ផ្ទះទេវតា១ខ្នង មានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកតាចាស់ជរា នៅខេត្តកំពង់ធំ
សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតអបអរសាទរ  ថ្វាយសម្តេចព្រះវររាជមាតាជាតិខ្មែរ ត្រូវបានសហគមន៍ OB-PS ថ្វាយនូវពានសមាជិកភាពកិត្តិយសជើងឯក “Champions Award”
កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណា​លើកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរី (FTA)

ព័ត៌មានសំខាន់ៗ

សម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញជាសហអធិបតីក្នុងពិធីចុះហត្ថលេខាលើ​ឯកសារ​សំខាន់ៗចំនួន១១

2022/11/08 06:17:13 pm        449
នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បន្ទាប់ពីជំនួបទ្វេភាគីរួចហើយនោះ សម្ដេចអគ្គ​មហាសេ​នា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ផាម មិញជិញ(Pham Minh Chinh)នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញជាសហធិបតី ក្នុង​ពិធី​ចុះ​ហត្ថលេខាលើឯកសារសំខាន់ៗចំនួន១១ ក្នុងនោះរួមមាន៖១-អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីប្រភេទ និងបរិមាណយានយន្តពាណិជ្ជកម្ម ដើម្បី អនុវត្តកិច្ចព្រមព្រៀង និងពិធីសាររវាងរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់ការដឹកជញ្ជូនតាមផ្លូវគោក។២-អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ នៃសាធារណរដ្ឋសង្គម និយមវៀតណាម លើកិច្ចសហប្រតិបត្តិការវិស័យកសិកម្ម។៣-កិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និង រដ្ឋាភិបាលនៃសាធាណរដ្ឋសង្គមនិយមវៀតណាម។៤-កិច្ចអនុវត្តរួមគ្នារវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម ស្តីពីកិច្ចប្រតិបត្តិការរដ្ឋបាលរួមគ្នាក្រោមក្របខណ្ឌនៃមាត្រា ៥៦ (១)(ក) នៃបទប្បញ្ញត្តិរបស់គណៈកម្មាធិការដែលទទួលបានប្រតិភូកម្មអំណាច (សហភាព អ៊ឺរ៉ុប) ២០១៥/២៤៤៦ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៥ បំពេញបន្ថែមបទប្បញ្ញត្តិ (សហភាពអឺរ៉ុប) លេខ ៩៥២/២០១៣ នៃសភា និងក្រុមប្រឹក្សាអឺរ៉ុប ទាក់ទងទៅនឹង វិធានលម្អិត ស្តីពីបទប្បញ្ញត្តិជាក់លាក់នៃក្រមគយរបស់សហភាព សម្រាប់គ្រឿងបង្គុំ និង ផ្នែករបស់ទោចក្រយាន។៥-កិច្ចអនុវត្តរួមគ្នារវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋ សង្គមនិយមវៀតណាម ស្ដីពីកិច្ចប្រតិបត្តិការរដ្ឋបាលរួមគ្នាអនុលោមតាមផ្នែក១៨(៣)(ខ), នៃបទប្បញ្ញត្តិគយ ២០២០ (ដើមកំណើតទំនិញដែលអាចគិតពន្ធ៖ គម្រោងអនុគ្រោះពន្ធ) (ការចាកចេញពីសមាជិកភាព នៃសហភាពអ៊ឺរ៉ុប) សម្រាប់គ្រឿងបង្គុំ និងផ្នែករបស់ ទោចក្រយាន។៦-អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា និងវិទ្យុសំឡេងវៀតណាម នៃសាធារណរដ្ឋសង្គមនិយមវៀតណាមស្ដីពីកិច្ចសហប្រតិបត្តិការវិទ្យុ និងទូរទស្សន៍សម្រាប់ឆ្នាំ២០២២-២០២៥។ ៧-អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងព័ត៌មាន និងគមនាគមន៍នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ស្ដីពីការធ្វើសហប្រតិបត្តិការលើវិស័យប្រៃសណីយ៍ទូរគមនាគមន៍ បច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាន និងបរិវត្តកម្មឌីជីថល។៨-អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងក្រសួងធម្មការ និងសាសនា នៃព្រះរាជាណាចក្រកម្ពុជា និងគណៈកម្មាធិការជនជាតិ នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម។៩-អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃព្រះរាជា ណាចក្រកម្ពុជា និងក្រសួងការងារ ជនពិការ និងសង្គមកិច្ច នៃសាធារណរដ្ឋសង្គមនិយម វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ។១០-អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការផ្នែកនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់រវាងធនាគារជាតិនៃកម្ពុជា និងធនាគាររដ្ឋវៀតណាម។១១-អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រុមហ៊ុនវៀតថល ខេមបូឌា (Viettel Cambodia) ជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍៕ 

កម្ពុជា-វៀតណាម គ្រោងបើកឱ្យមានការហោះហើរត្រង់រវាងខេត្ត និងខេត្តនៃប្រទេសទាំងពីរ

2022/11/08 03:06:02 pm        629
ថ្លែងនៅក្រោយជំនួបពិភាក្សារវាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ឯកឧត្តម ផាម មិញជិញ(Phạm Minh Chính) នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ នៅ​វិមានសន្តិភាព នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ នាយក​រដ្ឋមន្ត្រី បានឱ្យដឹងថា ក្នុងជំនួបរវាងសម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្ដមនាយករដ្ឋ មន្ត្រីវៀតណាម​នៅថ្ងៃនេះ នាយករដ្ឋមន្ត្រីទាំងពីរបានផ្ដោតការពិភាក្សាទៅលើបញ្ហាតំបន់ និងអន្តរជាតិ ការ​ពង្រឹង​ពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ​ នៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត និងការជំ រុញ​ទំហំពាណិជ្ជកម្ម នៃប្រទេសទាំងពីរជាដើម។ ឯកឧត្ដមបន្តថា នៅក្នុងជំនួបនេះដែរ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ក៏បានឯកភាពឱ្យមានការហោះ ហើរ​ត្រង់​រវាងខេត្ត និងខេត្ត ក្រុង និងក្រុង នៃប្រទេសទាំងពីរ រួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យឌី ជីថល និងវិស័យនានាជាច្រើនបន្ថែមទៀត។របាយការណ៍ផ្នែកពាណិជ្ជកម្មបានឱ្យដឹងថា កាលពីឆ្នាំ២០២១ ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាមមាន ប្រមាណ​ជិតបួនពាន់លានដុល្លារ។ ក្នុងរយៈពេល ៨ ខែក្នុងឆ្នាំ២០២២ នេះ ទំហំពាណិជ្ជកម្មប្រទេសទាំ ង​ពី​មានជាងបីពាន់លានដុល្លារ៕ អត្ថបទ៖ គង់ ឌិន 

គ.ជ.ប ៖ រយៈពេល ១៨ថ្ងៃ មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មីជាង ២៣ម៉ឺននាក់ និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតជាង ១២ម៉ឺននាក់

2022/11/07 11:26:07 am        235
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានឲ្យដឹងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ រយៈពេល ១៨ថ្ងៃ គឺគិតចាប់ពីថ្ងៃទី២០ ខែតុលា ដល់ត្រឹមថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២ មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ២៣៥.៣៣៦ នាក់។ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ១២៤.៩០២ នាក់។ អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ១៨.៧២២ នាក់។ អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ៧០.៣៦៨ នាក់។

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ៖ កម្លាំងសមត្ថកិច្ចបានត្រៀមរួចជាស្រេចសម្រាប់ការការពារប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១និងកិច្ចប្រជុំពាក់ព័ន្ធ

2022/11/07 10:58:08 am        461
ភ្នំពេញ ៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចប្រមាណជាងមួយម៉ឺននាក់មកពី ១៤ ស្ថាប័នពាក់ព័ន្ធ រួមទាំងរថយន្តការពារ គ្រាប់និងមានទាំងការពារផ្លូវអាកាស ផ្លូវទឹក បានត្រៀមរួចរាល់អស់ហើយសម្រាប់ការការពារប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលដែលនឹងអញ្ជើញមក ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ដល់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

អបអរសាទរខួប១៩ឆ្នាំ នៃការដាក់បញ្ចូលរបាំព្រះរាជទ្រព្យ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ

2022/11/07 07:56:22 am        310
ភ្នំពេញ៖ តាមរយៈទំព័រហ្វេប៊ុកផ្លូវការនៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្ដែងនូវការអបអរសាទរខួប១៩ឆ្នាំ នៃការដាក់បញ្ចូលរបាំព្រះរាជទ្រព្យកម្ពុជា ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ (០៧ វិច្ឆិកា ២០០៣- ០៧ វិច្ឆិកា ២០២២)។របាំព្រះរាជទ្រព្យ គឺជាសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន របស់ព្រះរាជាណាចក្រកម្ពុជាតែមួយគត់ ដែលបានថែរក្សានាដកម្មបុរាណមួយនេះ អស់រយៈពេលដ៏យូរលង់ណាស់មកហើយ។

កងទ័ព​អ៊ុយ​ក្រែ​ន​បាញ់​គ្រាប់​រ៉ុក្កែត​លើ​ទីតាំង​រុស្ស៊ី​នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន​

2022/11/04 03:06:49 pm        406
​អ៊ុយក្រែន៖ ទាហាន​អ៊ុយ​ក្រែ​ន​បាន​បាញ់​គ្រាប់​រ៉ុក្កែត​ចេញពី​ប្រព័ន្ធ​បាញ់​រ៉ុក្កែត​ចម្រុះ លើ​ទីតាំង​របស់​រុស្ស៊ី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​សមរភូមិ​លើ​ព្រំដែន​តំបន់ Kharkiv និង Luhansk។ បទបញ្ជា​យោធា​អ៊ុយ​ក្រែ​ន​បាន​ហាមឃាត់​ការកំណត់​អត្តសញ្ញាណ​ទីតាំងនៅ​ក្នុង​តំបន់ Kharkiv ជាប់​ព្រំដែន​តំបន់ ​Luhansk​ ដែល​គ្រប់គ្រង​ដោយ​រុស្ស៊ី។ ទាហាន​ដែល​គ្រប់គ្រង​ប្រព័ន្ធ​បាញ់​គ្រាប់​រ៉ុក្កែត​ចម្រុះ​សម័យ​សូ​វៀត BM-21 Grad បាន​ចាក​ចេញពី​ទីតាំង​បាញ់​បន្ទាប់ពី​បញ្ចប់​បេសកកម្ម និង​គ្រប​ប្រព័ន្ធ​អាវុធ​ដោយ​មែកឈើ​។ មេបញ្ជាការ​លោក Mykola ដែល​មិនបាន​ផ្តល់​នាមត្រកូល​បាន​ប្រាប់​សារព័ត៌មាន Reuters ថា យើង​កំពុង​រុល​ចូល​ទៅមុខ និង​វាយ​រុញច្រាន​សត្រូវ​ឲ្យ​ចាក​ចេញពី​ទឹកដី​របស់​យើង​។ នេះ​ជា​ភស្តុតាង​ដែល​បង្ហាញ​ថា​ យើង​មាន​ការ​សម្របសម្រួល និង​បទពិសោធន៍​ល្អ យើង​បាន​ប្រយុទ្ធ​អស់​រយៈពេល 8ឆ្នាំ​មក​ហើយ​។ ទន្ទឹម​នឹង​នេះ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​លោក Lloyd Austin នៅ​មន្ទីរ​បញ្ច​កោណ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​និយាយ​ថា អ្វី​ដែល​នឹង​ក្លាយ​ជា​ការ​បរាជ័យ​ដ៏​ធំ​សម្រាប់​រុស្ស៊ី​ក្នុង​សង្គ្រាម​លើ​អ៊ុយ​ក្រែ​ន ពេលនេះ​ក្រុម​មន្ត្រី​កំពុង​និយាយ​ថា ​កងកម្លាំង​អ៊ុយ​ក្រែ​ន​មាន​សមត្ថភាព​ក្នុង​ការ​ដណ្តើម​យក​ទីក្រុង Kherson ភាគ​ខាង​ត្បូង​ជា​យុទ្ធសាស្ត្រ​មកវិញ​ពី​កងទ័ព​រុស្ស៊ី​។សំខាន់​បំផុត​អ៊ុយ​ក្រែ​ន​ជឿ​ថា ពួកគេ​មាន​សមត្ថភាព​ធ្វើ​ដូច្នេះ​បាន​។ យើង​បាន​ឃើញ​ពួកគេ​ចូលរួម​ដែល​មាន​វិធីសាស្ត្រ មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​ដ៏​មាន​ប្រសិទ្ធ​ភាព​ ដើម្បី​ដណ្តើម​យក​ទឹកដី​អធិប​តេយ្យភាព​របស់​ពួកគេ​មកវិញ​។ ការ​ថ្លែង​របស់​លោក Austin ស្របគ្នា​នឹង​មន្ត្រី​ដែល​ត្រូវ​បាន​លើក​បន្តុប​ដោយ​រុស្ស៊ី​នៅ​ក្នុង​តំបន់ Kherson បាន​និយាយ​ថា ទីក្រុង​មូ​ស្គូ​ទំនងជា​នឹង​ដក​កងទ័ព​របស់​ខ្លួន​ចេញពី​ច្រាំង​ភាគ​ខាងលិច​នៃ​ទន្លេ Dnipro។ ​រដ្ឋធានី និង​កំពង់ផែ​ទន្លេ​នៅ​តំបន់​នេះគឺជា​ទីក្រុង​ធំ​តែមួយគត់ ​ដែល​រុស្ស៊ី​បាន​ចូល​កាន់កាប់​ចាប់​តាំង​ពី​ការ​វាយ​លុក​របស់​ខ្លួន​ ចាប់ផ្តើម​នៅ​ចុង​ខែ​កុម្ភៈ​។ ប៉ុន្តែ​អ៊ុយ​ក្រែ​ន​បាន​និយាយ​ថា ខ្លួន​នៅតែ​ប្រយុទ្ធ​នៅ​ក្នុង​តំបន់​នេះ ហើយ​កំពុង​ប្រុងប្រយ័ត្ន​ថា កងកម្លាំង​រុស្ស៊ី​កំពុង​ដាក់​អន្ទាក់​ដោយ​ធ្វើជា​ការ​ដកខ្លួន​ថយ​។ ទីក្រុង Kharkiv ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​បាន​រង​ការវាយប្រហារ​ដោយ​មី​ស៊ី​ល និង​យាន​ដ្រូ​ន​របស់​រុស្ស៊ីដែល​ផ្តោត​លើ​ហេដ្ឋារចនាសម្ព័ន្ធ និង​បណ្តាល​ឱ្យ​ដាច់​ចរន្តអគ្គិសនី​៕អត្ថបទ៖ ប៊ុនថន

លទ្ធផល​មុន​ការបោះឆ្នោត​បង្ហាញ​ថា សំឡេង​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក Joe Biden​ ធ្លាក់​ចុះ

2022/11/04 02:47:15 pm        339
​អាមេរិក៖ ការ​ស្ទង់មតិ​មួយ​របស់​សារព័ត៌មាន CNN បាន​រកឃើញថា​ ក្រុម​អ្នកបោះឆ្នោត​មាន​ទុទ្ទិដ្ឋិនិយម​អំពី​ស្ថានភាព​សេដ្ឋកិច្ច​របស់​សហរ​ដ្ឋ​អាមេរិក និង​មិន​ជឿ​ថា គណបក្ស​របស់​លោក​ប្រធានាធិបតី Joe Biden នឹង​ដោះស្រាយ​នោះ​បាន​ទេ​។ ​ការស្ទង់មតិ​ថ្មី​មួយ​របស់​ទូរទស្សន៍ CNN រកឃើញថា ស្របពេល​ការបោះឆ្នោត​ពាក់កណ្ដាល​អាណត្តិ​នឹង​ចូល​មកដល់​ក្នុងពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ ៣​ភាគ​៤ ​នៃ​អ្នកបោះឆ្នោតមិន​សប្បាយ​ចិត្ត​ទេ ចំពោះ​ការ​បោះ​ជំហាន​ទៅមុខ​ផ្នែក​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក​សព្វថ្ងៃ​។ ​ការស្ទង់មតិ​បាន​រកឃើញថា ជនជាតិ​អាមេរិក​ 75% ជឿថា​ សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិកកំពុង​ធ្លាក់​ក្នុង​ឱនភាព កើន​ឡើ​ពី ​64% នៅ​រដូវក្ដៅ​នេះ ចំណែក​ពលរដ្ឋ​ 55% ​ទៀតមិន​ពេញ​ចិត្តនឹង​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ពួកគេ ហើយ​ 74% និយាយថា បច្ចុប្បន្នបញ្ហា​ជាច្រើន​នៅក្នុង​ប្រទេស​នេះនឹង​កាន់តែ​ធ្ងន់​ធ្ងន់​ទៅ​។​​ចំណែក 51% នៃ​អ្នកបោះឆ្នោតបាន​ប្រាប់ CNN​ថា សេដ្ឋកិច្ច និង​អតិផរណាគឺជា​បញ្ហា​ចម្បង​រួម ខណៈ​ពួកគេ​នឹងសម្រេច​ពី​មធ្យោបាយ​ក្នុងការ​បោះឆ្នោត​របស់​ពួកគេ​នៅ​ថ្ងៃ​អង្គារ ​ទី​៨ ​ខែវិច្ឆិកា​សប្ដាហ៍​ក្រោយ​។ ​នេះ​គឺជា​ដំណឹង​អាក្រក់​សម្រាប់​បក្ស​ប្រជាធិបតេយ្យ ខណៈ​ក្រុម​អ្នកបោះឆ្នោត​ដែល​បាន​មើលឃើញ​សេដ្ឋកិច្ច​ថា ​ជា​បញ្ហាសំខាន់​សម្រាប់​ពួកគេជ្រើស​យក​បក្ស​សាធារណរដ្ឋ​នៅក្នុង​សភាតាម​សង្កា​ត់របស់​ពួកគេ ដោយ​កើន​ឡើងដល់​ 71% ទល់នឹង 26%​។ រឿង​សំខាន់​ជាងនេះទៀតគឺ 71% គាំទ្រ​ឲ្យ​បក្ស​សាធារណរដ្ឋ​ដោះស្រាយ​អតិផរណា ធៀប​ទៅនឹងគណ​បក្ស​ប្រជាធិបតេយ្យ​ទទួលបាន​ការគាំទ្រ​តែ 18% ប៉ុណ្ណោះ​៕អត្ថបទ៖ សុខមាន

អាមេរិក​និយាយ​ថា ចិន និង​រុស្ស៊ី​មានអំណាច​បញ្ឈប់​កូរ៉េខាងជើង​លែង​សាកល្បង​នុយក្លេអ៊ែរ​បាន

2022/11/04 12:25:33 pm        315
​អាមេរិក៖ យោង​តាម​មន្ត្រី​មួយរូប​ក្នុង​រដ្ឋបាល​សហរដ្ឋអាមេរិក​ជឿជាក់​ថា ​ចិន និង​រុស្ស៊ី​មានអំណាច​បញ្ចុះបញ្ចូល​កូរ៉េខាងជើង​កុំ​ឲ្យ​បន្ត​ការសាកល្បង​គ្រាប់បែក​នុយក្លេអ៊ែរ​បាន។ ​មន្ត្រី​ដែល​បាន​និយាយ​ទៅកាន់​សារព័ត៌មាន Reuters ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា ខណៈ​សហរដ្ឋ​អាមេរិក​ធ្លាប់​បាន​លើកឡើង​ចាប់​តាំង​ពី​ខែ​ឧសភា​ថា កូរ៉េខាងជើង​កំពុង​ត្រៀម​បន្ត​ការ​សាកល្បង​នុយក្លេអ៊ែរ​ជា​លើកដំបូង​ចាប់​តាំង​ពី​ឆ្នាំ​២០១៧ មក គេ​មិនទាន់​ច្បាស់​ទេ​ថា​នៅ​ពេល​ណា​ប្រទេស​ឯកោ​មួយ​នេះ​អាច​នឹង​សាកល្បង​។ ​កូរ៉េខាងត្បូង​បាន​ក៏បាន​ព្រមាន​ផង​ដែរ​ពី​ការ​បាញ់​សាក​ល្បង​នុយក្លេអ៊ែរ​ទី​៧ រយៈពេល​ជាច្រើន​ខែ ខណៈ​ក្រុម​ឃ្លាំមើល​នុយក្លេអ៊ែរ​របស់​អង្គការ​សហប្រជា​ជាតិ​បាន​និយាយ​កាលពី​សប្ដាហ៍​មុន​ថា ទីក្រុង​ព្យុងយ៉ាង​កំពុង​ត្រៀម​សាកល្បង​។​មន្ត្រី​អាមេរិក​ខាងលើ​បាន​ប្រាប់​សារព័ត៌មាន Reuters យើង​មានការ​ជឿជាក់​ខ្ពស់​ថា ពួកគេ​បាន​ត្រៀម​រួចរាល់​ហើយ។ ខ្ញុំ​មិន​អាច​ប្រាប់​អ្នក​ទាំង​អស់​គ្នា​ថា យើង​គិត​ថានឹង​មាន​ការ​បាញ់​នៅ​ថ្ងៃ​នេះ​សម្រាប់​ហេតុផល​ផ្សេងៗ ព្រោះ​យើង​ក៏​មិន​បាន​ដឹង​ច្រើន​ដែរ​។ ​ទីក្រុង​វ៉ាស៊ីនតោន​ចង់​ឃើញ​រុស្ស៊ី និង​ចិន​ធ្វើ​អ្វី​តាម​ដែល​ពួកគេ​អាច​ធ្វើ​ទៅ​បាន ​ដើម្បី​ពិភាក្សា​ជាមួយ​ទីក្រុង​ព្យុងយ៉ាង​៕អត្ថបទ៖ សុខមាន

ចំនួន​អ្នកស្លាប់​ដោយសារ​ខ្យល់ព្យុះ​នៅ​ហ្វីលីពីន​កើនឡើង​ដល់​ ១៥០​នាក់​

2022/11/04 11:50:25 am        286
​ហ្វីលីពីន​៖ អាជ្ញាធរ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ចំនួន​អ្នកស្លាប់​ដោយសារ​ព្យុះ​ត្រូពិច Paeng ដែល​ត្រូវបាន​គេ​ស្គាល់​ជា​អន្តរជាតិ​ថា Nalgae បាន​កើន​ឡើងដល់ ១៥០​នាក់​នៅក្នុង​ប្រទេស​ហ្វីលីពីន​។ ក្រុមប្រឹក្សា​គ្រប់គ្រង ​និង​កាត់បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ​ជាតិ បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​ថា មនុស្ស ៣៦​នាក់​ផ្សេងទៀត​នៅតែ​បាត់​ខ្លួន​នៅឡើយ ខណៈ​ ១២៨​នាក់​បាន​រងរបួស​ក្នុង​អំឡុងពេល​ខ្យល់​បក់ ​និង​ភ្លៀង​ធ្លាក់​ខ្លាំង​នៅក្នុង​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ​ចាប់តាំងពី​សប្តាហ៍​មុន​។ តំបន់ Bangsamoro ជា​តំបន់​ស្វយ័ត​នៅ​ភាគខាងត្បូង​បាន​រាយការណ៍​ថា ​មនុស្ស ៦៣​នាក់​បាន​ស្លាប់​។ ព្យុះបាន​បោកបក់​កាត់​ភាគខាងត្បូង​ប្រទេស​ហ្វីលីពីន​ភាគច្រើន​បង្ក​ឲ្យ​មាន​ទឹកជំនន់ និង​បំណាក់​ដី​។ ប្រធានាធិបតីលោក Ferdinand Marcos Jr. កាលពី​ថ្ងៃ​ពុធ​បានដាក់​តំបន់មួយចំនួន​ស្ថិតនៅក្រោម​ស្ថានភាព​គ្រោះមហន្តរាយ ​រយៈពេល​ ៦ខែ​ដោយសារតែ​ការបំផ្លិចបំផ្លាញ​ដែល​នាំ​បង្កឡើង​ដោយ​ព្យុះ Paeng។​​អង្គភាព​ព័ត៌មាន​ប្រធានាធិបតី​បាន​និយាយថា នឹងមាន​ការអនុញ្ញាត​ឱ្យ​រដ្ឋាភិបាលគ្រប់គ្រង​ដោយ​ប្រសិទ្ធភាព ​នូវ​តម្លៃ​តម្រូវការ​ជា​មូលដ្ឋាន និង​ទំនិញ​ចាំបាច់ ហើយ​អាចឱ្យ​ទាំង​រដ្ឋាភិបាល​ថ្នាក់ជាតិ និង​មូលដ្ឋាន​ប្រើប្រាស់​មូលនិធិ​របស់​ពួកគេ​សម្រាប់​វិធានការ​សង្គ្រោះ និង​ការ​ស្តារឡើងវិញ​។ ទិន្នន័យ​ដែល​ចេញផ្សាយ​ដោយ​ក្រុមប្រឹក្សា​គ្រប់គ្រង​គ្រោះមហន្តរាយ​ជាតិ​បង្ហាញ​ថា ​មនុស្ស​ជិត ៤លាន​នាក់​បាន​រង​ផល​ប៉ះពាល់​ដោយសារ​ព្យុះ​នៅក្នុង​តំបន់​ចំនួន ១៧​កន្លែង​នៅ​ទូទាំង​ខេត្ត​ចំនួន ៧៤ របស់​ប្រទេស​ហ្វីលីពីន​។ រដ្ឋាភិបាល​បាន​បង្កើត​មជ្ឈមណ្ឌល​ជម្លៀស​ប្រមាណ​ ២.១០០​កន្លែង ខណៈ​ព្យុះ​នេះ​បានធ្វើ​ឲ្យ​មនុស្ស ​១,២​លាន​នាក់​ភៀសខ្លួន​។ ព្យុះ​បាន​បំផ្លាញ​លំនៅឋាន​ចំនួន ១៥,១៦២​ខ្នង រចនាសម្ព័ន្ធ​សាធារណៈ​ចំនួន ៣៦៧​កន្លែង និង​ផ្ទៃដី​កសិកម្ម​ចំនួន ៦៩,២៦០ហិកតា​៕អត្ថបទ៖ ប៊ុនថន

រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​៖ ការវាយប្រហារ​នុយក្លេអ៊ែរ​លើ​អាមេរិក ឬ​សម្ព័ន្ធមិត្ត​នឹង​ឈាន​ដល់​ការ​បញ្ចប់​របប​ដឹកនាំ​របស់​លោក ​Kim

2022/11/04 11:27:55 am        535
​អាមេរិក៖ រដ្ឋមន្ត្រី​ការពារជាតិ​សហរដ្ឋអាមេរិក​លោក Lloyd Austin បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ការវាយប្រហារ​ដោយ​នុយក្លេអ៊ែរ​ណាមួយ​មក​លើ​សហរដ្ឋ​អាមេរិក ឬ​សម្ព័ន្ធមិត្ត​របស់​ខ្លួន​នឹង​ក្លាយ​ជា​ការ​បញ្ចប់​នៃ​របប​ដឹកនាំ​របស់​លោក​ Kim Jong -Un​។ ​រដ្ឋាភិបាល​របស់លោក Kim Jong-un នៅក្នុង​ទីក្រុង​ព្យុងយ៉ាង ក្នុងពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះបាន​បង្កើន​ការសាកល្បង​មី​ស៊ី​ល​កាន់តែច្រើន​។ យោធា​កូរ៉េខាងត្បូង​បាន​និយាយថា ការសាកល្បង​មី​ស៊ី​ល​អន្តរទ្វីប​បា​លិ​ស្ទិ​ក ​ICBM កាលពី​ថ្ងៃ​ព្រហស្បតិ៍​អាច​បរាជ័យ​។ ​ជប៉ុន​បាន​ហៅ​ការបាញ់​នេះ​ថា​ជាទង្វើ​ធ្ងន់ធ្ងរ​បំផុតមិន​អាច​អត់ឱន​ឲ្យ​បាន។ យោង​តាម​សេចក្តីថ្លែងការណ៍​រួម​ដែល​ចេញផ្សាយ​ដោយ​ក្រសួងការពារជាតិ​អាមេរិក ក្នុងអំឡុងពេល​ជំនួប​របស់​លោក​ជាមួយ​រដ្ឋមន្ត្រី​ការពារជាតិ​កូរ៉េខាងត្បូងលោក Lee Jong-sup លោក Austin បាន​និយាយ​ថា រាល់​ការវាយប្រហារ​នុយក្លេអ៊ែរ​ប្រឆាំង​នឹង​សហរដ្ឋអាមេរិក ឬ​សម្ព័ន្ធមិត្ត និង​ដៃគូ​របស់​ខ្លួន រួម​ទាំង​ការប្រើប្រាស់​អាវុធ​មិនមែន​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រគឺ​មិន​អាច​ទទួល​យក​បាន ហើយ​នឹង​ក្លាយ​ជា​ការ​បញ្ចប់​របប​របស់​លោក Kim។ ភាសា​ស្រដៀង​គ្នា​នេះ​ត្រូវ​បាន​បញ្ចូល​ក្នុង​យុទ្ធសាស្ត្រ​ការពារ​ជាតិ​របស់​សហ​រដ្ឋ​អាមេរិក ​ដែល​ត្រូវ​បាន​ចេញផ្សាយ​កាលពី​សប្តាហ៍​មុន​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បាល់ទាត់ពិភពលោក ២០២០៦៖ ព័រទុយហ្គាល់ត្រូវការបង្កើនប្រសិទ្ធភាពប្រយុទ្ធ មុនជួបអ៊ូសបេគីស្ថាន
06/23/2026 12:06 PM
លោក Vance ថា កិច្ចពិភាក្សាជាមួយមន្ត្រីអ៊ីរ៉ង់បានកំណត់ «មូលដ្ឋានគ្រឹះល្អ» សម្រាប់កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម
06/23/2026 12:06 PM
អ៊ីរ៉ង់បន្សល់សារសន្តិភាពក្រោយប្រកួតស្មើបែលហ្ស៊ិកក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក
06/23/2026 12:06 PM
ការតម្រង់ជួរនៅស្ថានីយ៍ប្រេងឥន្ធនៈនៅបូលីវី ខណៈនៅតែបន្តស្ថិតក្រោមស្ថានភាពរដ្ឋក្នុងគ្រាអាសន្ន
06/23/2026 12:06 PM
២ឆ្នាំ ឆ្លងកាត់ ៣ទ្វីប ៤០ប្រទេស អ្នកជិះកង់កម្ពុជាបានត្រលប់មកដល់ប្រទេសកំណើតដោយសុវត្ថិភាព
06/23/2026 12:06 PM
មេដឹកនាំកូរ៉េខាងជើង៖ ប្រទេសរបស់លោកនឹងអនុវត្តជំហររបស់ខ្លួនជារដ្ឋនុយក្លេអ៊ែរ
06/23/2026 12:06 PM
កងទ័ពជើងទឹកអាមេរិក ព្រមានប្រឆាំងឥទ្ធិពលពីខាងក្រៅលើការប្រើប្រាស់ព្រែកជីកប៉ាណាម៉ា
06/23/2026 12:06 PM
ក្រុមប្រជាធិបតេយ្យនិយាយថា ចំណាត់ការរបស់រដ្ឋបាលលោក Trump លើអ៊ីរ៉ង់មិនស្របនឹងវោហាសាស្ត្ររបស់ខ្លួន
06/23/2026 12:06 PM
Messi ស៊ុតពីរគ្រាប់បំបែកកំណត់ត្រា World Cup ខណៈអាហ្សង់ទីនកក់កៅអីវគ្គបន្ទាប់
06/23/2026 12:06 PM
មនុស្ស៣នាក់ស្លាប់ រួមទាំងជនសង្ស័យក្នុងការបាញ់ប្រហារនៅទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា
06/23/2026 12:06 PM