កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦
TOP STORY | សម្ដេចតេជោ ហ៊ុន សែន៖ «ពេល​ណា​ព្រំដែន​គោកកម្ពុជា-ថៃ​នៅ​តែ​បន្ត​បិទ គ្រប់​មុខ​ទំនិញ​ទាំង​អស់​ដែល​នាំ​ចូល​ឆ្លង​កាត់​ព្រំដែន​គោក​គឺ​ទំនិញ​ខុស​ច្បាប់​ ជាទំនិញរត់ពន្ធ​ ជាទំនិញបំ​ផ្លាញជាតិ និងប្រមាថជាតិ
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី

ព័ត៌មានសំខាន់ៗ

រូបភាពចាស់ៗ​របស់​សម្តេច​តេជោ ហ៊ុន សែន ត្រូវបានបរទេសដាក់​លក់​តាម​អនឡាញ

2022/07/30 10:18:06 am        1143
បន្ទាប់ពី​សម្តេច​តេជោ ហ៊ុន សែន បាន​បង្ហោះតាមបណ្តាញ​សង្គម​ហ្វេសប៊ុក ប្រកាស​រក​ប្រភព​រូប​ភាព​របស់​សម្តេច ដែល​ពិនិត្យ​លើ​ស្ថានភាព​រូបថត​នេះ​អាច​នៅ​ក្នុង​ឆ្នាំ​១៩៩៦ ឬ​ឆ្នាំ​១៩៩៧​នោះ ក៏​មាន​ហ្វេស​ប៊ុក​ឈ្មោះ ​Sophal Chhay Journalist បាន​comment និង​បញ្ជាក់​ថា «រូបភាព​ចាស់​ៗរបស់​ សម្តេច ត្រូវបានគេដាក់លក់​នៅតាម​អនឡាញ ​(Online) មួយចំនួន! ម្យ៉ាង​ទៀត​ ទីភ្នាក់​ងារ​សារព័ត៌​មាន​បរទេស​ ដូចជា AFP, Reuters និង AP ជាដើម រួម​ទាំង​អ្នក​ថត​រូប​ឯករាជ្យ​ជា​ច្រើន​ផង​ ក៏​បាន​លក់​រូបចាស់​ៗ​នៅ​តាម​បណ្តាញ​អន​ឡាញដែរ​» ​។ សម្តេច​តេជោ ​ហ៊ុន​ សែន ​បាន​តប​ទៅ​ Sophal Chhay Journalist វិញដែរថា «សូម​អរគុណ​ដែល​បាន​ស្វែង​រក​ឃើញ​ប្រភព​រូប​ថត​នេះ។​ ពេលនេះ​រូប​ថត​ខ្ញុំ​ដល់ កំរិត​ជន​បរទេស​យក​ទៅដា​ក់​លក់​តាម​online​ នៅក្រៅ​ប្រទេស​ហើយ​។​ តាម​ស្មាន​នៅ​មាន​រូប​ថត​ច្រើន​ទៀត​ដែល​ជន​បរទេស​ថត​ហើយ​អាច​នឹង​ដាក់​លក់​។ សូម​ជួយ​ស្វែង​រក​ទិញ​នូវ​រូប​ថត​ណាដែល​យើង​មិន​មាន​។»​ សូម​បញ្ជាក់ថា ​កន្លង​មក​សម្តេច​តេជោ ហ៊ុ​ន សែន តែងតែបង្ហោះ​រូប​ចាស់​ៗ​ របស់​សម្តេច​ហើយ​រូប​ខ្លះ​មាន​ប្រភព​ថត​ដោយ​កាសែត​បរទេស​ ដែល​រហូត​ដល់​មាន​ការ​ដាក់​លក់​រូប​នោះ​តាម​ប្រព័ន្ធ​អន​ឡាញ​មានតម្លៃទៅ​តា​ម​ប្រភេទរូប​ហ្វីក និង​វីដេអូផ​ង​ដែរ​។ ជាក់​ស្តែង​រូបភាព​សម្តេច​បង្ហោះ​នៅ​ព្រឹក​នេះ ​សម្តេច​តេជោបាន​កត់​សំគាល់​ថា ​សម្តេច​មិន​ច្បាស់​ថា​អ្ន​ក​ណាជា​អ្នក​ថត​រូប​នោះ​ទេ​ ប៉ុន្តែ​បើ​ពិនិត្យ​លើ​ស្ថាន​ភាព​រូប​ថត​នេះ​អាច​នៅ​ក្នុ​ង​ឆ្នាំ​១៩៩៦​ឬ​ឆ្នាំ១៩៩៧ដោ​យសំ​គាល់៖​​១.​អ្នក​ការពា​រឈ្មោះ ​វឿន​ បាន​មក​ការពារ​សម្ដេច​ក្នុង​ចន្លោះ១៩៨៦​រហូត​ដល់​គាត់​ស្លាប់​ប្រហែល​១០​ឆ្នាំ​មុន​។​គាត់​បាន​ការពារ​សម្តេច​ទៅ​ចរចា​នៅ​ប្រទេស​បារាំង​ និង​ប្រទេស​ផ្សេង​ទៀត​ជា​ច្រើន​។ ២.​កូន​ប្រុស​សម្តេច​ គឺ​លោក​ហ៊ុន ​ម៉ានី​ ទើប​មាន​វ័យ​ជំទង់​ អាយុ​ប្រហែល​១៤​ឬ​១៥​ឆ្នាំ​(ម៉ានីកើត​ខែវិច្ឆិកា​១៩៨២​)​។ ​ពេល​នោះ​សម្តេច​ទើប​មាន​អាយុ​៤៤​ឬ​៤​៥​ឆ្នាំ​៕

សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វែងរកអ្នកដែលថតរូបសម្តេចកាលពីជាង២០ឆ្នាំមុន

2022/07/30 09:03:22 am        712
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាន​បង្ហាញ​រូប​ថត​មួយ​សន្លឹក​កាលពីសម្តេចនៅវ័យអាយុប្រហែល ៤៤ទៅ៤៥ឆ្នាំ ហើយ​សម្តេច​បាន​ប្រកាស​ស្វែង​អ្នក​ដែល​ថតសម្តេចកាលគ្រានោះ ខណៈរូបថតនេះសម្តេច បានភ្លេចថា​មិន​ដឹង​នៅ​ទីណា​កន្លែង​ណា និងឆ្នាំណានោះឡើយ។តាមរយៈហ្វេសបុកនាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បាន​លើក​ឡើង​ថា «លើកដំបូងដែល​ខ្ញុំឃើញ​រូបថតមួយ​សន្លឹកនេះ​ហើយក៏​មិន​ដឹង​ថា​អ្នក​ណាជា​អ្នក​ថត​ផង​ដែរ។ បើពិនិត្យលើ​ស្ថានភាពរូបថតនេះ​អាច​នៅ​ក្នុង​ឆ្នាំ​១៩៩៦​ឬ​ឆ្នាំ​១៩៩៧​ដោយ​សំគាល់​៖ ១.អ្នកការពារ​ខ្ញុំ​ឈ្មោះវឿ​ន​បាន​មកការពារខ្ញុំក្នុងចន្លោះ១៩៨៦រហូតដល់គាត់​ស្លាប់ប្រហែល ១០ឆ្នាំមុន។ គាត់បានការពារខ្ញុំទៅចរចានៅប្រទេសបារាំងនិងប្រទេសផ្សេងទៀតជាច្រើន។ ២.កូន​ប្រុសខ្ញុំហ៊ុន ម៉ានីទើបមានវ័យជំទង់អាយុប្រហែល ១៤ឬ១៥ឆ្នាំ (ម៉ានីកើតខែវិច្ឆិកា​១៩៨២)​។​ បើការលើកឡើងនេះត្រឹមត្រូវពេលនោះខ្ញុំទើបមានអាយុ ៤៤ឬ៤៥ឆ្នាំ។ ខ្ញុំសូមអំពាវនាវឱយបងប្អូនដែលបានថតរូបនេះឬបានដឹងមេត្តាជួយប្រាប់តាមរយះចូលមកខមិនដោយបញ្ជាក់ថាថតនៅឆ្នាំណានិងនៅទីកន្លែងណា?ខ្ញុំសូមអរគុណទុកជាមុន»៕

អ្នក​រស់រានមានជីវិត​ពី​រញ្ជួយ​ដី​នៅ​ហ្វីលីពីន​ស្វែងរក​ទីជម្រក​ ខណៈ​ការ​រញ្ជួយ​នៅតែ​បន្ត​

2022/07/29 02:15:23 pm        680
​ហ្វីលីពីន៖ អ្នក​នៅ​រស់រានមានជីវិត​ពី​រញ្ជួយ​ដី​កម្រិត ៧.០រ៉ិ​ច​ទ័​រ​នៅ​ភាគ​ខាងជើង​ប្រទេស​ហ្វីលីពីន បាន​នឹងកំពុង​ស្វែង​រក​ទីជ្រកកោន​នៅ​ខាងក្រៅ​លំនៅឋាន​របស់​ពួកគេ ខណៈ​ការ​រញ្ជួយ​នៅតែ​បន្ត​។ អាជ្ញាធរ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​និយាយ​ថា រញ្ជួយ​ដី​បាន​វាយប្រហារ​ខេត្ត Abra នៅ​ភាគ​ខាង​ជើង​កោះ Luzon បណ្តាលឱ្យ​មនុស្ស​ជាច្រើន​នាក់​ជាប់​នៅក្រោម​អគារ​បាក់​រលំ ឬ​ត្រូវបាន​កប់​ដោយ​បំណាក់​ដី​។ ​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា រហូតមក​ដល់ពេល​នេះ​មនុស្ស ៥នាក់​បាន​ស្លាប់ និង ១៣១​នាក់​ផ្សេងទៀត​បាន​រងរបួស​។ វិទ្យាស្ថាន​សិក្សា​ពី​ភ្នំភ្លើង និង​រញ្ជួយ​ដី​ប្រទេស​ហ្វីលីពីននិយាយ​ថា វិទ្យាស្ថាន​បាន​កត់ត្រា​ការ​រញ្ជួយ​តូចៗ​ជិត ៩០០​ដង​ក្នុង​កម្រិត​អតិបរមា ៥.០រ៉ិ​ច​ទ័​រ​ចាប់តាំងពី​ការ​រញ្ជួយ​ដី​កាលពី​ថ្ងៃ​ពុធ​។ អគារ​ជាង ៨៦០​ខ្នង​ត្រូវ​បាន​បញ្ជាក់​ថា​រង​ការខូចខាត​។ ពលរដ្ឋ​ខេត្ត Abra ជាច្រើន​នាក់​កំពុង​ស្វែងរក​ទីជម្រក ដោយ​ភ័យខ្លាច​ថា​លំនៅឋាន​របស់​ពួកគេ​អាច​នឹង​បាក់​រលំ​។ បុរស​ម្នាក់​ដែល​កំពុងស្នាក់នៅ​ក្នុង​តង់​បាន​និយាយថា លោក​សង្ឃឹមថា​ ការរញ្ជួយ​ដី​នឹង​ស្ងប់ស្ងាត់​ទៅវិញ​នៅ​ថ្ងៃ​សុក្រ​នេះ ដូច្នេះ​គាត់​អាច​ត្រលប់​ទៅ​លំនៅឋាន​វិញ​បាន​។​​ប្រធានាធិបតីលោក Ferdinand Marcos Jr. បាន​ទៅ​ពិនិត្យមើល​តំបន់​រងគ្រោះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ហើយ​បាន​បញ្ជា​ឱ្យ​មន្ត្រី​រដ្ឋាភិបាល​ធ្វើការ​អស់ពី​សមត្ថភាព​ ដើម្បី​គាំទ្រ​ដល់​ប្រជាជន​ដែល​រង​ផល​ប៉ះពាល់​។ ប៉ុន្តែ​ផ្លូវ និង​ស្ពាន​មួយចំនួន​នៅតែ​មិនអាច​ឆ្លងកាត់​បាន​នៅក្នុង​ខេត្ត Abra និង​កន្លែង​ផ្សេង​ទៀត​ដោយ​បង្កើន​ក្តី​បារម្ភ​ថា ស្បៀងអាហារ និង​ជំនួយ​សង្គ្រោះ​ផ្សេងទៀត​នឹង​មិន​ត្រូវ​បាន​ចែកចាយ​ដោយ​រលូន​ឡើយ៕អត្ថបទ៖ ប៊ុនថន

មេដឹកនាំ​អាមេរិក​ និង​ចិន​ផ្លាស់ប្ដូរ​ការព្រមាន​អំពី​កោះ​តៃវ៉ាន់ ខណៈ​ចិន​ព្រមាន​អាមេរិក​អំពី​ការ​ប្រលែង​លេង​ជាមួយ​ភ្លើង

2022/07/29 12:10:11 pm        798
​សហរដ្ឋអាមេរិក៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden និង​ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​ចំណាយ​ពេល​ជាង​ពីរ​ម៉ោង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ដើម្បី​ជួប​សន្ទនា​អំពី​អនាគត​នៃ​ទំនាក់​ទំនង​ដ៏​ស្មុគស្មាញ​របស់​ប្រទេស​ទាំងពីរ ដោយ​ផ្តោតលើ​បញ្ហា​កោះ​តៃវ៉ាន់​ដែល​បាន​លេចចេញ​ជាថ្មី​ម្តង​ទៀត​ថា ​ជា​ចំណុច​សំខាន់​នៃ​ភាព​តានតឹង​។ យោងតាម​ការបញ្ជាក់​អំពី​កិច្ច​សន្ទនា​ដែល​ផ្សព្វ​ផ្សាយ​ដោយ​ទីក្រុង​ប៉េកាំង លោក Xi បានបញ្ជាក់​ពី​ការអះអាង​របស់​ប្រទេស​ចិន ​លើ​កោះ​ស្វ័យ​គ្រប់​គ្រង​មួយ​នេះអស់​ជាច្រើន​ទសវត្ស​រ៍មកហើយ​។ ទូរទស្សន៍​រដ្ឋ CCTV បាន​និយាយថា មេដឹកនាំ​ទាំង​ពីរ​បាន​ពិភាក្សា​ដោយស្មោះ​ត្រង់លើ​ទំនាក់ទំនង​ទ្វេភាគី និង​បញ្ហា​នៃ​ការព្រួយបារម្ភ​ទៅ​វិញ​ទៅ​មក​។​ ​ចំណុច​សម្ពាធ​ចុងក្រោយ​បំផុត​គឺ​ដំណើរ​ទស្សនកិច្ច​ដ៏​មាន​សក្តានុពល ​របស់​ប្រធានសភា​សហរដ្ឋអាមេរិកលោកស្រី Nancy Pelosi ទៅកាន់​កោះ​តៃវ៉ាន់ដែលមាន​រដ្ឋាភិបាល​ប្រជាធិបតេយ្យ និង​ទទួលបាន​ការគាំទ្រ​ផ្នែក​ការពារ​ក្រៅផ្លូវការ​ពី​សហរដ្ឋអាមេរិក ប៉ុន្តែ​ប្រទេស​ចិន​ចាត់ទុកថា​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់ខ្លួន​។​ ​ទីក្រុង​ប៉េកាំង​បាន​និយាយថា ខ្លួន​នឹង​ចាត់ទុក​ដំណើរ​ទស្សនកិច្ច​បែបនេះ​ថា ​ជាការ​បង្ករឿង ជាការ​គំរាម​ដែល​មន្ត្រី​សហរដ្ឋអាមេរិក​កំពុងមាន​ចំណាត់ការ​ធ្ងន់ធ្ងរ ​ដូច​ករណី​ការវាយលុក​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែ​ន​។លោក Xi បាន​ប្រា​ប់លោក Biden ថា ប្រទេស​ចិន​ប្រឆាំង​យ៉ាង​ដាច់ខាត​ ចំពោះ​គំនិត​ផ្តាច់ខ្លួន​និយមនៃ​ឯករាជ្យភាព​របស់​កោះ​តៃវ៉ាន់ និង​ការជ្រៀតជ្រែក​ពី​កងកម្លាំង​ខាងក្រៅ ហើយ​នឹង​មិន​អនុញ្ញាត​ឲ្យ​មានឱកាស​បង្កើត​កង​កម្លាំង​ឯករាជ្យ​របស់​កោះ​តៃវ៉ាន់​ ក្នុង​រូបភាព​ណាមួយ​ក៏ដោយ​។ ទូរទស្សន៍​រដ្ឋ​ចិន CCTV បាន​រាយការណ៍​ថា មេដឹកនាំ​ទាំងពីរ​បាន​ផ្លាស់ប្តូរ​ទស្សនៈ​លើ​បញ្ហា​អ៊ុយ​ក្រែ​ន​ផង​ដែរ​។ ប្រធានាធិបតី​លោក ​Joe Biden និង​សម​ភាគី​ចិន​លោក Xi Jinping បាន​ព្រមព្រៀង​កំណត់​ពេល​ជំនួប​កំពូល​ដោយ​ផ្ទាល់​ជា​លើកដំបូង ក្នុងអំឡុងពេល​ការសន្ទនា​ទូរស័ព្ទ​ក្នុងពេល​មាន​ភាព​តាន​តឹង​នេះ ប៉ុន្តែ​នៅ​មិន​ទាន់​មាន​ព័ត៌មាន​លម្អិត​អំពី​ពេលវេលា ឬ​ទីតាំង​នៅឡើយ​នោះ​ទេ៕អត្ថបទ៖ ប៊ុនថន

ចំនួន​អ្នក​ស្លាប់​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង និង​ទឹកជំនន់​នៅ​ប៉ា​គី​ស្ថាន​កើន​ឡើង​ជាង ​៣៣០​នាក់​

2022/07/29 10:48:39 am        278
​​ប៉ា​គី​ស្ថាន៖ ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​ប៉ា​គី​ស្ថាន ​បាន​កំពុង​តស៊ូ​រយៈពេល​ជាច្រើន​សប្ដាហ៍​ដោយ​សារតែ​ភ្លៀង​រដូវ​មូសុង ដែល​បាន​បង្ក​ឲ្យ​មាន​ទឹកជំនន់​ដ៏​ធ្ងន់ធ្ងរ​។ ​ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើង​ជាង ៣៣០​នាក់​ចាប់​តាំង​ពី​ពាក់​កណ្ដាល​ខែ​មិថុនា​មក​។ ​​ប្រជាពលរដ្ឋ​ជាច្រើន​នៅ​តំបន់​រងគ្រោះ​ដោយ​ទឹកជំនន់​ធ្ងន់ធ្ងរ​នៅ​ខេត្ត Balochistan ភាគ​និរតី​ត្រូវ​បាន​ជាប់​ក្នុង​ទឹកជំនន់​។ ពួកគេ​ត្រូវ​បាន​ជម្លៀស​តាមរយៈ​ការ​ដើរ​លុយ​តាម​ផ្លូវ​ទឹក​លិច​។​ ភ្លៀង​ធ្លាក់​ខ្លាំង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​មក​នេះបាន​បំផ្លិចបំផ្លាញ​ផ្លូវថ្នល់ ស្ពាន និង​លំនៅឋាន​ជាង 8,000ខ្នង​នៅ​ទូទាំង​ប្រទេស​។​ ​ប្រទេស​ប៉ា​គី​ស្ថាន​ស្ថិតនៅ​ចំណុចកណ្ដាល​នៃ​រដូវ​មូសុង។ តំបន់​ភាគច្រើន​កំពុង​ទទួលរង​ចំនួន​ទឹក​ភ្លៀង​ធ្លាក់​ខ្លាំង​លើស​ពី​កម្រិត​មធ្យម​នៅ​ឆ្នាំនេះ។​ក្រុម​មន្ត្រី​រដ្ឋាភិបាល​បាន​ដាក់​បន្ទុក​លើ​បម្រែបម្រួល​អាកាស​ធាតុ។ មន្ត្រី​ទាំងនោះ​កំពុង​ជំរុញ​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​រង​ផល​ប៉ះពាល់​នានា ឲ្យ​តាម​ដាន​ព័ត៌មាន​អាកាសធាតុ និង​ជម្លៀស​ទៅកាន់​ទីតាំង​មាន​សុវត្ថិភាព​។​ ក្ដី​បារម្ភ​កំពុងតែ​កើន​ឡើង​ដោយ​សារ​ថា ទឹក​ដែល​កខ្វក់​ដោយសារ​ភ្លៀង​អាច​បង្ក​ឲ្យ​ផ្ទុះ​រាលដាល​ជំងឺ​អាសន្នរោគ​៕អត្ថបទ៖ សុខមាន

WHO និយាយ​ថា ជំងឺ​អុត​ស្វា​ជាង​ ១៨០០០​ករណី​ត្រូវ​បាន​រាយការណ៍​នៅ​ទូទាំង​ពិភពលោក

2022/07/28 12:02:01 pm        960
​WHO៖ អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក​ លោក​វេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus បាន​និយាយ​ថា ការ​ផ្ទុះ​ឡើង​ជំងឺ​អុតស្វា​អាច​ត្រូវ​បាន​បញ្ឈប់ ប្រសិនបើ​ប្រទេស សហគមន៍ និង​បុគ្គល​នានា​ជូនដំណឹង ហើយ​ទទួល​យក​ហានិភ័យ​ធ្ងន់ធ្ងរ និង​ចាត់វិធានការ​ចាំបាច់​ដើម្បី​បញ្ឈប់​ការ​ចម្លង និង​ការពារ​ក្រុម​ងាយ​រងគ្រោះ​។ ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​នៅ​ទីក្រុង​ហ្សឺ​ណែវ លោក Ghebreyesus បាន​និយាយ​ថា វិធី​ល្អ​បំផុត​ដើម្បី​ធ្វើ​ដូច្នេះ​គឺ​ត្រូវ​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ប៉ះពាល់​ផ្ទាល់​។ នោះ​មានន័យថា​ ធ្វើ​ឱ្យ​ជម្រើស​ប្រកប​ដោយ​សុវត្ថិភាព​សម្រាប់​ខ្លួន​អ្នក និង​អ្នកដទៃ​។ អង្គការ​សុខភាព​ពិភពលោក​បាន​ប្រកាស​ភាព​អាសន្នសុខភាព​សាធារណៈ​ នៃ​ការ​ព្រួយបារម្ភ​ជាអន្តរជាតិ​ជុំវិញ​ការ​ផ្ទុះ​ឡើង​ជំងឺ​អុតស្វា​ជា​សកល​។ ករណី​ជាង ១៨០០០​ករណី​នៃ​ជំងឺ​អុតស្វា​ត្រូវ​បាន​រាយការណ៍​មក​អង្គការ​សុខភាព​ពិភពលោក​ពី ៧៨​ប្រទេសដោយ​ជាង ៧០% នៃ​ករណី​ត្រូវ​បាន​រាយការណ៍​ពី​តំបន់​អឺរ៉ុប និង ២៥% មកពី​តំបន់​ទ្វីប​អាមេរិក​។ អង្គការ​សុខភាព​ពិភពលោក​ (WHO) បាន​ណែនាំ​អោយ​ចាក់​វ៉ាក់សាំង​តាម​គោលដៅ ​សម្រាប់​អ្នក​ដែល​ប៉ះពាល់​នឹង​អ្នក​ដែល​មាន​ជំងឺ​អុត​ស្វា និង​សម្រាប់​អ្នក​ដែល​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ប៉ះពាល់ រួម​ទាំង​បុគ្គលិក​សុខាភិបាល បុគ្គលិក​មន្ទីរ​ពិសោធន៍ និង​អ្នក​ដែល​មាន​ដៃគូ​រួមភេទ​ច្រើន​។វ៉ាក់សាំង​ជំងឺ​អុតស្វា ​ឬ​អុតធំ​មួយ​ប្រភេទ​ហៅថា MVA-BN ត្រូវ​បាន​អនុម័ត​ក្នុង​ប្រទេស​កាណាដា សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក​សម្រាប់​ប្រើ​ប្រឆាំង​ជំងឺ​អុត​ស្វា​។ វ៉ាក់សាំង​ពីរ​ប្រភេទ​ផ្សេងទៀត​គឺ LC16 និង ACAM2000 ក៏​កំពុង​ត្រូវ​បាន​ពិចារណា​សម្រាប់​ប្រើ​ប្រឆាំង​ជំងឺ​អុត​ស្វា​នេះ​ផង​ដែរ​។ ទោះបីជា​យ៉ាងណា​លោក Ghebreyesus បាន​ពន្យល់​ថា យើង​នៅតែ​ខ្វះ​ទិន្នន័យ​ស្តីពី​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​សម្រាប់​ជំងឺ​អុត​ស្វា ឬ​ថា​តើ​អាច​នឹង​ត្រូវការ​ចំនួន​ប៉ុន្មាន​ដូ​ស​។ នោះ​ហើយ​ជា​មូល​ហេតុ​ដែល​ប្រធាន​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​ថា ទីភ្នាក់ងារ​នេះ​ជំរុញ​ឱ្យ​ប្រទេស​ទាំងអស់​ដែល​កំពុង​ប្រើប្រាស់​វ៉ាក់សាំង​ដើម្បី​ប្រមូល និង​ចែករំលែក​ទិន្នន័យ​សំខាន់ៗ​ចំពោះ​ប្រសិទ្ធភាព៕​អត្ថបទ៖ ប៊ុនថន

សហរដ្ឋអាមេរិក​ត្រៀម​ផែនការ​យោធា​ការពារ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Pelosi ទៅ​កោះ​តៃវ៉ាន់​

2022/07/28 10:43:14 am        839
សហរដ្ឋអាមេរិក៖ ដោយ​សំអាង​ប្រភព​ពី​ក្រុម​មន្ត្រី​អាមេរិក​ដែល​មិន​បញ្ចេញ​ឈ្មោះ​ សារព័ត៌មាន AP បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធថា មន្ទីរ​បញ្ច​កោណ​អាច​បញ្ជូន​នាវា យន្តហោះ និង​ប្រព័ន្ធ​ឈ្លប​យក​ការណ៍​បន្ថែម​ទៀត ដើម្បី​ការពារ​ប្រធាន​សភា​អាមេរិក​លោកស្រី Nancy Pelosi ប្រសិនបើ​លោកស្រី​នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​កោះ​តៃវ៉ាន់​ តាម​ការ​គ្រោង​ទុក​មែន​នោះ​។ ​ទីភ្នាក់ងារសារព័ត៌មាន​នេះ​បាន​និយាយ​ថា ផែនការ​បង្ការ​ជាមុន ដែល​ត្រូវ​បាន​កំពុង​បង្កើត​ឡើង​ដោយ​យោធា​អាមេរិក រួមមាន​ការ​បង្កើត​តំបន់​ការពារ​ទ្វេដង​សម្រាប់​ប្រធាន​សភា​រូប​នេះ អំឡុង​ការ​ធ្វើ​ដំណើរ​របស់​លោក​ស្រី​ទៅកាន់​កោះ​នេះ និង​ការ​ស្នាក់នៅ​ទីនោះ។ ​សារព័ត៌មាន AP ដដែល​បាន​រាយការណ៍​ថា ក្រុម​មន្ត្រី​ក៏បាន​លើកឡើង​ផង​ដែរ ពី​ភាព​ចាំ​បាច់​ក្នុង​ការ​បង្កើត​ឲ្យ​មាន​តំបន់​ទ្រនាប់​ជុំវិញ​វត្តមាន និង​យន្តហោះ​របស់​លោក​ស្រី Pelosi អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ស្រី ដែល​ជា​ការ​ត្រៀម​ការពារ​សម្រាប់​ឧបទ្ទវហេតុ​ធំ​ៗ​នានា​ពាក់ព័ន្ធ​នឹង​ប្រទេស​ចិន​។​ទីក្រុង​ប៉េកាំង​ដែល​ចាត់​ទុក​កោះ​ស្វ័យ​គ្រប់គ្រង​មួយ​នេះ​ ជា​ផ្នែក​មួយ​នៃ​ដែនដី​របស់​ខ្លួន​បាន​ព្រមាន​ដដែលៗ​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក​ស្រី​ទៅកាន់​កោះ​តៃវ៉ាន់ អាច​បង្កើត​ឲ្យ​មាន​ប្រតិកម្ម​ខ្លាំង និង​មាន​ផលវិបាក​ដែល​មិន​អាច​ស្ដារ​ឡើង​វិញ​បាន​សម្រាប់​ទំនាក់ទំនង​រវាង​ចិន និង​សហរដ្ឋអាមេរិក​។ លោក Zhao Lijian អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិនបាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃ​ពុធ​ថា ប្រសិនបើ​សហរដ្ឋអាមេរិក​នៅតែ​ធ្វើ​អ្វី​តាមតែ​ចិត្ត​ខ្លួនឯង និង​ប្រជែង​ខ្សែបន្ទាត់​ក្រោម​របស់​ចិននោះ​ ពិតជា​នឹង​ជួប​ការ​ឆ្លើយ​តប​ដោយ​កម្លាំង​មិន​ខាន៕អត្ថបទ៖ សុខមាន

ផ្សាយផ្ទាល់!! រដ្ឋសភាបន្តសម័យប្រជុំលើកទី៧ នីតិកាលទី៦ ដើម្បីពិនិត្យ និងអនុម័តលើសេចក្ដីព្រាងច្បាប់​មួយចំនួន

2022/07/28 09:29:42 am        578
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បាន​បន្តសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា។ សម័យប្រជុំនេះ ធ្វើឡើងដើម្បីពិនិត្យ និងអនុម័តលើសេចក្ដីព្រាងច្បាប់មួយចំនួន។សូមទស្សនាការផ្សាយផ្ទាល់តាមរយៈLink : https://fb.watch/exH6z3Ak5f/

លោក Biden និង Xi កំណត់ពេល​ជួប​សន្ទនា​តាម​ទូរស័ព្ទ​ក្នុង​ពេល​មាន​ភាព​តានតឹង​ថ្មី​ជុំវិញ​បញ្ហា​កោះ​តៃវ៉ាន់

2022/07/27 02:36:34 pm        669
​សហរដ្ឋអាមេរិក៖ ផែនការ​របស់​ប្រធាន​សភា​លោកស្រី Nancy Pelosi ក្នុង​ការ​ធ្វើដំណើរ​ទៅកាន់​កោះ​តៃវ៉ាន់ បាន​ជំរុញ​ឲ្យ​មានការ​រួបរួម​ខាង​នយោបាយ​របស់​ទីក្រុង​វ៉ាស៊ីនតោន តាមរយៈ​ការ​ផ្សះផ្សា​ភាព​មិន​ចុះសម្រុង​គ្នា​កាលពី​ថ្មីៗ​ជាមួយ​ប្រធានាធិបតី​លោក Joe Biden ជុំវិញ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​កោះ​ស្វ័យ​គ្រប់គ្រង ខណៈ​សមាជិកសភា​គណបក្ស​សាធារណរដ្ឋ​ដ៏​លេចធ្លោ​ ផ្តល់​ការ​លើក​ទឹក​ចិត្ត​ដល់​គូប្រជែង​នយោបាយ​ដែល​ពួកគេ​តែងតែ​និយាយ​ចំអក​។ អ្នកគាំទ្រ​របស់​លោក​ស្រី Pelosi រួមមាន​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សាធារណរដ្ឋ​អភិរក្សនិយម ដែល​រួមមាន​ទាំង​អតីត​មន្ត្រី​រដ្ឋបាល​លោក Donald Trump ​ពីរ​រូប និង​ប្រធាន​សភា​ចុងក្រោយ​ដែល​បាន​ធ្វើ​ដំណើរ​ទៅកាន់​កោះ​តៃវ៉ាន់​។ ពួកគេ​កំពុង​ជំរុញ​ឲ្យ​លោក Biden គាំទ្រ​ដំណើរ​ទស្សនកិច្ច​នេះ ទោះបីជា​ប្រទេស​ចិន​គំរាម​ឆ្លើយតប​ដោយ​កម្លាំង​ក៏​ដោយ​។ លោក Biden មិនបាន​និយាយ​ជា​សាធារណៈ​ថា លោកស្រី Pelosi មិន​គួរ​ទៅ​នោះ​ទេ​។ លោក​បាន​រិះគន់​ចំពោះ​ការ​កើន​ឡើង​ឥទ្ធិពល​របស់​ប្រទេស​ចិន ជា​ផ្នែក​សំខាន់​នៃ​គោល​នយោបាយ​ការបរទេស​របស់​លោក ប៉ុន្តែ​ទំនាក់ទំនង​រវាង​លោក Biden និង​ចិន​មាន​ភាព​ស្មុគស្មាញ ហើយ​លោក​បាន​ព្យាយាម​បញ្ចៀស​ភាព​តានតឹង​ដែល​កាន់​តែ​ធ្ងន់ធ្ងរ​។ ប្រទេស​ចិន​បាន​ចាត់ទុក​កោះ​តៃវ៉ាន់​ស្វ័យ​គ្រប់គ្រង​តាម​បែប​លទ្ធិប្រជាធិបតេយ្យ​ថា ​ជា​ដែនដី​របស់​ខ្លួន ​និង​បាន​លើក​ឡើង​ពី​បំណង​ប្រាថ្នា​ក្រសោប​យក​វិញ​ដោយ​ប្រើ​កម្លាំង​។សេត​វិមាន​កំពុង​រៀបចំ​សម្រាប់​ការសន្ទនា​តាម​ទូរស័ព្ទ​មួយ​ផ្សេងទៀត​រវាង​លោក Biden និង​ប្រធានាធិបតី​ចិន​លោក Xi Jinping ជា​ការ​សន្ទនា​ដែល​ប្រធានាធិបតី​សហរដ្ឋអាមេរិក​រំពឹង​ថា ​នឹង​ធ្វើឡើង​នៅ​សប្តាហ៍​នេះ​។​ ​ការ​គាំទ្រ​កើនឡើង​ជំរុញ​ឱ្យ​លោក Biden គាំទ្រ​លោកស្រី Pelosi ជា​សាធារណៈ​កំពុង​បង្កើន​ហានិភ័យ ដែល​លោក​ប្រធានាធិបតី​អាច​ត្រូវ​បាន​គេ​គិត​ថា ​មាន​ភាព​តឹងតែង​មិន​គ្រប់គ្រាន់​សម្រាប់​ប្រទេស​ចិន​។ ប្រធាន​សភា​លោកស្រី Pelosi គួរតែ​ទៅ​កោះ​តៃវ៉ាន់ ហើយ​ប្រធានាធិបតី​លោក Biden គួរតែ​បញ្ជាក់​ឱ្យ​បាន​ច្បាស់​ចំពោះ​លោក Xi Jinping ថា ​គ្មាន​រឿង​អាក្រក់​ដែល​បក្ស​កុម្មុយនិស្ត​ចិន​អាច​ធ្វើ​អំពី​រឿង​នេះ​នោះ​ទេ​៕អត្ថបទ៖ ប៊ុនថន

ចិន​ព្រមាន​ថា​ អាច​នឹង​ឆ្លើយតប​ដោយ​យោធា​ ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​សភា​អាមេរិក​ទៅ​កោះ​តៃវ៉ាន់

2022/07/27 12:09:53 pm        918
​ចិន៖ ចិន​បាន​លើក​ឡើង​កាលពី​ថ្ងៃ​អង្គា​រថា អាច​នឹងមាន​ការឆ្លើយ​តប​ដោយ​យោធា បើ​ប្រធាន​សភា​សហរដ្ឋអាមេរិក​លោកស្រី Nancy Pelosi សម្រេច​ធ្វើដំណើរ​ទស្សនកិច្ច​ទៅកាន់​កោះ​តៃវ៉ាន់​។​ ​លោក​វរសេនីយ៍​ឯក Tan Kefei អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​ចិន​បាន​និយាយ​ថា ប្រសិនបើ​លោក​ស្រី Pelosi ទៅ​ទស្សនកិច្ច​នៅ​កោះ​តៃវ៉ាន់​មែន​នោះ​ នឹង​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​គោលនយោបាយ​ចិន​តែមួយ ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​អធិបតេយ្យភាព និង​បូរណភាព​ទឹក​ដី​របស់​ចិន និង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​មូលដ្ឋានគ្រឹះ​នយោបាយ​នៃ​ទំនាក់ទំនង​ចិន​-​អាមេរិក​។ ​លោក Tan បាន​និយាយ​ថា ក្រុង​ប៉េកាំង​បាន​ជំរុញ​សហរដ្ឋអាមេរិក​ឲ្យ​ចាត់វិធានការ​ជាក់លាក់ ​ដើម្បី​គាំទ្រ​ដល់​ការ​ប្ដេជ្ញាចិត្ត​របស់​ខ្លួន​បញ្ចៀស​ការ​គាំទ្រ​ការប្រកាស​ឯករាជ្យ​របស់​កោះ​តៃវ៉ាន់ និង​មិន​ត្រូវ​រៀបចំ​ឲ្យ​មានដំណើរ​របស់​លោក​ស្រី Pelosi ទៅកាន់​តំបន់​កោះ​តៃវ៉ាន់​ឡើយ​។ លោក Tan បាន​បន្ថែម​ថា បើ​សហរដ្ឋអាមេរិក​នៅតែ​ចចេស​រឹង​រូស យោធា​ចិន​នឹង​មិន​នៅ​ស្ងៀម​ឡើយ ហើយ​ចិន​នឹង​ចាត់វិធានការ​ម៉ឺងម៉ាត់​ដើម្បី​រារាំង​ការ​ជ្រៀត​ជ្រែក​របស់​កម្លាំង​ខាងក្រៅ​។​ប្រធាន​សភា​អាមេរិក​រូប​នេះ​បាន​គ្រោង​ទៅកាន់​កោះ​តៃវ៉ាន់​កាលពី​ខែ​មេសា ប៉ុន្តែ​បាន​លុបចោល​វិញ​ក្រោយ​ធ្វើតេស្ត​វិជ្ជមាន​វីរុស COVID-19​។ បច្ចុប្បន្ន​លោកស្រី​គ្រោង​នឹង​ធ្វើ​ដំណើរ​ទៅ​កោះ​តៃវ៉ាន់​នៅ​ខែ​សីហា ដែល​ត្រូវ​បាន​រាយការណ៍​ដំបូង​ដោយសារ​ព័ត៌មាន Financial Times​។ ​ដំណើរ​របស់​លោក​ស្រី Pelosi ទៅកាន់​កោះ​តៃវ៉ាន់​បាន​នាំ​ឲ្យ​មាន​ការ​ជជែក​ដេញដោល​នៅក្នុង​ទីក្រុង Washington នៅ​ពេល​ដែល​ភាព​តានតឹង​រវាង​សហរដ្ឋអាមេរិក និង​ចិន​កំពុង​ឡើង​កំដៅ​ខ្លាំង​។ ​សារព័ត៌មាន CNN បាន​រាយការណ៍​ថា ក្រុម​មន្ត្រី​មួយចំនួន​របស់​លោក Biden បារម្ភ​ថា ចិន​អាច​ប្រកាស​តំបន់​គ្មាន​ការ​ហោះ​ហើរ​លើ​កោះ​តៃវ៉ាន់ ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​បញ្ឈប់​ដំណើរ​របស់​លោកស្រី Pelosi ដែល​អាច​បង្ក​ឲ្យ​ភាព​តានតឹង​កើន​ឡើង​កាន់​តែ​ខ្លាំង​នៅ​ក្នុង​តំបន់​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦
06/13/2026 05:06 PM
យន្តហោះចម្បាំងស៊ុយអែត ស្ទាក់យន្តហោះប្រយុទ្ធ​របស់​រុស្ស៊ី នៅជិតព្រំដែន
06/13/2026 05:06 PM
លីបង់រាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង ក្រោយ​មាន​ការព្រមានជម្លៀស
06/13/2026 05:06 PM
ប៉ាគីស្ថាន និងអេហ្ស៊ីបស្វាគមន៍វឌ្ឍនភាព រវាងអាមេរិក និងអ៊ីរ៉ង់ ដោយសង្ឃឹមមាន​កិច្ចព្រមព្រៀងសន្តិភាពដំបូង
06/13/2026 05:06 PM
ចំនួនអ្នកស្លាប់ដោយសារ​​រញ្ជួយដី នៅហ្វីលីពីន កើនឡើងដល់ ៦១នាក់ ខណៈប្រតិបត្តិការ​ជួយ​សង្គ្រោះកំពុង​បន្ត​
06/13/2026 05:06 PM
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Modi ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការទៅកាន់បារាំង និងស្លូវ៉ាគី
06/13/2026 05:06 PM
[UPDATE] គ្រោះថ្នាក់ធ្លាក់យន្តហោះរបស់កងទ័ពអាកាសឥណ្ឌា មាន​អ្នកស្លាប់ ៥នាក់​
06/13/2026 05:06 PM
យន្តហោះដឹកជញ្ជូនយោធាធ្លាក់ នៅឥណ្ឌា ខណៈចំនួនអ្នកស្លាប់ និងរបួស មិន​ទាន់​ដឹង​នៅ​ឡើយទេ
06/13/2026 04:06 PM
ឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវ​បាននាំ​យក​ទៅផ្សព្វផ្សាយជូន​ពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប
06/13/2026 04:06 PM
វិស័យរដ្ឋបញ្ជាក់ពីការ​ប្តេជ្ញាចិត្តក្នុងការជួយពង្រឹងការយល់ដឹងអំពីច្បាប់ និងនីតិវិធីគយដល់វិស័យ SMEs
06/13/2026 04:06 PM