សម្តេចតេជោ ចែករំលែកបទវិភាគអ្នកជំនាញភូមិសាស្ត្រនយោបាយថៃ «អន្ទាក់​របស់កម្ពុជា! តើ Anutin នាំប្រទេសឱ្យចាញ់ក្តីនៅ​តុលាការ​អន្តរជាតិម្តងទៀតឬ?»
សម្ដេច​តេជោ បង្ហាញ​ចំណារលើលិខិត​របស់​អគ្គនាយកដ្ឋានពន្ធដារ​ដែល​ជា​ជំហាន​ចំណុច​ខ្លាំង ដើម្បី​ជោគ​ជ័យ​លើ​​កំណែទម្រង់រដ្ឋ និងហិរញ្ញវត្ថុសាធារណៈ
សម្ដេចតេជោ ហ៊ុន សែន៖ ភាពធន់សេដ្ឋកិច្ចកម្ពុជា​បង្ហាញ​ច្បាស់ចាប់​តាំង​ពី​ដំណាក់​ការ​កូវីដ​-១៩ រហូត​​មក​​ដ​ល់​ពេលនេះ ខណៈរដ្ឋមានសាច់ប្រាក់គ្រប់គ្រាន់ដំឡើងបៀវត្ស និង​បើក​បៀវត្សពីរ​ដង​ក្នុង​មួយ​ខែ
សម្ដេចតេជោ ហ៊ុន សែន កោតសរសើរថ្នាក់ដឹកនាំខេត្តកំពង់ធំដែលបានយកចិត្តទុកដាក់គ្រប់គ្រងអតីតយុទ្ធជន និងគ្រួសារយុទ្ធជនពលី បានយ៉ាងល្អ

ព័ត៌មានសំខាន់ៗ

រុស្ស៊ី​និយាយ​ថា ​អាមេរិក និង​ណា​តូ​គឺជា​ការគំរាមកំហែង​ដ៏​ធំ​បំផុត​ដល់​សន្តិសុខ​ជាតិ​របស់ខ្លួន​

2022/08/01 11:01:10 am        747
​រុស្ស៊ី៖ យោង​តាម​គោលការណ៍​កងទ័ពជើងទឹក​ថ្មី​របស់​រុស្ស៊ី ​ដែល​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​ប្រធានាធិបតី​លោក Vladimir Putin កាលពី​ថ្ងៃអាទិត្យ ការ​ព្យាយាម​របស់​សហ​រដ្ឋ​អាមេរិក​ក្នុង​ការ​ដាក់​សម្ពាធ​នៅ​មហាសមុទ្រ និង​ការពង្រីក​ឥទ្ធិពល​របស់​សម្ព័ន្ធ​យោធា​ណា​តូ គឺជា​ការ​គំរាម​កំហែង​ដ៏​ធំ​បំផុត​ដែល​រុស្ស៊ី​កំពុង​ប្រឈម​។ ​ឯកសារ​កម្រាស់​ ៥៥​ទំព័រ​បាន​និយាយ​ថា ការប្រកួតប្រជែង និង​ការ​គំរាម​កំហែង​ដល់​សន្តិសុខ​ជាតិ និង​ការអភិវឌ្ឍន៍​គឺជា​កម្មវត្ថុ​យុទ្ធសាស្ត្រ​របស់​ទីក្រុង Washington ក្នុង​ការ​ប្រើ​ឥទ្ធិពល​គ្រប់​សង្កត់​មហា​សមុទ្រ​នានា​របស់​ពិភពលោក ហើយ​រចនាសម្ព័ន្ធ​យោធា​ណា​តូ​កំពុង​រំកិល​ទៅ​រក​ព្រំដែន​នានា​របស់​រុស្ស៊ី​។ ​ឯកសារ​គោលការណ៍​កងទ័ពជើងទឹក​ថ្មី ​ដែល​បាន​ចុះហត្ថលេខា​នៅ​ថ្ងៃ​ទិវា​កងទ័ពជើងទឹក​រុស្ស៊ី ​(Russian Navy Day) បាន​និយាយ​ថា បញ្ហា​ផ្ទៃក្នុង​ឯករាជ្យ និង​គោលនយោបាយ​ខាងក្រៅ​របស់​រុស្ស៊ី ប្រឈម​នឹង​វិធានការ​វាយបក​ពី​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន ដែល​មាន​គោល​បំណង​បង្ហាញ​ឥទ្ធិពល​របស់​ពួកគេ​នៅ​ក្នុង​ពិភពលោក រួម​ទាំង​នៅ​មហាសមុទ្រ​នានា​របស់​ខ្លួន​ផង​ដែរ​។​ទីក្រុង Moscow ចាត់​ទុក​សម្ព័ន្ធ​យោធា​លោក​ខាង​លិចដែល​ជា​សត្រូវ ​របស់​សហ​ភាព​សូ​វៀត​អំឡុង​សង្គ្រាម​ត្រជាក់​ថា ​ជា​ការ​គំរាមកំហែង​ដល់​ជាតិ​របស់​ខ្លួន ដោយ​ការប្រើប្រាស់​ក្ដី​សង្ឃឹម​សមាជិកភាព​របស់​អ៊ុយ​ក្រែ​ន ដើម្បី​បញ្ជាក់​ពី​ភាព​ស្រប​ច្បាប់​របស់​ខ្លួន​ក្នុង​ការ​វាយលុក​កាលពី​ថ្ងៃ​ទី​២៤​កុម្ភៈ​។​ ​ឯកសារ​នេះ​និយាយ​ថា ក្រុង Moscow នឹង​ព្យាយាម​ពង្រឹង​ជំហរ​ឈានមុខ​របស់​ខ្លួន​ក្នុង​ការ​ស្រាវជ្រាវ និង​ការរុករក​ធនធាន​រ៉ែ​របស់​ខ្លួន និង​រក្សា​ស្ថិរ​ភាពជា​យុទ្ធសាស្ត្រ​នៅ​ទីនោះ តាមរយៈ​ការពង្រីក​សក្ដានុពល​នៃ​កង​នាវា​ខាងជើង និង​មហាសាគរ​ប៉ាស៊ីហ្វិក៕អត្ថបទ៖ សុខមាន

ប្រធាន​សភា​អាមេរិក​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​មកកាន់​តំបន់​អាស៊ី តែ​ពុំបាន​លើកឡើង​ពី​កោះ​តៃវ៉ាន់​ទេ​

2022/08/01 10:39:45 am        754
​សហរដ្ឋអាមេរិក៖ ការិយាល័យ​របស់​ប្រធាន​សភា​សហរដ្ឋអាមេរិក​លោកស្រី Nancy Pelosi បាន​និយាយ​ថា លោកស្រី​ចាប់ផ្ដើម​ដំណើរ​ទស្សនកិច្ច​មកកាន់​ប្រទេស​ចំនួន​៤ ​នៅ​តំបន់​អាស៊ី​កាលពី​ថ្ងៃអាទិត្យ ដោយ​ពុំបាន​លើកឡើង​ពី​កោះ​តៃវ៉ាន់​ទេ ស្រប​ពេល​មាន​មន្ទិល​ថា លោកស្រី​អាច​នឹង​ធ្វើ​ដំណើរ​ទស្សន​កិច្ច​ទៅកាន់​កោះ​ស្វ័យ​គ្រប់គ្រង ​ដែល​ត្រូវ​បាន​ចិន​អះអាងថា​ជា​ខេត្ត​របស់​ខ្លួន​។ ​ការិយាល័យ​របស់​លោក​ស្រី​បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃអាទិត្យ​ថា ប្រធាន​សភា​លោកស្រី Nancy Pelosi កំពុង​ដឹកនាំ​គណៈប្រតិភូ​សភា​ទៅកាន់​តំបន់​ឥណ្ឌូ-​ប៉ាស៊ីហ្វិក រួម​ទាំង​ការ​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​សិង្ហបុរី ម៉ាឡេស៊ី កូរ៉េខាងត្បូង និង​ជប៉ុន។ ​សេចក្ដីថ្លែងការណ៍​នេះ​បាន​និយាយ​ថា ដំណើរ​ទស្សនកិច្ច​នេះ​អាច​នឹង​រាប់បញ្ចូល​ប្រទេស​ទាំងនោះ ប៉ុន្តែ​ពុំបាន​បញ្ជាក់​ច្បាស់​ថា ​​តើ​លោកស្រី Pelosi ដែល​ឈរ​នៅ​លំដាប់​ទី​៣​ ក្នុង​ជួរ​នៃ​ការ​ស្នង​តំណែង​ប្រធានាធិបតី​សហរដ្ឋអាមេរិក អាច​នឹង​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​ត្រឹម​នោះ ឬ​យ៉ាងណា​នោះ​ទេ​។ ​ប្រភព​ដដែល​បាន​និយាយ​ថា ដំណើរ​នេះ​ផ្ដោត​សំខាន់​លើ​សន្តិសុខ​ទៅវិញទៅមក ភាពជា​ដៃគូ​ សេដ្ឋកិច្ច និង​អភិបាលកិច្ច​ប្រជាធិបតេយ្យ​នៅ​ក្នុង​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​។​ចិន​ចាត់​ទុក​ការធ្វើ​ដំណើរ​របស់​ក្រុម​មន្ត្រី​សហរដ្ឋអាមេរិក​ទៅកាន់​កោះ​តៃវ៉ាន់​ថា ​ជា​ការ​បញ្ជូន​សញ្ញា​លើក​ទឹកចិត្ត​ឲ្យ​មាន​យុទ្ធនា​ការ​គាំទ្រ​ឯក​រាជ្យ​នៅ​លើ​កោះ​នេះ​។ ​លោក​ប្រធានាធិបតី​ចិន Xi Jinping បាន​ព្រមាន​សម​ភាគី​សហរដ្ឋ​អាមេរិក​របស់​លោក​គឺ​លោក Joe Biden កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន​តាម​ទូរស័ព្ទ​ថា ក្រុង Washington គួរតែ​ប្រកាន់ខ្ជាប់​គោលការណ៍​ចិន​តែមួយ និង​អ្នក​ទាំងឡាយ​ដែល​ប្រលែង​លេង​ជាមួយ​ភ្លើង​នឹង​ត្រូវ​វិនាស​៕អត្ថបទ៖ សុខមាន

សម្ដេចតេជោ សម្ដែងការសាទរចំពោះកីឡាករតេក្វាន់ដូ WT កម្ពុជា ២រូប ទទួលបានមេដាយមាស ពីការប្រកួត World Police & Fire Games 2022 នៅហូឡង់

2022/07/30 07:24:19 pm        44
ភ្នំពេញ : តាមរយៈហ្វេសប៊ុកនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្ដែងនូវការអបអរសាទរ និងកោតសរសើរចំពោះកីឡាករតេក្វាន់ដូ WTកម្ពុជា ២រូប រួមមានកីឡាករ សំ យូដេត និងកីឡាករ វ៉ា មិថុនា ដែលទទួលបានមេដាយមាស ពីការប្រកួត World Police & Fire Games 2022 នៅប្រទេសហូឡង់។ សម្ដេចតេជោបានគូសបញ្ជាក់ផងដែរថា នេះគឺជាមោទនភាពរបស់ប្រទេសជាតិយើងទាំងមូល ដែលកីឡាករតេក្វាន់ដូ WT ចំនួន ០៣ រូប បានទៅចូលរូមកម្មវិធីប្រកួត World Police & Fire Games 2022 នៅប្រទេសហូឡង់ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ទទួលបានមេដាយចំនួន០២នាក់ ដោយឡែក កីឡាករ ផល សុវណ្ណាត់ នឹងប្រកួតនៅថ្ងៃស្អែកជាបន្តទៀត។ជាមួយគ្នានេះសម្ដេចតេជោ ក៏បានជូនពរ ដល់កីឡាករ កីឡាការិនី និងប្រតិភូកីឡាទាំងអស់ ដែលបានទៅចូលរូមកម្មវិធីប្រកួត World Police & Fire Games 2022 សូមទទួលបានសុខភាពល្អ និងនាំជោគជ័យដល់កម្ពុជាយើងទាំងមូល៕

ករណី​ស្លាប់​ដំបូង​ដោយ​ជំងឺ​អុត​ស្វា​នៅ​ខាងក្រៅ​ទ្វីប​អាហ្វ្រិក​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល និង​អេ​ស្ប៉ា​ញ

2022/07/30 11:41:07 am        429
​ប្រេស៊ីល៖ ប្រទេស​ប្រេ​ស៊ី​ល និង​អេស្ប៉ាញ​បាន​រាយការណ៍​ពី​ករណី​ស្លាប់ ​ដោយ​ជំងឺ​អុត​ស្វា​ជា​លើក​ដំបូង​។ បុរសអាយុ 41​ឆ្នាំ​ម្នាក់​នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល​ បាន​ក្លាយ​ជា​អ្នក​ស្លាប់​ដំបូង​គេ​ដោយសារ​វីរុស​នេះនៅ​ខាងក្រៅ​ទ្វីប​អាហ្វ្រិក​។កាលពី​សប្តាហ៍​មុនអង្គការ​សុខភាព​ពិភពលោក (WHO) បាន​ប្រកាស​ការ​ផ្ទុះ​ឡើង​ជំងឺ​អុត​ស្វា​ថា ​ជា​ភាព​អាសន្ន​សុខភាព​សកល​។ ប៉ុន្តែ​ជា​ធម្មតា​ករណី​ឆ្លង​មាន​ស្ថានភាព​ស្រាល ហើយ​ហានិភ័យ​ចំពោះ​ប្រជាជន​ទូទៅ​មាន​កម្រិត​ទាប​។ រហូតមកដល់​ពេលនេះ​ប្រទេស​ប្រេ​ស៊ី​ល​ បាន​រាយការណ៍​ករណី​ដែល​បាន​បញ្ជាក់​ចំនួន 1,066​ករណី និង​ករណី​សង្ស័យ​ចំនួន 513​ករណី។ ទិន្នន័យ​ពី​ក្រសួង​សុខាភិបាល​​ប្រេ​ស៊ី​ល​បង្ហាញ​ថា ជាង 98% នៃ​ករណី​ដែល​បាន​បញ្ជាក់​គឺ​កើតឡើង​ចំពោះ​បុរស​រួមភេទ​ជាមួយ​បុរស​។ ក្រោយមក​ក្រសួងសុខាភិបាល​​អេ​ស្ប៉ា​ញ​ បាន​បញ្ជាក់​ពី​ករណី​ស្លាប់​ដំបូង​នៅ​អឺរ៉ុប​ដោយ​សារ​វីរុស​នេះ​។ នៅ​ក្នុង​របាយការណ៍​ក្រសួង​បាន​និយាយ​ថា ក្នុង​ចំណោម​អ្នកជំងឺ​អុត​ស្វា 3,750​នាក់​ដែល​ព័ត៌មាន​ទទួល​បាន​មាន 120​នាក់ ឬ 3.2% ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ ហើយ​ម្នាក់​បាន​ស្លាប់​។ យោង​តាម​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​បាន​ឲ្យ​ដឹង​ថា មាន​ករណី​ជំងឺ​អុត​ស្វា​ចំនួន 21.148ករណី​នៅ​ទូទាំង​ពិភពលោក​។វីរុស​ជំងឺ​អុតស្វា​គឺជា​សមាជិក​នៃ​ក្រុម​វីរុស​ដូចគ្នា​ទៅ​នឹង​ជំងឺ​អុតស្វាយ ​ឬ​អុតធំ​ដែរ ទោះបីជា​វា​មិន​ធ្ងន់ធ្ងរ​ក៏ដោយ ហើយ​អ្នក​ជំនាញ​និយាយ​ថា ឱកាស​នៃ​ការ​ឆ្លង​មាន​កម្រិត​ទាប​។ កាលពី​សប្ដាហ៍​មុន អគ្គនាយក​អង្គការ​សុខភាព​ពិភព​លោក លោក​វេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus បាន​និយាយ​ថា ការប្រកាស​ការ​ផ្ទុះ​ឡើង​នៃ​ភាព​អាសន្ន​សុខភាព​សកល​នឹង​ជួយ​ព​ន្លឿ​ន​ការផលិត​វ៉ាក់សាំង និង​ការអនុវត្ត​វិធានការ​ដើម្បី​កំណត់​ការ​រាលដាល​វីរុស​។ លោក​វេជ្ជបណ្ឌិត Tedros និយាយ​ថា ហានិភ័យ​នៃ​ជំងឺ​អុត​ស្វា​មាន​កម្រិត​មធ្យម​នៅ​ទូទាំង​ពិភពលោក ប៉ុន្តែ​មាន​កម្រិត​ខ្ពស់​នៅ​អឺរ៉ុប​។ នេះ​គឺជា​ការ​ផ្ទុះឡើង​ដែល​អាច​បញ្ឈប់​បាន​ដោយ​មាន​យុទ្ធសាស្ត្រ​ត្រឹមត្រូវ​។ អង្គការ​សុខភាព​ពិភពលោក​កំពុង​ចេញ​ការណែនាំ​ដែល​សង្ឃឹម​ថា ​នឹង​ជំរុញ​ឱ្យ​ប្រទេស​នានា​ចាត់វិធានការ​ដើម្បី​បញ្ឈប់​ការ​ចម្លង​វីរុស និង​ការពារ​អ្នក​ដែល​ប្រឈម​នឹង​ហានិភ័យ​បំផុត​៕អត្ថបទ៖ ប៊ុនថន

UN សរសើរ​កិច្ចព្រមព្រៀង​នាំចេញ​គ្រាប់​ធញ្ញជាតិ ខណៈ​លោក Zelenskyy ពិនិត្យ​នាវា​នៅ​កំពង់ផែ​

2022/07/30 11:26:27 am        505
​UN៖ អង្គការសហប្រជាជាតិ​និយាយ​ថា កិច្ចព្រមព្រៀង​ដើម្បី​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​គ្រាប់​ធញ្ញជាតិ​អ៊ុយ​ក្រែ​ន ​គឺជា​សញ្ញា​នៃ​ក្តីសង្ឃឹម​សម្រាប់​មនុស្សជាតិ​។​ ​លោកស្រី Rosemary DiCarlo អគ្គលេខាធិការ​រង​ទទួលបន្ទុក​កិច្ចការ​នយោ​បាយ និង​ការ​កសាង​សន្តិភាព​ បាន​បញ្ជាក់​លើ​តម្រូវការសម្រាប់​ផែនការ​មនុស្សធម៌​បន្ថែម​ទៀត ​នៅមុន​រដូវរងា​ខាងមុខនេះ​។​ ​លោកស្រី​និយាយ​ថា ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស ​បាន​កត់​ត្រា​ករណី​ស្លាប់ ​និង​រង​របួស​ជន​ស៊ីវិល​ចំនួន ១២.២៧២​នាក់​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ដែល​អ្នក​ស្លាប់​មាន​ចំនួន ៥.២៣៧​នាក់ និង​រង​របួស ៧.០៣៥​នាក់​គិត​ត្រឹម​ថ្ងៃ​ទី​២៧ ខែ​កក្កដា​។ ​នៅ​ទីក្រុង​កំពង់ផែ Odesa នាវា​បាន​រង់ចាំ ​ខណៈ​ក្រុម​នាវិក​រៀបចំ​ចំណត​ដើម្បី​នាំចេញ​គ្រាប់​ធញ្ញជាតិ ​ដែល​ជាប់​គាំង​ដោយ​សង្គ្រាម​រុស្ស៊ី​រយៈពេល​ប្រាំ​ខែ​មកនេះ​។ ដោយមាន​អង្គការ​សហប្រជាជាតិ និង​ប្រទេស​ទួរគី​ដើរតួ​ជា​អ្នក​សម្របសម្រួល ប្រទេស​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​បាន​ព្រមព្រៀងគ្នា​កាលពី​សប្តាហ៍​មុន ដើម្បី​ជួយ​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​ស្រូវ​សាលី និង​គ្រាប់​ធញ្ញជាតិ​ផ្សេងទៀត​ពី​កំពង់ផែ​អ៊ុយ​ក្រែ​ន​ចំនួន​បី ព្រមទាំង​ជី និង​ស្បៀងអាហារ​ពី​ប្រទេស​រុស្ស៊ី​។អ៊ុយ​ក្រែ​ន​គឺជា​ប្រទេស​នាំចេញ​ស្រូវ​សាលី ស្រូវ​បាលី ពោត និង​ប្រេង​ផ្កាឈូករ័ត្ន ហើយ​ការបាត់បង់​ការ​ផ្គត់ផ្គង់​ទាំងនេះ​ដោយសារ​ការ​វាយ​លុក​របស់​រុស្ស៊ី​មកលើ​ប្រទេស​នេះ​ បណ្តាល​ឱ្យ​តម្លៃ​ស្បៀងអាហារ​ពិភពលោក​ឡើងថ្លៃ ការ​គំរាម​កំហែង​អសន្តិសុខ​នយោបាយ និង​បាន​ជំរុញ​ប្រជាជន​កាន់​តែ​ច្រើន​ឱ្យ​ធ្លាក់​ក្នុង​ភាព​ក្រីក្រ និង​ភាព​អត់ឃ្លាន​នៅ​ក្នុង​ប្រទេស​ដែល​ងាយ​រងគ្រោះ​។ ប្រធានាធិបតី​លោក Volodymyr Zelenskyy បាន​ទៅ​ពិនិត្យ​កំពង់ផែ​សមុទ្រ​ខ្មៅ​របស់​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​សុក្រ ​មួយ​សប្តាហ៍​បន្ទាប់ពី​កិច្ចព្រមព្រៀង​មួយ​ត្រូវ​បាន​បង្កើត​ឡើង​ជាមួយ​រុស្ស៊ី ទួរគី និង​អង្គការសហប្រជាជាតិដើម្បី​បង្កើត​ច្រក​របៀង​សុវត្ថិភាព​ សម្រាប់​នាវា​នាំចេញ​គ្រាប់​ធញ្ញជាតិ​ដែលជា​ប់​ក្នុងប្រទេស ​ចាប់​តាំងពី​ស​ង្គ្រា​ម​ចាប់ផ្តើម​រយៈពេល ៥​ខែ​កន្លង​ទៅ​នេះ​៕អត្ថបទ៖ ប៊ុនថន

លោក Zelenskyy ជំរុញ​ឲ្យ​ UN ប្រតិកម្ម​ចំពោះ​ការ​បាញ់​ផ្លោង​លើ​ពន្ធនាគារ​ ដែល​រុស្ស៊ី​និយាយ​ថា អ្នកទោស​អ៊ុយ​ក្រែ​ន​បាន​ស្លាប់

2022/07/30 11:07:59 am        508
​​អ៊ុយ​ក្រែ​ន​៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​សុក្រ​បាន​អំពាវនាវ​ឱ្យ​អង្គការសហប្រជាជាតិ និង​គណៈកម្មាធិការ​កា​ក​បាទ​ក្រហម​អន្តរជាតិ​មាន​ប្រតិកម្ម ​បន្ទាប់ពី​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​ទៅ​លើ​ពន្ធនាគារ​ ដែល​គ្រប់គ្រង​ដោយ​រុស្ស៊ី​បណ្តាល​ឲ្យ​អ្នកទោស​ជាច្រើន​នាក់​ស្លាប់​។ លោក Volodymyr Zelenskyy បាន​ថ្លែង​លើកឡើង​ពី​ការទទួលខុសត្រូវ​របស់​អង្គការ​អន្តរជាតិ​ទាំង ​ក្នុង​ការ​ដើរតួ​ជា​អ្នកធានា​នៃ​អាយុជីវិត​របស់​កង​កម្លាំង​ចេញពី​រោងចក្រ ​Azovstal ក្នុង​ការ​ចាប់​ជា​ឈ្លើយសឹក​របស់​រុស្ស៊ី​។ លោក Zelenskyy បាន​និយាយ​នៅក្នុង​សុន្ទរកថា​របស់​លោក​ថា នៅ​ពេល​ដែល​អ្នក​ការពា​រ​នៅ​រោងចក្រ Azovstal ចាក​ចេញ​ពី​រោងចក្រ អង្គការសហប្រជាជាតិ និង​គណៈកម្មាធិការ​កា​ក​បាទ​ក្រហម​អន្តរជាតិ​ បាន​ដើរ​តួនាទី​ជា​អ្នកធានា​អាយុជីវិត និង​សុខភាព​ទាហាន​របស់​យើង​។ ពេលនេះអ្នកធានា​ត្រូវតែមាន​ប្រតិកម្ម​។ ពួកគេ​ត្រូវតែ​ការពារ​អាយុជីវិត​អ្នក​ទោស​សង្គ្រាម​អ៊ុយ​ក្រែ​ន​រាប់រយ​នាក់​។ លោក Zelenskyy បាន​ជំរុញ​ឱ្យ​ព​ន្លឿ​ន​ដំណើរការ​នៃ​ការ​ទទួល​ស្គាល់​រុស្ស៊ី​ថា​ ជា​អ្នកគាំទ្រ​រដ្ឋ​ភេរវកម្ម ជាពិសេស​សហរដ្ឋអាមេរិក​ដែល​មាន​ចំណាត់​ការ​ផ្ទាល់​ ក្នុង​ការ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​រុស្ស៊ី​ស្ថិត​ក្នុងភាព​ឯកោ​។​ជាមួយគ្នានេះក្រសួងការពារជាតិ​រុស្ស៊ី​កាលពី​ថ្ងៃ​សុក្រ​បាន​អះ​អាង​ថា អ្នកទោស​យោធា​អ៊ុយ​ក្រែ​ន​ច្រើន​នាក់​បាន​ស្លាប់ និង 75​នាក់​រងរបួស​នៅក្នុង​ការបាញ់​ផ្លោង ដែល​ក្រសួង​បាន​និយាយ​ថា ធ្វើឡើង​ដោយ​កងកម្លាំង​អ៊ុយ​ក្រែ​ន​។ ប្រធាន​អ្នកនាំពាក្យ​ក្រសួង​លោក Igor Konashenkov បាន​និយាយ​ថា ទាហាន​ទាំងនោះ​ស្ថិត​នៅ​ក្នុង​មណ្ឌល​ឃុំខ្លួន​បណ្តោះ​អាសន្ន​មុន​ការ​កាត់​ទោស ខណៈ​អគារ​នេះ​ត្រូវ​បាន​វាយប្រហារ​នៅ​ក្នុង​ក្រុង Olenivka។ លោក Konashenkov បាន​និយាយ​ថា ​ទាហាន​អ៊ុយ​ក្រែ​ន 40នាក់​បាន​ស្លាប់​។ ប៉ុន្តែ​ទីបញ្ជាការ​យោធា​ក្រុម​ផ្តាច់ខ្លួន​ដែល​គាំទ្រ​ដោយ​រុស្ស៊ី​នៅ​ទីក្រុង Donetsk ក្រោយ​មក​បាន​រាយការណ៍​ថា​ ចំនួន​អ្នកស្លាប់​ក្នុង​ឧបទ្ទវ​ហេតុនេះ​បាន​កើន​ឡើង​ដល់ 53នាក់​។ លោក Konashenkov បាន​អះអាងថា កងកម្លាំង​អ៊ុយ​ក្រែ​ន​បាន​វាយប្រហារ​អគារ​នេះ​ដោយ​គ្រាប់​រ៉ុក្កែត HIMARS ផ្គត់ផ្គង់​ដោយ​សហរដ្ឋអាមេរិក​៕អត្ថបទ៖ ប៊ុនថន

រូបភាពចាស់ៗ​របស់​សម្តេច​តេជោ ហ៊ុន សែន ត្រូវបានបរទេសដាក់​លក់​តាម​អនឡាញ

2022/07/30 10:18:06 am        1139
បន្ទាប់ពី​សម្តេច​តេជោ ហ៊ុន សែន បាន​បង្ហោះតាមបណ្តាញ​សង្គម​ហ្វេសប៊ុក ប្រកាស​រក​ប្រភព​រូប​ភាព​របស់​សម្តេច ដែល​ពិនិត្យ​លើ​ស្ថានភាព​រូបថត​នេះ​អាច​នៅ​ក្នុង​ឆ្នាំ​១៩៩៦ ឬ​ឆ្នាំ​១៩៩៧​នោះ ក៏​មាន​ហ្វេស​ប៊ុក​ឈ្មោះ ​Sophal Chhay Journalist បាន​comment និង​បញ្ជាក់​ថា «រូបភាព​ចាស់​ៗរបស់​ សម្តេច ត្រូវបានគេដាក់លក់​នៅតាម​អនឡាញ ​(Online) មួយចំនួន! ម្យ៉ាង​ទៀត​ ទីភ្នាក់​ងារ​សារព័ត៌​មាន​បរទេស​ ដូចជា AFP, Reuters និង AP ជាដើម រួម​ទាំង​អ្នក​ថត​រូប​ឯករាជ្យ​ជា​ច្រើន​ផង​ ក៏​បាន​លក់​រូបចាស់​ៗ​នៅ​តាម​បណ្តាញ​អន​ឡាញដែរ​» ​។ សម្តេច​តេជោ ​ហ៊ុន​ សែន ​បាន​តប​ទៅ​ Sophal Chhay Journalist វិញដែរថា «សូម​អរគុណ​ដែល​បាន​ស្វែង​រក​ឃើញ​ប្រភព​រូប​ថត​នេះ។​ ពេលនេះ​រូប​ថត​ខ្ញុំ​ដល់ កំរិត​ជន​បរទេស​យក​ទៅដា​ក់​លក់​តាម​online​ នៅក្រៅ​ប្រទេស​ហើយ​។​ តាម​ស្មាន​នៅ​មាន​រូប​ថត​ច្រើន​ទៀត​ដែល​ជន​បរទេស​ថត​ហើយ​អាច​នឹង​ដាក់​លក់​។ សូម​ជួយ​ស្វែង​រក​ទិញ​នូវ​រូប​ថត​ណាដែល​យើង​មិន​មាន​។»​ សូម​បញ្ជាក់ថា ​កន្លង​មក​សម្តេច​តេជោ ហ៊ុ​ន សែន តែងតែបង្ហោះ​រូប​ចាស់​ៗ​ របស់​សម្តេច​ហើយ​រូប​ខ្លះ​មាន​ប្រភព​ថត​ដោយ​កាសែត​បរទេស​ ដែល​រហូត​ដល់​មាន​ការ​ដាក់​លក់​រូប​នោះ​តាម​ប្រព័ន្ធ​អន​ឡាញ​មានតម្លៃទៅ​តា​ម​ប្រភេទរូប​ហ្វីក និង​វីដេអូផ​ង​ដែរ​។ ជាក់​ស្តែង​រូបភាព​សម្តេច​បង្ហោះ​នៅ​ព្រឹក​នេះ ​សម្តេច​តេជោបាន​កត់​សំគាល់​ថា ​សម្តេច​មិន​ច្បាស់​ថា​អ្ន​ក​ណាជា​អ្នក​ថត​រូប​នោះ​ទេ​ ប៉ុន្តែ​បើ​ពិនិត្យ​លើ​ស្ថាន​ភាព​រូប​ថត​នេះ​អាច​នៅ​ក្នុ​ង​ឆ្នាំ​១៩៩៦​ឬ​ឆ្នាំ១៩៩៧ដោ​យសំ​គាល់៖​​១.​អ្នក​ការពា​រឈ្មោះ ​វឿន​ បាន​មក​ការពារ​សម្ដេច​ក្នុង​ចន្លោះ១៩៨៦​រហូត​ដល់​គាត់​ស្លាប់​ប្រហែល​១០​ឆ្នាំ​មុន​។​គាត់​បាន​ការពារ​សម្តេច​ទៅ​ចរចា​នៅ​ប្រទេស​បារាំង​ និង​ប្រទេស​ផ្សេង​ទៀត​ជា​ច្រើន​។ ២.​កូន​ប្រុស​សម្តេច​ គឺ​លោក​ហ៊ុន ​ម៉ានី​ ទើប​មាន​វ័យ​ជំទង់​ អាយុ​ប្រហែល​១៤​ឬ​១៥​ឆ្នាំ​(ម៉ានីកើត​ខែវិច្ឆិកា​១៩៨២​)​។ ​ពេល​នោះ​សម្តេច​ទើប​មាន​អាយុ​៤៤​ឬ​៤​៥​ឆ្នាំ​៕

សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វែងរកអ្នកដែលថតរូបសម្តេចកាលពីជាង២០ឆ្នាំមុន

2022/07/30 09:03:22 am        709
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាន​បង្ហាញ​រូប​ថត​មួយ​សន្លឹក​កាលពីសម្តេចនៅវ័យអាយុប្រហែល ៤៤ទៅ៤៥ឆ្នាំ ហើយ​សម្តេច​បាន​ប្រកាស​ស្វែង​អ្នក​ដែល​ថតសម្តេចកាលគ្រានោះ ខណៈរូបថតនេះសម្តេច បានភ្លេចថា​មិន​ដឹង​នៅ​ទីណា​កន្លែង​ណា និងឆ្នាំណានោះឡើយ។តាមរយៈហ្វេសបុកនាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បាន​លើក​ឡើង​ថា «លើកដំបូងដែល​ខ្ញុំឃើញ​រូបថតមួយ​សន្លឹកនេះ​ហើយក៏​មិន​ដឹង​ថា​អ្នក​ណាជា​អ្នក​ថត​ផង​ដែរ។ បើពិនិត្យលើ​ស្ថានភាពរូបថតនេះ​អាច​នៅ​ក្នុង​ឆ្នាំ​១៩៩៦​ឬ​ឆ្នាំ​១៩៩៧​ដោយ​សំគាល់​៖ ១.អ្នកការពារ​ខ្ញុំ​ឈ្មោះវឿ​ន​បាន​មកការពារខ្ញុំក្នុងចន្លោះ១៩៨៦រហូតដល់គាត់​ស្លាប់ប្រហែល ១០ឆ្នាំមុន។ គាត់បានការពារខ្ញុំទៅចរចានៅប្រទេសបារាំងនិងប្រទេសផ្សេងទៀតជាច្រើន។ ២.កូន​ប្រុសខ្ញុំហ៊ុន ម៉ានីទើបមានវ័យជំទង់អាយុប្រហែល ១៤ឬ១៥ឆ្នាំ (ម៉ានីកើតខែវិច្ឆិកា​១៩៨២)​។​ បើការលើកឡើងនេះត្រឹមត្រូវពេលនោះខ្ញុំទើបមានអាយុ ៤៤ឬ៤៥ឆ្នាំ។ ខ្ញុំសូមអំពាវនាវឱយបងប្អូនដែលបានថតរូបនេះឬបានដឹងមេត្តាជួយប្រាប់តាមរយះចូលមកខមិនដោយបញ្ជាក់ថាថតនៅឆ្នាំណានិងនៅទីកន្លែងណា?ខ្ញុំសូមអរគុណទុកជាមុន»៕

អ្នក​រស់រានមានជីវិត​ពី​រញ្ជួយ​ដី​នៅ​ហ្វីលីពីន​ស្វែងរក​ទីជម្រក​ ខណៈ​ការ​រញ្ជួយ​នៅតែ​បន្ត​

2022/07/29 02:15:23 pm        678
​ហ្វីលីពីន៖ អ្នក​នៅ​រស់រានមានជីវិត​ពី​រញ្ជួយ​ដី​កម្រិត ៧.០រ៉ិ​ច​ទ័​រ​នៅ​ភាគ​ខាងជើង​ប្រទេស​ហ្វីលីពីន បាន​នឹងកំពុង​ស្វែង​រក​ទីជ្រកកោន​នៅ​ខាងក្រៅ​លំនៅឋាន​របស់​ពួកគេ ខណៈ​ការ​រញ្ជួយ​នៅតែ​បន្ត​។ អាជ្ញាធរ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​និយាយ​ថា រញ្ជួយ​ដី​បាន​វាយប្រហារ​ខេត្ត Abra នៅ​ភាគ​ខាង​ជើង​កោះ Luzon បណ្តាលឱ្យ​មនុស្ស​ជាច្រើន​នាក់​ជាប់​នៅក្រោម​អគារ​បាក់​រលំ ឬ​ត្រូវបាន​កប់​ដោយ​បំណាក់​ដី​។ ​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា រហូតមក​ដល់ពេល​នេះ​មនុស្ស ៥នាក់​បាន​ស្លាប់ និង ១៣១​នាក់​ផ្សេងទៀត​បាន​រងរបួស​។ វិទ្យាស្ថាន​សិក្សា​ពី​ភ្នំភ្លើង និង​រញ្ជួយ​ដី​ប្រទេស​ហ្វីលីពីននិយាយ​ថា វិទ្យាស្ថាន​បាន​កត់ត្រា​ការ​រញ្ជួយ​តូចៗ​ជិត ៩០០​ដង​ក្នុង​កម្រិត​អតិបរមា ៥.០រ៉ិ​ច​ទ័​រ​ចាប់តាំងពី​ការ​រញ្ជួយ​ដី​កាលពី​ថ្ងៃ​ពុធ​។ អគារ​ជាង ៨៦០​ខ្នង​ត្រូវ​បាន​បញ្ជាក់​ថា​រង​ការខូចខាត​។ ពលរដ្ឋ​ខេត្ត Abra ជាច្រើន​នាក់​កំពុង​ស្វែងរក​ទីជម្រក ដោយ​ភ័យខ្លាច​ថា​លំនៅឋាន​របស់​ពួកគេ​អាច​នឹង​បាក់​រលំ​។ បុរស​ម្នាក់​ដែល​កំពុងស្នាក់នៅ​ក្នុង​តង់​បាន​និយាយថា លោក​សង្ឃឹមថា​ ការរញ្ជួយ​ដី​នឹង​ស្ងប់ស្ងាត់​ទៅវិញ​នៅ​ថ្ងៃ​សុក្រ​នេះ ដូច្នេះ​គាត់​អាច​ត្រលប់​ទៅ​លំនៅឋាន​វិញ​បាន​។​​ប្រធានាធិបតីលោក Ferdinand Marcos Jr. បាន​ទៅ​ពិនិត្យមើល​តំបន់​រងគ្រោះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ហើយ​បាន​បញ្ជា​ឱ្យ​មន្ត្រី​រដ្ឋាភិបាល​ធ្វើការ​អស់ពី​សមត្ថភាព​ ដើម្បី​គាំទ្រ​ដល់​ប្រជាជន​ដែល​រង​ផល​ប៉ះពាល់​។ ប៉ុន្តែ​ផ្លូវ និង​ស្ពាន​មួយចំនួន​នៅតែ​មិនអាច​ឆ្លងកាត់​បាន​នៅក្នុង​ខេត្ត Abra និង​កន្លែង​ផ្សេង​ទៀត​ដោយ​បង្កើន​ក្តី​បារម្ភ​ថា ស្បៀងអាហារ និង​ជំនួយ​សង្គ្រោះ​ផ្សេងទៀត​នឹង​មិន​ត្រូវ​បាន​ចែកចាយ​ដោយ​រលូន​ឡើយ៕អត្ថបទ៖ ប៊ុនថន

មេដឹកនាំ​អាមេរិក​ និង​ចិន​ផ្លាស់ប្ដូរ​ការព្រមាន​អំពី​កោះ​តៃវ៉ាន់ ខណៈ​ចិន​ព្រមាន​អាមេរិក​អំពី​ការ​ប្រលែង​លេង​ជាមួយ​ភ្លើង

2022/07/29 12:10:11 pm        796
​សហរដ្ឋអាមេរិក៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden និង​ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​ចំណាយ​ពេល​ជាង​ពីរ​ម៉ោង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ដើម្បី​ជួប​សន្ទនា​អំពី​អនាគត​នៃ​ទំនាក់​ទំនង​ដ៏​ស្មុគស្មាញ​របស់​ប្រទេស​ទាំងពីរ ដោយ​ផ្តោតលើ​បញ្ហា​កោះ​តៃវ៉ាន់​ដែល​បាន​លេចចេញ​ជាថ្មី​ម្តង​ទៀត​ថា ​ជា​ចំណុច​សំខាន់​នៃ​ភាព​តានតឹង​។ យោងតាម​ការបញ្ជាក់​អំពី​កិច្ច​សន្ទនា​ដែល​ផ្សព្វ​ផ្សាយ​ដោយ​ទីក្រុង​ប៉េកាំង លោក Xi បានបញ្ជាក់​ពី​ការអះអាង​របស់​ប្រទេស​ចិន ​លើ​កោះ​ស្វ័យ​គ្រប់​គ្រង​មួយ​នេះអស់​ជាច្រើន​ទសវត្ស​រ៍មកហើយ​។ ទូរទស្សន៍​រដ្ឋ CCTV បាន​និយាយថា មេដឹកនាំ​ទាំង​ពីរ​បាន​ពិភាក្សា​ដោយស្មោះ​ត្រង់លើ​ទំនាក់ទំនង​ទ្វេភាគី និង​បញ្ហា​នៃ​ការព្រួយបារម្ភ​ទៅ​វិញ​ទៅ​មក​។​ ​ចំណុច​សម្ពាធ​ចុងក្រោយ​បំផុត​គឺ​ដំណើរ​ទស្សនកិច្ច​ដ៏​មាន​សក្តានុពល ​របស់​ប្រធានសភា​សហរដ្ឋអាមេរិកលោកស្រី Nancy Pelosi ទៅកាន់​កោះ​តៃវ៉ាន់ដែលមាន​រដ្ឋាភិបាល​ប្រជាធិបតេយ្យ និង​ទទួលបាន​ការគាំទ្រ​ផ្នែក​ការពារ​ក្រៅផ្លូវការ​ពី​សហរដ្ឋអាមេរិក ប៉ុន្តែ​ប្រទេស​ចិន​ចាត់ទុកថា​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់ខ្លួន​។​ ​ទីក្រុង​ប៉េកាំង​បាន​និយាយថា ខ្លួន​នឹង​ចាត់ទុក​ដំណើរ​ទស្សនកិច្ច​បែបនេះ​ថា ​ជាការ​បង្ករឿង ជាការ​គំរាម​ដែល​មន្ត្រី​សហរដ្ឋអាមេរិក​កំពុងមាន​ចំណាត់ការ​ធ្ងន់ធ្ងរ ​ដូច​ករណី​ការវាយលុក​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែ​ន​។លោក Xi បាន​ប្រា​ប់លោក Biden ថា ប្រទេស​ចិន​ប្រឆាំង​យ៉ាង​ដាច់ខាត​ ចំពោះ​គំនិត​ផ្តាច់ខ្លួន​និយមនៃ​ឯករាជ្យភាព​របស់​កោះ​តៃវ៉ាន់ និង​ការជ្រៀតជ្រែក​ពី​កងកម្លាំង​ខាងក្រៅ ហើយ​នឹង​មិន​អនុញ្ញាត​ឲ្យ​មានឱកាស​បង្កើត​កង​កម្លាំង​ឯករាជ្យ​របស់​កោះ​តៃវ៉ាន់​ ក្នុង​រូបភាព​ណាមួយ​ក៏ដោយ​។ ទូរទស្សន៍​រដ្ឋ​ចិន CCTV បាន​រាយការណ៍​ថា មេដឹកនាំ​ទាំងពីរ​បាន​ផ្លាស់ប្តូរ​ទស្សនៈ​លើ​បញ្ហា​អ៊ុយ​ក្រែ​ន​ផង​ដែរ​។ ប្រធានាធិបតី​លោក ​Joe Biden និង​សម​ភាគី​ចិន​លោក Xi Jinping បាន​ព្រមព្រៀង​កំណត់​ពេល​ជំនួប​កំពូល​ដោយ​ផ្ទាល់​ជា​លើកដំបូង ក្នុងអំឡុងពេល​ការសន្ទនា​ទូរស័ព្ទ​ក្នុងពេល​មាន​ភាព​តាន​តឹង​នេះ ប៉ុន្តែ​នៅ​មិន​ទាន់​មាន​ព័ត៌មាន​លម្អិត​អំពី​ពេលវេលា ឬ​ទីតាំង​នៅឡើយ​នោះ​ទេ៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រុស្ស៊ីប្រកាសពីការដោះដូរអ្នកទោសសង្គ្រាមជាមួយអ៊ុយក្រែន ដោយភាគីម្ខាងៗចំនួន​ ១៨៥នាក់
06/05/2026 07:06 PM
មេដឹកនាំកំពូលអ៊ីរ៉ង់ អនុម័តការលើកលែងទោសដល់អ្នកទោសជាង ២,០០០នាក់
06/05/2026 07:06 PM
ប្រធានសភាលីបង់គាំទ្រការដកទ័ពរបស់ហេសបូឡា ដំណាល​គ្នានឹងការដកទ័ពរបស់អ៊ីស្រាអែល
06/05/2026 07:06 PM
លោក Macron គាំទ្រការចរចាដោយផ្ទាល់រវាងអ៊ុយក្រែន និងរុស្ស៊ី ដើម្បីឈានដល់កិច្ចព្រមព្រៀងសន្តិភាព
06/05/2026 06:06 PM
UN អំពាវនាវរកជំនួយទ្វេដងដល់ជិត ៦៤០លានដុល្លារ សម្រាប់​លីបង់ អំឡុងសង្គ្រាមអ៊ីស្រាអែល
06/05/2026 06:06 PM
កងទ័ពអ៊ីស្រាអែលព្រមានពីការវាយប្រហារជិតកើត​មាន​ លើ​ក្រុមហេសបូឡា នៅទីក្រុង​ Sarafand របស់​លីបង់
06/05/2026 06:06 PM
លោក Rubio បញ្ជាក់ជាថ្មី អំពីការគាំទ្ររបស់អាមេរិក ចំពោះរដ្ឋាភិបាលរបស់ប្រទេសបូលីវី
06/05/2026 06:06 PM
សាខាសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តខណ្ឌព្រែកព្នៅ បានចូលរួមផ្សព្វផ្សាយផែនការអាជីព និងការជ្រើសរើសជំនាញសិក្សា
06/05/2026 06:06 PM
អាស៊ែរបៃហ្សង់និយាយថាពលរដ្ឋរបស់ខ្លួនចំនួន ៥នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារលើនាវានៅក្នុងសមុទ្រ Azov
06/05/2026 06:06 PM
យុវជន០២នាក់ជាសិស្សរងរបួសធ្ងន់ធ្ងរ ក្រោយគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកពីមុខយ៉ាងពេញទំហឹង
06/05/2026 06:06 PM