សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦
TOP STORY | សម្ដេចតេជោ ហ៊ុន សែន៖ «ពេល​ណា​ព្រំដែន​គោកកម្ពុជា-ថៃ​នៅ​តែ​បន្ត​បិទ គ្រប់​មុខ​ទំនិញ​ទាំង​អស់​ដែល​នាំ​ចូល​ឆ្លង​កាត់​ព្រំដែន​គោក​គឺ​ទំនិញ​ខុស​ច្បាប់​ ជាទំនិញរត់ពន្ធ​ ជាទំនិញបំ​ផ្លាញជាតិ និងប្រមាថជាតិ

ព័ត៌មានសំខាន់ៗ

ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន​ សែន ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​ទេសចរណ៍

2022/07/14 09:22:01 am        670
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​កម្ពុជា បានអញ្ជើញ​ជា​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​ក្នុង​ពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និង​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី១ (២០២០-២០២១) និងឆមាសទី១ ឆ្នាំ២០២២ និងលើក​ទិសដៅ​ផែនការ​ស្តារ​ឡើង​វិញ​នូវ​វិស័យ​ទេសចរណ៍​ក្នុង​ដំណាក់កាលទី២ (ឆមាសទី២ ឆ្នាំ២០២២-២០២៣)។ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV Newsខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី៖ - សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណ និងកោតសរសើរ ដល់ក្រសួងទេសចរណ៍ និងផ្នែកពាក់ព័ន្ធ ដែលបានប្រឹងប្រែង ធ្វើឱ្យប្រសើរឡើងវិស័យទេសចរណ៍ក្រោយវិបត្តិកូវីដ-១៩បានធូរស្រាល។- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ពីផលលំបាក ដែលបណ្តាលមកពីវិត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែង និងការគំរាមគំហែង នៃការដាក់ទណ្ឌកម្មផ្សេងៗ បានជះឥទ្ធិពលដល់ដំណើរការ នៃការងើបឡើងវិញនៃសេដ្ឋកិច្ចសកល រួមទាំងកម្ពុជាផងដែរ។- សម្តេចតេជោ ហ៊ុន សែន ផ្តល់អនុសាសន៍ដល់ក្រសួងទេសចរណ៍ឱ្យ​បង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការជំរុញ និងបង្កើនទេសចរណ៍សហគមន៍ ឬទេសចរណ៍ផ្ទៃក្នុង ដើម្បីធានានិរន្តរភាពជីវភាពពលរដ្ឋ និងធនធានធម្មជាតិ​នៅតំបន់ទេសចរណ៍នានាទាំងនោះផងដែរ។- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ប្រព័ន្ធឌីជីខល ព័ត៌មានវិទ្យា បានដើរមុនកូវីដ-១៩មួយជំហានយ៉ាងវែង ដែលជាផ្នែកមួយផ្តល់លទ្ធភាពដល់ប្រជាពលរដ្ឋ​អាចទំនាក់ទំនងគ្នាបានយ៉ាងល្អប្រសើរ ក្នុងពេលវិបត្តិកូវីដ-១៩ បើមិនដោះច្នោះទេ ពិភពលោកនឹងដាច់ទំនងគ្នាជាក់ជាមិនខាន។- សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យមានការជំនះប្រឹងប្រែងរៀនសូត្រលើវិស័យព័ត៌មានវិទ្យា ដែលយ៉ាងហោចណាស់ ក៏ត្រូវចេះប្រើស្មាតហ្វូនផងដែរ ដែលជាផ្នែកមួយជួយយើងច្រើនណាស់ ក្នុងការទំនាក់ទំនងប្រចាំថ្ងៃ ,ការងារ និងការប្រកបអាជីវកម្មប្រចាំថ្ងៃផងដែរ។ - សម្តេចតេជោ ហ៊ុន សែន អំពាវនាវកុំឲ្យមើលស្រាលជំងឺកូវីដ-១៩ ប្រភេទ “អូមីក្រុង”នេះឲ្យសោះ ព្រោះវាឆ្លងលឿន និងឆ្លងគ្មានរើសមុខទេ ទោះជាករណីឆ្លងមិនបណ្តាលឲ្យអ្នកជំងឺធ្លាក់ខ្លួនដល់កម្រិតធ្ងន់ធ្ងរ ឬស្លាប់ក៏ពិតមែន តែអ្វីដែលយើងត្រូវធ្វើជាចាំបាច់នោះ គឺត្រូវកាត់ផ្តាច់ការចម្លងនេះ កុំឲ្យឆ្លងបន្តចូលក្នុងសហគមន៍ធ្ងន់ធ្ងរ ឬចូលទៅកាន់ទីជនបទ។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសសារជាថ្មីឡើងវិញ ដោយអំពាវនាវ ឲ្យប្រជាពលរដ្ឋបង្កើនវិធានការទប់ស្កាត់ និងគិតគូរដល់សុខុមាលភាពផ្ទាល់ខ្លួន តាមរយៈការវិលត្រលប់ទៅរកការអនុវត្តដោយខ្ជាប់ខ្ជួន នូវវិធានការ ៣កុំ និង៣ការពារ និងនាំគ្នាទៅចាក់វ៉ាក់សាំងទាំងដូសមូលដ្ឋាន និងជំរុញទី៣,ទី៤ និងទី៥ ឲ្យបានគ្រប់ៗគ្នា។- សម្តេចតេជោ ហ៊ុន សែន ប្រកាសពីភាពអាចទៅរួច នៃសង្គ្រាមនុយក្លេអ៊ែ ឬសង្គ្រាមលោកទី៣នាពេលខាងមុខ ដោយសារពិភពលោកនាពេលនេះ ពោរពេញទៅដោយភាពឥតសណ្តាប់ធ្នាប់ និងមានការគំរាមកំហែងគ្នាជាប់មិនដាច់ ដែលជារឿងគួរឱ្យព្រួយបារម្ភបំផុត។ សង្កថាសម្តេចតេជោ ហ៊ុន សែន ចប់នៅវេលាម៉ោង៩ និង១៧នាទី 

សម្ដេចតេជោ ហ៊ុន​ សែន​ ផ្ដល់អនុសាសន៍ដល់ក្រសួងទេសចរណ៍ឲ្យបង្កើនទេសចរណ៍ផ្ទៃក្នុង ដើម្បីធានានិរន្តរភាពជីវភាពពលរដ្ឋ

2022/07/14 09:10:08 am        706
ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV News ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់​អនុសាសន៍​ដល់​ក្រសួង​ទេសចរណ៍​ឱ្យ​បង្កើន​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់ខ្លួន ក្នុងការជំរុញ និងបង្កើនទេសចរណ៍សហគមន៍ ឬ​ទេសចរណ៍​ផ្ទៃក្នុង ដើម្បី​ធា​នានិរន្តរភាពជីវភាពពលរដ្ឋ និង​ធនធាន​ធម្មជាតិ​នៅ​តំបន់​ទេសចរណ៍​នានា​​ទាំង​នោះ​ផង​ដែរ​។សម្ដេចតេជោបានផ្ដល់អនុសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសសម្តេច អញ្ជើញ​ជា​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​ក្នុង​ពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និង​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី១ (២០២០-២០២១) និងឆមាសទី១ ឆ្នាំ២០២២ និងលើក​ទិសដៅ​ផែនការ​ស្តារ​ឡើង​វិញ​នូវ​វិស័យ​ទេសចរណ៍​ក្នុង​ដំណាក់កាលទី២ (ឆមាសទី២ ឆ្នាំ២០២២-២០២៣)។សម្តេចបានមានប្រសាសន៍បន្តថា យ៉ាងណាក៏ដោយយើងក៏ត្រូវមានហេដ្ឋារចនាសម្ព័ន្ធគាំទ្រឲ្យវិស័យទេសចរណ៍ផ្ទៃក្នុងរបស់យើងរីកចម្រើនផងដែរ។ ក្នុងវិស័យគាំទ្រនេះ រួមមានដូចជាការតភ្ជាប់ផ្លូវកសាងផ្លូវចូលទៅក្នុងតំបន់ដែលមានកន្លែងទេសចរណ៍ថ្មីៗដែលទើបនឹងកើតដែលចាំបាច់ត្រូវរៀបចំបង្កលក្ខណៈឲ្យមានផ្លូវថ្នល់ចូលទៅដល់ការដោះស្រាយទឹកស្អាតការដោះស្រាយអគ្គិសនីនិងសេវាទូរស័ព្ទជាដើម។ក្នុងអនុសាសន៍សម្តេចបានផ្តាំផ្ញើឱ្យបន្តជំរុញចលនាទេសចរណ៍ផ្ទៃក្នុងឱ្យបានកាន់តែខ្លាំង ក្នុងក្របខណ្ឌទូទាំងប្រទេស ក្រោមស្មារតីនៃយុទ្ធនាការ “ទស្សនាស្រុកយើង : ទេសចរណ៍ ផ្សារភ្ជាប់ទឹកដី ឬ ស្រឡាញ់ជាតិ ត្រូវស្គាល់ទឹកដី” និងកិច្ចសហការជំរុញការអនុវត្ត “វិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣” ឱ្យមានប្រសិទ្ធភាពខ្ពស់ ៕ 

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩

2022/07/14 08:22:50 am        705
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី១ (២០២០-២០២១) និងឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅផែនការស្តារឡើងវិញនូវវិស័យទេសចរណ៍ក្នុងដំណាក់កាលទី២ (ឆមាសទី២ ឆ្នាំ២០២២-២០២៣) ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខារ៉េសុីដង់ភ្នំពេញ៕ព័ត៌មានលម្អិតBTV នឹងផ្សាយជូននាពេលបន្តបន្ទាប់។ 

យោធា​ស្រីលង្កា​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ដើម្បី​បំបែក​ក្រុម​បាតុករ​នៅ​វិមាន​នាយករដ្ឋមន្ត្រី

2022/07/13 03:16:31 pm        998
​ស្រី​លង្កា៖ ប្រធានាធិបតី​ស្រីលង្កា​បាន​ភៀសខ្លួន​ចេញពី​ប្រទេស​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ក្រុម​អ្នកតវ៉ា​បាន​សម្រុកចូល​លំនៅឋាន និង​ការិយាល័យ​របស់​លោក និង​លំនៅឋាន​ផ្លូវការ​របស់​នាយករដ្ឋមន្ត្រី​ ក្នុង​ពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​រយៈពេល​ ៣ខែ​បណ្តាល​ឱ្យ​មាន​ការ​ខ្វះ​ខាត​ស្បៀង​អាហារ និង​ប្រេងឥន្ធនៈ​ធ្ងន់ធ្ងរ​។​ ​យោង​តាម​មន្ត្រី​អន្តោប្រវេសន៍​ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះថា ប្រធានាធិបតី​លោក Gotabaya Rajapaksa ភរិយា​របស់​លោក និង​អង្គរក្ស​ពីរ​នាក់​បាន​ចាកចេញ​តាម​យន្តហោះ​កង​ទ័ព​អាកាស​ប្រទេស​ស្រីលង្កា​ ឆ្ពោះ​ទៅ​កាន់​ទីក្រុង​ Male រដ្ឋធានី​ប្រទេស​ម៉ា​ល់​ឌី​វ​។ លោក Rajapaksa បាន​យល់ព្រម​ចុះ​ចេញពី​តំណែង​ក្រោម​សម្ពាធ ហើយ​សភា​​ស្រីលង្កា​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា នឹង​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​នៅ​ថ្ងៃ​ទី​២០ ខែ​កក្កដា​ខាងមុខនេះ​។​ ​ការិយាល័យ​នាយករដ្ឋមន្ត្រី​និយាយ​ថា បន្ទាប់ពី​ប្រធានាធិបតី​ភៀសខ្លួន​ចេញ​ ប្រទេស​ស្រីលង្កា​បាន​ប្រកាស​រដ្ឋ​ក្នុង​គ្រាអាសន្ន​។ នគរបាល​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ដើម្បី​បំបែក​ក្រុម​បាតុករ​រាប់​ពាន់​នាក់​ ដែល​សម្រុក​ទៅកាន់​ការិយាល័យ​នាយករដ្ឋមន្ត្រី​ក្នុង​ទីក្រុង​កូ​ឡំ​បូ​នៅ​ថ្ងៃ​ពុធ​នេះ​។​ក្រុម​បាតុករ​កំពុង​ទាមទារ​ឲ្យ​លោក Ranil Wickremesinghe លាលែង​ពី​តំណែង​រួម​ជាមួយ​ប្រធានាធិបតី​លោក Gotabaya Rajapaksa ដែល​បាន​សន្យា​លាលែង​នៅ​ថ្ងៃ​ពុធ​នេះ ហើយ​បាន​ភៀស​ខ្លួន​តាម​យន្តហោះ​ទ័ពអាកាស​ទៅកាន់​ប្រទេស​ម៉ា​ល់​ឌី​វ​។ នាយករដ្ឋមន្ត្រី​លោក Ranil Wickremesinghe​ បាន​និយាយ​ថា ​លោក​នឹង​ចាកចេញ​នៅ​ពេល​ដែល​រដ្ឋាភិបាល​ថ្មី​ចូលកាន់​តំណែង​។ សមាជិកសភា​បាន​ព្រមព្រៀង​ជ្រើសតាំង​ប្រធានាធិបតី​ថ្មី​នៅ​សប្តាហ៍​ក្រោយ​ ប៉ុន្តែ​បាន​ព្យាយាម​កាល​ពី​ថ្ងៃ​អង្គារ​ក្នុង​ការ​សម្រេចចិត្ត​លើ​ការរៀបចំ​រដ្ឋាភិបាល​ថ្មី​ ដើម្បី​ទប់​ប្រទេស​ដែល​ក្ស័យធន​មួយ​នេះ​មិន​ឲ្យ​ដួល​រលំ​សេដ្ឋកិច្ច និង​នយោបាយ​។​ ការលាលែង​ពី​តំណែង​ដែល​បាន​សន្យា​មិន​បាន​បញ្ចប់​វិបត្តិ​នោះ​ទេ ហើយ​ក្រុម​បាតុករ​បាន​ប្តេជ្ញា​ថា​នឹង​កាន់កាប់​អគារ​ជាច្រើន ​រហូតដល់​មេដឹកនាំ​កំពូល​របស់​ពួកគេ​ចាកចេញ​ពី​តំណែង​៕អត្ថបទ៖ ប៊ុនថន

អង្គការ​ NASA ​បង្ហាញ​រូបភាព​ជាច្រើន​ពី​កែវ​យឺត Webb នៃ​ចក្រ​វា​ឡ​

2022/07/13 02:43:21 pm        4307
​ពិភពលោក៖ ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​មនុស្ស​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក ​បានឃើញ​ទិដ្ឋភាព​ក្រហមឆ្អិនឆ្អៅ​ចាំងនៃ​ចក្រ​វា​ឡ​មិន​ធ្លាប់​បានឃើញ​ដែល​គេ​ថត​បាន ទីភ្នាក់ងារ​អវកាស​សហរដ្ឋ​អាមេរិក​បាន​បញ្ចេញ​រូបភាព​លម្អិត​ ដែល​ថតដោយ​កែវ​យឺត​អវកាស James Webb។​ ​អង្គការ NASA បាន​និយាយថា រូបភាព​ពី​កែវយឺត Webb ជា​កិច្ចសហការ​រួមគ្នា​ជាមួយ​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប និង​កាណាដា ហើយ​កែវ​យឺត​អវកាស​ធំ និង​មាន​ឥទ្ធិពល​បំផុត​របស់​ពិភពលោក បាន​នាំមក​នៅពេល​ថ្ងៃ​ចាប់​រះក្នុង​យុគសម័យ​ថ្មី​នៃ​វិស័យ​តារាសាស្ត្រ​។​ ​រូបភាព​មួយ​ក្នុងចំណោម​រូបភាព​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​អង្គារ បានបង្ហាញ​ពពក​លម្អងធូលី និង​រស្មី​នៃ​ពន្លឺ​នៅ​ជុំវិញ​ផ្កាយ​ងាប់ដែល​គេ​ឲ្យ​ឈ្មោះថា Southern Ring Nebula មាន​អាយុកាលប្រហែល 2,500ឆ្នាំ​ពន្លឺ​ពី​ផែនដី​។​​ទីភ្នាក់ងារ​បាន​និយាយ​អំពី​រូបភាព Southern Ring Nebula ថា​ ផ្កាយ​ដែល​លែងមាន​ពន្លឺ​នៅ​កណ្តាល​នៃ​ទីតាំង​នេះ​បាន​បញ្ចេញ​ឧស្ម័ន និង​ធូលី​អស់​រាប់ពាន់​ឆ្នាំ​មក​ហើយ​ទៅ​គ្រប់ទិសទី​។ កែវ​យឺត Webb បាន​បង្ហាញ​ជា​លើកដំបូង​ថា ផ្កាយ​នេះ​ត្រូវបាន​បិទបាំង​ដោយ​ធូលី​។​ ​អង្គការ​ NASA បាន​និយាយថា ព័ត៌មាន​លម្អិត​ថ្មី​ដូចនេះចាប់ពី​ដំណាក់កាល​ចុងក្រោយ​នៃ​ជីវិត​របស់​ផ្កាយ ​នឹង​ជួយ​យើង​ឱ្យ​យល់​កាន់តែច្បាស់​អំពី​របៀប​ដែល​ផ្កាយ​វិវត្តន៍ និង​ផ្លាស់ប្តូរ​បរិស្ថាន​របស់​វា​៕អត្ថបទ៖ ប៊ុនថន

UN៖ ចំនួន​ប្រជាជន​ទូទាំង​ពិភពលោក​នឹង​កើន​ឡើង​ជាង ​៨​ពាន់​លាន​នាក់​នៅ​ឆ្នាំ​២០២២ ​នេះ ខណៈ​អត្រា​បង្ក​កំណើត​មាន​ល្បឿន​យឺត

2022/07/13 12:45:16 pm        569
​UN៖ របាយការណ៍​មួយ​របស់​អង្គការសហប្រជាជាតិ ដែល​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ព្យាករណ៍​ថា ចំនួន​ប្រជាជន​លើ​ពិភពលោក​នឹង​កើន​ឡើង​ដល់​ជាង ​៨​ពាន់​លាន​នាក់​នៅ​ខែ​វិច្ឆិកា​នេះ ដោយមាន​ត្រឹមតែ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ចំនួន ​៨​ប៉ុណ្ណោះក្នុង​នោះ​មាន​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ អេ​ហ្ស៊ី​ប អេ​ត្យូ​ពី ឥណ្ឌា នី​ហ្ស៊េ​រី​យ៉ា ប៉ា​គី​ស្ថាន ​ហ្វីលីពីន និង​តង់​ហ្សា​នី​ដែល​មាន​ចំនួន​សរុប​ជាង​ពាក់កណ្ដាល​នៃ​ប្រទេស​ទាំងអស់​។ ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres បាន​ព្រមាន​ថា ចំនួន​ដ៏​ខ្ពស់​នេះ​គឺជា​ការ​រម្លឹក​ដល់​ទំនួល​ខុសត្រូវ​ដែល​ត្រូវ​បាន​ចែករំលែក​របស់​យើង ក្នុង​ការ​ថែទាំ​ភព​ដែនដី​របស់​យើង ខណៈ​ដែល​ជំងឺ​រាតត្បាត​សកល វិបត្តិ​អាកាសធាតុ សង្គ្រាម និង​គ្រោះ​មហន្តរាយ​មនុស្សធម៌ដែល​ធ្វើ​ឲ្យ​ភព​ផែនដី​នេះ​ជួប​គ្រោះថ្នាក់​។ ក្ដី​រំពឹង​ពី​ជីវិត​រស់នៅ​កាន់តែ​ល្អ​ប្រសើរ​រយៈពេល​ជិត​ ៩​ឆ្នាំ​ធៀប​ទៅ​នឹង​ទសវត្សរ៍​ឆ្នាំ​១៩៩០ បាន​កើន​ឡើង ដែល​នឹង​មើល​ឃើញ​ចំនួន​ប្រជាជន​ពិភពលោក​កើន​ឡើង​ដល់ ១០​.៤​ពាន់​លាន​នាក់​នៅ​ត្រឹម​ឆ្នាំ២១០០​ ប៉ុន្តែ​អត្រា​នេះ​ត្រូវបាន​ធ្លាក់​ចុះ​វិញ​។​​ការ​ប៉ាន់ប្រមាណ​ពី​កំណើន​ប្រជាជន​នេះ​មាន​ឡើង ខណៈ​អត្រាកំណើត​ជា​មធ្យម​របស់​ពិភពលោក​បន្ត​ធ្លាក់​ចុះ។ កាល​ពី​ឆ្នាំ២០២០ អត្រា​កំណើន​ប្រជាជន​សកល​បាន​ធ្លាក់​ចុះ​ ១% ជា​លើក​ដំបូង​ចាប់​តាំង​ពី​ឆ្នាំ​១៩៥០ មក​។ ​បច្ចុប្បន្ន​អត្រា​បង្កើត​កូន​ចន្លោះ​ពី ​២​ទៅ ​៣​នាក់​ក្នុង​ស្ត្រី​ម្នាក់​បាន​ធ្លាក់​ចុះ​នៃ​ការ​បង្កើត​កូន​ជា​មធ្យម ​៥​នាក់​ក្នុង​ស្ត្រី​ម្នាក់​ក្នុង​ឆ្នាំ១៩៥០​។ នៅ​ត្រឹម​ឆ្នាំ២០៥០ គេ​រំពឹង​ថា​នឹង​ធ្លាក់​ចុះ​បន្តិច​ពី ​១​ទៅ ​២​នាក់​ក្នុង​ស្ត្រី​ម្នាក់​៕អត្ថបទ៖ សុខមាន

ប្រមុខ​អង្គការ​សុខភាព​ពិភពលោក​និយាយ​ថា ជំងឺ​រាតត្បាត​សកល​នៅ​មិនទាន់​ឈាន​ទៅ​រក​ចំណុច​បញ្ចប់​នៅឡើយ

2022/07/13 12:11:13 pm        654
​WHO៖ ប្រមុខ​អង្គការ​សុខភាព​ពិភពលោក​បាន​ព្រមាន​ថា វីរុស​រាតត្បាត​កូ​រ៉ូ​ណា​នៅ​មិនទាន់​ឈាន​ទៅ​រក​ចំណុច​បញ្ចប់​នៅឡើយ​ ដោយ​សំអាង​ដល់​រលក​ថ្មី​នៅ​ជុំវិញ​ពិភពលោក​ និង​កំពុង​បង្ហាញ​ការ​ព្រួយ​បារម្ភ​ថា ​វីរុស​នេះ​កំពុង​ចម្លង​ដោយ​គ្មាន​ការទប់ស្កាត់។ ​លោក Tedros Adhanom Ghebreyesus បាន​និយាយ​ថា លោក​បារម្ភ​ថា ចំនួន​ករណី​ឆ្លង​កំពុង​បន្ត​ហក់​ឡើង និង​កំពុង​ដាក់​សម្ពាធ​ថែមទៀត​លើ​ប្រព័ន្ធ​សុខាភិបាល និង​បុគ្គលិក​សុខាភិបាល​សកល​។ លោក​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ក្នុង​ទីក្រុង​ហ្សឺ​ណែវ​កាលពី​ថ្ងៃ​អង្គារ​ថា ខណៈ​ដែល​វីរុស​នេះ​វាយ​ប្រហារ​មក​លើ​យើង យើង​ត្រូវ​វាយប្រហារ​តប​។ យើង​កំពុង​ស្ថិតនៅ​ចំណុច​ប្រសើរ​ច្រើនជាង​ការ​ចាប់ផ្ដើម​ផ្ទុះ​ជំងឺ​រាតត្បាត​សកល​នេះ។ ​លោក​ថា ជា​ការ​ពិត​ពេលនេះ​យើង​មានការ​រីកចម្រើន​ច្រើន។យើង​មាន​សុវត្ថិភាព និង​ឧបករណ៍​ប្រកប​ដោយ​ប្រសិទ្ធភាព​ដែល​ទប់ស្កាត់​ការ​ឆ្លង ការ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​អត្រា​អ្នក​ស្លាប់។ ទោះ​យ៉ាង​នេះ​ក្ដី យើង​មិន​គួរ​ទទួលយក​ត្រឹម​ចំណុច​នេះ​នោះ​ទេ​។ ​ស្រប​ពេល​ការ​ឆ្លង​វីរុស COVID-19 នៅតែ​កើន​ឡើង ហើយ​ចំនួន​អ្នកជំងឺ​ចូល​សម្រាក​ព្យាបាល​កំពុង​ហក់​ឡើង លោក Tedros បាន​ជំរុញ​ដល់​រដ្ឋាភិបាល​នានា​ឲ្យ​បង្កើន​ការ​ព្យាយាម និង​វិធានការ​ធ្វើតេស្ត​ដូចជា​ការ​ពាក់​ម៉ាស់ និង​បង្កើន​ចំនួន​ម៉ាស៊ីន​ជំនួយ​ខ្យល់​ដកដង្ហើម និង​ការ​ធ្វើ​តេស្ត និង​វិធី​ព្យាបាល​៕​​អត្ថបទ៖ សុខមាន

ឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការរួមចំណែកជួយដល់មីយ៉ានម៉ា

2022/07/13 11:25:31 am        549
ភ្នំពេញ៖  ឯកឧត្តម Daniel Kritenbrink ឧបការីរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដែលកំពុងតែបំពេញ ទស្សនកិច្ចនៅកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ដូចជារបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ផ្ទាល់ ក្នុងការរួមចំណែកជួយដល់មីយ៉ានម៉ាស្វែករកសន្តិភាព ស្ថិរភាព និងប្រក្រតីភាពឡើងវិញ។ការវាយតម្លៃនេះ ក្នុងជំនួបពិភាក្សាជាមួយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីរសៀលថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២២៕

សាធារណជនជាច្រើនចូលរួមរំលែកទុក្ខមរណភាពអតីតនាយករដ្ឋមន្រ្តីជប៉ុនអាបេ នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា

2022/07/13 11:08:44 am        299
ភ្នំពេញ៖សាធារណជនជាច្រើន នៅថ្ងៃទី១៣ ខែកក្កដានេះ បានអញ្ចឹញមកកាន់ស្ថានទូតជប៉ុនប្រចាំកម្ពុជា ក្នុងបំណងចូលរួមសរសេរសាររំលែកទុក្ខចំពោះមរណភាពអតីតនាយករដ្ឋមន្រ្តីជប៉ុនឯកឧត្តម ស៊ីនហ្សូ អាបេ។បើតាមសេចក្តីជូនដំណឹងរបស់ស្ថានទូតជប៉ុនប្រចាំរាជធានីភ្នំពេញ បានបង្ហាញថា ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៦ខែកក្កដា ឆ្នាំ២០២២ ស្ថានទូតជប៉ុននៅភ្នំពេញ បើកទទួលសាធារណជនចូលរួមសរសេរសាររំលែកទុក្ខចំពោះមរណភាពរបស់អតីតនាយករដ្ឋមន្រ្តីជប៉ុនេកឧត្តម ស៊ីនហ្សូ អាបេ។សាធារណៈអាចចូលរួមបានចាប់ពីម៉ោង ១០ព្រឹកដល់ថ្ងៃត្រង់ និងម៉ោង២ដល់៤ល្ងាច ដោយត្រូវភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណ ឬប័ណ្ណសម្គាល់ខ្លួនណាមួយ ដូចជាលិខិតឆ្លងដែនជាដើម។គួរបញ្ជាក់ថា អតីតនាយករដ្ឋមន្រ្តីជប៉ុនឯឧត្តម ស៊ីនហ្សូ អាបេ បានទទួលមរណភាពក្នុងវ័យ៦៧ឆ្នាំ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ ដោយការបាញ់ប្រហារ៕

អង្គការសហប្រជាជាតិនិយាយថា ​ជន​ស៊ីវិល​អ៊ុយ​ក្រែ​ន​ជាង ៥​ពាន់​នាក់​បាន​ស្លាប់​ក្នុង​សង្គ្រាម

2022/07/13 10:59:28 am        793
អ៊ុយក្រែន៖ ​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​បាន​និយាយ​ថា ជន​ស៊ីវិលជាង ៥​ពាន់​នាក់បាន​ស្លាប់​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​នចាប់តាំងពី​រុស្ស៊ី​ចាប់ផ្ដើម​វាយលុក​។ ​ការិយាល័យ​នៃ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្សបាន​និយាយថា ជន​ស៊ីវិល​យ៉ាងហោចណាស់ ៥,០២៤​នាក់រួម​ទាំង​កុមារ ៣៤៣​នាក់​បាន​ស្លាប់​គិត​ត្រឹម​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ​។ ​យោធា​រុស្ស៊ី​កំពុង​បង្កើន​ការ​វាយ​សន្ធាប់​ដោយ​កាំភ្លើង​ធំ និង​មី​ស៊ី​ល​នៅក្នុង​តំបន់ Donetsk ភាគ​ខាង​កើត​។ ​អង្គភាព​សង្គ្រោះ​បន្ទាន់​រដ្ឋ​របស់​អ៊ុយ​ក្រែ​ននិយាយថា អគារ​លំនៅឋាន​ប្រជាពលរដ្ឋ​កម្ពស់ ​៥​ជាន់ត្រូវបាន​វាយប្រហារ​ដោយ​មី​ស៊ី​ល​របស់​រុស្ស៊ីកាលពី​ថ្ងៃ​សៅរ៍ ហើយ​មនុស្ស ​៣១​នាក់​បាន​ស្លាប់​។ ​ចំណែក​ទីភ្នាក់ងារសារព័ត៌មាន Interfax របស់​រុស្ស៊ីបាន​រាយការណ៍​ថា ជន​ស៊ីវិល ៧​នាក់​បាន​ស្លាប់​ក្នុង​ការ​វាយប្រហារ​របស់​កងកម្លាំង​អ៊ុយ​ក្រែ​នលើ​ទីក្រុង Kherson ​ភាគខាងត្បូង​របស់​អ៊ុយ​ក្រែ​ន​ដែល​បាន​គ្រប់គ្រង​ដោយ​រុស្ស៊ី​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ថាមពលកកើតឡើងវិញ កំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅតំបន់ម៉ុងហ្គោលីខាងក្នុងរបស់ចិន
06/15/2026 08:06 PM
អនុប្រធានាធិបតី លោក Vance៖ អាមេរិករំពឹងថា ច្រកសមុទ្រ Hormuz នឹងបើកឲ្យចរាចរដោយមិនបង់​ថ្លៃ​
06/15/2026 08:06 PM
តម្លៃឧស្ម័នអឺរ៉ុប ធ្លាក់ចុះជាង ៦% ខណៈកិច្ចព្រមព្រៀងរវាងអាមេរិក និងអ៊ីរ៉ង់ សម្រាលកង្វល់​ពី​ការផ្គត់ផ្គង់ LNG
06/15/2026 08:06 PM
លោក Lavrov ៖ ទីក្រុងមូស្គូប្តេជ្ញាចិត្តចំពោះតែសំណើសន្តិភាពរបស់អាមេរិក និងច្រានចោលឱសានវាទរបស់អឺរ៉ុប
06/15/2026 08:06 PM
ឥណ្ឌា និងស្លូវ៉ាគី ឯកភាពបង្កើនទំនាក់ទំនងដល់កម្រិតភាពជាដៃគូយុទ្ធសាស្រ្ត
06/15/2026 08:06 PM
ចិនជំរុញឲ្យ​មានការសន្ទនា ខណៈរុស្ស៊ី និងអ៊ុយក្រែន វាយប្រហារគ្នា​​ដោយមីស៊ីល និងយាន​ដ្រូន​ទ្រង់​ទ្រាយ​ធំ
06/15/2026 08:06 PM
អភិបាលខេត្តកណ្ដាលបានអំពាវនាវឱ្យបញ្ឈប់ការប្រេីប្រាស់​ ឬ​បញ្ឈប់​លក់បន្ត​ប្រហិតហតដករបស់ក្រុមហ៊ុន​ TSP
06/15/2026 07:06 PM
រយៈពេល៣ថ្ងៃ ក.ប.ប. រាជធានីភ្នំពេញនិងសមត្ថកិច្ចចម្រុះរកឃើញទំនិញមានប្រភពដើមពីប្រទេសថៃ ចំនួន ១១២មុខ មានទម្ងន់ជាង ២៦តោន
06/15/2026 07:06 PM
ប្រធានាធិបតីកូរ៉េខាងត្បូង អំពាវនាវឲ្យ​អត់ធ្មត់ អំឡុង​ការតវ៉ា ទាក់​ទងនឹង​ការខ្វះ​ខាត​សន្លឹក​ឆ្នោត​
06/15/2026 07:06 PM
ចិនបញ្ជាក់​ថា ការពង្រីកយោធារបស់ខ្លួន ជួយដល់សន្តិភាពពិភពលោក
06/15/2026 07:06 PM