សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦
TOP STORY | សម្ដេចតេជោ ហ៊ុន សែន៖ «ពេល​ណា​ព្រំដែន​គោកកម្ពុជា-ថៃ​នៅ​តែ​បន្ត​បិទ គ្រប់​មុខ​ទំនិញ​ទាំង​អស់​ដែល​នាំ​ចូល​ឆ្លង​កាត់​ព្រំដែន​គោក​គឺ​ទំនិញ​ខុស​ច្បាប់​ ជាទំនិញរត់ពន្ធ​ ជាទំនិញបំ​ផ្លាញជាតិ និងប្រមាថជាតិ

ព័ត៌មានសំខាន់ៗ

លោក Zelenskyy ប្រារព្ធ​ខួប ២០០ថ្ងៃ​នៃ​សង្គ្រាម​ និង​បាន​សរសើរ​កងទ័ព ខណៈ​អ៊ុយ​ក្រែ​ន​បង្ហាញ​ទីក្រុង​ដែល​ដណ្តើម​បាន​មកវិញ​

2022/09/12 12:21:14 pm        592
​អ៊ុយ​ក្រែ​ន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​ប្រារព្ធ​ខួប ២០០​ថ្ងៃ​ចាប់​តាំង​ពី​សង្គ្រាម​របស់ប្រទេស​ប្រឆាំង​ប្រទេស​រុស្ស៊ី​ចាប់ផ្តើម ដោយ​បាន​ការ​គោរព​ដល់​យោធា​របស់​ប្រទេសអង្គភាព​សេវា​សង្គ្រោះ​បន្ទាន់ និង​អ្នក​ដែល​កំពុង​រងគ្រោះ​ពី​ជម្លោះ​នេះ​។ នៅ​ក្នុង​សុន្ទរកថា​កាលពី​ល្ងាច​ថ្ងៃអាទិត្យ ​លោក​បាន​អរគុណ​ពួកគេ​សម្រាប់​ការបំផ្លាញ​រថក្រោះ​សត្រូវ​ចំនួន ២,០០០​គ្រឿង, រថពាសដែក​ចំនួន ៤,៥០០​គ្រឿង ប្រព័ន្ធ​កាំភ្លើង​ធំ​របស់​សត្រូវ​ជាង ១,០០០​គ្រឿង, យន្តហោះ ២៥០​គ្រឿង, ឧទ្ធម្ភាគចក្រ​ចំនួន ២០០​គ្រឿង, យាន​ដ្រូ​ន ១,០០០​គ្រឿង, នាវា​ចំនួន ១៥​គ្រឿង និង​ទូក ព្រមទាំង​យុទ្ធោបករណ៍​សត្រូវ​រាប់ពាន់​គ្រឿង​ផ្សេងទៀត​។ លោក Zelenskyy និយាយ​ថា ​លោក​ប្រាកដ​ថា​អ៊ុយ​ក្រែ​ន​នឹង​ឆ្លងកាត់​ផ្លូវ​ដ៏​លំបាក ​ដើម្បី​ទទួល​ជ័យជម្នះ​។​ ​លោក​បាន​និយាយ​ថា កងទ័ព​អ៊ុយ​ក្រែ​ន​ទទួល​បាន​ជោគជ័យ​ ក្នុង​ការ​វាយលុក​យ៉ាង​រហ័ស​របស់​ពួកគេ​នៅ​ក្នុង​តំបន់​ភាគ​ឦសាន​ប្រទេស​។ សកម្មភាព​របស់​ទីក្រុង Kyiv ក្នុង​ការ​ដណ្តើម​យក​មក​វិញ​នូវ​តំបន់​កាន់កាប់​ដោយ​រុស្ស៊ី​នៅ​ក្នុង​ទីក្រុង Kharkiv បាន​បង្ខំ​ទីក្រុង​មូ​ស្គូ​ឱ្យ​ដកទ័ព​របស់​ខ្លួនដើម្បី​ការពារ​ពួកគេ​ពី​ការឡោមព័ទ្ធ ដោយ​បន្សល់ទុក​នូវ​អាវុធ ​និង​គ្រាប់រំសេវ​ជាច្រើន​នៅ​ក្នុង​ពេលដក​ថយ​យ៉ាង​ប្រញាប់ប្រញាល់​។​កងទ័ព​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃអាទិត្យ ​បាន​ជោគជ័យក្នុងការ​វាយលុក​យ៉ាង​រហ័ស​របស់​ពួកគេ​នៅ​តំបន់​ភាគ​ឦសាន​ប្រទេស និង​នៅ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​នៅ​ភាគ​ខាង​ត្បូង​ដែល​កាន់កាប់​ដោយ​រុស្ស៊ី​ ដែល​បាន​បិទ​ទាំងស្រុង​ក្នុង​គោលបំណង​ទប់ស្កាត់​គ្រោះ​មហន្តរាយ​វិទ្យុសកម្ម ​ខណៈ​ការ​ប្រយុទ្ធ​គ្នា​បាន​កើតឡើង​នៅ​ក្បែរ​នោះ​។ នៅក្នុង​វីដេអូ​ចេញផ្សាយ​ដោយ​កងកម្លាំងប្រដាប់អាវុធ​អ៊ុយ​ក្រែ​ន ​នៅ​លើ​បណ្តាញ​សង្គម​បាន​ឲ្យ​ដឹង​ថា ទាហាន​ត្រូវ​បាន​គេ​ឃើញ​ឈរ​ជាមួយ​នឹង​ទង់ជាតិ​អ៊ុយ​ក្រែ​ន​នៅ​ទីក្រុង Hoptivka៕អត្ថបទ៖ ប៊ុនថន

អ៊ុយ​ក្រែ​ននិយាយថា ប្រតិបត្តិការ​នៅ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ Zaporizhzhia ត្រូវបាន​បញ្ឈប់​ទាំងស្រុង​

2022/09/12 11:41:19 am        692
​អ៊ុយ​ក្រែ​ន៖ ប្រទេស​អ៊ុយ​ក្រែ​ន​បាន​លើកឡើងថា ប្រតិបត្តិការ​ទាំងអស់​នៅ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ធំ​បំផុត​របស់​អឺរ៉ុប​មួយ​នេះ ត្រូវ​បាន​បញ្ឈប់​ទាំងស្រុង​។ ​យោងតាម​សេចក្ដីថ្លែងការណ៍​ចេញ​ដោយ​ក្រុមហ៊ុន Energoatom ដែល​ជា​ប្រតិបត្តិ​ករ​ថាមពល​អា​តូ​មិ​ក​របស់​អ៊ុយ​ក្រែ​ន ម៉ាស៊ីន​រ៉េ​អា​ក់ទ័រ​ចុងក្រោយ​នៃ​ម៉ាស៊ីន​រ៉េ​អា​ក់ទ័​រទាំង​៦​ របស់​រោងចក្រ Zaporizhzhia ត្រូវ​បាន​កាត់ផ្ដាច់​ពី​បណ្ដាញ​ផ្គត់ផ្គង់​ថាមពល​នៅ​ម៉ោង 3.41នាទី​ទៀបភ្លឺ​ម៉ោង​ក្នុងស្រុក។ ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​រុស្ស៊ី​ចាប់​តាំងពី​ខែ​មីនា​មក រោងចក្រ​ថាមពល​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ភាគ​អាគ្នេយ៍​មួយ​នេះ ត្រូវ​បាន​កាត់ផ្ដាច់​ចេញ​ពី​បណ្ដាញ​ផ្គត់ផ្គង់​ថាមពល​របស់​ប្រទេស​នេះ​កាលពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ ស្រប​ពេល​មាន​ក្ដី​បារម្ភ​ពី​គ្រ​មហន្តរាយ​នុយក្លេអ៊ែរ ខណៈ​ដែល​ទីក្រុង Moscow និង​ទីក្រុង Kyiv ចោទ​ដាក់គ្នា​ពី​ការវាយប្រហារ​ទៅលើ​បរិវេន​រោងចក្រ​នេះ​។ ​ក្រុមហ៊ុន Energoatom បាន​និយាយ​ថា បណ្ដាញ​ផ្គត់ផ្គង់​ថាមពល​ត្រូវ​បាន​ស្ដារ​ឡើងវិញ​កាលពី​ថ្ងៃ​សៅរ៍ ​ដើម្បី​អនុញ្ញាត​ឲ្យ​ក្រុម​មន្ត្រី​បិទ​ម៉ាស៊ីន​រ៉េ​អា​ក់ទ័រ​ទី​៦ និង​ផ្ទេរ​ទៅកាន់​ទីតាំង​ដែល​មាន​សុវត្ថិភាព​បំផុត​។ ទីភ្នាក់ងារ​នេះ​បាន​ព្រមាន​ថា ហានិភ័យ​នៃ​ការខូចខាត​បន្ថែម​ទៀត និង​ការ​កាត់ផ្ដាច់​ថាមពល​នៅ​ខាងក្រៅ​ជាថ្មី​នៅតែ​ជា​កម្រិត​ខ្ពស់​នៅឡើយ​៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន ផ្តល់យោបល់៥ចំណុច ជូនវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ាន ឆ្នាំ២០២២

2022/09/12 10:50:43 am        550
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន នៅព្រឹក​ថ្ងៃ​ទី១២​កញ្ញា​នេះ បាន​អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវេទិកាភាពជាអ្នកដឹកនាំ និងភាព​ជាដៃ​គូ​អាស៊ាន​ឆ្នាំ​២០២២ ក្រោម​ប្រធានបទ «ភាពជាដៃគូស្អិតរមួត និងការឆ្លើយតបរហ័ស​របស់​អាស៊ាន​» ​។ក្នុងវេទិកាដែលប្រារព្ធនៅសណ្ឋាគារហៃយ៉ាតរីជិនស៊ី ភ្នំពេញ សម្តេចតេជោ ហ៊ុន សែន ផ្តល់យោបល់៥ចំណុច ជូនវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២ ដោយ​សម្តេច​បញ្ជាក់ថា ក្នុងក្របខណ្ឌតំបន់អាស៊ានភាពជាអ្នកដឹកនាំ និងភាព​ជាដៃ​គូ​គឺ​ជា​កត្តា​ចម្បង​ដែល​ធ្វើ​ឲ្យយើង​អាច​ជំ​នះ​គ្រប់​ឧបសគ្គ​និង​ប្រែក្លាយ​តំបន់​អាស៊ាន​ទៅ​ជាតំបន់​មួយលេច​ធ្លោ​ និង​មាន​ការ​រីកចម្រើនលើគ្រប់វិស័យ។ក្នុងស្មារតីនេះ ស្ថិតក្នុង ស្ថានភាពសង្គមសេដ្ឋកិច្ចបច្ចុប្បន្ន យើង​មិន​ត្រឹមតែមិនបែកបាក់សាមគ្គីប៉ុណ្ណោះទេ តែផ្ទុយទៅ​វិញ​យើង​ត្រូវ​ពង្រឹង​ភាព​ជា​ដៃគូរ​ និង​កិច្ច​សហប្រតិបត្តិការ​ឲ្យ​កាន់​តែ​ស្អិត​ល្មួត​ថែម​ទៀត​ស្រប​តាម​មូល​បទ​អាស៊ាន​រួម​គ្នា​ធ្វើ​ដោះ​ស្រាយ​បញ្ហា​ប្រឈមទាំងអស់គ្នាដែលកម្ពុជាបានកំណត់ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ ២០២​២​នេះ​ ដើម្បីបន្តរក្សាភាពរីកចម្រើនទៅមុខចំពោះអនាគតភ្លឺស្វាង និងវិបុលភាពរួម។សម្រាប់​វេទិកានេះ សម្ដេចបានលើកទឹកចិត្ត ឱ្យមានការពិភាក្សាដោយត្រង់ទៅ ត្រង់មក ក្នុង​ស្មារតី​​យោគយល់​គ្នាទៅវិញទៅមក ដើម្បីអាច​ទទួល​បាន​លទ្ធផល​ជា​ផ្លែផ្កា​ និង​ពិតប្រាកដ និង​បង្ហាញ​ឲ្យ​សកល​លោក​បាន​ឃើញ​ពី​ឆន្ទៈ​ និង​ការ​បន្ត​ពង្រឹង​ភាព​ជា​អ្នក​ដឹក​នាំ​ និង​ភាព​ជា​ដៃ​គូ​របស់​អាស៊ាន​ដោយ​យកការសន្ទនាដោយសន្តិវិធីជាយន្តការដោះស្រាយបញ្ហា ទោះបីស្ថិតក្នុង បរិការ​មួយ​ដែល​ច្របូក​ច្របល់​ និង​មាន​ការ​ធ្លាក់​ចុះ​នៃ​ការ​ជឿទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ា​ង​ណាក៏ដោយ។ដើម្បីជាធាតុចូលបន្ថែម សម្ដេចតេជោ ហ៊ុន សែន បានចូលរួមផ្តល់យោបល់ផ្ទាល់ខ្លួនមួយចំនួន ដូចខាងក្រោម៖ទី១. ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច មិនអាចសម្រេចបានឡើយ ដរាបណាមិនមានស្ថិរភាព និង​សុខ​សន្តិភាព​ពេញលេញ ក្នុងន័យនេះ, អាស៊ាន ត្រូវបញ្ចៀសឱ្យ បាននូវភ្លើង​សង្គ្រាមដែ​ល​គ្មាន​អ្នកឈ្នះ​ និងអ្នកចាញ់ ប៉ុន្តែមានតែការវិនាស ហិនហោច និងការបាត់បង់​អាយុជីវិត​របស់​ប្រជាជនកម្ពុជា ដែលជាប្រទេស ធ្លាប់បានឆ្លងកាត់ប្រវត្តិជូរចត់ជាច្រើន ដោយសារភ្លើងសង្គ្រាម សូម​ក្រើន​រំលឹក យ៉ាងទទូចថា ការដោះស្រាយជម្លោះដោយសន្តិវិធីប្រកបដោយស្មារតីយោគយល់ គ្នាទៅវិញទៅមក និងការកំណត់សុខុមាលភាពប្រជាជនជាអាទិភាពចម្បង បំផុត គឺជា​នយោបាយ​ឈ្នះ-ឈ្នះ នាំទៅរកសុខសន្តិភាព និងវិបុលភាពយ៉ាង ពិតប្រាកដ។ទី២. ក្នុងបរិការណ៍ដែលការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ កំពុងតែមានភាពក្តៅគគុក, អាស៊ាន ត្រូវធ្វើខ្លួនជាតំបន់គំរូ និងត្រូវរួមគ្នាធានាឱ្យបាននូវ សុខសន្តិភាព, ស្ថិរភាព និងវិបុលភាពក្នុងតំបន់ តាមរយៈការពង្រឹងឯកភាព និងមជ្ឈភាពអាស៊ាន និងការប្រកាន់ខ្ជាប់ជានិច្ចនូវភាពជាដៃគូ និងយន្តការ ពហុភាគីនិយមក្នុងការដោះស្រាយបញ្ហាប្រឈមនានា បន្ថែមលើនេះ, អាស៊ាន ក៏ត្រូវប្រកាន់ខ្ជាប់នូវភាពជាកណ្តាល និងដើរតួនាទីជាវេទិការួមមួយសម្រាប់ ការសន្ទនា និងកិច្ចសហប្រតិបត្តិការជាមួយនឹងការពង្រឹងនិម្មាបនកម្មតំបន់ដែលមានលក្ខណៈបើកចំហ, តម្លាភាព, បរិយាបន្ន និងយកច្បាប់ជាគោល។ទី៣. ដើម្បីសម្រេចបាននូវការងើបឡើងវិញនៃសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន, យើងត្រូវបន្តជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងប្រែក្លាយ តំបន់អាស៊ានឱ្យទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងការវិនិយោគប្រកបដោយ ភាពទាក់ទាញ និងជីវភាព ជាពិសេសតាមរយៈ ការដោះស្រាយបញ្ហារបាំងពន្ធ និងមិនមែនពន្ធ, និងការផ្តល់នូវការគាំទ្រឱ្យគ្នាទៅវិញទៅមក ដើម្បីពនឿនការ អនុវត្ត និងទាញយកប្រយោជន៍ឱ្យអស់លទ្ធភាពពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ជាពិសេស កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រសកលលោក។ទី៤. អាស៊ាន ត្រូវយកចិត្តដាក់ជាពិសេសលើការលើកកម្ពស់សន្តិសុខសេដ្ឋកិច្ច សំដៅបំពេញ​រាល់​តម្រូវ​ការចាំបាច់របស់ប្រជាជន និងធានាការទទួលបាននូវផល ប្រយោជន៍ប្រកបដោយបរិយាបន្ន និង​សមធម៌ ពីកំណើនសេដ្ឋកិច្ចក្នុងប្រទេស និងក្នុងតំបន់ តាមរយៈ ការអភិវឌ្ឍហេដ្ឋា​រចនាសម្ព័ន្ធយុទ្ធសាស្ត្រ, ការពង្រឹង សហគ្រិនភាព និងផ្តល់ការគាំទ្រដល់សហគ្រាសធុនមីក្រូ, តូច និង មធ្យម, ការពង្រឹងវិស័យអប់រំ, សុខាភិបាល និងកិច្ចគាំពារសង្គម, ការកាត់បន្ថយគម្លាត នៃការអភិវឌ្ឍ, ការបង្កើតការងារ និងកាត់បន្ថយវិសមភាពប្រាក់ចំណូល និងការ ធានាសន្តិសុខស្បៀង។ទី៥. អាស៊ាន ត្រូវសម្លឹងឆ្ពោះទៅមុខ និងរួមគ្នាទាញយកផលប្រយោជន៍ឱ្យបានជា​អតិបរមា​ពី​សក្តា​នុពល និងកាលានុវត្តភាព ដែលកើតចេញពីនិន្នាការសកល ដូចជា សេដ្ឋកិច្ចវិលជុំ, សេដ្ឋកិច្ច​បៃតង និងជាពិសេស ការធ្វើឌីជីថលូបនីយកម្ម ដែលនឹងក្លាយជាកម្លាំងចលករគន្លឹះក្នុងការលើកកម្ពស់ការតភ្ជាប់គ្រប់វិស័យ ទាំងផ្នែកសង្គម-សេដ្ឋកិច្ច, ការវិនិយោគ, ពាណិជ្ជកម្ម និងនយោបាយ ក៏ដូចជា ការរួមគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា ដូចជាការប្រែប្រួលអាកាសធាតុ​ឱ្យបានយ៉ាង​ឆាប់​រហ័ស ស្របតាមមូលបទរបស់យើងក្នុងថ្ងៃនេះ ។សម្តេចបានបន្តថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២នេះ កម្ពុជាបាននឹងកំពុងចូលរួមយ៉ាងសកម្មក្នុងការពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូក្នុងការគ្រប់គ្រងក្នុងគ្រប់ទម្រង់និងគ្រប់វិស័យ ទាំងផ្នែកសង្គមសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគនិងនយោបាយជាមួយនឹងប្រទេស ជាមិត្តនិងសហគមន៍អន្តរជាតិទាំងក្នុងក្របខណ្ឌប្រទេសនិងតំបន់ ជាពិសេសតាមរយៈការរៀបចំវេទិកាសន្ទនាដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ កម្ពុជាចង់ឃើញតំបន់អាស៊ានក៏ដូចជាសាកលលោកទាំងមូលមានសុខសន្តិភាព ស្ថេរភាពនិងវិបុលភាព ប្រកបដោយចីរភាព និងបរិយាប័នយ៉ាងពិតប្រាកដ ជាមួយនឹងអធិបតេយ្យភាពនៃប្រទេសនីមួយៗ ការអនុវត្តតាមច្បាប់អន្តរជាតិ ជាពិសេសធម្មនុញ្ញអង្គការសហប្រជាជាតិនិងការប្រកាន់ខ្ជាប់ជានិច្ចនូវយន្តការពហុភាគីនិយមដែលមានការចូលរួមសន្ទនាពីគ្រប់ភាគីពាក់ព័ន្ធនិងការរួមគ្នាស្វែងរកដំណោះស្រាយបញ្ហាប្រឈមដោយសន្តិវិធីជាមួយនឹងស្មារតីបើកចំហយោគយល់និងអត់ធ្មត់ឲ្យគ្នាទៅវិញទៅមក៕

កងកម្លាំង​រុស្ស៊ី​ដកថយ​ពី​ទីក្រុង​សំខាន់ៗ​នៅ​ភាគ​ឦសាន ខណៈ​ទាហាន​អ៊ុយ​ក្រែ​ន​វាយ​សន្ធាប់​ខ្លាំង​

2022/09/12 10:49:09 am        889
អ៊ុយ​ក្រែ​ន៖ រុស្ស៊ី​បាន​បោះបង់ចោល​បន្ទាយ​សំខាន់​របស់​ខ្លួន​នៅក្នុង​ភាគ​ឦសាន​ប្រទេស​អ៊ុយ​ក្រែ​ន ជាការ​ដួល​រលំ​ភ្លាមៗ​នៃ​ខ្សែត្រៀម​ជួរមុខ​ដ៏​សំខាន់​មួយ​ក្នុងចំណោម​ខ្សែត្រៀម​ជាច្រើន​នៃ​សង្គ្រាម​នេះ បន្ទាប់ពី​កងកម្លាំង​អ៊ុយ​ក្រែ​ន​បាន​វាយ​រុល​ទៅ​មុខ​យ៉ាង​លឿន​។​ការ​ដួល​រលំ​យ៉ាង​ឆាប់រហ័ស​នៃ​ទីក្រុង Izium ក្នុង​ខេត្ត Kharkiv គឺជា​ការ​បរាជ័យ​ដ៏​ធ្ងន់ធ្ងរ​បំផុត​របស់​ទីក្រុង Moscow ចាប់តាំងពី​កងទ័ព​របស់ខ្លួនត្រូវបាន​បង្ខំ​ឲ្យ​ត្រឡប់ក្រោយ​ចេញពី​រដ្ឋធានី Kyiv កាលពី​ខែមីនា​។ ការបរាជ័យ​នេះ​អាច​បង្ហាញ​ពី​ចំណុច​ប្រែប្រួល​ភ្លាមៗក្នុង​សង្គ្រាម​រយៈពេល​ ៦​ខែ ដោយ​ទាហាន​រុស្ស៊ី​រាប់​ពាន់​នាក់​កំពុង​បោះបង់ចោល​ឃ្លាំង​គ្រាប់រំសេវ និង​យុទ្ធោបករណ៍ ខណៈ​ពួកគេ​ដកថយ​។ កងកម្លាំង​រុស្ស៊ី​បាន​ប្រើ​ទីក្រុង Izium ជា​មូលដ្ឋាន​ភស្តុភារ សម្រាប់​យុទ្ធនាការ​មួយ​ក្នុងចំណោម​យុទ្ធនា​ការ​សំខាន់ៗ​ជាច្រើន​របស់​ខ្លួន ក្នុងការ​វាយប្រហារ​រយៈ​ពេល ​១​ខែ​ពី​ភាគ​ខាងជើង​នៅ​ជិត​តំបន់ Donbas ដែល​មាន​តំបន់ Donetsk និង Luhansk​។​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​រុស្ស៊ី TASS បាន​ដកស្រង់​សម្ដី​របស់​ក្រសួងការពារជាតិ​រុស្ស៊ី​ដោយ​និយាយ​ថា ខ្លួន​បាន​បញ្ជា​ឲ្យ​កងទ័ព​ចាក​ចេញពីតំបន់​ក្បែរ​នោះ និង​បង្កើន​ប្រតិបត្តិការ​ពង្រឹងកម្លាំង​នៅ​កន្លែង​ផ្សេងទៀត​នៅ​ជិត​ខេត្ត Donetsk​។ សារព័ត៌មាន TASS បាន​រាយការណ៍​ថា ប្រធាន​រដ្ឋបាល​របស់​រុស្ស៊ី​នៅ​ក្នុង​ទីក្រុង Kharkiv បាន​ប្រាប់​ប្រជាពលរដ្ឋ​ឲ្យ​ចាក​ចេញពី​ខេត្ត​នេះ និង​ជម្លៀស​ចូល​ទៅ​ប្រទេស​រុស្ស៊ី​ដើម្បី​សង្គ្រោះ​ជីវិត៕អត្ថបទ៖ សុខមាន

ព្រះ​សព​មហាក្សត្រី Elizabeth II នឹង​ត្រូវ​តម្កល់​ក្នុង​ព្រះ​មជ្ឈូ​សា​ ៤​ថ្ងៃ​ពេញ​មុន​ព្រះរាជ​ពិធីបុណ្យ​ព្រះ​សព​ផ្លូវរដ្ឋ

2022/09/12 10:27:47 am        795
​អង់គ្លេស៖ ព្រះ​សព​របស់​ព្រះមហាក្សត្រី Elizabeth ទី II នឹង​ត្រូវ​តម្កល់​រយៈពេល ​៤​ថ្ងៃ​មុន​ព្រះរាជ​ពិធីបុណ្យ​ព្រះ​សព​នៅ​ព្រះវិហារ Westminster Abbey នៅ​ថ្ងៃ​ចន្ទ​ ទី​១៩ ​ខែ​កញ្ញា​ខាងមុខ​។ សាធារណ​ជន​ទូទៅ​នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​មើល​ព្រះ​មជ្ឈូ​សា​ អំឡុង​ព្រះរាជ​ពិធីបុណ្យ​នៅ​ពេល​នោះ​។ ​​មុន​ព្រះរាជ​ពិធីបុណ្យ​ព្រះ​សព ព្រះ​សព​របស់​មហាក្សត្រី​នឹង​ត្រូវ​តម្កល់​នៅ​សាល​ព្រះវិហារ St Giles ក្នុង​ទីក្រុង Edinburgh របស់​ដែនដី​ស្កុ​ត​ឡិន​រយៈពេល​ ២៤​ម៉ោង​ពី​ថ្ងៃ​ចន្ទ ១២​ ខែ​កញ្ញា ដោយ​ប្រជា​ពល​រដ្ឋ​អាច​ចូល​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​បាន​។ រាជវង្ស​របស់​ទ្រង់ អ្នកនយោបាយ និង​បណ្ដា​មេដឹកនាំ​ពិភពលោក​នឹង​ចូលរួម​ព្រះរាជ​ពិធីបុណ្យ​ព្រះ​សព​ផ្លូវរដ្ឋ​របស់​ទ្រង់​នៅ​ម៉ោង ១១​ម៉ោង​នៅ​អង់គ្លេស​។ ហើយ​ថ្ងៃ​ព្រះរាជ​ពិធីបុណ្យ​ព្រះ​សព​នោះ នឹង​ក្លាយ​ជា​ថ្ងៃ​ឈប់សម្រាក​សម្រាប់​ប្រជាពលរដ្ឋ​អង់គ្លេស​ផង​ដែរ​។ ​ព្រះ​រាជ​ដំណើរ​ចុងក្រោយ​របស់​ព្រះមហាក្សត្រី​បានចាប់ផ្ដើម​កាលពី​ថ្ងៃ​អាទិត្យ ដោយ​ព្រះ​ម​ជ្ឈូ​សា​ធ្វើ​ពី​ដើមឈើ​ឣូ​ក ត្រូវបាន​លើក​ដោយ​ក្រុម​រាជង្គរក្សរបស់​ទ្រង់​នៅ​ព្រះរាជដំណាក់ Balmoral ដោយ​ក្រុម​បុគ្គលិក​ផ្ទាល់​ព្រះ​កាយ​របស់​ទ្រង់​ សែង​ព្រះ​ម​ជ្ឈូ​សា​ចូល​ព្រះទីន័ង​ដឹក​ព្រះ​សព ដែល​នឹង​ដង្ហែ​ព្រះ​សព​ទ្រង់​ទៅកាន់​ទីក្រុង Edinburgh​។​ក្បួន​ព្រះ​រាជពិធី​ដង្ហែ​ព្រះ​ម​ជ្ឈូ​សាបាន​បើក​យឺតៗទៅកាន់​ព្រះរាជវាំង Holyroodhouse នៅ​ម៉ោង ១៦:០០​នាទី​ម៉ោង​នៅ​អង់គ្លេស​។​ នៅពេលដែល​ព្រះ​ម​ជ្ឈូ​សា​របស់​ព្រះមហាក្សត្រី​បាន​ទៅដល់ទីក្រុង Edinburgh ក្រុម​ប្រជាពលរដ្ឋ​អ្នក​កាន់ទុក្ខបាន​សម្រុក​ទៅកាន់​តាម​ដងផ្លូវ​នានា​របស់​ទីក្រុង និង​តម្រង់​ជួរ​ចូលរួម​លា​ជា​ប្រវត្តិសាស្ត្រ​ ចំពោះ​ព្រះមហាក្សត្រីដែល​បាន​ឡើង​គ្រង​រាជសម្បត្តិ​រយៈពេល ​៧០ឆ្នាំ៕អត្ថបទ៖ សុខមាន

ពីថ្ងៃទី១១-២០ ខែកញ្ញា ទាំងសាំង និងម៉ាស៊ូត ចុះចំនួន ៣០០រៀល ធៀបនឹងសន្ទស្សន៍ចាស់

2022/09/12 10:12:34 am        723
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ តាមស្ថានីយនានាទូទាំងប្រទេស ចាប់ពីថ្ងៃទី១១-២០ ខែកញ្ញា ឆ្នាំ២០២២ ដោយប្រេងសាំងធម្មតាត្រូវលក់តម្លៃ ៤.៤០០រៀល/លីត្រ(ចុះ៣០០រៀល) និងប្រេងម៉ាស៊ូតត្រូវលក់តម្លៃ ៥.២០០រៀល/លីត្រ (ចុះ ៣០០រៀល)។

សម្ដេចតេជោ ហ៊ុន សែន​ អញ្ជើញបើកវេទិកាភាពជាអ្នកដឹកនាំ និង​ភាពជាដៃគូ​អាស៊ាន​ឆ្នាំ​២០២២

2022/09/12 09:11:34 am        787
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បាន​អញ្ជើញជា​អធិបតី​ក្នុង​ពិធី​បើក​វេទិកាភាព​ជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២ (ASEAN LEADERSHIP AND PARTNERSHIP FORUM) ដែលពិធីនេះធ្វើឡើងនៅសណ្ឋាគារ ហៃយ៉ាត់ រីជេនស៊ី ភ្នំពេញ។​វេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២ សហការ​រៀប​ចំ​ដោយ​វិទ្យាស្ថាន​យុទ្ធសាស្ត្រ ដើម្បីអាស៊ី-ប៉ាស៊ីហ្វិក (KSI) វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ក្រុម​ប្រឹក្សា​ធុរកិច្ច​អាស៊ាន (ASEAN-BAC) និងសភាពាណិជ្ជកម្មកម្ពុជា ក្រោមប្រធានបទ “ ភាពជា​ដៃ​គូ​សម្រាប់​អាស៊ាន​​ដែ​លមានភាពស្អិតរមួត និងឆ្លើយតបរហ័ស ”។ខាងក្រោមនេះជាសុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន៖

សម្ដេចតេជោ ហ៊ុន​ សែន​ អំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់បង្កើនកិច្ចការពារសុវត្ថិភាពជូនពលរដ្ឋ ក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌ

2022/09/11 10:47:20 am        181
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន​​ សែន​ នាយករដ្ឋមន្ត្រីកម្ពុជា អំពាវ​នាវ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​បង្កើន​​កិច្ចការពារសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងជួយសម្រួលចរាចរណ៍ជូន​បង​ប្អូន​ប្រជា​​ពលរដ្ឋ នៅក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ។ តាមរយៈហ្វេសប៊ុកនៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២នេះ ដែលជាថ្ងៃកាន់បិណ្ឌ១ នៃពិធី​បុណ្យ​ភ្ជុំបិណ្ឌ សម្ដេចតេជោ​បញ្ជាក់ថា នេះជាពេលវេលាមួយ ដែល​បង​ប្អូន​ប្រជា​ពលរដ្ឋ​ពុទ្ធ​បរិស័ទ មាន​ឱកាស​ក្នុង​ការ​ធ្វើបុ​ណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅ​តាម​ទី​កន្លែង​ជិត​ឆ្ងាយ ជា​ពិសេស​តាម​ទីវត្ត​អារាម​នានា។សម្ដេចតជោបន្តថា ពិធីបុណ្យកាន់បិណ្ឌឆ្នាំ២០២២នេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទគឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២។សម្ដេចតេជោ បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ជូន​ដល់បងប្អូនប្រជាពលរដ្ឋ និងទេសចរ នៅ​ក្នុងកំឡុង​ពេលបុណ្យភ្ជុំនេះ៕

លោក Biden និយាយថា លោក​នឹងចូលរួម​ព្រះ​ពិធី​បុណ្យសព​របស់​ម្ចាស់​ក្ស​ត្រី Elizabeth II

2022/09/10 12:44:18 pm        785
​សហរដ្ឋអាមេរិក៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃ​សុក្រ​ថា លោក​គ្រោង​នឹងចូលរួម​ព្រះ​ពិធី​បុណ្យសព​របស់​ម្ចាស់​ក្ស​ត្រី Elizabeth II របស់​ចក្រភព​អង់គ្លេស ដែល​បាន​យាង​សោយ​ព្រះ​ពិរាល័យ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​ជន្មាយុ 96ព្រះវស្សា​។​ ថ្លែង​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន​ក្នុង​រដ្ឋ Ohio ខណៈ​លោក​ឡើង​ជិះ​យន្តហោះ Air Force One ក្នុង​ពេល​ត្រឡប់​ទៅកាន់​សេត​វិមាន​វិញ លោក Biden បាន​និយាយថា “​ខ្ញុំ​មិនទាន់​ដឹងថា ​ព័ត៌មាន​លម្អិត​យ៉ាងណា​នៅឡើយ​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​នឹង​ទៅ​”​។ លោក​និយាយ​ថា លោក​មិនទាន់បាន​ថ្លែង​ទៅកាន់​មហាក្សត្រ Charles III ដែល​ជា​បុត្រ​ច្បង​របស់​ម្ចាស់​ក្ស​ត្រី Elizabeth និង​ជា​មហាក្សត្រ​ថ្មី​នៅឡើយ​ទេ​។ លោក Biden គឺជា​ប្រធានាធិបតី​ទី13 និង​ចុងក្រោយ​របស់​សហរដ្ឋ​អាមេរិក​ដែល​បាន​ចូល​គាល់​មហាក្សត្រី​ ដែល​បាន​គ្រង​រាជ​អស់​រយៈពេល​រហូត​ប្រាំពីរ​ទសវត្សរ៍​។​ ព្រះ​មហាក្សត្រី​បាន​ជួប​ប្រធានាធិបតី​សហរដ្ឋអាមេរិក​គ្រប់រូប​ចាប់​តាំង​ពីលោក Dwight Eisenhower លើកលែងតែ​លោក Lyndon Johnson។ នោះ​ក៏​ព្រោះតែ​លោក Johnson មិន​បាន​ធ្វើ​ទស្សនកិច្ច​នៅ​ចក្រភព​អង់គ្លេស​ក្នុង​អំឡុងពេល​លោក​កាន់​តំណែង​ជា​ប្រធានាធិបតី​។ ​លោក Biden និង​ស្ត្រី​ទី១ លោកស្រី Jill Biden បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា "​កេរដំណែល​របស់​មហា​ក្ស​ត្រី​នឹង​បង្ហាញ​ច្បាស់លាស់​ធំធេង​ នៅក្នុង​ទំព័រ​ប្រវត្តិសាស្ត្រ​របស់​ចក្រភព​អង់គ្លេស និង​នៅក្នុង​រឿងរ៉ាវ​ពិភពលោក​របស់​យើង​។ គ្រប់​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ដែល​នៅ​មាន​ជីវិត​មាន​លោក Jimmy Carter, Bill Clinton, George W. Bush, Barack Obama និង Donald Trump បាន​ចូលរួម​ជាមួយ​លោក Biden ក្នុង​ការ​កាន់ទុក្ខ​រប​ស់​ម្ចាស់​ក្ស​ត្រី​ដែល​បាន​យាង​សោយ​ព្រះ​ពិរាល័យ និង​ផ្ញើ​សារ​រំលែក​ទុក្ខ​ដល់​គ្រួសារ​របស់​ទ្រង់៕អត្ថបទ៖ ប៊ុនថន

UN និង​មេដឹកនាំ​ប្រទេស​អេស្ប៉ាញ និង​ព័រ​ទុយ​ហ្គា​ល់​គោរព​វិញ្ញាណក្ខន្ធ​ព្រះ​មហាក្សត្រី​អង់គ្លេស​

2022/09/10 12:02:04 pm        1051
​UN៖ អង្គការសហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺ​ណែវបាន​ទម្លាក់​ទង់ជាតិ​ទាំងអស់​ ដែល​បាន​ដាក់​តម្រៀប​ជួរ​នៅ​ច្រក​ចូល​ដ៏​ស្រស់ស្អាត និង​បាន​ទម្លាក់​ទង់ជាតិ​អង្គការសហប្រជាជាតិ​មក​ត្រឹម​ពាក់​កណ្តាល​ដង ដើម្បី​គោរព​ដល់​ការ​យាង​សោយ​ព្រះ​ពិរាល័យ​របស់​ម្ចាស់​ក្ស​ត្រី Elizabeth II។ ​លោក Rheal Leblanc អ្នកនាំពាក្យ​របស់​អង្គការសហប្រជាជាតិ​ក្នុង​ទីក្រុង​ហ្សឺ​ណែវ​បាន​និយាយ​ថា ការិយាល័យ​របស់​អគ្គ​លេខាធិការ​លោក Antonio Guterres បាន​ណែនាំ​ឲ្យ​ទង់ជាតិ​របស់​អង្គការ​សហប្រជាជាតិ បង្ហូត​ចុះ​ត្រឹម​ពាក់​កណ្តាល​ដង​នៅ​គ្រប់​ការិយាល័យ​ទាំងអស់​ របស់​អង្គការ​សហប្រជាជាតិ​នៅ​ជុំវិញ​ពិភពលោក​។ លោក Leblanc បាន​និយាយ​ថា លោក​អគ្គលេខា​គោរព​ម្ចាស់​ក្ស​ត្រី Elizabeth II ចំពោះ​ការ​លះបង់​ឥត​ឈប់ឈរ​អស់​មួយ​ជន្ម​ជីព​របស់​ព្រះអង្គម្ចាស់​ក្ស​ត្រី ​ក្នុង​ការ​បំពេញ​ព្រះរាជកិច្ច​ដើម្បី​បម្រើប្រជាជន​របស់​ទ្រង់​។ លោក​អគ្គលេខាធិការ​និយាយ​ថា ពិភព​លោក​នឹង​ចងចាំ​ការលះបង់ និង​ព្រះរាជកិច្ច​ដឹកនាំ​របស់​ព្រះមហាក្សត្រី​។​ មេដឹកនាំ និង​ប្រមុខរដ្ឋ​ជុំវិញ​ពិភពលោក​បាន​បន្ត​គោរព​វិញ្ញាណក្ខន្ធ​ម្ចាស់​ក្ស​ត្រី Elizabeth II​។​នៅ​ទីក្រុង​ម៉ា​ឌ្រី​ដ មហាក្សត្រ​ប្រទេស​អេស្បាញ Philip VI និង​ម្ចាស់​ក្ស​ត្រី Letizia បាន​យាង​ទៅដល់​លំនៅឋាន​ផ្លូវការ​របស់​ឯកអគ្គរាជទូត​អង់គ្លេស ដើម្បី​សរសេរ​សារ​រំលែក​ទុក្ខ​។ នាយករដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ​លោក Pedro Sanchez ក៏បាន​មកដល់​ស្ថានទូត​ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ផង​ដែរ​។ ​នៅ​ទីក្រុង Lisbon ប្រទេស​ព័រ​ទុយ​ហ្គា​ល់ រដ្ឋមន្ត្រីការបរទេស​លោក João Gomes Cravinho បានមក​កាន់​លំនៅឋាន​ផ្លូវការ​របស់​ឯកអគ្គរដ្ឋ​ទូត​អង់គ្លេស ដើម្បី​ចុះហត្ថលេខា​លើ​សៀវភៅ​រំលែក​ទុក្ខ៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ខេត្តកណ្តាលបានរៀបចំពិធីអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវ: លើកទី៩ ឆ្នាំ២០២៦
06/15/2026 05:06 PM
ប៉ូឡូញស្វែងរកវត្តមានកងទ័ពអាមេរិកជាអចិន្ត្រៃយ៍ ខណៈលោក Nawrocki ជួបជាមួយ​លោក Trump
06/15/2026 05:06 PM
លោក Putin ផ្ញើសារជូនពរខួប​កំណើតទៅ​លោក Trump​ ដោយសរសើរ​ជាបុគ្គល​​ត្រចះត្រចង់​ និងអស្ចារ្យ​
06/15/2026 05:06 PM
ក្រសួងសុខាភិបាល៖ចំនួនអ្នកស្លាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលលើលីបង់កើនឡើងជាង ៣,៧៨០នាក់
06/15/2026 05:06 PM
រដ្ឋមន្រ្ដីក្រសួងការងារ និងឯកអគ្គរដ្ឋទូតចិន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សៀវភៅស្តង់ដាជាតិមុខរបរចិន និងក្នុងពិធីចុះ MoU ជាមួយក្រុមហ៊ុន BYD
06/15/2026 05:06 PM
ក្រុមហ៊ុនផលិត និងសហជីពព្រមានថា អង់គ្លេសកំពុងបាត់បង់ការងារនៅបរទេស ដោយសារតែតម្លៃថាមពលខ្ពស់
06/15/2026 05:06 PM
មេដឹកនាំ G7 ជួបប្រជុំ​នៅបារាំង បន្ទាប់ពី​អាមេរិក និងអ៊ីរ៉ង់ ប្រកាសពីកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម
06/15/2026 05:06 PM
តារាចម្រៀងអាមេរិក Oliver Tree ស្ថិតចំណោមមនុស្សស្លាប់ ៦នាក់ ក្នុងហេតុការណ៍ឧទ្ធម្ភាគចក្របុកគ្នានៅប្រេស៊ីល
06/15/2026 05:06 PM
ប្រជាជនអ៊ីរ៉ង់ មានសុទិដ្ឋិនិយមដោយប្រុងប្រយ័ត្នជុំវិញទស្សនវិស័យសម្រាប់កិច្ចព្រមព្រៀងយូរអង្វែង
06/15/2026 05:06 PM
ការវិភាគ៖ លោក Trump ទុកផ្នែកលំបាក​ៗ​ទៅ​​ពេល​ក្រោយ​​ នៅក្នុង​​​កិច្ចព្រមព្រៀងជាមួយ​អ៊ីរ៉ង់
06/15/2026 05:06 PM