សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតអបអរសាទរ  ថ្វាយសម្តេចព្រះវររាជមាតាជាតិខ្មែរ ត្រូវបានសហគមន៍ OB-PS ថ្វាយនូវពានសមាជិកភាពកិត្តិយសជើងឯក “Champions Award”
កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណា​លើកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរី (FTA)
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្រាបបង្គំអបអរសាទរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលទទួលបានការថ្វាយ «ពានសមាជិកភាពជើងឯក» ពី OB-PS

ព័ត៌មានសំខាន់ៗ

ប្រជាជន​រុស្ស៊ី​ប្រមាណ ៩៨,០០០​នាក់​បាន​ភៀសខ្លួន​ទៅ​ប្រទេស​កា​ហ្សា​ក់​ស្ថាន​ ដើម្បី​គេច​ពី​ការ​កេណ្ឌ​កម្លាំង

2022/09/28 11:50:48 am        615
​កា​ហ្សា​ក់​ស្ថាន​៖ មន្ត្រី​ប្រទេស​កា​ហ្សា​ក់​ស្ថាន​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ប្រជាជន​រុស្ស៊ី​ប្រមាណ ៩៨,០០០​នាក់បាន​ឆ្លងចូលមកក្នុង​ប្រទេស​កា​ហ្សា​ក់​ស្ថាន ចាប់តាំងពី​ប្រធានាធិបតីលោក វ្ល៉ា​ឌី​មៀ ពូ​ទីន បានប្រកាស​ពី​ការ​កេណ្ឌ​ទ័ព​មួយផ្នែក​នៃ​ក្រុម​ទាហាន​បម្រុង​ដើម្បី​ប្រយុទ្ធ​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ខណៈដែល​ក្រុម​បុរស​កំពុង​ព្យាយាម​គេច​ពី​ការ​កេណ្ឌ​កងទ័ព ដែល​បាន​បន្ត​ភៀសខ្លួន​តាមផ្លូវ​គោក និង​តាម​ផ្លូវអាកាស​ទៅកាន់​ប្រទេសជិតខាង​។ ​ប្រទេស​កា​ហ្សា​ក់​ស្ថាន និង​ហ្ស​ក​ហ្ស៊ីដែល​ប្រទេស​ទាំង២ ​ជា​ផ្នែក​របស់​អតីត​សហភាពសូវៀត ទំនងជា​គោលដៅ​ពេញនិយម​បំផុត​សម្រាប់​អ្នក​ដែល​ឆ្លងកាត់​ដោយ​រថយន្ត កង់ ឬ​ដោយ​ថ្មើរជើង​។ អ្នក​ដែលមាន​ទិដ្ឋាការ​សម្រាប់​ប្រទេស​ហ្វាំ​ង​ឡង់ ឬ​ន័​រវេ​សក៏ត្រូវ​បាន​ចូលមក​តាម​ផ្លូវគោក​ផងដែរ​។ សំបុត្រ​យន្តហោះ​ទៅ​ក្រៅប្រទេស​បាន​លក់​អស់យ៉ាង​ឆាប់រហ័ស ទោះបីជា​តម្លៃ​ឡើង​កប់​ពពក​ក៏ដោយ​។​ ​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយថា មានតែ​មនុស្ស​ប្រមាណ ៣សែន​នាក់​ប៉ុណ្ណោះ​ដែល​នឹងមាន​ការប្រយុទ្ធ ឬ​បម្រើ​ផ្នែក​យោធា​ផ្សេងទៀត​នឹងត្រូវ​បាន​កេណ្ឌ ប៉ុន្តែ​របាយការណ៍​បាន​លេច​ចេញពី​តំបន់​ផ្សេងៗ​របស់​រុស្ស៊ី​ថា ​អ្នក​ជ្រើសរើស​កំពុង​ប្រមូល​បុរសៗ​នៅ​ក្រៅពី​របាយការណ៍​នេះ​។នោះបាន​ជំរុញឱ្យមាន​ការភ័យខ្លាច​ចំពោះ​ការ​កេណ្ឌ​កម្លាំង​កាន់តែ​ទូលំទូលាយ បណ្តាល​ឲ្យ​មនុស្ស​គ្រប់​វ័យ និង​គ្រប់​មជ្ឈដ្ឋាន​គេច​ទៅកាន់​ព្រលានយន្តហោះ និង​ទៅកាន់​ច្រកព្រំដែន​។ ​នៅក្នុង​ការប្រកាស​អំពី​ចំនួន​ប្រជាជន​រុស្សី​ដែល​ឆ្លងកាត់​ព្រំដែន រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កា​ហ្សា​ក់​ស្ថានលោក Marat Akhmetzhanov បាន​និយាយថា អាជ្ញាធរ​នឹងមិន​បញ្ជូន​អ្នក​ដែល​គេច​ពី​ការ​កេណ្ឌ​ទ័ព​ឲ្យ​ត្រឡប់​ទៅ​ប្រទេស​របស់​ពួកគេ​វិញ​នោះទេ លុះត្រាតែ​ពួកគេ​ស្ថិតក្នុង​បញ្ជី​ដែល​អន្តរជាតិ​ត្រូវការ​សម្រាប់​ការចោទប្រកាន់​ពីបទ​ឧក្រិដ្ឋ​ផ្សេងៗ៕អត្ថបទ៖ ប៊ុនថន

រុស្ស៊ី​ចេញ​ការព្រមាន​នុយក្លេអ៊ែរ​ថ្មី ខណៈ​ឈ្នះ​ការបោះឆ្នោត​ប្រជាមតិ​ក្នុង​ដែនដី​គ្រប់គ្រង​នៅ​អ៊ុយ​ក្រែ​ន

2022/09/28 11:20:42 am        718
​រុស្ស៊ី៖ សម្ព័ន្ធមិត្ត​របស់លោក​ប្រធានាធិបតី Vladimir Putin បានចេញ​ការព្រមាន​នុយក្លេអ៊ែរ​ថ្មី​ដ៏​ម៉ឺង​ម៉ាត់​មួយ​ដល់​អ៊ុយ​ក្រែ​ន និង​លោក​ខាងលិច​កាលពី​ថ្ងៃ​អង្គារ​ ខណៈ​រុស្ស៊ី​បាន​ចាប់ផ្ដើម​បញ្ចេញ​លទ្ធផល​នៃ​ការបោះឆ្នោត​ប្រជាមតិ ស្រប​ពេល​ត្រៀម​ដាក់បញ្ចូល​តំបន់​ទាំង​៤ របស់​អ៊ុយ​ក្រែ​ន​ចូល​ជា​ឧប​សម្ព័ន្ធ​។​ ​ប៉ុន្តែ​ទីប្រឹក្សា​មួយ​រូប​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​ប្រាប់​សារ​ព័ត៌មាន Reuters ថា ទីក្រុង Kyiv នឹង​មិន​ចុះ​ញ៉ម​ដោយសារតែ​ការ​គំរាមកំហែង​នុយក្លេអ៊ែរ ឬ​ការ​បោះ​ឆ្នោត​ដាក់បញ្ចូល​ជា​ឧប​សម្ព័ន្ធ​នោះ​ទេ ហើយ​អ៊ុយ​ក្រែ​ន​នឹង​បង្កើន​ផែនការ​ដណ្ដើម​យក​មក​វិញ ​នូវ​ដែនដី​ទាំងអស់​ដែល​ត្រូវ​បាន​គ្រប់គ្រង​ដោយ​កម្លាំង​រុស្ស៊ី។ ​ការព្រមាន​នុយក្លេអ៊ែរ​កាលពី​ថ្ងៃ​អង្គារ​ពី​សំណាក់​លោក Dmitry Medvedev អនុប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​រុស្ស៊ី គឺជា​ការព្រមាន​មួយ​ក្នុងចំណោម​ការព្រមាន​ជាច្រើន​ចេញ​ដោយ​លោក Putin និង​មនុស្ស​ជំនិត​របស់លោក​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ​។​ ​ជា​លើកដំបូង​ដែល​លោក Medvedev បាន​ព្យាករណ៍​ថា សម្ព័ន្ធ​យោធា​ណា​តូនឹងមិន​លូកដៃ​ចូល​ដោយផ្ទាល់​ទៅក្នុង​សង្គ្រាម​អ៊ុយ​ក្រែ​ន ប្រសិន​បើទីក្រុង Moscow វាយប្រហារ​អ៊ុយ​ក្រែ​ន​ដោយ​ប្រើ​អាវុធ​នុយក្លេអ៊ែរ​៕អត្ថបទ៖ សុខមាន

ចំនួន​អ្នកស្លាប់​ដោយសារ​លិច​សាឡាង​ក្រុម​អ្នក​ធម្ម​យាត្រា​នៅ​បង់​ក្លា​ដែ​សបាន​កើនឡើង​ដល់ ​៦៦​នាក់

2022/09/28 10:53:56 am        588
​​បង់​ក្លា​ដែ​ស៖ ក្រុមមន្ត្រី​បាន​និយាយថា ក្រុម​អ្នក​ជួយសង្គ្រោះ​ក្នុង​ប្រទេស​បង់​ក្លា​ដែ​ស​ភាគ​ខាងជើង កាលពី​ថ្ងៃ​អង្គារ​បាន​រក​ឃើញ​សាកសព​ជាច្រើន​នាក់​បន្ថែម​ទៀត ​ពីសា​ឡាង​ដែល​ផ្ទុក​អ្នក​ធម្ម​យាត្រា​ហិណ្ឌូ​លើស​ចំណុះ​បាន​លិច ក្នុង​មហន្តរាយ​មួយ​ក្នុងចំណោម​មហន្តរាយ​ដ៏​ធ្ងន់ធ្ងរ​បំផុត​តាម​ដង​ទន្លេ​នា​ពេល​ថ្មីៗ​នេះ ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ​៦៦​នាក់។ ​លោក Dipankar Roy មន្ត្រី​ជាន់ខ្ពស់​របស់រ​ដ្ឋា​ភិ​បាល​ក្នុងស្រុក Panchagarh ជាទី​ដែល​សាឡាង​បាន​លិច​កាលពី​ថ្ងៃអាទិត្យ​បាន​និយាយ​ថា មនុស្ស​ហោច​ណាស់​ ១៥​នាក់​នៅ​តែ​បាត់​ខ្លួន​នៅឡើយ​។ ​យោង​តាម​វីដេអូ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក ក្រុម​អ្នក​ធម្ម​យាត្រា​ប្រមាណ​ ១០០​នាក់​បាន​ឆ្លងទន្លេ Karatoa ក្នុង​តំបន់ Boda​ ដើម្បី​អបអរសាទរ​ពិធីបុណ្យ​សាសនា​ក្នុង​ព្រះវិហារ​មួយ​ នៅ​ពេល​ដែល​សាឡាង​របស់​ពួកគេ​បាន​ក្រឡាប់​លិច។ ​ប្រមាណ ​៨%​ នៃ​ប្រជាជន​ជាង ​១៦០​លាន​នាក់​ក្នុង​ប្រទេស​បង់​ក្លា​ដែ​ស​កាន់សាសនា​ហិណ្ឌូ។ឧបទ្ទវហេតុ​លិច​សាឡាង​តែង​កើតឡើង​ជា​ធម្មតា ដោយសារ​ការ​បើក​នាវា​ខ្វះ​ការប្រុងប្រយ័ត្ន ការ​ផ្ទុក​មនុស្ស​លើស​ចំណុះ និង​ការ​អនុវត្តន៍​ច្បាប់​ធូរ​រលុងក្នុង​ប្រទេស​ទំនាប​ខ្វែង​ខ្វាត់​ដោយ​ទន្លេ​ប្រមាណ​ ១៣០។​ កាលពី​ឆ្នាំមុន ការ​លិច​នាវា​ចម្លង​មួយ​បាន​ឆក់​យក​ជីវិត​មនុស្ស​យ៉ាងហោចណាស់ ៣៤​នាក់ ចំណែក​អគ្គិភ័យ​នៅ​លើ​សាឡាង​មួយ​ផ្សេងទៀត​បាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់ ​៣៩​នាក់៕អត្ថបទ៖ សុខមាន

ពលរដ្ឋ​រាប់​លាន​នាក់​ក្នុង​រដ្ឋ Florida ត្រូវ​បាន​ជំរុញ​ឲ្យ​ជម្លៀស​ចេញពី​លំនៅឋាន​ ខណៈ​ព្យុះសង្ឃរា​អាយ​អិន​ចូល​មក​កាន់តែ​ជិត

2022/09/28 10:30:04 am        480
​សហរដ្ឋអាមេរិក៖ ប្រជា​ពលរដ្ឋ​នៅ​ក្នុង​តំបន់​ឆ្នេរសមុទ្រ​របស់​រដ្ឋ Florida កាលពី​ថ្ងៃ​អង្គារ​បាន​បិទទ្វារ​បង្អួច​ផ្ទះ​របស់​ពួកគេ ដោយ​បាន​ចាកចេញ​តាម​រថយន្ត​ឆ្ពោះ​ទៅ​កាន់​តំបន់​មាន​សុវត្ថិភាព ខណៈ​ព្យុះ​សង្ឃរា​អាយ​អិន​ (Ian) ​ជិត​ចូល​មកដល់ ដែល​គំរាមកំហែង​កាន់​តែ​ខ្លាំង​ពី​ការ​មក​ដល់​នៃ​ព្យុះ​ដ៏​មាន​ឥទ្ធិពល​បំផុត និង​ជំនន់​ទឹកភ្លៀង​នៅ​តំបន់​មួយ​ចំនួន​។​ដោយ​បក់​បោក​ពាសពេញ​តំបន់​សមុទ្រ​កា​រ៉ា​អ៊ី​ប​នៅ​លើ​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​រដ្ឋ Florida ព្យុះសង្ឃរា​អាយ​អិនបាន​វាយប្រហារ​ចូល​ប្រទេស​គុយបា បង្ខំ​ឲ្យ​មនុស្ស​ជាច្រើន​ជម្លៀស​ចេញពី​លំនៅឋាន កាត់ផ្ដាច់​ចរន្ត​អគ្គិសនី​សម្រាប់​ពលរដ្ឋ​រាប់​ម៉ឺន​នាក់ និង​ជន់​លិច​ភូមិ​នេសាទ​នានា​។​ ពលរដ្ឋ Florida ជាង​ ២​លាន​ ៥​សែន​នាក់​ស្ថិត​ក្រោម​បញ្ជា​ឲ្យ​ជម្លៀស ឬ​ព្រមាន​ពី​ការវាយប្រហារ​ដោយព្យុះនៅ​លើ​ផ្លូវ​​ព្យុះ​សង្ឃរា​កម្រិត​៣ ​ដែល​នឹង​មកដល់​នៅ​ល្ងាច​ថ្ងៃ​ពុធ​នេះ​នៅ​តាម​តំបន់​ជាប់​ឆ្នេរសមុទ្រ​។​ព្យុះសង្ឃរា​កម្រិត​៣ ​នេះ​បាន​បក់​នាំ​ខ្យល់​កម្លាំង​អតិបរមា​រហូតដល់ ២០៨​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ យោង​តាម​មន្ទីរ​ព្យាករណ៍​អាកាសធាតុ​ជាតិ តំបន់​ខ្លះ​នៃ​ភាគ​កណ្ដាល​រដ្ឋ Florida អាច​មើល​ឃើញ​កម្រិត​ទឹកភ្លៀង ០.៦​ម៉ែត្រ​ដោយ​សារ​តែ​ព្យុះ​សង្ឃរា​អាយ​អិន​៕អត្ថបទ៖ សុខមាន

រុស្ស៊ីអះអាង​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​ប្រជាមតិ​ក្នុង​តំបន់​ ៤ ​របស់​អ៊ុយ​ក្រែ​ន​

2022/09/28 09:58:00 am        605
​រុស្ស៊ី៖ ក្រុមមន្ត្រី​ដែល​លើក​បន្តុប​ដោយ​រុស្ស៊ី​នៅ​ក្នុង​តំបន់​គ្រប់គ្រង​នៃ​ប្រទេស​អ៊ុយ​ក្រែ​ន ​បាន​រាយ​ការណ៍​ពី​ការគាំទ្រ​ដោយសំឡេង​ភាគច្រើន​លើស​លុបនៃ​ការបោះឆ្នោត​ចូលរួម​ជាមួយ​រុស្ស៊ី ខណៈ​សហរដ្ឋអាមេរិក​គ្រោង​ប្រើ​សេចក្ដី​សម្រេច​របស់​អង្គការសហប្រជាជាតិ​ ថ្កោលទោស​ការ​ធ្វើ​ប្រជាមតិ​នេះ​ថា ​ជា​ទង្វើ​គ្មាន​ការ​អៀនខ្មាស់ ហើយ​ទីក្រុង Moscow នៅតែ​ផ្គើន​។ ​អឺរ៉ុប​កំពុង​ស៊ើប​អង្កេត​នូវ​អ្វី​ដែល​ប្រទេស​អាល្លឺម៉ង់ ស៊ុយអែត និង​ដា​ណឺ​ម៉ាក​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា​ មានការ​វាយប្រហារ​នានា​ដែល​បាន​បណ្ដាល​ឲ្យ​បែក​ធ្លាយ​បំពង់​បង្ហូរ​ឧស្ម័ន ​ចេញពី​បំពង់​បង្ហូរ​ថាមពល​របស់​រុស្ស៊ី។ ​ប៉ុន្តែ​នៅតែ​មិនទាន់​បាន​ដឹង​ច្បាស់​នៅឡើយ​ថា ​តើន​រណា​អាច​ស្ថិតនៅ​ពីក្រោយ​ការវាយប្រហារ​នេះ​។ ​ការបោះឆ្នោត​ដែល​បាន​រៀប​ចំ​យ៉ាង​ប្រញាប់ប្រញាល់​បាន​កើត​ឡើង​រយៈពេល​ជាង​ ៥​ថ្ងៃ​ក្នុង​តំបន់ Donetsk និង Luhansk ភាគ​ខាងកើត និង​នៅ​ក្នុង​តំបន់ Zaporizhzhia និង Kherson របស់​ប្រទេស​អ៊ុយក្រែ​ន​រហូតដល់​ភាគ​ខាង​ត្បូង ដែល​មាន​ផ្ទៃដី​ប្រមាណ ១៥% នៃ​ដែនដី​របស់​អ៊ុយ​ក្រែ​ន​។​​យោង​តាម​ក្រុម​មន្ត្រី​ដែល​តែងតាំង​ដោយ​រុស្ស៊ី និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី លទ្ធផល​បឋម​បាន​ពី​ការ​បោះ​ឆ្នោត​កាលពី​ថ្ងៃ​អង្គារ​ទទួល​បាន​ពី ៨៧​% ដល់ ៩៨.៥% ដែល​ចង់​ចូលរួម​ជាមួយ​រុស្ស៊ី។ ប្រធាន​សភា​ជាន់​ខ្ពស់​រុស្ស៊ី​បាន​និយាយ​ថា សភា​អាច​នឹង​ពិចារណា​ដាក់បញ្ចូល​តំបន់​ទាំង​៤​ ជា​ឧប​សម្ព័ន្ធ​រុស្ស៊ី​នៅ​ថ្ងៃ​ទី​៤ ​ខែ​តុលា​ខាងមុខ​។ ​ប្រជាពលរដ្ឋ​ក្នុង​តំបន់ Luhansk សង្ឃឹម​ថា ការបោះឆ្នោត​ប្រជាមតិ​នេះ​នឹង​នាំ​មកវិញ​នៅ​សន្តិភាព​៕អត្ថបទ៖ សុខមាន

ជប៉ុននឹងបង្កើតរោងចក្រក្រុមហ៊ុនតូយ៉ូតា នៅប្រទេសកម្ពុជា

2022/09/28 09:43:12 am        780
ក្នុងឱកាសស្នាក់នៅប្រទេសជប៉ុនចូលរួមបុណ្យសពថ្នាក់ជាតិ របស់អតីតនាយករដ្ឋមន្ត្រីជប៉ុន អាបេ ស៊ីនហ្សូ សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញជួបសំដែងការគួរសម ឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន Fumio Kishida ផងដែរ។ជាមួយនឹងការរំលឹកការដែលសម្តេច និងឯកឧត្តម គីស៊ីដា ធ្លាប់បានជួបគ្នា៣លើករួចមកហើយនោះ សម្តេច​តេជោបានគូសបញ្ជាក់ថា សម្តេចសង្ឃឹមថានឹងបានជួបឯកឧត្តម គីស៊ីដា ហ្វុមិអូ សារជាថ្មីម្តងទៀតនៅកម្ពុជា​ដែលសម្តេចសូមអញ្ជើញឯឧ ទៅចូលរួមក្នុងកិច្ចប្រជុំកំពូល អាស៊ាន ជប៉ុន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខែវិច្ឆិកាខាងមុខនេះ។សម្តេចបានថ្លែងអំណរគុណចំពោះឯកឧត្ដម គីស៊ីដា ដែលបានគាំទ្រកម្ពុជាធ្វើជាប្រធានអាស៊ាននៅក្នុងឆ្នាំនេះ និង ថ្លែងអំណរគុណ ចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុនដែលបានថ្លែងសន្ទរកថា លើកពីការចូលរួមជាវិភាគទានពាក់ព័ន្ធនឹងប្រទេសកម្ពុជា ជាពិសេស ក្នុងក្របខណ្ឌការរក្សាសន្តិភាព ដែលជប៉ុនបានបញ្ជូនកងស្វ័យការពាររបស់ខ្លួនជាលើកដំបូងមកជួយដល់កម្ពុជាក្នុងក្របខណ្ឌក្រោមឆ័ត្រអង្គការសហប្រជាជាតិ ហើយឯកឧត្ដម ក៏បានលើកពីកម្ពុជាដែលបានបញ្ជូនកងកម្លាំងចូលរួមក្នុងប្រតិបត្តិការថែរក្សាសន្តិភាពនៅក្រោមឆ័ត្រអង្គការសហប្រជាជាតិផងដែរ។ សម្តេចក៏បានរំលឹកពីតួនាទីដ៏សំខាន់របស់ជប៉ុនក្នុងការចូលរួមស្វែងរកសន្តិភាពដល់ប្រទេសកម្ពុជា ហើយកិច្ចសហការជាង៣០ឆ្នាំកន្លងទៅនេះយើងនឹងបន្ត ចូលរួមនៅក្នុងប្រតិបត្តិការ រក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិនៅពេលខាងមុខទៀត។ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុនក៏បានថ្លែងអំណរគុណ សម្តេចតេជោដែលបានអញ្ជើញឯកឧត្តមពេលចូលរួម កិច្ចប្រជុំកំពូលអាស៊ានជប៉ុន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ានៅកម្ពុជាក្នុងខែវិច្ឆិកាខាងមុខនេះ។ ឯកឧត្តមក៏បានលើក ពីកិច្ចពិភាក្សាទ្វេភាគីរវាងជប៉ុន កម្ពុជាផងដែរ ជាពិសេសលើវិស័យសន្តិសុខ ហើយក៏បានថ្លែងអំណរគុណចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រីដែលកន្លងទៅបានទទួលនាវាជប៉ុនចូលចតកំពង់ផែ ខេត្តព្រះសីហនុ និងបានលើកឡើងពីការងារដែលត្រូវធ្វើបន្តដូចជាកិច្ចសហការលើវិស័យសេដ្ឋកិច្ច ជាពិសេសជប៉ុនបង្កើតរោងចក្រក្រុមហ៊ុនតូយ៉ូតានៅប្រទេសកម្ពុជា និងបានស្នើសម្តេចបន្តគាំទ្រក្រុមហ៊ុនជប៉ុនដែលបង្កើតនៅប្រទេសកម្ពុជា។ ទស្សនកិច្ចរបស់ឯកឧត្តមទៅកាន់ប្រទេសកម្ពុជានៅក្នុងខែវិច្ឆិកាខាងមុខនឹងបន្តពង្រឹងនិងពង្រីងកិច្ចសហប្រតិបត្តិការរវាងជប៉ុន កម្ពុជា ជាពិសេសធ្វើយ៉ាងណាបង្ហាញការខិតខំនិងយកចិត្តទុកដាក់ខ្ពស់ដល់កិច្ចហការទ្វេភាគីនិងជាមួយដៃគូពាក់ព័ន្ធហើយឆ្នាំក្រោយជាខួប៥០ឆ្នាំនៃកិច្ចសហការរវាងអាស៊ាន ជប៉ុន ឯកឧត្តមក៏បានស្នើសុំសម្តេចតេជោនាយករដ្ឋមន្ត្រីបន្តគាំទ្រជប៉ុនផងដែរ។ភាគីទាំងពីរក៏បានពិភាក្សាផ្លាស់ប្ដូរយោបល់ពាក់ព័ន្ធបញ្ហា តំបន់មួយចំនួន ដូចជាឧបទ្វីបកូរ៉េ បញ្ហាមីយ៉ាន់ម៉ា បញ្ហាសមុទ្រចិនខាងត្បូងនិង បញ្ហាសង្គ្រាមនៅប្រទេសអ៊ុយក្រេន។ ចំពោះបញ្ហាមីយ៉ាន់ម៉ា ឯកឧត្តមបានគូបបញ្ជាក់ ថា ឯកឧត្តមពិតជាអរគុណចំពោះការខិតខំប្រឹងប្រែងរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ខណៈដែលស្ថានភាពនៅមីយ៉ាន់ម៉ា គួរឱ្យព្រួយបារម្ភហើយជប៉ុននឹងបន្តគាំទ្រដល់ ការខិតខំរបស់អាស៊ានទាំងឡាយ។ ចំពោះបញ្ហានៅឧបទ្វីបកូរ៉េវិញ ឯកឧត្តមបានគូបញ្ជាក់ថានឹងបន្តសហការជាមួយសម្ដេចតេជោជាពិសេសពាក់ព័ន្ធនឹងបញ្ហានុយក្លេអ៊ែរ ដែលបញ្ហានុយក្លេអ៊ែរនៅតែជាបញ្ហាព្រួយបារម្ភរបស់ប្រជាជនជប៉ុន ក៏ដូចជាសហគមន៍អន្តរជាតិផងដែរ។ជាការឆ្លើយតបសម្ដេចតេជោនាយករដ្ឋមន្ត្រីបានគូបញ្ជាក់ថា ចំពោះបញ្ហាមីយ៉ាន់ម៉ាយើងនឹងបន្តការងារនេះក្នុងក្របខណ្ឌអាស៊ាន យើងនឹងបន្តជំរុញទោះជាបញ្ហាប្រឈមក៏ដោយយើងមិនបោះបង់ចោលការងារនេះទេ។ ចំពោះបញ្ហាផ្សេងៗទៀតដែលឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុនបានលើកឡើង សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថាយើងនឹងបន្តធ្វើការជាមួយគ្នា នៅពេលខាងមុខទៀត ហើយសម្ដេចរំពឹងថានឹងទទួលឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុននៅប្រទេសកម្ពុជាក្នុងខែវិច្ឆិកាខាងមុខ៕ 

សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូចាកចេញពីជប៉ុន វិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញហើយនៅព្រឹកនេះ

2022/09/28 08:25:17 am        493
ភ្នំពេញ៖ នៅវេលាម៉ោង១០ព្រឹក (ម៉ោងនៅជប៉ុន) ថ្ងៃទី២៨​ ខែកញ្ញា​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចាកចេញពីប្រទេសជប៉ុនវិលត្រឡប់ទៅកាន់មាតុប្រទេសវិញតាមយន្តហោះពិសេស។ប្រសិនបើមិនមានការរំខានដល់ការហោះហើរទេនោះ យន្តហោះនឹងទៅដល់ព្រលានអន្តរជាតិភ្នំពេញនៅម៉ោង ២:៣០នាទីរសៀលនេះ៕

មានការ​វាយ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំងក្លា ​ខណៈ​ការបោះឆ្នោត​ចូល​ជា​ឧប​សម្ព័ន្ធ​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​ចូល​ដល់​ថ្ងៃ​ចុងក្រោយ​

2022/09/27 03:16:46 pm        998
​អ៊ុយក្រែន៖ កងកម្លាំង​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី​កំពុង​ជាប់ដៃ​ប្រយុទ្ធ​យ៉ាង​ខ្លាំង​ក្លា​ នៅ​ក្នុង​តំបន់​ផ្សេងៗ​ជា​ច្រើន​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​នៅ​ថ្ងៃ​អង្គារ​នេះ ខណៈ​ការ​ធ្វើ​ប្រជាមតិ​រៀបចំ​ដោយ​ប្រទេស​រុស្ស៊ី​នៅ​ក្នុង​តំបន់​ចំនួន​៤​ ដែល​រុស្ស៊ី​សង្ឃឹម​ថា​នឹង​ចូល​ជា​ឧបសម្ព័ន្ធ​ជិត​បញ្ចប់​។ ​លោក​ប្រធានាធិបតី Volodymyr Zelenskiy បាន​និយាយថា តំបន់ Donetsk ស្ថិតនៅ​ភាគ​ខាងកើត​នៅតែ​ជា​ដែនដី​របស់​ប្រទេស​លោក និង​ជា​យុទ្ធសាស្ត្រ​អាទិភាព​ចម្បង​បំផុត​របស់​រុស្ស៊ី ដោយ​ការ​វាយ​ប្រយុទ្ធ​គ្នា​កំពុង​កើតឡើង​នៅ​ក្នុង​ទីក្រុង​មួយ​ចំនួន ស្រប​ពេល​ទាហាន​រុស្ស៊ី​ព្យាយាម​រុល​ចូល​ទៅ​ក្នុង​តំបន់​ភាគ​ខាង​ត្បូង និង​ខាងលិច​។ ​ក៏​មាន​ការ​ប៉ះទង្គិច​គ្នា​ផងដែរ​នៅ​ក្នុង​តំបន់ Kharkiv ក្នុង​ភាគ​ឦសាន ដោយ​ផ្ដោត​លើ​ការ​វាយបក​របស់​ទាហាន​អ៊ុយ​ក្រែ​ន​នៅ​ខែ​នេះ​។ ​ហើយ​កងកម្លាំង​អ៊ុយ​ក្រែ​ន​បាន​វាយ​សន្ធាប់​ខ្លាំង​លើ​យុទ្ធនាការ​ ដើម្បី​កាត់ផ្ដាច់​ស្ពាន​ចំនួន​៤ និង​ផ្លូវ​ឆ្លងកាត់​ទន្លេ​ផ្សេងទៀត​ ដើម្បី​រំខាន​ដល់​ការផ្គត់ផ្គង់​ដល់​កងកម្លាំង​រុស្ស៊ី​ក្នុង​ភាគ​ខាង​ត្បូង​។​​ទីបញ្ជាការ​កង​កម្លាំង​ប្រដាប់​អាវុធ​អ៊ុយ​ក្រែ​ន​ភាគ​ខាងត្បូង​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ការ​វាយ​បក​របស់​ខ្លួន​ក្នុង​តំបន់ Kherson បាន​បណ្ដាល​ឲ្យ​សត្រូវ​បាត់បង់​ទាហាន​ ៧៧​នាក់, រថក្រោះ​ ៦​គ្រឿង, កាំភ្លើង​ផ្លោង​ ៥​គ្រឿង, កាំភ្លើង​បាញ់​យន្តហោះ ៣​គ្រឿង និង​រថពាសដែក ​១៤​គ្រឿង។ ​សារព័ត៌មាន Reuters មិន​អាច​ផ្ទៀង​ផ្ទាត់​របាយការណ៍​សមរ​ភូមិ​ប្រយុទ្ធ​នេះ​បាន​ភ្លាមៗ​នៅឡើយ៕អត្ថបទ៖ សុខមាន

ជប៉ុន​គោរព​ដល់​អតីត​នាយករដ្ឋមន្ត្រី Shinzo Abe ដែល​ត្រូវបាន​គេ​ធ្វើឃាត

2022/09/27 02:52:15 pm        756
​ជប៉ុន៖ នៅ​ថ្ងៃ​អង្គារ​នេះ ប្រទេស​ជប៉ុន​បាន​គោរព​ដល់​អតីត​នាយករដ្ឋមន្ត្រីលោក Shinzo Abe ដែល​ត្រូវបាន​គេធ្វើ​ឃាត ដែល​លោក​ជា​ឥស្សរជន​គ្រប់គ្រង​នយោបាយ​សម័យ​ទំនើប ជា​មេដឹកនាំ​កាន់តំណែង​យូរ​បំផុត​របស់​ប្រទេស ដោយមាន​ពិធី​បុណ្យសព​រដ្ឋ​ដ៏​កម្រ​ត្រូវបាន​រៀបចំឡើង​។​ ​ពលរដ្ឋ​ជាច្រើន​បានដាក់​ផ្កា​នៅ​កន្លែង​រៀបចំ​ពិធី​បុណ្យសព​រដ្ឋ ​សម្រាប់​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន Shinzo Abe នៅ​ថ្ងៃ​អង្គារ​នេះ​។ ក្នុងពេល​មាន​សន្តិសុខ​តឹងរ៉ឹង សាធារណជន​បានដាក់​ផ្កា​នៅ​ជុំវិញសាល Nippon Budokan ក្នុង​ទីក្រុង​តូ​ក្យូ​។ ​ប្រជាជន​ជប៉ុន​បានដាក់​ផ្កា​លើ​ទី​សក្ការៈបូជា​ ដើម្បី​គោរព​ដល់​អតីត​នាយករដ្ឋមន្ត្រីលោក Abe Shinzo តាំងពីព្រឹក​ថ្ងៃ​អង្គារ​នេះ​ ដោយ​ទីសក្ការៈ​ចំនួន​ ២​កន្លែង​ត្រូវបាន​បង្កើតឡើង​នៅ​ឧទ្យាន Kudanzaka ស្ថិតនៅ​ជិតសាល Nippon Budokan ទីក្រុង​តូ​ក្យូ​។​ពិធី​បុណ្យសព​រដ្ឋ​សម្រាប់​លោក Abe នឹង​ប្រារព្ធ​ឡើង​នៅ​សាល Nippon Budokan នៅ​រសៀល​ថ្ងៃ​អង្គារ​។ ប្រជាជនបានចាប់ផ្តើម​ដាក់​ផ្កា​ចាប់តាំងពី​ម៉ោងប្រហែល 9:30ព្រឹកដែល​នោះ​លឿន​ជាង​ការគ្រោងទុក ដោយសារតែ​មនុស្ស​ច្រើនជាង​ការរំពឹងទុក​បានមក​ជួបជុំគ្នា​។ អ្នក​កាន់ទុក្ខ​បាន​រង់ចាំ​ជា​ជួរ បន្ទាប់មក​ពួកគេ​បានដាក់​ផ្កា និង​បួងសួង​នៅមុខ​រូបថត​អតីត​នាយករដ្ឋមន្ត្រី​។​ ​នគរបាល​នៅក្នុង​ទីក្រុង​តូ​ក្យូស្ថិតក្នុង​ការប្រុងប្រយ័ត្ន​ខ្ពស់ ​នៅ​ថ្ងៃ​ប្រារព្ធ​ពិធីបុណ្យ​សព​រដ្ឋសម្រាប់​លោក ​Abe ដែល​មន្ត្រី​ប្រមាណ​ ២​ម៉ឺន​នាក់​ត្រូវបាន​ដាក់ពង្រាយ​ដើម្បី​ធានាបាន​ថា អ្វីៗ​នឹង​ដំណើរការ​ដោយ​រលូន ខណៈ​មេដឹកនាំ មន្ត្រីជាន់ខ្ពស់​បរទេស និង​ឯកអគ្គរដ្ឋទូត​ប្រមាណ​ ៧០០​នាក់នឹង​មក​ចូលរួម​ពិធីបុណ្យ​នេះ៕អត្ថបទ៖ ប៊ុនថន

ក្រុម​អ្នក​ជួយសង្គ្រោះ​ ៥​នាក់​បាន​ស្លាប់​បន្ទាប់ពី​ព្យុះ​ទី​ហ្វុ​ង Noru វាយប្រហារ​ប្រទេស​ហ្វីលីពីន​

2022/09/27 02:34:37 pm        491
​​ហ្វីលីពីន៖ ក្រុម​អ្នក​ជួយសង្គ្រោះ ៥​នាក់​បាន​ស្លាប់​នៅ​ប្រទេស​ហ្វីលីពីន បន្ទាប់ពី​ព្យុះ​ទី​ហ្វុ​ង Noru បាន​វាយ​បោកបក់​មក​លើ​ភាគ​ខាងជើង​ប្រទេសបណ្តាលឱ្យមាន​ទឹកជំនន់ និង​កាត់ផ្តាច់​ចរន្តអគ្គិសនី បង្ខំ​ឱ្យ​មន្ត្រី​ផ្អាក​ថ្នាក់រៀន និង​ការ​ងារ​រដ្ឋាភិបាល​នៅក្នុង​រដ្ឋធានី និង​ខេត្ត​នៅ​ដាច់ស្រយាល​។ ព្យុះ​ទី​ហ្វុ​ង​ដ៏​មាន​ឥទ្ធិពល​បំផុត​បាន​បោកបក់​លើ​ឆ្នេរសមុទ្រ​ក្នុង​ទីក្រុង Burdeos ក្នុង​ខេត្ត Quezon កាល​ពី​ចុង​សប្តាហ៍ បន្ទាប់មក​បាន​ចុះខ្សោយ​ទៅវិញ ខណៈ​វា​បាន​បោកបក់​ពេញ​មួយ​យប់​នៅ​ទូទាំង​តំបន់ Luzon។ មនុស្ស​រាប់ពាន់នាក់​បាន​ភៀសខ្លួន​ទៅកាន់​ទីជម្រក​សង្គ្រោះបន្ទាន់ដែល​មួយចំនួន​ត្រូវ​បាន​បង្ខំ​។​ លោក Daniel Fernando អភិបាលខេត្ត Bulacan ភាគ​ខាងជើង​ទីក្រុង​ម៉ានីល​បាន​និយាយ​ថា ក្រុម​អ្នក​ជួយសង្គ្រោះ ​៥​នាក់​ដែល​កំពុង​ប្រើប្រាស់​ទូកដើម្បី​ជួយ​ប្រជាជន​ជាប់​ក្នុង​ទឹក​ជំនន់បាន​បុក​ជញ្ជាំង​បាក់​រលំ បន្ទាប់មក​ទំនងជា​លង់ទឹក​ស្លាប់​នៅក្នុង​ទឹក​កំពុង​ហូរ​ខ្លាំង​។ លោក Fernando និយាយថា ពួកគេ​គឺជា​វីរបុរស​ដែល​ធ្លាប់បាន​ជួយសង្គ្រោះ​ជីវិត​ជនរួមជាតិ​របស់​យើង ​ក្នុងពេល​មាន​គ្រោះមហន្តរាយ ដែល​ការស្លាប់​របស់​ពួកគេ​ពិតជា​គួ​ឲ្យ​សោកស្តាយ​ខ្លាំង​។ ក្រុមមន្ត្រី​បាន​និយាយថា មនុស្ស​ជាង ១៧,០០០​នាក់​បាន​ភៀសខ្លួន​ទៅកាន់​ទីជម្រក​សង្គ្រោះបន្ទាន់​ពី​សហគមន៍​ ដែលមាន​ហានិភ័យ​ខ្ពស់​ងាយ​នឹងមាន​ការកើនឡើង​ទឹកជំនន់ និង​បំណាក់​ដី​នៅក្នុង​ទីក្រុង Quezon។​​ទន្ទឹមនឹងនេះមនុស្ស​ជាង ៣,០០០​នាក់​ត្រូវបាន​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព​នៅ​ទីក្រុង​ម៉ានីល ដែល​ត្រូវបាន​បក់បោក​ដោយ​ខ្យល់​ខ្លាំង និង​ភ្លៀង​ពេញ​មួយ​យប់​។ ប្រធានាធិបតី​លោក Ferdinand Marcos Jr បាន​សរសើរ​ក្រុមមន្ត្រី​ចំពោះ​ការជម្លៀស​ប្រជាជន​រាប់​ពាន់​នាក់​ ទៅកាន់​ទីទួល​សុវត្ថិភាព​ជាការ​ប្រុងប្រយ័ត្ន មុនពេល​ព្យុះ​ទី​ហ្វុ​ង​វាយប្រហារ ដែល​ទប់ស្កាត់​អ្នក​ស្លាប់​ និង​រងរបួស​ច្រើន ទោះបីជា​កម្លាំង​ដ៏​មហន្តរាយ​នៃ​ព្យុះ Noru នឹងមាន​សក្តានុពល​ក៏ដោយ៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គិតត្រឹមត្រីមាសទី១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានបញ្ចេញឥណទានមានទឹកប្រាក់ ៥,៤ ពាន់លានដុល្លារ
06/19/2026 09:06 PM
មន្ត្រីអាមេរិក៖ អ៊ីស្រាអែល និងហេសបូឡា ព្រម​ព្រៀង​មាន​​បទ​ឈប់បាញ់ចាប់ពីថ្ងៃទី១៩ ខែមិថុនា
06/19/2026 08:06 PM
លោក Trump បញ្ជាក់​ថា សង្គ្រាមធ្វើឲ្យ​អ៊ីរ៉ង់ខ្សោយ និង​បដិសេធ​ការ​រិះគន់​របស់​ក្រុម​ប្រជាធិបតេយ្យ​
06/19/2026 08:06 PM
មនុស្ស ១៨នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់
06/19/2026 08:06 PM
ទីក្រុងតំបន់ភ្នំហេមពាន្តរបស់ឥណ្ឌា ប្រែក្លាយជាគំនរសំរាម ដោយសារភ្ញៀវទេសចរច្រើន
06/19/2026 08:06 PM
ទីភ្នាក់ងារទេសចរណ៍ចិនចាប់​ផ្ដើម​ដំណើរកម្សាន្តជាក្រុមទៅ​ជប៉ុនឡើងវិញ តែ​ខ្លះបញ្ឈប់ការលក់ក្រោយ​មក​
06/19/2026 08:06 PM
លីបង់ថ្កោលទោសការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែល និងជំរុញឲ្យ​មាន «បទឈប់បាញ់គ្រប់ជ្រុងជ្រោយ​»
06/19/2026 08:06 PM
ការបំផ្ទុះគ្រាប់បែក ២ផ្សេងគ្នា បណ្តាលឲ្យ​នគរបាល​រងរបួស ក្នុងខេត្ត Yala និង​ Pattani របស់​​ថៃ
06/19/2026 08:06 PM
ទីភ្នាក់ងារតាមដាន៖ ការឆ្លងកាត់របស់​នាវា នៅ​ចក្រសមុទ្រ​ Hormuz កើនឡើង ក្រោយ​មាន​កិច្ចព្រមព្រៀង
06/19/2026 07:06 PM
ពលរដ្ឋអ៊ីស្រាអែលរស់នៅតំបន់ព្រំដែន ព្រួយបារម្ភពីកិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់
06/19/2026 07:06 PM