សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតអបអរសាទរ  ថ្វាយសម្តេចព្រះវររាជមាតាជាតិខ្មែរ ត្រូវបានសហគមន៍ OB-PS ថ្វាយនូវពានសមាជិកភាពកិត្តិយសជើងឯក “Champions Award”
កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណា​លើកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរី (FTA)
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្រាបបង្គំអបអរសាទរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលទទួលបានការថ្វាយ «ពានសមាជិកភាពជើងឯក» ពី OB-PS

ព័ត៌មានសំខាន់ៗ

លោក Biden ជួប​ឯកអគ្គរដ្ឋទូត​ជប៉ុន​ដើម្បី​សម្ដែង​ការរំលែក​ទុក្ខ​ចំពោះ​លោក Shinzo Abe

2022/07/09 11:25:42 am        1026
​សហរដ្ឋអាមេរិក៖ ខណៈ​សម្តែង​ការគោរព​ដល់​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ​Shinzo Abe ពី​សំណាក់​មេដឹកនាំពិភពលោក​ ដោយ​មេដឹកនាំ​ជាច្រើន​បាន​សម្តែង​ភាព​តក់ស្លុត ​និង​ទុក្ខព្រួយ ប្រធានាធិបតី​សហរដ្ឋអាមេរិកលោក Joe Biden បាន​សរសើរ​លោក​ Abe ដោយ​ថ្លែងថា ​ចក្ខុវិស័យ​របស់លោក​អំពី​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក សេរី និង​បើកចំហនឹង​នៅ​ឋិតថេរ​។ លើសពីនេះលោក​បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ចំពោះ​ប្រជាជន​ជប៉ុន និង​លះបង់​ជីវិត​ដើម្បី​បម្រើប្រជាជន​។​ ​លោក Biden បាន​ឈប់​ចត​នៅ​ស្ថាន​ឯកអគ្គរដ្ឋទូត​ជប៉ុន​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន ដើម្បី​គោរព​វិញ្ញាណក្ខន្ធ និង​ចុះហត្ថលេខា​លើ​សៀវភៅ​រំលែក​ទុក្ខ​។​ ​លោក Abe ត្រូវបាន​គេ​ធ្វើឃាត​កាលពី​ថ្ងៃ​សុក្រ​នៅ​ភាគ​ខាងលិច​ប្រទេស​ជប៉ុន ដោយ​ខ្មាន់កាំភ្លើង​បាន​បាញ់ប្រហារ​លោក​ពី​ខាងក្រោយ​ ក្នុងពេល​កំពុង​ថ្លែង​សុន្ទរកថា​ក្នុង​យុទ្ធនាការ​បោះឆ្នោត ជាការ​វាយប្រហារ​ដែល​បានធ្វើឱ្យ​ប្រទេសមួយ​នេះ​ភ្ញាក់ផ្អើល​ ខណៈ​មានច្បាប់​គ្រប់គ្រង​កាំភ្លើង​តឹងរ៉ឹង​បំផុត​នៅ​គ្រប់​ទីកន្លែង​។​ ​ជាមួយគ្នានេះលោក Biden បាន​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុនលោក Kishida Fumio និង​បាន​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​មរណភាព​របស់លោក​ Abe អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​។មេដឹកនាំ​ទាំងពីរ​បាន​សន្ទនា​តាម​ទូរស័ព្ទ​រយៈពេល​ ១០​នាទីនៅ​ម៉ោង ​៨​ព្រឹក​ថ្ងៃ​សៅរ៍​នេះម៉ោង​ក្នុងប្រទេស​ជប៉ុន​។ ​លោក Biden ដែល​កំពុង​ដោះស្រាយ​ការបាញ់ប្រហារ​ កើតមាន​ជាច្រើន​នៅ​សហរដ្ឋអាមេរិកបាន​និយាយថា ការពិត រឿង​មួយ​នេះ​បានធ្វើឱ្យ​ខ្ញុំ​ចាប់អារម្មណ៍​ថា នេះ​ជាការ​ប្រើប្រាស់​អាវុធ​លើកដំបូង​ដើម្បី​សម្លាប់​មនុស្ស​នៅ​ប្រទេស​ជប៉ុន៕អត្ថបទ៖ ប៊ុនថន

នគរបាល​ក្រុង ​Nara ពិនិត្យ​សន្តិសុខ​ឡើងវិញ​ក្រោយ​ឃាតកម្ម​លើ​លោក Abe

2022/07/09 11:12:58 am        1582
​ជប៉ុន៖ នគរបាល​ក្រុង Nara ភាគ​ខាងលិច​ប្រទេស​ជប៉ុន​បាន​និយាយ​ថា ​ពួកគេ​នឹង​ពិនិត្យឡើងវិញ​នូវ​ការរៀបចំ​សន្តិសុខ​សម្រាប់​អតីត​នាយករដ្ឋមន្ត្រី​លោក Shinzo Abe បន្ទាប់ពី​លោក​ត្រូវ​បាន​គេ​បាញ់​សម្លាប់​កាលពី​ថ្ងៃ​សុក្រ​។ ជនសង្ស័យ​អាយុ 41ឆ្នាំឈ្មោះ Yamagami Tetsuya រស់នៅក្នុង​ទីក្រុង Nara ត្រូវបាន​ចាប់ខ្លួន​នៅ​កន្លែង​កើត​ហេតុ​ បន្ទាប់ពី​បាន​បាញ់​ប្រហារ​លោក Abe ដែល​កំពុង​ថ្លែង​ទៅកាន់​មនុស្ស​ជាច្រើន​ ជា​ផ្នែក​នៃ​យុទ្ធនាការ​បោះឆ្នោត​។ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ល្ងាច​ថ្ងៃ​សុក្រ នគរបាល​ក្រុង ​Nara បាន​និយាយ​ថា ពួកគេ​បាន​បង្កើត​ក្រុមការ​ងារ​​ដែល​មាន​សមាជិក​ចំនួន 90នាក់ ហើយ​នឹង​ស៊ើប​អង្កេត​លើ​ករណី​ឃាត​កម្ម​នេះ​។​ ក្រុម​មន្ត្រី​បាន​និយាយ​ថា ពួកគេ​បាន​ដឹង​អំពី​ដំណើរ​ទស្សនកិច្ច​របស់​លោក Abe មកកាន់​ទីក្រុង Nara កាល​ពី​ពេល​ល្ងាច​មុន​ពេល​លោក​មកកាន់​ទីក្រុង​នេះ ប៉ុន្តែ​រឿងនេះ​នៅ​តែ​មាន​ពេល​មិន​គ្រប់​គ្រប់គ្រាន់ ​ក្នុង​ការ​ត្រៀម​រៀបចំ​សន្តិសុខ​ដ៏​ចាំបាច់​។ នគរបាល​បាន​និយាយ​ថា ជនសង្ស័យ​បាន​សារ​ភាព​ថាបាន​បាញ់​​លោក Abe ដោយ​ខឹងសម្បា​រលើ​អង្គការ​សាសនា​មួយ ដែល​ជន​នេះ​ជឿ​ថា ​អតីត​នាយករដ្ឋមន្ត្រី​លោក ​Abe មាន​ជាប់​ពាក់ព័ន្ធ​។ Yamagami បាន​ប្រាប់​នគរបាល​ថា ម្តាយ​របស់​គាត់​បាន​ចូលរួម​ជាមួយ​អង្គការ​នេះ ហើយ​បាន​បរិច្ចាគ​ប្រាក់​ជាច្រើន ប៉ុន្តែ​បណ្តាលឱ្យមាន​បញ្ហា​ធ្ងន់ធ្ងរ​ដល់​គ្រួសារ​របស់គាត់​។ នគរ​បាល​បាន​ដកស្រង់​សម្តី​ជននេះ​ថា គាត់​បានដឹង​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក Abe មកកាន់​ទីក្រុង Nara តាម​បណ្តាញ​អ៊ីនធឺណិត ហើយ​គាត់​បានមក​កន្លែង​កើតហេតុ​តាម​រថភ្លើង​។ក្រុមមន្ត្រី​និយាយថា កាំភ្លើង​កែច្នៃ​ប្រើ​សម្រាប់​សម្លាប់​លោក Abe មាន​ប្រវែង​ប្រហែល ៤០​សង់ទីម៉ែត្រ​។ នគរបាលបាន​ឆែកឆេរ​លំនៅឋាន​របស់​ជនសង្ស័យ ហើយ​ដកហូត​បាន​លោហៈ​កែច្នៃ និង​កាំភ្លើង​ឈើ​ជាច្រើន​ដើម ដែល​ស្រដៀង​ទៅនឹង​កាំភ្លើង​ដែល​បាន​ប្រើ​ក្នុងការ​វាយប្រហារ​។ នគរបាល​បាន​ដកស្រង់​សំដី​របស់ Yamagami ដោយបាន​និយាយ​ថា គាត់​បាន​បម្រើការ​ជាមួយ​កងកម្លាំង​ស្វ័យការពារ​រយៈពេល 3ឆ្នាំ​រហូតដល់​ឆ្នាំ2005 ហើយ​បច្ចុប្បន្ន​គាត់​គ្មាន​ការងារ​ធ្វើ​នោះទេ​។ លោក Abe អាយុ 67ឆ្នាំ​បាន​ដួល​ទៅលើ​ដី ហើយ​ត្រូវបាន​គេ​ឃើញ​ហូរឈាម បន្ទាប់ពី​លោក​ត្រូវបាន​គេ​បាញ់​ពី​ខាងក្រោយ​នៅ​ម៉ោង 11:30ម៉ោង​ក្នុង​តំបន់ ខណៈ​លោក​កំពុង​ថ្លែង​នៅមុខ​ស្ថានីយ​រថភ្លើងក្នុង​ទីក្រុង Nara ភាគ​ខាងលិច នៅពេល​កំពុង​ធ្វើ​យុទ្ធនាការ​សម្រាប់​ការបោះឆ្នោត​សភា​ជាន់ខ្ពស់​នៅ​ថ្ងៃអាទិត្យ​។ ការបាញ់ប្រហារ​ចំនួន​ពីរ​គ្រាប់​ត្រូវ​បាន​គេ​ឮ ហើយ​គេ​បានឃើញ​ឈាម​ហូរ​នៅលើ​អាវ​របស់លោក Abe៕អត្ថបទ៖ ប៊ុនថន

កម្ពុជាប្រកាសកាន់ទុក្ខចំពោះមរណភាពឯកឧត្តម ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន នៅថ្ងៃអាទិត្យទី១០ ខែកក្កដា

2022/07/09 08:10:56 am        1057
ភ្នំពេញ៖  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ថ្លែងសារពិសេសនៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និងប្រកាសអោយប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសកាន់ទុក្ខផ្លូវការរយៈពេល១ថ្ងៃ​ ចំពោះមរណភាព​ឯកឧត្តម ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន គឺនៅថ្ងៃអាទិត្យទី១០ ខែកក្កដា​ ឆ្នាំ២០២ និងបង្ហូតទង់ជាតិពាក់កណ្តាលដង។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា មរណភាពរបស់ឯកឧត្តម ស៊ិនហ្សូ អាបេ មិនត្រឹមតែជាការបាត់បង់ ការតក់ស្លុតរន្ធត់ និងអាឡោះអាល័យសម្រាប់តែប្រជាពលរដ្ឋជប៉ុនប៉ុណ្ណោះ តែក៏ជាក្តីរន្ធត់ ក្តីសោកស្តាយ សម្រាប់ប្រជាពលរដ្ឋកម្ពុជា ​និងប្រជាជនពិភពលោកផងដែរ។ក្នុងមនោសញ្ចេតនាដ៏ជ្រាលជ្រៅ និងស្និទ្ធស្នាលបំផុតរវាងរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ​ជាមួយឯកឧត្តម ស៊ីនហ្សូអាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អាបេ បានប្រឹងប្រែងយ៉ាងខ្លាំងជំរុញទំនាក់ទំនងរវាងជប៉ុន និងកម្ពុជា រហូតក្លាយទៅជាដៃគូយុទ្ធសាស្ត្រនៅឆ្នាំ២០១៣។ អាបេ បានជំរុញនូវការផ្តល់ជំនួយគាំទ្រដល់ការអភិវឌ្ឍគ្រប់វិស័យនៅកម្ពុជា រួមទាំងហេដ្ឋារចនាសម្ព័ន្ធផងដែរ៕

Breaking News: អតីតនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe បានទទួលមរណភាពហើយ

2022/07/08 04:04:46 pm        754
ភ្នំពេញ៖ យោងតាមទីភ្នាក់ងារព័ត៌មានជប៉ុន NHKបានឲ្យដឹងថា អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក SHINZO ABE ត្រូវបានប្រកាសថាបានទទួលមរណភាពហើយ បន្ទាប់ពីត្រូវបានបាញ់ប្រហារកាលពីព្រឹកមិញនេះ។

អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ថ្លែង​ថា ពិភពលោក​របស់​យើង​កំពុង​មាន​បញ្ហា​ធំ​

2022/07/08 02:49:50 pm        991
​UN៖ អគ្គលេខាធិការ​អង្គការសហប្រជាជាតិលោក Antonio Guterres បាន​អំពាវនាវ​ឱ្យមាន​ពហុភាគី​និយមរវាង​បណ្តា​ប្រទេស និង​ប្លុក​ទាំងអស់​នៅ​ជុំវិញ​ពិភពលោក ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​កំពុង​កើតមានឡើង រួមទាំង​ជំងឺ​រាតត្បាត​នៃ​វីរុស​ឆ្លង បម្រែបម្រួល​អាកាសធាតុ និង​ការវាយលុក​រប​ស់រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​។លោក​បាន​ថ្លែង​បែបនេះ​នៅ​ទីក្រុង​ញូវយ៉ក ជា​កន្លែង​ដែល​លោក​ជួប​ជាមួយ​មន្ត្រី​សហភាព​អឺរ៉ុប រួមទាំង​ប្រធាន​គណៈ​កម្មការ​អឺរ៉ុប​លោកស្រី Ursula von der Leyen។​ ​អង្គការសហប្រជាជាតិ​បាន​ព្រមាន​ថា ការ​ឡើងថ្លៃ​ស្បៀងអាហារ ប្រេងឥន្ធនៈ និង​ជី បង្កឡើង​ដោយសង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន កំពុង​គំរាមកំហែង​ជំរុញ​ឲ្យ​ប្រទេស​នានា​នៅលើ​ពិភពលោក​ធ្លាក់ចូល​ទៅក្នុង​គ្រោះ​ទុរ្ភិក្ស នាំមក​នូវ​ភាព​អស្ថិរភាព​ពិភពលោក ការធ្វើ​អន្តោប្រវេសន៍​ច្រើនក្នុង​ទំហំ​ដែល​មិន​ធ្លាប់មាន​ពីមុនមក​។​ ​ថ្លែង​ជាមួយ​លោក Guterres លោកស្រី Von der Leyen បាន​ថ្លែងអំណរគុណ​ដល់​អង្គកា​រ​សហប្រជាជាតិ​ សម្រាប់​ការងារ​ដែល​មិនចេះ​នឿយហត់​ក្នុងការ​ព្យាយាម​បង្កើត​ដំណោះស្រាយ​ សម្រាប់​ការនាំចេញ​គ្រាប់​ធញ្ញជាតិ​អ៊ុយ​ក្រែ​ន​តាម​ច្រក​សមុទ្រ​ខ្មៅ​។​អ៊ុយ​ក្រែ​ន​គឺជា​ប្រទេស​នាំចេញ​ស្រូវ​សាលី ពោត និង​ប្រេង​ផ្កាឈូករ័ត្ន​ធំ​បំផុត​មួយ​ក្នុងចំណោម​ប្រទេស​លើ​ពិភព​លោក ប៉ុន្តែ​ការវាយលុក​របស់​រុស្ស៊ី​បាន​បញ្ឈប់​លំហូរ​នាំចេញ​ភាគច្រើន ដែល​បង្ក​ហា​នី​ភ័យ​ដល់​ការផ្គត់ផ្គង់​ស្បៀងអាហារ​ដល់​ប្រទេស​កំពុងអភិវឌ្ឍន៍​ជាច្រើន ជាពិសេស​នៅ​ទ្វីបអាហ្វ្រិក​។ ​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​បានលើកឡើង​ពី​ការបិទច្រក​របស់​កង​ទ័ពជើងទឹក​រុស្ស៊ី​នៅ​កំពង់ផែ​របស់ខ្លួន ខណៈដែល​រុស្ស៊ី​បាន​អះអាងថា គ្រាប់មីន​នៅ​សមុទ្រ​អ៊ុយ​ក្រែ​ន​បាន​រារាំង​សកម្មភាព​សុវត្ថិភាព​នៃ​ការនាំចេញ​កសិផល៕អត្ថបទ៖ ប៊ុនថន

ពិភពលោក​បង្ហាញ​ប្រតិកម្ម ក្រោយ​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​រង​ការ​បាញ់​ប្រហារ​

2022/07/08 12:58:52 pm        2285
​ជប៉ុន៖ យោងតាម​ក្រុមមន្ត្រី​បាន​ឲ្យ​ដឹងថា លោក Shinzo Abe អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​ត្រូវ​បាន​រង​ការ​បាញ់​ប្រហារ ខណៈ​កំពុង​ធ្វើ​យុទ្ធនាការ​នៅ​ក្នុង​ទីក្រុង Nara ភាគ​ខាងលិច។​ ​ការវាយប្រហារ​នៅ​ថ្ងៃ​សុក្រ​នេះ​បាន​ធ្វើ​ឲ្យ​មាន​ភាព​តក់ស្លុត និង​ការ​ថ្កោល​ទោស​ជាច្រើន​នៅ​ក្នុង​ពិភពលោក។ ​លោកនាយក​រដ្ឋមន្ត្រី​អូស្ត្រាលី Anthony Albanese បាន​និយាយ​ថា ព័ត៌មាន​ដ៏​រន្ធត់​ពី​ប្រទេស​ជប៉ុន​ដែល​ថា អតីត​នាយករដ្ឋមន្ត្រី Shinzo Abe ត្រូវ​រង​ការ​បាញ់​ប្រហារ ​អារម្មណ៍​របស់​យើង​គឺ​នៅ​ជាមួយ​ក្រុម​គ្រួសារ​របស់​លោក Abe និង​ប្រជាជន​ជប៉ុន​នៅ​ពេល​នេះ​។ ​ឯកអគ្គរដ្ឋទូត​អាមេរិក​លោក Rahm Emanuel បាន​និយាយ​ថា យើងទាំងអស់គ្នា​ពិតជា​សោក​សៅ និង​រន្ធត់​ណាស់ ដោយសារតែ​ការ​បាញ់​ប្រហារ​ទៅលើ​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន Abe Shinzo​។លោក Abe គឺជា​មេដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​ជប៉ុន និង​ជា​សម្ព័ន្ធមិត្ត​ឥត​ងាករេ​របស់​សហរដ្ឋអាមេរិក​។ រដ្ឋាភិបាល​អាមេរិក និង​ប្រជាពលរដ្ឋ​អាមេរិក​កំពុង​បួងសួង​សុំ​ឲ្យ​លោក Abe មាន​សុវត្ថិភាព​រួចផុត​ពី​គ្រោះថ្នាក់​។ ​ហើយ​ភាព​អាណិត​អាសូរ​របស់​យើង​នឹង​ស្ថិតនៅ​ជាមួយ​គ្រួសារ​របស់​លោក និង​ប្រជាជន​ជប៉ុន​។ ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ឥណ្ឌូនេស៊ី​លោកស្រី Teuku Faizasyah បាន​បង្ហាញ​ការ​អាណិត​អាសូរ​យ៉ាង​ខ្លាំង ជួស​មុខ​ឲ្យ​ក្រុម​រដ្ឋមន្ត្រីការបរទេស G20 ចំពោះ​លោក Abe​៕អត្ថបទ៖ សុខមាន

BREAKING NEWS៖ អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe រងការបាញ់ប្រហារអំឡុងថ្លែងសុន្ទរកថា និងបុរសម្នាក់ត្រូវបានចាប់ខ្លួន

2022/07/08 11:14:30 am        2765
ជប៉ុន៖ សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe ត្រូវបានរងការបាញ់ប្រហារ និងមានឈាមហូរនៅអំឡុងយុទ្ធនាការមួយក្នុងតំបន់ Nara ក្នុងប្រទេសជប៉ុនភាគខាងលិចនៅព្រឹកថ្ងៃសុក្រនេះ។ នគរបាលបានចាប់ខ្លួនបុរសម្នាក់នៅកន្លែងកើតហេតុភ្លាមៗ ក្រោយការបាញ់ប្រហារ។ លោក Abe ត្រូវគេបារម្ភថាអាចនឹងស្លាប់។ សារព័ត៌មានមួយចំនួនរួមទាំងទីភ្នាក់ងារសារព័ត៌មាន Kyodo បាន​និយាយនៅថ្ងៃសុក្រនេះថា អតីតនាយករដ្ឋមន្ត្រីត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារ ក្នុង​នោះ​ទាំង​សារព័ត៌មាន Kyodo និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ NHK របស់ជប៉ុនបានរាយ​ការណ៍​ពីសំឡេង​ផ្ទុះ​ដែល​ទំនងជាការផ្ទុះគ្រាប់កាំភ្លើង។ សារព័ត៌មានខាងលើបាននិយាយថា លោក Abe បានដួលសន្លប់ ហើយក្រុមមនុស្សដែលទៅជួយដំបូងបានដឹកលោកទៅមន្ទីរពេទ្យ ដោយបន្ថែមថា លោក Abe មានឈាមហូរចេញពី-ក- ហើយក្រុមអាជ្ញាធរនិយាយថា លោកបានដួលសន្លប់៕អត្ថបទ៖ សុខមាន

ប្រមុខការទូតកម្ពុជា-ឡាវ សន្យារួមគ្នាលើកកម្ពស់វិស័យសេដ្ឋកិច្ច នៃប្រទេសទាំងពីរឲ្យកាន់តែប្រសើរ

2022/07/08 11:03:41 am        651
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងសាលើមសៃ គុំម៉ាស៊ីត ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានសន្យារួមគ្នា ខិតខំធ្វើយ៉ាងណាជំរុញវិស័យសេដ្ឋកិច្ចរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ខណៈបច្ចុប្បន្ននៅមានកម្រិតនៅឡើយនោះ។ ការសន្យារវាងប្រមុខការទូតនៃប្រទេសទាំងពីរនេះ គឺបានធ្វើឡើងនៅក្នុងកិច្ចប្រជុំលើកទី១៤ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (14th JCBC) កម្ពុជា និងឡាវ នៅសណ្ឋាការសុខាភ្នំពេញ កាលពីរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ស្តីពីលទ្ធផលនៃកិច្ចប្រជុំខាងលើនេះ បានឲ្យដឹងថា ភាគីទាំងពីរ(កម្ពុជា-ឡាវ)បានកត់សម្គាល់ដោយការពេញចិត្តចំពោះការកើនឡើង នៃពាណិជ្ជកម្មទ្វេភាគីក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ទោះបីជាមានវិបត្តិកូវីដ-១៩ ក៏ដោយ។តាមសេចក្តីប្រកាសបានបញ្ជាក់ទៀតថា អង្គប្រជុំបានឯកភាពលើសារសំខាន់នៃការធ្វើការឲ្យកាន់តែជិតស្និតបន្ថែមទៀត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចនេះ រួមទាំងរៀបចំសកម្មភាពរួមគ្នា ដូចជាការផ្តូរផ្តងធុរកិច្ច ការតាំងពិរពណ៌ និងសិក្ខាសាលា«ដើម្បីលើកកម្ពស់កាលានុវត្តភាពពាណិជ្ជកម្មរវាងកម្ពុជា-ឡាវ ទន្ទឹមនឹងការជំរុញសកម្មភាពវិនិយោគទៅវិញទៅមករវាងប្រទេសទាំងពីរ»។ នៅក្នុងកិច្ចប្រជុំភាគីទាំងពីរក៏បានសន្យាជាថ្មីម្តងទៀតផងដែរ ចំពោះវិស័យសន្តិសុខដោយភាគី ទាំងពីរព្រមព្រៀងគ្នាបង្កើនការត្រួតពិនិត្យព្រំដែននៅក្នុងដែនដីរៀងៗខ្លួន និងចាត់វិធានការឲ្យបានទាន់ពេលវេលា ដើម្បីទប់ស្កាត់នូវរាល់បទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ តាមរយៈសកម្មភាពយាមល្បាត ដើម្បីទប់ស្កាត់ ត្រួតពិនិត្យ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ការកាប់ឈើ និងការបរបាញ់ខុសច្បាប់ និងបទ ល្មើសផ្សេងៗទៀតនៅតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ។ តាមរយៈសេចក្តីប្រកាសព័ត៌មាននេះដែរ ប្រមុខការទូតកម្ពុជា និងឡាវ ក៏បានពិភាក្សាគ្នា និងឯកភាពគ្នាលើចំណុចសកម្មភាពជាច្រើនពាក់ព័ន្ធនឹងកិច្ចការព្រំដែន ជាពិសេសការជំរុញឲ្យភាគីទាំងពីរពន្លឿនការបញ្ចប់ការចរចាពាក់ព័ន្ធនឹងផ្នែកមួយនៃខ្សែព្រំដែនដែលមិនទាន់បោះបង្គោលចំនួន១៤ភាគរយ ដើម្បីធ្វើការកសាងខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរផងដែរ។ភាគីទំាងពីរក៏បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងភាពជាដៃគូឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដើម្បីលើកម្ពស់ការអភិវឌ្ឍជាតិ និងសុខុមាលភាពរបស់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងសកលលោកដ៏គួរឲ្យព្រួយបារម្ភនាពេលបច្ចុប្បន្ន ជាពិសេសគឺជំងឺកូវីដ-១៩នេះតែម្តង៕ (អត្ថបទ៖បាន ចក់ )

BREAKING NEWS៖ របាយការណ៍៖ អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe រងការបាញ់ប្រហារអំឡុងថ្លែងសុន្ទរកថា

2022/07/08 11:02:10 am        11575
ជប៉ុន៖ សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe ត្រូវបានរងការបាញ់ប្រហារ និងមានឈាមហូរនៅអំឡុងយុទ្ធនាការមួយក្នុងតំបន់ Nara ក្នុងប្រទេសជប៉ុនភាគខាងលិចនៅព្រឹកថ្ងៃសុក្រនេះ។សារព័ត៌មានមួយចំនួនរួមទាំង ទីភ្នាក់ងារសារព័ត៌មាន Kyodo បាននិយាយនៅថ្ងៃសុក្រនេះថា អតីតនាយករដ្ឋមន្ត្រីត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារ ក្នុងនោះទាំងសារព័ត៌មាន Kyodo និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ NHK របស់ជប៉ុនបានរាយការណ៍ពីសំឡេងផ្ទុះដែលទំនងជាការផ្ទុះគ្រាប់កាំភ្លើង។ សារព័ត៌មានខាងលើបាននិយាយថា លោក Abe បានដួលសន្លប់ ហើយក្រុមមនុស្សដែលទៅជួយដំបូងបានដឹកលោកទៅមន្ទីរពេទ្យដោយបន្ថែមថា លោក Abe មានឈាមហូរចេញពី-ក- ហើយក្រុមអាជ្ញាធរនិយាយថា លោកបានដួលសន្លប់៕អត្ថបទ៖ សុខមាន

លោក Putin និយាយថា បើ​លោកខាងលិច​ចង់​បំបាក់​រុស្ស៊ី​ក្នុង​សមរភូមិឲ្យ​សាក​មើលទៅ​

2022/07/08 10:30:05 am        1460
រុស្ស៊ី៖ ​លោក​ប្រធានាធិបតី Vladimir Putin បាន​ប្រជែង​លោកខាងលិច​ក្នុងការ​ព្យាយាម​កាច់​បំបាក់​រុស្ស៊ី​នៅ​លើ​សមរភូមិ ដោយ​និយាយ​ថា ការអន្តរាគមន៍​រប​ស់​រុស្ស៊ី​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន បាន​បញ្ជាក់​ការផ្លាស់ប្ដូរ​ទៅរក​ពិភពលោក​មាន​ប៉ូល​ច្រើន​។ ​មេដឹកនាំ​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា រុស្ស៊ី​បាន​ចាប់ផ្ដើម​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន និង​ហាន​តតាំង​ជាមួយ​លោកខាងលិចដើម្បី​ឲ្យ​ពួកគេ​បរាជ័យ​ក្នុង​សង្គ្រាម ខណៈ​ដែល​បាន​ទទូច​ផង​ដែរ​ថា ​ក្រុង ​Moscow នៅតែ​បើក​ចិត្ត​ទទួលយក​ការចរចា​សន្តិភាព​។​ នៅ​ក្នុង​សន្ទរកថា​ដ៏​ម៉ឺងម៉ាត់​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​ទៅកាន់​ក្រុម​មេដឹកនាំ​សភា​រយៈពេល​ជាង ​៤​ខែ​ក្នុង​ការ​វាយលុក​របស់​ក្រុង Moscow លើ​ប្រទេស​អ៊ុយ​ក្រែ​ន លោក Putin បាន​និយាយ​ថា លទ្ធភាព​សម្រាប់​ការចរចានឹង​កាន់តែ​លំបាក​ឡើង ​នៅពេលដែល​សង្គ្រាម​នេះ​អូសបន្លាយ​កាន់តែ​យូរ​។​លោក Putin និយាយថា ថ្ងៃនេះ​យើង​បាន​លឺ​ថា​ បស្ចិម​លោក​ចង់​កាច់​បំបាក់​យើង​នៅ​លើ​សមរភូមិ។ តើ​អ្នក​អាច​និយាយ​អ្វី​បាន​ខ្លះ?​។ ដូច្នេះ​ឲ្យ​ពួកគេ​សាក​មើល​ទៅ​។ ​លោក​ថា យើង​បាន​លឺ​ច្រើនដង​មក​ហើយ​ថា ​ប្រទេស​លោកខាងលិច​ចង់​វាយប្រហារ​យើង​ដល់​ទី​បញ្ចប់​នៅ​ក្នុង​ទឹកដី​របស់​អ៊ុយ​ក្រែ​ន។ នេះ​ជា​សោកនាដកម្មសម្រាប់​ប្រជាពលរដ្ឋ​អ៊ុយ​ក្រែ​ន ប៉ុន្តែ​ទំនងជា​អ្វីៗ​គ្រប់យ៉ាង​កំពុង​បោះជំហាន​ទៅ​រក​ចំណុច​នោះ​ហើយ​។ ​រុស្ស៊ី​បាន​ចោទប្រកាន់​លោក​ខាង​លិច​ពី​បទ​ដុត​បញ្ឆេះ​ឲ្យ​មាន​សង្គ្រាម​តំណាង​ប្រឆាំង​ក្រុង Moscow​ ដោយ​ប្រើ​ទណ្ឌកម្ម​បំផ្លិចបំផ្លាញ​សេដ្ឋកិច្ច​របស់​រុស្ស៊ី និង​បង្កើន​ការ​ផ្គត់ផ្គង់​អាវុធ​ទំនើប​ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បុរស ២នាក់ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារនៅអង់គ្លេស សម្រាប់ការធ្វើចារកម្មឲ្យចិន
06/19/2026 07:06 PM
អង្គការ WMO ៖ មនុស្សជាង ៣ពាន់នាក់ បានស្លាប់ដោយសារអាកាសធាតុអាក្រក់នៅទ្វីបអាហ្វ្រិក
06/19/2026 07:06 PM
អាកាសធាតុក្តៅវាយប្រហារតំបន់ជាច្រើននៅប្រទេសអាល្លឺម៉ង់ ពេលដែលសីតុណ្ហភាពនឹងកើនឡើងដល់ ៣៨អង្សាសេ
06/19/2026 07:06 PM
ស្រ្តីជាម្តាយរស់នៅក្នុងទីក្រុង Dubai ស្វាគមន៍បំរាមព័ត៌មានសង្គមសម្រាប់ក្មេងក្រោមអាយុ ១៥ឆ្នាំ របស់អារ៉ាប់រួម
06/19/2026 07:06 PM
EU បញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះអ៊ុយក្រែន និងជំរុញរុស្ស៊ីឲ្យ​ឈាន​ដល់​ឈប់បាញ់
06/19/2026 07:06 PM
បង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
06/19/2026 06:06 PM
រដ្ឋមន្ត្រីសន្តិសុខជាតិអ៊ីស្រាអែល៖ លីបង់ទាំងមូល​ត្រូវតែឆេះសន្ធោសន្ធៅ​ ក្រោយ​ទាហានត្រូវបានសម្លាប់
06/19/2026 06:06 PM
ទឹកជំនន់ដ៏គំហក់បានបំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋជាច្រើនខ្នងនៅភាគខាងជើងអេស្ប៉ាញ
06/19/2026 06:06 PM
វិចិត្រករឥណ្ឌាឧទ្ទិសចម្លាក់ដីខ្សាច់ដល់កិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិកនិងអ៊ីរ៉ង់
06/19/2026 06:06 PM
រដ្ឋមន្រ្តីអង់គ្លេសជំរុញឲ្យអ៊ីស្រាអែលដកទ័ពចេញពីតំបន់ភាគខាងត្បូងលីបង់ដើម្បីឲ្យពលរដ្ឋវិលត្រឡប់ទៅផ្ទះវិញ
06/19/2026 06:06 PM