សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលក្រាបថ្វាយបង្គុំគាល់ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី
សម្តេចតេជោអញ្ជើញជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន
សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិន នាព្រឹកថ្ងៃនេះ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញចូលរួមពិធីប្រគល់-ទទួលថវិកាបរិច្ចាគពីគណៈសង្ឃនាយកកម្ពុជាចំនួន ១៦០លានរៀលជូនមូលនិធិគន្ធបុប្ផា

ព័ត៌មានសំខាន់ៗ

បាតុកម្ម​ប្រឆាំង​វិធានការ​វីរុស COVID-19 កើនឡើង​នៅ​ទីក្រុង​ក្វាង​ចូ​វ ខណៈ​កំហឹង​ចំពោះ​ការ​បិទ​ខ្ទប់​នៅ​ចិន​ផ្ទុះឡើង

2022/11/30 12:14:45 pm        428
​ចិន៖ ការប៉ះទង្គិច​គ្នា​បាន​កើន​ឡើង ​បន្ទាប់ពី​ការ​តវ៉ា​នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ទីក្រុង​សៀង​ហៃ រដ្ឋធានី​ប៉េកាំង និង​ទីក្រុង​ផ្សេងទៀត​កាលពី​ចុង​សប្តាហ៍ ​ជា​ការ​មិន​ស្តាប់​បង្គាប់​ស៊ីវិល​ដ៏​ធំ​បំផុត​ជា​បន្ត​បន្ទាប់​របស់​ប្រទេស​ចិនដីគោក​ ចាប់​តាំងពី​ប្រធានាធិបតី​លោក Xi Jinping ឡើង​កាន់​តំណែង​រយៈ​ពេល​មួយ​ទសវត្សរ៍​កន្លង​ទៅ​នេះ​។ ​នៅ​ក្នុង​វីដេអូ​មួយ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​សង្គម Twitter នគរបាល​បង្ក្រាប​កុប្បកម្ម​ច្រើន​នាក់​ដែល​ពាក់អាវ​ការពារ​ជំងឺ​រាតត្បាត​ពណ៌​ស បាន​កាន់​ខែល​ដាក់​នៅ​លើ​ក្បាល​របស់​ពួកគេ ខណៈ​វត្ថុ​ជាច្រើន​ត្រូវ​បាន​គប់​មក​លើ​ពួកគេ​។​ វីដេអូ​ដាច់ដោយឡែក​មួយ​បាន​បង្ហាញ​ពី​បាតុករ​គប់​វត្ថុ​រឹង​មក​លើ​នគរបាល ខណៈ​ពេល​នោះ​មាន​ធុង​ឧស្ម័ន​បង្ហូរទឹកភ្នែក​បាន​ធ្លាក់​ នៅ​កណ្តាល​ហ្វូង​មនុស្ស​មួយ​ក្រុម​នៅ​លើ​ផ្លូវ​តូច​ចង្អៀត​មួយ ដោយ​ក្រោយមក​មនុស្ស​ជាច្រើន​បាន​រត់​គ្រប់​ទិសដៅ​ដើម្បី​គេច​ចេញ​ពី​ផ្សែង​។ សារព័ត៌មាន Reuters បាន​ផ្ទៀងផ្ទាត់​ថា វីដេអូ​ទាំងនោះ​ត្រូវ​បាន​ថត​នៅ​ក្នុង​សង្កាត់ Haizhu ទីក្រុង​ក្វាង​ចូ​វ ​(Guangzhou) ប៉ុន្តែ​មិន​អាច​កំណត់​ពី​ដំណើរ​បន្ត​គ្នា​ជាក់លាក់​នៃ​ព្រឹត្តិការណ៍​នោះ និង​អ្វីដែល​បណ្តាល​ឱ្យ​មានការ​ប៉ះទង្គិច​គ្នា​នោះ​ទេ​។ការ​បង្ហោះ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​បាន​និយាយ​ថា​ ការ​ប៉ះ​ទង្គិច​គ្នា​បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​អង្គារ ហើយ​បណ្តាលមកពី​ជម្លោះ​ជុំវិញ​វិធាន​ការ​បិទ​ខ្ទប់​។ នៅ​ទីក្រុង Zhengzhou ជាទី​តាំង​នៃ​រោងចក្រ Foxconn ដ៏​ធំ​ផលិត Apple iPhones ជាទី​តាំង​នៃ​ភាពចលាចល​របស់​បុគ្គ​លិ​ករ​ជុំវិញ​វីរុស COVID-19 ក្រុមមន្ត្រី​បានប្រកាស​ពី​ការ​ដំណើរ​ការ​ពាណិជ្ជកម្ម​ឡើងវិញ​ដោយ​របៀបរៀបរយ រួមទាំង​ផ្សារ​ទំនើប កន្លែង​ហាត់ប្រាណ និង​ភោជនីយដ្ឋាន​។ ទោះជា​យ៉ាងណា បន្ទាប់មក​ពួកគេ​ក៏បាន​ចេញផ្សាយ​បញ្ជី​អគារ​ដែល​មាន​ហានិភ័យ​ខ្ពស់ នឹង​នៅតែ​ស្ថិត​ក្រោម​វិធាន​ការ​បិទ​ខ្ទប់​៕អត្ថបទ៖ ប៊ុនថន

អវកាសយានិក​ចិន ​៣​នាក់​បាន​ទៅដល់​ស្ថានីយ​អវកាស​ដោយ​ជោគជ័យ​ក្នុង​បេសកកម្ម​ជា​ប្រវត្តិសាស្ត្រ

2022/11/30 11:36:15 am        381
​ចិន៖ ក្រុម​អវកាសយានិក ៣​នាក់​របស់​ចិន​នៅ​ថ្ងៃ​ពុធ​នេះបាន​ទៅដល់​ស្ថានីយ​អវកាស​ចិន​ជា​លើក​ដំបូង ក្នុង​ការ​ប្ដូរ​វេន​អវកាសយានិក​ក្នុង​គន្លង​តារាវិថីនៅ​ក្នុង​ប្រវត្តិសាស្ត្រ​អវកាស​ចិន ដែល​ជា​ការ​ធ្វើ​ប្រតិបត្តិការ​ប៉ុស្តិ៍​ខាងក្រៅ​គ្មាន​មនុស្ស​រស់នៅ​លើក​ទី​២ ក្នុង​គន្លង​វិថី​ទាប​នៃ​ភព​ផែនដី បន្ទាប់ពី​ស្ថានីយ​អវកាស​អន្តរជាតិ​ដឹកនាំ​ដោយ​អង្គការ​ណា​សា​។ ​យោង​តាម​ទូរទស្សន៍​រដ្ឋ​យានអវកាស Shenzhou-15 ឬ "Divine Vessel" និង​អ្នកដំណើរ​ ៣​នាក់​បាន​ហោះ​ចេញពី​យាន​ចម្លង Long March-2F ពី​មជ្ឈមណ្ឌល​បាញ់​បង្ហោះ​ផ្កាយរណប Jiuquan នៅ​ម៉ោង ១១​ និង​ ៨​នាទី​ល្ងាច​ម៉ោង​នៅ​ប្រទេស​ចិន​កាលពី​ថ្ងៃ​អង្គារ នៅ​ក្នុង​សីតុណ្ហភាព​ត្រជាក់​ក្រោម​សូន្យ​នៅ​តំបន់​វាល​ខ្សាច់ Gobi ភាគ​ពាយ័ព្យ​ប្រទេស​ចិន​។ ​យានអវកាស Shenzhou-15 គឺជា​បេសកកម្ម​ចុងក្រោយ​ក្នុងចំណោម​បេសកកម្ម​ចំនួន​១១ រួម​ទាំង​បេសកកម្ម​អវ​កាស​យានិក​កាលពី​កន្លងទៅ​ចំនួន ៣ ដែល​ត្រូវការ​ដើម្បី​ប្រមូល​ផ្តុំ​ទៅកាន់ "Celestial Palace", ជា​ស្ថានីយ​ពហុ​ម៉ូឌុល​ត្រូវ​បាន​គេ​ស្គាល់​ជា​ភាសា​ចិន​។ បេសកកម្ម​ដំបូង​ត្រូវ​បាន​ចាប់ផ្ដើម​កាលពី​ខែ​មេសា ឆ្នាំ២០២១​។​ក្រោយ​ការ​បាញ់​បង្ហោះ​រយៈពេល​ជាង​ ៦​ម៉ោង យានអវកាស​នេះ​បាន​ចុះចត​នៅ​ស្ថានីយ​អវកាស​នោះ ហើយ​អវកាសយានិក ​៣​នាក់​ក្នុង​យានអវកាស Shenzhou-15 ត្រូវ​បាន​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ដោយ​ការ​អោប​ពី​អវកាសយានិក​របស់​យានអវកាស Shenzhou ដែល​កំពុង​គ្រប់គ្រង​ការងារ​នៅ​ទីនោះ​។ ​អវកាសយានិក​របស់​យានអវកាស​ Shenzhou-14 ដែល​បាន​ទៅដល់​ស្ថានីយ​អវកាស​កាលពីដើម​ខែ​មិថុនា​ នឹង​វិលត្រឡប់​មកកាន់​ភព​ផែនដី​វិញ បន្ទាប់ពី​ការប្រគល់​ភារកិច្ច​មួយ​សប្ដាហ៍ដែល​នឹង​បង្កើត​សមត្ថភាព​របស់​ស្ថានីយ​នេះ​ ដើម្បី​ជួយ​គាំទ្រ​ដល់​អវ​កាស​យានិក​ចំនួន ​៦​នាក់​ដែលជា​កំណត់ត្រា​មួយ​ផ្សេងទៀត​សម្រាប់​កម្មវិធី​អវកាស​របស់​ចិន​៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីបិទការប្រកួតកីឡាជាតិលើក៣ និងកីឡាជនពិការជាតិលើកទី១ នៅល្ងាចនេះ

2022/11/30 11:27:56 am        448
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិ លើកទី១ នៅពហុកីឡដ្ឋាន ជាតិមរតកតេជោ នៅល្ងាចថ្ងៃពុធទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។សូមជម្រាបថា ពិធីបើក ព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និង កីឡាជនពិការជាតិលើកទី១ បានធ្វើឡើងកាលពីល្ងាច ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្ត្រី។ ការប្រកួតកីឡាជាតិលើកទី ៣មានកីឡា ៣៨ប្រភេទ និងកីឡាប៉ារ៉ាហ្គេម ឬកីឡាជនពិការជាតិមាន៧ប្រភេទ ដោយមានកីឡាករកីឡាការិនីចូលរួម ប្រកួតប្រជែង មកពីរាជធានី-ខេត្ត និងក្រសួងចំនួន២៨ ។ ការប្រកួតចាប់ផ្តើមពីថ្ងៃទី១៩-៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ ។ពិធីបិទព្រឹត្តិការណ៍កីឡាជាតិ និងកីឡាជនពិការនាល្ងាចនេះ នឹងមានការអញ្ជើញចូលរួមពីមហាជនយ៉ាងច្រើនកុះករ ព្រមទាំងមានកម្មវិធីសំខាន់ៗ និងទាក់ទាញជាច្រើនទៀតផងដែរ៕ 

រុស្ស៊ី​ព្រមាន​អាមេរិក​ថា ការ​ពាក់ព័ន្ធ​កាន់តែ​ជ្រៅ​ក្នុង​ជម្លោះ​អ៊ុយ​ក្រែ​ន​នឹង​បង្ក​ឲ្យ​មាន​ហានិភ័យ​កាន់​តែ​ច្រើន​

2022/11/30 11:01:12 am        481
​រុស្ស៊ី៖ យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន​នានា​របស់​រុស្ស៊ី អនុរដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergei Ryabkov បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា រុស្ស៊ី​កំពុង​ព្យាយាម​ធ្វើ​ឲ្យ​អាមេរិក​យល់ថា ការចូល​ពាក់ព័ន្ធ​កាន់​តែ​ជ្រៅ​របស់​ទីក្រុង​វ៉ាស៊ីនតោន​ចូល​ក្នុង​ជម្លោះ​អ៊ុយ​ក្រែ​ន ​កំពុង​បង្ក​ឲ្យ​ហានិភ័យ​កើន​ឡើង​កាន់​តែ​ច្រើន​។ ​ទីក្រុង Moscow បាន​ត្អូញត្អែរ​ដដែលៗ​ថា ការ​គាំទ្រ​ខាង​យោធា​ពី​លោក​ខាងលិច​ដល់​អ៊ុយ​ក្រែ​ន កំពុង​ដុត​បញ្ឆេះ​ឲ្យ​ជម្លោះ​រីក​រាល​ដាល​កាន់តែ​ធំ ដែល​ពេលនេះ​បាន​ឈាន​ចូល​ដល់​ខែ​ទី​១០ ខណៈ​លទ្ធភាព​នៃ​ការ​ប្រឈម​ដាក់គ្នា​ដោយផ្ទាល់​រវាង​រុស្ស៊ី និង​លោក​ខាង​លិច​មាន​កាន់តែ​ច្រើន។ ​ទីភ្នាក់ងារសារព័ត៌មាន Interfax បាន​ដកស្រង់​សម្ដី​របស់លោក Ryabkov ដោយ​និយាយថា យើង​កំពុង​បញ្ជូន​សញ្ញា​ទៅដល់​សហរដ្ឋអាមេរិក​ថា ខ្សែបន្ទាត់​នៃ​ការរីក​រាលដាល​ការពាក់ព័ន្ធ​ផុង​ចូល​កាន់តែ​ជ្រៅ​របស់​ពួកគេ ក្នុង​ជម្លោះ​នេះ​ត្រូវ​បាន​បង្ក​ឲ្យមាន​ផលវិបាក​ធ្ងន់ធ្ងរ​។ ហានិភ័យ​នេះ​កំពុង​រីក​កាន់តែ​ធំ​ឡើង​។​ទីក្រុង Kyiv និង​លោកខាងលិច​និយាយថា រុស្ស៊ីនឹង​ត្រូវបាន​ស្ដីបន្ទោស​ចំពោះ​ការរីក​ធំ​បន្ថែមទៀត​នៃ​សង្គ្រាម​ណា​មួយ ក្រោយ​អ្វីដែល​ពួកគេ​និយាយថា ដោយសារ​ការវាយលុក​ដោយ​គ្មាន​ហេតុផល​របស់​ទីក្រុង Moscow ​ចូល​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃទី​២៤​ កុម្ភៈ ការបន្ត​កាន់កាប់​ទឹកដី​របស់​អ៊ុយ​ក្រែ​ន និងការ​បង្ហាញ​ការ​គំរាមកំហែង​ដោយ​អាវុធ​នុយ​ក្លេអ៊ែរ៕អត្ថបទ៖ សុខមាន

អតីត​ប្រធានាធិបតី​រុស្ស៊ីព្រមាន​សម្ព័ន្ធ​ណា​តូ​ជុំវិញ​ការផ្តល់​ឲ្យ​អ៊ុយ​ក្រែ​ន​នូវ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល Patriot

2022/11/30 10:23:09 am        267
​រុស្ស៊ី៖ អតីត​ប្រធានាធិបតី​រុស្ស៊ី​លោក Dmitry Medvedev បាន​ព្រមាន​សម្ព័ន្ធ​យោធា​ណា​តូ​កាលពី​ថ្ងៃ​អង្គារ ទី​២៩​ វិច្ឆិកា ប្រឆាំង​ការ​ផ្ដល់​ជំនួយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល Patriot ដល់​អ៊ុយ​ក្រែ​ន ដោយ​ហៅ​សម្ព័ន្ធ​នោះ​ថា​ជា​អង្គភាព​ភេរវកម្មចំពោះ​ការផ្ដល់​អាវុធ​ ជា​អ្វីដែល​លោក​បាន​ហៅថា​របប​ជ្រុលនិយម​។​លោក Medvedev ដែល​ធ្លាប់បាន​តាំងខ្លួន​ជា​អ្នកធ្វើ​ទំនើបកម្ម​សេរីនិយម​ជា​ប្រធានាធិបតី​ពី​ឆ្នាំ​២០០៨ ដល់​ឆ្នាំ២០១២ បាន​លេចចេញ​ជា​រូបរាង​កាន់តែខ្លាំង​ឡើង​ ក្នុងនាម​ជា​អ្នកគាំទ្រ​ដ៏​ធំ​បំផុត​នៃ​សង្គ្រាម​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន ដោយបាន​បង្ហោះ​ការ​បរិហារ​លោកខាងលិច​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់លោក​។​ លោក Medvedev បាន​សរសេរ​សារ​នៅលើ​បណ្ដាញ Telegram ថា ប្រសិនបើ​អគ្គលេខាធិការ​អង្គការ​ណា​តូ​លោក Jens Stoltenberg បង្ហាញ​សញ្ញា​ថា សម្ព័ន្ធ​ណា​តូ​នឹង​ផ្គត់ផ្គង់​អ៊ុយ​ក្រែ​ន​នូវ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល Patriot ព្រមទាំង​កងកម្លាំង​ណា​តូ ពួកគេ​នឹង​ក្លាយជា​គោលដៅ​ស្របច្បាប់​ភ្លាម​ សម្រាប់​កង​កម្លាំងប្រដាប់អាវុធ​របស់​យើង​។ គេ​មិន​ច្បាស់​ទេ​ថា ​តើ​សារ​របស់លោកសំដៅ​ដល់​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល Patriot ឬ​កងកម្លាំង​អ៊ុយ​ក្រែ​ន ឬ​កងកម្លាំង​ណា​តូ​ដែល​នឹង​ក្លាយ​ជា​គោលដៅ​របស់​រុស្ស៊ី​៕អត្ថបទ៖ សុខមាន

ចិន​មាន​ផែនការ​បង្ក្រាប ក្រោយ​ការតវ៉ា​ប្រឆាំង​វិធានការ​ទប់ស្កាត់​ការឆ្លង​រាល​ដាលវី​រុស ​COVID-19

2022/11/30 10:07:04 am        293
​ចិន៖ ទីភ្នាក់ងារ​សន្តិសុខ​ជាន់ខ្ពស់​របស់​ប្រទេស​ចិន បាន​អំពាវនាវ​ឲ្យ​បង្ក្រាប​លើ​កម្លាំង​អរិភាព បន្ទាប់​ពី​ផ្ទុះ​ការតវ៉ា​ដ៏​កម្រ​ប្រឆាំង​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​វីរុស ​Covid-19 នៅ​ក្នុង​ទីក្រុង​ជាច្រើន​របស់​ចិន​កាលពី​ចុង​សប្ដាហ៍​មុន​។ ​ក្រុមមន្ត្រី​បាន​សម្រុក​ទៅកាន់​ទីតាំង​តវ៉ា​នានា​ ដែល​នៅពេលនេះ​មាន​សភាព​ស្ងប់ស្ងាត់ ខណៈ​ក្រុម​អ្នក​តវ៉ា​មួយ​ចំនួន​និយាយ​ថា ​នគរបាល​បាន​ទាក់ទង​ពួកគេ ​ដើម្បី​ស្វែងរក​ព័ត៌មាន​អំពី​កន្លែង​ស្នាក់នៅ​របស់​ពួកគេ​។ ចំណែក​ក្រុម​មន្ត្រី​សុខភាព​របស់​ប្រទេស​នេះ​និយាយ​ថា ការ​បិទ​ខ្ទប់​នានា​គួរតែ​ត្រូវ​បាន​អនុវត្តន៍ និង​បន្ធូរបន្ថយ​ឆាប់ៗ​។ ប្រទេស​ចិន​បាន​កត់ត្រា​ចំនួន​ករណី​ឆ្លង​ថ្មី​ខ្ពស់​បំផុតក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​។​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ មនុស្ស​រាប់ពាន់នាក់​ក្នុងប្រទេស​ចិន​បាន​ចេញ​តវ៉ា​តាម​ដងផ្លូវ​នានា​ ទាម​ទារ​ឲ្យ​បញ្ចប់​ការ​វិធានការ​តឹងរ៉ឹង​ទាំងឡាយ ថែមទាំង​មានការ​អំពាវនាវ​ដ៏​កម្រ​ឲ្យ​លោក​ប្រធានាធិបតី Xi Jinping​ ចុះ​ចេញពី​តំណែង​ទៀត​ផង​។ ប៉ុន្តែ​មានការ​បង្កើន​វត្តមាន​កងកម្លាំង​នគរបាល​នៅ​ក្នុង​ទីក្រុង​សំខាន់ៗ​ជាច្រើន​របស់​ចិន រួម​ទាំង​ទីក្រុង​ប៉េកាំង និង​សៀង​ហៃ ដែល​ទំនងជា​ដើម្បី​ទប់ស្កាត់​ការ​តវ៉ា​ថែមទៀត​កាលពី​ថ្ងៃ​ចន្ទ ​និង​ថ្ងៃ​អង្គារ​៕ អត្ថបទ៖ សុខមាន

លោក Zelenskyy៖ រុស្ស៊ី​ផ្លោង​លើ​ក្រុង Kherson ២៥៨​លើក​ក្នុង​សប្តាហ៍​មុន

2022/11/29 03:22:32 pm        385
​អ៊ុយក្រែន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា កង​កម្លាំង​រុស្ស៊ី​បាន​បាញ់​ផ្លោង​លើ​ទីតាំង​លំនៅឋាន​ចំនួន ៣០​កន្លែង​នៅ​ទីក្រុង Kherson ភាគ​ខាង​ត្បូង​ប្រទេស​អ៊ុយ​ក្រែ​ន​ចំនួន ២៥៨​លើក​កាលពី​សប្តាហ៍​មុននេះ​។ កងកម្លាំង​រុស្ស៊ី​បាន​ដកថយ​ពី​ច្រាំង​ខាងលិច​នៃ​ទន្លេ Dnipro កាលពី​ដើមខែ​នេះ ប៉ុន្តែ​បាន​បាញ់​ផ្លោង​លើ​ទីក្រុង និង​ភូមិ​នានា​រួម​ទាំង​ទីក្រុង Kherson ពី​ចំណុច​ថ្មី​នៅ​ច្រាំងទន្លេ​ទល់មុខ​។​ នៅ​ក្នុង​សុន្ទរកថា​លោក Zelenskiy និយាយ​ថា ​កងកម្លាំង​រុស្ស៊ី​បាន​បំផ្លាញ​ស្ថានីយ​បូមទឹក​ដែល​ផ្គត់​ផ្គង់​ទឹក​ដល់​ទី​ក្រុង Mykolaiv ភាគ​ពាយព្យ​ទីក្រុង Kherson។​ កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ​ដែរលោក Zelenskiy បាន​ជួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​មកពី​ប្រទេស​អេ​ស្តូ​នី ឡា​ត​វី លី​ទុយ​អា​នី អ៊ី​ស្លង់ ហ្វាំ​ង​ឡង់ ន័​រវេ​ស និង​ស៊ុយអែត​នៅ​ក្នុង​ទីក្រុង​គី​វ ដើម្បី​ពិភាក្សា​អំពី​ការ​វាយ​លុក​របស់​រុស្ស៊ី​មក​លើ​ប្រទេស​លោក​។នៅ​ខាង​ក្រៅ​ព្រិល​បាន​ធ្លាក់​ខ្លាំង ហើយ​សីតុណ្ហភាព​បាន​ធ្លាក់​ចុះ​ត្រជាក់​ដល់​កក ខណៈ​មនុស្ស​រាប់​លាន​នាក់​នៅ​ក្នុង និង​ជុំវិញ​រដ្ឋធានី​អ៊ុយ​ក្រែ​ន​ជួប​បញ្ហា​ដោយ​ការ​ប៉ះពាល់​ដល់​ការ​ផ្គត់ផ្គង់​អគ្គិសនី និង​កម្តៅ​បណ្តាល​មកពី​ការវាយ​ប្រហារ​តាម​អាកាស​របស់​រុស្ស៊ី​ជា​បន្តបន្ទាប់​។ លោក Zelenskiy បាន​ព្រមាន​ប្រជាជន​អ៊ុយ​ក្រែ​ន​ថា​នឹង​ជួប​ភាព​ត្រជាក់​ខ្លាំង ​និង​ភាព​ងងឹត​ ខណៈ​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​បន្ត​បន្ថែម​ទៀត​មក​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ ដែល​នឹង​មិន​បញ្ឈប់​រហូតដល់​ទីក្រុង​មូ​ស្គូ​អស់​មី​ស៊ី​ល៕អត្ថបទ៖ ប៊ុនថន

ជនអន្តោប្រវេសន៍​មកពី​វ៉េ​ណេ​ហ៊្សុយអេ​ឡា​ដេក​នៅតាម​ផ្លូវ​ បន្ទាប់ពី​ត្រូវបាន​បណ្តេញ​ចេញពី​ជំរំ​នៅ​ម៉ិ​ក​ស៊ិ​ក​

2022/11/29 12:06:05 pm        276
​ម៉ិកស៊ិក៖ ជនអន្តោប្រវេសន៍​មក​ពី​ប្រទេស​វ៉េ​ណេ​ហ៊្សុយអេ​ឡាត្រូវបាន​គេ​មើលឃើញថា​ កំពុង​ដេក​នៅតាម​ផ្លូវ និង​សួនឧទ្យាន​មួយកន្លែង​កាលពី​ថ្ងៃ​ចន្ទ បន្ទាប់ពី​ពួកគេ​ត្រូវបាន​បណ្តេញ​ចេញពី​ជំរំមួយ​នៅ​ច្រាំងទន្លេ Rio Bravo ក្នុង​ទីក្រុង Ciudad Juarez ប្រទេស​ម៉ិ​ក​ស៊ី​ក​។មន្ត្រី​ក្នុង​តំបន់​បាន​និយាយថា នគរបាល​ម៉ិ​ក​ស៊ិ​កកាលពី​ថ្ងៃអាទិត្យ​បាន​រុះរើ​ជំរំ​ជនអន្តោប្រវេសន៍​មួយកន្លែង ដែល​បង្កើតឡើង​នៅ​ខាង​ប្រទេស​ម៉ិ​ក​ស៊ី​កជាប់​ព្រំដែន​ជាមួយ​សហរដ្ឋអាមេរិក សម្រាប់​ហេតុផល​សន្តិសុខ​។ ចាប់តាំងពី​ពេលនោះ​មក ជន​ចំណាកស្រុក​ទាំងនេះ​បាន​ដេក​នៅតាម​ផ្លូវ​នៅ​ទីក្រុង Ciudad Juarez ឬ​សួនឧទ្យាន​នៅក្បែរនោះ​។ កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ មនុស្ស​ប្រមាណ​ ៨០​នាក់រួមមាន​ទាំង​កុមារ​ត្រូវបាន​នគរបាល​បណ្តេញ​ចេញ ដោយ​បន្សល់ទុក​នូវ​អារម្មណ៍​បាក់​ទឹកចិត្តចំពោះ​ការប្រព្រឹត្ត​របស់​ក្រុមមន្ត្រី​។​ ​ប្រធាន​ក្រុម​ការពារ​ជន​ស៊ីវិល​របស់​រដ្ឋលោក Roberto Briones និយាយថា ការបណ្តេញចេញ​គឺធ្វើឡើង​ ដើម្បី​ការពារ​ជនអន្តោប្រវេសន៍​ពី​អាកាសធាតុ​ត្រជាក់​ខ្លាំង ព្រមទាំង​ផ្តល់ឱ្យ​ពួកគេ និង​ក្រុមគ្រួសារ​នូវ​ទីកន្លែង​សមរម្យ​នៅ​កន្លែង​ផ្សេងទៀត​ក្នុង​ទីក្រុង​។ជនអន្តោប្រវេសន៍​ភាគ​ច្រើន​មកពី​បណ្តា​ប្រទេស​នៅ​អាមេរិក​កណ្តាល និង​អាមេរិក​ខាងត្បូង រួមមាន​ប្រជាជន​វ៉េ​ណេ​ហ៊្សុយអេ​ឡា ៤.៩៦៨នាក់, កា​តេ​ម៉ា​ឡា ​២.៩៨៧​នាក់, នី​កា​រ៉ា​ហ្គ័​រ ១.៣៨៥នាក់, ហុង​ឌូ​រ៉ា​ស់ ១.៣១១នាក់ និង​អេ​ក្វា​ឌ័​រ ១.២៨៥នាក់​។​ ​អាជ្ញាធរ​អាមេរិក​កាលពី​ខែ​មុនបានប្រកាស​ពី​ផែនការ​មួយ ដែល​បាន​ព្រមព្រៀង​ជាមួយ​ប្រទេស​ម៉ិ​ក​ស៊ិ​ក ដើម្បី​បញ្ជូន​ជនអន្តោប្រវេសន៍វ៉េ​ណេ​ហ៊្សុយអេ​ឡា​មួយចំនួន​ ត្រលប់​ទៅ​ប្រទេស​ម៉ិ​កស៊ិក​វិញដែល​បាន​ចូលមក​សហរដ្ឋអាមេរិក​ដោយ​ខុសច្បាប់៕អត្ថបទ៖ ប៊ុនថន

សម្ព័ន្ធ​យោធា​ណា​តូ​និយាយថា រុស្ស៊ី​កំពុង​ប្រើប្រាស់​រដូវរងា​ជា​អាវុធ​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែ​ន

2022/11/29 11:27:18 am        434
​អ៊ុយក្រែន៖ អ៊ុយ​ក្រែ​ន​បាន​ត្រៀម​ទប់ទល់​ការវាយប្រហារ​បន្ថែម​ទៀត​ពី​រុស្ស៊ី​លើ​ថាមពល​ និង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​ផ្សេងទៀត​កាលពី​ថ្ងៃ​ចន្ទ នូវ​អ្វី​ដែល​ទំនងជា​ចុង​សប្ដាហ៍​តាម​ទម្លាប់ និង​បាន​ព្រមាន​ពី​លទ្ធភាព​នៃ​ការ​ជម្លៀស​ពលរដ្ឋ​ចេញពី​រដ្ឋធានី​ទៀត​ផង​។ ​រដ្ឋមន្ត្រីការបរទេស​អេ​ស្តូ​នី​បាន​ចូលរួម​ជា​សម​ភាគី​មកពី ​៦​ប្រទេស​ផ្សេងទៀត​នៅ​តំបន់​បាល់​ទិ​ក និង​អឺរ៉ុប​ខាងជើង ក្នុង​​ក្បួន​គណៈប្រតិភូ​ដ៏​ធំ​បំផុត​បំពេញ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន ចាប់​តាំង​ពី​រុស្ស៊ី​បាន​បើក​ប្រតិបត្តិការ​សង្គ្រាម​ទ្រង់ទ្រាយ​ធំ ដើម្បី​បង្ហាញ​ការប្ដេជ្ញា​ផ្ដល់​ម៉ាស៊ីនភ្លើង សម្លៀក​បំពាក់​រដូវរងា និង​ស្បៀងអាហារ។ គោលដៅ​គឺ​ដើម្បី​ជួយ​ពលរដ្ឋ​អ៊ុយ​ក្រែ​ន​ទប់​ទល់នឹង​ពេលវេលា​ត្រជាក់​បំផុត​ជាច្រើន​ខែ និង​បន្ត​ការ​ជួយ​ផ្ដល់ជំនួយ​យោធា​បន្ថែម​ទៀត។​រដ្ឋមន្ត្រីការបរទេស​អេ​ស្តូ​នី​លោក Urmas Reinsalu និយាយ​ថា រុស្ស៊ី​កំពុង​ចាប់​យក​សន្តិសុខ​ថាមពល​ស៊ីវិល​ធ្វើជា​អាវុធ។ ​ចំណែក​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskyy បាន​ព្រមាន​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ថា ទាហាន​រុស្ស៊ី​កំពុង​ត្រៀម​វាយប្រហារ​ថ្មី ហើយក៏​មាន​មី​ស៊ី​ល​ផង​ដែរ ពួកគេ​នឹង​មិន​បញ្ឈប់​ទេ។ កាលពី​ថ្ងៃ​ចន្ទ លោក​ក៏បាន​ជួប​ជាមួយ​ក្រុម​មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​លោក​ផង​ដែរ ដើម្បី​ពិភាក្សា​ពី​ចំណាត់​ការ​ទប់ទល់​នានា​៕អត្ថបទ៖ សុខមាន

សហរដ្ឋអាមេរិក​ព្រួយបារម្ភ​ថា​ ការ​បញ្ជូន​ជំនួយ​យោធា​ឲ្យ​អ៊ុយ​ក្រែ​ន​អាច​ប៉ះពាល់​ដល់​កោះ​តៃវ៉ាន់​

2022/11/29 10:55:41 am        443
​សហរដ្ឋអាមេរិក៖ សារព័ត៌មាន Wall Street Journal បាន​រាយការណ៍​កាលពី​ចុង​សប្ដាហ៍​នេះ​ដោយ​សំអាង​ប្រភព​ពី​សភា និង​ក្រុម​មន្ត្រី​រដ្ឋាភិបាល​ដែល​បាន​ដឹង​ព័ត៌មាន​នេះ​ថា ​គោលនយោបាយ​នៃ​ការ​ផ្ដល់​អាវុធ​ឲ្យ​អ៊ុយ​ក្រែ​ន​របស់​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក កំពុង​ធ្វើ​ឲ្យ​ពន្យារពេល​កាន់តែ​យូរ​ដល់​ការ​ដឹក​ជញ្ជូន​អាវុធ​ទៅកាន់​កោះ​តៃវ៉ាន់​។ ​​យោងតាម​មន្ទីរ​បញ្ច​កោន សហរដ្ឋអាមេរិកបាន​បញ្ជូន​ជំនួយ​ផ្នែក​សន្តិសុខ​ដល់​អ៊ុយ​ក្រែ​នជាង ១៨.២​ពាន់​លាន​ដុល្លារ​អាមេរិក រួមទាំង​កាំភ្លើង​ធំ​រយៈ​ចម្ងាយ​ឆ្ងាយ និង​ប្រព័ន្ធ​មី​ស៊ី​ល ចាប់​តាំងពី​រុស្ស៊ី​បាន​បើក​ប្រតិបត្តិការ​យោធា​របស់ខ្លួនចូល​ប្រទេសជិតខាង​កាលពី​ថ្ងៃទី​៤ ​ខែកុម្ភៈ​។ ​ក្នុងពេល​ជាមួយគ្នា​នោះដែរ ការដឹកជញ្ជូន​អាវុធ​ដែល​នៅតែ​មិនទាន់​បញ្ចប់​នៅឡើយ​ទៅកាន់​ទីក្រុង Taipei ត្រូវបាន​រាយការណ៍​ថា​បាន​កើនឡើង​ពី​ជាង ​១៤​ពាន់​លាន​ដល់​ ១៨.៧ពាន់​លាន​ដុល្លារ​អាមេរិកចាប់តាំងពី​ខែធ្នូ​ឆ្នាំមុន​មក​។​មានការ​លើកឡើងថា​ អាវុធ​ដែល​បាន​សន្យា ប៉ុន្តែ​មិនទាន់​បានប្រគល់​ឲ្យរួមមាន​អាវុធ​ប្រឆាំង​រថក្រោះ Javelin ចំនួន ២០៨ដើម និង​ប្រព័ន្ធ​បាញ់​មី​ស៊ី​ល​លើ​ស្មា​ប្រឆាំង​យន្តហោះ​ ២១៥ដើម ដែល​អាវុធ​ទាំងពីរ​ប្រភេទ​នេះត្រូវបាន​បញ្ជា​ទិញ​ដោយ​កោះ​តៃវ៉ាន់​ក្នុង​ឆ្នាំ២០១៥។ រដ្ឋាភិបាល​តៃវ៉ាន់​មិន​បានធ្វើ​អត្ថាធិប្បាយ​លើ​របាយការណ៍​នេះ​ទេ ប៉ុន្តែ​អាជ្ញាធរ​ការពារជាតិរ​បស់​ខ្លួន​បានទទួល​ស្គាល់​កាលពីដើម​ឆ្នាំនេះ​ថា សហរដ្ឋអាមេរិក​អាច​នឹងមិន​ផ្តល់​ការបញ្ជាទិញ​ជាក់លាក់​តាម​ផែនការ ដោយសារតែ​មានការ​ផ្លាស់​ប្តូរ​នៅក្នុង​ស្ថានភាព​អន្តរជាតិ​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប៉ាឡេស្ទីនរិះគន់ការជំរុញរបស់អ៊ីស្រាអែល ដើម្បីគ្រប់គ្រងទីតាំងបុរាណនៅតំបន់វ៉េសប៊ែង
06/25/2026 09:06 PM
រដ្ឋមន្រ្តីអាកាសធាតុស៊ុយអែតនាំទារករបស់លោកស្រីមកចូលរួមជំនួបសហភាពអឺរ៉ុប
06/25/2026 09:06 PM
តម្លៃប្រេងវិលត្រឡប់មករកកម្រិតមុនសង្រ្គាមអ៊ីរ៉ង់វិញ ខណៈការផ្គត់ផ្គង់កើនឡើងពីមជ្ឈិមបូព៌ា
06/25/2026 09:06 PM
រថយន្តបើក​បុក​ចូល​ហ្វូងអ្នកគាំទ្របាល់ទាត់ម៉ិកស៊ិក នៅទីក្រុង​​​ Cabo San Lucas ដោយមាន​អ្នករបួស​ជាច្រើន​នាក់​
06/25/2026 08:06 PM
កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បញ្ជាក់​ថា អ៊ីស្រាអែលត្រូវតែដកទ័ព​ចេញពីលីបង់ទាំងស្រុង
06/25/2026 08:06 PM
កុងហ្គោចេញ​នីតិវិធី​ចត្តាឡីស័ក ចំពោះ​អ្នកធ្វើដំណើរមកពីតំបន់រងប៉ះពាល់ដោយជំងឺ Ebola
06/25/2026 08:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាង EU និង​អាមេរិក នឹងចូលជាធរមានមុនថ្ងៃ​កំណត់របស់លោក Trump
06/25/2026 08:06 PM
លោក Trump លើក​ឡើង​ថា មេដឹកនាំ​អ៊ុយក្រែន កំពុងធ្វើបាន «ល្អ» ក្នុង​ការតទល់នឹង​រុស្ស៊ី
06/25/2026 08:06 PM
ដាណឺម៉ាកអនុម័តការដាក់ពង្រាយបេសកកម្ម នៅ​ច្រកសមុទ្រ Hormuz
06/25/2026 08:06 PM
លោក Trump ប្រាប់លោក Rutte ថា លោកត្រូវបានណាតូ «ធ្វើ​ឲ្យ​ខកចិត្ត» ជុំវិញ​បញ្ហាអ៊ីរ៉ង់
06/25/2026 08:06 PM