សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតអបអរសាទរ  ថ្វាយសម្តេចព្រះវររាជមាតាជាតិខ្មែរ ត្រូវបានសហគមន៍ OB-PS ថ្វាយនូវពានសមាជិកភាពកិត្តិយសជើងឯក “Champions Award”
កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណា​លើកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរី (FTA)
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្រាបបង្គំអបអរសាទរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលទទួលបានការថ្វាយ «ពានសមាជិកភាពជើងឯក» ពី OB-PS

ព័ត៌មានសំខាន់ៗ

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរខួប៥ឆ្នាំ នៃការដាក់បញ្ចូលតំបន់​ប្រាសាទ​សំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

2022/07/08 09:46:43 am        534
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២នេះ បាន​ផ្ញើសារ​អបអរសាទរខួប៥ឆ្នាំ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជី​បេតិកភណ្ឌ​ពិភពលោក។សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២​នេះជា​ខួប​៥​ឆ្នាំ​ហើយ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧-៨ កក្កដា ២០២២)។ការដាក់សម្បត្តិ​វប្បធម៌ និងប្រាសាទបុរាណទាំងនេះ មិនត្រឹម​តែ​ទទួល​បាន​ការគាំពារ​ជា​អន្តរជាតិ​នោះ​ទេ​ តែក៏បានជួយផ្សព្វផ្សាយសម្បត្តិវប្បធម៌ និងប្រាសាទ​បុរាណរបស់​ខ្មែរ​ទៅ​កាន់​ឆាក​អន្តរជាតិ​ផង​ដែរ។ ក្រោយចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក ប្រាសាទសំបូរព្រៃគុក បាន​ក្លាយ​ជា​តំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រដ៏ទាក់ទាញមួយផងដែរ។ទន្ទឹមនឹងនោះ សម្តេចតេជោ ហ៊ុន សែន អំពាវនាវសូមចូលរួមថែរក្សា​ការពារ​ប្រាសាទ​បុរាណ​ទាំង​អស់​នៅ​ទូទាំងប្រទេសឲ្យបានគង់វង្ស ដើម្បីកូនចៅខ្មែរគ្រប់ៗជំនាន់៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន

2022/07/08 08:59:26 am        756
ភ្នំពេញ៖ នៅថ្ងៃសុក្រទី០៨ ខែកក្កដា ឆ្នាំ២០២២ មានបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈដូចខាងក្រោម៖១- សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ។២- សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ។៣-បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើ៖៣.១-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ១-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃតំបន់រដ្ឋបាល ពិសេសម៉ាកាវនៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធ នឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធនិងការចៀសវាងពន្ធ។២-កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋតួកគី ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។៣.២-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃអនុសញ្ញាស្តីពីជំនួយក្នុងករណីមានគ្រោះមហន្ដរាយនុក្លេអ៊ែរ ឬគ្រោះអាសន្នវិទ្យុសកម្ម៕

កម្ពុជាទទួលបានវ៉ាក់សាំងកូវីដ-១៩ប្រភេទPfizer-BioNTech សម្រាប់ចាក់ជូនកុមារអាយុ៥-១១ឆ្នាំ ចំនួន១៩៦.៨០០ដូស ពីអូស្រ្តាលី

2022/07/08 08:43:51 am        398
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៨​ ខែកក្កដា​ ឆ្នាំ២០២២នេះ កម្ពុជាទទួលបានវ៉ាក់សាំងកូវីដ-១៩ប្រភេទ Pfizer-BioNTech សម្រាប់ចាក់ជូនកុមារអាយុ៥-១១ឆ្នាំ ចំនួន១៩៦.៨០០ដូស ពីអូស្រ្តាលី នៃចំនួនដែលនឹងប្រគល់សរុបទាំងអស់ចំនួន៤៨២ ៤០០ដូស។ ពិធីប្រគល់-ទទួលអំណោយដ៏ថ្លៃថ្លាវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ Pfizer-BioNTech នេះធ្វើឡើងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២នេះ ក្រោមវត្តមានឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល និងឯកឧត្តម ប៉ាប្លូ កាង ឯកអគ្គរាជទូតអូស្រ្តាលី ប្រចាំកម្ពុជា រួមនិងតំណាងអង្គការជាតិ និងអន្តរជាតិ។

BREAKING NEWS លោកBoris Johnson នឹងលាលែងពីតំណែងជាមេដឹកនាំគណបក្សអភិរក្សនិយម នៅថ្ងៃនេះ

2022/07/07 03:42:52 pm        2470
ការលាលែងនេះធ្វើឡើងបន្ទាប់ពី រដ្ឋមន្ត្រីជាង ៥០នាក់ បានលាលែងពីរដ្ឋាភិបាល ចាប់តាំងពីថ្ងៃអង្គារ។ ប៉ុន្តែលោក Johnson និងបន្តតំណែងជានាយករដ្ឋមន្ត្រីរហូតដល់រដូវកាលសរទរដូវ ដើម្បីអនុញ្ញាតឲ្យមានប្រកួតប្រជែងមេដឹកនាំថ្មី ដែលនឹងត្រូវធ្វើឡើង។

អង្គការ​សុខភាព​ពិភពលោក​ធ្វើ​បច្ចុប្បន្នភាព​វីរុស ​Covid-19 និង​ជំងឺ​អុត​ស្វា​

2022/07/07 02:37:28 pm        683
WHO៖ ​អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បាន​និយាយ​លើកឡើង​អំពី​ជំងឺ COVID-19។ ករណី​ដែល​ត្រូវបាន​រាយការណ៍​ជា​សកល​បាន​កើនឡើង​ជិត 30% ​ក្នុង​រយៈពេល 2សប្តាហ៍​កន្លងទៅនេះ​។ ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃ​ពុធនៅ​ទីក្រុង​ហ្សឺ​ណែវ លោក Tedros បាន​និយាយថា នៅ​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិកវីរុស BA.4 និង BA.5 កំពុង​ជំរុញ​រលក​វីរុស​។ នៅក្នុង​ប្រទេស​ដូចជា​ប្រទេស​ឥណ្ឌាវីរុស BA.2.75 ក៏ត្រូវ​បាន​រកឃើញដែល​យើង​កំពុង​តាមដាន​។ លោក​វេជ្ជបណ្ឌិត Mike Ryan អ្នកជំនាញ​របស់​អង្គការ​សុខភាព​ពិភព​លោក​បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថា ប្រទេស​នីមួយៗ​មាន​ចន្លោះប្រហោង​ក្នុងការ​ត្រៀមខ្លួន​របស់​ពួក​គេ ជា​បញ្ហា​ក្នុងការ​តាមដាន​របស់​ខ្លួន​។ ភាព​ចន្លោះប្រហោង​ទាំងនេះ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ ដែល​ភាគច្រើន​គឺ​ដោយ​សារតែ​ខ្វះ​លទ្ធភាព​ប្រើប្រាស់ និង​កង្វះ​ភាព​ស្មើរ​ភាព​គ្នា ប៉ុន្តែ​មិនមែន​ទាំងអស់​នោះទេ ហើយ​ប្រទេស​នីមួយៗ​ត្រូវ​តាមដាន​ផែនការ​ជាតិ​របស់ខ្លួន​។​ ​ដោយនិយាយ​អំពី​ជំងឺ​អុត​ស្វា អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក លោក​វេជ្ជបណ្ឌិត Tedros បាន​និយាយថា លោក​នៅតែមាន​ការព្រួយបារម្ភ​ចំពោះ​ទំហំ ​និង​ការ​រាលដាល​វីរុស​នេះ​។លោក​បាន​និយាយថា នៅ​ទូទាំង​ពិភពលោក​បច្ចុប្បន្ននេះ​មាន​ករណី​ជាង 6,000ករណីដែល​បាន​កត់ត្រា​នៅក្នុង 58ប្រទេស​។ ការធ្វើ​តេស្ត​នៅតែ​ជា​បញ្ហា​ប្រឈម​មួយ ហើយ​វា​ប្រហែលជា​ខ្ពស់​ដែលមាន​ករណី​ជាច្រើន​មិនត្រូវ​បាន​គេ​លើកឡើង​។ យោងតាម​ប្រធាន​អង្គការ​សុខភាព​ពិភពលោក សហភាព​អឺរ៉ុប​គឺជា​ចំណុចកណ្តាល​នៃ​ការ​ផ្ទុះឡើង​នាពេល​បច្ចុប្បន្ន ដោយ​កត់ត្រា​មាន​ចំនួន​ច្រើនជាង 80%​នៃ​ករណី​នៅ​ទូទាំង​ពិភពលោក​។ នៅ​ទ្វីបអាហ្វ្រិក ករណី​កំពុង​លេចឡើង​នៅក្នុង​ប្រទេស​ដែល​មិន​រង​ផលប៉ះពាល់​ពីមុន ហើយ​ចំនួន​កំណត់ត្រា​កំពុង​ត្រូវបាន​កត់ត្រា​នៅ​កន្លែង​ដែល​ធ្លាប់​ជួបប្រទះ​ពីមុន​ជាមួយ​ជំងឺ​អុត​ស្វា​។ អង្គការ​សុខភាព​ពិភពលោក​កំពុងធ្វើការ​ជាមួយ​បណ្តា​ប្រទេស និង​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំងដើម្បី​សម្របសម្រួល​ការបែងចែក​វ៉ាក់សាំង ដែល​បច្ចុប្បន្ន​ខ្វះខាត និង​ចាំបាច់​ត្រូវមាន​លទ្ធភាព​ទៅ​ដល់​​មនុស្ស​ដែលមាន​ហានិភ័យ​ខ្ពស់បំផុត៕អត្ថបទ៖ ប៊ុនថន

រុស្ស៊ី​កើប​លុយ​ ២៤​ពាន់​លាន​ដុល្លារ​អាមេរិក​ពី​ការ​លក់​ថាមពល​ឲ្យ​ចិន និង​ឥណ្ឌា

2022/07/07 12:20:01 pm        1420
​រុស្ស៊ី៖ រុស្ស៊ី​បាន​កើប​លុយ ២៤​ពាន់​លាន​ដុល្លារ​អាមេរិក​ពី​ការ​លក់​ថាមពល​ទៅ​ឱ្យ​ចិន និង​ឥណ្ឌា​ក្នុង​រយៈពេល​ត្រឹមតែ ៣​ខែ​បន្ទាប់ពី​ការ​លុកលុយ​របស់​ខ្លួន​ចូល​អ៊ុយ​ក្រែ​ន ដែល​បង្ហាញ​ពី​របៀប​ដែល​តម្លៃ​ពិភពលោក​កាន់តែ​ខ្ពស់​ កំពុង​បង្អាក់​កិច្ច​ខិតខំ​ប្រឹងប្រែង​រប​ស់​សហរដ្ឋអាមេរិក និង​អឺរ៉ុប​ក្នុង​ការ​ដាក់ទណ្ឌកម្ម​លើ​លោក​ប្រធានាធិបតី Vladimir Putin។​ ​ទិន្នន័យ​ពី​ភ្នាក់ងារ​ពន្ធដារ​គយ​បាន​បង្ហាញ​ថា ប្រទេស​ចិន​បាន​ចំណាយ​ប្រាក់ ១៨​.៩​ពាន់​លាន​ដុល្លារ​អាមេរិក​ទិញ​ប្រេង ឧស្ម័ន និង​ធ្យូងថ្ម​របស់​រុស្ស៊ី​ក្នុង​រយៈពេល ​៣​ខែ​គិត​ត្រឹម​ដំណាច់​ខែ​ឧសភា ជា​ការ​កើន​ឡើង​ជិត ​២​ដង​កាលពីដើម​ឆ្នាំនេះ ចំណែក​ប្រទេស​ឥណ្ឌា​វិញ​បាន​ចំណាយ​ប្រាក់​ចំនួន ៥​.១​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ពេលវេលា​ដូចគ្នា ជាការ​កើនឡើង​ជាង​ ៥​ដង​នៃ​ការ​ចំណាយ​កាលពី​ឆ្នាំមុន។ នេះ​ជាការ​បន្ថែម​ការចំណាយ​ចំនួន ១៣​ពាន់​លាន​ដុល្លារ​អាមេរិក​លើ​ប្រាក់ចំណេញ​បាន​មក​ពី​ប្រទេស​ទាំង​២ ​ធៀប​ទៅ​នឹង​រយៈពេល​ ១២​ខែ​ដូចគ្នា​ក្នុង​ឆ្នាំ២០២១​។​​ការ​ចំណាយ​កាន់​តែ​ច្រើន​កំពុង​ជួយ​បង្កើត​កញ្ចប់​លុយ ​ដែល​បាន​ធ្លាក់​ចុះ​ក្នុង​ការទិញ​ពី​សំណាក់​សហរដ្ឋអាមេរិក និង​បណ្ដា​ប្រទេស​មួយ​ចំនួន​ដែល​បាន​ផ្អាក ឬ​កាត់បន្ថយ​ការទិញដើម្បី​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី​ជុំវិញ​សង្គ្រាម​នេះ។ បម្រាម​នាំចូល​ថាមពល​ពី​រុស្ស៊ី​បាន​រុញ​ឲ្យ​តម្លៃ​សម្រាប់​ការ​ផ្គត់ផ្គង់​ហក់​ឡើង​ខ្ពស់ និង​បង្ក​ឲ្យ​មាន​អតិផរណា​ខ្លាំង ដែល​អាច​ធ្វើ​ឲ្យ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ៗធ្លាក់​ចូល​ក្នុង​ឱនភាព​៕អត្ថបទ៖ សុខមាន

ចិន​ស្ដីបន្ទោស​ណា​តូ​ថា ​កំពុង​បង្កើត​ជម្លោះ និង​បំពក់ភ្លើង​សង្គ្រាម

2022/07/07 11:34:26 am        1600
​ចិន៖ ក្រសួងការបរទេស​ចិន​បាន​អះអាងថា សហរដ្ឋអាមេរិក និង​សម្ព័ន្ធ​ណា​តូបានធ្វើ​ឲ្យ​សន្តិភាព​ពិភព​លោក​ដើរ​ថយក្រោយ ដោយ​ការ​បង្កើត​ឲ្យ​មាន​ជម្លោះ និង​បំពក់​ភ្នក់ភ្លើងសង្គ្រាម​បម្រើ​ឲ្យ​ផល​ប្រយោជន៍​អាត្មានិយម​របស់​ទីក្រុង Washington លើ​ការ​ចំណាយ​អាយុជីវិត​ជន​ស៊ីវិល​ស្លូតត្រង់​ទូទាំង​ពិភពលោក​។ ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក Zhao Lijian បាន​ប្រាប់​អ្នកយកព័ត៌មាន​កាលពី​ថ្ងៃ​ពុធ​ថា ប្រវត្តិសាស្ត្រ​របស់​អង្គការ​ណា​តូ​គឺ​ចូលចិត្ត​បង្កើត​ជម្លោះ និង​បំពក់ភ្លើង​សង្គ្រាម ការ​បង្កើត​សង្គ្រាម និង​ការ​សម្លាប់​ជន​ស៊ីវិល​ស្លូតត្រង់​តាម​អំពើ​ចិត្តសូម្បីតែ​សព្វ​ថ្ងៃ​នេះ​ក៏ដោយ។ ការពិត​ជាច្រើន​បាន​បង្ហាញ​ថា ​មិនមែន​ប្រទេស​ចិន​ទេ​ដែល​បង្ក​ការ​គំរាម​ជា​ប្រព័ន្ធ​ដល់​ណា​តូ ផ្ទុយទៅវិញ​ណា​តូ​ខ្លួនឯងទេដែល​តែងតែ​ពង្រីក​ការ​គំរាម​ជា​ប្រព័ន្ធ​ដល់​សន្តិភាព និង​សន្តិសុខ​ពិភពលោក​។ ​ការ​ធ្វើ​អត្ថាធិប្បាយ​បែបនេះ​របស់​លោក Zhao មាន​ឡើង​មួយ​សប្ដាហ៍​ បន្ទាប់ពី​ការ​លើក​ឡើងជា​លើកដំបូង​របស់​ណា​តូដោយ​ចង្អុលមុខ​ដាក់​ចិន​ថា ជា​អាទិភាព​យុទ្ធសាស្ត្រ និង​ជា​ការ​ប្រជែង​ផលប្រយោជន៍​លោក​ខាង​លិច​។​អគ្គលេខាធិការ​អង្គការ​សម្ព័ន្ធ​យោធា​ណា​តូ​លោក Jens Stoltenberg បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន​ថា ប្រទេស​ចិន​កំពុង​បង្កើន​កម្លាំងយោធា​របស់​ខ្លួន​ដ៏​ធំរួម​ទាំង​អាវុធ​នុយក្លេអ៊ែរ ការ​សម្លុត​គំរាម​ប្រទេសជិតខាង​របស់​ខ្លួន និង​គំរាមកំហែង​កោះ​តៃវ៉ាន់ តាមដាន និង​គ្រប់គ្រង​ពលរដ្ឋ​ខ្លួនឯង​តាមរយៈ​បច្ចេកវិទ្យា​ទំនើប និង​ជួយ​ផ្សព្វផ្សាយ​ការ​ភូត​កុហក​របស់​រុស្ស៊ី និង​ការផ្សាយ​ព័ត៌មាន​មិន​ពិត​។​ ​ភាព​តានតឹង​រវាង​ណា​តូ និង​ចិន​បាន​រីក​កាន់តែ​ធំ​ចាប់​តាំង​ពី​រុស្ស៊ី​បើក​ការវាយប្រហារ​ដោយ​យោធា​ចូល​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃទី​២៤ ​ខែ​កុម្ភៈ។ ទីក្រុង​ប៉េកាំង​ដែល​បាន​ច្រានចោល​ក្នុង​ការ​ចូលរួម​យុទ្ធនាការ​ដាក់ទណ្ឌកម្ម​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក និង​ធ្វើ​ឲ្យ​រុស្ស៊ី​ឯកាជុំវិញ​ជម្លោះ​បាន​លើក​ឡើង​ថា​ អង្គការ​ណា​តូ​បង្ក​ឲ្យ​មាន​វិបត្តិ​នេះ​៕ អត្ថបទ៖ សុខមាន

លោក Boris Johnson ព្យាយាម​ក្រោក​តតាំង ខណៈ​រង​សម្ពាធ​ខ្លាំង​ឲ្យ​លោក​លាលែង​ពី​តំណែង

2022/07/07 10:33:01 am        1488
​អង់គ្លេស៖ ប្រភព​មួយ​បាន​និយាយ​ថា នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson បាន​ប្រឆាំង​ទៅ​នឹង​សម្ពាធ​ឱ្យ​លាលែង​ពី​តំណែង​កាលពី​ថ្ងៃ​ពុធ​ពី​ក្រុម​មន្ត្រី​ជាន់ខ្ពស់ និង​ការបះបោរ​ដែល​ចេះ​កើន​ឡើង​ នៅ​ក្នុង​គណបក្ស​អភិរក្សនិយមដែល​កំពុង​កាន់អំណាច​របស់​លោក ដោយ​និយាយ​ថា ​លោក​នឹង​តតាំង​នឹង​ការប៉ុនប៉ង​ទម្លាក់​លោក​ជុំវិញ​រឿងអាស្រូវ​ជា​បន្តបន្ទាប់​។ ក្រោយ​មានការ​លាលែង​ពី​តំណែង​ជាង​ ៤០​នាក់​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល និង​សមាជិកសភា​មកពី​គណបក្ស​អភិរក្សនិយម​ជាច្រើន​នៅ​ក្នុង​ការបះបោរ​ដោយ​បើកចំហ ក្រុម​រដ្ឋមន្ត្រី​គណៈរដ្ឋមន្ត្រី​មួយ​ចំនួន​បាន​ទៅកាន់​វិមាន​នាយករដ្ឋមន្ត្រី Downing Street ដើម្បី​ប្រាប់​លោក Johnson ថា​ លោក​ត្រូវតែ​លាលែង​ពី​តំណែង​។ ​មនុស្សម្នា​ក់​បាន​ជំរុញ​លោក​ឱ្យ​លាលែង​ពី​តំណែង​ដោយ​ថ្លៃថ្នូរ ​ដោយ​កំណត់​ពេល​វេលា​ផ្ទាល់ខ្លួន​របស់​លោក ជាជាង​ប្រឈម​នឹង​ការបោះឆ្នោត​ផ្ដល់​សេចក្ដីទុកចិត្ត​។ សមាជិក​សភា​ជាច្រើន​បាន​និយាយ​ថា ឥឡូវនេះ​វា​ជា​សំណួរ​មួយ​ថា ​តើ​លោក​ត្រូវ​ចុះ​ចេញពី​តំណែង​នៅ​ពេល​ណា​។ មនុស្ស​រាប់​សិប​នាក់​បាន​រិះគន់​ជា​សាធារណៈ​ចំពោះ​សុចរិត​ភាព​របស់ Johnson បន្ទាប់ពី​លោក​ត្រូវ​បាន​បង្ខំ​ឱ្យ​សុំទោស​ ចំពោះ​ការតែងតាំង​សមាជិកសភា​ឱ្យ​មាន​តួនាទី​ទទួលបន្ទុក​វិន័យ និង​បទ​បញ្ជា​ផ្ទៃក្នុង​សភា ​ហើយ​មិនបាន​រំលឹក​អំពី​ដំណើរ​រឿង​ដែល​គេ​ធ្លាប់​ជូន​ព័ត៌មាន​ថា មន្ត្រី​រូប​នេះ​បាន​រង​ការចោទប្រកាន់​ពី​បទ​ប្រព្រឹត្ត​អនាចារ​។​លោក James Duddridge បាន​និយាយ​ថា ​លោក Johnson និង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ដែល​ទើប​តែងតាំង​ថ្មី​លោក ​Nadim Zahawi នឹង​រៀបចំ​ផែនការ​រួម​ថ្មី​មួយ​សម្រាប់​សេដ្ឋកិច្ច​នៅ​សប្តាហ៍​ក្រោយ ដែល​នឹង​រួម​បញ្ចូល​ការ​កាត់​ពន្ធ​។ ​នាយករដ្ឋមន្ត្រី​មានការ​យល់​ច្រឡំ​ ប្រសិនបើ​លោក​មាន​អារម្មណ៍​ថា ​លោក​អាច​ទទួល​បាន​ការ​គាំទ្រ​សម្រាប់​បញ្ហា​ចំពោះ​មុខ​ សភា​ដែល​ត្រូវ​បាន​ដួល​រលំ​។​ សមាជិកសភា​អភិរក្ស​និយម​ជាន់ខ្ពស់​មួយ​រូប ​បាន​និយាយ​ដោយ​មិន​បញ្ចេញ​ឈ្មោះថា​ លោក​កំពុង​ធ្វើ​ឲ្យ​គណបក្ស​អភិរក្ស​និយម​រង​ភាព​អាម៉ាស់​ និង​ជា​ការ​ប្រមាថ​ដល់​អ្នកបោះឆ្នោត​។ ​លោក ​Johnson ​ទទួល​ស្គាល់​ថា ​វា​ជា​កំហុស​ឆ្គង​ដ៏​ធំ​ក្នុង​ការ​តែងតាំង​លោក Chris Pincher ទោះ​លោក​ដឹង​ហើយ​ថា មានការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​មន្ត្រី​រូប​នោះ​៕អត្ថបទ៖ សុខមាន

សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឲ្យចូលរួមថែរក្សាការពារ​ប្រាសាទបុរាណ​ទាំងអស់​នៅទូទាំងប្រទេសឲ្យបានគង់វង្ស ដើម្បីកូនចៅខ្មែរគ្រប់ៗជំនាន់

2022/07/07 09:48:16 am        724
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារអបអរសាទរខួប ១៤ឆ្នាំ នៃ​ការដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក និង​បាន​អំពាវនាវ​ឲ្យ​គ្រប់​គ្នា​ចូល​រួម​ថែ​រក្សា​ការពារ​ប្រាសាទ​បុរាណ​ទាំងអស់​នៅ​ទូទាំង​ប្រទេស​ឲ្យ​បាន​គង់វង្ស ដើម្បី​កូន​ចៅ​ខ្មែរ​គ្រប់​ៗ​ជំនាន់។សម្រាប់​អ្នក​ជំនាញ​អារ្យធម៌​ខ្មែរ​អះអា​ង​ថា ​ការ​ចូល​រួម​ថែ​រក្សា​ប្រាសាទ​បុរាណ គឺ​មាន​សារៈសំខាន់​ក្នុង​ការបង្ហាញ​ពី​អត្ត​សញ្ញាណ​ជាតិ​ វប្បធម៌ជាតិ និងមរតកដ៏រុងរឿងរបស់ជាតិកម្ពុជា។សម្ដេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំ រាជរដ្ឋាភិបាលកម្ពុជា បានផ្ញើសារអបអរសាទរខួបគម្រប់ ១៤ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក។ សម្ដេចបានបង្ហោះសំណេរថា ថ្ងៃនេះគឺជាខួបលើកទី១៤ឆ្នាំ នៃការចុះបញ្ជី “ប្រាសាទព្រះវិហារ” ជា​បេតិកភណ្ឌពិភពលោក (០៧ កក្កដា ២០០៨-០៧ កក្កដា ២០២២)។ ព្រឹត្តិការណ៍​ដែល​កើត​ឡើង​កាល​ពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ ត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយ បើ​គិត​ចាប់តាំងពីកម្ពុជាទទួលបានប្រាសាទដ៏ពិសិដ្ឋមួយនេះ ក្រោយឈ្នះ​ក្តី​លើ​ប្រទេសថៃ​នៅ​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ នាថ្ងៃទី១៥ខែមិថុនា ឆ្នាំ១៩៦២។ សម្ដេចតេជោ ហ៊ុន សែន បន្ថែមថា ប្រាសាទព្រះវិហារ ជាប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជាដែលស្ថិតនៅលើភ្នំដងរែក ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនាកិច្ចប្រជុំទី៣២ របស់គណៈកម្មាធិការ បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO) កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិច ប្រទេសកាណាដា។ ដូច្នេះសូម​ចូលរួមថែ​រក្សា​ការពារ​ប្រាសាទ​បុរាណ​ទាំងអស់​នៅ​ទូទាំងប្រទេសឱ្យបានគង់វង្ស ដើម្បីកូនចៅខ្មែរគ្រប់ៗជំនាន់។ជុំវិញរឿង​នេះ​លោក រ័ត្ន សណ្ដាប់ អ្នកជំនាញអារ្យធម៌ខ្មែរ មានប្រសាសន៍ប្រាប់វិទ្យុបាយ័នថា ការចូលរួម​ថែរក្សាប្រាសាទបុរាណដែលបន្សល់ទុកពីបុព្វបុរសមក គឺជារឿងចាំបាច់បំផុត។ ចំាំបាច់ក៏ព្រោះថា ប្រាសាទបុរាណទាំងនោះគឺជាអត្តសញ្ញាណ វប្បធម៌ មរតកដ៏រ៉ុងរឿងរបស់កម្ពុជា។អ្នកជំនាញអារ្យធម៌​ខ្មែររូបនេះ បន្ថែមទៀតថា បុព្វបុរសខ្មែរ បានចារលើសិលាចរឹកថា បើសិននណាថែរក្សាសម្បត្តិបុរាណនេះ ទាំងខ្លួនយើង និងសាច់ញាតិយើង នឹងបានឡើង​ឋាន​សួគ៌ តែបើសិនជាអ្នកណាបំផ្លាញសម្បត្តិបុរាណដែលជាស្នាដៃរបស់ជាតិនេះ ទាំងខ្លួនយើង និង​សាច់ញាតិ​យើងផង នឹងធ្លាក់នរក រហូតដល់អស់ព្រះចន្ទ និងព្រះអាទិត្យ។ លោកអះអាងថា ឃ្លានេះ​គឺ​ជាពរជ័យផង និងជាបណ្ដាសារផង ហើយឃ្លានេះក៏​បានឆ្លុះ​បញ្ចាំង​ពី​សារ​របស់​សម្ដេច​តេជោ ហ៊ុន សែន ដែរ ដែល​សម្ដេច​ផ្ញើសារ​ជា​ពរជ័​យ​ដល់​ប្រជាជន​ឲ្យចូលរួមថែរក្សាសម្បត្តិបុរាណ។សម្រាប់លោកអ្នកជំនាញអារ្យធម៌ខ្មែរ បង្ហាញទស្សនៈថា បច្ចុប្បន្ននេះ​ប្រជាជន​កម្ពុជា​កាន់តែ​មាន​ការ​យល់ដឹងច្រើន អំពីការចូលរួមថែរក្សាសម្បត្តិប្រាសាទបុរាណ ហើយលោក​លើកទឹកចិត្ត​ឲ្យ​ប្រជាជន​បន្ត​ការចូលរួមនេះទៅមុខទៀត ដើម្បីថែរក្សា និងអភិរក្សប្រាសាទ​ដ៏​ច្រើន​ដែល​បុព្វបុរស​ខ្មែរ​កសាងទុក។ តែយ៉ាងណារឿងដែលសំខាន់បំផុតក្នុងការការពារសម្បត្តិវប្បធម៌នេះ គឺ សន្ដិភាព លោកអះអាងថា មានសន្ដិភាព​ទើប​អាច​បើក​ឱកាស​ឲ្យ​គ្រប់​គ្នា​ថែ​រក្សា​គ្រប់​ប្រាសាទ​បុរាណ៕

សម្តេចតេជោ​ ហ៊ុន សែន ផ្ញើសារអបអរសាទរខួបគម្រប់ ១៤ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក

2022/07/07 08:19:47 am        768
ភ្នំពេញ៖ សម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២នេះ បានផ្ញើសារអបអរសាទរខួបគម្រប់ ១៤ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក។ថ្ងៃនេះគឺជាខួបលើកទី១៤ឆ្នាំ នៃការចុះបញ្ជី “ប្រាសាទព្រះវិហារ” ជាបេតិកភណ្ឌពិភពលោក (០៧ កក្កដា ២០០៨-០៧ កក្កដា ២០២២)។ ព្រឹត្តិការណ៍ដែលកើតឡើងកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ ត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយ បើគិតចាប់តាំងពីកម្ពុជាទទួលបានប្រាសាទដ៏ពិសិដ្ឋមួយនេះ ក្រោយឈ្នះក្តីលើប្រទេសថៃនៅតុលាការអន្តរជាតិក្រុងឡាអេ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។ ប្រាសាទព្រះវិហារ ជាប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជាដែលស្ថិតនៅលើភ្នំដងរែក ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនាកិច្ចប្រជុំទី៣២ របស់គណៈកម្មាធិការ បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO) កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិច ប្រទេសកាណាដា។សម្តេចតេជោ ហ៊ុន សែន អំពាវនាវអោយប្រជាពលរដ្ឋចូលរួមថែរក្សាការពារប្រាសាទបុរាណទាំងអស់នៅទូទាំងប្រទេសឱ្យបានគង់វង្ស ដើម្បីកូនចៅខ្មែរគ្រប់ៗជំនាន់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្ត្រីអាមេរិក៖ អ៊ីស្រាអែល និងហេសបូឡា ព្រម​ព្រៀង​មាន​​បទ​ឈប់បាញ់ចាប់ពីថ្ងៃទី១៩ ខែមិថុនា
06/19/2026 08:06 PM
លោក Trump បញ្ជាក់​ថា សង្គ្រាមធ្វើឲ្យ​អ៊ីរ៉ង់ខ្សោយ និង​បដិសេធ​ការ​រិះគន់​របស់​ក្រុម​ប្រជាធិបតេយ្យ​
06/19/2026 08:06 PM
មនុស្ស ១៨នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់
06/19/2026 08:06 PM
ទីក្រុងតំបន់ភ្នំហេមពាន្តរបស់ឥណ្ឌា ប្រែក្លាយជាគំនរសំរាម ដោយសារភ្ញៀវទេសចរច្រើន
06/19/2026 08:06 PM
ទីភ្នាក់ងារទេសចរណ៍ចិនចាប់​ផ្ដើម​ដំណើរកម្សាន្តជាក្រុមទៅ​ជប៉ុនឡើងវិញ តែ​ខ្លះបញ្ឈប់ការលក់ក្រោយ​មក​
06/19/2026 08:06 PM
លីបង់ថ្កោលទោសការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែល និងជំរុញឲ្យ​មាន «បទឈប់បាញ់គ្រប់ជ្រុងជ្រោយ​»
06/19/2026 08:06 PM
ការបំផ្ទុះគ្រាប់បែក ២ផ្សេងគ្នា បណ្តាលឲ្យ​នគរបាល​រងរបួស ក្នុងខេត្ត Yala និង​ Pattani របស់​​ថៃ
06/19/2026 08:06 PM
ទីភ្នាក់ងារតាមដាន៖ ការឆ្លងកាត់របស់​នាវា នៅ​ចក្រសមុទ្រ​ Hormuz កើនឡើង ក្រោយ​មាន​កិច្ចព្រមព្រៀង
06/19/2026 07:06 PM
ពលរដ្ឋអ៊ីស្រាអែលរស់នៅតំបន់ព្រំដែន ព្រួយបារម្ភពីកិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់
06/19/2026 07:06 PM
រញ្ជួយដីកម្រិត ៦,៣រ៉ិចទ័រ កើត​មាន​នៅ​តំបន់ចុងបូព៌ារបស់រុស្ស៊ី ស្រប​ពេលមានការរញ្ជួយបន្តបន្ទាប់
06/19/2026 07:06 PM