សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតអបអរសាទរ  ថ្វាយសម្តេចព្រះវររាជមាតាជាតិខ្មែរ ត្រូវបានសហគមន៍ OB-PS ថ្វាយនូវពានសមាជិកភាពកិត្តិយសជើងឯក “Champions Award”
កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណា​លើកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរី (FTA)
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្រាបបង្គំអបអរសាទរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលទទួលបានការថ្វាយ «ពានសមាជិកភាពជើងឯក» ពី OB-PS

ព័ត៌មានសំខាន់ៗ

ឯកឧត្តម ជិន ម៉ាលីន៖ សិទ្ធិមនុស្សនៅកម្ពុជាមិនល្អឥតខ្ចោះនោះទេ ប៉ុន្តែមានវឌ្ឍនភាពជាវិជ្ជមានជាបន្តបន្ទាប់

2022/06/29 10:33:24 am        279
ភ្នំពេញ៖ ឯកឧត្តម ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងថា បញ្ហាសិទ្ធិមនុស្សនៅកម្ពុជាមិនល្អឥតខ្ចោះនោះទេ ប៉ុន្តែមានវឌ្ឍនភាពជាវិជ្ជមានជាបន្តបន្ទាប់ ព្រោះបានប្រែក្លាយពីប្រទេសធ្លាប់ច្បាំងគ្នា មកជាប្រទេសមានការបោះឆ្នោត ពហុបក្ស មានអង្គការសិទ្ធិមនុស្សជាដើម ។ការលើកឡើងនេះ នៅក្នុងវេទិកាពិភាក្សា ស្ដីពី “វឌ្ឍនភាពនៃវិស័យសិទ្ធិមនុស្ស និងយុតិ្តធម៌នៅកម្ពុជា” នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាទីស្ដីការគណៈរដ្ឋមន្ត្រី ៕

ទួរគី​ដក​សិទ្ធិ​វ៉េតូ​លើ​ហ្វាំ​ង​ឡង់​ និង​ស៊ុយអែត​ក្នុង​ការ​ចូល​ជា​សមាជិក​សម្ព័ន្ធ​យោធា​ណា​តូ ​ជា​ការ​បើក​ផ្លូវ​សម្រាប់​ការពង្រីក​ខ្លួន

2022/06/29 10:11:59 am        655
​ទួរគី៖ សមាជិក​សម្ព័ន្ធ​ណា​តូ​គឺ​ប្រទេស​ទួរគី​បាន​ដក​សិទ្ធិ​ក្នុង​ការ​ជំទាស់ ​ឬ​វ៉េតូ (veto)​ ជុំវិញ​ការ​ចូល​ជា​សមាជិក​សម្ព័ន្ធ​យោធា​លោក​ខាង​លិច​របស់​ប្រទេស​ហ្វាំ​ង​ឡង់ និង​ស៊ុយអែត បន្ទាប់ពី​ប្រទេស​ទាំង​៣​ បាន​ព្រមព្រៀង​ការពារ​សន្តិសុខ​ឲ្យ​គ្នា​ទៅវិញទៅមក ជា​ការ​បញ្ចប់​ភាព​តានតឹង​រយៈ​ពេល​ជាច្រើន​សប្ដាហ៍ ដែល​បាន​សាកល្បង​ការ​រួបរួម​របស់​សម្ព័ន្ធ​មិត្ត​ប្រឆាំង​ការ​វាយ​លុក​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយ​ក្រែ​ន​។ ​ដំណើរ​វិវឌ្ឍន៍​ថ្មី​នេះ​បាន​កើន​ឡើង​កាលពី​ថ្ងៃ​អង្គារ បន្ទាប់ពី​ការពិភាក្សា​រយៈពេល​ ៤​ម៉ោង​មុន​ជំនួប​កំពូល​សម្ព័ន្ធ​ណា​តូ​បាន​ចាប់ផ្ដើម​នៅ​ក្នុង​ទីក្រុង Madrid ប្រទេស​អេ​ស្ប៉ា​ញ ជា​ការ​ទម្លាយ​ភាព​ជាប់​គាំង​ដ៏​អាម៉ាស់​នៅ​ឯ​ជំនួប​មេដឹកនាំ​ទាំង​ ៣០​ប្រទេសដែល​មាន​បំណង​បង្ហាញ​ដំណោះស្រាយ​ប្រឆាំង​នឹង​រុស្ស៊ី​។ ​ការ​ដក​សិទ្ធិ​វ៉េតូ​នេះ​មានន័យថា​ ទីក្រុង Helsinki និងទីក្រុង Stockholm អាច​បោះ​ជំហាន​ជាមួយ​ពាក្យ​ស្នើសុំ​ចូលរួម​ជាមួយ​សម្ព័ន្ធ​យោធា​នេះ ជា​ការ​ព្រមព្រៀង​នូវ​អ្វី​ដែល​នឹង​ក្លាយជា​ការផ្លាស់ប្ដូរ​ដ៏​ធំ​បំផុត​នៅ​ក្នុង​សន្តិសុខ​របស់​អឺរ៉ុប ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​មកនេះ ខណៈ​ប្រទេស​ទាំង​២ ដែល​ជា​ប្រទេស​ប្រកាន់​គោលជំហរ​អព្យាក្រឹត្យ​ជា​យូរ​មក​ហើយ​ក្នុង​តំបន់​អឺរ៉ុប​ខាង​ជើង ស្វែងរក​ការ​ការពារ​ពី​សម្ព័ន្ធ​យោធា​ណា​តូ​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​។​អគ្គលេខាធិការ​អង្គការ​ណា​តូ​លោក Jens Stoltenberg និង​ប្រធានាធិបតី​ទួរគី​បាន​បញ្ជាក់​ពី​កិច្ច​ព្រម​ព្រៀង​នេះ​ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ដាច់ដោយឡែកបន្ទាប់ពី​កិច្ចពិភាក្សា​រវាង​ប្រមុខ​អង្គការ​ណា​តូ, ប្រធានាធិបតី​ទួរគី​លោក Recep Tayyip Erdogan, នាយករដ្ឋមន្ត្រី​ស៊ុយអែត​លោកស្រី Magdalena Andersson និង​ប្រធានាធិបតី​ហ្វាំ​ង​ឡង់​លោក Sauli Niinisto។ ​លោក Stoltenberg ក៏បាន​និយាយ​ផង​ដែរ​ថា ប្រទេស​ស៊ុយអែត និង​ហ្វាំ​ង​ឡង់​នឹង​ដក​ការ​រឹតត្បិត​របស់​ពួកគេ​លើ​ការ​លក់​អាវុធ​ទៅ​ឱ្យ​ប្រទេស​ទួរគី​៕អត្ថបទ៖ សុខមាន

ក្រសួងពាណិជ្ជកម្មបេីកសិក្ខាសាលាថ្នាក់ជាតិមួយស្តីពីការយល់ដឹងអំពីកិច្ចព្រមព្រៀង អាសិប(RCEP)

2022/06/29 09:40:43 am        343
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៩ ខែមិថុនានេះក្រសួងពាណិជ្ជកម្មបានបើកសិក្ខាសាលាថ្នាក់ជាតិជាស៊េរីលើកទីមួយស្តីពី “ការយល់ដឹងអំពីកិច្ចព្រមព្រៀងអាសិប និងនីតិវិធីសម្រាប់ការស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ​​ តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម” ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីវិស័យឯកជនតាមវិស័យ ដែលពាក់ព័ន្ធ។  សិក្ខាសាលានេះមានគោលបំណងលើកកម្ពស់ការយល់ដឹង និងផ្សព្វផ្សាយអំពីនីតិវិធីនៃការនាំចេញដល់វិស័យឯកជន ដើម្បីជំរុញការនាំចេញ និងបញ្ជ្រាបការយល់ដឹងអំពីនីតិវិធីនៃការស្នើសុំវិញ្ញាបនបត្រដើមកំណើតទំនិញ តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម ព្រមទាំងនីតិវិធីប្រតិបត្តិនៃការបញ្ជាក់ដើមកំណើតទំនិញ (Operational Certification Procedures។ សូមបញ្ជាក់ថា ក្រោយការចរចាអស់រយៈពេល១០ឆ្នាំ កិច្ចព្រមព្រៀង អាសិប បានចូលជាធរមាននៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ដែលគ្របដណ្ដប់លើ ២០ជំពូក រួមមាន៖ពាណិជ្ជកម្មទំនិញ វិធានដើមកំណើតទំនិញ ពាណិជ្ជកម្មសេវា វិធានអនាម័យនិងភូត្តគាមអនាម័យ ស្តង់ដារ បទប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីវាយតម្លៃអនុលោមភាព (STRACAP) ពាណិជ្ជកម្មអេឡិចត្រូនិកជាដើម។កិច្ចព្រមព្រៀងអាសិបនេះ មានសមាជិកចំនួន១៥ប្រទេសរួមមាន ប្រទេសទាំង១០ដែលជាសមាជិកអាស៊ាន បូករួម ជាមួយប្រទេសសេដ្ឋកិច្ចជឿនលឿនចំនួន៥ប្រទេសគឺ អូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និង នូវែលហ្សេឡង់ ដែលតំណាងឱ្យ ៣០% នៃផលិតផលក្នុងស្រុកសរុបពិភពលោក និង ២៨% នៃពាណិជ្ជកម្មពិភពលោក (គិតត្រឹមឆ្នាំ២០១៩)៕

សម្តេចតេជោ ហ៊ុន សែន ប្រកាសពីការផ្ទុះឡើងវិញជំងឺកូវីដ-១៩ បន្ទាប់ពីអត្រាឆ្លងកម្រិតសូន្យជាង៥០ថ្ងៃមកនេះ

2022/06/28 10:04:50 pm        3920
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនរួមជាតិពីករណីឆ្លងរីករាលដាលជំងឺជំងឺកូវីដ-១៩ឡើងវិញ ដែលជាករណីឆ្លងក្នុងសហគមន៍ និងត្រូវបានរកឃើញដោយម៉ាស៊ីនPCR រួមមាន៖ អ្នកធ្វើតេស្តពេលចេញទៅក្រៅប្រទេស និងអ្នកចូលមកក្នុងប្រទេសវិញ។យោងតាមសារបន្ទាន់របស់សម្តេចតេជោ ហ៊ុន សែន នៅរាត្រីថ្ងៃទី២៨ ខែមិថុនានេះ សម្តេចតេជោបានប្រកាសថា ការធ្វើតេស្តរហ័សតាមទីកន្លែងនានារួមមាន៖ អង្គភាពអាជីវកម្ម ក្រសួងស្ថាប័ននានា ក៏រកឃើញមានករណីវិជ្ជមានកូវីដ-១៩ខ្លះផងដែរ ដែលនេះយើងអាចសន្មត់ថា ជំងឺកូវីដ-១៩ ចាប់ផ្តើមឆ្លងឡើងវិញ ទោះវាស្ថិតនៅក្នុងចំនួនតិចក៏ដោយចុះ និងធ្លាក់ដល់កម្រិតធ្វើឲ្យអ្នកជំងឺធ្ងន់ធ្ងរក៏ដោយ។សម្តេចតេជោ ហ៊ុន សែន បានប្រកាអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ទៅលើការការពារខ្លួនពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ជាថ្មីនេះ តាមរយៈវិធានការ ៣កុំ និង៣ការពារ ហើយមន្ត្រីសុខាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក៏ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះករណីនេះផងដែរ។សម្តេចតេជោ ហ៊ុន សែន បន្តប្រកាសអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមិនទាន់ទទួលបានវ៉ាក់សាំងកូវីដ-១៩ សូមអញ្ជើញទៅទទួលយកការចាក់វ៉ាក់សាំងនេះដោយមិនគិតថ្លៃ ទាំងដូសមូលដ្ឋាន និងដូសជំរុញ តាមការកំណត់របស់សុខាភិបាល៕

ក្រុម​ប្រទេស ​G7 បាន​សន្យា​គាំទ្រ​អ៊ុយ​ក្រែ​ន​ដោយ​ឥត​ងាករេ ខណៈ​មី​ស៊ី​ល​ជាច្រើន​គ្រាប់​វាយ​ប្រហារ​លើ​ផ្សារ​ទំនើប​របស់​អ៊ុយ​ក្រែ​ន

2022/06/28 12:39:51 pm        708
​អាល្លឺម៉ង់៖ បណ្ដា​មេដឹកនាំ​នៃ​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​ធំ​ៗ​ទាំង​៧ ដែល​កំពុង​ជួប​ប្រជុំ​នៅ​ប្រទេស​អាល្លឺម៉ង់​បាន​និយាយ​ថា ពួកគេ​នឹង​រក្សា​ការ​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី​ឱ្យ​បាន​យូរ​តាមតែ​ភាព​ចាំបាច់ និង​បង្កើន​សម្ពាធ​អន្តរជាតិ​លើ​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី Vladimir Putin និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​គឺ​បេឡា​រុស​។​ ​លោក​ប្រធានាធិបតី Volodymyr Zelenskiy បាន​និយាយ​ថា មី​ស៊ី​ល​រុស្ស៊ី​បាន​វាយប្រហារ​ផ្សារ​ទំនើប​មួយ​កន្លែង​ នៅ​កណ្ដាល​ប្រទេស​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ចន្ទ​ ខណៈ​ទីក្រុង Moscow បាន​ប្រយុទ្ធ​ដើម្បី​គ្រប់គ្រង​ទីក្រុង​ដ៏​សំខាន់​មួយ​នៅ​ភាគ​ខាងកើត ហើយ​មេដឹកនាំ​លោក​ខាង​លិច​បាន​សន្យា​ថា​នឹង​គាំទ្រ​ទីក្រុង Kyiv ក្នុង​សង្គ្រាម​នេះ​ឲ្យ​តែ​អ៊ុយ​ក្រែ​ន​ត្រូវការ។ ​លោក Zelenskyy បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម Telegram ថា មនុស្ស​ជាង ១,០០០​នាក់​បាន​នៅ​ខាងក្នុង នៅ​ពេល​មី​ស៊ី​ល​រុស្ស៊ី​ចំនួន​ ២​គ្រាប់​បាន​វាយប្រហារ​ទៅលើ​ផ្សារ​ទំនើប​ក្នុង​ទីក្រុង Kremenchuk ភាគ​អាគ្នេយ៍​នៃ​រដ្ឋធានី Kyiv។ ក្រុម​មន្ត្រី​អ៊ុយ​ក្រែ​ន​បាន​និយាយ​ថា មនុស្ស​យ៉ាងហោចណាស់ ១៣​នាក់​បាន​ស្លាប់ និង ៥០​នាក់​បាន​រង​របួស​។​រុស្ស៊ី​ពុំបាន​ធ្វើ​អត្ថាធិប្បាយ​លើ​ការវាយប្រហារ ដែល​ត្រូវ​បាន​ថ្កោលទោស​ដោយ​អង្គការ​សហប្រជាជាតិ និង​សម្ព័ន្ធមិត្ត​លោក​ខាងលិច​របស់​អ៊ុយ​ក្រែ​ន​នោះ​ទេ។ ប៉ុន្តែ​ឯកអគ្គរដ្ឋទូត​រង​របស់​ខ្លួន​ប្រចាំ​អង្គការសហប្រជាជាតិ​លោក Dmitry Polyanskiy បាន​ចោទប្រកាន់​អ៊ុយ​ក្រែ​ន​ថា បាន​ប្រើ​ឧបទ្ទវហេតុ​នេះ​ដើម្បី​ទទួល​បាន​ការ​អាណិត​អាសូរ​ មុន​កិច្ចប្រជុំ​កំពូល​សម្ព័ន្ធមិត្ត​យោធា​ណា​តូ​នៅ​ថ្ងៃទី២៨ ដល់ ៣០ ខែ​មិថុនា​នេះ​៕អត្ថបទ៖ សុខមាន

អាមេរិក​រក​ឃើញ​សាកសព​ជាង​ ៤០​នាក់​ក្នុង​រថយន្ត​ដែល​ត្រូវ​គេ​ទុកចោល​ក្នុង​រដ្ឋ Texas

2022/06/28 11:49:26 am        2521
​សហរដ្ឋអាមេរិក៖ មនុស្ស​យ៉ាងហោចណាស់ ​៤៦​នាក់​ដែល​ត្រូវ​គេ​ជឿ​ថា​ជា​ជនអន្តោប្រវេសន៍ ត្រូវ​បាន​រក​ឃើញ​ស្លាប់​នៅ​ក្នុង​រថយន្ត​ដែល​ត្រូវ​គេ​ទុកចោល​នៅ​តំបន់​ដាច់ស្រយាល​នៃ​ទីក្រុង San Antonio រដ្ឋ Texas ​សហរដ្ឋអាមេរិក​។ ​មន្ត្រី​ផ្នែក​ពន្លត់​អគ្គិភ័យ​ម្នាក់​បាន​និយាយ​ថា មនុស្ស​ចំនួន ​១៦​នាក់​រួម​ទាំង​កុមារ​ ៤​នាក់​ក៏​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដែរ​។ ​អ្នក​នៅ​រស់​រាន​មានជីវិត​មាន​អាការៈ​ក្ដៅខ្លួន​ខ្លាំង សន្លប់ និង​ខ្សោះ​ខ្លួន​។ ទីក្រុង San Antonio ដែល​ស្ថិតនៅ​ចម្ងាយ​ ២៥០គីឡូម៉ែត្រ​ពី​ព្រំដែន​អាមេរិក​-​ម៉ិ​ក​ស៊ិ​កគឺជា​ផ្លូវ​ឆ្លងកាត់​ដ៏​សំខាន់​សម្រាប់​អ្នក​រត់​ពន្ធ​មនុស្ស​។ ក្រុម​អ្នក​រត់​ពន្ធ​មនុស្ស​ជារឿយៗ​ប្រើ​រថយន្ត​ដឹកទំនិញ ដើម្បី​ដឹកជញ្ជូន​ក្រុម​ជនអន្តោប្រវេសន៍​គ្មាន​ឯកសារ​ត្រឹមត្រូវ បន្ទាប់ពី​ជួប​ពួកគេ​នៅ​តំបន់​ដាច់​ស្រយាល​នានា នៅ​ពេល​ពួក​គេ​ព្យាយាម​ឆ្លង​ចូល​ទឹកដី​សហរដ្ឋអាមេរិក​៕អត្ថបទ៖ សុខមាន

សម្ព័ន្ធ ​NATO បង្កើន​កម្លាំង​ត្រៀម​ពី​ ៤​ម៉ឺន​ទៅ​ជាង ​៣០​ម៉ឺន​នាក់ ស្រប​ពេល​មានការ​គំរាម​ពី​រុស្ស៊ី​

2022/06/28 11:24:09 am        879
​អឺរ៉ុប៖ សម្ព័ន្ធ​យោធា ​NATO នឹង​បង្កើន​ចំនួន​កងកម្លាំង​របស់​ខ្លួន​ក្នុង​ការ​ត្រៀមលក្ខណៈ​ខ្ពស់​ចន្លោះ​ពី ៤​ម៉ឺន​​ដល់​ជាង ៣០​ម៉ឺន​នាក់ ស្រប​ពេល​មានការ​វាយលុក​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​។ ​ការ​បង្កើន​កងកម្លាំង​ទ័ព​ដល់​ទៅ ​៧​ដង​ត្រូវ​បាន​ប្រកាស​ដោយ​អគ្គលេខាធិការ​សម្ព័ន្ធ​យោធា​លោក Jens Stoltenberg មុន​កិច្ចប្រជុំ​កំពូល​ក្នុង​សប្ដាហ៍​នេះ​នៅ​ទីក្រុង Madrid ប្រទេស​អេ​ស្ប៉ា​ញ​។ ​លោក​ថា នេះ​គឺជា​រួមចំណែក​ដ៏​ធំ​បំផុត​នៃ​ការ​ការពារ​រួមគ្នាចាប់​តាំង​ពី​សង្គ្រាមត្រជាក់​មក​។ ​យើង​នឹង​កែសម្រួល​កងកម្លាំង​ឆ្លើយតប​របស់​សម្ព័ន្ធ NATO និង​បង្កើន​ចំនួន​កងកម្លាំង​ត្រៀម​ក្នុង​កម្រិត​ខ្ពស់​របស់​យើង​រហូតដល់​ជាង ៣០​ម៉ឺន​​នាក់​។ ​លោក Stoltenberg ក៏បាន​បញ្ជាក់​ផង​ដែរ​ថា ​សម្ព័ន្ធ NATO នឹង​ពង្រីក​ការ​ដាក់​ពង្រាយ​កងទ័ព​នៅ​ក្នុងប្រទេស​នានា ​ជា​សមាជិក​របស់​សហភាព​អឺរ៉ុបដែល​នៅ​ជិត​ប្រទេស​រុស្ស៊ី​បំផុត។ ​លោ​កថា ​សម្ព័ន្ធមិត្ត​លោក​ខាង​លិចក៏​នឹង​ពង្រឹង​ផ្នែក​ការពារ​ដែនអាកាស និង​បង្កើន​ការ​ផ្គត់ផ្គង់​យោធា​របស់​ខ្លួន​ផង​ដែរ​៕អត្ថបទ៖ សុខមាន

លេច​ធ្លាយ​ឧស្ម័ន​ក្ល​សម្លាប់​មនុស្ស​ ១២​នាក់ និង​ជាង​ ២០០​នាក់​របួស​នៅ​កំពង់ផែ​ហ្សកដានី

2022/06/28 10:20:46 am        822
​ហ្សកដានី៖ ក្រុម​មន្ត្រី និង​សារព័ត៌មាន​រដ្ឋ​បាន​រាយការណ៍​កាលពី​ថ្ងៃ​ចន្ទ​ថា មនុស្ស​យ៉ាង​ហោច​ណាស់​ ១២​នាក់​បាន​ស្លាប់ និង​ ២៥១​នាក់​រង​របួសក្នុង​ហេតុការណ៍​លេច​ធ្លាយ​ឧស្ម័ន​ក្លចេញពី​ស៊ីទែន​ស្តុក​មួយ​នៅ​កំពង់ផែ Aqaba របស់​ប្រទេស​ហ្សកដានី។​​ក្រុម​មន្ត្រី​បាន​និយាយ​ថា ការ​ធ្លាយ​នេះ​មាន​ឡើង ​បន្ទាប់ពី​ស៊ីទែន​ស្តុក​ឧស្ម័ន​ក្ល​ចំណុះ​ ២៥​តោន​ដែល​ត្រូវ​បាន​នាំចេញ​ទៅកាន់​ប្រទេស​ជី​ប៊ូ​ទី (Djibouti)​ បាន​ធ្លាក់​ពេល​កំពុង​ដឹកជញ្ជូន​។ ឧស្ម័ន​ក្ល​គឺជា​ថ្នាំ​សម្លាប់​មេរោគ និង​ជា​ភ្នាក់ងារ​បន្សុទ្ធ​ទឹក​ដែល​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ ប៉ុន្តែ​ប្រសិនបើ​ស្រូប​ចូល ឧស្ម័ន​ប្រែ​ទៅជា​អាស៊ីត​ហាយ​ដ្រូ​ក្ល (hydrochloric) ដែល​អាច​នាំ​ឱ្យ​ឆេះ​ផ្នែក​ខាងក្នុង និង​លេច​ជ្រាប​តាមរយៈ​ការ​បញ្ចេញ​ប្រតិកម្ម​ទឹក​នៅ​ក្នុង​សួត៕អត្ថបទ៖ សុខមាន

សម្ដេចតេជោ ហ៊ុន សែន ៖ កម្ពុជាកំពុងខិតខំពុះពារធ្វើឲ្យសម្រេចចក្ខុវិស័យ ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០

2022/06/28 09:34:34 am        449
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា កម្ពុជាកំពុងខិតខំពុះពារសម្រេចនូវចក្ខុវិស័យរបស់ខ្លួន ឲ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ហើយអត្រាភាពក្រីក្ររបស់ពលរដ្ឋ ត្រូវបានកាត់បន្ថយជាបន្តបន្ទាប់ ខណៈកម្ពុជាកំពុងដោះខ្លួនចេញ ពីបញ្ហាវិបត្តិនៃជំងឺកូវីដ-១៩ ។នៅក្នុងមីទ្ធីងរំឭកខួបទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.០៦.១៩៥១-២៨.០៦ ២០២២) នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ក្រោមពន្លឺនៃសន្តិភាព ប្រជាជនកម្ពុជាសម្រេចបាននូវការផ្លាស់ប្តូរធំៗជាវិជ្ជមាន ប្រកបដោយមោទនភាពបំផុត ជាពិសេសនៅក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច ។ សម្ដេចតេជោ បានបន្តថា ភាពក្រីក្ររបស់ប្រជាពលរដ្ឋ ត្រូវបានកាត់បន្ថយជាបន្តបន្ទាប់ ជីវភាពរបស់ប្រជាជនត្រូវបានលើកកម្ពស់ជាលំដាប់ សន្តិសុខ សណ្ដាប់ធ្នាប់ សុខសុវត្ថិភាពក្នុងសង្គមមានភាពល្អប្រសើរ លទ្ធិប្រជាធិបតេយ្យចាក់ឫសកាន់តែរឹងមាំក្នុងសង្គមកម្ពុជា ខណៈនៅពេលបច្ចុប្បន្នកម្ពុជាមានចំណូលមធ្យមកម្រិតទាប និងកំពុងខិតខំឲ្យសម្រេចបាន នូវចក្ខុវិស័យ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ខាងមុខ ។ គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់នូវចក្ខុវិស័យរបស់ខ្លួន ឲ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ។ បើតាមធនាគារអភិវឌ្ឍន៍អាស៊ី បានព្យាករថា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២២ នឹងកើនឡើង ៥,៣ភាគរយ និងនៅឆ្នាំ២០២៣ កើនដល់ ៦,៥ភាគរយ ដោយសារកំណើននៃការនាំចេញទំនិញ និងលំហូរវិនិយោគផ្ទាល់ពីបរទេស ៕ អត្ថបទ បាន សុខរិទ្ធិ

សុន្ទរកថាទាំងស្រុងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែងក្នុងមិទ្ទិញអបអរសាទរខួប៧១ឆ្នាំថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២)

2022/06/28 08:17:56 am        932
ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងអង្គមិទ្ទិញអបអរសាទរខួប៧១ឆ្នាំ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២) នៅវិមាន៧មករា រាចជធានីភ្នំពេញ។ពិធីនេះ មានការចូលរួមពីសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងមានការចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗរបស់គណបក្សប្រជាជនកម្ពុជា និងសមាជិក សមាជិកា ជាច្រើនរូបទៀត។ខាងក្រោមនេះ ជាសុន្ទរកថាទាំងស្រុងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែងក្នុងមិទ្ទិញអបអរសាទរខួប៧១ឆ្នាំថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២)៖

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គិតត្រឹមត្រីមាសទី១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានបញ្ចេញឥណទានមានទឹកប្រាក់ ៥,៤ ពាន់លានដុល្លារ
06/19/2026 09:06 PM
មន្ត្រីអាមេរិក៖ អ៊ីស្រាអែល និងហេសបូឡា ព្រម​ព្រៀង​មាន​​បទ​ឈប់បាញ់ចាប់ពីថ្ងៃទី១៩ ខែមិថុនា
06/19/2026 08:06 PM
លោក Trump បញ្ជាក់​ថា សង្គ្រាមធ្វើឲ្យ​អ៊ីរ៉ង់ខ្សោយ និង​បដិសេធ​ការ​រិះគន់​របស់​ក្រុម​ប្រជាធិបតេយ្យ​
06/19/2026 08:06 PM
មនុស្ស ១៨នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់
06/19/2026 08:06 PM
ទីក្រុងតំបន់ភ្នំហេមពាន្តរបស់ឥណ្ឌា ប្រែក្លាយជាគំនរសំរាម ដោយសារភ្ញៀវទេសចរច្រើន
06/19/2026 08:06 PM
ទីភ្នាក់ងារទេសចរណ៍ចិនចាប់​ផ្ដើម​ដំណើរកម្សាន្តជាក្រុមទៅ​ជប៉ុនឡើងវិញ តែ​ខ្លះបញ្ឈប់ការលក់ក្រោយ​មក​
06/19/2026 08:06 PM
លីបង់ថ្កោលទោសការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែល និងជំរុញឲ្យ​មាន «បទឈប់បាញ់គ្រប់ជ្រុងជ្រោយ​»
06/19/2026 08:06 PM
ការបំផ្ទុះគ្រាប់បែក ២ផ្សេងគ្នា បណ្តាលឲ្យ​នគរបាល​រងរបួស ក្នុងខេត្ត Yala និង​ Pattani របស់​​ថៃ
06/19/2026 08:06 PM
ទីភ្នាក់ងារតាមដាន៖ ការឆ្លងកាត់របស់​នាវា នៅ​ចក្រសមុទ្រ​ Hormuz កើនឡើង ក្រោយ​មាន​កិច្ចព្រមព្រៀង
06/19/2026 07:06 PM
ពលរដ្ឋអ៊ីស្រាអែលរស់នៅតំបន់ព្រំដែន ព្រួយបារម្ភពីកិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់
06/19/2026 07:06 PM