សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតអបអរសាទរ  ថ្វាយសម្តេចព្រះវររាជមាតាជាតិខ្មែរ ត្រូវបានសហគមន៍ OB-PS ថ្វាយនូវពានសមាជិកភាពកិត្តិយសជើងឯក “Champions Award”
កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណា​លើកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរី (FTA)
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្រាបបង្គំអបអរសាទរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលទទួលបានការថ្វាយ «ពានសមាជិកភាពជើងឯក» ពី OB-PS

ព័ត៌មានសំខាន់ៗ

អាស៊ានព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាក្នុងប្រទេសមីយ៉ាន់ម៉ានាពេលថ្មីៗនេះ និងការវាយប្រហារគ្រាប់បែកនានា

2022/10/26 10:04:37 am        203
ភ្នំពេញ៖ អាស៊ានមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាក្នុងប្រទេសមីយ៉ាន់ម៉ានាពេលថ្មីៗនេះ រួមទាំងការបំផ្ទុះគ្រាប់បែកនៅពន្ធនាគារអ៊ិនសេន ការវាយប្រហារគ្នាក្នុងរដ្ឋការ៉ែន និងសេចក្តីរាយការណ៍ថ្មីៗបំផុត ស្តីពីការវាយប្រហារតាមអាកាសនៅរដ្ឋកាជីន ចំលើទីប្រជុំជនស៊ីវិលដែលបណ្តាលឲ្យមានអ្នករងរបួស និងស្លាប់ជាច្រើននាក់។អាស៊ានប្រកាសថា «យើងមានក្តីសង្វេគជាពន់ពេកចំពោះកំណើនអ្នកស្លាប់ និងរបួសកាន់តែច្រើនឡើង និងការរងទុក្ខវេទនាដ៏ធំធេងរបស់ប្រជាជនសាមញ្ញនៅក្នុងប្រទេស  មីយ៉ាន់ម៉ាយើងកត់សម្គាល់ឃើញដោយភ័យព្រួយនូវការប្រយុទ្ធដ៏ខ្លាំងក្លា ក្នុងរយៈពេលថ្មីៗនេះ ដែលមិនត្រឹមតែធ្វើឱ្យស្ថានភាពមនុស្សធម៌នៅទូទាំងប្រទេសមីយ៉ាន់ម៉ា កាន់តែយ៉ាប់យ៉ឺនប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងផ្ទុយនឹងស្មារតីនៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន និងធ្វើឱ្យប៉ះពាល់ផងដែរដល់កិច្ចប្រឹងប្រែងរបស់បេសកជនពិសេសនៃប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា ក្នុងការនាំមកនូវវឌ្ឍនភាពសម្រាប់ការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច នេះ។ទន្ទឹមគ្នានេះ អាស៊ាន បានជំរុញយ៉ាងខ្លាំងឲ្យមានការអត់ធ្មត់ជាអតិបរមា និងបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា ហើយសូមអំពាវនាវជាបន្ទាន់ដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសភាគីដែលមានកម្លាំងខ្លាំងក្លាលើ មូលដ្ឋានជាក់ស្តែង ឱ្យចាត់វិធានការជាក់លាក់ ដើម្បីបង្កលទ្ធភាពឲ្យមានកិច្ចសន្ទនាប្រកបដោយបរិយាប័ន្ន និងស្ថាបនា  ស្វែងរកដំណោះស្រាយដោយសន្តិវិធី និងការបង្រួបបង្រួមជាតិនៅប្រទេសមីយ៉ាន់ម៉ា និងដើម្បីសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់។(ដោយ សេក ឧត្តម)

សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ,បណ្តាបក្សនយោបាយនានា និងប្រជាពលរដ្ឋខ្មែរងើបប្រឆាំងការប្រមាថព្រះមហាក្សត្រ និងមានបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់

2022/10/26 08:16:24 am        272
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ,បណ្តាបក្សនយោបាយនានា និងប្រជាពលរដ្ឋខ្មែរគ្រប់រូប ងើបឡើងប្រឆាំងនឹងការប្រមាថព្រះមហាក្សត្រ និងមានបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ថ្លែងក្នុងឱកាសអញ្ជើញសំណេះសំណាល និងផ្តល់ស្រូវពូជ ជូនដល់ប្រជាកសិករចំនួន ៣.៤៦០ គ្រួសារ ថែមទៀត ដែលរងគ្រោះដោយសារគ្រោះទឹកជំនន់ នៅក្នុងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃពុធទី២៦ ខែតុលា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រកាសឱ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទប្រុងប្រៀប ត្រៀមខ្លួនទប់ទល់នឹ ងចលនាប្រមាថយ៉ាងធ្ងន់ធ្ងរលើព្រះករុណា ព្រះមហាក្សត្រ និងមានបំណងចង់ផ្តួលរំលំរាជរដ្ឋាភិបាល ព្រមទាំងអំពាវនាវដល់បក្សនយោបាយនានា និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ងើបឡើងប្រឆាំងនឹងជនក្បត់ជាតិឈ្មោះទណ្ឌិត សម រង្ស៊ី ហៅ«អាក្បត់ជាតិ ៣ជំនាន់»។សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សំឡេងខ្សែអាត់ និងវីដេអូ សន្ទនារវាងបុគ្គលទណ្ឌិត សម រង្ស៊ី និងគូកន នៅក្រៅប្រទេស មានទិសដៅប្រមាថយ៉ាងធ្ងន់ធ្ងរលើព្រះករុណា ព្រះមហាក្សត្រ និងមានគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ព្រមទាំងមានបំណងប្តូររបបនៅកម្ពុជា។សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់ប្រជាពលរដ្ឋឱ្យរួមគ្នាការពារសន្តិភាព ដែលយើងរកបានដោយលំបាក។ សម្តេចបញ្ជាក់ថា «មានសន្តិភាព ទើបយើងមានការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ»៕

សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យបក្សភ្លើងទៀនបញ្ជាក់អំពីជំហរខ្លួនចំពោះការប្រមាថព្រះមហាក្សត្រពីសំណាក់ជនក្បត់ជាតិ សម រង្ស៊ី

2022/10/26 08:04:39 am        402
កំពង់ឆ្នាំង៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើដល់ថ្នាក់ដឹកនាំកំពូលៗ និងសមាជិក-សមាជិការបស់គណបក្សភ្លើងទៀន ទាំងអស់ត្រូវចេញមុខមកពន្យល់ និងបញ្ជាក់ឲ្យបានច្បាស់លាស់ជូនដល់បងប្អូនប្រជាពលរដ្ឋថា តើទណ្ឌិតក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ដែលបានប្រមាថយ៉ាងធ្ងន់ធ្ងរដល់អង្គព្រះមហាក្សត្រនាពេលប៉ុន្មានថ្ងៃនេះត្រូវ ឬខុស?ថ្លែងក្នុងឱកាសអញ្ជើញសំណេះសំណាល និងផ្តល់ស្រូវពូជ ជូនដល់ប្រជាកសិករចំនួន ៣.៤៦០ គ្រួសារ ថែមទៀត ដែលរងគ្រោះដោយសារគ្រោះទឹកជំនន់ នៅក្នុងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃពុធទី២៦ ខែតុលា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ថា «ដោយបញ្ហានេះមិនមែនជារឿងលេងសើចនោះទេ សម្រាប់ប្រទេសជាតិ ដែលព្រះមហាក្សត្រ គឺជាបាវចនាជាតិ តែបែរជាមានជន់ក្បត់ជាតិមកប្រមាថយ៉ាងធ្ងន់ធ្ងរបែបនេះទៅវិញ»។សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ,លោក សុន ឆ័យ និងលោក ថាច់ សេដ្ឋា មន្ត្រីគណបក្សភ្លើងទៀន សូមចេញមុខបកស្រាយពីទំនាក់រវាងគណបក្សភ្លៀងទៀន និងទណ្ឌិតសម រង្ស៊ី ដែលកំពុងប្រមាថព្រះមហាក្សត្រយ៉ាងធ្ងន់ធ្ងរជាទីបំផុត បើមិនមិនចង់មានបញ្ហាដល់គណបក្សភ្លើងទៀន។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្តេចមិនបានគំរាមគំហែងលើនរណាម្នាក់ ឬបក្សណាមួយទេ។ អ្វីដែលសម្តេចសួរទៅលោក ទាវ វណ្ណុល,លោក សុន ឆ័យ និងលោក ថាច់ សេដ្ឋ ដោយសារបុគ្គលឈ្មោះទណ្ឌិត សម រង្ស៊ី តែងអះអាងថា «ភ្លើងទៀនខ្លួនជាអ្នកបង្កើត និងជាស្មារតីរបស់ខ្លួន» ហើយមេដឹកនាំជាន់ខ្ពស់ នៃគណបក្សភ្លើងទៀន ក៏មិនដែនចេញមុខបដិសេដ្ឋរឿងនេះឡើយ៕

សម្តេចតេជោ ហ៊ុន សែន បន្តអញ្ជើញសំណេះសំណាល និងផ្តល់ស្រូវពូជជូនដល់ប្រជាកសិករចំនួន ៣.៤៦០ គ្រួសារថែមទៀតរងគ្រោះដោយសារគ្រោះទឹកជំនន់ នៅក្នុងខេត្តកំពង់ឆ្នាំង

2022/10/26 07:20:20 am        405
កំពង់ឆ្នាំង៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធទី២៦ ខែតុលា ឆ្នាំ២០២២បន្តអញ្ជើញសំណេះសំណាល និង ផ្តល់ស្រូវពូជ ជូនដល់ប្រជាកសិករចំនួន ៣៤៦០ គ្រួសារ ថែមទៀត ដែលរងគ្រោះដោយសារគ្រោះទឹកជំនន់ នៅក្នុងខេត្តកំពង់ឆ្នាំង៕

លោកខាងលិច​ព្រមាន​រុស្ស៊ី​ទល់នឹង​ការ​យក​ការប្រើ​គ្រាប់បែក​វិទ្យុសកម្ម​ធ្វើជា​លេស​ពង្រីក​សង្គ្រាម​អ៊ុយ​ក្រែ​ន​

2022/10/25 03:15:52 pm        445
​អឺរ៉ុប៖ បណ្ដា​ប្រទេស​លោក​ខាងលិច​បាន​ចោទ​រុស្ស៊ី​ ពី​បទ​រៀប​ផែនការ​ប្រើការ​គំរាម​ពី​គ្រាប់បែក​វិទ្យុសកម្ម​រួម​ជាមួយ​អាវុធ​នុយក្លេអ៊ែរ ​ជា​លេស​សម្រាប់​ភាព​តានតឹង​ដែល​ចេះតែ​រីក​ធំ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ខណៈ​ទីក្រុង Moscow បាន​ជម្លៀស​ជន​ស៊ីវិល​ចេញពី​ទីក្រុង ​Kherson​ ភាគ​ខាង​ត្បូង​ក្នុង​ករណី​មានការ​វាយ​ប្រយុទ្ធ​គ្នា​ខ្លាំងក្លា​។ ​ខណៈ​កងកម្លាំង​អ៊ុយ​ក្រែ​ន​កំពុង​រុល​ទៅ​មុខ​ចូល​ក្នុង​ខេត្ត Kherson​ គ្រប់គ្រង​ដោយ​រុស្ស៊ី ក្រុម​មន្ត្រី​ជាន់​ខ្ពស់​រុស្ស៊ី​បាន​ទូរស័ព្ទ​សន្ទនា​ជាមួយ​ក្រុម​សម​ភាគី​លោក​ខាង​លិច​កាលពី​ថ្ងៃអាទិត្យ និង​ថ្ងៃ​ចន្ទប្រាប់​ពួកគេ​ថា ទីក្រុង Moscow សង្ស័យ​ថា ទីក្រុង Kyiv មាន​ផែនការ​ប្រើ​អាវុធ​ដែល​គេ​ឲ្យ​ឈ្មោះថា អាវុធ​វិទ្យុសកម្ម​ (dirty bomb)​។ នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​រួម​មួយ​កាលពី​ថ្ងៃ​ចន្ទ រដ្ឋមន្ត្រីការបរទេស​បារាំង អង់គ្លេស និង​សហរដ្ឋអាមេរិក​បាន​និយាយ​ថា ពួកគេ​បាន​ទាត់ចោល​រាល់​ការចោទប្រកាន់​នានា និង​បាន​បញ្ជាក់​ជាថ្មី​ពី​ជំហរ​គាំទ្រ​របស់​ខ្លួន​លើ​អ៊ុយ​ក្រែ​ន ប្រឆាំង​នឹង​ប្រទេស​រុស្ស៊ី​។​រដ្ឋមន្ត្រី​ទាំងនោះ​បាន​និយាយ​ថា​ ប្រទេស​របស់​យើង​បាន​បញ្ជាក់​ច្បាស់​ហើយ​ថា យើង​ទាំង​អស់​គ្នា​ច្រាន​ចោល​ការ​ចោទប្រកាន់​ខុស​ទំនង​របស់​រុស្ស៊ី ដែល​ថា​អ៊ុយ​ក្រែ​ន​កំពុង​ត្រៀម​ប្រើ​គ្រាប់បែក​វិទ្យុ​សកម្ម​នៅ​លើ​ទឹកដី​ខ្លួនឯង។ ពិភព​លោក​នឹង​មើល​ឃើញ​តាមរយៈ​ការប៉ុនប៉ង ប្រើ​ប្រាស់​ការ​ចោទ​ប្រកាន់​នេះ​ជា​លេស​ពង្រីក​សង្គ្រាម​៕អត្ថបទ៖ សុខមាន

សេត​វិមាន​និយាយ​ថា មេដឹកនាំ​អាមេរិក​-​ចិន​នឹង​ជួបពិភាក្សា​ទល់មុខ​គ្នា​នៅ​កិច្ចប្រជុំ​ G20​ ខែក្រោយ

2022/10/25 02:53:39 pm        433
​អាមេរិក៖ សេត​វិមាន​និយាយថា ប្រធានាធិបតី​សហរដ្ឋអាមេរិកលោក Joe Biden នឹង​បន្ត​កិច្ចសន្ទនា​ជាមួយ​សម​ភាគី​ចិនលោក Xi Jinping រួមទាំង​កិច្ចពិភាក្សា​ដែល​អាច​កើត​មាននៅ​ខាងក្រៅ​កិច្ចប្រជុំ G20 ដែល​នឹង​ធ្វើឡើង​នៅពេល​ខាងមុខ​។ លោក Xi ត្រូវបាន​គេ​បញ្ជាក់​កាលពី​ថ្ងៃអាទិត្យ​សម្រាប់​អាណត្តិ​ទី3 ដែល​មិន​ធ្លាប់មាន​ពីមុនមកជា​មេដឹកនាំ​បក្សកុម្មុយនិស្ត​ចិន​។ ​អ្នកនាំពាក្យ​សេត​វិមានលោកស្រី Karine Jean-Pierre បាន​និយាយ​ទៅកាន់​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ​ថា រដ្ឋាភិ​បាល​សហរដ្ឋអាមេរិកមិន​ធ្វើ​អត្ថាធិប្បាយ​លើ​នយោបាយ​ផ្ទៃក្នុង​ របស់​ទីក្រុង​ប៉េកាំង​នោះទេ​។ លោកស្រី​បាន​ពន្យល់ថា ប្រធានាធិបតីលោក Joe Biden និង​រដ្ឋបាល​របស់​យើង​គឺ​ផ្តោតលើ​ការគ្រប់គ្រង​ការប្រកួតប្រជែង ​ជាមួយ​ប្រទេស​ចិនដោយមាន​ការទទួលខុសត្រូវ​។ លោកស្រី​និយាយថា មេដឹកនាំ​ប្រទេស​ទាំង២ ​នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ជាច្រើន​រួមទាំង​បម្រែបម្រួល​អាកាសធាតុ​។​​លោកស្រី Jean-Pierre និយាយថា វា​មាន​សារៈសំខាន់​ក្នុងការ​រក្សា​កិច្ចសន្ទនា​រវាង​លោក Joe Biden និងលោក Xi Jinping ឲ្យ​នៅ​បន្ត​។ លោក Biden បាន​ជួប​សន្ទនា​ជាមួយ​លោក Xi តាម​ទូរស័ព្ទ និង​តាម​បណ្តាញ​អ៊ីនធឺណិត ប៉ុន្តែ​មិនដែល​បាន​ជួបគ្នា​ដោយផ្ទាល់​ឡើយ​ ចាប់តាំងពី​លោក​ចូលកាន់​តំណែង​កាលពី​ខែមករាឆ្នាំមុន​។ ​ការរំពឹងទុក​គឺ​ស្ថិតនៅ​លើ​លទ្ធភាព​នៃ​កិច្ចពិភាក្សា​ទល់មុខ​គ្នា​លើកដំបូង ​របស់​មេដឹកនាំ​ទាំង២ ​នៅ​ខាងក្រៅ​កិច្ចប្រជុំ​កំពូល G20 នៅ​ខែក្រោយក្នុងប្រទេស​ឥណ្ឌូនេស៊ី៕អត្ថបទ៖ ប៊ុនថន

លោក Sunak៖ អង់គ្លេសប្រឈមមុខផ្នែកសេដ្ឋកិច្ចយ៉ាងខ្លាំង ខណៈលោកក្លាយជានាយករដ្ឋមន្ត្រី

2022/10/25 02:37:26 pm        459
​អង់គ្លេស៖ លោក Rishi Sunak ដែល​ក្លាយជា​នាយករដ្ឋមន្ត្រី​អង់គ្លេស​ បាន​សន្យា​បម្រើ​ប្រទេស​ដោយ​ភាព​សុចរិត​ភាព និង​ស្មោះត្រង់​ដោយ​លោក​នឹង​ធ្វើការ​ដើម្បី​ប្រជាជន​អង់គ្លេស​។​ ​លោក Sunak បាន​និយាយថា អង់គ្លេស​បាន​ប្រឈមមុខ​នឹង​បញ្ហា​សេដ្ឋកិច្ច​យ៉ាងខ្លាំង​ ដោយពេល​នេះយើង​ត្រូវការ​ស្ថិរភាព និង​សាមគ្គីភាព ហើយ​លោក​នឹងធ្វើ​ឱ្យ​វា​ក្លាយជា​អាទិភាព​បំផុត ​របស់លោក​ក្នុងការ​នាំយក​គណបក្ស និង​ប្រទេស​រួមគ្នា ព្រោះ​នោះ​គឺជា​មធ្យោបាយ​តែមួយគត់​ ដែល​យើង​នឹង​យកឈ្នះ​លើ​បញ្ហា​ប្រឈម​ទាំងឡាយ​។ ពេលនេះ​លោក Sunak ត្រូវបាន​ព្រះមហាក្សត្រ Charles III ស្នើ​ឲ្យ​បង្កើត​រដ្ឋាភិបាល​។​ ​លោក​នឹង​ក្លាយជា​នាយករដ្ឋមន្ត្រី​នៅក្នុង​ការប្រគល់​តំណែង​បន្ត​ពីលោកស្រី Liz Truss នៅ​ថ្ងៃ​ច័ន្ទ​នេះ​។ជ័យជម្នះ​របស់លោក Sunak គឺជា​ប្រវត្តិសាស្ត្រ ដែល​លោក​គឺជា​នាយករដ្ឋមន្ត្រី​អង់គ្លេស​ដំបូង​គេ​នៃ​មរតក​អាស៊ី​ខាងត្បូង ជា​អ្នក​កាន់សាសនា​ហិណ្ឌូ​ដំបូង​គេ​ក្នុង​ការចូល​កាន់តំណែង និង​ជា​នាយករដ្ឋមន្ត្រី​វ័យក្មេង​ជាងគេ​ក្នុង​រយៈពេល 200ឆ្នាំ​មកនេះ​។ បញ្ហា​ប្រឈម​របស់លោក​មាន​ទំហំធំធេង ខណៈ​លោក​ព្យាយាម​បង្រួបបង្រួម​គណបក្ស​ដែល​ធ្លាក់ចុះ​ការគាំទ្រ និង​បែកបាក់ ដែលមាន​សន្ទុះ​ទាប​ជាង​គណបក្សប្រឆាំង​ក្នុង​ការស្ទង់មតិ និង​ព្យាយាម​ជ្រោង​សេដ្ឋកិច្ច​ឡើងវិញ​បន្ទាប់ពី​ការជួប​ប្រទះ​ការបរាជ័យ និង​រយៈពេល​កាន់តំណែង​រយៈពេល​ខ្លី​របស់​លោកស្រី Truss នៅក្នុង​សេដ្ឋកិច្ច​បែប​សេរី​និយម​៕អត្ថបទ៖ ប៊ុនថន

មនុស្ស​ ១៣​នាក់​ស្លាប់​បន្ទាប់ពី​អគ្គិភ័យ​ឆេះ​ទូក​នៅ​ប្រទេស​ឥណ្ឌូនេស៊ី

2022/10/25 12:18:27 pm        304
​ឥណ្ឌូនេស៊ី៖ មន្ត្រី​ដឹកជញ្ជូន​បាន​និយាយ​ថា យ៉ាងហោចណាស់​មនុស្ស ១៣​នាក់​ស្លាប់បន្ទាប់ពី​ទូក​មួយ​គ្រឿង​ផ្ទុក​មនុស្ស​រាប់​រយ​នាក់​បាន​ឆេះ ​នៅ​ភាគ​ខាងកើត​ប្រទេស​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃ​ចន្ទ​។​ ​ទូក KM Express Cantika 77 បាន​ផ្ទុះ​ឆេះ​បញ្ចេញ​អណ្ដាត​ភ្លើង​នៅ​ឆ្នេរសមុទ្រ​កោះ​ទី​ម័​រ​ក្នុង​ខេត្ត East Nusa Tenggara បណ្តាល​ឱ្យ​អ្នកដំណើរ​ដែល​អស់សង្ឃឹម​លោត​ចេញ​ពីលើ​ទូក​។ លោក Isyak Nuka ប្រធាន​ទីភ្នាក់ងារ​ដឹក​ជញ្ជូន​ខេត្ត East Nusa Tenggara បាន​និយាយ​ថា ប្រតិបត្តិ​ការស្វែងរក និង​ជួយ​សង្គ្រោះ​បាន​សង្គ្រោះ​មនុស្ស ២៤១នាក់​ក្នុងចំណោម​អ្នកដំណើរ និង​នាវិក ២៥៤​នាក់​។ លោក Nuka និយាយ​ថា មនុស្ស ១៣​នាក់​បាន​ស្លាប់ ខណៈ​ ២៤១​នាក់​ផ្សេងទៀត​ត្រូវ​បាន​សង្គ្រោះ ប៉ុន្តែ​មិនបាន​បញ្ជាក់​ពី​មូលហេតុ​នៃ​អគ្គិភ័យ​ឆេះ​ទូក​នេះ​នោះទេ​។​ ​ប្រធាន​ទីភ្នាក់ងារ​ស្វែងរក និង​ជួយសង្គ្រោះ​ក្នុង​តំបន់និយាយថា​ ផ្នែក​ខាងលើ​របស់​ទូក​បាន​ឆាប​ឆេះ ខណៈ​ទូក​ធ្វើដំណើរ​ពី​ទី​រួម​ខេត្ត Kupang ទៅ​ក្រុង Kalabahi នៅលើ​កោះ Alor។ អាជ្ញាធរ​បាន​បញ្ជូន​ទូក​សង្គ្រោះ​ចំនួន​បី​គ្រឿង ហើយ​អ្នកនេសាទ​ក្នុង​តំបន់​បានចេញ​ទូក​ជាច្រើន​គ្រឿង ​ដើម្បី​ជួយ​ក្នុងការ​ស្វែងរក​ជន​រ​ង​គ្រោះ​។​លោក Isyak Nuka ប្រធាន​ទីភ្នាក់ងារ​ដឹក​ជញ្ជូន​និយាយថា អ្នក​នៅ​រស់រានមានជីវិត​មួយចំនួន​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ដោយមាន​ភាព​តក់ស្លុត ហើយ​អ្នកស្លាប់​នឹង​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​នគរបាល​ក្រុង Kupang ដើម្បី​កំណត់​អត្តសញ្ញាណ​។ មន្ត្រី និយាយថា ទូក​នេះ​អាច​ផ្ទុក​មនុស្ស​បាន​ចំនួន​រហូត ២៥០​នាក់​។ ​ឧបទ្ទវហេតុ​តាម​សមុទ្រ​គឺជា​រឿង​ធម្មតា​ នៅ​ប្រជុំ​កោះ​នៅ​អាស៊ីអាគ្នេយ៍​មួយ​នេះ​ដែលមាន​កោះ​ប្រមាណ ១៧,០០០ ជា​កន្លែង​ដែល​ស្តង់ដារ​សុវត្ថិភាព​ជារឿយៗ​មាន​ភាព​ធូររលុង​។ កាលពី​ឆ្នាំ2018 មនុស្ស​ជាង ១៥០នាក់​បាន​លង់ទឹក​ស្លាប់នៅពេលដែល​នាវា​ចម្លង​មួយគ្រឿង​បាន​លិច​ នៅក្នុង​បឹង​មួយ​ក្នុងចំណោម​បឹង​ជ្រៅ​បំផុត​របស់​ពិភពលោក​នៅ​កោះ​ស៊ូ​ម៉ា​ត្រា​៕អត្ថបទ៖ ប៊ុនថន

ការប្រារព្ធខួប ១០០ព្រះវស្សា នៃទិវាប្រសូតរបស់ព្រះបរមរតនកោដ្ឋ គឺរំលឹកដល់​ព្រះរាជបូនីយកិច្ច​របស់ព្រះអង្គ

2022/10/25 11:26:17 am        551
សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជា​ស្ថាបនិក​មូល​និធិមុទិតា និងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ហើយក៏ជា​អ្នក​ផ្តួចផ្តើម​រៀបចំពិធីបុណ្យ និងប្រារព្ធខួប១០០ព្រះវស្សា នៃទិវាប្រសូតរបស់ព្រះបរមរតនកោដ្ឋ បាន​មានបន្ទូល និងថ្លែងថា ការដែលធ្វើខួបគម្រប់ ១០០ព្រះវស្សា នៃទិវាប្រសូតរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋដ៏អធិកអធមនាថ្ងៃទី៣១ ខែតុលាខាងមុខនេះ គឺ​ដើម្បី​រំលឹក​ដល់ព្រះរាជបូនីយកិច្ចរបស់ព្រះអង្គ ជាពិសេស ស្នាព្រះហស្ថព្រះអង្គ​ដែល​ដណ្តើម​បាន​ឯករាជ្យ​ពី​កណ្តាប់ដៃអណានិគមនិយមបារាំងនេះតែម្តង។ មានបន្ទូលនៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ជាតិកម្ពុជា ទាក់ទង និង​ការ​រៀបចំ​ព្រះ​រាជ​កម្ម​វិធី​«១០០ព្រះវស្សា នៃព្រះបិតាឯករាជ្យជាតិ» នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ នាសាល​មហោ​ស្រព​ចតុម្មុខ​មង្គល សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី បានលើកឡើងថា ការសហការ​គ្នា​រវាង​មូលនិធិមុទិតា និងសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីរៀប​ចំ​ខួប​១០០​ព្រះវស្សា​ នៃ​ការ​ប្រសូត​របស់អតីតព្រះ មហាវីរៈក្សត្រនេះ គឺដើម្បីរំលឹកដល់ព្រះគុណបំណាច់របស់ព្រះអង្គ ប្រាប់​ដល់ក្មេងៗជំនាន់ក្រោយ អំពីស្នាព្រះហស្ថ​ជា​ច្រើន​របស់​ព្រះអង្គ​ដែល​បាន​សន្សល់​ទុក​រហូត​ដល់​សព្វ​ថ្ងៃ​នេះ។ នៅក្នុងកិច្ចសម្ភាសន៍ទាក់ទងនឹងកម្មវិធីខាងលើនេះដែរ លោក ហ៊ុន ម៉ានី ប្រធានសហភាព​សហព័ន្ធ​យុវជនកម្ពុជា លើកឡើងថា ការរៀបចំព្រះរាជកម្មវិធី«១០០ព្រះវស្សា នៃព្រះបិតា​ឯករាជ្យ​ជាតិ​ខ្មែរ»នេះ គឺជាការបង្ហាញនូវកតញ្ញូកតវេទីចំពោះព្រះបិតាឯករាជ្យខ្មែរ ដែល​ព្រះ​អង្គ​បាន​កសាង​មក ទុកឲ្យពួក យើង ដែលជាមនុស្សជំនាន់ក្រោយនេះ។ សូមបញ្ជាក់ថា មូលនិធិមុទិតា និង ស.ស.យ.ក. បានចូលរួមជាមួយរាជរដ្ឋាភិបាល និង​ស្ថាប័ន​ជាតិ​នានា ដើម្បីសហការរៀបចំ ព្រះរាជកម្មវិធី «១០០ព្រះវស្សា នៃព្រះបិតាឯករាជ្យជាតិ» ក្រោម​ព្រះ​រាជា​ធិបតីដ៏ខ្ពស់ខ្ពស់ជាទីបំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ​២០២២ នៅសាលមហោស្រព ចតុម្មុខមង្គល វេលាម៉ោង០៥ និង៣០នាទី រសៀល ដែល​ត្រូវ​ជា​ខួប​គម្រប់ ១០០ព្រះវស្សានៃទិវាប្រសូតរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះ​បរម​រតន​កោដ្ឋ។ ទស្សនីយភាពនៃព្រះរាជកម្មវិធី«១០០ព្រះវស្សា នៃព្រះបិតាឯករាជ្យជាតិ» នេះ ក៏នឹង​មាន​ការ​សម្តែង​សិល្បៈ ទស្សនីយភាព របាំថ្វាយព្រះពរ និងចម្រៀង​ដែល​ជា​ស្នា​ព្រះហស្ថ​ព្រះ​រាជ​និពន្ធ​របស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ដែលបានបង្កប់នូវអត្ថន័យអត្ថន័យ និង​កម្រង​អនុស្សាវរីយ៍ ដ៏សែនជ្រាលជ្រៅរបស់ព្រះអង្គផងដែរ៕ អត្ថបទ៖ បាន ចក់

របាយការណ៍​៖​ មនុស្ស​ ៨០​នាក់​ស្លាប់​ក្នុង​ការ​វាយឆ្មក់​តាម​អាកាស​លើ​ក្រុម​ឧទ្ទាម​កា​ជីន​នៅ​មី​យ៉ាន់​ម៉ា​

2022/10/25 11:22:05 am        389
​មី​យ៉ាន់​ម៉ា៖ របាយការណ៍​ជាច្រើន​និយាយថា ការ​វាយឆ្មក់​ដាក់​គោលដៅ​លើ​ក្រុម​មួយ​ក្នុងចំណោម​ក្រុម​បះបោរ ​ជន​ជាតិ​ភាគតិច​ធំ​បំផុត​ជាច្រើន​របស់​សហភាព​មី​យ៉ាន់​ម៉ា បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ​៨០​នាក់ និង​បណ្ដាល​ឲ្យ​មនុស្ស​ប្រមាណ​ ១០០​នាក់​ផ្សេង​ទៀត​រង​របួស​។​ចំនួន​អ្នក​ស្លាប់​ត្រូវ​បាន​ផ្ដល់​ឲ្យ​ទូរទស្សន៍ BBC ដោយ​លោក​វរសេនីយ៍ឯក Naw Bu អ្នកនាំពាក្យ​កង​ទ័ព​ឯករាជ​កា​ជីន (Kachin)។ ​សាក្សី​ជាច្រើន​នៅ​រដ្ឋកា​ជីន​ភាគ​ខាងជើង​សហភាព​មី​យ៉ាន់​ម៉ា​និយាយ​ថា យន្តហោះ​បាន​ទម្លាក់​គ្រាប់បែក ​៣​គ្រាប់​លើ​កន្លែង​ប្រគំ​តន្ត្រី​មួយ​រៀបចំ​ដោយ​ក្រុម​កងទ័ព​ឯករាជ​កា​ជីន​ក្នុង​ភូមិ Kansi​។ ​ក្រុម​អ្នកភូមិ​និយាយ​ថា ពុំ​មាន​ការព្រមាន​ជាមុន​ទេ មុន​ការ​វាយឆ្មក់​នេះ​។ ​ការ​ប្រគំតន្ត្រី​នៅ​ក្នុង​ភូមិ Kansi គឺជា​ការ​ប្រារព្ធ​ខួប​លើក​ទី ​៦២​ឆ្នាំ​នៃ​យុទ្ធនាការ​កងទ័ព​របស់​ក្រុម​ឧទ្ទាម​សម្រាប់​ស្វយ័ត​ភាព​។​សាក្សី​ជាច្រើន​បាន​រាយការណ៍​ថា​ មានការ​ផ្ទុះ ​៣​កន្លែង​ធំៗ​នៅ​ម៉ោង​ប្រហែល ​20:30​នាទី​ម៉ោង​ក្នុង​ស្រុក​កាលពី​ថ្ង​អាទិត្យ​។ ​គ្រាប់បែក​ទាំងនោះ​បាន​បំផ្លិចបំផ្លាញ​អគារ​ជាច្រើន​នៅ​មូលដ្ឋាន​នោះ​ និង​បាន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​របួស​យ៉ាង​ច្រើន​ នៅ​ក្នុង​ចំណោម​អ្នកមើល​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​នោះ​។ ក្នុងចំណោម​អ្នក​ស្លាប់​ទាំងនោះ​ត្រូវ​គេ​ជឿ​ថា ​មាន​តារា​ចម្រៀង​ដ៏​ល្បីល្បាញ​ចំនួន ​៤​នាក់​របស់​រដ្ឋ​កា​ជីន​ផង​ដែរ​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស ៦នាក់នៅហ្កាហ្សា រួមទាំងអ្នកថតរូបរបស់ Al Jazeera ផងដែរ
06/21/2026 03:06 PM
សាកសពជនអន្តោប្រវេសន៍ ១៥ នាក់ ត្រូវបានអណ្តែតទើលើច្រាំង​សមុទ្រនៅភាគខាងកើតប្រទេសលីប៊ី
06/21/2026 03:06 PM
អតីតសកម្មជនគណបក្សប្រឆាំងចំនួន ៨៧នាក់ ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុងស្រុកស្អាង និងស្រុកកោះធំ
06/21/2026 02:06 PM
រដ្ឋបាលរាជធានីភ្នំពេញ និងស្ថានទូតឥណ្ឌា ប្រារព្ធ​ទិវាយោគៈអន្តរជាតិ ដើម្បីជំរុញ​សកម្មភាពកីឡា និងទេសចរណ៍
06/21/2026 02:06 PM
ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែកណែនាំយុវជនរក្សាជាកម្លាំងសាមគ្គី
06/21/2026 02:06 PM
កម្ពុជា មានកម្រិតបរិយាបន្នហិរញ្ញវត្ថុ និងលទ្ធភាពទទួលសេវាហិរញ្ញវត្ថុខ្ពស់
06/21/2026 02:06 PM
លោក TRUMP គំរាមយកថ្លៃសេវាឆ្លងកាត់ច្រកសមុទ្រ HORMUZ បើកិច្ចព្រមព្រៀងចុងក្រោយជាមួយអ៊ីរ៉ង់បរាជ័យក្នុងពេល៦០ថ្ងៃ
06/21/2026 02:06 PM
អឺរ៉ុបកំពុងរងការគំរាមកំហែងពីរលកកម្ដៅខ្ពស់ ខណៈបារាំង រឹតត្បិតការប្រើប្រាស់គ្រឿងស្រវឹង
06/21/2026 01:06 PM
ក្រសួងព័ត៌មានជំរុញការផលិតមាតិកាទំនើប ដើម្បីប្រសិទ្ធភាពផ្សព្វផ្សាយក្នុងសម័យឌីជីថល
06/21/2026 01:06 PM
ក្រុមការងារចុះមូលដ្ឋានស្រុកជលគីរី ជំរុញអាជ្ញាធរឃុំបង្កើនគុណភាពសេវាសាធារណៈ
06/21/2026 01:06 PM