សម្ដេចតេជោ បង្ហាញការចាប់អារម្មណ៍ចំពោះលិខិតចំហររបស់លោក Surachart Bamungsuk អ្នកជំនាញផ្នែកសន្តិសុខ និងភូមិសាស្ត្រនយោបាយរបស់ថៃ និងចែករំលែកជូនប្រជាជន កម្ពុជា និងថៃបានជ្រាបបន្ថែម
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
សម្ដេចតេជោ ហ៊ុន សែន ប្រកាស​ត្រៀម​បញ្ជូនចៅៗ​របស់​សម្តេច​ដែល​គ្រប់​អាយុ​ទៅ​បំពេញ​កាតព្វកិច្ច​កង​ទ័ព​ អនុវត្តច្បាប់ «កាតព្វកិច្ចយោធា»
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី

ព័ត៌មានសំខាន់ៗ

សម្ដេចតេជោចែករំលែកបទពិសោធនៃការដឹកនាំរបស់សម្ដេច ជូនប្រតិភូជាន់ខ្ពស់ម៉ាឡេស៊ី

2025/10/02 07:23:08 pm        153
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូសមាជិកព្រឹទ្ធសភាសហព័ន្ធម៉ាឡេស៊ីដឹកនាំដោ យឯកឧត្តម Datuk Wira Dr. Mohd Hatta bin Md Ramli ចូលជួបសម្តែងការគួរសមនៅវិមានព្រឹទ្ធ សភា រាជធានីភ្នំពេញ។​ឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឱ្យដឹងថា ក្នុងជំនួបនេះសម្ដេចតេជោប្រមុខរដ្ឋស្ដីទី បានស្វាគមន៍ចំពោះប្រតិភូរបស់សហព័ន្ធសភាសន្តិភាពពិភពលោកដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្ដេចតេជោបានចាត់ទុកវត្តមានរបស់ប្រតិភូសហព័ន្ធសភាសន្តិភាពពិភពលោកមកកាន់កម្ពុជានៅពេលនេះនឹងញ៉ាំងទំនាក់ទំនងរវាងសហព័ន្ធសភាសន្តិភាពពិភពលោកជាមួយនឹងស្ថាប័ននីតិប្បញ្ញត្តិនៅកម្ពុជាឱ្យកាន់តែរីកចម្រើនផង ហើយនិយាយជារួមគឺពង្រឹងទំនាក់ទំនងបន្ថែមទៀតរវា ងកម្ពុជាជាមួយនឹងម៉ាឡេស៊ីឱ្យកាន់តែមានភាពល្អប្រសើរថែមទៀត។ឯកឧត្ដម Datuk Wira Dr. Mohd Hatta bin Md Ramli សមាជិកព្រឹទ្ធសភារបស់ម៉ាឡេស៊ីដែលជាប្រ ធានគណៈប្រតិភូបានថ្លែងអំណរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យឯកឧត្តម និងប្រតិភូបានជួបសម្ដែងការគួរសមនៅថ្ងៃនេះ។ ឯកឧត្តមក៏បានលើកឡើងនូវភាពរីករាយដែលឯកឧត្ដមបានជួបសម្ដេចតេជោជាថ្មី។ ឯកឧត្ដមបានកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់សម្ដេចតេជោ នាពេលកន្លងមក ដែលបានដឹកនាំកម្ពុជាឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។ឯកឧត្ដមក៏បានមានប្រសាសន៍ដែរថា ឯកឧត្ដម និងប្រតិភូ រីករាយនឹងរង់ចាំស្ដាប់នូវការចែករំលែកបទពិសោធប្រកបដោយគតិបណ្ឌិតពីសម្ដេចតេជោ ដែលមានបទពិសោធដ៏ច្រើននៅក្នុងអាជីពជាអ្នកន យោបាយ និងភាពជាអ្នកដឹកនាំរបស់សម្ដេច។សម្ដេចតេជោបានលើកឡើងដោយបានចែករំលែកអំពីស្ថានភាពរបស់ប្រទេសកម្ពុជាកាលពីអតីតកា ល ជាពិសេសការដឹកនាំរបស់សម្ដេចដែលបាននាំកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ដែលធ្វើឱ្យកម្ពុជាមានសន្តិភាពនៅឆ្នាំ១៩៩៨ ដោយបញ្ចប់ទាំងស្រុងនូវសង្គ្រាមស៊ីវិលដែលកម្ពុជាធ្លាប់បែកបាក់គ្នាចាប់ពីក្រោយកាលសម័យអង្គរមក ហើយកម្ពុជាអាចបញ្ចប់បាននៅឆ្នាំ១៩៩៨ ដោយមានសន្តិភាព និងការអភិវឌ្ឍប្រទេសរហូតមកដល់បច្ចុប្បន្ន។ បច្ចុប្បន្នកម្ពុជាមានមេដឹកនាំថ្មី ដែលជាអ្នកជំនាន់ក្រោ យដែលកំពុងតែដឹកនាំប្រទេសយ៉ាងស្វាហាប់ និងដើរយ៉ាងលឿនក្នុងការបំពេញនូវតួនាទីដឹកនាំកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត។សម្ដេចតេជោ ក៏បានចែករំលែកពីបញ្ហាប្រឈមនាពេលបច្ចុប្បន្នដែលកម្ពុជា កំពុងមានបញ្ហាព្រំដែនជាមួយថៃ ដោយសម្តេចតេជោបានពន្យល់អំពីសារបាននៃការកើតឡើង ហើយនិងបញ្ហាប្រឈមពេលបច្ចុប្បន្ននិងកំពុងតែឈានទៅរកការធ្វើយ៉ាងណាឱ្យមានដំណោះស្រាយវិលមករកប្រក្រតីភាពឡើងវិញ ដែលជាជំហររបស់កម្ពុជា។ សម្តេចតេជោបានសង្កត់ធ្ងន់ថា អ្វីដែលកម្ពុជាចង់បាន គឺការថែរក្សានូវបទឈប់បាញ់ឱ្យបាន ហើយដោះស្រាយបញ្ហាឈានទៅរកដំណោះស្រាយមួយវិលមកប្រក្រតីដែលប្រទេសទាំងពីរធ្លាប់មានជាមួយគ្នាកន្លងមក។ សម្ដេចតេជោ ក៏បានអរគុណចំពោះតួនាទីដ៏សកម្មរបស់ម៉ាឡេស៊ីនៅក្នុងការសម្របសម្រួលដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ។ សម្ដេចតេជោក៏បានអរគុណចំៗតែម្ដងចំពោះឯកឧត្តម អាន់វ៉ា អ៊ីប្រាអ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលបានបំពេញតួនាទីយ៉ាងរហ័សនិងលឿននៅក្នុងការសម្របសម្រួលដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ នាពេលកន្លងមក ក៏ដូចជាកំពុងតែបន្តមកដល់បច្ចុប្បន្ននេះ។ឯកឧត្តមប្រធានប្រតិភូបានអរគុណចំពោះសម្តេចតេជោដែលបានចែករំលែកដោយពន្យល់យ៉ាងក្បោះ ក្បាយ និងគ្រប់ជ្រុងជ្រោយពីទិដ្ឋភាពនៅកម្ពុជា កាលពីអតីតកាល និងទិដ្ឋភាពនៃបញ្ហាវិវាទព្រំដែនរវា ងកម្ពុជា និងថៃ នាពេលបច្ចុប្បន្ន។ ឯកឧត្តមក៏បានបង្ហាញពីភាពរីករាយដែលបានឃើញកម្ពុជាមានការរីកចម្រើនឥតឈប់ឈរ ពិសេសគឺរាជធានីភ្នំពេញតែម្ដង ដែលមានភាពលូតលាស់ជាលំដាប់ ដោយនៅរៀងរាល់ពេលដែលឯកឧត្តមអញ្ជើញមកកាន់កម្ពុជាម្ដងៗ តែងឃើញការវិវត្តថ្មីៗជានិច្ច ពិសេសព្រ លានយន្តហោះអន្តរជាតិតេជោ ដែលធំ និងទំនើប។ ឯកឧត្តមក៏បានកោតសរសើរចំពោះភាពរីកចម្រើ នផ្នែកសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។ សម្ដេចតេជោបានជូនពរប្រតិភូដែលមកបំពេញបេសកកម្មនៅកម្ពុជា សូមបានជោគជ័យ !ដោយ៖ គង់ ឌិន

រដ្ឋាភិបាល កំណត់យក ថ្ងៃទី១២ ខែឧសភា ជាទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា

2025/09/29 03:19:07 pm        135
នៅក្នុងលទ្ធផល នៃអង្គមហាសន្និបាតវិសាមញ្ញ តំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស ដែលរៀបចំដោយសមាគមអតីតយុទ្ធជន កម្ពុជា នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ សន្និបាតវិសាមញ្ញ បានថ្លែងអំណរគុណចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់យក ថ្ងៃទី១២ ខែឧសភា ជាទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា ដែលត្រូវប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។ទិវានេះ អនុវត្ត តាមរយៈអនុក្រឹត្យលេខ ១៤៥អនក្រ.បក ចុះថ្ងៃ ទី១១ ខែសីហា ឆ្នាំ២០២៥ ដើម្បីលើកទឹកចិត្តដល់អតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងជំរុញ ណែនាំគ្រប់ក្រសួង ស្ថាប័នរដ្ឋ អង្គការមិនមែនរដ្ឋាភិបាល និងសាធារណជនឱ្យចូលរួមអបអរសាទរ ទិវាដ៏ថ្លៃថ្លានេះ។គួរបញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជា ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុត ដឹកនាំអង្គមហា សន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស នេះ ដែលរៀបចំដោយសមាគមអតីតយុទ្ធជនកម្ពុជា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ជាតំណាងនៃគណៈកម្មាធិការកណ្តាល អ.ន.ក. គ្រប់ថ្នាក់។អង្គមហាសន្និបាតវិសាមញ្ញបានប្រព្រឹត្តទៅដោយរលូនតាមរបៀបវារៈដែលបានកំណត់ក្នុងបរិយាកាស សាមគ្គីភាព ភាតរភាព ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងបានអនុម័តជាឯកច្ឆន្ទនូវរបាយការណ៍បូកសរុប លទ្ធផលការងាររយៈពេល ១០ឆ្នាំ (២០១៥-២០២៥) និងទិសដៅអនុវត្តបន្តរបស់សមាគម និងលក្ខន្តិកៈ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដោយបានប្តូរឈ្មោះសមាគមអតីតយុទ្ធជនកម្ពុជា មកជា សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងបានពង្រីកសមាជិកភាពរបស់សមាគមគ្របដណ្តប់ទាំង និវត្តជន ដែលជាបុគ្គលធ្លាប់បានបម្រើការងារក្នុងវិស័យសាធារណៈ ហើយបានបញ្ចប់ការងាររបស់ខ្លួន ត្រឹមត្រូវតាមច្បាប់ ព្រមទាំងបានកំណត់អំពីថ្នាក់ដឹកនាំសមាគម ដែលក្នុងនោះ សម្តេចអគ្គមហាសេនាបតី តេជោ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជារៀងរហូត។

សម្តេចតេជោ៖ ការបញ្ចូលគ្នាអតីតយុទ្ធជន និង​និវត្តជន​មកក្រោម​សមាគម​តែមួយ​ជាការល្អ

2025/09/29 10:17:22 am        403
សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ ហ៊ុន សែន ប្រមុខ​រដ្ឋស្តី​ទី និង​ជាប្រធានសមាគមអតីតយុទ្ធជនលម្ពុជា បានរម្លឹកនូវគុណបំណាច់​ដ៏ថ្លៃថ្លា​របស់​អតីត​យុទ្ធជន​ និងនិវត្តជនអតីតមន្ត្រីរាជការគ្រប់ប្រភេទទាំងអស់ ដែលបាន​លះបង់ និង​ចូលរួម​ដើម្បី​បំរើ​បុព្វ​ហេតុជាតិ និង​ប្រជាជន ហើយសម្តេចគូសបញ្ជាក់ថា សមាគម​អតីត​យុទ្ធជន​ គឺ​បាន​បង្កើត​ឡើង​ក្រោម​គំនិត​ផ្តួចផ្តើមរបស់សម្តេចផ្ទាល់។ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនទូទាំងប្រទេសដែលប្រារព្ធនៅទីស្តីការក្រសួង​មហាផ្ទៃនាព្រឹកថ្ងៃទី២៩កញ្ញា ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចៗគូសបញ្ជាក់ថា មហា​សន្និបាត​វិសាមញ្ញ​តំណាង​សមាគម​អតីត​យុទ្ធជន​ទូទាំង​ប្រទេសនៅ​ថ្ងៃ​នេះ​នឹង​រួម​បញ្ចូល​គ្នា​ទាំង​អស់​នៃ​អតីត​យុទ្ធជនគ្រប់ប្រភេទ និងនិវត្តជនអតីត​មន្ត្រី​រាជ​ការ​ទាំង​អស់​ឱ្យ​មក​នៅ​ក្រោម​ដំបូល​តែ​មួយ​គឺ​សមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា។សមាគមអតីតយុទ្ធជនកម្ពុជាបានកែប្រែលក្ខខន្ដិកៈថ្មីរបស់ខ្លួន រួមទាំង​ការ​ប្ដូ​រ​ឈ្មោះ​សមាគម​អតីត​យុទ្ធជនក​ម្ពុជា ទៅជាសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា។ មហាសន្និបាត​វិសាមញ្ញ​នៅ​ថ្ងៃ​នេះមា​ន​ការធ្វើវិសោធនកម្មលក្ខន្តិកៈថ្មីរបស់សមាគម គឺដើម្បីឱ្យសមាជិក​ជា​អតីត​យុទ្ធជន និង​និវត្តជន​ទាំងអស់ ទទួលបានការយក​ចិត្ត​ទុក​ដាក់​ និង​ឧត្តម​ប្រយោជន៍​កាន់​តែ​ល្អ​ប្រសើរ​ស្រប​តាម​ការ​ណែនាំ​របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែល​បាន​ស្នើ​ការ​ដាក់​បញ្ចូលទាំងអតីតយុទ្ធជន មន្ត្រីរាជការ គ្រូបង្រៀន និង​កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​ដែល​ចូល​និវត្តន៍។ការធ្វើវិសោធនកម្មលក្ខន្តិកៈពីសមាគមអតីតយុទ្ធជនកម្ពុជាទៅជាសមាគមអតីតយុទ្ធជននិងនិវត្តជន​កម្ពុជា (អ.ន.ក) បានកែសម្រួលមកនូវត្រឹម១៦ជំពូក និង៤៤ប្រការ ហើយលក្ខន្តិកៈថ្មីនេះ នឹង​ត្រូវ​សម្រេចអនុម័ត​ដោយ​មហា​សន្និបាត​វិសាមញ្ញ​តំណាង​សមាគម​អតីត​យុទ្ធជន និង​និវត្តជន​កម្ពុជា​ទូទាំង​ប្រទេស​នៅថ្ងៃ​ទី២៦ ខែកក្កដា ឆ្នាំ២០២៥។សមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៧ ដើម្បីបំផុសស្មារតីជួយគ្នាទៅវិញទៅមក ជាពិសេសដើម្បីលើកកម្ពស់ជីវភាពរបស់ពួកគេ។ គិត​ ត្រឹម​​​ឆ្នាំ២០២៤ អតីតយុទ្ធជនប្រមាណជិត១១ម៉ឺននាក់ ព្រមទាំង​អ្នក​ក្នុង​បន្ទុក​ប្រមាណ​ជិត​១៥​ម៉ឺន​នាក់ បានទទួលប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល៕

សម្ដេចតេជោ ហ៊ុន សែន៖ ជ័យជម្នះ៧មករា១៩៧៩ បានបញ្ចប់សករាជដ៏ខ្មៅងងឹតបំផុត និង បើកសករាជថ្មីរបស់កម្ពុជា

2025/09/29 09:54:04 am        477
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជា​ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជា​ណា​ចក្រក​ម្ពុជា និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជនកម្ពុជា បានថ្លែងថា ជ័យជម្នះ ៧ មករា ១៩៧៩ បានបញ្ចប់សករាជដ៏ខ្មៅងងឹតបំផុត និងបើកសករាជថ្មីរបស់កម្ពុជា ដែលបាន​នាំ​មក​វិញ​នូវ​សិទ្ធិ​គ្រប់​បែបយ៉ាងជូនប្រជាជនកម្ពុជាគ្រប់រូបរហូតដល់សព្វថ្ងៃនេះ។នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង​ពិធីបើកមហា​សន្និបាត​វិសាមញ្ញ​តំណាង​សមាគម​អតីត​យុទ្ធ​ជនកម្ពុជាទូទាំងប្រទេស នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ នៅ​ទីស្ដី​ការ​ក្រសួង​មហាផ្ទៃ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ជ័យជម្នះ៧មករា១៩៧៩ បាន​បញ្ចប់​​សករាជ​ដ៏​ខ្មៅ​ងងឹតបំផុត និងបើកសករាជថ្មីរបស់កម្ពុជា គឺឯករាជ្យ សេរីភាព ប្រជា​ធិប​តេយ្យ ​និង​វឌ្ឍនភាព​សង្គម​ ដោយបាន​សង្រ្គោះអា​យុជីវិត​ប្រជា​ពលរដ្ឋ​រាប់​លាន​នាក់​ពី​គ្រោះ​មហន្តរាយ ពី​គ្រោះ​មរណៈ និង​នាំ​មក​វិញនូវសិទ្ធិ​សេរីភាពគ្រប់​យ៉ាងដែល​បាន​បាត់​បង់​ទាំង​ស្រុង​ក្នុង​របប​អាវខ្មៅ ជាពិសេស​ការ​ទទួល​បាន​សិទ្ធិ​រស់​រានមានជីវិត បានធ្វើឱ្យរាល់តម្លៃខាងស្មារតី និង​សម្ភារៈ​របស់​ប្រជាជន ប្រជាជាតិ​ខ្មែរដែលត្រូវ​បាន​កសាង​ពូន​ជ្រុំ​នៅ​ក្នុង​ប្រវត្តិ​សាស្រ្ត​រាប់​ពាន់​ឆ្នាំ​មក​ហើយ​របស់​ខ្លួននោះរស់​ឡើង​វិញ​។សម្ដេចតេជោបានបន្តថា ឈរ​លើ​មាគ៌ា​នេះ​យើង​បាន​បញ្ចប់​សង្រ្គាម​ដ៏​រ៉ាំរ៉ៃ​​នាំមកនូវសន្តិភាព និង​ឯកភាព​ជាតិពេញលេញ និងឯ​កភាព​ទឹក​ដី​ទាំង​ស្រុង​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៨ មកដោយ​មាន​យុទ្ធ​សាស្រ្ត​ (DIFID) ជាយុទ្ធ​សាស្រ្តមួ​យក្នុ​ង​ចំណោម​យុទ្ធ​សាស្រ្ត​ដទៃ​ទៀត​ដើម្បី​ឈាន​ទៅ​រំលាយ​អង្គការ​ចាត់​តាំងនយោបាយ និង​យោធា​របស់​ខ្មែរ​ក្រហម​ទាំង​ស្រុង​តាម​រយៈ​នៃការអនុវត្ត​ដោយ​ជោគជ័យ​នៃ​នយោបាយឈ្នះឈ្នះ៕

មាសសុទ្ធមិនខ្លាចភ្លើង សម្តេចតេជោ ស្នើឲ្យក្រុមអ្នកសង្កេតការណ៍IOTធ្វើកោលសល្យវិច្ច័យគ្រាប់ក្រោយថៃចោទប្រកាន់ថាកម្ពុជាជាអ្នកបាញ់មុន

2025/09/27 07:41:59 pm        1025
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៅយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥នេះ បានផ្តល់យោបល់ទៅថ្នាក់ដឹកនាំកងទ័ពម៉ាឡេស៊ី ដែលជាប្រធាន និងសមាជិក មកពីបណ្តាប្រទេសអាស៊ាននៃក្រុម IOT ធ្វើកោលសល្យវិច្ច័យគ្រាប់ បន្ទាប់ភាគីថៃបានធ្វើការចោទប្រកាន់ថាទាហានកម្ពុជារំលោភបទឈប់បាញ់ ហើយបានបាញ់ទៅភាគីថៃមុននោះ។ ជាមួយគ្នានោះសម្តេចតេជោ ក៏បានលើកឡើងផងដែរថា មាសសុទ្ធមិនខ្លាចភ្លើង ការបដិសេធណាមួយចំពោះការត្រួតពិនិត្យដោយអ្នកសង្កេតការណ៍ IOT មានន័យថា ខ្លួនជាអ្នកបាញ់រាប់ទាំងកម្ពុជា និងថៃ។  តាមរយៈបណ្តាញសង្គមហ្វេសបុក និងតេលេក្រាមនៅយប់នេះ សម្តេចតេជោ ហ៊ុន សែន បាន លើកឡើងថា«ថ្ងៃនេះមានការរំលោភលើបទឈប់បាញ់ដោយប្រើកាំភ្លើងត្បាល់ និងកាំភ្លើងយន្ត។ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងខ្ញុំបានកោះប្រជុំបន្ទាន់ តាមអនឡាញណែនាំឲ្យកងទ័ពអត់ធ្មត់មិនតបត»។ សម្តេចតេជោប្រមុខរដ្ឋស្តីទី បានថ្លែងទៀតថា ក្រោយស្ងាត់កាំភ្លើងភាគីទាំងសងខាងចោទគ្នាទៅវិញទៅមកថា បានរំលោភលើបទឈប់បាញ់។ ភាគីទាំងសងខាងសុទ្ធតែបានប្តឹងទៅក្រុមអ្នកសង្កេតការណ៍ (IOT) ជាពិសេសកម្ពុជាបានសុំយ៉ាងទទូចដើម្បីឲ្យក្រុម IOT ចុះទៅពិនិត្យផ្ទាល់។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា«ដើម្បីធានាសុចរិតភាព តម្លាភាព អព្យាក្រឹត្យភាព និងភាពជឿទុកចិត្តបាន ខ្ញុំសូមជូនយោបល់ទៅថ្នាក់ដឹកនាំកងទ័ពម៉ាឡេស៊ី ដែលជាប្រធាន និងសមាជិក មកពីបណ្តាប្រទេសអាស៊ាននៃក្រុម IOT ធ្វើនូវកិច្ចការពីរ៖ ១. ធ្វើកោលសល្យវិច្ច័យគ្រាប់ ព្រោះប្រទេសទាំងពីរមានប្រើគ្រាប់ខុសគ្នា។ ២. ជាចំណុចសំខាន់គឺចុះពិនិត្យដល់ទីតាំងគ្រាប់ធ្លាក់ គេនិងអាចដឹងបានថាគ្រាប់ចេញពីទិសដៅណា? បាញ់ពីកម្ពុជាទៅថៃ ឬបាញ់ពីថៃមកកម្ពុជា? គេមិនអាចទៅបង្វិលរណ្តៅគ្រាប់បានទេ»។ តាមរយៈសំណេរនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បាន សូមកងទ័ពកម្ពុជារក្សាទុករណ្តៅគ្រាប់ឲ្យបានល្អ និងជួយបង្កលក្ខណៈឲ្យអ្នកសង្កេតការ IOT បានធ្វើកោសល្យវិច្ឆ័យគ្រាប់ និងពិនិត្យរណ្តៅគ្រាប់ឲ្យបានត្រឹមត្រូវ និងច្បាស់លាស់។ សម្តេចបានបន្ថែមទៀតថា«ខ្ញុំសង្ឃឹមថា ភាគីថៃនិងបង្ហាញនូវកាយវិការដូចគ្នា។ មាសសុទ្ធមិនខ្លាចភ្លើង ការបដិសេធណាមួយចំពោះការត្រួតពិនិត្យដោយអ្នកសង្កេតការណ៍ IOT មានន័យថា ខ្លួនជាអ្នកបាញ់រាប់ទាំងកម្ពុជា និងថៃ»។ សូមបញ្ជាក់ថា ថ្ងៃទី២៧ ខែកញ្ញានេះទាហានថៃបានបាញ់មកលើទាហានកម្ពុជា ជាច្រើនគ្រាប់នៅតំបន់អានសេះ ស្ថិតក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារចំនួនពីរដង បានបណ្តាលឲ្យសំណង់មួយចំនួនរបស់កម្ពុជាមានការខូចខាត។ ប៉ុន្តែទោះជាយ៉ាងណារហូតមកដល់ពេលនេះស្ថានការណ៍បានស្ងប់ស្ងាត់ទៅវិញហើយ។ នេះបើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា៕អត្ថបទ បាន ចក់

សម្តេចតេជោ ហ៊ុន សែន៖ថ្ងៃនេះមានការរំលោភលើបទឈប់បាញ់ដោយប្រើកាំភ្លើងត្បាល់ និងកាំភ្លើងយន្ត។ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងខ្ញុំបានកោះប្រជុំបន្ទាន់ តាមអនឡាញណែនាំឲ្យកងទ័ពអត់ធ្មត់មិនតបត

2025/09/27 07:28:24 pm        300
ក្រោយស្ងាត់កាំភ្លើងភាគីទាំងសងខាងចោទគ្នាទៅវិញទៅមកថា បានរំលោភលើបទឈប់បាញ់។ ភាគីទាំងសងខាងសុទ្ធតែបានប្តឹងទៅក្រុមអ្នកសង្កេតការណ៍ (IOT) ជាពិសេសកម្ពុជាបានសុំយ៉ាងទទូចដើម្បីឲ្យក្រុម IOT ចុះទៅពិនិត្យផ្ទាល់។ដើម្បីធានាសុចរិតភាព តម្លាភាព អព្យាក្រឹត្យភាព និងភាពជឿទុកចិត្តបាន ខ្ញុំសូមជូនយោបល់ទៅថ្នាក់ដឹកនាំកងទ័ពម៉ាឡេស៊ី ដែលជាប្រធាន និងសមាជិក មកពីបណ្តាប្រទេសអាស៊ាននៃក្រុម IOT ធ្វើនូវកិច្ចការពីរ៖១. ធ្វើកោលសល្យវិច្ច័យគ្រាប់ ព្រោះប្រទេសទាំងពីរមានប្រើគ្រាប់ខុសគ្នា។២. ជាចំណុចសំខាន់គឺចុះពិនិត្យដល់ទីតាំងគ្រាប់ធ្លាក់ គេនិងអាចដឹងបានថាគ្រាប់ចេញពីទិសដៅណា? បាញ់ពីកម្ពុជាទៅថៃ ឬបាញ់ពីថៃមកកម្ពុជា? គេមិនអាចទៅបង្វិលរណ្តៅគ្រាប់បានទេ។សូមកងទ័ពកម្ពុជារក្សាទុករណ្តៅគ្រាប់ឲ្យបានល្អ និងជួយបង្កលក្ខណៈឲ្យអ្នកសង្កេតការ IOT បានធ្វើកោសល្យវិច្ឆ័យគ្រាប់ និងពិនិត្យរណ្តៅគ្រាប់ឲ្យបានត្រឹមត្រូវ និងច្បាស់លាស់។ ខ្ញុំសង្ឃឹមថា ភាគីថៃនិងបង្ហាញនូវកាយវិការដូចគ្នា។ មាសសុទ្ធមិនខ្លាចភ្លើង ការបដិសេធណាមួយចំពោះការត្រួតពិនិត្យដោយអ្នកសង្កេតការណ៍ IOT មានន័យថា ខ្លួនជាអ្នកបាញ់រាប់ទាំងកម្ពុជា និងថៃ៕

សម្ដេចតេជោ ហ៊ុន សែន៖ រយៈពេល ៧៦ឆ្នាំ ចិនសម្រេចបានសមិទ្ធផលយ៉ាងធំធេងលើគ្រប់វិស័យ

2025/09/26 08:54:33 pm        184
ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីជប់លៀងអបអរសាទរខួប៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន នៅសណ្ឋាគារសុខាភ្នំពេញ នៅល្ងាចថ្ងៃសុក្រ ទី២៦ ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ក្នុងរយៈពេល ៧៦ឆ្នាំ ប្រទេសចិនសម្រេចបានសមិទ្ធផលយ៉ាងធំធេងលើគ្រប់វិស័យ និងបានជំនះឧបសគ្គព្រមទាំងបញ្ហាប្រឈមនានាប្រកបដោយជោគជ័យ ក្នុងដំណើរការកសាងប្រទេស។សម្ដេចតេជោ បានបញ្ជាក់ថា ប្រទេសចិនបានក្លាយជាមជ្ឈមណ្ឌល សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ហិរញ្ញវត្ថុ ផលិតកម្ម ឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍របស់ពិភពលោក ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់តំបន់ និងពិភពលោក។ សម្ដេចតេជោ ហ៊ុន សែន ក៏បានចូលរួមអបអរសាទរមិត្តចិន ដែលសម្រេចបានការអភិវឌ្ឍប្រទេសយ៉ាងលឿនបំផុត ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិន ដែលមានប្រធានាធិបតី ស៊ី ជីនពីង ជាស្នូល រួមមាន៖ ការសម្រេចគោលដៅ១០០ ឆ្នាំទី១ នៅឆ្នាំ២០២១ កំណើនសេដ្ឋកិច្ច៥% នៅឆ្នាំ២០២៤ ហើយសម្ដេចមានសុទិដ្ឋិនិយមថា មិត្តចិននឹងសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់នៅឆ្នាំ២០២៥នេះ និងគោលដៅ១០០ ឆ្នាំទី២ នៅឆ្នាំ២០៤៩ ដើម្បីប្រែក្លាយទៅជាប្រទេសសង្គមនិយមដ៏ទំនើបរុងរឿង ខ្លាំងក្លា ប្រជាធិបតេយ្យ វប្បធម៌ជឿនលឿន និងសុខដុមរមនា។បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៥៨ ទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន ដែលត្រូវបានពូនជ្រុំដោយយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំជំនាន់ក្រោយ នៃប្រទេសទាំងពីរ កំពុងបន្តរីកចម្រើនកាន់តែរឹងមាំឥតឈប់ឈរ រហូតក្លាយទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប។ សម្ដេចបានបង្ហាញក្តីរីករាយក្រៃលែង ដោយឃើញប្រទេសយើងទាំងពីរមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងប្រកបដោយផ្លែផ្កាលើគ្រប់វិស័យដែលឆ្លុះបញ្ចាំងអំពីសាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ។គួរបញ្ជាក់ថា ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា, សមាជិកព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល, តំណាងអង្គទូត នៃប្រទេសជាមិត្តប្រចាំកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូបទៀត៕

នាយិកាស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា ពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និង ធនាគារ ADB

2025/09/26 08:01:09 pm        120
ភ្នំពេញ ៖ នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានសន្តិភាព, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Jyotsana Varma នាយិកាស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងឱកាសនៃជំនួប, លោកស្រីនាយិកាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចបវរធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក អនុញ្ញាតឱ្យរូបលោកស្រី និងសហការីចូលជួបសម្តែងការគួរសម និង ជម្រាបលា ក្នុងឱកាស ដែល លោកស្រីបញ្ចាប់ បេសកកម្មការងារនៅកម្ពុជា។ លោកស្រីនាយិកាបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ទំនុកចិត្ត និងគាំទ្រ ដល់ភាពជាដៃគូដ៏រឹងមាំរវាងធនាគារ ADB និងកម្ពុជា ព្រមទាំងបានសម្តែងការពេញចិត្ត និង វាយតម្លៃខ្ពស់ ចំពោះកិច្ចសហការយ៉ាងល្អពីគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ កម្ពុជា ។ លោកស្រីនាយិកាក៏បានបង្ហាញនូវសេចក្ដីសោមនស្សរីករាយដែលបានពង្រឹងភាពជាដៃគូរវាងធនាគារ ADB និង កម្ពុជា ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ បន្ថែមពីនេះ, លោកស្រីនាយិកាបានគោរពជម្រាបជូនសម្តេចបវរធិបតីអំពីសមិទ្ធផលនានា និង គម្រោងមួយចំនួនដែលកំពុងបន្តអនុវត្ត ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងធនាគារ ADB និង ក្រសួង-ស្ថាប័នពាក់ព័ន្ធ លេីវិស័យអាទិភាពនានា រួមមានជាអាទិ៍៖ វិស័យអប់រំ, ធនធានទឹក, កសិកម្ម, ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការអភិវឌ្ឍជនបទ ជាដេីម។ ជាការឆ្លើយតប, សម្តេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកយ៉ាងសកម្មរបស់លោកស្រីនាយិកា និងបានកោតសរសើរចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងធនាគារ ADB និង កម្ពុជា។ សម្តេចបវរធិបតីបានអបអរសាទរចំពោះលោកស្រីនិយាកា ដែលបានបញ្ចប់បេសកកម្មការងារនៅកម្ពុជាប្រកបដោយជោគជ័យ និងបានថ្លែងអំណរគុណដល់ធនាគារ ADB ដែលតែងតែគាំទ្រដល់កម្ពុជា ទាំងក្នុងការរៀបចំផែនការ, ក្របខណ្ឌយុទ្ធសាស្ត្រ, និង គោលនយោបាយអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក៏ដូចជាការគាំទ្រលើវិស័យអាទិភាពរបស់កម្ពុជា ជាពិសេស ការជួយគាំទ្រកម្ពុជាក្នុងការរៀបចំចាកចេញពីប្រទេសមានការអភិវឌ្ឍតិចតួច (LDC Graduation) នៅឆ្នាំ២០២៩ ខាងមុខ  ។ មុននឹងបញ្ចប់, សម្ដេចបវរធិបតីបានបញ្ជាក់ពីការបន្តគាំទ្រ របស់ រាជរដ្ឋាភិបាលកម្ពុជា និងបានលើកទឹកចិត្តដល់ធនាគារ ADB បន្តសហការឱ្យកាន់តែល្អប្រសើរថែមទៀត ជាមួយក្រសួង-ស្ថាប័នកម្ពុជា សំដៅសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍថ្មីៗ បន្ថែមទៀត៕

គណៈប្រតិភូសភាសហរដ្ឋអាមេរិកវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក

2025/09/26 07:45:20 pm        158
នារសៀល ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានសន្តិភាព, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសភាសហរដ្ឋអាមេរិក ដឹកនាំដោយឯកឧត្តម Adam Smith សមាជិកសភាប្រចាំរដ្ឋ Washington រួមដំណើរដោយឯកឧត្តម Michael Baumgartner សមាជិកសភាប្រចាំរដ្ឋ Washington និងលោកជំទាវ Chrissy Houlahan សមាជិកសភាប្រចាំរដ្ឋ Pennsylvania ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ក្នុងឱកាសនៃជំនួប, ឯកឧត្តម Adam Smith បានសម្តែងនូវសេចក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយសម្តេចបវរធិបតី និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចបវរធិបតីដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យឯកឧត្តម និងគណៈប្រតិភូ បានចូលជួបពិភាក្សាការងារនាពេលនេះ។ គណៈប្រតិភូសភាសហរដ្ឋអាមេរិក បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក ព្រមទាំងបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះមានគោលបំណងរួមចំណែកពង្រឹងទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ គណៈប្រតិភូសភាអាមេរិកក៏បានកោតសរសើរចំពោះជោគជ័យក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ ជាការឆ្លើយតប, សម្តេចបវរធិបតីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូសភាអាមេរិកដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ។ សម្តេចបវរធិបតីបានសម្តែងនូវការពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ លើវិស័យជាច្រើន ក៏ដូចជាការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ។ នៅក្នុងជំនួបនោះដែរ, សម្តេចបវរធិបតី និងគណៈប្រតិភូសភាអាមេរិក ក៏បានពិភាក្សានិងផ្លាស់ប្តូរយោបល់គ្នា ដើម្បីស្វែងរកកាលានុវត្តភាពថ្មីៗ និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមានជាអាទិ៍៖ សេដ្ឋកិច្ច, វិនិយោគ, ការពារជាតិ, សន្តិសុខ និងអប់រំ ជាដេីម។ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ, សម្ដេចបវរធិបតីបានថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានាធិបតី Donald J. Trump ដែលបានសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា និងថៃ បានឆាប់រហ័ស ដែលបានជួយសង្គ្រោះអាយុជីវិតមនុស្សជាច្រើន និងបានជម្រាបជូនគណៈប្រតិភូសភាអាមេរិកអំពីបច្ចុប្បន្នភាពស្តីពីការវិវឌ្ឍនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ព្រមទាំងបានគូសបញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ ដោយសន្តិវិធី, ផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគី, អនុសញ្ញា, និង សន្ធិសញ្ញា ដែលមានស្រាប់ និងច្បាប់អន្តរជាតិ។

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីអបអរខួបអនុស្សាវរីយ៍លើកទី៧៦ នៃថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន

2025/09/26 07:42:49 pm        200
នៅល្ងាចថ្ងៃសុក្រ ៤កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីជប់លៀងអបអរសាទរខួប៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា, សមាជិកព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល, តំណាងអង្គទូត នៃប្រទេសជាមិត្តប្រចាំកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូបទៀត។ឯកឧត្តម វ៉ាង វិនពីន បានសម្ដែងការ ស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដី ទីនៃព្រះរាជាណាចក្រកម្ពុជា និងភ្ញៀវកិត្តិយសទាំងឡាយ ដែលបានអញ្ជើញចូលរួមក្នុងពិធីនាថ្ងៃនេះ និងសូមជូនពរចំពោះបងប្អូនជនរួមជាតិ និងបងប្អូនពលរដ្ឋខ្មែរជាប់សែស្រឡាយចិន ដែលកំពុងបម្រើការងារ និងរស់នៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមបន្តថា ឆ្នាំនេះជាឆ្នាំសំខាន់មួយសម្រាប់ដំណើរការអភិវឌ្ឍន៍ប្រជាជនចិន និងមនុស្សជាតិ ដើម្បីលើកកម្ពស់ប្រព័ន្ធអភិបាលកិច្ចសកលឱ្យកាន់តែល្អហើយរួមគ្នាឆ្ពោះទៅរកសហគមន៍ជោគវាសនារួមសម្រាប់ឆ្នាំនេះក៏ជាឆ្នាំសំខាន់មួយក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងចិននិងកម្ពុជា។ឯកឧត្តមបានរំលឹកថា ឆ្នាំនេះ ឯកឧត្តមស៊ី ជីនភីង ប្រធានាធិបតីចិនបានបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាម្ដងទៀត បន្ទាប់ពីរយៈពេល៩ ឆ្នាំ ដោយបានលើកកម្ពស់ទំនាក់ទំនងទ្វេភាគីដល់កម្រិតថ្មីមួយទៀត តាមរយៈការកសាង សហគមន៍វាសនារួមចិន-កម្ពុជាគ្រប់រដូវកាលក្នុងយុគសម័យថ្មី ជាមួយគ្នានោះ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ព្រះអង្គក៏បានយាងបំពេញព្រះរាជទស្សនកិច្ចទៅកាន់ប្រទេសចិន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅប្រទេសចិន ជាបន្តបន្ទាប់ផងដែរ។ ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្នុងរយៈពេល៧៦ឆ្នាំ ប្រទេសចិនសម្រេចបានសមិទ្ធផលយ៉ាងធំធេងលើគ្រប់វិស័យ និងបានជំនះឧបសគ្គព្រមទាំងបញ្ហាប្រឈមនានាប្រកបដោយជោគជ័យ ក្នុងដំណើរការកសាងប្រទេស។ ប្រទេសចិនបានក្លាយជាមជ្ឈមណ្ឌល សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ហិរញ្ញវត្ថុ ផលិតកម្ម ឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍របស់ពិភពលោក ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់តំបន់ និងពិភពលោក។ សម្ដេចតេជោ ហ៊ុន សែន ក៏បានចូលរួមអបអរសាទរមិត្តចិន ដែលសម្រេចបានការអភិវឌ្ឍប្រទេសយ៉ាងលឿនបំផុត ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិន ដែលមានប្រធានាធិបតី ស៊ី ជីនពីង ជាស្នូល រួមមាន៖ ការសម្រេចគោលដៅ១០០ ឆ្នាំទី១នៅឆ្នាំ២០២១ កំណើនសេដ្ឋកិច្ច៥% នៅឆ្នាំ២០២៤ ហើយសម្ដេចមានសុទិដ្ឋិនិយមថា មិត្តចិននឹងសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់នៅឆ្នាំ២០២៥នេះ និងគោលដៅ១០០ឆ្នាំទី២ នៅឆ្នាំ២០៤៩ ដើម្បីប្រែក្លាយទៅជាប្រទេសសង្គមនិយមដ៏ទំនើបរុងរឿង ខ្លាំងក្លា ប្រជាធិបតេយ្យ វប្បធម៌ជឿនលឿន និងសុខដុមរមនា។បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៥៨ ទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន ដែលត្រូវបានពូនជ្រុំដោយយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំជំនាន់ក្រោយ នៃប្រទេសទាំងពីរ កំពុងបន្តរីកចម្រើនកាន់តែរឹងមាំឥតឈប់ឈរ រហូតក្លាយទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប។ សម្ដេចបានបង្ហាញក្តីរីករាយក្រៃលែង ដោយឃើញប្រទេសយើងទាំងពីរមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងប្រកបដោយផ្លែផ្កាលើគ្រប់វិស័យដែលឆ្លុះបញ្ចាំងអំពីសាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
06/01/2026 08:06 PM
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
06/01/2026 08:06 PM
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
06/01/2026 08:06 PM
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត
06/01/2026 08:06 PM
មន្ត្រី៖ ក្រុម​ហាម៉ាសនឹងធ្វើកិច្ចពិភាក្សា​ជាមួយអន្តរការី​តំបន់​ហ្កាហ្សា នៅអេហ្ស៊ីប
06/01/2026 08:06 PM
កម្អែហូរចេញពីមាត់ភ្នំភ្លើង Kilauea របស់រដ្ឋហាវ៉ៃ ខណៈការកម្រើកត្រូវបានគេរំពឹងថានឹងកើនឡើង
06/01/2026 07:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌា-អាមេរិក ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន
06/01/2026 07:06 PM
អ៊ីស្រាអែល៖ «គ្មានភាពស្ងប់ស្ងាត់ នៅទីក្រុងបេរូត» ទេ បើ​ក្រុមហេសបូឡាមិន​បញ្ឈប់ការវាយប្រហារ
06/01/2026 07:06 PM
វិមានក្រឹមឡាំង៖ អាជ្ញាធរកំពុងធ្វើការដោះស្រាយបញ្ហាបែងចែកប្រេងនៅតំបន់គ្រីមៀ
06/01/2026 07:06 PM
ពលរដ្ឋជម្លៀសខ្លួនចេញពីតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ក្រោយលោក Netanyahu បញ្ជាឲ្យវាយប្រហារក្រុមហេសបូឡា
06/01/2026 07:06 PM