សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលក្រាបថ្វាយបង្គុំគាល់ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី
សម្តេចតេជោអញ្ជើញជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន
សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិន នាព្រឹកថ្ងៃនេះ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញចូលរួមពិធីប្រគល់-ទទួលថវិកាបរិច្ចាគពីគណៈសង្ឃនាយកកម្ពុជាចំនួន ១៦០លានរៀលជូនមូលនិធិគន្ធបុប្ផា

ព័ត៌មានសំខាន់ៗ

ប្រមុខ​សម្ព័ន្ធ​យោធា​ណា​តូ​និយាយថា ពេលវេលា​ដ៏​លំបាក​កំពុង​រង់ចាំ​សហភាព​អឺរ៉ុប​

2022/11/28 10:59:26 am        715
​អឺរ៉ុប៖ ប្រមុខ​សម្ព័ន្ធ​យោធា​ណា​តូ​លោក Jens Stoltenberg បាន​ប្រាប់​កាសែត Welt an Sonntag របស់​អាល្លឺម៉ង់​កាលពី​ថ្ងៃអាទិត្យ​ថា សហភាព​អឺរ៉ុប​ត្រៀម​ប្រឈម​ពេលវេលា​ដ៏​លំបាក​ជាច្រើន ដោយសារ​ជម្លោះ​អ៊ុយ​ក្រែ​ន​។ ទោះយ៉ាងណា​ក៏ដោយ​លោក​បាន​ទទូច​ថា សមាជិក​របស់​ប្លុក​យោធា​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក និង​ប្លុក​របស់​ពួកគេ គួរតែ​បង្កើន​ការ​ខិតខំ​ប្រឹងប្រែង​ជួយ​ដល់​កងកម្លាំង​អ៊ុយ​ក្រែ​ន និង​បន្ត​ប្រយុទ្ធ​។​ ​ក្នុង​ការ​អត្ថាធិប្បាយ​របស់​លោក Stoltenberg បាន​ទទួល​ស្គាល់​ថា​ ពល​រដ្ឋ​នៃ​បណ្ដា​ប្រទេស​លោក​ខាង​លិច​កំពុង​ត្រូវ​បាន​រង​ផលប៉ះពាល់​ជា​អវិជ្ជមាន ដោយសារតែ​ជម្លោះ​អ៊ុយ​ក្រែ​ន​។ ការ​ហក់​ឡើង​តម្លៃ​ស្បៀងអាហារ និង​ថាមពល​មាន​ន័យថា​ ជាការ​បង្ក​ផល​លំបាក​ដ៏​ធ្ងន់ធ្ងរដល់​ប្រជាពលរដ្ឋ​ជាច្រើន​នៅ​អឺរ៉ុប។ ទោះ​យ៉ាងណា​ក៏ដោយអ្នក​ទាំងឡាយ​ដែល​បាន​រង​ផល​ប៉ះពាល់​គួរតែ​ចាំ​ថា ប្រជាជន​អ៊ុយ​ក្រែ​ន​ត្រូវ​លះបង់​ឈាម​ស្រស់​ជា​រៀងរាល់ថ្ងៃ​។​ប្រមុខ​អង្គការ​ណា​តូ​រូប​នេះ​ក៏បាន​គូស​បញ្ជាក់​ផង​ដែរ​ថា​ លោក​ខាងលិច​អាច​ពង្រឹង​ជំហរ​របស់​អ៊ុយ​ក្រែ​ន​នៅ​តុ​ចរចា ប្រសិន​ប្រើ​យើង​ផ្ដល់​ការ​គាំទ្រ​ខាង​យោធា​ដល់​ប្រទេស​នេះ​។ លោក​សង្កត់​ធ្ងន់​ថា មធ្យោបាយ​ល្អ​បំផុត​ក្នុង​ការ​គាំទ្រ​សន្តិភាព​គឺ​ត្រូវ​គាំទ្រ​អ៊ុយ​ក្រែ​ន៕អត្ថបទ៖ សុខមាន

សម្ដេចតេជោ ហ៊ុន សែន បង្ហាញឈុតថ្មីក្នុងរឿង «កូនប្រុសក្រោម​ពន្លឺ​ព្រះចន្ទ​ពេញ​បូណ៌មី» វគ្គរៀបចំផែនការវាយបន្ទាយប៉មទន្លេបិទ

2022/11/28 10:48:33 am        1053
តាមរយៈ Telegram នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាឈុតឆាកថ្មីបន្ថែមទៀត ក្នុងរឿង «កូនប្រុសក្រោម​ពន្លឺ​ព្រះចន្ទ​ពេញ​បូណ៌មី» ត្រង់​វគ្គ​ «ល្ងាចថ្ងៃ១៥មេសា១៩៧៥ រៀបចំផែនការវាយបន្ទាយប៉មទន្លេបិទ មុនមេញ្ជាការសំរេចត្រូវរបួស ​» ជូន​បងប្អូន​ជន​រួមជាតិ​តាមដាន​ទស្សនា​។សូមជម្រាបថា ខ្សែភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» គ្រោងនឹង​ចាក់ផ្សាយ​ជា​ផ្លូវការនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ។សូមរីករាយទស្សនាឈុតឆាកថ្មី តាមរយៈ Link:   https://t.me/btvnewscambodia/64396 

ប្រធាន​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​អ៊ុយ​ក្រែ​ន៖ រុស្ស៊ី​បង្ហាញ​សញ្ញា​ថា ខ្លួន​អាច​ចាក​ចេញពី​រោងចក្រ​នុយក្លេអ៊ែរ Zaporizhzhia

2022/11/28 10:17:39 am        795
​អ៊ុយក្រែន៖ ប្រធាន​ក្រុមហ៊ុន​ថាមពលនុយក្លេអ៊ែរ​រដ្ឋ​របស់​អ៊ុយ​ក្រែ​នបាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា មាន​សញ្ញា​ជាច្រើន​បញ្ជាក់​ថា កងកម្លាំង​រុស្ស៊ី​អាច​ត្រៀម​ចាកចេញ​ចេញពី​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Zaporizhzhia ថា ​ពួកគេ​បាន​ដណ្ដើមយក​កាល​ខែ​មីនា​ភ្លាមៗ បន្ទាប់ពី​ការ​វាយ​លុក​ចូល​អ៊ុយ​ក្រែ​ន​។ ​សកម្មភាព​នេះ​នឹង​ក្លាយ​ជា​ការផ្លាស់ប្ដូរ​សម​រ​ភូមិ​ដ៏​ធំ​ក្នុង​តំបន់ Zaporizhzhia ភាគ​អាគ្នេយ៍​ដែល​រុស្ស៊ីបាន​គ្រប់គ្រងដោយ​ផ្នែក ជាទី​ដែល​សមរភូមិ​ជួរមុខ​បាន​ផ្លាស់ប្ដូរ​យ៉ាង​លំបាក​រយៈពេល​ជាច្រើន​ខែ​មកនេះ​។ ការ​បាញ់​ផ្លោង​ដដែល​ៗ​ជុំវិញ​រោងចក្រ​នេះ បាន​បង្ក​ឲ្យ​មាន​ក្ដីបារម្ភ​ខ្លាំង​ពី​គ្រោះ​មហន្តរាយ​នុយក្លេអ៊ែរ​។​ លោក Petro Kotin ប្រធាន​ក្រុមហ៊ុន Energoatom បាន​និយាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ជាតិ​ថា ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ យើង​កំពុង​ទទួលបាន​ព័ត៌មាន​ល្អ​ថា​ សញ្ញា​ជាច្រើន​បាន​លេចឡើង​ថា ពួកគេ​អាច​ត្រៀម​ចាក​ចេញពី​រោងចក្រ​នេះ​។​លោក​ថា មាន​របាយការណ៍​ជាច្រើន​នៅតាម​សារព័ត៌មាន​របស់​រុស្ស៊ី​និយាយថា កងកម្លាំង​ទីក្រុង​ Moscow នឹង​ចាក​ចេញពី​រោងចក្រ​នេះ និង​ប្រគល់​ការគ្រប់គ្រង​ឲ្យ​ទៅ​អង្គការ​ឃ្លាំមើល​អាវុធ​នុយក្លេអ៊ែរ IAEA របស់​អង្គការសហប្រជាជាតិ​៕អត្ថបទ៖ សុខមាន

សម្ដេចតេជោ បង្ហាញឈុតឆាកថ្មីបន្ថែម ក្នុងរឿង«កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» វគ្គគ្រូពេទ្យតមាត់ជាមួយប្រធានពេទ្យរឿងម៉ារ៉ានីកូនស្លាប់ និងឈឺធ្ងន់

2022/11/28 09:13:02 am        751
តាមរយៈ Telegram នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាឈុតឆាកថ្មីបន្ថែមទៀត ក្នុងរឿង «កូនប្រុសក្រោម​ពន្លឺ​ព្រះចន្ទ​ពេញ​បូណ៌មី» ត្រង់​វគ្គ​ «គ្រូពេទ្យតមាត់​ជាមួយ​ប្រធាន​ពេទ្យ​រឿង​ម៉ារ៉ានី​កូន​ស្លាប់​ និង​ឈឺធ្ងន់​» ជូន​បងប្អូន​ជន​រួមជាតិ​តាមដាន​ទស្សនា​។សូមជម្រាបថា ខ្សែភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» គ្រោងនឹង​ចាក់ផ្សាយ​ជា​ផ្លូវការនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ។សូមរីករាយទស្សនាឈុតឆាកថ្មី តាមរយៈ Link:  https://t.me/btvnewscambodia/64392 

សម្ដេចតេជោ បង្ហាញឈុតឆាកថ្មីបន្ថែម ក្នុងរឿង«កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» វគ្គមេបញ្ជាការសំរេចជួបម៉ារ៉ានីលើកដំបូង

2022/11/26 03:28:23 pm        1031
តាមរយៈ Telegram នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាឈុតឆាកថ្មីបន្ថែមទៀត ក្នុងរឿង «កូនប្រុសក្រោម​ពន្លឺ​ព្រះចន្ទ​ពេញ​បូណ៌មី» ត្រង់វគ្គមេបញ្ជាការសំរេចជួបជាមួយនឹងម៉ារិនីលើកដំបូង (ឃើញភ្លាម​ស្រឡាញ់​ភ្លាម និងចេះកុហក​ព្រោះស្រឡាញ់។ គូរព្រេងមិនព្រាត់) ជូនបងប្អូនជន​រួមជាតិ​តាមដាន​ទស្សនា​។សូមជម្រាបថា ខ្សែភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» គ្រោងនឹង​ចាក់ផ្សាយ​ជា​ផ្លូវការនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ។សូមរីករាយទស្សនាឈុតឆាកថ្មី តាមរយៈ Link:  https://t.me/btvnewscambodia/64330 

សម្ដេចតេជោ បង្ហាញឈុតឆាកថ្មីបន្ថែមទៀត ក្នុងរឿង«កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» វគ្គ មេបញ្ជាការ​សំរេចត្រូវរបួសភ្នែក

2022/11/26 02:47:47 pm        1112
តាមរយៈ Telegram នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាឈុតឆាកថ្មីបន្ថែមទៀត ក្នុងរឿង «កូនប្រុសក្រោម​ពន្លឺ​ព្រះចន្ទ​ពេញ​បូណ៌មី» ត្រង់(វគ្គមេបញ្ជាការ​សំរេចត្រូវរបួសភ្នែក ថ្ងៃ១៦មេសា ១៩៧៥) និងមួយទៀត ត្រង់ (វគ្គមេបញ្ជាការសំរេចទទួលដំណឹងថា យុទ្ធមិត្តខ្លួនម្នាក់បានពលីជីវិត) ជូនបងប្អូនជន​រួមជាតិ​តាមដានទស្សនា។សូមជម្រាបថា ខ្សែភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» គ្រោងនឹង​ចាក់ផ្សាយ​ជា​ផ្លូវការនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ។សូមរីករាយទស្សនាឈុតឆាកថ្មី តាមរយៈ Link01: https://t.me/btvnewscambodia/64327, Link02: https://t.me/btvnewscambodia/64329(វគ្គមេបញ្ជាការ​សំរេចត្រូវរបួសភ្នែក ថ្ងៃ១៦មេសា ១៩៧៥) មេបញ្ជាការសំរេចទទួលដំណឹងថា យុទ្ធមិត្តខ្លួនម្នាក់បានពលីជីវិត)

សម្ដេចតេជោ បង្ហាញឈុតឆាកថ្មី (វគ្គកងទ័ព និងប្រជាជន) ក្នុងរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី»

2022/11/26 09:43:58 am        840
ភ្នំពេញ៖ តាមរយៈ Telegram នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាឈុតឆាកថ្មី ក្នុងរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» វគ្គកងទ័ព និងប្រជាជន ជូនដល់បងប្អូនជនរួមជាតិអាចតាមដានខ្លះៗ ពីឈុត​ឆាក​ក្នុង​សាច់រឿង​ជា​ប្រវត្តិសាស្ត្រមួយនេះ។សូមជម្រាបថា កាលពីថ្ងៃ២៥វិច្ឆិកាម្សិលមិញ សម្ដេចតេជោ ក៏បានបង្ហាញឈុតឆាកមួយ​ចំនួន ក្នុងរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» នេះផងដែរ ដោយក្នុងនោះ​សម្ដេចតេជោ​​បញ្ជាក់ថា ខ្សែភាពយន្តនេះថតបានប្រមាណ ៣០ភាគរយហើយ និងគ្រោងនឹងចាក់ផ្សាយជាផ្លូវការនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ។សូមរីករាយទស្សនាឈុតឆាកថ្មី តាមរយៈ Link: https://t.me/btvnewscambodia/64309

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីគណបក្សរាជធានីភ្នំពេញ

2022/11/26 09:11:57 am        790
ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយ មន្ត្រីគណបក្សប្រជាជនកម្ពុជាចំនួនប្រមាណជាង៣ពាន់នាក់ នៅក្នុងរាជធានីភ្នំពេញ ដែលបានធ្វើឡើងនៅវិមាន៧មករា។ តាមរបាយការណ៍របស់ ឯកឧត្តម ឃួង ស្រេង ប្រធានគណបក្សរាជធានីភ្នំពេញ បានលើកឡើងថា ការអញ្ជើញសំណេះសំណាលរបស់សម្ដេចតេជោ នាពេលនេះគឺបាន បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាក្នុងរាជធានីភ្នំពេញ ។ ឯកឧត្តមក៏បានជម្រាបសម្តេចតេជោ និងអង្គពិធីអំពីសភាពការណ៍រួមរបស់ រាជធានីភ្នំពេញ រួមមានការងារសន្តិសុខ សណ្តាប់សាធារណៈ របាយការណ៍ពាក់ព័ន្ធមន្ត្រីរាជការ និងការងារអភិវឌ្ឍនៅក្នុងរាជធានីភ្នំពេញ។ ពាក់ព័ន្ធការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ឯកឧត្តម ឃួង ស្រេង បានគូសបញ្ជាក់ថា អាជ្ញាធររាជធានីភ្នំពេញបានយកចិត្តទុកដាក់ រក្សា ការពារ និងពង្រឹងជាប្រចាំហើយជារួម ធានាបាននូវសន្តិសុខ និងសុវត្ថិភាពល្អប្រសើរជូនប្រជាពលរដ្ឋ។ ទន្ទឹមនេះ រដ្ឋបាលគ្រប់ថ្នាក់ក្នុងរាជធានីភ្នំពេញ បាននឹងកំពុងចូលរួមសហការក្នុងការបង្កលក្ខណៈល្អប្រសើរ ។ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយ ដែលបានជួបសំណេះសំណាលជាមួយ សមាជិក សមាជិកាគណបក្ស ថ្នាក់ភូមិ សង្កាត់ ខណ្ឌ ចំណុះរាជធានីភ្នំពេញ រួមជាមួយថ្នាក់ដឹកនាំគណបក្សក្នុងស្ថាប័ន ក្រសួងមួយចំនួនទៀតនៅក្នុងថ្ងៃនេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអបអរសាទរចំពោះក្រុមប្រឹក្សាឃុំ/សង្កាត់ ក្នុងរាជធានីភ្នំពេញទាំងអស់ ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោត ឃុំ សង្កាត់ កន្លងទៅនេះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានប្រឹងប្រែងរក្សាស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សង្គមបានល្អ ការរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ទប់ស្កាត់បាននូវទង្វើបង្កចលាចលនានាក្នុងសង្គម។ នៅក្នុងពិធីសំណេះសំណាលនេះដែរ សម្ដេចតេជោ ក៏បានលើកឡើងនូវសមិទ្ធិផលធំៗមួយចំនួនគួរអោយកត់សម្គាល់របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្រប្រជាជនកម្ពុជាបានធ្វើរួមាន ការក្សាបានស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សង្គម ភាពជោគជ័យនៃការប្រយុទ្ធទប់ស្កាត់ជម្ងឺកូវីដ១៩ ជាពិសេសគឺការដាក់ចេញនូវយុទ្ធសាស្ត្រវ៉ាក់សាំងស្រោចជូនប្រជាពលរដ្ឋដែលបានបង្កើតភាពស៊ាំបានយ៉ាងល្អ ការរក្សាកំណើនសេដ្ឋកិច្ច ការគ្រប់គ្រងដោះស្រាយឆ្លើយតបទៅនឹងគ្រោះមហន្តរាយបានទាន់ពេលវេលា ពិសេសគឺពេលគ្រោះទឹកជំនន់បានកើតឡើង ការគ្រប់គ្រងដំណើរការនៃការបោះឆ្នោតបានយ៉ាងល្អនាពេលកន្លងទៅ លើសពីនេះការអនុវត្តការទូតឯករាជ្យផ្អែកដោយច្បាប់ ពាក់ព័ន្ធនឹងការបោះឆ្នោតនៅអង្គការសហប្រជាជាតិលើបញ្ហា រុស្ស៉ី-អ៊ុយក្រែន និងភាពជោគជ័យយ៉ាងត្រចះត្រចង់ក្នុងនាមជាម្ចាស់ផ្ទះនៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន២០២២នៅកម្ពុជា ។ សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់ សមាជិក សមាជិកា គណបក្សទាំងអស់ដែលមានតួនាទីនៅរាជរដ្ឋាភិបាលត្រូវបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជន ជាពិសេសបន្តយកចិត្តទុកដាក់រក្សា សន្តិសុខ សណ្ដាប់ធ្នាប់ សង្គម ដោយអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ និងការជួញដូរគ្រឿងញៀនជាដើម ដើម្បីផ្តល់ភាពកក់ក្តៅ និងធានាដល់សុវត្ថិភាពនៃការរស់នៅ របស់ប្រជាពលរដ្ឋ។ ទន្ទឹមនេះ ត្រូវយកចិត្តទុកដាក់ផ្តល់នូវសេវាសាធារណៈ រួមមានសេវាតម្រូវការចាំបាច់ទាំងឡាយ និងសេវាសំណូមពរនានា ជូនប្រជាពលរដ្ឋ អោយបានលឿន និងមានប្រសិទ្ធិភាព ហើយត្រូវខិតខំបំបាត់អោយអស់នូវភាពអសកម្មនានា។ អាជ្ញាធរត្រូវយកចិត្តទុក ដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋអោយបានរហ័ស និងមានប្រសិទ្ធិភាព ផ្តល់នូវសេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស ចៀសវាងបង្កនូវបញ្ហានានា។ ត្រូវរួមគ្នាបន្តការទប់ស្កាត់ជម្ងឺកូវីដ១៩ និងជម្ងឺរាតត្បាតនានា យកចិត្តទុកដាក់ដោះស្រាយបញ្ហាលក់ដូររបស់ប្រជាជនដែឡកើតមានឡើងនៅតាមផ្សារ បញ្ហាចរាចរណ៍ បញ្ហាទឹក ភ្លើង ។ល។ លើសពីនេះសម្ដចតេជោ បានជម្រុញអោយមានការខិតខំដោះស្រាយបញ្ហាជម្លោះរវាង កម្មករ ជាមួយរោងចក្រ ឬ បុគ្គលិកក្រុមហ៊ុន ជាមួយ ក្រុមហ៊ុន និងលើកទឹកចិត្តអោយអាជ្ញាធរព្យាយាមដោះស្រាយបញ្ហាជម្លោះរបស់ប្រជាពលរដ្ឋតាមបែបក្រៅប្រព័ន្ធតុលាការ។ សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរដល់ ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សទាំងអស់ ដែលបានរួមសហការគ្នា ធ្វើកិច្ចការអភិវឌ្ឍនៅក្នុងរាជធានីភ្នំពេញបានយ៉ាងល្អ ទទួលបាននូវការការរីកចម្រើនជាបន្តបន្ទាប់មក៕

ប្រធានសភាឡាវកោតសរសើរកម្ពុជាក្នុងការដឹកនាំកិច្ចប្រជុំកំពូលនានាបានយ៉ាងជោគជ័យ

2022/11/25 07:35:33 pm        59
ភ្នំពេញ ៖ក្នុងឱកាសអញ្ជើញមកចូលរួមកិច្ចប្រជុំអាយប៉ានៅកម្ពុជា ឯឧ សាយ សំផនភូមិវិហាន (Saysomphone PHOMVIHANE) ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ​ក៏ត្រូវ​បានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រីកម្ពុជា​ទទួលជួបសវនាការនៅវិមានសន្តិភាពនាល្ងាចថ្ងៃទី២៥វិច្ឆិកានេះផងដែរ។ឯកឧត្ដម សាយ សំផនភូមិវិហាន បាន សូមគោរពសម្ដែងនូវការអបអរសាទរ ចំពោះការរីកចម្រើនរបស់កម្ពុជា​ការទប់ស្កាត់​ជំងឺកូវីដ១៩បានយ៉ាងជោគជ័យ ជាពិសេសកម្ពុជាបាន​រៀបចំនិងដឹកនាំកិច្ចប្រជុំកំពូលអាស៊ានកិច្ចប្រជុំកំពូលពាក់ព័ន្ធនិងកិច្ចប្រជុំ អាយប៉ា ទទួលបានជោគជ័យយ៉ាងធំធេង។ឯកឧត្តមបានសម្ដែងនូវសេចក្តីរីករាយចំពោះលទ្ធផលនៃកិច្ចប្រជុំអាយប៉ាលើកទី៤៣ ដែលបានសម្រេច ជំរុញឲ្យមានសន្តិភាព ស្ថេរភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព។ជាមួយគ្នានោះដែរ ឯកឧត្តម​ភូមិវិហានក៏បានសំដែងនូវការពេញចិត្តជាមួយទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាង​ប្រទេសទាំងពីរ​ដែលមានការរីកចម្រើនជាលំដាប់ហើយក៏បានគោរពថ្លែងអំណរគុណក្នុងនាមបក្សនិងក្នុង​នាមរដ្ឋជូន​ចំពោះសម្ដេចតេជោ រាជរដ្ឋាភិបាលកម្ពុជាដែលបានផ្ដល់ថវិកា ផ្តល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ និងរថយន្តដឹកវ៉ាក់សាំងជួយ​ដល់ប្រទេសឡាវទប់ស្កាត់​ការរីករាលជំងឺកូវីដ១៩បានយ៉ាងជោគជ័យ។ជាការឆ្លើយតប សម្ដេចតេជោបានថ្លែងអំណរគុណជូនចំពោះឯកឧត្តម ភូមិវិហាន ដែលបានមកចូលរួម​កិច្ចប្រជុំអាយប៉ាដោយ​ផ្ទាល់ដែលសបញ្ចាំងនូវការគាំទ្រ ដែលធ្វើឲ្យកិច្ចប្រជុំទទួលបានជោគជ័យ។ឆ្លៀតក្នុងឱកាសនោះដែរ សម្ដេចតេជោក៏បានជម្រាបជូនឯកឧត្តមភូមិវិហាន​អំពីយុទ្ធសាស្ត្រផ្ការីក​ដែលកម្ពុជាបាន​ដាក់ចុះអនុវត្ត​ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩៕

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក Anwar Ibrahim សន្យា​ឯកភាព​ទាំងស្រុង​ បន្ទាប់ពី​ទុក្ខ​លំបាក​ច្រើន​ទសវត្សរ៍

2022/11/25 01:58:54 pm        907
​ម៉ាឡេស៊ី៖ លោក Anwar Ibrahim នាយករដ្ឋមន្ត្រី​ថ្មី​ប្រទេស​ម៉ាឡេស៊ីបាន​សន្យា​ធ្វើ​ឲ្យ​មាន​ឯកភាពគ្នា​ទាំងស្រុង បន្ទាប់ពី​លោក​បាន​ស្បថ​ចូលកាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​បញ្ចប់​ដំណើរ​នយោបាយ​រយៈពេល ៣​ទសវត្សរ៍ចេញពី​មនុស្ស​ជំនិត​របស់​មេដឹកនាំ​ជើងចាស់លោក Mahathir Mohamad មកជា​មេដឹកនាំ​ការតវ៉ា ជា​អ្នកទោសដែល​ត្រូវបាន​កាត់ទោស​ពីបទ​រួមភេទ​ជាមួយ​ភេទ​ដូចគ្នា ​និង​ជា​មេដឹកនាំ​គណបក្សប្រឆាំង​។ ​លោក Anwar អាយុ 75ឆ្នាំបាន​ប្តេជ្ញា​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ និង​ផ្តោតលើ​សេដ្ឋកិច្ច ខណៈ​កំពុង​ប្រកាន់​ភ្ជាប់​សាសនា​ឥស្លាម ជា​សាសនា​ផ្លូវការ​របស់​ប្រទេស​ដែលមាន​ជនជាតិភាគតិច​ច្រើន និង​ការពារ​សិទ្ធិ​ពិសេស​របស់​ជន​ជាតិភាគតិច​ម៉ាឡេស៊ី​។ លោក Anwar បាន​បាន​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​ថា បន្ទាប់ពី​ការជួប​ប្រទះ​បញ្ហា និង​ទុក្ខលំបាក​ជាច្រើន​ទសវត្សរ៍ ព្រះ​បាន​ផ្តល់ឱកាស​ពិសេស​សម្រាប់​យើង និង​សម្រាប់​លោកដើម្បី​ដឹកនាំ​ប្រទេស​នេះ​។​​ការតែងតាំង​របស់លោក Anwar បានបញ្ចប់​រយៈពេល​ ៥​ថ្ងៃ​នៃ​វិបត្តិ​ក្រោយ​ការបោះឆ្នោត​ដែល​មិន​ធ្លាប់មាន​ពីមុនមក ប៉ុន្តែ​អាច​នាំឱ្យមាន​អស្ថិរភាព​បន្ថែមទៀត​ ជាមួយ​គូប្រជែង​របស់លោក​គឺ​អតីត​នាយករដ្ឋមន្ត្រីលោក Muhyiddin Yassin ជាការ​ប្រជែង​ឱ្យ​លោក​បង្ហាញ​សំឡេង​ភាគច្រើន​របស់លោក​នៅក្នុង​សភា​។ លោក Anwar ចូលកាន់​តំណែង​ក្នុងពេល​ដ៏​លំបាក​មួយដែល​សេដ្ឋកិច្ច​កំពុង​ធ្លាក់ចុះ ហើយ​ប្រទេស​នេះ​ត្រូវបាន​បែងចែក​បន្ទាប់ពី​ការបោះឆ្នោត​ដ៏​តឹងតែង​៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ព្រឹកនេះ គណៈកម្មការជំរឿនមន្រ្តី បានបន្តបេសកកម្មចុះជំរឿនមន្ត្រីជាក់ស្តែង ដល់ក្រសួងទេសចរណ៍
06/25/2026 06:06 PM
ភ្លៀងធ្លាក់ខ្លាំងបង្កឡើងដោយសារចំហាយព្យុះទីហ្វុង បណ្តាលឲ្យជន់លិចតំបន់ភាគខាងត្បូងកោះតៃវ៉ាន់
06/25/2026 06:06 PM
ផ្លូវខេត្តលេខ១៤៨ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ក៏តភ្ជាប់ខេត្តភាគនិរតី
06/25/2026 06:06 PM
រដ្ឋមន្រ្តីការបរទេសអាមេរិក៖ កិច្ចព្រមព្រៀងសន្តិភាពអ៊ីរ៉ង នឹងធានាសន្តិសុខរបស់សម្ព័ន្ធមិត្តក្នុងតំបន់ឈូងសមុទ្រ
06/25/2026 06:06 PM
អេស្ប៉ាញកត់ត្រាការស្លាប់ ២១២ករណី​ ទាក់ទងនឹងកម្ដៅ ចាប់តាំងពីថ្ងៃទី២១ ខែមិថុនា
06/25/2026 06:06 PM
សន្ទស្សន៍កម្ដៅ​ទីក្រុងបាងកក ឡើងដល់ ៥១,៩អង្សាសេ ដោយ​បង្កើនហានិភ័យកើត​​សុរិយរោគ
06/25/2026 06:06 PM
រលកកម្តៅបានសម្លាប់បសុសត្វរាប់ម៉ឺនក្បាលនៅប្រទេសបារាំង
06/25/2026 06:06 PM
រញ្ជួយដីដ៏ខ្លាំងកម្រិត ៧,២រ៉ិចទ័រ កើតមាន​នៅភាគខាងជើងជប៉ុន តែ​គ្មានការព្រមានពីរលកយក្សស៊ូណាមិ​ទេ
06/25/2026 05:06 PM
[UPDATE] អ្នកស្លាប់​កើន​ឡើង​ជាង​ ១៦០នាក់​ ខណៈ​​ ៩៧១នាក់រងរបួស ក្រោយមាន​​រញ្ជួយដីដ៏ខ្លាំង នៅវ៉េណេស៊ុយអេឡា
06/25/2026 05:06 PM
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលក្រាបថ្វាយបង្គុំគាល់ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី
06/25/2026 05:06 PM