សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលក្រាបថ្វាយបង្គុំគាល់ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី
សម្តេចតេជោអញ្ជើញជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន
សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិន នាព្រឹកថ្ងៃនេះ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញចូលរួមពិធីប្រគល់-ទទួលថវិកាបរិច្ចាគពីគណៈសង្ឃនាយកកម្ពុជាចំនួន ១៦០លានរៀលជូនមូលនិធិគន្ធបុប្ផា

ព័ត៌មានសំខាន់ៗ

អភិបាលខេត្តត្បូងឃ្មុំ បើកវិញ្ញាសារប្រឡងនៅមណ្ឌលវិទ្យាល័យហ៊ុនសែនសួង

2022/12/05 10:36:57 am        388
ត្បូងឃ្មុំ៖ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងថា ការប្រឡងបាក់ឌុបឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុនៗដែរ នីតិវិធីនៃការរៀបចំទាំងអស់ រឹតតែមានការប្រុងប្រយ័ត្ន និងតឹងរឹងបំផុតពោលគឺ «អ្នកចេះគឺជាប់»។ថ្លែងបែបនេះ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញកាត់បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ-បាក់ឌុប ឆ្នាំសិក្សា២០២១-២០២២ នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ នៅមណ្ឌលវិទ្យាល័យតេជោហ៊ុនសែនសួង ស្ថិតនៅក្រុងសួង ខេត្តត្បូងឃ្មុំ ។លោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ ឲ្យដឹងថា ចំពោះខេត្តត្បូងឃ្មុំមានមណ្ឌលប្រឡងមានចំនួន ០៩ មណ្ឌល ដោយក្នុងនោះថ្នាក់វិទ្យាសាស្រ្តមានចំនួន ០៣ មណ្ឌល និងថ្នាក់វិទ្យាសាស្រ្តសង្គមមានចំនួន០៦ មណ្ឌល មានបេក្ខជនសរុប៤៩៣៥នាក់ ក្នុងនោះស្រីមានចំនួន២៧៩០នាក់៕

បេក្ខជនមានបញ្ហាសុខភាពក្នុងអំឡុងដំណើរសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

2022/12/05 10:31:36 am        88
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១នេះ មានបេក្ខជនមួយចំនួន មកពីខេត្តឧត្តរមានជ័យ បាត់ដំបង កំពង់ស្ពឺ ត្បូងឃ្មុំ មណ្ឌលគិរី ដែលមានបញ្ហាសុខភាពនៅក្នុងដំណើរសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២។ ក្នុងនោះបេក្ខជនមួយចំនួន បានបន្តការប្រឡងឡើងវិញក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល និងបេក្ខជនផ្សេងទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ក្រសួងអប់រំ យុវជន និងកីឡា ជំរុញលើកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រឡង។ (ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា)

ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ចុះពិនិត្យដំណើរការប្រឡងបាក់ឌុបនៅកំពត

2022/12/05 10:26:47 am        347
កំពត៖ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្តម ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ(ACU) រួមដំណើរដោយឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានចុះពីនិត្យដំណើរការប្រឡងបាក់ឌុប និងបើកវិញ្ញាសានៅសាលាមិត្តភាពកម្ពុជា-ជប៉ុនកំពតក្រុង។ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពត លោកតាក់ ហាប់ បានប្រាប់ឲ្យឲ្យដឹងថា ខេត្តកំពតបានរៀបចំការប្រឡងសញ្ញាបត្រទុតិយភូមិ (បាក់ឌុប)ចំនួន១០មណ្ឌល វិទ្យាសាស្ត្រ ៣មណ្ឌល និងវិទ្យាសាស្ត្រសង្គម ៧មណ្ឌល ស្មើ២១៥បន្ទប់ និងមានបេក្ខជនប្រឡងជាង៥ពាន់នាក់ ។មុនពេល និងពេលប្រឡង មានការចូលរួមរៀបចំដោយយកចិត្តពី គណៈកម្មការជាច្រើន ដូចជាគណៈកម្មការមេប្រយោគទូទាំងប្រទេស គណៈកម្មការអប្បមាទ និងគណៈកម្មការអនុរក្ស ប្រធាន អនុប្រធានមណ្ឌល រហូតដល់អនុរក្ស ហើយក្នុងនោះអ្នកដែលចូលរួមសហការមានអង្គភាពប្រឆាំងអំពើពុករលួចផងដែរ។ក្រោយពីបានពិនិត្យ និងបើកវិញ្ញារួច ឯកឧត្តម ទេសរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលខេត្តកំពតបានវាយតម្លៃថាការរៀបចំការប្រឡងនៅខេត្តកំពតមានលក្ខណៈល្អប្រសើរ ត្រឹមត្រូវ សុក្រឹត យុត្តិធម៌ និងបានលើកទឹកចិត្តដល់សិស្សានុសិស្ស ត្រូវប្រមូលអារម្មណ៍ កុំភ័យ ហើយត្រូវខិតខំបញ្ចេញសមត្ថភាពឲ្យពេញទំហឹង ដើម្បីយកនិទ្ទេសល្អឲ្យបានកាន់តែច្រើនជូនដល់ខេត្តកំពត៕

សារព័ត៌មាន Politico និយាយថា មន្ទីរ​បញ្ច​កោណ​អាច​អស់​កញ្ចប់​ថវិកា​សម្រាប់​ជំនួយ​អ៊ុយ​ក្រែ​ន​

2022/12/05 10:21:26 am        373
​អាមេរិក៖ ទស្សនាវដ្ដី និង​សារព័ត៌មាន Politico បាន​រាយការណ៍​កាលពី​ថ្ងៃ​សៅរ៍​ ដោយ​សំអាង​ដល់​ឯកសារ​ផ្ទៃក្នុង​របស់​ក្រសួងការពារជាតិ និង​មន្ត្រី​ដែល​ដឹង​អំពី​បញ្ហា​នេះ​ថា ការ​កាត់ផ្តាច់​កញ្ចប់​ថ​វិកា​កាន់តែខ្លាំង​ដល់​មន្ទីរ​បញ្ច​កោណ ​អាច​ប៉ះពាល់​ក្នុងការផ្ដល់​ជំនួយ​យោធា​អាមេរិក​ដល់​អ៊ុយ​ក្រែ​ន រួមទាំង​កាំភ្លើង​ធំ និង​គ្រាប់រំសេវ​។ ​សភា​មាន​ពេលវេលា​រហូតដល់​ថ្ងៃទី​១៦ ​ខែ​ធ្នូ ដើម្បី​អនុម័ត​កញ្ចប់​ថវិកា​ការការពារ​ជាតិ​ពេញ​មួយ​ឆ្នាំ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​ដំណោះស្រាយ​បន្ត ឬ CR ខណៈ​គណបក្ស​សាធារណរដ្ឋ និង​គណបក្ស​ប្រជាធិបតេយ្យ​ជជែក​ដេញ​ដោល​។ ទោះបីជា​យ៉ាងណាក៏ដោយ ដំណោះស្រាយ​នេះ​នឹង​កាត់បន្ថយ​ការ​ផ្តល់​មូលនិធិ​ របស់​មន្ទីរ​បញ្ចកោណ​ចំនួន ​២៩​ពាន់​លាន​ដុល្លារ ឬ ៣.៧% បើ​ប្រៀបធៀប​ទៅ​នឹង​អ្វី​ដែល​សេត​វិមាន​បាន​ស្នើ​សុំ​ សម្រាប់​ឆ្នាំ​សារពើពន្ធ 2023 នេះ​បើ​យោង​តាម​របាយការណ៍​។​នេះ​មានន័យថា ក្រសួងការពារជាតិ​នឹងត្រូវ​បញ្ឈប់​គម្រោង​សំខាន់ៗ រួម​ទាំង​ជំនួយ​ដល់​ក្រុង Kiev អំឡុង​ពេល​មាន​ជម្លោះ​ជាមួយ​រុស្ស៊ី​។ ​លោក Michael McCord ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​របស់​មន្ទីរ​បញ្ច​កោណ ត្រូវបាន​គេ​ដកស្រង់​សម្តី​ដោយ​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា សហរដ្ឋអាមេរិក​នឹង​ជួប​បញ្ហា​ក្នុង​ការបញ្ជូន​គ្រាប់រំសេវ​ថ្មីៗ​ ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន ខណៈ​មូលនិធិ​ដែល​ត្រូវ​បាន​ស្នើសុំ​ដោយ​ទីក្រុង Kiev នឹង​អស់​នៅ​​និទាឃរដូវ​៕អត្ថបទ៖ សុខមាន

ក្រុម​អវកាសយានិក​ចិន​ត្រឡប់​មកកាន់​ភពផែនដី​វិញ​ដោយ​ជោគជ័យ​ ក្រោយ​បញ្ចប់​បេសកកម្ម​ ៦​ខែ​

2022/12/05 10:03:02 am        392
​ចិន៖ ទូរទស្សន៍​រដ្ឋ​ចិន CCTV បាន​រាយការណ៍​ថា ក្រុម​អវកាសយានិក​ចិន​ចំនួន ​៣​នាក់​បាន​វិល​ត្រឡប់​មកកាន់​ភព​ផែនដី​វិញ​កាលពី​ថ្ងៃអាទិត្យ ទី​៤​ធ្នូ តាម​យានអវកាស Shenzhou-14 ក្រោយ​បញ្ចប់​បេសកកម្ម​រយៈពេល​ ៦​ខែ​នៅលើ​ស្ថានីយ​អវកាស​របស់​ចិន​។ ​ក្រុម​អវកាសយានិក​ទាំង ​៣​នាក់​មាន​មេបញ្ជាការ​លោក Chen Dong និង​ក្រុមការងារ​លោក Liu Yang និង​លោក Cai Xuzhe ដែល​ត្រូវ​បាន​ត្រួតពិនិត្យ​ចុងក្រោយ ជា​ពេលវេលា​ដ៏​សំខាន់​នៃ​ការសាងសង់​នៅ​ស្ថានីយ​អវកាស ដែល​បាន​បញ្ចប់​រួចរាល់​កាលពី​ខែ​វិច្ឆិកា បាន​និយាយ​នៅ​ក្នុង​បន្ទប់​ថត​សំឡេង​ដែល​បាន​ផ្សាយ​នៅ​លើ​ទូរទស្សន៍​រដ្ឋ CCTV ​ថា ពួក​លោក​ទាំងអស់គ្នា​មាន​អារម្មណ៍ល្អ​ណាស់​បន្ទាប់​ពី​ចុះចត។​ទូរទស្សន៍​រដ្ឋ CCTV បាន​រាយការណ៍​ថា យានអវកាស​នេះ​បាន​ចុះចត​នៅ​ទីតាំង Dongfeng ក្នុង​ភាគ​ខាងជើង​តំបន់​ស្វយ័ត​ម៉ុង​ហ្គោ​លី​នៅ​ម៉ោង 8.09យប់ ដោយ​បុគ្គលិក​មកពី​ទីភ្នាក់ងារ​អវកាស​បាន​ប្រកាស​បេសកកម្ម​ទាំងស្រុង ដែល​បាន​ចាប់ផ្ដើម​កាលពី​ថ្ងៃ​ទី​៥ ​ខែ​មិថុនា​ថា​ជា​ការ​បញ្ចប់​ដោយ​ជោគជ័យ។ ក្រុម​អវកាសយានិក​ថ្មី​របស់​ចិន​មាន​គ្នា​ ៣​នាក់​បាន​ទៅដល់​ស្ថានីយ​អវកាស​នោះ​តាម​យានអវកាស Shenzhou-15 ដើម្បី​គ្រប់គ្រង​ការងារ​បន្ត​ពី​ពួកគេ​កាលពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន​៕អត្ថបទ៖ សុខមាន

ទេសរដ្ឋមន្រ្តី លី ធុជ បានផ្ញើសារអបអរសាទរខួប៣០ឆ្នាំរបស់អង្គការ MAG ដែលបានចូលរួមដល់ការងារសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា

2022/12/05 09:50:38 am        209
 ភ្នំពេញ៖ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានផ្ញើសារជូនលោក Alexey Kruk ប្រធានអង្គការ MAG ប្រចាំកម្ពុជា និងក្រុមការងារ MAG ទាំងអស់ ក្នុងឱកាសប្រារព្ធខួប ៣០ឆ្នាំ នៃការងារសកម្មភាពមីននៅកម្ពុជា ដែលជាការងារដ៏អស្ចារ្យ ក្នុងការជួយសង្គ្រោះជីវិតប្រជាពលរដ្ឋ និងការចូលរួមចំណែកក្នុងការកសាងអនាគតរបស់កម្ពុជា។ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានកោតសរសើរដល់អង្គការ MAG ដែលទទួលបានការរីកចម្រើនយ៉ាងខ្លាំង និងបានកសាងសុច្ឆន្ទៈដ៏លេចធ្លោនៅក្នុងសហគមន៍ ព្រមទាំងជូនពរឲ្យអង្គការ MAG ទទួលបានជោគជ័យជាច្រើនឆ្នាំបន្ថែមទៀត និងរួមចំណែកមិនអាចកាត់ថ្លៃបានសម្រាប់កម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តផ្តល់ការគាំទ្រ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គការ MAG រហូតដល់ប្រទេសកម្ពុជារួចផុតពីសំណល់ជាតិផ្ទុះពីសង្គ្រាមទាំងអស់។ឯកឧត្តមមានប្រសាសន៍លើកឡើងថា “ក្នុងឆ្នាំ ១៩៩២ ខណៈពេលដែលភាគីប្រដាប់អាវុធពាក់ព័ន្ធនៅតែមានទស្សនៈផ្សេងគ្នាអំពីរបៀបជួយដល់ការធានាសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា នៅពេលនោះ យើងបានឯកភាពលើតម្រូវការមនុស្សធម៌ជាបន្ទាន់មួយ នោះគឺការចាប់ផ្តើមបោសសម្អាតមីន ដើម្បីមាតុភូមិនិវត្តន៍ និងសុវត្ថិភាពរបស់ប្រជាជនកម្ពុជា។ ចាប់តាំងពីពេលនោះមក សកម្មភាពមីន បានវិវត្តន៍ពីដំណាក់កាលកសាងឡើងវិញជាមួយនឹងជម្លោះប្រដាប់អាវុធដែលកំពុងបន្តរហូតដល់ដំណាក់កាលអភិវឌ្ឍន៍ឥឡូវនេះ”។ឯកឧត្តមបន្តទៀតថា “ទោះបីជាមានព្រឹត្តិការណ៍អកុសលនៅឆ្នាំ ១៩៩៦ ដែលអង្គការ MAG បានបាត់បង់វីរបុរសដ៏អស្ចារ្យចំនួនពីររូប ដោយសារខ្មែរក្រហម គឺលោក Christopher Howes និងលោក Huon Hourth ប៉ុន្តែឆន្ទៈរបស់អ្នកដោះមីនដ៏ក្លាហានរបស់អង្គការ MAG បានបន្តការខិតខំប្រឹងប្រែង ដើម្បីបោសសម្អាតមីនដោយមិនស្ទាក់ស្ទើរឡើយ។ ខ្ញុំពិតជាសូមអរគុណចំពោះការលះបង់របស់អង្គការ MAG មិនអាចបំភ្លេចបាន”។ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា “ឆ្នាំនេះ គឺជាខួបលើកទី ៣០ នៃការបង្កើតអង្គការ MAG នៅកម្ពុជា សូមឲ្យយើងប្រើប្រាស់ព្រឹត្តិការណ៍នេះ ដើម្បីចងចាំ និងអរគុណដល់វីរបុរសដែលបាត់បង់ជីវិតរបស់យើងទាំងអស់ ដែលបានលះបង់ជីវិតសម្រាប់សកម្មភាពមីន និងសូមអរគុណដល់វីរបុរសកំចាត់មីនរបស់យើង ដែលបន្តធ្វើការដោយមិនភ័យខ្លាច និងឥតឈប់ឈរ ដើម្បីកំចាត់គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះពីប្រទេសជាតិរបស់យើង”៕

រដ្ឋលេខាធិការក្រសួងអប់រំ និងអភិបាលខេត្តតាកែវ បើកវិញ្ញាសាប្រឡងសញ្ញាមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ២០២២ នៅវិទ្យាល័យជាស៊ីមតាកែវ

2022/12/05 09:43:08 am        479
តាកែវ៖ ឯកឧត្តម ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ព្រមទាំងតំណាងអង្គភាពប្រឆាំងអំពើពុករលួយ នៅព្រឹកថ្ងៃច័ន្ទទី ៥ ខែធ្នូ ឆ្នាំ២២០២នេះ បានអញ្ជើញបើកវិញ្ញាសារប្រឡងសញ្ញាមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ២០២២ នៅវិទ្យាល័យជាស៊ីមតាកែវ។យោងតាមការបញ្ជាក់ពីលោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ បានឱ្យដឹងថា សម័យប្រឡងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២នេះ នៅទូទាំងខេត្តតាកែវ មានមណ្ឌលប្រឡងចំនួន ១៧មណ្ឌល ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ មាន០៥មណ្ឌល និងថ្នាក់វិទ្យាសាស្រ្ត ១២មណ្ឌល ស្មើនឹងបន្ទប់ប្រឡង ៣៨៩បន្ទប់ និងមានបេក្ខជនសរុប ៩៥៧១នាក់ និងស្រី ៥០២២នាក់ ដោយឡែកបេក្ខជន ចំណេះទូទៅសរុប ចំនួន ៨១៥៩នាក់ បេក្ខជនស្វៃរិនចំណេះទូទៅ ចំនួន ១១៦១នាក់ បេក្ខជនបំពេញវិជ្ជា ចំនួន ១៨៦នាក់ និងបេក្ខជនស្វៃបំពេញវិជ្ជាចំនួន ៦៥នាក់ ៕

លោកជំទាវ មិថុនា ភូថង ប្រាប់ដល់បេក្ខជនប្រឡងបាក់ឌុបត្រូវប្រឹងប្រែងអស់ពីសមត្ថភាព

2022/12/05 09:33:02 am        327
កោះកុង៖ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង នៅព្រឹកថ្ងៃទី៥ ខែធ្នូនេះ បានលើកទឹកចិត្តដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សា ត្រូវប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដែលខ្លួនមាន ចៀសវាងល្មើសនឹងបទបញ្ជាប្រឡង។ការជំរុញទឹកចិត្តរបស់អភិបាលខេត្តកោះកុងនៅពេលនេះ ធ្វើឡើងអំឡុងលោកជំទាវ មិថុនា ភូថង អញ្ជើញកាត់វិញ្ញាសារប្រឡងនៅវិទ្យាល័យចំណេះបច្ចេកទេសតេជោសែនកោះកុង។លោកជំទាវ សូមជូនពរក្មួយៗសិស្សានុសិស្សជាបេក្ខជនប្រឡងទទួលបានជោគជ័យល្អទាំងអស់គ្នា។លោកជំទាវ មិថុនា ភូថង ក៏ថ្លែងឱ្យដឹងជាមុនថា ថ្នាក់ដឹកនាំខេត្ត នឹងឧបត្ថម្ភថវិកា៤លានរៀល និងកុំព្យូទ័រយួរដៃ១គ្រឿង ប្រសិនបើបេក្ខជនប្រឡងជាប់បាននិទ្ទេសA។ មួយវិញទៀតនោះ អាចទទួលបានអាហារូបករណ៍ពីសកលវិទ្យាល័យផ្សេងទៀតផងដែរ។លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បង្ហាញថា ខេត្តកោះកុង មានមណ្ឌលប្រឡងចំនួន៣មណ្ឌល គឺទី១មណ្ឌលនៅវិទ្យាល័យចំណេះបច្ចេកទេសតេជោសែនកោះកុង ទី២មណ្ឌលនៅអនុវិទ្យាល័យ ជា ស៊ីម សាមគ្គី និងទី៣ មណ្ឌលសាលាបឋមសិក្សាទីរួមខេត្ត។សម្រាប់សិក្សាឆ្នាំ២០២១-២០២២ មានបេក្ខជនប្រឡងសរុបចំនួន១.០៥៨ ក្នុងនោះមានថ្នាក់វិទ្យាសាស្រ្ត និងវិទ្យាសាស្រ្តសង្គម។ ចំពោះដំណើរការប្រឡងថ្ងៃដំបូង ប្រព្រឹត្តដោយក្រោមបរិយាកាសសន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើរ៕(ដោយ៖ ឈឹម មករា)

អភិបាលខេត្តកំពង់ចាមបេីកប្រអប់វិញ្ញាសាប្រឡងបាក់ឌុប នៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម

2022/12/05 09:26:55 am        377
ភ្នំពេញ៖ នៅព្រឹក ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត និងឯកឧត្តម ឡៅ ឈីវអ៊ាវ អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាប្រធាន គណៈមេប្រយោគទូទាំងប្រទេស ប្រចាំខេត្តកំពង់ចាម​ បានអញ្ជើញបេីកប្រអប់វិញ្ញាសានៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម ដែលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រព្រឹត្តទៅនៅថ្ងៃទី០៥ ទី៦ ខែធ្នូ ឆ្នាំ២០២២។ គូសបញ្ជាក់ផងដែរថា ចំពោះបេក្ខជន សរុបទាំងអស់ក្នុងខេត្តកំពង់ចាមមានចំនួនបេក្ខជន៨៤០៤នាក់ ក្នុងខេត្តកំពង់ចាមមានមណ្ឌល ១៤មណ្ឌល ផ្នែកវិទ្យាសាស្ត្រមានចំនួន៩មណ្ឌល ផ្នែកវិទ្យាសាស្ត្រសង្គម ៥មណ្ឌល ហើយគ្រប់មណ្ឌលប្រឡងមានកងកម្លោះសមត្ថកិច្ចបានប្រចាំការ ការពារយ៉ាងល្អ ដោយពុំមានបាតុភាពអ្វីកើតឡើងឡើយ៕

ភាពស្ងប់ស្ងាត់នៃការដំណើរការសំណេរនាព្រឹកថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ០៥ ធ្នូ ២០២២

2022/12/05 09:18:31 am        325
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១ នៃដំណើរការសំណេរនៃវិញ្ញាសាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានភាពស្ងប់ស្ងាត់ និងសណ្ដាប់ធ្នាប់របៀបរៀបរយល្អទាំងនៅក្នុង និងក្រៅមណ្ឌល ដំណើរការប្រឡងបានប្រព្រឹត្តទៅតាមពេលវេលាដែលបានកំណត់។វិញ្ញាសាទី១នៅព្រឹកថ្ងៃទី១ នៃដំណើរការសំណេរពីម៉ោង ៧:៣០ ដល់ម៉ោង ៨:៣០ គឺមុខវិជ្ជាប្រវត្តិវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងមុខវិជ្ជាផែនដី និងបរិស្ថានវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម។ក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ករណីរកឃើញថាបានប្រព្រឹត្តផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ដោយស្វ័យប្រវត្តិ៕ (ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា)

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាជ្ញាធរស៊ូដង់បោសសម្អាតរថយន្តរងការបំផ្លិចបំផ្លាញ និងត្រូវបានគេលួចរាប់ពាន់គ្រឿងចេញពីផ្លូវនៅទីក្រុង Khartoum
06/25/2026 09:06 PM
ប៉ាឡេស្ទីនរិះគន់ការជំរុញរបស់អ៊ីស្រាអែល ដើម្បីគ្រប់គ្រងទីតាំងបុរាណនៅតំបន់វ៉េសប៊ែង
06/25/2026 09:06 PM
រដ្ឋមន្រ្តីអាកាសធាតុស៊ុយអែតនាំទារករបស់លោកស្រីមកចូលរួមជំនួបសហភាពអឺរ៉ុប
06/25/2026 09:06 PM
តម្លៃប្រេងវិលត្រឡប់មករកកម្រិតមុនសង្រ្គាមអ៊ីរ៉ង់វិញ ខណៈការផ្គត់ផ្គង់កើនឡើងពីមជ្ឈិមបូព៌ា
06/25/2026 09:06 PM
រថយន្តបើក​បុក​ចូល​ហ្វូងអ្នកគាំទ្របាល់ទាត់ម៉ិកស៊ិក នៅទីក្រុង​​​ Cabo San Lucas ដោយមាន​អ្នករបួស​ជាច្រើន​នាក់​
06/25/2026 08:06 PM
កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បញ្ជាក់​ថា អ៊ីស្រាអែលត្រូវតែដកទ័ព​ចេញពីលីបង់ទាំងស្រុង
06/25/2026 08:06 PM
កុងហ្គោចេញ​នីតិវិធី​ចត្តាឡីស័ក ចំពោះ​អ្នកធ្វើដំណើរមកពីតំបន់រងប៉ះពាល់ដោយជំងឺ Ebola
06/25/2026 08:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាង EU និង​អាមេរិក នឹងចូលជាធរមានមុនថ្ងៃ​កំណត់របស់លោក Trump
06/25/2026 08:06 PM
លោក Trump លើក​ឡើង​ថា មេដឹកនាំ​អ៊ុយក្រែន កំពុងធ្វើបាន «ល្អ» ក្នុង​ការតទល់នឹង​រុស្ស៊ី
06/25/2026 08:06 PM
ដាណឺម៉ាកអនុម័តការដាក់ពង្រាយបេសកកម្ម នៅ​ច្រកសមុទ្រ Hormuz
06/25/2026 08:06 PM