សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិន នាព្រឹកថ្ងៃនេះ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញចូលរួមពិធីប្រគល់-ទទួលថវិកាបរិច្ចាគពីគណៈសង្ឃនាយកកម្ពុជាចំនួន ១៦០លានរៀលជូនមូលនិធិគន្ធបុប្ផា
សម្តេចតេជោ ហ៊ុន សែន នឹងបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិនរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៥ដល់២៧ ខែមិថុនាខាងមុខនេះ
កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន

ព័ត៌មានសំខាន់ៗ

សហភាព​អឺរ៉ុប​ត្រៀម​កញ្ចប់​ទណ្ឌកម្ម​ទី​៩​ ដាក់​លើ​រុស្ស៊ី​

2022/11/25 10:47:41 am        656
​អឺរ៉ុប៖ ប្រធាន​គណៈកម្មការ​សហ​ភាព​អឺរ៉ុប​លោកស្រី Ursula von der Leyen​ បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា សហភាព​អឺរ៉ុប​កំពុង​ត្រៀម​កញ្ចប់​ទណ្ឌកម្ម​ទី​៩ ដាក់​លើ​រុស្ស៊ី។​ ​នៅ​ក្នុង​សុន្ទរកថាអំឡុង​ដំណើរ​ទស្សនកិច្ចរបស់​លោក​ស្រី​ទៅកាន់​រដ្ឋធានី Helsinki របស់​ប្រទេស​ហ្វាំ​ង​ឡង់ លោកស្រី Leyen បាន​និយាយ​ថា យើង​កំពុង​ប្រឹងប្រែង​ណាស់​ក្នុង​ការ​ដាក់​សម្ពាធ​លើ​រុស្ស៊ី ដើម្បី​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សមត្ថភាព​សង្គ្រាម​របស់​ប្រទេស​នេះ​នៅ​ក្នុង​ទឹកដី​អ៊ុយ​ក្រែ​ន​។ ​លោកស្រី​បាន​បន្ថែម​ថា សហភាព​អឺរ៉ុបរួម​ជាមួយ​ប្រទេស​ជា​សមាជិក G7 និង​ដៃ​គូរ​សំខាន់ៗ​ផ្សេងទៀតនឹង​អនុម័ត​ឆាប់ៗ​លើ​ការកំណត់​តម្លៃ​ជាស​កល​លើ​ប្រេង​របស់​រុស្ស៊ី។ ដោយ​បន្ថែមថា ​យើង​នឹងមិន​សម្រាក​ទេ រហូត​ទាល់តែ​អ៊ុយ​ក្រែ​ន​ឈ្នះ​លោក​ប្រធានាធិបតីរុស្ស៊ី Vladimir Putin និង​សង្គ្រាម​ខុសច្បាប់ ​និង​ឃោរឃៅ​របស់លោក​។ដោយ​កំពុង​ទាក់ទាញ​ការចាប់អារម្មណ៍​ចំពោះ​ការពិត​ដែលថា​ ប្រជាពលរដ្ឋ​អ៊ុយ​ក្រែ​នបាន​អត់ធ្មត់​រស់នៅក្នុង​ស្ថានភាព​ដ៏​លំបាក ព្រោះតែ​ការវាយប្រហារ​របស់​រុស្ស៊ីលើ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ប្រទេស​នេះ ដែល​បណ្ដាល​ឲ្យ​គ្មាន​ទឹកស្អាត និង​អគ្គិសនី​ប្រើប្រាស់​ធ្ងន់ធ្ងរ លោកស្រី Leyen លើកឡើងថា ​លោក Putin ត្រូវតែ​ទទួលខុសត្រូវ​ចំពោះ​រឿងនេះ​។ ​លោកស្រី​ថា ទារក ឪពុក​ម្ដាយ និង​ជីដូន​ជីតា​របស់​ពួកគេ​កំពុង​រងា​នៅ​ក្នុង​ភាព​ងងឹត ហើយ​ខ្ញុំ​ថ្កោល​ទោស​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ការវាយប្រហារ​ដ៏​ឃោរឃៅ​នេះ។ ប៉ុន្តែ​ខ្ញុំ​ក៏បាន​ដឹង​ដែរ​ថា មិត្ត​ភ័ក្ត្រ​ដ៏​ច្រើន​របស់​អ៊ុយ​ក្រែ​ននឹង​ពុះពារ​ឆ្លង​ផុត​សោកនាដកម្ម​នេះ ពួកគេ​មាន​សមត្ថភាព​ខ្លាំងក្លា​៕អត្ថបទ៖ សុខមាន

វិមាន​ក្រឹម​ឡាំង​៖ មេដឹកនាំ​អ៊ុយ​ក្រែ​នអាច​បញ្ចប់​ការរង​ទុក្ខ​បាន​ដោយ​បំពេញ​តាម​តម្រូវការ​របស់​រុស្ស៊ី​

2022/11/25 10:23:00 am        526
​រុស្ស៊ី៖ វិមាន​ក្រឹម​ឡាំង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​២៤​ វិច្ឆិកា បាន​ទាត់ចោល​ការចោទប្រកាន់​ដែល​ថា ការ​វាយប្រហារ​របស់​ខ្លួន​ដាក់​គោលដៅ​លើ​បណ្ដាញ​ផ្គត់ផ្គង់​អគ្គិសនី​របស់​អ៊ុយ​ក្រែ​ន ប៉ុន្តែ​បាន​និយាយ​ថា ​ទីក្រុង Kyiv អាច​បញ្ចប់​ការ​រង​ទុក្ខ​របស់​ប្រជាពលរដ្ឋ​ខ្លួន ​ដោយ​បំពេញ​តាម​ការ​ទាមទារ​របស់​រុស្ស៊ី​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​នេះ។ ​ការ​បាញ់​ផ្លោង​មី​ស៊ី​ល​ដដែលៗ​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល ​ទូទាំង​អ៊ុយ​ក្រែ​ន​កាលពី​ប៉ុន្មាន​សប្ដាហ៍​មុន បាន​បង្ខំ​ឲ្យ​មនុស្ស​រាប់​លាន​នាក់​គ្មាន​អគ្គិសនី​ប្រើប្រាស់ គ្មាន​ទឹក​ស្អាត ឬ​គ្មាន​ម៉ាស៊ីន​កំដៅ​រយៈពេល​ច្រើន​ម៉ោង ​ឬ​ច្រើន​ថ្ងៃ ស្រប​ពេល​សីតុណ្ហភាព​ត្រជាក់​នៅ​ខាងក្រៅ​បាន​ធ្លាក់​ចុះ​ទាប​ជាង​កម្រិត​មធ្យម​។ ប៉ុន្តែ​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក Dmitry Peskov បាន​ប្រាប់​ក្រុម​អ្នកយក​សារព័ត៌មាន​ថា ពុំ​មាន​ការវាយប្រហារ​ដាក់​គោលដៅ​លើ​សង្គម​ឡើយ ហើយក៏​ពុំបាន​ផ្ដោត​ជាពិសេស​ណាមួយ​ដែរ​។​លោ​កថា​ គោលដៅ​នានា​ដែល​ជាប់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ ​ឬ​ដោយ​ប្រយោល​ចំពោះ​យោធា​គឺជា​មុខ​ព្រួញ​នៃ​ការវាយប្រហារ​របស់​យើង។ លោក Peskov ត្រូវ​បាន​សួរ​ថា​ តើ​ការ​រង​ទុក្ខ​របស់​ជន​ស៊ីវិល​អ៊ុយ​ក្រែ​ន អាច​ផ្សះផ្សា​ជាមួយ​គោលជំហរ​របស់​លោក​ប្រធានាធិបតី Vladimir Putin ដោយ​របៀប​ណា។ លោក Putin ធ្លាប់​បាន​និយាយ​ហើយ​ថា ​រុស្ស៊ី​គ្មាន​បំណង​បំផ្លាញ​អ៊ុយ​ក្រែ​ន ឬ​ប្រជាពលរដ្ឋ​របស់​ប្រទេស​នេះ​ដែរ​៕អត្ថបទ៖ សុខមាន

មេដឹកនាំ​បក្ស​ប្រឆាំង​លោក Anwar Ibrahim ត្រូវ​បាន​តែង​តាំង​ជា​នាយករដ្ឋមន្ត្រី​ទី​១០ ​របស់​ម៉ាឡេស៊ី​

2022/11/24 02:48:17 pm        758
​ម៉ាឡេស៊ី៖ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​មេដឹកនាំ​បក្ស​ប្រឆាំង​លោក Anwar Ibrahim ត្រូវបានតែងតាំង​ជានា​យក​រដ្ឋមន្ត្រី​ថ្មីរបស់​ប្រទេស​ម៉ាឡេស៊ី ក្រោយ​រយៈពេល​ជាច្រើន​ថ្ងៃ​នៃ​ភាពទាល់ច្រក​ក្រោយ​ការ​បោះ​ឆ្នោត។​ មេដឹកនាំ​ថ្មី​រូបនេះ​ត្រូវ​បាន​តែងតាំង​ដោយ​ព្រះមហាក្សត្រ Sultan Abdullah បន្ទាប់​ការបោះឆ្នោត​កាល​ពី​ចុង​សប្តាហ៍​កន្លងទៅ ​ពុំ​អាច​បង្កើត​រដ្ឋាភិបាល​ថ្មី​បាន។​ មិន​ថា ​លោក Anwar ឬ​អតីត​នាយករដ្ឋមន្ត្រី Muhyiddin Yassin ទេ ពួកគេ​សុទ្ធតែ​ឈ្នះ​សំឡេង​ភាគច្រើន​ត្រូវ​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី។ ​លោក Anwar​ នឹង​ធ្វើ​សច្ចាប្រណិធាន​មុខ​ព្រះមហាក្សត្រ​នៅ​វេលា​ម៉ោង ៥​ល្ងាច​ម៉ោង​ក្នុងស្រុក​ត្រូវ​នឹង​ម៉ោង ៩​ម៉ោង​សកល​ថ្ងៃ​ព្រហស្បតិ៍​នេះ។​ ព្រះបរមរាជវាំង​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា ដោយ​ផ្អែកលើ​ច្បាប់​ធម្មនុញ្ញ ព្រះមហាក្សត្រ​សម្រេច​តែង​តាំងលោក Anwar Ibrahim ជា​នាយក​រដ្ឋមន្ត្រី​លើក​ទី១០ របស់​ម៉ាឡេស៊ី។​ គណបក្ស Pakatan Harapan (PH)​ របស់​លោក Anwar ដែល​បាន​ឈ្នះ​ចំណែក​ធំ​បំផុត​នៃ​អាសនៈ​នៅ​ការ​បោះ​ឆ្នោត​កាលពី​ថ្ងៃ​សៅរ៍ ពុំ​មាន​អាសនៈ​គ្រប់គ្រាន់​សម្រាប់​ខ្លួនឯង​ឲ្យ​បង្កើត​រដ្ឋាភិបាល​បាន​នោះ​ទេ ហើយ​គេ​ក៏​ពុំ​ទាន់​ដឹង​ច្បាស់​ភ្លាមៗ​នោះ​ដែរ​ថា ​តើ​គណបក្ស​មួយ​ណាដែល​លោក​នឹងចូលរួម​ជាមួយ ​ដើម្បី​បង្កើត​រដ្ឋាភិបាលចម្រុះ​ថ្មី។​ការតែងតាំង​ជា​នាយករដ្ឋមន្ត្រី​របស់​លោក Anwar វ័យ ៧៥​ឆ្នាំ​គឺជា​ការ​បំពេញ​ក្តី​ស្រមៃ​រយៈពេល​ច្រើន​ទសវត្សរ៍​របស់​លោក​ផង​ដែរ ក្នុង​ការ​ក្លាយ​ជា​មេដឹកនាំ​ម៉ាឡេស៊ី។​ កាលពី​ដំបូង​ឡើយ​លោក Anwar ធ្លាប់​ជា​ឧបនាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​អំឡុង​ទសវត្សរ៍​ឆ្នាំ១៩៩០ ប៉ុន្តែ​លោក​ត្រូវ​បាន​គេ​ទម្លាក់​ចេញពី​តំណែង​វិញ ពាក់ព័ន្ធ​នឹង​ករណី​ចោទប្រកាន់​ពីបទ​ស្រលាញ់​ភេទ​ដូច​គ្នា ក្រោម​ការដឹកនាំ​របស់​អតីត​នាយក​រដ្ឋមន្ត្រី Mahathir Mohamad​ គឺជា​ការចោទប្រកាន់​មួយ​ដែល​លោក​អះ​អាង​ថា វា​ផ្តើម​ចេញពី​រឿង​នយោបាយ៕អត្ថបទ៖ សុខមាន

មនុស្ស​ម្នាក់​ស្លាប់ និងជាង ២០នាក់​របួស​ក្នុង​ការ​បំផ្ទុះ ២លើក​នៅ​ទីក្រុង​ហ្សេរុយសាឡឹម

2022/11/24 02:31:44 pm        668
​អ៊ីស្រាអែល៖ នគរបាល​​អ៊ីស្រាអែល​និយាយថា ការផ្ទុះ​ ២លើក​ដាច់ដោយឡែក​ពីគ្នា​នៅ​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម ​បណ្តាល​ឲ្យ​ជនជាតិ​អ៊ីស្រាអែល​ម្នាក់​ស្លាប់ និង​រងរបួស​ជាង ២០​នាក់​។ គ្មាន​ក្រុម​ណា​អះអាង​ទទួលខុសត្រូវ​នៅឡើយ​ទេ ប៉ុន្តែ​ក្រុម​អ៊ីស្លាម​ប៉ា​ឡេ​ស្ទី​ន Hamas បានចេញ​សេចក្តីថ្លែងការណ៍​សាទរ​ការ​បំផ្ទុះ​នេះ​។ ការផ្ទុះ​លើកដំបូង​បានកើត​ឡើង​នៅ​ព្រឹក​ថ្ងៃ​ពុធ​នៅ​ចំណតរថយន្ត​ក្រុង​មួយកន្លែង ​ក្នុង​តំបន់​ដែលមាន​ប្រជាជន​អ៊ីស្រា​អែល​ជាច្រើន​រស់នៅ​។ ​ការផ្ទុះ​លើក​ទី​២ ត្រូវបាន​បំផ្ទុះ​នៅ​ ៣០​នាទី​ក្រោយពី​ការ​បំផ្ទុះ​លើក​ទី​១ នៅ​ផ្នែក​ផ្សេង​នៃ​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម​។ សារព័ត៌មាន​ក្នុងស្រុក​រាយការណ៍​ថា គ្រឿងផ្ទុះ​នោះ​មាន​ផ្ទុក​ដោយ​ដែកគោល និង​វត្ថុ​ផ្សេងៗ​ទៀត​។ ក្រុម Hamas បានចាត់ទុក​អ្វីដែល​បានកើត​ឡើង​នៅ​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម​ថា ​ជា​លទ្ធផល​នៃ​ការចូល​គ្រប់គ្រង​របស់​អ៊ីស្រាអែល​។ការវាយប្រហារ​ដោយ​គ្រាប់បែក​បានក្លាយ​ជា​រឿង​ដ៏​កម្រ​នៅ​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ ឧបទ្ទវ​ហេតុនេះ​កើតឡើង​នៅពេលដែល​កិច្ចពិភាក្សា​ចម្រុះ​ កំពុងដំណើរការ​សម្រាប់​អតីត​នាយករដ្ឋមន្ត្រីលោក Benjamin Netanyahu ដើម្បី​បង្កើត​រដ្ឋាភិបាល​ក្រោយ​ការបោះឆ្នោតជាតិ​នៅ​ថ្ងៃទី១​ ខែវិច្ឆិកា​៕អត្ថបទ៖ ប៊ុនថន

BREAKING NEWS!! មេដឹកនាំបក្សប្រឆាំងប្រទេសម៉ាឡេស៊ី លោក Anwar Ibrahim ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថ្មីម៉ាឡេស៊ី

2022/11/24 01:23:39 pm        442
លោក Anwar Ibrahim មេដឹកនាំបក្សប្រឆាំងប្រទេសម៉ាឡេស៊ី ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថ្មីម៉ាឡេស៊ី។លោក Anwar Ibrahim ជារដ្ឋបុរសម៉ាឡេស៊ី យូរអង្វែងមកហើយ គឺជានាយករដ្ឋមន្ត្រីថ្មី របស់ ប្រទេសបន្ទាប់ពីរាជវាំងរបស់ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះបានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះ ដោយបញ្ចប់ភាពជាប់គាំងការបោះឆ្នោតដែលបានអូសបន្លាយពេល។ បន្ទាប់ពីកិច្ចប្រជុំជាមួយអ្នកគ្រប់គ្រងរដ្ឋ និងស្របជាមួយរដ្ឋធម្មនុញ្ញម៉ាឡេស៊ី ព្រះមហាក្សត្រ បានតែងតាំងលោក Anwar Ibrahim ជានាយករដ្ឋមន្ត្រីទី១០របស់ប្រទេសនេះ។

ពលរដ្ឋ​អ៊ុយ​ក្រែ​ន​រង​ទុក្ខ​ក្នុង​អាកាសធាតុ​ត្រជាក់ ​និង​គ្មាន​អគ្គិសនី ​ខណៈ​លោក Zelenskyy ទទូច​ឲ្យ UN​ ដាក់ទោស​រុស្ស៊ី​

2022/11/24 12:37:31 pm        382
អ៊ុយក្រែន៖ ​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskyy បាន​ជំរុញ​ដល់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ឲ្យ​ចាត់វិធានការ​ប្រឆាំង​រុស្ស៊ី ជុំវិញ​ការវាយប្រហារ​តាម​អាកាស​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល ដែល​បានធ្វើ​ឲ្យ​ទីក្រុង​ជាច្រើន​របស់​អ៊ុយ​ក្រែ​ន​ធ្លាក់​ចូលក្នុង​ភាព​ង​ងឹ​ង​ជាថ្មី និង​អាកាសធាតុ​ត្រជាក់ ខណៈ​រដូវរងា​ជិត​ចូលមក​ដល់​។ ​រុស្ស៊ី​បាន​បាញ់ស្រោច​មី​ស៊ី​ល​ពាសពេញ​ប្រទេស​អ៊ុយ​ក្រែ​នកាលពី​ថ្ងៃ​ពុធសម្លាប់​មនុស្ស ​១០​នាក់ បង្ខំ​ឲ្យ​បិទ​រោងចក្រ​ថាមពល​អគ្គិសនី និង​កាត់ផ្ដាច់​ប្រព័ន្ធ​ទឹក និង​ការផ្គត់ផ្គង់​អគ្គិសនី​នៅ​តំបន់​ជា​ច្រើន ព្រមទាំង​ប៉ះពាល់​តំបន់​មួយចំនួន​ក្នុងប្រទេស​ជិតខាង​ម៉ូ​ល​ដូ​វ៉ា​។​ លោក Zelenskyy បាន​និយាយ​តាម​ប្រព័ន្ធ​វីដេអូ​ទៅកាន់​ក្រុមប្រឹក្សា​នេះ​ថា អ៊ុយ​ក្រែ​ន​រង​ការបាញ់ប្រហារ​ដោយ​មី​ស៊ី​ល​រហូត​ទៅដល់​ ៧០​គ្រាប់​ក្នុង​ពេល​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ។ នោះ​ជា​រូបមន្ត​នៃ​ភេរវកម្ម​របស់​រុស្ស៊ី​។ ទាំងនេះ​គឺជា​ការ​ប្រឆាំង​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល មន្ទីរពេទ្យ សាលារៀន ការដឹកជញ្ជូន​របស់​យើង​។ ប្រជាពលរដ្ឋ​ទាំងអស់​បាន​រង​ទុក្ខ​។​លោក​បាន​បន្ថែមថា អ៊ុយ​ក្រែ​ន​កំពុង​រង់ចាំ​មើល​ប្រតិកម្ម​ដ៏​ខ្លាំងក្លា​ពី​ពិភពលោក​ ចំពោះ​ការ​វាយ​ប្រហារ​តាម​អាកាស​កាលពី​ថ្ងៃ​ពុធ​។ ក្រុមប្រឹក្សា​នេះទំនងជា​នឹងមិន​ចាត់វិធានការ​ណាមួយ​ ឆ្លើយតប​ទៅនឹង​ការអំពាវនាវ​នេះ​ទេ ព្រោះ​ប្រទេស​រុស្ស៊ី​ដែលជា​សមាជិក​ក្រុមប្រឹក្សា​នេះមានអំណាច​វ៉េតូ​ជំទាស់៕អត្ថបទ៖ សុខមាន

រុស្ស៊ី​វាយប្រហារ​អ៊ុយ​ក្រែ​ន​ដោយ​មី​ស៊ី​ល​ថ្មី​បណ្តាល​ឲ្យ​ដាច់​ថាមពល​អគ្គិសនី និង​ទឹក

2022/11/24 11:59:50 am        515
​អ៊ុយ​ក្រែ​ន​៖ អាជ្ញាធរ​អ៊ុយ​ក្រែ​ន​បាន​និយាយថា ការវាយប្រហារ​តាម​អាកាស​របស់​រុស្សី​ទៅលើ​ទីក្រុង​នានា​របស់​អ៊ុយ​ក្រែ​ន​ កាលពី​ថ្ងៃ​ពុធ​បាន​កាត់ផ្តាច់​ចរន្តអគ្គិសនី និង​ទឹក ហើយ​បណ្តាលឱ្យ​ជន​ស៊ីវិល​យ៉ាង​ហោច​ណាស់ ៦​នាក់​ស្លាប់​នៅក្នុង​ការវាយលុក​ថ្មី​មកលើ​បណ្តាញ​ថាមពល​ ដែល​កំពុង​ជួប​ការលំបាក​របស់​ប្រទេស​នេះ​។ ក្រុមហ៊ុន​ថាមពល Ukrenergo បាន​និយាយថា អ៊ុយ​ក្រែ​ន​មាន​ចេតនា​កាត់ផ្តាច់​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ចំនួន ៣ ​ចេញពី​បណ្តាញ​អគ្គិសនី​ជាតិ​ជា​ចំណាត់ការ​បង្ការ​ជាមុន ​ក្នុងការ​ឆ្លើយតប​ទៅ​នឹង​ការវាយលុក​របស់​រុស្ស៊ី​។ មេដឹកនាំ​​ម៉ុ​ល​ដូ​វ៉ា​និយាយថា នៅ​ប្រទេសជិតខាង​ម៉ុ​ល​ដាវី​ដែល​ត​ភ្ជាប់​បណ្តាញ​ថាមពល​របស់​អ៊ុយ​ក្រែ​ន ជាង​ពាក់កណ្តាល​ប្រទេស​បាន​ដាច់​ចរន្តអគ្គិសនី​។​ ​រដ្ឋធានី Kyiv របស់​អ៊ុយ​ក្រែ​ន ទីក្រុង​ភាគ​ខាងលិច​ Lviv និង​ទីក្រុង Mykolaiv ភាគខាងត្បូង​ស្ថិត​ក្នុង​ចំណោម​ទីក្រុង​ជាច្រើន​ ដែល​រាយការណ៍​ពី​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​។ យោងតាម​នគរបាលជាតិ​បាន​ឲ្យ​ដឹង​ថា យ៉ាងហោចណាស់​មនុស្ស ៦​នាក់​បាន​ស្លាប់ និង​ជាង ៣០​នាក់​បាន​រង​របួស​នៅ​ទូទាំង​ប្រទេស។អភិបាលក្រុង Kyiv លោក Vitali Klitschko បាន​និយាយ​នៅលើ​បណ្តាញ Telegram ថា ទឹក​ម៉ាស៊ីន​ត្រូវ​បាន​កាត់ផ្តាច់​ដោយសារ​ការបាញ់​ផ្លោង​នៅ​ទូទាំង​ទីក្រុង​។ លោក​និយាយ​ថា មី​ស៊ី​ល​ចំនួន ២១​គ្រាប់​ក្នុងចំណោម ៣១​គ្រាប់​តម្រង់​មក​លើ​ទីក្រុង Kyiv ត្រូវ​បាន​បាញ់​ទម្លាក់​។​ ​ទោះជា​យ៉ាងណា មី​ស៊ី​ល និង​យាន​ដ្រួ​ន​ដែល​បាន​បាញ់​ដល់​គោល​ដៅ​ បាន​ធ្វើឱ្យ​ប្រព័ន្ធ​ថាមពល​របស់​ប្រទេស​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​។ នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ ក្រុមហ៊ុន​ថាមពល Ukrenergo បាន​និយាយ​ថា ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​ចំនួន ៣ ត្រូវ​បាន​ផ្តាច់​ចេញពី​បណ្តាញ​អគ្គិសនី​ជា​ចំណាត់​ការ​សុវត្ថិភាព៕អត្ថបទ៖ ប៊ុនថន

អាណាព្យាបាល​ក្រុម​កុមារ​រងគ្រោះ​ព្យាយាម​កាត់ចិត្ត​ទប់​ទឹកភ្នែក ក្រោយ​បាត់បង់​កូនៗ​ក្នុង​គ្រោះ​រញ្ជួយ​ដី​នៅ​ឥណ្ឌូ​នេ​ស៊ី​

2022/11/24 11:19:25 am        616
​ឥណ្ឌូនេស៊ី៖ អាណាព្យាបាល​របស់​កុមារ​ជាច្រើន​ដែល​បាន​បាត់បង់​ជីវិត ក្នុង​គ្រោះ​រញ្ជួយ​ដី​ដ៏​ធ្ងន់ធ្ងរវាយ​ប្រហារ​ប្រទេស​ឥណ្ឌូនេស៊ី មាន​ទឹកមុខ​ពោរពេញ​ដោយ​ទុក្ខ​ព្រួយ​កំពុង​ព្យាយាម​ទប់ទឹក​ភ្នែក​កាល​ពី​ថ្ងៃ​ពុធ ទី​២៣​ ខែ​វិច្ឆិកា ខណៈ​ក្រុម​អាជ្ញាធរ​បាន​និយាយ​ថា ចំនួន​អ្នកស្លាប់​បាន​កើន​ឡើង​ដល់ ២៧១​នាក់។ ​អ្នកស្រី Lala Latifah ជា​ម្ដាយ​របស់​កុមារី​វ័យ​ ៨​ឆ្នាំ​ឈ្មោះ Anisa ដែល​បាន​ស្លាប់​ដោយសារតែ​របួស​ធ្ងន់ បន្ទាប់ពី​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បាន​ប្រាប់​សារព័ត៌មាន Reuters ថា អ្នកស្រី​ពិបាក​ទ្រាំ និង​ឈឺចាប់​ណាស់​ពេល​ឈរ​មើល​កូនស្រី​របស់​គាត់ចាក​ចេញពី​គាត់​គ្មាន​ថ្ងៃ​ត្រឡប់​បែបនេះ​។ ​ចំណែក​អាណាព្យាបាល​ម្នាក់ទៀត​របស់​មិត្តភ័ក្ត្រ​ស្និទ្ធស្នាល​របស់ Anisa គឺ​កុមារី Vira បាន​រៀបរាប់​ថា សាកសព​កូនស្រី​របស់​ពួកគេ​ត្រូវបាន​រកឃើញ​ក្រោម​គំនរ​កម្ទេច​ថ្ម​។​ឪពុក​របស់​កុមារី Vira លោក Ujang Nurdin ដែលមាន​មុខរបរ​ជា​អ្នកបើក​រថយន្តក្រុង​សាធារណរដ្ឋបាន​និយាយថា នៅពេល​ខ្ញុំ​ឃើញ​ហេតុការណ៍​នោះ ខ្ញុំ​មិនអាច​ទទួលយក​បានទេ​។ ស្ថានភាព​កូនស្រី​ខ្ញុំ សាកសព ​និង​មុខ​របស់​គេ​ត្រូវរបួស​គ្រប់កន្លែង​ទាំងអស់​។​ កាលពី​ថ្ងៃ​ពុធ​ជាមួយគ្នា​នោះ​ក៏​មាន​ពិធី​បុណ្យ​សព​បាន​ធ្វើ​ឡើង​ផង​ដែរ សម្រាប់​ជនរងគ្រោះ​ក្នុង​គ្រោះ​រញ្ជួយ​ដី​ដ៏​ធ្ងន់ធ្ងរ​នេះ ខណៈ​ដែល​ភ្លៀង​ធ្លាក់​បាន​រំខាន​ដល់​ពិធីបុណ្យ​នោះ​៕អត្ថបទ៖ សុខមាន

AIPA សម្រេចអនុម័តឲ្យអាមេរិក និងប្រទេសមួយចំនួនទៀតក្លាយជាសភាសង្កេតការណ៍ពេញសិទ្ធិ

2022/11/24 11:16:40 am        395
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន AIPA លើកទី៤៣ បានថ្លែងបញ្ជាក់ថា កិច្ចប្រជុំរបស់ AIPA ក្នុងរយៈពេល ប៉ុន្មានថ្ងៃមកនេះ ទទួលបានលទ្ធផលល្អគួរជាទីមោទនៈ ខណៈកិច្ចប្រជុំនេះ បានសម្រេចអនុម័តទាំងស្រុងឲ្យសហរដ្ឋអាមេរិក នេប៉ាល់ និងអាហ្សេវ៉ៃហ្សង់ ក្លាយជាសភាសង្កេតការណ៍ពេញសិទ្ធ។ថ្លែងនៅក្នុងសន្និសីទ ស្តីពីពិធីបិទ មហាសន្និបាតអន្តរសភាអាស៊ាន AIPA លើកទី៤៣ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅសណ្ឋាគារ សុខាភ្នំពេញ សម្តេចពញាចក្រី ហេង សំរិន បានលើកឡើងថា អន្តរសភា អាយប៉ា គឺជាវេទិការបស់បណ្តាប្រទេសអន្តរសភា នៃសមាជិកអាស៊ាន ដែលតំណាងឲ្យប្រជាជន នៅក្នុងតំបន់អាស៊ានជិត ៧រយលាននាក់ ក្នុងវិស័យនីតិបញ្ញត្តិ ហើយបានបើកមហាសន្និបាតប្រចាំឆ្នាំ លើកទី៤៣ ដែលបានប្រព្រឹត្តិលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជានេះ គឺទទួលបានលទ្ធផលជាច្រើនគួរជាទីគប់ចិត្ត និងប្រកបដោយផ្លែផ្កា ដែលកើតចេញពីការសម្រេចរួមគ្នាពីសមាជិកទាំងអស់ដែលបានចូលរួមនោះ។សូមបញ្ជាក់ថា សភានៃព្រះរាជាណាចក្រកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន AIPA លើកទី៤៣ ក្រោមមូលបទ «បោះជំហានជាមួយគ្នា ដើម្បីនិរន្តរភាព បរិយាប័ន្ន និងភាពធន់របស់អាស៊ាន» ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ខណៈកិច្ចប្រជុំនេះបានប្រមូលផ្តុំនូវមតិយោបល់គ្នា ក្នុងការដោះស្រាយរួមគ្នា រាល់បញ្ហាក្នុងតំបន់ និងពិភពលោក។អន្តរសភា អាយប៉ា គឺជាវេទិការបស់បណ្តាប្រទេសអន្តរសភា នៃសមាជិកអាស៊ាន ដែលតំណាងឲ្យប្រជាជននៅក្នុងតំបន់អាស៊ានជិត ៧រយលាននាក់ក្នុងវិស័យនីតិបញ្ញត្តិ ហើយការបើកកិច្ចប្រជុំរួមគ្នាដ៏ធំនេះ គឺក្នុងគោលបំណងប្រមូលនូវមតិ យោបល់ ទស្សនៈក្នុងនាមតំណាងពលរដ្ឋ ក្រោមចក្ខុវិស័យទូលំទូលាយ ដើម្បីដោះស្រាយបញ្ហារួមរបស់ពិភពលោក ដែលបានជះឥទ្ធិពលដល់អាស៊ីអាគ្នេយ៍ និងក៏ដើម្បី ជំរុញឲ្យមានសន្តិសុខ ស្ថិរភាព និងវិបុលភាពជាដើមផងដែរ។មហាសន្និបាតអន្តរសភាអាស៊ាន AIPA គឺជាព្រឹត្តិការណ៍ដ៏ធំ ដែលប្រតិភូសមាជិកសភាទាំងអស់ក្នុងតំបន់ជួបជុំគ្នាក្នុងការផ្លាស់ប្តូរបទពិសោធន៍ និងទស្សនវិស័យនានា នៅក្នុងគ្រួសាររបស់ខ្លួន(AIPA) ដើម្បីជាប្រយោជន៍រួមដល់ប្រជាជននៅក្នុងតំបន់អាស៊ានទាំងមូល ក៏ដូចជាប្រជាជាតិនៅក្នុងពិភពលោកទាំងអស់ផងដែរ។សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំមហាសន្និបាតអន្តរសភាអាស៊ាន AIPA ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ គឺបានជួបប្រជុំគ្នាដោយផ្ទាល់ជាលើកដំបូង បន្ទាប់ពីកិច្ចប្រជុំលើកទី៤១ដែលប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះ និងលើកទី៤២ ប្រទេសប្រុយណេធ្វើជាម្ចាស់ផ្ទះនោះ បានត្រឹមតែប្រជុំតាមរយៈវិដេអូពីចម្ងាយដោយសារតែបញ្ហារាតត្បាតនូវមេរោគកូវីដ១៩៕ អត្ថបទ៖ បាន ចក់

ប្រតិបត្តិ​ការស្វែងរក​អ្នក​រួច​ជីវិត​ពី​គ្រោះ​រញ្ជួយ​ដី​នៅ​ឥណ្ឌូនេស៊ី​នៅតែ​បន្ត​ ខណៈ​អ្នកស្លាប់​កើនឡើង​ដល់​ ២៧១​នាក់

2022/11/24 10:46:48 am        562
​ឥណ្ឌូនេស៊ី​៖ ក្រុម​អ្នក​សង្គ្រោះ​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី បាន​បន្ត​ការខិតខំ​ប្រឹងប្រែង​ស្វែងរក​អ្នក​នៅ​រួច​ជីវិត​ដែល​បាន​ជាប់​ក្រោម​គំនរ​កម្ទេច​ថ្ម ក្រោយ​ការ​រញ្ជួយ​ដី​កាលពី​រសៀល​ថ្ងៃ​ចន្ទ ​ទី​២១ ​វិច្ឆិកា​នៅ​ក្នុង​ខេត្ត​ជ្វា​ខាងលិច​។ ​​ទិន្នន័យ​ផ្លូវការ​ចុងក្រោយ​និយាយថា មនុស្ស​ ២៧១​នាក់​បាន​ស្លាប់​ភាគច្រើន​ជា​កុមារ និង ​៤០​នាក់​នៅ​បាត់​ខ្លួន និង​មនុស្ស​រាប់រយ​នាក់​បាន​រងរបួស​។ រូបភាព​ថត​ពី​លើ​អាកាស​កាលពី​ថ្ងៃ​ពុធ​ ទី​២៣ ​វិច្ឆិកា បាន​បង្ហាញ​ពី​លំនៅឋាន​ដួល​រលំ និង​ការខូចខាត​បណ្ដាលមកពី​គ្រោះ​រញ្ជួយ​ដី​កម្រិត ៥.៦​រ៉ិ​ច​ទ័​រ។​ទីភ្នាក់ងារ​សម្រាល​គ្រោះមហន្តរាយ​ជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ​លំនៅឋាន ២២.០០០​ខ្នង​ត្រូវ​បាន​ខូចខាត និង​មនុស្ស​ជាង ​៥៨.០០០​នាក់​ត្រូវបាន​បញ្ជូនទៅ​ស្នាក់នៅ​ ក្នុង​ជម្រក​បណ្ដោះ​អាសន្នក្នុង​ទីតាំង​មួយ​ចំនួន​ក្នុង​តំបន់​។ ​ភ្លៀង​ធ្លាក់ និង​គ្រោះថ្នាក់​ដោយសារ​បំណាក់​ដីបាន​រំខាន​ ដល់​ក្រុម​អ្នក​សង្គ្រោះ​របស់​ឥណ្ឌូនេស៊ី​ក្នុងការ​ស្វែងរក​មនុស្ស​កាលពី​ថ្ងៃ​ពុធ ស្របពេល​មានការ​ព្រមាន​ជា​ផ្លូវការ​ថា ពេលវេលា​អស់ហើយ​សម្រាប់​ការរុករក​មនុស្ស​ដែល​បាន​ជាប់​ក្រោម​គំនរ​កម្ទេច​ថ្ម​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មុខងារចម្បងនៃគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ ត្រូវបានកំណត់សម្រាប់ «វិស័យនាវាចរណ៍​​​»​​​​
06/25/2026 05:06 PM
រដ្ឋលេខាធិការថាមពលអាមេរិក៖ ប្រេងឆៅ ២០លានបារ៉ែល បានចាកចេញពីច្រកសមុទ្រ Hormuz ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ
06/25/2026 05:06 PM
ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ៖ នៅក្នុងឆ្នាំកន្លងទៅបរិមាណគ្រឿងញៀនចូលកម្ពុជាមានការថយចុះ
06/25/2026 05:06 PM
ពលរដ្ឋអាមេរិករាប់លាននាក់ បាត់បង់ប័ណ្ណអាហារក្រោមកម្មវិធីកាត់បន្ថយការចំណាយរបស់រដ្ឋបាលលោក Trump
06/25/2026 05:06 PM
ជនអន្តោប្រវេសន៍រស់នៅតាមផ្លូវក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ពិបាកស៊ូទ្រាំនឹងអាកាសធាតុក្តៅខ្លាំង
06/25/2026 05:06 PM
អ្នកស្រុកត្រូវបានជំរុញឲ្យជម្លៀសខ្លួន ក្រោយអគ្គិភ័យទ្រង់ទ្រាយធំនៅរដ្ឋ Pennsylvania សហរដ្ឋអាមេរិក
06/25/2026 05:06 PM
រដ្ឋមន្រ្តីការពារជាតិកាណាដា ពិភាក្សាកម្មវិធីយន្តហោះចម្បាំង GCAP ជាមួយជប៉ុន
06/25/2026 05:06 PM
មេដឹកនាំអឺរ៉ុបសន្យារួប​រួម​គ្នា​យ៉ាង​ម៉ឺង​​ម៉ាត់ ក្រោយ​មាន​ភាពតានតឹងថ្មីៗ មុនកិច្ចប្រជុំកំពូលណាតូ
06/25/2026 05:06 PM
រដ្ឋាភិបាលនឹងដាក់បេក្ខភាពទីក្រុងកំពតចូលជាសមាជិកបណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតផ្នែកម្ហូបអាហាររបស់អង្គការយូណេស្កូ
06/25/2026 05:06 PM
ការស្រាវជ្រាវ៖ បម្រាមកុំ​ឲ្យក្មេងជំទង់អូស្ត្រាលី​​ប្រើប្រាស់​បណ្ដាញ​សង្គម ទទួល​បាន​ផលតិចតួច
06/25/2026 04:06 PM