សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលក្រាបថ្វាយបង្គុំគាល់ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី
សម្តេចតេជោអញ្ជើញជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន
សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិន នាព្រឹកថ្ងៃនេះ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញចូលរួមពិធីប្រគល់-ទទួលថវិកាបរិច្ចាគពីគណៈសង្ឃនាយកកម្ពុជាចំនួន ១៦០លានរៀលជូនមូលនិធិគន្ធបុប្ផា

ព័ត៌មានសំខាន់ៗ

បំណាក់​ដី​កប់​លើ​រថយន្តក្រុង​នៅ​ប្រទេស​កូ​ឡុំ​ប៊ី​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់​ ៣៤​នាក់​ស្លាប់

2022/12/06 11:00:01 am        243
​​កូ​ឡុំ​ប៊ី​៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​និយាយថា យ៉ាងហោចណាស់​មនុស្ស ៣៤នាក់​បាន​ស្លាប់​នៅពេល​ដែលមាន​បំណាក់​ដី​បាន​កប់​លើ​រថយន្តក្រុង​ នៅ​ភាគ​ពាយ័ព្យ​ប្រទេស​កូ​ឡុំ​ប៊ី​កាលពី​ថ្ងៃអាទិត្យ ហើយ​មនុស្ស ៩នាក់​ផ្សេងទៀតត្រូវបាន​ជួយសង្គ្រោះ​។ បំណាក់​ដី​ដែល​បណ្តាលមកពី​ភ្លៀង​ធ្លាក់​ខ្លាំង បាន​បាក់​ធ្លាក់​មកលើ​រថយន្តក្រុង​នៅក្នុង​ខេត្ត Risaralda ចម្ងាយ​ប្រហែល ២៣០គីឡូម៉ែត្រភាគ​ពាយព្យ​រដ្ឋធានី Bogota​។ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក Alfonso Prada បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា យើង​បាន​រកឃើញ​មនុស្ស ​៣៤នាក់​រួចហើយរួមមាន​អនីតិជន ៣នាក់ ហើយ​យើង​បាន​ជួយសង្គ្រោះ​មនុស្ស ៩នាក់​ផ្សេងទៀត​នៅ​រស់រានមានជីវិត ក្នុងនោះ ៤នាក់​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។​ ​ប្រធានាធិបតី​កូ​ឡុំ​ប៊ីលោក Gustavo Petro បានចាត់ទុក​ឧប្បត្តិ​ហេតុនេះ​ថា ​ជា​សោកនាដកម្ម​នៅក្នុង​បណ្តាញ Twitter របស់លោក​។រថយន្តក្រុង​នេះកំពុងធ្វើដំណើរ​ពី​ទីក្រុង Cali ជាទី​ក្រុង​ធំ​ទី​បី​របស់​ប្រទេស​កូ​ឡុំ​ប៊ីទៅកាន់​ក្រុង Condoto ក្នុង​ខេត្ត Choco។ ប្រទេស​កូ​ឡុំ​ប៊ី​បាន​ទទួលរង​ពី​រដូវភ្លៀង​ធ្លាក់​ខ្លាំង​ខុសពី​ធម្មតា ដែល​ត្រូវ​បានដាក់​កំហុស​លើ​បាតុភូត​អាកាសធាតុ La Nina​។ យោងតាម​ស្ថិតិ​របស់​រដ្ឋាភិបាល​បានឱ្យដឹងថា ហេតុការណ៍​ដែល​ទាក់ទង​នឹង​ភ្លៀង​ធ្លាក់​ខ្លាំង​បណ្តាល​ឲ្យ​មនុស្ស ២១៦នាក់​ស្លាប់ និង​ធ្វើឱ្យ​មនុស្ស ៥៣៨,០០០នាក់​គ្មាន​លំនៅឋាន​គិត​មកដល់ពេលនេះ​ក្នុង​ឆ្នាំ២០២២ ហើយ​តួលេខ​បង្ហាញថា មនុស្ស ៤៨នាក់​ផ្សេងទៀត​នៅ​បាត់​ខ្លួន​នៅ​ទូទាំងប្រទេស​៕អត្ថបទ៖ ប៊ុនថន

រុស្ស៊ី​បើក​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ​នៅ​ទូទាំង​ប្រទេស​អ៊ុយ​ក្រែ​ន​

2022/12/06 10:24:44 am        526
​អ៊ុយ​ក្រែ​ន៖ អ៊ុយ​ក្រែ​ន​បាន​ចោទប្រកាន់​រុស្ស៊ី​ ពីបទ​បំផ្លិចបំផ្លាញ​លំនៅឋាន​នៅក្នុង​ភាគ​អាគ្នេយ៍ និង​កាត់ផ្ដាច់​ចរន្តអគ្គិសនីនៅក្នុង​តំបន់​ជាច្រើន ​ដោយ​ការបាញ់​មី​ស៊ី​ល​ជាច្រើន​គ្រាប់​កាលពី​ថ្ងៃ​ចន្ទ ខណៈ​ទីក្រុង Moscow និយាយថា យាន​ដ្រូ​ន​របស់​អ៊ុយ​ក្រែ​នបាន​វាយប្រហារ​លើ​មូលដ្ឋាន​ទ័ព​អាកាស​ចំនួន​២ នៅ​ទីក្រុង​ Ryazan និង​ទីក្រុង Saratov ចូល​ជ្រៅ​ក្នុង​ប្រទេស​រុស្ស៊ី​ដែល​មាន​ចំងាយ​រាប់​រយ​គីឡូម៉ែត្រ​ពី​ខ្សែត្រៀម​ជួរមុខ ដោយ​បាន​សម្លាប់​ទាហាន ​៣​នាក់ និង​ ៤​នាក់​រង​របួស និង​បាន​បាញ់​ទម្លាក់​យាន​ដ្រូ​ន​ទាំងនោះ​។ ​ការ​បាញ់​ស្រោច​ដោយ​មី​ស៊ី​ល​ថ្មីៗ ​ត្រូវគេ​រំពឹងថា​នឹង​បន្ត​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន​ជាច្រើន​ថ្ងៃ​ទៀត។ ហើយ​ការវាយប្រហារ​ថ្មីៗ​នេះបាន​កើតមានឡើង ខណៈ​ការ​ដាច់​អគ្គិសនី​បណ្ដោះ​អាន្ន​នេះគ្រោង​នឹង​បញ្ចប់ ក្រោយ​បាន​ជួសជុល​ការខូចខាត​។ ​ការវាយប្រហារ​ទាំងនេះបានធ្វើ​ឲ្យ​តំបន់​ជាច្រើន​របស់​អ៊ុយ​ក្រែ​ន ត្រឡប់​ទៅរក​ភាព​ងងឹត​ដ៏​ត្រជាក់​ឡើងវិញ ហើយ​នៅពេលនេះសីតុណ្ហភាព​បាន​ធ្លាក់​ចុះក្រោម​សូន្យ​អង្សារ​។ ប្រទេស​រុស្ស៊ីបាន​បាញ់ស្រោច​មី​ស៊ី​ល​ជា​បន្តបន្ទាប់​ដាក់​គោលដៅ​ទូទាំង​អ៊ុយ​ក្រែ​ន​លើក​ទី​៨ ក្នុង​រយៈពេល ​៨​សប្ដាហ៍​។​លោក​ប្រធានាធិបតីអ៊ុយ​ក្រែ​ន Volodymyr Zelenskyy និយាយថា មនុស្ស​យ៉ាងហោចណាស់​ ៤​នាក់បាន​ស្លាប់​ក្នុងការ​វាយប្រហារ​រប​ស់​រុស្ស៊ី ដោយ​បន្ថែមថា​ កងកម្លាំង​រប​ស់​ខ្លួនបាន​បាញ់​ទម្លាក់​មី​ស៊ី​ល​ចំនួន ​៦០​គ្រាប់​ក្នុងចំណោម ​៧០គ្រាប់ដែល​បាន​បាញ់​ដោយ​រុស្ស៊ី។ ​ចំណែក​ភាគីរុស្ស៊ីបាន​និយាយថា ខ្លួន​បាន​បាញ់​កម្ទេច​គោលដៅ​ទាំងអស់​ចំនួន ១៧​កន្លែង​៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន អបអរសាទរ CamDX ទទួលជ័យលាភី Open Source Adaptation of the Year ពីកម្មវិធីពានរង្វាន់ អនាគត រដ្ឋាភិបាល

2022/12/05 03:45:24 pm        397
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសសូមអបអរជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែល “ថ្នាល ផ្លាស់ប្តូរទិន្នន័យកម្ពុជា” (Cambodia Data eXchange ហៅ កាត់ថា CamDX) ត្រូវបានប្រកាសទទួលជ័យលាភី Open Source Adaptation of the Year ពីកម្មវិធីពានរង្វាន់ អនាគត រដ្ឋាភិបាល (Future of Government Awards ) ដែលបានសហការគាំទ្រ ដោយ អង្គការ កម្មវិធីអភិវឌ្ឍន៍សហ ប្រជា ជាតិ (UNDP), Amazon Web Service Institute នៃក្រុមហ៊ុនអន្តរជាតិអាម៉ាហ្សូន, និងបណ្តាញ សាកលសម្រាប់រដ្ឋាភិបាល Apolitical ដែលមានគម្រោងចូលរួមប្រកួតប្រជែងចំនួន ១៥០ និងមកពី ៥២ ប្រទេស សម្រាប់កម្មវិធីទាំងមូល ។ កម្ពុជាជាប្រទេស មួយ ក្នុងគម្រោងចំនួន ១០ ដែលមកពីប្រទេសចំនួន ៨ ទៀត ដែលស្ថិតក្នុងបញ្ជីសម្រាំង (Shortli s te d) ក្នុងផ្នែកជ័យលាភី Open Source Adaptation ដែលរួម មាន កាណាដា, ចក្រភពអង់គ្លេស, អាហ្វ្រិកខាងត្បូង, ប៉ាគីស្ថាន, ហ្គីណេប៊ីសូ (Guinea-Bissau), អាហ្សង់ទីន, ហ្វីលីពីន និងបេណាំង ហើយដែលចុងក្រោយត្រូវបានសម្រេចពីគណៈ-កម្មការវាយតម្លៃអន្តរជាតិ ចំនួន ១៧ រូប ឱ្យឈ្នះ ជ័យ លា ភីលេខ១ ប្រចាំឆ្នាំ ២០២២ នេះ ។ យោងតាមផេកfacebookផ្លូវការសម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារថា ពានរង្វាន់នេះជាមោទនភាពថ្មី​មួយទៀតរបស់​កម្ពុជាលើ​ឆាកអន្តរជាតិ និងជាការទទួលស្គាល់ថា កម្ពុជា បានចាប់យកឱកាស និងបាន ប្រើប្រាស់ដោយជោគជ័យនូវបច្ចេកវិទ្យាឌីជីថល ជាពិសេសថ្នាល CamDX ក្នុងការជួយដល់ការងារ កែ ទម្រង់ និងការធ្វើទំនើបកម្មរដ្ឋបាលរបស់ខ្លួន ។ នៅក្រោមម្លប់សុខសន្តិភាព, កម្ពុជាមិនត្រឹមតែមាន ឱកាស កសាង ហេដ្ឋារចនាសម្ព័នរូបវន្តជាច្រើននោះទេ, ប៉ុន្តែកំពុងតែបោះជំហានឆ្ពោះទៅការកសាងសេដ្ឋកិច្ច និងសង្គម ឌីថល មួយរស់រវើក និងប្រកបដោយបរិយាប័ន្ន ។ ក្នុងន័យនេះ, ខ្ញុំសូមឱ្យក្រសួង-ស្ថាប័នរបស់ រាជរដ្ឋាភិ បាលទាំង អស់ និងសូមលើកទឹកចិត្តវិស័យឯកជន ចូលរួម និងប្រើប្រាស់ សំដៅទាញ យកប្រយោជន៍ជាអតិបរមាពីថ្នាល និងបច្ចេកវិទ្យា​ពាក់ព័ន្ធនៃប្រព័ន្ធអេកូឡូស៊ីរបស់ CamDX ។ថ្នាល CamDX ដែលអភិវឌ្ឍ និងដាក់ឱ្យប្រើប្រាស់ដោយ មជ្ឈ មណ្ឌល បណ្តុះ ធុរកិច្ចថ្មី “តេជោ” នៃក្រសួង សេដ្ឋកិច្ច និង ហិរញ្ញ វត្ថុ ជាថ្នាលបច្ចេក វិទ្យា ឌីជីថលមួយឈរនៅ កណ្តាល និងជា ឆ្អឹងខ្នង ដែលអនុញ្ញា ត ឱ្យ ប្រព័ន្ធ បច្ចេកវិទ្យា ព័ត៌មាន របស់ ក្រសួង- ស្ថាប័នអាច ចែករំលែកទិន្នន័យរវាងគ្នា និងគ្នា ដើម្បី បង្កើត ជាសេ វាសាធា រណៈអនឡាញ ផ្សេងៗ ។ គិតត្រឹមថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២, ថ្នាល CamDX បានជួយឱ្យការ  ចុះ បញ្ជីអាជីវកម្មតាមប្រព័ន្ធអនឡាញសម្រេចបាន ចំនួន ១៩ ៨២៣ ក្រុមហ៊ុន ដែលមានដើមទុនចុះបញ្ជីសរុបចំនួន ៥,៦ ប៊ីលានដុល្លា រ អាមេរិក ដោយប្រើ ប្រាស់ រយៈ ពេល ជា មធ្យមត្រឹមតែ ៨ ថ្ងៃនៃថ្ងៃធ្វើការប៉ុណ្ណោះ ។សមាជិករបស់ CamDX បច្ចុប្បន្នក្នុងក្របខណ្ឌចុះបញ្ជីអាជីវកម្ម រួមមាន ក្រសួងមហាផ្ទៃ, ក្រសួងពាណិជ្ជកម្ម, អគ្គនាយកដ្ឋានពន្ធដារ, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងទេសចរណ៍, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំនៃអាជ្ញាធរ​សេវាហិរញ្ញវត្ថុមិន​មែនធនាគារ។ ប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស (Global Travel Assessment System- GTAS) នៃអគ្គ-នាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏បាននិងកំពុងផ្លាស់ប្តូរទិន្នន័យនៅលើថ្នាលនេះជាមួយនឹងក្រុមហ៊ុនអាកាសចរណ៍ផងដែរ ។ ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩, ថ្នាល CamDX ក៏បានជួយឱ្យរាជរដ្ឋាភិបាល​បានដាក់ឱ្យប្រើប្រាស់​ប្រព័ន្ធស្នើសុំលិខិតបញ្ជាក់លើការធានា និងលិខិតបញ្ជាក់លើការអញ្ជើញ (Validation Application on Guarantee/ Invitation- VAGI) សម្រាប់ការសម្រួលដល់ការធ្វើដំណើររបស់ធុរជន និងវិនិយោគិន។ ថ្នាល CamDX កំពុងពង្រីកវិសាលភាព​របស់ខ្លួនក្នុងវិស័យ​ហិរញ្ញវត្ថុ ទាំងធនាគារ និងមិនមែនធនាគារ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយធនាគារជាតិនៃកម្ពុជា, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី (AMK), គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រ៉ូយ៉ាល់ ម៉ាយក្រូ ហ្វាយនែន ភីអិលស៊ី (Royal Micro Finance Plc), ក្រុមហ៊ុនធានារ៉ាប់រង FWD, ធនាគារហត្ថា ម.ក, ធនាគារអេស៊ីលីដា ភីអិលស៊ី, ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB), ធនាគារវីង (ខេមបូឌា) ម.ក, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ម.ក, ធនាគារស្ថាបនា, ក្រុមហ៊ុនអិមជីអេ អេស៊ា អ៊ិនសួរិន ប្រូឃើរ ខូអិលធីឌី ផងដែរ។គិតមកដល់ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២២, ចំនួនប្រតិបត្តិការផ្លាស់ប្តូរទិន្នន័យនៅលើថ្នាល CamDX មានសរុបប្រមាណ ១៣ លានប្រតិបត្តិការ ។​សម្រាប់ព័ត៌មានបន្ថែម៖- https://camdx.gov.kh (https://camdx.gov.kh/)/- https://futureofgovernment.com (https://futureofgovernment.com/)- https://apolitical.co/events/digital-and-open-source-driving-the-future-of-government-https://aws.amazon.com/blogs/publicsector/announcing-future-of-government-awards-recognize-leaders-digital-transformation ​

រុស្ស៊ី​នឹងមិន​នាំចេញ​ប្រេង​ដោយសារតែ​ការ​ទប់​តម្លៃ​ប្រេង​ពី​ប្រទេស​លោកខាងលិច​

2022/12/05 03:16:23 pm        1290
​រុស្ស៊ី៖ ប្រទេស​រុស្សី​ដែលជា​ប្រទេស​នាំចេញ​ប្រេង​ធំជាងគេ​លំដាប់​ទី​២ ​របស់​ពិភពលោក​នឹង​មិន​លក់​ប្រេង​ដែល​ត្រូវ​កំណត់​តម្លៃ​ដោយ​ប្រទេស​លោក​ខាងលិច​នោះ​ទេ ទោះបីជា​ប្រទេស​នេះ​ត្រូវ​កាត់​បន្ថយ​ការ​ផលិត​ក៏ដោយ​។ ​​ឧបនាយករដ្ឋមន្ត្រី​រុស្ស៊ី​បាន​ធ្វើ​សេចក្តីប្រកាស​កាលពី​ថ្ងៃអាទិត្យ​ បន្ទាប់ពី​ក្រុម​ប្រទេស​រីក​លូត​លាស់​តាំង​៧​ ឬ ​(G7) និង​អូស្ត្រាលី​បាន​ព្រមព្រៀងគ្នា​កាលពី​ថ្ងៃ​សុក្រ​កំណត់​តម្លៃ​ប្រេង ៦០​ដុល្លារ​ក្នុង​មួយ​បារ៉ែល សម្រាប់​តម្លៃ​ប្រេង​ឆៅ​ពី​សមុទ្រ​រុស្ស៊ី​ដោយ​ហាមឃាត់​ក្រុមហ៊ុន​ដឹកជញ្ជូន ​និង​ធានារ៉ាប់រង​មិន​ឲ្យ​ដឹកជញ្ជូន​ប្រេង​ឆៅ​របស់​រុស្ស៊ី​លើស​ពី​តម្លៃ​កំណត់​នេះ​។ ការ​ទប់​តម្លៃ​ប្រេង​មាន​គោល​បំណង​កាត់បន្ថយ​ប្រាក់ចំណូល​របស់​រុស្ស៊ី​ពី​ការ​លក់​ប្រេង និង​ទប់​ការ​កើន​ឡើង​តម្លៃ​ប្រេង​ពិភពលោក ខណៈ​កំពុង​ដាក់​សម្ពាធ​លើ​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ជុំវិញ​សង្គ្រាម​របស់​លោក​នៅ​អ៊ុយ​ក្រែ​នមាន​រយៈពេល​ជាង ៩​ខែ​ទៅ​ក្នុង​ជម្លោះ​ដ៏​ឃោរឃៅ​។​រុស្ស៊ី​បាន​ចាត់​ទុក​ការ​ទប់​តម្លៃ​ប្រេង​នេះ​ថា ​ជា​ការ​ជ្រៀតជ្រែក​ដែល​នឹង​ធ្វើ​ឱ្យ​ទីផ្សារ​ថាមពល​ពិភព​លោក​មាន​អស្ថិរភាព​។​ លោក ពូ​ទីន កាលពី​ខែ​កញ្ញា​បាន​ព្រមាន​ប្រទេស​លោក​ខាងលិច​ថា លោក​អាច​កាត់​ផ្តាច់​ការ​ផ្គត់ផ្គង់​ថាមពល ប្រសិនបើ​ការកំណត់​តម្លៃ​ប្រេង​ត្រូវ​បាន​ដាក់ ដោយ​ប្រាប់​ប្រទេស​ទាំងនោះ​ថា​អឺរ៉ុប​នឹង​ជួប​ការ​រាំងស្ទះ​។ កាលពី​ថ្ងៃ​សៅរ៍ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskiy បាន​និយាយ​ថា ការកំណត់​តម្លៃ​ប្រេង​ត្រឹម ៦០​ដុល្លារ​ក្នុង​មួយ​បារ៉ែល​លើ​ប្រេង​រុស្ស៊ី​មិនទាន់​ធ្ងន់ធ្ងរ​នៅឡើយ​ទេ៕អត្ថបទ៖ ប៊ុនថន

ឥណ្ឌូនេស៊ី​ជម្លៀស​ពលរដ្ឋ​ជិត ​២​ពាន់​នាក់ ខណៈ​ភ្នំភ្លើង​ផ្ទុះ​នៅលើ​កោះ​ជ្វា

2022/12/05 02:47:22 pm        437
​ឥណ្ឌូនេស៊ី៖ អាជ្ញាធរ​បាន​និយាយថា ភ្នំភ្លើង​មួយ​បាន​ផ្ទុះឡើង​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃអាទិត្យ ដែល​បាន​បញ្ចេញ​ផ្សែង​ផេះ​ចម្ងាយ ១៥​គីឡូម៉ែត្រ​ទៅលើ​អាកាស និង​បង្ខំ​ឱ្យ​មាន​ការ​ជម្លៀស​ប្រជាជន​ជិត ២,០០០នាក់ ខណៈ​មានការ​ព្រមាន​ខ្ពស់បំផុត​សម្រាប់​តំបន់​នៅ​ភាគ​ខាងកើត​កោះ​ជ្វា​។​ ​វីដេអូដែល​បាន​បង្ហោះ​កាលពី​ថ្ងៃអាទិត្យ បង្ហាញ​ពី​ពលរដ្ឋ​ជម្លៀស​ខ្លួន​នាំយក​ទៅតាម​នូវ​ទ្រព្យ​សម្បត្តិ​របស់​ពួកគេ ​តាម​ផ្លូវគោក​គ្របដណ្តប់​ដោយ​ផេះ​។​ ភ្នំភ្លើង ​Semeru ជា​ភ្នំ​ខ្ពស់បំផុត​នៅលើ​កោះ​ជ្វាបាន​ផ្ទុះឡើង​កាលពី​ឆ្នាំមុន បណ្តាល​ឲ្យ​មនុស្ស​ជាង ៥០​នាក់​ស្លាប់ និង​រាប់ពាន់នាក់​ត្រូវ​ជម្លៀស​ចេញ​។ នៅ​ពុំទាន់​មាន​សេចក្តីរាយការណ៍​ភ្លាមៗ​អំពី​អ្នកស្លាប់ ​និង​របួស​ណាមួយ​នៅឡើយ​ពី​ការផ្ទុះ​ភ្នំភ្លើង Semeru ក្នុងឆ្នាំនេះ​។ ដោយមាន​ភ្នំភ្លើង​ចំនួន ១៤២ ប្រទេស​ឥណ្ឌូនេស៊ី​មាន​ចំនួន​ប្រជាជន​ច្រើនជាងគេ​របស់​ពិភពលោក ​ដែល​រស់នៅ​តាម​ជួរ​ជិត​ភ្នំភ្លើង៕អត្ថបទ៖ ប៊ុនថន

នគរបាល​អេស្ប៉ាញ​ច្រានចោល​ការជាប់​ពាក់ព័ន្ធ​របស់​រុស្ស៊ី​ក្នុង​ការដាក់​គ្រឿងផ្ទុះ​ក្នុង​កញ្ចប់​សំបុត្រ

2022/12/05 02:29:19 pm        425
​​អេស្ប៉ាញ៖ យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ La Sexta បាន​រាយការណ៍​ថា កញ្ចប់​បង្កប់​គ្រឿងផ្ទុះ​ចំនួន ​៦ ដែល​ត្រូវបាន​ផ្ញើរទៅកាន់​គោលដៅ​ផ្សេងៗ​គ្នា​នៅ​ទូទាំងប្រទេស​អេ​ស្ប៉ា​ញ​កាលពី​សប្តាហ៍​មុន ទំនងជា​ការងារ​រប​ស់​បុគ្គល​តែ​ម្នាក់​ក្នុងប្រទេស ដោយបាន​លើកឡើងថា ​អាជ្ញាធរ​កំពុង​ស៊ើបអង្កេត​បញ្ហា​នេះ​។ ប៉ុន្តែ​នគរបាល​បាន​ច្រានចោល​ការជាប់​ពាក់ព័ន្ធ​នៃ​អង្គភាព​សេវាកម្ម​ចារកម្ម​រុស្ស៊ី​។​ ​កាលពី​សប្តាហ៍​មុន កញ្ចប់​សំបុត្រ​បង្កប់​គ្រឿងផ្ទុះ​ត្រូវបាន​ផ្ញើរ​ទៅកាន់​ស្ថានទូត​អ៊ុយ​ក្រែ​ន និង​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​ទីក្រុង​ម៉ា​ឌ្រី​ដ ក្រសួងការពារជាតិ​អេ​ស្ប៉ា​ញ លំនៅឋាន​របស់​នាយក​រដ្ឋមន្ត្រី​អេ​ស្ប៉ា​ញលោក​ Pedro Sanchez មជ្ឈមណ្ឌល​ផ្កាយរណប​នៅ​មូលដ្ឋាន​ទ័ពអាកាស​ Torrejon de Ardoz និង​រោងចក្រ​ផលិត​អាវុធ Instalaza ក្នុង​ទីក្រុង Zaragoza។​ រុស្ស៊ី​បាន​បដិសេធ​ការជាប់​ពាក់ព័ន្ធ​ណាមួយ ហើយ​ស្ថានទូត​របស់​ទីក្រុង​មូ​ស្គូ​ក្នុងប្រទេស​អេស្បាញ​បាន​បញ្ជាក់ថា ខ្លួន​ថ្កោលទោស​រាល់​ការគំរាមកំហែង ឬ​អំពើ​ភេរវកម្ម​ណាមួយ ជាពិសេស​អ្នក​ទាំង​ឡាយ​ណា​ដែល​ប្រព្រឹត្ត​ប្រឆាំង​បេសកកម្ម​ការទូត៕អត្ថបទ៖ ប៊ុនថន

រុស្ស៊ី​បន្ត​វាយលុក​តំបន់​របស់​អ៊ុយ​ក្រែ​ន​ ខណៈ​លោក Zelenskyy ជំរុញ​ឲ្យ​ពលរដ្ឋ​អត់ធ្មត់​ក្នុង​រដូវរងា​

2022/12/05 12:11:31 pm        379
​រុស្ស៊ី៖ រុស្ស៊ី​បន្ត​ការវាយលុក​ដ៏​ខ្លាំង​របស់ខ្លួន​នៅ​តំបន់​ភាគ​ខាងកើត និង​ភាគខាងត្បូង​ប្រទេស​អ៊ុយ​ក្រែ​នបាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ​និង​របួស​នៅក្នុង​តំបន់​ទាំងនោះ​។ នៅ​ភាគ​ខាងកើតការប្រយុទ្ធ​គ្នា​ខ្លាំង​កំពុង​កើតឡើង ខណៈ​កងទ័ព​រុស្ស៊ី​កំពុង​ព្យាយាម​ដណ្តើម​ការគ្រប់គ្រង​ទីក្រុង Bakhmut ដែលជា​បន្ទាយ​មួយ​របស់​អ៊ុយ​ក្រែ​ន​នៅក្នុង​តំបន់ Donetsk។អភិបាលក្រុង Donetsk លោក Pavlo Kyrylenko និយាយ​នៅលើ​ការ​បង្ហោះ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​កាលពី​ថ្ងៃ​អាទិត្យ​ថា មនុស្ស​ម្នាក់​ស្លាប់​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​។​ ​នៅ​ភាគ​ខាង​ត្បូង រុស្ស៊ី​បាន​បន្ត​ការវាយប្រហារ​របស់​ខ្លួន​ចូល​ទៅ​កាន់​ផ្នែក​ខាងលិច​ទន្លេ Dnipro ក្នុង​ទីក្រុង Kherson។ អភិបាលក្រុង Kherson និយាយ​ថា រុស្ស៊ី​បាន​បាញ់​ផ្លោង​មក​លើ​ទឹកដី​ទីក្រុង​នេះ ៤៦​លើក​កាលពី​ថ្ងៃ​សៅរ៍​តែមួយ​ថ្ងៃ​។ អភិបាលក្រុង​និយាយ​ថា មនុស្ស​ម្នាក់​ស្លាប់ និង​ពីរ​នាក់​ផ្សេង​ទៀត​រង​របួស​។ ជាមួយ​គ្នា​នេះ វីដេអូ​ដែល​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​បាន​រាយការណ៍​ថា ទាហាន​អ៊ុយ​ក្រែ​ន​មួយ​ចំនួន​បាន​ទៅដល់​ផ្នែក​ខាងកើត​ទន្លេ Dnipro​ ដែល​គ្រប់គ្រង​ដោយ​រុស្ស៊ី។​​ប្រធានាធិបតី​លោក Volodymyr Zelenskyy បាន​ជំរុញ​ឲ្យ​ប្រជាជន​អ៊ុយ​ក្រែ​ន​អត់ធ្មត់ និង​រឹងមាំ​ទប់​ទល់​ការ​លំបាក​ក្នុង​រដូវរងា ខណៈ​ក្រុម​មន្ត្រី​កំពុង​ប្រឹងប្រែង​ស្តារ​ឡើងវិញ​បណ្តាញ​ថាមពល និង​សេវា​ផ្សេងៗដែល​ត្រូវបាន​កាត់ផ្តាច់​ដោយ​​ការវាយប្រហារ​តាម​អាកាស​របស់​រុស្ស៊ី​។ រុស្ស៊ី​បាន​បាញ់​ផ្លោង​មក​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល ​របស់​អ៊ុយ​ក្រែ​នចាប់​តាំង​ពី​ដើម​ខែ​តុលា​បណ្តាល​ឲ្យ​ដាច់​ចរន្ត​អគ្គិសនី និង​ធ្វើ​ឲ្យ​មនុស្ស​រាប់​លាន​នាក់​គ្មាន​ថាមពល​កម្តៅ ខណៈ​សីតុណ្ហភាព​ធ្លាក់ចុះ​ទាប​៕អត្ថបទ៖ ប៊ុនថន

អង្គការសហប្រជាជាតិ​ពន្យារពេល​លើ​សេចក្ដីសម្រេច​ចំពោះ​អ្នកតំណាង​ឲ្យ​មី​យ៉ាន់​ម៉ា ខណៈ​មាន​ក្ដីកង្វល់​ពី​សង្គ្រាម​អ៊ុយ​ក្រែ​ន​

2022/12/05 11:40:26 am        240
​UN៖ អង្គការសហប្រជាជាតិ​បាន​ពន្យារពេល​ការសម្រេចចិត្ត​ថា ​តើ​បុគ្គល​ណា​ដែល​គួរតែ​តំណាង​ឲ្យ​សហភាព​មី​យ៉ាន់​ម៉ា ស្របពេល​មាន​ក្ដីបារម្ភ​ថា ​រុស្ស៊ី​ដែល​បាន​ខិតចូល​កាន់តែ​ជិត​ទៅ​នឹង​ក្រុម​មេដឹកនាំ​រដ្ឋប្រហារ ​របស់​សហភាព​មី​យ៉ាន់​ម៉ាអាច​រាំងស្ទះ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង ​ដើម្បី​ឈាន​ដល់​សេចក្ដី​សម្រេច​រួម​ជា​អន្តរជាតិ​ដោះស្រាយ ​ក្នុង​ប្រទេស​ហែកហួរ​ដោយ​វិបត្តិ​​មួយ​នេះ​។ ​គណៈកម្មការ​សាតាំង​របស់​អង្គការសហប្រជាជាតិមាន​រដ្ឋ​ជា​សមាជិក​ចំនួន​៩ របស់​អង្គការ​សហប្រជាជាតិរួមមាន​ប្រទេស​ចិន រុស្ស៊ី និង​សហរដ្ឋអាមេរិក​បាន​ចាប់ផ្ដើម​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ទី​២៩ ​ខែ​វិច្ឆិកា ក្រោម​ការពិចារណា​ថា ​តើ​បុគ្គល​មកពី​ភាគី​ខាង​ណាមួយ ដែល​គួរតែ​តំណាង​ឲ្យ​សហភាព​មី​យ៉ាន់​ម៉ា​នៅ​អង្គការសហប្រជាជាតិ តើ​គួរតែ​ជា​ឯកអគ្គរដ្ឋទូត​ដែល​កំពុង​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​លោក Kyaw Moe Tun ដែល​ត្រូវ​បាន​តែង​តាំង​ដោយ​មេដឹកនាំ​រដ្ឋាភិបាល​ជាប់ឆ្នោតលោកស្រី Aung San Suu Kyi ឬ​ជា​បុគ្គល​ដែល​ត្រូវ​បាន​តែង​តាំង​ដោយ​ក្រុម​ឧស​ត្ដម​សេនីយ៍ ដែល​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​លោកស្រី​កាលពី​ខែ​កុម្ភៈ ​ឆ្នាំ​២០២១​។​គណៈកម្មការ​នេះ​នឹង​ដាក់​ជូន​អនុសាសន៍​របស់​ខ្លួន ​ទៅកាន់​មហាសន្និបាត​អង្គការសហប្រជាជាតិ ដែល​ជា​ទូទៅ​ជា​អ្នក​បោះត្រា​ផ្ដល់​ការណែនាំ​។ សំណួរ​ជុំវិញ​អ្នកតំណាង​នៅ​អង្គការ​សហប្រជាជាតិ​របស់​សហភាព​មី​យ៉ាន់​ម៉ា ឆ្លុះបញ្ចាំង​ពី​ផលវិបាក​ដែល​ចេះតែ​កើន​ឡើង កំពុង​ប្រឈម​នឹង​សកម្មភាព​ប្រឆាំង​រដ្ឋប្រហារ ស្រប​ពេល​ដែល​ភាព​តាន​តឹង​ខាង​ភូមិសាស្ត្រ​នយោបាយ​ចេះតែ​រីក​ធំ ពាក់ព័ន្ធ​នឹង​ការ​វាយ​លុក​របស់​រុស្ស៊ី​ចូល​អ៊ុយ​ក្រែ​ន៕អត្ថបទ៖ សុខមាន

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ច្រានចោលការចោទប្រកាន់ថា ស.ស.យ.ក ផ្ញើបញ្ជីសមាជិកត្រូវប្រឡងបាក់ឌុបទៅក្រសួងអប់រំ

2022/12/05 11:27:39 am        370
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវៈនកម្ពុជា តាមរយៈផេកហ្វេសប៊ុកផ្លូវការ បានបង្ហាញពីការភ្ញាក់ផ្អើល និងសោកស្តាយជាខ្លំាង ដែលមានបុគ្គល ក៏ដូចជាក្រុមអគតិ ទុច្ចរិតមួយចំនួន ដែលបង្ហោះសារថា ស.ស.យ.ក បានរៀបចំ បញ្ជីរាយនាមសមាជិក សមាជិកា ស.ស.យ.ក ដែលត្រូវប្រឡងបាក់ឌុប ផ្ញើរទៅក្រសួងអប់រំ យុវជន និងកីឡា។ផ្អែកលើព័ត៌មាននេះ ឯកឧត្តម សូមប្រកាសបដិសេធយ៉ាងដាច់អហង្ការ ថា មិនមានករណីបែបនេះ កើតឡើងនោះទេ ផ្ទុយទៅវិញ ស.ស.យ.ក តែងតែចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយវិស័យអប់រំ។ ជាពិសេស តាំងពីឆ្នាំ ២០១៤ ស.ស.យ.ក បានចូលរួមសង្កេតការណ៍ការប្រឡងបាក់ឌុប ដើម្បីធ្វើយ៉ាងណា ឲ្យការប្រឡងប្រព្រឹត្តទៅដោយជោគជ័យ យុត្តិធម៌ ទទួលយកបាន ដោយផ្អែកលើទិសស្លោក “ អ្នកចេះគឺជាប់” ។ក្នុងនាមជាប្រធានស.ស.យ.ក និងជាពលរដ្ឋមួយរូប ឯកឧត្តម ហ៊ុន ម៉ានីក៏ចង់ឃើញការរៀបចំការប្រឡងបាក់ឌុបមួយ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាពខ្ពស់ ហើយឯកឧត្តម ក៏សូមបញ្ជាក់ជាថ្មី ជូនអាណាព្យាបាល សិស្សានុសិស្សគ្រប់រូបថា ស.ស.យ.ក មិនធ្វើសកម្មភាពណាមួយដូចការចោទប្រកាន់នោះទេ ហើយសហភាពសហព័ន្ធយុវជនកម្ពុជា នឹងទទួលខុសត្រូវចំពោះមុខច្បាប់ ប្រសិនមានការប្រព្រឹត្តខុសឆ្គងណាមួយទៅលើច្បាប់ និងលិខិតបទដ្ឋាននានា ពាក់ព័ន្ធការប្រឡងបាក់ឌុប៕

លោក Macron និយាយថា សម្ព័ន្ធ​ណា​តូត្រូវតែ​ត្រៀម​ការធានា​សន្តិសុខសម្រាប់​ប្រទេស​រុស្ស៊ី

2022/12/05 10:59:19 am        422
​បារាំង៖ លោក​ប្រធានាធិបតី​បារាំង Emmanuel Macron បាន​ប្រាប់​ទូរទស្សន៍​ជាតិ​កាលពី​ចុង​សប្ដាហ៍​នេះ​ថា សម្ព័ន្ធ​យោធា​ណា​តូ​គួរតែ​ត្រៀម​ការធានាសម្រាប់​សន្តិសុខ​របស់​ប្រទេស​រុស្ស៊ី បន្ទាប់ពី​ដំណោះ​ស្រាយ​នៃ​ជម្លោះ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ លោក Macron គឺជា​មេដឹកនាំ​ទី​២ ​របស់​បណ្ដា​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​នៅ​សប្ដាហ៍​នេះ ​ក្នុង​ការ​បើក​ឲ្យ​មានការ​ពិភាក្សា​ដោយ​ចំហ​ពី​ទំនាក់ទំនង​នាពេល​អនាគត ​របស់លោក​ខាងលិច​ជាមួយ​រុស្ស៊ី​។ នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន TF1 និង​បណ្ដាញ​ទូរទស្សន៍ LCI របស់​បារាំង លោក Macron បាន​ហៅ​កិច្ចប្រជុំ​របស់លោក​ជាមួយ​លោក​ប្រធានាធិបតី​អាមេរិក Joe Biden នៅ​សប្ដាហ៍​នេះ​ថា ជា​ជោគជ័យ ដោយ​បន្ថែមថា​ មេដឹកនាំ​ទាំង​២​ បានចាប់ផ្ដើម​ពិភាក្សា​អ្វី​ដែលជា​សន្តិភាព ក្រោយ​ជម្លោះ​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។លោក Macron បាន​ទទួលស្គាល់ថា ក្ដីកង្វល់​របស់លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ដែលថា សម្ព័ន្ធ​យោធា​ណា​តូនឹងដាក់​ពង្រាយ​អាវុធដែល​នឹង​គំរាមកំហែង​ដល់​រុស្ស៊ី ដោយ​និយាយ​ថា សមាជិក​របស់​សម្ព័ន្ធ​យោធា​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក ចាំបាច់​ត្រូវ​ត្រៀមផ្ដល់​ការធានា​សន្តិសុខ​ដល់​សហព័ន្ធរុស្ស៊ី នៅពេល​ទីក្រុង Moscow ចូល​តុ​ចរចា​ជាមួយ​ទីក្រុង Kiev និង​លោកខាងលិច​។ប៉ុន្តែ ខណៈដែល​លោក​និយាយថា សម្ព័ន្ធ​យោធា​ណា​តូ​ទំនងជា​នឹង​ក្លាយ​ជា​ចំណែក​មួយ​សម្រាប់​ប្រធានបទ​សន្តិ​ ខណៈដែល​លោក​ប្រកាន់ខ្ជាប់​គោលការណ៍​របស់​សម្ព័ន្ធ​នេះ​ថា ​នឹង​មានតែ​ប្រទេស​អ៊ុយ​ក្រែ​ន​តែមួយគត់​ដែល​នឹង​សម្រេច​ថា ​តើ​នៅពេលណា​នឹង​ចូល​តុ​ចរចា​ឡើងវិញ​ជាមួយ​រុស្ស៊ី ព្រមទាំង​បាន​ប្ដេជ្ញា​ចាត់ការ​ក្នុង​កម្រិត​អតិប្បរមា ដើម្បី​បង្កើន​ផ្នែក​យោធា​របស់​ទីក្រុង Kiev ក្នុងពេល​ជាមួយគ្នា​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាជ្ញាធរស៊ូដង់បោសសម្អាតរថយន្តរងការបំផ្លិចបំផ្លាញ និងត្រូវបានគេលួចរាប់ពាន់គ្រឿងចេញពីផ្លូវនៅទីក្រុង Khartoum
06/25/2026 09:06 PM
ប៉ាឡេស្ទីនរិះគន់ការជំរុញរបស់អ៊ីស្រាអែល ដើម្បីគ្រប់គ្រងទីតាំងបុរាណនៅតំបន់វ៉េសប៊ែង
06/25/2026 09:06 PM
រដ្ឋមន្រ្តីអាកាសធាតុស៊ុយអែតនាំទារករបស់លោកស្រីមកចូលរួមជំនួបសហភាពអឺរ៉ុប
06/25/2026 09:06 PM
តម្លៃប្រេងវិលត្រឡប់មករកកម្រិតមុនសង្រ្គាមអ៊ីរ៉ង់វិញ ខណៈការផ្គត់ផ្គង់កើនឡើងពីមជ្ឈិមបូព៌ា
06/25/2026 09:06 PM
រថយន្តបើក​បុក​ចូល​ហ្វូងអ្នកគាំទ្របាល់ទាត់ម៉ិកស៊ិក នៅទីក្រុង​​​ Cabo San Lucas ដោយមាន​អ្នករបួស​ជាច្រើន​នាក់​
06/25/2026 08:06 PM
កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បញ្ជាក់​ថា អ៊ីស្រាអែលត្រូវតែដកទ័ព​ចេញពីលីបង់ទាំងស្រុង
06/25/2026 08:06 PM
កុងហ្គោចេញ​នីតិវិធី​ចត្តាឡីស័ក ចំពោះ​អ្នកធ្វើដំណើរមកពីតំបន់រងប៉ះពាល់ដោយជំងឺ Ebola
06/25/2026 08:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាង EU និង​អាមេរិក នឹងចូលជាធរមានមុនថ្ងៃ​កំណត់របស់លោក Trump
06/25/2026 08:06 PM
លោក Trump លើក​ឡើង​ថា មេដឹកនាំ​អ៊ុយក្រែន កំពុងធ្វើបាន «ល្អ» ក្នុង​ការតទល់នឹង​រុស្ស៊ី
06/25/2026 08:06 PM
ដាណឺម៉ាកអនុម័តការដាក់ពង្រាយបេសកកម្ម នៅ​ច្រកសមុទ្រ Hormuz
06/25/2026 08:06 PM