សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលក្រាបថ្វាយបង្គុំគាល់ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី
សម្តេចតេជោអញ្ជើញជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន
សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិន នាព្រឹកថ្ងៃនេះ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញចូលរួមពិធីប្រគល់-ទទួលថវិកាបរិច្ចាគពីគណៈសង្ឃនាយកកម្ពុជាចំនួន ១៦០លានរៀលជូនមូលនិធិគន្ធបុប្ផា

ព័ត៌មានសំខាន់ៗ

សហភាព​អឺរ៉ុប​និយាយថា កងទ័ព​អ៊ុយ​ក្រែ​ន ១០​ម៉ឺន​នាក់​បាន​ស្លាប់​ក្នុង​ជម្លោះ​ជាមួយ​រុស្ស៊ី​

2022/12/01 10:41:20 am        425
​អឺរ៉ុប៖ ប្រធាន​គណៈកម្មការ​ស​ហ​ភាព​អឺរ៉ុប​លោកស្រី Ursula von der Leyen បានបង្ហាញ​ការ​ប៉ាន់​ប្រមាណ​ចំនួន​កងទ័ព​សរុប​របស់​អ៊ុយក្រែ​ន​ ដែល​បាន​បាត់បង់​ក្នុង​ជម្លោះ​ជាមួយ​ប្រទេស​រុស្ស៊ី​។ ​លោកស្រី von der Leyen កាលពី​ថ្ងៃ​ពុធ​ម្សិលមិញបាន​អះអាងថា កងកម្លាំង​យោធា​អ៊ុយ​ក្រែ​ន​ជាង ១០០.០០០​នាក់បាន​ស្លាប់ ខណៈ​បន្ថែមថា ជន​ស៊ីវិល​ប្រមាណ ២០.០០០​នាក់ក៏ត្រូវ​បាន​បាត់​បង់ជីវិត​ផងដែរ ក្នុងអំឡុង​ការ​វាយ​ប្រយុទ្ធ​គ្នា​ដែល​នៅតែ​បន្ត​រហូតមកដល់​សព្វ​ថ្ងៃ ​ចាប់តាំងពី​ការវាយលុក​កាលពី​ថ្ង​ទី​២៤ ខែ​កុម្ភៈ​។ ​ប្រមុខ​គណៈកម្មការ​អឺរ៉ុបរូបនេះពុំបាន​បង្ហាញ​ពី​ប្រភព​ថា ​ព័ត៌មាន​នេះទទួលបាន​ពី​ណា​នោះទេ​។ ​កាលពី​ចុងខែ​កញ្ញា លោក Sergey Shoigu រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ីបាន​និយាយថា ​មកទល់នឹង​ពេលនេះអ៊ុយ​ក្រែ​ន​បាន​បាត់បង់​កងទ័ព​ជាង ៦១.០០០នាក់ខ្ពស់ជាង ​១០​ដង​នៃ​ចំនួន​កងទ័ព​រុស្ស៊ី​ដែល​បាន​ស្លាប់​។​​លោកស្រី​ក៏បាន​និយាយ​ផងដែរ​ថា​ រចនាសម្ព័ន្ធ​ពិសេស​នឹង​ត្រូវបាន​បង្កើត​ឡើង​ដោយ​សហភាព​អឺរ៉ុប​ដើម្បី​រៀបចំ និង​វិនិយោគ​ថវិកា​ចំនួន ​៣០០​ពាន់​លាន​អឺរ៉ុបជិត ​៣១១​ពាន់​លាន​ដុល្លារ​អាមេរិក លើ​ប្រាក់​បម្រុង​នៅក្នុង​ធនាគារកណ្ដាល​របស់​រុស្ស៊ី និង ១៩​ពាន់​លាន​អឺរ៉ូ​នៃ​ទ្រព្យសម្បត្តិ​របស់​មហាសេដ្ឋី​ធុរកិច្ច​រុស្ស៊ី ដែល​សហភាព​អឺរ៉ុបបាន​បង្កកបន្ទាប់ពី​ផ្ទុះ​ជម្លោះ​។ គម្រោង​នេះ​នឹងត្រូវ​ប្រើ​ប្រាក់​បានមកពី​សកម្មភាព​ទាំងនោះ ក្នុង​ការកសាង​ឡើងវិញ និង​ជួយ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន​៕ អត្ថបទ៖ សុខមាន

ប្រសាសន៍សំខាន់ៗសម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីអបអរសាទរ ខួប១១ឆ្នាំ នៃ​ប្រតិបត្តិការ​របស់ក្រុមហ៊ុនមីនីបៀ Minebea(Cambodia)

2022/12/01 09:33:32 am        311
នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ប្រារព្ធ​ពិធី​អបអរ​សាទរ​ ខួប ១១ឆ្នាំ នៃ​ប្រតិបត្តិការរបស់ក្រុមហ៊ុន មីនីបៀ Minebea(Cambodia) របស់​ជប៉ុន​នៅ​ក្នុង​ប្រទេស​កម្ពុជា។ក្រុមហ៊ុនមីនីបៀ ជាក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុន ដែល​បាន​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ២០១០ ដោយផលិតជាម៉ូទ័រសម្រាប់នាំចេញទៅលក់នៅក្រៅប្រទេស។ បច្ចុប្បន្ន​ក្រុមហ៊ុន​មាន​ផលិត​អំពូល LED និងសម្ភារៈក្មេងលេងកម្សាន្តផងដែរ។ក្រុមហ៊ុនធ្លាប់បានបញ្ជាក់ថា នៅ​ឆ្នាំ​២០១៩ ទុនវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា មានរហូតដល់ទៅ ៤០០លានដុល្លារអាមេរិក និង​ផ្តល់​ការ​ងារជូនពលរដ្ឋខ្មែរបានជាង ៦ពាន់នាក់។ បច្ចុប្បន្នក្រុមហ៊ុននេះ បាន​ដាក់​ទុន​វិនិយោគ​សរុប​រហូត​ដល់ ១,១២៤ពាន់លានយេន ស្មើនឹងជាង ៨ពាន់លានដុល្លារ នៅ ៩៥​កន្លែង​ទូទាំង​ពិភព​លោក។ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ៖- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចធ្លាប់​ត្រូវ​បាន​គេ​ផ្តល់​យោបល់​អោយ​បដិសេដ​ក្រុម​មីនីបៀរបស់ជប៉ុន ដោយគេបញ្ជាក់ថា ក្រុមហ៊ុននោះជាក្រុមហ៊ុនតូច និង​មិន​មាន​សក្តា​នុពល​។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា រាជរដ្ឋាភិបាល គាំពារ​ការ​វិនិយោគ​បរទេស​នៅ​ប្រទេស​កម្ពុជា មិនមែនសំដៅតែទៅលើក្រុមជប៉ុននោះឡើយ​ ដែលសកម្មភាពទាំងនេះ គឺជា​គោល​នយោបាយ ដើម្បីទាក់ទាញវិនិយោគិននៅកម្ពុជាកាន់តែមានចំនួនច្រើន។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជាត្រូវការការវិនយោគពីក្រៅប្រទេស មិនថា ក្រុមហ៊ុន​នោះតូច​ ឬក៏ធំនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «ត្រីណាមកមុន យើង​នឹង​ចាប់​ទទួលទានមុន, ត្រីណាមកក្រោយ យើងទទួលទានពេលក្រោយ»។- សម្តេចតេជោ ហ៊ុន សែន ប្រកាសពីគោលនយោបាយជាតិ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាម​រយៈគោល​នយោបាយចាក់វ៉ាក់សាំងកូវីដ-១៩លើប្រជាពលរដ្ឋដោយមិនគិតថ្លៃ និងវិធានការនានា តាម​ការណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងវិធានការ ៣ការពារ និង៣ កុំផងដែរ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា បញ្ហាកូវីដ-១៩ ប្រភេទ«អូមីក្រុង» បាន​ឆ្លង​រីករាល​ដាល​គ្រប់​ស្រទាប់មហាជនទាំងអស់ មិនថាអ្នកធំ ​ឬអ្នកតូច​ ,អ្នកមាន​ ឬអ្នកក្រនោះឡើយ។ សម្តេចតេជោ ហ៊ុន សែនប្រកាសថា «អ្វីដែលយើងឈ្នះកូវីដ-១៩ គឺគោលនយោបាយចាក់វ៉ាក់សាំងស្រោចទៅលើប្រជាពលរដ្ឋ»។- សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់អភិបាលរាជធានីខេត្ត ស្រុក ខណ្ឌ​ទាំងអស់​ទូទាំង​ប្រទេស សូមគិតអោយបានដិតដល់ទៅលើការប្រើប្រាស់បរិក្ខាអគ្គិសនីវៃឆ្លាត ដើម្បីប្រសិទ្ធភាព នៃ​ការ​ប្រើប្រាស់ និងភាពសន្សំសំចៃខ្ពស់។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ការវិនិយោគនៅកម្ពុជា កត្តាធំបំផុត គឺកត្តាសុខសន្តិភាព។ «គ្មាន​នរណា ឬបរទេសណាវិនិយោគក្រោមគ្រាប់បែក គ្រាប់ផ្លោងនោះទេ»។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នៅឆ្នាំ២០២៣ខាងមុខនេះ គឺជាឆ្នាំសំខាន់រវាងកម្ពុជា-ជប៉ុន​។ សម្តេចប្រកាសថា សម្តេចមានមោទនភាពយ៉ាងខ្លាំង ដែលបានធ្វើការ និងភាព​ជាដៃ​គូ​ជា​មួយ​ជប៉ុន។-សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានថ្លែងថា ក្រុមហ៊ុន Toyota នឹង​ដំឡើង​រោង​ចក្រ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ចពិសេសភ្នំពេញ ក្នុងពេលឆាប់ៗខាងមុខនេះ ដែលសមិទ្ធិផលទាំងអស់នេះ បាន​កើត​ឡើងជាបន្តបន្ទាប់ ដោយសារកត្តាសុខសន្តិភាព និងភាព​អំណោយ​ផល​នៃ​ការ​វិនិយោគ​នៅ​កម្ពុជា។សង្កថាសម្តេចតេជោ ហ៊ុន សែន ចប់នៅវេលាម៉ោង ០៩ និង០០នាទី

ស្ថានទូតជប៉ុនចូលរួមសាទរគុនល្បុក្កតោខ្មែរចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

2022/12/01 09:21:13 am        77
ភ្នំពេញ៖ ស្ថានទូតជប៉ុននាព្រឹកថ្ងៃទី ១ ធ្នូ ២០២២ នេះ បានសម្ដែងការសាទរ និងកោតសរសើរដែលរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងភាគីពាក់ព័ន្ធបានខិតខំ ក្នុងការអភិរក្ស និងលើកតម្លៃនៃគុនល្បុក្កតោក្នុងការចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានខ្លឹមសារដូចខាងក្រោមនេះ៖ «ស្ថានទូតជប៉ុនយើងខ្ញុំ សូមចូលរួមអបអរសាទរការចុះ “គុនល្បុក្កតោ” ក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ជាមួយប្រជាជនកម្ពុជា។ យើងខ្ញុំសូមកោតសរសើរការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងសហគមន៍ គ្រូគុន សិស្សគុនល្បុក្កតោទាំងអស់ ក្នុងកិច្ចការអភិរក្ស លើកតម្លៃ និងផ្សព្វផ្សាយគុនល្បុក្កតាក្នុងការចុះបញ្ជីនេះ» ៕

សម្តេចតេជោ ហ៊ុន សែន ៖ក្រុមហ៊ុន Toyota នឹងដំឡើងរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញក្នុងពេលឆាប់ៗខាងមុខនេះ

2022/12/01 09:04:31 am        1004
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានថ្លែងថា ក្រុមហ៊ុន Toyota នឹងដំឡើងរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក្នុងពេលឆាប់ៗខាងមុខនេះ ដែលសមិទ្ធិផលទាំងអស់នេះ បានកើតឡើងជាបន្តបន្ទាប់ ដោយសារកត្តាសុខសន្តិភាព និងភាពអំណោយផលនៃការវិនិយោគនៅកម្ពុជា។ថ្លែងក្នុងពិធីពិធីអបអរសាទរខួប ១១ឆ្នាំ នៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនីបៀ Minebea(Cambodia) របស់ជប៉ុននៅក្នុងប្រទេសកម្ពុជា នាព្រឹកថ្ងៃទី០១ ខែធ្នូ​​ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា នៅឆ្នាំ២០២៣ខាងមុខនេះ គឺជាឆ្នាំសំខាន់រវាងកម្ពុជា-ជប៉ុន។ សម្តេចប្រកាសថា សម្តេចមានមោទនភាពយ៉ាងខ្លាំង ដែលបានធ្វើការ និងភាពជាដៃគូជាមួយជប៉ុន។សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ការវិនិយោគនៅកម្ពុជា កត្តាធំបំផុត គឺកត្តាសុខសន្តិភាព។ «គ្មាននរណា ឬបរទេសណាវិនិយោគក្រោមគ្រាប់បែក គ្រាប់ផ្លោងនោះទេ»៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រារព្ធខួប១១ឆ្នាំ នៃប្រតិបត្តិការរបស់ក្រុមហ៊ុន មីនីបៀ(Minebea) របស់ជប៉ុននៅកម្ពុជា

2022/12/01 07:44:43 am        535
ភ្នំពេញ៖​ នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរខួប១១ឆ្នាំនៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនីបៀ Minebea(Cambodia) របស់ជប៉ុននៅក្នុងប្រទេសកម្ពុជា។ក្រុមហ៊ុនមីនីបៀ ជាក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុន ដែលបានវិនិយោគនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១០ ដោយផលិតជាម៉ូទ័រសម្រាប់នាំចេញទៅលក់នៅក្រៅប្រទេស។បច្ចុប្បន្នក្រុមហ៊ុនមានផលិតអំពូល LED និងសម្ភារៈក្មេងលេងកម្សាន្តផងដែរ។ក្រុមហ៊ុនធ្លាប់បានបញ្ជាក់ថា នៅឆ្នាំ២០១៩ ទុនវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា មានរហូតដល់ទៅ ៤០០លានដុល្លារអាមេរិក និងផ្តល់ការងារជូនពលរដ្ឋខ្មែរបានជាង ៦ពាន់នាក់។បច្ចុប្បន្នក្រុមហ៊ុននេះ បានដាក់ទុនវិនិយោគសរុបរហូតដល់ ១,១២៤ពាន់លានយេន ស្មើនឹងជាង ៨ពាន់លានដុល្លារ នៅ ៩៥កន្លែងទូទាំងពិភពលោក។មុននឹងដំណើរការប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានធ្វើការបញ្ចុះបញ្ចូលយ៉ាងខ្លាំងលើថ្នាក់ដឹកនាំក្រុមហ៊ុនមួយនេះ ឱ្យមកវិនិយោគនៅកម្ពុជា ខណៈក្រុមហ៊ុនកំពុងមានការវិនិយោគ នៅក្នុងប្រទេសថៃរួចទៅហើយនោះ។ មិនត្រឹមតែប្រឹងប្រែងបញ្ចុះបញ្ចូល ឱ្យក្រុមហ៊ុនមួយនេះ ឱ្យមកវិនិយោគនៅកម្ពុជាប៉ុណ្ណោះទេ សម្តេចតេជោក៏បានរក្សាជំហរយ៉ាងរឹងមាំការពារការវិនិយោគរបស់ក្រុមហ៊ុនផងដែរ។មកដល់ពេលបច្ចុប្បន្នក្រុមហ៊ុនមីនីបៀ បានដំណើរការ និងចម្រើនលូតលាស់យ៉ាងខ្លាំងក្នុងប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា ហើយបានផ្តល់ប្រយោជន៍ផ្នែកសេដ្ឋកិច្ចសម្រាប់ជាតិកម្ពុជា និងផ្តល់ការងារជាច្រើនកន្លែងសម្រាប់ពលរដ្ឋកម្ពុជា ជាមួយប្រាក់ឈ្នួល និងលក្ខខណ្ឌការងារយ៉ាងល្អប្រសើរ៕

ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីប្រារព្ធខួប១១ឆ្នាំ នៃប្រតិបត្តិការរបស់ក្រុមហ៊ុន មីនីបៀ(Minebea) របស់ជប៉ុននៅកម្ពុជា

2022/11/30 11:11:30 pm        165
ភ្នំពេញ : នៅព្រឹក ថ្ងៃព្រហស្បតិ៍​ ៨កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរខួប១១ឆ្នាំនៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនីបៀ Minebea(Cambodia) របស់ជប៉ុន នៅក្នុងប្រទេសកម្ពុជា។ក្រុមហ៊ុនមីនីបៀ ជាក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុន ដែលបានវិនិយោគនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១០ ដោយផលិតជាម៉ូទ័រសម្រាប់នាំចេញទៅលក់នៅក្រៅប្រទេស។ បច្ចុប្បន្នក្រុមហ៊ុនមានផលិតអំពូល LED និងសម្ភារៈក្មេងលេងកម្សាន្តផងដែរ។ក្រុមហ៊ុនធ្លាប់បានបញ្ជាក់ថា នៅឆ្នាំ២០១៩ ទុនវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា មានរហូតដល់ទៅ ៤០០លានដុល្លារអាមេរិក និងផ្តល់ការងារជូនពលរដ្ឋខ្មែរបានជាង ៦ពាន់នាក់។បច្ចុប្បន្នក្រុមហ៊ុននេះ បានដាក់ទុនវិនិយោគសរុបរហូតដល់ ១,១២៤ពាន់លានយេន ស្មើនឹងជាង ៨ពាន់លានដុល្លារ នៅ ៩៥កន្លែងទូទាំងពិភពលោក។មុននឹងដំណើរការប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានធ្វើការបញ្ចុះបញ្ចូលយ៉ាងខ្លាំងលើថ្នាក់ដឹកនាំក្រុមហ៊ុនមួយនេះ ឱ្យមកវិនិយោគនៅកម្ពុជា ខណៈក្រុមហ៊ុនកំពុងមានការវិនិយោគ នៅក្នុងប្រទេសថៃរួចទៅហើយនោះ។ មិនត្រឹមតែប្រឹងប្រែងបញ្ចុះបញ្ចូល ឱ្យក្រុមហ៊ុនមួយនេះ ឱ្យមកវិនិយោគនៅកម្ពុជាប៉ុណ្ណោះទេ សម្តេចតេជោក៏បានរក្សាជំហរយ៉ាងរឹងមាំការពារការវិនិយោគរបស់ក្រុមហ៊ុនផងដែរ។មកដល់ពេលបច្ចុប្បន្នក្រុមហ៊ុនមីនីបៀ បានដំណើរការ និងចម្រើនលូតលាស់យ៉ាងខ្លាំងក្នុងប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា ហើយបានផ្តល់ប្រយោជន៍ផ្នែកសេដ្ឋកិច្ចសម្រាប់ជាតិកម្ពុជា និងផ្តល់ការងារជាច្រើនកន្លែងសម្រាប់ពលរដ្ឋកម្ពុជា ជាមួយប្រាក់ឈ្នួល និងលក្ខខណ្ឌការងារយ៉ាងល្អប្រសើរ។គេហទំព័រ Facebook សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សាយផ្ទាល់(Live)ពិធីនេះ នៅម៉ោង 7:00នាទីព្រឹក ពីតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញ ជាអធិបតីបិទ ការប្រកួតកីឡាជាតិលើក៣ និង កីឡា ជន ពិការជាតិលើកទី១

2022/11/30 05:44:41 pm        1266
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទ ការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិ លើកទី១ នៅពហុកីឡដ្ឋាន ជាតិមរតកតេជោ នាល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។គួរបញ្ជាក់ថា ពិធីបើក ព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និង កីឡាជនពិការជាតិលើកទី១ បានធ្វើឡើងកាលពីល្ងាច ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្ត្រី។ការ ប្រកួតកីឡាជាតិលើក ទី៣ មានកីឡា៣៨ ប្រភេទ និង កីឡា ប៉ារ៉ាហ្គេម ឬកីឡាជនពិការជាតិ មាន៧ប្រភេទ ដោយមានកីឡាករកីឡាការិនីចូលរួម ប្រកួតប្រជែង មក ពីរាជធានី-ខេត្ត និង ក្រសួង ចំនួន២៨។ការ ប្រកួត ចាប់ផ្តើមពីថ្ងៃ ទី១៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ។ ពិធីបិទព្រឹត្តិការណ៍កីឡាជាតិ និងកីឡាជនពិការនាល្ងាចនេះ មានការអញ្ជើញចូលរួមពីមហាជនយ៉ាងច្រើនកុះករ ព្រមទាំងមានកម្មវិធីសំខាន់ៗ និងទាក់ទាញជាច្រើនទៀតផងដែរ៕

មន្ទីរ​បញ្ច​កោណ​ព្រួយបារម្ភ​ពី​ស្ថិរភាព​ក្នុង​តំបន់ បន្ទាប់ពី​របាយការណ៍​ស្តីពី​ការ​រីក​សាយ​នុយក្លេអ៊ែរ​របស់​ចិន​

2022/11/30 03:17:57 pm        400
​អាមេរិក៖ យោង​តាម​របាយការណ៍​ដែល​ចេញផ្សាយ​ ដោយ​មន្ទីរ​បញ្ច​កោណ​កាលពី​ថ្ងៃ​អង្គារ​បាន​ឱ្យ​ដឹង​ថា ប្រទេស​ចិន​ទំនងជា​នឹង​ស្តុក​ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ចំនួន ១,៥០០​គ្រាប់​នៅ​ត្រឹម​ឆ្នាំ​២០៣៥ ប្រសិនបើ​ប្រទេស​នេះ​បន្ត​ជាមួយ​នឹង​ល្បឿន​នៃ​ការ​បង្កើត​នុយក្លេអ៊ែរ​នា​ពេល​បច្ចុប្បន្ន​។ នៅ​ពេល​សួរ​អំពី​ជំហរ​របស់​ប្រទេស​ចិន​ទាក់ទង​នឹង​របាយការណ៍​នេះ អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណលោក Pat Ryder បាន​និយាយ​ថា ការ​រីក​សាយ​នុយក្លេអ៊ែរ​កាន់​តែ​ច្រើន​នាំ​ឲ្យ​មានការ​ព្រួយបារម្ភ​កាន់​តែ​ច្រើន និង​នាំមក​នូវ​កត្តា​បង្ក​អស្ថិរភាព​ដល់​តំបន់​។ ក្នុង​អំឡុង​សន្និសីទ​ព័ត៌មាន​នៅ​មន្ទីរ​បញ្ច​កោណ​លោក Ryder បាន​និយាយ​ទៅកាន់​ក្រុម​អ្នក​សារ​ព័ត៌មាន​ពី​ការវាយតម្លៃ​ចុងក្រោយ អធិប្បាយ​អំពី​បញ្ហា​ប្រឈម​របស់​ក្រសួងការពារជាតិ និង​លើក​ឡើង​ពី​ទិសដៅ​យុទ្ធសាស្ត្រ​យោធា​របស់​ប្រទេស​ចិន​។​ ​តួ​លេខ​នេះ​បាន​បញ្ជាក់​អំពី​ការ​ព្រួយបារម្ភ​របស់​ស​ហ​រដ្ឋ​អាមេរិក​កាន់តែខ្លាំង​ឡើង អំពី​ចេតនា​របស់​ចិន​សម្រាប់​ការពង្រីក​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន ទោះបីជា​ការ​ព្យាករណ៍​ពុំបាន​បង្ហាញ​ថា ​ចិន​កំពុង​ព​ន្លឿ​ន​ការអភិវឌ្ឍន៍​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ ដែល​លឿន​ស្រាប់​រួចទៅហើយ​ក៏​ដោយ​។របាយការណ៍​ដែល​ផ្តោត​ចម្បង​សំខាន់​លើ​សកម្មភាព​ក្នុង​ឆ្នាំ២០២១ បាន​និយាយ​ថា ​បច្ចុប្បន្ន​ចិន​មាន​ស្តុក​ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ជាង ៤០០​គ្រាប់​។​ ​មន្ត្រី​រូប​នេះ​បាន​និយាយ​​ថា ការ​ព្យាករណ៍​របស់​មន្ទីរ​បញ្ច​កោណ​សម្រាប់​ឃ្លាំង​អាវុធ​ស្តុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​របស់​ចិន​នឹង​មាន​ចំនួន ១០០០​គ្រាប់​នៅ​ឆ្នាំ​២០៣០ ដែល​នៅតែ​ពុំ​មាន​ការប្រែប្រួល​នោះ​ទេ ដោយ​បញ្ជាក់​ថា​ ការ​ព្យាករណ៍​សម្រាប់​ឆ្នាំ​២០៣៥ ដោយ​ផ្អែកលើ​ល្បឿន​នៃ​ការពង្រីក​ឃ្លាំង​អាវុធ​ក៏​ពុំ​មាន​ការប្រែប្រួល​ដែរ​។ ​ចិន​និយាយ​ថា ឃ្លាំង​អាវុធ​របស់​ខ្លួន​ពុំបាន​កើន​ឡើង​ដូច​ឃ្លាំង​អាវុធ​របស់​សហរដ្ឋអាមេរិក និង​រុស្ស៊ី​នោះ​ទេ និង​បាន​និយាយ​ថា ​ខ្លួន​ត្រៀមខ្លួន​ចូល​តុ​ចរចា ប៉ុន្តែ​លុះត្រាតែ​ក្រុង​វ៉ាស៊ីនតោន​កាត់បន្ថយ​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​ឲ្យ​នៅ​កម្រិត​ស្មើ​នឹង​ចិន​៕អត្ថបទ៖ ប៊ុនថន

NATO បង្កើន​ជំនួយ​ដល់​អ៊ុយ​ក្រែ​ន ខណៈ​លោក Zelenskiy និយាយ​ថា ​រុស្ស៊ី​ព្យាយាម​រុល​ចូល​តំបន់ Donbas

2022/11/30 02:54:01 pm        403
អឺរ៉ុប៖ អង្គការ NATO បាន​សន្យា​ជំរុញ​ការគាំទ្រ​របស់ខ្លួន​ដល់​អ៊ុយ​ក្រែ​ន ដោយ​បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គា​រថា ខ្លួន​នឹង​ជួយ​ទីក្រុង Kyiv កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​ឡើងវិញ ដែល​រង​ការបំផ្លាញ​យ៉ាង​ខ្លាំង​ដោយ​ការ​បាញ់​ផ្លោង​របស់​រុស្ស៊ី​។ ការសន្យា​ធ្វើឡើង​បន្ទាប់ពី​ប្រធាន​អង្គការ ​NATO បាន​និយាយ​ថា ទីក្រុង​មូ​ស្គូ​កំពុង​ប្រើប្រាស់​អាកាស​ធាតុ​ត្រជាក់​ក្នុង​រដូវរងា​ជា «​អាវុធ​សង្គ្រាម​»​។ រុស្ស៊ី​កំពុង​ប្រើប្រាស់​មី​ស៊ី​ល​ដ៏​ឃោរឃៅ និង​ការ​វាយ​ប្រហារ​ដោយ​យាន​ដ្រូ​ន​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល ដើម្បី​ធ្វើ​ឱ្យ​អ៊ុយ​ក្រែ​ន​ជួប​ភាព​ត្រជាក់ និង​ងងឹត​ក្នុង​រដូវរងា​នេះ​។ រុស្ស៊ី​បាន​នឹង​កំពុង​វាយប្រហារ​យ៉ាង​ខ្លាំង​លើ​បណ្ដាញ​អគ្គិសនី​របស់​​អ៊ុយ​ក្រែ​ន​ ស្ទើរ​រាល់​សប្តាហ៍​ចាប់​តាំងពី​ខែ​តុលា​មក​។​ ទីក្រុង Kyiv និយាយ​ថា វា​ជា​យុទ្ធនាការ​ដោយ​ចេតនា​ដើម្បី​ធ្វើ​ឲ្យ​ជន​ស៊ីវិល​រង​ទុក្ខ​លំបាក ហើយ​ចាត់​ទុក​សកម្មភាព​នេះ​ថា​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​។ រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស​លោក James Cleverly បាន​ចោទប្រកាន់​លោក Putin ពី​ការ​ព្យាយាម​ធ្វើ​ឲ្យ​ប្រជាជន​អ៊ុយ​ក្រែ​ន​រង​ការ​ត្រជាក់​ខ្លាំង​។ប៉ុន្តែ​លោក​មិន​គិត​ថា ​វា​នឹង​ទទួល​បាន​ជោគជ័យ​នោះ​ទេ ព្រោះ​ប្រជាជន​អ៊ុយ​ក្រែ​ន​បាន​បង្ហាញ​ពី​ភាព​ធន់​ដ៏​ច្រើន ហើយ​​យើង​នឹង​បន្ត​ជួយ​ពួកគេ​ក្នុង​រយៈពេល​ច្រើន​ខែ​ដ៏​លំបាក​នេះ​។ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskiy បាន​និយាយ​ថា ស្ថានភាព​នៅ​ព្រំដែន​នៅតែ​លំបាក ដោយ​កង​កម្លាំង​រុស្ស៊ី​ព្យាយាម​រុល​ចូល​ទៅកាន់​តំបន់ Donbas និង​ទីក្រុង Kharkiv។ ទោះបីជា​មានការ​បាត់បង់​យ៉ាង​ធំធេង​ក៏ដោយ ក៏​អ្នក​ឈ្លានពាន​នៅតែ​ព្យាយាម​រុល​ចូល​ទៅកាន់​តំបន់ ​Donetsk ទទួល​បាន​ទីតាំងនៅ​តំបន់ Luhansk ហើយ​ឆ្ពោះ​ទៅ​ទីក្រុង Kharkiv​៕អត្ថបទ៖ ប៊ុនថន

រុស្ស៊ី​ស្ដីបន្ទោស​អាមេរិក​ចំពោះ​ការ​ផ្អាក​ការចរចា​គ្រប់គ្រង​អាវុធ​នុយក្លេអ៊ែរ​

2022/11/30 02:38:04 pm        412
​រុស្ស៊ី៖ ប្រទេស​រុស្ស៊ី​បាន​និយាយថា ខ្លួន​បាន​ផ្អាក​ការចរចា​សម្រាប់​សន្ធិសញ្ញា​គ្រប់គ្រង​ការ​សាយ​ភាយ​អាវុធ​នុយក្លេអ៊ែរ New START ព្រោះ​សហរដ្ឋអាមេរិក​បាន​បរាជ័យ​ក្នុង​ការ​ទទួលស្គាល់​ចំណុច​អាទិភាព​របស់​រុស្ស៊ី​។ ​ប្រទេស​ទាំង​២ ​បាន​គ្រោង​ចាប់ផ្ដើម​ជំនួប​ចរចា​ក្នុង​ទីក្រុង​គែរ (Cairo)​ កាលពី​ថ្ងៃ​អង្គារ​ក្នុង​គោល​បំណង​បន្ត​ការ​ត្រួត​ពិនិត្យ​ឡើងវិញ ក្រោម​សន្ធិសញ្ញា​ទ្វេភាគី​។​ ទោះ​យ៉ាងណា​កាលពី​ថ្ងៃ​ចន្ទ ក្រសួង​ការបរទេស​អាមេរិក​បាន​ប្រកាស​ថា រុស្ស៊ី​បាន​ផ្អាក​ការសន្ទនា​ទាំងនោះ​ហើយ​។ អនុរដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergey Ryabkov កាលពី​ថ្ងៃ​អង្គារ​បាន​និយាយ​ថា វា​នឹង​លំបាក​ក្នុង​ការ​ចាប់ផ្ដើម​ការពិភាក្សា​នៅ​ចុង​ឆ្នាំនេះ​។ លោក​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា សហរដ្ឋអាមេរិក​មិន​ត្រឹមតែ​បង្ហាញ​ពី​កង្វះខាត​នៃ​បំណង​ប្រាថ្នា​កត់ចំណាំ​ពី​សញ្ញា​ផ្សេងៗ ការ​ទទួល​ស្គាល់ និង​ចំណុច​អាទិភាព​របស់​យើង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​បង្ហាញ​គំនិត​ផ្ទុយគ្នា​ទៀត​ផង។កាលពី​ថ្មីៗ​នេះរដ្ឋាភិបាល​អាមេរិក​បាន​និយាយ​ថា ការ​ចរចា​នានា​ត្រូវ​បាន​ផ្ដោត​លើ​ការពិភាក្សា​ពី​ការ​រីក​សាយភាយ​អាវុធ​នុយក្លេអ៊ែរ មិន​មែន​ជា​បញ្ហា​ជាប់​ពាក់ព័ន្ធ​នឹង​អ៊ុយ​ក្រែ​ន​នោះ​ទេ​។​ ចំណែក​ក្រុម​អ្នកឃ្លាំមើល​សកម្មភាព​នេះ​និយាយថា រុស្ស៊ី​អាច​កំពុង​ស្វែងរក​ការចរចា​ជាមួយ​សហរដ្ឋអាមេរិក​ លើ​បញ្ហា​ជាច្រើន​លើស​ពី​សន្ធិសញ្ញា​នុយក្លេអ៊ែរ​ទៅទៀត៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាជ្ញាធរស៊ូដង់បោសសម្អាតរថយន្តរងការបំផ្លិចបំផ្លាញ និងត្រូវបានគេលួចរាប់ពាន់គ្រឿងចេញពីផ្លូវនៅទីក្រុង Khartoum
06/25/2026 09:06 PM
ប៉ាឡេស្ទីនរិះគន់ការជំរុញរបស់អ៊ីស្រាអែល ដើម្បីគ្រប់គ្រងទីតាំងបុរាណនៅតំបន់វ៉េសប៊ែង
06/25/2026 09:06 PM
រដ្ឋមន្រ្តីអាកាសធាតុស៊ុយអែតនាំទារករបស់លោកស្រីមកចូលរួមជំនួបសហភាពអឺរ៉ុប
06/25/2026 09:06 PM
តម្លៃប្រេងវិលត្រឡប់មករកកម្រិតមុនសង្រ្គាមអ៊ីរ៉ង់វិញ ខណៈការផ្គត់ផ្គង់កើនឡើងពីមជ្ឈិមបូព៌ា
06/25/2026 09:06 PM
រថយន្តបើក​បុក​ចូល​ហ្វូងអ្នកគាំទ្របាល់ទាត់ម៉ិកស៊ិក នៅទីក្រុង​​​ Cabo San Lucas ដោយមាន​អ្នករបួស​ជាច្រើន​នាក់​
06/25/2026 08:06 PM
កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បញ្ជាក់​ថា អ៊ីស្រាអែលត្រូវតែដកទ័ព​ចេញពីលីបង់ទាំងស្រុង
06/25/2026 08:06 PM
កុងហ្គោចេញ​នីតិវិធី​ចត្តាឡីស័ក ចំពោះ​អ្នកធ្វើដំណើរមកពីតំបន់រងប៉ះពាល់ដោយជំងឺ Ebola
06/25/2026 08:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាង EU និង​អាមេរិក នឹងចូលជាធរមានមុនថ្ងៃ​កំណត់របស់លោក Trump
06/25/2026 08:06 PM
លោក Trump លើក​ឡើង​ថា មេដឹកនាំ​អ៊ុយក្រែន កំពុងធ្វើបាន «ល្អ» ក្នុង​ការតទល់នឹង​រុស្ស៊ី
06/25/2026 08:06 PM
ដាណឺម៉ាកអនុម័តការដាក់ពង្រាយបេសកកម្ម នៅ​ច្រកសមុទ្រ Hormuz
06/25/2026 08:06 PM