សម្តេចតេជោ ហ៊ុន សែន នឹងបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិនរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៥ដល់២៧ ខែមិថុនាខាងមុខនេះ
កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលសម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុក សម្រាប់រយៈពេល ២ឆ្នាំទៀត
ផ្ទះទេវតា១ខ្នង មានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកតាចាស់ជរា នៅខេត្តកំពង់ធំ

ព័ត៌មានសំខាន់ៗ

លោក Biden និយាយថា ចិន​ត្រូវតែ​ព្យាយាម​ទប់ស្កាត់​កូរ៉េខាងជើង​កុំ​ឲ្យ​សាកល្បង​នុយក្លេអ៊ែរ​

2022/11/15 11:01:13 am        371
​ឥណ្ឌូនេស៊ី៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ​Joe Biden បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ​លោក​បាន​ប្រាប់​ប្រធានាធិបតី​ចិនលោក Xi Jinping រួចហើយ​ថា ទីក្រុង​ប៉េកាំង​មាន​កាតព្វកិច្ច​ព្យាយាម​និយាយ​ជាមួយ​កូរ៉េខាងជើង កុំ​ឲ្យ​បន្ត​ការសាកល្បង​អាវុធ​នុយក្លេអ៊ែរ ទោះបីជា​គេ​មិន​ច្បាស់​ថា តើ​ចិន​អាច​គ្រប់គ្រង​ទីក្រុង​ព្យុងយ៉ាង​បាន ឬ​អត់​ក៏ដោយ​។​ ​លោក Biden បាន​ជួប​ជាមួយ​លោក Xi ជាង ​៣​ម៉ោង​មុន​ជំនួប​កំពូល ​G20 នៅ​កោះ​បាលី ដែល​ជា​ជំនួប​ទល់មុខ​គ្នា​លើកដំបូង​ចាប់​តាំង​ពី​លោក Biden កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​កាលពី​ឆ្នាំមុន​មក​។ លោក​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន បន្ទាប់ពី​លោក​បាន​ព្រមាន​លោក Xi ថា សហរដ្ឋអាមេរិក​នឹង​ធ្វើ​អ្វីមួយ​ក្នុង​ករណី​ចាំបាច់​ដើម្បី​ការពារ​ខ្លួន និង​សម្ព័ន្ធមិត្ត​កូរ៉េខាងត្បូង និង​ជប៉ុន ប្រសិន​បើ​កូរ៉េខាងជើង​បន្ត​ការសាកល្បង​អាវុធ​នុយក្លេអ៊ែរ ជា​សកម្មភាព​មួយ​ដែល​ទីក្រុង​ព្យុងយ៉ាង​មិន​បាន​ធ្វើ​ចាប់​តាំង​ពី​ឆ្នាំ២០១៧ មក​។ លោក Biden បាន​និយាយ​ថា ​ការ​ឆ្លើយ​តប​របស់​សហ​រដ្ឋ​អាមេរិក​អាច​ប្រឈម​នឹង​ចិន​កាន់​តែ​ខ្លាំង​ឡើង បើ​ទោះ​បី​ជា​មិន​ដៅ​ចំពោះ​ចិន​ដោយ​ផ្ទាល់​ក៏ដោយ​៕ អត្ថបទ៖ សុខមាន

លោក Biden សន្យា​មិន​ឲ្យ​ផ្ទុះ​សង្គ្រាមត្រជាក់​ថ្មី​ជាមួយ​ចិន​ក្នុងជំនួប​ជាមួយ​លោក Xi នៅ G20

2022/11/15 10:46:10 am        341
​ឥណ្ឌូនេស៊ី៖ លោក​ប្រធានាធិបតី​អាមេរិក Joe Biden បាន​សន្យា​ថា​នឹង​មិន​ឲ្យ​ផ្ទុះ​សង្គ្រាមត្រជាក់​ថ្មី​ជាមួយ​ចិន ក្រោយ​ជំនួប​ផ្សះផ្សា​ជាមួយ​ប្រធានាធិបតី​ចិន​លោក Xi Jinping​។ ​លោក​ក៏បាន​និយាយ​ផង​ដែរ​ថា លោក​មិន​ជឿ​ថា ចិន​នឹង​វាយលុក​ក្រសោប​យក​កោះ​តៃវ៉ាន់​នោះ​ទេ​។ ​នេះ​ជា​ជំនួប​ទល់មុខ​គ្នា​លើកដំបូង​រវាង​មេដឹកនាំ​មហាអំណាច​ទាំង​២ ចាប់​តាំង​ពី​លោក Biden ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​។ ​មេដឹកនាំ​ទាំង​២ ​បាន​ពិភាក្សា​ផង​ដែរ​ពី​បញ្ហា​កូរ៉េខាងជើង និង​ការ​វាយ​លុក​របស់​រុស្ស៊ី​ចូល​អ៊ុយ​ក្រែ​ន​នៅ​ឯ​ជំនួប​នៅ​កោះ​បាលី ​(Bali) មួយថ្ងៃ​មុន​ជំនួប​កំពូល​នៃ​បណ្ដា​ប្រទេស​មាន​ឧស្សាហ៍កម្ម​លូតលាស់​ទាំង ​២០ ឬ G20 នៅ​លើ​កោះ​របស់​ប្រទេស​ឥណ្ឌូនេស៊ី។​ ​ក្នុង​ជំនួប​រយៈពេល​ ៣​ម៉ោង​ដែល​បាន​ធ្វើឡើង​ភ្លាមៗ​នៅ​សណ្ឋាគារ​ប្រណីត​មួយ ក្រោយ​ការ​មក​ដល់​របស់​លោក Xi មេដឹកនាំ​ទាំង​២ ​បាន​ពិភាក្សា​ពី​ប្រធានបទ​សំខាន់ៗ​ជាច្រើនរួម​ទាំង​កោះ​តៃវ៉ាន់​ផង​ដែរ​។​ត្រូវ​បាន​អះអាង​សិទ្ធិ​គ្រប់គ្រង​ដោយ​ទីក្រុង​ប៉េកាំង កោះ​ស្វ័យ​គ្រប់គ្រង​មួយ​នេះយក​អាមេរិក​ធ្វើ​ជា​សម្ព័ន្ធ​មិត្ត ហើយ​តែងតែ​​ជា​បញ្ហា​ដ៏​ចម្រូងចម្រាស​ក្នុង​ទំនាក់ទំនង​រវាង​អាមេរិក-​ចិន​។ ភាព​តាន​តឹង​បាន​បាន​ឡើង​កម្ដៅ​កាលពី​ខែ​សីហា នៅ​ពេល​ដែល​ប្រធាន​សភា​អាមេរិក​លោកស្រី Nancy Pelosi បាន​ទៅ​ទស្សនកិច្ច​កោះ​តៃវ៉ាន់។ ប្រទេស​ចិន​បាន​ឆ្លើយតប​ដោយ​សម​យុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​នៅ​ជុំវិញ​កោះ​មួយ​នេះ ដែល​ជំរុញ​ឲ្យ​មាន​ក្ដី​បារម្ភ​ថា​ជម្លោះ​អាច​ផ្ទុះឡើង​រវាង​អាមេរិក​ និង​ចិន​៕អត្ថបទ៖ សុខមាន

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

2022/11/15 10:39:40 am        217
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃអង្គារទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា។កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំលើកទី៨ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានរបៀបវារៈ ចំនួនបួនមាន៖១. ការពិភាក្សា និងអនុម័តសេចក្តីស្នើ វិសោធនកម្មប្រការ ២ថ្មី (ពីរ) ប្រការ ៥ថ្មី (ពីរ) ប្រការ ១០ថ្មី (បី) ប្រការ ១៦ និងប្រការ ៣៥ថ្មី នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។២. ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។៣. ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។៤. ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ៖- ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មអនុសញ្ញា ស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិដោយបន្ថែមមាត្រា៣ស្ទួន - ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មមាត្រា៥០(ក) នៃអនុសញ្ញាស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិ - ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មមាត្រា៥៦ នៃអនុសញ្ញាស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិ។

សម្តេចតេជោ ហ៊ុន សែន តេស្តឃើញវិជ្ជមានកូវីដ-១៩ និងសម្រេចអោយប្រតិភូកម្ពុជាត្រលប់មកស្រុកវិញ

2022/11/15 07:21:33 am        705
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា មុនចេញពីកម្ពុជាបានធ្វើតេស្តរាល់ថ្ងៃពិសេសមុនពេលចេញដំណើរសម្តេចបានធ្វើតេស្តរហ័សមុនឡើងយន្តហោះតែពុំមានឃើញអ្វីនោះឡើយ។សម្តេចថា «ខ្ញុំមិនច្បាស់ថាមេរោគនេះមកនៅជាមួយខ្លួនខ្ញុំចាប់ពីពេលណាមកនោះឡើយតែអ្វីដែលច្បាស់ពេលមកដល់ពេទ្យឥណ្ឌូនេសុី យកសំណាកពេលល្ងាចលុះព្រឹកឡើងបញ្ជាក់ថា វិជ្ជមានកូវីដ-១៩ ដែលយើងត្រូវតែទទួលស្គាល់បើទោះជាក្នុងខ្លួនយើងមិនមានអាការៈចម្លែកក៏ដោយ។សម្តេច បន្តថា ជាសំណាងមួយដែលយប់មុិញដោយសារមកដល់យឺត សម្តេចមិនបានទៅចូលរួមបាយល្ងាចជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលមួយចំនួន ដែលរៀបចំដោយប្រធានាធិបតីបារាំងទេ។សម្តេច បន្តថា ដើម្បីសុវត្តិភាពសម្រាប់ប្រតិភូដែលចូលរួមប្រជុំ សម្តេចសម្រេចឲ្យប្រតិភូកម្ពុជាវិលត្រឡប់ទៅកម្ពុជាវិញទាំងអស់។ ឯតំណាងប្រទេសអាស៊ានយើង កំពុងចរចាប្រគល់ជូនឥណ្ឌូនេសុី ជាតំណាងតែម្តង។សម្តេច បន្តថា អ្វីដែលអាក់ខានគឺជំនួបបានគ្រោងទុកជាមួយប្រធានាធិបតីចិន និងប្រធានាធិបតីបារាំងដែលគ្រោងជួបគ្នានៅបាងកកប្រទេសថៃ នាពេលប្រជុំAPEC។«ខ្ញុំគ្រោងត្រឡប់ទៅដល់កម្ពុជាវិញនៅល្ងាចថ្ងៃនេះជាមួយអាការៈធម្មតាដែលខ្ញុំនឹងបន្តធ្វើការធម្មតាលើកលែងតែការទទួលភ្ញៀវ»៕

ជប៉ុន អាមេរិក និង​កូរ៉េខាងត្បូង​នឹង​ឆ្លើយតប​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ការសាកល្បង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​

2022/11/14 03:24:19 pm        711
​ជប៉ុន៖ មេដឹកនាំ​​ជប៉ុន សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង​បាន​និយាយ​ថា ប្រទេស​ទាំង​បី​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ចំពោះ​ការបាញ់​មី​ស៊ី​ល​បាលី​ស្ទីក​របស់​កូរ៉េខាងជើង ហើយ​នឹង​ឆ្លើយតប​យ៉ាង​ម៉ឺងម៉ាត់ ប្រសិនបើ​ទីក្រុង​ព្យុងយ៉ាង​សាកល្បង​នុយក្លេអ៊ែរ​។ នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Kishida Fumio, ប្រធានាធិបតី​អាមេរិក​លោក Joe Biden និង​ប្រធានាធិបតី​​កូរ៉េខាងត្បូងលោក ​Yoon Suk-yeol បានចេញ​សេចក្តីថ្លែងការណ៍​រួមមួយ​ បន្ទាប់ពី​ជំនួប​នៅ​ខាងក្រៅ​កិច្ចប្រជុំ​កំពូល​អាស៊ាន​កាលពី​ថ្ងៃអាទិត្យ​។ សេចក្តីថ្លែងការណ៍​និយាយថា ការបាញ់​មី​ស៊ី​ល​បាលី​ស្ទីក​ក្នុង​ចំនួន​ដ៏​ច្រើន​ដែល​មិន​ធ្លាប់មាន​ពីមុនមករបស់​កូរ៉េខាងជើង​ក្នុងឆ្នាំនេះ បង្ក​ការគំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​សន្តិភាព និង​សន្តិសុខ​នៅលើ​ឧបទ្វីប​កូរ៉េ និង​លើសពីនេះទៅទៀត​។ សេចក្តីថ្លែងការណ៍​បន្ថែ​ម​ថា ​មេដឹកនាំ​ប្រទេស​ទាំងបីជំ​រុញឱ្យ​ប្រទេស​កូរ៉េខាងជើង អនុវត្តតាម​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។​ ​ការសាកល្បង​នុយក្លេអ៊ែរ​របស់​ទីក្រុង​ព្យុងយ៉ាងនឹង​ត្រូវបាន​ឆ្លើយតប​ជាក់ស្តែង និង​ម៉ឺងម៉ាត់​ពី​សហគមន៍​អន្តរជាតិ​។ សេចក្តីថ្លែងការណ៍​និយាយថា ​​ជប៉ុន សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង​នឹង​សម្របសម្រួល​ក្នុងការ​ធានាបាន​ថា ​ទណ្ឌកម្ម​ដែល​ពាក់ព័ន្ធ​ទាំងអស់​ត្រូវបាន​អនុវត្ត​យ៉ាង​ពេញ​លេញ​។ការប្តេជ្ញាចិត្ត​របស់​ស​ហ​រដ្ឋ​អាមេរិក​ក្នុងការ​ពង្រឹង​ការការពារ​បន្ថែម​ចំពោះ​ប្រទេស​ជប៉ុន និង​កូរ៉េខាងត្បូងត្រូវបាន​គាំទ្រ​ដោយ​សមត្ថភាព​ពេញលេញរួមទាំង​នុយក្លេអ៊ែរ​។ ​មេដឹកនាំ​ទាំងបីមានបំណង​ចែករំលែក​ទិន្នន័យ​ព្រមាន​ពី​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​ក្នុងពេល​វេលា​ជាក់ស្តែង ដើម្បី​បង្កើន​សមត្ថភាព​របស់​ប្រទេស​នីមួយៗ​ក្នុងការ​រកឃើញ និង​វាយតម្លៃ​ការគំរាមកំហែង​ដែល​បង្កឡើង​ដោយ​មី​ស៊ី​ល ជា​ជំហាន​ដ៏​សំខាន់​សម្រាប់​ការការពារ សន្តិភាព និង​ស្ថិរភាព​។ បន្ថែម​លើ​នេះ មេដឹកនាំ​ទាំងបីបាន​អំពាវនាវ​ឱ្យ​ប្រទេស​កូរ៉េខាងជើង​ត្រលប់​មករក​ការចរចា​វិញ ដោយ​និយាយថា ផ្លូវ​មកកាន់​ការសន្ទនា​នៅតែ​បើកចំហ​ឆ្ពោះទៅរក​ដំណោះស្រាយ​ដោយ​សន្តិវិធី និង​ផ្នែក​ការទូត៕អត្ថបទ៖ ប៊ុនថន

លោក Zelenskyy និយាយថា ឧក្រិដ្ឋកម្ម​សង្គ្រាម​រុស្ស៊ី​មាន​ជាង ៤០០​ករណី​ក្នុង​ទីក្រុង ​Kherson

2022/11/14 02:52:27 pm        677
​អ៊ុយក្រែន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​ថ្លែង​កាលពី​ថ្ងៃអាទិត្យ​ថា ក្រុម​អ្នកស៊ើប​អង្កេតបាន​រក​ឃើញ​ឧក្រិដ្ឋកម្ម​សង្គ្រាម​របស់​រុស្ស៊ី​ជាង ៤០០​ករណី ហើយ​បាន​រក​ឃើញ​សាក​សព​ទាំង​ទាហាន និង​ជន​ស៊ីវិល​នៅ​ក្នុង​ទីក្រុង Kherson ដែល​ត្រូវ​បាន​រំដោះ​ពី​ការ​ចូល​កាន់កាប់​របស់​រុស្ស៊ី​។ ​លោក Zelenskyy បាន​និយាយ​នៅក្នុង​សុន្ទរកថា​តាម​វីដេអូ​ថា អ្នកស៊ើប​អង្កេត​បាន​ចងក្រង​ឯកសារ​ឧក្រិដ្ឋកម្ម​សង្គ្រាម​រុស្ស៊ី​ជាង ៤០០​ករណី​រួចហើយ​។ សាកសព​ជន​ស៊ីវិល និង​ទាហាន​ដែល​បាន​ស្លាប់​ត្រូវ​បាន​រកឃើញ​។ លោក​និយាយ​ថា ស្ថិរភាព និង​ការស្ដារ​ឡើងវិញ​នៃ​ច្បាប់ត្រូវបាន​បង្កើតឡើង​នៅ​តំបន់​តាំងទី​លំនៅ​ចំនួន ២២៦​កន្លែង​ដែល​ប៉ះពាល់​ដល់​ពលរដ្ឋ​ជាង ១០០,០០០​នាក់​។ ការ​ចាប់​ខ្លួន​ទាហាន​រុស្ស៊ី និង​ទាហាន​ស៊ីឈ្នួល​កំពុង​ធ្វើឡើង​ផងដែរ​។​​លោក Zelenskyy និយាយថា ការប្រយុទ្ធ​គ្នា​នៅក្នុង​តំបន់ Donetsk ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​នមាន​ភាពខ្លាំង​ក្លា​ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ដោយ​ពុំ​មានការ​ថមថយ​ពី​ការវាយប្រហារ​របស់​រុស្ស៊ី​ឡើយ​។ ការប្រយុទ្ធ​ក្នុង​តំបន់ Donetsk មាន​ស្ថាន​ភាពខ្លាំង​ដោយ​កម្រិត​នៃ​ការវាយប្រហារ​របស់​រុស្ស៊ី​មិន​ថយចុះ​នោះទេ ហើយ​កម្រិត​នៃ​ភាព​តស៊ូ និង​ភាពក្លាហានរបស់​យើង​គឺ​ខ្ពស់បំផុត​។ យើង​នឹងមិន​អនុញ្ញាតឱ្យ​ពួកគេ​ឆ្លងកាត់​ការការពារ​របស់​យើង​ឡើយ៕អត្ថបទ៖ ប៊ុនថន

មនុស្ស​ ៨​នាក់​ស្លាប់ និង​ ៨១​នាក់​រង​របួសបន្ទាប់ពី​ការ​បំផ្ទុះ​ក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​ ហើយ​ជនសង្ស័យ​ត្រូវ​បាន​ចាប់ខ្លួន

2022/11/14 02:40:32 pm        517
​ទួរគី៖ យោងតាម​មន្ត្រី​បាន​ឲ្យ​ដឹងថា នគរបាល​​ទួរគី​បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ក្នុងការ​បំផ្ទុះ​គ្រាប់បែកនៅ​ទីក្រុង Istanbul ភាគ​កណ្តាល ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស ​៨​នាក់​ស្លាប់ និង ​៨១​នាក់​ផ្សេងទៀត​រងរបួស​។​ ​ការ​បំផ្ទុះ​គ្រាប់បែក​បានធ្វើ​ឲ្យ​កក្រើក​ផ្លូវ​ថ្មើរជើង​ដ៏​មមាញឹក​មួយកន្លែង​ នៅ​ភាគ​កណ្តាល​ទីក្រុង​អ៊ី​ស្តង់ប៊ុល ប្រទេស​ទួរគីកាលពី​ថ្ងៃអាទិត្យ​។ រូបភាព​វីដេអូ​ដែល​ទទួលបាន​ដោយសារ​ព័ត៌មាន Reuters បង្ហាញ​ពីការផ្ទុះ​បានកើត​ឡើងបំ​ប៉ើង​បំណែក ​និងកម្ទេចកម្ទី​ផ្សេងៗ​ទៅលើ​អាកាស ហើយ​បណ្តាល​ឲ្យ​មនុស្ស​ជាច្រើន​ដេក​ដួល​នៅលើ​ដី ខណៈ​អ្នកផ្សេង​ទៀត​បាន​រត់​ភៀសខ្លួន​។ រថយន្ត​សង្គ្រោះបាន​ប្រញាប់ប្រញាល​ទៅដល់​កន្លែងកើតហេតុ​ ដើម្បី​សង្គ្រោះ​ជនរងគ្រោះ ដែល​នគរបាល​នៅ​ហ៊ុមព័ទ្ធ​នៅ​ទីនោះ។​ ​តំបន់​នេះស្ថិតនៅក្នុង​ទីក្រុង​ធំ​បំផុត​របស់​ប្រទេស​ទួរគីមាន​មនុស្ស​ច្រើន​កកកុញ ដែលជា​ធម្មតា​សំបូរ​ដោយ​អ្នកដើរ​ទិញ​ឥ​វ៉ាន់​នៅ​ចុង​សប្តាហ៍ ភ្ញៀវទេសចរ និង​ក្រុមគ្រួសារ​។ប្រធានាធិបតី​ទួរគីលោក ​Tayyip Erdogan និយាយថា នេះ​ជាការ​វាយប្រហារ​ភេរវកម្ម​ដោយ​មិនបាច់​សង្ស័យ​។ គ្មាន​នរណាម្នាក់​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការ​បំផ្ទុះ​នេះ​នៅឡើយ​ទេ​។ ទីក្រុង​អ៊ី​ស្តង់​ប៊ុល និង​ទីក្រុង​ផ្សេងៗ​ទៀត​របស់​ប្រទេស​ទួរគី គឺជា​គោលដៅ​នាពេល​កន្លងមកដោយ​ក្រុម​ផ្តាច់ខ្លួន​ឃឺ​ដ ក្រុម​សកម្មប្រយុទ្ធ​អ៊ីស្លាម​និយម និង​ក្រុម​ផ្សេងទៀត រួមទាំង​ការវាយប្រហារ​ជា​បន្តបន្ទាប់​នៅក្នុង​ឆ្នាំ២០១៥ និង ២០១៦៕អត្ថបទ៖ ប៊ុនថន

លក្ខណៈសម្គាល់ នៃធនប័ត្រប្រភេទ ២០០រៀល គំរូថ្មី

2022/11/14 01:49:11 pm        505
 ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ធនាគារជាតិ នៃកម្ពុជា បានចេញប្រកាសជាសាធារណៈ​ពី​លក្ខណៈ​សម្គាល់ នៃធនប័ត្រប្រភេទ ២០០រៀល ក្នុងព្រះរាជាណាចក្រកម្ពុជា ។អនុលោមទៅតាមអនុក្រឹត្យលេខ ២៣៤ អនក្រ.បក របស់រាជរដ្ឋាភិបាល ចុះថ្ងៃចន្ទ ៦រោច ខែ​កត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ស្តីពីការចេញផ្សាយ ធនប័ត្រប្រភេទ ២០០ រៀល គំរូថ្មីក្នុងព្រះរាជាណាចក្រកម្ពុជា ធនាគារជាតិនៃកម្ពុជា បានប្រកាសផ្សាយ ជាសាធារណៈនូវលក្ខណៈសម្គាល់នៃធនប័ត្រនេះ៖ខាងក្រោមនេះជាសេចក្ដីប្រកាសរបស់ធនាគារជាតិ នៃកម្ពុជា៖ 

លក្ខណៈសម្គាល់ នៃធនប័ត្រប្រភេទ ២០០០រៀល

2022/11/14 01:42:07 pm        750
ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ធនាគារជាតិ នៃកម្ពុជា បានចេញប្រកាសជាសាធារណៈ​ពី​លក្ខណៈ​សម្គាល់ នៃធនប័ត្រប្រភេទ ២០០០រៀល ក្នុងព្រះរាជាណាចក្រកម្ពុជា ។អនុលោមទៅតាមអនុក្រឹត្យលេខ ២៣៥ អនក្រ.បក របស់រាជរដ្ឋាភិបាល ចុះថ្ងៃចន្ទ ៦រោច ខែ​កត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ស្តីពីការចេញផ្សាយ ធនប័ត្រប្រភេទ ២០០០ រៀល ក្នុងព្រះរាជាណាចក្រកម្ពុជា ធនាគារជាតិនៃកម្ពុជា បានប្រកាសផ្សាយ ជាសាធារណៈនូវលក្ខណៈសម្គាល់នៃធនប័ត្រនេះ៖ខាងក្រោមនេះជាសេចក្ដីប្រកាសរបស់ធនាគារជាតិ នៃកម្ពុជា៖

រាជរដ្ឋាភិបាលដាក់ឱ្យចរាចរក្រដាសប្រាក់ ២០០០រៀល និង២០០ រៀល គំរូថ្មីជាផ្លូវការ

2022/11/14 12:31:33 pm        917
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឱ្យចរាចរក្រដាសប្រាក់ ២០០០រៀល និង២០០ រៀល គំរូថ្មីជាផ្លូវការ ចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះតទៅ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្ស ១៤នាក់ ស្លាប់ ពេលអគ្គិភ័យឆាបឆេះអគារមួយខ្នងនៅទីក្រុង Lucknow ប្រទេសឥណ្ឌា
06/23/2026 08:06 PM
ពលរដ្ឋជម្លៀសខ្លួននៅលីបង់ ព្រួយបារម្ភខ្លាចបទឈប់បាញ់អ៊ីស្រាអែល-ក្រុមហេសបូឡា ពុំចូលជាធរមាន
06/23/2026 08:06 PM
ពលរដ្ឋហ្កាហ្សាស្វែងរកកន្លែងស្រាកស្រាន្តនៅក្នុងសមុទ្រកខ្វក់ ដើម្បីគេចវេះពីអាកាសធាតុក្តៅ
06/23/2026 08:06 PM
រលកបាតុកម្មអាល់បានី ឈានចូលដល់សប្តាហ៍ទី ៤ បើទោះបីជាអាកាសធាតុក្តៅក៏ដោយ
06/23/2026 08:06 PM
សត្វស្លាបផ្លាស់ទីជម្រក ២ក្បាល បញ្ជាក់ថាមានជំងឺគ្រុនផ្តាសាយបក្សី H5N1 នៅអូស្រ្តាលី
06/23/2026 08:06 PM
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យបន្តពន្លត់អណ្តាតភ្លើងឆាបឆេះឃ្លាំងស្តុកទំនិញមួយកន្លែងនៅទីក្រុង Houston សហរដ្ឋអាមេរិក
06/23/2026 08:06 PM
កូរ៉េខាងត្បូងព្រមទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់នៅអ៊ុយក្រែន បើសិនជាពួកគេប្រាថ្នា
06/23/2026 08:06 PM
លោក Putin ៖ កងកម្លាំងរុស្ស៊ីជិតដណ្តើមបានទីក្រុង Kostiantynivka ស្ថិតក្នុងតំបន់ Donetskរបស់អ៊ុយក្រែន
06/23/2026 08:06 PM
តំបន់គ្រីមៀបិទភ្លើងបំភ្លឺតាមផ្លូវ ផ្អាកសេវាដឹកជញ្ជូនសាធារណៈ ខណៈជួបកង្វះខាតប្រេងឥន្ធនៈ
06/23/2026 08:06 PM
រលកកម្តៅខែមិថុនាបានបំណែកកំណត់ត្រាកាលពីថ្ងៃចន្ទនៅទីក្រុង Nante របស់បារាំង
06/23/2026 08:06 PM