានពន្យល់បន្ថែមថា ពួក​គេ​ធ្វើ​បែប​នេះ​ក្នុង​គោល​ដៅ​ធ្វើ​ឲ្យ​សម្ដេច​បាត់បង់ការអត់ធ្មត់ក្នុងពេលបទឈប់បាញ់ កំពុងស្ថិតក្នុងស្ថានភាពផុយស្រួយ ឬយ៉ាង​ហោច​ណាស់​ញុះ​ញង់​ឲ្យ​កង​ទ័ព និងប្រជាជនយើងមួយចំនួនតបតតាមរបៀបបង្កអរិយភាព។ សម្ដេចតេជោ ហ៊ុន សែន បាន​អំពាវនាវជនរួមជាតិទាំងអស់​សូម​កុំ​យក​ព្រះឆាយា​លក្ខ​ព្រះមហា​ក្សត្រ​ថៃ ​ឬរូបថតមេដឹកនាំថៃណាមួយមកធ្វើមិនគប្បីឲ្យសោះ។ ទោះជា​ប្រទេសយើងតូច ប្រជាជន​យើង​មាន​ចំនួន​តិច សេដ្ឋកិច្ចយើងទន់ខ្សោយ តែយើងកុំខ្សោយខាងសីលធម៌។ យើង​ត្រូវ​តែ​បន្ត​ជា​ជាតិ​សាសន៍ថ្លៃថ្នូរមានសីលធម៌ខ្ពស់។ ប្រសិន​បង​ប្អូនឈឺចាប់ជាមួយថៃ មិន​ចូល​ចិត្ត​ថៃ ​សូមកុំទិញទំនិញថៃមកប្រើប្រាស់ និងឈប់ប្រើប្រាស់ប្រាក់បាតថៃលើដីខ្មែរ​តទៅ​ទៀត​ដើម្បី​ពង្រឹង​ឯករាជ្យភាពខាងរូបីយវត្ថុរបស់ជាតិយើង។ សូមកុំធ្វើសកម្មភាព​ណាមួយ​ប៉ះពាល់​ដល់​ក្រុម​ហ៊ុន​ថៃ និងប្រជាជនថៃ ដែលកំពុងរស់នៅធ្វើការរកស៉ីនៅកម្ពុជា។ សម្ដេចនៅតែជឿថា ប្រជាជន​ថៃ​ភាគ​ច្រើន​មិន​ចង់​ធ្វើ​សត្រូវ​ជាមួយប្រជាជនកម្ពុជានោះទេ។សម្ដេចតេជោបានលើកឡើងបន្តទៀតថា មនុស្សមួយចំនួននៅថៃ រាប់ទាំង​អ្នក​ដឹក​នាំ​ថៃ​ខ្លះ​ផង​ កំពុងវាយតម្លៃខុសពីសេដ្ឋកិច្ចកម្ពុជាថា កំពុងជួបការលំបាក​ក្រោយ​ពី​ថៃ​បិទ​ព្រំដែន​ដោយ​ខ្វះ​ទំនិញ​ប្រើប្រាស់។ សម្ដេច​គួរតែអរគុណអ្នកដឹកនាំថៃម្តងទៀត ដែល​វាយ​ក្បាល​គេ​ត្រូវ​ក្បាល​ខ្លួន​ឯង​ ព្រោះកម្ពុជាធ្លាប់យកប្រាក់ក្នុងមួយឆ្នាំៗមិនតិចជាង ៥ពាន់លានដុល្លារទៅទិញទំនិញថៃ ហើយ​បង្វែ​លុយនេះមកទិញទំនិញក្នុងស្រុក ដែលធ្វើឲ្យ​ទំនិញ​ផលិត​ក្នុង​ស្រុក​មាន​ទីផ្សារ​ដែល​ជា​ឱកាស​ពង្រឹង​សេដ្ឋកិច្ចកម្ពុជា។ យើងមិនដែលបា​នទៅសុំទំនិញថៃមកលក់ក្នុងទីផ្សារយើងទេ គឺ​យក​លុយ​ទៅទិញ សូមអ្នកដឹកនាំថៃ កុំយល់ច្រឡំ និងប្រមាថកម្ពុជាបន្តទៀត។ យើងដឹងថា ពួក​អ្នក​ជា​អ្នក​មានជាងកម្ពុជា តែអ្នកក៏ត្រូវយល់ថា យើងក៏បានយកលុយទៅទិញទំនិញថៃ ទើបធ្វើឲ្យ​ប្រជាជន​ថៃមា​នទីផ្សាររកប្រាក់ចំណូល។សូមប្រជាជនថៃដែលធ្លាប់លក់ទំនិញមកកម្ពុជា កុំខឹងកម្ពុជាដែលជា​អតិថិជន​ដ៏​ធំ​ត្រូវ​បាត់​បង់​ដែល​នេះមិនមែនជាកំហុសរបស់កម្ពុជានោះទេ។ ចុងក្រោយសម្ដេចតេជោ​ចង់ជំរាបទៅបងប្អូនពិសេសបងប្អូននៅជិតព្រំដែនថៃ សូម​ប្រញាប់​ប្តូរ​ប្រាក់​បាត​ថៃ ជាមួយប្រាក់រៀល ឬដុល្លារ ព្រោះពេលខាងមុខបងប្អូន និងរងការខាតបង់ធ្ងន់ធ្ងរ និង​អាច​ក្លាយជាចំណុចដែលគេយកធ្វើជាចំណុចខ្សោយដែលគេគម្រាមដូចករណីអគ្គិសនី អ៊ីនធើណែត និងប្រេងឥន្ធនៈកាលពីពេលមុន។ ឈប់ប្រើប្រាក់បាតមកប្រើប្រាក់រៀល គឺ​ជួយ​ពង្រឹង​នូវ​រូបិយវត្ថុរបស់ជាតិយើង៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
06/01/2026 08:06 PM
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
06/01/2026 08:06 PM
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
06/01/2026 08:06 PM
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត
06/01/2026 08:06 PM
មន្ត្រី៖ ក្រុម​ហាម៉ាសនឹងធ្វើកិច្ចពិភាក្សា​ជាមួយអន្តរការី​តំបន់​ហ្កាហ្សា នៅអេហ្ស៊ីប
06/01/2026 08:06 PM
កម្អែហូរចេញពីមាត់ភ្នំភ្លើង Kilauea របស់រដ្ឋហាវ៉ៃ ខណៈការកម្រើកត្រូវបានគេរំពឹងថានឹងកើនឡើង
06/01/2026 07:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌា-អាមេរិក ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន
06/01/2026 07:06 PM
អ៊ីស្រាអែល៖ «គ្មានភាពស្ងប់ស្ងាត់ នៅទីក្រុងបេរូត» ទេ បើ​ក្រុមហេសបូឡាមិន​បញ្ឈប់ការវាយប្រហារ
06/01/2026 07:06 PM
វិមានក្រឹមឡាំង៖ អាជ្ញាធរកំពុងធ្វើការដោះស្រាយបញ្ហាបែងចែកប្រេងនៅតំបន់គ្រីមៀ
06/01/2026 07:06 PM
ពលរដ្ឋជម្លៀសខ្លួនចេញពីតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ក្រោយលោក Netanyahu បញ្ជាឲ្យវាយប្រហារក្រុមហេសបូឡា
06/01/2026 07:06 PM