សម្តេចតេជោ ហ៊ុន សែន នឹងបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិនរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៥ដល់២៧ ខែមិថុនាខាងមុខនេះ
កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលសម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុក សម្រាប់រយៈពេល ២ឆ្នាំទៀត
ផ្ទះទេវតា១ខ្នង មានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកតាចាស់ជរា នៅខេត្តកំពង់ធំ

ព័ត៌មានសំខាន់ៗ

ការបាញ់​ស្រោច​មី​ស៊ី​ល​របស់​រុស្ស៊ី​បណ្ដាល​ឲ្យ​ដាច់​ចរន្តអគ្គិសនីទូទាំងប្រទេស​អ៊ុយ​ក្រែ​ន​

2022/11/16 10:14:27 am        448
​រុស្ស៊ី៖ ប្រទេស​រុស្ស៊ី​បាន​បាញ់​ស្រោច​មី​ស៊ី​ល​ដ៏​ច្រើន​បំផុត​ លើ​ទីតាំង​ថាមពល​នានា​របស់​អ៊ុយ​ក្រែ​ន ​ប៉ុន្តែ​បាន​វាយប្រហារ​ដាក់​គោលដៅ​ចេញពី​ភាគ​ខាងកើត​ទៅខាង​លិច ​និង​បណ្ដាល​ឲ្យ​ដាច់​ចរន្តអគ្គិសនី​នៅ​ទូទាំង​អ៊ុយ​ក្រែ​ន​។ ​លោក​ប្រធានាធិបតី Volodymr Zelenskyy បាន​និយាយថា រុស្ស៊ីបាន​បាញ់​មី​ស៊ី​ល​យ៉ាងហោចណាស់​ ៨៥គ្រាប់កាល​ពី​ថ្ងៃ​អង្គារ ភាគច្រើន​នៃ​មី​ស៊ី​ល​ទាំងនោះបាន​ត្រូវចំ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល និង​បាន​បិទ​រោងចក្រ​ថាមពល​នៅក្នុង​ទីក្រុង​ជាច្រើន​។ លោក​ប្រធានាធិបតី​រូបនេះបាន​និយាយថា យើង​កំពុងធ្វើការដើម្បី​ស្ដារឡើងវិញ​នូវ​អ្វីៗ​គ្រប់បែប​យ៉ាង​។ យើង​នឹង​ស្រោចស្រង់​គ្រប់យ៉ាង។ ​រដ្ឋមន្ត្រី​ថាមពល​របស់លោក​បាន​និយាយថា នេះ​គឺជា​ការទម្លាក់​គ្រាប់បែក​ដ៏​ច្រើន​បំផុតមកលើ​ទីតាំង​ថាមពលនានា​ ក្នុងការ​វាយលុក​របស់​រុស្ស៊ី​ដែលមាន​រយៈពេល​ជិត​ ៩​ខែ​មកនេះ​។ ​ការវាយប្រហារ​ដ៏​សន្ធាប់​នេះបាន​កើតមានឡើង ខណៈ​ក្រុម​មេដឹកនាំ​ប្រទេស​មាន​ឧស្សាហ៍កម្ម​ឈានមុខ​ទាំង​២០ ឬ G20 បាន​ជួបគ្នា​នៅ​កោះ​បាលីសម្រាប់​ជំនួប​កំពូល​មួយ​ ដែលត្រូវបាន​គ្របដណ្ដប់​ដោយ​សង្គ្រាម​របស់​រុស្ស៊ីនៅ​អ៊ុយ​ក្រែ​ន​។ ការវាយប្រហារ​នេះក៏បាន​កើតឡើង​ផងដែរ ក្រោយ​ភាព​រីករាយ​សម្រាប់​អ៊ុយ​ក្រែ​ន បន្ទាប់ពី​ទទួលបាន​ជ័យជម្នះ​ខាង​យោធា​ដ៏​ធំ​បំផុតក្នុងការ​វាយលុក​រប​ស់​រុស្ស៊ី​ជិត ​៩​ខែ​មកនេះគឺ​ការ​ដណ្ដើមបាន​ទីក្រុង Kherson ​ភាគខាងត្បូង​មកវិញកាលពី​សប្ដាហ៍​មុន​។ ខណៈ​ការបរាជ័យ​នៅ​សមរភូមិ​របស់ខ្លួន​កើន​ឡើងជា​បន្តបន្ទាប់ រុស្ស៊ី​បាន​ងាក​ទៅ​បង្កើន​ការដាក់​គោលដៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​អ៊ុយ​ក្រែ​នក្នុងពេល​ប៉ុន្មាន​ខែ​មកនេះ ដោយ​ធ្វើ​ឲ្យ​កាត់ផ្ដាច់​ចរន្តអគ្គិសនី​នៅតាម​តំបន់​ជាច្រើន​។ ​រុស្ស៊ីបាន​បាញ់ស្រោច​មី​ស៊ី​ល​ពាសពេញ​អ៊ុយ​ក្រែ​ន ខណៈ​មានការ​បង្ហាញ​ពី​សញ្ញា​ជាច្រើន​នៃ​ការដកថយ​បន្ថែមទៀត៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន ​៖ តើហ៊ានទេកូនអាក្បត់ជាតិ៣ជំនាន់?ពូជខូចវាខូច និងវានៅតែខូច..!

2022/11/16 10:02:42 am        207
ភ្នំពេញ៖ សម្តចេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «តើហ៊ានទេកូនអាក្បត់ជាតិ៣ជំនាន់?ពូជខូចវាខូច និងវានៅតែខូច។សំណេររបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់លោក ហ៊ុន សែន បបួលបុគ្គលទណ្ឌិត សម រង្ស៊ី ភ្នាល់ដាក់ជីវិតនយោបាយ ក្រោមពេលបុគ្គលទណ្ឌិតសម រង្ស៊ី នៅតែចិញ្ចឹមចិត្តខាំលោក ហ៊ុន ម៉ាណែតពីក្រោយ និងចោទប្រកាន់គ្រប់បែបយ៉ាង លើសពីសេចក្តីថ្លៃថ្នូររបស់មនុស្ស។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «បុរសម្នាក់នេះឈ្លោះមិនរើសមុខទាំងព្រះមហាក្សត្រ រហូតជាមួយយុវជនជំនាន់ក្រោយតើមានហត់ដែរទេ?ហើយបើមិនបានលួចវាយគេតើរន្ទះបាញ់ឬអី? អស់ពីប្រឌិតរឿងមួយ ចូលដល់រឿងមួយទៀតមិនចេះចប់។ សួរថាអត់ចេះហត់ទេអីលោក សម រង្សីអ្នកនយោបាយចាស់វស្សាអើយ? »។លើកមុនលោក សម រង្សី វាយប្រហារថាសញ្ញាបត្រខ្ញុំពីសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក West Point ជាសញ្ញាបត្រកម្រឹតពីរ ក្នុងគោលបំណងវាយប្រហារលើសមត្ថភាពរបស់ខ្ញុំ។ ដល់ពេលខ្ញុំបបួលភ្នាល់ដាក់ជីវិតនយោបាយ គាត់បែរជាមិនហ៊ានអើតក្បាលមកតទល់ទេ ព្រោះដឹងថាគាត់នឹងចាញ់។ ជាទូទៅមនុស្សខូចហ៊ានត្រឹមតែលួចវាយគេពីក្រោយខ្នងទេ ដល់គេបបួលប្រកួតគ្នាទល់មុខ មិនដែលហ៊ានទេ។ក្រោយពីបិទមាត់មិនហ៊ានភ្នាល់មួយរយៈករណីរឿងសញ្ញាបត្រកម្រឹតពីរនោះមក ស្រាប់តែកាលពីម្សិលមិញ (ថ្ងៃ១៥ វិច្ឆិកា ២០២២) គាត់ចេញមកប្រឌិតរឿងទៀតមកចោទខ្ញុំថា÷ "កាលពីឆ្នាំ ២០១៦ លោក ហ៊ុន ម៉ាណែត បានបន្លំយកលុយ ៥ លានដុល្លារសហរដ្ឋអាមេរិក ចូលមកប្រទេសបារាំង ដើម្បីទិញទឹកចិត្តជនជាតិខ្មែរ ដែលរស់នៅប្រទេសបារាំង និងទ្វីបអឺរ៉ុប ឲ្យចុះចូលគណបក្សប្រជាជនកម្ពុជា។ តែនគរបាលបារាំង បានចាប់ ហើយស្កាត់ទុកលុយ ៥ លានដុល្លារនោះ ដល់សព្វថ្ងៃ ពីព្រោះវាជាការប៉ុនប៉ងខុសច្បាប់ ពីសំណាក់លោក ហ៊ុន ម៉ាណែត ដែលចង់នាំលុយដ៏សន្ធឹកសន្ធាប់នេះ ចូលមកស្រុកគេ ដោយលួចលាក់ក្នុងវ៉ាលីសការទូត (valises diplomatiques)...។"សុំសួរសារជាថ្មីថា អ្នកនយោបាយចាស់វស្សាដែលលបតែវាយប្រហារគេពីក្រោយខ្នង ហ៊ានភ្នាល់ទេលើកនេះ។ យើងភ្នាល់ដាក់ជីវិតនយោបាយដដែល៖ បើរឿងនេះជារឿងពិត ខ្ញុំនឹងដកខ្លួនពីឆាកនយោបាយមួយជីវិត។ ប៉ុន្តែបើរឿងនេះមិនមែនជាការពិត សូមលោក សម រង្សី ឈប់ធ្វើសកម្មភាពនយោបាយមួយជីវិតដែរទៅ។ តើហ៊ានទេលោក អ្នកនយោបាយចាស់វស្សា ដែលហ៊ានវាយក្មេងតែពីក្រោយខ្នង?លោក សម រង្សី បានចំណាយពេលរាប់ទសវត្សរ៍ ដើម្បីព្យាយាមបំផ្លាញជីវិតនយោបាយរបស់ឪពុកខ្ញុំ តែបានត្រឹមបរាជ័យ។ ឥឡូវលោក សម រង្សី និងដៃជើងរបស់គាត់ក៏ព្យាយាមឥតឈប់ឈរ រិះរកគ្រប់មធ្យោបាយដើម្បីសម្លាប់ជីវិតនយោបាយរបស់ខ្ញុំ។ ឥឡូវខ្ញុំផ្តល់ឱកាសមាសអោយលោក សម រង្សី ហើយ មិនគួរលោកបោះបង់ឱកាសនេះទេ។ បើសិនជាលោកមានភស្តុតាងច្បាស់លាស់ថារឿងនេះជារឿងពិត លោកគួរតែហ៊ានភ្នាល់ជាមួយខ្ញុំ ដើម្បីបញ្ចប់ជីវិតនយោបាយរបស់ខ្ញុំតែម្តងទៅ ហើយលោកក៏អាចរក្សាភាពថ្លៃថ្នូរផ្ទាល់ខ្លួនរបស់លោកផង កុំអោយមហាជនរិះគន់ថា សម រង្សី ជាអ្នកនយោបាយចាស់វស្សាម្នាក់ដែរប៉ុន្តែអន់ចរឹតបំផុត ព្រោះចេះតែលួចវាយគេពីក្រោយខ្នងតែប៉ុណ្ណោះ។ ជាពិសេសហេតុតែចង់បំផ្លាញជីវិតនយោបាយរបស់ក្មេងម្នាក់(អាយុប្រហាក់ប្រហែលនឹងកូនគាត់) សូម្បីតែរឿងភូតកុហកក៏ សម រង្សី ហ៊ានប្រឌិតឡើងដើម្បីវាយប្រហារក្មេងនោះដោយឥតអៀនខ្មាស់ដែរ ។សូមបញ្ជាក់ជូនមហាជនថា÷ ករណីនេះមិនពិបាកបញ្ជាក់ទេ ព្រោះបើថានគរបាលបារាំងពិតជាបានចាប់ឃាត់លុយនោះមែន ប្រាកដជាមានកំណត់ហេតុច្បាស់លាស់ហើយ។ ហើយបើលុយនោះ នៅរក្សាជាមួយប៉ូលីសបារាំង ជាវត្ថុតាងដល់បច្ចុប្បននោះ គឺប្រាកដជានគរបាលបារាំងមិនលួចបិទករណីនេះ ឬយកលុយទៅណាទេ។ តោះលោក សម រង្សី យើងភ្នាល់គ្នាតែម្តង ដើម្បីឆាប់ចប់និងឆាប់ដឹងសខ្មៅ កុំអោយមហាជនធុញថា លោកជាមនុស្សចាស់រកតែរឿងចោទក្មេងម្តងហើយម្តងទៀតមិនចេះហត់"

លោក ហ៊ុន ម៉ាណែត បបួលទណ្ឌិតសម រង្ស៊ី ភ្នាល់ដាក់ជីវិតនយោបាយ ដើម្បីឲ្យ​ឆាប់​​ដឹង​ស​ដឹងខ្មៅ

2022/11/16 09:50:11 am        603
ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត បានបបួលទណ្ឌិតសម រង្ស៊ី ភ្នាល់ដាក់ជីវិតនយោបាយ ដើម្បី​ឲ្យ​ឆាប់​ដឹងសដឹងខ្មៅ កុំឲ្យមហាជនធុញថា លោក(សម រង្ស៊ី) ជា​មនុស្ស​ចាស់​រកតែរឿង​ចោទ​ក្មេង​ម្ត​ងហើយម្តងទៀតមិនចេះហត់។យោងតាមសំណេរ លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា អស់ពីប្រឌិតរឿងមួយ ចូល​ដល់​រឿង​មួយ​ទៀត​មិនចេះចប់។ “សួរថាអត់ចេះហត់ទេអីលោក សម រង្សីអ្នកនយោបាយចាស់វស្សាអើយ? “ “អស់ពីប្រឌិតរឿងមួយ ចូលដល់រឿងមួយទៀតមិនចេះចប់។ សួរថាអត់ចេះហត់ទេអីលោក សម រង្សីអ្នកនយោបាយចាស់វស្សាអើយ? លើកមុនលោក សម រង្សី វាយប្រហារថាសញ្ញាបត្រខ្ញុំពីសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក West Point ជាសញ្ញាបត្រកម្រឹតពីរ ក្នុងគោលបំណងវាយប្រហារលើសមត្ថភាពរបស់ខ្ញុំ។ ដល់ពេលខ្ញុំបបួលភ្នាល់ដាក់ជីវិតនយោបាយ គាត់បែរជាមិនហ៊ានអើតក្បាលមកតទល់ទេ ព្រោះដឹងថាគាត់នឹងចាញ់។ ជាទូទៅមនុស្សខូចហ៊ានត្រឹមតែលួចវាយគេពីក្រោយខ្នងទេ ដល់គេបបួលប្រកួតគ្នាទល់មុខ មិនដែលហ៊ានទេ។ ក្រោយពីបិទមាត់មិនហ៊ានភ្នាល់មួយរយៈករណីរឿងសញ្ញាបត្រកម្រឹតពីរនោះមក ស្រាប់តែកាលពីម្សិលមិញ (ថ្ងៃ១៥ វិច្ឆិកា ២០២២) គាត់ចេញមកប្រឌិតរឿងទៀតមកចោទខ្ញុំថា÷ "កាលពីឆ្នាំ ២០១៦ លោក ហ៊ុន ម៉ាណែត បានបន្លំយកលុយ ៥ លានដុល្លារសហរដ្ឋអាមេរិក ចូលមកប្រទេសបារាំង ដើម្បីទិញទឹកចិត្តជនជាតិខ្មែរ ដែលរស់នៅប្រទេសបារាំង និងទ្វីបអឺរ៉ុប ឲ្យចុះចូលគណបក្សប្រជាជនកម្ពុជា។ តែនគរបាលបារាំង បានចាប់ ហើយស្កាត់ទុកលុយ ៥ លានដុល្លារនោះ ដល់សព្វថ្ងៃ ពីព្រោះវាជាការប៉ុនប៉ងខុសច្បាប់ ពីសំណាក់លោក ហ៊ុន ម៉ាណែត ដែលចង់នាំលុយដ៏សន្ធឹកសន្ធាប់នេះ ចូលមកស្រុកគេ ដោយលួចលាក់ក្នុងវ៉ាលីសការទូត (valises diplomatiques)...។" សុំសួរសារជាថ្មីថា អ្នកនយោបាយចាស់វស្សាដែលលបតែវាយប្រហារគេពីក្រោយខ្នង ហ៊ានភ្នាល់ទេលើកនេះ។ យើងភ្នាល់ដាក់ជីវិតនយោបាយដដែល៖ បើរឿងនេះជារឿងពិត ខ្ញុំនឹងដកខ្លួនពីឆាកនយោបាយមួយជីវិត។ ប៉ុន្តែបើរឿងនេះមិនមែនជាការពិត សូមលោក សម រង្សី ឈប់ធ្វើសកម្មភាពនយោបាយមួយជីវិតដែរទៅ។ តើហ៊ានទេលោក អ្នកនយោបាយចាស់វស្សា ដែលហ៊ានវាយក្មេងតែពីក្រោយខ្នង? លោក សម រង្សី បានចំណាយពេលរាប់ទសវត្សរ៍ ដើម្បីព្យាយាមបំផ្លាញជីវិតនយោបាយរបស់ឪពុកខ្ញុំ តែបានត្រឹមបរាជ័យ។ ឥឡូវលោក សម រង្សី និងដៃជើងរបស់គាត់ក៏ព្យាយាមឥតឈប់ឈរ រិះរកគ្រប់មធ្យោបាយដើម្បីសម្លាប់ជីវិតនយោបាយរបស់ខ្ញុំ។ ឥឡូវខ្ញុំផ្តល់ឱកាសមាសអោយលោក សម រង្សី ហើយ មិនគួរលោកបោះបង់ឱកាសនេះទេ។ បើសិនជាលោកមានភស្តុតាងច្បាស់លាស់ថារឿងនេះជារឿងពិត លោកគួរតែហ៊ានភ្នាល់ជាមួយខ្ញុំ ដើម្បីបញ្ចប់ជីវិតនយោបាយរបស់ខ្ញុំតែម្តងទៅ ហើយលោកក៏អាចរក្សាភាពថ្លៃថ្នូរផ្ទាល់ខ្លួនរបស់លោកផង កុំអោយមហាជនរិះគន់ថា សម រង្សី ជាអ្នកនយោបាយចាស់វស្សាម្នាក់ដែរប៉ុន្តែអន់ចរឹតបំផុត ព្រោះចេះតែលួចវាយគេពីក្រោយខ្នងតែប៉ុណ្ណោះ។ ជាពិសេសហេតុតែចង់បំផ្លាញជីវិតនយោបាយរបស់ក្មេងម្នាក់(អាយុប្រហាក់ប្រហែលនឹងកូនគាត់) សូម្បីតែរឿងភូតកុហកក៏ សម រង្សី ហ៊ានប្រឌិតឡើងដើម្បីវាយប្រហារក្មេងនោះដោយឥតអៀនខ្មាស់ដែរ ។ សូមបញ្ជាក់ជូនមហាជនថា÷ ករណីនេះមិនពិបាកបញ្ជាក់ទេ ព្រោះបើថានគរបាលបារាំងពិតជាបានចាប់ឃាត់លុយនោះមែន ប្រាកដជាមានកំណត់ហេតុច្បាស់លាស់ហើយ។ ហើយបើលុយនោះ នៅរក្សាជាមួយប៉ូលីសបារាំង ជាវត្ថុតាងដល់បច្ចុប្បននោះ គឺប្រាកដជានគរបាលបារាំងមិនលួចបិទករណីនេះ ឬយកលុយទៅណាទេ។ តោះលោក សម រង្សី យើងភ្នាល់គ្នាតែម្តង ដើម្បីឆាប់ចប់និងឆាប់ដឹងសខ្មៅ កុំអោយមហាជនធុញថា លោកជាមនុស្សចាស់រកតែរឿងចោទក្មេងម្តងហើយម្តងទៀតមិនចេះហត់”

សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូត្រលប់ពីឥណ្ឌូនេស៊ី មកដល់កម្ពុជាហើយ

2022/11/15 06:50:22 pm        124
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដឹកនាំគណៈប្រតិភូឥណ្ឌូនេស៊ី មកដល់កម្ពុជាហើយ នៅល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។សម្តេចតេជោ ហ៊ុន សែន តាមរយៈទំព័រFacebook ផ្លូវការបានអរគុណដល់មិត្តឥណ្ឌូនេសុី ដែលបានយកចិត្តទុកដាក់ ទទួលប្រតិភូរបស់ កម្ពុជា និងសូមអធ្យាស្រ័យដែលកម្ពុជាមិនអាចចូលប្រជុំ-G20។សម្តេចតេជោ ក៏សូមអរគុណបងប្អូនជនរួមជាតិដែលព្រួយបារម្មណ៍ពីសុខភាពរបស់សម្តេច។គួរបញ្ជាក់ថា សម្តេចបានតេស្តរកឃើញវិជ្ជមានកូវីដ-១៩ ពេលដែលសម្តេចទៅដល់ឥណ្ឌូនេស៊ី ដើម្បីចូលប្រជុំ-G20។សម្តេចបញ្ជាក់ថា «ខ្ញុំមិនច្បាស់ថាមេរោគនេះ មកនៅជាមួយខ្លួនខ្ញុំ ចាប់ពីពេលណាមកនោះឡើយ តែអ្វីដែលច្បាស់ ពេលមកដល់ពេទ្យឥណ្ឌូនេស៊ី យកសំណាកពេលល្ងាច លុះព្រឹកឡើងបញ្ជាក់ថា វិជ្ជមានកូវីដ-១៩ ដែលយើងត្រូវតែទទួលស្គាល់ បើទោះជាក្នុងខ្លួនយើងមិនមានអាការៈចម្លែកក៏ដោយ។សម្តេចបន្តថា ជាសំណាងមួយ ដែលយប់មុិញ ដោយសារមកដល់យឺត សម្តេចមិនបានទៅចូលរួមបាយល្ងាចជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលមួយចំនួន ដែលរៀបចំដោយប្រធានាធិបតីបារាំងទេ។សម្តេចបន្តថា ដើម្បីសុវត្តិភាពសម្រាប់ប្រតិភូដែលចូលរួមប្រជុំ សម្តេចសម្រេចឲ្យប្រតិភូកម្ពុជាវិលត្រឡប់ទៅកម្ពុជាវិញទាំងអស់។ ឯតំណាងប្រទេសអាស៊ានយើង កំពុងចរចាប្រគល់ជូនឥណ្ឌូនេសុី ជាតំណាងតែម្តង៕

លោក Zelenskiy ប្តេជ្ញា​បណ្តេញ​រុស្ស៊ី​ចេញពី​ទឹកដី​អ៊ុយ​ក្រែ​ន​ទាំងអស់​

2022/11/15 03:03:19 pm        392
​អ៊ុយ​ក្រែ​ន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskiy បានមក​ដល់ទី​ក្រុង Kherson កាល​ពី​ថ្ងៃ​ចន្ទ ដោយ​ស្វាគមន៍​នូវ​ភាព​រីករាយ​ក្នុង​ទីក្រុង​ទើប​រំដោះ​បាន​នាពេល​ថ្មីៗ​នេះ ខណៈ​ប្រជាជន​ក្នុង​តំបន់​បាន​ប្រមូល​ផ្តុំគ្នា​លើក​ទង់​ជាតិ​អ៊ុយ​ក្រែ​ន​។ ​ទីក្រុង Kherson គឺជា​របស់​អ៊ុយ​ក្រែ​ន​ជា​រៀងរហូត វា​ជា​ទឹកដី​របស់​អ៊ុយ​ក្រែ​ន​គ្រប់ពេលវេលា​។ ការ​រំដោះ​បានមក​វិញ​ទីក្រុង Kherson គឺជា​ជ័យជម្នះ​ដ៏​ធំ​បំផុត​ដែល​កងទ័ព​អ៊ុយ​ក្រែ​ន​បានទទួល​រហូត​មក​ដល់ពេលនេះ ហើយ​លោក Zelenskiy បាន​ប្តេជ្ញាបណ្តេញ​រុស្ស៊ី​ចេញពី​ទឹកដី​ដែល​ត្រូវបាន​ចូលមក​កាន់កាប់​ទាំងអស់​។ យើង​ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់​សន្តិភាព ហើយ​យើង​គោរព​ច្បាប់ ​និង​គោរព​អធិបតេយ្យភាព​របស់​ប្រទេស​ទាំងអស់ ប៉ុន្តែ​បច្ចុប្បន្ននេះ​យើង​កំពុងនិយាយ​អំពី​ប្រទេស​របស់​យើង​ ដែល​យើង​កំពុង​ប្រយុទ្ធប្រឆាំង​ការឈ្លានពាន​របស់​រុស្ស៊ី។​ ​អមដោយ​អង្គរក្ស​ប្រដាប់អាវុធ លោក Zelenskiy បាន​និយាយ​ទៅកាន់​ក្រុម​ទាហាន​ថា ពួកគេបានបង្ហាញ​ថា ​វា​មិនអាច​ទៅរួច​ទេ​ក្នុងការ​ធ្វើ​ឲ្យ​អ៊ុយ​ក្រែ​ន​ស្លាប់ មុនពេល​មានការ​គោរព​យ៉ាង​ស្ងៀមស្ងាត់​ដល់​កងទ័ព​ដែល​បាន​ស្លាប់ ​ក្នុងអំឡុងពេល​ប្រយុទ្ធ​។ទាហាន​រុស្ស៊ី​បាន​បន្សល់ទុក​ក្នុង​ទីក្រុង​មួយ​នេះ​នូវ​គំនរ​បាក់បែក​អគារ និង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ត្រូវបាន​បំផ្លាញ ហើយ​ផ្លូវ​នានា​ពេញ​ដោយ​គ្រាប់មីន​។ យោងតាម​មន្ត្រី​អ៊ុយ​ក្រែ​ន​ក្នុង​តំបន់​កាន់កាប់​ដោយ​ប្រទេស​រុស្ស៊ី​និយាយថា ស្ពាន​តែមួយគត់​ដែល​ត​ភ្ជាប់​ទីក្រុង ​Kherson ​ទៅកាន់​ទឹកដី​ដែល​គ្រប់គ្រង​ដោយ​រុស្ស៊ី​ត្រូវបាន​បំផ្លាញ​។ លោក Zelenskiy និយាយថា មុននេះ​អ៊ុយ​ក្រែ​ន​បាន​ប្រមូល​ភស្តុតាង​នៃ​ឧក្រិដ្ឋកម្ម​សង្គ្រាម​យ៉ាងហោច​ណាស់ ៤០០​ករណីដែល​ត្រូវបាន​ប្រព្រឹត្ត​ដោយ​ទាហាន​រុស្ស៊ី ​ក្នុងអំឡុងពេល​ចូលកាន់​កាប់​តំបន់​របស់​ពួកគេ រួមទាំង​ការសម្លាប់ និង​ការចាប់​ពង្រត់​៕អត្ថបទ៖ ប៊ុនថន

ប្រធានាធិបតី​អាមេរិក ​និង​ចិន​មិន​ចុះសម្រុង​គ្នា​ជុំវិញ​បញ្ហា​កោះ​តៃវ៉ាន់​

2022/11/15 02:41:01 pm        635
​ឥណ្ឌូនេស៊ី៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden និង​ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​ចូលរួម​កិច្ចពិភាក្សា​ដោយ​ត្រង់​ៗ​ជុំវិញ​បញ្ហា​កោះ​តៃវ៉ាន់ និង​ប្រទេស​កូរ៉េខាងជើង​កាលពី​ថ្ងៃ​ចន្ទ ក្នុង​កិច្ចប្រជុំ​រយៈពេល ​៣​ម៉ោងក្នុង​គោលបំណង​ការពារ​ទំនាក់ទំនង​រវាង​អាមេរិក និង​ចិន​ដែល​កំពុង​ជួប​ភាព​តានតឹង​មិន​ឲ្យ​ធ្លាក់​ចូល​ទៅក្នុង​សង្គ្រាមត្រជាក់​ថ្មី​។ ក្នុងពេល​មានការ​ខ្វែងគំនិត​គ្នា​លើ​បញ្ហា​សិទ្ធិមនុស្ស ការ​វាយ​លុក​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន និង​ការ​គាំទ្រ​ឧស្សាហកម្ម​ក្នុងស្រុក មេដឹកនាំ​ទាំងពីរ​បាន​សន្យា​ឲ្យ​មាន​ទំនាក់ទំនង​ប្រសើរ​ជាង​មុន​។ លោក Biden បាន​និយាយ​បន្ទាប់ពី​កិច្ចពិភាក្សា​របស់លោក​ជាមួយ​លោក Xi Jinping នៅ​ខាងក្រៅ​កិច្ចប្រជុំ​កំពូល G20 នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ថា យើង​នឹង​ប្រកួតប្រជែង​យ៉ាងខ្លាំង​ក្លា​។ ប៉ុន្តែ​លោក​មិន​ស្វែងរក​ជម្លោះ​នោះទេ លោក​កំពុង​ស្វែងរក​ការគ្រប់គ្រង​ការប្រកួតប្រជែង​នេះ​ដោយ​ការទទួលខុសត្រូវ​។ ទីក្រុង​ប៉េកាំង​បាន​និយាយ​ជា​យូរ​មកហើយ​ថា ​ខ្លួន​នឹង​នាំយក​កោះ​ស្វ័យគ្រប់គ្រង​មួយ​នេះ ដែល​ខ្លួន​បានចាត់ទុក​ថា ​ជា​ផ្នែក​មួយ​មិនអាច​កាត់ផ្តាច់​បាន​ពី​ប្រទេស​ចិន​ឲ្យ​មក​នៅក្រោម​ការគ្រប់គ្រង​របស់ខ្លួន ហើយ​មិនបាន​បដិសេធ​ចំពោះ​ការប្រើប្រាស់​កម្លាំង​ដើម្បី​យកមក​វិញ​នោះទេ​។ ​ចិន​បាន​ចោទប្រកាន់​អាមេរិក​ជា​ញឹកញាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ថា​ បាន​ជំរុញ​ទឹកចិត្ត​កោះ​តៃវ៉ាន់​ចំពោះ​ឯករាជ្យភាព​។ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​បាន​និយាយថា នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​បន្ទាប់ពី​កិច្ចប្រជុំ​របស់​មេដឹកនាំ​ទាំងពីរ លោក Xi បានចាត់ទុក​កោះ​តៃវ៉ាន់​ថា​ ជា​បន្ទាត់​ក្រហម​ដំបូងដែល​មិន​ត្រូវបាន​ឲ្យ​ឆ្លងកាត់​ក្នុង​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក និង​ចិន​នោះទេ​។ ស្តីពី​ប្រទេស​កូរ៉េខាងជើង លោក Biden និយាយថា វា​ពិបាក​ក្នុងការ​ដឹងថា ​តើ​ទីក្រុង​ប៉េកាំង​មាន​ឥទ្ធិពល​លើ​ការសាកល្បង​អាវុធ​របស់​ទីក្រុង​ព្យុងយ៉ាង​ដែរ ឬទេ​។ វា​ពិបាក​នឹង​និយាយថា លោក​ប្រាកដថា​ចិន​អាច​គ្រប់គ្រង​កូរ៉េខាងជើង​បាន​។ លោក​បាន​ប្រា​ប់លោក Xi ថា សហរដ្ឋអាមេរិក​នឹងធ្វើ​អ្វីដែល​ខ្លួន​ត្រូវធ្វើ​ដើម្បី​ការពារ​ខ្លួន និង​សម្ព័ន្ធមិត្ត​កូរ៉េខាងត្បូង និង​ជប៉ុន៕អត្ថបទ៖ ប៊ុនថន

សម្តេចតេជោ ហ៊ុន សែន ត្រៀមចាកចេញពីឥណ្ឌូនេស៊ី ត្រឡប់មកកម្ពុជាវិញនៅរសៀលនេះ

2022/11/15 02:37:38 pm        354
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសមុននេះបន្តិចថា សម្តេចត្រៀមចាកចេញពីឥណ្ឌូនេសុី ត្រឡប់ទៅកម្ពុជាវិញ បន្ទាប់ពីអង្គុយរង់ចាំការអនុញ្ញាតពីប្រទេស ដែលត្រូវហោះហើរឆ្លងកាត់។សម្តេចតេជោ ហ៊ុន សែន សូមអរគុណដល់មិត្តឥណ្ឌូនេសុី ដែលបានយកចិត្តទុកដាក់ទទួលប្រតិភូរបស់កម្ពុជា និងសូមអធ្យាស្រ័យដែលកម្ពុជាមិនអាចចូលប្រជុំ-G20 បាន។ សម្តេចតេជោ ក៏សូមអរគុណបងប្អូនជនរួមជាតិដែលព្រួយបារម្មណ៍ពីសុខភាពរបស់សម្តេច។ ការហោះរយៈពេល ៣ម៉ោង៣០នាទី ដែលសម្តេចនឹងមកដល់កម្ពុជានៅក្បាលព្រលប់ល្ងាចនេះ៕

ម្ចាស់ផ្ទះ​កិច្ចប្រជុំ G20 និយាយថា ​ពិភពលោក​មិនអាច​ដើរទៅ​មុខ​បានទេ បើ​សង្គ្រាម​មិន​បញ្ចប់​

2022/11/15 12:15:44 pm        654
​ឥណ្ឌូនេស៊ី៖ លោក​ប្រធានាធិបតី​ឥណ្ឌូនេស៊ី Joko Widodo ដែលជា​ប្រធាន​កិច្ចប្រជុំ G20 នៅ​ថ្ងៃ​អង្គារ​នេះ​បាន​អំពាវ​នាវ​ឲ្យ​មានការ​ឯកភាព​គ្នា​នៅឯ​កិច្ចប្រជុំ​កំពូល​ឆ្នាំ២០២២ របស់​ប្លុក​នេះ និង​និយាយ​ថា ក្រុម​ប្រទេស​ទាំងនេះ​មិន​ត្រូវ​បណ្ដោយ​ឲ្យ​ពិភពលោក ​ធ្លាក់​ចូល​ក្នុង​សង្គ្រាមត្រជាក់​ថ្មី​មួយ​ទៀត​ឡើយ ហើយ​ថា​ជម្លោះ​ត្រូវតែ​បញ្ចប់​។ ​លោក​បាន​និយាយ​ថា បើ​សង្គ្រាម​មិន​បញ្ចប់​ទេ វា​នឹង​លំបាក​សម្រាប់​ឲ្យ​ពិភពលោក​បោះជំហាន​ទៅ​មុខ ដោយ​លោក​ពុំបាន​សំដៅ​ដោយ​ផ្ទាល់​ដល់​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ទេ ក្នុង​ពេល​ថ្លែង​សុន្ទរកថា​បើក​នៅ​កិច្ចប្រជុំ​កំពូល​នោះ​។ ឥណ្ឌូនេស៊ី​ដែល​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ជំនួប​សម្រាប់​ប្លុក​នេះ​សង្ឃឹម​ថា ក្រុម​មេដឹកនាំ​មាន​សេដ្ឋកិច្ច​លូតលាស់​ខ្លាំង​ទាំង​២០ អាច​ផ្ដោត​លើ​សកម្ម​ភាពដើម្បី​ជួយ​ស្រោច​ស្រង់​សេដ្ឋកិច្ច ទោះបីជា​ភាព​ប្រេះឆា​មាន​កាន់​តែ​ខ្លាំង​ដោយ​សារ​តែ​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ក៏ដោយ។​លោក​ខាងលិច​បាន​ចោទ​រុស្ស៊ី​ពីបទ​បង្កើត​សេចក្ដីថ្លែងការណ៍​ដោយ​គ្មាន​ទំនួល​ខុស ត្រូវ​លើ​លទ្ធភាព​នៃ​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរចាប់តាំងពី​ការវាយលុក​របស់ខ្លួន​លើ​អ៊ុយ​ក្រែ​ន​។ រុស្ស៊ី​បាន​ចោទ​ប្រកាន់​បក​ទៅ​លោក​ខាង​លិច​វិញ ​ពីបទ​ប្រើប្រាស់​វោហារសាស្ត្រ​នុយក្លេអ៊ែរ​បង្ករឿង​។ យោង​តាម​សេចក្ដី​ពង្រាង​បឋម​នៃ​សេចក្ដីថ្លែងការណ៍​របស់​ក្រុម​ប្រទេស G20 ទទួល​បាន​ដោយ​ទូរទស្សន៍ Reuters ក្រុម​មេដឹកនាំ​ប្រទេស G20 នឹង​ស្ដីបន្ទោស​ការប្រើប្រាស់ ​ឬ​គំរាម​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ៕អត្ថបទ៖ សុខមាន

កិច្ចប្រជុំ​ G20 បាន​ចាប់ផ្ដើម​នៅ​ឥណ្ឌូនេស៊ី ខណៈ​សង្គ្រាម​អ៊ុយ​ក្រែ​ន និង​អតិផរណា​ជា​របៀបវារៈ​កំពូល

2022/11/15 11:49:51 am        464
​ឥណ្ឌូនេស៊ី៖ ក្រុម​មេដឹកនាំ​ប្រទេស​មាន​ឧស្សាហ៍​កម្ម​លូតលាស់​ទាំង​២០ ឬ G20 បាន​បើក​ការ​ពិភាក្សា​នៅ​ថ្ងៃ​អង្គារ​នេះ​នៅ​លើ​កោះ​បាលី បន្ទាប់ពី​ព្រឹត្តិការណ៍​ចុងក្រោយ​ដោយ​ម្ចាស់ផ្ទះ​ឥណ្ឌូនេស៊ី សម្រាប់​ប្លុក​នេះ​ផ្ដោត​លើ​សកម្មភាព​ដើម្បី​ជួយ​ស្រោចស្រង់​វិបត្តិ​សេដ្ឋកិច្ច​សកល ​ទោះបីជា​មានការ​ប្រេះ​ឆា​កាន់​តែ​ខ្លាំង​ដោយសារ​សង្គ្រាម​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។​ ​កិច្ចប្រជុំ G20 ដែល​រាប់បញ្ចូល​ទាំង​ប្រទេស​ចាប់ពី​ប្រេ​ស៊ី​ល​រហូតដល់​ឥណ្ឌា អារ៉ាប៊ីសាអ៊ូឌីត និង​អាល្លឺម៉ង់មាន​ច្រើនជាង 80% នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ពិភពលោក 75% នៃ​ពាណិជ្ជកម្ម​អន្តរជាតិ និង 60% នៃ​ចំនួន​ប្រជាជន​របស់​ខ្លួន​។ សញ្ញា​វិជ្ជមាន​មុន​កិច្ចប្រជុំ​នេះ​គឺជា​ជំនួប​ទ្វេភាគី​រយៈពេល ​៣​ម៉ោង​រវាង​លោក​ប្រធានាធិបតី​អាមេរិក Joe Biden និង​ប្រធានាធិបតី​ចិន Xi Jinping ដែល​មេដឹកនាំ​ទាំង​២​ បាន​សន្យា​បង្កើន​ទំនាក់ទំនង​កាន់តែ​ល្អ​ប្រសើរ​ថែមទៀត ទោះបី​មានការ​ខ្វែង​គំនិត​គ្នា​ជាច្រើន​ក៏ដោយ។​ស្រប​ពេល​ដែល​សង្គ្រាម​អ៊ុយ​ក្រែ​ន និង​ការ​ហក់​ឡើង​ខ្ពស់​នៃ​អតិផរណា​សកល ក្លាយ​ជា​របៀបវារៈ​ដ៏​សំខាន់​ក្នុង​ជំនួប​កំពូល​នេះ ប្រធានាធិបតី​ឥណ្ឌូនេស៊ី​បាន​អំពាវនាវ​ជា​ថ្មី​ទៀត​ ដល់​បណ្ដា​មេដឹកនាំ​របស់​ប្រទេស​មានទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ​បំផុត​របស់​ពិភពលោក​ រួប​រួម​គ្នា​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​៕អត្ថបទ៖ សុខមាន

មហាសន្និបាត​អង្គការសហប្រជាជាតិ​អំពាវនាវ​ឲ្យ​រុស្ស៊ី​ចេញ​សំណង​ការ​ខូចខាត​ដល់​អ៊ុយ​ក្រែ​ន​

2022/11/15 11:23:21 am        363
​UN៖ មហាសន្និបាត​អង្គការសហប្រជាជាតិ​បាន​អនុម័ត​សេចក្ដី​ស​ម្រេចមួយ អំពាវនាវ​ឲ្យ​រុស្ស៊ី​ទទួល​ខុសត្រូវ​ចំពោះ​ការ​បំពាន​ច្បាប់​អន្តរជាតិ ​ដោយសារតែ​ការវាយលុក​ចូល​អ៊ុយ​ក្រែ​ន​។​ ផលវិបាក​ជា​ច្រើន​ដែល​ត្រូវ​បាន​លើក​ឡើង​ រួមមាន​ការ​ចេញ​សំណង​សម្រាប់​ការខូចខាត និង​ការបាត់បង់​អាយុ​ជីវិត​មនុស្ស​ជាច្រើន​អំឡុង​សង្គ្រាម។ ​សេចក្ដី​សម្រេច​នេះ​បាន​អនុម័ត​កាលពី​ថ្ងៃ​ចន្ទ​ដោយមាន​សំឡេង​គាំទ្រ ៩៤ នៃ​សមាជិក ១៩៣ របស់​អង្គ​មហា​សន្និបាត​។ មហាសន្និបាត​អង្គការសហប្រជាជាតិ​បាន​និយាយ​ថា រុស្ស៊ី​ដែល​បាន​វាយលុក​ប្រទេស​ជិត​ខាង​របស់​ខ្លួន​កាលពី​ខែ​កុម្ភៈ ត្រូវតែ​ទទួលយក​រាល់​ផលវិបាក​ស្របច្បាប់​ទាំងអស់​នៃ​ទង្វើ​ខុសច្បាប់​អន្តរជាតិ​របស់ខ្លួន រួមទាំង​ការចេញ​សំណង​សម្រាប់​អ្នក​រងរបួស រួមទាំង​ការខូចខាត​ទាំងឡាយ​បណ្ដាលមកពី​ការប្រព្រឹត្ត​ទាំងនោះ​។​ប្រទេស​ចំនួន ​១៤ បាន​បោះឆ្នោត​ប្រឆាំង​នឹង​សេចក្ដី​សម្រេច​នោះរួម​ទាំង​រុស្ស៊ី ចិន និង​អ៊ីរ៉ង់ ចំណែក ប្រទេស​ចំនួន ​៧៣​ទៀត​អនុបវាទរួម​ទាំង​ប្រេ​ស៊ី​ល ឥណ្ឌា និង​អាហ្វ្រិក​ខាងត្បូង។ ​មិនមែន​រដ្ឋ​ជា​សមាជិក​ទាំងអស់​សុទ្ធ​តែ​បាន​បោះ​ឆ្នោត​នោះ​ទេ​។​ នេះ​គឺជា​ការ​គាំទ្រ​កម្រិត​ទាប​បំផុត​នៃ​សេចក្ដី​សម្រេច​ចំនួន​ ៥ ពាក់ព័ន្ធ​នឹង​អ៊ុយ​ក្រែ​ន​ដែល​ត្រូវ​បាន​បង្កើត​ឡើងដោយ​មហាសន្និបាត​អង្គការ​សហ​ប្រជាជាតិ ចាប់​តាំង​ពី​រុស្ស៊ី​វាយប្រហារ​ចូល​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ទី​២៤​ ខែកុម្ភៈ​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្ស ១៤នាក់ ស្លាប់ ពេលអគ្គិភ័យឆាបឆេះអគារមួយខ្នងនៅទីក្រុង Lucknow ប្រទេសឥណ្ឌា
06/23/2026 08:06 PM
ពលរដ្ឋជម្លៀសខ្លួននៅលីបង់ ព្រួយបារម្ភខ្លាចបទឈប់បាញ់អ៊ីស្រាអែល-ក្រុមហេសបូឡា ពុំចូលជាធរមាន
06/23/2026 08:06 PM
ពលរដ្ឋហ្កាហ្សាស្វែងរកកន្លែងស្រាកស្រាន្តនៅក្នុងសមុទ្រកខ្វក់ ដើម្បីគេចវេះពីអាកាសធាតុក្តៅ
06/23/2026 08:06 PM
រលកបាតុកម្មអាល់បានី ឈានចូលដល់សប្តាហ៍ទី ៤ បើទោះបីជាអាកាសធាតុក្តៅក៏ដោយ
06/23/2026 08:06 PM
សត្វស្លាបផ្លាស់ទីជម្រក ២ក្បាល បញ្ជាក់ថាមានជំងឺគ្រុនផ្តាសាយបក្សី H5N1 នៅអូស្រ្តាលី
06/23/2026 08:06 PM
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យបន្តពន្លត់អណ្តាតភ្លើងឆាបឆេះឃ្លាំងស្តុកទំនិញមួយកន្លែងនៅទីក្រុង Houston សហរដ្ឋអាមេរិក
06/23/2026 08:06 PM
កូរ៉េខាងត្បូងព្រមទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់នៅអ៊ុយក្រែន បើសិនជាពួកគេប្រាថ្នា
06/23/2026 08:06 PM
លោក Putin ៖ កងកម្លាំងរុស្ស៊ីជិតដណ្តើមបានទីក្រុង Kostiantynivka ស្ថិតក្នុងតំបន់ Donetskរបស់អ៊ុយក្រែន
06/23/2026 08:06 PM
តំបន់គ្រីមៀបិទភ្លើងបំភ្លឺតាមផ្លូវ ផ្អាកសេវាដឹកជញ្ជូនសាធារណៈ ខណៈជួបកង្វះខាតប្រេងឥន្ធនៈ
06/23/2026 08:06 PM
រលកកម្តៅខែមិថុនាបានបំណែកកំណត់ត្រាកាលពីថ្ងៃចន្ទនៅទីក្រុង Nante របស់បារាំង
06/23/2026 08:06 PM