សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតអបអរសាទរ  ថ្វាយសម្តេចព្រះវររាជមាតាជាតិខ្មែរ ត្រូវបានសហគមន៍ OB-PS ថ្វាយនូវពានសមាជិកភាពកិត្តិយសជើងឯក “Champions Award”
កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណា​លើកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរី (FTA)
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្រាបបង្គំអបអរសាទរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលទទួលបានការថ្វាយ «ពានសមាជិកភាពជើងឯក» ពី OB-PS

ព័ត៌មានសំខាន់ៗ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងវេទិកាជាន់ខ្ពស់ស្តីពី ខួប១០ឆ្នាំ នៃកិច្ចព្រមព្រៀងRCEP

2022/11/02 07:58:08 am        521
ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធទី២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង វេទិកាជាន់ខ្ពស់ស្តីពី ខួប១០ឆ្នាំ នៃកិច្ចព្រមព្រៀងអាសិប (RCEP)។វេទិកានេះរៀបចំឡើង ដើម្បីរំលឹកឡើងវិញ​នូវដំណើរ​នៃអាសិប (RCEP) និងការសម្ពោធសៀវភៅទី២របស់វិទ្យាស្ថាន ERIA ស្តីពីកិច្ចព្រមព្រៀង​អាសិបក្រោមមូលបទ «ថាមវន្តនៃតំបន់អាស៊ីបូព៌ា និងកិច្ចព្រមព្រៀងអាសិប​ក្នុងក្របខ័ណ្ឌសម្រាប់សមាហរណកម្មតំបន់» ដែលវេទិកានេះនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ពីថ្ងៃទី២-៣ខែវិច្ឆិកា ឆ្នាំ២០២២។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះនឹងញ៉ាំងឱ្យកិច្ចព្រមព្រៀងអាសិប កាន់តែមានសារសំខាន់​ក្រោយចូលជាធរមានកាលពីដើមឆ្នាំ២០២២ នេះ បន្ទាប់ពីកិច្ចចរចា​យ៉ាងស្វិតស្វាញជិត១០ឆ្នាំ ក្រោមគោលការណ៍ណែនាំ​កំណត់ដោយសេចក្តីថ្លែងការណ៍រួម ស្តីពីការបើកការចរចាកិច្ចព្រមព្រៀងអាសិប អនុម័តតាំងពីឆ្នាំ២០១២ នៅរាជធានីភ្នំពេញ។

លទ្ធផលជំនួបតាមទូរស័ព្ទរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង ឯកឧត្តម វ៉ូឡូឌីមៀ ហ្ស៊ែលឡិនស្គី ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន

2022/11/02 07:30:02 am        592
ភ្នំពេញ៖​ នៅល្ងាចថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង ឯកឧត្តម វ៉ូឡូឌីមៀ ហ្ស៊ែលឡិនស្គី ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន មានជំនួបតាមទូរស័ព្ទជាមួយគ្នា។ប្រធានាធិបតីអ៊ុយក្រែន អរគុណកម្ពុជា ក្រោយមានជំនួបពិភាក្សាជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងឋានៈជាប្រធានអាស៊ាន ដែលសម្ដេចបានបង្ហាញពីជំហរក្នុងការការពារអធិប តេយ្យភាព និងបូរណភាពដែនដីរបស់អ៊ុយក្រែន។ អ៊ុយក្រែនក៏បានធានាអះអាងផងដែរថា នឹងធ្វើ ជាអ្នកផ្ដល់សន្តិសុខស្បៀងដល់តំបន់អាស៊ានផងដែរ។ខាងក្រោមនេះជាលទ្ធផលជំនួបតាមទូរស័ព្ទរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង ឯកឧត្តម វ៉ូឡូឌីមៀ ហ្ស៊ែលឡិនស្គី ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន៖

ថ្ងៃទីពីរនៃព្រះរាជពិធី «១០០ ព្រះវស្សា នៃព្រះបិតាឯករាជ្យជាតិ»

2022/11/02 07:19:46 am        662
ភ្នំពេញ៖ថ្ងៃទីពីរនៃ ព្រះរាជពិធី «១០០ ព្រះវស្សា នៃព្រះបិតាឯករាជ្យជាតិ» ប្រារព្ធឡើងនៅរាត្រីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ នាសាលមហោស្រពចតុម្មុខមង្គល រាជធានីភ្នំពេញ។សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ស្ថាបនិកមូលនិធិមុទិតា និងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានយាង និងអញ្ជើញជាគណៈអធិបតីនៃកម្មវិធីព្រះរាជពិធី «១០០ ព្រះវស្សា នៃព្រះបិតាឯករាជ្យជាតិ» និងមានវត្តមានក្នុងព្រះរាជពិធីនេះដែរ រួមមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ សមាជិក សមាជិកា ស.ស.យ.ក. មូលនិធិមុទិតា និងភ្ញៀវកិត្តិយស ជាច្រើនរូបផងដែរ។មានព្រះសុវណ្ណីយ៍ទៅកាន់អង្គពិធី សម្តេចព្រះរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី បានលើកឡើងអំពីគោលបំណងនៃការរៀបចំព្រះរាជពិធី គឺដើម្បីជាការឧទ្ទិសថ្វាយ ព្រះបរម វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីនឹករលឹក និងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃប្រជាជាតិខ្មែរ ដែលព្រះអង្គបានពលីកម្ម កសាង ទុកមកជាឧត្តមប្រយោជន៍ដ៏ធំធេង ចំពោះជាតិ និង ប្រជារាស្រ្តខ្មែរទាំងមូល។ ក្នុងព្រឹត្តិការណ៍ដ៏មានតម្លៃជាប្រវត្តិសាស្ត្រនេះ យុវជន យុវនារី ដែលជាសមាជិក សមាជិកា ស.ស.យ.ក. និង មូលនិធិមុទិតា បានសម្តែងនូវក្តីសោមនស្ស និងរំភើបជាពន់ពេកដែលបានមកទស្សនាការពិព័រណ៍ ព្រះបរមឆាយាល័ក្ខណ៍ ព្រះបរមរតនកោដ្ឋ  ក្នុងព្រះរាជសកម្មភាពសំខាន់ៗជាប្រវត្តិសាស្ត្រពេញមួយព្រះជន្មរបស់ព្រះអង្គ ព្រមទាំងទស្សនាការសម្តែងទស្សនីយភាពចម្រុះ ដែលដកស្រង់ចេញពីស្នាព្រះហស្ថព្រះរាជនិពន្ធ រួមបញ្ចូលជាមួយភាពច្នៃប្រឌិតដ៏ប៉ិនប្រសប់របស់សិល្បករ សិល្បការិនីជើងចាស់ និងយុវសិល្បករជំនាន់ថ្មី។ កិច្ចខិតខំប្រឹងប្រែងរបស់សិល្បករ សិល្បការិនីទាំងអស់បានបង្កប់នូវស្មារតីចងចាំ ប្រកបដោយអត្ថន័យជ្រាលជ្រៅថ្វាយ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ៕(ដោយ៖ រដ្ឋា)

អ្នកបើកបរ​រថយន្ត​ដឹកទំនិញ​ប្រេ​ស៊ី​លបិទផ្លូវ ​ដើម្បី​តវ៉ា​ចំពោះ​ជ័យជំនះ​របស់លោក Lula

2022/11/01 03:20:04 pm        679
​ប្រេស៊ីល៖ អ្នកបើកបរ​រថយន្ត​ដឹកទំនិញ​ដែល​គាំទ្រ ​ប្រធានាធិបតី​ប្រេ​ស៊ី​ល​ដែល​នឹង​ចាក​ចេញពី​តំណែង​លោក Jair Bolsonaro បាន​បង្កើន​ការ​តវ៉ា​របស់​ពួកគេ​កាលពី​ថ្ងៃ​ចន្ទ​ ដោយ​បាន​បិទ​ផ្លូវ​ក្នុង​រដ្ឋ​ចំនួន ១៦ ក្នុង​សកម្មភាព​ដែល​អាច​ប៉ះពាល់​ដល់​ការនាំចេញ​កសិផល ​ក្នុង​ប្រទេស​ផលិត​ស្បៀង​អាហារ​កំពូល​មួយ​របស់​ពិភពលោក​។​ ​នៅ​ក្នុង​រដ្ឋ Goias វីដេអូ​ដែល​បាន​បង្ហាញ​ពី​រថយន្ត​ដឹកទំនិញ រថយន្ត​អ្នកដំណើរ និង​ត្រាក់ទ័រ​បាន​បិទ​ផ្លូវ​ទាំង​ទៅ​ទាំង​មក​។ មនុស្ស​ជាច្រើន​បាន​បិទ​ផ្លូវ ​និង​គ្រវី​ទង់​ជាតិ​ប្រេ​ស៊ី​ល ​ដើម្បី​បង្ហាញ​ពី​ការ​គាំទ្រ​របស់​ពួកគេ​ចំពោះ​លោក Bolsonaro។ លោក Bolsonaro បាន​ចាញ់​ការបោះឆ្នោត​កាលពី​ថ្ងៃអាទិត្យ ដោយ​អតីត​ប្រធានាធិបតី​ឆ្វេង​និយម​លោក Luiz Inacio Lula da Silva បាន​ទទួល​ជ័យជំនះ​នេះ ប៉ុន្តែ​មិន​ទាន់​បាន​ទទួលស្គាល់​ការ​បរាជ័យ​ចំពោះ​គូប្រជែង​របស់​លោក​នៅឡើយ​។លោក​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ថ្លែង​ទៅកាន់​ប្រជាជាតិ ប៉ុន្តែ​ភាព​ស្ងៀមស្ងាត់​តាម​វិទ្យុ​របស់​លោក​រហូត​មក​ដល់​ពេល​នេះ​ បាន​ធ្វើ​ឱ្យ​មានការ​ព្រួយបារម្ភ​អំពី​ការ​ប្រគល់​អំណាច និង​រយៈពេល​នៃ​ការ​ធ្វើ​បាតុកម្ម​បិទផ្លូវ​។ នគរបាល​សហព័ន្ធ​ផ្លូវ​ហាយវ៉េ​របស់​ប្រទេស​ប្រេ​ស៊ី​ល​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ​អ្នកបើកបរ​រថយន្ត​ដឹក​ទំនិញ​បាន​បិទ​ផ្លូវ​មួយ​ផ្នែក ​ឬ​ទាំងស្រុង​នៅក្នុង​រដ្ឋ​ចំនួន ១៦ ដែល​កើន​ឡើង​ពី​រដ្ឋ​ចំនួន ១២ កាលពី​ពេល​មុន៕អត្ថបទ៖ ប៊ុនថន

ប្រជាជន​ហៃ​ទី​ ៩៦,០០០​នាក់​ភៀសខ្លួន​ដោយសារ​ការ​កើន​ឡើង​អំពើ​ហិង្សា​របស់​ក្រុម​ជន​អន្ធពាល​

2022/11/01 02:57:17 pm        686
​ហៃ​ទី៖ រយៈពេល​ច្រើន​ខែ​បន្ទាប់ពី​ក្រុម​ជន​អន្ធពាល បាន​ចូលកាន់​កាប់​តំបន់​មួយ​ចំនួនក្នុង​ទីក្រុង​ព័រ​អូ​ប្រាំង ប្រទេស​ហៃ​ទី គ្រួសារ​ជាច្រើន​ដែល​ត្រូវ​បាន​បង្ខំ​ឱ្យ​បោះបង់ចោល​លំនៅឋាន​របស់​ពួកគេ​ បន្ត​រស់នៅ​ក្រោម​ស្ថានភាព​គួរ​ឱ្យ​ព្រួយ​បារម្ភ​នៅ​ក្នុង​ជម្រក​ដែល​ពុំ​មាន​ការ​កែលម្អ​នៅ​ទូទាំង​រដ្ឋធានី​។​ ​អង្គការ​ទេសន្តោប្រវេសន៍​អន្តរជាតិ (IOM) របស់​អង្គការសហប្រជាជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ​មនុស្ស​ប្រមាណ ៩៦,០០០​នាក់​បាន​ភៀសខ្លួន​ចេញពី​លំនៅឋាន​របស់​ពួកគេ​នៅក្នុង​រដ្ឋធានី ប្រទេស​ហៃ​ទី ខណៈ​ប្រទេស​នេះ​ប្រឈម​នឹង​វិបត្តិ​ ដែល​បាន​ជំ​រុញ​ឱ្យ​រដ្ឋាភិបាល​ស្នើសុំ​ឱ្យ​ដាក់​ពង្រាយ​កងទ័ព​បរទេស​ជាបន្ទាន់​។ អង្គការ IOM បាន​និយាយ​ថា អំពើ​ហិង្សា​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុម​ជន​អន្ធពាល​ បាន​បណ្ដាល​ឱ្យ​មាន​ការ​ចាប់​ជំរិត ឧក្រិដ្ឋកម្ម និង​អំពើ​ហិង្សា​កាន់​តែ​ច្រើន​។ យោង​តាម​អង្គការ​សហប្រជាជាតិ​បាន​ឲ្យ​ដឹង​ថា ក្រុម​ជន​អន្ធពាល​ត្រូវ​បាន​គេ​ជឿ​ថា​ បាន​គ្រប់គ្រង​ប្រហែល ៦០% នៃ​ទីក្រុង​ព័រ​អូ​ប្រាំង ដោយ​រំលោភ​ស្ត្រី កុមារ និង​វាយ​ធ្វើបាប​បុរស ព្រមទាំង​ដុត​បំផ្លាញ​លំនៅ​ឋាន ខណៈ​ពួកគេ​ប្រយុទ្ធ​ដើម្បី​គ្រប់គ្រង​ទឹកដី​បន្ថែម​ទៀត​ បន្ទាប់ពី​ការ​ធ្វើ​ឃាត​ប្រធានាធិបតី​លោក Jovenel Moïse កាលពី​ខែ​កក្កដា ឆ្នាំ២០២១។​​វា​ក៏​មានការ​ផ្ទុះឡើង​ជំងឺ​អាសន្នរោគ ដោយមាន​ការ​ព្រួយបារម្ភ​កាន់តែខ្លាំង​ឡើង​អំពី​ស្ថានភាព​មិនល្អ ​នៅ​ទីជម្រក​របស់​រដ្ឋាភិបាល ដែល​មនុស្ស​រាប់ពាន់នាក់​បានរស់នៅ​ជាច្រើន​ខែ​មកហើយ​។ យ៉ាងហោចណាស់​មាន​អ្នកស្លាប់​ ៤០​នាក់​ពី​ករណី​សង្ស័យ​ថា​ជា​ជំងឺ​អាសន្នរោគ​ កើតមាន​ជាង ១,៧០០​ករណី​ត្រូវ​បាន​រាយការណ៍ ទោះជា​មន្ត្រី​សុខាភិ​បាល​ជឿ​ថាចំនួន​នៅ​គឺ​ខ្ពស់ជាង​នេះ​ច្រើន​។​ ​អង្គការ IOM បាន​និយាយ​ថា ​ប្រជាជន ១៧,០០០​នាក់​ផ្សេងទៀត​នៅតែ​គ្មាន​លំនៅឋាន​អចិន្ត្រៃយ៍​ បន្ទាប់ពី​ការ​រញ្ជួយ​ដី​កម្រិត ៧.២​រិច​ទ័​រ​បាន​វាយប្រហារ​ភាគ​និរតី​ប្រទេស​ហៃ​ទី​កាលពី​ខែសីហា​ ឆ្នាំ២០២១។​ ​រដ្ឋាភិបាល​បាន​ស្នើ​សុំ​ជំនួយ​ពី​កងទ័ព​បរទេស បន្ទាប់ពី​ក្រុម​ជន​អន្ធពាល​មាន​ឥទ្ធិពល​មួយ​ក្រុម​របស់​ប្រទេស​ហៃ​ទី ​បាន​ឡោមព័ទ្ធ​ស្ថានីយប្រេងឥន្ធនៈ​សំខាន់​មួយ​កន្លែង​ ក្នុង​រដ្ឋធានី​កាលពី​ពាក់កណ្តាល​ខែកញ្ញា ដោយ​បង្ខំ​ឱ្យ​ស្ថានីយប្រេងឥន្ធនៈ និង​អាជីវកម្ម​សំខាន់ៗ​ត្រូវ​បិទទ្វារ​៕អត្ថបទ៖ ប៊ុនថន

លោក ​Putin ជួប​មេដឹកនាំ​អា​មេ​នី និង​អា​ហ្សៃ​បៃ​ហ្ស​ង់ និង​ថ្លែង​ពី​កិច្ចព្រមព្រៀង​គ្រាប់​ធញ្ញជាតិ និង​ការ​កេណ្ឌ​កងទ័ព​

2022/11/01 02:39:11 pm        782
​រុស្ស៊ី៖ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin កាលពី​ថ្ងៃ​ចន្ទ​បាន​និយាយ​ថា ជំនួប​របស់​លោក​ជាមួយ​នាយករដ្ឋមន្ត្រី​អា​មេ​នី​លោក Nikol Pashinyan និង​ប្រធានាធិបតី​អា​ហ្សៃ​បៃ​ហ្ស​ង់​លោក Ilham Aliyev ក្នុង​ទីក្រុង Sochi ទទួល​បាន​លទ្ធផល​គាប់ប្រសើរ​។ មេដឹកនាំ​ទាំង​បី​បាន​ជួប​ប្រជុំគ្នា​នៅ​ទីក្រុង Sochi ដើម្បី​ពិភាក្សា​អំពី​ភាព​តានតឹង​ជុំវិញ​តំបន់ Nagorno-Karabakh ដែល​ការពិភាក្សា​ធ្វើឡើង​បន្ទាប់ពី​ការប៉ះទង្គិច​គ្នា​កាលពី​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ដែល​បាន​បណ្តាល​ឲ្យ​មាន​អ្នកស្លាប់ ​និង​រងរបួស​ជាច្រើន​នាក់​នៃ​ភាគី​ទាំង​អា​មេ​នី ​និង​អា​ហ្សៃ​បៃ​ហ្ស​ង់​។ លោក Putin បាន​និយាយថា ទោះបីជា​ពួកគេ​មិនអាច​ព្រមព្រៀង​លើ​អ្វី​គ្រប់យ៉ាង​ក៏ដោយ ប៉ុន្តែ​ជំនួប​បាន​បង្កើត​បរិយា​កាស​ល្អ សម្រាប់​កិច្ចព្រមព្រៀង​ដែល​អាច​កើតមាន​នាពេល​អនាគត​លើ​បញ្ហាសំខាន់ៗ​មួយចំនួន​។​ ​ក្នុងអំឡុង​សន្និសីទ​សារព័ត៌មាន​បន្ទាប់ពី​ជំនួប​នោះលោក ​Putin បាន​ថ្លែង​លើកឡើង​អំពី​ការផ្អាក​របស់​រុស្ស៊ី​ ចំពោះ​ការចូលរួម​ក្នុង​កិច្ចព្រមព្រៀង​ដែល​អនុញ្ញាតឱ្យ​មានការ​នាំចេញ​គ្រាប់​ធញ្ញជាតិ​ពី​អ៊ុយ​ក្រែ​ន​។លោក Putin និយាយថា ​ប្រទេស​រុស្ស៊ី​បាន​ព្រមព្រៀង​ចំពោះ​គំនិត​ផ្តួចផ្តើម ជាពិសេស​នៅក្នុង​ផលប្រយោជន៍​របស់​ប្រទេស​ក្រីក្រ​បំផុត ប៉ុន្តែ​បាន​និយាយថា ​ស្ទើរតែ​ពុំមាន​គ្រាប់​ធញ្ញជាតិ​ណាមួយ​បាន​ទៅដល់​ប្រទេស​ដែល​ត្រូវការ​វា​ច្រើន​បំផុត​។ លោក​ប្រធានាធិបតី​និយាយថា «​តើ​យើង​ធ្វើ​វា​ដើម្បី​អ្វី​?»។ ​លោក​ Putin បានលើកឡើង​ពី​របាយការណ៍​មួយ​របស់​ក្រសួងការពារជាតិ​ ដែល​ស្នើឱ្យ​មានការ​កេណ្ឌ​កងទ័ព​មួយផ្នែក​ដែល​ត្រូវបាន​បញ្ចប់ ដោយ​ជាក់ស្តែង​បាន​បំពេញ​តាម​ការសន្យា​ដើម្បី​បញ្ចប់​ការ​កេណ្ឌ​ទ័ព​ចំនួន 3​សែន​នាក់​។ ទោះយ៉ាងណា មេធាវី​សិទ្ធិ​ផ្នែក​មនុស្ស​មួយចំនួន​បាន​ព្រមាន​ថា មានតែ​លោក Putin ទេដែល​អាច​បញ្ចប់​ការ​កេណ្ឌ​ទ័ព​នេះ​ដោយ​ការចុះហត្ថលេខា​លើ​ក្រឹត្យ​មួយ៕អត្ថបទ៖ ប៊ុនថន

ចិន​ព្រមាន​ថា ​ផែនការ​របស់​អាមេរិក​ក្នុងការ​ដាក់ពង្រាយ​យន្តហោះ ​B-52 ទៅកាន់​អូស្ត្រាលី​អាច​បង្ក​ឲ្យ​មាន​ការ​ប្រជែង​អាវុធ​

2022/11/01 12:37:34 pm        238
​ចិន៖ ប្រទេស​ចិន​កាលពី​ថ្ងៃ​ចន្ទ​បាន​និយាយ​ថា ផែនការ​របស់​សហរ​ដ្ឋ​អាមេរិក​ក្នុង​ការ​ដាក់ពង្រាយ​យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 ដែលមាន​សមត្ថភាព​បំពាក់​នុយក្លេអ៊ែរ​រហូត​ដល់ ៦គ្រឿង​ទៅកាន់​មូលដ្ឋាន​ទ័ពអាកាស​នៅ​ភាគ​ខាងជើង​ប្រទេស​អូស្ត្រាលី អាច​បង្កឱ្យមាន​ការ​ប្រជែង​អាវុធ​នៅក្នុង​តំបន់​។ ​​យោងតាម​ប្រភព​ដែល​ដឹង​អំពី​បញ្ហា​បាន​និយាយថា ទីតាំង​សម្រាប់​យន្តហោះ​ទម្លាក់​គ្រាប់បែក​នឹង​ត្រូវបាន​បង្កើតឡើង​នៅ​មូលដ្ឋាន​ទ័ពអាកាស Tindal នៅ​ដាច់ស្រយាល​របស់​កងទ័ព​អាកាស​អូស្ត្រាលី​ មាន​ចម្ងាយ​ប្រហែល ៣០០​គីឡូ​ម៉ែត្រ​ភាគខាងត្បូង​ទីក្រុង Darwin ជា​រដ្ឋធានី​នៃ​ដែនដី​ភាគ​ខាងជើង​ប្រទេស​អូស្ត្រាលី​។​ នៅពេលដែល​ត្រូវបាន​ស្នើសុំ​ការអត្ថាធិប្បាយ​នៅក្នុង​សន្និសីទ​កាលពី​ថ្ងៃ​ចន្ទ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិនលោក Zhao Lijian បាន​និយាយថា កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការពារជាតិ និង​សន្តិសុខ​រវាង​ប្រទេស​នានា​មិនគួរ​ដាក់​គោលដៅ​លើ​ភាគី​ទី​បី​នោះទេ​។​​លោក Zhao និយាយថា ប្រទេស​ចិន​ជំរុញ​ឱ្យ​ភាគី​ពាក់ព័ន្ធ​បោះបង់​សង្គ្រាមត្រជាក់​ចាស់ និង​ទស្សនៈ​ភូមិសាស្ត្រ​នយោបាយ​ចង្អៀត ហើយ​ធ្វើ​ការងារ​បន្ថែមទៀត​ដើម្បី​រួមចំណែក​ដល់​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់ និង​ដើម្បី​បង្កើន​ការជឿទុកចិត្ត​គ្នា​ទៅវិញទៅមក៕អត្ថបទ៖ ប៊ុនថន

រុស្ស៊ី​ផ្អាក​ការ​កេណ្ឌ​ពលរដ្ឋ​ដោយ​ផ្នែក​សម្រាប់​ប្រយុទ្ធ​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែ​ន​

2022/11/01 11:58:03 am        255
​រុស្ស៊ី៖ ប្រទេស​រុស្ស៊ី​នៅ​ពេល​នេះ​បាន​ប្រកាស​បញ្ឈប់​ការ​កេណ្ឌ​ពលរដ្ឋ​ដោយ​ផ្នែក​ ដើម្បី​ប្រយុទ្ធ​នៅ​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែ​ន​។​ ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយ ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ចន្ទ​ថា រាល់​សកម្មភាព​កេណ្ឌ​កម្លាំង​ដោយ​ផ្នែក រួម​ទាំង​ការ​បញ្ជូន​លិខិត​កោះ​អញ្ជើញ​ត្រូវ​បាន​ផ្អាក​។ ​ក្រសួង​នេះ​បាន​បន្ថែម​ថា គ្រប់​សកម្មភាព​ទាំងអស់​ទាក់ទង​នឹង​ការ​កេណ្ឌ​កម្លាំង ​សម្រាប់​ចូល​បម្រើ​កងទ័ព​ត្រូវ​បាន​ផ្អាក​។ សេចក្ដីថ្លែងការណ៍​នេះ​បាន​បន្ត​ថា អង្គភាព​យោធា​នានា​នឹង​ទទួល​យក​តែ​អ្នក​ស្ម័គ្រចិត្ត និង​អ្នក​ជាប់កិច្ចសន្យា​ប៉ុណ្ណោះ​ចាប់​ពី​ពេលនេះ​ទៅ​។​ ការ​អត្ថាធិប្បាយ​ជំនួសមុខ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​រុស្ស៊ី​លោក Sergei Shoigu ក្រសួង​នេះ​បាន​និយាយ​ថា ​ក្រុម​មេបញ្ជាការ​យោធា​តំបន់​នានា និង​កង​នាវា​ខាងជើង (Northern Fleet) ត្រូវ​បាន​បញ្ជា​ឲ្យ​ដាក់​របាយការណ៍​ ស្ដីពី​ការ​បញ្ចប់​សកម្មភាព​កេណ្ឌ​កម្ម​ដោយ​ផ្នែក​នៅ​ត្រឹម​ថ្ងៃ​ទី​១ ​ខែ​វិច្ឆិកា​។​ការ​កេណ្ឌ​ពលរដ្ឋ​ដោយ​ផ្នែក ដើម្បី​ប្រយុទ្ធ​នៅ​ក្នុង​សង្គ្រាម​របស់​ប្រទេស​នេះ​នៅ​អ៊ុយ​ក្រែ​ន ត្រូវ​បាន​គ្រប​ដណ្ដប់​ដោយ​បញ្ហា​បណ្ដាល​ឲ្យ​ផ្ទុះ​ការ​តវ៉ា និង​ជំរុញ​ឲ្យ​ក្រុម​បុរស​ៗ​រត់ចោលស្រុក ចាប់​តាំង​ពី​មាន​សេចក្ដីប្រកាស​កាលពី​ខែ​កញ្ញា​មក៕អត្ថបទ៖ សុខមាន

កូរ៉េខាងត្បូង​ចាប់ផ្ដើម​ស៊ើបអង្កេត​ករណី​ប្រជ្រៀត​ជាន់គ្នា​សម្លាប់​មនុស្ស​ជាង ​១៥០​នាក់​ក្នុង​ពិធី​បុណ្យ Halloween

2022/11/01 11:25:09 am        198
​​កូរ៉េខាងត្បូង៖ ក្រុម​អ្នកស៊ើប​អង្កេត​កូរ៉េខាងត្បូង ​បាន​ស្រាវជ្រាវ​វីដេអូ​កាលពី​ថ្ងៃ​ចន្ទ​ពី​កាមេរ៉ា​សុវត្ថិភាព​ ៥០​គ្រឿង​ទាំង​រដ្ឋ ​និង​ឯកជន ​ព្រមទាំង​ពី​បណ្ដាញ​សង្គម​ដើម្បី​ស្វែងរក​ចម្លើយ​ថា ​តើ​មូលហេតុ​អ្វី​ទើប​បណ្ដាល​ឲ្យ​ក្រុម​អ្នក​ទៅ​ចូល​ពិធីជប់លៀង​បុណ្យ Halloween ប្រជ្រៀត​ជាន់គ្នា​ក្នុង​ផ្លូវ​ឌឿងហែម​ដ៏​តូច​ចង្អៀត​ស្លាប់​ច្រើន​យ៉ាង​នេះ​។ ​ខណៈ​ប្រទេស​នេះ​បាន​ចាប់ផ្ដើម​ការ​កាន់ទុក្ខ​រយៈពេល​មួយ​សប្ដាហ៍ ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើង​ដល់ ​១៥៤​នាក់។​ មនុស្ស​ ១៤៩​នាក់​ផ្សេងទៀត​បាន​រង​របួស​ ក្នុង​ចំណោម​អ្នករបួស​ទាំងនោះ​មាន ៣៣​នាក់​របួសធ្ងន់​។ ពលរដ្ឋ​យ៉ាង​ហោចណាស់​ ២៦​នាក់​មកពី​ប្រទេស​ចំនួន​ ១៤​ ស្ថិត​ក្នុងចំណោម​អ្នក​ស្លាប់​ទាំងនោះ​។​ លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង Yoon Suk-yeol បាន​អំពាវនាវ​ឲ្យ​មានការ​ស៊ើប​អង្កេត​ឲ្យ​បាន​ហ្មត់ចត់ ហើយ​ក្រុម​អាជ្ញាធរ​បាន​និយាយ​ថា ​ពួកគេ​ផ្ដោត​សំខាន់​លើ​ការស្ថាបនា​ឡើង​វិញ និង​ស្វែងរក​ថា ​តើន​រណា​ដែល​អាច​ជា​អ្នក​ទទួលខុស​ត្រូវ​ ចំពោះ​ការ​បង្ក​ឲ្យ​មាន​ហេតុការណ៍​ប្រជ្រៀត​ជាន់គ្នា​នេះ​។​ប្រធាន​ក្រុម​ស៊ើបអង្កេត​លោក Nam Gu-jun ​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា យើង​កំពុង​វិភាគ​កាមេរ៉ា​សុវត្ថិភាព ដើម្បី​រក​ឲ្យ​ឃើញ​មូលហេតុ​នាំ​ឲ្យ​មាន​ឧបទ្ទវហេតុ​នេះ។ លោក​និយាយ​ថា យើង​នឹង​បន្ត​សាកសួរ​សាក្សី​កាន់​តែ​ច្រើន​ថែមទៀត រួម​ទាំង​ក្រុម​បុគ្គលិក​ហាង​ដែល​នៅ​ក្បែរ​នោះ​ផង​ដែរ​៕អត្ថបទ៖ សុខមាន

រាជរដ្ឋាភិបាល និងក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា ចុះហត្ថលេខាលើលក្ខន្តិកៈ "ថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា”

2022/11/01 11:08:51 am        351
ភ្នំពេញ ៖ រាជរដ្ឋាភិបាល តំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា នៅថ្ងៃទី០១ ខែ វិច្ឆិកា ឆ្នាំ២០២២ បានចុះហត្ថលេខាលើ "លក្ខន្តិកៈក្រុមហ៊ុន" ដើម្បីដំណើរការក្រុមហ៊ុន "ថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា” ។ការបង្កើតក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា ជាការវិនិយោគទុនរួម រវាង​ក្រុម​ហ៊ុន​ផ្សព្វ​ផ្សាយ​ធំៗ​ចំនួន ៣ គឺក្រុមហ៊ុនទូរទស្សន៍បាយ័នគ្រុប របស់លោកជំទាវ ហ៊ុន ម៉ាណា និងក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប មានទូរទស្សន៍ CBS និង Digital Sky របស់អ្នកឧកញ៉ា គិត ម៉េង និងក្រុមហ៊ុន​ទូ​រ​ទស្សន៍​ហង្សមាសគ្រុប របស់លោកឧកញ៉ា អ៊ឹង ឆៃងួន ។ក្រុមហ៊ុន “ថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា” នឹងផ្តល់ជូនសេវាកម្មទូរទស្សន៍ឌីជីថល ដែលមាន​កម្មវិធី​ច្រើន​ប៉ុស្តិ៍ និងជម្រើសច្រើនប្រភេទដ៏សម្បូរបែប ប្រកបដោយគុណភាពខ្ពស់ សំដៅ​លើក​ស្ទួយ​ការផ្តល់ព័ត៌មាន ចំណេះដឹង ការកម្សាន្ត និងទស្សនីភាព ដល់ប្រជាជន​នៅ​ទូទាំង​ព្រះរាជាណា​ចក្រកម្ពុជា ព្រមទាំងឈានទៅសម្រេចឲ្យបានតាមអនុសាសន៍ របស់សហភាព​ទូរគមនាគមន៍​អន្តរជាតិ (ITU) និយាយជារួម និងនិយាយដោយឡែក ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា កាលបរិច្ឆេទ នៃការដាក់ឲ្យ​ដំណើរ​ការ​ថ្នាល​ទូរទស្សន៍​ឌីជីថលកម្ពុជា អាណាឡូកឯកជនទាំងអស់ មកប្រើប្រាស់​សេវា​ទូរទស្សន៍​ឌីជីថល​កម្ពុជា​អាណាឡូក និងប្រព័ន្ធឌីជីថល ស្របគ្នាមុននឹងដល់ដំណាច់ឆ្នាំ២០២៥ ដែល​ជាកាល​បរិច្ឆេត សម្រាប់បិទការផ្សាយទូរទស្សន៍តាមប្រព័ន្ធអាណាឡូកជាស្ថាពរ។ក្នុងនោះក្រុមហ៊ុននីមួយៗបានបម្រើទស្សនីយអារម្មណ៍ ព័ត៌មាន អប់រំ ចំណេះដឹង និងសិល្បៈកម្សាន្ត ក្នុងវិស័យសោតទស្សន៍ ជូនប្រជាជនកម្ពុជាអស់រយៈពេល ២៥ ឆ្នាំមកហើយ រហូតមកដល់ពេលនេះ ផ្អែកលើបទពិសោធន៍ ជំនាញ និងធនធានមនុស្ស ក្រុមហ៊ុនមានជំនឿយ៉ាងមុតមាំថា នឹងអភិវឌ្ឍឧស្សាហកម្មសោតទស្សន៍ និងផ្សព្វផ្សាយឲ្យទទួលបានជោគជ័យ។សូមបញ្ជាក់ថា ក្រុមហ៊ុនទូរទស្សន៍បាយ័នគ្រុប រួមមាន៖ ប៉ុស្តិ៍ទូរទស្សន៍បាយ័ន BTV និងវិទ្យុបាយ័ន, ក្រុមហ៊ុនទូរទស្សន៍ CBS រួមមានប៉ុស្តិ៍ទូរទស្សន៍ CTN, CTN International, CNC, MyTV, ចំណែកក្រុមហ៊ុន Digital Sky រួមមានថ្នាលទូរទស្សន៍ឌីជីថលចំនួន ៣ ដូចជា ថ្នាលទូរទស្សន៍ឌីជីថលប្រព័ន្ធ DVB-T,ថ្នាលទូរទស្សន៍ឌីជីថលផ្កាយរណបប្រព័ន្ធ DTH, ថ្នាលទូរទស្សន៍ឌីជីថលតាមទូរស័ព្ទដៃប្រព័ន្ធOTT។ ចំពោះក្រុមហ៊ុនទូរទស្សន៍ហង្សមាសគ្រុប រួមមាន ប៉ុស្តិ៍ទូរទស្សន៍ហង្សមាស រស្មីហង្សមាស វិទ្យុហង្សមាស និងរស្មីហង្សមាស, ផលិតកម្ម WE, Pleng Records, ក្រុមហ៊ុនពិធីការ និងសារព័ត៌មាន២៤ម៉ោង។នៅក្នុងឯកសារ លក្ខន្តិកៈក្រុមហ៊ុននេះ មានសមាសភាពក្រុមប្រឹក្សាភិបាល ៧ រូប ដែល១រូប តំណាងមកពីរាជរដ្ឋាភិបាល និង ៦ រូបទៀត តំណាងមកពីក្រុមហ៊ុនស័ម្ពន្ធទូរទស្សន៍កម្ពុជា ក្នុងនោះ លោកជំទាវ ហ៊ុន ម៉ាណា ត្រូវបានជ្រើសតាំង ជាប្រធានក្រុម​ប្រឹក្សាភិបាល​សម្រាប់​អាណត្តិ​ដំបូង៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អរគុណ​ថ្នាក់​ដឹកនាំ​ អាជ្ញាធរកម្ពុជា ជួយសម្រួល និង​រក្សា​សុវត្ថិភាពជូនគណៈប្រតិភូអន្តរជាតិ​ចូលរួមមហាសន្និបាតកាយប្ញទ្ធិនារីពិភពលោក
06/21/2026 06:06 PM
ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស ៦នាក់នៅហ្កាហ្សា រួមទាំងអ្នកថតរូបរបស់ Al Jazeera ផងដែរ
06/21/2026 03:06 PM
សាកសពជនអន្តោប្រវេសន៍ ១៥ នាក់ ត្រូវបានអណ្តែតទើលើច្រាំង​សមុទ្រនៅភាគខាងកើតប្រទេសលីប៊ី
06/21/2026 03:06 PM
អតីតសកម្មជនគណបក្សប្រឆាំងចំនួន ៨៧នាក់ ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុងស្រុកស្អាង និងស្រុកកោះធំ
06/21/2026 02:06 PM
រដ្ឋបាលរាជធានីភ្នំពេញ និងស្ថានទូតឥណ្ឌា ប្រារព្ធ​ទិវាយោគៈអន្តរជាតិ ដើម្បីជំរុញ​សកម្មភាពកីឡា និងទេសចរណ៍
06/21/2026 02:06 PM
ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែកណែនាំយុវជនរក្សាជាកម្លាំងសាមគ្គី
06/21/2026 02:06 PM
កម្ពុជា មានកម្រិតបរិយាបន្នហិរញ្ញវត្ថុ និងលទ្ធភាពទទួលសេវាហិរញ្ញវត្ថុខ្ពស់
06/21/2026 02:06 PM
លោក TRUMP គំរាមយកថ្លៃសេវាឆ្លងកាត់ច្រកសមុទ្រ HORMUZ បើកិច្ចព្រមព្រៀងចុងក្រោយជាមួយអ៊ីរ៉ង់បរាជ័យក្នុងពេល៦០ថ្ងៃ
06/21/2026 02:06 PM
អឺរ៉ុបកំពុងរងការគំរាមកំហែងពីរលកកម្ដៅខ្ពស់ ខណៈបារាំង រឹតត្បិតការប្រើប្រាស់គ្រឿងស្រវឹង
06/21/2026 01:06 PM
ក្រសួងព័ត៌មានជំរុញការផលិតមាតិកាទំនើប ដើម្បីប្រសិទ្ធភាពផ្សព្វផ្សាយក្នុងសម័យឌីជីថល
06/21/2026 01:06 PM