សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលក្រាបថ្វាយបង្គុំគាល់ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី
សម្តេចតេជោអញ្ជើញជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន
សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិន នាព្រឹកថ្ងៃនេះ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញចូលរួមពិធីប្រគល់-ទទួលថវិកាបរិច្ចាគពីគណៈសង្ឃនាយកកម្ពុជាចំនួន ១៦០លានរៀលជូនមូលនិធិគន្ធបុប្ផា

ព័ត៌មានសំខាន់ៗ

មាន​សកម្មភាព​តវ៉ា​ជាច្រើន​លើ​ពិភពលោក​បង្ហាញ​ការគាំទ្រ​ដល់​ការតវ៉ា​ដ៏​កម្រ​នៅ​ប្រទេស​ចិន​

2022/11/29 10:10:46 am        280
​ចិន៖ ការ​តវ៉ា​ប្រឆាំង​គោលនយោបាយ​គ្មាន​ការ​ឆ្លង​រាលដាល​វីរុស COVID -19 ឬ zero-COVID-19 និង​ការ​រឹតត្បិត​លើ​សិទ្ធិ​សេរីភាព​បាន​រាលដាល​ដល់​រាប់​សិប​ទីក្រុង​ជុំវិញ​ពិភពលោក ជា​ការ​បង្ហាញ​សាមគ្គីភាព​ទៅ​នឹង​ការ​បង្ហាញ​ការជំទាស់​ដ៏​កម្រ​ នៅ​ក្នុង​ប្រទេស​ចិន​កាលពី​ចុង​សប្ដាហ៍​មុននេះ​។ ​កាលពី​ថ្ងៃ​ចន្ទមានការ​ប្រឆាំង​នៅក្រៅ​ប្រទេស និង​និស្សិត​ធ្វើ​ពិធី​អុជ​ទៀន​ទ្រង់​ទ្រាយ​តូចៗ និង​ការ​តវ៉ា​នៅ​ក្នុង​ទីក្រុង​មួយ​ចំនួន​នៅ​ជុំវិញ​ពិភពលោក​រួមទាំង​ទីក្រុង London, Paris, Tokyo, Sydney និង Melbourne​។ យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Reuters ភាគច្រើន​នៃ​ការតវ៉ា​ទាំងនោះ​មាន​មនុស្ស​តិចតួច​ប៉ុណ្ណោះ​ដែល​បាន​ចូលរួម​ការតវ៉ា ទោះជា​ការ​តវ៉ា​ខ្លះ​មាន​ចំនួន​តិច​ជាង ​១០០​នាក់​ក៏ដោយ​។ការ​ប្រមូល​ផ្ដុំគ្នា​ទាំងនោះ​គឺជា​ឧទាហរណ៍​ដ៏​កម្រ​របស់​ប្រជាជន​ចិន ដែល​បាន​បង្ហាញ​កំហឹង​នៅ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស​។ កាលពី​ល្ងាច​ថ្ងៃ​ចន្ទ ក្រុម​អ្នកតវ៉ា​រាប់​សិប​នាក់​បាន​ប្រមូល​ផ្ដុំគ្នានៅ​កណ្ដាល​ទីក្រុង​ពាណិជ្ជកម្ម​របស់​ហុងកុង ជា​កន្លែង​ដែល​មាន​ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ដោយ​ហិង្សា​កាលពី​ឆ្នាំ​២០១៩៕អត្ថបទ៖ សុខមាន

ចិន​បង្កើន​វត្តមាន​នគរ​បាល បន្ទាប់ពី​ការតវ៉ា​ជាច្រើន​ថ្ងៃ​ប្រឆាំង​វិធាន​ការបិទ​ខ្ទប់​ការឆ្លង​រាលដាល​វីរុស​ COVID-19

2022/11/29 10:00:09 am        517
​ចិន៖ ការតវ៉ា​ជាច្រើន​ប្រឆាំង​ការ​រឹតត្បិត​ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស COVID-19 ដែល​បាន​ផ្ទុះ​ឡើង​កាលពី​ចុង​សប្ដាហ៍​នេះ​ទំនងជា​បាន​រំសាយ ខណៈ​ការ​បង្កើន​វត្តមាន​កង​កម្លាំង​នគរបាល​ត្រូវ​បាន​រាយការណ៍​ នៅ​ក្នុង​ទីក្រុង​នានា​របស់​ប្រទេស​ចិន។ ​របាំង​ធំៗ​បាន​ដាក់​នៅ​លើ​ផ្លូវ​សំខាន់​មួយ​ក្នុង​ទីក្រុង​សៀង​ហៃ ហើយ​នគរបាល​បាន​ចាប់ខ្លួន​មនុស្ស​មួយចំនួន។ ​នគរបាល​ហាមឃាត់​មិន​ឲ្យ​មនុស្ស​ថត​សកម្មភាព​តវ៉ា និង​ឲ្យ​លុបចោល​រូបភាព​នៅ​លើ​ឧបករណ៍​របស់​ពួកគេ​។ ការ​តវ៉ា​ទូទាំង​ប្រទេស​បាន​រីក​កាន់តែ បន្ទាប់ពី​មាន​អគ្គិភ័យ​ឆាបឆេះ​លើ​ប្លុក​អឹ​ផាត​មិន​កម្ពស់​ច្រើន​ជាន់​ក្នុង​ទីក្រុង Urumqi ភាគ​លិច​របស់​ប្រទេស​ចិន​សម្លាប់​មនុស្ស​ ១០​នាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន។ ​គេ​ជឿ​ថា ​ពលរដ្ឋ​មិនអាច​ចាកចេញ​ពី​ការ​ឆាបឆេះ​នោះ​បាន ព្រោះតែ​ការ​រឹតត្បិត​ការ​ឆ្លង​រាលដាល​វីរុស Covid-19 ប៉ុន្តែ​ក្រុម​អាជ្ញាធរ​បាន​ច្រានចោល​។​ចិន​នៅតែ​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​តែមួយគត់ ទោះបី​បាន​អនុវត្តន៍​គោលនយោបាយ​គ្មាន​ការ​ឆ្លង​រាលដាល​វីរុស Covid-19 ឬ zero-Covid policy ក៏​ដោយ ខណៈ​ដែល​ក្រុម​អាជ្ញាធរ​ក្នុង​តំបន់​បាន​បង្កើន​ការទប់ស្កាត់​ សូម្បី​តែ​មាន​ករណី​ផ្ទុះ​រាលដាល​តិច​តួច​ក៏ដោយ និង​បាន​ធ្វើ​តេស្ត​រក​វីរុស​ទ្រង់ទ្រាយ​ធំ ការ​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក និង​ការ​បិទ​ខ្ទប់​ភ្លាមៗ​។ ​រូបភាព​នៃ​ការតវ៉ា​ប្រឆាំង​ការបិទ​ខ្ទប់​បានកើត​ឡើង​ពី​ទីក្រុង​សៀង​ហៃ និង​រដ្ឋធានី​ប៉េកាំង ព្រមទាំង​តំបន់​ជាយក្រុង​ធំៗ​ផ្សេងទៀត​ដូចជា​ទីក្រុង​ឆឹង​ទូ (Chengdu) ​និង​អ៊ូ​ហាន​ (Wuhan)​ ជាដើម​៕ អត្ថបទ៖ សុខមាន

សម្ដេចតេជោ បង្ហាញឈុតឆាកខ្លីៗបន្ថែមក្នុងរឿង «កូនប្រុសក្រោម​ពន្លឺ​ព្រះចន្ទ​ពេញ​បូណ៌មី» ពេលកងទ័ពអាមេរិក និងវៀតណាមខាងត្បូង វាយកាន់កាប់​ស្រុកស្នួល​ ខេត្តក្រចេះ និងផ្លូវជាតិលេខ៧

2022/11/29 09:26:14 am        547
តាមរយៈ Telegram នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញឈុតឆាកខ្លីៗ ថ្មីបន្ថែមទៀត ក្នុងរឿង «កូនប្រុសក្រោម​ពន្លឺ​ព្រះចន្ទ​ពេញ​បូណ៌មី» ​ត្រង់ឈុត “ខែឧសភា១៩៧០ពេលកងទ័ពអាមេរិក និងវៀតណាមខាងត្បូងវាយកាន់កាប់​ស្រុកស្នួល​ ខេត្តក្រចេះ និងផ្លូវជាតិលេខ៧។ គ្រួសារមួយបានយកកូនស្រីមកផ្ញើ​ជាមួយអង្គភាព​កងទ័ព​ដោយ​​ខ្លាចពួក​ឈ្លានពាន​ធ្វើបាប។”សូមជម្រាបថា ខ្សែភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» គ្រោងនឹង​ចាក់ផ្សាយ​ជា​ផ្លូវការនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ។សូមរីករាយទស្សនាឈុតឆាកថ្មី តាមរយៈ Link:   https://t.me/btvnewscambodia/64489   

សម្ដេចតេជោ បង្ហាញឈុតឆាកថ្មី ក្នុងរឿង«កូនប្រុសក្រោម​ពន្លឺ​ព្រះចន្ទ​ពេញ​បូណ៌មី» វគ្គក្រោយរំដោះនៅឆ្នាំ១៩៧៩ មុន ម៉ារ៉ានី នាំកូនជួបរដ្ឋមន្ត្រីការបរទេសជាប្តី

2022/11/28 04:43:08 pm        1406
តាមរយៈ Telegram នៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញឈុតថ្មីបន្ថែមទៀត ក្នុងរឿង «កូនប្រុសក្រោម​ពន្លឺ​ព្រះចន្ទ​ពេញ​បូណ៌មី» ត្រង់ឈុតឆាកក្រោយរំដោះនៅឆ្នាំ១៩៧៩ មុន ម៉ារ៉ានី (សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន) នាំកូន (ឯកឧត្ដម ហ៊ុន ម៉ាណែត) មកជួបរដ្ឋមន្ត្រីការបរទេសជាប្តី (សម្ដេចតេជោ) ជាឪពុក (ជាឪពុករបស់ឯកឧត្ដម ហ៊ុន ម៉ាណែត) នៅភ្នំពេញនា ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៧៩។សូមជម្រាបថា ខ្សែភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» គ្រោងនឹង​ចាក់ផ្សាយ​ជា​ផ្លូវការនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ។សូមរីករាយទស្សនាឈុតឆាកថ្មី តាមរយៈ Link:  https://t.me/btvnewscambodia/64461

សម្ដេចតេជោ បង្ហាញឈុតឆាកថ្មី ក្នុងរឿង«កូនប្រុសក្រោម​ពន្លឺ​ព្រះចន្ទ​ពេញ​បូណ៌មី» វគ្គការថតរូបរវាងមេបញ្ជាការ សុខ សារឿន និងមេបញ្ជាការ សំរេច

2022/11/28 04:24:09 pm        2166
តាមរយៈ Telegram នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញឈុតឆាកថ្មីបន្ថែមទៀត ក្នុងរឿង «កូនប្រុសក្រោម​ពន្លឺ​ព្រះចន្ទ​ពេញ​បូណ៌មី» ត្រង់​វគ្គ​ «ការថតរូបនៅផ្សាមេមត់១៩៧១ រវាងមេបញ្ជាការសុខ សារឿន និង​មេបញ្ជាការសំរេច​» ជូន​បងប្អូន​ជន​រួមជាតិ​តាមដាន​ទស្សនា​។ អមជាមួយនឹងវីដេអូនេះដែរ សម្ដេចបានបញ្ជាក់់ថា នៅមានរូបថត២សន្លឹកដែលនៅសល់របស់មកដល់សព្វថ្ងៃនេះ។សូមជម្រាបថា ខ្សែភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» គ្រោងនឹង​ចាក់ផ្សាយ​ជា​ផ្លូវការនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ។សូមរីករាយទស្សនាឈុតឆាកថ្មី តាមរយៈ Link:   https://t.me/spmhunsen/6003

និស្សិត​នៅ​សាកលវិទ្យាល័យ​ Tsinghua របស់​ចិន​ប្រមូលផ្ដុំ​គ្នា​តវ៉ា​ប្រឆាំង​វិធានការ​ទប់ស្កាត់​ការឆ្លង​វីរុស COVID-19

2022/11/28 03:14:05 pm        737
​ចិន៖ និស្សិត​រាប់រយ​នាក់​នៅ​សាកលវិទ្យាល័យ​ដ៏​ធំ​របស់​ចិន Tsinghua University បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​ប្រឆាំង​វិធាន​ការ​បិទ​ខ្ទប់​ទប់ស្កាត់​ការ​ឆ្លង​វីរុស COVID-19 កាលពី​ថ្ងៃអាទិត្យ​ដោយ​ស្រែក​ថា យើង​ចង់​បាន​ការគ្រប់គ្រង​ច្បាប់​តាម​លទ្ធិប្រជាធិបតេយ្យ យើង​ចង់បាន​សិទ្ធិ​បញ្ចេញមតិ​ នៅ​ក្នុង​ការ​តវ៉ា​ទូទាំង​ប្រទេស​ដ៏​កម្រដែល​ហៀរ​ចេញ​ហួស​ពី​បណ្ដាញ​សង្គម រហូតដល់​ការ​ប្រមូលផ្ដុំ​តាម​ដងផ្លូវ និង​នៅ​តាម​សាកលវិទ្យាល័យ​នានា​។ ​និស្សិត​នៅ​សាកលវិទ្យាល័យ​នេះ​បាន​ប្រមូល​ផ្ដុំគ្នា​នៅ​ខាងក្រៅ​អគារ​ទទួលទាន​អាហារ Zijingyuan ដោយ​កាន់​ក្រដាស​​ស ស្រែក​សុភាសិត​តវ៉ា​ប្រឆាំង​នឹង​វិធានការ​គ្មាន​វីរុស​ COVID-19។ ប្រទេស​ចិន​កំពុង​អនុវត្តន៍​គោលនយោ​បាយ​គ្មាន​ការ​ឆ្លង​រាលដាល​វីរុស COVID-19 ខណៈ​ដែល​ភាគច្រើន​នៃ​ពិភព​លោក​ព្យាយាម​រៀន​រស់​ជាមួយ​វីរុស​កូ​រ៉ូ​ណា​។ ​រលក​ចុងក្រោយ​នៃ​កំហឹង​នេះ​ បាន​បង្ក​ឲ្យ​មាន​អគ្គិភ័យ​នៅ​អគារ​អឹ​ផាត​មិន​មួយ​ដែល​បាន​សម្លាប់​មនុស្ស ​១០​នាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤​ ខែ​វិច្ឆិកា​ក្នុង​ទីក្រុង Urumqi បន្ទាប់ពី​ទីក្រុង​មួយ​នៅ​ភាគ​ខាងលិច ជាទី​ដែល​មាន​មនុស្ស​មួយ​ចំនួន​ត្រូវ​បាន​ជាប់​ក្នុង​ការ​បិទ​ខ្ទប់​រយៈពេល​ ១០០​ថ្ងៃ បង្ក​ឲ្យ​មានការ​រំពឹង​ទុក​ថា​វិធាន​ការ​បិទ​ខ្ទប់​ទាំងនោះ​អាច​រារាំង​មិន​ឲ្យ​ពលរដ្ឋ​គេច​ចេញ​បាន​៕អត្ថបទ៖ សុខមាន

ក្រុមបាតុករ​ខឹងសម្បារ​ចំពោះ​វិធាន​ការបិទ​ខ្ទប់​នៅ​ប្រទេស​ចិន​អំពាវនាវ​ឲ្យ​លោក Xi លាលែង​ពី​តំណែង

2022/11/28 02:24:47 pm        816
​ចិន៖ ក្រុមបាតុករ​បាន​រុញច្រាន​ចំពោះ​វិធានការ​ទប់ស្កាត់​វីរុស Covid-19 ដ៏​តឹងរឹង​របស់​ប្រទេស​ចិន​នៅ​ទីក្រុង​សៀង​ហៃ ដោយបាន​អំពាវនាវ​ឱ្យ​មេដឹកនាំ​ដ៏​មាន​ឥទ្ធិពល​របស់​ប្រទេស​នេះ​លាលែង​ពី​តំណែង និង​បាន​ប៉ះទង្គិច​ជាមួយ​នគរបាល​កាលពី​ថ្ងៃអាទិត្យ ខណៈ​ក្រុមអ្នកតវ៉ា​បានចេញ​ដើរ​តាម​ដងផ្លូវ​ក្នុង​ទីក្រុង​ជាច្រើន ​ក្នុងការ​ប្រឈមមុខ​ជាមួយ​រដ្ឋាភិបាល​ដ៏​គួរឱ្យភ្ញាក់ផ្អើល​។ ​នគរបាល​បាន​បណ្តេញ​ក្រុមបាតុករ​ដោយ​ប្រើប្រាស់​កម្លាំង​ នៅក្នុង​រដ្ឋធានី​ហិរញ្ញវត្ថុ​របស់​ប្រទេស​ចិនដែល​បាន​អំពាវ​នាវ​ឱ្យ​លោក Xi Jinping លាលែង​ពី​តំណែង និង​ការបញ្ចប់​ការគ្រប់គ្រង​របស់​បក្ស​កុ​ម្មុយ​និ​ស្ត​ចិន ប៉ុន្តែ​ប៉ុន្មាន​ម៉ោង​ក្រោយមក ប្រជាជន​បាន​ប្រមូលផ្តុំ​គ្នា​ម្តងទៀត​នៅ​កន្លែង​ដដែល ហើយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​បាន​រាយការណ៍​ដោយ​បង្ហាញថា ​ការតវ៉ាបាន​រីក​រាលដាល​ដល់ទី​ក្រុង​យ៉ាងហោចណាស់​ចំនួន​ ៧​ផ្សេងទៀតរួមទាំង​នៅ​រដ្ឋធានី​ប៉េកាំង និង​នៅតាម​បរិវេណ​សាកលវិទ្យាល័យ​រាប់សិប​កន្លែង​។​ ​ការតវ៉ា​ទ្រង់ទ្រាយ​ធំ​គឺ​កម្រ​កើតមាន​ណាស់​នៅក្នុង​ប្រទេស​ចិន ជា​កន្លែង​ដែល​ការបញ្ចេញមតិ​ជា​សាធារណៈ​ចំពោះ​ការប្រឆាំង​ត្រូវបាន​រារាំង ប៉ុន្តែ​ការស្តីបន្ទោស​ដោយផ្ទាល់​ចំពោះ​លោក Xi Jingping ជា​មេដឹកនាំ​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​ប្រទេស ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​មកនេះ​គឺជា​រឿង​មួយប្លែក​។រយៈពេល​បី​ឆ្នាំ​បន្ទាប់ពី​វីរុស​បាន​លេច​ឡើងជា​លើកដំបូង ប្រទេស​ចិន​គឺជា​ប្រទេស​តែមួយគត់​ដែល​នៅតែ​ព្យាយាម​បញ្ឈប់​ការចម្លង​វីរុស COVID-19 មាន​គោលនយោបាយគ្មាន Covid (Zero-Covid) ដែល​តែងតែ​ឃើញ​មនុស្ស​រាប់​លាន​នាក់​ត្រូវបាន​រឹតត្បិត​ ឲ្យ​ស្នាក់​នៅក្នុង​លំនៅឋាន​របស់​ពួកគេ​រយៈពេល​ជាច្រើន​សប្តាហ៍​ក្នុង​មួយ​លើកៗ ហើយ​ទាមទារ​ឱ្យមាន​ការ​រ​ធ្វើតេស្ត​។ វិធានការ​នេះ​ត្រូវបាន​ទទួលយក​យ៉ាង​ទូលំទូលាយ​កាលពីពេល​ដំបូង ​សម្រាប់​ការកាត់បន្ថយ​អត្រា​ស្លាប់​ជា​អប្បបរមា ខណៈ​ប្រទេស​ផ្សេងទៀត​បានទទួល​រង​នូវ​ការបំផ្លាញ​នៃ​ការឆ្លង​វីរុស ប៉ុន្តែ​ការព្រមព្រៀង​នោះបាន​ចាប់ផ្តើម​ធ្លាក់ចុះ​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ៕អត្ថបទ៖ ប៊ុនថន

ការ​តវ៉ា​ផ្ទុះឡើង​នៅ​ទូទាំង​ប្រទេស​ចិន​អំពាវនាវ​ឲ្យ​បន្ធូរបន្ថយ​វិធានការ​ទប់ស្កាត់​វីរុស COVID-19

2022/11/28 12:41:18 pm        651
​ចិន៖ ប្រជាជន​ទីក្រុង​ប៉េកាំង​បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​វិធានការ​រឹតត្បិត​ជំងឺ COVID-19 ដ៏​តឹងរ៉ឹង​របស់​ប្រទេស​ចិន​នៅព្រឹក​ថ្ងៃ​ចន្ទ​នេះ ខណៈ​ការតវ៉ា​បាន​ផ្ទុះឡើង​នៅក្នុង​ប្រទេស​ចិន​។ ក្រុមបាតុករ​ពីរ​ក្រុម​ដែលមាន​មនុស្ស​យ៉ាងហោចណាស់ ១​ពាន់​នាក់​បាន​ប្រមូល​ផ្តុំគ្នា​នៅតាម​ដងផ្លូវ​នៅ​រដ្ឋធានី​ប្រទេស​ចិនក្បែរ​ទន្លេ Liangma ដោយ​បដិសេធ​មិន​ព្រម​បំបែក​គ្នា​។​​អ្នក​តវ៉ា​ម្នាក់​និយាយថា «​យើង​មិន​ត្រូវការ ការពិនិត្យ​ដ៏​ធំ​​​បែបនេះនៅ​បរិវេណ​ទាំងមូល ​ហើយ​វា​មិនចាំបាច់​ត្រូវមាន​ភាព​ល្អិតល្អន់​ពេក​នោះទេ​»​។ ការមិន​ស្តាប់បង្គាប់​របស់​ប្រជាជន​គឺ​មិន​ធ្លាប់មាន​ពីមុនមក​នោះទេ ​នៅ​ប្រទេស​ចិនដីគោក ចាប់តាំងពី​ប្រធានាធិបតីលោក Xi Jinping ឡើងកាន់​តំណែង​ក្នុង​រយៈពេល ១​ទសវត្សរ៍​កន្លងទៅនេះ ខណៈ​ការខកចិត្ត​កើនឡើង​ជុំវិញ​ការចុះហត្ថលេខា​លើ​គោលនយោបាយ​គ្មាន​វីរុស​ COVID (Zero-Covid) រយៈពេល​ជិត ៣​ឆ្នាំ​មក​នេះ​។ ​ចំណែក​នៅ​ទីក្រុង​សៀង​ហៃ កាលពី​ថ្ងៃអាទិត្យនគរបាល​បាន​ឃុំខ្លួន​បាតុករ ខណៈ​មាន​ការតវ៉ា​ជុំវិញ​វិធានការ​រឹតត្បិត​ជំងឺ COVID-19 តឹងរ៉ឹង​របស់​ប្រទេស​ចិន​បាន​ផ្ទុះឡើង​ចូលដល់​ថ្ងៃទី​៣ ហើយ​បាន​រីក​រាលដាល​ដល់ទី​ក្រុង​នានា​។ក្រុមអ្នកតវ៉ាត្រូវបាន​គេ​ឃើញ​ប្រមូល​ផ្តុំគ្នា​នៅតាម​ដងផ្លូវ​ទីក្រុង​សៀង​ហៃ និង​ច្រៀង​ចម្រៀង​ជាតិ​។ នៅក្នុង​ទីក្រុង​សៀង​ហៃ នគរបាល​ត្រូវបាន​ដាក់ពង្រាយ​យ៉ាងច្រើន​នៅលើ​ផ្លូវ Wulumuqi ជា​កន្លែង​ដែលមាន​ដុត​ភ្លើងទៀន​មុនពេល​ប្រែ​ក្លាយទៅជា​ការតវ៉ា​។ កាលពី​ល្ងាច​ថ្ងៃអាទិត្យ មនុស្ស​រាប់រយ​នាក់​បាន​ប្រមូល​ផ្តុំគ្នា​នៅ​តំបន់​នេះ ដែល​មួយចំនួន​បាន​រុញច្រាន​នគរបាលដែល​ព្យាយាម​បំបែក​ពួកគេ​៕អត្ថបទ៖ ប៊ុនថន

ចំនួន​អ្នក​ស្លាប់​ដោយសារ​បំណាក់​ដី​នៅ​អ៊ីតាលី​កើន​ឡើង​ដល់​ ៧​នាក់ និង​ច្រើន​នាក់​នៅ​បាត់​ខ្លួន​

2022/11/28 12:22:21 pm        553
​អ៊ីតាលី៖ អាជ្ញាធរ​ក្នុង​តំបន់​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ចំនួន​អ្នកស្លាប់​ដោយសារ​បំណាក់​ដី​ដ៏​ធំដែល​បាន​វាយប្រហារ​លើ​កោះ Ischia ភាគខាងត្បូង​ប្រទេស​អ៊ីតាលី​បាន​កើនឡើង​ដល់ ៧នាក់ ខណៈ​មនុស្ស​ប្រមាណ ១០នាក់ផ្សេង​ទៀត​នៅ​បាត់​ខ្លួន និង​រាប់រយ​នាក់​ត្រូវបាន​ជម្លៀស​ចេញពី​លំនៅឋាន​របស់​ពួកគេ​។ បន្ទាប់ពី​កិច្ចប្រជុំ​បន្ទាន់​របស់​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃអាទិត្យ នាយករដ្ឋមន្ត្រី​អ៊ីតាលីលោក Giorgia Meloni បានប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​សម្រាប់​កោះ Ischia ជុំវិញហេតុការណ៍​ទឹកជំនន់ និង​បំណាក់​ដី​ខ្លាំង​។ សេចក្តីថ្លែងការណ៍​និយាយថា រដ្ឋាភិបាល​បាន​ផ្តល់ជំនួយចំនួន ២​លាន​អឺរ៉ូ ឬ ២.១លាន​ដុល្លារដល់​ប្រជាជន​ក្នុង​តំបន់​។​ ​ក្រសួង​ការពារ​ជន​ស៊ីវិល​របស់​​អ៊ីតាលីនិយាយថា ប្រតិបត្តិការ​ជួយសង្គ្រោះ​នៅតែ​ដំណើរការ​កាលពី​រសៀល​ថ្ងៃអាទិត្យ​នៅក្នុង​តំបន់ Casamicciola Terme ប៉ុន្តែ​ស្ថានភាព​អាកាសធាតុ​មិន​អំណោយផល​ បានធ្វើ​ឱ្យមាន​ភាពស្មុគស្មាញ​ដល់​ការស្វែងរក​។ កាលពី​ថ្ងៃអាទិត្យ ក្រុម​ជួយសង្គ្រោះ​បាន​រកឃើញ​សាកសព​មនុស្ស ៦​​នាក់រួមទាំង​ក្មេងស្រី​ម្នាក់ ខណៈពួក​គេ​បាន​បន្ត​ស្វែងរក​តាម​ដីល្បាប់​នៅ​ថ្ងៃទី​២ ​ជាប់ៗ​គ្នាដោយ​ព្យាយាម​ស្វែងរក​មនុស្ស​បាត់​ខ្លួន​។​បំណាក់​ដី​ដ៏​ខ្លាំង​បាន​វាយប្រហារ​នៅ​កោះ​កំសាន្ត​វិស្សមកាល​ ដ៏​ពេញនិយម​មួយ​កាលពី​ព្រលឹម​ថ្ងៃ​សៅរ៍បង្ក​មកពី​ភ្លៀង​ធ្លាក់​ខ្លាំង ហើយ​បាន​បណ្តាលឱ្យមាន​ដីល្បាប់ និង​កម្ទេចកម្ទី​ជាច្រើន​ហូរ​កាត់​កំពង់ផែ Casamicciola ធ្វើ​ឲ្យ​បាក់​រលំ​អគារ និង​ហូរ​នាំ​រថយន្ត​ចូលទៅក្នុង​សមុទ្រ​។ អ្នកជំនាញ​បាន​និយាយថា គ្រោះមហន្តរាយ​នេះ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង ​ដោយ​សារ​ការសាងសង់​អគារ​ដែល​ពុំមាន​ការគ្រប់គ្រង​ នៅក្នុង​តំបន់​មាន​ហានិភ័យ​ខ្ពស់​នៃ​បំណាក់​ដី​នៅលើ​កោះ​តំបន់ភ្នំ ដែល​ធ្លាប់​ត្រូវបាន​វាយប្រហារ​កាលពី​ឆ្នាំ2017 ដោយមាន​រញ្ជួយ​ដី​កម្រិត 4.0រ៉ិ​ច​ទ័​របណ្តាលឱ្យ​មនុស្ស ២​នាក់​ស្លាប់ និង​រង​ការបំផ្លាញ​យ៉ាងធ្ងន់ធ្ងរ៕អត្ថបទ៖ ប៊ុនថន

ការប៉ះទង្គិច​គ្នា​កើតឡើង ខណៈ​នគរបាល​រុះរើ​ជំរំ​ជនអន្តោប្រវេសន៍​នៅ​ព្រំដែន​ម៉ិ​ក​ស៊ិ​កជាប់​អាមេរិក​

2022/11/28 11:28:44 am        532
​ម៉ិកស៊ិក៖ មន្ត្រី​ក្នុង​តំបន់​ម្នា​ក់បាន​និយាយថា នគរបាល​ម៉ិ​ក​ស៊ិ​ក​បាន​រុះរើ​ជំរំ​ជនអន្តោប្រវេសន៍​មួយ​កន្លែង ដែល​បាន​បង្កើត​ឡើង​នៅ​ចំហៀង​ព្រំដែន​ម៉ិ​ក​ស៊ិ​ក​ជាប់​ជាមួយ​ព្រំដែន​អាមេរិក​កាលពី​ថ្ងៃ​អាទិត្យ ​សម្រាប់​មូលហេតុ​សន្តិសុខ​។ ​កាលពី​ព្រឹក​ថ្ងៃអាទិត្យ ក្រុម​ទី​ភ្នាក់ងារ​នគរបាល​បង្ក្រាប​កុបកម្ម​បាន​ចូល​ទៅ​ក្នុង​ជំរំ បង្កើត​ឡើង​ដោយ​ជនអន្តោប្រវេសន៍​ប្រមាណ ​៦០០​នាក់​ភាគ​ច្រើន​មកពី​ប្រទេស​វ៉េ​ណេ​ហ្ស៊ុ​យ​អេ​ឡា​នៅ​ក្នុង​ទីក្រុង Ciudad Juarez ក្បែរ​ទន្លេ Bravo និង​ក្បែរ​របង​ព្រំដែន​សហរដ្ឋអាមេរិក​។ ភាព​តានតឹង​បាន​កើន​ឡើង នៅ​ពេល​ក្រុម​មន្ត្រី​បាន​បង្ខំ​ក្រុម​ជនអន្តោប្រវេសន៍​ឲ្យ​ចាកចេញ​កំពុង​ប្រឈម​នឹង​ពួកគេ និង​ទាញ​ជំរំ​តង់​ពួកគេ​បោះចោល​។ ជំរំ​តង់​មួយ​ចំនួន​បាន​ភ្លើង​ឆេះ​អំឡុង​ប្រតិបត្តិ​ការ​រុះរើ​ ដោយ​ក្រុម​មន្ត្រី​នគរបាល​រុញ​ពួកគេ​ចូល​ទន្លេ​នៅ​ក្បែរ​នោះ​ដើម្បី​ពន្លត់ភ្លើង​។ ប្រធាន​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​ទីក្រុង Ciudad Juarez លោក Santiago Gonzalez បាន​និយាយថា សកម្មភាព​នេះ​ក្នុង​គោលបំណង​ការពារ​សន្តិសុខ​របស់​ក្រុម​ជនអន្តោប្រវេសន៍ ខណៈ​មាន​ហានិភ័យ​បង្កឡើង​ដោយ​ភ្លើង​ឆេះ លង់ទឹក និង​ត្រជាក់​ស្លាប់​ជាដើម​។​វិទ្យាស្ថាន​ទេសន្តរប្រវេសន៍​ជាតិ (INM) បាន​និយាយ​កាលពី​ចន្ទ​ ទី​២១ ខែ​វិច្ឆិកា​កន្លងទៅ​ថា អាជ្ញាធរ​ម៉ិ​ក​ស៊ិ​ក​បាន​ឃុំខ្លួន​ជនអន្តោប្រវេសន៍​ជាង ១៦.០០០​នាក់​ក្នុង​រយៈពេល​ ៤​ថ្ងៃរួម​ទាំង​ជនជាតិ​វ៉េ​ណេ​ហ្ស៊ុ​យ​អេ​ឡា​ជិត ៥.០០០​នាក់។ ភាគច្រើន​នៃ​ជនអន្តោប្រវេសន៍​មកពី​បណ្ដា​ប្រទេស​នៅ​អាមេរិក​កណ្ដាល និង​ខាងត្បូង រួមទាំង​ជនជាតិ​វ៉េ​ណេ​ហ្ស៊ុ​យ​អេ​ឡា​ចំនួន ៤.៩៦៨​នាក់, ហ្គា​តេ​ម៉ា​ឡា​ចំនួន ២.៩៨៧​នាក់, នី​កា​រ៉ា​ហ្គ័​រ​ចំនួន​ ១.៣១១​នាក់​ និង​អេ​ក្វា​ឌ័​រ​ចំនួន ១.២៨៥​នាក់​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្រ្តីសុខាភិបាល៖ «សូមកុំខ្លាចនឹងទទួលយកកង្វះខាតរបស់យើង ទោះទទួលបានតាមវិធីណាក៏ដោយ ហើយខិតខំបន្តកែលម្អលើកិច្ចការដែលនៅមានចន្លោះប្រហោង ដើម្បីសុខភាពពលរដ្ឋ»
06/25/2026 07:06 PM
ឯកឧត្តម ម៉ម ប៊ុននាង និងលោក គីម ជុងណាម អញ្ជើញចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការផ្តល់អំណោយមនុស្សធម៌ ជូនដល់រដ្ឋបាលខេត្តកែប
06/25/2026 07:06 PM
កាកបាទក្រហមកម្ពុជា ផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់​ និងគ្រួរសារអតីតយុទ្ធជននៅខេត្តកំពង់ស្ពឺ
06/25/2026 07:06 PM
ក្រសួងបរិស្ថានរកឃើញវត្តមានសត្វព្រៃមានកម្រ និងកំពុងរងគ្រោះថ្នាក់ជិតផុតពូជចំនួន ១០ប្រភេទនៅដែនជម្រកសត្វព្រៃភ្នំសំកុស
06/25/2026 07:06 PM
ក្រសួងការងារ និង OHCHR ពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការលើកិច្ចគាំពារសង្គម និងការលើកកម្ពស់សិទ្ធិការងារឱ្យកាន់តែប្រសើរ
06/25/2026 07:06 PM
ទូតឡាវបានសម្តែងការកោតសរសើរយ៉ាងខ្លាំង ចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការគ្រប់គ្រង និងការពារបរិស្ថាន
06/25/2026 07:06 PM
កម្ពុជា និងអ៊ីស្រាអែល ជួបពិភាក្សាលើការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យកសិកម្ម
06/25/2026 07:06 PM
លោកស្រី Von der Leyen ៖ EU នឹងផ្ទេរប្រាក់កម្ចីចំណែកដំបូងឲ្យអ៊ុយក្រែននៅថ្ងៃព្រហស្បតិ៍នេះ
06/25/2026 06:06 PM
វិមានក្រឹមឡាំង៖ រុស្ស៊ីនឹងពិនិត្យមើលជម្រើសផ្លូវច្បាប់ បើសិនប្រេងពីនាវារឹបអូសដោយអង់គ្លេសប្រើសម្រាប់ផ្តល់មូលនិធិដល់អ៊ុយក្រែន
06/25/2026 06:06 PM
ព្រឹកនេះ គណៈកម្មការជំរឿនមន្រ្តី បានបន្តបេសកកម្មចុះជំរឿនមន្ត្រីជាក់ស្តែង ដល់ក្រសួងទេសចរណ៍
06/25/2026 06:06 PM