សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦
TOP STORY | សម្ដេចតេជោ ហ៊ុន សែន៖ «ពេល​ណា​ព្រំដែន​គោកកម្ពុជា-ថៃ​នៅ​តែ​បន្ត​បិទ គ្រប់​មុខ​ទំនិញ​ទាំង​អស់​ដែល​នាំ​ចូល​ឆ្លង​កាត់​ព្រំដែន​គោក​គឺ​ទំនិញ​ខុស​ច្បាប់​ ជាទំនិញរត់ពន្ធ​ ជាទំនិញបំ​ផ្លាញជាតិ និងប្រមាថជាតិ

ព័ត៌មានសំខាន់ៗ

អង្គការ​ស្បៀងអាហារ​ពិភពលោក​ព្រមាន​ថា ​កង្វះ​ស្បៀងអាហារ​អាច​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត​នៅ​ឆ្នាំក្រោយ

2022/09/13 12:29:59 pm        749
​UN៖ មន្ត្រី​មួយ​រូប​មកពី​អង្គការ​ស្បៀងអាហារ​ពិភពលោក​បាន​ព្រមាន​ថា កង្វះ​ស្បៀងអាហារ​នៅ​ជុំវិញ​ពិភពលោក​អាច​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត​នៅ​ឆ្នាំក្រោយ ទោះបី​ជា​មាន​ការ​បន្ត​ការនាំចេញ​ឡើង​វិញ​ នូវ​គ្រាប់​ធញ្ញជាតិ​របស់​អ៊ុយ​ក្រែ​នកាលពី​ខែ​មុន​ក៏ដោយ។ ​លោកស្រី Corinne Fleischer នាយក​ប្រចាំ​តំបន់​របស់​អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ សម្រាប់​តំបន់​មជ្ឈិមបូព៌ា អាហ្វ្រិក​ខាងជើង និង​អឺរ៉ុប​ខាងកើត​បាន​ប្រាប់​សារព័ត៌មាន NHK របស់​ជប៉ុន​ថា ការ​បន្ត​ការនាំចេញ​ផលិតផល​កសិកម្ម​ឡើងវិញចេញពី​ប្រទេស​អ៊ុយ​ក្រែ​ន ​ដែល​រង​ការ​ហែក​ហួរ​ដោយ​ជម្លោះគឺជា​ជំហាន​ឆ្ពោះ​ទៅ​មុខ​ដ៏​សំខាន់​។ ប៉ុន្តែ​លោកស្រី Fleischer បាន​និយាយ​ថា ការ​វាយ​លុក​របស់​រុស្ស៊ី​បាន​បង្ក​ឲ្យ​ខូចខាត​ដល់​ដី​កសិកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន រួម​ទាំង​តំបន់​នានា​នៅ​ភាគ​ខាងកើត ជាទី​ដែល​ស្បៀងអាហារ​ភាគច្រើន​ត្រូវ​បាន​ផលិត​នៅ​ទីនោះ​។ លោកស្រី​ក៏បាន​និយាយ​ផង​ដែរ​ថា ក្រុម​កសិករ​ជាច្រើន​កំពុង​ស្ថិតនៅ​ខ្សែបន្ទាត់​ជួរមុខ​។​លោកស្រី​រំពឹង​ថា ​ការ​ប្រមូល​ផល​គ្រាប់​ធញ្ញជាតិ​របស់​អ៊ុន​ក្រែ​ន ដែល​នឹង​ចូល​មក​ដល់​នៅ​ពេល​ខាង​មុខ​នឹង​ទទួល​បាន​ប្រមាណ​ ៣០% តិច​ជាង​រដូវ​ប្រមូល​ផល​កាលពី​កន្លងទៅ ដែល​បាន​មើល​ឃើញ​ការ​ប្រមូល​ផល​បាន​យ៉ាង​ច្រើន​រហូតដល់ ១០០លាន​តោន​។ លោកស្រី​បាន​ព្រមាន​ពី​ការ​ធ្លាក់​ចុះ​ ដែល​អាច​កើតឡើង​បាន​នៅ​ក្នុង​ការងារ​ផលិត​កសិកម្ម​សកល​។ ​លោកស្រី​និយាយ​ថា កសិករ​នៅ​ទូទាំង​សកលលោក​កំពុង​ជួប​ការ​លំបាកទៅលើ​ជី​កសិកម្ម​ ដោយ​សារតែ​ការ​ហក់​ឡើងថ្លៃ​ខ្លាំងក្រោយ​រុស្ស៊ី​វាយលុក​អ៊ុយ​ក្រែ​ន ដែល​ជា​ប្រទេស​ផលិត​ជី​កសិកម្ម​ធំ​បំផុត និង​នាំចេញ​ដ៏​សំខាន់​។ លោកស្រី​ក៏បាន​រំពឹង​ផង​ដែរ​ថា ​ពី​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​លើ​សន្តិសុខ​ស្បៀង​សកល​ កើត​ចេញ​ពី​ស្ថាន​ភាព​បម្រែបម្រួល​អាកាសធាតុ រួម​ទាំង​ទឹកជំនន់​នៅ​ក្នុង​ប្រទេស​ប៉ា​គី​ស្ថាន និង​គ្រោះ​រាំងស្ងួត​នៅ​ប្រទេស​ចិន និង​អឺរ៉ុប៕អត្ថបទ៖ សុខមាន

រុស្ស៊ី​និយាយថា អាល្លឺម៉ង់​បាន​ឆ្លង​បន្ទាត់​ក្រហម​ហើយ​

2022/09/13 11:41:26 am        607
​រុស្ស៊ី៖ ឯកអគ្គរដ្ឋទូត​របស់​ទីក្រុងមូស្គូនៅ​ក្នុង​ទីក្រុង​ប៊ែ​រ​ឡាំង​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ប្រទេស​អាល្លឺម៉ង់​បាន​ឆ្លង​បន្ទាត់​ក្រហម​ជាមួយ​រុស្ស៊ីដោយ​ការ​បញ្ជូន​អាវុធ​ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន។ ឯក​អគ្គរដ្ឋទូត​រូប​នេះ​បាន​បន្ថែម​ថា ការសម្រេចចិត្ត​នេះ​បាន​ប៉ះពាល់​ដល់​ការ​ផ្សះផ្សា​​ជាច្រើន​ទសវត្សរ៍ ​ចាប់​តាំង​ពី​ចប់​សង្គ្រាម​លោក​លើកទី​២ ​មក និង​ការឈ្លានពាន​របស់​ណា​ស៊ី​មក​លើ​សហភាពសូវៀត​។ ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​លោក Sergey Nechaev បាន​និយាយ​នៅ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​កាសែត Izvestia​ ថា ពិត​ណាស់​ថា របប​អ៊ុយ​ក្រែ​ន​កំពុង​ត្រូវ​បាន​ទទួល​ការ​ផ្គត់ផ្គង់​ដោយ​អាវុធ​សង្គ្រាម​ផលិត​ដោយ​អាល្លឺម៉ង់ ដែល​ត្រូវ​បាន​ប្រើ​មិន​ត្រឹមតែ​ប្រឆាំង​នឹង​ទាហាន​រុស្ស៊ី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ប្រឆាំង​នឹង​ជន​ស៊ីវិល​នៅ​តំបន់ Donbass ផង​ដែរ​ជា​ការ​ឆ្លង​បន្ទាត់​ក្រហម​។ ​លោក​បាន​បន្ថែម​ថា ទីក្រុងប៊ែ​រ​ឡាំងគួរតែ​ដឹង​ច្បាស់​ជាងគេដោយ​គិត​ពី​សីលធម៌ និង​ទំនួល​ខុស​ត្រូវជា​ប្រវត្តិសាស្ត្រ ដែល​អាល្លឺម៉ង់​បាន​ធ្វើ​ដាក់​ប្រជាជន​យើង​ក្នុង​ឧក្រិដ្ឋកម្ម​របប​ណា​ស៊ី​។លោក Nechaev បាន​បញ្ជាក់​ថា ពួកគេ​បាន​ឆ្លង​បន្ទាត់​ក្រហម​ហើយ ដោយ​ប្រើប្រាស់​សំនួន​វោហារ​ដែល​ថា ​ឆ្លង​ផុត​ចំណុច​ដែល​មិន​អាច​បក​ក្រោយ​បាន។ ​​អាល្លឺម៉ង់​បាន​បោះបង់ចោល​គោលនយោបាយ​យូរអង្វែង​របស់ខ្លួន ​ដែល​ថា​នឹង​មិន​បញ្ជូន​អាវុធ​ចូល​ទៅ​តំបន់​ជម្លោះ​ប្រដាប់​អាវុធចូលរួម​ជាមួយ​អាមេរិក ​និង​សម្ព័ន្ធ​យោធា​ណា​តូ​ផ្សេង​ទៀត​ក្នុង​ការ​ផ្ដល់​អាវុធ​ឲ្យ​អ៊ុយ​ក្រែ​ន​។ រដ្ឋាភិបាល​រុស្ស៊ី​បាន​និយាយ​ថា ខ្លួន​មានការ​ទទួលខុសត្រូវ​ប្រកប​ដោយ​សីលធម៌​ក្នុង​ការ​គាំទ្រ​ទីក្រុង Kiev ដើម្បី​ឲ្យ​ប្រទេស​នេះ​អាច​ការពារ​ខ្លួន​ប្រឆាំង​នឹង​រុស្ស៊ី​៕អត្ថបទ៖ សុខមាន

ដំណើរការ​ផ្ទេរ​រាជបល្ល័ង្ក​នៅ​អង់គ្លេស​បង្ក​ឲ្យ​មាន​ការ​តវ៉ា​ប្រឆាំង​រាជា​និយម​

2022/09/13 11:21:35 am        417
​អង់គ្លេស៖ ព្រះមហាក្សត្រ Charles ទី III ទ្រង់​បាន​មាន​ព្រះបន្ទូល​សង្កត់ធ្ងន់​ភ្លាមៗ​ថា ទ្រង់​គឺជា​មហាក្សត្រ​នៃ​ចក្រភព​អង់គ្លេស​ទាំងមូល ក្រោយ​ការ​សោយ​ព្រះ​ពិរាល័យ​របស់​ព្រះ​មាតា​របស់​ទ្រង់​គឺ​ព្រះ​មហាក្សត្រី ​Elizabeth ​ទី​II​។ ​ប៉ុន្តែ​មានការ​ផ្ទុះ​កំហឹង​ម្ដងម្កាល​បង្កឡើង​ដោយ​ក្រុម​អ្នកប្រឆាំង​រាជវង្ស ក្នុង​អំឡុង​ព្រះរាជ​ពិធី​ផ្លូវការដែល​កំពុង​ធ្វើឡើង​នៅ​ទូទាំង​ប្រទេស​។​បុរស​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ក្នុង​ទីក្រុង Oxford កាលពី​ថ្ងៃអាទិត្យដោយ​ស្រែក​ពាក្យ​ថា អ្នកណា​ជ្រើសរើស​ព្រះអង្គ ខណៈ​ដែល​ការប្រកាស​តែងតាំង​ព្រះ​មហាក្សត្រ​ថ្មី​ត្រូវ​បាន​អាន​លឺ​ៗ​។ ​ក្រោយមក​បុរស​វ័យ​ ៤៥​ឆ្នាំ​ឈ្មោះ Symon Hill បុគ្គលិក​ក្រៅ​ម៉ោង នៅ​អង្គការក្រៅរដ្ឋាភិបាល​អ្នក​ស្រឡាញ់​សន្តិភាព​មានឈ្មោះ​ថា Peace Pledge Union ត្រូវ​បាន​ដោះ​លែង​វិញ​។ ពេល​និយាយ​ទៅកាន់​ទូរទស្សន៍ Sky News របស់​អង់គ្លេស​រូបគេ​បាន​និយាយ​ថា តើ​ពេលនេះ​យើង​ពិតជា​កំពុង​រស់​នៅ​ក្នុង​ចក្រភព​អង់គ្លេស​សតវត្សរ៍​ទី​២១ ជាទី​ដែល​ប្រមុខរដ្ឋ​ថ្មី​ត្រូវ​បាន​ប្រកាស​តែង​តាំង ដែល​មាន​គេ​ប្រាប់​យើង​ឲ្យ​ទទួលយក​បុគ្គល​រូប​នេះ​ដោយ​ពុំ​មាន​សំណួរ​ឬ? ​នៅ​ក្នុង​ទីក្រុង Edinburgh ការប្រកាស​តែងតាំង​ព្រះមហាក្សត្រ​នេះត្រូវ​បាន​បង្ក​ការ​រំខាន​ដោយ​ក្រុម​អ្នក​តវ៉ា​មួយ​ចំនួន នៅ​ក្នុង​ចំណោម​ហ្វូង​មនុស្ស​ដែល​មិន​ពេញចិត្ត ហើយ​ម្នាក់​ក្នុងចំណោម​ពួកគេ​បាន​កាន់​ស្លា​ក​មួយ​សរសេរ​ថា សាធារណរដ្ឋ​។​​ចំណែក​នៅ​ក្នុង​ព្រះរាជ​ពិធី​ហែ​ព្រះ​សព​ព្រះ​មហាក្សត្រី​កាលពី​ថ្ងៃ​ចន្ទ​នោះ​ដែរ នគរបាល​ចាប់ខ្លួន​បុរស​វ័យ​ជំទង់​ម្នាក់​ដែល​បាន​ស្រែក​ដាក់​ព្រះអង្គម្ចាស់ Andrew របស់​អង់គ្លេស ទោះបីជា​គេ​មិន​ដឹង​ថា ​បុរស​នោះ​និយាយ​ពី​អ្វី​ក៏ដោយ ខណៈ​ដែល​ព្រះអង្គ​បាន​ហែ​អម​ព្រះ​ម​ជ្ឈូ​សា​របស់​ម្ចាស់​ក្ស​ត្រី Queen Elizabeth II ​ទៅកាន់​ព្រះវិហារ St Giles ក្នុង​ទីក្រុង Edinburgh៕អត្ថបទ៖ សុខមាន

អង្គការសហប្រជាជាតិ​៖​ ការស្លាប់​ជន​ស៊ីវិល និង​ភាពចលាចល​ក្នុងការ​វាយ​ប្រយុទ្ធ​គ្នា​ជាថ្មីទៀត​នៅ​អ៊ុយ​ក្រែ​ន

2022/09/13 10:34:32 am        362
​អ៊ុយក្រែន៖ យោងតាម​អ្នកនាំពាក្យ​របស់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres រលក​ចុងក្រោយ​បំផុត​នៃ​ការ​វាយ​ប្រយុទ្ធ​គ្នា ដែល​បាន​មើល​ឃើញ​កងកម្លាំង​អ៊ុយ​ក្រែ​ន​ដណ្ដើម​បាន​ទឹកដី​ដ៏​ធំ ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ពី​ទាហាន​រុស្ស៊ី ដែល​បាន​សម្លាប់​ជន​ស៊ីវិល​មួយ​ចំនួន និង​ការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ចរន្តអគ្គិសនី និង​ប្រព័ន្ធ​ទឹក​ដ៏​សំខាន់​នៅ​ក្នុង​តំបន់​មួយ​ចំនួន​៦​។ ​លោក Stéphane Dujarric បាន​និយាយ​ថា អង្គការ​សហប្រជាជាតិ​គ្រោង​បញ្ជូន​ប្រេសិត​ពិសេស​ផ្នែក​មនុស្សធម៌​មួយ​រូប នៅ​សប្ដាហ៍​នេះ​ទៅកាន់​តំបន់​នានា​របស់​អ៊ុយ​ក្រែ​ន ដែល​កងកម្លាំង​រដ្ឋាភិបាល​ដណ្ដើម​បាន​មកវិញ​ពី​រុស្ស៊ី​។ ទា​ហាន​អ៊ុយ​ក្រែ​ន​ដណ្ដើមបាន​ដែនដី​ដ៏​ធំ​មកវិញ​ពី​រុស្ស៊ី និង​បាន​រុញ​ទាហាន​រុស្ស៊ី​ឲ្យ​ត្រឡប់​ក្រោយ​ទៅកាន់​ព្រំដែន​ភាគ​ឦសាន​នៅក្នុង​ទីតាំង​មួយចំនួន។ យោធា​អ៊ុយ​ក្រែ​ន​ក៏បាន​រាយការណ៍​ពី​ការ​ចាប់​ខ្លួន​ទាហាន​រុស្ស៊ី​ជាច្រើន​នាក់​ផង​ដែរ​។ ​ការ​ដណ្ដើម​បាន​នេះ​គឺជា​ផ្នែក​នៃ​ការ​វាយ​រុល​ទៅ​មុខ​ដ៏​ឆាប់រហ័ស ដែល​បាន​បង្ខំ​ឲ្យ​ទីក្រុង Moscow ដកទ័ព​យ៉ាង​ប្រញាប់​ប្រញាល់​ចេញពី​ដែនដី​ដែល​ខ្លួន​បាន​គ្រប់គ្រង​។​កាលពី​ថ្ងៃ​ចន្ទ ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយ​ថា ខ្លួន​កំពុង​បន្ត​ការវាយប្រហារ​តាម​អាកាស​ដាក់​គោលដៅ​លើ​តំបន់ Kharkiv ដែល​មាន​សេចក្ដីរាយការណ៍​ពី​ការ​ខាត​បង់​លើ​ភាគី​យោធា​អ៊ុយ​ក្រែ​ន​។ អ្នកនាំពាក្យ​ក្រសួង​ខាងលើ​លោក Igor Konashenkov បាន​និយាយថា សត្រូវ​បាន​ខាតបង់​កងទ័ព ​២៥០​នាក់ និង​ជាង ​២០​អង្គភាព​នៃ​យុទ្ធោប​ករណ៍​យោធា​។​ កាលពី​ថ្ងៃ​ទី២ ​មិថុនា លោក​ Zellenskyy បាន​លើក​ឡើង​ថា ២០%​ នៃ​ដែនដី​អ៊ុយ​ក្រែ​ន​ត្រូវ​បាន​ធ្លាក់​ទៅ​ក្នុង​ដៃ​របស់​កងទ័ព​រុស្ស៊ី ពោល​គឺ​ប្រមាណ ១២៥,០០០​គីឡូម៉ែត្រ​ការ៉េដែល​ក្នុង​នោះ​គឺ​រាប់ទាំង​តំបន់​គ្រី​ម៉េ និង​តំបន់​ទំនាប ​Donbass ដែល​មាន​ទំហំ​ប្រមាណ ៤៣,០០០​គីឡូម៉ែត្រ​ការ៉េដែល​ធ្លាក់​ទៅ​ក្នុង​ដៃ​រុស្ស៊ី​តាំងតែ​ពីមុន​ការ​ប្រកាស​សង្គ្រាម​ថ្ងៃ​ទី​២៤​ កុម្ភៈ​៕អត្ថបទ៖ សុខមាន

ពិធី​គោរព​វិញ្ញាណក្ខន្ធ​ថ្វាយ​ព្រះ​មហាក្សត្រី Elizabeth II ប្រារព្ធ​ឡើង​ក្រោម​ព្រះរាជ​វត្តមាន​ព្រះ​មហាក្សត្រ Charles III

2022/09/13 10:14:29 am        382
​អង់គ្លេស៖ ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​សម្រាប់​ព្រះ​មហាក្សត្រី Elizabeth ទី II ត្រូវ​បាន​ធ្វើឡើង​នៅ​ព្រះវិហារ St. Giles’ ក្នុង​ទីក្រុង Edinburgh កាលពី​ថ្ងៃ​ចន្ទ ក្រោម​ព្រះរាជ​វត្តមាន​របស់​ព្រះមហាក្សត្រ Charles ទី III និង​សមាជិក​គ្រួសារ​រាជវង្ស​ផ្សេងទៀត​។ ​ពិធី​នេះ​ក៏​ត្រូវ​បាន​ចូលរួម​ដោយ​លោកស្រី​នាយករដ្ឋមន្ត្រី​អង់គ្លេស Liz Truss និង​បណ្ដា​អតីត​មេដឹកនាំមួយ​ចំនួន រួមទាំង​អតីត​នាយករដ្ឋមន្ត្រី​លោក Gordon Brown ផង​ដែរ​។ ​ព្រះ​ម​ជ្ឈូ​សា​ត្រូវ​បាន​តម្កល់​នៅ​លើ​ជើង​ទម្រ​ឈើ និង​គ្របដណ្ដប់​ដោយ​មកុដ​មាស​របស់​ដែនដី​ស្កុ​ត​ឡិន ដែល​ត្រូវ​បាន​ដាំ​ដោយ​ត្បូង ​២២​គ្រាប់ និង​ត្បូង​ដ៏​មានតម្លៃ ​២០​គ្រាប់​រួម​ជាមួយ​គុជ​ទឹកសាប​ពី​ទន្លេ​របស់​ដែនដី​ស្កុ​ត​ឡិន​។ ​ក្រុម​អ្នកចម្រៀង​បាន​ច្រៀង​បទ​ចម្រៀង​ដែល​មាន​ចំណងជើង​ថា "The Lord is My Shepherd" ដោយ​ត្រូវ​បាន​គេ​ពិពណ៌នា​ថា​ ជា​ចម្រៀង​មួយ​ក្នុងចំណោម​ចម្រៀង​សាសនា​ដែល​ព្រះ​មហាក្សត្រី​សព្វ​ព្រះទ័យ​បំផុត​។​បន្ទាប់ពី​ពិធី​នេះ​បាន​បញ្ចប់​ទៅព្រះវិហារ​នេះ​ត្រូវ​បាន​បើក​ជា​សាធារណៈ ​ដល់​អ្នក​ដែល​មាន​ចំណង​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ចុងក្រោយ​ចំពោះ​ព្រះ​មហាក្សត្រី​។ ព្រះ​ម​ជ្ឈូ​សា​ព្រះ​មហាក្សត្រី​ត្រូវ​តម្កល់​នៅ​ក្នុង​មហា​វិហារ​សតវត្សរ៍​ទី​១២ រហូតដល់​ថ្ងៃ​អង្គារ​នេះ ដោយ​ត្រូវ​បាន​អម​ការពារ​ដោយ​ក្រុម​រាជង្គ​រក្ស​របស់​ទ្រង់​ផ្ទាល់​៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ៖ លោក ហ៊ុន ម៉ាណែត​មានលក្ខណៈសម្បត្តិគ្រប់គ្រាន់​ក្នុងការដឹកនាំ​ប្រទេស​ និង​គណបក្សប្រជាជន

2022/09/13 10:06:03 am        553
សៀមរាប៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាន​លើក​ឡើង​ថា ទោះបីជាលោកហ៊ុន ម៉ាណែត ជាកូន​អ្ន​កណា​ក៏​ដោយ​ក៏​សម្តេច​គាំទ្រ​ឲ្យ​ធ្វើ​ជា​បេក្ខ​ភាព​នាយករដ្ឋម​ន្ត្រីនាពេលអនាគតដែរ ពីព្រោះថា លោកហ៊ុន ម៉ាណែត ជាមនុស្ស​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​សមនឹងធ្វើជាអ្នកដឹកនាំប្រទេស និងសមជាអ្នក​ដឹក​នាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បែប​នេះ​គឺ​ជា​ការ​ឆ្លើយ​តប​បន្ទាប់​ពី​ក្រុម​អ្នក​វិភាគ​ច្រំ​ដែល​ៗ​មួយចំនួន ដែលបានលើកឡើងម្តងហើយម្តងទៀតថា ការដាក់លោកហ៊ុន ម៉ាណែត ជា​បេក្ខភាពនាយករដ្ឋមន្រ្តីនាពេលខាងមុខ គឺជាបក្សពួកនិយម និងលើក​បន្ទុក​ដល់​កូន​ខ្លួន​ឯង​នោះ។ថ្លែងនៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​អាជ្ញាធរជាតិអប្សរា ស្ថិតនៅឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នាព្រឹក​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាបើលោកហ៊ុន ម៉ាណែត គ្មាន​សមត្ថភាព និងគ្មានភាពជាអ្នកដឹកនាំទេនោះ ក៏សម្តេចមិនគាំទ្រឲ្យដឹកនាំដែរ ពីព្រោះ​ថា​សម្តេច​មិន​អនុញ្ញាតឱ្យនរណាម្នាក់ មកបំផ្លាញគណបក្សប្រជាជនកម្ពុជា និងរាជ​រដ្ឋាភិបាល​នោះ​ទេ ខណៈគណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេសឲ្យមានសុខសន្តិភាព និង​ការ​អភិវឌ្ឍ​រហូត​ដល់​សព្វ​ថ្ងៃ។សូមជម្រាបថា លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចតេជោហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២៤​ ខែធ្នូ  ឆ្នាំ២០២១ កន្លង​ទៅ​ត្រូវ​បាន​សន្និបាត​គណៈកម្មាធិការ​កណ្តាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា បានបោះឆ្នោតជ្រើសតាំងជាបេក្ខជននាយករដ្ឋមន្ត្រី។ ការ​បោះឆ្នោត​ជ្រើស​តាំង​លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយកររដ្ឋមន្រ្តីបន្តវេនពីសម្តេចតេជោនេះ គឺមានសមាជិក-សមាជិកា គណៈកម្មាធិការកណ្តាលចំនួន៧៧៥នាក់៕ អត្ថបទ៖ បាន ចក់

ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ​ ហ៊ុន​ សែន​ ក្នុងពិធីសំណេះសំណាល​​ជាមួយ​ពលរដ្ឋ​ដែល​បាន​ស្ម័គ្រចិត្តរើលំនៅឋាន និង​សំណង់​ផ្សេង​ៗ​ចេញ​ពីតំបន់​រមណីយដ្ឋានអង្គរ

2022/09/13 09:52:25 am        560
សៀមរាប៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី១៣​កញ្ញានេះ បានអញ្ជើញ​ជួប​សំណេះ​សំណាល​​ជាមួយ​ប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តរើលំនៅឋាន និង​សំណង់​ផ្សេង​ៗ​ចេញ​ពីតំបន់​រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន​ សែន៖- សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែល​បាន​យល់​ពី​ភាព​ចាំ​បាច់ និងករណីកិច្ច បម្រើឱ្យផលប្រយោជន៍រួមរបស់ជាតិ ដែល​បាន​ចាក​ចេញ​ពី​តំបន់​រមនីយដ្ឋានអង្គរ និងតំបន់ហាមឃាត់មករស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្លែងអំណរគុណដល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួង​បរិស្ថាន និងអាជ្ញាធរខេត្តសៀមរាប និងព្រមទាំងផ្នែកពាក់ព័ន្ធ ដែលបានរួមគ្នា ដោះ​ស្រាយ​បញ្ហា​លំនៅ​ដ្ឋានប្រជាពលរដ្ឋនៅតំបន់រមនីយដ្ឋានអង្គរ បានដោយជោគជ័យ និងស្នាមញញឹម។- សម្តេចតេជោ ហ៊ុន សែន រំលឹកពីស្នាព្រះរាជរបស់ព្រះវររាជបិតាជាតិខ្មែរ សម្តេច ព្រះ​បរមរតន​កោដ្ឋ ដែលជំនះ រហូតដល់មានការយល់ព្រម ដាក់តំបន់ប្រាសាទអង្គរវត្ត ចូល​ជា​សម្បត្តិ​បេតិក​ភណ្ឌពិភពរបស់អង្គការយូណេស្កូ។- សម្តេចតេជោ ហ៊ុន សែន រំលឹកពីអតីតកាលប្រទាញប្រទង់គ្នា ក្នុងគ្រា​កម្ពុជា​មាន​តំបន់​ត្រួត​ត្រា​ច្រើន និងមានសង្គ្រាមផ្ទុះអាវុធស្ទើររៀងរាល់ថ្ងៃ ដែលពេលនោះ ការគិតពីផលប្រយោជន៍ជាតិ និងប្រជាជននៅមានកម្រិតនៅឡើយ។- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការដោះស្រាយ​បញ្ហា​លំ​នៅ​ដ្ឋាន​ចេញ​ពី​តំបន់​រមនីយដ្ឋាន​អង្គរ និងតំបន់ហាមឃាត់នានា គឺដើម្បីរក្សា​និរន្តរភាព​តំបន់​រមនីយ​ដ្ឋាន​អង្គរ​ជា​សម្បត្តិ​បេតិកភណ្ឌពិភពលោក ។- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា មិនថាប្រទេសតូច ឬប្រទេសធំ ,ប្រទេសអ្នកមាន ឬ​ប្រទេស​អ្នកក្រទេ ឱ្យតែខុសលក្ខន្តិកៈរបស់UNISCO គឺគេដកចេញ ដោយ​គ្មាន​ការ​យោគ​យល់​ទេ​។ សម្តេចបញ្ជាក់ថា «បើគេដកអង្គរយើងចេញ ពី​បញ្ជី​បេតិក​ភណ្ឌ​ពិភព​លោក​ដោយ​សារ​ខុស​លក្ខន្តិកៈ​នោះ ដែលជាការបាត់បង់ដ៏ធំធេងណាស់របស់ជាតិទាំងមូល»។- សម្តេចតេជោ ហ៊ុន សែន ប្រកាសពីលក្ខណៈ នៃភាពជាអ្នកដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីអនាគត សម្រាប់កម្ពុជា។ សម្តេចបញ្ជាក់ថា «វា​ខុស​ត្រង់​ហ៊ុន ម៉ាណែត ជាកូននាយករដ្ឋមន្ត្រី, ទោះជា ហ៊ុន ម៉ាណែត ជាកូន ជា សុផារ៉ា ឬកូន ចម ប្រសិទ្ធ ក៏ខ្ញុំគាំទ្រ ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីអនាគត សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ​»។- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «បើហ៊ុន ម៉ាណែត គ្មានសមត្ថភាព និងគ្មាន​ភាព​ជា​អ្នក​ដឹកនាំ ក៏ខ្ញុំមិនគាំទ្រដែរ, ខ្ញុំមិនអនុញ្ញាតឱ្យនរណាម្នាក់ មកបំផ្លាញគណបក្សប្រជាជន និង​រាជ​រដ្ឋាភិបាលទេ»។- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ​២០២២ ក្រុមការងារចម្រុះបានបញ្ចប់ការវាស់វែងក្បាលដី និងស្រង់​ព័ត៌មាន​អ្នក​កាន់​កាប់​ដី​នៅ​ភូមិ​គោលដៅទាំង ១១៤ភូមិ ក្នុងឃុំចំនួន១៧ សង្កាត់ចំនួន៧ ក្រុងចំនួន១ និងស្រុកចំនួន៤ ដោយ​វាស់វែងក្បាលដីបានសរុប ៩៣.៣៥១ក្បាលដី ទំហំ ១០.៩៤៥ហិកតា។- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កិច្ចខិតខំ​ប្រឹង​ប្រែង​ទាំ​ង​នោះ​បាន​កំណត់​ក្បាល​ដី​មាន​សំណង់​ចំនួន ៣៩.០៤០ក្បាលដី, ក្បាលដីគ្មានសំណង់ចំនួន ៤៧.៣៤០ក្បាលដី និងក្បាល​ដី​ស្រែ​ច​ម្ការចំនួន ៦.៩៩១ក្បាលដី។- សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យកងពលទទួលទិសសៀមរាប ទទួល​បន្ទុក​ដឹក​ប្រជា​ពលរដ្ឋ​​ចេញ​ពីតំបន់រុះរើ ក្នុងតំបន់រមនីយដ្ឋានអង្គរ និងតំបន់ហាមឃាត់ ម​ក​ទី​តាំង​ថ្មី​នៅ​តំបន់​រុនតាឯក ដោយយកតែប្រជាពលរដ្ឋណា ដែលមានក្បាលដីដែលឈូសឆាយរួចតែប៉ុណ្ណោះ ដើម្បី​ឱ្យពួកគាត់សាង់លំនៅឋាន និងដាំដុះ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសឧបត្ថម្ភដល់ប្រជាពលរដ្ឋ ដែលមក​តាំង​លំ​នៅ​ឋាន​ថ្មី​នៅ​តំបន់​រុនតាឯកក្នុងមួយគ្រួសារ ១លានរៀល ដើម្បីសាងសង់លំនៅឋាន និងឧបត្ថម្ភ​សម្ភារៈ​(សាង​សង់​ផ្ទះមួយចំនួន) ព្រមទាំងគ្រឿងឧបភោគបរិភោគជាច្រើនផង។- សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្តល់ប័ណ្ណស្ត្រីមានផ្ទៃពោះ និងប័ណ្ណក្រីក្រ ដែលត្រូវ​ទទួ​ល​បាន​ប្រាក់​ឧបត្ថម្ភ សម្រាប់ជួយក្នុងវិបត្តិកូវីដ-១៩ ដល់ប្រជាពលរដ្ឋដែលមកតាំងទីលំនៅឋានថ្មី នៅតំបន់​រុនតាឯក បន្ថែមលើការឧបត្ថម្ភ ដែលរដ្ឋបានកំណត់កន្លងមក។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ប្រពលរដ្ឋដែលរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក ដែលបានចាកចេញពីតំបន់រុះរើ នៃមរនីយដ្ឋានអង្គរ នឹងទទួលបានប័ណ្ណសមធម៌ និងការ​ឧបត្ថម្ភ​ដល់​ស្រ្តី​មានផ្ទៃពោះ រយះពេល១០ឆ្នាំ ទោះថ្ងៃក្រោយពួកគាត់ មានជីវភាពធូរធាក៏ដោយ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសទស្សនវិស័យធ្វើយ៉ាងណា ឱ្យតំបន់អភិវឌ្ឍន៍រុនតាឯក ក្លាយទៅជា កូនក្រុងមួយរបស់ខេត្តសៀមរាប ដោយទឹកស្អាតប្រើប្រាស់, ផ្លូវកៅស៊ូងាយ​ស្រួល​ធ្វើ​ដំណើរ និងភ្លើងរដ្ឋប្រើប្រាស់បានតម្លៃសមរម្យ ព្រមទាំងមានអភិវឌ្ឍន៍លើគ្រប់វិស័យ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យតំបន់អភិវឌ្ឍន៍រុនតាឯក មានអនុវិទ្យាល័យ និងវិទ្យាល័យ សម្រាប់​ផ្តល់ការអប់រំបណ្តុះបណ្តាលដល់សិស្សានុសិស្សនៅតំបន់នោះ ដោយមិន​ឱ្យ​សិស្សា​នុសិស្ស​ធ្វើ​ដំណើរទៅរៀនសូត្រឆ្ងាយនោះទេ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពាវនាវដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា ពិចារណា យោគយល់ និងផ្តល់ឱកាស សម្រាប់​ការ​ផ្តល់​ប្រាក់​កំចី​ដល់​ប្រជា​ពលរដ្ឋ​ដែល​មក​តាំង​ទីលំ​នៅ​ថ្មី​នៅ​តំបន់អភិវឌ្ឍន៍រុនតាឯក ដោយមានអត្រាកាប្រាក់ទាប និង​លក្ខណ​ពិសេស​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។- សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពាវនាវដល់គ្រប់បក្សនយោបាយទាំងអស់ សូម​កុំ​យក​អ្វី​ដែល​សម្តេច និងរាជរដ្ឋាភិបាលបានធ្វើដើម្បីជាតិ និងប្រជាជន ធ្វើជាអាវុធ​សម្រាប់​វាយ​ប្រហារ​សម្តេច​យក​សន្លឹកឆ្នោត ក្នុងពេលបោះឆ្នោតនាពេលខាងមុខនេះ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ទោះជា​សម្តេច​ចាក​ចេញ​ពី​តំណែង​នាយករដ្ឋ​មន្ត្រី​នា​ពេល​អនាគត​ក៏ដោយ ក៏នាយករដ្ឋមន្ត្រីថ្មី ដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា នៅ​​តែ​បន្ត​គោល​នយោបាយ​គាំពារសង្គម និងប្រជាពលរដ្ឋដដែល ដោយរដ្ឋបានចំណាយច្រើនណាស់ក្នុង១ខែៗ ដើម្បី​រឿង​នេះ ដែលជាគោលនយោបាយជាតិរយៈពេលវែង។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា «ចំណុចខ្លាំងរបស់ ហ៊ុន សែន គឺអ្នកឯងវិភាគរឿង ហ៊ុន សែន ខុសទាំងអស់...[]..នេះចំណុចខ្លាំងលើចំណុចខ្លាំងរបស់ ហ៊ុន សែន»។- សម្តេចតេជោ ហ៊ុន សែន ប្រកាសជាថ្មីថា ឆ្នាំនេះ សម្តេចមិនបានចូលរួមបុណ្យភ្ជុំបិណ្ឌទេ ដោយសម្តេចជាប់បេសកកម្មនៅក្រៅប្រទេស រួមមាន៖ ចូលរួមមហាសន្និបាតUN នៅញូយ៉ក ពីថ្ងៃទី២១-២៣ ខែកញ្ញា, ទស្សនកិច្ចផ្លូវការនៅគុយបា ពីថ្ងៃទី២៣-២៥ ខែកញ្ញា និងចូលរួមគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ស៊ីន ហ្សូអាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន ទៅទីក្រុងតូក្យូ ពីថ្ងៃទី២៦-២៨ ខែកញ្ញា ឆ្នាំ២០២២។- សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យប្រុងប្រុងប្រយ័ត្នពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងឱកាសកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដោយរក្សាវិធានការសុខាភិបាល និងវិធានការ ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួន។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «ការពារជិវិតបាន ទើបយើងមានឱកាសធ្វើអ្វីៗនៅថ្ងៃនេះ»។- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា បុណ្យកាន់បិណ្ឌឆ្នាំនេះ ខុសដាច់ស្រលះពីបុណ្យកាន់បិណ្ឌកាលពីឆ្នាំមុន ដែលយើងអាចកាន់បិណ្ឌបានតែបិណ្ឌទី១ និងទី២ប៉ុណ្ណោះ ហើយក៏ត្រូវផ្អាកទៅវិញ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងការពារអាយុជីវីតប្រជាពលរដ្ឋពីការវាយប្រហារដោយកូវីដ-១៩។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាឱឡារិកជាសាធារណៈ មិនឱ្យព្រះករុណា ព្រះមហាក្សត្រ និងប្រជាពលរដ្ឋ ខកព្រះទ័យ និងខកចិត្ត ដែលបានគាំទ្ររាជរដ្ឋាភិបាល ដែលកើតចេញពីគណបក្សប្រជាជនកម្ពុជានោះទេ។- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជាមានអត្រាឆ្លងកូវីដ-១៩កម្រិតសូន្យរយៈពេល៥២ថ្ងៃ និងគ្មានករណីស្លាប់ថ្មីដោយជំងឺកូវីដ-១៩ តាំងពីខែមេសា ឆ្នាំ២០២២មកម្លេះ(រយៈ៦ខែ) ដែលជាភាពជោគជ័យដ៏ធំធេងរបស់កម្ពុជា និងជាការចាប់ផ្តើម នៃដំណើរការសេដ្ឋកិច្ច-សង្គម ដោយសារនយោបាយវ៉ាក់សាំងដ៏ត្រឹមត្រូវរបស់កម្ពុជា។- សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់លោក ខឹម វាសនា ប្រធានគណបក្ស LDP ឱ្យចេញមុខបកស្រាយទៅកាន់សាធារណជន ដែលមានការចោទថា សម្តេចនៅពីក្រោយ ការតាំងខ្លួនជាព្រះព្រហ្ម និងការប្រមូលផ្តុំរបស់លោក ខឹម វាសនា និងអ្នកគាំទ្រគណបក្សLDP នៅចំការម្រេចក្បែរជើងភ្នំគូលែន ខេត្តសៀមរាប។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសមិនប្រើកម្លាំងប្រដាប់អាវុធ ទប់នឹងកម្លាំងអបិយជំនឿឥតសមហេតុផល របស់ក្រុម លោក ខឹម វាសនា នោះទេ ព្រោះមិនមានភាពចាំបាច់ និងមិនមែនជារឿងសមហេតុផលនោះឡើយ។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវដល់អ្នកចាញ់ការឃោសនារបស់លោក ខឹម វាសនា រឿងទឹកលិចពិភពលោក បែកបាក់ប្តី-ប្រពន្ធ-កូន សូមមេត្តាយោគយល់គ្នាឱ្យបានកម្រិតខ្ពស់បំផុត និងទទួលយកគ្នា ឬជាគ្នាវិញ ដោយស្មារតីអាណិតស្រលាញ់គ្នា។សង្កថាសម្តេចតេជោ ហ៊ុន សែន ចប់នៅវេលាម៉ោង១០ និង២០នាទី

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ

2022/09/13 08:04:13 am        661
សៀមរាប៖ នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។ពិធីសំណេះសំណាលនេះ ធ្វើឡើងនៅភូមិរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលជាទីតាំងដែលរាជរដ្ឋាភិបាលផ្តល់ដីជូនពលរដ្ឋជាថ្នូរនឹងការរុះរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។រាជរដ្ឋាភិបាលកម្ពុជា កាលពីខែសីហា កន្លងទៅនេះ តាមរយៈគណៈកម្មការអន្តរក្រសួងមួយដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបើកយុទ្ធនាការទ្រង់ទ្រាយធំក្នុងការវាស់វែង កំណត់និយាមកាក្បាលដី និងរមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ក៏ដូចជារុះរើសំណង់ខុសច្បាប់ចេញពីតំបន់ទាំងនេះ។ការបើកយុទ្ធនាការនេះ បានធ្វើឡើងបន្ទាប់ពីប្រាសាទក្នុងតំបន់រមណីយអង្គរ បានរងការព្រមានពីអង្គការយូណេស្កូ ក្នុងការដកប្រាសាទតំបន់រមណីយដ្ឋានអង្គរចេញពីបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ព្រោះតែសំណង់ជាច្រើនត្រូវបានសង់ឡើងនៅតំបន់រមណីយដ្ឋានអង្គរផ្ទុយពីលក្ខខណ្ឌកំណត់ដោយអង្គការយូណេស្កូ ក្រោយពេលដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនាថ្ងៃទី១៤ ខែធ្នូឆ្នាំ១៩៩២។ គិតចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី១០ ខែកញ្ញា បានបញ្ចប់ការវាស់វែងក្បាលដី និងស្រង់ព័ត៌មានអ្នកកាន់កាប់ដីនៅភូមិគោលដៅទាំង ១១៤ភូមិ ក្នុងឃុំចំនួន១៧ សង្កាត់ចំនួន៧ ក្រុងចំនួន១ និងស្រុកចំនួន៤ ដោយវាស់វែងក្បាលដីបានសរុប ៩៣,៣៥១ក្បាលដី ទំហំ ១០,៩៤៥ហិកតា។ ក្នុងនោះក្បាលដីមានសំណង់ចំនួន ៣៩,០៤០ក្បាលដី, ក្បាលដីគ្មានសំណង់ចំនួន ៤៧,៣៤០ក្បាលដី និងក្បាលដីជាំដីស្រែចម្ការចំនួន ៦,៩៩១ក្បាលដី៕

សម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះមហាក្សត្រីយ៍ អេលីហ្សាប៊ែត ទី២ នៃចក្រភពអង់គ្លេស

2022/09/12 04:32:08 pm        148
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយកយករដ្ឋមន្ត្រី បានដឹកនាំប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះមហាក្សត្រីយ៍ អេលីហ្សាប៊ែត ទី២ នៃចក្រភពអង់គ្លេស ដែលបានសោយទីវង្គត កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ នៅព្រះរាជដំណាក់ បលម៉ូរ៉ល ទីក្រុងឡុងដ៍ ចក្រភអង់គ្លេស។សម្តេចតេជោ ហ៊ុន សែន បានសម្តែងសមានទុក្ខដ៏ក្រៀមក្រំ នៅពេលទទួលដំណឹង នៃការយាងសោយព្រះទីវង្គតរបស់ព្រះមហាក្សត្រីយ៍ អេលីហ្សាប៊ែត ទី២ ដែលជាការបាត់បងដ៏មហិមា មិនត្រឹមតែចក្រភពអង់គ្លេស និងបណ្តាប្រទេស កំមិនវែលប៉ុណ្ណោះទេ តែជាការបាត់ចំពោះពិភពលោក ទាំងមូលផងដែរ។ ខ្លឹមសារសម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា “ក្នុងរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសម្តែងសមានទុក្ខដ៏ក្រៀមក្រំជាមួយរាជរដ្ឋាភិបាល និងប្រជាជនចក្រភពអង់គ្លេស ជាពិសេសជាមួយព្រះរាជវង្សានុវង្សរបស់ទ្រង់ ចំពោះការបាត់បង់ដ៏ធំធេងនេះ”៕

អ៊ីស្រាអែល​មើលមិនឃើញ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ថ្មី​ជាមួយ​អ៊ីរ៉ង់ មុន​ការបោះឆ្នោត​ពាក់កណ្ដាល​អាណត្តិ​នៅ​អាមេរិក​

2022/09/12 02:51:26 pm        577
​អ៊ីស្រាអែល៖ មន្ត្រី​អ៊ីស្រាអែល​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ បន្ទាប់ពី​ភាគី​នានា​របស់​សហភាព​អឺរ៉ុប​ក្នុង​ការចរចា​បាន​សម្ដែង​ការខកចិត្ត​ចំពោះ​ទីក្រុង​តេអេរ៉ង់​ថា អ៊ីស្រាអែល​មិន​រំពឹង​ពី​ការ​បន្ថែម​ពេលវេលា​នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ជាមួយ​មហាអំណាច​ពិភពលោក​មុន​ការបោះឆ្នោត​ពាក់កណ្ដាល​អាណត្តិ​ របស់​សហរដ្ឋអាមេរិក​នៅ​ខែ​វិច្ឆិកា​ខាងមុខ​នោះ​ទេ។ ​ក្រោយ​ការ​ដក​សហរដ្ឋអាមេរិក​របស់​អតីត​ប្រធានាធិបតី​លោក Donald Trump ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ ដែល​វា​ត្រូវ​បាន​រឹតត្បិត​សមត្ថភាព​អ៊ីរ៉ង់​តិច​ពេក អ៊ីស្រាអែល​បាន​ប្រកែក​ស្រដៀង​គ្នា​ប្រឆាំង​នឹង​ការ​វិល​ត្រឡប់​ចូល​កិច្ចព្រមព្រៀង​ឡើងវិញ​ ដោយ​រដ្ឋបាល​អាមេរិក​បច្ចុប្បន្ន​។ ​កាលពី​ថ្ងៃ​សៅរ៍ ចក្រភព​អង់គ្លេស បារាំង និង​អាល្លឺម៉ង់​បាន​និយាយ​ថា ពួក​លោក​មាន​មន្ទិល​ជា​ខ្លាំង​អំពី​ចេតនា​របស់​អ៊ីរ៉ង់ បន្ទាប់ពី​បាន​ព្យាយាម​ស្រោចស្រង់​កិច្ចព្រមព្រៀង ដោយ​បិទ​ការ​ស៊ើប​អង្កេតរបស់​ទីភ្នាក់ងារ​ឃ្លាំមើល​ថាមពល​នុយក្លេអ៊ែ​រ ​របស់​អង្គការសហប្រជាជាតិ ដើម្បី​តាមដាន​ការ​ចម្រាញ់​សា​ធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​នៅ​រោងចក្រ​នុយក្លេអ៊ែរ​ចំនួន​៣ ​របស់​ខ្លួន​។​មន្ត្រី​អ៊ីស្រាអែល​មួយ​រូប​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន ​ដោយ​មិន​បញ្ចេញ​អត្តសញ្ញាណ​ថា នៅ​ពេល​នេះ​កិច្ចព្រមព្រៀង​ជាមួយ​អ៊ីរ៉ង់​ទំនង​នឹង​មិន​ត្រូវ​បាន​ចុះហត្ថលេខា​ទេ រហូត​ការបោះឆ្នោត​ពាក់​កណ្ដាល​អាណ​ត្តិ​របស់​សហរដ្ឋ​អាមេរិក​ចប់​។ ​ក្រុម​អ្នក​អត្ថាធិប្បាយ​អ៊ីស្រាអែល​មួយ​ចំនួន​បាន​មើល​ឃើញ​ការ​អត្ថាធិប្បាយ​នេះ​ថា ខណៈ​លោក​ប្រធានាធិបតី​អាមេរិក​លោក Joe Biden មានការ​ស្ទាក់​ស្ទើរ​ក្នុង​ការ​ធ្វើ​ឲ្យ​កិច្ចព្រមព្រៀង​នោះ​មាន​អត្ថន័យ​គ្រប់គ្រាន់ សម្រាប់​ឲ្យ​គូប្រជែង​ប្រជាធិបតេយ្យ​បោះ​ឆ្នោត​គាំទ្រ ​ដោយ​ប្រើប្រាស់​ជា​យុទ្ធនាការ​ក្នុងស្រុក​ប្រឆាំង​នឹង​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UN៖ អ៊ីរ៉ង់បានប្រហារជីវិតអ្នកតវ៉ាចំនួន ១៨នាក់ ក្នុងឆ្នាំ ២០២៦
06/15/2026 06:06 PM
អ៊ីរ៉ង់៖ អាមេរិកទទួលខុសត្រូវ ចំពោះ​ការអនុវត្តសេចក្តីព្រាងកិច្ចព្រមព្រៀង និងអំពាវនាវឲ្យបញ្ឈប់​​ការ​វាយ​ប្រហារ​លើ​លីបង់
06/15/2026 06:06 PM
ពិធីអុជភ្លើងទៀន បានធ្វើឡើងសម្រាប់បុរស ៦នាក់ដែលប្រទះឃើញស្លាប់ ក្រោយចាប់ជម្រិតនៅរដ្ឋ Manipur ប្រទេសឥណ្ឌា
06/15/2026 06:06 PM
UN៖ ការវាយប្រហារដោយដ្រូននៅស៊ូដង់ បានសម្លាប់មនុស្សជាង ១.000នាក់ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ ២០២៦
06/15/2026 06:06 PM
ពលរដ្ឋអាមេរិកនៅការតវ៉ាអាល់បានី និយាយថា អ្នកមានកំពុងព្យាយាមគ្រប់គ្រងប្រទេសផ្តាច់មុខ
06/15/2026 06:06 PM
លោក TRUMP និយាយថា លោកមិនពាក់ព័ន្ធនឹងការផ្លាស់ប្តូរអំណាចនៅក្នុងប្រទេសអ៊ីរ៉ង់ទេ
06/15/2026 06:06 PM
អ៊ីស្រាអែលនិយាយថា ខ្លួននឹងមិនដកកងទ័ពចេញពីប្រទេសលីបង់ ស៊ីរី និងតំបន់ហ្កាហ្សាទេ
06/15/2026 06:06 PM
រដ្ឋឈូងសមុទ្រ និងអារ៉ាប់សាទរចំពោះកិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់ ដើម្បីបញ្ចប់សង្គ្រាម និងបើកច្រក សមុទ្រហ័រមូសឡើងវិញ
06/15/2026 06:06 PM
អ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលដុតបំផ្លាញទ្វារព្រះវិហារនិងរថយន្ត ២គ្រឿង នៅតំបន់វ៉េសប៊ែង
06/15/2026 06:06 PM
លោក Starmer នឹងអះអាង​ពី​បម្រាម​មិន​ឲ្យ​ក្មេងជំទង់អង់គ្លេសប្រើប្រាស់​​​បណ្ដាញ​សង្គម មុនកិច្ចប្រជុំ G7
06/15/2026 06:06 PM