សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦
TOP STORY | សម្ដេចតេជោ ហ៊ុន សែន៖ «ពេល​ណា​ព្រំដែន​គោកកម្ពុជា-ថៃ​នៅ​តែ​បន្ត​បិទ គ្រប់​មុខ​ទំនិញ​ទាំង​អស់​ដែល​នាំ​ចូល​ឆ្លង​កាត់​ព្រំដែន​គោក​គឺ​ទំនិញ​ខុស​ច្បាប់​ ជាទំនិញរត់ពន្ធ​ ជាទំនិញបំ​ផ្លាញជាតិ និងប្រមាថជាតិ

ព័ត៌មានសំខាន់ៗ

មនុស្ស​ជាង ១០នាក់ស្លាប់ដោយគ្រោះថ្នាក់រថយន្តដឹកប្រេងនៅឥណ្ឌូនេស៊ី

2022/07/19 12:29:20 pm        463
​ឥណ្ឌូនេស៊ី៖ យ៉ាងហោចណាស់​មនុស្ស ១១​នាក់​បាន​ស្លាប់ និង ៦​នាក់​ផ្សេងទៀត​បាន​រងរបួសនៅពេលដែល​រថយន្ត​ដឹក​ប្រេង​មួយគ្រឿង​បាន​បុក​រថយន្ត និង​ម៉ូតូ​ច្រើន​គ្រឿង​នៅ​ជិត​រដ្ឋធានី​ប្រទេស​ឥណ្ឌូនេស៊ីកាលពី​ថ្ងៃចន្ទ​។​ ​យោងតាម​នគរបាល​បានឱ្យដឹងថា រថយន្ត​ដឹក​ប្រេង​មួយគ្រឿង​បាន​បើក​ក្នុង​ល្បឿន​លឿន​ដោយ​មិនអាច​គ្រប់គ្រង​បាន នៅពេលនោះ​រថយន្ត​បាន​បុក​រថយន្ត​ពីរ​គ្រឿង និង​ម៉ូតូ​ ១០​គ្រឿង​ដែល​ឈប់​ចត​នៅ​ភ្លើងស្តុប​ចរាចរណ៍​ក្នុង​សង្កាត់ ​Cibubur ភាគ​ខាងកើត​ទីក្រុង​ហ្សា​កាតា​។ អាជ្ញាធរ​កំពុង​បន្ត​ស៊ើបអង្កេត​រក​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ​។​ ​ទោះ​ជា​យ៉ាងណាការស៊ើបអង្កេត​បឋម​បាន​បង្ហាញថា អាចជា​បញ្ហា​ហ្វ្រាំងរថយន្ត​ ខណៈ​រថយន្ត​កំពុង​ចុះ​ចំណោត​ជិត​ដល់​ភ្លើងស្តុប​ផ្លូវបំបែក​។​នគរបាល​កំពុង​សាកសួរ​អ្នកបើកបរ​រថយន្ត​ដែល​រងរបួស​ស្រាល​។ រថយន្ត​ដឹក​ប្រេង​នេះដំណើរការ​ដោយ​ក្រុមហ៊ុន Pertamina ជា​សហគ្រាស​រដ្ឋ និង​ជា​ក្រុមហ៊ុន​ថាមពល​របស់​ប្រទេស​ឥណ្ឌូនេស៊ី​។ ក្រុមហ៊ុន Pertamina បាន​និយាយ​ថា ក្រុមហ៊ុន​កំពុង​ខិតខំ​ដើម្បី​ជួយ​ដល់​ការព្យាបាល​ជនរងគ្រោះ និង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​ក្នុងការ​ស៊ើបអង្កេត​មូលហេតុ​នៃ​គ្រោះថ្នាក់៕អត្ថបទ៖ ប៊ុនថន

​ហ្គា​ណា​បញ្ជាក់​ពី​ករណី​ឆ្លង​ដំបូង​នៃ​វីរុស Marburg ដ៏​សាហាវ ខណៈ​មាន​មនុស្ស ​២​នាក់​ស្លាប់​

2022/07/19 12:17:01 pm        482
​ហ្គា​ណា​៖ ប្រទេស​ហ្គា​ណា​បាន​បញ្ជាក់​ពី​ករណី​ឆ្លង​លើ​មនុស្ស ២​នាក់​ដំបូង​របស់ខ្លួន​នៃ​វីរុស Marburg ដ៏​សាហាវដែល​ជា​ជំងឺ​មាន​សមត្ថភាព​ចម្លង​ខ្ពស់ នៅ​ក្នុង​អំបូរ​វីរុស​តែមួយ​ជាមួយ​វីរុស​ដែល​បង្ក​ឱ្យ​កើត​ជំងឺ​អេ​បូ​ឡា​។ ​ប្រទេស​នេះ​បាន​និយាយ​ថា អ្នកជំងឺ​ទាំងពីរ​នាក់​បាន​ស្លាប់​ថ្មីៗ​នេះ​នៅ​ក្នុង​មន្ទីរពេទ្យ​ក្នុង​តំបន់ Ashanti ភាគ​ខាង​ត្បូង​។ ​សំណាក​របស់​ពួកគេ​ត្រឡប់​មក​ជា​វិជ្ជមាន​វិញ​នៅ​ដើមខែ​នេះ ហើយ​ឥឡូវ​ត្រូវ​បាន​ផ្ទៀងផ្ទាត់​ដោយ​មន្ទីរ​ពិសោធន៍​ក្នុង​ប្រទេស​សេ​ណេ​ហ្គា​ល់​។​ ​មន្ត្រី​សុខាភិបាល​ក្នុង​ប្រទេស​អាហ្វ្រិក​ខាងលិច​បាន​និយាយ​ថា ឥឡូវនេះ​មនុស្ស ៩៨​នាក់​កំពុង​ស្ថិត​ក្រោម​ការ​ដាក់​ឱ្យ​នៅ​ដាច់ដោយឡែក ជា​ករណី​ដែល​គេ​សង្ស័យ​ថា​មាន​ជាប់​ពាក់ព័ន្ធ​។ ក្នុង​នោះ​រួមមាន​សាច់ញាតិ ពេទ្យ និង​បុគ្គលិក​មន្ទីរពេទ្យ​ដែល​បាន​ប៉ះពាល់​អ្នកជំងឺ​ទាំង ២​នាក់​នោះ​។​ នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​វីរុស​ឈ្មោះ Marburg ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​នៅ​អាហ្វ្រិក​ខាងលិច​។ មាន​ករណី​ឆ្លង​មួយ​ត្រូវ​បាន​បញ្ជាក់​ក្នុង​ប្រទេស​ហ្គី​ណេ​កាលពី​ឆ្នាំមុន ប៉ុន្តែ​ការ​ផ្ទុះ​នោះ​ត្រូវ​បាន​ប្រកាស​បញ្ចប់​ការ​ឆ្លង​រាលដាល​កាលពី​ខែ​កញ្ញា រយៈពេល​ ៥​សប្តាហ៍​បន្ទាប់ពី​ករណី​នេះ​ត្រូវ​បាន​រក​ឃើញ។​អង្គការ​សុខភាព​ពិភពលោក​ (WHO) ដែល​កំពុង​ជួយ​គាំទ្រ​ដល់​ក្រុម​អាជ្ញាធរ​សុខាភិបាល​របស់​ប្រទេស​ហ្គា​ណា បាន​កោតសរសើរ​ការ​ឆ្លើយតប​ដ៏​ឆាប់រហ័ស​របស់​ប្រទេស​នេះ​។​ មិន​ទាន់​មាន​ការ​ព្យាបាល​សម្រាប់​វីរុស​ Marburg ​នៅ​ឡើយ​​ទេ​ ប៉ុន្តែ​ក្រុម​វេជ្ជបណ្ឌិត​និយាយ​ថា ការ​ទទួល​ទាន​ទឹក​ច្រើន និង​ការ​ព្យាបាល​រោគសញ្ញា​ជាក់លាក់​ជួយ​បង្កើន​ឱកាស​រស់​រាន​មាន​ជីវិត​របស់​អ្នកជំងឺ​។​ វីរុស​នេះ​ឆ្លង​ទៅ​មនុស្ស​ពី​សត្វ​ប្រចៀវ ហើយ​ឆ្លង​រាលដាល​រវាង​មនុស្ស​តាម​រយៈ​ការ​ចម្លង​សារធាតុ​រាវ​ក្នុង​ខ្លួន​មនុស្ស៕អត្ថបទ៖ សុខមាន

មនុស្ស​ ២០​នាក់​ស្លាប់ និង ​៣០​នាក់​បាត់​ខ្លួន​ក្រោយ​ទូក​ក្រឡាប់​លិច​នៅ​ប៉ា​គី​ស្ថាន​

2022/07/19 11:49:14 am        435
​ប៉ាគីស្ថាន៖ ក្រុមមន្ត្រី​បាន​និយាយថា មនុស្ស​យ៉ាងហោចណាស់ ២០នាក់​បាន​ស្លាប់ និង ៣០នាក់​ផ្សេងទៀត​កំពុង​បាត់​ខ្លួន បន្ទាប់ពី​ទូក​ដែល​ដឹក​មនុស្ស​ជាង ១០០នាក់​បាន​ក្រឡាប់​លិច​នៅ​ក្នុង​ទន្លេ​មួយ ប្រទេស​ប៉ា​គី​ស្ថាន​ភាគ​កណ្តាល។ ​​រដ្ឋាភិបាល​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ចន្ទ​ថា ទូក​ដែល​ផ្ទុក​លើស​ទម្ងន់​បាន​កំពុង​ធ្វើ​ដំណើរ​ទៅកាន់​ពិធី​មង្គលការ​មួយ​ នៅ​ពេល​ទូក​បាន​លិច​នៅ​ក្នុង​ទន្លេ Indus ក្នុងស្រុក Sadiqabad។ ​សេចក្តីថ្លែងការណ៍​បាន​និយាយ​ថា មនុស្ស​ជិត ៩០​នាក់​ត្រូវ​បាន​ជួយសង្គ្រោះ​ដោយ​ក្រុម​អ្នក​មុជទឹក ដោយ​បន្ថែម​ថា សេចក្តីថ្លែងការណ៍​បាន​និយាយ​ថា អ្នកដំណើរ​ភាគច្រើន​ជា​ស្ត្រី និង​កុមារ​។ ​សេចក្តីថ្លែងការណ៍​ខាងលើ​បន្ថែមថា អ្នក​នៅលើ​ទូក​ទាំងអស់​គឺជា​សមាជិក​បងប្អូន​ត្រកូល​គ្រួសារ​មួយ ហើយ​កំពុង​ធ្វើ​ដំណើរ​ទៅ​ចូលរួម​ពិធី​មង្គលការ​គ្រួសារ​ដោយ​ជិះ​ទូក​ឆ្លងទន្លេ​។​មន្ត្រី​រដ្ឋាភិបាល​ក្នុង​តំបន់​លោក Aslam Tasleem បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក Geo News ថា យើង​បាន​ស្រង់​សាកសព​ចំនួន ២០​នាក់​មក​ទល់​ពេលនេះ ហើយ​ពួកគេ​ភាគច្រើន​ជា​ស្ត្រី​។​ ​លោក​ថា យើង​មិន​ប្រាកដ​ថា​មាន​មនុស្ស​ប៉ុន្មាន​នាក់​នៅ​លើ​ទូក​នោះ​ទេ​។ យើង​ទទួល​បាន​ការ​ប៉ាន់​ប្រមាណ​ដោយ​ផ្អែកលើ​ព័ត៌មាន​ពី​សមាជិក​គ្រួសារ៕អត្ថបទ៖ សុខមាន

រាជរដ្ឋាភិបាលសម្រេចបន្ថែមនាយករងរដ្ឋបាល២នាក់ទៀត ក្នុងរចនាសម្ព័ន្ធរដ្ឋបាលរាជធានីខេត្ត និងនាយករងរដ្ឋបាល១នាក់ ក្នុងរចនាសម្ព័ន្ធរដ្ឋបាលក្រុង-ស្រុក-ខណ្ឌ

2022/07/18 04:37:25 pm        50
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យសម្រេចបន្ថែម នាយករងរដ្ឋបាលចំនួន២នាក់ ក្នុងរចនាសម្ព័ន្ធរដ្ឋបាលរាជធានី និងរដ្ឋបាលខេត្តនីមួយៗ និងបន្ថែមនាយករងរដ្ឋបាលចំនួន១នាក់ នៅក្នុងរចនាសម្ព័ន្ធរដ្ឋបាលក្រុង រដ្ឋបាលស្រុក និងរដ្ឋបាលខណ្ឌនីមួយៗ៕

លោក Zelenskyy បណ្ដេញ​ចេញ​ប្រធាន​សន្តិសុខ និង​អគ្គ​រដ្ឋអាជ្ញា

2022/07/18 11:25:34 am        1475
​អ៊ុយក្រែន៖ ខណៈ​យោធា​រុស្ស៊ី​បាន​ជំរុញ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន ​ក្នុងការ​រុលចូល​ទៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​បណ្តេញចេញ​ប្រធាន​អង្គភាព​សន្តិសុខ​របស់​ប្រទេស ​និង​អគ្គ​រដ្ឋអាជ្ញា​របស់ខ្លួន​កាលពី​ថ្ងៃអាទិត្យ ដោយ​លើកឡើង​ពី​ដំណើរការ​ព្រហ្មទណ្ឌ​រាប់រយ​ករណី​ជា​អំពើ​ក្បត់ជាតិ និង​ការ​សហការគ្នាជាមួយ​ម​នុស្ស​នៅក្នុង​អង្គភាព​របស់​ពួកគេ​។ ​លោក Zelenskyy បាន​និយាយថា បុគ្គលិក​ជាង ៦០នាក់​នៃ​ការិយាល័យ​របស់​រដ្ឋអាជ្ញា និង​អង្គភាព​សន្តិសុខ​អ៊ុយ​ក្រែ​ន ស្ថិតក្នុង​ដែនដី​ដែល​ត្រូវបាន​កាន់កាប់ ហើយ​ធ្វើការ​ប្រឆាំង​រដ្ឋ​របស់​យើង​។​ ​លោក​បាន​និយាយថា ការរៀបចំ​ឧក្រិដ្ឋកម្ម​បែបនេះ​ប្រឆាំង​មូលដ្ឋាន​សន្តិសុខ​ជាតិ​របស់​រដ្ឋ ហើយ​ទំនាក់ទំនង​ដែល​បាន​កត់ត្រា​រវាង​កងក​ម្លាំ​ង​សន្តិសុខ​អ៊ុយ​ក្រែ​ន និង​សេវា​អង្គភាព​ពិសេស​របស់​រុស្ស៊ីបង្កឱ្យមាន​បញ្ហា​ធ្ងន់ធ្ងរ​ចំពោះ​មេដឹកនាំ​។លោក​បាន​បណ្តេញចេញ​អគ្គ​រដ្ឋអាជ្ញាលោកស្រី Iryna Venediktova ហើយ​ជំនួស​លោកស្រី​ដោយ​អនុប្រធានលោក Oleksiy Symonenko។ លោក Zelenskyy ក៏បាន​បណ្តេញចេញ​លោក Ivan Bakanov ដែលជា​ប្រធាន​សេវា​អង្គភាព​សន្តិសុខ​របស់​អ៊ុយ​ក្រែ​ន។​ ​ទីភ្នាក់ងារសារព័ត៌មាន​អ៊ុយ​ក្រែ​ន​បាន​រាយការណ៍​ថា លោក Bakanov គឺជា​មិត្ត​យូរអង្វែង​របស់លោក Zelenskyy៕អត្ថបទ៖ ប៊ុនថន

បក្សប្រជាជនកម្ពុជា៖ ជោគជ័យ នៃការបោះឆ្នោតឃុំ-សង្កាត់ ឆ្លុះបញ្ចាំងឱ្យឃើញពីភាពចាស់ទុំនយោបាយនៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា

2022/07/18 10:34:50 am        695
ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា តាមរយៈអង្គសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់ខ្លួន បានធ្វើការកត់សម្គាល់ប្រកបដោយមោទនភាព ចំពោះជោគជ័យ នៃដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ កាលពីដើម ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ក្នុងបរិយាកាសអព្យាក្រឹត សន្តិសុខ របៀបរៀបរយ គ្មានអំពើហិង្សា និងការគំរាមកំហែង ខណៈ ការជោគជ័យនេះបានឆ្លុះបញ្ចាំងឱ្យឃើញអំពីភាពចាស់ទុំ នយោបាយនៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។យោងតាមសេចក្តីជូនដំណឹងរបស់គណបក្សប្រជាជនកម្ពុជា ដែលបានចេញក្រោយបញ្ចប់អង្គសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់ខ្លួននាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២នេះ បានលើកឡើងថា ការជោគជ័យនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កន្លងមកនេះ«បានឆ្លុះបញ្ចាំងឱ្យឃើញអំពីភាពចាស់ទុំ នយោបាយនៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ដោយអនុវត្តរបបបោះឆ្នោតពហុបក្សជាប់លាប់តាមពេលវេលាកំណត់ រក្សាបានភាពចម្រុះខាងនយោបាយនៅគ្រប់ថ្នាក់តាំងពីថ្នាក់ជាតិដល់មូលដ្ឋាន»។ ជាមួយគ្នានេះអង្គសន្និបាត បានសម្តែងការគោរព និងដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានឃុំ-សង្កាត់ទូទាំងប្រទេស ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនលើសលប់ ធ្វើឱ្យគណបក្សបានទទួលជ័យជម្នះដ៏ត្រចះត្រចង់ដោយទទួលបានសំឡេងគាំទ្រស្មើនឹង៧៤,៣២%នៃសំឡេងឆ្នោតបានការសរុបទទួលបានអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់ ៨០,៦៧% និងទទួលតំណែងជាមេឃុំ ចៅសង្កាត់ ៩៩,៧៦%។ សេចក្តីជូនដំណឹងរបស់អង្គសន្និបាត ក៏បានលើកឡើងផងដែរថា «តាមរយៈជ័យជម្នះនេះបានឆ្លុះបញ្ចាំងនូវការផ្ដល់យុត្តិធម៌របស់ប្រជាពលរដ្ឋចំពោះសច្ចភាពនៃការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជាទាំងនៅថ្នាក់ជាតិនិងថ្នាក់មូលដ្ឋាន និងបង្ហាញច្បាស់ថាប្រជាជនគាំទ្រសន្តិភាពគាំទ្រការអភិវឌ្ឍ និងគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជានិងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា» ។អង្គសន្និបាតក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សចុះមូលដ្ឋានគណៈកម្មាធិការនៃគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក គ្រប់អង្គការចាត់តាំង មន្ត្រី និងសកម្មជនរបស់គណបក្ស ដែលបានប្រឹងប្រែងគ្រប់លទ្ធភាព យកអស់កម្លាំងកាយ កម្លាំងចិត្ត លះបង់ពេលវេលា និងធនធានផ្ទាល់ខ្លួន ផ្សារភ្ជាប់ជាមួយមូលដ្ឋានជាមួយប្រជាជន ក្នុងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងដ៏រឹងមាំ ដើម្បីបម្រើបុព្វហេតុរបស់គណបក្សផងដែរ។យ៉ាងណាក៏ដោយអង្គសន្និបាតក៏បានពិនិត្យពិភាក្សាយ៉ាងល្អិតល្អន់ អំពីកត្តាធំៗនៃជ័យជម្នះរបស់គណបក្សដែលត្រូវយកចិត្តទុកដាក់ពង្រឹង និងពង្រីកបន្តទៀត ព្រមទាំងចំណុចខ្វះខាតនានាដែលត្រូវខិតខំដោះស្រាយ និងកែលម្អដើម្បីពង្រឹងជំនឿរបស់ប្រជាជនចំពោះការដឹកនាំរបស់គណបក្សឲ្យកាន់តែរឹងមាំបន្ថែមទៀតផងដែរ៕(ដោយ៖ បាន ចក់)

អឺរ៉ុប​ព្យាយាម​ទប់ទល់​ភ្លើង​ឆេះ​ព្រៃ​ក្នុង​រលក​កម្ដៅ​ដ៏​ខ្ពស់​ដែល​បាន​ឆក់​យក​ជីវិត​មនុស្ស​យ៉ាង​ហោច​ណាស់ ​១​ពាន់​នាក់​

2022/07/18 10:22:23 am        617
​អឺរ៉ុប៖ ប្រទេស​បារាំង​បាន​ជម្លៀស​ពលរដ្ឋ​ជាង ១៤,០០០​នាក់​បន្ថែម​ទៀត​ដែល​ត្រូវ​បាន​គំរាមកំហែង​ ដោយសារ​ភ្លើង​ឆេះ​ព្រៃ​នៅ​ក្នុង​ភាគ​និរតី ខណៈ​ភ្លើង​ឆេះ​ព្រៃ​ជាច្រើន​បាន​រាលដាល​នៅ​ក្នុង​ប្រទេស​អេ​ស្ប៉ា​ញ ក្រូ​អាត និង​ក្រិ​ក។​ យោង​​តាម​សារព័ត៌មាន BNO News រលក​កម្ដៅ​នេះ​ដែល​កំពុង​ប៉ះពាល់​ដល់​ប្រទេស​អេ​ស្ប៉ា​ញ​ជាច្រើន​ថ្ងៃ​ជាប់ៗ​គ្នា ​សម្លាប់​មនុស្ស​យ៉ាងហោចណាស់​ ១​ពាន់​នាក់​នៅ​ក្នុង​ប្រទេស​ព័រ​ទុយ​ហ្គា​ល់ និង​អេ​ស្ប៉ា​ញ​។​ ​ក្រុម​អាជ្ញាធរ​នៅ​ក្នុង​ហ្គៀ​រ៉ុ​ន (Gironde) ​របស់​បារាំង​ដែល​ជា​តំបន់​ទេសចរ​ដ៏​ពេញ​និយម​មួយ បាន​ជម្លៀស​កងកម្លាំង​សន្តិសុខ​របស់​ខ្លួន​ចេញពី​កន្លែង​បោះជំរំនានា បន្ទាប់ពី​ក្រុម​អ្នកទេសចរ​ចាកចេញ។ ភ្លើង​ឆេះ​ព្រៃ​បាន​ឆាបឆេះ​រាល​ដាល​នៅ​ក្នុង​តំបន់​តេស្ត​ឌើ​បាច់ (Teste-de-Buch) និង​តំបន់​លែ​ន​ឌី​រ៉ា​ស់​ (Landiras)​។ ​ចំណែក​នៅ​ក្នុង​ប្រទេស​អេ​ស្ប៉ា​ញ​ភាគ​ខាង​ត្បូង​មនុស្ស​ជាង ​៣,២០០​នាក់​បន្ថែម​ទៀត​បាន​ភៀស​ខ្លួន​ចេញពី​តំបន់​ភ្នំ​មី​ចាស់ ​(Mijas) ទោះបី​ក្រោយមក​មាន​ពលរដ្ឋ​មួយ​ចំនួន​អាច​វិល​ត្រឡប់​ទៅវិញ​ក៏ដោយ​។ រីឯ​ភ្លើង​ឆេះ​ព្រៃ​នៅ​ក្នុង​ប្រទេស​ព័រ​ទុយ​ហ្គា​ល់​ពេលនេះ​អាច​គ្រប់គ្រង​បាន​ហើយ​។ ទោះ​យ៉ាង​ណា​ក្ដី រដ្ឋាភិបាល​ព័រ​ទុយ​ហ្គា​ល់​និយាយ​ថា ពលរដ្ឋ ៦៥៩​នាក់​បាន​ស្លាប់​ភាគ​ច្រើន​ចាស់ៗ​ ដោយសារតែ​រលក​កម្ដៅ​ខ្ពស់​ពេក​កាលពី​សប្ដាហ៍​មុន​។​មន្ទីរ​ព្យាករណ៍​ឧតុនិយម​របស់​បារាំង​បាន​ព្យាករណ៍​ថា ​សីតុណ្ហភាព​បាន​ឡើង​ដល់ ​៤១​អង្សា​សេ ឬ ១០៦​អង្សា​ហ្វា​រិ​ហៃនៅ​ភាគ​ខាង​ត្បូង​របស់​ប្រទេស​នេះ​កាលពី​ថ្ងៃអាទិត្យ ហើយ​គេ​បាន​ព្យាករណ៍​រលក​កម្ដៅ​ថ្មី​ថា​នឹង​កើន​ឡើង​ទៀត​នៅ​ថ្ងៃ​ចន្ទ​នេះ។ នៅ​ក្នុង​ប្រទេស​ព័រ​ទុយ​ហ្គា​ល់ សីតុណ្ហភាព​បាន​ឡើង​ដល់ ៤៧​អង្សា​សេ​នៅ​ពេល​ថ្មីៗ​នេះ​។ ប្រទេស​ម៉ា​រ៉ុ​ក​បាន​បញ្ជា​ឲ្យ​ពលរដ្ឋ​ជាង ១,៣០០​នាក់​ចាក​ចេញពី​លំនៅឋាន និង​បញ្ជូន​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​បន្ថែម​ទៀត ដើម្បី​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ​នៅ​ភាគ​ខាងជើង​៕អត្ថបទ៖ សុខមាន

សម្តេច ហេង សំរិន នឹងដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងប្រជុំពិនិត្យលើសេចក្តីព្រាងច្បាប់ធម្មនុញ្ញនៅថ្ងៃទី១៩ កក្កដា

2022/07/18 10:16:52 am        708
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នឹងដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា នៅព្រឹកទី១៩ ខែកក្កដា ដើម្បីពិនិត្យ និងសិក្សាលើសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា ១៩ថ្មី (មួយ) មាត្រា ៨៩ មាត្រា ៩០ថ្មី មាត្រា ១០២ថ្មី មាត្រា ១១៩ថ្មី (មួយ) និងមាត្រា ១២៥ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា ៣ថ្មី និងមាត្រា ៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។

រុស្ស៊ី​ត្រៀម​វាយលុក​ដំណាក់កាល​បន្ទាប់​លើ​អ៊ុយ​ក្រែ​ន​ជា​ការ​ប្រឈម​ពី​អាវុធ​ថ្មី​របស់​លោក​ខាងលិច

2022/07/18 09:36:45 am        1781
​​អ៊ុយ​ក្រែ​ន​៖ មន្ត្រី​យោធា​អ៊ុយ​ក្រែ​ន​ម្នាក់​បាន​និយាយ​ថា រុស្ស៊ី​កំពុង​ត្រៀម​សម្រាប់​ដំណាក់កាល​វាយប្រហារ​ថ្មី​របស់​ខ្លួន​នៅ​អ៊ុយ​ក្រែ​ន បន្ទាប់ពី​ក្រុង Moscow និយាយ​ថា ​កង​កម្លាំង​របស់​ខ្លួន​នឹង​បង្កើន​ប្រតិបត្តិការ​យោធា​នៅ​ក្នុង​តំបន់​ប្រតិបត្តិការ​ទាំងអស់​។ ​ខណៈ​ការ​ដឹក​ជញ្ជូន​អាវុធ​រយៈ​ចម្ងាយ​ឆ្ងាយ​របស់​លោក​ខាងលិច ​ចាប់ផ្ដើម​ជួយ​អ៊ុយ​ក្រែ​ន​នៅ​លើ​សមរភូមិ គ្រាប់​រ៉ូ​កែ​ត ​និង​មី​ស៊ី​ល​របស់​រុស្ស៊ីបាន​បាញ់​ស្រោច​លើ​ទីក្រុង​មួយ​ចំនួន​ដែល​ក្រុង Kyiv និយាយ​ថា បាន​សម្លាប់​មនុស្ស​រាប់​សិប​នាក់​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​។ លោក Vadym Skibitskyi អ្នកនាំពាក្យ​ចារកម្ម​យោធា​អ៊ុយ​ក្រែ​ន​បាន​និយាយ​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​ថា មិន​ត្រឹមតែ​មានការ​វាយប្រហារ​ដោយ​មី​ស៊ី​ល​ពី​អាកាស​ និង​តាម​សមុទ្រ​ប៉ុណ្ណោះ​ទេ យើង​អាច​មើល​ឃើញ​ការ​បាញ់​ផ្លោង​នៅ​តាម​ខ្សែបន្ទាត់​ទំនាក់ទំនង​ទាំងអស់ និង​នៅ​តាម​ខ្សែត្រៀម​ជួរមុខ​ទាំងអស់។មានការ​ប្រើប្រាស់​យ៉ាងសកម្ម​នៃ​យុទ្ធវិធី​តាម​អាកាស និង​ការវាយប្រហារ​តាម​ឧទ្ធម្ភាគចក្រ​។​ យោធា​អ៊ុយ​ក្រែ​ន​និយាយថា រុស្ស៊ី​ទំនងជា​បាន​ប្រមូលផ្ដុំ​អង្គភាព​ឡើងវិញ​ សម្រាប់​ការវាយប្រហារ​ទៅលើ​ទីក្រុង Sloviansk ដែល​ជា​ទីក្រុង​និមិត្តរូប​ដ៏​សំខាន់​មួយ​គ្រប់គ្រង​ដោយ​អ៊ុយ​ក្រែ​ន​នៅ​ភាគ​ខាងកើត​តំបន់ Donetsk៕អត្ថបទ៖ សុខមាន

មនុស្ស​ ៣​នាក់​ស្លាប់ និង​ ៥​នាក់​បាត់​ខ្លួន​ក្នុង​គ្រោះ​ទឹកជំនន់​នៅ​ភាគ​ឦសាន​ប្រទេស​ចិន

2022/07/16 11:56:06 am        1222
​ចិន៖ មនុស្ស​ ២​នាក់​បន្ថែមទៀត​ត្រូវបាន​គេ​ប្រទះឃើញ​ស្លាប់​នៅក្នុង​តំបន់ភ្នំ Wudalianchi ខេត្ត Heilongjiang ភាគ​ឦសាន​ប្រទេស​ចិន ដែល​រហូតមក​ដល់ពេលនេះ​មនុស្ស ៣នាក់​ត្រូវបាន​រាយការណ៍​ថា​ស្លាប់ ហើយ​មនុស្ស​ ៥នាក់​ផ្សេងទៀត​បាត់​ខ្លួន​។ ទឹកជំនន់​ភ្លាមៗ​បាន​កើតឡើង​បណ្តាលមកពី​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ក្រុង Wudalianchi​។ ​ទន្ទឹមនឹងនេះភ្លៀង​ធ្លា​ក់នៅ​តំបន់ភ្នំ​នៃ​តំបន់ Pingwu ខេត្ត Sichuan ភាគ​និរតី​ប្រទេស​ចិន បង្កឡើង​ដោយ​ព្យុះភ្លៀងធ្លាក់​ខ្លាំង​ភ្លាមៗ​បណ្តាល​ឲ្យ​មនុស្ស ២​នាក់​ស្លាប់ និង​មនុស្ស ៤​នាក់​ផ្សេងទៀត​បាត់​ខ្លួន ខណៈ​ ៣១​នាក់​ត្រូវបាន​ជួយ​សង្គ្រោះ​។ ​ការងារ​ជួយសង្គ្រោះ និង​ការស៊ើបអង្កេត​បន្ថែម​លើ​គ្រោះថ្នាក់​កំពុង​ធ្វើឡើង​។ ជំនន់​ទឹកភ្លៀង​ខ្លាំង​នេះបាន​បណ្តាល​ឲ្យ​មនុស្ស​ជាង ​៣.៥០០​នាក់​រង​ផលប៉ះពាល់ ហើយ​ជាង ​១៣.៧០០​នាក់​ក្នុង​ខេត្ត Sichuan ត្រូវបាន​ជម្លៀសចេញ៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អនុប្រធានាធិបតី លោក Vance៖ អាមេរិករំពឹងថា ច្រកសមុទ្រ Hormuz នឹងបើកឲ្យចរាចរដោយមិនបង់​ថ្លៃ​
06/15/2026 08:06 PM
តម្លៃឧស្ម័នអឺរ៉ុប ធ្លាក់ចុះជាង ៦% ខណៈកិច្ចព្រមព្រៀងរវាងអាមេរិក និងអ៊ីរ៉ង់ សម្រាលកង្វល់​ពី​ការផ្គត់ផ្គង់ LNG
06/15/2026 08:06 PM
លោក Lavrov ៖ ទីក្រុងមូស្គូប្តេជ្ញាចិត្តចំពោះតែសំណើសន្តិភាពរបស់អាមេរិក និងច្រានចោលឱសានវាទរបស់អឺរ៉ុប
06/15/2026 08:06 PM
ឥណ្ឌា និងស្លូវ៉ាគី ឯកភាពបង្កើនទំនាក់ទំនងដល់កម្រិតភាពជាដៃគូយុទ្ធសាស្រ្ត
06/15/2026 08:06 PM
ចិនជំរុញឲ្យ​មានការសន្ទនា ខណៈរុស្ស៊ី និងអ៊ុយក្រែន វាយប្រហារគ្នា​​ដោយមីស៊ីល និងយាន​ដ្រូន​ទ្រង់​ទ្រាយ​ធំ
06/15/2026 08:06 PM
អភិបាលខេត្តកណ្ដាលបានអំពាវនាវឱ្យបញ្ឈប់ការប្រេីប្រាស់​ ឬ​បញ្ឈប់​លក់បន្ត​ប្រហិតហតដករបស់ក្រុមហ៊ុន​ TSP
06/15/2026 07:06 PM
រយៈពេល៣ថ្ងៃ ក.ប.ប. រាជធានីភ្នំពេញនិងសមត្ថកិច្ចចម្រុះរកឃើញទំនិញមានប្រភពដើមពីប្រទេសថៃ ចំនួន ១១២មុខ មានទម្ងន់ជាង ២៦តោន
06/15/2026 07:06 PM
ប្រធានាធិបតីកូរ៉េខាងត្បូង អំពាវនាវឲ្យ​អត់ធ្មត់ អំឡុង​ការតវ៉ា ទាក់​ទងនឹង​ការខ្វះ​ខាត​សន្លឹក​ឆ្នោត​
06/15/2026 07:06 PM
ចិនបញ្ជាក់​ថា ការពង្រីកយោធារបស់ខ្លួន ជួយដល់សន្តិភាពពិភពលោក
06/15/2026 07:06 PM
រញ្ជួយដីកម្រិត ៦,៦ រ៉ិចទ័រ កើត​មាន​នៅ​ភាគខាងត្បូងហ្វីលីពីន តែ​មិនរំពឹង​​មាន​ការខូចខាតនោះ​ទេ
06/15/2026 07:06 PM