សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតអបអរសាទរ  ថ្វាយសម្តេចព្រះវររាជមាតាជាតិខ្មែរ ត្រូវបានសហគមន៍ OB-PS ថ្វាយនូវពានសមាជិកភាពកិត្តិយសជើងឯក “Champions Award”
កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណា​លើកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរី (FTA)
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្រាបបង្គំអបអរសាទរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលទទួលបានការថ្វាយ «ពានសមាជិកភាពជើងឯក» ពី OB-PS

ព័ត៌មានសំខាន់ៗ

អេ​ស្ប៉ា​ញ​លើក​ឡើង​ថា​ ការចូល​ជា​សមាជិក​ណា​តូ​របស់​អ៊ុយ​ក្រែ​ន​មិន​អាចមាន​នៅលើ​តុ​ទេ

2022/06/27 11:50:10 am        818
​អេស្ប៉ាញ៖ ប្រមុខ​ការបរទេស​អេ​ស្ប៉ា​ញ​លោក Jose Manuel Albares បាន​ប្រាប់​សារព័ត៌មាន El Pais កាលពី​ថ្ងៃអាទិត្យ​ថា សម្ព័ន្ធ​ណា​តូ (NATO)​ បាន​អញ្ជើញ​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelensky ឲ្យ​ចូលរួម​ក្នុង​ជំនួប​កំពូល​ដែល​នឹង​មកដល់​នាពេលខាងមុខ​ក្នុង​ទីក្រុង​ម៉ា​ល់​ឌ្រី​ត (Madrid) ប្រទេស​អេ​ស្ប៉ា​ញ ប៉ុន្តែ​មិន​មានន័យថា ប្លុក​នេះ​គ្រោង​នឹង​អនុញ្ញាត​ឲ្យ​ក្រុង Kiev ចូល​ជា​សមាជិក​របស់​ខ្លួន​ក្នុង​ពេល​ឆាប់ៗ​នេះឡើយ។ ​រដ្ឋមន្ត្រី​រូប​នេះ​បាន​និយាយ​ថា បញ្ហា​នៃ​ការ​អញ្ជើញ​អ៊ុយ​ក្រែ​ន​ឲ្យ​ចូល​ជា​សមាជិក​ណា​តូ មិន​ត្រូវ​បាន​លើក​មក​និយាយ​ទេ​។ ​នៅ​ពេល​ត្រូវបាន​សួរថា​ តើ​ប្លុក​សម្ព័ន្ធ​យោធា​នេះ​នឹង​នៅតែ​បើកទ្វារ​ទទួល​ក្រុង Kiev ឲ្យ​ក្លាយ​ជា​សមាជិក​នៅ​ពាក់​កណ្ដាល​វគ្គ​នេះ ​ឬ​យ៉ាងណា លោក​បាន​បន្ថែម​ថា ជម្រើស​នេះ​មិនដែល​មាននៅ​លើ​តុ​ទេ សូម្បីតែ​ពេលនេះ​។ ការពង្រីក​ខ្លួន​ទៅកាន់​ភាគ​ខាងកើត​របស់​ណា​តូ ត្រូវ​បាន​រុស្ស៊ី​លើក​ឡើង​ថា ជាហេតុ​ផល​មួយ​សម្រាប់​ការ​បើក​ការ​វាយលុក​របស់​ខ្លួន​ចូល​អ៊ុយ​ក្រែ​ន​កាលពី​ខែ​កុម្ភៈ​។​វិមាន​ក្រឹម​ឡាំង​បាន​ទាមទារ​ឱ្យ​អ៊ុយ​ក្រែ​ន​ប្រកាស​ជា​ផ្លូវការ​ថា ​ខ្លួន​ជា​ប្រទេស​អព្យាក្រឹត ដែល​នឹង​មិន​ចូលរួម​ក្នុង​អង្គការ​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​មួយ​នេះ​។ កាលពីដើម​សប្តាហ៍​នេះ ទីប្រឹក្សា​លោក​ប្រធានាធិបតី Zelensky គឺ​លោក Aleksey Arestovich បាន​និយាយ​ថា អ៊ុយ​ក្រែ​ន​គឺជា​ផ្នែក​មួយ​នៃ​សម្ព័ន្ធ​ណា​តូ​ តាម​ជាក់ស្ដែង​រួច​ទៅ​ហើយ ដោយ​ចង្អុល​ទៅ​ការ​សន្យា​របស់​បណ្តា​ប្រទេស​លោក​ខាង​លិច ដើម្បី​ជួយ​ឱ្យ​ប្រទេស​នេះ​យកឈ្នះ​ជម្លោះ​ជាមួយ​រុស្ស៊ី​៕អត្ថបទ៖ សុខមាន

លោក Zelenskyy៖ បេឡា​រុស​ត្រូវ​បាន​រុស្ស៊ី​ទាញ​ទម្លាក់​ចូល​ក្នុង​សង្គ្រាម ហើយ​វិមាន​ក្រឹម​ឡាំង​បានសម្រេច​ចិត្ត​ជំនួស​គ្រប់​បែប​យ៉ាង​

2022/06/27 11:15:16 am        1313
​អ៊ុយក្រែន៖ លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskyy បាន​និយាយ​ថា ប្រទេស​បេឡា​រុស​កំពុង​ត្រូវ​បាន​ទាញ​ទម្លាក់​ចូល​ទៅ​ក្នុង​សង្គ្រាម​កាន់តែ​សកម្ម​ ជាង​ការចាប់ផ្ដើម​ការវាយលុក​ពេញ​បន្ទុក​របស់​រុស្ស៊ី​ចូល​អ៊ុយ​ក្រែ​ន ហើយ​ថាវិមាន​ក្រឹម​ឡាំង​បានសម្រេច​គ្រប់​បែប​យ៉ាង​រួច​ទៅ​ហើយ។ ​លោក Zelenskyy និយាយថា ខ្ញុំ​ចង់​ថ្លែង​ទៅកាន់​អ្នក​រាល់គ្នា​នៅ​ថ្ងៃ​នេះ ជាពិសេស​ពលរដ្ឋ​បេឡា​រុស ប្រជាពលរដ្ឋ​ទូទៅ ទាំង​ឯកសណ្ឋាន ទាំង​ជន​ស៊ីវិល​។ អ្នក​កំពុង​ត្រូវបាន​គេ​អូសទាញ​ឲ្យ​ធ្លាក់​ចូលក្នុង​សង្គ្រាម ហើយ​ផុងខ្លួន​កាន់តែ​ជ្រៅ​ជាង​កាលពី​ខែ​កុម្ភៈ និង​រដូវ​ស្លឹកឈើ​លាស់។ វិមាន​ក្រឹម​ឡាំង​បាន​សម្រេច​ចិត្ត​ជំនួស​អ្នក​គ្រប់បែបយ៉ាង​រួចទៅហើយ។ ជីវិត​អ្នក​គ្មាន​តម្លៃ​ចំពោះ​ពួកគេ​ទេ។ ប៉ុន្តែ​អ្នក​មិន​មែន​ជា​ទាសករ ហើយក៏​មិន​មែន​ជា​ចំណី​កាណុង​កាំភ្លើង​ដែរ អ្នក​មិន​គួរ​ស្លាប់​ឡើយ។ ​អ្នក​មិន​ត្រូវ​ឲ្យ​បណ្ដោយ​ឲ្យ​នរណា​ម្នាក់​សម្រេច​ថា ​តើ​អ្នក​នឹង​ត្រូវធ្វើ​អ្វី​បន្ទាប់​នោះទេ។​ លោក Zelenskyy បាន​បង្ហាញ​ការ​ជឿ​ជាក់​ថា ប្រជាពលរដ្ឋ​បេឡា​រុស​គាំទ្រ​អ៊ុយ​ក្រែ​ន ​មិនមែន​សង្គ្រាម​ទេ​៕ អត្ថបទ៖ សុខមាន

អ៊ុយ​ក្រែ​ន​និយាយ​ថា​ រុស្ស៊ី​បាន​គ្រប់គ្រង​ទីក្រុង Severodonetsk ទាំងស្រុង​ហើយ

2022/06/27 10:46:14 am        1239
​អ៊ុយក្រែន៖ កងកម្លាំង​រុស្ស៊ី​ពេលនេះ​កំពុង​គ្រប់គ្រង​ទីក្រុង Severodonetsk ដែល​រង​ការ​ខ្ទេចខ្ទាំ​ខ្លាំង​ក្នុង​ភាគ​ខាងកើត​របស់​ប្រទេស​អ៊ុយ​ក្រែ​ន នេះ​តាម​ការ​ឲ្យ​ដឹង​ពី​អភិបាល​ទីក្រុង​នេះ​។ ​លោក Oleksandr Stryuk បាន​ប្រាប់​ទូរទស្សន៍​អ៊ុយ​ក្រែ​ន​ថា កងកម្លាំង​រុស្ស៊ី​បាន​គ្រប់គ្រង​ទីក្រុង Severodonetsk ទាំងស្រុង ហើយ​កងកម្លាំង​យោធា​របស់​យើង​បាន​ដកថយ ​ដើម្បី​ទៅកាន់​ទីតាំង​ជា​ច្រើន​ទៀត​ដែល​បាន​ត្រៀម​រៀបចំ​។ ​ការ​បាញ់​ផ្លោង​ដ៏​ខ្លាំងក្លា​ជាច្រើន​សប្ដាហ៍​របស់​រុស្ស៊ី​ បាន​ធ្វើ​ឲ្យ​ទីក្រុង​នេះ​ខូចខាត​ស្ទើរតែ​ទាំងស្រុង​។ ​ជន​ស៊ីវិល​ជាច្រើន​បាន​កំពុង​ស្នាក់​នៅ​ក្នុង​រោងចក្រ​គីមី​ដ៏​ធំ Azot ប៉ុន្តែ​លោក Stryuk និយាយ​ថា ​ច្រក​តែមួយគត់​ដែល​អាច​ចាក​ចេញពី​ទីនោះគឺ​ឆ្លងកាត់​តាម​ដែនដី​គ្រប់គ្រង​ដោយ​រុស្ស៊ី​។​ក្រុម​ឧទ្ទាម​គាំទ្រ​រុស្ស៊ី​ដែល​បាន​ចង​សម្ព័ន្ធ​មិត្ត​ជាមួយ​ទាហាន​រុស្ស៊ី​បាន​និយាយ​ថា ​ពួកគេ​បាន​រុល​ចូល​ទៅកាន់​តំបន់​មួយ​ចំនួន​នៃ​ទីក្រុង Lysychansk ជាទី​ក្រុង​ដែល​ចូល​ទៅ​កាន់​ទីក្រុង Severodonetsk ឆ្លងទន្លេ Siversky Donets ប៉ុន្តែ​ក្រុម​មន្ត្រី​អ៊ុយ​ក្រែ​ន​ពុំបាន​បញ្ជាក់​ដូច​ខាង​លើ​នោះ​ទេ​។ ទីក្រុង Severodonetsk ដែល​ជា​លំនៅឋាន​សម្រាប់​ពលរដ្ឋ​អ៊ុយ​ក្រែ​ន​ប្រមាណ​ 100,000នាក់​បាន​មើល​ឃើញ​ការ​វាយ​ប្រយុទ្ធ​គ្នា​តាម​ដង​ផ្លូវ​ដ៏​ខ្លាំងក្លា ហើយ​ប្រជាពលរដ្ឋ​ភាគច្រើន​បាន​ភៀសខ្លួន៕អត្ថបទ៖ សុខមាន

មី​ស៊ី​ល​រាប់​សិប​គ្រាប់​ដាក់​គោលដៅ​នៅ​ទូទាំង​ប្រទេស​អ៊ុយ​ក្រែ​ន ខណៈ​ប្រទេស G7 ​ជួបជុំ​ពិភាក្សា​បញ្ហា​រុស្ស៊ី

2022/06/27 10:21:49 am        1547
​អ៊ុយក្រែន៖ មី​ស៊ី​ល​របស់​រុស្ស៊ី​រាប់សិប​គ្រាប់​បាន​វាយប្រហារ​ លើ​គោលដៅ​ជាច្រើន​នៅ​ទូទាំងប្រទេស​អ៊ុយ​ក្រែ​ន ដែល​ធ្វើ​ឲ្យ​រដ្ឋធានី Kyiv រង​ការវាយប្រហារ​យ៉ាងខ្លាំង​ក្លា​បំផុត​ក្នុងពេល​ប៉ុន្មាន​ខែ​មកនេះ​។ ​ប្លុក​អគារ​អឹ​ផាត​មិន​រដ្ឋធានី Kyiv ត្រូវបាន​បំផ្លាញដោយបាន​សម្លាប់​មនុស្ស​ម្នាក់ និង ​៦​នាក់​ផ្សេង​ទៀត​រងរបួស​រួមទាំង​ក្មេងស្រី​អាយុ​ ៧​ម្នាក់​ផងដែរ​។ ​អ៊ុយ​ក្រែ​ន​និយាយថា មី​ស៊ី​ល​ចំនួន ​១៤​គ្រាប់​ត្រូវបាន​បាញ់​ទៅលើ​តំបន់​រដ្ឋធានី Kyiv កាលពី​ថ្ងៃ​អាទិត្យ ប៉ុន្តែ​ការវាយប្រហារ​នានា​បាន​រាលដាល​ហួស​ទីក្រុង​នេះ​។ ​តំបន់​ផ្សេងៗ​រួមទាំង​ទីក្រុងភាគ​កណ្ដាល Cherkasy របស់​អ៊ុយ​ក្រែ​ន ជាទី​ដែលមាន​មនុស្សម្នា​ក់បាន​ស្លាប់ និង​តំបន់​ភាគ​ឦសាន​ទីក្រុង Kharkiv។​ការវាយប្រហារ​នេះ​មាន​ឡើង ខណៈ​ក្រុម​មេដឹកនាំ​ប្រទេស G7 ដែលមាន​បំផុត​របស់​ពិភពលោកបានចាប់ផ្ដើម​ជំនួប​កំពូល​រយៈពេល​ ៣​ថ្ងៃ​នៅក្នុង​ទីក្រុង Bavaria ប្រទេស​អាល្លឺម៉ង់ ដោយ​សង្គ្រាម​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​នគឺជា​របៀបវារៈ​សំខាន់បំផុត។ ​គេ​រំពឹងថា​ ក្រុម​មេដឹកនាំ​ទាំងនោះនឹង​សន្យា​ផ្ដល់​ការគាំទ្រ​ផ្នែក​យោធា​បន្ថែមទៀតសម្រាប់​រដ្ឋធានី Kyiv និង​ដាក់ទណ្ឌកម្ម​ថែមទៀត​លើ​ទីក្រុង Moscow៕អត្ថបទ៖ សុខមាន

ប្រជាជន​ហ្ស​ក​ហ្ស៊ី​ប្រមូល​ផ្តុំគ្នា​ប្រឆាំង​រដ្ឋាភិបាល​ជុំវិញ​ការ​បរាជ័យ​បំណង​ចូល​សហភាព​អឺរ៉ុប​

2022/06/25 12:07:38 pm        1421
​ហ្ស​ក​ហ្ស៊ី​៖ ក្រុមបាតុករ​រាប់ពាន់នាក់​បាន​ប្រមូល​ផ្តុំគ្នា​នៅមុខ​រដ្ឋសភា​ក្នុង​រដ្ឋធានី Tbilisi ប្រទេស​ហ្ស​ក​ហ្ស៊ី​កាលពី​ល្ងាចថ្ងៃ​សុក្រ ដោយ​ទាមទារ​ឱ្យ​នាយករដ្ឋមន្ត្រី​លាលែង​ពី​ដំណែង ជុំវិញ​ការ​បរាជ័យ​ក្នុង​ការ​អនុវត្ត​កំណែទម្រង់​គ្រប់គ្រាន់សម្រាប់​ប្រទេស​នេះ ដើម្បី​ក្លាយ​ជា​បេក្ខជន​សម្រាប់​សមាជិកភាព​ស​ហ​ភាព​អឺរ៉ុប​។ ​ក្រុមអ្នកតវ៉ា​នៅក្នុង​ការប្រមូលផ្តុំ​ដែល​ត្រូវបាន​រៀបចំ​ដោយ​ចលនា​ស៊ីវិល បានផ្តល់​ពេល​ឱ្យ​លោក Irakli Gharibashivili មួយ​សប្តាហ៍​ដើម្បី​លាលែង​ពី​តំណែង ហើយ​បាន​ប្តេជ្ញាបន្តធ្វើ​បាតុកម្មទូទាំង​ប្រទេស​រហូតដល់​ការទាម​ទារ​របស់​ពួកគេ​ត្រូវបាន​បំពេញ​។​ គណបក្សប្រឆាំង និង​សកម្មជន​សង្គម​ស៊ីវិលព្រួយបារម្ភ​ថា​ រដ្ឋាភិបាល​បច្ចុប្បន្ន​មិនអាច​អនុវត្តកំណែទម្រង់​ ដែល​កំណត់ដោយ​គណៈកម្មការ​អឺរ៉ុប​ជា​លក្ខខណ្ឌ​ចាំបាច់ ដើម្បី​ពិចារណា​អំពី​ក្តី​សង្ឃឹម​របស់ប្រទេស​នេះ​ក្នុង​ការចូល​ជា​សមាជិក​សហភាព​អឺរ៉ុប​។​​ក្រុម​អ្នកតវ៉ា​មានបំណង​ឱ្យ​រដ្ឋាភិបាល​ថ្មី​អនុវត្ត​កំណែទម្រង់​នៅ​ខែធ្នូ នៅពេលដែល​សហភាព​អឺរ៉ុប​ត្រូវបាន​គេ​រំពឹងថា​ នឹង​ពិនិត្យឡើងវិញ​វឌ្ឍនភាព​របស់​ប្រទេស​ហ្ស​ក​ហ្ស៊ី​។​ សង្គ្រាម​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​បាន​បន្ថែម​ទៅក្នុង​បញ្ជី ​នៃ​បំណងប្រាថ្នា​ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប ខណៈ​រដ្ឋាភិបាល​​អ៊ុយ​ក្រែ​ន ម៉ុ​ល​ដូ​វ៉ា និង​ហ្ស​ក​ហ្ស៊ីបាន​ប្រញាប់ប្រញាល់ដាក់ពាក្យ​ស្នើសុំចូល​ជា​សមាជិក បន្ទាប់ពី​រុស្ស៊ី​បាន​វាយលុក​ប្រទេសជិតខាង​ខ្លួន៕អត្ថបទ៖ ប៊ុនថន

ប្រមុខ​អង្គការសហប្រជាជាតិព្រមាន​ពី​ការខ្វះខាត​ស្បៀងអាហារជា​មហន្តរាយ

2022/06/25 11:32:10 am        1065
​UN៖ ប្រមុខ​អង្គការសហប្រជាជាតិ​បាន​ព្រមាន​កាលពី​ថ្ងៃ​សុក្រ​ថា ពិភពលោក​ប្រឈម​នឹង​មហន្តរាយដោយសារ​តែ​កង្វះស្បៀងអាហារ​កើន​ឡើង​នៅ​ជុំវិញ​ពិភពលោក​។ ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres បាន​និយាយ​ថា ​សង្គ្រាម​នៅអ៊ុយ​ក្រែ​ន​បាន​បន្ថែម​លើ​ផល​ប៉ះពាល់​ ដែល​បណ្តាលមកពី​បម្រែបម្រួល​អាកាសធាតុ ជំងឺឆ្លង​រាតត្បាត និង​វិសមភាព និង​បង្កើត​ឲ្យ​មាន​វិបត្តិទុរ្ភិក្ស​សកល​មិន​ធ្លាប់មាន​ពីមុនមក ដែល​បានធ្វើ​ឲ្យប៉ះពាល់​ដល់មនុស្ស​រាប់រយ​លាន​នាក់​រួចទៅហើយ​។​ ​លោក​បានថ្លែង​តាម​សារ​វីដេអូ​មួយ​ទៅកាន់​មន្ត្រី​មកពី​ប្រទេស​អ្នកមាន និង​ប្រទេស​កំពុងអភិវឌ្ឍន៍ដែល​បានមក​ជួបជុំគ្នា​នៅ​ទីក្រុង​ប៊ែ​រ​ឡាំង​ថា មាន​ហានិភ័យ​ពិតប្រាកដ ដែល​គ្រោះ​ទុរ្ភិក្ស​ជាច្រើន​នឹងត្រូវ​ប្រកាស​នៅ​ឆ្នាំ2022 ​នេះ ហើយ​ឆ្នាំ2023 អាច​កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ​។​​លោក Guterres និយាយថា ​ការប្រមូល​ផល​នៅ​ទូទាំង​ទ្វីបអាស៊ី អាហ្វ្រិក និង​អាមេរិកនឹង​ទទួលរង​ផលប៉ះពាល់ ខណៈ​កសិករ​នៅ​ជុំវិញ​ពិភពលោក​ព្យាយាម​ដើម្បី​ទប់ទល់​ការកើនឡើង​តម្លៃ​ជី និងថាមពល​។​ ​បញ្ហា​លទ្ធភាព​ទទួលបាន​ស្បៀងអាហារ​នៅ​ឆ្នាំនេះ អាច​នឹង​ក្លាយទៅជា​ការខ្វះខាត​ស្បៀងអាហារ​ពិភពលោក​នៅ​ឆ្នាំក្រោយ​។ លោក Guterres និយាយថា អ្នកចរចា​របស់​អង្គការសហប្រជាជាតិកំពុងធ្វើការ​លើ​កិច្ចព្រមព្រៀង​មួយ ​ដែល​អាចឱ្យ​ប្រទេសអ៊ុយ​ក្រែ​ន​នាំចេញ​ស្បៀងអាហារ​រួមទាំង​តាមច្រក​សមុទ្រ​ខ្មៅ និង​អនុញ្ញាតឱ្យ​ប្រទេស​រុស្ស៊ី​នាំចេញ​ស្បៀងអាហារ និងជីទៅកាន់​ទីផ្សារ​ពិភពលោកដោយ​គ្មាន​ការ​រឹតត្បិត៕អត្ថបទ៖ ប៊ុនថន

លោក Blinken​ និយាយ​ថា​ ប្រទេស G7 ប្ដេជ្ញា​គាំទ្រ​អ៊ុយ​ក្រែ​ន​

2022/06/25 11:12:59 am        1059
សហរដ្ឋអាមេរិក៖ រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​លោក Antony Blinken បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ក្រុមប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ឈានមុខ​គេ​ទាំង​ប្រាំពីរ បាន​ប្តេជ្ញា​បន្ត​ការគាំទ្រ​ប្រទេស​អ៊ុយក្រែ​ន​។​បន្ទាប់ពី​បាន​ពិភាក្សា​ជាមួយ​សមាជិក​ប្រទេស G7 មុន​កិច្ចប្រជុំ​នៅ​សប្តាហ៍​ក្រោយនេះ លោក Blinken បាន​និយាយថា មេដឹកនាំ​ប្រទេស G7 ​បាន​ព្រមព្រៀង​បន្តធ្វើ​អ្វីដែល​យើង​កំពុង​ធ្វើក្នុងការគាំទ្រ​អ៊ុយ​ក្រែ​ន​ ដែល​រួមមាន​ការដាក់ទណ្ឌកម្ម​លើ​ប្រទេស​រុស្ស៊ី និង​ការពង្រឹង​ការការពារ​របស់​ប្រទេស​ផ្សេងទៀត​។​ លោក​បាន​និយាយ​ក្នុងអំឡុង​សន្និសីទ​សារព័ត៌​មាននៅ​ទីក្រុង​ប៊ែ​រ​ឡាំង​ថា មាន​សាមគ្គី​ភាពរឹងមាំ ហើយ​មានការ​ប្តេជ្ញាចិត្ត​ពិតប្រាកដ​ ដើម្បី​អនុវត្ត​វា​ឱ្យបាន​យូរអង្វែង​ជាការ​ចាំបាច់​។ ​លោក Blinken បាន​ថ្លែង​សរសើរ​សហភាព​អឺរ៉ុប​ ចំពោះ​ចំណាត់ការ​ចាកចេញ​ពី​ការពឹងផ្អែកលើប្រេង​របស់​ប្រទេស​រុស្ស៊ី​។ លោក​និយាយថា យើង​កំពុង​ធ្វើ​អ្វី​គ្រប់យ៉ាង​ដែល​យើង​អាច​ធ្វើបាន ដើម្បីគាំទ្រ​ដល់​ការផ្លាស់ប្តូរ​ដែលអឺរ៉ុប​កំពុង​ធ្វើ​ដោយ​ការចាកចេញ​ពី​ការពឹង​ផ្អែកលើ​ប្រេង​របស់​រុស្ស៊ី​។​​ការខ្វះខាត​ឧស្ម័ន​ធម្មជាតិ និង​តម្លៃ​ឡើង​កាន់តែ​ខ្ពស់កំពុង​ដាក់​សម្ពាធ​ហិរញ្ញវត្ថុ​យ៉ាងខ្លាំង ទៅលើប្រទេស​អាល្លឺម៉ង់ អ៊ីតាលី អូទ្រីស ហូ​ឡង់ ប៉ូឡូញ ប៊ុលហ្គារី ហ្វាំ​ង​ឡង់ សាធារណរដ្ឋ​ឆេ​ក និង​ដា​ណឺ​ម៉ាកក្នុងចំណោម​ប្រទេស​ដទៃទៀត​។ រុស្ស៊ី​មើលឃើញ​តម្រូវការ​ឧស្ម័ន​ធម្មជាតិ​របស់​អឺរ៉ុប​ថា ​ជា​បញ្ហានយោបាយ​ដែល​អាចធ្វើ​ឲ្យ​សម្ព័ន្ធភាព​ដែល​គាំទ្រ​អ៊ុយក្រែ​ន​ចុះខ្សោយ៕អត្ថបទ៖ ប៊ុនថន

សម្តេច​តេ​ជោ​៖ សកលលោក​ត្រូវតែ​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​បើកចំហ និង​គាំទ្រ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី

2022/06/25 09:59:32 am        730
​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បានបញ្ជាក់​ជាថ្មី​ថា ដោយសារ​រយៈពេល ២​ឆ្នាំកន្លងមក សកលលោក​បាន​ជួប​វិបត្តិ​កូ​វីដ​-១៩ ដែល​បច្ចុប្បន្ន​, តំបន់ និង​សកលលោក​បាន​នឹង​កំពុង​បន្ត​ប្រឈម​កាន់តែ​ស្រួចស្រាល់​ឡើងៗ យើង​ត្រូវតែ​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​បើកចំហ និង​គាំទ្រ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី និង​ពង្រឹង​ពហុភាគី​និយម​។​​ការលើកឡើង​របស់​ស​ម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ខាងលើនេះ ត្រូវបាន​ធ្វើឡើង​កាលពី​យប់មិញ ខណៈ​សម្តេច​អញ្ជើញ​ថ្លែង​តាម​ប្រព័ន្ធ​វីដេអូ​ ទៅកាន់​កិច្ចសន្ទនា​ជាន់ខ្ពស់​នៃ​ថា្នក់​ដឹកនាំ​ប្រ៊ី​ក​បូក (BRICS Plus) ស្ដីពី​ការអភិវឌ្ឍ​សកលក្រោម​មូលបទ “​លើកកម្ពស់​ភាពជា​ដៃគូ​អភិវឌ្ឍន៍​សកលសម្រាប់​យុគសម័យ​ថ្មី ដើម្បី​រួមគ្នា​អនុវត្ត​របៀបវារៈ​ឆ្នាំ​២០៣០ សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។ ជាមួយនឹង​ការ​អរគុណ​ចំពោះ​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង ដែល​បាន​អញ្ជើញសម្តេច​ចូលរួម​កម្មវិធី​នេះ ដើម្បី​រួមចំណែក​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន និង​ប្រ៊ី​ក (BRICS) សំដៅ​នាំមក​នូវ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​, បរិ​យា​ប័ន្ន និង​ភាពសុខដុមរមនា​សម្រាប់​សកលលោក​។​​សម្តេច​បន្តថា​៖ ក្នុង​បរិការណ៍​ដែល​ការរីក​រាល​នៃ​ជំងឺ​កូ​វីដ​-១៩ បាន​ស្រាកស្រាន្ត និងការខិតខំ​ស្តារ​សេដ្ឋកិច្ចសកលលោក​ជា​អាទិភាព​ចំពោះមុខ​, ប្រ៊ី​ក (BRICS) ដែលជា​សេដ្ឋកិច្ច​កំពុង​លូតលាស់​ខ្លាំង​ប្រកបដោយសក្ដានុពល មាន​តួនាទី​កាន់តែ​សំខាន់​មិនអាច​ខ្វះ​បានក្នុងការ​ពង្រីក និងពង្រឹង​ចលនា​ការ​នៃ​សកម្មភាពសេដ្ឋកិច្ច​សកលលោក​ឱ្យ​ត្រលប់​ទៅរក​កំណើន​សក្តានុពល ដើម្បី​ព​ន្លឿ​ន​ការ​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព។ ក្នុងន័យនេះ​, កិច្ចសហប្រតិបត្តិការប្រ៊ី​ក​បូក (BRICS Plus) ជា​កាលានុវត្ត​ភាព​មួយ​ដ៏​សំខាន់ ​សម្រាប់​ពង្រឹង​ភាពជា​ដៃគូ​ជាមួយ​បណ្តា​ប្រទេស​ផ្សេងៗ ក្នុងការ​បង្កើត​វេទិកា​សម្រាប់​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ ជាក់ស្ដែង​ក្នុង​វិស័យ​អាទិភាព​សំខាន់ៗដើម្បី​បង្កើត​ឱកាស​ការងារ​, កាត់បន្ថយភាពក្រីក្រ ព្រមទាំង​ការធានា​សន្តិសុខ​ស្បៀង និងថាមពល​ជាដើម ក្នុងការ​សម្រេច​ឱ្យបាន​នូវ​របៀបវារៈឆ្នាំ២០៣០ សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​សម្រាប់​ឆ្នាំ២០២២ សម្តេច​បញ្ជាក់ថា​៖ ​កម្ពុជា​នឹង​ខិតខំ​ប្រឹងប្រែង​ដើរ​តួនាទី​យ៉ាងសកម្មបន្ថែមទៀត ដើម្បី​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​អាស៊ាន​ជាមួយ​ដៃគូ ក្នុង​គោលដៅ​ជំរុញ​ការស្តារ​សេដ្ឋកិច្ចឡើងវិញ​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ប្រកបដោយ​បរិយាប័ន្ន​, ចីរភាព និង​ភាព​ធន់ ដើម្បី​ឆ្ពោះទៅរក​ការសម្រេច​បាន​នូវ​របៀបវារៈ​ឆ្នាំ​២០៣០ សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព៕ ​អត្ថបទ​៖ មុត សុទ្ធ

សម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារ សម្រេចយកដំណឹងមរណភាពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ប្រាប់បងប្រុសទី១

2022/06/24 06:14:03 pm        1059
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញសង្គមFacebook ដោយរៀបរាប់ដ៏រំជួលចិត្ត។ សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់ថា ដោយសុខភាពបងប្រុសទីមួយ(ឯកឧត្ដម ហ៊ុន សាន)បានប្រសើរព្រមទាំងពេលវេលាក៏សមស្រប សម្តេចតេជោ ហ៊ុន សែន បានណែនាំប្អូនៗ និងក្មួយៗ យកដំណឹងអំពីមរណភាពបងប្រុសទីពីរ គឺសម្តេចឧត្តម ទេពញាណ ហ៊ុន ណេង ជំរាបគាត់។សម្តេចតេជោ ហ៊ុន សែន បានបន្តថា ប្រតិកម្មដំបូងក្រោយទទួលព័ត៌មានថា ប្អូនស្លាប់ គឺភាពស្រឡាំងកាំង ញ័រដៃ ភ្នែកឡើងក្រហម និងពោលពាក្យដដែលៗថាហេតុអីមិនប្រាប់គាត់។សម្តេចជោ ហ៊ុន សែន បញ្ជាក់ថា “ក្រោយការពន្យល់របស់ប្អូនៗ និងក្មួយៗ គាត់យល់តែអ្វីដែលបារម្ភ គឺក្រោយពេលប្អូនៗ និងក្មួយៗចេញផុតមកគាត់អង្គុយយំ និងពិសារគុយទាវតែ២ម៉ាត់គត់។ គាត់បាននិយាយថា ប្អូនគាត់ មិនមានជំងឺអ្វីសោះ និងបន្តនិយាយថាហេតុអីមិនប្រាប់គាត់។ ខ្ញុំកំពុងឱ្យក្មួយៗតាមដាន និងលួចថតរូបគាត់ផ្ញើមកខ្ញុំ។ គាត់ពិតជាពិបាកទទួលយកនូវរឿងបែបនេះណាស់ព្រោះនេះជាការវាយប្រហារខាងផ្លូវចិត្តខ្លាំងបំផុតសម្រាប់គាត់”៕

អឺរ៉ុប​និយាយ​ថា ​អ៊ុយ​ក្រែ​ន​ និង​ម៉ុ​ល​ដូ​វ៉ា​ត្រូវ​បំពេញ​ការងារ​ដែល​កំណត់​ដោយ​សហភាព​អឺរ៉ុប

2022/06/24 02:34:33 pm        810
​អឺរ៉ុប៖ ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោកស្រី Urusla von der Leyen កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​និយាយ​ថា លោកស្រីមាន​ទំនុក​ចិត្ត​ថា ​ប្រទេស​អ៊ុយ​ក្រែ​ន​ និង​ម៉ុ​ល​ដូ​វ៉ា​នឹងត្រូវ​បំពេញការងារ ​ដែល​កំណត់​ដោយសហភាព​អឺរ៉ុប​ជា​ចាំបាច់ ដើម្បី​ឈានទៅ​ដំណាក់កាល​បន្ទាប់​នៃ​ការចូល​ជា​សមាជិក​សហភាព​អឺរ៉ុប បន្ទាប់ពី​មេដឹកនាំ​នៃ​ប្លុក​នេះ​បានអនុម័ត​បេក្ខភាព​របស់​ពួកគេ​។ ​លោកស្រី​និយាយថា ពួកគេ​ទាំងអស់​នឹង​ឈានឆ្ពោះ​ទៅមុខ​បាន​កាន់តែ​លឿន​តាម​ដែល​អាចធ្វើទៅបាន ហើយ​ខិតខំ​ឱ្យ​អស់ពី​លទ្ធភាព​ដើម្បី​អនុវត្ត​កំណែទម្រង់​ដែល​ចាំបាច់​។​ ​សហភាព​អឺរ៉ុប​បាន​ព្រមព្រៀង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ដើម្បីដាក់​ប្រទេស​អ៊ុយ​ក្រែ​ន​នៅលើ​វិធី​ឆ្ពោះទៅរក​សមាជិកភាព​ស​ហ​ភាព​អឺរ៉ុប ​ដោយមាន​សកម្មភាព​ក្នុង​ល្បឿន​លក្ខណៈ​ធម្មតា និង​សាមគ្គីភាព ដើម្បីទាញ​ប្រទេស​ដែល​កំពុង​ប្រយុទ្ធ​ក្នុង​សង្គ្រាម​មួយ​នេះ​ ចេញ​ឆ្ងាយ​ពី​ឥទ្ធិពល​របស់​រុស្ស៊ី ហើយ​ចង់ឱ្យប្រទេស​នេះ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​លោកខាងលិច​។ ការជួបប្រជុំ​នៅក្នុង​កិច្ចប្រជុំ​កំពូល​ក្នុង​ទីក្រុង​ប្រ៊ុ​ច​សែ​ល មេដឹកនាំ​ប្រទេស​ទាំង 27 របស់សហភាពអឺរ៉ុប​បាន​ប្រមូល​ការអនុម័ត​ជា​ឯកច្ឆន្ទ ​ដែល​ត្រូវការ​ដើម្បី​ផ្តល់​បេក្ខភាព​ដល់​អ៊ុយ​ក្រែ​ន ប៉ុន្តែ​ដំណើរការនៃ​ការចូល​សមាជិកភាព​អាច​ចំណាយពេល​ច្រើន​ឆ្នាំ​។ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​និយាយថា អ៊ុយ​ក្រែ​ន​មានលទ្ធភាព​ក្លាយជា​សមាជិក ពេញលេញរបស់​សហភាព​អឺរ៉ុប​។ ថ្លែង​តាម​បណ្តាញ​វីដេអូ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទៅកាន់​មេដឹកនាំ​ប្រទេស​ទាំង 27 របស់សហភាព​អឺរ៉ុប​ បន្ទាប់ពី​ប្រមូលបាន​ការអនុម័ត​ជា​ឯកច្ឆន្ទ​ដែល​ត្រូវការ​ ដើម្បី​ផ្តល់​បេក្ខភាពដល់អ៊ុយ​ក្រែ​ន លោក Zelenskyy បាន​និយាយថា​ លោក​ជឿថា​ សហភាព​អឺរ៉ុប​រួមគ្នា​ជាមួយអ៊ុយ​ក្រែ​ន និង​ស្តារ​ប្រទេស​ឡើងវិញ​បន្ទាប់ពី​សង្គ្រាម​។ លោក Zelenskyy បានអរគុណ​ដល់​ទាហាន​អ៊ុយ​ក្រែ​ន សម្រាប់​ការធ្វើឱ្យមាន​ប្រវត្តិសាស្ត្រ​ថ្មី​របស់​អ៊ុយ​ក្រែ​ន ប្រវត្តិសាស្ត្រ​ថ្មី​របស់​អឺរ៉ុបកាន់តែ​រឹងមាំ និងកាន់​តែមាន​សេរីភាព៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ភ្ញៀវអន្តរជាតិជាង ១០០ប្រទេស លៀងសាយភោជន៍នៅព្រះលានជល់ដំរី ក្នុងថ្ងៃបិទបញ្ចប់មហាសន្និបាតកាយឫទ្ធិនារីពិភពលោក
06/20/2026 07:06 AM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីកម្មវិធី “រាត្រីកម្ពុជា”
06/20/2026 07:06 AM
គិតត្រឹមត្រីមាសទី១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានបញ្ចេញឥណទានមានទឹកប្រាក់ ៥,៤ ពាន់លានដុល្លារ
06/19/2026 09:06 PM
មន្ត្រីអាមេរិក៖ អ៊ីស្រាអែល និងហេសបូឡា ព្រម​ព្រៀង​មាន​​បទ​ឈប់បាញ់ចាប់ពីថ្ងៃទី១៩ ខែមិថុនា
06/19/2026 08:06 PM
លោក Trump បញ្ជាក់​ថា សង្គ្រាមធ្វើឲ្យ​អ៊ីរ៉ង់ខ្សោយ និង​បដិសេធ​ការ​រិះគន់​របស់​ក្រុម​ប្រជាធិបតេយ្យ​
06/19/2026 08:06 PM
មនុស្ស ១៨នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់
06/19/2026 08:06 PM
ទីក្រុងតំបន់ភ្នំហេមពាន្តរបស់ឥណ្ឌា ប្រែក្លាយជាគំនរសំរាម ដោយសារភ្ញៀវទេសចរច្រើន
06/19/2026 08:06 PM
ទីភ្នាក់ងារទេសចរណ៍ចិនចាប់​ផ្ដើម​ដំណើរកម្សាន្តជាក្រុមទៅ​ជប៉ុនឡើងវិញ តែ​ខ្លះបញ្ឈប់ការលក់ក្រោយ​មក​
06/19/2026 08:06 PM
លីបង់ថ្កោលទោសការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែល និងជំរុញឲ្យ​មាន «បទឈប់បាញ់គ្រប់ជ្រុងជ្រោយ​»
06/19/2026 08:06 PM
ការបំផ្ទុះគ្រាប់បែក ២ផ្សេងគ្នា បណ្តាលឲ្យ​នគរបាល​រងរបួស ក្នុងខេត្ត Yala និង​ Pattani របស់​​ថៃ
06/19/2026 08:06 PM