សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតអបអរសាទរ  ថ្វាយសម្តេចព្រះវររាជមាតាជាតិខ្មែរ ត្រូវបានសហគមន៍ OB-PS ថ្វាយនូវពានសមាជិកភាពកិត្តិយសជើងឯក “Champions Award”
កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណា​លើកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរី (FTA)
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្រាបបង្គំអបអរសាទរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលទទួលបានការថ្វាយ «ពានសមាជិកភាពជើងឯក» ពី OB-PS

ព័ត៌មានសំខាន់ៗ

ការប្រកួតជជែកដេញដោលយុវជនអាស៊ាន លើកទី១ បានឈានដល់វគ្គផ្ដាច់ព្រ័ត្រ

2022/10/12 11:58:44 am        560
ភ្នំពេញ៖ ការជជែកដេញដោលយុវជនអាស៊ាន បានឈានដល់វគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២២នេះ។ វគ្គផ្ដាច់ព្រ័ត្រនេះ ជាការប្រកួតរវាងក្រុមមកពីប្រទេសម៉ាឡេស៊ី និងក្រុមកម្ពុជា លើប្រធានបទ “ This house believes that increasing foreign direct investment would ultimately solve the problem of nutrient deficiency”។ ព្រឹត្តិការណ៍ប្រកួតវគ្គផ្ដាច់ព្រ័តនេះ គឺរៀបចំនៅសាលមជ្ឈមណ្ឌលម៉ានីនៃអាគារ Kampus រាជធានីភ្នំពេញ។ការជជែកដេញដោលយុវជនអាស៊ានឆ្នាំ ២០២២ ដែលរៀបចំឡើងតាំងពីសប្ដាហ៍ទី ១ ខែ ឧសភា បានឈានមកដល់វគ្គផ្ដាច់ព្រ័តនៅថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២២។ វគ្គផ្ដាច់ព្រ័តនេះ គឺជាការជួបគ្នារវាង យុវជនមកពីប្រទេសម៉ាឡេស៊ី ជាក្រុមស្រប និងយុវជនកម្ពុជា ជាក្រុមបដិសេធ។វគ្គផ្ដាច់ព្រ័តនេះ ធ្វើឡើងក្រោមប្រធានបទ “ This house believes that increasing foreign direct investment would ultimately solve the problem of nutrient deficiency”។ ប្រធានបទនេះមានន័យជាភាសាខ្មែរ «ដោយជឿជាក់ថា ការបង្កើនការវិនិយោគផ្ទាល់ពីបរទេស នឹងចូលរួមដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភ»។វគ្គផ្ដាច់ព្រ័ត ត្រូវបានរៀបចំដោយផ្ទាល់នៅ The Many Centre នៃអាគារKampus រាជធានីភ្នំពេញ ខណៈវគ្គជម្រុះកន្លងមក រៀបចំឡើងតាមប្រព័ន្ធអនឡាញ តែប៉ុណ្ណោះ។ព្រឹត្តិការណ៍ដ៏សំខាន់នេះ រៀបចំឡើងក្រោមវត្តមាន ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។ វគ្គផ្ដាច់ព្រ័តនេះ ជាព្រឹត្តិការណ៍ដែលមានមានភាពស្វិតស្វាញជាខ្លាំង ព្រោះក្រុមទាំងពីរសុទ្ធតែជាជើងខ្លាំង ឆ្លងកាត់ការជម្រុះជាច្រើនទើបឈានដល់វគ្គផ្ដាច់ព្រ័តនេះ។ ក្នុងការប្រកួតនេះ គឺកំណត់ពេលវេលាជាក់លាក់ ដោយកំណត់រយ:ពេល ១ម៉ោងនិង ២០នាទី សម្រាប់គ្រប់សកម្មភាព ទាំងការលើកឡើងគំនិត អំណះអំណាង ការចោទសំណួរ ការឆ្លើយតប។ សម្រាប់ក្រុមទាំងពីរ ក្នុងការប្រកួតនេះ គឺពោពេញដោយថាមពល ពោពេញដោយសមត្ថភាព ដោយក្រុមទាំងពីរបានធ្វើការសិក្សាស្រាវជ្រាវ និងមានអំណះអំណាងរៀងខ្លួន ដើម្បីគាំទ្រនូវអ្វីដែលក្រុមពួកគេបានលើកឡើង។ ចំពោះគណ:មេប្រយោគវិញ គឺសុទ្ធតែជំនាញ មានទាំងជនបរទេស និងកម្ពុជា ដែលពួកគាត់ជាអ្នកជំនាញលើវិស័យ សុខភាព និងសេដ្ឋកិច្ច មកពីស្ថាប័នផ្សេងៗគ្នា។ ចំពោះលទ្ធផលនៃការប្រកួតនេះ ពុំទាន់ត្រូវបានប្រកាសភ្លាមៗនោះទេ។ លទ្ធផលនឹងត្រូវប្រកាស ថ្ងៃទី ១៣ ខែតុលាឆ្នាំ ២០២២ ស្អែកនេះ។ក្រោយបញ្ចប់ការ ប្រកួតឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តី ក្រសួងអប់រំ ក៏បានអបអរសាទរចំពោះក្រុមទាំងពីរផងដែរ។ ឯកឧត្តមលើកឡើងថា ក្រុមទាំងពីរពិតជាមានសមត្ថភាពទាំងការស្រាវជ្រាវស្វែងរកទិន្នន័យ និងសមត្ថភាពនិយាយជាសាធារណ:។ ឯកឧត្តមបន្តថា នេះជាការផ្ដល់វេទិកាអោយយុវជន ចូលរួមក្នុងការដោះស្រាយបញ្ហា ព្រោះយុវជនជាអ្នកដឹកនាំបន្តវេន ហេតុដូចនេះសម្លេងរបស់យុវជនគឺមានសារ:សំខាន់ជាខ្លាំង។ ឯកឧត្តមក៏បានបញ្ជាក់ដែរថា ការជជែកដេញដោលនេះ គឺលើសពីការប្រកួតប្រជែង តែវាជាការភ្ជាប់ទំនាក់ទំនង។ កម្មវិធីជជែកដេញដោលយុវជនអាស៊ានឆ្នាំ ២០២២នេះរៀបចំឡើងក្នុងគោលបំណងសំខាន់មួយចំនួន ក្នុងនោះរួមមាន លើកកម្ពស់ការយល់ដឹងរបស់យុវជនទាក់ទងនឹង គុណតម្លៃអាស៊ាន បញ្ហាប្រឈម និង ឱកាស ហើយផ្តល់វេទិកាជូនដល់យុវជនក្នុងការបញ្ចេញមតិពីក្តីកង្វល់ និង ដំណោះស្រាយ។ លើសពីនេះ គឺដើម្បីបណ្តុះអ្នកដឹកនាំវ័យក្មេងក្នុងអាស៊ាន តាមរយៈ ការរៀនសូត្រ និង អភិវឌ្ឍជំនាញនិយាយជាសាធារណៈ ការត្រិះរិះពិចារណា ផ្លាស់ប្តូរទស្សនៈ និងចំណេះដឹងទៅវិញទៅមក និងលើកកម្ពស់ការផ្សារភ្ជាប់ទំនាក់ទំនង រវាងយុវជន និងយុវជន ហើយកសាងទំនាក់ទំនងយ៉ាងរឹងមាំ ជាមួយវិស័យសាធារណៈ វិស័យឯកជន និងប្រជាពលរដ្ឋ និងធ្វើការផ្លាស់ប្តូរដំណើរការនៃការរៀបចំគោលនយោបាយដោយបញ្ចូលនូវក្តីកង្វល់ ផ្តល់ធាតុចូល របស់យុវជន និងដំណោះស្រាយ ពង្រឹងស្មារតីអាស៊ាន ដើម្បីចូលរួមចំណែកសម្រេចឱ្យបាននូវទស្សនៈវិស័យរបស់អាស៊ាន៕ (ដោយ៖ គឹមហុក)

លោក Putin ជួប​ប្រធាន ​IAEA ពិភាក្សា​អំពី​សុវត្ថិភាព​នុយក្លេអ៊ែរ និង​រោងចក្រ​នុយក្លេអ៊ែរ Zaporizhzhia

2022/10/12 11:28:27 am        377
រុស្ស៊ី៖ ​ប្រធានាធិបតី​រុស្ស៊ីលោក Vladimir Putin បាន​ជួបពិភាក្សា​ជាមួយ​ប្រធាន​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ​(IAEA) លោក Rafael Grossi ក្នុង​ទីក្រុង St. Petersburg កាលពី​ថ្ងៃ​អង្គារ​។ លោក ​Putin បាន​ស្វាគមន៍​ប្រធាន​ទីភ្នាក់​ងារ IAEA និង​បាន​និយាយថា យើង​បើកចំហ​ចំពោះ​ការសន្ទនា ហើយ​រីករាយ​ដែល​បាន​ជួប​លោក Grossi។ លោក Grossi និយាយថា លោក​ទន្ទឹងរង់ចាំ​ពិភាក្សា​អំពី​បញ្ហា​សុវត្ថិភាព​នុយក្លេអ៊ែរ រួមទាំង​រោងចក្រ​ថាមពល​នុយក្លេ​អ៊ែរ Zaporizhzhia​។​ ​ជំនួប​រវាង​អគ្គនាយក​ទីភ្នាក់ងារ ​IAEA ជាមួយ​ប្រធានាធិបតី​រុស្ស៊ី ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ទីភ្នាក់ងារ IAEA ក្នុងការ​ទប់ស្កាត់​គ្រោះថ្នាក់​នុយក្លេអ៊ែរ​ ក្នុងអំឡុងពេល​ជម្លោះ​យោធា​នាពេល​បច្ចុប្បន្ន​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន ដោយបាន​បញ្ជា​ក់លើ​តម្រូវការ​បន្ទាន់​ដើម្បី​បង្កើត​តំបន់​ការពារ​សុវត្ថិភាព និង​សន្តិសុខ​នៅ​ជុំវិញ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ Zaporizhzhya។ កាលពី​សប្តាហ៍​មុនលោក Grossi បាន​ជួប​ជាមួយ​ប្រធានាធិបតី​អ៊ុយ​ក្រែ​នលោក Volodymyr Zelensky ក្នុង​ទីក្រុង Kyiv ហើយ​ពួកគេ​នឹង​ជួបគ្នា​ម្តងទៀត​នៅ​ទីនោះ​នៅ​ចុង​សប្តាហ៍​នេះ បន្ទាប់ពី​កិច្ចពិភាក្សា​ជាមួយ​លោកប្រធានាធិបតី Putin​។ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ អគ្គនាយក​ទីភ្នាក់ងារ​លោក Grossi បាន​ចូលរួម​ក្នុងការ​ពិភាក្សា​ដ៏​តានតឹង​ជាមួយ​ទាំង​អ៊ុយ​ក្រែ​ន និង​សហព័ន្ធរុស្ស៊ី ដើម្បី​ឲ្យ​មាន​កិច្ចព្រមព្រៀង និង​អនុវត្ត​តំបន់​ការពារ​ឱ្យបាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន ដោយ​មើលឃើញ​ពី​ការបាញ់​ផ្លោង​នៅ​ទីនោះ ឬ​នៅក្បែរ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​ដ៏​ធំ​បំផុត​របស់​អឺរ៉ុប​។ ​លោក Grossi និយាយថា ស្ថានភាព​នៅក្នុង​តំបន់​ជុំវិញ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ Zaporizhzhya និង​ទីកន្លែង​ផ្សេងទៀត​មាន​គ្រោះថ្នាក់​កាន់តែខ្លាំង​ឡើង ជួប​បញ្ហា​ប្រឈម​កាន់តែខ្លាំងដោយ​ការវាយប្រហារ​របស់​យោធា​ញឹកញាប់ ដែល​អាច​គំរាមកំហែង​ដល់​សុវត្ថិភាព និង​សន្តិសុខ​នុយក្លេអ៊ែរ៕​អត្ថបទ៖ ប៊ុនថន

លោក Biden និយាយ​ថា លោក Putin គណនា​ខុស​ទាំងស្រុង​ពី​សមត្ថភាព​របស់​រុស្ស៊ី​ក្នុង​ការ​ចូលកាន់​កាប់​អ៊ុយ​ក្រែ​ន

2022/10/12 10:45:42 am        476
អាមេរិក៖ ​លោក Joe Biden បាន​និយាយ​ថា ​លោក​ជឿ​ថា ​លោក Vladimir Putin គឺជា​តួ​អង្គ​មានការ​ពិចារណា​លើ​ហេតុផល ដែល​បាន​យល់​ខុស​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​ការ​កាន់កាប់​អ៊ុយ​ក្រែ​ន​។ ​លោក​ប្រធានាធិបតី​អាមេរិក​រូប​នេះ​បាន​ប្រាប់​សារព័ត៌មាន CNN ក្នុង​ការ​អត្ថាធិប្បាយ​ដែល​បាន​ចេញ​ផ្សាយ​មុន​កិច្ច​សម្ភាសន៍​តាម​ទូរទស្សន៍​ដ៏​កម្រ​កាលពី​ថ្ងៃ​អង្គា​រថា លោក​ជឿ​ថា ​សម​ភាគី​រុស្ស៊ី​របស់​លោក​បាន​មើលស្រាល​លើ​កម្លាំង​តតាំង​របស់​អ៊ុយ​ក្រែ​ន ក្នុង​ការ​ប្រឈម​នឹង​ការឈ្លានពាន​។ លោក Biden ​បាន​និយាយ​ថា ខ្ញុំ​គិត​ថា លោក Putin គិត​ថា ​លោក​នឹង​ត្រូវ​បាន​ស្វាគមន៍​ដោយ​បើក​ចំហ​ថា​ នេះ​គឺជា​ប្រទេស​កំណើត​របស់​រុស្ស៊ី​នៅ​ទីក្រុង Kyiv ហើយ​ជា​កន្លែង​ដែល​លោក​នឹង​ត្រូវ​បាន​ស្វាគមន៍ ហើយ​ខ្ញុំ​គិត​ថា ​លោក Putin គណនា​ខុស​ទាំងស្រុង។​គួរ​រម្លឹក​ថា កាលពី​សប្ដាហ៍​មុន​លោក Biden បាន​ព្រមាន​ថា ​ពិភពលោក​កំពុង​ប្រឈម​នឹង​សង្គ្រាម​នុយក្លេអ៊ែរ ក្នុង​ការ​អត្ថាធិប្បាយ​ដោយ​ផ្ទាល់​ខុស​ពី​ធម្មតា អំពី​គ្រោះថ្នាក់​បង្កឡើង​ដោយ​ការ​គំរាម​ដោយ​បើកចំហ​របស់​លោក Putin ​ថា ​នឹង​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ ​ដើម្បី​ជួយ​ការប៉ុនប៉ង​ដណ្ដើម​យក​ដែនដី​ដ៏​ច្រើន​របស់​អ៊ុយ​ក្រែ​ន៕អត្ថបទ៖ សុខមាន

ក្រុមគ្រួសារ​លាមនុស្ស​ជាទី​ស្រឡាញ់​ចុងក្រោយ​ក្នុង​ពិធី​បូជាសព​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​សម្លាប់​រង្គាល​ក្នុង​ប្រទេស​ថៃ​

2022/10/12 10:09:53 am        472
​ថៃ៖ ក្រុម​អ្នក​កាន់ទុក្ខ និង​សមាជិក​ក្រុម​គ្រួសារ​ជនរងគ្រោះ​រាប់រយ​នាក់បាន​ជួបជុំគ្នា​កាលពី​ល្ងាច​ថ្ងៃ​អង្គារ​ ដើម្បី​មើល​អណ្ដាតភ្លើង​កំពុង​ឆាប់​ឆេះ​យ៉ាង​សន្ធោសន្ធៅ ​ចេញពី​ឡ​បណ្ដោះអាសន្ន​តម្រៀប​ជា​ជួរ​នៅ​ពិធី​បូជាសព​កុមារ​តូច​ៗ និង​អ្នក​ផ្សេងទៀត​ដែល​បាន​ស្លាប់​ក្នុង​ការ​បាញ់សម្លាប់​ដ៏​រង្គាល នៅ​មណ្ឌល​ថែទាំ​កុមារ​ពេល​ថ្ងៃ​នៅ​តំបន់​ជនបទ​ភាគ​ឦសាន​របស់​ប្រទេស​ថៃ​។ ​ក្រុម​គ្រួសារ​បាន​លា​ចុងក្រោយ​នៅ​ឯ​វត្ត​ពុទ្ធសាសនា​មួយ មិន​ឆ្ងាយ​ប៉ុន្មាន​ពី​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កុមារ​តូច​ក្នុង​ទីក្រុង Uthai Sawan ជាទី​ដែល​អតីត​មន្ត្រី​នគរបាល​ម្នាក់​ដែល​បាន​ត្រូវ​បាន​បណ្ដេញ​ចេញពី​ការងារ ​កាលពីដើម​ឆ្នាំនេះ​ពី​បទ​ប្រើប្រាស់​គ្រឿងញៀន បាន​សម្រុកចូល​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន ហើយ​បើក​ការ​បាញ់​ប្រហារ ​និង​ចាក់​ដោយ​កាំបិត​លើ​ក្រុម​កុមារ​ និង​អ្នក​មើលថែ​របស់​ពួកគេ​។​​ព្រះ​ចៅ​អធិការ​វត្ត Rat Samakee ព្រះនាម Phra Kru Adisal Kijjanuwat បាន​មាន​ព្រះ​ថេរ​ដីកា​ថា ពិធី​បូជាសព​សម្រាប់​ជនរងគ្រោះ​ភាគច្រើន​ត្រូវ​បាន​ធ្វើឡើង​រួមគ្នា ​ដើម្បី​កុំ​ឲ្យ​ក្រុម​គ្រួសារ​ត្រូវ​ចំណាយ​ពេល​រង់ចាំ​យូរ​ក្នុង​បំណង​ឲ្យ​បញ្ចប់​ព្រម​គ្នា​។ ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ សាកសព​កុមារ​តូច​ភាគច្រើនត្រូវ​បាន​ស្លៀកពាក់​ជា​វេជ្ជបណ្ឌិត កងទ័ព ឬ​អវកាសយានិក ជា​អ្វី​ដែល​ពួកគេ​ស្រមៃ​ចង់​ធ្វើ​នៅ​ពេល​ធំ​ឡើង មុន​ពេល​សាកសព​ពួកគេ​ត្រូវ​បូជា​នៅ​ពេល​ល្ងាច​ថ្ងៃ​ដដែល​នោះ​៕អត្ថបទ៖ សុខមាន

លោក Zelenskyy ស្នើសុំ​ប្រព័ន្ធ​ខែល​ការពារ​ដែនអាកាស ​ខណៈ​ក្រុម​ប្រទេស G7 ប្ដេជ្ញា​បន្ត​គាំទ្រ​អ៊ុយ​ក្រែ​ន​

2022/10/12 09:44:23 am        456
​អ៊ុយក្រែន៖ លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskyy បាន​អំពាវនាវ​ដល់​បណ្ដា​មេដឹកនាំ​ប្រទេស​ដែល​មាន​ឧស្សាហកម្ម​លូតលាស់​ទាំង​៧ ឬ G7 សម្រាប់​លទ្ធភាព​ការពារ​ដែនអាកាស​បន្ថែម​ទៀត ខណៈ​ក្រុម​ប្រទេស​លទ្ធិប្រជាធិបតេយ្យ​មានទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ​បំផុត​របស់​ពិភពលោក​ ប្ដេជ្ញា​បន្ត​គាំទ្រ​ទីក្រុង Kyiv គ្មាន​ការផ្លាស់ប្ដូរ​។ ​ជំនួប​តាម​ប្រព័ន្ធ​វីដេអូ​របស់​បណ្ដា​មេដឹកនាំ​ទាំងនោះ​ត្រូវ​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​អង្គារ មួយថ្ងៃ​បន្ទាប់​ពី​មី​ស៊ី​ល​បាញ់​ស្រោច​ទៅលើ​ទីក្រុង​នានា​ទូទាំង​ប្រទេស​អ៊ុយ​ក្រែ​ន រួម​ទាំង​រដ្ឋធានី Kyiv លោក Zelenskyy បាន​ឆ្លើយតប​ដោយ​ការ​អំពាវនាវ​ដល់​បណ្ដា​មេដឹកនាំ G7 ឲ្យ​ផ្ដល់​ប្រព័ន្ធ​ខែល​ការពារ​ដែន​អាកាស​ ដើម្បី​បញ្ឈប់​ការ​បាញ់​ផ្លោង​របស់​រុស្ស៊ី​។ ​លោក​បាន​និយាយ​ក្នុង​សន្ទរកថា​តាម​វីដេអូ ខណៈ​ព្រមាន​ថា ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ​នៅតែ​មានឱកាស​សម្រាប់​ការពង្រីក​សង្គ្រាម​ ខ្ញុំ​កំពុង​ស្នើ​ដល់​អ្នក​គ្រប់គ្នា​ឲ្យ​ពង្រឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​រួមគ្នា ​ដើម្បី​ជួយ​ផ្នែក​ហិរញ្ញវត្ថុ​ក្នុង​ការ​បង្កើត​ប្រព័ន្ធ​ខែល​ការពារ​ដែនអាកាស​សម្រាប់​ប្រទេស​អ៊ុយ​ក្រែ​ន​។ មនុស្ស​រាប់​លាន​នាក់​នឹង​ដឹងគុណ​ជំនួយ​របស់​ប្រទេស​ទាំង​៧។​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​រួម​ដែល​បាន​បញ្ចេញ​នៅ​ពេល​ចប់​កិច្ចប្រជុំ​នេះ បណ្ដា​ប្រទេស G7 មាន សហរដ្ឋអាមេរិក អាល្លឺម៉ង់ បារាំង ជប៉ុន ចក្រភព​អង់គ្លេស អ៊ីតាលី និង​កាណាដា​បាន​សន្យា​បន្ត​ផ្ដល់​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ ជំនួយ​មនុស្សធម៌ យោធា ការទូត និង​ការ​គាំទ្រ​ខាង​ផ្លូវច្បាប់​ចំពោះ​អ៊ុយ​ក្រែ​ន ដរាប​ណា​សង្គ្រាម​ប្រឆាំង​រុស្ស៊ី​នៅតែ​បន្ត​៕ អត្ថបទ៖ សុខមាន

ក្រសួងផែនការផ្សព្វផ្សាយ នីតិវិធីកំណត់អត្តសញ្ណាណគ្រួសារក្រីក្រថ្មី និងការពង្រីកវិសាលភាពគ្របដណ្តប់ដល់គ្រួសារងាយរងហានិភ័យ

2022/10/12 09:33:51 am        380
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះ ក្រសួងផែនការ បានបើកពិធីប្រកាសផ្សព្វផ្សាយ ដាក់អោយប្រើប្រាស់នីតិវិធីកំណត់អត្តសញ្ណាណគ្រួសារក្រីក្រថ្មី និងការពង្រីកវិសាលភាពគ្របដណ្តប់ដល់គ្រួសារងាយរងហានិភ័យ។កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ និងដៃគូអភិវឌ្ឍន៍មួយចំនួនទៀត៕

មេធាវីបារាំងការពារក្តីសម្តេចតេជោ ហ៊ុន សែន ៖សំអាងហេតុ និងការលើកឡើងដោយ សម រង្ស៉ី មិនមានការពិតឡើយ

2022/10/12 07:48:05 am        801
ភ្នំពេញ៖ មេធាវីបារាំងការពារក្តីរឿងបរិហាកេរ្តិ៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសថា សំអាងហេតុ និងអ្វីដែលលើកឡើងដោយ សម រង្ស៉ី មិនមានការពិតនោះឡើយ។សាលក្រមតុលាការបារាំងលើសំណុំរឿងបរិហាកេរ្តិ៍សម្តេចតេជោ ហ៊ុន សែន ប្រកាសថា “ការចោទប្រកាន់ថា សម្តេច ហ៊ុន សែន ជាអ្នកបង្គាប់បញ្ញាឱ្យមានការធ្វើឃាត ដែលមានចរិតនយោបាយទាំង២ករណីខាងលើ និងថាបានធ្វើការបិទបាំងកាលៈទេសៈនៃការធ្វើឃាតនេះ គឺជាការធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនិងកេរ្តិ៍ឈ្មោះរបស់ដើមបណ្តឹងរដ្ឋប្បវេណី (សម្តេច ហ៊ុន សែន) (...)។ ដូច្នេះ ការនិយាយចោទប្រកាន់នេះ ត្រូវចាត់ទុកថាជាការបរិហាកេរ្តិ៍សម្តេច ហ៊ុន សែន(...)”។ខ្លឹមសារសាលក្រមតុលាការប្រទេសបារាំងបញ្ជាក់ថា ចំពោះការពន្យល់ និងឯកសារដែលផ្ដល់ដោយលោក សម រង្ស៉ី សាលាដំបូងយល់ឃើញថា ការពន្យល់ និងឯកសារ ពុំមានធាតុផ្សំជាក់លាក់ណាមួយបង្ហាញគាំទ្រការអះអាងរបស់ សម រង្ស៉ី ថា មូលហេតុនៃឧប្បទ្ទវហេតុ គឺដោយសារការបំផ្ទុះគ្រាប់បែក។ក្រុមមេធាវីបារាំងការពារក្តីសម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា សាលាដំបូងបារាំង បានកត់សំគាល់ថា អត្ថបទសារព័ត៌មានដែលផ្សព្វផ្សាយថា ឧទ្ធម្ភាគចក្រមានប្រព័ន្ធការពាររន្ទះ ដែលជាការសន្មត់នេះចង់សំដៅថា ឧទ្ធម្ភាគចក្រ ដែល ហុក ឡង់ឌី ជិះ មានប្រព័ន្ធការពាររន្ទះដូចគ្នា មានលក្ខណៈទូទៅខ្លាំងពេក មិនអាចយកមកបញ្ជាក់ ឬ បដិសេធ ការអះអាងរបស់អាជ្ញាធរកម្ពុជា ចំពោះឧបទ្ទវហេតុមួយនេះទេ។ក្រុមមេធាវីបារាំងការពារក្តីសម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា តុលាការបានចាត់ទុក សម រង្ស៉ី ថាមានមូលដ្ឋានអង្គហេតុ តិចតួចបំផុត ក្នុងការគាំទ្រការចោទប្រកាន់របស់ខ្លួន។ ត្រង់ចំណុចនេះ តាមច្បាប់មូលដ្ឋានបញ្ជាក់ក្នុងអង្គហេតុត្រូវតែមានគ្រប់គ្រាន់ ក៏ប៉ុន្តែ ជាក់ស្តែងគ្មានមូលដ្ឋានអង្គហេតុទាល់តែសោះ។

ការសម្រេចនៅក្នុងសាលក្រមរបស់សាលាដំបូងទីក្រុងប៉ារីស នៃបណ្តឹងរបស់សម្តេចតេជោ ហ៊ុន សែន លើ សម រង្ស៊ី

2022/10/12 07:13:01 am        656
ភ្នំពេញ៖​ សេចក្តីប្រកាសព័ត៌មានស្តីពីការសម្រេចនៅក្នុងសាលក្រម ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ របស់សាលាដំបូងទីក្រុងប៉ារីស នៃបណ្តឹងរបស់សម្តេចតេជោ ហ៊ុន សែន លើ សម រង្ស៊ី។សូមអានខ្លឹមសារទាំងស្រុង ដួចខាងក្រោមនេះ៖

ពីថ្ងៃទី១១-២០ ខែតុលា ប្រេងសាំងធម្មតានៅរក្សាតម្លៃដដែល, ប្រេងម៉ាស៊ូតឡើង ៤៥០រៀល ធៀបនឹងសន្ទស្សន៍ចាស់

2022/10/11 11:19:58 am        339
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ តាមស្ថានីយនានាទូទាំងប្រទេស ចាប់ពីថ្ងៃទី១១-២០ ខែតុលា ឆ្នាំ២០២២ ដោយប្រេងសាំងធម្មតាត្រូវលក់តម្លៃ ៤.២៥០រៀល/លីត្រ(តម្លៃដដែល) និងប្រេងម៉ាស៊ូតត្រូវលក់តម្លៃ ៥.១៥០រៀល/លីត្រ(ឡើង ៤៥០រៀល។

ព្រឹទ្ធសភាអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន

2022/10/11 10:42:52 am        264
ភ្នំពេញ៖ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីបួន ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន ដោយសេចក្តីអនុម័តនេះក្រោមសំឡេង៥៥ លើ៥៥ នៃសមាជិកព្រឹទ្ធសភាដែលបានចូលរួមនៃកិច្ចប្រជុំ។ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពីកិច្ចប្រជុំលើកទី៩នីតិកាលទី៤នៃព្រឹទ្ធសភា ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភាបានថ្លែងថា សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាននេះ គឺមានអត្ថប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា ដោយសារតែច្បាប់នេះ គឺនឹងបើកទូលាយចំពោះអ្នកវិនិយោគបរទេសមកកម្ពុជាឲ្យកាន់តែច្រើន ហើយក៏នឹងផ្តល់ឱកាសការងារដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា កាន់តែច្រើនបន្ថែមទៀតផងដែរ។ ឯកឧត្តម ម៉ម ប៊ុននាង បានបញ្ជាក់បន្ថែមទៀតថា ក្រោយសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាននេះរួជាស្ថាពរ កិច្ចការរកស៊ីរបស់អ្នកវិនិយោគក៏ផ្តល់ភាព ងាយស្រួល ហើយក៏អាចកាត់បន្ថយបងប្អូនប្រជាពលរដ្ឋចំណាក់ស្រុកទៅក្រៅប្រទេសផងដែរ៕(ដោយ៖ បាន ចក់)

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បង្ក្រាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ៣ទីតាំង​ នៅ​ក្រុង​បាវិត ឃាត់ខ្លួជនបរទេស៣២នាក់
06/20/2026 06:06 PM
មន្ត្រីជំនាញ៖ ឧក្រិដ្ឋជនប្រើប្រាស់ប្រព័ន្ធអនឡាញធ្វើជាឧបករណ៍ឆបោក លួចទិន្នន័យ បង្កវិនាសកម្មផ្នែកសេដ្ឋកិច្ច
06/20/2026 06:06 PM
ប្រធានក្រុមការងារចុះមូលដ្ឋាន៖ គណបក្សប្រជាជនប្រកាន់ខ្ជាប់នូវឧត្តមគតិស្នេហាជាតិ និងការអភិវឌ្ឍ
06/20/2026 06:06 PM
ទេសាភិបាលធនាគារជាតិ៖ រាជរដ្ឋាភិបាលបានផ្ដល់អាទិភាពខ្ពស់បំផុតដល់ការអភិវឌ្ឍធនធានមនុស្ស
06/20/2026 06:06 PM
នាយឧត្តមសេនីយ៍ គន់ គីម អញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ សមាគមធុរកិច្ចអតីតយុទ្ធជនវៀតណាម
06/20/2026 06:06 PM
លោក Merz ៖ អ៊ុយក្រែនមិនអាចក្លាយជាសមាជិកសហភាពអឺរ៉ុបបានទេ ខណៈខ្លួនកំពុងស្ថិតក្នុង សង្គ្រាមបែបនេះ
06/20/2026 06:06 PM
អ្នកការទូតបេឡារុស៖ លោក ហ្សេឡិនស្គី កំពុងព្យាយាមធ្វើឲ្យអឺរ៉ុបទាំងមូលធ្លាក់ចូលទៅក្នុងជម្លោះប្រដាប់អាវុធ
06/20/2026 05:06 PM
លោក TRUMP និយាយថា ប្រតិបត្តិការដើម្បីផ្លាស់ប្តូរថ្នាក់ដឹកនាំគុយបា នៅតែអាចធ្វើទៅបាន
06/20/2026 05:06 PM
មេដឹកនាំប្រឆាំងវ៉េណេស៊ុយអេឡា ធ្វើដំណើរទៅទស្សនកិច្ចសហរដ្ឋអាមេរិក បន្ទាប់ពីពិភាក្សាជាមួយរដ្ឋាភិបាលបណ្ដោះអាសន្ន
06/20/2026 03:06 PM
ប្រទេសន័រវែសស្វែងរកការហាមឃាត់ការធ្វើពាណិជ្ជកម្មជាមួយនឹងអ្នកតាំងលំនៅឋានអ៊ីស្រា អែលខុសច្បាប់
06/20/2026 03:06 PM