សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតអបអរសាទរ  ថ្វាយសម្តេចព្រះវររាជមាតាជាតិខ្មែរ ត្រូវបានសហគមន៍ OB-PS ថ្វាយនូវពានសមាជិកភាពកិត្តិយសជើងឯក “Champions Award”
កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណា​លើកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរី (FTA)
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្រាបបង្គំអបអរសាទរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលទទួលបានការថ្វាយ «ពានសមាជិកភាពជើងឯក» ពី OB-PS

ព័ត៌មានសំខាន់ៗ

ក្រសួងធនធានទឹក និងឧតុនិយម៖ ៣-៥ ថ្ងៃខាងមុខ ទឹកទន្លេមេគង្គនឹងហក់ឡើងជាបន្តបន្ទាប់

2022/09/29 10:28:05 am        466
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថា យោងលើស្ថានភាពអាកាសធាតុ កំពុងមានការប្រែប្រួល កើតឡើងដោយឥទ្ធិពលព្យុះទី ១៦ ឈ្មោះ ណូរុ «NORU» មកលើអាងទន្លេមេគង្គក្នុងប្រទេសថៃ ឡាវ វៀតណាម និងកម្ពុជា ដែលធ្វើឲ្យមានភ្លៀងធ្លាក់ច្រើននៅក្នុងអាងទន្លេមេគង្គ។ក្រសួងធនធានទឹក និងឧតុនិយមបន្តថា ទឹកទន្លេមេគង្គនឹងហក់ឡើងក្នុងរយៈពេលពី៣-៥ ថ្ងៃខាងមុខ ជាពិសេសនៅភាគខាងលើនៃប្រទេសកម្ពុជា មានខេត្តស្ទឹងត្រែង ទឹកនឹងអាចឡើងដល់កម្ពស់១០ម៉ែត្រ, ខេត្តក្រចេះ ទឹកនឹងអាចឡើងដល់កម្ពស់ ២១ ម៉ែត្រ និងខេត្តកំពង់ចាម ទឹកនឹងអាចឡើងដល់ជាងកម្ពស់១៤ ម៉ែត្រ និងនៅស្ថានីយជលសាស្ត្រភ្នំពេញ-ចតុមុខ ទឹកអាចឡើងដល់ជាងកម្ពស់៩ម៉ែត្រ៕

លោក Biden បង្កើន​ជំហរ​គោលនយោបាយ​លើ​កោះ​តៃវ៉ាន់ ​ទោះ​មានការ​ខឹង​សម្បា​ពី​ចិន​ក៏ដោយ​

2022/09/29 10:13:30 am        611
​សហរដ្ឋអាមេរិក៖ លោក​ប្រធានាធិបតី​អាមេរិក​កំពុង​បង្កើន​ជំហរ​ របស់​សហរដ្ឋអាមេរិក​លើ​បញ្ហា​កោះ​តៃវ៉ាន់ ស្រប​ពេល​ប្រឈម​នឹង​ការ​គំរាម​កំហែង​ពី​ប្រទេស​ចិន ក្នុង​ការ​ប្រើ​កម្លាំង​ដណ្ដើមយក​ទៅ​គ្រប់​គ្រង​វិញ ទោះបី​ជា​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​ដោយ​ក្រុមប្រឹក្សា​ជាន់ខ្ពស់ ​ក្នុង​ការ​បន្សាប​សារ​របស់​ប្រធានាធិបតី​រូប​នេះ​ក៏ដោយ​។ ​ក្រុម​អ្នក​ជំនាញ​ និង​វិភាគ​និយាយ​ថា សារ​ដដែលៗ​របស់​ប្រធានាធិបតី​ដែល​ថា ​កងកម្លាំង​រប​ស់​សហរដ្ឋអាមេរិក​នឹង​ការពារ​កោះ​ប្រជាធិបតេយ្យ​មួយ​នេះ បើ​ទីក្រុង​ប៉េកាំង​វាយ​ក្រសោប​យក ​ឆ្លុះ​បញ្ចាំង​ពី​ការប្រើប្រាស់​ដោយ​ចេតនា​នៃ​ភាសា​ដែល​ស្របតាម​សមត្ថភាព​អាមេរិក​។ ​លោក Ryan Hass អ្នក​ជំនាញ​ជាន់ខ្ពស់​នៅ​វិទ្យាស្ថាន Brookings បាន​និយាយ​ថា ​ការយល់ឃើញ​របស់ខ្ញុំ​គឺ​ថា នៅ​ពេល​ដែល​មេដឹកនាំ​និយាយ​រឿង​ដដែលៗ​ ៤​ដង​បែបនេះ វា​មិន​មែន​ជា​រឿង​លេងសើច​ទេ​។ វា​ឆ្លុះ​បញ្ចាំង​ពី​ការ​ផ្ដន្ទាទោស​របស់​លោក​។ ហើយ​ខ្ញុំ​គិត​ថា ​ពិភពលោក​គួរតែ​ចងចាំ​ពាក្យសម្ដី​របស់​លោកប្រធានាធិបតី Biden។​ លោក​ទំនងជា​កំពុង​បង្ហាញ​សញ្ញា​យ៉ាង​ច្បាស់​ថា ​លោក​ជឿ​ថា​ សហរដ្ឋ​អាមេរិក​ត្រូវតែ​ត្រៀមខ្លួន​ដើម្បី​ធ្វើ​អន្តរាគមន៍​ក្នុង​ករណី​មាន​ជម្លោះ​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​។​ប្រទេស​ចិន​បាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ចំពោះ​ការ​ធ្វើ​អត្ថាធិប្បាយ​ចុងក្រោយ​របស់​លោក Biden ដែល​បាន​ថ្លែង​អំឡុង​បទសម្ភាសន៍​មួយ​ជាមួយ​កម្មវិធី​ព័ត៌មាន “60 Minutes” របស់​ទូរទស្សន៍ CBS កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ។ រដ្ឋមន្ត្រីការបរទេស​ចិនលោក Wang Yi បាន​រិះគន់​សហរដ្ឋអាមេរិក​នៅក្នុង​សុន្ទរកថា ​នៅឯ​មហាសន្និបាត​អង្គការសហប្រជាជាតិ និង​ក្នុងជំនួប​ជាមួយ​ប្រមុខ​ការទូត​អាមេរិកលោក Antony Blinken កាលពី​សប្ដាហ៍​មុន​។ ថ្លែង​នៅ​អង្គការសហប្រជាជាតិ​លោក Wang បាន​និយាយថា ផែនការ​ជ្រៀតជ្រែក​ណាមួយ​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន គឺ​នឹងត្រូវ​ជួប​ការប្រឆាំង​ដាច់ខាត​គ្រប់​ទម្រង់​របស់​ចិន ហើយ​សកម្មភាព​រារាំង​ការបង្រួបបង្រួម​ជុំ​ជាតិ​របស់​ចិន គឺ​នឹងត្រូវ​ជួបប្រទះ​នូវ​ផលវិបាក​ធ្ងន់ធ្ងរ​បំផុត​៕អត្ថបទ៖ សុខមាន

សហភាព​អឺរ៉ុប​ប្ដេជ្ញា​ការពារ​បណ្ដាញ​ថាមពល ក្រោយ​ការបំផ្លិចបំផ្លាញ​បំពង់​បង្ហូរ​ឧស្ម័ន​របស់​រុស្ស៊ី​

2022/09/29 09:51:37 am        536
​សហភាព​អឺរ៉ុប៖ សហភាព​អឺរ៉ុប​កាលពី​ថ្ងៃ​ពុធបាន​សន្យា​ឆ្លើយតប​យ៉ាង​ម៉ឺងម៉ាត់ ចំពោះ​ការ​រំខាន​ដោយ​ចេតនា​ណា​មួយ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​របស់​ខ្លួន ក្រោយ​និយាយ​ថា ខ្លួន​សង្ស័យ​ថា ការបំផ្លិចបំផ្លាញ​នៅ​ពីក្រោយ​ការ​លេច​ធ្លាយ​ឧស្ម័ន​ដែល​បាន​រក​ឃើញ​នៅ​សប្ដាហ៍​នេះ លើ​បំពង់​បង្ហូរ​ឧស្ម័ន​បាតសមុទ្រ​របស់​រុស្ស៊ី​ទៅកាន់​សហភាព​អឺរ៉ុប​។ ​ខណៈ​ឧស្ម័ន​បាន​ខ្ពុរ​ចេញ​ក្រោម​សមុទ្រ​បាល់​ទិ​កនៅ​ថ្ងៃ​ទី​៣ ក្រោយ​ការ​រក​ឃើញ​លើកដំបូង គេ​នៅ​តែ​មិនទាន់​ដឹង​ច្បាស់​ថា ​តើ​អ្នកណា​អាច​ជា​អ្នកទទួលខុសត្រូវ​សម្រាប់​ការ​បំផ្លិចបំផ្លាញ​បំពង់​បង្ហូរ​ឧស្ម័ន Nord Stream ដែល​រុស្ស៊ី និង​ដៃគូ​នានា​របស់​សហភាព​អឺរ៉ុប​ បាន​ចំណាយ​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​ដើម្បី​សាង​សង់​ឡើង​។​ ​រុស្ស៊ី​ដែល​កាត់បន្ថយ​ការ​បញ្ជូន​ឧស្ម័ន​ទៅកាន់​អឺរ៉ុប បន្ទាប់ពី​លោក​ខាង​លិច​ដាក់ទណ្ឌកម្ម​ ជុំវិញ​ការវាយប្រហារ​របស់​រុស្ស៊ីចូល​អ៊ុយ​ក្រែ​ន​ ក៏បាន​និយាយ​ផង​ដែរ​ថា ​ការ​វាយ​ប្រហារ​កម្ទេច​នេះ​អាច​ទៅ​រួច​។​លោក Josep Borrell ប្រធាន​គោលនយោបាយ​កិច្ចការ​បរទេស​របស់​សហភាព​អឺរ៉ុប​បាន​និយាយ​ថា ការ​រំខាន​ដែល​មាន​ផែនការ​ទុកជាមុន​ណាមួយមក​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​របស់​អឺរ៉ុប គឺជា​រឿង​មិន​អាច​ទទួលយក​បាន​ឡើយ ហើយ​នឹង​ត្រូវ​ទទួល​វិញ​ដោយ​ការ​ឆ្លើយ​តប​យ៉ាង​ម៉ឺងម៉ាត់ និង​ការ​រួម​ដៃ​គ្នា​។ ​ចំណែក​ស្ថានទូត​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​ដា​ណឺ​ម៉ាក​បាន​និយាយ​ថា បំផ្លិចបំផ្លាញ​លើ​បំពង់​បង្ហូរ​ឧស្ម័ន Nord Stream គឺជា​ការវាយប្រហារ​លើ​ទាំង​សន្តិសុខ​ថាម​ពល​រដ្ឋ​របស់​រុស្ស៊ី ទាំង​សហភាព​អឺរ៉ុប​។ លោកស្រី Ursula von der Leyen ប្រធាន​គណៈកម្មការ​សហ​ភាព​អឺរ៉ុប កាល​ពី​ថ្ងៃ​ពុធ​បាន​ជំរុញ​បណ្ដា​ប្រទេស​ជា​សមាជិក​ទាំង​ ២៧​ របស់​សហភាព​អឺរ៉ុប​ដាក់ទណ្ឌកម្ម​បន្ថែម​ទៀត​លើ​ក្រុម​មន្ត្រី​រុស្ស៊ី​៕អត្ថបទ៖ សុខមាន

សម្តេចតេជោ៖ កម្ពុជាកំពុងរួមគ្នាប្រយុទ្ធប្រឆាំង​ការជួញដូរមនុស្ស ប៉ុន្តែបញ្ហានេះ​មិនមែនមានតែកម្ពុជាទេ

2022/09/29 08:53:48 am        610
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញមានប្រសាសន៍ថា ទោះ​បី​បច្ចុប្បន្ន​ប្រទេសកម្ពុជា ត្រូវបានចាត់​ក្នុង​ចំណោមប្រទេស​គួរ​ព្រួយបារម្ភ​ហើយ​បាន​និង​កំពុង​រួម​គ្នា​ប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ប៉ុន្តែសម្តេច​ក៏​បានលើកឡើងដែរថា​ ​ការ​ជួញ​ដូរ​មនុស្ស​ គឺ​មិន​មែន​មាន​​​តែប្រទេសកម្ពុជាទេ ។សម្តេចតេជោ ហ៊ុន សែន ប្រមុខ នៃ​រាជ​រដ្ឋាភិបាល​បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ ខណៈ​អញ្ជើញ​ជា​អធិបតី​ដ៏ខ្ពង់ខ្ពស់បើកវេទិកាអន្តរសាសនាថ្នាក់ជាតិ ដើម្បីប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស លើក​ទី៦ ក្រោមប្រធានបទ៖ «សូមកុំយកកម្ពុជា ជាគោលដៅប្រព្រឹត្តអំពើជួញដូរមនុស្ស» ។ក្នុងវេទិកានៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វានាព្រឹកថ្ងៃទី២៩កញ្ញានេះ សម្តេច​បានមានប្រសាសន៍ថា ឥឡូវនេះ រាជរដ្ឋាភិបាល​ក៏​ត្រូវ​ការ​ចូលរួម​ពី​គ្រប់​សាសនា​ ដើម្បី​ចូល​រួម​ប្រយុទ្ធ​ប្រឆាំងនឹ​ងការជួញដូរមនុស្ស។ ប៉ុន្តែទោះជាយ៉ាងណា សម្តេចបានវាយតម្លៃថា ប្រសិន​បើ​គ្មាន​ការបកស្រាយច្បាស់លាស់ទេ ប្រទេសរបស់​យើង​គេ​អាច​បក​ស្រាយ​អាក្រក់​បំផុត​នៅ​លើ​ពិភពលោក។ សម្តេច​មាន​ប្រសាសន៍ថា ស្ថានភាពនៃការជួញដូរមនុស្ស ឧក្រិដ្ឋកម្ម ឬ​ចំណាក​ស្រុក​គឺ​មិន​មែនមានតែកម្ពុជា១ទេ យ៉ាងណាមិញ ដូចជាសហរដ្ឋអាមេរិកជាដើម កន្លង​មក​អតីត​ប្រធានាធិបតី សហរដ្ឋអាមេរិក ដូណាល់ត្រាំ រហូតចង់ធ្វើរបងខ័ណ្ឌរវាងអាមេរិក និងមិចស៊ិច មិន​ឱ្យ​មាន​ការ​ឆ្លងចូលពីមិចស៊ិច ចូលអាមេរិកជាដើមនោះ។សម្តេចបានផ្តាំផ្ញើឱ្យគ្រប់តួអង្គទាំងអស់ធ្វើសកម្មភាពព្រមៗគ្នាទៅលើការបង្រ្កាបគ្រឿងញៀន ល្បែង​ស៊ីសងខុសច្បាស់ និងជនប្រព្រឹត្តិបទល្មើសដែលនាំទៅដល់ការជួញដូរមនុស្ស ហើយ​ត្រូវ​ស្រាវ​ជ្រាវ​យក​ជនប្រព្រឹត្តិបទល្មើស នៃការជួញដូរមនុស្សមកផ្តន្ទាទោសតាមច្បាប់ ជាពិសេស​ត្រូវ​មាន​ការ​ត្រៀមបង្ការ ទប់ស្កាត់នូវរឿងអកុសល ទាំងអស់នេះ តាមរយៈវិធានការអប់រំ វិធានការ​ច្បាប់ ជាពិសេស​កុំ​ឱ្យកូ​ន​ចៅ​របស់​យើង​ក្លាយ​ជា​អ្នក​រង​គ្រោះ​ដោយ​សារ​តែអំ​ពើ​ខុស​ច្បាប់​ទាំង​អស់​នេះ និងកុំឱ្យប្រទេសរបស់យើងក្លាយជាជំរក នៃអំពើវេរកម្ម និងធ្វើការគ្រប់គ្រងអាវុធឱ្យត្រឹមត្រូវ៕

សម្ដេចតេជោ៖ “យើង​មិន​ដែល​និយាយ​ថា​ប្រទេស​យើង​ល្អឥ​តខ្ចោះនោះទេ​ តែវាក៏មិនអាក្រក់​ដូចជនអគតិ ឬបរទេសខ្លះចោទប្រកាន់នោះដែរ”

2022/09/29 08:45:33 am        711
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ជា​អធិបតីភាពប្រារព្ធក្នុង «វេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦» ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ជ្រោយចង្វារ។ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសថា យើង​មិន​ដែល​និយាយ​ថា​ប្រទេស​យើង​ល្អឥ​តខ្ចោះនោះទេ តែវាក៏មិនអាក្រក់ដូចជនអគតិ ឬបរទេសខ្លះចោទប្រកាន់ និង​វាយ​តម្លៃ​នោះ​ដែរ បញ្ហា​ទាំង​ឡាយ កម្ពុជាមានឆន្ទៈក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយ។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការជួញដូរមនុស្ស មិនត្រឹមតែកើតនៅតំបន់អាស៊ី ឬ​អាហ្វ្រិកទេ វាបានកើតឡើងទូទាំងពិភពលោក ដែលទាមទារឱ្យយើងទាំងអស់គ្នា និង​គ្រប់​ជាតិ​សាសន៍ សាសនា រួមគ្នាដោះស្រាយ និងប្រយុទ្ធប្រឆាំង ដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។ 

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រារព្ធ «វេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦»

2022/09/29 07:38:52 am        500
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីប្រារព្ធក្នុង «វេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦» ឆ្នាំ២០២២ នៅព្រឹក ថ្ងៃព្រហស្បតិ៍​ ៤កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័ណជ្រោយចង្វារ។ កម្មវិធីនេះ គឺជាការបង្ហាញនូវភាពសុខដុមរមនា នៃសាសនានៅកម្ពុជា ដែលតែងតែឯកភាព សហការ គាំទ្រគ្នាទៅវិញទៅមក ដោយភាពទន់ភ្លន់ មិនមានទំនាស់ មិនប្រទូសរ៉ាយគ្នា មិនបង្កឱ្យមានការបែកបាក់ និងគ្រោះមហន្តរាយក្នុងសង្គម។ ផ្ទុយទៅវិញ ភាពសុខុដុម នៃសាសនា បានដើរតួជាគន្លឹះក្នុងការកសាងនូវសន្តិភាពផ្លូវចិត្ត របស់បុគ្គល និងសន្តិសុខសង្គម ព្រមទាំងជួយពង្រឹងស្មារតី មនុស្សគ្រប់រូបឲ្យរឹងប៉ឹង រួមគ្នាតស៊ូ ជម្នះនឹងការញុះញង់ អូសទាញ ដែលជាល្បិចកលឧក្រិដ្ឋជនជួញដូរមនុស្ស។កម្មវិធីវេទិកាអន្តរសាសនា តែងតែត្រូវបានរៀបចំជារបៀបមិទ្ទិញទ្រង់ទ្រាយធំ ដោយមានអ្នកដឹកនាំនិកាយសាសនាទាំងឡាយ ចូលរួមប្រារព្ធពិធីតាមបែបសាសនានីមួយៗ ក្នុងពេលតែមួយ ទីកន្លែងតែមួយ គោលដៅតែមួយ ដោយឯកភាពគ្នា និងដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ យ៉ាងច្រើនកុះករ។ នៅឆ្នាំ២០២០-២០២១ គឺជាពេលវេលាដ៏លំបាក ដែលថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រូពេទ្យ អាជ្ញាធរ ក៏ដូចជាប្រជាពលរដ្ឋ បាននិងកំពុងតស៊ូ ទប់ទល់នឹងបញ្ហាប្រឈម ដែលបង្កឡើងដោយការរាតត្បាត នៃជំងឺកូវីដ១៩ និងមេរោគបំប្លែងថ្មី ដែលគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មិនបានរៀបចំកម្មវិធីទ្រង់ទ្រាយធំឡើយ។ វេទិកាអន្តរសាសនាលើកទី៦ ឆ្នាំ២០២២ នឹងមានការចូលរួមពីថ្នាក់ដឹកនាំ ព្រះពុទ្ធសាសនា មូស្លីម កាតូលិក គ្រិស្តបរិស័ទបំណងល្អ ប្រូតេស្តង់ និងអ្នកជំនឿផ្សេងៗទៀត ព្រមទាំងតំណាងអង្គការជាតិ-អន្តរជាតិមួយចំនួន ដែលកំពុងបំពេញការងារពាក់ព័ន្ធការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា ប្រមាណ ១,៥០០អង្គ/នាក់៕

ការព្រមាន​អំពី​ទឹកជំនន់ ខណៈ​ព្យុះ Noru ជិត​មកដល់​ប្រទេស​ថៃ​

2022/09/28 03:18:03 pm        696
​ថៃ៖ មន្ត្រី​ប្រទេស​ថៃ​បាន​ចេញ​ការព្រមាន​អំពី​ភ្លៀង​ធ្លាក់​ខ្លាំង និង​ទឹកជំនន់​នៅ​ថ្ងៃ​ពុធ​នេះ​ដែល​នាំមក​ដោយ​ព្យុះ​ត្រូពិច Noru កំពុង​ខិត​ជិត​មកដល់ ដែល​ត្រូវ​បាន​គេ​រំពឹងថា​នឹង​មកដល់​ភាគ​ឦសាន​ប្រទេស​ថៃ​នៅ​ថ្ងៃ​ព្រហស្បតិ៍​។​ ​នាយកដ្ឋាន​ឧតុនិយម​បាន​និយាយ​ថា ព្យុះ​ដែល​បង្ក​ឱ្យ​មាន​បំណាក់​ដី​នៅ​ប្រទេស​វៀតណាម​ កំពុង​បក់​បោក​ឆ្ពោះ​ទៅ​ទិស​ខាងលិច​ក្នុង​ល្បឿន ២០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ដែល​ទៅកាន់​ប្រទេស​ឡាវ និង​ថៃ មាន​កម្លាំង​ខ្យល់​បក់​អតិបរមា ១៥០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​ អាជ្ញាធរ​រំពឹង​ថា ​ព្យុះ Noru នឹង​នាំមក​នូវ​ភ្លៀង​ធ្លាក់ និង​ទឹកជំនន់​ភ្លាមៗ​នៅ​ភាគ​ខាងជើង ភាគ​ឦសាន និង​ភាគ​កណ្តាល​ប្រទេស​ថៃ និង​រលក​កម្ពស់​ពី ៣ ទៅ ៥​ម៉ែត្រ​នៅ​ក្នុង​ឈូង​សមុទ្រ​ថៃ​ចាប់ពី​ថ្ងៃស្អែក​រហូតដល់​ថ្ងៃ​ទី១ ខែ​តុលា​។​ ​ភ្លៀង​បាន​ធ្លាក់​រួចហើយ​នៅ​ក្នុង​ខេត្ត Ubon Ratchathani ភាគ​ឦសាន ជា​តំបន់​មួយ​ដែល​ត្រូវ​បាន​គេ​រំពឹង​ថា ​រង​ការវាយប្រហារ​ខ្លាំង​បំផុត​ចាប់​តាំង​ពី​ព្រឹក​ថ្ងៃ​ពុធ​នេះ​។តំបន់​ជាច្រើន​បាន​ឃើញ​ទឹកជំនន់​រួចហើយ​ដែល​បណ្តាល​មក​ពី​ទឹកភ្លៀង​មូសុង​តាម​រដូវ ហើយ​នៅ​តំបន់​មួយ​ចំនួន​កំពុង​ជន់​លិច​ដែល​បណ្តាល​មកពី​ទឹក​ដែល​ហូរហៀរ​ចេញពី​ទន្លេ និង​ទំនប់ទឹក​ដែល​ពេញ​។​ ​អាជ្ញាធរ​បាន​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​តាម​ដង​ទន្លេ Moon ជម្លៀស​ខ្លួន​ទៅកាន់​ទី​ទួល​ខ្ពស់ ខណៈ​ទឹក​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ពេញ​ហៀរ​មក​លើ​ច្រាំងទន្លេ​។ មនុស្ស​ជាច្រើន​ភៀសខ្លួន​ទៅកាន់​ទីជម្រកបណ្តោះ​អាសន្ន​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅមុខ​សាលាក្រុង ហើយ​ចត​យានយន្ត​របស់​ពួកគេ​នៅ​លើ​ផ្លូវ​ហាយវ៉េ៕អត្ថបទ៖ ប៊ុនថន

រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី​ពិនិត្យ​ការហ្វឹកហាត់​របស់​ក្រុម​ទាហាន​បម្រុង​ដែល​បាន​កេណ្ឌ​

2022/09/28 02:53:56 pm        874
​រុស្ស៊ី៖ រដ្ឋមន្ត្រី​ការពារ​ជាតិ​រុស្ស៊ី​លោក Sergei Shoigu ត្រូវ​បាន​គេ​មើល​ឃើញ​នៅ​ក្នុង​វីដេអូ​ ដែល​ចេញ​ផ្សាយ​ដោយ​ក្រសួងការពារជាតិ​រុស្ស៊ី​កាលពី​ថ្ងៃ​អង្គារ កំពុង​ពិនិត្យមើល​ការ​ហ្វឹកហាត់​របស់​ក្រុម​ទាហាន​បម្រុង​ដែល​ត្រូវ​បាន​កេណ្ឌ​។ សេចក្ដីថ្លែងការណ៍​ដែល​បាន​ចេញ​ដោយ​ក្រសួងការពារជាតិ​បាន​និយាយ​ថា លោក Shoigu បាន​ពិនិត្យ​ការ​ហ្វឹក​ហាត់​ផ្នែក​យុទ្ធវិធី និង​ផ្នែក​វេជ្ជសាស្ត្រ​នៅ​ទីតាំង​ហ្វឹកហាត់​យោធា​មួយ​កន្លែង​។​ វិមាន​ក្រឹម​ឡាំង​កាលពី​សប្តាហ៍​មុន​បាន​ប្រកាស​ពី​ការ​កេណ្ឌ​កងទ័ព​មួយ​ផ្នែក ​ដើម្បី​បន្ថែម​ទាហាន​យ៉ាង​ហោច​ណាស់ ៣​សែន​នាក់​ទៅ​ចូល​ជាមួយ​កងកម្លាំង​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ​ក្នុង​ការ​ដំណើរ​ការ​បោះឆ្នោត​ប្រជាមតិ​នៅ​ក្នុង​តំបន់​ដែល​បាន​ចូល​កាន់កាប់​។ នៅ​ប្រទេស​រុស្ស៊ី ស្ទើរតែ​គ្រប់​បុរស​ទាំងអស់​ត្រូវ​បាន​ចាត់​ទុក​ថា​ ជា​ទាហាន​បម្រុង​រហូតដល់​អាយុ ៦៥​ឆ្នាំ​។ ការ​មាន​បទ​ពិសោធន៍​ប្រយុទ្ធ ឬ​បម្រើ​យោធា​ពី​មុន​មកត្រូវ​បាន​ចាត់ទុកថា​ ជា​កត្តា​ចម្បង​ក្នុង​ការ​កេណ្ឌ​កម្លាំង​។​​ការ​តវ៉ា​ជាច្រើន​បាន​ផ្ទុះឡើង​នៅ​ទូទាំង​ប្រទេស ហើយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី​បាន​រាយការណ៍​ពី​ការ​កើន​ឡើង​ ការវាយប្រហារ​ដោយ​បង្ក​អគ្គិភ័យ​ទៅលើ​ការិយាល័យ​ចុះឈ្មោះ​យោធា​។ ទាហាន​បម្រុង​នៅ​ទីក្រុង Sevastapol តំបន់​ Crimea ត្រូវ​បាន​គេ​មើល​ឃើញ​កំពុង​ឡើង​ជិះ​រថយន្ត​ក្រុង ខណៈ​ការ​កេណ្ឌ​កម្លាំង​បាន​បន្ត​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃ​អង្គារ​៕អត្ថបទ៖ ប៊ុនថន

សារព័ត៌មាន Bloomberg៖ ​អាមេរិក​កំពុង​ប្រុងប្រយ័ត្ន ខណៈ​អឺរ៉ុប​ជិត​អស់​អាវុធ​សម្រាប់​ផ្ដល់​ឲ្យ​អ៊ុយ​ក្រែ​ន​

2022/09/28 02:27:07 pm        839
​អ៊ុយក្រែន៖ សារព័ត៌មាន Bloomberg បាន​រាយការណ៍​ថា ពុំមាន​សញ្ញា​ដែល​ថា ក្រុម​អ្នកគាំទ្រ​ទីក្រុង Kiev នៅ​ក្នុងសហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​នឹង​បង្កើន​ការ​ដឹកជញ្ជូន​អាវុធ​ទៅកាន់​អ៊ុយ​ក្រែ​ន ​ឆ្លើយតប​ទៅ​នឹង​ការ​កេណ្ឌ​កម្លាំងទ័ព​មួយផ្នែក​នៅក្នុង​ប្រ​ទេស​រុស្ស៊ីទេ​។​ក្រុម​មន្ត្រី​នៅ​ក្នុង​ទីក្រុង Kiev​ និយាយ​ថា​ ពួកគេ​ត្រូវការ​ប្រព័ន្ធ​បាញ់​គ្រាប់​រ៉ូ​កែ​ត​ពហុ​ជំនាញ និង​រថក្រោះ​បន្ថែម​ទៀតដើម្បី​ជួយ​នូវ​អ្វី​ដែល​ពួកគេ​ហៅថា​ការពង្រីក​សង្គ្រាម​ដោយ​រុស្ស៊ី ដោយ​សំដៅ​ដល់​សកម្មភាព​របស់​ទីក្រុង Moscow ក្នុង​ការ​កោះហៅ​ទាហាន​បម្រុង​ប្រមាណ​ ៣​សែន​នាក់​ដើម្បី​ពង្រឹងកម្លាំង​របស់​ខ្លួន​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ ​ប៉ុន្តែ​មន្ត្រីជាន់ខ្ពស់​មួយរូប​របស់​អឺរ៉ុប​ដែល​មិន​បញ្ចេញ​ឈ្មោះបាន​ប្រាប់​ទីភ្នាក់ងារ​នេះ​ថា វា​មិន​ទំនង​ជា​នឹងមាន​ការបង្កើន​ចំនួន​អាវុធ​ដ៏​ច្រើន​ដល់​ទី​ក្រុង Kiev ឬ​ថា​ មាន​បម្រាម​ថ្មី​ណាមួយ​នឹង​ត្រូវ​បាន​បំបែក​ដោយ​លោក​ខាងលិច ក្នុង​ការ​សម្រេច​ផ្ដល់​ប្រភេទ​អាវុធ​បែប​ណា​នោះ​ទេ​។​លោក​បាន​ពន្យល់​ថា នេះ​ដោយសារតែ​សហរដ្ឋអាមេរិក​មានការ​ប្រយ័ត្នប្រយែង​ ក្នុងការ​បង្កជម្លោះ​ដោយ​ផ្ទាល់​ជាមួយ​រុស្ស៊ី​តាមរយៈ​ការផ្ដល់​អាវុធ​ទំនើប​បន្ថែមទៀត ហើយ​ឃ្លាំង​ស្តុក​អាវុធ​ដ៏​សំខាន់​របស់​សហភាព​អឺរ៉ុប​ខ្លួនឯង​ពេលនេះជិត​អស់ហើយ​ដែរ​។ មន្ត្រី​ចំនួន​ ៤​នាក់​បាន​ប្រាប់​សារព័ត៌មាន Bloomberg ថា ពួកគេ​មើល​ពុំ​ឃើញ​សុចនាករណ៍​របស់​បណ្ដា​រដ្ឋាភិបាល​សហភាព​អឺរ៉ុប ក្នុង​ការ​ត្រៀម​ផ្ដល់​អាវុធ​ជុំ​ថ្មី​ដល់​អ៊ុយ​ក្រែ​ន​នោះទេ​៕អត្ថបទ៖ សុខមាន

ប្រទេស​ជាច្រើន​ថ្កោលទោស​រុស្ស៊ី​ចំពោះ​ការបោះឆ្នោត​ប្រជាមតិ​នៅ​តំបន់​របស់​អ៊ុយ​ក្រែ​ន

2022/09/28 12:37:41 pm        572
​អ៊ុយក្រែន៖ សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បាន​ថ្កោលទោស​ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃ​អង្គារ បន្ទាប់ពី​ការអះអាង​របស់ខ្លួន​ថា ប្រជាជន​ដ៏​ច្រើន​លើសលប់​បាន​គាំទ្រ​ការចូល​ជាមួយ​រុស្ស៊ី​ នៅក្នុង​ការបោះឆ្នោតប្រជាមតិ​ដែល​រៀបចំ​តាម​ដំណាក់កាល​។ មន្ត្រី​គាំទ្រ​ក្រុង​មូ​ស្គូ​បាន​និយាយថា ​តំបន់​ដែល​បាន​ចូលកាន់​កាប់​ចំនួន៤ ​របស់​អ៊ុយ​ក្រែ​ន​បាន​បោះឆ្នោត​ឲ្យ​ចូលរួម​ជាមួយ​រុស្ស៊ី​។ យោងតាម​មន្ត្រី​បោះឆ្នោត​ដែល​តែងតាំង​ដោយ​រុស្ស៊ី​បាន​ឲ្យ​ដឹងថា ៩៣% នៃ​សន្លឹកឆ្នោត​ដែល​បាន​បោះ​នៅក្នុង​តំបន់ Zaporizhzhia គាំទ្រ​ការដាក់បញ្ចូល​ជា​ឧបសម្ព័ន្ធ ខណៈ​ ៨៧%​ នៅក្នុង​តំបន់ ​Kherson, ៩៨%​ នៅក្នុង​តំបន់ ​Luhansk និង ៩៩​% នៅ Donetsk​។​ ​ការបោះឆ្នោត​ប្រជាមតិ​បានចាប់ផ្តើម​ចាប់​តាំង​ថ្ងៃទី២៣ ខែកញ្ញា ដោយមាន​មន្ត្រី​ប្រដាប់អាវុធ​ទៅ​ប្រមូល​សន្លឹកឆ្នោត​ពី​លំនៅឋាន​មួយ​ទៅ​លំនៅឋាន​មួយ​។ សន្លឹកឆ្នោត​បាន​សួរ​ពលរដ្ឋ​ថា ​តើ​ពួកគេ​ចង់ឱ្យ​តំបន់​នេះ​ត្រូវបាន​ដាក់បញ្ចូល​ជាមួយ​ប្រទេស​រុស្ស៊ី​ដែរ ឬទេ​។ កាលពី​ឆ្នាំ២០១៤ អាជ្ញាធរ​រុស្ស៊ី​បានធ្វើ​ប្រជាមតិ​ស្រដៀង​គ្នា​នេះ​នៅលើ​ឧបទ្វីប​គ្រី​មៀ​របស់​អ៊ុយ​ក្រែ​ន​ ក្រោម​ការឃ្លាំមើល​យ៉ាង​ដិតដល់​របស់​ទាហាន​រុស្ស៊ី​។ ផ្អែកលើ​ការបោះឆ្នោត រុស្ស៊ី​បានដាក់​បញ្ចូល​ឧបសម្ព័ន្ធ​ឧបទ្វីប​គ្រី​មៀ លោក ​Puitin ​បានលើកឡើង​ពី​ការការពារប្រជាជន​រុស្សី​ដែល​រស់នៅក្នុង​តំបន់​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន​។​ ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​ថ្លែង​ទៅកាន់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ នៅក្នុង​សុន្ទរកថា​តាម​អ៊ីនធឺណិត​កាលពី​ថ្ងៃ​អង្គារ​ភ្លាមៗ ​បន្ទាប់ពី​ដឹងថា ​មន្ត្រី​គាំទ្រ​ទីក្រុង​មូ​ស្គូ​បាន​និយាយថា​ ប្រជាជន​នៅក្នុង​តំបន់ Zaporizhzhia បាន​បោះឆ្នោត​ឱ្យចូល​រួមជាមួយ​ប្រទេស​រុស្ស៊ី​។ លោក Zelenskyy និយាយថា នៅ​ចំពោះមុខ​ក្រសែភ្នែក​របស់​ពិភពលោក​ទាំងមូល ប្រទេស​រុស្ស៊ី​កំពុង​បោះឆ្នោត​ប្រជាមតិ​ដែល​គេ​ហៅថា ​ជា​ការបោក​បញ្ឆោត​នៅលើ​ទឹកដី​របស់​អ៊ុយ​ក្រែ​ន​ដែល​បាន​ចូលមក​កាន់កាប់៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គិតត្រឹមត្រីមាសទី១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានបញ្ចេញឥណទានមានទឹកប្រាក់ ៥,៤ ពាន់លានដុល្លារ
06/19/2026 09:06 PM
មន្ត្រីអាមេរិក៖ អ៊ីស្រាអែល និងហេសបូឡា ព្រម​ព្រៀង​មាន​​បទ​ឈប់បាញ់ចាប់ពីថ្ងៃទី១៩ ខែមិថុនា
06/19/2026 08:06 PM
លោក Trump បញ្ជាក់​ថា សង្គ្រាមធ្វើឲ្យ​អ៊ីរ៉ង់ខ្សោយ និង​បដិសេធ​ការ​រិះគន់​របស់​ក្រុម​ប្រជាធិបតេយ្យ​
06/19/2026 08:06 PM
មនុស្ស ១៨នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់
06/19/2026 08:06 PM
ទីក្រុងតំបន់ភ្នំហេមពាន្តរបស់ឥណ្ឌា ប្រែក្លាយជាគំនរសំរាម ដោយសារភ្ញៀវទេសចរច្រើន
06/19/2026 08:06 PM
ទីភ្នាក់ងារទេសចរណ៍ចិនចាប់​ផ្ដើម​ដំណើរកម្សាន្តជាក្រុមទៅ​ជប៉ុនឡើងវិញ តែ​ខ្លះបញ្ឈប់ការលក់ក្រោយ​មក​
06/19/2026 08:06 PM
លីបង់ថ្កោលទោសការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែល និងជំរុញឲ្យ​មាន «បទឈប់បាញ់គ្រប់ជ្រុងជ្រោយ​»
06/19/2026 08:06 PM
ការបំផ្ទុះគ្រាប់បែក ២ផ្សេងគ្នា បណ្តាលឲ្យ​នគរបាល​រងរបួស ក្នុងខេត្ត Yala និង​ Pattani របស់​​ថៃ
06/19/2026 08:06 PM
ទីភ្នាក់ងារតាមដាន៖ ការឆ្លងកាត់របស់​នាវា នៅ​ចក្រសមុទ្រ​ Hormuz កើនឡើង ក្រោយ​មាន​កិច្ចព្រមព្រៀង
06/19/2026 07:06 PM
ពលរដ្ឋអ៊ីស្រាអែលរស់នៅតំបន់ព្រំដែន ព្រួយបារម្ភពីកិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់
06/19/2026 07:06 PM