TOP STORY | សម្ដេចតេជោ ហ៊ុន សែន៖ «ពេល​ណា​ព្រំដែន​គោកកម្ពុជា-ថៃ​នៅ​តែ​បន្ត​បិទ គ្រប់​មុខ​ទំនិញ​ទាំង​អស់​ដែល​នាំ​ចូល​ឆ្លង​កាត់​ព្រំដែន​គោក​គឺ​ទំនិញ​ខុស​ច្បាប់​ ជាទំនិញរត់ពន្ធ​ ជាទំនិញបំ​ផ្លាញជាតិ និងប្រមាថជាតិ
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី
សម្ដេចតេជោឱ្យបើកការស៊ើបអង្កេតអ្នកពាក់ព័ន្ធនាំសាច់បង្កកពីថៃចូលមកម្ពុជាមិនឱ្យរួចខ្លួនឡើយ

ព័ត៌មានសំខាន់ៗ

រុស្ស៊ី​និយាយថា ការបង្ហូរ​ឧស្ម័ន​ទៅកាន់​អឺរ៉ុបនឹងមិន​បន្ត​ឡើងវិញ​ឡើយ លុះត្រាតែ​ដក​ទណ្ឌកម្ម​ចេញ​

2022/09/06 11:09:32 am        823
​រុស្ស៊ី៖ វិមាន​ក្រឹម​ឡាំង​បាន​និយាយថា ការផ្គត់ផ្គង់​ឧស្ម័ន​របស់​រុស្ស៊ី​ទៅកាន់​អឺរ៉ុប​នឹង​មិន​បន្ត​ឡើងវិញ​ទេ លុះត្រាតែ​ទណ្ឌកម្ម​ទាំងអស់​ដែល​ដាក់​លើ​ទីក្រុង Moscow ត្រូវ​បាន​ដកចេញ។ ​វិមាន​ក្រឹម​ឡាំង​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ទណ្ឌកម្ម​លោកខាងលិច​គឺជា​មូលហេតុ​ធំ​បំផុត​ នៅ​ពីក្រោយ​ការ​សម្រេចចិត្ត​របស់​រុស្ស៊ី​បិទ​បំពង់​បង្ហូរ​ប្រេង Nord Stream 1។ ​ដើម​ឡើយ​ក្រុង Moscow បាន​និយាយថា ខ្លួន​បាន​បិទ​បំពង់​បង្ហូរ​ប្រេង​ដែល​ផ្គត់ផ្គង់​ឧស្ម័ន​ទៅកាន់​អឺរ៉ុប​ ដើម្បី​ជួសជុល​។ ​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក Dmitry Peskov ត្រូវ​បាន​ដកស្រង់​សម្តី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Interfax ថា បញ្ហា​នៃ​ការ​បញ្ជូន​ឧស្ម័ន​កើតមានឡើង​ ដោយសារតែ​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ប្រទេស​របស់​យើង និង​ប្រឆាំង​នឹង​ក្រុមហ៊ុន​មួយ​ចំនួន​ដោយ​រដ្ឋ​លោក​ខាង​លិច រួម​ទាំង​អាល្លឺម៉ង់ និង​ចក្រភព​អង់គ្លេស​។ ​លោក​បាន​និយាយ​ថា មិន​មាន​ហេតុផល​ផ្សេង​ទៀត​ដែល​អាច​បង្ក​ឲ្យ​មាន​បញ្ហា​បូម​ឧស្ម័ន​នេះ​ទេ។​ការ​អត្ថាធិប្បាយ​របស់​លោក Peskov មាន​ឡើង​ស្រប​ពេល​វិបត្តិ​ថាមពល​កាន់តែ​ធ្ងន់ធ្ងរ​ទូទាំង​អឺរ៉ុប ដែល​បាន​បន្ថែម​បន្ទុក​កាន់តែ​ធ្ងន់​ថែមទៀតបន្ទាប់ពី​ក្រុមហ៊ុន Gazprom ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ថាម​ពល​រដ្ឋ​របស់​រុស្ស៊ី​បាន​ប្រកាស​កាលពី​ថ្ងៃ​សុក្រ​ថា ការងារ​ជួសជុល​រយៈពេល ​៣​ថ្ងៃ​ដោយសារ​លិច​ធ្លាយ​ប្រេង​ក្នុង​ទួ​ប៊ី​នមួយ​ក្នុងចំណោម​ទួ​ប៊ី​ន​ជាច្រើន​ របស់​បំពង់​បង្ហូរ​ប្រេងនឹង​ត្រូវ​បន្ថែម​ពេល​វេលា​ដោយ​មិន​កំណត់​។ ​គួរ​ឲ្យ​ដឹង​ថា បំពង់​បង្ហូរ​ប្រេង Nord Stream 1 ដែល​ត្រូវ​បាន​ធ្វើ​ប្រតិបត្តិការ​ចាប់​តាំង​ពី​ឆ្នាំ២០១១ ​គឺជា​បណ្ដាញ​បញ្ជូន​ឧស្ម័ន​ធម្មជាតិ​ធំ​បំផុត​តែមួយគត់​រវាង​រុស្ស៊ី និង​អឺរ៉ុប​ខាងលិច​៕អត្ថបទ៖ សុខមាន

ប្រេសិត​ពិសេស UN ទទួលបន្ទុក​វិបត្តិ​មី​យ៉ាន់​ម៉ា៖ លោកស្រី​នឹង​មិន​ត្រឡប់​ទៅវិញ​ទេ លុះត្រាតែ​បាន​ជួប​លោកស្រី Aung San Suu Kyi

2022/09/06 10:40:34 am        754
​​មី​យ៉ាន់​ម៉ា៖ កាលពី​ថ្ងៃ​ចន្ទប្រេសិត​ពិសេស​ទទួលបន្ទុក​បញ្ហា​មី​យ៉ាន់​ម៉ា របស់​អង្គការសហប្រជាជាតិ​បាន​ប្ដេជ្ញា​ថា លោក​ស្រី​នឹង​មិន​វិលត្រឡប់​ទៅកាន់​ប្រទេស​នេះ​ទៀត​ទេ លុះត្រាតែ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​លោកស្រី​ជួប​ជាមួយ​មេដឹក​នាំ​ដែល​ត្រូវ​បាន​ទម្លាក់​ពី​តំណែង Aung San Suu Kyi ក្រោយ​ការរិះគន់​ធ្ងន់​ៗ​លើ​ដំណើរ​របស់​លោកស្រី​ក្នុង​ការ​ជួប​មេដឹកនាំ​របប​សឹក​នេះ​។ ​កិច្ច​ខិតខំ​ប្រឹងប្រែង​ខាង​ការទូត ​ដើម្បី​ដោះស្រាយ​ភាព​ជាប់​គាំង​ដ៏​ធ្ងន់ធ្ងររបស់​សហភាព​មី​យ៉ាន់​ម៉ា ដឹកនាំ​ដោយ​អង្គការ​​សហប្រជាជាតិ និង​អាស៊ាន​មានការ​រីកចម្រើន​តិចតួច ដោយ​ក្រុម​ឧត្ដមសេនីយ៍​ទាត់​ចោល​ក្នុង​ការ​រួម​សហការ​ជាមួយ​ក្រុម​ប្រឆាំង​។ ​ប្រេសិត​ពិសេស​របស់​អង្គការ​សហប្រជាជាតិលោកស្រី Noeleen Heyzer បាន​ជួប​ក្រុម​មេដឹកនាំ​យោធា​ជាន់ខ្ពស់​ក្នុង​រដ្ឋធានី​របស់​ប្រទេស​នេះ​កាល​ពី​ខែ​មុន អំឡុង​ដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់​លោក​ស្រីរយៈពេល​ ១០​ខែក្រោយ​ការតែងតាំង​តំណែង​របស់​លោកស្រី​។​ដំណើរ​របស់​លោកស្រី​បាន​នាំ​ឲ្យ​មានការ​រិះគន់​ទាំង​ពី​របប​សឹក ទាំង​ក្រុម​ប្រឆាំង​យោធា​។ ​លោកស្រី​ត្រូវ​បាន​បដិសេធ​មិន​ឲ្យ​ចូល​ជួប​មេដឹកនាំ​តាម​បែប​លទ្ធិ​ប្រជាធិបតេយ្យ​លោកស្រី Suu Kyi ដែល​ត្រូវ​បាន​កាត់ទោសឲ្យ​ជាប់ពន្ធនាគារ​សរុប​ចំនួន ​២០​ឆ្នាំ​៕ អត្ថបទ៖ សុខមាន

តើ​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ចក្រភព​អង់គ្លេស​លោកស្រី Liz Truss ជា​នរណា​?

2022/09/06 09:55:05 am        937
​ចក្រភព​អង់គ្លេស៖ លោកស្រី Liz Truss បានឈ្នះ​សំឡេងឆ្នោត​គាំទ្រ​ជាង ​៥៧% ក្នុង​ការ​បោះឆ្នោត​ក្នុង​គណបក្ស​តូ​រី​ដើម្បី​ជំនួស​តំណែង​លោក Boris Johnson ជា​នាយករដ្ឋមន្ត្រី​អង់គ្លេស​។​ ​លោកស្រី Liz Truss ឬ Mary Elizabeth Truss កើត​ថ្ងៃ​ទី​២៦ ​ខែ​កក្កដា ឆ្នាំ​១៩៧៥ គឺជា​អ្នកនយោបាយ​ចក្រភព​អង់គ្លេស​ ដែល​ជា​មេដឹកនាំ​គណបក្ស​អភិរក្សនិយម ហើយ​នឹង​ត្រូវ​តែងតាំង​ជា​នាយករដ្ឋមន្ត្រី​នៃ​ចក្រភព​អង់គ្លេស​នៅ​ថ្ងៃ​ទី​៦ ខែ​កញ្ញា​សប្ដាហ៍​នេះ។ ​លោកស្រី Truss ត្រូវ​បាន​ជាប់​ជា​សមាជិកសភា​ក្នុង​ឆ្នាំ​២០១០ តំណាង​ឲ្យ​សភា​ចក្រភព​អង់គ្លេស។ លោកស្រី​កាន់​តួនាទី​ក្នុង​លេខ​រៀង​ទី​១ ​នៃ​ឋានៈ​រដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​លោក​នាយក​រដ្ឋ David Cameron និង​ជា​ឥស្សរជន​ជាន់ខ្ពស់​មួយ​រូប​ ដែល​ឈរ​ខាង​ការ​ធ្វើ​ប្រជាមតិ​ឲ្យ​ចាក​ចេញពី​សមាជិក​សហ​ភាព​អឺរ៉ុប ឬ Brexit ឆ្នាំ២០១៦​។ ​ក្រោម​ការដឹកនាំ​របស់​លោកស្រី​នាយករដ្ឋមន្ត្រី Theresa May លោកស្រី Truss កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ក្រោយមក​កាន់​តួនាទី​ជា​រដ្ឋមន្ត្រី​ក្រសួង​រតនា​គារដែល​ជា​តំណែង​ខ្ពស់​បំផុត​ទី​២ ​បន្ទាប់ពី​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​។ ​បន្ទាប់ពី​ការលាលែង​ពី​តំណែង​របស់​លោកស្រី May និង​ក្រោម​ការដឹកនាំ​របស់​លោក​នាយករដ្ឋមន្ត្រី Boris Johnson លោកស្រី​គឺជា​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អន្តរជាតិ ហើយ​ក្រោយមក​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ការបរទេស ជា​តំណែង​ដែល​លោកស្រី​កំពុង​កាន់​សព្វថ្ងៃ​។​នេះ​ធ្វើ​ឲ្យ​លោកស្រី​ក្លាយ​ជា​អ្នក​កាន់​តំណែង​យូរ​ជាងគេ​បំផុត​របស់​រដ្ឋាភិបាល​អភិរក្ស​និយម និង​ជា​សមាជិក​គណៈរដ្ឋមន្ត្រី​ជាន់ខ្ពស់​បំផុត​។ ​ក្នុង​ឆ្នាំ២០១២ លោកស្រី​បាន​ធ្វើ​សហ​និពន្ធ​សៀវភៅ​សេរីនិយម​បែប​ថ្មី ​ជាមួយ​សហសេវិក​របស់​គណបក្ស​អភិរក្ស​មួយ​ចំនួន​ផ្សេងទៀត​ដែល​មាន​ឈ្មោះថា Britannia Unchained។​ លោកស្រី Truss បាន​ឆ្លងកាត់​ការវិវត្តន៍​នយោបាយ​ពី​ប្រជាធិបតេយ្យ​សេរី​ទៅជា​អ្នក​អភិរក្សនិយម ហើយ​បន្ទាប់មក​ចេញពី​ការ​គាំទ្រ​សមាជិកភាព​របស់​ចក្រ​ភព​អង់គ្លេស​នៅ​ក្នុង​សហភាព​អឺរ៉ុប ក្លាយ​បុគ្គល​មួយ​រូប​ក្នុងចំណោម​បុគ្គល​ប្រកាន់​តឹង​បំផុត​ជាច្រើន ​ក្នុង​ការ​ទាម​ទារ​ឲ្យ​បញ្ចប់​សមាជិកភាព​ពី​ស​ហ​ភាព​អឺរ៉ុប​ឬ Brexiteers នៅ​ក្នុង​គណៈរដ្ឋមន្ត្រី​។ ​នៅ​លើ​បណ្ដាញ​សង្គម លោកស្រី​ក៏បាន​ប្រកាន់​ជំហរ​កាន់តែ​រ៉ឹង​ត្អឹង​ប្រឆាំង​នឹង​អ្វី​ដែល​លោកស្រី​យល់​ឃើញ​ថា ​ជា​ជំហរ​រីកចម្រើន​ហួសហេតុ​លើ​បញ្ហា​ជាច្រើន​ដូចជា​ការរើសអើង​ពូជសាសន៍ ភេទ និង​យេនឌ័រ​ផង​ដែរ​៕អត្ថបទ៖ សុខមាន

លោក ទៀ សីហា៖ ការប្រមូលផ្តុំអ្នកគាំទ្រលោក ខឹម វាសនា បានប្រកាសរំសាយអស់ហើយ

2022/09/06 07:48:39 am        1254
សៀមរាប៖ លោក ទៀ សីហា អភិបាលខេត្តសៀមរាបបានឱ្យដឹងថា ការប្រមូលផ្តុំរបស់អ្នកគាំទ្រ លោក ខឹម វាសនានៅដីចម្ការ ស្ថិតនៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានប្រកាសរំសាយអស់ហើយត្រឹមល្ងាចថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២។លោកបន្ដថា អាជ្ញាធរត្រូវរៀបចំសម្របសម្រួលអោយប្រជាជនចេញទាំងអស់ ទុកតែអ្នកដែលរស់នៅលើដីចម្ការនោះតែប៉ុណ្ណោះ។នីតិវិធីដែលត្រូវបំពេញច្រើន អាជ្ញាធរ នឹងបន្តការងារនេះបន្តទៀត។ ចំពោះ អ្នកដែលត្រូវស្នាក់នៅដីក្នុងដីចម្ការនេះអាជ្ញាធរបានឱ្យម្ចាស់ដីបញ្ជក់ចំនួនឱ្យច្បាស់លាស់ ស្របតាមច្បាប់អាស្រ័យផលលើដីឯកជន។ បន្ទាប់ពីម្ចាស់ដីបញ្ជាក់ចំនួនរួចហើយ អ្នកដែលនៅសល់ត្រូវតែចាកចេញទាំងអស់។លោក ទៀ សីហា បញ្ជាក់ថា បច្ចប្បន្ននេះ អ្នកដែលកំពុងនៅក្នុងដីចម្ការនេះ នៅមានតិចតួចប៉ុនណ្ណោះ ហើយអាជ្ញាធរនឹងបន្ត សម្របសម្រួល រវាងម្ចាស់ដី និងប្រជាជនដែលត្រូវចាកចេញ៕

Update មនុស្សយ៉ាងហោចណាស់ ៧នាក់ស្លាប់ដោយការរញ្ជួយដីដ៏ខ្លាំងក្នុងខេត្តស៊ីឈួន ប្រទេសចិន

2022/09/05 03:47:08 pm        428
ចិន៖ រញ្ជួយដីបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៧នាក់ស្លាប់ និងបានវាយប្រហារអគារ​ជាច្រើន​ខ្នង​នៅ​ក្នុង​ទីក្រុងធំ​របស់​ខេត្តស៊ីឈួន ប្រទេសចិន ជាកន្លែងដែលមនុស្ស​រាប់លាន​នាក់​បច្ចុប្បន្ន​នេះ​ស្ថិត​ក្នុងវិធានការបិទខ្ទប់ដោយ​សារជំងឺ Covid-19។

Update អ្នកការទូតរុស្ស៊ី ២នាក់ស្លាប់ក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកក្នុងទីក្រុងកាប៊ុល

2022/09/05 03:42:37 pm        363
អាហ្វហ្គានីស្ថាន៖ យ៉ាងហោចណាស់អ្នកការទូតរុស្ស៊ី ២នាក់ស្លាប់ក្នុងការវាយប្រហារភេរវកម្មដោយការបំផ្ទុះគ្រាប់បែក នៅច្រកចូលក្លោងទ្វារធំ ស្ថានទូតរុស្ស៊ី ក្នុងរដ្ឋធានីកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។ សេចក្តីរាយការណ៍បាននិយាយ​ថា មនុស្សជាង ២០នាក់អាចស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតនេះ ដែលទំនងជាដាក់គោលដៅលើពលរដ្ឋដែលកំពុងតម្រង់ជួរដើម្បីធ្វើទិដ្ឋាការ។

ប្រទេស​ចិន​ត្រៀម​ទប់ទល់​ការ​ជិត​ចូល​មកដល់​នៃ​ព្យុះ​ទី​ហ្វុ​ង​ដ៏​មាន​ឥទ្ធិពល

2022/09/05 02:44:26 pm        513
ចិន៖ យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ CCTV បានឱ្យដឹងថា ទីក្រុង​នានា​របស់​ប្រទេស​ចិន​នៅតាម​បណ្តោយ​ឆ្នេរសមុទ្រ​ភាគ​ខាងកើត ​បាន​ត្រៀមខ្លួន​ទប់ទល់​ការចូល​មកដល់​នៃ​ព្យុះ​ដ៏​មាន​ឥទ្ធិពល ​ដែល​នឹង​នាំមក​ដោយ​ព្យុះ​ទី​ហ្វុ​ង Hinnamnor។ ​​ទីក្រុង​នានា​នៅ​ភាគ​ខាងកើត​ប្រទេស​ចិន​បាន​ផ្អាក​សេវាកម្ម​នាវា​ចម្លង ហើយ​ថ្នាក់រៀន​ និង​ជើង​ហោះហើរ​ត្រូវ​បាន​លុបចោល​ក្នុង​ប្រទេស​ជប៉ុន​កាលពី​ថ្ងៃអាទិត្យ ខណៈ​ព្យុះ​ទី​ហ្វុ​ង​ Hinnamnor ជា​ព្យុះ​សកលលោក​ខ្លាំង​បំផុត​នៅ​ឆ្នាំនេះ​ដែល​បាន​បោកបក់​កាត់​កោះ​តៃវ៉ាន់ និង​ប្រទេស​កូរ៉េ​ដោយ​មាន​ខ្យល់​បក់​បោក ​និង​ភ្លៀង​ធ្លាក់​ខ្លាំង​។​ មជ្ឈមណ្ឌល​ឧតុនិយម​ជាតិ​របស់​ប្រទេស​ចិនបានចេញ​ការព្រមាន ​អំពី​ព្យុះ​ទី​ហ្វុ​ង​ពណ៌​លឿង​កាលពី​ម៉ោង 10ព្រឹក​ថ្ងៃអាទិត្យ ហើយ​បាន​ព្រមាន​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ភាគ​ឦសាន​ខេត្ត Zhejiang ទីក្រុង​សៀង​ហៃ និង​កោះ​តៃវ៉ាន់​ស្វ័យគ្រប់គ្រង​។​ ​ខេត្ត Zhejiang បាន​បញ្ជា​ឲ្យ​ទូក​នេសាទ​ទាំងអស់​ត្រឡប់​មកកាន់​ចំណត​របស់ខ្លួន​វិញ ហើយមជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ភាគ​ខាងកើត​ទីក្រុង Wenzhou បាន​បញ្ជា​ឱ្យ​ផ្អាក​ថ្នាក់រៀន​ទាំងអស់​នៅ​ថ្ងៃ​ចន្ទ​នេះ​។​នៅក្នុង​ទីក្រុង​ឆ្នេរសមុទ្រ Ningbo ពលរដ្ឋ​ដែល​រស់នៅក្នុង​មណ្ឌល​ថែទាំ អន្តេវាសិកដ្ឋាន និង​តំបន់​ដែលមាន​ហានិភ័យ​នៃ​ការបាក់​ដី​ត្រូវ​ជម្លៀស​ខ្លួន​ចេញ​។ ទីក្រុង​សៀង​ហៃបាន​ផ្អាក​សេវាកម្ម​នាវា​ចម្លង និង​ដាក់​ពង្រាយ​នគរបាល​ជាង ៥០,០០០​នាក់​ដើម្បី​ជួយសង្គ្រោះ និង​ណែនាំ​ចរាចរណ៍​ឱ្យនៅ​ឆ្ងាយ​ពី​តំបន់​គ្រោះថ្នាក់​។ ការជម្លៀស​ពលរដ្ឋ និង​ការ​លុបចោល​ជើងហោះហើរ​ក៏ត្រូវ​បាន​បញ្ជា​នៅ​កោះ Okinawa ភាគខាងត្បូង​របស់​ប្រទេស​ជប៉ុន​ផងដែរ​។ ព្យុះ​ទី​ហ្វុ​ង​នេះត្រូវបាន​គេ​រំពឹងថា ​នឹង​នាំមក​នូវ​ភ្លៀង​ធ្លាក់​ខ្លាំង​មកកាន់​ឧបទ្វីប​កូរ៉េ ដែល​អាច​នាំមក​នូវ​ទឹកជំនន់៕អត្ថបទ៖ ប៊ុនថន

BREAKING NEWS ! ការរញ្ជួយដីកម្រិត៦.៦រ៉ិចទ័រ អង្រួនប្រទេសចិនភាគនិរតី ប៉ុន្តែមិន​បណ្ដាល​ឲ្យ​នរណា​ម្នាក់​រង​របួស​ទេ

2022/09/05 01:30:37 pm        470
យោងតាមការវាស់ស្ទង់របស់មជ្ឈមណ្ឌលភូគព្ភសាស្ត្រសហរដ្ឋអាមេរិក ការ​រញ្ជួយ​ដី​កម្រិត​៦.៦រ៉ិចទ័ បានធ្វើឲ្យកក្រើកប្រទេសចិន ភាគនិរតី នៅថ្ងៃចន្ទនេះ ។ ប្រភពដដែល និយាយថា ការរញ្ជួយដីនេះបានវាយប្រហារប្រមាណ ៤៣​គីឡូម៉ែត្រ​ភាគ​អាគ្នេយ៍​នៃ​ទីក្រុង Kangding ក្នុងខេត្ត Sichuan ជម្រៅ១០ គីឡូម៉ែត្រ។ ពុំមាន​របាយការណ៍​ភ្លាមៗ​ស្ដីពី​កា​​ររ​ង​របួស ឬបាត់បង់ជីវិតឡើយ៕

កំណើន​អ្នកស្លាប់​ដោយ​ទឹក​ជំនន់​នៅ​ប៉ា​គី​ស្ថាន​ឡើង​ដល់ ​១,២៨០​នាក់ ហើយ​មួយ​ភាគ​បី​គឺជា​កុមារ

2022/09/05 12:15:30 pm        551
​ប៉ា​គី​ស្ថាន៖ ទីភ្នាក់ងារ​មនុស្សធម៌​បាន​ព្រមាន​ថា ប្រទេស​ប៉ា​គី​ស្ថាន​ត្រូវការ​ជំនួយ​រយៈពេល​វែង ខណៈ​កំណើន​អ្នកស្លាប់​ដោយសារ​ទឹកជំនន់​ដ៏​មហន្តរាយ​នៅតែ​បន្ត​កើនឡើង​។ ​អាជ្ញាធរ​គ្រប់គ្រង​គ្រោះមហន្តរាយ​ជាតិ​របស់​ប្រទេសបាន​រាយការណ៍​ថា ​ចំនួន​អ្នកស្លាប់​សរុប​ចាប់តាំងពី​ថ្ងៃទី១៤ ខែមិថុនា​បាន​កើន​ឡើង​ដល់ ១,២៨២នាក់​គិត​ត្រឹម​ថ្ងៃ​សៅរ៍ ហើយ​ជិត​មួយ​ភាគបី​នៃ​ជនរងគ្រោះ​គឺជា​កុមារ​។ កាលពី​ថ្ងៃ​សៅរ៍​តែមួយ​ថ្ងៃ​មាន​អ្នក​ស្លាប់​ចំនួន ៥៧​នាក់​បន្ថែម​ទៀតក្នុង​នោះ ២៥​នាក់​ជា​កុមារ​។ ទីភ្នាក់ងារ​ផ្តល់ជំនួយ​បាន​ព្រមាន​ថា វិបត្តិ​របស់​ប្រទេស​នេះ​គឺ​នៅ​វែងឆ្ងាយ ហើយ​នៅពេលដែល​គ្រោះមហន្តរាយ​នៅតែ​បន្ត​កើតមាន កុមារ​នឹង​ស្ថិតក្នុង​ចំណោម​អ្នក​ដែល​ងាយ​រងគ្រោះ​បំផុត​។​ ​ទឹកជំនន់ដែល​បណ្តាល​មក​ពី​ទឹកភ្លៀង​មូសុង និង​ផ្ទាំង​ទឹកកករលាយ​នៅ​ក្នុង​តំបន់​ភ្នំ​ភាគ​ខាងជើង​ប្រទេស​ប៉ា​គី​ស្ថាន ត្រូវ​បាន​ចាត់ទុកថា​មហន្តរាយ​ធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​។​ ​យោង​​តាម​រូបភាព​ផ្កាយរណប​ពី​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប រដ្ឋាភិបាល និង​អង្គការ​ផ្តល់​ជំនួយ​បាន​និយាយ​ថា មនុស្ស​ជាង ៣៣​លាន​នាក់​បាន​រង​ផល​ប៉ះ​ពាល់ ហើយ​ច្រើនជាង​មួយ​ភាគ​បី​នៃ​ប្រទេស​នេះ​បាន​ជន់​លិច​ដោយ​ទឹកជំនន់​។យោង​តាម​អង្គការ​យូ​នី​សេ​ហ្វ​បាន​និយាយ​ថា ក្នុងចំណោម​ជនរងគ្រោះ កុមារ​ច្រើនជាង ៣​លាន​នាក់​កំពុង​ត្រូវការ​ជំនួយ​មនុស្សធម៌​បន្ទាន់ ដោយសារ​ហានិភ័យ​នៃ​ជំងឺ​បង្កឡើង​ដោយ​ទឹកជំនន់ ការ​លង់ទឹក និង​កង្វះ​អាហារូបត្ថម្ភ​។ ទឹកជំនន់​បាន​បំផ្លាញ ឬ​ធ្វើ​ឲ្យ​ខូចខាត​សាលារៀន​ចំនួន ១៧,៥៦៦​កន្លែង​នៅ​ទូទាំង​ប្រទេស ដែល​បានធ្វើឱ្យ​ប៉ះពាល់​ដល់​ការ​សិក្សា​របស់​កុមារ​បន្ថែមទៀត ​បន្ទាប់​ពី​ការបិទ​រយៈពេល​ពីរ​ឆ្នាំ​ដោយសារ​ជំងឺ Covid-19​។​ ទីភ្នាក់ងារ​អង្គការសហប្រជាជាតិកំពុងផ្តល់​ជំនួយ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​សង្គ្រោះ​ប្រទេស​ប៉ា​គី​ស្ថាន តាម​រយៈ​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ និង​ការផ្តល់​មូលនិធិ​៕អត្ថបទ៖ ប៊ុនថន

ទូតថៃចប់អាណត្តិនៅកម្ពុជា បង្ហាញមោទកភាពកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ

2022/09/05 11:58:30 am        633
ភ្នំពេញ៖ លោក ប៉ានយ៉ារ៉ាក់ ពុលថាប់ (Panyarak Poolthup ) ឯកអគ្គរាជទូតថៃ ចប់អាណត្តិនៅប្រទេសកម្ពុជា បានបង្ហាញមោទកភាពកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ថៃ ជាពិសេសលើវិស័យពាណិជ្ជកម្ម សម្រេចបានកំណើនឡើង១០% បើទោះរងស្ថានភាពកូវីដ-១៩ក៏ដោយ។ក្នុងជំនួបសំដែងការគួរសម និងជម្រាបលា សម្តេចតេជោ ហ៊ុន​ សែន នៅព្រឹកថ្ងៃទី០៥ ខែកញ្ញានេះ លោក ប៉ានយ៉ារ៉ាក់ ពុលថាប់ (Panyarak Poolthup ) បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនសម្ដេចតេជោ ,ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់វ៉ាក់សាំងកូវីដ-១៩ ជូនលោក និងមន្ត្រីស្ថានទូតទាំងអស់ មិនត្រឹមតែស្ថានទូតថៃទេ គឺស្ថានទូតទាំងអស់ទូទាំងប្រទេសកម្ពុជា។លោកក៏បានគោរពសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បានដោយជោគជ័យ។សម្ដេចតេជោ ហ៊ុន សែន បានអរគុណជូនចំពោះ លោក ពុល ថាប់ ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត បំពេញបេសកកម្មការទូត នាំឲ្យកម្ពុជា-ថៃ មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ កាន់តែប្រសើរឡើង។សម្ដេច បានមានប្រសាសន៍ថា ទោះបីស្ថិតក្នុងកាលៈទេសៈកូវីដ-១៩ក៏ដោយ យើងបានខិតខំរួមគ្នាធ្វើការបានល្អជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរផង និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម អប់រំ និងវិស័យដទៃទៀតបានយ៉ាងល្អជាទីមោទនៈ។ជាទីបញ្ចប់សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជាថ្មីម្ដងទៀតជូនចំពោះលោកពុលថាប់ និងជូនពរលោកទទួលបានជោគជ័យក្នុងបេសកកម្មរបស់ឯកឧត្តមនាពេលអនាគតបន្តទៀត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មេដឹកនាំប្រឆាំង​របស់​កោះ​តៃវ៉ាន់ ព្យាយាម​សម្រាល​ក្តីបារម្ភរបស់អាមេរិក ជុំវិញ​ជំហរជាមួយ​ចិន
06/13/2026 03:06 PM
ចិនរិះគន់សហរដ្ឋអាមេរិកចំពោះការដាក់ស្លាក «យោធា» លើក្រុមហ៊ុនធំៗ​របស់ខ្លួន
06/13/2026 03:06 PM
មហាសេដ្ឋីទ្រព្យ​សែនកោដិ​ថ្មីថ្មោង លោក Musk រងការរិះគន់យ៉ាងខ្លាំង ជុំវិញកុបកម្ម នៅទីក្រុង Belfast
06/13/2026 03:06 PM
កិច្ចព្រមព្រៀងសន្តិភាពអ៊ីរ៉ង់លេចស្រមោល​ស្ទុងៗ ខណៈវិធានការ​យោធាថ្មីកើត​ឡើងនៅជិតច្រកសមុទ្រ Hormuz
06/13/2026 03:06 PM
លោក Trump៖ ការវាយប្រហារដោយ​អាមេរិក បានសម្លាប់មេក្រុមអន្ធពាល​ Tren de Aragua របស់វ៉េណេស៊ុយអេឡា
06/13/2026 03:06 PM
សមត្ថកិច្ចរាជធានីភ្នំពេញ បន្តត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្ដុំ ដើម្បីស្វែងរក និង​បោស​សម្អាត​​បទ​ល្មើស Online Scams
06/13/2026 02:06 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ កូរ៉េខាងជើងថ្កោលទោសការអនុម័តលក់មីស៊ីលរបស់អាមេរិកទៅឲ្យ​កូរ៉េខាងត្បូង
06/13/2026 01:06 PM
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល អះអាងថានឹងមិនអនុញ្ញាតឱ្យអ៊ីរ៉ង់ មានអាវុធនុយក្លេអ៊ែរឡើយ
06/13/2026 01:06 PM
សហភាពអឺរ៉ុប ព្រមព្រៀងចាប់ផ្តើមដំណើរការចូលជាសមាជិកសម្រាប់អ៊ុយក្រែន និងម៉ុលដាវី
06/13/2026 01:06 PM
BBC៖ រុស្ស៊ី បានបាត់បង់កងទ័ពជាង ២២០.០០០នាក់ក្នុងអំឡុងពេលវាយលុកនៅអ៊ុយក្រែន
06/13/2026 12:06 PM