សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតអបអរសាទរ  ថ្វាយសម្តេចព្រះវររាជមាតាជាតិខ្មែរ ត្រូវបានសហគមន៍ OB-PS ថ្វាយនូវពានសមាជិកភាពកិត្តិយសជើងឯក “Champions Award”
កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណា​លើកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរី (FTA)
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្រាបបង្គំអបអរសាទរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលទទួលបានការថ្វាយ «ពានសមាជិកភាពជើងឯក» ពី OB-PS

ព័ត៌មានសំខាន់ៗ

លោកស្រី​នាយករដ្ឋមន្ត្រី Liz Truss ជា​មេដឹកនាំ​កាន់តំណែង​រយៈពេល​ខ្លី​ជាងគេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អង់គ្លេស

2022/10/21 11:11:14 am        432
​អង់គ្លេស៖ លោកស្រី​នាយករដ្ឋមន្ត្រី​អង់គ្លេស Liz Truss បាន​លាលែង​ពី​តំណែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី២០ ខែតុលា ​ឆ្នាំ២០២២ ក្រោយ​បរាជ័យ​ក្នុង​កញ្ចប់​ថវិកាកាត់​ពន្ធ ដែល​បានធ្វើ​ឲ្យ​រង្គោះរង្គើរ​ដល់ទី​ផ្សារ​ហិរញ្ញវត្ថុ និង​បាន​នាំ​ឲ្យ​មានការ​បះបោរ​នៅ​ក្នុង​គណបក្ស​អភិរក្សនិយម​របស់​លោក​ស្រី​ខ្លួនឯង​។ ​លោកស្រី​គឺជា​នាយករដ្ឋមន្ត្រី​នៃ​គណបក្ស​អភិរក្សនិយម​ទី​៣ ​ដែល​បាន​លាលែង​ពី​តំណែង​ក្នុង​រយៈ​ពេល​ជាច្រើន​ឆ្នាំ​មកនេះ ហើយ​ទុក​ឱ្យ​គណបក្ស​បែកខ្ញែក​គ្នា​មួយ​នេះ ​ស្វែងរក​មេដឹកនាំ​អាច​បង្រួប​បង្រួម​បក្ស​ដែល​មាន​វិវាទ​។ លោកស្រី Truss ដែល​បាន​និយាយ​ថា លោកស្រី​នឹង​បន្ត​កាន់​តំណែង​ រហូត​ដល់​អ្នក​ជំនួស​តំណែង​របស់​លោកស្រី​ត្រូវ​បាន​ជ្រើសរើស លោក​ស្រី​បាន​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​អង់គ្លេស​ត្រឹមតែ ​៤៥​ថ្ងៃ​ប៉ុណ្ណោះ ហើយ​លោកស្រី​វ័យ ៤៧​ឆ្នាំ​រូប​នេះ​គឺជា​នាយក​រដ្ឋមន្ត្រី​កាន់​តំណែង​បាន​រយៈពេល​តិច​ជាង​គេ​បំផុត ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ចក្រភព​អង់គ្លេស​។​ ​មុន​ឈាន​ចូល​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី លោកស្រី Liz Truss បាន​ឈ្នះ​សំឡេងឆ្នោត​គាំទ្រ​ជាង ៥៧% ក្នុង​ការ​បោះ​ឆ្នោត​ក្នុង​គណបក្ស​តូ​រីដើម្បី​ជំនួស​តំណែង​លោក Boris Johnson ជា​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​។​លោកស្រី Liz Truss ឬ Mary Elizabeth Truss កើត​ថ្ងៃទី​២៦ ​ខែកក្កដា ឆ្នាំ១៩៧៥​ គឺជា​អ្នកនយោបាយ​ចក្រភព​អង់​គ្លេស​ដែល​ជា​មេដឹកនាំ​គណបក្ស​អភិរក្សនិយម ហើយ​ត្រូវ​តែងតាំង​ជា​នាយករដ្ឋមន្ត្រី​នៃ​ចក្រភព​អង់គ្លេស​កាលពី​ថ្ងៃ​ទី៦ ខែកញ្ញា ឆ្នាំ២០២២​ ស្រប​ពេល​ដែល​ចក្រភព​អង់គ្លេស​ប្រឈម​បញ្ហា​ធំៗ​ជាច្រើន។ ​លោកស្រី Truss ត្រូវ​បាន​ជាប់​ជា​សមាជិកសភា​ក្នុង​ឆ្នាំ​២០១០ តំណាង​ឲ្យ​សភា​ចក្រភព​អង់គ្លេស។ លោកស្រី​កាន់​តួនាទី​ក្នុង​លេខ​រៀង​ទី​១​ នៃ​ឋានៈ​រដ្ឋាភិបាលក្រោម​ការដឹកនាំ​របស់​លោកនាយក​រដ្ឋ David Cameron និង​ជា​ឥស្សរជន​ជាន់ខ្ពស់​មួយ​រូប​ដែល​ឈរ​ខាង​ការ​ធ្វើ​ប្រជា​មតិ​ ឲ្យ​ចាក​ចេញពី​សមាជិក​សហ​ភាព​អឺរ៉ុប ឬ Brexit ឆ្នាំ២០១៦​។ ក្រោម​ការដឹកនាំ​របស់​លោកស្រី​នាយករដ្ឋមន្ត្រី Theresa May លោកស្រី Truss កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ក្រោយមក​កាន់​តួនាទី​ជា​រដ្ឋមន្ត្រីក្រសួង​រតនា​គារដែល​ជា​តំណែង​ខ្ពស់​បំផុត​ទី​២ បន្ទាប់ពី​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​៕អត្ថបទ៖ សុខមាន

សេត​វិមាន​និយាយថា ​អ៊ីរ៉ង់​កំពុង​ជួយ​រុស្ស៊ី​ដោយផ្ទាល់​យ៉ាងសកម្ម​នៅ​តំបន់ Crimea

2022/10/21 10:37:26 am        589
​អាមេរិក៖ សេត​វិមាន​បាន​ចោទប្រកាន់​អ៊ីរ៉ង់​ថា​ បាន​ចូលរួម​ដោយផ្ទាល់​ក្នុង​តំបន់​គ្រី​មៀ​គ្រប់គ្រង​ដោយ​រុស្ស៊ី ដោយ​ជួយ​បណ្ដុះបណ្ដាល​កង​កម្លាំងរ​បស់​ប្រទេស​នេះ ពី​របៀប​ប្រើប្រាស់​យាន​ដ្រូ​ន​ផលិត​ដោយ​អ៊ីរ៉ង់ ដែល​ត្រូវបាន​ប្រើ​ក្នុងការ​វាយប្រហារ​នៅ​អ៊ុយ​ក្រែ​ន​។ ​អ្នកនាំពាក្យ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​អាមេរិក​លោក John Kirby បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា មាន​មន្ត្រី​អ៊ីរ៉ង់​មួយ​ចំនួន​តូច​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​តំបន់​នេះ​របស់​អ៊ុយ​ក្រែ​ន ដែល​ត្រូវ​បាន​រុស្ស៊ី​ដាក់​បញ្ចូល​ជា​ឧប​សម្ព័ន្ធ​កាលពី​ឆ្នាំ​២០១៤។ លោក Kirby និយាយ​ថា ពេលនេះ​ទីក្រុង​តេ​អេ​រ៉ង់​បាន​ចូលរួម​ដោយ​ផ្ទាល់​យ៉ាងសកម្ម និង​តាមរយៈ​ការ​ផ្ដល់​អាវុធ​ដែល​កំពុង​បង្ក​ផល​ប៉ះពាល់​លើ​ជន​ស៊ីវិល និង​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។​​សហរដ្ឋអាមេរិក​នឹង​ស្វែងរក​គ្រប់​មធ្យោបាយ​ទាំងអស់​ដើម្បី​បញ្ជាក់ ​រារាំង និង​ប្រឈម​ទៅ​នឹង​ការ​ផ្ដល់​អាវុធ​ទាំងនេះ​របស់​អ៊ីរ៉ង់​ប្រឆាំង​ប្រជាពលរដ្ឋ​អ៊ុយ​ក្រែ​ន​។ ទីក្រុង​តេ​អេ​រ៉ង់​បាន​ទាត់ចោល​ការ​ផ្គត់​ផ្គង់​ដល់​ទី​ក្រុង Moscow នូវ​យាន​ដ្រូ​ន ឬ​ជួយ​បាញ់​អាវុធ​ទាំងនោះ​។ រុស្ស៊ី​បាន​វាយប្រហារ​ដោយ​យាន​ដ្រូ​ន​យ៉ាង​សន្ធាប់​នៅ​ទូទាំង​ប្រទេស​អ៊ុយ​ក្រែ​ន ប៉ុន្តែ​វិមាន​ក្រឹម​ឡាំង​បាន​ច្រានចោល​របាយការណ៍​នានា​ដែល​ថា ​ខ្លួន​កំពុង​ប្រើ​អាវុធ​របស់​អ៊ីរ៉ង់​៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន ប្រកាសលើកលែងទោសដល់បុគ្គលណាដែលសម្រេចដកខ្លួនចេញពីជនក្បត់ជាតិបីជំនាន់

2022/10/21 10:24:13 am        547
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ប្រកាសថា សម្តេចនឹងចុះហត្ថលេខា លើកលែងទោសចំពោះបុគ្គលណាក៏ដោយ ដែលសម្រេចដកខ្លួនចេញពីជនក្បត់ជាតិ បីជំនាន់ ខណៈជនក្បត់ជាតិនេះ សម្តេចនឹងកំចាត់ចោលនូវមនោគមវិជ្ជាជ្រុលនិយមនេះឲ្យខាងតែបាន។ថ្លែងក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាច្រើនគ្រួសារបន្ថែមទៀត ដែលស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា មករស់នៅតំបន់អភិវឌ្ឍន៍ថ្មីរុនតាឯក នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ដោយសារតែជនរត់ចោលស្រុកមួយនេះ ម្តងហើយម្តងទៀតនៅតែចិញ្ចឹមចិត្តផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងមានចេតនា បំផ្លិតបំផ្លាញសុខសន្តិភាព។សម្តេចបន្តថា ពេលនេះប្រទេសកម្ពុជា កំពុងមានសុខសន្តិភាពហើយនៅមានអ្នកអង្គុយចាំជេរ និងរិះគន់រហូតថា ការដឹកនាំរបស់សម្តេច អស់រយៈពេលជាង៤០ឆ្នាំមកនេះ ធ្វើឲ្យពលរដ្ឋក្រលំបាក គ្មានភាពរីកចម្រើន និងគ្មានអភិវឌ្ឍន៍អ្វីទាល់តែសោះ។ ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បានព្រមានជាថ្មីម្តងទៀតផងដែរថា ប្រសិនបើគណបក្សនយោបាយណាក៏ដោយ ដែលហ៊ានភ្ជាប់ខ្លួននឹងទណ្ឌិតសម រង្ស៊ី ដែលជាជនក្បត់ជាតិ បីជំនាន់នេះ​ សម្តេចនឹងប្តឹងទៅតុលាការឲ្យរំលាយគណបក្សនោះចោលភ្លាម។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ពេលនេះប្រទេសកម្ពុជាកំពុង មានសុខសន្តិភាព ហើយសេក្តីសុខរបស់ប្រជាពលរដ្ឋនេះគឺសំខាន់ខ្លាំងណាស់ ដូច្នេះមនុស្សម្នាក់ចង់មកបំផ្លាញ គឺមិនអាចទៅរួចនោះឡើយ ដូច្នេះត្រូវតែកំចាត់ចោលភ្លាមៗតែម្តង៕(ដោយ៖ បាន ចក់)

អតីត​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson ត្រូវបាន​ជំរុញ​ឲ្យ​វិលត្រឡប់​ជំនួស​តំណែង​លោកស្រី Liz Truss

2022/10/21 10:13:23 am        510
​អង់គ្លេស៖ ក្រុម​សម្ព័ន្ធមិត្ត​របស់​អតីត​នាយករដ្ឋមន្ត្រី​លោក Boris Johnson បាន​ជំរុញ​ឲ្យ​លោក​វិល​ត្រឡប់​មកកាន់​ឆាក​នយោបាយ​វិញ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់ពី​ការលាលែង​ពី​តំណែង​ភ្លាមៗ​របស់​លោក​ស្រី​នាយករដ្ឋមន្ត្រី​អង់គ្លេស Liz Truss​។ ​​មាន​រយៈពេល​ត្រឹមតែ​ ១០៥​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​ការបះបោរ​ឈាន​ដល់​ការ​បង្ខំ​ឲ្យ​រូបលោក​លាលែង​ពី​តំណែង មានការ​លើក​ឡើង​ថា លោក Johnson បាន​វិល​ចូល​ប្រកួតប្រជែង​មេដឹកនាំ​គណបក្ស​អភិរក្សនិយម​ ដែល​នឹង​ឈាន​មក​ដល់​ក្នុង​ពេល​ឆាប់ៗ​។ លោក Johnson បាន​លាក់បាំង​ការ​អាក់​អន់​ចិត្ត​របស់​លោក​តិចតួច ព្រោះតែ​ត្រូវ​បាន​បង្ខំ​ឲ្យ​ចុះ​ចេញពី​តំណែង ហើយ​ការ​រំពឹង​ទុក​បាន​លេច​ឡើង សូម្បី​មុន​ពេល​លោកស្រី Truss ត្រូវ​បាន​បង្ខំ​ឲ្យ​លាលែង​ពី​តំណែង​ក៏ដោយ ថា​លោក​ចង់​ត្រឡប់​ទៅ​កាន់​តំណែង​វិញ​។​ ​លោក Michael Fabricant ដែល​ជា​អ្នក​ស្មោះត្រង់​នឹង​លោក Johnson បាន​និយាយ​ថា លោក​ជា​អ្នក​ឈ្នះ និង​ជា​សមាជិកសភា​តែមួយគត់​មាន​ភាព​ស្រប​ច្បាប់ ​ដែល​ត្រូវ​បាន​បោះ​ឆ្នោត​គាំទ្រ​យ៉ាង​ច្រើនដោយ​ប្រទេស​នេះ​។ សមាជិកសភា​ម្នាក់ទៀត​គឺ​លោក Stephen McPartland បាន​និយាយ​ថា ​តំណែង​របស់​លោក​ត្រូវ​បាន​គាំទ្រ​ដោយ​ប្រជាជន​ក្នុង​តំបន់ ​ដែល​និយាយ​ថា​យើង​ត្រូវតែ​នាំ​យក​លោក Boris មកវិញ។​ប៉ុន្តែ​សមាជិកសភា​មកពី​គណបក្ស​កាន់​អំណាច Tory ផ្សេងទៀត​គឺ​នៅ​ឆ្ងាយ​ពី​ការ​សាទរ​។ លោក Robert Syms បាន​និយាយ​ថា លោក Johnson មិន​មែន​ជា​បេក្ខភាព​លេច​ធ្លោរ​ទេ ខណៈ​លោក Justin Tomlinson បាន​និយាយ​ថា ការ​ត្រលប់​មកវិញ​នេះ​គ្រាន់តែ​ជា​ការ​គិត​តាម​បំណង​ប្រាថ្នា​ប៉ុណ្ណោះ​។​ Tomlinson បាន​ប្រាប់​ទូរទស្សន៍ Sky News ថា ខ្ញុំ​គ្រាន់តែ​គិត​ថា​លឿន​ពេក​។ ខ្ញុំ​នៅ​ទីនោះ​គាំទ្រ​លោក​ដល់​ទី​បញ្ចប់ ប៉ុន្តែ​លោក​បាន​ធ្វើ​ឲ្យ​បាត់បង់​ទំនុក​ចិត្ត​ពី​សមាជិក​សភា​ក្នុង​បក្ស​ភាគច្រើន​របស់​យើង​៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន ៖ ពលរដ្ឋស្ម័គ្រ​ចិត្ត​ផ្លាស់​ប្តូរ​ទីលំនៅ​ពី​តំបន់​រមណីយដ្ឋាន​អង្គរ​មក​រុនតាឯក​មានជិត ៦ពាន់គ្រួសារហើយ

2022/10/21 08:55:06 am        425
សៀមរាប៖ ក្នុង​ពិធី​ជួប​សំណេះ​សំណាល​ជា​មួយ​ប្រជាពលរដ្ឋ​ដែល​បាន​ស្ម័គ្រចិត្ត​ផ្លាស់ប្តូរ​ទីលំនៅ​ពី​តំបន់រមណីយដ្ឋានអង្គរ មករុនតាឯក ស្រុកបន្ទាយស្រី ជាលើកទី៣ នៅព្រឹកថ្ងៃទី២១តុលានេះ សម្តេចតេជោ បានសំដែង​ការ​រីករាយ​ចំពោះ​ការ​ស្ម័គ្រ​ចិត្ត​របស់​ប្រជាពលរដ្ឋ​ដែល​បាន​ស្ម័គ្រ​ចិត្ត​ចេញ​ពី​តំបន់​រមណីយដ្ឋាន​អង្គរ​​ទាំងអស់​ដែល​គិត​មក​ដល់​ថ្ងៃ​នេះ​មាន​អ្នក​ស្ម័គ្រ​ចិត្ត​ចេញ​មក​រស់​នៅ​រុន​តាឯកមាន​ជិត​ ៦ពាន់គ្រួសារហើយ។សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលនៅតែបញ្ជាក់រំលឹក ពីមូល​ហេតុ​ដែល​តម្រូវ​ឱ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ជា​​ចាំបាច់​នេះ​ដោយ​សារ​តែ​រាជ​រដ្ឋាភិបាល​ត្រូវ​តែ​ឆ្លើយ​តប​ឱ្យ​បាន​តាម​លក្ខខណ្ឌ​តម្រូវ​របស់​អង្គការ​យូណេស្កូ ដែល​កម្ពុជា​យើង​បាន​ចុះ​ប្រាសាទ​ និង​តំបន់​រមណីដ្ឋាន​អង្គរ​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក​តាំង​ពី​ឆ្នាំ១៩៩២ មក​ដើម្បី​អភិរក្សា​ថែរក្សាប្រាសាទអង្គរវត្តប្រាសាទ​​ និង​តំបន់​រមណីយដ្ឋាន​អង្គរ​ដែល​ជា​មរតក​សម្បត្តិ​វប្បធម៌​ដ៏​មាន​តម្លៃ​ជា​សកល​ដែល​បន្សល់​ទុក​ដោយ​បុព្វបុរស ដូនតាខ្មែរយើងរាប់ពាន់ឆ្នាំមកហើយនោះឱ្យគង់វង្ស។ សម្តេចបញ្ជាក់ថា គិត​ចាប់​ពី​ថ្ងៃ​ចាប់​ឆ្នោត​ដំបូង​រហូត​មក​ដល់​ពេល​នេះ​មាន​អ្នក​ស្ម័គ្រ​ចិត្ត​មក​រស់​នៅ​រុ​នតា​ឯក​ជិត ៦ពាន់​គ្រួសារហើយ។សូមបញ្ជាក់ថា ​គិតចាប់ពីថ្ងៃចាប់ឆ្នោតដំបូងនាថ្ងៃទី២៥ខែសីហា រហូតមកដល់ថ្ងៃទី២០តុលានេះ មានប្រជាពលរដ្ឋ៩.១៣៤គ្រួសារហើយដែលបានចាប់ឆ្នោតស្ម័គ្រចិត្តរុះរើចេញពីតំបន់រមណីដ្ឋានអង្គរមករស់នៅតំបន់អភិវឌ្ឍន៍ថ្មី៕ អត្ថបទ៖ មុត សុទ្ធ

សម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរបន្ថែមទៀត

2022/10/21 07:20:40 am        418
សៀមរាប៖ នៅព្រឹកថ្ងៃសុក្រ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បន្តជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាច្រើនគ្រួសារបន្ថែមទៀត ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា មករស់នៅតំបន់អភិវឌ្ឍន៍ថ្មី រុនតាឯក។ តាមការឲ្យដឹងពី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានឲ្យដឹងថា គិតចាប់ពីថ្ងៃចាប់ឆ្នោតដំបូង នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ រហូតមកដល់ថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២២ នេះ មានប្រជាពលរដ្ឋសរុបចំនួន ៩១៣៤ គ្រួសារហើយ ដែលបានមកចាប់ឆ្នោត៕

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជួបសម្តែងការគួរសមជាមួយឯកឧត្តមប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ

2022/10/20 03:55:19 pm        60
ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តមបណ្ឌិត ចូហ្សេ រ៉ាម៉ូស ហ៊រតា (José Ramos Horta) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ ខណៈ ឯកឧត្តម ប្រធានាធិបតី បំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាពនៅកម្ពុជា។ឯកឧត្តមបណ្ឌិត ចូហ្សេ រ៉ាម៉ូស ហ៊រតា បានសម្តែងការអបអរសាទរ និងក្តីសប្បាយរីករាយដោយឃើញកម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ឯកឧត្តមប្រធានាធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់កម្ពុជា ដែលបានគំាទ្រយ៉ាងខ្លំាងក្លាដល់ប្រទេសទីម័រឡេស្តេ ក្នុងការបានចូលជាសមាជិកអាស៊ាន នៅក្នុងឆ្នាំ២០២២នេះ។ ប្រទេសទីម័រឡេស្តេ នឹងខិតខំជំរុញទំនាក់ទំនងជាមួយកម្ពុជាលើគ្រប់វិស័យឱ្យរឹងមាំថែមទៀត នៅក្នុងពេលឆាប់ៗខាងមុខនេះ ទីម័រឡេស្តេនិងកម្ពុជា នឹងមានជើងហោះហើរត្រង់ជាមួយគ្នា។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានាធិបតី នៅកម្ពុជា នឹងរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា-ទីម័រឡេស្តេ ឱ្យបានកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។ សម្តេចបានបញ្ជាក់ថា កម្ពុជាបានគំាទ្រពេញទំហឹងចំពោះប្រទេសទីម័រឡេស្តេ ចូលជាសមាជិកអាស៊ានទី១១ និងចូលជាសមាជិក អន្តរសភាអាស៊ាន សម្រាប់សភាប្រទេសទីម័រឡេស្តេ ផងដែរ។សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា ការបន្តថែរក្សាទំនាក់ទំនងមិត្តភាព និងកិច្ចសហ ប្រតិបត្តិការជាទ្វេភាគី និងក្នុងក្របខ័ណ្ឌសហគម អាស៊ាន ពិតជាមានសារសំខាន់ នៅក្នុងកាលៈទេសៈបច្ចុប្បន្ន និងទៅអនាគត ដែលសភាពការណ៍សកលលោក មានការប្រែប្រួល ការវិវឌ្ឍឥតឈប់ឈរ៕

មនុស្ស ២១នាក់​បាន​ស្លាប់​ដោយសារ​ពុល​ស្រា​នៅក្នុង​ប្រទេស​ប៉េ​រូ​

2022/10/20 03:00:51 pm        531
​​ប៉េ​រូ៖ យ៉ាងហោចណាស់​មនុស្ស ២១​នាក់​ត្រូវបាន​គេ​រកឃើញថា​បាន​ស្លាប់​នៅ​តាម​ដងផ្លូវ​នៃ​ទីក្រុង Huanuco ប្រទេស​ប៉េ​រូ​កាលពី​សប្តាហ៍​កន្លងទៅ​នេះ បន្ទាប់ពី​តាម​ការចោទប្រកាន់​បាន​ឲ្យ​ដឹង​ថា ពួក​គេ​បាន​ប្រើប្រាស់​គ្រឿង​ស្រវឹង​មាន​ផ្ទុក​សារធាតុពុល​។ ​មនុស្ស​មួយ​ចំនួន​ត្រូវបាន​គេ​បញ្ជូន​ទៅ​ព្យាបាល ប៉ុន្តែ​មនុស្ស​ភាគច្រើន​បាន​ស្លាប់​បាត់​ទៅ​ហើយ​ នៅ​ពេល​អាជ្ញាធរ​បាន​ចុះ​មក​ដល់​។ អាជ្ញាធរ​បាន​ចុះ​ពិនិត្យ​នៅ​ទីផ្សារ​ក្នុង​តំបន់ ស្រាវជ្រាវ​រក​ប្រភព​នៃ​សារធាតុពុល ដោយ​ប្រមូល​យក​សំណាក​ស្រា​មានតម្លៃ​ថោក​ៗ​ជាច្រើន​មុខ​ ដែល​ត្រូវ​បាន​ដាក់​លក់​មក​ពិនិត្យ​។​ លោក Vilma Llanto Cuenca នាយក​សេវា​សុខភាព​ប្រចាំ​តំបន់​បាន​និយាយ​ថា ការ​ធ្វើ​តេស្ត​អាច​ចំណាយ​ពេល​មួយ​សប្តាហ៍ ​មុន​ពេល​កំណត់​អត្តសញ្ញាណ​ស្រា​ដែល​មាន​សារធាតុពុល​នេះ​៕​​​អត្ថបទ៖ ប៊ុនថន

រុស្ស៊ី​ចាប់ផ្ដើម​ជម្លៀស​ជន​ស៊ីវិល និង​មន្ត្រី​រាប់​ម៉ឺន​នាក់​នៅ​តំបន់ Kherson ខណៈ​អ៊ុយ​ក្រែ​ន​វាយលុក​ខ្លាំង

2022/10/20 02:37:28 pm        574
​រុស្ស៊ី៖ តំបន់ Kherson ស្ថិតក្នុង​ចំណោម​ទីក្រុង​ដំបូង​គេ​របស់​អ៊ុយ​ក្រែ​ន ​ដែល​ត្រូវបាន​ដណ្តើមយក​ដោយ​កងកម្លាំង​រុស្ស៊ី ខណៈ​ពេលនេះ​អាជ្ញាធរ​ដែល​លើក​បន្តុប​ដោយ​ទីក្រុង​មូ​ស្គូ ​កំពុង​ត្រៀម​លក្ខណៈ​សម្រាប់​ការវាយលុក​របស់​អ៊ុយ​ក្រែ​ន ​ដើម្បី​ដណ្តើមយក​ទីក្រុង​នេះ​មកវិញ​ ដោយបាន​ប្រាប់​ប្រជាជន​ក្នុង​តំបន់​ថា ​នឹងមាន​ការបាញ់​ផ្លោង​ និង​ជម្លៀស​ប្រជាជន​ចេញ​។​ ​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ RIA Novosti បាន​រាយការណ៍​ថា សារ​ជា​អក្សរ​កាលពី​ថ្ងៃ​ពុធ​បាន​ជំរុញ​ឱ្យ​ប្រជាជន​ចាកចេញ​ពី​ទីក្រុង​នៅ​ភាគខាងត្បូង​។ ទូរទស្សន៍​រដ្ឋ​រុស្ស៊ីបានបង្ហាញ​ពី​ប្រជាជន​ប្រមូល​ផ្តុំគ្នា ​នៅ​កំពង់ផែ​នៃ​ទន្លេ​ក្នុង​តំបន់​មួយកន្លែង រង់ចាំ​ការជម្លៀស​ទៅកាន់​ត្រើយ​ខាងឆ្វេង​នៃ​ទន្លេ Dnieper។ យោងតាម​ការរាយការណ៍​តាម​ទូរទស្សន៍បាន​ឲ្យ​ដឹងថា អាជ្ញាធរ​ដែល​ត្រូវបានតែងតាំង​ដោយ​ទីក្រុង​មូ​ស្គូ​នៅ​តំបន់ Kherson មាន​ផែនការ​ជម្លៀស​ជន​ស៊ីវិល​រហូតដល់ ៦ម៉ឺននាក់​ក្នុង​រយៈពេល​ ៦ថ្ងៃ​ខាងមុខនេះ​។​​តំបន់ Kherson ដែល​ក្រុង​មានឈ្មោះ​ដូចគ្នាគឺជា​តំបន់​មួយ​ក្នុងចំណោម​តំបន់​ចំនួន​ ៤​ ដែល​បានដាក់​បញ្ចូល​ជា​ឧប​សម្ព័ន្ធ​ទៅក្នុង​ប្រទេស​រុស្ស៊ី​កាលពី​ខែ​មុន​។ លោក Vladimir Saldo ប្រធាន​តំបន់​ដែល​ត្រូវបានតែងតាំង​ដោយ​ទីក្រុង​មូ​ស្គូនិយាយ​កាលពី​ថ្ងៃ​អង្គា​រថា ​កងទ័ព​រុស្ស៊ី​កំពុង​សាងសង់​ជញ្ជាំង​បន្ទាយ​ការពារ​ទ្រង់ទ្រាយ​ធំ​។​ ​កាលពី​សប្តាហ៍​មុន លោក Saldo បាន​ជំរុញ​ឱ្យ​ប្រជាជន​តំបន់ Kherson ជម្លៀស​ទៅកាន់​ប្រទេស​រុស្ស៊ី ដែល​អាជ្ញាធរ​រុស្ស៊ី​សន្យា​ផ្តល់ជំនួយ​ក្នុងការ​ធ្វើដំណើរ និង​កន្លែង​ស្នាក់នៅ​ដោយ​មិន​គិតថ្លៃ​ដល់​អ្នក​ដែល​ចាកចេញ៕​អត្ថបទ៖ ប៊ុនថន

រុស្ស៊ី​ច្រានចោល​ការប្រើ​យាន​ដ្រូ​ន​ផលិត​ដោយ​អ៊ីរ៉ង់​នៅ​អ៊ុយ​ក្រែ​ន​ ខណៈ​អាមេរិក​គាំទ្រ​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​ជុំវិញ​ការលក់​យាន​ដ្រូ​ន​

2022/10/20 12:32:37 pm        530
​រុស្ស៊ី៖ ប្រទេស​រុស្ស៊ី និង​អ៊ីរ៉ង់​កំពុង​បដិសេធថា រុស្ស៊ី​មិនបាន​ប្រើប្រាស់​យាន​ដ្រូ​ន​ផលិត​ដោយ​ប្រទេស​អ៊ីរ៉ង់ ​ក្នុង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​នោះទេ​។ ប្រទេស​អ៊ុយ​ក្រែ​ន​កំពុង​ចោទ​អ៊ីរ៉ង់​ថា ​បាន​រំលោភ​លើ​បម្រាម​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ លើ​ការ​បញ្ជូន​យាន​ដ្រូ​ន​ដែល​មាន​សមត្ថភាព​អាច​ហោះ​បាន​ចម្ងាយ ៣០០​គីឡូម៉ែត្រ​។ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិបាន​បើក​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ពុធ ដែល​ស្នើសុំ​ដោយ​ចក្រភព​អង់គ្លេស បារាំង និង​សហរដ្ឋអាមេរិក​។​ លោក Dmitry Polyanskiy ឯកអគ្គរដ្ឋទូត​រង​រុស្ស៊ី​ប្រចាំ​អង្គការសហប្រជាជាតិ​បាន​និយាយថា យើង​មាន​ឧស្សាហកម្ម​យាន​ដ្រូ​ន​របស់​យើង ដែល​ផលិត​នូវ​អ្វីដែល​យើង​ត្រូវការ​សម្រាប់​យុទ្ធនាការ​នេះ​។ ​លោក Saeed Iravani ឯកអគ្គរដ្ឋទូត​អ៊ីរ៉ង់​ប្រចាំ​អង្គការសហប្រជាជាតិបាន​និយាយថា អ៊ីរ៉ង់​បាន​ច្រានចោល​យ៉ាង​ដាច់អហង្ការ​នូវ​ការអះអាង​ដែល​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ និង​គ្មាន​ហេតុផល​ថា អ៊ីរ៉ង់​បាន​បញ្ជូន​យាន​ដ្រូ​ន UAVS សម្រាប់​ការប្រើប្រាស់​ក្នុង​ជម្លោះ​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​។​​ទន្ទឹមនឹងនេះ រដ្ឋបាលរបស់លោក Joe Biden កំពុង​គាំទ្រ​សហភាព​អឺរ៉ុប ខណៈដែល​ខ្លួន​ប្រមូល​ភស្តុតាង​ថា ​អ៊ីរ៉ង់​កំពុង​ផ្គត់ផ្គង់​យាន​ដ្រូ​ន​ដល់​រុស្ស៊ី​ សម្រាប់​ការប្រើប្រាស់​ក្នុង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។ មន្ត្រី​ និង​អ្នកការទូត​បាន​និយាយកាលពី​ថ្ងៃ​ពុធ​ថា ​សហភាពកំពុង​រៀបចំ​បញ្ជី​ទណ្ឌកម្ម​ជាការ​សង​សឹក​។​ ​រុស្ស៊ី​ត្រូវបាន​គេ​ជឿថា​បាន​បញ្ជូន​យាន​ដ្រូ​ន​Shahed ផលិត​ដោយ​អ៊ីរ៉ង់​ជា​បន្តបន្ទាប់​ចូលទៅ​អ៊ុយ​ក្រែ​ន ដើម្បី​វាយប្រហារ​រោងចក្រ​ថាមពល និង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​ផ្សេងទៀត​។ បណ្តា​រដ្ឋមន្ត្រីការបរទេស​សហភាព​អឺរ៉ុប​ បាន​ពិភាក្សា​អំពី​ការប្រើប្រាស់​យាន​ដ្រូ​ន​កាលពី​ថ្ងៃ​ចន្ទ ខណៈដែល​ប្លុក​ទាំង ២៧​ប្រទេស​បាន​ប្រមូល​ភស្តុតាង​ អំពី​ការលក់​យាន​ដ្រូ​ន​របស់​អ៊ីរ៉ង់​ទៅឱ្យ​រុស្ស៊ី៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងការងារ៖ ខេត្ត ៤ នៅភូមិភាគឦសាន្ត​មាន​ឱកាស​ការ​ងារជិត ៥ពាន់​កន្លែង កំពុង​រង់​ចាំ​អតីត​ពល​ករ​ត្រឡប់​មក​ពី​ថៃ និងអ្នក​កំពុង​ស្វែ​ងរក​ការ​ងារ​ធ្វើ
06/21/2026 10:06 AM
ក្រសួងព័ត៌មាន ណែនាំមន្ត្រីព័ត៌មានខេត្តព្រះវិហារឱ្យយកចិត្តទុកដាក់ខ្ពស់លើការងារតាមដានសភាពការណ៍ព្រំដែន និងសាធារណមតិ
06/21/2026 09:06 AM
សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្រេច​ដំឡើង​ភាគ​លាភ​សម្រាប់​ផ្តល់​ជូន​​សហគមន៍​អ្នក​រត់​កាណូត​ទេសចរណ៍​ចុងឃ្នៀស ដើម្បីជួយសម្រាលបន្ទុក និងបង្កើនចំណូល
06/21/2026 08:06 AM
ឯកឧត្តម គីម សុផារុន អញ្ជើញដឹកនាំប្រជុំបច្ចេកទេសនៃគណៈកម្មការការងារលើកទី៧ VECONAC តាមប្រព័ន្ធវីដេអូ
06/20/2026 06:06 PM
បង្ក្រាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ៣ទីតាំង​ នៅ​ក្រុង​បាវិត ឃាត់ខ្លួជនបរទេស៣២នាក់
06/20/2026 06:06 PM
មន្ត្រីជំនាញ៖ ឧក្រិដ្ឋជនប្រើប្រាស់ប្រព័ន្ធអនឡាញធ្វើជាឧបករណ៍ឆបោក លួចទិន្នន័យ បង្កវិនាសកម្មផ្នែកសេដ្ឋកិច្ច
06/20/2026 06:06 PM
ប្រធានក្រុមការងារចុះមូលដ្ឋាន៖ គណបក្សប្រជាជនប្រកាន់ខ្ជាប់នូវឧត្តមគតិស្នេហាជាតិ និងការអភិវឌ្ឍ
06/20/2026 06:06 PM
ទេសាភិបាលធនាគារជាតិ៖ រាជរដ្ឋាភិបាលបានផ្ដល់អាទិភាពខ្ពស់បំផុតដល់ការអភិវឌ្ឍធនធានមនុស្ស
06/20/2026 06:06 PM
នាយឧត្តមសេនីយ៍ គន់ គីម អញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ សមាគមធុរកិច្ចអតីតយុទ្ធជនវៀតណាម
06/20/2026 06:06 PM
លោក Merz ៖ អ៊ុយក្រែនមិនអាចក្លាយជាសមាជិកសហភាពអឺរ៉ុបបានទេ ខណៈខ្លួនកំពុងស្ថិតក្នុង សង្គ្រាមបែបនេះ
06/20/2026 06:06 PM