សម្តេចតេជោ ចែករំលែកបទវិភាគអ្នកជំនាញភូមិសាស្ត្រនយោបាយថៃ «អន្ទាក់​របស់កម្ពុជា! តើ Anutin នាំប្រទេសឱ្យចាញ់ក្តីនៅ​តុលាការ​អន្តរជាតិម្តងទៀតឬ?»
សម្ដេច​តេជោ បង្ហាញ​ចំណារលើលិខិត​របស់​អគ្គនាយកដ្ឋានពន្ធដារ​ដែល​ជា​ជំហាន​ចំណុច​ខ្លាំង ដើម្បី​ជោគ​ជ័យ​លើ​​កំណែទម្រង់រដ្ឋ និងហិរញ្ញវត្ថុសាធារណៈ
សម្ដេចតេជោ ហ៊ុន សែន៖ ភាពធន់សេដ្ឋកិច្ចកម្ពុជា​បង្ហាញ​ច្បាស់ចាប់​តាំង​ពី​ដំណាក់​ការ​កូវីដ​-១៩ រហូត​​មក​​ដ​ល់​ពេលនេះ ខណៈរដ្ឋមានសាច់ប្រាក់គ្រប់គ្រាន់ដំឡើងបៀវត្ស និង​បើក​បៀវត្សពីរ​ដង​ក្នុង​មួយ​ខែ
សម្ដេចតេជោ ហ៊ុន សែន កោតសរសើរថ្នាក់ដឹកនាំខេត្តកំពង់ធំដែលបានយកចិត្តទុកដាក់គ្រប់គ្រងអតីតយុទ្ធជន និងគ្រួសារយុទ្ធជនពលី បានយ៉ាងល្អ

ព័ត៌មានសំខាន់ៗ

ទីភ្នាក់ងារ ​FBI ព្រមាន​ពី​ការគំរាមកំហែង​ដែល​បាន​កើនឡើង ក្រោយ​ឆែកឆេរ​លំនៅឋាន​របស់​លោក​Trump

2022/08/16 10:25:28 am        610
​សហរដ្ឋអាមេរិក៖ ក្រុមមន្ត្រី​សហរដ្ឋអាមេរិក​បាន​ព្រមាន​ពី​ការកើនឡើង ​នៃ​ការគំរាមកំហែង​ដោយ​ហិង្សា​ចំពោះ​ការ​អនុវត្តន៍​ច្បាប់ ក្រោយ​ការចូល​ឆែកឆេរ​លំនៅឋាន Mar-a-Lago ក្នុង​រដ្ឋ Florida របស់ Donald Trump អតីត​ប្រធានាធិបតី​។ ទីភ្នាក់ងារ FBI និង​ក្រសួង​សន្តិសុខ​មាតុភូមិ​បាន​ចេញ​សេចក្ដីប្រកាស ​ទៅកាន់​អង្គភាព​អនុវត្តន៍​ច្បាប់​នៅ​ទូទាំង​សហរដ្ឋអាមេរិក​។ ​សេចក្ដីប្រកាស​នេះ​និយាយ​ថា មានការ​កើន​ឡើង​នៃ​ការគំរាមកំហែង​ដោយ​ហិង្សា ​ដែល​បាន​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម​ប្រឆាំង​ទៅនឹង​សកម្មភាព​របស់​ក្រុមមន្ត្រី​សហព័ន្ធ​។ ការ​ឆែកឆេរ​របស់​ទីភ្នាក់ងារ FBI កាលពី​ថ្ងៃ​ចន្ទ​សប្ដាហ៍​មុន គឺជា​លើកដំបូង​ដែល​លំនៅឋាន​របស់​អតីត​ប្រធានាធិបតី ត្រូវ​បាន​ឆែកឆេរ​ក្នុង​ករណី​ស៊ើបអង្កេត​លើ​បទ​ឧក្រិដ្ឋ​កម្ម​។ ​យោង​តាម​ដីកា​ដែល​ត្រូវ​បាន​ចេញ ​ក្រោយ​មកឯកសារ​ដែល​ត្រូវ​បាន​ផ្ទៀងផ្ទាត់​ហើយ​ចំនួន ​១១​ឈុតត្រូវ​បាន​រក​ឃើញ​ពី​រមណីយដ្ឋាន​ក្នុង​តំបន់​ឆ្នេរ​សមុទ្រ Palm Beach យ៉ាងណាក៏ដោយ​លោក Trump បាន​ទាត់ចោល​ការប្រព្រឹត្ត​ខុស​នោះ​។ ​សេចក្ដីប្រកាស​ដែល​សារព័ត៌មាន​មួយ​របស់​សហរដ្ឋអាមេរិក​ទទួល​បាន រួម​ទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដៃគូ​របស់​ទូរទស្សន៍ BBC បាន​អាន​ថា ទីភ្នាក់ងារ FBI និង​ក្រសួង​សន្តិសុខ​មាតុភូមិ​នឹង​ធានា​អះ​អាង​ថា អង្គភាព​អនុវត្តន៍​ច្បាប់​ តុលាការ និង​បុគ្គលិក​រដ្ឋាភិបាល​បាន​ដឹង​ពី​ការកើនឡើង​នៃ​ការ​គំរាម​កំហែង និង​ឧបទ្ទវហេតុ​ឧក្រិដ្ឋ​កម្ម និង​អំពើ​ហិង្សា​ជាច្រើន​។​​សេចក្ដីប្រកាស​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន ក៏បាន​បញ្ជាក់​ផង​ដែរ​ថា​ បុរស​ម្នាក់​ពាក់អាវ​ក្រោះ​ត្រូវ​បាន​នគរបាល​បាញ់​សម្លាប់ ក្រោយ​ប៉ុនប៉ង​ចូល​ក្នុង​ការិយាល័យ​ទុក​ឯកសារ​ក្នុង​ទីក្រុង Cincinnati រដ្ឋ Ohio​។ ​ប៉ុន្មាន​ម៉ោង​មុន​ឧបទ្ទវហេតុ​កាលពី​សប្ដាហ៍​មុន ជន​សង្ស័យ​បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម Truth របស់​លោក Trump ពី​ចេតនា​ចង់​សម្លាប់​ក្រុម​ទីភ្នាក់ងារ​សហព័ន្ធ​៕អត្ថបទ៖ សុខមាន

ចិន​ធ្វើ​សម​យុទ្ធ​បន្ថែម​ទៀត​ជិត​កោះ​តៃវ៉ាន់ ខណៈ​ក្រុម​តំណាងរាស្ត្រ​អាមេរិក​បន្ត​ទៅ​កាន់​កោះ​នេះ

2022/08/15 02:44:57 pm        782
​ចិន៖ យោធា​ចិន​និយាយ​ថា ខ្លួន​បាន​ធ្វើ​សម​យុទ្ធ​បន្ថែមទៀត​ជិត​កោះ​តៃវ៉ាន់​នៅ​ថ្ងៃ​ចន្ទ​នេះ ខណៈ​ក្រុម​អ្នកតំណាង​រាស្ត្រ​អាមេរិក​បាន​ធ្វើ​ដំណើរ​ ទៅកាន់​ដែន​កោះ​ដែល​ចិន​អះអាង​ថា​ជា​របស់​ខ្លួន និង​បាន​ជួប​ជាមួយ​មេដឹកនាំ​កោះ​នេះ​គឺ​លោកស្រី Tsai Ing-wen​។ ​ទីបញ្ជាការ​សម្របសម្រួល​ភាគ​ខាងកើត ​របស់​កងកម្លាំង​រំដោះ​ប្រជាជន​ចិន​បាន​និយាយ​ថា សម​យុទ្ធ​ទាំងនេះ​គឺជា​ការរារាំង​សហរដ្ឋអាមេរិក ​និង​កោះ​តៃវ៉ាន់​ដែល​នៅតែ​បន្ត​លេងល្បិច​នយោបាយ និង​បង្ក​បញ្ហា​ប៉ះពាល់​ដល់​សន្តិភាព និង​ស្ថិរភាព​ទូទាំង​ច្រក​សមុទ្រ​តៃវ៉ាន់​៕អត្ថបទ៖ សុខមាន

ផ្ទុះ​ឃ្លាំង​ស្តុក​កាំជ្រួច​នៅ​អា​មេ​នី​បណ្តាល​ឲ្យ​មនុស្ស ៥​ស្លាប់ និង​របួស ៤០​នាក់​

2022/08/15 12:36:19 pm        699
​​អា​មេ​នី៖ សំឡេង​ផ្ទុះ​ខ្លាំង​នៅ​ទីតាំង​ស្តុក​កាំជ្រួច​បាន​បំផ្លាញ​ទីផ្សារ​មួយកន្លែង ​ក្នុង​រដ្ឋធានី​ប្រទេស​អា​មេ​នី​កាលពី​ថ្ងៃអាទិត្យ​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់ ​៥​នាក់​ស្លាប់ និង​ប្រមាណ ៤0នាក់​ផ្សេងទៀត​រងរបួស និង​បាន​បង្ក​ឲ្យ​មាន​អគ្គិភ័យ​ដ៏​ធំ​។ ​ការិយាល័យ​អភិបាលក្រុង​បាន​និយាយថា មាន​មនុស្ស​មិន​ស្គាល់​អត្ត​សញ្ញា​ណមួយចំនួន​បាន​ជាប់​នៅក្រោម​គំនរ​បាក់បែក​។ ការផ្ទុះ​បង្ក​ឲ្យ​មាន​អគ្គិភ័យ​នៅ​ផ្សារ Surmalu បាន​បញ្ចេញ​ផ្សែងហុយ​ពាសពេញ​ទីក្រុង Yerevan​។ លោក Levon Sardaryan អ្នកនាំពាក្យ​របស់​អភិបាលក្រុង Yerevan បាន​និយាយថា ក្រុម​អ្នក​ជួយសង្គ្រោះ​បានធ្វើការ ​ដើម្បី​ទាញយក​ជនរងគ្រោះ​ចេញពី​គំនរ​បាក់បែក​។ ការផ្ទុះ​នេះ​ស្ថិតនៅក្នុង​តំបន់​ដែលមាន​កាំជ្រួច​ច្រើន​ត្រូវបាន​រក្សាទុក​។ ក្រសួង​សេវា​សង្គ្រោះបន្ទាន់​ប្រទេស​អា​មេ​នីនិយាយថា យ៉ាងហោចណាស់​ ៥​នាក់​ស្លាប់ និង ៤0នាក់​ផ្សេងទៀត​បាន​រងរបួស៕​អត្ថបទ៖ ប៊ុនថន

កងកម្លាំង​រុស្ស៊ី​វាយ​សន្ធាប់​លើ​តំបន់ Donetsk ខណៈ​សង្គ្រាម​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន​បន្ត​ជិត​ ៦​ខែ​

2022/08/15 12:03:55 pm        718
​អ៊ុយក្រែន៖ កងកម្លាំង​អ៊ុយ​ក្រែ​ន​បាន​រាយការណ៍​ពី​ការ​បាញ់​ផ្លោង​ដ៏​ខ្លាំងក្លា​របស់​កងកម្លាំង​រុស្ស៊ី និង​ការព្យាយាម​វាយ​រុលទៅមុខ​លើ​ទីក្រុង​មួយចំនួន​នៅ​ក្នុង​តំបន់ Donetsk ភាគ​ខាងកើត ដែល​បាន​ក្លាយ​ជា​ការ​ផ្ដោត​ដ៏​សំខាន់​នៃ​សង្គ្រាម​រយៈពេល​ជិត​ ៦​ខែ ប៉ុន្តែ​បាន​និយាយ​ថា ពួកគេ​បាន​រារាំង​ការ​វាយ​ប្រហារ​ជាច្រើន​។ ​យោង​តាម​អភិបាលក្រុង ការវាយប្រហារ​ដោយ​គ្រាប់​រ៉ូ​កែ​តរបស់​រុស្ស៊ី​ទៅលើ​ទីក្រុង Kramatorsk បាន​សម្លាប់​មនុស្ស​ ៣​នាក់ ​និង​ ១៣​នាក់​រង​របួស​កាលពី​យប់​ថ្ងៃ​សុក្រ​។ ​ទីក្រុង Kramatorsk គឺជា​ទីស្នាក់​ការ​កណ្ដាល​សម្រាប់​កងកម្លាំង​អ៊ុយ​ក្រែ​ន​នៅក្នុង​ភាគ​ខាង​កើត​ ដែល​ត្រូវ​ខ្ទេចខ្ទាំ​ដោយសារ​សង្គ្រាម​របស់​ប្រទេស​នេះ។ ​ការវាយប្រហារ​បាន​កើត​ឡើង​មិន​ដល់ ​១​ថ្ងៃ​ផង​ទេបន្ទាប់ពី​គ្រាប់​រ៉ូ​កែ​ត​ចំនួន ​១១​គ្រាប់​ផ្សេងទៀត​ត្រូវ​បាន​បាញ់​ស្រោច​ទៅលើ​ទីក្រុង​នេះ ដែល​ជា​ទីក្រុង​មួយ​ក្នុងចំណោម​ទីក្រុង​សំខាន់​ចំនួន​ ២ ​ដែល​ត្រូវ​បាន​អ៊ុយ​ក្រែ​ន​គ្រប់គ្រង​នៅ​ក្នុង​ខេត្ត Donetsk ជា​ការ​ផ្ដោត​លើ​ការ​វាយ​រុល​ទៅ​មុខ​នៅតែ​បន្ត​របស់​រុស្ស៊ី ដើម្បី​ដណ្ដើម​តំបន់ Donbas ភាគ​ខាងកើត​របស់​អ៊ុយ​ក្រែ​ន​។ ​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​អះអាង​កាលពី​ថ្ងៃ​សៅរ៍​ថា កងកម្លាំង​របស់​ខ្លួន​បាន​ដណ្ដើមយក​ភូមិ Pisky ជា​ភូមិ​មួយ​នៅ​ជាយក្រុង Donetsk ជាទី​ក្រុង​ប្រចាំ​ខេត្ត​នេះ ដែល​ក្រុម​បំបែក​ខ្លួន​គាំទ្រ​ដោយ​ក្រុង Moscow បាន​អះអាង​គ្រប់គ្រង​ចាប់​តាំង​ពី​ឆ្នាំ​២០១៤ មក​៕អត្ថបទ៖ សុខមាន

មនុស្ស​ ៤១​នាក់​ស្លាប់​ដោយសារ​អគ្គិភ័យ​ឆាប​ឆេះ​ព្រះវិហារ​កូប​ទិ​ក​ក្នុង​តំបន់ Giza របស់​ប្រទេស​អេ​ហ្ស៊ី​ប​

2022/08/15 11:03:30 am        576
​អេហ្ស៊ីប៖ មនុស្ស​រាប់សិប​នាក់​បាន​ស្លាប់ ​បន្ទាប់ពី​អគ្គិភ័យ​ឆាបឆេះ​នៅ​ព្រះវិហារ​មួយ​ក្នុង​ប្រទេស​អេ​ហ្ស៊ី​ប ភាគច្រើន​នៃ​ជនរងគ្រោះ​បាន​ប្រជ្រៀត​គ្នា​អំឡុង​ពេល​រត់គេច​ពោរពេញ​ដោយ​ភាព​ស្លន់ស្លោ​។​ ​ក្រុមមន្ត្រី​និយាយថា ​ចំនួន​អ្នក​ស្លាប់មាន​យ៉ាងហោចណាស់​ ៤១​នាក់ និង​រាប់សិប​នាក់​រងរបួស​។ ​កុមារ​ជាច្រើន​ត្រូវ​គេ​ជឿ​ថាស្ថិត​ក្នុងចំណោម​អ្នក​ស្លាប់​ទាំងនោះ​។​ ​ប្រភព​សន្តិសុខ​នានា​បាន​ប្រាប់​សារព័ត៌មាន Reuters ថា ផ្ទុះ​ចរន្តអគ្គិសនី​បាន​បង្ក​ការឆាបឆេះ ខណៈ​ក្រុម​អ្នក​បួងសួង​ប្រមាណ​ ៥ពាន់​នាក់​បាន​ប្រមូល​ផ្ដុំគ្នា​ធ្វើ​ពិធី​សាសនា​ដ៏​ធំ​នៅ​ព្រះវិហារ Coptic Abu Sifin ក្នុង​តំបន់ ​Giza​។ ​ពួកគេ​និយាយ​ថា អគ្គិភ័យ​បាន​ឆាបឆេះ​បិទ​ច្រក​ចូល​បណ្ដាល​ឲ្យ​មនុស្ស​ភ័យ​ប្រជ្រៀត​ជាន់គ្នា​។ ​អង្គភាព​ពន្លត់​អគ្គិភ័យ​និយាយ​ថា អណ្ដាតភ្លើង​នេះ​ត្រូវ​បាន​ពន្លត់​ដោយ​ជោគជ័យ​។ ចំណែក​មូលហេតុ​ពិតប្រាកដ​យ៉ាងណា​នោះ គេ​នៅ​មិនទាន់​បាន​ដឹង​ច្បាស់​នៅឡើយ​ទេ​។​យ៉ាងណាក៏ដោយ​លោក​ឳ Farid Fahmy មកពី​ព្រះវិហារ​នៅ​ក្បែរ​នោះ​នៅ​ក្នុង​ស្រុក​ជិតខាង Imbaba បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា អគ្គិភ័យ​នេះ​បណ្ដាលមកពី​ផ្ទុះ​ចរន្តអគ្គិសនី​។ ​លោក​ថា ភ្លើង​បាន​ដាច់ ហើយ​ពួកគេ​ក៏​ប្រើ​ម៉ាស៊ីនភ្លើង នៅ​ពេល​មាន​អគ្គិសនី​វិញ វា​បណ្ដាល​ឲ្យ​មាន​កម្លាំង​ភ្លើង​បុក​ខ្លាំង​។ ​អ្នក​បួងសួង​លោក Yasir Munir បាន​ប្រាប់​សារព័ត៌មាន Reuters ​ថា មនុស្ស​បាន​កំពុង​ប្រមូលផ្ដុំ​គ្នា​នៅ​ជាន់​ទី​៣ ​និង​ទី​៤ ហើយ​យើង​បាន​មើល​ឃើញ​ផ្សែង​ហុយ​ចេញពី​ជាន់​ទី​២​។ មនុស្ស​បាន​ប្រញាប់​ប្រញាល់​ចុះទៅ​ក្រោម និង​ចាប់ផ្ដើម​ដួល​គរ​លើ​គ្នា​៕អត្ថបទ៖ សុខមាន

ប្រទេស​ចំនួន ​៤២ អំពាវនាវ​ឲ្យ​រុស្ស៊ី​ដក​កងទ័ព​ចេញពី​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​នៅ​អ៊ុយ​ក្រែ​ន​

2022/08/15 10:46:30 am        680
​អ៊ុយក្រែន៖ ប្រទេស​ចំនួន ​៤២ បាន​អំពាវនាវ​ឲ្យ​រុស្ស៊ី​ដក​កងទ័ព​របស់ខ្លួន ​ចេញពី​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Zaporizhzhia ដោយ​បញ្ជាក់​ថា វត្តមាន​របស់​ពួកគេ​នៅ​ទីនោះ​បង្ក​ការ​គំរាម​ដល់​ប្រតិបត្តិការ​សុវត្ថិភាព​ នៅ​រោងចក្រ​នុយក្លេអ៊ែរ​។ ​ខណៈ​ដែល​សារព័ត៌មាន European Pravda រាយការណ៍​ ការអំពាវនាវ​នេះ​ត្រូវបាន​និយាយ​នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ ​ចេញផ្សាយ​នៅលើ​គេហទំព័រ​នៃ​គណៈប្រតិភូ​សហភាព​អឺរ៉ុប រហូតដល់​អង្គការ​អន្តរជាតិ​នានា​នៅ​ក្នុង​ទីក្រុង​វី​យ៉ែ​ន​ (Vienna)​។ ​សេចក្ដីថ្លែងការណ៍​នេះ​ត្រូវ​បាន​ចូលរួម​ដោយ​ក្រុម​សមាជិក​សហភាព​អឺរ៉ុប​ទាំងអស់ និង​សហភាព​អឺរ៉ុប​ក្នុងនាម​ជា​ម្ចាស់​ហត្ថលេខី​ដាច់ដោយឡែកដូចជា​៖ ប្រទេស​ន័រវេស ចក្រភព​អង់គ្លេស សហរដ្ឋអាមេរិក កាណាដា ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី ណូវ៉េហ្ស៊េឡង់ ហ្ស៊​ក​ហ្ស៊ី ម៉ូ​ល​ដូ​វ៉ា ម៉ា​សេ​ដូ​នី​ខាងជើង និង​ទួរគី​។ ​ប្រទេស​ទាំងនេះ​បាន​បញ្ជាក់​ជាថ្មី​ថា ការវាយលុក​របស់​ស​ហ​ព័ន្ធ​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន ​គឺជា​ការរំលោភ​ដ៏​ធ្ងន់ធ្ងរ​លើ​ច្បាប់​អន្តរជាតិ និង​ធម្មនុញ្ញ​របស់​អង្គការសហប្រជាជាតិ ហើយ​ការគ្រប់គ្រង​របស់​ប្រទេស​រុស្ស៊ី​លើ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ ​បង្ក​មហន្តរាយ​ដល់​គោលការណ៍​សុវត្ថិភាព​នុយក្លេអ៊ែរ​។​បណ្ដា​ប្រទេស​ទាំងនោះ​បន្ថែមថា ការវាយប្រហារ​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន និង​វត្តមាន​កងទ័ព​រុស្ស៊ី​នៅ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ បាន​បង្កើន​ឧបទ្ទវហេតុ​នុយក្លេអ៊ែរ​កាន់​តែ​ខ្លាំង​។​ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន​លោក Antonio Guterres អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បាន​អំពាវនាវ​ឲ្យ​បញ្ឈប់​រាល់​សកម្មភាព​អរិភាព​ទាំងអស់​ភ្លាមៗ នៅ​ជិត​រោង​ចក្រ​ថាមពល​នុយក្លេអ៊ែរ​ដ៏​ធំ​បំផុត​របស់​អឺរ៉ុប និង​ការ​បង្កើត​តំបន់​គ្មាន​កងទ័ព​ជុំវិញ​រោងចក្រ​នេះ៕អត្ថបទ៖ សុខមាន

កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាចាប់ផ្តើមនៅព្រឹកថ្ងៃនេះ

2022/08/15 09:57:24 am        538
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២នេះ បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី២ លើកទី២ ស្តីពីការកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូបសម្រាប់ឆ្នាំ២០២៣។ កិច្ចប្រជុំនេះ បានប្រារព្ធធ្វើឡើងក្រោមវត្តមានរបស់ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា និងមានការអញ្ជើញចូលរួមតំណាងកម្មករ និយោជិត ភាគីសហជីព តំណាងនិយោជក សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ភាគីរដ្ឋាភិបាល និងមន្រ្តីក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា សរុបចំនួនប្រមាណ ៥០នាក់ ដើម្បីស្តាប់បទបង្ហាញអំពីការធ្វើបច្ចុប្បន្នភាពស្ថិតិនៃលក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ច និងសង្គម ក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមា ដោយឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងការពិភាក្សារបស់សមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ពិនិត្យ និងចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង មានប្រសាសន៍ថា កិច្ចប្រជុំថ្ងៃនេះ នឹងពិភាក្សាជាលក្ខណៈផ្ទៃក្នុងរបស់ភាគីនីមួយៗ និងជាលក្ខណៈទ្វេភាគី បន្ទាប់មកនឹងចាប់ផ្តើមពិភាក្សាប្រាក់ឈ្នួលអប្បបរមាជាលក្ខណៈត្រីភាគីបន្តទៀត។ ឯកឧត្តមបានបន្តថា កិច្ចប្រជុំនេះដែរ គ្រប់ភាគីទាំងអស់ត្រូវប្រើលក្ខណវិនិច្ឆ័យបែបសង្គម (ស្ថានភាពគ្រួសារ អាត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ) និងលក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ច (ផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ) ក៏ដូចជាបន្ទាត់ភាពក្រីក្រ សម្រាប់ធ្វើជាមូលដ្ឋានក្នុងការពិភាក្សាប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា។គ្រប់ភាគីទាំងអស់ ត្រូវផ្តោតលើទិន្នន័យ និងការស្រាវជ្រាវបែបវិទ្យាសាស្រ្តដោយយោងលើលក្ខណៈវិនិច្ឆ័យទាំង៧ ដូចដែលបានកំណត់ក្នុងមាត្រា៥ នៃច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ដើម្បីធ្វើជាមូលដ្ឋានក្នុងការសម្របសម្រួលផ្ទៃក្នុង និងប្រកាន់គោលជំហររួមជាមួយ។ សូមបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២២នេះ ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប មានចំនួន ១៩៤ដុល្លារអាម៉េរិក ក្នុង១ខែៗ៕

ឥណ្ឌូនេស៊ី និង​កងកម្លាំង​អាមេរិកធ្វើ​សមយុទ្ធ​យោធា​រួមគ្នា

2022/08/13 12:36:50 pm        1078
​ឥណ្ឌូនេស៊ី៖ កងទ័ព​មកពី​សហរដ្ឋ​អាមេរិក និង​ឥណ្ឌូនេស៊ី​បានធ្វើ​សមយុទ្ធ​ប្រយុទ្ធ​រួមគ្នា​ប្រចាំឆ្នាំ កាលពី​ថ្ងៃ​សុក្រ​នៅលើ​កោះ​ស៊ូ​ម៉ា​ត្រា ប្រទេស​ឥណ្ឌូនេស៊ី​ បន្ទាប់ពី​មាន​សញ្ញា​នៃ​ការកើនឡើង​សកម្មភាព​ដែនសមុទ្រ ​របស់​ប្រទេស​ចិន​នៅក្នុង​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​។ ទាហាន​ជាង 5,000​នាក់​មកពី​សហរដ្ឋអាមេរិក ឥណ្ឌូនេស៊ី អូស្ត្រាលី ជប៉ុន និង​សិង្ហ​បុរី​បាន​ចូលរួម​ក្នុង​សម​យុទ្ធ​នៅ​ឆ្នាំនេះ ដែល​ធ្វើឱ្យ​វា​ក្លាយ​ជា​សម​យុទ្ធ​ទ្រង់ទ្រាយ​ធំ​បំផុត​ ចាប់តាំងពី​សមយុទ្ធ​ត្រូវ​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ2009​។​ ​សមយុទ្ធ​រួមគ្នា​បានចាប់ផ្តើម​កាល​ដើមខែ​នេះ​ ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​នៅលើ​កោះ​ស៊ូ​ម៉ា​ត្រា និង​កោះ Borneo​។ សមយុទ្ធ​នេះ​ក៏បាន​មកជួប​ប្រជុំគ្នា​ពី​ប្រទេស​មួយ​ចំនួន​រួមមាន​ចក្រភព​អង់គ្លេស កាណាដា បារាំង ឥណ្ឌា ម៉ាឡេស៊ី កូរ៉េខាងត្បូង នូ​វែ​ល​សេ​ឡង់ ប៉ា​ពួ​ញូ​ហ្គី​ណេ និង​ទី​ម័​រ​ខាងកើតជា​ប្រទេស​សង្កេតការណ៍​។​ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ចិន​បាន​ចោទប្រកាន់​សហរដ្ឋអាមេរិក​ ពី​ការកសាង​សម្ព័ន្ធភាព​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក ស្រដៀង​គ្នា​ទៅ​នឹង​អង្គការ​ណា​តូ​ថា ​ជា​មធ្យោបាយ​បង្កជម្លោះ​ដោយ​ចេតនា​។មេបញ្ជាការ​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​របស់​សហរដ្ឋ​អាមេរិក​លោក John C. Aquilino បាន​និយាយ​ថា ការ​គំរាម​កំហែង​គឺជា​អ្វី​ដែល​ពួកគេ​កំពុង​ព្យាយាម​បញ្ចៀស ដែល​លោក​បាន​និយាយ​ដូច្នេះ​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​រួម​ ជាមួយ​មេបញ្ជាការ​យោធា​ឥណ្ឌូនេស៊ី​លោក Andika Perkasa កាលពី​ថ្ងៃ​សុក្រ​នៅ​ទីក្រុង Baturaja ជាទី​ក្រុង​ឆ្នេរសមុទ្រ​ក្នុង​ខេត្ត​ស៊ូ​ម៉ា​ត្រា​ខាងត្បូង​។​ លោក Aquilino បាន​និយាយ​ថា ប្រទេស​ចំនួន 14 ដែល​បាន​មក​ចូលរួម​ក្នុង​សម​យុទ្ធ​ជាក់ស្តែង​នេះ បាន​បញ្ជូន​កងកម្លាំង​អន្តរ​ប្រតិបត្តិការ​ដើម្បី​ធានា​បាន​ថា កងកម្លាំង​របស់​ពួកគេ​អាច​មក​រួមគ្នា និង​គាំទ្រ​នូវ​អ្វីដែល​ចាំបាច់​ក្នុង​គ្រា​មាន​វិបត្តិ​។ យើង​នឹង​បន្ត​ជួយផ្តល់​ឲ្យ​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​ដោយ​សេរី និង​បើកចំហ ដែល​បំណង​របស់​យើង​គឺ​ដើម្បី​កសាង​ទំនាក់ទំនង កសាង​អន្តរ​ប្រតិបត្តិការ និង​ត្រៀម​ខ្លួន ​ប្រសិនបើ​យើង​ត្រូវការ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ឧបទ្ទវហេតុ​ណាមួយ៕អត្ថបទ៖ ប៊ុនថន

អ្នកជំនាញ​អន្តរជាតិ​រិះគន់​អង្គការ​ណា​តូ និង​អាមេរិក​ដែល​បន្ត​បញ្ជូន​សព្វាវុធ​ទៅ​អ៊ុយ​ក្រែ​ន​

2022/08/13 12:10:15 pm        1090
​អ៊ុយក្រែន៖ អ្នក​ជំនាញ​អន្តរជាតិ​បាន​រិះគន់​អង្គការ​ណា​តូ និង​សហរដ្ឋអាមេរិកដែល​បន្ត​បញ្ជូន​អាវុធ​ទៅ​ឲ្យ​ប្រទេស​អ៊ុយ​ក្រែ​ន និង​កំពុង​ជំរុញឱ្យមាន​វិបត្តិ​កើតមាន​បន្ថែមទៀត ដើម្បី​ធ្វើ​ឲ្យ​ឯកោ និង​ទប់ស្កាត់​រុស្ស៊ី​។ មូលនិធិ​អន្តរជាតិ​ដើម្បី​សន្តិភាព ​និង​ការស្វែងរក​សម្រាប់​អនាគតនៅ​ទីក្រុង ​Lund ​ប្រទេស​ស៊ុយអែតបានចាត់ទុក​អង្គការ​ណា​តូ​ថា ​ជា​សម្ព័ន្ធ​យោធា​ដ៏​គ្រោះថ្នាក់​បំផុត​របស់​ពិភពលោក ដែល​បាន​បំពាន​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ចំពោះ​រុស្ស៊ី ហើយ​គួរតែ​ទទួលខុសត្រូវ​ចំពោះ​ជម្លោះ​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន​។​ នៅ​ក្នុង​បទសម្ភាសន៍​ផ្តាច់មុខ​ជាមួយ​ទូរទស្សន៍​រដ្ឋ​ចិន (CCTV) សហ​ស្ថាបនិក​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវលោក Jan Oberg បាន​បង្ហាញថា ​អង្គការ NATO គឺ​ហួស​សម័យ ហើយ​គួ​តែ​ត្រូវតែ​បាន​រំលាយ ព្រោះ​អង្គការ​នេះ​មិនអាច​បង្កើត​សន្តិភាព​បាន។ ដោយ​សម្លឹងមើល​ពិភពលោក​បច្ចុប្បន្ននេះ យើង​គ្មាន​សន្តិភាព​នោះទេ នោះ​ហើយ​ជា​មូល​ហេតុដែល​អង្គការ NATO ត្រូវតែ​រំលាយ​។ អង្គការ​នេះ​បានបង្ហាញ​ថា​ អស់​រយៈពេល ៧៣ឆ្នាំ​មកហើយដែល​មិនអាច​បង្កើត​សន្តិភាព​បាន​។ ជម្លោះ​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​មិនបាន​បង្ហាញ​សញ្ញា​ណាមួយ​នៃ​ការ​ធូ​ស្រាល​ឡើយ ​ទោះបីជា​រយៈពេល​ប្រាំ​ខែ​បាន​កន្លងផុត​ទៅដោយ​អង្គការ​ណា​តូ និង​សហរដ្ឋអាមេរិក​បា​ន​បញ្ឆេះ​វិបត្តិ​ដោយ​ការបញ្ជូន​អាវុធ​ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន​។​​លោក John Feffer នាយក​ផ្នែក​គោលនយោបាយ​បរទេស​ នៅ​វិទ្យាស្ថាន​សិក្សា​គោលនយោបាយបាន​និយាយ​ទៅកាន់​ទូរទស្សន៍ CCTV ថា សហរដ្ឋអាមេរិក និង​អង្គការ​ណា​តូតែងតែមាន​មហិច្ឆតា​ក្នុងការ​ទប់ស្កាត់​រុស្ស៊ី​។ ទោះបីជា​កងកម្លាំង​ទាំងពីរ​នេះ​គ្មាន​ជម្លោះ​ផ្ទាល់​ជាមួយ​រុស្ស៊ី​ក្នុង​រយៈពេល​ខ្លី​ក៏ដោយ ប៉ុន្តែ​ការព្យាយាម​ក្នុងភូមិ​សាស្ត្រ​នយោ​បាយ​នឹង​បន្ត​។​ លោក Feffer បាន​និយាយថា អ៊ុយ​ក្រែ​ន​នឹង​បន្ត​ក្លាយជា​គោលដៅ​មួយ​នៃ​សង្គ្រាម​អូស​បន្លាយ​រវាង​រុស្ស៊ី និង​ប្រទេស​លោកខាងលិច ដូច្នេះ​អ៊ុយ​ក្រែ​ន​នឹង​បន្ត​ក្លាយជា​សមរភូមិ​រវាង​រុស្ស៊ី និង​ប្រទេស​លោកខាងលិច៕អត្ថបទ៖ ប៊ុនថន

អ្នកគាំទ្រ​ក្រុម​និកាយ​ស៊ី​អ៊ី​ត​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​ប្រមូលផ្តុំ​គ្នា​ក្នុងប្រទេស​អ៊ីរ៉ាក់

2022/08/13 11:50:19 am        647
អ៊ីរ៉ាក់៖ អ្នកគាំទ្រ​ក្រុម​និកាយ​ស៊ី​អ៊ី​ត​ដែល​គាំទ្រ​ដោយ​ប្រទេស​អ៊ីរ៉ង់​ បាន​ប្រមូលផ្តុំ​គ្នា​នៅ​ទីក្រុង Baghdad និង ​Basra កាលពី​ថ្ងៃ​សុក្រដើម្បី​រិះគន់​គូប្រជែង​របស់​ពួកគេ​ ជា​អ្នកប្រតិបត្តិ​តាម​បុព្វ​ជិត​និកាយ​ស៊ី​អ៊ី​ត​ដ៏​មាន​ឥទ្ធិពល​ម្នាក់ ​ដែលបាន​សម្រុកចូល​សភា​កាលពី​ខែ​មុន ហើយ​ចាប់តាំងពី​ពេល​នោះមក​បាន​តវ៉ា​នៅ​ខាងក្រៅ​អគារ​សភា​ ក្នុង​រដ្ឋធានី​ប្រទេស​អ៊ីរ៉ាក់​។​ ​ការ​ប្រជែង​គ្នា​រវាង​ភាគី​ទាំងពីរបង្ហាញ​ពី​ការបែងចែក​ នៅក្នុង​សហគមន៍​ស៊ី​អ៊ី​តរបស់​ប្រទេស​អ៊ីរ៉ាក់ ដែល​បង្កើតបាន​ប្រមាណ 60% នៃ​ប្រជាជន​អ៊ីរ៉ាក់​មាន​ជាង 40លាន​នាក់​។ ​បុព្វ​ជិត​លោក Muqtada al-Sadr ជា​អ្នក​រិះគន់​យ៉ាង​ចាស់ដៃ​ចំពោះ​អំពើពុករលួយ ​ដែល​កំពុង​រាលដាល​នៅក្នុង​ប្រទេស​សម្បូរ​ប្រេង​ ដែល​ត្រូវបាន​ហែកហួរ​ដោយ​អំពើហិង្សា​ជាច្រើន​ទសវត្សរ៍​មកនេះ ដោយ​ហេដ្ឋារចនាសម្ព័ន្ធ​បាន​ដួលរលំ និង​ប្រជាជន​ភាគច្រើន​ធ្លាក់​ក្នុង​ភាពក្រីក្រ និង​កង្វះ​សេវា​ជា​មូលដ្ឋាន​។​ក្នុងអំឡុងពេល​ការប្រមូល​ផ្តុំគ្នាកាលពី​ថ្ងៃ​សុក្រ ក្រុមបាតុករ​មកពី​ក្របខណ្ឌ​សម្របសម្រួលជា​សម្ព័ន្ធភាព​នៃ​ភាគី​គាំទ្រ​ដោយ​អ៊ីរ៉ង់ មិនបាន​ព្យាយាម​ចូលទៅក្នុង​តំបន់​បៃតង​ដ៏​រឹងមាំ​របស់​ទីក្រុង Baghdad នោះទេ ជា​កន្លែង​របស់​សភា​អ៊ីរ៉ាក់ អគារ​រដ្ឋាភិបាល និង​ស្ថានទូត​បរទេស​នៅ​ទីនោះ​។​ ​មុនពេល​ការប្រមូល​ផ្តុំគ្នា អាជ្ញាធរ​បាន​បិទផ្លូវ​ដែល​ចូលទៅក្នុង​តំបន់​បៃតង​ដោយ​ប្រើប្រាស់​រនាំង​ថ្ម​ធំៗ​។ ការតវ៉ា​ប្រឆាំង​បាន​កើតមានឡើង​បន្ទាប់ពី​លោក al-Sadr បានចេញ​កាលបរិច្ឆេទ​កាលពី​ថ្ងៃ​ពុធ​ដល់​ស្ថាប័ន​តុលាការ ដោយ​ទុកពេល​មួយ​សប្តាហ៍​ដើម្បី​រំលាយ​សភា៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណៈកម្មការប្រតិបត្តិ Soccer League បង្ហើបមហិច្ឆតាធំមួយ សម្រាប់ត្រៀមខួបលើកទី១០
06/05/2026 09:06 AM
លីបង់៖ កិច្ចព្រមព្រៀងបទឈប់បាញ់ដ៏ទូលំទូលាយ ជាឱកាសចុងក្រោយរបស់ខ្លួនក្នុងពេលក្រុមហេសបូឡា ច្រានចោល
06/05/2026 09:06 AM
គោព្រៃកម្ពុជា ទទួលបានការសសើរពីគ្រូទាំងសងខាង ក្រោយយកឈ្នះប៊ូតង់ ៤-០
06/05/2026 09:06 AM
អង្គការឃ្លាំមើលនុយក្លេអ៊ែររបស់ UN បានលើកឡើងពីការព្រួយបារម្ភនៃការរីកសាយនៅទីតាំងរបស់អ៊ីរ៉ង់
06/05/2026 09:06 AM
មេដឹកនាំអ៊ុយក្រែន សន្យាកំណត់ពេលវេលាច្បាស់លាស់សម្រាប់ការចរចាស្តីពីសមាជិកភាពសហភាពអឺរ៉ុប
06/05/2026 09:06 AM
កម្ពុជា រកឃើញសត្វព្រៃសំខាន់ៗជាច្រើននៅភាគខាងជើងប្រទេស
06/05/2026 09:06 AM
មេដឹកនាំអ៊ុយក្រែន ស្នើឲ្យមានជំនួបពិភាក្សាទល់មុខគ្នាក្នុងលិខិតបើកចំហរផ្ញើទៅកាន់លោក Putin
06/05/2026 09:06 AM
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបែងចែកភាគលាភឆ្នាំ២០២៥ ជាង ២៨,៧ ប៊ីលានរៀលជូនភាគហ៊ុនិក
06/05/2026 08:06 AM
ក្រុមហេសបូឡា ច្រានចោលបទឈប់បាញ់រវាងអ៊ីស្រាអែល-លីបង់ គាំទ្រដោយអាមេរិក
06/05/2026 08:06 AM
កម្ពុជា-សិង្ហបុរី ពិភាក្សាអំពីលទ្ធភាព នៃការជំរុញនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារសិង្ហបុរី
06/05/2026 08:06 AM