សម្តេចតេជោ ចែករំលែកបទវិភាគអ្នកជំនាញភូមិសាស្ត្រនយោបាយថៃ «អន្ទាក់​របស់កម្ពុជា! តើ Anutin នាំប្រទេសឱ្យចាញ់ក្តីនៅ​តុលាការ​អន្តរជាតិម្តងទៀតឬ?»
សម្ដេច​តេជោ បង្ហាញ​ចំណារលើលិខិត​របស់​អគ្គនាយកដ្ឋានពន្ធដារ​ដែល​ជា​ជំហាន​ចំណុច​ខ្លាំង ដើម្បី​ជោគ​ជ័យ​លើ​​កំណែទម្រង់រដ្ឋ និងហិរញ្ញវត្ថុសាធារណៈ
សម្ដេចតេជោ ហ៊ុន សែន៖ ភាពធន់សេដ្ឋកិច្ចកម្ពុជា​បង្ហាញ​ច្បាស់ចាប់​តាំង​ពី​ដំណាក់​ការ​កូវីដ​-១៩ រហូត​​មក​​ដ​ល់​ពេលនេះ ខណៈរដ្ឋមានសាច់ប្រាក់គ្រប់គ្រាន់ដំឡើងបៀវត្ស និង​បើក​បៀវត្សពីរ​ដង​ក្នុង​មួយ​ខែ
សម្ដេចតេជោ ហ៊ុន សែន កោតសរសើរថ្នាក់ដឹកនាំខេត្តកំពង់ធំដែលបានយកចិត្តទុកដាក់គ្រប់គ្រងអតីតយុទ្ធជន និងគ្រួសារយុទ្ធជនពលី បានយ៉ាងល្អ

ព័ត៌មានសំខាន់ៗ

គណនីFacebook តាទុំ បង្ហោះសារប្រដៅ និងខោកក្បាលទណ្ឌិត សម រង្ស៊ី

2022/08/06 10:06:30 pm        1286
ភ្នំពេញ៖ គណនីហ្វេសប៊ុកមួយមាន ឈ្មោះ « តាទុំ» បានបង្ហោះសារក្នុងន័យប្រដៅទៅអ្នកនយោបាយចាស់វស្សា ដែលជាទណ្ឌិតរត់ចោលស្រុក សំដៅលើ សម រង្ស៊ី ជាមួយនឹងខ្លឹមសារដូចខាងក្រោមនេះ៖តើអាមួយនេះវាឡប់ឬអី?២ថ្ងៃមុនវាជេរហ៊ុន សែនផង ជេរហ៊ុន ម៉ាណែតផង តែថ្ងៃនេះវាបែរជាជូនពរហ៊ុន សែនទៅវិញ។ អ្វីដែលគួរឱ្យអស់សំណើចវាបែរជាបបួលហ៊ុន សែនធ្វើច្បាប់មានចរិតកាត់សិទ្ធិធ្វើនយោបាយសម្រាប់មនុស្សដែលមានអាយុលើសពី៧០ឆ្នាំដោយប្រើពាក្យចូលនិវត្តន៍។រង្សុីគិតស្មានថាហ៊ុន សែនល្ងង់មែនទេ? រង្សុីមិនត្រឹមតែអត់មានអំណាចទេថែមទាំងជាអ្នកទោសទៀតផងតែបែរជាមកបបួលហ៊ុន សែនធ្វើច្បាប់ដើម្បីបញ្ចប់អំណាចហ៊ុន សែនទៅវិញ។ វាមិនខុសការភ្នាល់មួយដែលមិនចាំចាច់ដាក់ដើមទុន។ រង្សុីប្រហែលជាគិតថាបើអញ់អត់មានអ្នកផ្សេងទៀតត្រូវតែអត់ដូចគ្នា។រង្សុីវាក្រឡាខុសនៅត្រង់ចង់យកចិត្តក្រុមយុវជនតែបែរជាកាត់សិទ្ធិនយោបាយមនុស្សចាស់ដែលជាឳពុកម្តាយយុវជនទៅវិញ។

អ្នក​ជំនាញ និង​មន្ត្រី​ជុំវិញ​ពិភពលោក​បង្ហាញ​ការ​គាំទ្រ​ចំពោះ​គោលនយោបាយ​ចិន​តែមួយ​

2022/08/06 12:28:33 pm        759
​​ពិភពលោក​៖ អ្នក​ជំនាញ និង​មន្ត្រី​មកពី​ជុំវិញ​ពិភពលោក ​បាន​បង្ហាញ​ការ​គាំទ្រ​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​គោ​លន​យោ​បាយ​ចិន​តែមួយ​ និង​ប្រឆាំង​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​សភា​សហរដ្ឋ​អាមេរិក​លោកស្រី Nancy Pelosi ក្នុង​សប្ដាហ៍​នេះ​មកកាន់​កោះ​តៃវ៉ាន់​របស់​ប្រទេស​ចិន​។ លោក Fabio Massimo Parenti អ្នក​ជំនាញ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៅ​វិទ្យាស្ថាន Lorenzo de 'Medici បាន​និយាយ​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក​ស្រី Pelosi មកកាន់​កោះ​តៃវ៉ាន់​គឺជា​ការ​បង្ករឿង​ចំពោះ​ប្រទេស​ចិន ហើយ​មិន​អើពើ​ទៅ​នឹង​គោលការណ៍​ជា​មូលដ្ឋាន​ដែល​មាន​យ៉ាង​ទូលំទូលាយ​ នៅ​ក្នុង​សហគមន៍​អន្តរជាតិ​។ ដំណើរ​ទស្សនកិច្ច​រប​ស់​លោក​ស្រី Pelosi អាច​នឹង​បង្ក​ផលវិបាក​ធ្ងន់ធ្ងរ ​និង​ជា​ការ​បង្ករឿង​ទាំងស្រុង​ចំពោះ​ប្រទេស​ចិន​។​ វា​គឺជា​ការ​ឯកភាព​របស់​សហគមន៍​អន្តរជាតិ​ដែល​ថា កោះ​តៃវ៉ាន់​ជា​ផ្នែក​មួយ​មិន​អាច​កាត់ផ្តាច់​បាន​នៃ​ទឹកដី​របស់​ប្រទេស​ចិន​។ លោក Chas W. Freeman Jr. អតីត​ឧបការី​រដ្ឋមន្ត្រី​ការពារ​ជាតិអាមេរិក​ ទទួលបន្ទុក​កិច្ចការ​សន្តិសុខ​អន្តរជាតិ​បាន​និយាយ​ថា ដំណើរ​ទស្សនកិច្ច​ដោយ​មិន​ទទួលខុសត្រូវ​របស់​លោក​ស្រី Pelosi ទៅកាន់​កោះ​តៃវ៉ាន់គឺ​ដើម្បី​បម្រើ​របៀបវារៈ​នយោ​បាយ​ផ្ទាល់ខ្លួន​របស់​លោក​ស្រី​។ការ​ស្វែង​យល់​ពី​សារៈសំខាន់​នៃ​គោលការណ៍​ចិន​តែមួយ​ គឺជា​មូលដ្ឋាន​សម្រាប់​ការ​ធ្វើ​ឱ្យ​មាន​ប្រក្រតី​ភាព​ទំនាក់ទំនង​ចិន​-​អាមេរិក​។ លោកស្រី​បាន​ប្រកាន់ខ្ជាប់ និង​ប្រើប្រាស់​ប្រទេស​ចិន​ជា​កូនអុក​នយោបាយ​សម្រាប់​អាជីព​របស់​លោកស្រី​។ ​លោក Carlos Alzugaray អ្នកការទូត​ជើងចាស់ និង​ជា​អ្នក​ជំនាញ​ផ្នែក​កិច្ចការ​អន្តរជាតិ​បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​គួរតែ​ស្វែងរក​កិច្ច​សហប្រតិបត្តិការ និង​ការ​សម្រប​សម្រួល ហើយ​បន្ត​ស្វែងរក​សន្តិភាព និង​មិត្តភាព​។ ជាក់ស្ដែង​ដំណើរ​ទស្សនកិច្ច​នេះ​ផ្ទុយ​ទៅ​នឹង​ការសម្រេច​របស់​ពិភពលោក​។ សេចក្តី​សម្រេច​របស់​អង្គការសហប្រជាជាតិ​ទទួល​ស្គាល់​ថា ​មាន​ចិន​តែមួយ​នៅ​លើ​ពិភពលោក​។ កោះ​តៃវ៉ាន់​គឺជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ចិន ហើយ​បញ្ហា​កោះតៃវ៉ាន់​គឺជា​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន៕អត្ថបទ៖ ប៊ុនថន

លោកជំទាវ ឱ វណ្ណឌីន៖ ជនជាតិនីហ្សេរីយ៉ាដែលកើតជំងឺអុតស្វាសម្រាកព្យាបាលនៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀតនាពេលកន្លងមក បានជាពីជំងឺ និងបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យហើយ

2022/08/06 12:22:11 pm        694
ភ្នំពេញ៖ លោកជំទាវ ឱ វណ្ណឌីន អ្ននាំពាក្យក្រសួងសុខាភិបាលបញ្ជាក់ថា ជនជាតិនីហ្សេរីយ៉ាដែលកើតជំងឺអុតស្វាសម្រាកព្យាបាលនៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀតនាពេលកន្លងមក បានជាពីជំងឺ និងបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យហើយ នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ ។លោកជំទាវបញ្ជាក់ថា ជនជាតិនីហ្សេរីយ៉ានោះបានទទួលលទ្ធផលតេស្ត អវិជ្ជមានវីរុសអុតស្វា បញ្ជាក់ពីមន្ទីរពិសោធ៍ប៉ាស្ទ័រកម្ពុជានាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២។លោកជំទាវបន្តថា បច្ចុប្បន្ន បុគ្គលរូបនេះ ត្រូវបានប្រគល់ជូនអាជ្ញាធរមានសមត្ថកិច្ចរួចហើយដែរ ដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់ទៅតាមការចាត់ចែងរបស់សមត្ថកិច្ច។លោកជំទាវអំពាវនាវសូមបងប្អូនសាធារណជនចូលរួមបន្តអនុវត្តវិធានការការពារខ្លួនពីការចម្លងជំងឺអុតស្វាតាមការណែនាំក្រើនរំលឹកបន្ថែមទៀតរបស់ក្រសូងសុខាភិបាល ដែលបានចេញផ្សាយពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ កន្លងមកនេះ។ សូមកុំភ្លេចបន្តអនុវត្តវិធានការ “៣ការពារ និង ៣កុំ និងចាក់វ៉ាក់សាំងកូវីដ-១៩” ជាពិសេសដូសជំរុញ (ទី៣, ទី៤, និងទី៥) ពេលដល់វេនលោកអ្នកឱ្យបានគ្រប់ៗគ្នា ដើម្បីសុខភាពផ្ទាល់ខ្លួនលោកអ្នក និងអ្នកជាទីស្រឡាញ់របស់លោកអ្នក៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារចំនួន២

2022/08/06 12:20:40 pm        651
នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ ២០២២ បន្ទាប់ពីបានពិភាក្សាការងារជាមួយ ឯកឧត្តម ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា(HAYASHI Yoshimasa) រដ្ឋមន្ត្រីការបរទេសជប៉ុនរួចហើយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗ រួមមាន ៖១- លិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េនដែល មានទឹកប្រាក់ចំនួន៤១៣៨៨០០០០០០ យ៉េន សម្រាប់ការអនុវត្តគម្រោងអភិវឌ្ឍន៍ ចំណតផែកុងតឺន័រថ្មីនៅកំពង់ផែក្រុងព្រះសីហនុជំហានទី១ រវាងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រ កម្ពុជា និងឯកឧត្តម ហាយ៉ាហ្ស៊ី យ៉ូហ៊ីម៉ាសា (HAYASHI Yoshimasa) រដ្ឋមន្ត្រីការបរទេស ជប៉ុន។២- កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងខាងលើ រវាងឯកឧត្ដម ហែម វណ្ណឌី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី កាមេ ហាវឺ ប្រធាន តំណាង JICA ប្រចាំកម្ពុជា។ឥណទានសម្បទាននេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការពង្រីក និងធ្វើទំនើបកម្មកំពង់ផែស្វយ័តក្រុងព្រះសីហនុ និង​ដើម្បី​ប្រែក្លាយ​កំពង់​ផែ​នេះ​ទៅ​ជាកំ​ពង់​ផែ​ទឹក​ជ្រៅស្នូ​ល​សម្រាប់​ប្រទេសកម្ពុជា និងក្នុងតំបន់ ស្របតាម​ការ​ប្តេជ្ញា​ចិត្ត​របស់​នាយករដ្ឋ​មន្ត្រី​ នៃ​ប្រទេស​ទាំង​ពីរ​កាល​ពី​ដើម​ឆ្នាំនេះ៕ 

មនុស្ស​ ១០​នាក់​ស្លាប់​ដោយសារ​អគ្គិភ័យ​នៅរដ្ឋ Pennsylvania

2022/08/06 12:17:13 pm        545
​សហរដ្ឋអាមេរិក៖ អាជ្ញាធរ​រដ្ឋ Pennsylvania បាន​និយាយថា អគ្គិភ័យ​បាន​ឆាបឆេះ​លំនៅឋាន​មួយ​ខ្នង​កាលពី​ថ្ងៃ​សុក្រ បណ្តាល​ឲ្យ​មនុស្ស​ធំ​ ៧​នាក់ និង​កុមារ ​៣​នាក់​ស្លាប់ និង​បាន​ធ្វើ​ឲ្យ​រន្ធត់ចិត្ត​យ៉ាង​ខ្លាំង​ដល់​អ្នក​ពន្លត់​អគ្គិភ័យ​ស្ម័គ្រចិត្ត​ម្នាក់​ ដែល​បាន​មក​ពន្លត់ភ្លើង​ដែល​ដឹង​ថា​ ជនរងគ្រោះ​ជា​គ្រួសារ​របស់​គាត់​។ ​អាជ្ញាធរ​និយាយថា ការស៊ើបអង្កេត​ជុំវិញ​អគ្គិភ័យ​កំពុង​ធ្វើឡើង​។ នគរបាល​រដ្ឋ Pennsylvania និយាយ​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា កុមារ​ដែល​បាន​ស្លាប់​នៅក្នុង​អគ្គិភ័យ​មាន​អាយុ​ចន្លោះ​ពី ៥, ៦ និង ៧​ឆ្នាំ​។​ អ្នក​ពន្លត់​អគ្គិភ័យ​បាន​និយាយថា ជនរងគ្រោះ​ទាំង ១០​នាក់​គឺជា​ក្រុមគ្រួសារ​តែមួយ ខណៈ​មាន​មនុស្ស​ ១៤​នាក់​នៅក្នុង​​លំនៅឋាន​នេះ​នៅ​ពេល​កើតមាន​អគ្គិភ័យ ដែល​អាជ្ញាធរ​បាន​និយាយថា មនុស្ស​មួយចំនួន​អាច​គេច​ចេញពី​លំនៅឋាន​ឆាបឆេះ​ដោយ​សុវត្ថិភាព​។​ ​អ្នកជិតខាង​បាន​និយាយថា ពួកគេ​បាន​ឮ​សំឡេង​ផ្ទុះ​ខ្លាំង មុនពេល​ឃើញ​រានហាល​ខាងមុខផ្ទះ​មាន អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​៕អត្ថបទ៖ ប៊ុនថន

លោក វ៉ាង យី៖ អាមេរិកត្រូវបញ្ឈប់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនលើបញ្ហាកោះតៃវ៉ាន់

2022/08/06 12:04:59 pm        206
ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៥ ខែសីហា ម្សិលមិញនេះ រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី បាននិយាយថា អាមេរិកត្រូវបញ្ឈប់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនក្នុងបញ្ហាកោះតៃវ៉ាន់។ លោកលើកឡើងថា គោលជំហររបស់ចិន គឺមានគោលដៅធានាការពារយ៉ាងម៉ឺងម៉ាត់ ចំពោះទង្វើទាំងឡាយដែលជាលេសរបស់អាមរិក។លោកបញ្ជាក់ថា ការណ៍ដែលអាមេរិកយកបញ្ហាកោះតៃវ៉ាន់មកប្រឆាំងនឹងចិន គឺគ្រាន់តែជាការស្រមើស្រម៉ៃតែប៉ុណ្ណោះ ហើយលោកបានចាត់ទុកថា នេះជាទង្វើកាន់តែរារាំងដល់ការស្តារភាពល្អប្រសើរឡើងវិញរបស់ចិនដូចគ្នា។ អាមេរិកមិនគួរបង្កើតកំហុសដូចមុនមកធ្វើជាលេសបានទេ ខណៈលោក វ៉ាង យី ថា អាមេរិកធ្លាប់ប្រព្រឹត្តកំហុសធ្ងន់ធ្ងរម្តងរួចទៅហើយ កាលពីទស្សនកិច្ចរបស់លោក Newt Gingrich ទៅកាន់កោះតៃវ៉ាន់។លោក វ៉ាង យី បាននិយាយទៀតថា អាមេរិកនៅអាចកែកំហុសរបស់ខ្លួន ដោយត្រូវគោពអធិបតេយ្យភាព និងបូរណភាពទឹកដីចិន ក៏ដូចជាការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសចិនលើបញ្ហាតៃវ៉ាន់៕

រដ្ឋមន្ត្រីការបរទេសជប៉ុន ដាក់បាច់ផ្កាគោរពវិញ្ញាណក្ខន្ធជនជាតិជប៉ុនដែលទទួលមរណភាពនៅកម្ពុជា

2022/08/06 11:19:13 am        286
ភ្នំពេញ៖ ឯកឧត្តម ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា រដ្ឋមន្រ្តីការបរទេសជប៉ុន នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២នេះ បានអញ្ជើញដាក់បាច់ផ្កាដើម្បីគោរពវិញ្ញាណក្ខន្ធនៅមុខចេតិយ លោក ណាកាតា អាត្ស៊ឹហ៊ិតុ (អ្នកស្ម័គ្រចិត្តនៃអង្គការសហប្រជាជាតិ) និង លោកតាកាតា ហារឹយឹគិ (មន្រ្តីនគរបាលស៊ីវិលនៅក្នុងអាជ្ញាធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិនៅកម្ពុជា(អ៊ុនតាក់)) ដែលបានទទួលមរណភាព កំឡុងពេលបំពេញបេសកកម្មនៃប្រតិបត្តិការថែរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅកម្ពុជាពីឆ្នាំ១៩៩២ ដល់១៩៩៣។ នេះបើយោងតាមផេកហ្វេសបុករបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា៕

អាស៊ាន បន្តមិនអញ្ជើញមីយ៉ាន់ម៉ាចូលរួមកិច្ចប្រជុំ បើមិនមានការវិវឌ្ឍជាវិជ្ជមាន

2022/08/06 11:10:11 am        444
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានថ្លែងថា ប្រទេសជាសមាជិកអាស៊ានចំនួន៩ នឹងបន្តមិន​អញ្ជើញ​មន្ត្រី​រដ្ឋាភិបាលមីយ៉ាន់ម៉ា ចូលរួមក្នុងកិច្ចប្រជុំនានារបស់អាស៊ាន ដរាបណា​នៅ​មិនទាន់​មានការប្រែប្រួលជាវិជ្ជមាន លើកិច្ចព្រមព្រៀងឯកច្ឆន្ទទាំង ៥ចំណុច ។ ក្នុង​សន្និសីទសារព័ត៌មានស្ដីពីលទ្ធផល នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និង​កិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សុខុន មានប្រសាសន៍ថា ជំហរ​របស់អាស៊ានច្បាស់លាស់ ក្នុងពេលថ្នាក់ដឹកនាំទាំង១០ ទៅទីក្រុងចាកាតា បានចុះកិច្ច​ព្រមព្រៀងជាឯកច្ឆន្ទចំនួន ៥ចំណុច ដែលក្នុងនោះមាន៣ចំណុចអទិភាព ទី១. ការបញ្ឈប់​អំពើហិង្សា, ទី២. ការផ្ដល់ជំនួយមនុស្សធម៌ និងទី៣. អំណោយ​ផលដល់​ដំណើរ​ការ​នយោបាយ​អាច​ចាប់​ផ្ដើមបាន ។ ឯកឧត្តមបានបន្តថា កាលពីឆ្នាំកន្លងទៅ បន្ទាប់ចុះកិច្ចព្រមព្រៀងបានប៉ុន្មានខែ រដ្ឋមន្ត្រីការ​បរទេស​មីយ៉ានម៉ា បានចូលរួមកិច្ចប្រជុំ ហើយសមាជិកផ្សេងៗឲ្យគាត់ពន្យល់ តើមីយ៉ាន់ម៉ា​មាន​បំណង​ធ្វើអ្វី ក្នុងការអនុវត្តនូវកិច្ចព្រមព្រៀងឯកច្ឆន្ទទាំង៥ចំណុច ដោយ​អា​ស៊ាន​មាន​ភាព​ច្បាស់​លាស់​ណាស់ គឺវឌ្ឍនភាពត្រូវតែមាន ពាក់ព័ន្ធការអនុវត្តកិច្ចព្រមព្រៀងទាំងនេះ ។ អាស៊ាន​ក៏​មាន​កិច្ច​ប្រជុំបន្ទាន់ ពិនិត្យកិច្ចព្រមព្រៀងទាំង៥ចំណុច គឺមិនមានឃើញអ្វីប្រែប្រួលនោះទេ ។រដ្ឋមន្ត្រីការបរទេស បានបន្ថែមថា មិនមានកងសង់ស៊ីសរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន កាល​ពី​ឆ្នាំក​ន្លងទៅ សមាជិកក៏គោរពទៅតាមការសម្រេចចិត្តរបស់ប្រធាន គឺប្រុយណេ ក្នុងការ​អញ្ជើញ​តំណាង​អ្នក​មិននយោបាយមកចូលរួមកិច្ចប្រជុំ តែរបបណៃពីដោបានបដិសេធ ដោយ​អាស៊ាន​នៅ​តែ​អនុវត្តគោលការណ៍ដដែល ដរាបណានៅមីយ៉ាន់ម៉ា មិនមានការ​ប្រែប្រួល​ជាវិជ្ជមាន​លើ​កិច្ច​ព្រម​ព្រៀងជា​ឯកច្ឆន្ទទាំង៥ចំណុច ខណៈស្ថានភាពកាន់តែអាក្រក់ជាងមុន បន្ទាប់ពីមាន​ការ​ប្រហារ​ជីវិត​សមាជិកប្រឆាំង ៤រូប ។គួរបញ្ជាក់ថា កាលពីដើមឆ្នាំនេះ ក្រសួងការបរទេសកម្ពុជា ក៏បានធ្វើ​លិខិត​ទៅ​រដ្ឋមន្ត្រីការ​បរទេស​មីយ៉ាន់ម៉ា ក្នុងការបញ្ជូនតំណាងអ្នកមិននយោបាយ ក្នុងប្រទេសមួយនេះ មកចូល​រួម​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការបរទេស ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ ប៉ុន្តែពុំមាន​តំណាង​របស់​មីយ៉ាន់ម៉ា​មក​ចូល​រួម​នោះ​ទេ ដោយកៅអីនៅទទេ ៕ អត្ថបទ៖ បាន សុខរិទ្ធិ

ប្រទេសមហាអំណាចធំៗ កំពុងចូលរួមវេទិការតំបន់អាស៊ានលើកទី២៩ នៅរាជធានីភ្នំពេញ

2022/08/05 02:57:45 pm        1268
ភ្នំពេញ៖ នៅសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ ក្នុងនាមកម្ពុជាជាប្រធានអាស៊ាន ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចាប់ផ្តើមដឹកនាំកិច្ចប្រជុំវេទិកាតំបន់អាស៊ានលើកទី២៩ និងមានប្រទេសជាដៃគូចូលរួមចំនួន១៥ រួមមាន ប្រទេសមហាអំណាចដូចជា៖ អាមេរិក រុស្សី ចិន និងបណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកជាច្រើនទៀត។ វេទិកាតំបន់អាស៊ាន មានគោលបំណងបង្កើតជំនឿទុកចិត្តលើគ្នាទៅវិញទៅមក និងបង្ហាញឲ្យបានច្បាស់អំពីជំហរលើបញ្ហាសន្តិសុខតាមរយៈការពិគ្រោះយោបល់ជាមួយគ្នានៅក្នុងកម្រិតថ្នាក់រដ្ឋមន្រ្តី និងមន្រ្តីជាន់ខ្ពស់ និងសម្រាប់ពិភាក្សាពីបញ្ហាសន្តិសុខ សេដ្ឋកិច្ច នយោបាយនៅតំបន់អាស៊ីប៉ាស៊ីហ្វិច ជាមួយដៃគូសន្ទនាផ្សេងៗទៀត៕

ស្ត្រី​ទី​១ Jill Biden បារម្ភ​ពី​ស្ថានភាព​លោក​ប្រធានាធិបតី Joe Biden

2022/08/05 02:50:26 pm        928
​សហរដ្ឋអាមេរិក៖ ទូរទស្សន៍ CNN បាន​រាយការណ៍​ថា ស្ត្រី​ទី​១ Jill Biden ព្រួយបារម្ភ​ថា ​ស្ថានភាព​របស់​ស្វាមី​របស់​លោក​ស្រី​គឺ​លោក​ប្រធានាធិបតី Joe Biden អាច​ធ្ងន់ធ្ងរ ស្រប​ពេល​ការ​ផ្ទុះ​រាលដាល​ជំងឺ​រាតត្បាត​សកល​ COVID-19, ប្រតិបត្តិការ​សឹក​របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន និង​បញ្ហា​ធំ​ៗ​ផ្សេង​ទៀត​ដែល​កំពុង​ប្រឈម​នឹង​ទីក្រុង Washington នេះ​បើ​យោង​តាម​ប្រភព​ជិតស្និទ្ធ​នឹង​លោក​ស្រី។ ​លោក​ប្រធានាធិបតី Joe Biden នៅតែ​បន្ត​ធ្វើតេស្ត​វិជ្ជមាន​ជំងឺ Covid-19 ដដែល និង​បន្ត​នៅ​ដាច់​ដោយ​ឡែក នេះ​បើ​យោង​តាម​វេជ្ជបណ្ឌិត​របស់​លោក​គឺ​លោក Kevin O'Connor ដែល​បាន​និយាយ​នៅ​ក្នុង​លិខិត​មួយ​ចេញ​កាលពី​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ​។​ ប្រធានាធិបតី​សហរដ្ឋអាមេរិក​វ័យ ៧៩​ឆ្នាំ​រូប​នេះ​នឹង​បន្ត​នៅ​ដាច់ដោយឡែក​នៅ​ពេល​លោក​ជា​ពី​ជំងឺ​នេះ ដែល​បាន​ឆ្លង​កាលពី​ថ្ងៃ​ទី​៣០ ​ខែ​កក្កដា៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ទេសចរ៖ បរិស្ថានធម្មជាតិស្រស់ស្អាតរបស់កម្ពុជាបានរួមចំណែកខ្លាំងទាក់ទាញទេសចរអន្តរជាតិ
06/05/2026 03:06 PM
ក្រសួងបរិស្ថានកំពុងជំរុញសកម្មភាពយុទ្ធសាស្ត្រចក្រា ដើម្បីភាពស្អាត បៃតង និងចីរភាព
06/05/2026 03:06 PM
ករណីគ្រឿងញៀនជាង១តោន ៖ តុលាការចោទប្រកាន់មនុស្សចំនួន ១១នាក់ និងតាមចាប់មេក្លោងជាមួយអ្នកពាក់ព័ន្ធ
06/05/2026 02:06 PM
ក្រសួងការងាររៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ផ្ដល់ឱកាសការងាររាប់ម៉ឺនកន្លែងដល់អតីតពលករ
06/05/2026 02:06 PM
សង្គមស៊ិវិលគាំទ្ររដ្ឋាភិបាលប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញា UNCLOS
06/05/2026 02:06 PM
កូនខ្មែរ ៣នាក់បងប្អូន ប្រឡងក្នុងប្រទេស ក្រៅប្រទេសទទួលបានពានរង្វាន់និងមេដាយជាង ៣០០មេដាយ
06/05/2026 02:06 PM
សម្តេចប្រធានរដ្ឋសភា៖ រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក
06/05/2026 02:06 PM
កាតាអំពាវនាវដល់គ្រប់ភាគីឆ្លើយតបជាវិជ្ជមានចំពោះកិច្ចប្រឹងប្រែងសម្របសម្រួលដែលកំពុងបន្តរវាងអាមេរិកនិងអ៊ីរ៉ង់
06/05/2026 02:06 PM
កម្ពុជា និងចិន ចុះហត្ថលេខា ដើម្បីជួយសម្រួល​វិស័យ​ធុរៈកិច្ច​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​ប្រទេសទាំងពីរ
06/05/2026 02:06 PM
ប្រជាជនប៉ាឡេស្ទីនអំពាវនាវឲ្យលោក TRUMP បញ្ឈប់អ៊ីស្រាអែល ដាក់បញ្ចូលទឹកដីរបស់ពួកគេជារបស់ប្រទេសនេះ
06/05/2026 02:06 PM