សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតអបអរសាទរ  ថ្វាយសម្តេចព្រះវររាជមាតាជាតិខ្មែរ ត្រូវបានសហគមន៍ OB-PS ថ្វាយនូវពានសមាជិកភាពកិត្តិយសជើងឯក “Champions Award”
កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណា​លើកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរី (FTA)
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្រាបបង្គំអបអរសាទរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលទទួលបានការថ្វាយ «ពានសមាជិកភាពជើងឯក» ពី OB-PS

ព័ត៌មានសំខាន់ៗ

លោក Putin ថ្កោលទោស​មហិច្ឆតា​ចក្រពត្តិ​របស់​សម្ព័ន្ធ​ណា​តូ ខណៈ​ព្រមាន​ហ្វាំ​ង​ឡង់​ និង​ស៊ុយអែត​

2022/06/30 10:07:48 am        1185
​រុស្ស៊ី៖ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ថ្កោលទោស​មហិច្ឆតា​ចក្រពត្តិ​របស់​សម្ព័ន្ធ​យោធា​ណា​តូ ដោយ​ចោទប្រកាន់​សម្ព័ន្ធ​យោធា​នេះ​ថា ​កំពុង​ព្យាយាម​បង្ហាញ​ឧត្ដមភាព​របស់​ខ្លួន​តាម​រយៈ​ជម្លោះ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ ​​មេដឹកនាំ​រុស្ស៊ី​រូប​នេះ​ក៏បាន​និយាយ​ផង​ដែរ​កាលពី​ថ្ងៃ​ពុធ​ថា លោក​នឹង​ឆ្លើយតប បើ​សម្ព័ន្ធ​ណា​តូ​ពង្រាយ​កងទ័ព និង​ហេដ្ឋារចនាសម្ព័ន្ធ​យោធា​នៅ​ក្នុង​ប្រទេស​ហ្វាំ​ង​ឡង់ និង​ស៊ុយអែត បន្ទាប់ពី​ប្រទេស​នៅ​អឺរ៉ុប​ខាងជើង​ទាំង​២ ​បាន​ចូល​ជា​សមាជិក​សម្ព័ន្ធ​យោធា​មួយ​នេះ​។ ​លោក Putin បានធ្វើ​សេចក្ដី​អត្ថាធិប្បាយ​បែបនេះ មួយថ្ងៃ​បន្ទាប់ពី​ប្រទេស​ទួរគី​ដែល​ជា​សមាជិក​សម្ព័ន្ធ​យោធា​បាន​ដក​សិទ្ធិ​វ៉េតូ ​(veto)​ របស់​ខ្លួន ជា​ការ​បើកភ្លើង​ខៀវ​ឲ្យ​ហ្វាំ​ង​ឡង់ និង​ស៊ុយអែត​ចូល​ជា​សមាជិក​សម្ព័ន្ធ​យោធា​មួយ​នេះ នៅ​ពេល​ប្រទេស​ទាំង​៣​ បាន​ព្រមព្រៀង​ការពារ​សន្តិសុខ​ឲ្យ​គ្នា​ទៅវិញទៅមក​។ ​លោក Putin បាន​ប្រាប់​ទូរទស្សន៍​រដ្ឋ​រុស្ស៊ី បន្ទាប់ពី​ការពិភាក្សា​ជាមួយ​បណ្ដា​មេដឹកនាំ​ក្នុង​តំបន់​នៅ​ក្នុង​ប្រទេស​តួ​ក​មិន​នី​ស្ថាន ដែល​ជា​រដ្ឋ​អតីត​សហភាពសូវៀត​នៅ​អាស៊ី​កណ្ដាលថា ទោះ​ហ្វាំ​ង​ឡង់ និង​ស៊ុយអែត​ចូល​ជា​សមាជិក​សម្ព័ន្ធ​ណា​តូ​ក៏ដោយ ក៏​មិន​ប៉ះពាល់​ដល់​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន​ដែរ បើ​ពួកគេ​ចង់​ចូល​ណា​តូ​ក៏​ចូល​ចុះ​។ ​លោក​ថា ប៉ុន្តែ​ពួកគេ​ត្រូវតែ​យល់ថា​ គ្មាន​ការ​គំរាម​កំហែង​ពីមុន ហើយ​ឥឡូវ​ប្រសិន​កងទ័ព​ស្រួច និង​ហេដ្ឋារចនាសម្ព័ន្ធ​យោធា​ត្រូវ​បាន​ដាក់ពង្រាយ​នៅ​ទីនោះ យើង​នឹង​ត្រូវ​ឆ្លើយតប និង​បង្កើត​ការ​គំរាមកំហែង​ដូចគ្នា​សម្រាប់​ដែនដី​នានា ដែល​រង​ការ​គំរាមកំហែង​ចំពោះ​យើង​៕អត្ថបទ៖ សុខមាន

សម្ដេចតេជោ៖ កម្ពុជាសម្រេចបានជោគជ័យលើការប្រយុទ្ធប្រឆាំងកូវីដ-១៩ គឺអនុវត្តអភិក្រមផ្ការីក

2022/06/30 09:44:25 am        558
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងប្រាប់តំណាងអង្គការសុខាភាពពិភពលោក (WHO)ថា ការដែលកម្ពុជាសម្រេចបានជោគជ័យលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គឺអនុវត្តអភិ ក្រមផ្ការីក។ក្នុងពេលអនុញ្ញាតឱ្យឯកឧត្ដមបណ្ឌិត តាកេស៊ី កាសៃ (Takeshi kasai) នាយកប្រចាំតំបន់អាស៊ីប៉ាស៊ី ហ្វិក នៃអង្គការសុខភាពពិភព (WHO) ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃ ទី៣០ ខែមិថុនានេះ តបនឹងការវាយតម្លៃរបស់ឯកឧត្ដម Takeshi kasai ចំពោះជោគជ័យ​ស្ទើរគ្រប់​វិស័យរបស់កម្ពុជាជាពិសេសការទប់ស្កាត់ជំងឺកូវីដ-១៩ សម្ដេចតេជោ បានចែករំលែកបទពិសោធន៍ អំពីការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ តាមរយៈអភិក្រមផ្ការីក ហើយនៅពេលនេះ កម្ពុជា កំពុងលើក​ទឹកចិត្តឱ្យប្រជាពល រដ្ឋបន្តចាក់ដូសជំរុញ ព្រោះថាការចាក់ត្រឹមតែដូសមូលដ្ឋាន គឺមិនទាន់គ្រប់គ្រាន់ទេ សម្រាប់ការទប់ស្កាត់ ជំងឺកូវីដ-១៩ ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ។សម្ដេចតេជោ បានរំលឹកចំពោះករណីចុះចតកប៉ាល់ westerdam ប្រសិនបើកម្ពុជា មិនឱ្យចូលចត ទេ នោះប្រជាជននៅលើនាវា ​នឹងអាចស្លាប់ដោយសារអស់ទឹក អស់ស្បៀង នៅពេលដែលអ្នកនៅលើ កប៉ាល់នោះ មិនមានជំងឺកូវីដ១៩។ ការអនុញ្ញាតឱ្យកប៉ាល់ western dam ចូលចតជាទឹកចិត្ត​មនុស្សធម៌ របស់កម្ពុជា ដែលមិនអាចរារែក ទោះមានហានិភ័យ​យ៉ាងណាក៏ដោយ។នៅក្នុងជំនួបនេះ ឯកឧត្ដម Takeshi បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តមសូម សម្ដែងនូវការគោរពទទួលស្គាល់ចំពោះវីរភាពដឹកនាំរបស់សម្ដេចតេជោ ក្នុងការប្រយុទ្ធប្រឆាំង​ជំងឺកូវីដ-១៩ ជាមួយនឹងកិច្ចប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ និងយ៉ាងសកម្ម របស់រដ្ឋមន្ត្រីក្រសួង​សុខាភិបាល មន្ត្រីសុខាភិបាល យុវជនស្ម័គ្រចិត្ត និងប្រជាជនកម្ពុជា។ឯកឧត្តម បានបន្ថែមថា ឯកឧត្តមសូមគោរពសម្ដែងការអបអរសាទរជូនចំពោះសម្ដេចតេជោ និង រាជរដ្ឋាភិបាលកម្ពុជា​ ដែលទទួលបានជោគជ័យក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ មានចំណុចបី ដែលអាចឯកឧត្តមធ្វើការកត់សម្គាល់៖ ១. កម្ពុជាដើរតួជាគំរូនៅក្នុងក្របខ័ណ្ឌតំបន់ និងពិភព លោក ក្នុងការចាក់វ៉ាក់សាំងជូនប្រជាជន។ ២. កម្ពុជា ជាប្រទេសគំរូ ក្នុងការតាមដាន និងឆ្លើយតបយ៉ាង ទាន់ពេលវេលាទៅនឹងការវិវត្តរបស់ជំងឺកូវីដ-១៩។ មិនតែប៉ុណ្ណោះ បានចែក​រំលែក​បទ​ពិសោធន៍ដល់ ប្រទេសដទៃផង និង៣. មានសេចក្តីរីករាយ និងថ្លែងអំណរគុណ​ជាទីបំផុត ដែលបានទទួលកប៉ាល់ westerdam ឱ្យចូលចត៕ អត្ថបទ៖ មុត សុទ្ធ

ឯកឧត្តម ជិន ម៉ាលីន ៖ ឲ្យតែឃាត់ខ្លួនសកម្មជន តែងថាជារឿងនយោបាយ តែមិនលើកច្បាប់មកនិយាយ

2022/06/29 03:04:55 pm        864
ភ្នំពេញ៖ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លើកឡើងថា ឲ្យតែមានការឃាត់ខ្លួន ឬឃុំខ្លួនសកម្មជន (គណបក្សប្រឆាំង) អង្គការសង្គមស៊ីវិល និងមេធាវីរបស់ពួកគេ តែងភ្ជាប់ទៅនឹងរឿងនយោបាយ ប៉ុន្តែមិនលើកយកសក្ខីកម្មផ្លូវច្បាប់មកនិយាយ ។ក្នុងវេទិកាពិភាក្សាស្តីពី វឌ្ឍនភាពនៃវិស័យសិទ្ធិមនុស្ស និងយុត្តិធម៌នៅកម្ពុជា នាទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ជិន ម៉ាលីន មានប្រសាសន៍ថា អង្គការសង្គមស៊ីវិល កុំភ្ជាប់បញ្ហាសិទ្ធិមនុស្ស និងរឿងនយោបាយ ក្នុងការធ្វើសកម្មភាពរបស់ខ្លួន ដោយរឿងសិទ្ធិមនុស្ស ជាបច្ចេកទេសគិតទៅលើទិដ្ឋភាពសិទ្ធិមនុស្ស ហើយការអនុវត្តច្បាប់ ជារឿងបច្ចេកទេសច្បាប់ ត្រូវគិតផ្ដោតយកចិត្តទុកដាក់លើទិដ្ឋភាពច្បាប់ អង្គហេតុ និងអង្គច្បាប់ ហើយរឿងនយោបាយ គឺជារឿងផ្សេង កុំព្យាយាមយកមកភ្ជាប់គ្នា ។ ឯកឧត្តមបន្តថា នៅពេលសកម្មជនមួយប្រព្រឹត្តិល្មើសច្បាប់ ត្រូវបានផ្ដន្ទាទោសតាមនីតិវិធីតុលាការ ដោយមានមូលដ្ឋានផ្លូវច្បាប់ ផ្អែកលើអង្គហេតុ អង្គច្បាប់ បែរជាអង្គការសង្គមស៊ីវិល រួមទាំងមេធាវី មិននាំគ្នាទៅការពារតាមផ្លូវច្បាប់ ផ្ដល់អំណះអំណាងជាសក្ខីកម្ម ដើម្បីដោះបន្ទុកទេ តែចោទថាជារឿងនយោបាយ ត្រូវដោះនយោបាយសិនបានជួយបាន ។នៅក្នុងវេទិកានេះដែរ អ្នកនាំពាក្យក្រសួងយុត្តិធម៌ ក៏បានបង្ហាញ ពីការបន្តជួបជាមួយក្រុមអង្គការសង្គមស៊ីវិល ដើម្បីពិភាក្សា និងដើម្បីយល់ចិត្តគ្នាកាន់តែច្រើនពាក់ព័ន្ធនឹងការចេញរបាយការណ៍ណាមួយ រួមទាំងពិភាក្សាលើសេចក្តីព្រាងច្បាប់ផ្សេងៗ ខណៈក្នុងវេទិកានេះ ក៏មានការចូលរួមពីមន្ត្រីអង្គការលីកាដូ សមាគមអាដហុក អង្គការខុមហ្វ្រែល និងអង្គការតម្លាភាព ជជែកពិភាក្សាគ្នា ក្នុងបញ្ហាសិទ្ធិមនុស្ស តុលាការ រួមទាំងការអនុវត្តច្បាប់ជាដើម ៕(ដោយ៖ បាន សុខរិទ្ធិ)

ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​ក៖ អាមេរិក​មិន​អាច​គ្រប់គ្រង​ព្រំដែន​របស់​ខ្លួន​បាន ក្រោយ​ជនអន្តោប្រវេសន៍​ជាង​ ៥០​នាក់​ស្លាប់

2022/06/29 02:35:44 pm        696
​ម៉ិ​ក​ស៊ិ​ក៖ លោក​ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​ក Andres Manuel Lopez Obrador បាន​និយាយ​ថា រដ្ឋាភិបាល​សហរដ្ឋអាមេរិក​កំពុង​ព្យាយាម​គ្រប់គ្រង​នៅ​តាម​ព្រំដែន​ភាគខាងត្បូង​រប​ស់​ខ្លួន ដោយ​ស្ដីបន្ទោស​ថា​ខ្វះ​ការគ្រប់គ្រង បន្ទាប់ពី​មាន​ជនអន្តោប្រវេសន៍​ជាង ​៥០​នាក់​ស្លាប់ ខណៈ​កំពុង​ត្រូវ​បាន​រត់ពន្ធ​ចូល​ទៅ​ក្នុង​ទឹកដី​សហរដ្ឋអាមេរិក ដែលជា​ករណី​រត់ពន្ធ​មនុស្ស​ដ៏​ធ្ងន់ធ្ងរ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប ​របស់​សហរដ្ឋអាមេរិក​។ ​ថ្លែង​អំឡុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​អង្គារ មួយថ្ងៃ​បន្ទាប់ពី​ជនអន្តោប្រវេសន៍​រាប់​សិប​នាក់ត្រូវ​បាន​រក​ឃើញ​ស្លាប់ ​នៅ​ក្នុង​រថយន្ត​ដឹកទំនិញ​បិទ​ជិត​មួយ​គ្រឿង​ក្បែរ​ទីក្រុង San Antonio រដ្ឋ ​Texas លោក Obrador និយាយ​ថា ​ការ​ស្លាប់​ទាំងនោះ​គឺជា​សោកនាដកម្ម​ដ៏​ធំ​បំផុត ដោយ​បន្ថែម​ថា ឧបទ្ទវហេតុ​បែបនេះ​កើតឡើង​ដោយសារ​ភាព​ក្រីក្រ ​និង​ការ​អស់សង្ឃឹម ព្រមទាំង​ភាព​ចលាចល​នៅតាម​ព្រំដែន​។​ លោក​ប្រធានាធិបតី​និយាយ​ថា ​ឧបទ្ទវ​ហេតុនេះ​កើតឡើង​ដោយសារ​មាន​ចលនា​រត់ពន្ធ​មនុស្ស ​និង​ខ្វះ​ការ​គ្រប់គ្រង ​ជាក់ស្ដែង​ដូចជា​ករណី​នៅ​ព្រំដែន​ម៉ិ​ក​ស៊ិ​ក​-​សហរដ្ឋអាមេរិក​ ប៉ុន្តែ​ក៏​មាន​នៅ​ក្នុង​ទឹកដី​អាមេរិក​ផង​ដែរ​។ ​ក្រុមមន្ត្រី​អនុវត្តន៍​ច្បាប់​អាមេរិក​បាន​ប្រាប់​សារព័ត៌មាន CBS ថា ឧបទ្ទវ​ហេតុនេះ​ទំនងជា​ករណី​រត់ពន្ធ​មនុស្ស​ដ៏​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប​របស់​អាមេរិក បន្ទាប់ពី​ក្រុម​អាជ្ញាធរ​ក្នុង​តំបន់​នៅ​រដ្ឋ Texas បាន​បង្កើន​តួលេខ​ចំនួន​អ្នក​ស្លាប់​ដល់​ ៥១​នាក់​កាលពី​រសៀល​ថ្ងៃ​អង្គារ​។គេ​មិន​ច្បាស់​ទេ​ថា តើ​ក្រុម​ជនរងគ្រោះ​ទាំងនោះ​នៅ​ក្នុង​រថយន្ត​នោះ​យូរ​ប៉ុណ្ណា តែ​នគរបាល​និយាយ​ថា ពុំ​មាន​ឃើញ​ទឹក ឬ​បើក​ម៉ាស៊ីនត្រជាក់​នៅ​ក្នុង​រថ​យន្ត​នោះ​ទេ ទោះបីជា​សីតុណ្ហភាព​រដូវ​ក្ដៅ​ឡើង​ខ្ពស់​ក៏ដោយ​។ ទោះជា​ជនរងគ្រោះ​ទាំង​អស់​នោះ​នៅ​មិនទាន់​អាច​បញ្ជាក់​អត្តសញ្ញាណ​បាន តែ​បុរស​ចំនួន ​៣៩​នាក់ និង​ស្ត្រី​ ១២​នាក់​ស្ថិត​ក្នុងចំណោម​អ្នកស្លាប់​ទាំងនោះ រួមទាំង​ជនអន្តោប្រវេសន៍​មកពី​ម៉ិ​ក​ស៊ិ​ក ហុង​ឌូ​រ៉ា​ស់ និង​ហ្គា​តេ​ម៉ា​ឡា។ ចំណែក​មនុស្ស​ពេញ​វ័យ ​១២​នាក់ និង​កុមារ ​៤​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដោយសារតែ​រង​កំដៅ​យូរ​ពេក។ ​យោង​តាម​អ្នកនាំពាក្យ​អង្គភាព​អនុវត្តន៍​ច្បាប់​គយ និង​ការ​ធ្វើ​អន្តោប្រវេសន៍ ជនសង្ស័យ ​៣​នាក់​ត្រូវ​បាន​ឃុំខ្លួន​ពី​បទ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ស្លាប់​នេះ ដែល​ត្រូវ​គេ​ជឿថាបានរួម​ចំណែក​ក្នុង​ប្រតិបត្តិ​ការ​រត់ពន្ធ​មនុស្ស​ ដែល​បាន​ដឹកជញ្ជូន​ជនរងគ្រោះ​ទាំងនោះ​ចូល​ទៅ​ក្នុង​ទឹកដី​សហរដ្ឋអាមេរិក​៕អត្ថបទ៖ សុខមាន

ពលរដ្ឋ​បង់​ក្លា​ដែ​ស​ជាង ​៧​លាន​នាក់​នៅតែ​ត្រូវការ​ជំនួយ​ចាំបាច់ ក្រោយ​ទឹកជំនន់​ឆក់​យក​ជីវិត​មនុស្ស ១០០​នាក់

2022/06/29 11:31:10 am        275
​បង់​ក្លា​ដែ​ស៖ កាក​បាទ​ក្រហម​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ប្រជាពលរដ្ឋ​បង់​ក្លា​ដែ​ស​ជាង​ ៧​លាន​នាក់​នៅតែ​ត្រូវការ​ទីជម្រក និង​ជំនួយបន្ទាប់ពី​ទឹកជំនន់​ដ៏​ធ្ងន់ធ្ងរ​កាលពី​ដើមខែ​នេះ។ ​មនុស្ស​យ៉ាងហោចណាស់ ​១០១​នាក់​បាន​ស្លាប់​នៅ​ក្នុង​ភាគ​ភាគ​ឦសាន​របស់​ប្រទេស​នេះ នៅពេល​ទឹកទន្លេ​ពេញប្រៀប​ច្រាំងដល់​កម្រិត​ខ្ពស់បំផុត និង​ជន់​លិច​ភូមិ​ជាច្រើន​នៅ​តំបន់​ដាច់ស្រយាល បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ធ្ងន់ធ្ងរ​បំផុត​ក្នុង​រយៈពេល​មួយ​សតវត្សរ៍​។ ​លោក Sanjeev Kafley ប្រធាន​សហព័ន្ធ​អន្តរជាតិ​នៃ​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម (IFRC) បាន​និយាយ​ថា ទំហំ​នៃ​ការ​បំផ្លិចបំផ្លាញ​នា​ពេល​នេះ​គឺ​ច្រើនជាង​ទឹកជំនន់​កាលពី​លើក​មុន​ៗ​។​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម​បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ថា ពលរដ្ឋ​ប្រមាណ ៧​.២​លាន​នាក់​កំពុង​ត្រូវការ​ជា​ចាំបាច់​នូវ​ទីជម្រក និង​ជំនួយ​សង្គ្រោះបន្ទាន់​នៅ​ក្នុង​តំបន់​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ​បំផុត​។ ​ប្រធាន​អាជ្ញាធរ​គ្រប់គ្រង​គ្រោះមហន្តរាយ​បង់​ក្លា​ដែ​សលោក Nitai Dey Sarker បាន​និយាយ​ថា រដ្ឋាភិបាល​បាន​បញ្ជូន​ចំណីអាហារ​សំបូរ​ដោយ​អាហារូបត្ថម្ភ ​និង​ជំនួយ​មនុស្សធម៌​សង្គ្រោះ​បន្ទាន់ ​ទៅ​ដល់​តំបន់​ទាំងឡាយ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលចេញសេចក្តីសម្រេចកំណត់យកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជាកាលបរិច្ឆេទ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា

2022/06/29 11:29:42 am        1094
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីសម្រេចកំណត់យកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជាកាលបរិច្ឆេទ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា។នេះបើ យោងតាមសេចក្តី សម្រេចចុះថ្ងៃទី២៩ ខែ មិថុនា ឆ្នាំ២០២២ ដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

ថ្ងៃនេះ កម្ពុជារកឃើញករណីឆ្លងថ្មីជំងឺកូវីដ-១៩ ចំនួន១០នាក់ (៨នាក់ឆ្លងក្នុងសហគមន៍)

2022/06/29 11:15:22 am        207
ភ្នំពេញ៖ ក្រសួងសុខាភិបាលប្រកាសពីការរកឃើញករណីឆ្លងថ្មីជំងឺកូវីដ-១៩ ចំនួន១០នាក់(៨នាក់ឆ្លងក្នុងសហគមន៍) និងគ្មានអ្នកជាសះស្បើយថ្មី និងករណីស្លាប់ថ្មីទេ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២នេះ។គួរបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាមានករណីឆ្លងថ្មីសរុបចំនួន ១៣៦.២៧២នាក់, ករណីជាសះស្បើយចំនួន ១៣៣.២០៦ និងករណីស្លាប់សរុបចំនួន ៣.០៥៦នាក់។

មនុស្ស​ ១៩​នាក់​ស្លាប់​បន្ទាប់ពី​អគារ​មួយ​ខ្នង​បាន​ដួល​រលំ​ក្នុង​ពេល​ភ្លៀង​រដូវ​មូសុង​

2022/06/29 11:00:51 am        361
​ឥណ្ឌា៖ ក្រុម​អាជ្ញាធរ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា មនុស្ស​យ៉ាង​ហោ​ចណាស់ ​១៩​នាក់​ស្លាប់​នៅ​ពេល​ភ្លៀង​រដូវ​មូសុង​បាន​បណ្ដាល​ឲ្យ​អគារ​កម្ពស់ ​៤​ជាន់​មួយ​ខ្នង​ដួល​រលំនៅក្នុង​ទីក្រុង​សេដ្ឋកិច្ច Mumbai ប្រទេស​ឥណ្ឌា​។​​យោងតាម​ក្រុមមន្ត្រី​មូលដ្ឋាន​សំណង់​ដែល​ស្ថិតនៅ​ក្បែរ​សំណង់​មិន​រៀបរយ ​ក្នុងស្រុក​មួយ​នៅ​កណ្ដាល​ទីក្រុង​នេះ​បាន​ដួលរលំ ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​មុន​យប់​រំលង​អាធ្រាត្រ​កាល​ពី​ថ្ងៃ​ចន្ទ​។ ​មនុស្ស ​១៤​នាក់​ត្រូវ​បាន​ជួយសង្គ្រោះ​កាល​ពី​​ល្ងាច​ថ្ងៃ​អង្គារ ប៉ុន្តែ​ក្រុម​អ្នក​សង្គ្រោះ​បន្ទាន់​បាន​ទាញ​យក​សាកសព​ចំនួន​ ១៩​នាក់​ពី​គំនរ​កម្ទេច​ថ្ម​។ ​អ្នកនាំពាក្យ​កងកម្លាំង​ឆ្លើយតប​គ្រោះ​មហន្តរាយ​បន្ទាន់​ជាតិបាន​ប្រាប់​សារព័ត៌មាន AFP ថា ប្រតិបត្តិ​ការស្វែងរក និង​សង្គ្រោះ​កំពុង​បន្ត​។​ក្រុម​អាជ្ញាធរ​ក្នុង​ទីក្រុង​នេះ​បាន​និយាយ​ថា មនុស្ស​យ៉ាង​ហោច​ណាស់ ​៦​នាក់​ក្នុងចំណោម​អ្នក​ស្លាប់​មាន​អាយុ​ចន្លោះ​ពី​ ១៧​ឆ្នាំ និង​ ២១​ឆ្នាំ​។ ​ភ្លៀង​ធ្លាក់​ខ្លាំង​បាន​កំពុង​រំខាន​ដល់​ប្រតិបត្តិការ ខណៈ​ក្រុម​អ្នក​សង្គ្រោះ​ជីក​កកាយ​រក​អ្នក​នៅ​មាន​ជីវិត​ក្នុង​គំនរ​កម្ទេច​ថ្ម​។​ ​ការ​បាក់​រលំ​អគារ​តែង​កើតមាន​ធម្មតា​អំឡុង​ពេល​វេលា​នេះ ដោយសារតែ​សំណង់​អគារ​ចាស់ៗ​ និង​ទ្រុឌទ្រោម​ក្នុង​ពេល​មាន​ភ្លៀង​មិន​ឈប់​ប៉ុន្មាន​ថ្ងៃនេះ​៕អត្ថបទ៖ សុខមាន

ប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា ចាប់ផ្តើមបំពេញទស្សនកិច្ចការងារជាលើកទីពីរទៅកាន់មីយ៉ាន់ម៉ា

2022/06/29 10:41:19 am        257
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា បានដឹកនាំប្រតិភូអញ្ជើញបំពេញទស្សនកិច្ចការងារលើកទីពីរ នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២។ដំណើរទស្សនកិច្ចនេះ មានការចូលពីឯកឧត្តម ឯកផាប់ ផាន់ថាវង់ អគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសហគមន៍សង្គមវប្បធម៌អាស៊ាន និងមន្ត្រីជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលមួយចំនួន ព្រមទាំងបុគ្គលិករបស់លេខាធិការដ្ឋានអាស៊ានផងដែរ ។គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចលើកទីពីររបស់ប្រេសិតពិសេសទៅកាន់មីយ៉ាន់ម៉ា មានគោលបំណង តាមដានវឌ្ឍនភាពនៃការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច និងលទ្ធផលនៃកិច្ចប្រជុំពិគ្រោះ យោបល់ស្តីពីជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ និងដើម្បីរួមចំណែកដល់ការបង្កើតបរិយាកាសអំណោយ ផលសម្រាប់ដំណើរការសន្ទនានយោបាយប្រកបដោយបរិយាប័ន្ន តាមរយៈការជួបពិភាក្សាជាមួយ គ្រប់ភាគីពាក់ព័ន្ធ។រយៈពេល២ថ្ងៃមុនការបំពេញទស្សនកិច្ចការងារលើកទី២នៅមីយ៉ាន់ម៉ានាពេលនេះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា បានផ្ញើលិខិតទៅកាន់ក្រសួងការបរទេសមីយ៉ាន់ម៉ា ដោយបានទទូចឱ្យក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា បញ្ជូនលោកស្រី អោងសាន ស៊ូជី ត្រឡប់ទៅកាន់លំនៅដ្ឋានវិញ ខណៈបច្ចុប្បន្នលោកស្រីត្រូវបានស្ថិតនៅក្នុងពន្ធនាគារទីក្រុងណៃពិដោ ប្រទេសមីយ៉ាន់ម៉ា៕(ដោយ៖ សេក ឧត្តម )

ជំនួប​កំពូល​ណា​តូ​ចាប់ផ្ដើម ខណៈ​ព្រមាន​ពី​គ្រោះថ្នាក់​កាន់​តែ​ខ្លាំង​ថែមទៀត​ដល់​ពិភពលោក​

2022/06/29 10:40:51 am        403
​អេស្ប៉ាញ៖ នៅ​ថ្ងៃ​បើក​កិច្ចប្រជុំ​កំពូល​ប្រចាំឆ្នាំ​របស់​អង្គការ​ណា​តូ ប្រមុខ​នៃ​សម្ព័ន្ធ​ការពារ​លោក​ខាង​លិច​មួយ​នេះបាន​អំពាវនាវ​ ឱ្យ​រដ្ឋ​ជា​សមាជិក​បង្កើន​ការ​ចំណាយ​ផ្នែក​យោធា​របស់​ពួកគេ​នៅក្នុង​ពិភព​លោក ដែល​មិន​អាច​ប៉ាន់ប្រមាណ​​ទុក​មុន​បាន និង​ប្រកបដោយ​គ្រោះថ្នាក់​កាន់​តែ​ខ្លាំង​ឡើង​។ ​ប្រមុខ​អង្គការ​ណា​តូ​បាន​និយាយ​ថា ការវាយប្រហារ​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​បាន​បង្ក​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ​ជា​មូលដ្ឋាន នៅ​ក្នុង​វិធីសាស្ត្រ​របស់​ណា​តូ​ចំពោះ​ការ​ការពារ​។ ​ស្រប​ពេល​ការ​ត្រៀម​រៀបចំ​សម្រាប់​កិច្ចពិភាក្សា​កំពូល​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​អង្គារ ការ​ផ្លាស់ប្តូរ​នោះ​ត្រូវ​បាន​គូស​បញ្ជាក់​នៅ​ពេល​ដែល​សម្ព័ន្ធ​ភាព​យោធា​បាន​ប្រកាស​ថា ​ខ្លួន​នឹង​ត្រូវ​ទទួល​សមាជិក​ថ្មី​ ២ ​គឺ​ហ្វាំ​ង​ឡង់ និង​ស៊ុយអែត​។ ស្រប​ពេល​នឹង​ការ​ស្វាគមន៍​សមាជិក​ថ្មី សម្ព័ន្ធ​ណា​តូ​ក៏​នឹង​ព្រមព្រៀង​ផង​ដែរ​នៅ​ជំនួប​កំពូល​នោះ​ ដើម្បី​បង្កើន​កម្លាំង​ប្រតិកម្ម​រហ័ស​ជិត ​៨​ដង​ដែល​មាន​កងទ័ព​ចន្លោះ​ពី ៤ម៉ឺន​នាក់​ទៅ ៣០ម៉ឺន​នាក់​។​កងកម្លាំង​ថ្មី​នឹង​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​កំណើត​រប​ស់​ពួកគេ ប៉ុន្តែ​នឹង​ត្រូវ​បញ្ជូន​យ៉ាង​ឆាប់រហ័ស​ទៅ​កាន់​ប្រទេស​ជាក់លាក់​ នៅ​ផ្នែក​ខាងកើត​របស់​អង្គការ​ណា​តូ​ជាប់​ជាមួយ​ប្រទេស​រុស្ស៊ី ជា​កន្លែង​ដែល​សម្ព័ន្ធមិត្ត​គ្រោង​នឹង​បង្កើត​ឃ្លាំង​ស្តុក​សម្ភារ និង​គ្រាប់រំសេវ​ផង​ដែរ​។​ អគ្គលេខាធិការ​អង្គការ​ណា​តូលោក Jens Stoltenberg បាន​និយាយ​ថា កិច្ចប្រជុំ​កំពូល​នៅ​ថ្ងៃ​ពុធ និង​ថ្ងៃ​ព្រហស្បតិ៍​នឹង​រៀបចំ​ផែនការ​ សម្រាប់​សម្ព័ន្ធ​ភាព​នៅ​ក្នុង​ពិភពលោក​ដ៏​គ្រោះថ្នាក់ និង​មិនអាច​ប៉ាន់ប្រមាណ​ទុក​មុន​បាន​។ ​លោក Stoltenberg បាន​និយាយ​ថា ​អ៊ុយ​ក្រែ​ន​ឥឡូវនេះ​ប្រឈមមុខ​នឹង​ភាពឃោរ​ឃៅ​ ដែល​យើង​មិនដែល​បាន​ឃើញ​នៅ​ក្នុង​ទ្វីប​អឺរ៉ុបចាប់​តាំង​ពី​សង្គ្រាមលោក​លើក​ទី២ ​មក៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គិតត្រឹមត្រីមាសទី១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានបញ្ចេញឥណទានមានទឹកប្រាក់ ៥,៤ ពាន់លានដុល្លារ
06/19/2026 09:06 PM
មន្ត្រីអាមេរិក៖ អ៊ីស្រាអែល និងហេសបូឡា ព្រម​ព្រៀង​មាន​​បទ​ឈប់បាញ់ចាប់ពីថ្ងៃទី១៩ ខែមិថុនា
06/19/2026 08:06 PM
លោក Trump បញ្ជាក់​ថា សង្គ្រាមធ្វើឲ្យ​អ៊ីរ៉ង់ខ្សោយ និង​បដិសេធ​ការ​រិះគន់​របស់​ក្រុម​ប្រជាធិបតេយ្យ​
06/19/2026 08:06 PM
មនុស្ស ១៨នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់
06/19/2026 08:06 PM
ទីក្រុងតំបន់ភ្នំហេមពាន្តរបស់ឥណ្ឌា ប្រែក្លាយជាគំនរសំរាម ដោយសារភ្ញៀវទេសចរច្រើន
06/19/2026 08:06 PM
ទីភ្នាក់ងារទេសចរណ៍ចិនចាប់​ផ្ដើម​ដំណើរកម្សាន្តជាក្រុមទៅ​ជប៉ុនឡើងវិញ តែ​ខ្លះបញ្ឈប់ការលក់ក្រោយ​មក​
06/19/2026 08:06 PM
លីបង់ថ្កោលទោសការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែល និងជំរុញឲ្យ​មាន «បទឈប់បាញ់គ្រប់ជ្រុងជ្រោយ​»
06/19/2026 08:06 PM
ការបំផ្ទុះគ្រាប់បែក ២ផ្សេងគ្នា បណ្តាលឲ្យ​នគរបាល​រងរបួស ក្នុងខេត្ត Yala និង​ Pattani របស់​​ថៃ
06/19/2026 08:06 PM
ទីភ្នាក់ងារតាមដាន៖ ការឆ្លងកាត់របស់​នាវា នៅ​ចក្រសមុទ្រ​ Hormuz កើនឡើង ក្រោយ​មាន​កិច្ចព្រមព្រៀង
06/19/2026 07:06 PM
ពលរដ្ឋអ៊ីស្រាអែលរស់នៅតំបន់ព្រំដែន ព្រួយបារម្ភពីកិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់
06/19/2026 07:06 PM